នំម៉ាណាប្រចាំថ្ងៃ

You are here:
តូចតែធំប្រសើរ

ដ្បិត​តើ​អ្នកណា​បាន​មើលងាយ​ក្នុង​ថ្ងៃ​នៃ​ការ​បន្តិចបន្តួច​នោះ? សាការី ៤:១០ កីឡាករ​ហែលទឹក​មហាវិទ្យាល័យ​ម្នាក់​មាន​ការ​ព្រួយបារម្ភ​ថា ល្បឿន​នៃ​ការ​ហែលទឹក​របស់​នាង​យឺត​ពេក មិន​អាច​ចូលរួម​ប្រកួត​នៅ​អូឡាំពិក​បានទេ។ ប៉ុន្តែ ពេល​ដែល​លោក​ខេន អូ​ណូ(Ken Ono) ជា​សាស្រ្តា​ចារ្យ​គណិតវិទ្យា​បាល​សិក្សា​អំពី​វិធី​សាស្រ្ត​នៃ​ការ​ហែលទឹក​របស់​នាង គាត់​ក៏បាន​រក​ឃើញ​វិធី​ជួយ​ឲ្យ​នាង​អាច​ហែលទឹក​បាន​លឿន​ជាងមុន៦វិនាទី ដែល​ជា​ការ​ផ្លាស់​ប្តូរ​ដ៏​សំខាន់ ក្នុង​កំរិត​នៃ​ការប្រកួត​នៅ​អូឡាំពិក។ គាត់​បាន​ដាក់​ឧបករណ៍​ស្ទង់​នៅ​លើ​ខ្នង​របស់​នាង ពេល​នាង​ហ្វឹកហាត់​ហែលទឹក​ហើយ​គាត់​បាន​រក​ឃើញ​ចំណុច​តូច​មួយ​ដែល​ត្រូវ​កែ​លម្អ ដែល​អាច​ធ្វើឲ្យ​កីឡាករ​រូប​នេះ អាច​ហែលទឹក​កាន់តែ​មានប្រសិទ្ធភាព និង​ទទួលជោគជ័យ​ក្នុង​ការប្រកួត​បាន។ ការ​កែ​តម្រង់ ក្នុង​រឿង​ខាងវិញ្ញាណ​អាច​នាំមក​នូវ​ការ​ផ្លាស់​ប្តូរ​ដ៏​ធំ សម្រាប់​យើង​ផង​ដែរ។ ហោរា​សាការី​បាន​បង្រៀន​គោលការណ៍​ស្រដៀង​នេះ ដល់​សំណល់​នៃ​ជនជាតិយូដា ដែល​កំពុង​បាក់ទឹកចិត្ត និង​លោក​សូ​រ៉ូបា​បិល ជាជាង​សំណង់ ដើម្បី​សាងសង់​ព្រះវិហារ​របស់​ព្រះ​ឡើងវិញ បន្ទាប់ពី​ពួក​គេ​បាន​និរទេស។ ព្រះអម្ចាស់​ក៏បាន​មាន​បន្ទូល​ដល់​លោក​សូរ៉ូបាបិល​ថា មិនមែន​ដោយ​ឥទ្ធិ​ឫទ្ធិ ឬ​ដោយ​អំណាច​ទេ គឺ​ដោយសារ​វិញ្ញាណ​របស់​ព្រះអង្គ​វិញ(សាការី ៤:៦)។ គឺ​ដូចដែល​ហោរា​សាការី បាន​ប្រកាស​ថា “តើ​អ្នកណា​បាន​មើលងាយ​ក្នុង​ថ្ងៃ​នៃ​ការ​បន្តិចបន្តួច​នោះ?”(ខ.១០)។ ពួក​ជន​និរទេស​ទាំងនោះ​ព្រួយបារម្ភ​ថា ព្រះវិហារ​ដែល​ពួក​គេ​សាងសង់​នឹង​មិន​អាច​ប្រៀបផ្ទឹម​នឹង​ព្រះវិហារ ដែល​បាន​សាងសង់ ក្នុង​រាជ​ស្តេច​សាឡូម៉ូន​បានទេ។ ប៉ុន្តែ ដូចដែល​កីឡាករ​ហែលទឹក​បាន​ទៅ​ប្រកួត​នៅ​អូឡាំពិក ឈ្នះ​បាន​មេដាយ​មួយ បន្ទាប់ពី​នាង​ព្រម​ទទួលការ​កែ​តម្រង់ ពួក​ជាង​របស់​លោក​សូរ៉ូបាបិល​ក៏​រៀន​បាន​ថា សូម្បីតែ​កិច្ចការ​ដ៏​តូច និង​ត្រឹមត្រូវ ដោយ​ជំនួយ​មក​ពី​ព្រះ អាច​នាំមក​នូវ​ជោគជ័យ​ពេញ​ដោយ​អំណរ បើ​សិន​ជា​កិច្ចការ​ដ៏​តូច​នោះ បាន​ថ្វាយ​សិរីល្អ​ដល់​ព្រះអង្គ។ នៅ​ក្នុង​ព្រះអង្គ កិច្ចការ​ដ៏​តូច​ក្លាយជា​កិច្ចការ​ដ៏​ធំ​ប្រសើរ។—PATRICIA RAYBON…

Read article
ព្រះយេស៊ូវជាចម្លើយ

មើល យើង​ឃើញ៤នាក់ ឥត​ជាប់ចំណង​សោះ កំពុង​ដើរ​នៅ​កណ្តាល​ភ្លើង ឥតមាន​អ្វី​សោះ ឯអ្នក​ទី៤ក៏​មាន​ភាព​ដូចជា​កូន​ព្រះ។ ដានីយ៉ែល ៣:២៥ មានរឿង​មួយ​ដំណាល​ថា បន្ទាប់ពី​លោក​អាល់​បឺត អា​ញស្តា​ញ(Albert Einstein) បាន​បញ្ចប់​ការ​ធ្វើដំណើរ​មួយ​លើក​ទៀត ក្នុង​ការ​បង្រៀន​តាម​បណ្តា​សកលវិទ្យាល័យ អ្នកបើកបរ​ឡាន​របស់​គាត់ ក៏បាន​លើកឡើង​ថា ខ្លួន​បាន​ស្តាប់​ការ​បង្រៀន​របស់​គាត់​គ្រប់គ្រាន់​ល្មម​នឹងអាច​បង្រៀន​បាន។ លោក​អាញស្តាញ​ក៏​បាន​បបួល​អ្នកបើកបរ​គាត់ ឲ្យ​ផ្លាស់​ប្តូរ​តួនាទី​គ្នា នៅ​សកលវិទ្យាល័យ​បន្ទាប់ ដោយ​​នៅ​ទីនោះ គ្មាន​នរណា​ម្នាក់​ធ្លាប់​ឃើញ​មុខ​គាត់​នៅឡើយ​ទេ។ អ្នកបើកបរ​ក៏បាន​យល់ព្រម ហើយក៏​បាន​ឡើង​បង្រៀន​យ៉ាង​រៀបរយ។ បន្ទាប់មក ម៉ោង​សំណួរចម្លើយ​ក៏បាន​មកដល់។ មាន​អ្នកចូលរួម​ម្នាក់​បាន​ចោទ​ជា​សំណួរ យ៉ាង​គឃ្លើន អ្នកបើកបរ​ក៏បាន​ឆ្លើយ​ថា “ខ្ញុំ​អាច​មើលឃើញ​ថា លោក​ជា​សាស្ត្រា​ចារ្យ​ដ៏​ឆ្លាត​វ័យ តែ​ខ្ញុំ​មានការ​ភ្ញាក់ផ្អើល​ណាស់ ពេល​ដែល​បានឃើញ​លោក​សួរ​សំណួរ​ដ៏​សាមញ្ញ​យ៉ាងនេះ ដែល​សូម្បីតែ​អ្នកបើកបរ​ឡាន​ខ្ញុំ ក៏​អាច​ឆ្លើយ​បាន​ដែរ”។ បន្ទាប់មក លោក​អាញស្តាញ ដែល​បាន​ក្លែងខ្លួន​ជា​អ្នកបើកបរ​ក៏បាន​ឆ្លើយ​សំណួរ​នោះ។ មាន​ពេល​មួយ មិត្ត​ភក្តិ​ទាំង៣នាក់​របស់​លោក​ដានីយ៉ែល ត្រូវ​ធ្វើការ​សម្រេចចិត្ត​ដ៏​សំខាន់។ ស្តេច​នេប៊ូក្នេសា​បាន​គំរាម​ដាក់ទោស​ពួក​គេ ដោយ​បោះ​ចូល​ទៅ​ក្នុង​គុក​ភ្លើង បើ​ពួក​គេ​មិន​ថ្វាយបង្គំ​រូប​ព្រះ​របស់​ទ្រង់​ទេ។ ទ្រង់​សួរ​ពួក​គេ​ថា “តើមាន​ព្រះ​ឯណា​ដែល​អាច​នឹង​ដោះ​ឯង​រាល់គ្នា ឲ្យ​រួចពី​កណ្តាប់​ដៃ​យើង​បាន?”(ដានីយ៉ែល ៣:១៥)។ មិត្តសំឡាញ់​ទាំង​បី​នៅតែ​បដិសេធន៍​មិនព្រម​ឱនក្បាល​ថ្វាយបង្គំ​រូប​ព្រះ​នោះ ដូចនេះ ស្តេច​ក៏បាន​ឲ្យ​គេ​ដុតភ្លើង​ឲ្យ​ក្តៅ​ជាង​មុន​៧​ដង ហើយក៏​បាន​ឲ្យ​គេ​បោះ​ពួក​គេ​ចូល​ទៅ​ក្នុង​គុក​ភ្លើង​នោះ។ ពួក​គេ​មិន​ចូល​ទៅ​ក្នុង​គុក​ភ្លើង​នោះ​តែម្នាក់ឯង​ទេ។ មាន “ទេវតា”…

Read article
ធ្វើអ្វីៗគ្រប់យ៉ាងថ្វាយព្រះយេស៊ូវ

ទោះ​បើ​ការអ្វី​ដែល​អ្នករាល់គ្នា​នឹង​ធ្វើ ដោយ​ពាក្យសំដី ឬ​កិរិយា​ក៏ដោយ ចូរ​ធ្វើ​ទាំងអស់ ដោយ​ព្រះនាម​នៃ​ព្រះអម្ចាស់យេស៊ូវ។ កូល៉ុស ៣:១៧ កាល​ចេហ្វ(Jeff) មាន​អាយុ១៤ឆ្នាំ ម្តាយ​គាត់ បាន​នាំ​គាត់​ទៅ​មើល​អ្នក​ចម្រៀង​ដ៏​ល្បីល្បាញ​ម្នាក់។ លោក ប៊ី ចេ ថូម៉ាស(B. J. Thomas) បាន​ជាប់​ខ្លួន នៅក្នុង​ការរស់នៅ​ដែល​បំផ្លាញ​ខ្លួនឯង ក្នុង​ការ​ធ្វើដំណើរ​ប្រគំ​តន្ត្រី គឺ​មិន​ខុសពី​អ្នកចម្រៀង​ជាច្រើន នៅ​សម័យ​នោះ។ តែ​នេះ​ជា​បញ្ហា​ដែល​គាត់​មាន មុន​ពេល​គាត់ និង​ភរិយា​គាត់ បានឮ​អំពី​ព្រះយេស៊ូវ​។ ជីវិត​របស់​ពួក​គេ​មានការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង ពេល​ដែល​ពួក​គេ​ទទួល​ជឿ​ព្រះគ្រីស្ទ។ នៅពេល​យប់​នៃ​ការ​ប្រគំ​តន្រ្តី អ្នកចម្រៀង​រូប​នេះ​បាន​ចាប់ផ្តើម​ផ្តល់​ឲ្យ​នូវ​ការកម្សាន្ត​សប្បាយ​ដល់​ហ្វូង​មនុស្ស​ដែល​កំពុង​មានចិត្ត​ក្លៀវក្លា។ តែ​បន្ទាប់ពី​បាន​ច្រៀង​បទចម្រៀង​ដ៏​ល្បីល្បាញ​របស់​គាត់​បាន​ពីរបី​បទ មាន​បុរស​ម្នាក់​បាន​ស្រែក​ពី​ក្នុងចំណោម​ហ្វូង​មនុស្ស ឲ្យ​គាត់​ច្រៀង​បទចម្រៀង​មួយ​បទ​ថ្វាយ​ព្រះយេស៊ូវ​។ លោក​ប៊ី ចេ ក៏បាន​ឆ្លើយតប​ដោយ​គ្មាន​ការ​ស្ទាក់ស្ទើរ​ថា គាត់ទើប​តែ​បាន​ច្រៀង​បទចម្រៀង​បួន​បទ​ថ្វាយ​ព្រះយេស៊ូវ​ហើយ។ រឿង​នេះ​បាន​កន្លង​ផុត​ទៅ៤ទសវត្សរ៍​ហើយ តែ​លោក​ចេហ្វ នៅតែ​នឹក​ចាំ​ពេល​ដែល​គាត់​ដឹង​ថា អ្វីៗ​ដែល​យើង​ធ្វើ​ក៏ដោយ គឺ​គួរតែ​ធ្វើ​ថ្វាយ​ព្រះយេស៊ូវ​ គឺ​សូម្បីតែ​កិច្ចការ​ដែល​មិន​ទាក់ទង​នឹង​ជំនឿ​ក៏ដោយ។ ជួនកាល ក្នុង​ជីវិត​យើង យើង​មិនដឹង​ថា មាន​កិច្ចការ​អ្វីខ្លះ​ដែល​ពិតជា​ថ្វាយ​សិរីល្អ​ដល់​ព្រះ​នោះ​ទេ។ ព្រះគម្ពីរ​បាន​ផ្តល់​ឲ្យ​យើង​នូវ​ក្បួនខ្នាត​ដើម្បី​វាស់​ឲ្យដឹង​ថា មាន​កិច្ចការ​អ្វីខ្លះ​ដែល​យើង​អាច​ធ្វើ​ថ្វាយព្រះ។ តើ​យើង​កំពុងតែ​បង្ហាញ​ចេញ​នូវ​ការ​បន្ទាបខ្លួន និង​សេចក្តី​ស្រឡាញ់ ហើយ​បាន​ធ្វើជា​គំរូ​ល្អ ក្នុង​កិច្ចការ​ដែល​យើង​ធ្វើ ដែល​មាន​ដូចជា​ការ​ច្រៀង ការ​ធ្វើ​កិច្ចការ​ផ្ទះ…

Read article
សកម្មភាពប្រចាំថ្ងៃដ៏មានពរ

ដ្បិត​តើមាន​អ្នកណា​អាច​នឹង​បរិភោគ ឬ​នឹង​មាន​សេចក្តី​អំណរ​ជាជាង​យើង​នេះ? សាស្តា ២:២៥ ពេល​ដែល​ខ្ញុំ​មើលទៅ​ហ្វូង​មនុស្ស​កំពុង​ប្រជ្រៀតគ្នា​ចូល​ទៅ​ក្នុង​រថភ្លើង នៅពេល​ព្រឹក ខ្ញុំ​មាន​អារម្មណ៍​ថា ភាព​ធុញថប់​នឹង​ការងារ​នៅ​ព្រឹក​ថ្ងៃច័ន្ទ កំពុងតែ​រើ​ឡើង​ទៀតហើយ។ ពេល​ខ្ញុំ​ឃើញ​ទឹក​មុន​ក្រញូវ ដ៏​ងោកងុយ របស់​អ្នកដំណើរ​ដែល​កំពុង​ផ្តុំគ្នា​យ៉ាង​កកកុញ​ក្នុង​ទូរថភ្លើង ខ្ញុំ​អាច​និយាយ​បាន​ថា ក្នុងចំណោម​ពួក​គេ គ្មាន​នរណា​ចង់ទៅ​ធ្វើការ​ទេ។ ភាព​ធុញថប់​បាន​បង្ហាញ​ចេញ​នៅ​លើ​ផ្ទៃមុខ​ពួក​គេ ខណៈ​ពេល​ដែល​អ្នកខ្លះ​រុញគ្នា ដើម្បី​រក​កន្លែង​ឈរ ហើយ​មនុស្ស​កាន់តែ​ច្រើន​បាន​ខំ​ប្រជ្រៀត​ខ្លួន​ចូល​ថែមទៀត។ បន្ទាប់ពីនេះ ពួក​គេ​នឹង​ទៅដល់​កន្លែង​ធ្វើការ ដោយចិត្ត​ធុញទ្រាន់ មួយថ្ងៃ​ទៀត។ បន្ទាប់មក ខ្ញុំ​ក៏បាន​នឹក​ចាំ​ថា កាល​មួយឆ្នាំ​មុន រថភ្លើង​មិន​មាន​មនុស្ស​ជិះ ដោយសារ​ការ​បិទ​ខ្ទប់ ក្នុង​ពេល​ជំងឺ​កូ​វីត១៩ កំពុង​រាតត្បាត បាន​បណ្តាល​ឲ្យ​ការរស់នៅ​ប្រចាំថ្ងៃ មិន​អាច​ប្រព្រឹត្តទៅ​ជា​ធម្មតា។ កាលនោះ យើង​ថែមទាំង​មិន​អាច​ចេញទៅ​ទិញ​អាហារ ហើយ​អ្នកខ្លះ​ថែមទាំង​នឹក​កន្លែង​ធ្វើការ​ទៀត​ផង។ តែ​ឥឡូវនេះ យើង​បាន​វិលត្រឡប់​ទៅ​រក​សភាព​ដើម​ស្ទើរតែ​ទាំងស្រុង ហើយ​មនុស្សជា​ច្រើន​បាន​វិលត្រឡប់​ទៅ​ធ្វើការ​នៅ​ការិយាល័យ ជា​ធម្មតា​វិញ។ ខ្ញុំ​ក៏បាន​ដឹង​ថា “សកម្មភាព​ប្រចាំថ្ងៃ” គឺជា​ដំណឹង​ដ៏​ល្អ ហើយ “សកម្មភាព​ដែល​យើង​ធ្វើ​ដដែលៗ” គឺជា​ព្រះពរ! ស្តេច​សាឡូម៉ូន​បាន​ធ្វើការ​សន្និដ្ឋាន​ស្រដៀង​នេះ​ផង​ដែរ បន្ទាប់ពី​បាន​ជញ្ជឹងគិត អំពី​ការងារ​ដ៏​ហត់នឿយ​ប្រចាំថ្ងៃ ដែល​ហាក់ដូចជា​គ្មាន​ប្រយោជន៍(សាស្តា ២:១៧-២៣)។ នៅពេល​ខ្លះ កិច្ចការ​ទាំងនោះ​ហាក់ដូចជា​មិន​ចេះ​ចប់ “គ្មានន័យ” ហើយ​គ្មាន​ប្រយោជន៍អ្វី(ខ.២១)។ តែ​បន្ទាប់មក…

Read article
មិនមែនជាក្តីស្រមៃទេ

«ឯង​ដែល​ដេកលក់​អើយ ចូរ​ភ្ញាក់​ឡើង ឲ្យ​ក្រោក​ពី​ពួក​មនុស្ស​ស្លាប់​ឡើង នោះ​ព្រះគ្រីស្ទ​នឹង​ភ្លឺ​មក​លើ​ឯង»។ អេភេសូរ ៥:១៤ មាន​ជំងឺ​ផ្លូវ​ចិត្ត​មួយ​ដែល​ធ្វើឲ្យ​អ្នក​ជំងឺ​មាន​អារម្មណ៍​ថា ពួក​គេ​កំពុង​រស់នៅ​ក្នុង​ការយល់​សប្តិ​មួយ ដែល​មិន​អាច​ភ្ញាក់​ដឹង​ខ្លួន​បាន។ អ្នក​ដែល​មាន​បញ្ហា​នេះ ច្រើនតែ​មាន​អារម្មណ៍​ថា អ្វី​ៗ​នៅ​ជុំវិញ​ខ្លួន​ពួក​គេ គ្រាន់តែ​ជា​ការ​ស្រមើ​ស្រមៃ។ អ្នក​ដែល​មាន​អារម្មណ៍​ដ៏​រ៉ាំរ៉ៃ​ដូចនេះ​ អាច​ត្រូវ​គ្រូពេទ្យ​ពិនិត្យ​ឃើញថា ពួក​គេ​មាន​ជំងឺផ្លូវចិត្ត តែ​គេ​ជឿ​ថា វា​ជា​បញ្ហា​សុខភាព​ផ្លូវចិត្ត​ដែល​កើតមាន​ជា​ធម្មតា ជាពិសេស​ក្នុងអំឡុងពេល​ដែល​មាន​ស្រ្តេស​ច្រើន។ ប៉ុន្តែ ជួនកាល អារម្មណ៍​ដូចនេះ​នៅតែ​បន្ត​មាន សូម្បីតែ​នៅពេល​ដែល​ជីវិត​ហាក់ដូចជា​ដំណើរការ​ល្អ។ គឺ​ធ្វើ​មើលតែ​គំនិត​យើង​មិន​អាច​ទុកចិត្ត​ថា ការ​ល្អ​ពិតជា​កំពុងតែ​កើតឡើង​អញ្ចឹង។ ព្រះគម្ពីរ​បាន​ចែង អំពី​បញ្ហា​ស្រដៀង​នេះ ដែល​រាស្រ្ត​របស់​ព្រះ​ជួប នៅពេល​ដែល​ពួក​គេ​មិនដឹង​ថា ព្រះ​ចេស្តា និង​ការ​រំដោះ​របស់​ព្រះអង្គ​វា​ជា​រឿង​ពិត ឬ​ជា​ការ​ស្រមៃ​។ ក្នុង​បទ​គម្ពីរ​កិច្ចការ ជំពូក១២ ពេល​ដែល​ទេវតា​បាន​រំដោះ​លោក​ពេត្រុស ចេញពី​គុក និង​ការប្រហារ​ជីវិត​ដែល​អាច​កើតមាន(ខ.២,៤) ព្រះគម្ពីរ​បាន​ពិពណ៌នា​ថា សាវ័ក​ពេត្រុស “ឥតមាន​ដឹង​ជា​ការដែល​កើតមក ដោយសារ​ទេវតា​នោះ ពិត​ឬ​មិន​ពិត​ទេ គឺ​គាត់​ស្មាន​ថា​បានឃើញ​ការ​ជាក់ស្តែង​វិញ​(ខ.៩-១០)។ ពេល​ទេវតា​នាំ​គាត់​ចេញក្រៅ​គុក​ហើយ ទីបំផុត សាវ័ក​ពេត្រុស​ក៏បាន​ដឹងខ្លួន​ឡើង ហើយ​ដឹង​ថា ទេវតា​ពិតជា​បាន​រំដោះ​គាត់​មែន(ខ.១១)។ ក្នុង​ពេល​ដ៏​លំបាក ក៏ដូចជា​ពេល​ដ៏​រីករាយ ជួនកាល យើង​អាច​ពិបាក​ជឿ​មួយ​រយ​ភាគរយ​ថា ព្រះ​ទ្រង់​កំពុងធ្វើការ​ក្នុង​ជីវិត​យើង។ តែ​យើង​អាច​ទុកចិត្ត​ថា ពេលណា​យើង​រង់​ចំា​ព្រះអង្គ…

Read article
ចែកចាយទីបន្ទាល់អំពីព្រះយេស៊ូវ

សេចក្តី​ដែល​យើងខ្ញុំ​បានឃើញ ហើយ​ឮ​នោះ យើងខ្ញុំ​ប្រាប់​មក​អ្នករាល់គ្នា ដើម្បីឲ្យ​អ្នករាល់គ្នា​មាន​សេចក្តី​ប្រកប​នឹង​យើងខ្ញុំ​ដែរ។ ១យ៉ូហាន ១:៣ លោក​រ៉ូបឺ​ត ថុដ លី​នខិន(Robert Todd Lincoln) ជា​កូនប្រុស​របស់​លោក​ប្រធានាធិបតី​អាមេរិក អ័ប្រាហាំ លិនខិន(Abraham Lincoln) មាន​វត្តមាន នៅក្នុង​ហេតុការណ៍​សំខាន់​ៗ​បី ដែល​មាន​ដូចជា ​ការ​ស្លាប់​របស់​ឪពុក​គាត់ ក៏ដូចជា​ការ​ធ្វើឃាត​លោក​ប្រធានាធិបតី ចេ​មស៍ ហ្គា​ហ្វៀ​ល(James Garfield) និង​លោក វី​លៀម មែកឃីនលេយ(William McKinley)។ ប៉ុន្តែ សូម​យើង​ពិចារណា អំពី​វត្តមាន​របស់​សាវ័ក​យ៉ូហាន នៅក្នុង​ព្រឹត្តិ​ការណ៍​ប្រវត្តិ​សាស្ត្រ​សំខាន់​បំផុត​ទាំង៤ ដែល​មាន​ដូចជា ពិធី​លៀង​ព្រះអម្ចាស់​ចុងក្រោយ​របស់​ព្រះយេស៊ូវ​ ការឈឺចាប់​ព្រះទ័យ​ព្រះគ្រីស្ទ នៅ​សួនច្បារ​កេត​សេ​ម៉ា​នី ការ​សុគត​របស់​ព្រះអង្គ​នៅ​លើ​ឈើឆ្កាង និង​ការ​មាន​ព្រះជន្ម​រស់​ឡើងវិញ។ លោក​យ៉ូហាន​ដឹង​ថា ការ​ធ្វើ​បន្ទាល់​ចំពោះ​ព្រឹត្តិ​ការណ៍​ទាំងនេះ គឺជា​មូលហេតុ​ធំ​បំផុត ដែល​ព្រះ​ទ្រង់​ឲ្យ​គាត់​មានវត្តមានក្នុង​ព្រឹត្តិ​ការណ៍​ទាំង​នោះ។ ក្នុង​បទ​គម្ពីរ យ៉ូហាន ២១:២៤ គាត់​បាន​សរសេរ​ថា “គឺ​សិស្ស​នោះ​ឯង ដែល​ធ្វើ​បន្ទាល់​ពី​សេចក្តី​ទាំង​នេះ ព្រម​ទាំង​ចែង​រឿង​ទាំង​នេះ​ទុក​ផង យើង​រាល់គ្នា​ដឹង​ថា សេចក្តី​បន្ទាល់​របស់​គាត់ នោះ​ពិត​ហើយ”។ លោក​យ៉ូហាន​បាន​ធ្វើការ​បញ្ជាក់​យ៉ាង​ដូច​នេះ ម្តង​ទៀត ក្នុង​កណ្ឌ​គម្ពីរ​សំបុត្រ យ៉ូហាន…

Read article
ការសម្រេចចិត្តរបស់យើងសំខាន់ណាស់

តែ​គាត់​មិនព្រម​សោះ។ លោកុប្បត្តិ ៣៩:៨ គ្រូ​បង្វឹក​កីឡា​ហែលទឹក​ម្នាក់ ក្នុង​ទីក្រុង​ញូ​ជើ​ស៊ី ឃើញ​រថយន្ត​មួយ​គ្រឿង កំពុង​លិច​ចូល​ទៅ​ក្នុងទឹក​ទន្លេ ហើយក៏​បានឮ​សម្លេង​អ្នកបើកបរ​ស្រែក​ពី​ក្នុង​ឡាន​មក​ថា “ខ្ញុំ​មិន​ចេះ​ហែលទឹក​ទេ” ខណៈ​ពេល​ដែល​រថយន្ត​នោះ​លិច​ចូល​ទៅ​ក្នុងទឹក​ល្អក់​យ៉ាង​ឆាប់រហ័ស។ ខណៈ​ពេល​ដែល​ហ្វូង​មនុស្ស​កំពុង​ឈរ​មើល​ហេតុការណ៍​នៅ​លើ​ឆ្នេរទន្លេ លោក​អ៊ែន​ថូ​នី ក៏បាន​រត់​ទៅ​រក​ផ្ទាំង​ថ្ម​ធំៗ​នៅ​មាត់​ឆ្នេរ ហើយក៏​បាន​ដោះ​ជើង​សិប្បនិមិត្ត​របស់​គាត់​ចេញ រួច​លោត​ចូល​ទៅ​ក្នុងទឹក ដើម្បី​សង្រ្គោះ​បុរស​ម្នាក់ មាន​អាយុ៦៨ឆ្នាំ នាំទៅរក​ឆ្នេរទន្លេ ដោយ​សុវត្ថិភាព។ ដោយសារ​សកម្មភាព​ដែល​លោក​អ៊ែន​ថូ​នី​បាន​ធ្វើ ដោយ​គ្មាន​ការ​ស្ទាក់ស្ទើរ នៅ​ថ្ងៃ​នោះ បុរស​ម្នាក់​បាន​រួចផុត​ពី​សេចក្តី​ស្លាប់។ ការសម្រេច​ចិត្ត​របស់​យើង​មាន​សារៈ​សំខាន់​ណាស់។ សូម​យើង​ពិចារណា​អំពី​លោក​យ៉ាកុប ដែល​ជា​ឪពុក​របស់​មនុស្សជា​ច្រើន បាន​ស្រឡាញ់​កូន​ដែល​មាន​អាយុ​១៧ឆ្នាំ ឈ្មោះ​យ៉ូសែប លើស​កូន​ដទៃទៀត។ គាត់​បាន​ធ្វើ​អាវ១មាន​ពណ៌​ច្រើន​ឲ្យ​ពាក់ ជា​ទង្វើ​ដ៏​ល្ងង់ខ្លៅ(លោកុប្បត្តិ ៣៧:៣)។ ជា​លទ្ធផល បងប្អូន​របស់​យ៉ូសែប​ក៏បាន​ស្អប់​គាត់(ខ.៤) ហើយ​ពេល​មានឱកាស​ល្អ ពួក​គេ​ក៏បាន​លក់​គាត់ ធ្វើជា​ទាសករ(ខ.២៨)។ ហើយដោយ​សារ​យ៉ូសែប​បាន​ទៅដល់​នគរ​អេស៊ីព្ទ ព្រះ​ទ្រង់​ក៏បាន​ប្រើ​គាត់ ដើម្បី​ថែរក្សា​គ្រួសារ​របស់​លោក​យ៉ាកុប និង​មនុស្ស​ជា​ច្រើន​ទៀត ក្នុង​អំឡុង​គ្រា​អត់​ឃ្លាន​៧​ឆ្នាំ ទោះ​ពួក​បងប្អូន​របស់​យ៉ូសែប​ធ្លាប់​មានបំណង​ធ្វើបាប​គាត់​ក៏ដោយ(មើល ៥០:២០)។ ការសម្រេច​ចិត្ត​ដ៏​សំខាន់​ដំបូង​របស់​យ៉ូសែប ដែល​បាន​នាំឲ្យមាន​រឿង​រ៉ាវ​កើតឡើង​ជាបន្តបន្ទាប់ រហូត​ឈាន​ដល់​ចំណុច​នេះ គឺ​នៅពេល​ដែល​គាត់​បាន​ជ្រើសរើស​យក​ការ​រត់គេច​ពី​ការ​លួងលោម​របស់​ភរិយា​លោក​បូ​ទី​ផា(៣៩:១-១២)។ ជា​លទ្ធផល គាត់​ក៏បាន​ជាប់គុក(៣៩:២០) ហើយ​ទីបំផុត​ក៏បាន​ទៅ​ជួប​ស្តេច​ផារ៉ោន(ជំពូក៤១)។ លោក​អ៊ែន​ថូ​នី​បាន​ទទួលការ​បណ្តុះបណ្តាល​ឲ្យ​ចេះ​ហែលទឹក​យ៉ាង​ជំនាញ តែ​គាត់​នៅតែ​ត្រូវ​ធ្វើ​ការ​សម្រេចចិត្ត។ ពេលណា​យើង​ស្រឡាញ់​ព្រះ ហើយ​ស្វែងរក​ឱកាស​បម្រើ​ព្រះអង្គ…

Read article
ដើម្បីឲ្យមានការប្រកបស្និទ្ធស្នាលដ៏ជាប់លាប់

នោះ​ត្រូវឲ្យ​ចូល​ទៅ​ក្នុង​បន្ទប់ ហើយ​បិទទ្វារ រួច​អធិស្ឋាន​ដល់​ព្រះវរបិតា​នៃ​អ្នក។ ម៉ាថាយ ៦:៦ អ្នកស្រី ម៉ា​ដេលេ​ន អែល អី​ហ្គល(Madeleine L’Engle) ​មាន​ទម្លាប់​ទូរស័ព្ទ​ទៅ​ម្តាយ​គាត់ មួយ​សប្តាហ៍​ម្តង។ ពេល​ដែល​ម្តាយ​គាត់​មាន​វ័យ​កាន់តែ​ចាស់ជរា អ្នកនិពន្ធ​សៀវភៅ​គ្រីស្ទបរិស័ទ​រូប​នេះ ក៏បាន​ទូរស័ព្ទ​ទៅ​ម្តាយ​គាត់​កាន់តែ​ញឹកញាប់ ដើម្បី​​ឲ្យ​ទំនាក់​ទំនង​មាន​ភាព​ជាប់​លាប់។ អ្នកស្រី​ម៉ាដេលេន​ចង់​ឲ្យ​កូនៗ​របស់​គាត់ ទូរស័ព្ទ​មក​គាត់ ហើយ​រក្សា​ទំនាក់ទំនង​យ៉ាងដូច​នេះ​ផង​ដែរ។ ជួនកាល ពួក​គេ​ជជែក​គ្នា​យូរៗ ដោយមាន​សំណួរ និង​ចម្លើយ​សំខាន់​ៗ​ជាច្រើន។ ពេលខ្លះ​ទៀត ពួក​គេ​ទូរស័ព្ទ​គ្រាន់តែ​ដើម្បីឲ្យ​ដឹង​ច្បាស់​ថា លេខទូរស័ព្ទ​របស់​គាត់​នៅ​អាច​ទទួលការ​ហៅ​ចូល​ឬ​អត់។ កាល​គាត់​និពន្ធ​សៀវភៅ​មាន​ចំណងជើង​ថា ការ​ដើរ​នៅ​លើទឹក គាត់​បាន​សរសេរ​ថា “កូន​ចាំបាច់​ត្រូវ​រក្សា​ទំនាក់ទំនង​ជាមួយ​ឪពុក​ម្តាយ ហើយ​យើង​រាល់គ្នា​ក៏​ចាំបាច់​ត្រូវ​រក្សា​ទំនាក់ទំនង​ជាមួយ​ព្រះវរបិតា​នៃ​យើង​ផង​ដែរ”។ អ្នកជឿ​ភាគច្រើន​បាន​ស្គាល់​សេចក្តី​អធិស្ឋាន​របស់​ព្រះអម្ចាស់ ក្នុង​បទ​គម្ពីរ ម៉ាថាយ ៦:៩-១៣។ តែ​ខគម្ពីរ​នៅមុន​បទ​គម្ពីរ​នេះ ក៏​មាន​សារៈសំខាន់​ដូចគ្នា ព្រោះ​ខគម្ពីរ​នោះ​បាន​បង្ហាញ​យើង​អំពី​របៀប​ដែល​យើង​ត្រូវ​អធិស្ឋាន។ យើង​មិន​ត្រូវ​អធិស្ឋាន ដើម្បីឲ្យ​អ្នកដទៃ​មើលឃើញ​យើង​អធិស្ឋាន​នោះ​ទេ(ខ.៥)។ ព្រះគម្ពីរ​មិន​បាន​ចែងថា ការអធិស្ឋាន​របស់​យើង​ត្រូវ​មាន​រយៈពេល​យូរប៉ុណ្ណា​ដែរ តែ​ការ​ពោល​ពាក្យ​ជា​ច្រើន(ខ.៧) មិន​មានតម្លៃ​ស្មើនឹង​គុណភាព​នៃ​ការអធិស្ឋាន​អស់​ពី​ចិត្ត​នោះ​ឡើយ។ បទ​គម្ពីរ​នេះ​ហាក់ដូចជា​សង្កត់ធ្ងន់​ទៅលើ​ការ​បន្ត​ទំនាក់ទំនង​ជា​ទៀង​ទាត់ ជាមួយ​ព្រះវរបិតា​យើង ដែល​ជ្រាប​អំពី​តម្រូវការ​យើង “មុន​ពេល​យើង​ទូល​សូម​ព្រះអង្គ”(ខ.៨)។ ព្រះយេស៊ូវ​មាន​បន្ទូល​សង្កត់ធ្ងន់ អំពី​អត្ថ​ប្រយោជន៍​នៃ​ការ​ប្រកប​ស្និទ្ធស្នាល​ជាមួយ​ព្រះវរបិតា ឲ្យបាន​ជាប់លាប់។ បន្ទាប់មក ព្រះអង្គ​ក៏បាន​បង្រៀន​យើង​ថា “ដូច្នេះ ចូរ​អធិស្ឋាន​បែបយ៉ាង​នេះ​វិញ​ថា”(ខ.៩)។…

Read article
ព្រះអង្គតែងតែឮយើង

ព្រោះ​ទ្រង់​បាន​ផ្អៀង​ព្រះកាណ៌​មក​ស្តាប់​ខ្ញុំ បាន​ជា​ខ្ញុំ​នឹង​អំពាវនាវ​ដល់​ទ្រង់​អស់១ជីវិត។ ទំនុកដំកើង ១១៦:២ ក្នុង​សៀវភៅ មាន​ចំណងជើង​ថា រូបវិទ្យា លោក​ឆាល រី​បឺ​ក ម៉ាន(Charles Riborg Mann) និង​ជច រេ​នសិម ធ្វីស(George Ransom Twiss) បាន​ចោទ​ជា​សំណួរ​ថា “ពេល​ដែល​ដើមឈើ​មួយ​ដើម ដួល​រលំ​ក្នុង​ព្រៃ​ដែល​នៅ​ដាច់​ឆ្ងាយ​ពី​គេ ដោយ​គ្មាន​សត្វព្រៃ​ណាមួយ​នៅ​ក្បែរ​នោះ​ឮ​សម្លេង​ដើមឈើ​នោះ​រលំ តើ​ការ​ដួល​រលំ​នោះ បាន​បញ្ចេញ​សម្លេង​ដែរ​ឬទេ?” ជាច្រើន​ឆ្នាំ​កន្លងមក​នេះ សំណួរ​នេះ​ជំរុញ​ឲ្យ​មានការ​ពិភាក្សា​ផ្នែក​ទស្សនវិជ្ជា និង​វិទ្យា​សាស្ត្រ អំពី​សម្លេង ការ​ដឹង​ និង​ការ​មាន​វត្តមាន។ ទោះជាយ៉ាងណា​ក៏ដោយ មិនទាន់​មាន​ចម្លើយ​ដ៏​ច្បាស់លាស់​មួយ បាន​លេចឡើង សម្រាប់​សំណួរ​នេះ​នៅ​ឡើយ​ទេ។ នៅពេល​យប់​មួយ ពេល​ដែល​ខ្ញុំ​កំពុង​មាន​អារម្មណ៍​ឯកោ និង​ពិបាកចិត្ត ដោយសារ​បញ្ហា​មួយ ដែល​ខ្ញុំ​មិនបាន​និយាយប្រាប់​នរណា​ម្នាក់​នៅឡើយ ខ្ញុំ​ក៏បាន​នឹក​ចំា អំពី​សំណួរ​ដែល​បាន​សួរ​ថា តើ​ព្រះ​ទ្រង់​ស្តាប់​ឮខ្ញុំ​ដែរ​ឬទេ នៅ​ពេល​ដែល​គ្មាន​នរណា​ម្នាក់​ស្តាប់​ខ្ញុំ​ស្រែកហៅ​ឲ្យ​គេ​ជួយ? អ្នកនិពន្ធ​បទ​គម្ពីរ​ទំនុកដំកើង ជំពូក១១៦ ប្រហែលជា​មាន​អារម្មណ៍​ថា គេ​បាន​បោះបង់ចោល​គាត់ ពេល​ដែល​គាត់​កំពុង​ប្រឈមមុខ​ដាក់​សេចក្តី​ស្លាប់ និង​មានទុក្ខ​ព្រួយ​ជា​ពន់ពេក។ ដូចនេះ គាត់​បាន​ស្រែក​រក​ព្រះ ដោយ​ដឹង​ថា ព្រះអង្គ​កំពុង​ស្តាប់ ហើយនឹង​មក​ជួយ​គាត់។ គឺ​ដូចដែល​គាត់​បាន​សរសេរ​ថា “ទ្រង់​តែង​ស្តាប់​សំឡេង​ខ្ញុំ…

Read article
ការស្រាវជ្រាវអំពីជីដូន

ទ្រង់​នឹង​មាន​សេចក្តី​រីករាយ​អរ​សប្បាយ​ចំពោះ​ឯង។ សេផានា ៣:១៧ អ្នកស្រាវជ្រាវ នៅ​សកលវិទ្យាល័យ​អេម៉ូរី បាន​ប្រើ​ម៉ា​ស៊ីន​ស្គែន MRI ដើម្បី​សិក្សា​អំពី​ខួរក្បាល​របស់​ស្រ្តី​មួយ​ចំនួន​ដែល​មាន​ចៅ​។ ​គេ​ក៏បាន​ធ្វើការ​វាស់​ស្ទង់​​ក្តី​អាណិត​របស់​ពួកគេ ពេល​ពួក​គេ​បាន​ឃើញ​រូបភាព ដែល​រាប់បញ្ចូល​ទាំង​រូបថត​របស់​ចៅបង្កើត និង​កូនបង្កើត​ដែល​ជា​មនុស្ស​ពេញវ័យ និង​កូន​របស់​អ្នកដទៃ ដែល​ពួក​គេ​មិន​ស្គាល់។ ការសិក្សា​បាន​បង្ហាញថា ជីដូន​ទាំងឡាយ​មានចិត្ត​អាណិត​ចំពោះ​ចៅ​របស់​ខ្លួន ខ្លាំង​ជាង​កូនបង្កើត​ដែល​ជា​មនុស្ស​ពេញវ័យ។ ពួក​គេ​សន្និដ្ឋាន​ថា “ភាព​គួរឲ្យ​ស្រឡាញ់”របស់​ចៅ ជា​កត្តា​នាំឲ្យ​ពួក​គេ​គិតថា ចៅ​របស់​ពួក​គេ មាន​ភាព​គួរឲ្យ​ស្រឡាញ់​ជាង​កូន​ដែល​ជា​មនុស្ស​ធំ។ លោក​ចេ​មស៍ រី​លលីង(James Rilling) ជា​អ្នក​ដឹក​នំា​ការស្រាវជ្រាវ​នេះ បាន​មានប្រសាសន៍​ថា “បើ​ចៅ​ញញឹម នោះ​ជីដូន​របស់​គាត់ ក៏​សប្បាយចិត្ត​ជាមួយ​គាត់​ផង​ដែរ។ ហើយ​បើ​ចៅ​កំពុងតែ​យំ ជីដូន​របស់​គាត់​ក៏​មាន​អារម្មណ៍​ឈឺចាប់ និង​ពិបាកចិត្ត​ជាមួយ​គាត់​ផង​ដែរ”។ រឿង​នេះ​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ពិពណ៌នា​របស់​ហោរា​សេផានា អំពី​អារម្មណ៍​របស់​ព្រះអម្ចាស់ ពេល​ព្រះអង្គ​ទតមើល​រាស្រ្ត​ព្រះអង្គ យ៉ាងដូច​នេះ​ថា “ទ្រង់​នឹង​មាន​សេចក្តី​រីក​រាយ​អរ​សប្បាយ​ចំពោះ​ឯង ទ្រង់​នឹង​សំរាក​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ក៏​នឹង​អរ​សប្បាយ​នឹង​ឯង ដោយ​សំឡេង​ច្រៀង”(សេផានា ៣:១៧)។ ព្រះអង្គ​ក៏​មាន​ព្រះទ័យ​ឈឺចាប់ ជាមួយ​យើង ដូច​ជីដូន​ដែល​មាន​អារម្មណ៍​ឈឺចាប់​ជាមួយ​ចៅ​ផង​ដែរ។ “ក្នុង​គ្រប់​ទាំង​សេចក្តី​ទុក្ខវេទនា​របស់​គេ នោះ​ទ្រង់​ក៏​រងទុក្ខ​ដែរ”(អេសាយ ៦៣:៩) ហើយ​ព្រះអង្គ​មាន​ព្រះទ័យ​រីករាយ​ជាមួយផងដែរ(ទំនុកដំកើង ១៤៩:៤)។ ពេលណា​យើង​មាន​អារម្មណ៍​បាក់ទឹកចិត្ត យើង​ចាំបាច់​ត្រូវ​ចំា​ថា ព្រះ​ទ្រង់​យក​ព្រះទ័យ​ទុក​ដាក់​ចំពោះ​យើង យ៉ាង​ពិតប្រាកដ។…

Read article