នំម៉ាណាប្រចាំថ្ងៃ

You are here:
ការស្រាវជ្រាវអំពីជីដូន

ទ្រង់​នឹង​មាន​សេចក្តី​រីករាយ​អរ​សប្បាយ​ចំពោះ​ឯង។ សេផានា ៣:១៧ អ្នកស្រាវជ្រាវ នៅ​សកលវិទ្យាល័យ​អេម៉ូរី បាន​ប្រើ​ម៉ា​ស៊ីន​ស្គែន MRI ដើម្បី​សិក្សា​អំពី​ខួរក្បាល​របស់​ស្រ្តី​មួយ​ចំនួន​ដែល​មាន​ចៅ​។ ​គេ​ក៏បាន​ធ្វើការ​វាស់​ស្ទង់​​ក្តី​អាណិត​របស់​ពួកគេ ពេល​ពួក​គេ​បាន​ឃើញ​រូបភាព ដែល​រាប់បញ្ចូល​ទាំង​រូបថត​របស់​ចៅបង្កើត និង​កូនបង្កើត​ដែល​ជា​មនុស្ស​ពេញវ័យ និង​កូន​របស់​អ្នកដទៃ ដែល​ពួក​គេ​មិន​ស្គាល់។ ការសិក្សា​បាន​បង្ហាញថា ជីដូន​ទាំងឡាយ​មានចិត្ត​អាណិត​ចំពោះ​ចៅ​របស់​ខ្លួន ខ្លាំង​ជាង​កូនបង្កើត​ដែល​ជា​មនុស្ស​ពេញវ័យ។ ពួក​គេ​សន្និដ្ឋាន​ថា “ភាព​គួរឲ្យ​ស្រឡាញ់”របស់​ចៅ ជា​កត្តា​នាំឲ្យ​ពួក​គេ​គិតថា ចៅ​របស់​ពួក​គេ មាន​ភាព​គួរឲ្យ​ស្រឡាញ់​ជាង​កូន​ដែល​ជា​មនុស្ស​ធំ។ លោក​ចេ​មស៍ រី​លលីង(James Rilling) ជា​អ្នក​ដឹក​នំា​ការស្រាវជ្រាវ​នេះ បាន​មានប្រសាសន៍​ថា “បើ​ចៅ​ញញឹម នោះ​ជីដូន​របស់​គាត់ ក៏​សប្បាយចិត្ត​ជាមួយ​គាត់​ផង​ដែរ។ ហើយ​បើ​ចៅ​កំពុងតែ​យំ ជីដូន​របស់​គាត់​ក៏​មាន​អារម្មណ៍​ឈឺចាប់ និង​ពិបាកចិត្ត​ជាមួយ​គាត់​ផង​ដែរ”។ រឿង​នេះ​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ពិពណ៌នា​របស់​ហោរា​សេផានា អំពី​អារម្មណ៍​របស់​ព្រះអម្ចាស់ ពេល​ព្រះអង្គ​ទតមើល​រាស្រ្ត​ព្រះអង្គ យ៉ាងដូច​នេះ​ថា “ទ្រង់​នឹង​មាន​សេចក្តី​រីក​រាយ​អរ​សប្បាយ​ចំពោះ​ឯង ទ្រង់​នឹង​សំរាក​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ក៏​នឹង​អរ​សប្បាយ​នឹង​ឯង ដោយ​សំឡេង​ច្រៀង”(សេផានា ៣:១៧)។ ព្រះអង្គ​ក៏​មាន​ព្រះទ័យ​ឈឺចាប់ ជាមួយ​យើង ដូច​ជីដូន​ដែល​មាន​អារម្មណ៍​ឈឺចាប់​ជាមួយ​ចៅ​ផង​ដែរ។ “ក្នុង​គ្រប់​ទាំង​សេចក្តី​ទុក្ខវេទនា​របស់​គេ នោះ​ទ្រង់​ក៏​រងទុក្ខ​ដែរ”(អេសាយ ៦៣:៩) ហើយ​ព្រះអង្គ​មាន​ព្រះទ័យ​រីករាយ​ជាមួយផងដែរ(ទំនុកដំកើង ១៤៩:៤)។ ពេលណា​យើង​មាន​អារម្មណ៍​បាក់ទឹកចិត្ត យើង​ចាំបាច់​ត្រូវ​ចំា​ថា ព្រះ​ទ្រង់​យក​ព្រះទ័យ​ទុក​ដាក់​ចំពោះ​យើង យ៉ាង​ពិតប្រាកដ។…

Read article
ព្រះទ្រង់ចាំឈ្មោះរបស់មនុស្សម្នាក់ៗ

កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​អញ​បាន​លោះ​ឯង​ហើយ អញ​បាន​ហៅ​ចំ​ឈ្មោះ​ឯង ឯង​ជា​របស់​ផង​អញ។ អេសាយ ៤៣:១ នៅ​ថ្ងៃអាទិត្យ បន្ទាប់ពី​ខ្ញុំ​បាន​ចាប់ផ្តើម​ធ្វើការ ជា​អ្នកដឹកនាំ​យុវជន នៅ​ព្រះវិហារ​មួយ ហើយក៏​បាន​ជួប​យុវជន​ជាច្រើន ខ្ញុំ​ក៏បាន​ជជែក​ជាមួយ​ក្មេង​ជំទង់​ម្នាក់ ដែល​កំពុង​អង្គុយ​នៅ​ក្បែរ​ម្តាយ​របស់​នាង។ ពេល​ខ្ញុំ​ជំរាបសួរ​ក្មេងស្រី​ដែល​អឹមអៀន ដោយ​ទឹកមុខ​ញញឹម ខ្ញុំ​ក៏បាន​ហៅឈ្មោះ​នាង ហើយ​សួរ​នាង​ថា សុខសប្បាយ​ទេ។ នាង​ក៏បាន​ងើបមុខ ហើយ​បើក​ភ្នែក​ធំៗ។ នាង​ក៏បាន​ញញឹម​ផង​ដែរ ហើយ​និយាយ​ដោយ​សម្លេង​ដ៏​តូច​ឆ្មា​ថា “លោកគ្រូ ចាំ​ឈ្មោះខ្ញុំ​ដែរ?” គាត់​សប្បាយចិត្ត​ណាស់ ដែល​មាន​គេ​ចាំ​ឈ្មោះ​គាត់ នៅពេល​ដែល​គាត់​ប្រហែល​កំពុង​មាន​អារម្មណ៍​ថា គាត់​ជា​មនុស្ស​តូច​ទៀប ក្នុង​ពួក​ជំនុំ​ដែល​សំបូរ​មនុស្សចាស់។ យើង​ក៏​មានការ​រាប់អាន​គ្នា ដោយ​ទំនុកចិត្ត។ គាត់​មាន​អារម្មណ៍​ថា មាន​គេ​មើល​គាត់​ឃើញ និង​ឲ្យ​តម្លៃ​គាត់។ ក្នុង​បទ​គម្ពីរ អេសាយ ៤៣ ព្រះអម្ចាស់​បាន​ប្រើ​ហោរា​អេសាយ ឲ្យ​ទៅ​ប្រកាស​ព្រះរាជសារ ដែល​មានន័យ​ស្រដៀង​នេះ​ផង​ដែរ ទៅកាន់​ពួក​អ៊ីស្រាអែល​ថា ព្រះ​ទ្រង់​បាន​ទត​ឃើញ និង​ឲ្យ​តម្លៃ​ពួក​គេ។ សូម្បីតែ​ក្នុង​ពេល​ពួក​គេ​រស់នៅ​ជា​ឈ្លើយសឹក និង​នៅ​វាល​រហោស្ថាន ក៏​ព្រះ​ទ្រង់ទត​ឃើញ និង​ហៅឈ្មោះ​ពួក​គេ(ខ.១)។ ពួក​គេ​មិនមែន​ជា​អ្នកក្រៅ តែ​ជា​រាស្រ្ត​របស់​ព្រះអង្គ។ ទោះ​ពួក​គេ​ប្រហែល​មាន​អារម្មណ៍​ថា ព្រះ​ទ្រង់​បាន​បោះបង់​ពួក​គេ​ចោល ក៏​ពួក​គេ​នៅតែ “មានតម្លៃ” ហើយ​ព្រះអង្គ​នៅតែ​ស្រឡាញ់​ពួក​គេ(ខ.៤)។ ហើយ​ទន្ទឹម​នឹង​ពេល​ដែល​ព្រះអង្គ​បាន​រំឭក​ថា…

Read article
តើខ្ញុំជានរណា?

ប៉ុន្តែ អស់អ្នក​ណា​ដែល​ទទួល​ទ្រង់ គឺ​អស់អ្នក​ដែល​ជឿ​ដល់​ព្រះនាម​ទ្រង់ នោះ​ទ្រង់​បាន​ប្រទាន​អំណាច ឲ្យបាន​ត្រឡប់ជា​កូន​ព្រះ។ យ៉ូហាន ១:១២ កាលពី​ឆ្នាំ១៨៥៩ លោក​យ៉ូស្វេ អ័ប្រាហាំ ន័រតុន(Joshua Abraham Norton) បាន​តាំងខ្លួនជា​អធិរាជ​នៃ​សហរដ្ឋអាមេរិក។ លោក​ន័រតុន​រក​បានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ នៅក្នុង​មុខ​ជំនួញ​ដឹកជញ្ជូន នៅ​ទីក្រុង​សាន់ ហ្រ្វាន់​ស៊ី​ស្កូ ហើយក៏​បាន​ខាតបង់​អស់​ទៅវិញ។ ប៉ុន្តែ គាត់​ចង់បាន​អត្តសញ្ញាណ​ថ្មី​មួយ ដោយ​គាត់​ចង់​ធ្វើជា​អធិរាជ​ទីមួយ​របស់​សហរដ្ឋអាមេរិក។ ពេល​ដែល​សារ​ព័ត៌មាន​ពេលល្ងាច​សាន់ ហ្វ្រាន់​ស៊ី​ស្កូ បាន​ចេញផ្សាយ អំពី​ការ​ប្រកាស​របស់​លោក​ន័រ​តុន អ្នកអាន​កាសែត​ភាគច្រើន​បាន​អស់សំណើច។ លោក​ន័រ​តុន​បាន​ធ្វើការ​ប្រកាស​នេះ ក្នុង​គោលបំណង​ដើម្បី​ព្យាបាល​ជំងឺសង្គម​មួយ​ជំ​នួន ហើយក៏​បាន​បោះពុម្ព​រូបិយប័ណ្ណ​ផ្ទាល់ខ្លួន ហើយ​ថែមទាំង​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ក្សត្រី​វិចតូរីយ៉ា ដោយ​សុំ​ព្រះនាង​រៀបការ ហើយ​បង្រួប​បង្រួម​សហរដ្ឋអាមេរិក​ជា​មួយ​ចក្រភព​អង់គ្លេស។ គាត់​ក៏បាន​ពាក់​ឯកសណ្ឋាន​ទាហាន​របស់​ស្តេច ដែល​ជាង​កាត់ដេរ​ក្នុង​តំបន់​រចនា​។ អ្នក​សង្កេត​ម្នាក់​បាន​និយាយ​ថា លោក​ន័រតុន “មាន​រូបរាង​ដូច​ស្តេច​ទាំងស្រុង”។ ប៉ុន្តែ ជា​ការពិត​ណាស់ គាត់​មិនមែន​ជា​ស្តេច​ទេ។ រឿង​នេះ​បាន​បង្រៀន​យើង​ថា យើង​មិន​អាច​ក្លែងបន្លំ​អត្តសញ្ញាណ​របស់​យើង​បាន​ឡើយ។ មនុស្សជា​ច្រើន​បាន​ចំណាយពេល​ច្រើន​ឆ្នាំ ដើម្បីឲ្យ​ដឹង​ថា ខ្លួនឯង​ជា​នរណា ហើយ​មានតម្លៃ​អ្វីខ្លះ។ តែ​យើង​អរព្រះគុណ​ព្រះអង្គ ដែល​បាន​ហៅ​យើង​ថា កូនប្រុស​ស្រី ពេលណា​យើង​ទទួល​សេចក្តី​សង្រ្គោះ ក្នុង​ព្រះរាជបុត្រា​ព្រះអង្គ ព្រះនាម​យេ​ស៊ូ​វ។ “អស់អ្នក​ណា​ដែល​ទទួល​ទ្រង់ គឺ​អស់អ្នក​ដែល​ជឿ​ដល់​ព្រះនាម​ទ្រង់…

Read article
ការរុករកភពផ្កាយ

ចូរ​ងើយ​ភ្នែក​ឯង​មើលទៅ​លើ ហើយ​ពិចារណា​ពី​អ្នកណា​ដែល​បាន​បង្កើត​របស់​ទាំងនេះ ដែល​នាំឲ្យ​ពួក​ពល​បរិវារ​ចេញ​មក​តាម​ចំនួន​ដូច្នេះ។ អេសាយ ៤០:២៦ កាលពី​ឆ្នាំ២០២១ កិច្ចប្រឹងប្រែង​ចម្រុះ​ជាតិសាសន៍ បាន​នាំឲ្យមាន​ការ​បាញ់បង្ហោះ​កែវ​យឺត​មើល​ផ្កាយ James Webb Space ស្ថិតនៅ​ចម្ងាយ​ជិត១,៦លាន​គីឡូម៉ែត្រ ពី​ផែនដី ដើម្បី​ជួយ​ដល់​ការស្រាវជ្រាវ​អំពី​ចក្រវាល ឲ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ឡើង។ ផ្កាយរណប​ដ៏​អស្ចារ្យ​នេះ នឹង​ហោះហើរ​ចូល​ទៅ​ក្នុង​ទី​អាវ​កាស​ដ៏​សែន​ជ្រៅ ដើម្បី​ពិនិត្យមើល​ហ្វូង​ផ្កាយ និង​ភាព​អស្ចារ្យ​ដទៃទៀត នៅ​ក្រៅ​ភពផែន​ដី។ បច្ចេកវិទ្យា​នៃ​តា​រាស្រ្ត​នេះ ពិតជា​គួរឲ្យ​ស្ញប់ស្ញែង​ណាស់ ហើយ​បើ​អ្វីៗ​គ្រប់​យ៉ាង​មានដំណើរ​ការ​ល្អ វា​នឹង​ផ្តល់​ឲ្យ​យើង​នូវ​រូបភាព និង​ព័ត៌មាន​ដ៏​អស្ចារ្យ​ជាច្រើន។ តែ​ការសិក្សា​អំពី​ភព​ផ្កាយ​មិនមែន​ទើបតែ​មាន ក្នុង​សម័យនេះ​ឡើយ។ តាមពិត ហោរា​អេសាយ​បាន​ពិពណ៌នា​អំពី​ផ្កាយ​យ៉ាងដូច​នេះ​ថា “ចូរ​ងើយ​ភ្នែក​ឯង​មើលទៅ​លើ ហើយ​ពិចារណា​ពី​អ្នកណា​ដែល​បាន​បង្កើត​របស់​ទាំងនេះ ដែល​នាំឲ្យ​ពួក​ពល​បរិវារ​ចេញ​មក​តាម​ចំនួន​ដូច្នេះ”(អេសាយ ៤០:២៦)។ “យប់១ក៏​សំដែង​ចំណេះ​ដល់​យប់១ទៀត” អំពី​ព្រះ​អាទិករ​របស់​យើង ដែល​បាន​បង្កើត​ចក្រវាល​ដ៏​ធំ​ល្វឹង​ល្ងើ​យ និង​យើង​មិន​អាច​យល់​អស់(ទំនុកដំកើង ១៩:២) ហើយក៏​បាន​បង្កើត​ដួងផ្កាយ​រាប់មិនអស់ ដែល​បាន​លម្អ​ផ្ទៃមេឃ យ៉ាង​ស្ងាត់ស្ងៀម ក្នុង​ពេល​រាត្រី(ខ.៣)។ ហើយ​ព្រះ​ដែល​បាន​កំណត់​ចំនួន​ដួងផ្កាយ​បញ្ចេញ​ពន្លឺ “ទ្រង់​រាប់​ចំនួន​នៃ​អស់ទាំង​ផ្កាយ ក៏​ហៅ​បាន​តាម​ឈ្មោះ​ទាំងអស់”(ទំនុកដំកើង ១៤៧:៤)។ ពេលណា​មនុស្សជាតិ​បាញ់បង្ហោះ​ផ្កាយរណប​ដោយ​បច្ចេកវិទ្យា​ដ៏​គួរឲ្យ​ស្ញប់ស្ញែង ចូល​ទៅ​ក្នុង​អវកាស ដើម្បី​ធ្វើការ​រុករក ក្នុង​ចក្រវាល យើង​អាច​អរ​សប្បាយ នឹង​ការ​រក​ឃើញ​ថ្មី ដែល​ពួក​គេ​ទទួល​បាន ព្រោះ​ការសង្កេត​មើល​ភព​ផ្កាយ​នី​មួយៗ បាន​ចង្អុលបង្ហាញ​ឲ្យ​យើង​ងាក​ទៅ​រក​ព្រះ​មួយ​អង្គ…

Read article
ការដឹកនាំដោយសេចក្តីស្រឡាញ់

យើងខ្ញុំ​បាន​ប្រព្រឹត្ត​នឹង​អ្នករាល់គ្នា​នីមួយៗ ដូចជា​ឪពុក​នឹង​កូន ទាំង​ទូន្មាន និង​កំសាន្តចិត្ត​ផង។ ១ថែ​ស្សា​ឡូ​និច ២:១១ ថ្មីៗនេះ ខ្ញុំ​បាន​មើល​វីដេអូ​ដ៏​ល្បីល្បាញ​មួយ ឃើញ​មេ​ខ្លាឃ្មុំ​កំពុង​ព្យាយាម​នាំ​កូន​ខ្លា​ឃ្មុំ​ដ៏​រពិស៤ក្បាល ឆ្លងថ្នល់ ដែល​កំពុង​មាន​យានយន្ត​បើក​កាត់​យ៉ាង​មមាញឹក។ ទិដ្ឋភាព​នេះ​បាន​នាំឲ្យ​ខ្ញុំ​មាន​ទឹកមុខ​ញញឹម យ៉ាង​ចិត្តរីករាយ ព្រោះ​ខ្ញុំ​នឹក​ចាំ​ថា ខ្ញុំ​ក៏​ធ្លាប់​មានរឿង​ស្រដៀង​នេះ​ផង​ដែរ។ នៅក្នុង​ការ​មើល​វា​ពាំ​កូន​វា​ម្តង​មួយៗ ឆ្លងថ្នល់ តែ​កូន​វា​ក៏បាន​រត់​មក​ម្ខាង​ផ្លូវ​វិញ។ បន្ទាប់​ពី​បាន​ព្យាយាម​ជាច្រើនលើក​ច្រើន​សារ ដោយចិត្ត​នឿយណាយ ទីបំផុត​មេ​ខ្លាឃ្មុំ​ក៏បាន​ឃុំគ្រង​កូន​ខ្លាឃ្មុំ​ទាំង៤ក្បាល ហើយក៏​បាន​ឆ្លងថ្នល់​ទាំងអស់គ្នា ដោយ​សុវត្ថិភាព។ ការ​ឃុំគ្រង​កូន ដោយ​មិន​គិត​ពី​ការនឿយហត់​ដែល​បាន​បង្ហាញ​មក ក្នុង​វីដេអូ​នោះ​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​បង្រៀន​ក្នុង​ន័យធៀប​ដែល​សាវ័ក​ប៉ុល​បាន​ប្រើ ដើម្បី​ពិ​ពណ៌​នា អំពី​របៀប​ដែល​គាត់​បាន​ថែរក្សា​ពួក​ជំនុំ នៅ​ទី​ក្រុង​ថែស្សាឡូនីច។ គាត់​មិនបាន​និយាយ​សង្កត់ធ្ងន់​អំពី​សិទ្ធិ​អំណាច​របស់​គាត់​ជា​សាវ័ក​ទេ តែ​បានប្រៀប​ធៀប​ការងារ​ដែល​គាត់​បាន​ធ្វើ​ក្នុងចំណោម​ពួក​គេ ទៅ​នឹង​ភារកិច្ច​របស់​ឪពុក​ម្តាយ ដែល​ថែរក្សា​កូនតូច(១ថែស្សាឡូនិច ២:៧,១១)។ សេចក្តី​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ ដែល​គាត់​មាន​ចំពោះ​ពួក​ជំនុំ​នៅ​ទី​ក្រុង​ថែស្សាឡូនីច(ខ.៨) បាន​បណ្តាល​ចិត្ត​គាត់ ឲ្យ​បន្ត​លើកទឹកចិត្ត កម្សាន្ត​ចិត្ត និង​ជំរុញ​ពួក​គេ ឲ្យ​រស់នៅ ឲ្យ​សក្តិ​សមជា​កូន​ព្រះ(ខ.១២)។ ការ​ត្រាស់​ហៅ​ឲ្យ​រស់នៅ ដោយ​គោរព​ប្រតិបត្តិ​ព្រះ បាន​កើត​ចេញពី​សេចក្តី​ស្រឡាញ់ ដែល​ចង់​ឲ្យ​ពួក​គេ​ថ្វាយព្រះ​កិត្តិនាម​ដល់​ព្រះអង្គ ក្នុង​គ្រប់​ផ្នែក​ទាំងអស់​នៃ​ជីវិត​ពួក​គេ។ យើង​អាច​យក​តម្រាប់​តាម​គំរូ​របស់​សាវ័ក​ប៉ុល នៅពេល​ណា​យើង​មានឱកាស​ធ្វើជា​អ្នកដឹកនាំ ជាពិសេស​នៅពេល​ដែល​យើង​មានការ​ហត់នឿយ។ ដោយអំណាច​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ យើង​អាច​ស្រឡាញ់​អ្នក​ដែល​យើង​កំពុង​ថែរក្សា ដោយចិត្ត​សុភាព និង​ការ​ព្យាយាម…

Read article
ដើម្បីសេចក្តីស្រឡាញ់

ខាង​ឯ​សេចក្តី​ស្រឡាញ់​ជា​បង​ជា​ប្អូន នោះ​ចូរ​មានចិត្ត​ថ្នម​គ្នា​ទៅវិញទៅមក​ចុះ ខាង​ឯ​សេចក្តី​រាប់អាន នោះ​ឲ្យ​ខំ​រាប់អាន​គេ​ជាមុន។ រ៉ូម ១២:១០ ការ​រត់​ប្រណាំង​ម៉ារ៉ាតុន គឺជា​ការជំរុញ​ខ្លួនឯង ទាំង​​កម្លាំងកាយ និង​កម្លាំងចិត្ត។ ទោះជាយ៉ាងណា​ក៏ដោយ កីឡាករ​រត់ប្រណាំង​កំរិត​វិទ្យាល័យ​ម្នាក់ បាន​ចូលរួម​ការរត់ប្រណាំង​ឆ្លងកាត់​សណ្ឋាន​ដី​ខុសៗគ្នា ក្នុង​ប្រទេស ដោយ​រុញ​មនុស្ស​ម្នាក់​ពី​ខាងក្រោយ។ រៀងរាល់​ពេល​ប្រកួត កុមារី ស៊ូ​ហ្សិន បឺ​កមែន(Susan Bergeman) មាន​អាយុ១៤ឆ្នាំ និង​បងប្រុស​នាង ឈ្មោះ ចេ​ហ្វ្រ៊ី(Jeffrey) បាន​ចូលរួម​ប្រកួត​ជាមួយគ្នា ដោយ​ចេ​ហ្វ្រ៊ី​អង្គុយ​ពីលើ​រទេះរុញ ហើយ​នាង​រុញ​គាត់​ពីក្រោយ។ កាល​ចេ​ហ្វ្រ៊ី​មាន​អាយុ២២ខែ គាត់​បាន​គាំងបេះដូង ដែល​បណ្តាល​ឲ្យ​ខូច​ខួរក្បាល​ធ្ងន់ធ្ងរ ហើយ​គាត់​ក៏បាន​ក្លាយជា​ជន​ពិការ​ខួរក្បាល។ សព្វថ្ងៃ​នេះ ស៊ូ​ហ្សិន​បាន​លះបង់​គោលដៅ​ផ្ទាល់ខ្លួន ក្នុង​ការរត់ប្រណាំង ដើម្បីឲ្យ​ចេហ្វ្រ៊ី​បាន​ចូលរួម​ប្រកួត​ជាមួយ​នាង។ នេះ​ជា​ទង្វើ​នៃ​សេចក្តី​ស្រឡាញ់ និង​ការ​លះបង់​ដ៏​ធំធេង។ សាវ័ក​ប៉ុល​ក៏បាន​គិត​អំពី​សេចក្តី​ស្រឡាញ់ និង​ការ​លះបង់​ផង​ដែរ ពេល​ដែល​គាត់​លើកទឹកចិត្ត​អ្នកអាន​សំបុត្រ​របស់​គាត់​ឲ្យ​មានចិត្ត​ប្តូរផ្តាច់​ចំពោះ​គ្នា​ទៅវិញទៅមក(រ៉ូម ១២:១០)។ គាត់​ដឹង​ថា អ្នកជឿ​ព្រះ​នៅ​ទីក្រុង​រ៉ូម​កំពុង​មាន​បញ្ហា នៃ​ការ​ច្រណែន​គ្នា កំហឹង និង​ការ​ឈ្លោះប្រកែក​គ្នា(ខ.១៨)។ ដូចនេះ គាត់​ក៏បាន​លើកទឹកចិត្ត​ពួក​គេ ឲ្យ​រស់នៅ ដោយ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​គ្រប់គ្រង​ចិត្ត​របស់​ពួក​គេ។ សេចក្តី​ស្រឡាញ់​ប្រភេទ​នេះ បាន​ចាក់ឫស​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះគ្រីស្ទ នឹង​បណ្តាល​ចិត្ត​ពួក​គេ​ឲ្យ​គិត​ប្រយោជន៍​អ្នកដទៃ។ សេចក្តី​ស្រឡាញ់​នេះ​នាំឲ្យមាន​ចិត្តស្មោះ​ត្រង់ និង​ការចែក​រំលែក​ដ៏​សប្បុរស(ខ.១៣)។…

Read article
តើការបើកបររបស់ខ្ញុំដូចម្តេចដែរ?

ចូរ​ឲ្យ​គ្រប់គ្នា​បាន​ឆាប់​នឹង​ស្តាប់ ក្រ​នឹង​និយាយ ហើយ​យឺត​នឹង​ខឹង​ដែរ ដ្បិត​សេចក្តី​កំហឹង​របស់​មនុស្ស មិនដែល​សំរេច​តាម​សេចក្តី​សុចរិត​របស់​ព្រះ​ទេ។ យ៉ាកុប ១:១៩-២០ មាន​ពេល​ខ្ញុំ​កំពុង​បើកបរ​តាមផ្លូវ មាន​ឡាន​សណ្ដោង​មួយ​បើក​កាន់​ពីមុខ​ឡាន​ខ្ញុំ ធ្វើឲ្យ​ខ្ញុំ​ស្រែក​ភ្លាត់មាត់។ ពេល​ខ្ញុំ​ឃើញ​អក្សរ​នៅ​លើ​ចំហៀង​ឡាន ដែលគេ​សរសេរ​ថា “តើ​ការ​បើកបរ​របស់ខ្ញុំ​ដូចម្តេច​ដែរ?” និង​លេខទូរស័ព្ទ​មួយ​ខ្សែ ខ្ញុំ​ក៏បាន​ទូរស័ព្ទ​ទៅកាន់​លេខ​នោះ។ មាន​ស្រ្តី​ម្នាក់​បាន​លើក​ទូរស័ព្ទ ហើយ​សួរ​ខ្ញុំ​អំពី​មូលហេតុ​ដែល​ខ្ញុំ​ទូរស័ព្ទ​មក​គាត់។ ខ្ញុំ​ក៏បាន​បញ្ចេញ​អារម្មណ៍​មិន​ពេញចិត្ត​ដាក់​គាត់។ គាត់​ក៏បាន​កត់ចំណាំ​លេខ​ឡាន​នោះ។ បន្ទាប់មក គាត់​ក៏បាន​និយាយ​ប្រាប់​ខ្ញុំ​ច្បាស់​ៗ​ថា “អ្នកដឹង​ទេ អ្នក​អាច​ទូរស័ព្ទ​មក ដើម្បី​រាយការណ៍​អំពី​នរណា​ម្នាក់ ដែល​កំពុង​បើកបរ​បាន​ល្អ នៅពេល​ណា​ក៏បាន”។ ភ្លាមៗ​នោះ ពាក្យ​សម្ដី​ដ៏​ហត់នឿយ​របស់​នាង ក៏បាន​ចាក់ដោត​ចិត្ត​របស់ខ្ញុំ ដែល​តាំងខ្លួនជា​អ្នក​សុចរិត។ ភាព​ខ្មាសអៀន​បាន​ជន់ជោរ​ក្នុងចិត្ត​ខ្ញុំ។ ក្នុង​ការស្វែងរក “ខុសត្រូវ” នៅ​ថ្ងៃ​នោះ ខ្ញុំ​មិនបាន​ឈប់បង្អង់​ទាល់តែសោះ ដើម្បី​ពិចារណា អំពី​ផល​ប៉ះពាល់​ដែល​ពាក្យ​សម្តី​ពេញដោយ​កំហឹង​របស់ខ្ញុំ អាច​មាន​មក​លើ​នាង ក្នុង​ការងារ​ដ៏​ពិបាក​របស់​នាង។ កំហុស​នេះ​បាន​នាំឲ្យ​ខ្ញុំ​មានការ​សោក​ស្តាយ​យ៉ាង​ខ្លាំង។ គំលាត​រវាង​ការប្រព្រឹត្ត និង​ហេតុផល​របស់​យើង គឺជា​ប្រធានបទ ដែល​កណ្ឌ​គម្ពីរ​យ៉ាកុប​បាន​លើក​មក​និយាយ​ផង​ដែរ។ បទ​គម្ពីរ​យ៉ាកុប ១:១៩-២០ បាន​ចែងថា “បងប្អូន​ស្ងួនភ្ងា​អើយ ចូរ​ឲ្យ​គ្រប់គ្នា​បាន​ឆាប់​នឹង​ស្តាប់ ក្រ​នឹង​និយាយ ហើយ​យឺត​នឹង​ខឹង​ដែរ ដ្បិត​សេចក្តី​កំហឹង​របស់​មនុស្ស មិនដែល​សំរេច​តាម​សេចក្តី​សុចរិត​របស់​ព្រះ​ទេ”។ ក្រោយមក សាវ័ក​យ៉ាកុប​មានប្រសាសន៍​ថា…

Read article
ព្រះទ្រង់ទតឃើញ យល់ និងយកព្រះទ័យទុកដាក់

ព្រះអម្ចាស់​នៃ​យើងខ្ញុំ​ទ្រង់​ធំ​ប្រសើរ ហើយ​មាន​ឫទ្ធានុភាព​ក្រៃលែង ឯ​ប្រាជ្ញា​ញាណ​របស់​ទ្រង់​ក៏​យល់​គ្រប់​ទាំងអស់។ ទំនុកដំកើង ១៤៧:៥ ជួនកាល ការរស់នៅ​ដោយ​ការឈឺចាប់ និង​ការនឿយហត់​ដ៏​រាំ​រ៉ៃ អាច​បណ្តាល​ឲ្យ​យើង​រស់នៅ​តែម្នាក់ឯង​នៅផ្ទះ ហើយ​មាន​អារម្មណ៍​ឯកោ។ ជា​ញឹកញាប់ ខ្ញុំ​មាន​អារម្មណ៍​ថា ព្រះអម្ចាស់ និង​អ្នកដទៃ​មិន​អើ​ពើ​ចំពោះ​ខ្ញុំ​ទេ។ ខ្ញុំ​មានទម្លាប់​បណ្តើរ​ឆ្កែ​របស់ខ្ញុំ នៅពេល​ព្រឹកព្រលឹម ហើយក៏​បាន​ដើរ​បណ្តើរ​អធិស្ឋាន​បណ្តើរ​ជាប្រចាំ។ នៅពេល​ព្រឹក​មួយ​នោះ ខ្ញុំ​មាន​អារម្មណ៍​ពិបាក​យ៉ាង​ខ្លាំង។ ខ្ញុំ​ក៏បាន​ឃើញ​បាឡុង​ហោះ​ពី​ចម្ងាយ។ មនុស្ស​​ដែល​កំពុង​ជិះ​បាឡុង​ហោះ អាច​គយគន់​ទេសភាព​របស់​តំបន់​ដែល​ខ្ញុំ​រស់នៅ ពីលើ​មក តែ​ពួក​គេ​មិន​អាច​មើល​ខ្ញុំ​ឃើញ​ទេ។ ខណៈ​ពេល​ដែល​ខ្ញុំ​បន្ត​ដើរទៅ​មុខ​ទៀត កាត់តាម​ផ្ទះ​អ្នក​ជិះ​ខាង​ខ្ញុំ ខ្ញុំ​ក៏បាន​ដកដង្ហើមធំ។ តើមាន​មនុស្ស​ប៉ុន្មាន​នាក់ នៅក្នុង​ផ្ទះ​ទាំងនោះ ដែល​មាន​អារម្មណ៍​ថា ខ្លួន​ជា​មនុស្ស​គ្មាន​តម្លៃ ហើយ​គេ​មើល​រំលង? ខណៈ​ពេល​ដែល​ខ្ញុំ​បន្ត​ដើរទៅ​មុខ ខ្ញុំ​ក៏បាន​ទូល​សូម​ព្រះ នូវ​ឱកាស​ដើម្បី​បង្ហាញ​ឲ្យ​អ្នកជិតខាង​ខ្ញុំ​បានដឹង​ថា ខ្ញុំ​យកចិត្ត​ទុកដាក់​ចំពោះ​ពួក​គេ ហើយ​ព្រះអង្គ​ក៏​យក​ព្រះទ័យ​ទុកដាក់​ចំពោះ​ពួក​គេ​ផង​ដែរ។ ព្រះ​ទ្រង់​បាន​កំណត់​ចំនួន​ផ្កាយ​នៅ​លើ​មេឃ ពេល​ដែល​ព្រះអង្គ​មាន​បន្ទូល​ឲ្យ​ផ្កាយ​ទាំងអស់​នោះ​កើតមាន​ឡើង។ ព្រះអង្គ​ដាក់ឈ្មោះ​ឲ្យ​ផ្កាយ​នី​មួយៗ(ទំនុកដំកើង ១៤៧:៤)។ ការ​នេះ​បង្ហាញថា ព្រះអង្គ​យក​ព្រះទ័យ​ទុកដាក់​ចំពោះ​ភាព​តូច​ល្អិត​បំផុត។ ព្រះអង្គ​មាន​កម្លាំង ​ព្រះ​ប្រាជ្ញាញាណ និង​ចំណេះដឹង ដែល​គ្មាន​ដែន​កំណត់ ក្នុង​ពេល​អតីតកាល បច្ចុប្បន្ន និង​ពេល​អនាគត(ខ.៥)។ ព្រះ​ទ្រង់​ស្តាប់​ឮ​សម្លេង​ស្រែកយំ​ដ៏​អស់សង្ឃឹម ហើយ​ទត​ឃើញ​ទឹកភ្នែក​ដែល​ស្រក់​ចុះ​មក​យ៉ាង​ស្ងាត់ស្ងៀម ខណៈ​ពេល​ដែល​ទ្រង់​កត់សំគាល់​ឃើញ​អ្នក​ផ្សេង​ទៀត​​ស្កប់ចិត្ត និង​សើច​សប្បាយ។ ព្រះ​ទ្រង់ទត​មើល…

Read article
ព្រះទ្រង់មានព្រះជន្មរស់ឡើងវិញដើម្បីយើងរាល់គ្នា

នាង​បែរ​ខ្លួន​ទៅ​ទូល​ទ្រង់ ជា​ភាសា​ហេព្រើរ​ថា រ៉ា​បូ​នី ដែល​ស្រាយ​ថា លោកគ្រូ​អើយ។ យ៉ូហាន ២០:១៦ បងប្អូន​ប្រុស​ពីរ​នាក់​បាន​បែកគ្នា បន្ទាប់ពី​មាន​គេ​យក​ទៅ​ចិញ្ចឹម។ ប៉ុន្តែ ជិត២០ឆ្នាំក្រោយ​មក ការ​ធ្វើតេស្តDNA ក៏បាន​ជួយ​ពួក​គេ​ឲ្យ​ជួបជុំគ្នា​វិញ។ ពេល​ខេរិ​ន(Kieron) ផ្ញើ​សារ​ទៅ​វី​នសិន(Vincent) ជា​បុរស​ដែល​គាត់​ជឿ​ថា ជា​បងប្អូន​គាត់ វី​នសិន​គិតថា តើ​អ្នក​ផ្ញើ​សារ​មក​គាត់ ជា​នរណា? ពេល​ដែល​ខេរិ​នសួរ​គាត់ អំពី​ឈ្មោះ​ពី​កំណើត​របស់​គាត់ គាត់​ក៏បាន​ឆ្លើយ​ថា គាត់​ឈ្មោះ “ថា​យល័រ”។ បន្ទាប់មក គាត់​ក៏បាន​ដឹង​ថា វិ​នសិន​ជា​បងប្អូន​បង្កើត​របស់​គាត់ គឺ​ដោយសារ​ឈ្មោះ​ពី​កំណើត​របស់​វិ​នសិន។ រឿង​នេះ​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សារៈសំខាន់​នៃ​តួនាទី​របស់​ឈ្មោះ ក្នុង​រឿង​ព្រះយេស៊ូវ​មា​នព្រះ​ជន្ម​រស់​ឡើងវិញ។ នាង​ម៉ារា អ្នកស្រុក​ម៉ា​ដា​ឡា បាន​មក​ផ្នូរ​របស់​ព្រះអង្គ ហើយក៏​បាន​យំ ពេល​ដែល​នាង​មិនឃើញ​ព្រះ​សព​ព្រះអង្គ នៅក្នុង​ផ្នូរ។ ព្រះយេស៊ូវ​ក៏​បាន​សួរ​នាង​ថា “នាង​អើយ ហេតុអ្វីបានជា​យំ នាង​រក​អ្នកណា?”(យ៉ូហាន ២០:១៥)។ ពេល​នោះ នាង​មិន​ស្គាល់​ព្រះអង្គ​ទេ ទាល់តែ​ព្រះអង្គ​បាន​មាន​បន្ទូល​ហៅឈ្មោះ​នាង​ថា “ម៉ារា​អើយ”(ខ.១៦)។ នោះ​នាង​បែរ​ខ្លួន​ទៅ​ទូល​ទ្រង់ ជា​ភាសា​ហេព្រើរ​ថា “រ៉ា​បូ​នី” ដែល​ស្រាយ​ថា “លោកគ្រូ​អើយ”(ខ.១៦)។ ការ​ឆ្លើយតប​របស់​នាង បាន​បង្ហាញ​ចេញ​នូវ​ក្តី​អំណរ​របស់​អ្នកជឿ​ព្រះយេស៊ូវ​ នៅពេល​ព្រឹក​ថ្ងៃ​ព្រះយេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើងវិញ…

Read article
អ្នកស្វែងរកសេចក្តីពិត

គួរគប្បី​ឲ្យ​ខ្ញុំ​សរសេរ​ផ្ញើ​មក​ជូន​លោក​ដោយលំដាប់​ដែរ ឱព្រះ​តេជ​ព្រះ​គុណ​ថេវ​ភីល​អើយ ដ្បិត​ខ្ញុំ​បាន​ពិនិត្យ​ពី​រឿង​ទាំងនោះ តាំងតែពី​ដើម​រៀងមក ដោយ​ហ្មត់ចត់​ហើយ។ លូកា ១:៣ ស្រ្តី​ម្នាក់​បាន​ប្រាប់​ខ្ញុំ អំពី​ការ​មិន​ចុះសម្រុង ដែល​កំពុងតែ​ធ្វើឲ្យ​មានការ​បែកបាក់ ក្នុង​ពួក​ជំនុំ​របស់​គាត់។ ខ្ញុំ​ក៏បាន​សួរ​គាត់​ថា “តើ​ពួក​គាត់​មិន​ចុះសម្រុង​រឿង​អ្វី?” គាត់​ថា “ ពួក​គេ​ប្រកែកគ្នា ដោយសារ​ក្នុងចំណោម​ពួក​គេ មាន​អ្នកខ្លះ​ប្រកែក​ថា ផែនដី​មាន​រាង​សំប៉ែត មិនមែន​មូល​ទេ”។ ពីរបី​ខែក្រោយ​មក ព័ត៌មាន​បាន​ផ្សាយ​ថា មាន​បុរស​គ្រីស្ទាន​ម្នាក់ បាន​សម្រុកចូល​ក្នុង​ភោជនីដ្ឋាន​មួយ ប្រដាប់ដោយ​​កាំភ្លើង ដើម្បី​សង្គ្រោះ​ក្មេងៗ ដែល​គាត់​បាន​សន្និដ្ឋាន​ថា គេ​កំពុង​ធ្វើ​បាប​ក្មេងៗ​ទាំង​នោះ នៅក្នុង​បន្ទប់​ខាងក្រោយ។ ភោជនីយដ្ឋាន​នោះ​មិន​មាន​បន្ទប់​ខាងក្រោយ​ទេ ហើយ​ប៉ូលិស​ក៏​បាន​ចាប់ខ្លួន​បុរស​នោះ។ ក្នុងករណី​ទាំងពីរ​នេះ ពួក​គេ​សុទ្ធតែ​ជឿ និង​ធ្វើ​នូវ​រឿង​ចម្លែកៗ ដោយសារ​ពួក​គេ​បាន​ទទួលការ​បង្រៀន​ប្លែក​​ អំពី​រឿង​អាថ៌កំបាំង នៅ​តាម​បណ្ដាញ​អ៊ីនធឺណិត។ ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​អ្នកជឿ​ព្រះអង្គ ឲ្យ​ធ្វើជា​ពលរដ្ឋ​ល្អ(រ៉ូម ១៣:១-៧) ហើយ​ពលរដ្ឋ​ល្អ​មិន​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ឡើយ។ នៅ​សម័យ​លោក​លូកា មាន​ពាក្យ​ចចាមអារ៉ាម​ជាច្រើន ដែល​បាន​និយាយ​អំពី​ព្រះយេស៊ូវ​(លូកា ១:១) ដែល​ក្នុងចំណោម​នោះ មាន​ខ្លះ​មិនមែន​ជា​ព័ត៌មាន​ពិត​ទេ។ លោក​លូកា​មិនមែន​ចេះតែ​ផ្សព្វផ្សាយ​បន្ត អំពី​រឿង​ដែល​គាត់​បានឮ​នោះ​ទេ គឺ​គាត់​បាន​ទៅ​ធ្វើការ​ស៊ើបអង្កេត ដោយ​ទៅ​ជជែក​ជាមួយ​ស្មរបន្ទាល់(ខ.២) និង “ពិនិត្យ​ពី​រឿង​ទាំងនោះ តាំងតែពី​ដើម​រៀងមក ដោយ​ហ្មត់ចត់”(ខ.៣)…

Read article