នំម៉ាណាប្រចាំថ្ងៃ

You are here:
ប្រភពទឹកដែលនាំមកនូវជីវិត

មាន​ពរ​ហើយ អ្នកណា​ដែល … ក៏​រំពឹងគិត​ក្នុង​ក្រឹត្យវិន័យ​ទ្រង់​ទាំងយប់​ទាំង​ថ្ងៃ​ដែរ។ ទំនុកដំកើង ១:១-២ កាល​អេន​ឌ្រូ (Andrew) និង​ក្រុម​គ្រួសារ​គាត់ ទៅ​មើល​តំបន់​សត្វព្រៃ​ក្នុង​ប្រទេស​កេនយ៉ា ពួក​គេ​មានចិត្ត​សប្បាយ​រីករាយ​ពេល​ដែល​បានឃើញ​សត្វព្រៃ​ជាច្រើន​ប្រភេទ ជួប​ជុំ​គ្នា​នៅ​ក្បែរ​បឹង​តូច​មួយ ក្នុង​វាល​ទំនាប។ សត្វ​ក​វែង សត្វ​គោព្រៃ សត្វ​ដំរីទឹក និង​ពួក​សត្វ​ស្លាប សុទ្ធតែ​បាន​ធ្វើដំណើរ​មក​រក​ប្រភព​ទឹក ដែល​ជួយ​ទ្រទ្រង់​ជីវិត។ ខណៈ​ពេល​ដែល​អែន​ឌ្រូ​សង្កេតមើល ការ​ធ្វើដំណើរ​របស់​ពួក​វា​នៅកន្លែង​នោះ គាត់​ក៏បាន​នឹក​ចាំ​ថា “ព្រះ​គម្ពីរ​ប៊ីប​ប្រៀប​ដូចជា​ប្រភព​ទឹក” ដែល​មិនគ្រាន់​តែ​ជា​ប្រភព​នៃ​ការ​បង្រៀន និង​ប្រាជ្ញា តែ​ក៏​ជា​ប្រភព​នៃ​ភាព​ស្រស់​ថ្លា ដែល​មនុស្ស​មក​ពីគ្រប់ទិស​ទី អាច​មក​ទទួល​ទាន ហើយ​លែង​ស្រេក​ជា​រៀង​រហូត។ ការសង្កេត​របស់​អែន​ឌ្រូ បាន​ធ្វើឲ្យ​យើង​នឹក​ចាំ​អំពី​បទ​គម្ពីរ​ទំនុកដំកើង ដែល​បាន​ចែងថា “មាន​ពរ​ហើយ” អ្នកណា​ដែល​ត្រេកអរ និង​ជញ្ជឹងគិត​ក្រឹត្យវិន័យ​របស់​ព្រះ ជា​ពាក្យ​ដែលគេ​បាន​ប្រើ​ក្នុង​បទ​គម្ពីរ​សញ្ញាចាស់ ដើម្បី​ពិពណ៌នា អំពី​ការ​បង្រៀន និង​ការ​បង្គាប់​របស់​ព្រះអង្គ ដែល​សុទ្ធតែ​ជា​ព្រះបន្ទូល។ អ្នក​ដែល​ជញ្ជឹងគិត និង​ប្រព្រឹត្ត​តាម​ព្រះបន្ទូល​ព្រះអង្គ គឺ​ប្រៀប​ដូចជា “ដើមឈើ ដែល​ដុះ​នៅ​ក្បែរផ្លូវ​ទឹក ដែល​បង្កើត​ផល​តាម​រដូវ​កាល ហើយ​ស្លឹក​ក៏​មិន​ចេះ​ស្រពោន​ឡើយ ឯ​ការ​អ្វី​ដែល​អ្នកនោះ​ធ្វើ នោះ​នឹង​ចំរើន​ឡើង​ទាំងអស់”(ទំនុកដំកើង ១:៣)។ អ្នក​ដែល​ពិតជា​ជឿ និង​ស្រឡាញ់​ព្រះ នឹង​បាន​ចាក់ឫស​ចូល​ជ្រៅ ក្នុង​ព្រះគម្ពីរ និង​រក​ឃើញ​កម្លាំង…

Read article
ស្វែងរកការសម្រាកក្នុងព្រះយេស៊ូវ

អស់អ្នក​ដែល​នឿយព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នករាល់គ្នា​ឈប់​សំរាក។ ម៉ាថាយ ១១:២៨ វិញ្ញាណ​ដែល​នឿយព្រួយ មិនដែល​មាន​ភាព​ស្កប់ស្កល់ ដោយសារ​ទ្រព្យសម្បត្តិ ឬ​ភាព​ជោគជ័យ​ឡើយ។ នេះ​ជា​បញ្ហា ដែល​បាន​កើតឡើង​ក្នុង​ជីវិត​របស់​តារាចម្រៀង​អាមេរិក​ដ៏​ល្បីល្បាញ​ម្នាក់។ បទចម្រៀង​របស់​គាត់ ជិត៤០អាល់ប៊ុម ត្រូវ​បាន​គេ​រាប់បញ្ចូល នៅក្នុងចំណោម​បទចម្រៀង​ជនបទ ដែល​មានការ​ពេញនិយម​បំផុត ក្នុង​ប្រទេស ហើយក៏​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​មួយ​ជា​ញឹកញាប់​ផង​ដែរ។ គាត់​មាន​ជោគ​ជ័យ​យ៉ាង​ខ្លាំង ក្នុង​អាជីព​ជា​អ្នកចម្រៀង តែ​គាត់​បាន​ផ្លាស់​ប្តូរ​ប្រពន្ធ​ជា​ញឹកញាប់ ដូច​ផ្លាស់​ប្តូរ​សំលៀកបំពាក់ ហើយ​ក៏​ធ្លាប់​ជាប់​គុក​ផង​ដែរ។ ទោះ​គាត់​មានជោគ​ជ័យ​ច្រើនយ៉ាង​ណា​ក៏​ដោយ ក៏​គាត់​ធ្លាប់​ពោល​ទំនួញ​ថា “វិញ្ញាណ​របស់ខ្ញុំ​មាន​ពេញដោយ​ភាព​នឿយព្រួយ ដែល​ខ្ញុំ​មិន​អាច​ជម្នះ​បាន ដោយ​ប្រើ​ភាព​ជោគជ័យ ការ​រៀបការ ឬ​ការ​ស្វែង​រក​អត្ថន័យ​ជីវិត … ភាព​នឿយព្រួយ​នៅតែ​មាន ហើយ​ចេះតែ​បន្ត​មាន​រហូតដល់​ថ្ងៃ​ខ្ញុំ​ស្លាប់”។ គួរឲ្យ​ស្តាយ​ណាស់ ដែល​គាត់​មិន​បាន​រក​ឃើញ​ការសម្រាក​ដ៏​ពិត សម្រាប់​វិញ្ញាណ​គាត់ មុន​ពេល​ជីវិត​គាត់​បាន​បញ្ចប់។ ព្រះយេស៊ូវ​បាន​ត្រាស់​ហៅ​មនុស្ស​ទាំងអស់ រួម​ទាំង​សិល្បៈ​ករ ដែល​កំពុង​មានការ​នឿយព្រួយ ក្នុង​អំពើបាប និង​ផលវិបាក​នៃ​អំពើបាប ឲ្យ​ចូល​មក​រក​ព្រះអង្គ​ដោយ​ផ្ទាល់ៗខ្លួន។ គឺ​ដូចដែល​ព្រះអង្គ​មាន​បន្ទូល​ថា “អស់អ្នក​ដែល​នឿយព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នករាល់គ្នា​ឈប់​សំរាក”(ម៉ាថាយ ១១:២៨)។ បាន​សេចក្តី​ថា ពេលណា​យើង​ទទួល​សេចក្តី​សង្គ្រោះ​របស់​ព្រះយេស៊ូវ​ ព្រះអង្គ​នឹង​ដក​បន្ទុក​ចេញពី​យើង ហើយ​ប្រទាន​ការសម្រាក​ដល់​យើង។ យើង​ចាំបាច់​ត្រូវ​ជឿ​ព្រះអង្គ…

Read article
ព្រះទ្រង់អាចប្រើសត្វស្វាបាប៊ូន និងសត្វលា

រួច​ព្រះយេហូវ៉ា​ទ្រង់​បើក​មាត់​លា វា​ក៏​និយាយទៅ​បា​ឡាម​ថា តើ​ខ្ញុំ​បាន​ធ្វើអ្វី​ដល់​លោក បាន​ជា​លោក​វាយ​ខ្ញុំ៣ដង​ហើយ​នេះ។ ជនគណនា ២២:២៨ ជែក(Jack)ជា​សត្វ​ស្វា​ ដែល​ដឹង​អំពី​របៀប​ផ្លាស់​ប្តូរ​ទិស​ដៅ​របស់​ផ្លូវ​ដែក ដើម្បីឲ្យ​រថភ្លើង​ធ្វើដំណើរ​តាម​ទិសដៅ​ដ៏​ត្រឹមត្រូវ។ ក្នុងរយៈពេល​ដែល​វា​ធ្វើការ​នៅ​ស្ថានីយ​រថភ្លើង​អស់​រយៈពេល៩ឆ្នាំ វា​មិនដែល​ខកខាន​ក្នុង​ការ​ផ្លាស់​ប្តូរ​ផ្លូវ​រថភ្លើង ពេល​ដែល​រថភ្លើង​ធ្វើដំណើរ​ជិត​មកដល់​ស្ថានីយ​រថភ្លើង​ទីក្រុង​អ៊ូទេនហេក ប្រទេស​អាហ្វ្រិក​ខាងត្បូង ដោយ​ប្រើ​សម្លេង​ហួច​ជា​សញ្ញា​បង្ហាញ​ទិសដៅ​ដែល​ខ្លួន​ត្រូវ​ទៅ។ លោ​កចេម វ៉ា​យ(James Wide) ដែល​ជា​អ្នកធ្វើ​សញ្ញាបញ្ជា​រថភ្លើង បាន​ចិញ្ចឹម​វា ហើយ​វា​ក៏បាន​បម្រើ​គាត់​វិញ។ លោ​ក​វ៉ាយ​បាន​បាត់បង់​ជើង​ទាំងពីរ កាល​គាត់​ធ្លាក់​ពីលើ​ទូរថភ្លើង​ដែល​កំពុង​ផ្លាស់ទី។ គាត់​បាន​បង្រៀន​ជែក​ឲ្យ​ជួយ​ធ្វើ​កិច្ច​ការ​ខ្លះៗ ក្នុង​ផ្ទះ ហើយ​មិនយូរ​ប៉ុន្មាន​ជែក​ក៏បាន​ធ្វើជា​ជំនួយ​ការ​របស់​គាត់ នៅ​ស្ថានីយ​រថភ្លើង​ផង​ដែរ ដោយ​រៀន​អំពី​របៀប​ឆ្លើយតប ចំពោះ​ការ​ឲ្យ​សញ្ញា​របស់​រថភ្លើង​ពី​ចម្ងាយ ដោយ​លើក​គន្លឹះ ដើម្បី​ផ្លាស់​ប្តូរ​ទិសដៅ​របស់​ផ្លូវដែក។ ព្រះគម្ពីរ​ក៏បាន​ចែង​អំពី​សត្វ​មួយ​ប្រភេទ​ទៀត ដែល​បាន​ជួយ​មនុស្ស​ម្នាក់ តាមរបៀប​ដ៏​គួរឲ្យ​ភ្ញាក់ផ្អើល។ លោក​បា​ឡាម ជា​ហោរា​របស់​សាសន៍​ដទៃ ដែល​បាន​បម្រើ​ស្តេច​មួយ​អង្គ ដែល​ចង់​ធ្វើការ​អាក្រក់​មក​លើ​សាសន៍​អ៊ីស្រាអែល។ ពេល​ដែល​លោក​បា​ឡាម​កំពុង​ជិះ​សត្វ​លា​របស់​គាត់ ទៅ​ជួយ​ស្តេច​អង្គ​នោះ “ព្រះយេហូវ៉ា​ទ្រង់​បើក​មាត់​លា វា​ក៏​និយាយទៅ​បា​ឡាម”(ជនគណនា ២២:២៨)។ ព្រះ​ទ្រង់​បាន​ប្រើ​សត្វ​លា​ឲ្យ​និយាយ ដើម្បី​បើកភ្នែក​លោក​បា​ឡាម(ខ.៣១) ឲ្យបាន​ដឹង​អំពី​គ្រោះថ្នាក់​ដែល​កំពុង​រង់ចាំ​គាត់ ហើយ​រារាំង​គាត់​មិន​ឲ្យ​ធ្វើ​អាក្រក់​មក​លើ​រាស្រ្ត​ព្រះអង្គ។ សត្វ​ស្វា​បា​ប៊ូន​អាច​ធ្វើការ​នៅ​ស្ថានីយ​រថភ្លើង​បាន ហើយ​សត្វ​លា​របស់​លោក​បា​ឡាម​ក៏​ចេះ​និយាយ។ បើ​ព្រះ​ទ្រង់​អាច​ប្រើ​សត្វ​ដ៏​អស្ចារ្យ​ទាំងនេះ ដើម្បី​បំពេញ​គោលបំណង​ដ៏​ល្អ​បាន នោះ​យើង​ក៏​មិន​ពិបាក​នឹង​ជឿ​ថា ព្រះអង្គ​ក៏​អាច​ប្រើ​យើង​ផង​ដែរ។ ចូរ​យើង​មើលទៅ​ព្រះអង្គ ហើយ​ស្វែងរក​កម្លាំង​ពី​ព្រះអង្គ ដើម្បីឲ្យ​យើង​អាច​សម្រេច​កិច្ចការ​ថ្វាយព្រះ​អង្គ…

Read article
មើលឃើញតម្រូវការ

ពួក​ស្រី​មេម៉ាយ​ក៏​ឈរ​ជិត​គាត់​ទាំង​យំ ព្រមទាំង​បង្ហាញ​អាវ និង​សំលៀកបំពាក់​ទាំងប៉ុន្មាន ដែល​តេ​ប៊ី​ថា​បាន​ធ្វើឲ្យ ពី​កាល​នាង​នៅជា​មួយ​នៅឡើយ។ កិច្ចការ ៩:៣៩ ក្នុង​រយៈពេល​ពីរបី​ថ្ងៃ មុន​ពេល​ឪពុក​ខ្ញុំ​លាចាក​លោក មាន​គ្រូពេទ្យ​ម្នាក់​ឈ្មោះ​រេ​ជល(Rachel) បាន​ចូល​មក​ក្នុង​បន្ទប់​ព្យាបាល​គាត់ ហើយ​សួរ​គាត់​ថា តើ​គាត់​ចង់​ឲ្យ​នាង​ជួយ​កោរ​ពុកមាត់​ឲ្យ​គាត់​ទេ? ពេល​រេ​ជល​យក​ឡាម​មក​កោរ​ពុកមាត់​ឲ្យ​គាត់ នាង​ក៏បាន​ពន្យល់​គាត់​ថា នាង​ចង់​កោរ​ពុក​មាត់​ឲ្យ​គាត់ ព្រោះ​ចាស់​ៗ ក្នុង​ជំនាន់​របស់​គាត់​ចូលចិត្ត​កោរ​ពុកមាត់​ឲ្យបាន​ស្អាត​ជា​រៀងរាល់ថ្ងៃ។ រេ​ជលបាន​មើលឃើញ​តម្រូវការ​របស់​គាត់ ហើយក៏​បាន​បង្ហាញ​ចេញ​នូវ​ចិត្តសប្បុរស ភាព​ថ្លៃ​ថ្នូ និង​ការគោរព​ដល់​គាត់។ ការ​យកចិត្ត​ទុកដាក់​ដ៏​សុភាព​របស់​នាង បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​មិត្ត​ភក្តិ​ខ្ញុំ​ឈ្មោះ ជូ​លី(Julie) ដែល​នៅតែ​លាប​ក្រចកដៃ​ឲ្យ​ម្តាយ​ចាស់ជរា ព្រោះ​ជូ​លី​ចង់​ឲ្យ​ម្តាយ​របស់​ខ្លួន​នៅតែ​មាន​សម្រស់​ស្អាត។ បទ​គម្ពីរ​កិច្ចការ​ជំពូក៩ បាន​ចែង​អំពី​សិស្ស​ម្នាក់​ឈ្មោះ តេ​ប៊ី​ថា ដែល​បាន​បង្ហាញ​ចេញ​នូវ​ចិត្ត​សប្បុរស ដោយ​ចែក​ខោអាវ​ដែល​ខ្លួន​បាន​ដេរ ឲ្យ​អ្នកក្រ(ខ.៣៦,៣៩)។ ពេល​នាង​ស្លាប់ ដោយសារ​ជំងឺ មិត្ត​ភក្តិ​របស់​នាង​ជាច្រើន​បាន​មក​ជួបជុំគ្នា​ពេញ​បន្ទប់​របស់​នាង ដោយ​ទួញ​យំ ដើម្បី​កាន់ទុក្ខ​ស្រ្តី​ដ៏​សប្បុរស ដែល​ចូលចិត្ត​ជួយ​អ្នកដទៃ។ តែ​រឿង​របស់​តេ​ប៊ី​ថា នៅ​មិនបាន​ចប់​ត្រឹម​នេះ​ទេ។ ពេល​ដែល​សាវ័ក​ពេត្រុស​បាន​មកដល់ គាត់​ក៏បាន​លត់​ជង្គង់​នៅ​ក្បែរ​សព​នាង ហើយ​អធិស្ឋាន។ ដោយ​ព្រះ​ចេស្តា​របស់​ព្រះ គាត់​ក៏បាន​ហៅឈ្មោះ​នាង​ថា “តេ​ប៊ី​ថា​អើយ ចូរ​នាង​ក្រោក​ឡើង”។ នាង​ក្រោក​ឡើង នាង​ក៏​បើកភ្នែក​ឃើញ​ពេត្រុស រួច​ឡើង​អង្គុយ។ ពេល​មិត្ត​ភក្តិ​របស់​នាង​បានដឹង​ថា នាង​នៅ​មាន​ជីវិត ដំណឹង​អំពី​ការ​អស្ចារ្យ​នេះ​បានឮ​សុះសាយ​ពេញទីក្រុង…

Read article
មិនមែនធ្វើតាមអារម្មណ៍ខ្លួនឯង

ទូលបង្គំ​មាន​សេចក្តី​អំណរ នឹង​ធ្វើតាម​ព្រះហឫទ័យ​ទ្រង់ អើ ក្រឹត្យវិន័យ​របស់​ទ្រង់​ក៏​នៅក្នុង​ចិត្ត​ទូលបង្គំ។ ទំនុកដំកើង ៤០:៨ មាន​ពេល​មួយ គេ​បាន​ផ្តល់​ឲ្យ​ការងារ​មួយ​ដល់​ភី​ធ័រ​(Peter) ក្នុង​ពេល​ដែល​គាត់​កំពុង​ស្វែងរក​ការងារ​ធ្វើ។ បន្ទាប់ពី​កន្លែង​ធ្វើការ​ចាស់​បាន​កាត់បន្ថយ​បុគ្គលិក ក្នុងនាម​គាត់​ជា​អ្នករក​ប្រាក់ចំណូល សម្រាប់​គ្រួសារ​ដែល​ទើបតែ​បង្កើត​ថ្មី គាត់​បាន​អធិស្ឋាន​អស់ពី​ចិត្ត សូម​ព្រះអង្គ​ប្រទាន​ការងារ​ថ្មី​ឲ្យ​គាត់​ធ្វើ។ មិត្ត​ភក្តិ​គាត់​ក៏បាន​ប្រាប់​គាត់​ថា ព្រះ​ទ្រង់​កំពុង​ឆ្លើយតប​ការអធិស្ឋាន​របស់​គាត់​ហើយ។ ទោះ​ជា​យ៉ាងណា​ក៏ដោយ ភី​ធ័រ​ពិបាក​សម្រេចចិត្ត ពេល​ដែល​គាត់​បាន​អាន​ព័ត៌មាន អំពី​ម្ចាស់​ក្រុមហ៊ុន​នោះ។ ក្រុមហ៊ុន​នោះ​បាន​វិនិយោគ នៅក្នុង​មុខ​ជំនួញ​ដែល​គួរឲ្យ​សង្ស័យ ហើយក៏​ធ្លាប់​មានឈ្មោះ​ស្អុយ ដោយសារ​អំពើពុករលួយ​ទៀត។ ទី​បញ្ចប់ ភី​ធ័រ​ក៏បាន​បដិសេធ​មិនទៅ​ធ្វើការ​នៅកន្លែង​នោះ ទោះ​គាត់​មានការ​ពិបាក​យ៉ាងណា​ក៏ដោយ។ គាត់​ប្រាប់​ខ្ញុំ​ថា គាត់​ជឿ​ថា ព្រះ​ទ្រង់​សព្វព្រះទ័យ​ឲ្យ​គាត់​ធ្វើ​រឿង​ដែល​ត្រឹមត្រូវ ហើយ​គាត់​គ្រាន់តែ​ជឿ​ថា ព្រះអង្គ​នឹង​ផ្គត់ផ្គង់​គាត់។ ភី​ធ័រ​ក៏បាន​នឹក​ចាំ អំពី​រឿង​ដាវីឌ ជួប​ស្តេច​សូល ក្នុង​រូងភ្នំ។ ក្នុង​រឿង​នោះ ដាវីឌ​មានឱកាស​សម្លាប់​បុរស ដែល​កំពុង​តាម​សម្លាប់​គាត់ តែ​គាត់​មិនបាន​សម្លាប់​ស្តេច​សូល​ឡើយ។ គាត់​ក៏បាន​និយាយ​ថា “ព្រះយេហូវ៉ា​ទ្រង់​ឃាត់ កុំ​ឲ្យ​ខ្ញុំ​ប្រព្រឹត្ត​ដូច្នេះ ដល់​ចៅហ្វាយ​របស់ខ្ញុំ ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យ គឺ​ដែល​ខ្ញុំ​នឹង​លើកដៃ​ទាស់​នឹង​ទ្រង់​ឡើយ ដ្បិត​ព្រះយេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ទ្រង់​ហើយ”(១សាំ​យ៉ូអែល ២៤:៦)។ ពេល​នោះ ដាវីឌ​មាន​ការ​ប្រុងប្រយ័ត្ន ក្នុង​ការ​ស្តាប់​តាមបង្គាប់​របស់​ព្រះ និង​ធ្វើអ្វី​ដែល​ត្រឹមត្រូវ គឺ​មិន​បាន​ធ្វើតាម​អារម្មណ៍ ឬ​ការ​យល់​ឃើញ​របស់​ខ្លួន​ឡើយ។ យើង​មិន​ត្រូវ​ព្យាយាម​ស្វែងរក​ទី​សំគាល់…

Read article
នៅតែនិយាយអំពីព្រះយេស៊ូវ

អ្នក​ទាំងនោះ​ចេះតែ​បង្រៀន ព្រមទាំង​ប្រាប់​ដំណឹងល្អ​ពី​ព្រះយេស៊ូវ​គ្រីស្ទ នៅក្នុង​ព្រះវិហារ ហើយ​នៅ​អស់ទាំង​ផ្ទះ​រាល់តែថ្ងៃ​ជានិច្ច។ កិច្ចការ ៥:៤២ ក្នុង​ការ​សម្ភាស​តន្ត្រី​ករ​ម្នាក់​ដែល​ជា​អ្នកជឿ​ព្រះយេស៊ូវ​ គាត់​បាន​រៀបរាប់​អំពី​ពេល​មួយ ដែលគេ​បាន​ជំរុញ​ឲ្យ​គាត់ “ឈប់​និយាយ​អំពី​ព្រះយេស៊ូវ​” ច្រើនពេក។ តើ​ហេតុអ្វី​គាត់​ត្រូវ​ឈប់? គេ​បាន​លើកឡើង​ថា ក្រុម​ចម្រៀង​គាត់​នឹង​កាន់តែ​ល្បី​ឈ្មោះ  ហើយ​មាន​លុយ​កាន់តែ​ច្រើន ដើម្បី​ជួយ​អ្នកក្រ បើ​គាត់​ឈប់​និយាយ​ថា ការងារ​របស់​គាត់​សម្រាប់​លើក​ដំកើង​ព្រះយេស៊ូវ​តែ​ប៉ុណ្ណោះ។ បន្ទាប់ពី​គាត់​បាន​គិត​រួចហើយ គាត់​ក៏បាន​សម្រេចចិត្ត​ប្រកាស​ថា អាជីព​ជា​តន្រ្តី​ករ​របស់​គាត់ គឺ​សម្រាប់​ចែក​ផ្សាយ​ជំនឿ​លើ​ព្រះគ្រីស្ទ … គាត់​មិន​អាច​ឈប់​ប្រកាស​អំពី​ព្រះអង្គ​បាន​ឡើយ។ គាត់​ក៏​បាន​ប្រាប់​គេ​ថា គាត់​មាន​ចិត្ត​ឆេះឆួល ក្នុង​ការ​ឆ្លើយតប​ការ​ត្រាស់​ហៅ ឲ្យ​ផ្សាយ​ព្រះបន្ទូល​របស់​ព្រះយេស៊ូវ​។ ពួក​សាវ័ក​ក៏​ធ្លាប់​ជួប​រឿង​ស្រដៀង​នេះ​ផង​ដែរ តែ​ក្នុង​កាលៈទេសៈ​ដែល​មានការ​គំរាមកំហែង​ខ្លាំង​ជាង​នេះ។ ពួក​គេ​បាន​ជាប់គុក ហើយ​មាន​ទេវតា​យាង​មក​រំដោះ​ពួក​គេ ហើយ​ប្រាប់​ពួក​គេ​ឲ្យ​បន្ត​ប្រាប់​អ្នកដទៃ អំពី​ដំណឹងល្អ​របស់​ព្រះគ្រីស្ទ (កិច្ចការ ៥:១៩-២០)។ ពេល​អ្នក​ដឹកនាំ​សាសនា​បានដឹង​ថា ពួក​សាវ័ក​បាន​រត់​គេចខ្លួន ហើយ​នៅតែ​បន្ត​ប្រកាសដំណឹង​ល្អ​ទៀត ពួក​គេ​ក៏​បាន​ព្រមាន​ពួក​សាវ័ក​ថា “តើ​យើង​មិនបាន​ហាម​ផ្តាច់​មិន​ឲ្យ​ឯង​រាល់គ្នា​បង្រៀន​ពី​ឈ្មោះ​នោះ​ទៀត​ទេ​ឬអី?”(ខ.២៨)។ ពួក​សាវ័ក​ក៏បាន​ឆ្លើយតប​ថា ពួកគេ​ត្រូវតែ​ស្តាប់​បង្គាប់​របស់​ព្រះ​ជាជាង​ស្តាប់​តាម​មនុស្ស(ខ.២៩)។ ជា​លទ្ធផល ពួក​អ្នកដឹកនាំ​សាសនា​ទាំងនោះ ក៏បាន​ឲ្យ​គេ​ចាប់​ពួក​សាវ័ក​វាយ​នឹង​រំពាត់ ព្រម​ទាំង​ហាមឃាត់ មិន​ឲ្យ​និយាយ​ពី​ព្រះនាម​ព្រះយេស៊ូវ​ទៀត(ខ.៤០)។ ពួក​សាវ័ក​មាន​អំណរ​ក្នុង​ការ​រងទុក្ខ ដើម្បី​ព្រះនាម​ព្រះយេស៊ូវ​ ហើយ “ចេះតែ​បង្រៀន ព្រមទាំង​ប្រាប់​ដំណឹងល្អ​ពី​ព្រះយេស៊ូវ​គ្រីស្ទ នៅ​ក្នុង​ព្រះវិហារ ហើយ​នៅ​អស់ទាំង​ផ្ទះ​រាល់តែថ្ងៃ​ជានិច្ច”(ខ.៤២)។…

Read article
អធិស្ឋានក្នុងពេលដ៏ពិបាក

កាលណា​ចិត្ត​ទូលបង្គំ​ត្រូវ​បង្គ្រប នោះ​ទូលបង្គំ​នឹង​អំពាវនាវ​ដល់​ទ្រង់​ពី​ចុង​ផែនដី​ផង។ ទំនុកដំកើង ៦១:២ លោក​រូ​ស៊ែ​ល មួរ(Russell Moore) ជា​អ្នកនិពន្ធ និង​ទេវវិទូ ដែល​ពិពណ៌នា​ថា គាត់​បាន​សង្កេតឃើញ​ភាព​ស្ងាត់ជ្រងំ​គួរឲ្យ​ភ័យខ្លាច បាន​កើតមាន​ក្នុង​មជ្ឈមណ្ឌល​កុមារ​កំព្រា​មួយ នៅ​ប្រទេស​រុស្ស៊ី ជា​កន្លែង​ដែល​គាត់​ចិញ្ចឹម​ក្មេង​ប្រុសៗ។ ក្រោយមក មាន​គេ​ពន្យល់​គាត់​ថា កូនង៉ែត​ទាំង​នោះ​បាន​ឈប់​យំ ដោយសារ​ពួក​គេ​បាន​ដឹង​ខ្លួន​ថា គ្មាន​នរណា​ឆ្លើយតប ចំពោះ​ការ​ស្រែកយំ​របស់​ពួក​គេ​ទេ។ ពេលណា​យើង​ស្ថិត​ក្នុង​ពេល​ដ៏​ពិបាក យើង​ក៏​អាច​មាន​អារម្មណ៍​ថា គ្មាន​នរណា​ម្នាក់​ស្តាប់​យើង​ឮ​ផង​ដែរ។ ហើយដែល​អាក្រក់​បំផុត​នោះ យើង​ក៏​អាច​មាន​អារម្មណ៍​ថា ព្រះ​ទ្រង់​មិនបាន​ស្តាប់​ឮ​សម្រែក​របស់​យើង ឬ​ទត​មើល​ទឹកភ្នែក​យើង​ឡើយ។ តែ​ព្រះអង្គ​ពិតជា​ស្តាប់​ឮ និង​ទត​ឃើញ​មែន! ហេតុនេះ​ហើយ យើង​ចាំបាច់​ត្រូវ​ទូល​អង្វរ ដូច​ដែល​មាន​ចែង​ជា​ពិសេស ក្នុង​កណ្ឌ​គម្ពីរ​ទំនុក​ដំកើង។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុកដំកើង​បាន​ទូល​អង្វរ សូម​ជំនួយ​ពី​ព្រះ ហើយក៏​បាន​ទូល​ថ្វាយ​អំពី​ស្ថានភាព​របស់​ខ្លួន​ដល់​ព្រះអង្គ។ ក្នុង​បទ​គម្ពីរ​ទំនុកដំកើង ជំពូក៦១ ស្តេច​ដាវីឌ​បាន​ទូល​អង្វរ​ដល់​ព្រះ​អាទិករ​របស់​ទ្រង់​ថា “កាលណា​ចិត្ត​ទូលបង្គំ​ត្រូវ​បង្គ្រប នោះ​ទូលបង្គំ​នឹង​អំពាវនាវ​ដល់​ទ្រង់​ពី​ចុង​ផែនដី​ផង សូម​នាំ​ទូលបង្គំ​ទៅ​ឯ​ថ្ម​ដា​ដែល​ខ្ពស់​ជាង​ទូលបង្គំ”(ខ.២)។ ស្តេច​ដាវីឌ​បាន​ស្រែក​រក​ព្រះ ព្រោះ​ទ្រង់​ជ្រាប​ថា មានតែ​ព្រះអង្គ​ទេ ដែល​ជា “ទីជ្រកកោន” និង​ជា “ប៉ម​យ៉ាង​មាំ” (ខ.៣)។ ការអធិស្ឋាន​ទូល​អង្វរ តាម​គំរូ​បទ​គម្ពីរ​ទំនុកដំកើង គឺ​បាន​បញ្ជាក់​ថា ព្រះ​ទ្រង់​មានអំណាច​គ្រប់គ្រង​លើ​អ្វីៗ​ទាំង​អស់ ក៏ដូចជា​នឹក​ចាំ…

Read article
ទឹកដែលនាំទៅរកជីវិត

នាង​នឹង​បាន​សូម​ពី​អ្នកនោះ​វិញ រួច​អ្នកនោះ​នឹង​ឲ្យទឹក​រស់​ដល់​នាង។ យ៉ូហាន ៤:១០ ការរស់នៅ​របស់​អេន​ឌ្រា(Andrea) ក្នុង​គ្រួសារ​មានការ​លំបាក​យ៉ាង​ខ្លាំង បាន​ជា​នាង​រត់​ចោលផ្ទះ នៅ​អាយុ១៤ឆ្នាំ ដោយ​រកបាន​ការងារ​មួយ​ធ្វើ និង​រស់នៅ​ជាមួយ​មិត្ត​ភក្តិ។ ដោយសារ​នាង​ស្រេកឃ្លាន​សេចក្តី​ស្រឡាញ់ និង​ចង់​ឲ្យ​គេ​ឲ្យ​តម្លៃ​មក​លើ​នាង ក្រោយមក នាង​ក៏បាន​ផ្លាស់​ទៅ​រស់នៅ​ជាមួយ​បុរស​ម្នាក់ ដែល​បាន​នាំ​នាង​សេព​គ្រឿងញៀន បន្ថែម​ពីលើ​ការ​ញៀន​ស្រា ដែល​នាង​កំពុង​មានស្រាប់។ តែ​ទំនាក់ទំនង និង​សារធាតុ​ញៀន​ទាំងនោះ​មិន​អាច​បំពេញ​ការស្រេកឃ្លាន​របស់​នាង​បានទេ។ នាង​ក៏បាន​បន្ត​ស្វែងរក​ការ​ស្កប់ចិត្ត ហើយ​ប៉ុន្មាន​ឆ្នាំក្រោយ​មក នាង​ក៏បាន​ជួប​អ្នកជឿ​ព្រះយេស៊ូវ​ ដែល​បាន​នាំ​នាង​ឲ្យ​ស្គាល់​ព្រះយេស៊ូវ​ ហើយ​អធិស្ឋាន​ជាមួយ​នាង។ ពីរបី​ខែក្រោយ​មក ទីបំផុត នាង​ក៏បាន​រក​ឃើញ​ព្រះ​មួយ​អង្គ ដែល​អាច​បំបាត់​ការស្រេកឃ្លាន​សេចក្តី​ស្រឡាញ់​របស់​នាង​បាន។ ព្រះអង្គ​មាន​ព្រះនាម​យេ​ស៊ូ​វ។ ស្ត្រី​សាសន៍​សាម៉ារី ដែល​បាន​ជួប​ព្រះយេស៊ូវ​ នៅ​ក្បែរ​អណ្តូង​ទឹក ក៏បាន​បំបាត់​ការ​ស្រេក​ខាងវិញ្ញាណ​របស់​នាង​ផង​ដែរ។ នាង​បាន​ទៅ​ដង​ទឹក នៅ​ពេល​ថ្ងៃ​ក្តៅ(យ៉ូហាន ៤:៥-៧) ប្រហែល ដើម្បី​កុំ​ឲ្យ​ស្រ្តី​ដទៃទៀត​ឃើញ និង​និយាយដើម​នាង ដោយសារ​នាង​មាន​ប្រវត្តិ​មាន​ប្តី​ច្រើន ហើយ​កំពុង​មាន​ទំនាក់​ទំនង​ផិតក្បត់(ខ.១៧-១៨)។ ពេល​ព្រះយេស៊ូវ​ចូល​មក​ក្បែរ​នាង ហើយ​សុំ​ទឹក​នាង​សោយ ព្រះអង្គ​មិនបាន​ធ្វើតាម​ទំនៀម​ទំលាប់​របស់​សាសន៍​យូដា​ ដែល​តាមធម្មតា សាសន៍​យូដា មិនរាប់​អាន​សាសន៍​សាម៉ារី​ឡើយ។ តែ​ព្រះអង្គ​សព្វព្រះទ័យ​នឹង​ប្រទាន​អំណោយ​នៃ​ទឹក​រស់​ដល់​នាង ដែល​នាំឲ្យ​នាង​មានជីវិត​អស់​កល្ប​ជានិច្ច(ខ.១០)។ ព្រះអង្គ​សព្វព្រះទ័យ​នឹង​បំបាត់​ការ​ស្រេកទឹក​ខាងវិញ្ញាណ​របស់​នាង។ ពេល​ណា​យើង​ទទួល​ជឿ​ព្រះយេស៊ូវ​ ជា​ព្រះអម្ចាស់ និង​ព្រះអង្គ​សង្គ្រោះ យើង​ក៏​ផឹកទឹក​រស់​នោះ​ផង​ដែរ។ បន្ទាប់មក…

Read article
ទិវាបន្ទាបខ្លួន

នោះ​ក៏​បន្ទាប​ព្រះអង្គ​ទ្រង់ ទាំង​ចុះចូល​ស្តាប់​បង្គាប់ រហូតដល់​ទី​មរណៈ គឺ​ទ្រង់​ទទួល​សុគត​ជាប់​ឈើឆ្កាង​ផង។ ភីលីព ២:៨ ជា​ញឹកញាប់ ខ្ញុំ​ច្រើនតែ​អស់សំណើច នឹង​ថ្ងៃបុណ្យ​ជាតិ​មិន​ផ្លូវការ​ជាច្រើន ដែលគេ​បាន​នាំគ្នា​បង្កើត​ឡើង នៅ​សហរដ្ឋអាមេរិក។ គ្រាន់តែ​ក្នុង​ខែកុម្ភៈ គេ​មាន​ទិវា​នំ​ផ្អែម ទិវា​អ្នក​លេប​ផ្លែដាវ និង​ថែម​ទាំង​មាន​ទិវា​អបអរ​នំ​របស់​ឆ្កែ​ទៀត​ផង។ អ្វី​ដែល​គួរឲ្យ​ចាប់អារម្មណ៍​បំផុត​នោះ គឺ​គេ​បាន​ហៅ​ថ្ងៃនេះ​ថា ទិវា​បន្ទាបខ្លួន។ គេ​បាន​ទទួលស្គាល់​ជាស​កល​ថា ការ​បន្ទាបខ្លួន ជា​គុណធម៌​មួយ ដែល​សមនឹង​ឲ្យ​យើង​អបអរ។ តែ​គួរឲ្យ​ស្តាយ​ណាស់ ដែលគេ​មិនតែងតែ​ឲ្យ​តម្លៃ​ការ​បន្ទាបខ្លួន​ឡើយ។ នៅ​សម័យ​បុរាណ គេ​បាន​ចាត់ទុក​ការ​បន្ទាបខ្លួន ជា​ចំណុចខ្សោយ មិនមែន​គុណធម៌​នោះ​ទេ ហើយ​គេ​ក៏បាន​ឲ្យ​តម្លៃ​មក​លើ​កិត្តិសព្ទ​វិញ។ គេ​បាន​លើកទឹកចិត្ត​មនុស្ស​ឲ្យ​អួត​សំញែង​ជោគជ័យ​របស់​ខ្លួន ហេតុនេះ​ហើយ គេ​តែងតែ​ព្យាយាម​លើក​ដំកើង​ខ្លួន​ឯង​ជានិច្ច គឺ​មិន​ដែល​បន្ទាប​ចុះ​ទេ។ ការ​បន្ទាបខ្លួន​គឺ​មានន័យថា ដាក់ខ្លួន​ឲ្យ​ទាប​ជាងគេ ប្រៀប​ដូចជា​អ្នកបម្រើ ដែល​ទៀប​ជាង​ចៅហ្វាយនាយ​អញ្ចឹង​ដែរ។ តែ​អ្នក​ប្រវត្តិ​សាស្រ្ត​បាន​មានប្រសាសន៍​ថា ផ្នត់គំនិត​នេះ​ក៏បាន​ផ្លាស់​ប្តូរ នៅពេល​ដែលគេ​ធ្វើ​គុត​ព្រះយេស៊ូវ​នៅ​លើ​ឈើឆ្កាង។ កាលនោះ ព្រះ​ដែល​មាន​សិរី​រុង​រឿង​ជា​ព្រះ បាន​លះបង់​សិរីល្អ ដើម្បី​ធ្វើជា “អ្នកបម្រើ” ហើយ​បាន​បន្ទាប​ព្រះ​កាយ​ដល់​អស់ព្រះជន្ម ដើម្បី​សង្គ្រោះ​មនុស្សជាតិ​ឲ្យ​រួចពី​បាប(ភីលីព ២:៦-៨)។ ការ​បន្ទាប​ព្រះ​កាយ​របស់​ព្រះអង្គ បាន​នាំឲ្យ​មនុស្ស​មានការ​យល់ដឹង​ជាថ្មី អំពី​ការ​បន្ទាបខ្លួន។ នៅ​ចុង​សតវត្សរ៍​ទី១ ដោយសារ​ការអ្វី​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ សូម្បីតែ​អ្នកនិពន្ធ​ដ៏​ល្បីល្បាញ​ដែល​មិន​ជឿ​ព្រះ ក៏បាន​ចាត់ទុក​ការ​បន្ទាបខ្លួន​ជា​គុណធម៌​ផង​ដែរ។…

Read article
ការពារចិត្តរបស់អ្នក

ចូរ​រក្សា​ចិត្ត ដោយ​អស់ពី​ព្យាយាម ដ្បិត​អស់ទាំង​ផល​នៃ​ជីវិត សុទ្ធតែ​ចេញពី​ក្នុងចិត្ត​មក។ សុភាសិត ៤:២៣ លោក​អ័ប្រា​ហាំ វ៉ល​ដ៍(Abraham Wald) ជា​អ្នកជំនាញ​ផ្នែក​គណិតវិទ្យា មានកំណើត​នៅ​ប្រទេស​ហុងគ្រី។ គាត់​បាន​ប្រើ​ជំនាញ​គាត់ ជា​ប្រយោជន៍​ដល់​កិច្ចប្រឹងប្រែង ក្នុង​សង្គ្រាម​លោក​លើក​ទី២ បន្ទាប់ពី​គាត់​បាន​ផ្លាស់មក​រស់នៅ​សហរដ្ឋអាមេរិក នៅ​ឆ្នាំ១៩៣៨។ កងទ័ព​អាមេរិក​បាន​ស្វែង​រក​វិធីការ​ពារ​យន្តហោះ​ចម្បាំង​របស់​ខ្លួន ពី​ការ​បាញ់ប្រហារ​របស់​កងទ័ព​សត្រូវ ដូចនេះ គេ​ក៏បាន​ឲ្យ​លោ​កវ៉ល និង​មិត្ត​រួមការ​ងារ​របស់​គាត់ ក្នុង​ក្រុម​ស្រាវជ្រាវ​ស្ថិតិ រិះរក​វិធី​សាស្រ្ត​ការពារ​យន្តហោះ​របស់​កងទ័ព​ឲ្យ​កាន់តែ​មាន​សុវត្ថិភាព។ ពួក​គេ​ក៏បាន​ចាប់ផ្តើម​ធ្វើការ​ពិនិត្យ​យន្តហោះ​ដែល​បាន​វិលត្រឡប់​ពី​សមរភូមិ​វិញ ដើម្បី​រកមើល​ចំណុច​ដែល​ខូចខាត​ខ្លាំង​ជាងគេ នៅ​លើ​យន្តហោះ។ តែ​គេ​ក៏បាន​សរសើរ​លោក​វ៉ល ដែល​បាន​រក​ឃើញថា ចំណុច​ខូចខាត​របស់​យន្តហោះ​ដែល​បាន​វិលត្រឡប់​ពី​សមរភូមិ​វិញ គ្រាន់តែ​បាន​តំណាង​ឲ្យ​ផ្នែក​របស់​យន្តហោះ​ដែល​សត្រូវ​បាញ់ត្រូវ តែ​មិន​បាន​ធ្វើឲ្យ​យន្តហោះ​ធ្លាក់។ គាត់​ក៏បាន​ដឹង​ថា គេ​ត្រូវ​រកមើល​ផ្នែក​ដែល​ត្រូវការ​ការពារ​បន្ថែម នៅ​លើ​យន្តហោះ​ដែល​សត្រូវ​បាន​បាញ់ធ្លាក់។ យន្តហោះ​ដែលគេ​បាញ់ត្រូវ​ចំ​ម៉ាស៊ីន ដែល​ជាផ្នែក​ងាយ​រងគ្រោះ​បំផុត បាន​ធ្លាក់​បាត់​ហើយ ដូចនេះ គេ​មិន​អាច​យក​ពួកវា​មក​ពិនិត្យ​បាន​ទេ។ ស្តេច​សាឡូម៉ូន​បាន​បង្រៀន​យើង អំពី​របៀបការ​ពារ​ចិត្ត​របស់​យើង ជាផ្នែក​ដែល​ងាយ​រងគ្រោះ​បំផុត។ គឺ​ដូចដែល​ទ្រង់​បាន​បង្រៀន​បុត្រា​ទ្រង់ ឲ្យ​រក្សា ឬ​ការពារ​ចិត្ត ឲ្យអស់​ពី​ព្យាយាម ព្រោះ “អស់ទាំង​ផល​នៃ​ជីវិត សុទ្ធតែ​ចេញពី​ក្នុងចិត្ត​មក”(សុភាសិត ៤:២៣)។ សេចក្តី​បង្រៀន​របស់​ព្រះ ដឹកនាំ​យើង ក្នុង​ការរស់នៅ ដោយ​បញ្ចៀស​យើង មិន​ឲ្យ​សម្រេចចិត្ត​ខុស…

Read article