ថ្វាយដាច់ដល់ព្រះអង្គ
កុំឲ្យផ្គត់ផ្គង់ ដើម្បីនឹងបំពេញសេចក្តីប៉ងប្រាថ្នា ខាងឯសាច់ឈាមឡើយ។ រ៉ូម ១៣:១៤ សៀវភៅជីវប្រវត្តិ ដែលលោកគ្រូអូគូស្ទីន(Augustine) បាននិពន្ធមានចំណងជើងថា ការលន់តួបាប បានពិពណ៌នា អំពីការធ្វើដំណើរដ៏វែងឆ្ងាយរបស់គាត់ តាមផ្លូវក្រង៉ិកក្រង៉ក់ ឆ្ពោះទៅរកព្រះយេស៊ូវ។ នៅពេលមួយនោះ គាត់ជិះរទេះសេះ ទៅកាន់រាជវាំង ដើម្បីថ្លៃងសន្ទរកថាបែបបញ្ជោរថ្វាយព្រះចៅអធិរាជ។ នៅតាមផ្លូវ គាត់មានការព្រួយបារម្ភអំពីពាក្យបញ្ជោរ ដែលគាត់ត្រូវទូលថ្វាយទ្រង់។ ពេលនោះ គាត់ក៏បានសង្កេតឃើញអ្នកសុំទានម្នាក់ ដែលកំពុងស្រវឹងស្រា។ អ្នកសុំទាននោះកំពុងតែ “និយាយកំប្លែង ហើយក៏បានសើចតែម្នាក់ឯង”។ គាត់ក៏បានដឹងថា អ្នកសុំទានប្រមឹកនោះកំពុងតែមានភាពសប្បាយរីករាយដែលមានរយៈពេលខ្លី ពីមុខរបររបស់ខ្លួន ដោយចំណាយកម្លាំងតិចជាងគាត់។ ដូចនេះ លោកគ្រូអូគូស្ទីន ក៏បានឈប់ព្យាយាមស្វែងរកភាពជោគជ័យបែបលោកិយទៀត។ ប៉ុន្តែគាត់នៅតែជាប់ក្នុងភាពជាទាសកររបស់ភាពស្រើបស្រាល។ គាត់ដឹងថា គាត់មិនអាចងាកទៅរកព្រះយេស៊ូវ ដោយមិនបានងាកបែរចេញពីអំពើបាបបានឡើយ តែគាត់នៅតែប្រឈមមុខដាក់អំពើអសីលធម៌ផ្លូវភេទ។ ដូចនេះ គាត់ក៏បានអធិស្ឋានសូមព្រះអង្គប្រទានគាត់ នូវភាពបរិសុទ្ធខាងផ្លូវភេទ តែទន្ទឹមនឹងនោះ គាត់នៅតែមានការស្ទាក់ស្ទើរ។ លោកគ្រូអូគូស្ទីនបានជំពប់ដួល ដោយពិបាកដើរតាមផ្លូវនៃសេចក្តីសង្គ្រោះ ខណៈពេលដែលគាត់បន្តរស់នៅក្នុងអំពើបាប រហូតដល់ពេលមួយ គាត់ក៏បានធ្វើការប្ដេជ្ញាចិត្តថ្វាយព្រះអង្គ។ បន្ទាប់ពីបានទទួលការលើកទឹកចិត្តពីអ្នកដទៃ ដែលបានងាកបែរមករកព្រះយេស៊ូវ គាត់ក៏បានបើកព្រះគម្ពីរ អានបទគម្ពីរ រ៉ូម ១៣:១៣-១៤ ដែលបានចែងថា…
Read article