នំម៉ាណាប្រចាំថ្ងៃ

You are here:
ក្លិនក្រអូបដែលធ្វើឲ្យនឹកចាំ

ដ្បិត​យើងខ្ញុំ​ជា​ក្លិនក្រអូប​នៃ​ព្រះគ្រីស្ទ​ដល់​ព្រះ។ ២កូរិនថូស ២:១៥ ខ្ញុំ​មិនមែន​ជា​អ្នកចូលចិត្ត​ញាំ​កាហ្វេ តែ​ពេលណា​ខ្ញុំ​បាន​ហិតក្លិន​គ្រាប់​កាហ្វេ​តែ​បន្តិច ខ្ញុំ​ក៏​មាន​អារម្មណ៍​ថា​ធូរស្បើយ​ក្នុងចិត្ត ហើយ​ទន្ទឹម​នឹង​នោះ ខ្ញុំ​ក៏បាន​នឹកឃើញ​អនុស្សាវរីយ​ដ៏​ក្រៀមក្រំ​ផង​ដែរ។ កាល​កូនស្រី​វ័យ​ជំទង់​របស់ខ្ញុំ ឈ្មោះ​មែ​លី​សា(Melissa) កំពុង​រៀបចំ​បន្ទប់គេង​របស់​នាង តាម​ចំណង​ចំណូលចិត្ត​ នាង​បាន​យក​ចានគោម​មួយ​មក ដាក់គ្រាប់​កាហ្វេ​ចូល​ពេញ ដើម្បី​បង្ហើរ​ក្លិន​ឈ្ងុយ​របស់​វា​ក្នុង​បន្ទប់គេង​របស់​នាង។ ជីវិត​របស់​មែ​លី​សា​នៅ​លើ​ផែនដី បាន​បញ្ចប់​ជិត២ទសវត្សរ៍​ហើយ ដោយសារ​គ្រោះថ្នាក់​រថយន្ត ពេល​នាង​មាន​អាយុ១៧ឆ្នាំ តែ​យើង​នៅតែ​រក្សាទុក​ចានគោម​ដាក់​កាហ្វេ​នោះ នៅក្នុង​ផ្ទះ​យើង។ ក្លិន​របស់​វា​បាន​បន្ត​ធ្វើឲ្យ​យើង​នឹក​ចាំ អំពី​ពេល​ដែល​មែ​លី​សា​កំពុង​រស់នៅ​ជាមួយ​យើង។ ព្រះគម្ពីរ​បាន​ចែងថា ក្លិន​នាំឲ្យមាន​ការ​នឹក​ចាំ​។ កណ្ឌ​គម្ពីរ​បទចម្រៀង​សាឡូម៉ូន​បាន​ចែង​អំពី​ក្លិន ដែល​ជា​និមិត្តរូប​នៃ​សេចក្តី​ស្រឡាញ់ រវាង​បុរស និង​ស្ត្រី​មួយ​គូរ(មើល ១:៣ ៤:១១,១៦)។ ក្នុង​កណ្ឌ​គម្ពីរ​ហូសេ ការ​អត់ទោស​របស់​ព្រះ សម្រាប់​ប្រជាជាតិ​អ៊ីស្រាអែល គឺ​ប្រៀប​បាន​នឹង ក្លិន​នៅ​ព្រៃ​ល្បា​ណូន(ហូសេ ១៤:៦)។ ហើយ​ការដែល​នាង​ម៉ារា​បាន​ចាក់​ប្រេង​ក្រអូប ពីលើ​ព្រះបាទ​ព្រះយេស៊ូវ​​ បាន​នាំឲ្យមាន​ក្លិនក្រអូប​សាយ​ភាព​ពេញផ្ទះ​របស់​នាង និង​បងប្អូន​នាង(យ៉ូហាន ១២:៣) ជា​ការ​ឆ្លុះ​បញ្ចាំង​ជាមុន អំពី​ការ​សុគត​របស់​ព្រះយេស៊ូវ​​(មើល ខ.៧)។ សេចក្តី​បង្រៀន​ក្នុង​ព្រះគម្ពីរ អំពី​ក្លិន​ក៏​អាច​ជួយ​ក្រើន​រំឭក​យើង ឲ្យ​មានការ​ប្រុងប្រយ័ត្ន នៅក្នុង​ការ​រស់​នៅ ធ្វើជា​ទីបន្ទាល់​នៃ​សេចក្តី​ជំនឿ ដល់​មនុស្ស​នៅ​ជុំវិញ​ខ្លួន​យើង។ គឺ​ដូចដែល​សាវ័ក​ប៉ុល​បាន​បកស្រាយ​ថា “ដ្បិត​យើងខ្ញុំ​ជា​ក្លិនក្រអូប​នៃ​ព្រះគ្រីស្ទ​ដល់​ព្រះ នៅក្នុង​ពួក​មនុស្ស​ដែល​កំពុងតែ​បាន​សង្គ្រោះ ហើយ​ក្នុង​ពួក​អ្នក​ដែល​កំពុងតែ​វិនាស​ទៅ​ដែរ​”(២កូរិនថូស…

Read article
អ្វីដែលចេញពីចិត្តមក

ដ្បិត​គឺ​ពី​ក្នុងចិត្ត​នោះ​ឯង​ដែល​ចេញ​អស់ទាំង​គំនិតអាក្រក់ គឺ​ការ​កាប់​សំឡាប់​គេ ផិត​គ្នា សហាយស្មន់ លួច​ប្លន់ ធ្វើ​បន្ទាល់​ក្លែងក្លាយ ហើយនិង​ជេរប្រមាថ។ ម៉ាថាយ ១៥:១៩ បេសកកម្ម​សង្គ្រោះ​សត្វ​មួយ ត្រូវ​គេ​ដាក់​រហ័ស​នាម​ឲ្យ​ថា “ប្រតិបត្តិ​ការ​ទូក​លោក​ណូអេ” ដែល​ស្តាប់​មើលទៅ ដូចជា​រឿង​ដ៏​រីករាយ​សម្រាប់​អ្នក​ដែល​ស្រឡាញ់​សត្វ ប៉ុន្តែ វា​ជា​សុបិន្ដ​អាក្រក់​មួយ សម្រាប់​សមាគមន៍​ណា​សូ ដើម្បី​បង្ការ​អំពើព្រៃផ្សៃ​មក​លើ​សត្វ។ បន្ទាប់ពី​បាន​ទទួល​បណ្តឹង​អំពី​សម្លេង​រំខាន និង​ក្លិនស្អុយ​ចេញពីផ្ទះ​មួយ​ខ្នង នៅ​លើ​កោះ​ឡង​អាយ​ឡិន បុគ្គលិក​របស់​សមាគមន៍​នេះ ក៏បាន​ចូលក្នុង​ផ្ទះ​នោះ ហើយក៏​បាន​រក​ឃើញ​សត្វ​៤០០ក្បាល ដែល​បេសកកម្ម​សង្គ្រោះ​សត្វ​នោះ​បាន​បង្ខាំង​ទុក ក្នុង​ស្ថានភាព​ដ៏​កខ្វក់ ហើយក៏​បាន​រំដោះ​សត្វ​ទាំងអស់ ចេញពីផ្ទះ​នោះ។ យើង​ប្រហែល​មិន​កំពុងតែ​បង្ខាំង​ទុក​សត្វ​ចិញ្ចឹម​រាប់​រយ​ក្បាល ក្នុង​កន្លែង​ដ៏​កខ្វក់​នោះ​ទេ តែ​ព្រះយេស៊ូវ​​មាន​បន្ទូល​ថា យើង​ប្រហែលជា​កំពុងតែ​មានគំនិត​ដែល​មាន​បាប និង​អាក្រក់​ក្នុងចិត្ត​យើង ដែល​ចាំបាច់​ត្រូវ​ដកចេញ។ កាល​ព្រះយេស៊ូវ​​កំពុង​បង្រៀន​ពួក​សិស្ស​ព្រះអង្គ​ថា មានការអ្វី​ដែល​ធ្វើឲ្យ​មនុស្ស​ស្អាត និង​មិន​ស្អាត ព្រះអង្គ​ក៏បាន​មាន​បន្ទូល​ថា មនុស្ស​មាន​ភាព​ស្មោកគ្រោក មិនមែន​ដោយសារ​ដៃ​គគ្រិច ឬ “របស់​អ្វី​ដែល​ចូល​ទៅ​ក្នុង​មាត់”នោះ​ទេ តែ​ដោយសារ​ចិត្ត​ស្មោកគ្រោក​ទៅវិញ​ទេ(ម៉ាថាយ ១៥:១៧-១៩)។ ក្លិនស្អុយ​ក្នុងចិត្ត​យើង​នឹង​ជ្រាប​ចេញ​មក​ខាងក្រៅ ជាមិនខាន។ បន្ទាប់មក ព្រះយេស៊ូវ​​ក៏​ប្រទាន​ឧទាហរណ៍ អំពី​គំនិត និង​ទង្វើ​អាក្រក់ ដែល​ចេញ “ពីចិត្ត”(ខ.១៩)។ គ្មាន​ការ​ធ្វើពិធី ឬ​សកម្មភាព​សាសនា​ណា ដែល​អាច​លាង​សម្អាត​ភាព​កខ្វក់​នោះ​បានទេ។…

Read article
ជំនួយរបស់ព្រះ សម្រាប់ពេលអនាគតរបស់យើង

ឱ​សូម​ចំអែត​យើងខ្ញុំ ដោយ​សេចក្តី​សប្បុរស​នៃ​ទ្រង់ នៅពេល​ព្រឹក ដើម្បីឲ្យ​យើងខ្ញុំ​បាន​រីករាយ​ឡើង ហើយ​មាន​សេចក្តី​អំណរ​រហូតដល់​អស់១ជីវិត។ ទំនុកដំកើង ៩០:១៤ តាម​ការស្រាវជ្រាវ​របស់​អ្នកស្រី មែក ជេយ(Meg Jay) ដែល​ជា​អ្នកឯកទេស​ខាង​ផ្លូវចិត្ត បាន​ឲ្យដឹង​ថា គំនិត​របស់​យើង​ច្រើនតែ​គិត អំពី​ពេល​អនាគត​របស់​ខ្លួនឯង ស្រដៀងនឹង​របៀប​ដែល​យើង​គិត​អំពី​មនុស្ស​ដែល​យើង​មិន​ស្គាល់។ តើ​ហេតុអ្វី? គឺ​ប្រហែល​បណ្តាល​មក​ពី “យើង​ខ្វះ​ការ​អាណិត”។ យើង​ប្រហែល​មិន​ងាយ​អាណិត និង​យកចិត្ត​ទុកដាក់ ចំពោះ​មនុស្ស​ដែល​យើង​មិន​ស្គាល់ ឬ​សូម្បី​តែ​ខ្លួនឯង នៅពេលអនាគត។ ដូចនេះ ក្នុង​ការងារ​របស់​អ្នក​ស្រី​ជេយ គាត់​បាន​ព្យាយាម​ជួយ​យុវជន ឲ្យ​ស្រមៃ​អំពី​ខ្លួនឯង នៅ​ពេល​អនាគត ហើយ​យកចិត្ត​ទុកដាក់​ចំពោះខ្លួន​ឯង ដោយ​ការអនុវត្ត​ជា​ជំ​ហានៗ។ ការ​នេះ​ក៏​រាប់បញ្ចូល​ការអនុវត្ត​តាម​ផែនការ ដើម្បីឲ្យ​ខ្លួនឯង​ក្លាយជា​មនុស្ស​ប្រភេទ​ណាមួយ ដោយ​រៀបចំ​ផ្លូវ​ឲ្យ​ខ្លួនឯង​សម្រេច​ក្តី​ស្រមៃ ហើយ​បន្ត​មានការ​ចម្រើនឡើង។ បទ​គម្ពីរ​ទំនុកដំកើង​ជំពូក៩០ បាន​បង្រៀន​យើង​ឲ្យ​គិត​អំពី​ខ្លួនឯង មិនមែន​តែ​ក្នុង​ពេល​បច្ចុប្បន្ន តែ​ពេល​អនាគត​ផង​ដែរ ដើម្បី​សូមឲ្យ​ព្រះ​ទ្រង់​ជួយ​យើង​ចេះ​កំណត់​រាប់​ថ្ងៃ​អាយុ​ខ្លួន​ឯង ដើម្បីឲ្យ​យើង​មានចិត្ត​ខ្មីឃ្មាត ឲ្យបាន​សតិបញ្ញា(ខ.១២)។ ការ​នឹក​ចាំ​ថា ពេលវេលា​ដែល​យើង​មាននៅ​លើ​ផែនដី​នេះ មានកំណត់ អាច​រំឭក​យើង​ថា យើង​ចាំបាច់​ត្រូវ​ពឹងផ្អែក​លើ​ព្រះ ដោយ​មិន​អាច​ខ្វះ​បាន។ យើង​ត្រូវការ​ជំនួយ​ព្រះអង្គ ដើម្បីឲ្យ​យើង​ចេះ​ស្វែងរក​ការ​ស្កប់ចិត្ត និង​ក្តី​អំណរ មិនមែន​តែ​ក្នុង​ពេល​បច្ចុប្បន្ន តែ “អស់​មួយ​ជីវិត” (ខ.១៤)។…

Read article
ឱកាសផ្លាស់ប្រែក្នុងជីវិត

ព្រះយេស៊ូវ​​មា​នព្រះ​បន្ទូល​ទៅ​នាង​ថា តើ​ខ្ញុំ​មិនបាន​ប្រាប់​នាង​ថា បើសិនជា​នាង​ជឿ នោះ​នាង​នឹង​ឃើញ​សិរីល្អ​នៃ​ព្រះ​ទេ​ឬអី? យ៉ូហាន ១១:៤០ លោក​ខេវិន លីន(Kevin Lynn) ជា​អ្នកនិពន្ធ​អត្ថបទ​នៅ​លើ​វិប​សាយ ដែល​ជីវិត​របស់​គាត់​ហាក់ដូចជា​បាន​ជួប​ភាព​អស់​សង្ឃឹម​យ៉ាង​ខ្លាំង។ ក្នុង​អត្ថបទ​ដែល​គាត់​បាន​បង្ហោះ​កាលពី​ពេល​ថ្មីៗនេះ គាត់​បាន​ចែកចាយ​ទីបន្ទាល់​របស់​គាត់​ថា មាន​ពេល​មួយ គាត់​ធ្លាក់​ចូលក្នុង​ភាព​អស់សង្ឃឹម​យ៉ាង​ខ្លាំង ដល់​ថ្នាក់​ចង់​ធ្វើ​អត្តឃាត។ តែ​ពេល​ដែល​គាត់​យក​កាំភ្លើង​ភ្ជង់​ក្បាល​ខ្លួនឯង ហៀប​នឹង​សម្លាប់​ខ្លួន ព្រះ​ទ្រង់​ក៏បាន​បាន​ធ្វើការ​ក្នុងចិត្ត​គាត់ ហើយ​គាត់​ក៏បាន​បោះបង់ចោល​ការ​សម្លាប់​ខ្លួន។ ព្រះ​ទ្រង់​បាន​រារាំង​គាត់​មិន​ឲ្យ​សម្លាប់​ខ្លួន ដោយធ្វើ​ការ​ក្នុងចិត្ត​គាត់ ឲ្យ​នឹក​ចាំ​អំពី​ព្រះ​វត្ត​មាន​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ។ លោក​លីន​មិន​បាន​លាក់​រឿង​នេះ​ទុក​ក្នុងចិត្ត​តែម្នាក់ឯង​ឡើយ ផ្ទុយទៅវិញ គាត់​បាន​ចែកចាយ​ទីបន្ទាល់​នេះ ដល់​ពិភពលោក ដោយ​បង្កើត​យូធូប​ឈែនល ដើម្បី​ចែកចាយ​រឿង​នៃ​ការ​ផ្លាស់​ប្រែ​របស់​គាត់ និង​ទីបន្ទាល់​របស់​អ្នកដទៃ​ផង​ដែរ។ ពេល​ដែល​លោក​ឡា​សា ដែល​ជា​អ្នកជឿ និង​មិត្តសំឡាញ់​ព្រះយេស៊ូវ​​ បាត់បង់​ជីវិត មនុស្ស​ជា​ច្រើន​បាន​សន្និដ្ឋាន​ថា ព្រះយេស៊ូវ​​មាន​កា​រយឺត​យ៉ាវ​ក្នុង​ការ​មក​ជួយ​គាត់(យ៉ូហាន ១១:៣២)។ គេ​បាន​បញ្ចុះសព​លោក​ឡា​សា ក្នុង​ផ្នូរ​អស់​រយៈពេល៤ថ្ងៃ មុន​ពេល​ព្រះគ្រីស្ទ​យាង​មកដល់ តែ​ព្រះអង្គ​បាន​កែប្រែ​ពេល​សោកសង្រេង​នោះ ឲ្យ​ក្លាយជា​ការ​អស្ចារ្យ ដោយ​ប្រោស​គាត់​ឲ្យ​រស់​ឡើងវិញ(ខ.៣៨)។ ព្រះយេស៊ូវ​​មាន​ព្រះបន្ទូល​ទៅ​នាង​ម៉ាថា ដែល​ជា​បងស្រី​គាត់​ថា “តើ​ខ្ញុំ​មិនបាន​ប្រាប់​នាង​ថា បើសិនជា​នាង​ជឿ នោះ​នាង​នឹង​ឃើញ​សិរីល្អ​នៃ​ព្រះ​ទេ​ឬអី?”(ខ៤០)។ ដែល​ព្រះយេស៊ូវ​​បាន​ប្រោស​លោក​ឡា​សា​រស់​ឡើងវិញ​ជា​យ៉ាងណា នោះ​ព្រះអង្គ​ក៏​ប្រទាន​ជីវិត​ថ្មី​មក​យើង​រាល់គ្នា តាមរយៈ​អង្គ​ទ្រង់​ផង​ដែរ។ ព្រះអង្គ​បាន​លះបង់​ព្រះជន្ម​នៅ​លើ​ឈើឆ្កាង ដើម្បី​បង់ថ្លៃ​លោះ​បាប​យើង ហើយ​ផ្តល់​ឲ្យ​យើង​នូវ​ការ​អត់ទោស​បាប។ កាលណា​យើង​បាន​ទទួលអំណោយ​នៃ​ព្រះគុណ​ព្រះអង្គ…

Read article
ជ្រើសរើសដោយប្រាជ្ញា

ដ្បិត​បើ​មនុស្ស​ណា​នឹង​បាន​លោកីយ៍​ទាំងមូល តែ​បាត់ព្រលឹង​ទៅ នោះ​តើមាន​ប្រយោជន៍អ្វី​ដល់​អ្នកនោះ? ម៉ាកុស ៨:៣៦ លោក​គ្រីស ហ្វ័រគូសិន(Chris Ferguson) ជា​អវកាសយានិក បាន​ធ្វើការ​សម្រេចចិត្ត​ដ៏​ពិបាក ក្នុងនាម​ជា​មេបញ្ជាការ​នៃ​ក្រុម​អវកាសយានិក ដែល​បាន​គ្រោង​ធ្វើដំណើរ ទៅកាន់​ស្ថានីយ​អាវ​កាស​អន្តរជាតិ នៅ​ក្រៅ​ភពផែន​ដី។ ការសម្រេច​ចិត្ត​នោះ​មិន​មាន​អ្វី​ទាក់ទង​នឹង​ការ​បើកបរ​យានអវកាស ឬ​សុវត្ថិភាព​របស់​មិត្ត​រួម​ក្រុម​របស់​គាត់​នោះ​ទេ។ ផ្ទុយទៅវិញ គឺ​ទាក់ទង​នឹង​គ្រួសារ​គាត់ ដែល​គាត់​បាន​ចាត់ទុកជា​ការងារ​សំខាន់​បំផុត​របស់​គាត់។ លោក​ហ្វ័រគូសិន​បានសម្រេច​ចិត្ត​អវត្តមាន​ក្នុង​ការហោះហើរ​នោះ ដើម្បីឲ្យ​គាត់​នៅ​មាន​វត្តមាន​នៅ​លើ​ដី ក្នុង​ពិធី​មង្គលការ​កូនស្រី​គាត់។ ពេលខ្លះ យើង​រាល់គ្នា​សុទ្ធតែ​ជួប​ការសម្រេច​ចិត្ត​ដ៏​ពិបាក ដែល​បណ្តាល​ឲ្យ​យើង​វាយ​តម្លៃ ថា​តើមាន​ការអ្វី​ដែល​សំខាន់​បំផុត​ចំពោះ​យើង ក្នុង​ជីវិត ព្រោះ​ការ​ជ្រើសរើស​យក​ជម្រើស​ណាមួយ គឺ​មានន័យថា យើង​ត្រូវ​លះបង់​ជម្រើស​ផ្សេងទៀត។ មាន​ពេល​មួយ ព្រះយេស៊ូវ​​សព្វព្រះទ័យ​នឹង​បង្រៀន​អំពី​សេចក្តី​ពិត ទៅកាន់​ពួក​សាវក និង​មនុស្ស​មួយ​ហ្វូង ឲ្យ​ពួក​គេ​ធ្វើការ​សម្រេចចិត្ត​ដ៏​សំខាន់​បំផុត ដើម្បី​ដើរតាម​ព្រះអង្គ។ ព្រះអង្គ​មាន​បន្ទូល​ថា ដើម្បីឲ្យ​ពួក​គេ​អាច​ធ្វើជា​សិស្ស​ព្រះអង្គ ពួក​គេ​ត្រូវ “បដិសេធន៍​ខ្លួនឯង” ទាំង​ផ្ទុក​ឈើឆ្កាង​ខ្លួន​មក​តាម​ព្រះអង្គ (ម៉ាកុស ៨:៣៤)។ ពួក​គេ​ប្រហែលជា​មិន​ចង់​បោះបង់ចោល​អ្វីមួយ ដែល​ព្រះអង្គ​បាន​តម្រូវឲ្យ​បោះបង់ចោល ក្នុង​ការ​ដើរតាម​ព្រះអង្គ ហើយ​ផ្ទុយទៅវិញ ពួក​គេ​ព្យាយាម​ធ្វើតាម​ចិត្ត​ខ្លួនឯង។ យើង​ច្រើនតែ​ជួប​ការ​ល្បួង ឲ្យ​ដេញ​តាម​ការអ្វី ដែល​ហាក់ដូចជា​មានតម្លៃ​ដ៏​អស្ចារ្យ តែ​ពួក​វា​បាន​បង្វែរ​អារម្មណ៍​យើង ឲ្យ​ងាក​ចេញពី​ការ​ដើរតាម​ព្រះយេស៊ូវ​​។ ចូរ​យើង​ទូល​សូម​ព្រះ​​ដឹកនាំ​យើង ក្នុង​ការសម្រេច​ចិត្ត…

Read article
អំណាចរបស់ឈ្មោះ

ឈ្មោះ​ឯង​មិន​ត្រូវ​ហៅថា អាប់​រ៉ាម​ទៀត​ទេ គឺ​ត្រូវ​ហៅថា អ័​ប្រា​ហាំ​វិញ ដ្បិត​អញ​បាន​តាំង​ឯង​ឲ្យ​ធ្វើជា​ឪពុក​នៃ​សាសន៍​ជាច្រើន។ លោកុប្បត្ដិ ១៧:៥ លោក​រ៉ានជីត(Ranjit) បាន​ព្យាយាម​រាប់រក​ក្មេង​អនាថា​មួយចំនួន នៅ​តាម​ដងផ្លូវ នៃ​ទីក្រុង​មុម​បៃ ប្រទេស​ឥណ្ឌា។ គាត់​ក៏បាន​និពន្ធ​បទចម្រៀង​មួយ​បទ ដែល​រៀបរាប់​ឈ្មោះ​របស់​ពួក​គេ។ គាត់​បាន​និពន្ធ​បទភ្លេង​ដ៏​ពិសេស សម្រាប់​ឈ្មោះ​នី​មួយៗ ដោយ​បង្រៀន​ពួក​គេ​ឲ្យ​ចេះ​ច្រៀង​បទ​ចម្រៀង​នោះ ដោយ​សង្ឃឹមថា ពួក​គេ​នឹង​មានការ​ចងចាំ​វិជ្ជមាន ទាក់ទង​នឹង​ឈ្មោះ​របស់​ពួក​គេ។ សម្រាប់​ក្មេង​ៗ​ដែល​មិនបាន​ឮ​គេ​ហៅឈ្មោះ​គាត់ ដោយ​សេចក្តី​ស្រឡាញ់ ជា​ទៀងទាត់ នោះ​គាត់​ក៏បាន​​ផ្តល់​ឲ្យ​ពួក​គេ នូវ​អំណោយ​នៃ​ការគោរព។ ឈ្មោះ​មាន​សារៈសំខាន់​នៅក្នុង​ព្រះគម្ពីរ ដែល​ជា​ញឹកញាប់ ឈ្មោះ​បាន​ឆ្លុះបញ្ចាំង​អំពី​ចារិក​លក្ខណៈ ឬ​តួនាទី​ថ្មី​របស់​បុគ្គល​ណា​ម្នាក់។ ព្រះ​ទ្រង់​បាន​ផ្លាស់​ប្តូរ​ឈ្មោះ​របស់​លោក​អាប់​រ៉ាម និង​អ្នកស្រី​សារ៉ាយ ពេល​ដែល​ព្រះអង្គ​តាំង​សេចក្តី​សញ្ញា​នៃ​សេចក្តី​ស្រឡាញ់ ជាមួយ​ពួក​គេ ដោយ​សន្យា​ថា ព្រះអង្គ​នឹង​ធ្វើជា​ព្រះ​របស់​ពួក​គេ ហើយ​ពួក​គេ​ធ្វើជា​រាស្រ្ត​ព្រះអង្គ។ ឈ្មោះ​អាប់​រ៉ាម ដែល​មានន័យថា “ឪពុក​ដែល​បាន​លើក​ដំកើង​” បាន​ប្រែក្លាយ​ជា​អ័ប្រាហាំ​វិញ ដែល​មានន័យថា “ឪពុក​របស់​មនុស្សជា​ច្រើន​”។ ហើយ​ឈ្មោះ​សារ៉ាយ ដែល​មានន័យថា ព្រះនាង ក៏បាន​ក្លាយជា​សារ៉ា​វិញ ដែល​មានន័យថា ព្រះនាង​របស់​មនុស្សជា​ច្រើន (មើល​លោកុប្បត្តិ ១៧:៥,១៥)។ ឈ្មោះ​ថ្មី ដែល​ព្រះអង្គ​ប្រទាន​ពួក​គេ ក៏បាន​រាប់បញ្ចូល​ព្រះបន្ទូល​សន្យា​ប្រកបដោយ​ព្រះគុណ​ព្រះអង្គ​ថា ពួក​គេ​នឹង​ឈប់​រស់នៅ​ជា​មនុស្ស​អា​ទៀត។ ពេល​ដែល​នាង​សារ៉ា​ប្រសូត​បានកូន​ប្រុស​មួយ…

Read article
រឿងនោះមិនទាន់ចប់នៅឡើយទេ

សូមឲ្យ​រាជ្យ​ទ្រង់​បាន​មកដល់ សូមឲ្យ​ព្រះហឫទ័យ​ទ្រង់​បាន​សំរេច​នៅ​ផែនដី ដូច​នៅ​ស្ថានសួគ៌​ដែរ។ ម៉ាថាយ ៦:១០ ពេល​ដែល​ខ្សែភាពយន្ត​របស់​ជនជាតិ​អង់គ្លេស មាន​ចំណងជើង​ថា កាតព្វកិច្ច​ការពារ​ប្រជាជន បាន​ឈាន​ចូល​ដល់​ភាគ​បញ្ចប់ ទស្សនិកជន​ចង់​ដឹង​ថា ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ឧក្រិដ្ឋជន​នឹង​មាន​លទ្ធផល​ដូចម្តេច នៅ​ចុងបញ្ចប់។ តែ​ទស្សនិកជន​ជាច្រើន​មានការ​ខកចិត្ត​យ៉ាង​ខ្លាំង ពេល​ដែល​ភាគ​បញ្ចប់​បាន​បង្ហើប​ឲ្យដឹង​ថា ការ​អាក្រក់​នឹង​ឈ្នះ​ការ​ល្អ នៅទីបញ្ចប់។ អ្នកគាំទ្រ​ម្នាក់​បាន​និយាយ​ថា គាត់​ចង់​ឲ្យ​គេ​ចាប់​តួអង្គ​ដែល​ជា​មនុស្ស​អាក្រក់ យក​ទៅកាត់​ទោស។ គាត់​ចង់​ឲ្យ​រឿង​នេះ​មានការ​បញ្ចប់​ដ៏​ត្រឹមត្រូវ។ លោក​ភី​ធ័រ បឺហ្គ័រ(Peter Berger) ជា​អ្នកជំនាញ​ផ្នែក​សង្គមវិទ្យា បាន​កត់សំគាល់​ឃើញថា យើង​ស្រេកឃ្លាន​ចង់បាន​ក្តី​សង្ឃឹម និង​យុត្តិធម៌ គឺ​សង្ឃឹមថា ការ​អាក្រក់​នឹង​ទទួលបរាជ័យ ហើយ​អ្នក​ធ្វើការ​អាក្រក់​នឹង​ទទួលទោស។ ពិភពលោក​ដែល​មនុស្ស​អាក្រក់​ជា​អ្នកឈ្នះ គឺ​បាន​ប្រាសចាក​ផ្នត់គំនិត​របស់​យើង ដែល​ចូលចិត្ត​គិតថា  ការ​ល្អ​គួរតែ​ឈ្នះ​ការ​អាក្រក់ ក្នុង​ពិភពលោក​នេះ។ អ្នកគាំទ្រ​ដែល​កំពុង​មានការ​ខកចិត្ត​នោះ កំពុងតែ​បង្ហាញ​ចេញ​នូវ​ការស្រេកឃ្លាន​របស់​មនុស្សជាតិ ដោយ​មិនដឹង​ខ្លួន គឺ​ស្រេកឃ្លាន​ចង់​ឲ្យ​ពិភពលោក​មាន​ភាព​ត្រឹមត្រូវ​ឡើងវិញ។ ក្នុង​សេចក្តី​អធិស្ឋាន​របស់​ព្រះអម្ចាស់ ព្រះយេស៊ូវ​​បាន​មាន​បន្ទូល​អំពី​ភាព​ពិត​នៃ​ការ​អាក្រក់។ ការ​អាក្រក់​មិនគ្រាន់​តែ​កើតមាន​រវាង​មនុស្ស​និង​មនុស្ស ដែល​តម្រូវឲ្យ​មានការ​អត់ទោស​ប៉ុណ្ណោះទេ(ម៉ាថាយ ៦:១២) ប៉ុន្តែ ថែមទាំង​តម្រូវឲ្យ​មានការ​រំដោះ ឲ្យ​រួចពី​ការ​អាក្រក់​ទ្រង់ទ្រាយ​ធំ​ទៀត​ផង(ខ.១៣)។ ទោះជា​យ៉ាងណា​ក៏ដោយ ព្រះអង្គ​បាន​បង្ហាញ​ភាព​ពិត​នៃ​ការ​អាក្រក់ គឺ​ដើម្បីឲ្យ​យើង​មាន​សង្ឃឹម​ឡើង។ នគរ​ស្ថានសួគ៌​ជា​កន្លែង​ដែល​គ្មាន​ការ​អាក្រក់ ហើយ​នគរ​ស្ថានសួគ៌​កំពុង​ចុះ​មកដល់​ផែនដី(ខ.១០)។ ថ្ងៃមួយ ព្រះ​ទ្រង់​នឹង​ជំនុំជម្រះ​ដោយ​យុត្តិធម៌ នៅ​គ្រាចុងក្រោយ…

Read article
មនុស្សដែលត្រូវការមនុស្ស

សូមអ្នក​រាល់គ្នា​ជំរាបសួរ​គ្នា​ទៅវិញទៅមក ដោយ​ការ​ថើប​យ៉ាង​បរិសុទ្ធ ពួក​ជំនុំ​នៃ​ព្រះគ្រីស្ទ​ទាំងអស់ សូម​ជំរាបសួរ​មក​អ្នករាល់គ្នា។ រ៉ូម ១៦:១៦ ក្នុង​អាជីព​ដ៏​ល្បីល្បាញ ជា​អ្នកនិពន្ធ​អត្ថបទ​កាសែត​អំពី​កីឡា លោក​ដេវ ឃីនដ្រិត(Dave Kindred) បាន​សរសេរ​អំពី​ព្រឹត្តិការ​ប្រកួត​កីឡា​រាប់​រយ ដែល​ជា​ការ​ប្រកួត​ធំៗ និង​ការប្រកួត​ជើងឯក ហើយក៏​បាន​សរសេរ​ជីវប្រវត្តិ​របស់​លោក​មហាម៉ាត់ អា​លី(Muhammad Ali)ផង​ដែរ។ ពេល​គាត់​មានការ​អផ្សុក បន្ទាប់ពី​បាន​ចូលនិវត្តន៍ គាត់​ក៏បាន​ចាប់ផ្តើម​ទៅ​មើល​ការប្រកួត​បាល់បោះ​នារី ក្នុង​សាលារៀន​មួយ ក្នុង​តំបន់​ដែល​គាត់​រស់នៅ។ មិនយូរ​ប៉ុន្មាន គាត់​ក៏បាន​ចាប់ផ្តើម​និពន្ធ​រឿង អំពី​ការប្រកួត​នី​មួយៗ ហើយ​បង្ហោះ​នៅ​តាម​អនឡាញ។ ហើយ​ពេល​ដែល​ម្តាយ និង​ចៅប្រុស​គាត់​បាន​លាចាក​លោក ហើយ​ភរិយា​គាត់​មាន​ជំងឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន គាត់​ក៏បាន​ដឹង​ថា ក្រុមកីឡា​ដែល​គាត់​បាន​លើក​មក​សរសេរ​នោះ បាន​ផ្តល់​ឲ្យ​គាត់​នូវ​ការ​ទំនាក់ទំនង​ជា​សហគមន៍ និង​ជួយ​ឲ្យ​គាត់​រក​ឃើញ​គោលបំណង​នៃ​ជីវិត។ គាត់ និង​ពួក​គេ​ត្រូវការ​គ្នា​ទៅវិញទៅមក។ លោក​ឃីនដ្រិត​ក៏បាន​និយាយ​ថា “ក្រុម​នេះ​បាន​ជួយ​ខ្ញុំ​ច្រើនណាស់។ ជីវិត​ខ្ញុំ​បាន​ប្រែជា​ងងឹត …តែ​ពួក​គេ​បាន​ធ្វើជា​ពន្លឺ”។ តើ​ហេតុអ្វី​អ្នក​កាសែត​ជើងចាស់​ដ៏​ល្បីល្បាញ បាន​ងាក​មក​ពឹងផ្អែក​ទៅលើ​សហគមន៍​របស់​ក្មេង​ជំទង់​ទាំងនោះ? រឿង​នេះ​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ​អំពី​សាវ័ក​ដ៏​ឆ្នើម​ម្នាក់​របស់​ព្រះយេស៊ូវ​​  ដែល​បាន​ពឹងផ្អែក​ទៅលើ​ការ​ប្រកប​ស្និទ្ធស្នាល​របស់​អ្នក​ដែល​គាត់​បាន​ជួប ក្នុង​ដំណើរ​បេសកកម្ម​របស់​គាត់។ តើ​អ្នក​បាន​កត់សំគាល់​ឈ្មោះ​មនុស្ស​ទាំងអស់ ដែល​សាវ័ក​ប៉ុល​បាន​ជំរាបសួរ នៅ​ចុង​សំបុត្រ​របស់​គាត់​ឬ​ទេ? (រ៉ូម ១៦:៣-១៥)។ គឺ​ដូចដែល​គាត់​បាន​សរសេរ​ថា “សូម​ជំរាបសួរ​អ្នក​អាន់​ត្រូ​នីក និង​អ្នក​យូ​នាស ជា​ញាតិ​ខ្ញុំ គឺជា​អ្នកជាប់គុក​ជាមួយនឹង​ខ្ញុំ​”(ខ.៧)។ “សូម​ជំរាបសួរ​អ្នក​អាំ​ភ្លាស…

Read article
ទឹករស់

បើ​អ្នកណា​ស្រេក ចូរ​ឲ្យ​អ្នកនោះ​មក​ឯខ្ញុំ ហើយ​ផឹក​ចុះ។ យ៉ូហាន ៧:៣៧ មាន​ពេល​មួយ ​គេ​បាន​កាត់​ផ្កា​ផ្ញើ​មក​ខ្ញុំ ​ពី​ប្រទេស​អេក្វាឌ័រ។ ពេល​ដែល​ផ្កា​ទាំងនោះ​មកដល់​ផ្ទះ​ខ្ញុំ ពួក​វា​ក៏បាន​ស្រពោន​អស់។ គ្រូបង្រៀន​ដាំ​ផ្កា​ក៏បាន​នែ​នាំ​ខ្ញុំ ឲ្យ​ដាក់​ពួក​វា​ចូល​ទៅ​ក្នុងទឹក ដើម្បីឲ្យ​ពួក​វា​មាន​ភាព​ស្រោះ​ស្រាយ​ឡើងវិញ។ ទោះជាយ៉ាងណា​ក៏ដោយ មុន​ពេល​ដាក់​ពួក​វា​ចូល​ទៅ​ក្នុងទឹក យើង​ត្រូវ​ច្រឹប​ទង​វា​បន្តិច ដើម្បីឲ្យ​វា​អាច​បឺត​ទឹក​កាន់តែ​ងាយស្រួល។ តើ​ពួក​វា​នឹងអាច​ស្រស់​ឡើងវិញ​បានទេ? នៅពេល​ព្រឹក​បន្ទាប់ ខ្ញុំ​ក៏បាន​រក​ឃើញ​ចម្លើយ​របស់ខ្ញុំ។ ផ្កា​របស់​ប្រទេស​អេក្វាឌ័រ​មាន​សម្រស់​ដ៏​ស្រស់​ស្អាត ដែល​ខ្ញុំ​មិនដែល​បាន​ឃើញ​កាល​ពី​មុន។ ទឹកបាន​នាំឲ្យ​ពួក​វា​មានការ​ផ្លាស់​ប្តូរ ដែល​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ​ព្រះបន្ទូល​របស់​ព្រះយេស៊ូវ​​ អំពី​ទឹក និង​អត្ថន័យ​របស់​ទឹក​សម្រាប់​អ្នកជឿ។ កាល​ព្រះយេស៊ូវ​​សុំ​ទឹក​ពី​ស្រ្តី​សាសន៍​សាម៉ារី​ម្នាក់ នៅ​មាត់​អណ្តូង ព្រះអង្គ​ក៏បាន​ប្រាប់​នាង​អំពី​ទឹក​រស់ ហើយ​ព្រះអង្គ​ក៏បាន​ធ្វើឲ្យ​ជីវិត​​នាង​ផ្លាស់​ប្រែ។ នាង​មានការ​ភ្ញាក់ផ្អើល ចំពោះ​ការ​ស្នើ​សុំ​របស់​ព្រះអង្គ ព្រោះ​ជនជាតិយូដា​បាន​រើសអើង​ជនជាតិ​សាម៉ារី។ តែ​ព្រះយេស៊ូវ​​មាន​បន្ទូល​ថា “បើសិនជា​នាង​បាន​ស្គាល់​អំណោយទាន​នៃ​ព្រះ និង​អ្នក​ដែល​និយាយ​នឹង​នាង​ថា សូមឲ្យ​ខ្ញុំ​ផឹក​ផង នោះ​នាង​នឹង​បាន​សូម​ពី​អ្នកនោះ​វិញ រួច​អ្នកនោះ​នឹង​ឲ្យទឹក​រស់​ដល់​នាង”(យ៉ូហាន ៤:១០)។ ក្រោយមក  ​ព្រះអង្គ​ក៏​បាន​ប្រកាស​ក្នុង​ព្រះវិហារ​ថា “បើ​អ្នកណា​ស្រេក ចូរ​ឲ្យ​អ្នកនោះ​មក​ឯខ្ញុំ ហើយ​ផឹក​ចុះ”(៧:៣៧)។ ក្នុងចំណោម​អ្នកជឿ​ព្រះអង្គ “នឹង​មាន​ទន្លេ​ទឹក​រស់​ហូរចេញ​ពី​ពោះ​ខ្លួន​មក ដូចជា​គម្ពីរ​សំដែង​ហើយ តែ​សេចក្តី​នេះ គឺ​ទ្រង់​មាន​ព្រះបន្ទូល​ពី​ព្រះវិញ្ញាណ ដែល​អស់អ្នក​ជឿ​ដល់​ទ្រង់​នឹង​ត្រូវ​ទទួល”(ខ.៣៨-៣៩)។ ព្រះវិញ្ញាណ​របស់​ព្រះ​ជួយ​ឲ្យ​យើង​មាន​ភាព​ស្រស់ថ្លា​ឡើង នៅ​ថ្ងៃនេះ ពេលណា​ជីវិត​យើង​មាន​ភាព​ហត់នឿយ។ ព្រះវិញ្ញាណ​ជា​ទឹក​​រស់…

Read article
ការសម្រេចចិត្តដោយខ្វះការពិចារណា

ពីព្រោះ​ឯង​មិនបាន​ជឿ​អញ … បាន​ជា​ឯង​នឹង​នាំ​ពួក​ជំនុំ​នេះ​ចូល​ទៅ​ក្នុង​ស្រុក ដែល​អញ​ឲ្យ​ដល់​គេ​ពុំបានឡើយ។ ជនគណនា ២០:១២ កាល​ខ្ញុំ​ស្ថិត​ក្នុង​វ័យ​ជំទង់ ខ្ញុំ​បាន​បើកបរ​ឡាន​លឿន​ពេក តាម​ពីក្រោយ​មិត្តភក្ដិ​ខ្ញុំ ទៅផ្ទះ​គាត់ បន្ទាប់ពី​ការ​ហ្វឹកហាត់​កីឡាបាល់បោះ​វិទ្យាល័យ។ ភ្លៀង​ធ្លាក់​មក​ខ្លាំង​ណាស់ ធ្វើឲ្យ​ខ្ញុំ​ពិបាក​បើកឡាន​ឲ្យ​ទាន់​គាត់។ ​ទឹក​ភ្លៀង​ធ្លាក់​មក​លើ​កញ្ចក់​ខាង​មុខ​ខ្លាំង​ពេក ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​មើល​ផ្លូវ។ ភ្លាម​ៗ​នោះ ​ផ្លិត​បក់​គ្រវាស​ទឹកភ្លៀង​ចេញពី​កញ្ចក់​ខាងមុខ បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ឡាន​របស់​មិត្ត​ភក្តិ​ខ្ញុំ​កំពុង​ឈប់​នៅ​ពីមុខ​ខ្ញុំ! ខ្ញុំ​ក៏បាន​ជាន់​ហ្វ្រាំង​ទាំង​បង្ខំ ហើយ​រេ​ចង្កូត​ធ្លាក់​ថ្នល់ ទៅ​បុក​ដើមឈើ​ធំ​មួយ​ដើម។ ឡាន​របស់ខ្ញុំ​ក៏បាន​ខូចខាត​យ៉ាងដំណំ។ ក្រោយមក ខ្ញុំ​ក៏បាន​ភ្ញាក់​ដឹងខ្លួន នៅក្នុង​មន្ទីរពេទ្យ។ ខ្ញុំ​បាន​រួចផុត​ពី​សេចក្តី​ស្លាប់ ដោយសារ​ព្រះគុណ​ព្រះ តែ​ទង្វើ​ដែល​ខ្វះ​ការ​ពិចារណា បាន​នាំឲ្យ​ខ្ញុំ​មានការ​ខាតបង់​ធ្ងន់ធ្ងរ។ លោក​ម៉ូសេ​បាន​ធ្វើការ​សម្រេចចិត្ត ដោយ​ខ្វះ​ការពិចារណា ជាហេតុ​​នាំឲ្យ​គាត់​មានការ​ខាតបង់​ដ៏​ធំ​ផង​ដែរ។ ទោះជាយ៉ាងណា​ក៏ដោយ ការសម្រេច​ចិត្ត​របស់​គាត់​បាន​ធ្វើឡើង នៅ​ពេល​ដែល​ប្រជាជន​អ៊ីស្រាអែល​ខ្វះ​ទឹក​ផឹក។ ពួក​គេ​មិន​មាន​ទឹក​ផឹក នៅក្នុង​វាល​រហោស្ថាន​ស៊ីន ហើយក៏​បាន​មូលគ្នា​មក​ទាស់​នឹង​លោក​ម៉ូសេ(ជនគណនា ២០:២)។ ព្រះ​ទ្រង់​ក៏បាន​ប្រាប់​អ្នកដឹកនាំ​ដ៏​ហត់នឿយ​រូប​នេះ ឲ្យ​និយាយទៅ​កាន់​ថ្ម ដើម្បីឲ្យ​ទឹកហូរ​ចេញ​មក(ខ.៨)។ ផ្ទុយទៅវិញ គាត់​ក៏បាន​យក​ដំបង​វាយ​ថ្ម​នោះ​ពីរ​ដង(ខ.១១)។ ព្រះអម្ចាស់​ក៏បាន​មាន​បន្ទូល​ថា “ពីព្រោះ​ឯង​មិនបាន​ជឿ​អញ ដើម្បីនឹង​លើក​អញ​ជា​បរិសុទ្ធ ចំពោះ​ភ្នែក​នៃ​ពួក​កូនចៅ​អ៊ីស្រាអែល​ដូច្នេះ បាន​ជា​ឯង​នឹង​នាំ​ពួក​ជំនុំ​នេះ​ចូល​ទៅ​ក្នុង​ស្រុក ដែល​អញ​ឲ្យ​ដល់​គេ​ពុំបានឡើយ”(ខ.១២)។ ពេលណា​យើង​ធ្វើការ​សម្រេចចិត្ត​ដោយ​ខ្វះ​ការពិចារណា យើង​នឹង​មានការ​ខាតបង់។ “ការដែល​ចិត្ត​ឥតមាន​ចំណេះ នោះ​មិន​គួរគប្បី​ទេ ហើយ​អ្នកណា​ដែល​រហ័ស​ឈាន​ទៅ…

Read article