នំម៉ាណាប្រចាំថ្ងៃ

You are here:
រៀនស្តាប់សម្លេងព្រះអង្គ

ខ្ញុំ​ផ្ញើ​អ្នករាល់គ្នា​ទុក​នឹង​ព្រះ ហើយនិង​ព្រះបន្ទូល​នៃ​ព្រះគុណ​ទ្រង់ ដែល​អាច​នឹង​ស្អាង​ចិត្ត ហើយនិង​ឲ្យ​អ្នករាល់គ្នា​មាន​កេរ្តិ៍​អាករ​នៅក្នុង​ពួក​នៃ​អស់អ្នក​ដែល​បាន​ញែក​ជា​បរិសុទ្ធ។ កិច្ចការ ២០:៣២ បន្ទាប់ពី​អ្នក​វិទ្យាសាស្ត្រ​បាន​ស្រាវជ្រាវ​អស់​ជាច្រើន​ឆ្នាំ ពួក​គេ​ក៏បាន​រក​ឃើញថា សត្វ​ឆ្កែ​ចចក​បញ្ចេញ​សម្លេង​ខុសៗគ្នា​ដើម្បីទំនាក់ទំនង​គ្នា។ អ្នក​វិទ្យាសាស្រ្ត​ម្នាក់​បាន​ប្រើ​លេខ​កូត​ដើម្បី​វិភាគ​សម្លេង​របស់​សត្វ​ឆ្កែចចក ហើយក៏​បានដឹង​ថា សម្លេង​លូ​របស់​សត្វ​ឆ្កែចចក ដែល​មាន​កំរិត​សម្លេង​តូច​ធំ និង​ខ្ពស់​ទាប​ផ្សេងៗគ្នា បាន​ជួយ​ឲ្យ​គាត់​អាច​ស្គាល់​សត្វ​ឆ្កែចចក​ដ៏​ជាក់លាក់ យ៉ាង​ត្រឹមត្រូវ១រយ​ភាគរយ។ ព្រះគម្ពីរ​បាន​ផ្តល់​ឲ្យ​នូវ​ឧទាហរណ៍​ជាច្រើន អំពី​ការដែល​ព្រះ​ទ្រង់​ស្គាល់​សម្លេង​របស់​ជីវិត​ដែល​ព្រះអង្គ​បាន​បង្កើត។ ព្រះអង្គ​បាន​ហៅឈ្មោះ​លោក​ម៉ូសេ ហើយ​បាន​មាន​បន្ទូល​មក​គាត់​ដោយ​ផ្ទាល់(និក្ខមនំ ៣:៤-៦)។ ស្តេច​ដាវីឌ​ដែល​ជា​អ្នកនិពន្ធ​បទ​គម្ពីរ​ទំនុកដំកើង បាន​ប្រកាស​ថា “ខ្ញុំ​ឡើង​សំឡេង​អំពាវនាវ​ដល់​ព្រះយេហូវ៉ា ទ្រង់​ក៏​ឆ្លើយតប​មក​ខ្ញុំ ពីលើ​ភ្នំ​បរិសុទ្ធ​របស់​ទ្រង់”(ទំនុកដំកើង ៣:៤)។ សាវ័ក​ប៉ុល​ក៏បាន​និយាយ​សង្កត់ធ្ងន់​ថា ការ​ដែល​រាស្រ្ត​ព្រះអង្គ​ស្គាល់​សម្លេង​ព្រះអង្គ នោះ​គឺ​ពិត​ជា​មាន​តម្លៃ​ណាស់។ ពេល​ដែល​សាវ័ក​ប៉ុល​ជម្រាប​លា​ពួក​ចាស់ទុំ​ក្នុង​ពួក​ជំនុំ​នៅ​ទីក្រុង​អេភេសូរ គាត់​ក៏បាន​មាន​ប្រសាសន៍​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ជំរុញ​គាត់ ឲ្យ​ធ្វើដំណើរ​ទៅ​ទីក្រុង​យេ​រូ​សា​ឡិម។ គាត់​បាន​បញ្ជាក់​ថា គាត់​បាន​ប្តេជ្ញា​ចិត្ត​ដើរតាម​សម្លេង​ព្រះអង្គ ទោះ​គាត់​មិនដឹង​ថា គាត់​នឹង​ជួប​រឿង​អ្វីខ្លះ ពេល​គាត់​ទៅដល់​ទីនោះ​ក៏​ដោយ​(កិច្ចការ ២០:២២)។ សាវ័ក​ប៉ុល​ក៏បាន​ដាស់តឿន​ពួក​គេ​ថា “ឆ្កែព្រៃ​ដ៏​សាហាវ” នឹង​ចូលទៅក្នុង​ចំណោម​ពួក​គេ ដើម្បី​បង្វែរ​ពួក​គេ​ចេញពី​សេចក្តី​ពិត(ខ.២៩-៣០)។ បន្ទាប់មក គាត់​ក៏បាន​លើកទឹកចិត្ត​ពួក​ចាស់ទុំ​ទាំងនោះ ឲ្យ​នៅតែ​ចាំយាម ក្នុង​ការយល់​សេចក្តី​ពិត​របស់​ព្រះ(ខ.៣១)។ អ្នកជឿ​ព្រះយេស៊ូវ​មាន​ឯកសិទ្ធិ​ដ៏​ពិសេស ដែល​បានដឹង​ថា ព្រះ​ទ្រង់​ស្តាប់​ឮ ហើយ​ឆ្លើយ​តប​ការអធិស្ឋាន​របស់​យើង។ យើង​ក៏​មានអំណាច​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​បាន​ជួយ​យើង ឲ្យ​ស្គាល់​សម្លេង​ព្រះ​អង្គ…

Read article
តើពេលណាវាមានប្រយោជន៍?

ឯ​ក្រឹត្យ​វិន័យ​របស់​ព្រះយេហូវ៉ា​នោះ​គ្រប់លក្ខណ៍ ក៏​កែ​ព្រលឹង​ឡើងវិញ។ ទំនុកដំកើង ១៩:៧ ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​ជួយ​ចៅ​ខ្ញុំ​ឈ្មោះ ឡូ​ហ្គិន (Logan) ធ្វើ​កិច្ចការ​សាលា ដ៏​ពិបាក​មួយចំនួន ដែល​ជា​លំហាត់​គណិតវិទ្យា​ថ្នាក់​ទី៦ គាត់​បាន​ប្រាប់​ខ្ញុំ​ថា គាត់​មាន​ក្តី​ស្រមៃ​ចង់​ធ្វើជា​វិស្វករ។ បន្ទាប់ ពី​យើង​បាន​ធ្វើលំ​ហាត់ ដែល​មាន​អក្សរ x និង y គាត់​ក៏បាន​សួរ​ខ្ញុំ​ថា “តើ​យើង​រៀន​ធ្វើលំ​ហាត់​ទាំងអស់​នេះ​ដើម្បីអ្វី តើ​វា​នឹង​មានប្រយោជន៍​អ្វី​សម្រាប់​ពេល​អនាគត?” ខ្ញុំ​ក៏បាន​ញញឹម ហើយ​ឆ្លើយ​ប្រាប់​គាត់​ថា លំហាត់​ទាំងអស់​នោះ គឺជា​អ្វី​ដែល​គាត់​នឹង​ប្រើ​នៅពេល​គាត់​ក្លាយ​ជា​វិស្វករ។ កាល​នោះ គាត់​មិនទាន់​បានដឹង​អំពី​ទំនាក់ទំនង​រវាង​គណិតវិទ្យា និង​ការងារ​ជា​វិស្វករ​ដែល​គាត់​ចង់បាន សម្រាប់​ពេល​អនាគត​ទេ។ ជួនកាល យើង​ក៏​មាន​ទស្សនៈ​ដូចនេះ អំពី​ព្រះគម្ពីរ​ផង​ដែរ។ ពេលណា​យើង​ស្តាប់​គ្រូគង្វាល​អធិប្បាយ​ព្រះបន្ទូល និង​អាន​ខគម្ពីរ​ណាមួយ យើង​ប្រហែលជា​ឆ្ងល់​ថា តើ​យើង​នឹង​បាន​ប្រើការ​បង្រៀន ឬ​ខគម្ពីរ​នោះ នៅពេល​ណា? ស្តេច​ដាវីឌ ដែល​ជា​អ្នកនិពន្ធ​កំណាព្យ មាន​ចម្លើយ​ខ្លះៗ សម្រាប់​សំណួរ​នេះ។ ទ្រង់​មាន​បន្ទូល​ថា សេចក្តី​ពិត​របស់​ព្រះ​ដែល​មាន​ក្នុង​ព្រះគម្ពីរ កែ​ព្រលឹង​យើង​ឡើងវិញ ធ្វើឲ្យ​មនុស្ស​ខ្លៅ​មាន​ប្រាជ្ញា ហើយ​ធ្វើឲ្យ​ចិត្តរីករាយ​ឡើង (ទំនុកដំកើង ១៩:៧-៨)។ ប្រាជ្ញា​ក្នុង​ព្រះគម្ពីរ​ដែល​មាន​ចែង​ក្នុង​កណ្ឌ​គម្ពីរ​ទាំង៥ដំបូង ដូចដែល​បទ​គម្ពីរ​ទំនុកដំកើង ជំពូក១៩ បាន​លើកឡើង (ក៏ដូចជា​ព្រះគម្ពីរ​ប៊ីប​ទាំង​មូល) បាន​ជួយ​យើង​ឲ្យ​ពឹងផ្អែក​…

Read article
ព្រះអង្គអនុញ្ញាតឲ្យសម្រាក

លុះដល់​ថ្ងៃទី៧ ការដែល​ព្រះ​ទ្រង់​ធ្វើ នោះ​បាន​ហើយ​ជាស្រេច ទ្រង់​ក៏​ឈប់​ផ្អាក​សំរាក​នៅ​ថ្ងៃទី៧នោះ​…។ លោ​កុប្បត្តិ ២:២ មាន​ពេល​មួយ ខ្ញុំ និង​មិត្តភក្ដិ​ខ្ញុំ​ឈ្មោះ ស៊ូ​ហ្ស៊ី(Soozi) បាន​អង្គុយលេង​នៅ​លើ​ថ្ម​ធំ​មួយ មើល​ពពុះទឹក​ខ្ជោល​ឡើង​ទៅលើ ដោយសារ​ការ​រុញច្រាន​របស់​រលក​ទឹក​ដែល​មាន​រាងកោង។ ស៊ូ​ហ្ស៊ី​បាន​មើល​ទៅ​ទឹករលក​បក់​ប៉​ប្រាស់ថ្ម​ម្តង​ហើយ​ម្តង​ទៀត ហើយក៏​បាន​ប្រាប់​ខ្ញុំ​ថា គាត់​ស្រឡាញ់​សមុទ្រ​ណាស់ ព្រោះ​វា​មាន​ចលនា​ជានិច្ច ដើម្បីឲ្យ​គាត់​អាច​សម្រាក។ វា​ជា​រឿង​ដែល​គួរឲ្យ​ចាប់អារម្មណ៍​ណាស់ ដែល​អ្នកខ្លះ​មាន​អារម្មណ៍​ថា ពួក​គេ​ត្រូវការ “ការអនុញ្ញាត” ឲ្យ​ផ្អាក​ការងារ ដើម្បី​សម្រាក? នេះ​ជា​អ្វី​ដែល​ព្រះ​ដ៏​ល្អ​នៃ​យើង​បាន​ប្រទាន​មក​យើង​ហើយ! ព្រះ​ទ្រង់​បាន​ចំណាយពេល៦ថ្ងៃ ដើម្បី​បង្កើត​ផែនដី​ឲ្យ​មាន​រូបរាង​ឡើង បង្កើត​ពន្លឺ ដី រុក្ខជាតិ សត្វ និង​មនុស្ស។ បន្ទាប់មក នៅ​ថ្ងៃទី៧ ព្រះ​ទ្រង់​បាន​សម្រាក(លោ​កុប្បត្តិ ១:៣១-២:២)។ ក្នុង​ក្រឹត្យវិន័យ១០ប្រការ ព្រះអង្គ​ក៏បាន​ប្រទាន​ច្បាប់ ដើម្បីឲ្យ​យើង​រស់នៅ​ឲ្យបាន​ល្អ ដើម្បី​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះអង្គ(និក្ខមនំ ២០:៣-១៧) ដោយ​រាប់​បញ្ចូល​ទាំង​ការ​បង្គាប់ ឲ្យ​នឹក​ចាំ​ថ្ងៃឈប់​សម្រាក(ខ.៨-១១)។ ក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី យើង​ឃើញ​ព្រះយេស៊ូវ​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា(ម៉ាកុស ១:២៩-៣៤) ហើយ​បន្ទាប់​មក នៅ​ពេល​ព្រឹក​ព្រលឹម ព្រះអង្គ​ក៏បាន​យាង​ទៅ​រក​កន្លែង​ស្ងប់ស្ងាត់ ដើម្បី​អធិស្ឋាន(ខ.៣៥)។ ព្រះ​នៃ​យើង​ទ្រង់​បាន​ធ្វើការ និង​សម្រាក តាមបំណង​ព្រះទ័យ​ព្រះអង្គ។ នៅ​ជុំវិញ​ខ្លួន​យើង មាន​សុទ្ធតែ​ស្នា​ព្រះហស្ត​ព្រះអង្គ…

Read article
ដេញតាមការស្កប់ចិត្ត

ទូលបង្គំ​បាន​រំងាប់ ហើយ​ព្រលួ​ងព្រលឹង​ទូលបង្គំ​ជាស្រេច ដូចជា​ក្មេង​ដែល​ម្តាយ​បាន​ផ្តាច់​ដោះ​ឲ្យ។ ទំនុកដំកើង ១៣១:២ មាន​ពេល​មួយ គ្រូពេទ្យ​ចិត្ត​សាស្រ្ត​ម្នាក់ បាន​ឆ្លើយតប ចំពោះ​ប្រិយមិត្ត​អ្នកអាន​អត្ថបទ​របស់​គាត់ ឈ្មោះ ប្រេនដា(Brenda) ដែល​បាន​ពោល​ទំនួញ អំពី​ការ​ដេញ​តាម​ក្តី​ស្រមៃ​ដ៏​ធំ​មួយ ដែល​បណ្តាល​ឲ្យ​គាត់​មានចិត្ត​មិន​ស្កប់ស្កល់។ គាត់​ក៏បាន​និយាយ​ត្រង់​ៗ​ថា “មនុស្ស​មិនបាន​កើតមក​ដើម្បី​សប្បាយចិត្ត​នោះ​ទេ តែ​សម្រាប់​តែ​រស់រាន និង​បន្ត​ពូជ​ប៉ុណ្ណោះ”។ គាត់​និយាយ​បន្ថែម​ទៀត​ថា “យើង​ត្រូវ​បណ្តា​សារ​ឲ្យ​ដេញ​ចាប់​ការ​ស្កប់ចិត្ត ដែល​ប្រៀប​ដូចជា​សត្វ​មេអំបៅ​នៃ​ភាព​ស្រមើល​ស្រ​ម៉ៃ ហើយ​មិន​តែងតែ​ចាប់​វា​បាន​នោះ​ទេ”។ ខ្ញុំ​ឆ្ងល់​ថា ប្រេ​នដា​មាន​អារម្មណ៍​យ៉ាងណា ពេល​ដែល​បាន​អាន​ពាក្យ​របស់​គ្រូពេទ្យ​ចិត្ត​សាស្រ្ត​ម្នាក់​នេះ ហើយ​តើ​អារម្មណ៍​នាង​នឹង​មានការ​ផ្លាស់​ប្តូរ​យ៉ាងណា បើសិនជា​នាង​បាន​អាន​បទ​គម្ពីរ​ទំនុកដំកើង ជំពូក១៣១ វិញ។ ក្នុង​បទ​គម្ពីរ​នេះ ស្តេច​ដាវីឌ​បាន​ឆ្លុះបញ្ចាំង អំពី​របៀប​ស្វែងរក​ការ​ស្កប់ចិត្ត។ ទ្រង់​បាន​ចាប់ផ្តើម​ស្វែងរក​ការ​ស្កប់ចិត្ត​ដោយ​ឥរិយាបថ​នៃ​ការ​បន្ទាបខ្លួន ដោយ​លះបង់​ចោល​មហិច្ឆតា​របស់​ទ្រង់​ជា​ស្តេច ហើយ​ទន្ទឹម​នឹង​នោះ ទ្រង់​ក៏បាន​ឈប់​សួរ​សំណួរ​ធំៗ និង​ពិបាក​ហួស​ល្បត់ អំពី​ជីវិត (ខ.១)។ បន្ទាប់មក ទ្រង់​ក៏​មាន​ព្រះទ័យ​ស្ងប់​រម្ងាប់ នៅ​ចំពោះ​ព្រះ(ខ.២) ដោយ​ថ្វាយ​ពេល​អនាគត ក្នុង​ព្រះហស្ត​ព្រះអង្គ(ខ.៣)។ ជា​លទ្ធផល ទ្រង់​មាន​បន្ទូល​ថា ទ្រង់​បាន​ស្កប់ចិត្ត ដូចជា​ក្មេង​ដែល​បាន​ផ្តាច់​ដោះ ដែល​បាន​នៅជា​មួយ​ម្តាយ​ខ្លួន(ខ.២)។ ក្នុង​លោកិយ​ដែល​ប្រេះ​បែក ពេលខ្លះ យើង​មាន​អារម្មណ៍​ថា យើង​មិន​អាច​មានការ​ស្កប់ចិត្ត។ តែ​ក្នុង​បទ​គម្ពីរ​ភីលីព ៤:១១-១៣…

Read article
ព្រះអង្គអាចកែប្រែចិត្តមនុស្ស

អ្នក​សុល​អើយ ព្រះអម្ចាស់ គឺ​ព្រះយេស៊ូវ​ ដែល​លេច​មក​ឲ្យ​អ្នក​ឃើញ​តាមផ្លូវ ទ្រង់​បាន​ចាត់​ខ្ញុំ​មក។ កិច្ចការ ៩:១៧ “ឱ​ព្រះ​អម្ចាស់ សូម​ព្រះអង្គ​ចាត់​ទូលបង្គំ ឲ្យ​ទៅ​កន្លែងណា​ក៏បាន លើកលែងតែ​កន្លែង​នោះ​មួយ”។ នេះ​ជា​សេចក្តី​អធិស្ឋាន​របស់ខ្ញុំ កាល​ខ្ញុំ​កំពុង​ស្ថិត​ក្នុង​វ័យ​ជំទង់ មុន​ពេល​បោះជំហាន​ចូល​ទៅ​ក្នុង​ការ​ធ្វើដំណើរ​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​រយៈពេល​១​ឆ្នាំ។ ខ្ញុំ​មិនដឹង​ថា គេ​នឹង​ឲ្យ​ខ្ញុំ​ទៅ​កន្លែងណា​ទេ តែ​ខ្ញុំ​ស្គាល់​កន្លែង​ដែល​ខ្ញុំ​មិន​ចង់ទៅ។ ខ្ញុំ​មិន​ចេះ​ភាសា​នៅ​ប្រទេស​នោះ ហើយ​គំនិត​ខ្ញុំ​ក៏​មាន​ពេញដោយ​បុរេវិនិច្ឆ័យ​មក​លើ​វប្ប​ធម៌ និង​ប្រជាជន​នៅ​ប្រទេស​នោះ។ ដូចនេះ ខ្ញុំ​ក៏បាន​សូមឲ្យ​ព្រះអង្គ​បញ្ជូន​ខ្ញុំ​ទៅ​កន្លែង​ផ្សេង។ តែ​ព្រះ​ដែល​មាន​ប្រាជ្ញា​គ្មាន​ព្រំដែន ក៏បាន​បញ្ជូន​ខ្ញុំ​ទៅ​កន្លែង​ដែល​ខ្ញុំ​បាន​សូមកុំ​ឲ្យ​ខ្ញុំ​ទៅ។ ក្រោយមក ខ្ញុំ​មាន​អំណរ​ណាស់ ដែល​ព្រះអង្គ​បាន​បញ្ជូន​ខ្ញុំ​ទៅ​ទីនោះ! ៤០ឆ្នាំក្រោយ​មក ខ្ញុំ​នៅតែ​មាន​មិត្តសម្លាញ់​ជាច្រើន ក្នុងទឹក​ដី​នោះ។ ពេល​ខ្ញុំ​រៀបការ មិត្ត​ល្អ​បំផុត​របស់ខ្ញុំ ឈ្មោះ​ស្តេហ្វា​ន(Stefan) ក៏បាន​មក​ពី​ប្រទេស​នោះ ដើម្បី​ចូលរួម​មង្គលការ​ខ្ញុំ។ ពេល​គាត់​រៀបការ ខ្ញុំ​ក៏បាន​ជិះ​យន្តហោះ​ទៅ​ចូលរួម​មង្គលការ​គាត់​ផង​ដែរ។ ហើយ​យើង​ក៏បាន​រៀប​គំរោង​ទៅលេង​គាត់​ម្តង​ទៀត ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ។ រឿង​ដ៏​ស្រស់​ស្អាត​កើតមានឡើង ពេលណា​ព្រះ​ទ្រង់​កែប្រែ​ចិត្ត​មនុស្ស​ណា​ម្នាក់។ រឿង​នេះ​ក៏បាន​កើតឡើង ក្នុង​ជីវិត​របស់​សាវ័ក​ប៉ុល​ផង​ដែរ(កិច្ចការ ៩:១៧)។ កាលនោះ អាន៉្នានាស​បាន​ទទួលការ​ត្រាស់​ហៅ​ពី​ព្រះយេស៊ូវ​ ឲ្យ​ទៅ​ប្រោស​ភ្នែក​សូល​ឲ្យ​ជា (ដែល​ក្រោយមក​ប្តូរ​ជា​ប៉ុល​វិញ) បន្ទាប់ពី​គាត់​បាន​ប្រែចិត្ត​ជឿ​ព្រះអង្គ(ខ.១០-១២)។ ពី​ដំបូង អន៉្នានាស​ប​ដិ​សេ​ធន៍ ព្រោះ​សូល​មាន​ប្រវត្តិ​បៀតបៀន​គ្រីស្ទបរិស័ទ ហើយក៏​បាន​អធិស្ឋាន​ថា “ព្រះអម្ចាស់​អើយ ទូលបង្គំ​បានឮ​មនុស្សជា​ច្រើន…

Read article
ជីករំលើងឫសនៃអំពើបាប

បើ​យើង​លន់តួ​បាប​វិញ នោះ​ទ្រង់​មានព្រះហឫទ័យ​ស្មោះត្រង់ ហើយ​សុចរិត ប្រយោជន៍នឹង​អត់ទោស​បាប​ឲ្យ​យើង ហើយនិង​សំអាត​យើង ពី​គ្រប់​អំពើទុច្ចរិត​ទាំងអស់​ផង។ ១យ៉ូហាន ១:៩ មាន​ពេល​មួយ​ខ្ញុំ​មើល​ទៅ​ទីធ្លា​ផ្ទះ​ខ្ញុំ ឃើញ​រុក្ខជាតិ​ឥតប្រយោជន៍​កំពុង​ចេញ​ពន្លក​តូចៗ នៅ​ក្បែរ​ច្រកចូល តែ​ខ្ញុំ​មិនបាន​អើពើ​។ ខ្ញុំ​យល់ឃើញ​ថា រុក្ខជាតិ​ឥត​ប្រយោជន៍​តូច​ៗ​នោះ មិន​អាច​ធ្វើឲ្យខូច​ទីធ្លា​ផ្ទះ​យើង​ឡើយ។ តែ​ប៉ុន្មាន​សប្តាហ៍​ក្រោយមក ពន្លក​តូចៗ​ក៏​បាន​លូតលាស់​ក្លាយជា​កូន​គុម្ពោត​ព្រៃ ហើយ​ចាប់ផ្តើម​រីក​រាលដាល​ពេញទី​ធ្លា​ផ្ទះ ហើយ​លយ​ចូល​ទៅ​ក្នុង​ផ្លូវ​ដើរ​របស់​យើង។ ខ្ញុំ​ក៏​បាន​ទទួលស្គាល់​ផល​ប៉ះពាល់​របស់​វា ហើយ​ប្រាប់​ស្វាមី​ខ្ញុំ ឲ្យ​ជួយ​ខ្ញុំ​ជីករំលើង​ឫស​វា ហើយ​បាញ់ថ្នាំ​ការពារ​កុំ​ឲ្យ​រុក្ខជាតិ​ចង្រៃ​ទាំងនោះ​ដុះ​ទៀត។ ពេលណា​យើង​មិន​អើពើ ឬ​បដិសេធន៍​វត្តមាន​របស់​អំពើបាប​ក្នុង​ជីវិត​យើង វា​អាច​ឈ្លានពាន​ចូល ហើយ​រីក​រាលដាល​ក្នុង​ជីវិត​យើង។ ព្រះ​នៃ​យើង​ដែល​គ្មាន​បាប មិន​មាន​ភាព​ងងឹត​ក្នុង​អង្គ​ទ្រង់​ទាល់តែសោះ។ ក្នុងនាម​យើង​ជា​កូន​ព្រះអង្គ ព្រះអង្គ​បាន​ប្រទាន​លទ្ធភាព និង​ការ​បង្គាប់​ឲ្យ​ជម្នះ​អំពើបាប ដើម្បីឲ្យ​យើង​អាច “ដើរ​ក្នុង​ពន្លឺ​វិញ ដូចជា​ទ្រង់​ក៏​គង់​ក្នុង​ពន្លឺ​ដែរ”(១យ៉ូហាន ១:៧)។ តាមរយៈ​ការ​សារភាព​បាប និង​ការ​ប្រែចិត្ត​ចេញពី​អំពើបាប យើង​អាច​ពិសោធន៍​នឹង​ការ​អត់ទោស​បាប និង​សេរីភាព​រួចផុត​ពី​អំពើបាប(ខ.៨-១០) ព្រោះ​យើង​មាន​ព្រះ​ដ៏​ជា​ជំនួយ​មួយ​អង្គ គឺ​ព្រះយេស៊ូវ​(២:១)។ ព្រះអង្គ​ស្ម័គ្រ​ព្រះទ័យ “ធ្វើជា​ដង្វាយ​ធួន​នឹង​បាប​យើង​រាល់គ្នា មិន​ត្រឹមតែ​បាប​របស់​យើង​រាល់គ្នា​តែប៉ុណ្ណោះ គឺ​នឹង​បាប​របស់​លោកីយ៍​ទាំងមូល​ដែរ”(ខ.២)។ ពេលណា​ព្រះ​ទ្រង់​បណ្តាល​ចិត្ត​យើង​ឲ្យដឹង​ថា យើង​បាន​ប្រព្រឹត្ត​អំពើបាប​ណាមួយ តើ​យើង​នឹង​សម្រេចចិត្ត​បដិសេធន៍ ជៀសវាង​ការទទួលខុសត្រូវ ឬ​ទទួល​ស្គាល់​បាប​របស់​យើង? តែ​ពេលណា​យើង​លន់តួ​បាប ហើយ​ប្រែចិត្ត​ចេញពី​បាប ព្រះអង្គ​នឹង​ដក​បាប​ចេញពី​យើង ដើម្បីកុំឲ្យ​វា​ធ្វើឲ្យខូច​ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះអង្គ…

Read article
យើងមិននៅតែម្នាក់ឯងឡើយ

មើល អញ​ឈរ​នៅ​មាត់ទ្វារ​ទាំង​គោះ។ វិវរណៈ ៣:២០ សៀវភៅរឿង​ខ្លី មាន​ចំណងជើង​ថា “សម្លេង​គោះទ្វារ” ដែល​លោក​ហ្វ្រេ​ឌ្រី​ក ប្រោន(Fredric Brown) បាន​និពន្ធ បាន​ដំណាល​ថា “មនុស្ស​ចុងក្រោយ នៅ​មានជីវិត​តែម្នាក់ឯង នៅ​លើ​ផែនដី បាន​អង្គុយ​នៅក្នុង​បន្ទប់​ម្នាក់ឯង ស្រាប់តែ​មានសម្លេង​គោះទ្វារ”។ ពិតជា​គួរឲ្យ​ភ្ញាក់ផ្អើល​ណាស់! តើ​នរណា​កំពុង​គោះទ្វារ ហើយ​មានការអ្វី? តើ​ជនអាថ៌កំបាំង​ដែល​មករ​ក​គាត់​នោះ ជា​នរណា? បុរស​នោះ​មិនមែន​កំពុងតែ​រស់នៅ​លើ​ផែនដី​តែ​ម្នាក់​ឯង​នោះ​ទេ។ យើង​ក៏​មិនរស់នៅ​តែម្នាក់​ឯង​ដែរ។ ពួក​ជំនុំ​នៅ​ទីក្រុង​ឡៅ​ឌី​សេ​បានឮ​សម្លេង​គោះទ្វារ(វិវរណៈ ៣:២០)។ តើន​រណា​បាន​មករ​ក​ពួក​គេ? ព្រះអង្គ​មាន​ព្រះនាម​យេ​ស៊ូ​វ “ជាដើម និង​ជា​ចុង … ជា​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់”(១:១៧-១៨)។ ព្រះនេត្រ​ទ្រង់​ដូចជា​អណ្តាត​ភ្លើង ហើយ “ព្រះ​ភក្ត្រ​ទ្រង់ ដូចជា​ថ្ងៃ​ភ្លឺ​ពេញអំណាច”(ខ.១៦)។ ពេល​មិត្តសម្លាញ់​ទ្រង់ គឺ​សាវ័ក​យ៉ូហាន បានឃើញ​សិរីល្អ​របស់​ព្រះអង្គ គាត់​ក៏​បាន​“ដួល​នៅ​ទៀប​ព្រះបាទ​ទ្រង់​ដូចជា​ស្លាប់”(ខ.១៧)។ ជំនឿ​លើ​ព្រះគ្រីស្ទ​មានការ​ចាប់ផ្តើម ដោយ​ការ​កោតខ្លាច​ព្រះ។ យើង​មានការ​កម្សាន្ត​ចិត្ត ពេល​ដែល​បានដឹង​ថា យើង​មិន​នៅតែ​ម្នាក់ឯង។ ព្រះយេស៊ូវ​ជា “រស្មី​ភ្លឺ​មក​ពី​សិរីល្អ​នៃ​ព្រះ ហើយ​ជា​រូបភាព​នៃ​អង្គ​ទ្រង់ ទាំង​ទ្រទ្រង់​គ្រប់​របស់​ទាំងអស់ ដោយសារ​ព្រះបន្ទូល​ដ៏​មាន​ព្រះ​ចេស្តា​នៃ​ទ្រង់”(ហេព្រើរ ១:៣)។ តែ​ព្រះគ្រីស្ទ​បាន​ប្រើ​កម្លាំង​របស់​ព្រះអង្គ មិនមែន​ដើម្បី​សម្លាប់​យើង តែ​ដើម្បី​បង្ហាញ​ក្តី​ស្រឡាញ់​ដល់​យើង។ គឺ​ដូចដែល​ព្រះអង្គ​បាន​បញ្ជាក់​ថា…

Read article
ព្រះបន្ទូលសម្រាប់ដំណាក់កាលនៃជីវិត

គ្រប់​ទាំង​បទ​គម្ពីរ គឺជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះវិញ្ញាណ​បណ្តាល​ឲ្យ​តែង​ទេ ក៏​មានប្រយោជន៍​សំរាប់​ការ​បង្រៀន ការ​រំឭក​ឲ្យដឹង​ខ្លួន ការ​ប្រដៅ​ដំរង់ និង​ការ​បង្ហាត់​ខាង​ឯសេចក្តី​សុចរិត។ ២ធីម៉ូថេ ៣:១៦ នៅ​ចុង​ទសវត្សរ៍​ឆ្នាំ១៨០០ អ្នកជឿ​ព្រះ​នៅកន្លែង​ផ្សេងគ្នា បាន​ផលិត​ធនធាន​ស្រដៀងគ្នា ក្នុង​ពេល​តែមួយ សម្រាប់​ធ្វើ​ងារ​បម្រើ​ព្រះ។ គេ​បាន​អនុវត្ត​ដូចនេះ ជា​លើក​ដំបូង ក្នុង​ទីក្រុង​មុន​ទ្រី​ល ប្រទេស​កាណាដា នៅ​ឆ្នាំ១៨៧៧។ នៅ​ឆ្នាំ ១៨៩៨ គេ​ក៏បាន​ប្រើ​វិធី​សាស្រ្ត​មួយទៀត នៅ​ទីក្រុង​ញូ​យ៉​ក សហរដ្ឋអាមេរិក។ នៅ​ឆ្នាំ១៩២២ មានកម្ម​វិធី​ដូចនេះ​ចំនួន​ប្រហែល៥ពាន់ កំពុង​មាន​សកម្មភាព ក្នុង​តំបន់​អាមេរិក​ខាងជើង រៀងរាល់​រដូវ​ក្តៅ។ ប្រវតិ្តសាស្រ្ត​នៃ​សាលា​ព្រះគម្ពីរ​សម្រាប់​វិស្សមកាល ក៏បាន​ចាប់ផ្តើម​មាន​នៅ​សម័យ​នោះ។ អ្នកបង្កើត​សាលា​ព្រះគម្ពីរ​នេះ មានចិត្ត​ឆេះឆួល​ចង់​ឲ្យ​យុវជន និង​កុមារ​ចេះ​ព្រះគម្ពីរ។ សាវ័ក​ប៉ុល​ក៏​មានចិត្ត​ឆេះឆួល​ស្រដៀង​នេះ​ផង​ដែរ សម្រាប់​សិស្សរបស់​គាត់ ជា​យុវជន ឈ្មោះ ធីម៉ូថេ ដោយ​សរសេរ​សំបុត្រ​បង្រៀន​​ថា “គ្រប់​ទាំង​បទ​គម្ពីរ គឺជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះវិញ្ញាណ​បណ្តាល​ឲ្យ​តែង​ទេ” ក៏​មានប្រយោជន៍​សំរាប់​ការ​បង្រៀន ក៏ដូចជា “ដើម្បី​ធ្វើការល្អ” (២ធីម៉ូថេ ៣:១៦-១៧)។ យើង​ចាំបាច់​ត្រូវការ​ពារ​ខ្លួន​យើង ដោយ​ប្រើ​ព្រះគម្ពីរ ព្រោះ​ព្រះគម្ពីរ​ធ្វើឲ្យ​យើង​ស្គាល់​ព្រះអង្គ​សង្រ្គោះ​របស់​យើង ធ្វើឲ្យ​យើង “មាន​ប្រាជ្ញា​ដល់ទី​សង្គ្រោះ ដែល​បាន​ដោយសារ​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះគ្រីស្ទយេស៊ូវ​ផង”(ខ.១៥)។ ការ​សិក្សា​ព្រះ​គម្ពីរ គឺ​សម្រាប់​កុមារ ក៏ដូចជា​សម្រាប់​មនុស្ស​ពេញវ័យ​ផង​ដែរ។…

Read article
ស្ងាត់ស្ងៀមនៅចំពោះព្រះ

ចូរ​បង្អង់​សិន ឲ្យបាន​ដឹង​ថា អញ​ជា​ព្រះ។ ទំនុកដំកើង ៤៦:១០ រូបថត​ដំបូង​បំផុត ដែល​ថត​បាន​រូប​មនុស្ស​ម្នាក់ គឺជា​រូបថត ដែល​លោក​លូ​អ៊ី​ស ដា​ហ្គែ(Louis Daguerre) ថត​បាន​ក្នុង​ឆ្នាំ១៨៣៨។ ក្នុង​រូបថត​នោះ គេ​ឃើញ​ផ្លូវ​ទទេ​មួយ​ខ្សែ មាន​ដើមឈើ​អម​សង្ខាង ក្នុង​ទីក្រុង​ប៉ារីស នៅពេល​រសៀល។ តែ​រូបថត​នេះ​មាន​អាថ៌កំបាំង​មួយ។ តាមធម្មតា ផ្លូវថ្នល់​នោះ​មាន​មនុស្ស​ដើរ និង​អ្នក​ជិះរទេះ​ទៅមក​យ៉ាង​មមាញឹក តែ​គេ​ឃើញ​មាន​មនុស្ស​តែម្នាក់​ប៉ុណ្ណោះ នៅក្នុង​រូបថត​នោះ។ តាមពិត បុរស​ម្នាក់​នោះ មិនមែន​មាន​វត្តមាន​នៅ​ទីនោះ​តែម្នាក់ឯង​នោះ​ទេ។ នៅ​ថ្ងៃ​នោះ មាន​មនុស្ស​ដើរទៅ​មក និង រទេះ​សេះ​ធ្វើ​ចរាចរណ៍​យ៉ាង​មមាញឹក នៅ​លើ​ផ្លូវថ្នល់។ តែ​គាត់​ថត​មិន​ជាប់​ពួក​គេ គឺ​ថត​បានតែ​ផ្លូវថ្នល់ ដើមឈើ និង​អគារ។ មូលហេតុ​គឺ​ដោយសារ វិធី​សាស្រ្ត​នៃ​ការ​ថតរូប​របស់​គាត់ អាច​ថត​ជាប់​តែ​រូប​អ្វី​ដែល​នៅនឹង​ថ្កល់​មិន​មាន​ចលនា ក្នុងរយៈពេល៧នាទី ដែល​ម៉ាស៊ីន​ថត​ចាប់​យក​រូបភាព​បន្តិច​ម្តងៗ។ ហើយ​បុរស​នៅក្នុង​រូបថត​នោះ​តែម្នាក់ឯង គឺ​ដោយសារ​ពេលនោះ មានតែ​គាត់​ទេ​ដែល​ឈរ​នៅ​មួយ​កន្លែង ដើម្បី​ខាត់ស្បែកជើង​របស់​គាត់​ឲ្យ​រលោង។ ជួនកាល ការ​នៅ​ស្ងៀម​អាច​មាន​អត្ថ​ប្រយោជន៍​ជាង​ការ​មាន​ចលនា។ ហេតុនេះ​ហើយ​ព្រះ​ទ្រង់​បាន​ប្រាប់​រាស្រ្ត​ព្រះអង្គ ក្នុង​បទ​គម្ពីរ​ទំនុកដំកើង ៤៦:១០ ឲ្យ​ឈប់បង្អង់​សិន ដើម្បីឲ្យ​បានដឹង​ថា ព្រះអង្គ​ជា​ព្រះ(ខ.៦)។ សូម្បីតែ​នៅពេល​ដែល​ប្រទេសជាតិ “មាន​ភាព​វឹកវរ”(ខ.៦) ហើយ…

Read article
ការប្រកួតដែលនាំមកនូវការផ្លាស់ប្តូរ

ចូរ​អ្នករាល់គ្នា​ស្រឡាញ់​ពួក​ខ្មាំងសត្រូវ ហើយ​ប្រព្រឹត្ត​ល្អ​នឹង​ពួក​អ្នក ដែល​ស្អប់​អ្នករាល់គ្នា​វិញ។ លូកា ៦:២៧ កាលពី​យប់​ខែមីនា ឆ្នាំ២៩៦៣ កីឡាករ​បាល់បោះ​មហាវិទ្យាល័យ២នាក់ ម្នាក់​ស្បែក​ស ម្នាក់ទៀត​ស្បែក​ខ្មៅ បាន​ប្រឆាំង​នឹង​ការ​ប្រកាន់​ពូជ​សាសន៍ ដោយ​ការ​ចាប់ដៃ​គ្នា។ នេះ​ជា​ព្រឹត្តិ​ការណ៍​ដំបូង​ក្នុង​ប្រវត្តិ​សាស្រ្ត​រដ្ឋ​មី​ស៊ី​ស៊ី​ពី ដែល​ក្រុម​បុរស​ស្បែក​សរ បាន​ប្រកួត​ជាមួយ​ក្រុម​បុរស​ចម្រុះ​ពណ៌​សម្បុរ។ ដើម្បី​ចូលរួម​ក្នុង “ការប្រកួត ដែល​នាំឲ្យមាន​ការ​ផ្លាស់​ប្តូរ”នេះ ជាមួយនឹង​ក្រុមកីឡា​ករ​សកលវិទ្យាល័យ​ឡូ​យ៉ូ​ឡា មក​ពី​រដ្ឋ​ឈឺ​កាហ្គោ ក្នុង​ការប្រកួត​ថ្នាក់​ជាតិ ក្រុមកីឡា​ករ​រដ្ឋ​មី​ស៊ី​ស៊ី​ពី​បាន​បញ្ជូន​មនុស្ស​មួយ​ក្រុម ឲ្យ​ក្លែង​ធ្វើជា​ក្រុមកីឡា​ករ​របស់​ខ្លួន ធ្វើដំណើរ​ចេញទៅ​រក​ការប្រកួត ហើយ​ប៉ូលីស​ក៏​បាន​ឃាត់​ក្រុម​នោះ​មិន​ឲ្យ​ឡើង​យន្តហោះ ខណៈ​ពេល​ដែល​ក្រុម​ពិត​ប្រាកដ​បាន​លួច​ធ្វើ​ដំណើរ​ស្ងាត់ៗ​តាម​យន្ត​ហោះ​ឯកជន​មួយ​។ ទន្ទឹម​នឹង​នោះ កីឡាករ​ស្បែក​ខ្មៅ​របស់​ក្រុមកីឡា​ករ​ប្រចាំ​រដ្ឋ​ឈី​កា​ហ្គោ បាន​អត់ទ្រាំ​នឹង​ការប្រកាន់ពូជ​សាសន៍ ត្រូវ​គេ​យក​ពោត​លីង និង​ទឹកកក​គប់ ហើយ​ពេល​ធ្វើដំណើរ​តាម​ឡាន​ក្រុង ពួក​គេ​ត្រូវ​អង្គុយ​ដាច់ដោយឡែក​ពី​គេ។ តែ​យុវជន​ទាំងនោះ​ក៏បាន​ប្រកួត​ជាមួយគ្នា។ ក្រុមកីឡា​ករ​ឈីកាហ្គោ​ក៏បាន​ឈ្នះ​ក្រុមកីឡា​ករ​មី​ស៊ី​ស៊ី​ពីរ ដោយ​ពិន្ទុ៦១ទល់នឹង ៥១ ហើយក៏​បាន​បន្ត​ការប្រកួត​នឹង​ក្រុម​ផ្សេងទៀត រហូតដល់​បាន​ឈ្នះ​ពានរង្វាន់​ជើងឯក​ថ្នាក់​ជាតិ។ តែ​ពួក​គេ​ឈ្នះ​បានអ្វី​ឲ្យ​ពិតប្រាកដ នៅ​យប់​នោះ? គឺ​ឈ្នះ​សេចក្តី​សម្អប់ ដោយ​សេចក្តី​ស្រឡាញ់។ គឺ​ដូចដែល​ព្រះយេស៊ូវ​បាន​បង្រៀន​ថា “ចូរ​អ្នករាល់គ្នា​ស្រឡាញ់​ពួក​ខ្មាំងសត្រូវ ហើយ​ប្រព្រឹត្ត​ល្អ​នឹង​ពួក​អ្នក ដែល​ស្អប់​អ្នករាល់គ្នា​វិញ”(លូកា ៦:២៧)។ ការ​បង្រៀន​របស់​ព្រះយេស៊ូវ​ ក្នុង​ខ​នេះ បាន​នាំមក​នូវ​ការ​ផ្លាស់​ប្រែ​ជីវិត។ ដើម្បី​ស្រឡាញ់​សត្រូវ​របស់​យើង តាម​ការ​បង្រៀន​របស់​ព្រះយេស៊ូវ​ យើង​ត្រូវតែ​ស្តាប់​តាម​ការ​បង្គាប់​ព្រះអង្គ ឲ្យ​យើង​មាន​ការ​កែប្រែ។…

Read article