នំម៉ាណាប្រចាំថ្ងៃ

You are here:
ការឲ្យដោយចិត្តសប្បុរស

ក៏​មិន​ត្រូវ​សន្សំ​បេះ​ផ្លែ​ទំពាំងបាយជូរ ឬ​រើស​ផ្លែ​ដែល​ជ្រុះ​នៅ​ចំការ​របស់​ឯង​ដែរ ត្រូវ​ទុក​សំរាប់​ឲ្យ​ពួក​អ្នក​ក្រ និង​ពួក​អ្នក​ស្នាក់​វិញ អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា។ លេវីវិន័យ ១៩:១០ លោក​ឧត្តម​សេនី ឆាល ហ្គរឌិន(Charles Gordonឆ្នាំ ១៨៣៣ ដល់១៨៨៥) បាន​ធ្វើ​ការ​បម្រើ​ក្សត្រី​វិចតូរីយ៉ា នៅ​ប្រទេស​ចិន និង​នៅ​កន្លែង​ផ្សេង​ទៀត តែ​ក្នុង​អំឡុង​ពេល​គាត់​វិល​ត្រឡប់​មក​រស់​នៅ​ក្នុង​ចក្រភព​អង់គ្លេស​វិញ គាត់​បាន​បរិច្ចាគ​ប្រាក់​ខែ អស់​៩០​ភាគរយ។ ពេល​គាត់​បាន​ទទួល​ដំណឹង​ថា មាន​គ្រោះ​អត់​ឃ្លាន​នៅ​ខេត្ត​លែនខាសៀរ គាត់​ក៏​បាន​យក​មេដាយ​មាស ធ្វើ​ពី​មាស​សុទ្ធ ដែល​គាត់​បាន​ទទួល​ពី​អ្នក​ដឹកនាំ​ពិភពលោក ផ្ញើ​ទៅ​តំបន់​ខាង​ជើង ដោយ​ប្រាប់​គេ​ឲ្យ​រំលាយ​មេដាយ​មាស​នោះ យក​ទៅ​លក់​យក​ប្រាក់​ទិញ​នំប៉័ង​ចែក​អ្នក​ក្រ។ នៅ​ថ្ងៃ​នោះ គាត់​ក៏​បាន​សរសេរ​ក្នុង​សៀវភៅ​កំណត់​ហេតុ​របស់​គាត់​ថា “របស់​ចុង​ក្រោយ ដែល​ខ្ញុំ​មាន​ក្នុង​លោកិយ​នេះ និង​បាន​ឲ្យ​តម្លៃ គឺ​ខ្ញុំ​បាន​ថ្វាយ​ដល់​ព្រះអម្ចាស់​យេស៊ូវ​ហើយ”។ កំរិត​នៃ​ភាព​សប្បុរស​របស់​ឧត្តមសេនីយ៍​ហ្គរឌិន ហាក់​ដូចជា​លើស​ពី​លទ្ធភាព​ដែល​យើង​អាច​ធ្វើ​បាន តែ​ព្រះ​ទ្រង់​តែង​តែ​ត្រាស់​ហៅ​រាស្រ្ត​ទ្រង់ ឲ្យ​ជួយ​ទំនុក​បម្រុង​អ្នក​ដែល​ខ្វះ​ខាត។ នៅ​ក្នុង​ក្រឹត្យវិន័យ​មួយ​ចំនួន ដែល​ព្រះអង្គ​ប្រទាន តាម​រយៈ​លោក​ម៉ូសេ ព្រះ​អង្គ​បាន​បង្គាប់​រាស្ត្រ​ព្រះ​អង្គ មិន​ឲ្យ​រើស​ផល​ដំណាំ​ខ្លះ ដែល​ជ្រុះ​នៅ​ក្នុង​ស្រែ​ចំការ ឬ​មិន​ឲ្យ​ប្រមូល​ផល​ដំណាំង​ទាំង​ស្រុង​ឡើយ។ ផ្ទុយ​ទៅ​វិញ ពេល​ដែល​ពួក​គេ​ប្រមូល​ផល​ដំណាំ ព្រះ​អង្គ​បាន​ប្រាប់​ពួកគេ​ឲ្យ​ទុក​ផ្លែ​ទំពាំង​បាយ​ជូរ ដែល​បាន​ជ្រុះ សម្រាប់​អ្នក​ក្រីក្រ និង​ជន​បរទេស​រើស(លេវីវិន័យ ១៩:១០)។ ព្រះ​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​រាស្រ្ត​ព្រះ​អង្គ យក​ចិត្ត​ទុក​ដាក់​ចំពោះ​ជន​ដែល​ងាយ​រង​គ្រោះ…

Read article
ការបញ្ចប់ដ៏ល្អ

ខ្ញុំ​បាន​តយុទ្ធ​យ៉ាង​ល្អ ខ្ញុំ​បាន​រត់​ប្រណាំង​ជា​ស្រេច ខ្ញុំ​បាន​រក្សា​សេចក្តី​ជំនឿ​ទៅ​ហើយ។ ២ធីម៉ូថេ ៤:៧ ជា​ញឹក​ញាប់ ខ្ញុំ​មាន​ឯកសិទ្ធិ ក្នុង​ការ​ដឹកនាំ​កម្មវិធី​ជួប​ជុំ​អធិស្ឋាន។ យើង​ម្នាក់​ៗ​ដែល​ចូល​រួម​ក្នុង​កម្ម​វិធី​នេះ សុទ្ធ​តែ​បាន​ចាក​ចេញពី​ផ្ទះ​ពីរ​បី​ថ្ងៃ ដើម្បី​អធិស្ឋាន និង​ធ្វើ​ការ​ជញ្ជឹង​គិត ដែល​ពិត​ជា​អាច​មាន​ប្រយោជន៍​ខាង​វិញ្ញាណ​ណាស់ បាន​ជា​ក្នុង​អំឡុង​ពេល​នោះ ជួន​កាល ខ្ញុំ​ឲ្យ​អ្នក​ចូល​រួម​ធ្វើ​លំហាត់ ដោយ​ប្រាប់​ពួក​គេ​ថា “សូម​ស្រមៃ​ថា ជីវិត​របស់​អ្នក​បាន​បញ្ចប់ ហើយ​កាសែត​បាន​ចុះ​ផ្សាយ​ដំណឹង​មរណៈ​ភាព​របស់​អ្នក។ តើ​អ្នក​ចង់​ឲ្យ​កាសែត​ចុះ​ផ្សាយ​ដូចម្តេច​ខ្លះ អំពី​ខ្លួន​អ្នក?” សំណួរ​នេះ បាន​នាំ​ឲ្យ​អ្នក​ចូល​រួម​ខ្លះ បាន​ផ្លាស់​ប្តូរ​អាទិភាព​ក្នុង​ការ​រស់​នៅ ដោយ​ដាក់​គោល​ដៅ​ឲ្យ​ជីវិត​របស់​ខ្លួន​មាន​ការ​បញ្ចប់​ដ៏​ល្អ។ កណ្ឌ​គម្ពីរ​ធីម៉ូថេ​ទី​២ គឺ​ជា​សំណេរ​ចុង​ក្រោយ​របស់​សាវ័ក​ប៉ុល។ កាល​នោះ គាត់​មាន​អាយុ​ជាង​៦០​ឆ្នាំ​ ហើយ​ទោះ​គាត់​បាន​ប្រឈម​មុខ​ដាក់​សេចក្តី​ស្លាប់​​ក៏​ដោយ ក៏​នៅ​ពេល​នោះ គាត់​បាន​ដឹង​ថា ជីវិត​គាត់​កាន់​តែ​ជិត​ដល់​ទី​បញ្ចប់​ហើយ(២ធីម៉ូថេ ៤:៦)។ គាត់​នឹង​មិន​ធ្វើ​ដំណើរ​បេសកកម្ម ហើយ​ក៏​មិន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ​របស់​គាត់​ទៀត​ឡើយ។ គាត់​បាន​ក្រឡេក​មក​មើល​ជីវិត​ខ្លួន​ឯង ហើយ​និយាយ​ថា “ខ្ញុំ​បាន​តយុទ្ធ​យ៉ាង​ល្អ ខ្ញុំ​បាន​រត់​ប្រណាំង​ជា​ស្រេច ខ្ញុំ​បាន​រក្សា​សេចក្តី​ជំនឿ​ទៅ​ហើយ”(ខ.៧)។ គាត់​មិន​មាន​ភាព​ល្អ​ឥត​ខ្ចោះ​នោះ​ទេ(១ធីម៉ូថេ ១:១៥-១៦) តែ​គាត់​បាន​ពិនិត្យ​មើល​ជីវិត​ខ្លួន​ឯង ឃើញ​ថា ខ្លួន​គាត់​បាន​នៅ​ជាប់​ក្នុង​ព្រះ និង​ដំណឹង​ល្អ​យ៉ាង​ត្រឹម​ត្រូវ។ គេ​បាន​និយាយ​ត​ពី​មាត់​មួយ​ទៅ​មាត់​មួយ តាំង​ពី​សម័យ​ដើម​ថា បន្ទាប់​ពី​គាត់​បាន​ផ្ញើ​សំបុត្រ​នេះ​រួច​ហើយ មិន​យូរ​ប៉ុន្មាន គាត់​ក៏​បាន​បាត់​បង់​ជីវិត ដោយ​សារ​ជំនឿ។ ការ​ជញ្ជឹង​គិត​អំពី​ចុង​បញ្ចប់​នៃ​ជីវិត​របស់​យើង…

Read article
រឿងដ៏ជ្រាលជ្រៅ ដែលចងភ្ជាប់មនុស្សទាំងអស់

ទ្រង់​ក៏​បង្កើត​មនុស្ស​ឲ្យ​ដូច​រូប​អង្គ​ទ្រង់ គឺ​បាន​បង្កើត​គេ​ឲ្យ​ចំ​នឹង​រូប​អង្គ​ទ្រង់​នោះ​ឯង ក៏​បង្កើត​គេ​ឡើង​ជា​ប្រុស​ជា​ស្រី។ លោកុប្បត្តិ ១:២៧ អាមីណា (Amina) ជា​ជន​អន្តោប្រវេសន៍​មក​ពី​ប្រទេស​អ៊ីរ៉ាក់​បាន​ចូល​រួម​បាតុកម្ម​តវ៉ា​រឿង​នយោបាយ ហើយ​យ៉ូសែប(Joseph) ក៏​បាន​ចូល​រួម​ជា​មួយ​ក្រុម​មួយ​ទៀត ជា​គូរ​បដិបក្ខ​របស់​ក្រុម​នាង ដែល​កំពុង​ធ្វើ​បាតុកម្ម​តវ៉ា​ទល់​មុខ​គ្នា។ គេ​បាន​បង្រៀន​យើង​ឲ្យ​ជឿ​ថា មនុស្ស​ដែល​នៅ​ក្រុម​ពីរ​ផ្សេង​គ្នា ​មាន​ជម្លោះ ដោយសារ​មាន​ជាតិ​សាសន៍ និង​និន្នាការ​នយោបាយ​ខុស​គ្នា គឺ​ជា​សត្រូវ​នឹង​គ្នា។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ពេល​ដែល​មនុស្ស​ខូច​មួយ​ក្រុម​ចូល​ទៅ​ជិត​យ៉ូសែប ហើយ​ព្យាយាម​ដុត​អាវ​របស់​គាត់ នាង​ក៏​បាន​ប្រញាប់​ទៅ​ជួយ​ការពារ​គាត់។ ក្រោយ​មក លោក​យ៉ូសែប​ក៏​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា “ខ្ញុំ​គិត​ថា ក្នុង​នាម​យើង​ជា​មនុស្ស យើង​មិន​អាច​មាន​ការ​ប្រកាន់​ជាតិ​សាសន៍​ទៀត​ទេ ប៉ុន្តែ សូម​យើង​កុំ​គិត​ថា វា​មិន​អី”។ ដូចនេះ មាន​រឿង​ជ្រាល​ជ្រៅ​ជាង​រឿង​នយោបាយ​ទៅ​ទៀត ដែល​បាន​បង្រួប​បង្រួម​អាមីណា និង​យ៉ូសែប។ ជា​ញឹក​ញាប់ យើង​មាន​ការ​មិន​ចុះ​សម្រុង​គ្នា ដោយសារ​ការ​ខ្វែង​គំនិត​គ្នា ដែល​យើង​មិន​អាច​មើល​រំលង ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មាន​រឿង​ដែល​ស៊ី​ជម្រៅ​ជាង​នោះ​ទៀត ដែល​បាន​បង្រួប​បង្រួម​យើង។ ព្រះ​ទ្រង់​បាន​បង្កើត​យើង​រាល់​គ្នា ហើយ​ចង​ភ្ជាប់​ទំនាក់​ទំនង​យើង ដោយ​ចំណង​នៃ​គ្រួសារ​មនុស្ស​ជាតិ​ជា​ទីស្រឡាញ់។ ព្រះ​ទ្រង់​បាន​បង្កើត​យើង​ម្នាក់​ៗ ឲ្យ​ចំ​នឹង​រូប​អង្គ​ទ្រង់ (លោកុប្បត្តិ ១:២៧) ដោយ​មិន​ប្រកាន់​ភេទ ជាតិ​សាសន៍ ឋានៈ ឬ​និន្នាការ​នយោបាយ។ ជាង​នេះ​ទៅ​ទៀត ព្រះ​អង្គ​មាន​គោលបំណង…

Read article
ផលផ្លែដែលនាំឲ្យគេចង់ទៅរកប្រភព

តែ​ឯ​ផល​ផ្លែ​នៃ​ព្រះវិញ្ញាណ​វិញ នោះ​គឺ​សេចក្តី​ស្រឡាញ់ អំណរ​អរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយ​ដឹង​ខ្នាត។ កាឡាទី ៥:២២-២៣ មាន​ស្រ្តី​ម្នាក់ ដែល​ជា​ម្ចាស់​កន្លែង​មើល​ក្មេង បាន​ព្យាយាម​លក់​ដើម​ប៉ែស​ជា​ច្រើន​ដើម។ គាត់​បាន​គិត​ឃើញ​វិធី​សាស្រ្ត​ខុស​ៗ​គ្នា ដើម្បី​លក់​ដើម​ទាំង​នោះ​។ តើ​គាត់​គួរ​តែ​យក​កូន​ដើម​ប៉ែស​ដែល​មាន​ស្លឹក​ច្រើន​ ទៅ​ដាក់​តាំង​ឲ្យ​មាន​ភាព​ទាក់​ទាញ? ឬ​គាត់​គួរ​តែ​ដាក់​តាំង​រូបថត​ដើម​ប៉ែស ក្នុង​កាតាឡុក ដោយ​បង្ហាញ​រដូវកាល​ខុស​ៗ​គ្នា​នៃ​ការ​លូតលាស់​របស់​ដើម​ប៉ែស?​ យ៉ាង​ហោច​ណាស់ គាត់​បាន​ដឹង​ថា មាន​កត្តា​អ្វី​ដែល​ពិត​ជា​ជួយ​ឲ្យ​គាត់​អាច​លក់​ដើម​ប៉ែស​ដាច់។ គឺ​ផ្លែ​ប៉ែស ដែល​មាន​ក្លិន​ក្រអូប ពណ៌​លឿង​ទុំ និង​សម្បករ​លោង ស្រដៀង​ផ្លែ​សូដា។ វិធី​ល្អ​បំផុត ដើម្បី​លក់​ដើម​ប៉ែស គឺ​ត្រូវ​យក​ផ្លែ​ប៉ែស​ទុំ​មួយ​ផ្លែ​មក​ដាក់​តាំង​បង្ហាញ ដោយ​កាត់​វា​មួយ​ចំណិត ​ធ្វើ​ឲ្យ​ទឹក​វា​ស្រក់​ចុះ​ពី​ផ្លែ​មក ហើយ​ឲ្យ​ភ្ញៀវ​ភ្លក់​រស់​ជាតិ​ចំណិត​ផ្លែ​ប៉ែស​នោះ។ ពេល​ដែល​ពួក​គេ​បាន​ភ្លក់​រស់​ជាតិ​ផ្លែ​វា​ហើយ ពួក​គេ​នឹង​ចង់​ទិញ​ដើម​របស់​វា​មិន​ខាន។ ព្រះ​ទ្រង់​បាន​បង្ហាញ​អង្គ​ទ្រង់ តាម​រយៈ​ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ នៅ​ក្នុង​អ្នក​ដើរ​តាម​ព្រះ​អង្គ ដែល​មាន​ដូច​ជា សេចក្តី​ស្រឡាញ់ អំណរ​អរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយ​ដឹង​ខ្នាត (កាឡាទី ៥:២២-២៣)។ ពេល​ណា​អ្នក​ជឿ​ព្រះ​យេស៊ូវ បង្ហាញ​ចេញ​នូវ​ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ…

Read article
មានចិត្តលំហើយ នៅផ្ទះរបស់លោកសាយមិន

គេ​បាន​លំហើយ​ចិត្ត​ខ្ញុំ និង​ចិត្ត​អ្នក​រាល់​គ្នា​ផង ដូច្នេះ ចូរ​រាប់​អាន​មនុស្ស​យ៉ាង​នោះ​ចុះ។ ១កូរិនថូស ១៦:១៨ មាន​ពេល​មួយ​ខ្ញុំ​បាន​ទៅ​លេង​ផ្ទះ​របស់​លោក​សាយមិន(Simon)។ វា​ជា​បទ​ពិសោធន៍​ដែល​ខ្ញុំ​មិន​អាច​បំភ្លេច​បាន​ឡើយ។ យើង​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ផ្ទះ​ដ៏​តូច​ទាប​របស់​គាត់ ដើម្បី​ញាំ​អាហារ​ពេល​ល្ងាច នៅ​ក្រោម​ស្បៃ​រាត្រី​ដែល​មាន​ផ្កាយ​រះ​ពេញ​មេឃ នៅ​តំបន់​យ៉ាហ៊ូរូរូ ប្រទេស​កេនយ៉ា។ ផ្ទះ​គាត់​មាន​ដី​ជា​កម្រាល​ឥដ្ឋ ហើយ​ពន្លឺ​ភ្លើង​ចង្កៀង​បាន​ឆ្លុះ​បញ្ចាំង អំពី​លទ្ធភាព​របស់​លោក​សាយមិន ដែល​មាន​កំណត់។ ខ្ញុំ​មិន​បាន​ចាំ​ថា យើង​ញាំ​អាហារ​អ្វី​ជា​មួយ​គ្នា នៅ​យប់​នោះ​ទេ តែ​ខ្ញុំ​មិន​អាច​បំភ្លេច​ក្តី​អំណរ​ដែល​លោក​សាយ​ម៉ុន​មាន ដោយសារ​យើង​បាន​ទៅ​លេង​ផ្ទះ​គាត់។ គាត់​បាន​ទទួល​ស្វាគមន៍​ភ្ញៀវ តាម​គំរូ​ព្រះយេស៊ូវ ដោយ​គ្មាន​ចិត្ត​អាត្មា​និយម នាំ​ឲ្យ​ប៉ះ​ពាល់​ជីវិត និង​នាំ​ឲ្យ​មាន​អារម្មណ៍​ស្រស់​ថ្លា។​ ក្នុង​បទ​គម្ពីរ១កូរិនថូស ១៦:១៥-១៨ សាវ័ក​ប៉ុល​បាន​និយាយ អំពី​គ្រួសារ​របស់​លោក​ស្ទេផានាស(ខ.១៥) ដែល​មាន​ឈ្មោះ​ល្បី​ខាង​ផ្នែក​មើល​ថែ​អ្នក​ដទៃ។ ពួកគេ​មាន​ការ​ប្តូរ​ផ្តាច់ ក្នុង​ការ​បម្រើ​រាស្រ្ត​របស់​ព្រះ​អម្ចាស់(ខ.១៥)។ ការ​បម្រើ​របស់​ពួក​គេ​ទំនង​ជា​រាប់​បញ្ចូល​កិច្ចការ​ជាក់​ស្តែង ដែល​ពួក​គេ​បាន​ធ្វើ(ខ.១៧) តែ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​មក​លើ​អ្នក​ដទៃ បាន​ជា​សាវ័ក​ប៉ុល​​សរសេរ​ថា “គេ​បាន​លំហើយ​ចិត្ត​ខ្ញុំ និង​ចិត្ត​អ្នក​រាល់​គ្នា​ផង”(ខ.១៨)។ ពេល​ដែល​យើង​មាន​ឱកាស​បម្រើ​អ្នក​ដទៃ វា​ជា​ការ​ត្រឹម​ត្រូវ​ណាស់ ដែល​យើង​គិត​ដល់​រឿង​អាហារ ការ​រៀប​ចំ និង​រឿង​ផ្សេង​ទៀត ដែល​មាន​ភាព​សមរម្យ​សម្រាប់​ពេល​ដូច​នោះ។ តែ​ជួន​កាល យើង​ភ្លេច​ថា អ្វី​ដែល​យើង​អាច​ប្រើ និង​ទីកន្លែង​ដែល​យើង​មាន គឺ​ជា​រឿង​សំខាន់ តែ​មិន​សំខាន់​បំផុត​នោះ​ទេ។ អាហារ​ដែល​មិន​អាច​បំភ្លេច​បាន និង​ការ​រៀប​ចំ​ដ៏​សោមនស្ស មាន​ភាព​ចាំបាច់…

Read article
អាហារធ្លាក់ចុះមកពីស្ថានសួគ៌

ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​នឹង​ម៉ូសេ​ថា មើល អញ​នឹង​បង្អុរ​ភ្លៀង​ជា​នំបុ័ង​ពី​លើ​មេឃ​មក​ឲ្យ​ឯង​រាល់​គ្នា។ និក្ខមនំ ១៦:៤ កាល​ពី​ខែ​សីហា ឆ្នាំ២០២០ ប្រជាជន​នៅ​ក្រុង​អូលទិន ប្រទេស​ស្វីស មាន​ការ​ភ្ញាក់​ផ្អើល នៅ​ពេល​ដែល​ព្រឹល​ធ្លាក់​ចុះ​មក​ជា​ស្ករ​សូកូឡា នៅ​ក្នុង​ទីក្រុង។ ប្រព័ន្ធ​បន្សុទ្ធ​ខ្យល់ នៅ​ក្នុង​រោង​ចក្រ​ធ្វើ​ស្ករ​សូកូឡា​មួយ បាន​ខូច ជា​ហេតុ​បណ្តាល​ឲ្យ​ភាព​តូច​ល្អិត​នៃ​ស្ករ​សូកូឡា បាន​ហោះ​ហើរ​ចេញ​ពី​រោង​ចក្រ ចូល​ទៅ​ក្នុង​ខ្យល់​អាកាស។ ជា​លទ្ធផល កម្ទេច​ស្ករ​សូកូឡា​ដ៏​តូច​ល្អិត​សំប៉ែត​ៗ ដែល​គេ​អាច​បរិភោគ​បាន មាន​សណ្ឋាន​ដូច​គ្រាប់​ព្រឹល បាន​ធ្លាក់​ចុះ​មក​លើ​រថយន្ត និង​ដង​វិថី​នានា ហើយ​បាន​ធ្វើ​ឲ្យ​ក្រុង​ទាំង​មូល​ធំ​ក្លិន ដូច​ហាង​លក់​ស្ករ​គ្រាប់។ ពេល​ណា​ខ្ញុំ​គិត អំពី​អាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់ ដែល​ធ្លាក់​ចុះ​មក​ពី​លើ​មេឃ តាម​របៀប​ដ៏​អស្ចារ្យ ខ្ញុំ​តែង​តែ​នឹក​ចាំ អំពី​ការ​ផ្គត់​ផ្គង់​របស់​ព្រះ សម្រាប់​ប្រជាជន​អ៊ីស្រាអែល នៅ​ក្នុង​កណ្ឌ​គម្ពីរ​និក្ខមនំ។ បន្ទាប់​ពី​ពួកគេ​បាន​រត់​គេច​ពី​ទឹកដី​អេស៊ីព្ទ ពួកគេ​បាន​ជួប​បញ្ហា​ប្រឈម​ជា​ច្រើន នៅ​ក្នុង​វាល​រហោស្ថាន ជា​ពិសេស គឺ​ការ​ខ្វះ​ខាត​អាហារ និង​ទឹក។ ហើយ​ព្រះ​ទ្រង់​មាន​ព្រះ​ទ័យ​អាណិត ចំពោះ​ទុក្ខ​លំបាក​របស់​រាស្រ្ត​ទ្រង់ ក៏​បាន​សន្យា​ថា នឹង “បង្អុរ​ភ្លៀង​ជា​នំប៉័ង​ធ្លាក់​ចុះពី​លើ​មេឃ”(និក្ខមនំ ១៦:៤)។ នៅ​ពេល​ព្រឹក​បន្ទាប់ អាហារ​មូល​ៗ​តូច​ៗ​ជា​ច្រើន​បាន​គ្រប​ដណ្តប់​ពី​លើ​ដី​នៅ​វាល​រហោស្ថាន។ គេ​ក៏​បាន​ហៅ​អាហារ​នោះ​ថា នំម៉ាណា ដែល​ព្រះ​បាន​ផ្គត់​ផ្គង់​ពួក​គេ​ជា​រៀង​រាល់​ថ្ងៃ អស់​រយៈ​ពេល​៤០​ឆ្នាំ។ ពេល​ដែល​ព្រះយេស៊ូវ​យាង​ចុះ​មក​ផែន​ដី មនុស្ស​ម្នា​បាន​ចាប់​ផ្តើម​ជឿ​ថា ព្រះ​ទ្រង់​បាន​ចាត់​ព្រះអង្គ​ឲ្យ​យាង​ចុះ​មក​ពី​ស្ថាន​សួគ៌…

Read article
ស្រេកឃ្លានរកព្រះអង្គ

ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា ខ្ញុំ​ជា​នំបុ័ង​ជីវិត អ្នក​ណា​ដែល​មក​ឯ​ខ្ញុំ នោះ​នឹង​មិន​ឃ្លាន​ទៀត​ឡើយ ហើយ​អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ក៏​មិន​ត្រូវ​ស្រេក​ដែរ។ យ៉ូហាន ៦:៣៥ ហេតុ​អ្វី​បាន​ជា ពេល​ណា​យើង​និយាយ​ថា “នេះ​ជា​បន្ទះ​ដំឡូង​បារាំង​ចុង​ក្រោយ ដែល​ខ្ញុំ​ចង់​ញាំ” ប្រាំ​នាទី​ក្រោយ​មក យើង​ក៏​ចង់​ញាំ​បន្ទះ​ដំឡូង​បារាំង​ថែម​ទៀត។ លោក​ម៉ៃឃល ម៉ូស(Michael Moss) បាន​ឆ្លើយ​តប ចំពោះ​សំណួរ​នេះ នៅ​ក្នុង​សៀវភៅ​របស់​គាត់​មាន​ចំណង​ជើង​ថា អំបិល ស្ករ និង​ខ្លាញ់ ។ គាត់​បាន​ពិពណ៌នា​ថា ក្រុម​ហ៊ុន​ធំ​ៗ​នៅ​អាមេរិក ដែល​ជំនាញ​ខាង​ផលិត​អាហារ​សម្រន់ បាន​ដឹង​ពី​របៀប “ជួយ” មនុស្ស​ឲ្យ​ស្រេក​ឃ្លាន​អាហារ​សម្រន់។ តាម​ពិត មាន​ក្រុម​ហ៊ុន​ដ៏​ល្បីល្បាញ​មួយ បាន​ចំណាយ​ទឹក​ប្រាក់​៣០​លាន​ដុល្លា ក្នុង​មួយ​ឆ្នាំ ដើម្បី​ជួល “អ្នក​ប្រឹក្សា​ផ្នែក​រសជាតិ” ឲ្យ​ស្វែង​រក​ចំណុច​ដែល​រីក​រាយ​បំផុត​របស់​អតិថិជន ដើម្បី​ទាញ​យក​ប្រយោជន៍​ពី​ការ​ស្រេក​ឃ្លាន​អាហារ​របស់​យើង។ ព្រះ​យេស៊ូវ​មិន​ដូច​ក្រុម​ហ៊ុន​នោះ​ទេ ព្រោះ​ព្រះ​អង្គ​បាន​ជួយ​យើង​ឲ្យ​ស្រេក​ឃ្លាន​អាហារ​ដ៏​ពិត គឺ​អាហារ​ខាង​វិញ្ញាណ ដែល​នាំ​មក​នូវ​ការ​ស្កប់​ស្កល់​ដល់​វិញ្ញាណ​យើង។ ព្រះ​អង្គ​មាន​បន្ទូល​ថា “ខ្ញុំ​ជា​នំបុ័ង​ជីវិត អ្នក​ណា​ដែល​មក​ឯ​ខ្ញុំ នោះ​នឹង​មិន​ឃ្លាន​ទៀត​ឡើយ ហើយ​អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ក៏​មិន​ត្រូវ​ស្រេក​ដែរ”(យ៉ូហាន ៦:៣៥)។ នៅ​ក្នុង​ការ​អះអាង​នេះ ព្រះអង្គ​បាន​បង្រៀន​យើង​នូវ​រឿង​សំខាន់​ពីរ​យ៉ាង គឺៈ នំប៉័ង​ដែល​ព្រះ​អង្គ​មាន​បន្ទូល​នេះ គឺ​ជា​អង្គ​បុគ្គល មិនមែន​ជា​វត្ថុ​នោះ​ឡើយ(ខ.៣២)។…

Read article
សេចក្តីក្លាហានដែលមិនធម្មតា

សូម​នាំ​ខ្ញុំ​ចូល​ទៅ​គាល់​ដល់​ស្តេច​ចុះ នោះ​ខ្ញុំ​នឹង​កាត់​ស្រាយ​សេចក្តី​ថ្វាយ​ទ្រង់​ជ្រាប​វិញ។ ដានីយ៉ែល ២:២៤ កាលពីឆ្នាំ១៤៧៨ លោក​ឡូរេនហ្សូ ដឺ មេឌីស៊ី(Lorenzo de Medici) ដែល​ជា​អ្នក​ដឹក​នាំ​ទីក្រុង​ផ្លូរិន ប្រទេស​អ៊ីតាលី បាន​ទទួល​រង​ការ​វាយ​ប្រហារ​ប៉ុនប៉ង​ធ្វើ​ឃាត។ ជន​រួម​ជាតិ​របស់​គាត់​ក៏​បាន​បញ្ឆេះ​ភ្លើង​សង្រ្គាម ដើម្បី​ធ្វើ​ការ​សង​សឹក​មក​លើ​អ្នក​ដែល​វាយ​ប្រហារ​មក​លើ​អ្នក​ដឹក​នាំ​របស់​ខ្លួន។ ខណៈ​ពេល​ដែល​ស្ថាន​ភាព​កាន់​តែ​អាក្រក់​ឡើង ស្តេច​ហ្វឺររ៉ង់តេ ទី១ នៃ​នគរ​នេភល(King Ferrante I of Naples) ដែល​ជា​មនុស្ស​សាហាវ​ព្រៃ​ផ្សៃ​បាន​ក្លាយ​ជា​សត្រូវ​របស់​លោក​ឡូរេនហ្សូ តែ​ទង្វើ​ប្រកប​ដោយ​ភាព​ក្លាហាន​របស់​លោក​ឡូរេនហ្សូ​ បាន​នាំ​ឲ្យ​អ្វី​ៗ​មាន​ការ​ផ្លាស់​ប្តូរ។ គាត់​បាន​ទៅ​គាល់​ស្តេច​អង្គ​នោះ តែ​ម្នាក់​ឯង ដោយ​គ្មាន​អាវុធ​ជាប់​ខ្លួន។ ភាព​ក្លាហាន បូក​រួម​ជា​មួយ​នឹងវោហាពូកែ​ និង​ភាព​ឆ្លាត​វៃ​របស់​គាត់ បាន​នាំ​ឲ្យ​ស្តេច​ហ្វឺរ៉ង់តេ​កោត​សរសើរ​គាត់ ហើយ​ក៏​បាន​បញ្ចប់​សង្គ្រាម។ លោក​ដានីយ៉ែល​ក៏​បាន​ជួយ​ឲ្យ​ស្តេច​មាន​ការ​ផ្លាស់​ប្តូរ​ព្រះ​ទ័យ​ផង​ដែរ។ ស្តេច​នេប៊ូក្នេសា​មាន​សុបិន​ចម្លែក ដែល​បាន​រំខាន​ព្រះ​ទ័យ​ទ្រង់​យ៉ាង​ខ្លាំង ដោយ​គ្មាន​នរណា​ម្នាក់​នៅ​ទីក្រុង​បាប៊ីឡូន អាច​កាត់​ស្រាយ​សុបិន​នោះ​បាន​ទេ។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ទ្រង់​ខ្ញាល់​យ៉ាង​ខ្លាំង បាន​ជា​ទ្រង់​សម្រេច​ព្រះទ័យ​ឲ្យ​គេ​ប្រហារ​ជីវិត​ទី​ប្រឹក្សា​របស់​ទ្រង់ ដែល​រាប់​បញ្ចូល​ទាំង​លោក​ដានីយ៉ែល និង​មិត្ត​ភក្តិ​របស់​គាត់​ផង​ដែរ។ តែ​លោក​ដានីយ៉ែល​បាន​ស្នើ​សុំ​ចូល​គាល់​ស្តេច ដែល​ចង់​ប្រហារ​ជីវិត​គាត់(ដានីយ៉ែល ២:២៤)។ នៅ​ចំពោះ​មុខ​ស្តេច​នេប៊ូក្នេសា លោក​ដានីយ៉ែល​ក៏​បាន​សរសើរ​ព្រះ សម្រាប់​ការ​បើក​សម្តែង​ការ​អាថ៌​កំបាំង​នៃ​សុបិន​របស់​ស្តេច​អង្គ​នេះ​(ខ.២៨)។ ពេល​ដែល​លោក​ហោរា​បាន​កាត់​ស្រាយ​សុបិន​របស់​ស្តេច​នេប៊ូក្នេសា ទ្រង់​ក៏​បាន​ថ្វាយ​ព្រះ​កិត្តិនាម​ដល់ “ព្រះ​លើ​អស់​ទាំង​ព្រះ ព្រះ​អម្ចាស់​លើ​អស់​ទាំង​ស្តេច”(ខ.៤៧)។ សេចក្តី​ក្លាហាន​របស់​ដានីយ៉ែល ដែល​កើត​ចេញ​ពី​ជំនឿ​លើ​ព្រះ​អម្ចាស់…

Read article
ការតយុទ្ធដ៏សាហាវ

ដ្បិត​យើង​រាល់​គ្នា​មិន​មែន​តយុទ្ធ​នឹង​សាច់​ឈាម​ទេ គឺ និង​ពួក​គ្រប់​គ្រង ពួក​មាន​អំណាច និង​ពួក​ម្ចាស់​នៃ​សេចក្តី​ងងឹត​នៅ​លោកីយ៍​នេះ​វិញ ហើយ​ទាស់​នឹង​អំណាច​អាក្រក់​ខាង​វិញ្ញាណ នៅ​ស្ថាន​ដ៏​ខ្ពស់​ដែរ។ អេភេសូរ ៦:១២ កាល​ពី​ឆ្នាំ ១៨៩៦ អ្នក​រុក​រក​ម្នាក់ ឈ្មោះ ខាល អេកលី(Carl Akely) បាន​ទៅ​ដល់​តំបន់​ដាច់​ស្រយ៉ាល​មួយ នៅ​ប្រទេស​អេធីយ៉ូពី ហើយ​ក៏​ត្រូវ​សត្វ​ខ្លារខិន​តាម​ប្រមាញ់។ គាត់​ចាំ​ថា សត្វ​ខ្លារខិន​បាន​សង្រ្គប់​ពី​លើ​គាត់ ដោយ​ព្យាយាម​ខាំ​ក​គាត់ នឹង​ចង្កូម​របស់​វា។ វា​បាន​ខាំ​ខុស​ក​គាត់ ដោយសារ​គាត់​យក​ដៃស្តាំ​របស់​គាត់​ទៅ​ទល់​មាត់​ដ៏​កាច​សាហាវ​របស់​វា។ គាត់​ក៏​បាន​ប្រមៀល​ខ្លួន​ជា​មួយ​វា នៅ​លើ​ដី​ខ្សាច់ ដោយ​ការ​តស៊ូ​ដ៏​ស្វិតស្វាញ អស់​ពេល​យ៉ាង​យូរ។ លោក​អេកលី​បាន​ខ្សោយ​កម្លាំង ហើយ​គាត់​ឆ្ងល់​ថា តើ​នរណា​នឹង​បោះបង់​ការ​តស៊ូ​មុន​គេ។ គាត់​ក៏​បាន​ប្រមូល​កម្លាំង​ចុង​ក្រោយ​របស់​គាត់ ហើយ​ក៏​អាច​ធ្វើ​ឲ្យ​វា​ថប់​ដង្ហើម​ស្លាប់ ដោយ​ដៃ​គាត់​ផ្ទាល់។ សាវ័ក​ប៉ុល​បាន​ពន្យល់​ថា យើង​ម្នាក់​ៗ​ដែល​ជឿ​ព្រះយេស៊ូវ នឹង​ជួប​ការ​លំបាក ដោយ​ជៀស​មិន​រួច នៅ​កន្លែង​ដែល​យើង​មាន​អារម្មណ៍​ថា ពិបាក​ពេក ហើយ​ចង់​ចុះ​ចាញ់។ ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​តែ “ឈរ​មាំមួន ទាស់​នឹង​ឧបាយកល​ទាំង​អម្បាលម៉ាន​របស់​អារក្ស”(អេភេសូរ ៦:១១,១៤)។ ជា​ជាង រាថយ ដោយ​ការ​ភ័យ​ខ្លាច ឬ​ចុះ​ចាញ់ ពេល​ដែល​យើង​ទទួល​ស្គាល់​ភាព​កម្សោយ និង​ភាព​ងាយ​រង​គ្រោះ​របស់​យើង សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​បោះ​ជំហាន​ទៅ​មុខ…

Read article
ព្រះដែលបានរចនា ចក្រវាលមក

ទ្រង់​គង់​នៅ​មុន​ទាំង​អស់ ហើយ​របស់​ទាំង​អស់​ក៏​ស្ថិតស្ថេរ ដោយសារ​ទ្រង់។ កូល៉ុស ១:១៧ នៅ​ដើម​ទសវត្សរ៍​ឆ្នាំ១៩៨០ អវកាសយានិក ដ៏​ល្បី​ល្បាញ​ដែល​មិន​ជឿ​ព្រះ បាន​សរសេរ​ថា “មតិ​រួម​មួយ នៅ​ក្នុង​ការ​បក​ស្រាយ អំពី​ការ​ពិត បាន​លើក​ឡើង​ថា អង្គ​បុគ្គល​ដែល​មាន​ប្រាជ្ញា​ខ្ពស់​បំផុត​មួយ​អង្គ បាន​លេង​ជា​មួយ​រូប​វិទ្យា ក៏​ដូច​ជាជីវ​វិទ្យា និង​គីមី​វិទ្យា”។ ក្នុង​ការ​សង្កេត​របស់​អ្នក​វិទ្យាសាស្ត្រ​រូប​នេះ ភស្តុតាង​បាន​បង្ហាញ​ថា មាន​អ្វី​មួយ បាន​រចនា​អ្វី​ៗ​ទាំង​អស់ ដែល​យើង​សង្កេត​ឃើញ​មាន ក្នុង​ចក្រ​វាល។ គាត់​ក៏​បាន​សរសេរ​ទៀត​ថា “នៅ​ក្នុង​ធម្មជាតិ គឺ​គ្មាន​អ្វី​កើត​មាន ដោយ​គ្មាន​ការ​ព្រៀង​ទុក​នោះ​ទេ”។ បាន​សេចក្តី​ថា អ្វីៗ​ដែល​យើង​ឃើញ គឺ​ហាក់​ដូចជា​មាន​នរណា​ម្នាក់​បាន​រៀប​ផែនការ​ឲ្យ​កើត​មាន។ តែ​អ្នក​អវកាស​រូប​នេះ នៅ​តែ​មិន​ជឿ​ព្រះ។ ៣​ពាន់​ឆ្នាំ​មុន ស្តេច​ដាវីឌ ​មាន​មនុស្ស​ដែល​មាន​ប្រាជ្ញា​ម្នាក់​ទៀត បាន​មើល​ទៅ​មេឃ ហើយ​ក៏​បាន​ធ្វើ​ការ​សន្និដ្ឋាន​ខុស​ពី​នេះ​ថា “កាល​ណា​ទូលបង្គំ​ពិចារណា​មើល​ផ្ទៃ​មេឃ ជា​ការ​ដែល​ព្រះហស្ត​ទ្រង់​បាន​ធ្វើ គឺ​ទាំង​ខែ និង​ផ្កាយ ដែល​ទ្រង់​បាន​ប្រតិស្ឋាន​ទុក នោះ​តើ​មនុស្ស​ជា​អ្វី ដែល​ទ្រង់​នឹក​រឭក​ដល់​គេ ហើយ​កូន​មនុស្ស​ផង ដែល​ទ្រង់​ប្រោស​ដូច្នេះ?”(ទំនុកដំកើង ៨:៣-៤)។ តែ​ព្រះ​ទ្រង់​បាន​យក​ព្រះទ័យ​ទុក​ដាក់​ចំពោះ​យើង​យ៉ាង​ខ្លាំង។ ចក្រ​វាល​បាន​ថ្លែង​ប្រាប់ អំពី​រឿង​នៃ​ព្រះ​ដែល​បាន​រចនា​វា​មក ដោយ​ប្រាជ្ញា គឺ “អង្គ​ដែល​មាន​ប្រាជ្ញា​ខ្ពស់​បំផុត” ដែល​បាន​បង្កើត​យើង​ឲ្យ​មាន​ការ​គិត​ពិចារណា ហើយ​ដាក់​យើង​នៅ​លើ​ផែន​ដី​នេះ…

Read article