នំម៉ាណាប្រចាំថ្ងៃ

You are here:
ការអធិស្ឋានដ៏មានតម្លៃ

សូមឲ្យ​ពាក្យ​ទាំងនេះ ដែល​យើង​បាន​ទូល​អង្វរ បាន​នៅ​ចំពោះ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់គ្នា ទាំងយប់​ទាំង​ថ្ងៃ។ ១ពង្សាវតា​ក្សត្រ ៨:៥៩ នៅ​​បច្ចិម​ប្រទេស សត្វ​ចាប​ក្លឺក ចូលចិត្ត​ស៊ី​គ្រាប់ធញ្ញជាតិ​ជា​អាហារ។ រៀប​រាល់​ឆ្នាំ​ពួក​វា​បាន​ត្រៀមខ្លួន​សម្រាប់​រដូវរងា ដោយ​លាក់​គ្រាប់​ដើម​ស្រល់​សម្បក​ពណ៌ស​បួន​ប្រាំ​គ្រាប់ ក្នុង​មួយ​រន្ធ។ ជា​សរុប វា​អាច​លាក់​គ្រាប់​ស្រល់​នោះ​បាន​ប្រហែល៥០០គ្រាប់ ក្នុងរយៈពេល១ម៉ោង។ ប៉ុន្មាន​ខែក្រោយ​មក វា​ក៏​ត្រឡប់​មក​រក​គ្រាប់​ដែល​វា​បាន​លាក់​នោះ ទោះជា​មាន​ព្រឹល​ធ្លាក់​ខ្លាំង​ក៏ដោយ។ សត្វ​ចាប​ក្លឺក​មួយ​ក្បាល​អាច​ចងចាំ​កន្លែង​លាក់​គ្រាប់​ស្រល់ បាន​១ម៉ឺន​ទីតាំង ជា​សមត្ថភាព​ដ៏​អស្ចារ្យ បើ​ធៀប​នឹង​សមត្ថភាព​ចងចាំ​របស់​មនុស្ស​ដែល​ជា​ញឹកញាប់ សូម្បីតែ​កន្លែង​ទុក​សោ​ឡាន ​ម៉ូតូ ឬ​កន្លែង​ទុក​វ៉ែនតា ក៏​យើង​ពិបាក​ចងចាំ​ដែរ។ តែ​សមត្ថភាព​នៃ​ការ​ចងចាំ​កន្លែង​បាន​ច្រើនយ៉ាង​នេះ មិន​មាន​អ្វី​អស្ចារ្យ​ទេ បើ​យើង​ប្រៀបផ្ទឹម​នឹង​សមត្ថភាព​របស់​ព្រះ ដែល​អាច​ចងចាំ​ការអធិស្ឋាន​របស់​យើង​រាល់គ្នា។ ព្រះអង្គ​អាច​ចងចាំ​ការអធិស្ឋាន​ដ៏​ស្មោះត្រង់​នី​មួយៗ ហើយ​អាច​ឆ្លើយតប​ការអធិស្ឋាន​របស់​យើង ទោះ​យើង​បាន​អធិស្ឋាន​តាំងពី​១​ឆ្នាំ​មុន​ក៏ដោយ។ ក្នុង​កណ្ឌ​គម្ពីរ​វិវរណៈ សាវ័ក​យ៉ូហាន​បាន​ពិពណ៌នា អំពី “តួ​មានជីវិត​ទាំង៤ និង​ពួក​ចាស់ទុំ២៤នាក់” ថ្វាយបង្គំ​ព្រះអម្ចាស់ នៅ​ស្ថានសួគ៌។ ពួក​គេ​ម្នាក់​ៗ “កាន់​ស៊ុង និង​ពានមាស ដែល​ពេញដោយ​គ្រឿង​ក្រអូប​រៀង​ខ្លួន ឯ​គ្រឿង​ក្រអូប​នោះ​ជា​សេចក្តី​អធិស្ឋាន​របស់​ពួក​បរិសុទ្ធ”(៥:៨)។ ដែល​គ្រឿងក្រអូប​នៅ​សម័យ​បុរាណ​មានតម្លៃ​ថ្លៃ​យ៉ាងណា នោះ​សេចក្តី​អធិស្ឋាន​របស់​យើង​ក៏​មានតម្លៃ​ជាង​នោះ​ទៀត ចំពោះ​ព្រះ បាន​ជា​ព្រះអង្គ​បាន​ដាក់​សេចក្តី​អធិស្ឋាន​របស់​យើង ក្នុង​ពានមាស នៅចំពោះមុខ​ព្រះអង្គ​ជានិច្ច! ការអធិស្ឋាន​របស់​យើង​មានតម្លៃ​ចំពោះ​ព្រះ ព្រោះ​យើង​សំខាន់​ចំពោះ​ព្រះអង្គ ហើយ​តាមរយៈ​សេចក្តី​សប្បុរស…

Read article
ឈររឹងមាំ ដោយជំនឿ

បើសិនជា​ឯង​មិនព្រម​ជឿ​ទេ នោះ​ប្រាកដជា​ឯង​មិនបាន​តាំងនៅ​ជាប់​ឡើយ។ អេសាយ ៧:៩ ក្រុម​ហ៊ុន​ណូ​គា(Nokia) បាន​ក្លាយជា​ក្រុមហ៊ុន​ទូរស័ព្ទ​ដែល​លក់ដាច់​បំផុត ក្នុង​ឆ្នាំ១៩៩៨ ហើយ​ប្រាក់ចំណេញ​បាន​កើន​ដល់​ជិត៤ពាន់លាន់ដុល្លា នៅ​ឆ្នាំ១៩៩៩។ តែ​នៅ​ឆ្នាំ២០២២ ការ​លក់​ទូរស័ព្ទ​ក៏បាន​ថយ​ចុះ ហើយ​មិនយូរ​ប៉ុន្មាន ក្រុម​ហ៊ុន​កំ​ព្យូទ័​រម៉ៃ​ក្រូសូ​ស(Microsoft) ក៏បាន​ទិញ​យី​យោ​ទូរស័ព្ទ​នេះ។ កត្តា​មួយ ដែល​បណ្តាល​ឲ្យ​ផ្នែក​លក់​ទូរស័ព្ទ​របស់​ក្រុម​ហ៊ុន​ណូ​គា ទទួលបរាជ័យ គឺ​ដោយសារ​វប្បធម៌​នៃ​ការ​ធ្វើការ​ផ្អែក​ទៅលើ​ការភ័យខ្លាច ដែល​នាំឲ្យមាន​ការសម្រេច​ចិត្ត​ខុស ដែល​បណ្តាល​ឲ្យមាន​ការខាតបង់​ធ្ងន់ធ្ងរ។ ពួក​អ្នកគ្រប់គ្រង​របស់​ក្រុមហ៊ុន​នេះ ខ្លាច​គេ​បណ្តេញ​ចេញពី​ការងារ បាន​ជា​ពួក​គេ​មានការ​ស្ទាក់ស្ទើរ នៅក្នុង​ការ​និយាយ​ការពិត អំពី​ប្រព័ន្ធ​ដំណើរការ​របស់​ទូរ​ស័ព្ទ​ណូ​គា ដែល​អន់​ជាង​ទូរស័ព្ទ​ដទៃ និង​បញ្ហា​នៃ​ការរចនា​ដទៃទៀត។ ស្តេច អេ​ហាស របស់​នគរ​យូដា និង​រាស្ត្រ​ទ្រង់​មានការ​ភ័យខ្លាច “ប្រៀប​ដូចជា​ដើមឈើ​នៅ​ព្រៃ​ដែល​ត្រូវ​ខ្យល់បក់”(អេសាយ ៧:២)។ ពួក​គេ​ដឹង​ថា ស្តេច​របស់​ពួក​អ៊ីស្រាអែល និង​ស្តេច​សាសន៍​ស៊ីរី​បាន​ពួតដៃគ្នា លើកទ័ព​មក​វាយ​កាន់កាប់​នគរ​យូដា(ខ.៥-៦)។ ​ព្រះ​ទ្រង់​ប្រើ​ហោរា​អេសាយ ឲ្យ​លើកទឹកចិត្ត​ស្តេច​អេ​ហាស ដោយ​ទូល​ទ្រង់​ថា ផែនការ​របស់​សត្រូវ​ទ្រង់​នឹង​ទទួលជោគជ័យ​ឡើយ(ខ.៧) តែ​ស្តេច​ដ៏​ល្ងង់ខ្លៅ​នោះ ក៏បាន​សម្រេច​ព្រះទ័យ​ចងសម្ព័ន្ធ​មិត្ត​ជាមួយ​ចក្រភព​អា​ស៊ើរ ហើយ​ចុះចូល​នឹង​ស្តេច​នៃ​ប្រទេស​មហាអំណាច​នេះ(២ពង្សាវតា​ក្សត្រ ១៦:៧-៨)។ ទ្រង់​មិនបាន​ទុកចិត្ត​ព្រះ ដែល​បាន​ប្រកាស​ថា “បើសិនជា​ឯង​មិនព្រម​ជឿ​ទេ នោះ​ប្រាកដជា​ឯង​មិនបាន​តាំងនៅ​ជាប់​ឡើយ” (អេសាយ ៧:៩)។ អ្នកនិពន្ធ​កណ្ឌ​គម្ពីរ​ហេព្រើរ បាន​ជួយ​យើង​ឲ្យ​ពិចារណា អំពី​ការ​ឈរ​មាំមួន ក្នុង​ជំនឿ​យ៉ាងដូច​នេះ​ថា…

Read article
ឲ្យតែបានគ្រប់គ្រាន់

សូមកុំ​ឲ្យ​ទូលបង្គំ​មាន​សេចក្តី​ទាល់ក្រ ឬជា​អ្នកមាន​ដែរ សូម​គ្រាន់តែ​ចិញ្ចឹម​ទូលបង្គំ​ដោយ​អាហារ​ដែល​ត្រូវការ​ប៉ុណ្ណោះ។សុភាសិត ៣០:៨ ក្នុង​ខ្សែភាពយន្ត​មាន​ចំណងជើង​ថា អ្នកលេង​វី​យូ​ឡុង នៅ​លើដំបូល​ផ្ទះ តួអង្គ​ឈ្មោះ​ថេ​វា(Tevye) បាន​និយាយទៅ​កាន់​ព្រះ ដោយចិត្ត​ស្មោះត្រង់ អំពី​បញ្ហា​ជីវភាព​របស់​គាត់ យ៉ាងដូច​នេះ​ថា “ព្រះអង្គ​បាន​បង្កើត​ឲ្យ​មាន​អ្នកក្រ​ច្រើនណាស់។ ជា​ការពិត​ណាស់ ទូលបង្គំ​ដឹង​ថា ភាព​ក្រីក្រ​មិនមែន​ជា​អ្វី​ដែល​គួរ​ឲ្យ​ខ្មាស​អៀន​នោះ​ទេ។ តែ​វា​ក៏មិន​​មែន​ជា​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​អី​ដែរ! ដូចនេះ បើ​ទូលបង្គំ​មានទ្រព្យ​សម្បត្តិ​តែ​បន្តិចបន្តួច តើមាន​ខុស​ទាស់​អ្វី … បើ​ទូលបង្គំ​ក្លាយជា​អ្នកមាន តើ​វា​នឹង​មានផល​ប៉ះពាល់​អ្វី មក​លើ​ផែនការ​ដ៏​ធំ និង​អស់​កល្ប​របស់​ព្រះអង្គ​ឬ?” រឿង​នេះ​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​លោក​អេ​គើរ ដែល​បាន​ទូល​ថ្វាយ​ដល់​ព្រះ ដោយចិត្ត​ស្មោះត្រង់​ដូចនេះ​ផង​ដែរ តែ​តាមរបៀប​ផ្សេង​ពី​នេះ ដូច​មាន​ចែង​ក្នុង​កណ្ឌ​គម្ពីរ​សុភាសិត។ លោក​អេ​គើ​រ​បាន​ទូល​សូម​ព្រះ​ថា “សូមកុំ​ឲ្យ​ទូលបង្គំ​មាន​សេចក្តី​ទាល់ក្រ ឬ​ជា​អ្នកមាន​ដែរ សូម​គ្រាន់តែ​ចិញ្ចឹម​ទូលបង្គំ​ដោយ​អាហារ​ដែល​ត្រូវការ​ប៉ុណ្ណោះ” (សុភាសិត ៣០:៨)។ គាត់​ដឹង​ថា “ការ​មានទ្រព្យ​សម្បត្តិ​ច្រើនពេក” អាច​ធ្វើឲ្យ​គាត់​មាន​អំនួត និង​ធ្វើឲ្យ​គាត់​រស់នៅ​ដូច​អ្នក​មិន​ជឿ​ព្រះ ដោយ​បដិសេធន៍​ចរិយា​សម្បត្តិ​របស់​ព្រះ។ ម្យ៉ាងទៀត គាត់​បាន​សូម​ព្រះអង្គ កុំ​ឲ្យ​គាត់ “មាន​ភាព​ទាល់ក្រ​ឡើយ” ព្រោះ​វា​អាច​បណ្តាល​ឲ្យ​គាត់​បង្ខូច​ព្រះនាម​ព្រះអង្គ ដោយ​ការ​លួច​ទ្រព្យសម្បត្តិ​អ្នកដទៃ(ខ.៩)។ លោក​អេ​គ័រ​បាន​ទទួលស្គាល់​ថា ព្រះ​ទ្រង់​ជា​អ្នកផ្គត់ផ្គង់​គាត់ ហើយ​បាន​ទូល​សូម​ព្រះអង្គ “ឲ្យគាត់​មាន​ទ្រព្យសម្បត្តិ​ល្មម” នឹង​បំពេញ​តម្រូវការ​ប្រចាំថ្ងៃ​ប៉ុណ្ណោះ។ ការអធិស្ឋាន​របស់​គាត់ បាន​បង្ហាញ​អំពី​ការ​ដេញ​តាមបំណង​ព្រះទ័យ​ព្រះ…

Read article
កេរដំណែលនៃសេចក្តីជំនឿ

ដ្បិត​ខ្ញុំ​នឹង​ចាំ​ពី​សេចក្តី​ជំនឿ​ស្មោះត្រង់ ដែល​នៅក្នុង​អ្នក សេចក្តី​ជំនឿ​នោះ​បាន​នៅក្នុង​យាយ​ឡូអ៊ីស ជា​ជីដូន​របស់​អ្នកជា​មុនដំបូង រួច​ក៏​នៅក្នុង​អ្នក​អ៊ើ​នីស ជា​ម្តាយ​អ្នក​ដែរ ហើយ​ខ្ញុំ​ជឿជាក់​ថា ក៏​នៅក្នុង​អ្នកផង។ ២ធីម៉ូថេ ១:៥ កាលពី​ឆ្នាំ ២០១៩ មានការ​ស្រាវជ្រាវ​មួយ អំពី​កេរដំណែល​ខាងវិញ្ញាណ​របស់​អ្នកជឿ​ព្រះយេស៊ូវ​ នៅ​រស​ហរ​ដ្ឋ​អាមេរិក បាន​រក​ឃើញថា ស្ត្រី​ជា​ម្តាយ និង​ជីដូន មាន​ឥទ្ធិពល​ដ៏​សំខាន់ មក​លើ​ការលូតលាស់​ខាងវិញ្ញាណ​របស់​គ្រីស្ទបរិស័ទ​នៅ​អាមេរិក។ ២ភាគ៣ នៃ​គ្រីស្ទបរិស័ទ​នៅ​អាមេរិក​បាន​អះអាង​ថា ខ្លួន​បាន​ទទួល​កេរដំណែល​នៃ​សេចក្តី​ជំនឿ ពី​ម្តាយ​របស់​ខ្លួន ហើយ១ភាគ៣ នៃ​គ្រីស្ទបរិស័ទ​នៅ​អាមេរិក បាន​ទទួលស្គាល់​ថា ជីដូនជីតា(តាមធម្មតា ជីដូន) របស់​ពួក​គេ ក៏​មាន​តួនាទី​ដ៏​សំខាន់ ក្នុង​ការលូតលាស់​របស់​ពួក​គេ​ផង​ដែរ។ អ្នកដឹកនាំ​ការស្រាវជ្រាវ​នេះ បាន​កត់សំគាល់​ថា “ការសិក្សា​នេះ​បាន​រក​ឃើញ​ម្តង​ហើយ​ម្តង​ទៀត​ថា ស្ត្រី​ជា​ម្តាយ​មាន​ឥទ្ធិពល​ដ៏​យូរអង្វែង មក​លើ​ការលូតលាស់​ខាងវិញ្ញាណ​នៃ​មនុស្ស​ជំនាន់​ក្រោយ”។ ព្រះគម្ពីរ​ក៏បាន​ចែង​អំពី​ឥទ្ធិពល​នោះ​ផង​ដែរ។ ក្នុង​សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរផ្ញើ​​លោក​ធីម៉ូថេ ដែល​ជា​សិស្សរបស់​គាត់ គាត់​បាន​ទទួលស្គាល់​ថា ជំនឿ​របស់​លោក​ធីម៉ូថេ​បាន​ទទួល​ឥទ្ធិពល​ពី​ម្តាយ​គាត់​ឈ្មោះ អ៊ើ​នីស និង​ជីដូន​គាត់​ឈ្មោះ ឡូអ៊ីស(២ធីម៉ូថេ ១:៥)។ នេះ​ជា​ការ​ពិពណ៌នា​ជា​លម្អិត​ដ៏​មាន​អំណរ ដោយ​សង្កត់ធ្ងន់​អំពី​ឥទ្ធិពល ដែល​ស្ត្រី​ពីរ​នាក់​មាន​មក​លើ​អ្នកដឹកនាំ​វ័យក្មេង​នេះ នៅ​សម័យ​ពួក​ជំនុំ​ដំបូង។ ឥទ្ធិពល​របស់​ពួក​គេ​ក៏​អាច​ឃើញ​មាន ក្នុង​ការ​លើកទឹកចិត្ត​ដែល​សាវ័ក​ប៉ុល​មាន សម្រាប់​លោក​ធីម៉ូថេ យ៉ាងដូច​នេះ​ថា “ចូរ​ឲ្យ​អ្នក​នៅ​ជាប់​ក្នុង​សេចក្តី​ដែល​អ្នក​បាន​រៀន…

Read article
ជីវិតដែលមានន័យ

«សេចក្តី​ជ័យជំនះ​បាន​លេប​សេចក្តី​ស្លាប់​បាត់​ហើយ»។ ១កូរិនថូស ១៥:៥៤ អ្នកនិពន្ធ ជា​ជនជាតិ​អាហ្សង់ទីន ឈ្មោះ ជក លូអ៊ីស ប៉ច(Jorge Luis Borges) បាន​និពន្ធ​រឿង​ខ្លី​មួយ ដែល​និយាយ អំពី​លោក​ម៉ា​កូស រូ​ហ្វូ​ស(Marcus Rufus) ជា​ទាហាន​រ៉ូម៉ាំង ដែល​បាន​ផឹក​ទឹក ពី “ទន្លេ​អាថ៌​កំបាំង​មួយ ដែល​ជួយ​ឲ្យ​មនុស្ស​មានជីវិត​អមតៈ”។ ពេល​មួយ លោក​ម៉ា​កូស​ក៏​បានដឹង​ថា ជីវិត​អមតៈ​មិន​មាន​លក្ខណៈ​ដូច​អ្វី​ដែល​មនុស្ស​រំពឹង​ចង់បាន​នោះ​ទេ ព្រោះ ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ជា​ជីវិត​ឥត​ន័យ។ តាមពិត សេចក្តី​ស្លាប់​បាន​ធ្វើឲ្យ​ជីវិត​មានន័យ។ លោក​ម៉ាកូស​ក៏​បាន​រក​ឃើញ​ថ្នាំបន្សាប ដែល​ជា​ទឹកផុស​ដែល​មាន​ទឹកថ្លា។ បន្ទាប់​ពី​គាត់​បាន​ផឹកទឹក​នោះ​ហើយ គាត់​ក៏បាន​យកដៃ​គាត់​ទៅ​ឆ្កូត​នឹង​បន្លា ហើយ​ឈាម​មួយ​ដំណក់​ក៏បាន​ស្រក់​ចុះ​មក ជា​សញ្ញា​បង្ហាញថា គាត់​មានជីវិត​ដូចដើម​វិញ ដែល​អាច​ស្លាប់​ដូច​មនុស្ស​ទូទៅ។ យើង​ក៏​មិន​ខុសពី​លោក​ម៉ាកូស​ដែរ ព្រោះ​ជួនកាល យើង​អស់សង្ឃឹម ដោយសារ​ភាពអន់ខ្សោយ​នៃ​ជីវិត និង​ការ​រំពឹងគិត​អំពី​សេចក្តី​ស្លាប់(ទំនុកដំកើង ៨៨:៣)។ យើង​យល់ស្រប​ថា សេចក្តី​ស្លាប់​នាំឲ្យ​ជីវិត​មានន័យ។ តែ​ខ្លឹមសារ​នៃ​រឿង​នេះ​បាន​បែក​ជា​ពីរ​នៅត្រង់​ចំណុច​នេះឯង។ យើង​ខុសពី​លោក​ម៉ាកុស ព្រោះ​យើង​ដឹង​ថា នៅក្នុង​ការ​សុគត​របស់​ព្រះគ្រីស្ទ យើង​រក​ឃើញ​អត្ថន័យ​ពិត​នៃ​ជីវិត​យើង។ ព្រះគ្រីស្ទ​បាន​ឈ្នះ​សេចក្តី​ស្លាប់ តាមរយៈ​ការ​បង្ហូរ​ព្រះ​លោហិត​នៅ​លើ​ឈើឆ្កាង​រហូត​អស់ព្រះជន្ម ហើយ​​ជ័យជម្នះ​របស់​ទ្រង់​បាន​លេប​សេចក្តី​ស្លាប់​ហើយ(១កូរិនថូស ១៥:៥៤)។ សម្រាប់​យើង…

Read article
ខ្ញុំបានឮជួងណូអែល

ឱ​ព្រលឹង​អញ​អើយ ហេតុអ្វីបានជា​ត្រូវ​បង្អោន ហើយ​រសាប់រសល់​នៅក្នុង​ខ្លួន​ដូច្នេះ ចូរ​សង្ឃឹម​ដល់​ព្រះ​ចុះ។ ទំនុកដំកើង ៤៣:៥ បទចម្រៀង “ខ្ញុំ​ឮ​សម្លេង​ជួង នៅ​ថ្ងៃ​ណូអែល” ត្រូវ​បាន​និពន្ធ​ឡើង ផ្អែក​ទៅលើ​បទ​កំណាព្យ ដែល​លោក​ហេ​នរី វ៉ា​ដវើត ឡង​ហ្វេ​ឡូ (Henry Wadsworth Longfellow) បាន​និពន្ធ នៅ​ឆ្នាំ១៨៦៣។ បទចម្រៀង​នេះ​ជា​បទចម្រៀង​ថ្ងៃ​ណូអែល ដែល​ពិតជា​មាន​លក្ខណៈ​ចម្លែក។ បទចម្រៀង​នេះ​មិនបាន​រៀបរាប់​អំពី​ក្តី​អំណរ​នៅ​ថ្ងៃ​ណូអែល ដូច​ការ​រំពឹងគិត​នោះ​ទេ តែ​ផ្ទុយទៅវិញ មាន​លក្ខណៈ​ជា​បទ​ទំនួញ ដែល​ប្រែ​សម្រួល​មក​មានន័យថា “​ខ្ញុំ​ឈ្ងោកមុខ​ដោយ​អស់សង្ឃឹម ខ្ញុំ​ថា គ្មាន​សន្តិភាព​នៅ​លើ​ផែនដី​ទេ ព្រោះ​សេចក្តី​សម្អប់​ជន់ជោរ​ខ្លាំង​ណាស់ ហើយ​បាន​ចំអក​ឲ្យ​បទចម្រៀង អំពី​សន្តិភាព​នៅ​លើ​ផែនដី និង​បំណង​ព្រះទ័យ​ដ៏​ល្អ ដែល​ព្រះ​ទ្រង់​មាន​សម្រាប់​មនុស្ស​ទាំងឡាយ”។ ទោះជាយ៉ាងណា​ក៏ដោយ បទ​ទំនួញ​នេះ​បាន​បោះជំហាន​ទៅមុខ​ចូលក្នុង​ក្តី​សង្ឃឹម ដោយ​ធានា​យើង​​យ៉ាងដូច​នេះ​ថា “ព្រះ​ទ្រង់​មិន​ស្លាប់​ទេ ហើយក៏​មិន​ផ្ទំ​លក់​ផង។ ការ​អាក្រក់​នឹង​បរាជ័យ អំពើល្អ​នឹង​ឈ្នះ ដោយសន្តិភាព​នៅ​លើ​ផែនដី នេះ​ជា​បំណង​ព្រះទ័យ​ដ៏​ល្អ ដែល​ព្រះ​ទ្រង់​មាន​សម្រាប់​មនុស្ស”។ យើង​អាច​រក​ឃើញ​គំរូ​នៃ​សេចក្តី​សង្ឃឹម ចេញពី​ទំនួញ នៅក្នុង​បទ​ទំនុក​ដំកើង​បែប​ទំនួញ​នៃ​ព្រះគម្ពីរ។ ជាក់ស្តែង បទ​គម្ពីរ​ទំនុកដំកើង ជំពូក៤៣ ចាប់ផ្តើម​ដោយ​អ្នកនិពន្ធ​ពោល​ទំនួញ អំពី​ខ្មាំងសត្រូវ ដែល​វាយប្រហារ​គាត់(ខ.១) និង​អំពី​ព្រះ​របស់​គាត់ ដែល​ហាក់ដូចជា​បាន​ភ្លេច​គាត់​ហើយ(ខ.២)។…

Read article
ប្រកាន់ខ្ជាប់ការអ្វីដែលល្អ

ចូរ​ឲ្យ​មាន​សេចក្តី​ស្រឡាញ់​ឥត​ពុត​មាយា ទាំង​ខ្ពើម​សេចក្តី​អាក្រក់ ហើយ​កាន់ខ្ជាប់​ខាង​សេចក្តីល្អ​វិញ។ រ៉ូម ១២:៩ ពេលណា​យើង​ចត​ឡាន​របស់​យើង នៅ​ក្បែរ​វាលស្មៅ​បើក​ចំហ​មួយ ហើយ​ដើរកាត់​វាលស្មៅ​នោះ ទៅ​រក​ផ្ទះ​របស់​យើង ជើង​ខោ​របស់​យើង​ក៏បាន​ជាប់​កន្ត្រើយ ស្ទើរ​តែ​គ្រប់ពេល ជាពិសេស​ក្នុង​រដូវ​ស្លឹកឈើ​ជ្រុះ។ ផ្កា​កន្ត្រើយ​ទាំងនោះ​បាន​តោង​ជាប់​ជើងខោ និង​ស្បែកជើង​ក្រណាត់ ឬអ្វី​ក៏ដោយ​ដែល​ដើរកាត់​វា ហើយ​ក្លាយជា​យានជំនិះ សម្រាប់​ឲ្យ​វា​ជិះ​ទៅ​រក​គោលដៅ​បន្ទាប់។ នេះ​ជា​របៀប​ដែល​ស្មៅ​កន្ត្រើយ​បាន​សាបព្រោះ​គ្រាប់​របស់​វា ក្នុង​ទីវាល នៅ​តំបន់​ខ្ញុំ និង​ទូទាំង​ពិភពលោក។ ពេលណា​ខ្ញុំ​ព្យាយាម​បេះ​កន្ត្រើយ​ចេញពី​ជើងខោ​ខ្ញុំ ខ្ញុំ​ច្រើនតែ​គិត អំពី​ពាក្យ​លើកទឹកចិត្ត​អ្នកជឿ​ព្រះយេស៊ូវ​ ឲ្យ “ប្រកាន់​ខ្ជាប់​សេចក្តីល្អ”(រ៉ូម ១២:៩)។ ពេលណា​យើង​ព្យាយាម​ស្រឡាញ់​អ្នកដទៃ យើង​អាច​មានការ​ពិបាក។ ទោះជាយ៉ាងណា​ក៏ដោយ ព្រះវិញ្ញាណ​បរិសុទ្ធ​ជួយ​យើង ឲ្យ​ប្រកាន់​ខ្ជាប់​សេចក្តីល្អ មាន​សេចក្តី​ស្រឡាញ់ ដោយ​ស្មោះ​អស់ពី​ចិត្ត ហើយ​ជម្នះ​ការ​អាក្រក់ តាម​ការដឹកនាំ​របស់​ព្រះអង្គ(ខ.៩)។ បើ​អ្នក​គ្រាន់តែ​យកដៃ​បោស​ផ្កា​កន្ត្រើយ នោះ​ពួក​វា​មិន​ជ្រុះ​ពី​ជើងខោ​របស់​អ្នក​​ងាយ​ៗ​ឡើយ។ ពួក​វា​នៅតែ​តោង​ជាប់ ទាល់តែ​អ្នក​បេះ​ពួក​វា​ចេញ​ម្តង​មួយៗ។ ហើយ​ពេលណា​យើង​ផ្ដោត​ទៅលើ​ការអ្វី​ដែល​ល្អ ដោយ​ផ្ដោត​ចិត្ត​ទៅលើ​សេចក្តី​មេត្តា សេចក្តី​អាណិត និង​ព្រះរាជ​បញ្ជា​របស់​ព្រះអង្គ នោះ​យើង​អាច​មាន​ក្តីស្រឡាញ់​ដ៏​រឹងមាំ ចំពោះ​អ្នកដទៃ ដោយ​ពឹង​អាង​កម្លាំង​របស់​ព្រះអង្គ។ ព្រះអង្គ​ជួយ​យើង​ឲ្យ​មានការ​ប្តូរផ្តាច់​ចំពោះ​គ្នា ដោយ​សេចក្តី​ស្រឡាញ់ ដោយ​ចាត់ទុក​តម្រូវការ​អ្នកដទៃ​ជា​សំខាន់​ជាង​តម្រូវការ​ខ្លួនឯង(ខ.១០)។ ជា​ការពិត​ណាស់ កន្ត្រើយ​ដែល​ជាប់ជើង​ខោ​អាច​ពិបាក​បេះ​ចេញ តែ​ពួក​វា​ក៏បាន​រំឭក​ខ្ញុំ ឲ្យ​ប្រកាន់​ខ្ជាប់​សេចក្តី​ស្រឡាញ់​ដ៏​រឹងមាំ ចំពោះ​អ្នកដទៃ…

Read article
ជួយសម្រាលបន្ទុកគ្នា

ចូរ​យកអាសា​គ្នា​ទៅវិញទៅមក យ៉ាងនោះ ទើបបាន​សំរេច​តាម​ក្រឹត្យវិន័យ​នៃ​ព្រះគ្រីស្ទ។ កាឡាទី ៦:២ ពេល​ដែល​ក្រុម​ស្ត្រី នៅក្នុង​ក្រុម​សិក្សា​ព្រះគម្ពីរ​ដែល​យើង​ទើប​បង្កើត បាន​ជួប​សោកនាដកម្ម​ជាបន្តបន្ទាប់ យើង​ក៏បាន​ចែកចាយ​បទពិសោធន៍​ផ្ទាល់ខ្លួន​ដ៏​ជ្រាលជ្រៅ ដល់គ្នា​ទៅវិញទៅមក។ ក្នុងចំណោម​យើង មាន​អ្នកខ្លះ​បាន​បាត់បង់​ឪពុក អ្នកខ្លះ​មានការ​ឈឺចាប់​នៅ​ថ្ងៃខួប​អាពាហ៍ពិពាហ៍​បន្ទាប់ពី​បាន​លែងលះ​គ្នា អ្នកខ្លះ​ទៀត​ប្រសូត​បានកូន​តូច​ដែល​មាន​ត្រ​ចៀក​​ថ្លង់​ពី​កំណើត ហើយ​ខ្លះ​ក៏បាន​ប្រញាប់​នាំ​កូន​ទៅ​បន្ទប់​សង្គ្រោះ​បន្ទាន់។ បទពិសោធន៍​ដ៏​ឈឺចាប់​ទាំងអស់​នេះ មាន​ភាព​ធ្ងន់ធ្ងរ​ពេក មិន​អាច​ឲ្យ​នរណា​ម្នាក់​រែក​ពន់​តែម្នាក់ឯង​បាន​ឡើយ។ មនុស្ស​ម្នាក់​ៗ​មាន​ភាព​ងាយ​រងគ្រោះ តែ​អាច​នាំឲ្យ​មក​នូវ​ការ​ចែក​ចាយ​បទពិសោធន៍​យ៉ាង​ស្មោះត្រង់។ យើង​ក៏បាន​យំ និង​អធិស្ឋាន​ជាមួយគ្នា ហើយ​ក្រុម​សិក្សា​ព្រះគម្ពីរ​របស់​យើង​ពី​ដំបូង មាន​សុទ្ធតែ​មនុស្ស​ដែល​មិន​ស្គាល់គ្នា ក៏​បាន​ប្រែក្លាយ​ជា​មិត្ត​ជិតស្និទ្ធ​ក្នុងរយៈពេល​តែ​ប៉ុន្មាន​អាទិត្យ​ប៉ុណ្ណោះ។ ក្នុងនាម​យើង​ជាផ្នែក​មួយ​នៃ​ពួក​ជំនុំ យើង​អាច​នៅ​កំដរ​អ្នក​ដែល​កំពុង​ជួប​ទុក្ខវេទនា ដោយ​ជួយ​រំលែកទុក្ខ​ក្នុង​ជម្រៅ​ចិត្ត​របស់​ពួក​គេ។ ចំណង​ទាក់ទង​ដែល​ចងភ្ជាប់​បងប្អូន​ប្រុសស្រី​ក្នុង​ព្រះគ្រីស្ទ មិន​ពឹងផ្អែក​ទៅលើ​ពេលវេលា ដែល​យើង​បាន​ស្គាល់គ្នា​យូរប៉ុណ្ណា ឬ​មាន​អ្វី​ដែល​ដូចគ្នា​នោះ​ទេ។ ផ្ទុយទៅវិញ យើង​ជួយ​សម្រាល​បន្ទុក​គ្នា​ ដូចដែល​សាវ័ក​ប៉ុល​បាន​បង្រៀន(កាឡាទី ៦:២)។ យើង​ស្តាប់​ពួក​គេ​ចែកចាយ​អំពី​ទុក្ខ​លំបាក យើង​បង្ហាញ​ក្តី​អាណិត និង​ជួយ​តាម​លទ្ធភាព ហើយ​អធិស្ឋាន​ឲ្យ​ពួក​គេ ដោយ​ពឹងផ្អែក​លើ​កម្លាំង​របស់​ព្រះ។ យើង​អាច​ស្វែងរក​វិធី​ធ្វើការល្អ​ដល់​មនុស្ស​ទាំងអស់ ជាពិសេស​អ្នក​ដែល​ជា​សមាជិក​នៃ​មហា​គ្រួសារ​អ្នកជឿ (ខ.១០)។ សាវ័ក​ប៉ុល​បាន​មានប្រសាសន៍​ថា ពេលណា​យើង​បាន​ធ្វើ​ដូចនេះ គឺ​យើង​បានសម្រេច​ក្រឹត្យវិន័យ​របស់​ព្រះគ្រីស្ទ​ហើយ(ខ.២) ដែល​បង្គាប់​ឲ្យ​ស្រឡាញ់​ព្រះ និង​ស្រឡាញ់​អ្នកជិតខាង​ដូច​ខ្លួនឯង។ បន្ទុក​ក្នុង​ជីវិត​អាច​មាន​ទម្ងន់​ធ្ងន់ តែ​ព្រះអង្គ​បាន​ប្រទាន​យើង នូវ​មហា​គ្រួសារ​ពួក​ជំនុំ ដើម្បី​សម្រាល​បន្ទុក​យើង។—KAREN PIMPO តើមាន​នរណា​ខ្លះ​កំពុង​រងទុក្ខ​វេទនា…

Read article
ការចែកអាហារតាមរឿងក្នុងព្រះគម្ពីរ

សូម​ព្រះយេហូវ៉ា​ប្រទាន​រង្វាន់​ដល់​នាង ហើយ​ឲ្យ​នាង​បាន​ទទួល​បំណាច់​ដ៏​ពោរពេញ ពី​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ដែល​នាង​បាន​មក​ជ្រក​ក្រោម​ស្លាប​ទ្រង់​ចុះ។ នាងរស់ ២:១២ មាន​ពេល​មួយ ម៉ារា(Maria) បាន​យក​អាហារ​ថ្ងៃត្រង់​របស់​នាង ចូល​ទៅ​អង្គុយ​ញាំ នៅ​តុ​ដែល​គ្មាន​មនុស្ស​អង្គុយ។ ពេល​នាង​កំពុង​ខាំ​នំ​ប័​រហ្គ័​ររបស់​នាង ភ្នែក​របស់​នាង​បាន​ផ្ដោត​ទៅលើ​យុវជន​ម្នាក់ ដែល​កំពុង​អង្គុយ​នៅ​ចម្ងាយ​បី​បួន​តុ​ពី​នាង។ ខោអាវ​គាត់​ប្រឡាក់​ដី សក់​គាត់​ក៏​សំពោង​មិនដែល​សិត ហើយ​ដៃ​គាត់​ក្តាប់​ជាប់​ពែង​ក្រ​ដាស់​ដែល​ទទេ។ ច្បាស់​ណាស់ គាត់​កំពុងតែ​ឃ្លាន​អាហារ​ហើយ។ តើ​នាង​អាច​ជួយ​គាត់​ដោយ​របៀបណា? ការ​យក​លុយ​ទៅ​ឲ្យ​គាត់ មិនមែន​ជា​ទង្វើ​ដ៏​ឆ្លាត​វ័យ​ទេ។ បើ​នាង​ទិញ​អាហារ​មួយ​ពេល យក​ទៅ​ឲ្យ​គាត់ តើ​គាត់​នឹង​ខ្មាស​អៀន​ទេ? ពេលនោះ ម៉ារា​ក៏បាន​នឹក​ចាំ​អំពី​រឿង​នាងរស់ ដែល​ក្នុង​នោះ លោក​បូ​អូស ជា​ម្ចាស់​ដីដ៏​ស្តុកស្តម្ភ បាន​អញ្ជើញ​ស្ត្រី​មេម៉ាយ​ទាល់ក្រ​ម្នាក់ ឲ្យ​ដើរ​រើស​គួរស្រូវ​ក្នុង​វាលស្រែ​គាត់។ គាត់​បាន​បង្គាប់​ពួក​បាវ​ប្រុស​ៗ​ថា “ចូរ​បើកឲ្យ​នាង​រើស​យក​ក្នុង​គំនរ​កណ្តាប់​ស្រូវ​ផង​ចុះ កុំ​ឲ្យ​បន្ទោស​នាង​ឡើយ ហើយ​ហូត​គួរ​ខ្លះ​ពី​កណ្តាប់​ចេញ ទុកឲ្យ​នាង​រើស កុំ​ឲ្យ​ស្តីថា​ដល់​នាង​ឡើយ”(នាងរស់ ២:១៥-១៦)។ ត្រង់​ចំណុច​នេះ លោក​បូ​អូស​បាន​បង្ហាញ​ចេញ​នូវ​ការ​ផ្គត់ផ្គង់​របស់​ព្រះ ក្នុង​វប្បធម៌​ដែល​មនុស្ស​ស្រី​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ទំនាក់ទំនង​ជាមួយ​មនុស្ស​ប្រុស ដើម្បីឲ្យ​អាច​មានជីវិត​រស់។ ទីបំផុត លោក​បូ​អូស​ក៏បាន​រៀបការ​ជាមួយ​នាងរស់ ដោយ​លោះ​នាង​ឲ្យ​រួច​ផុត​ពី​ភាព​ទុរគត​(៤:៩-១០)។ ងាក​មក​រឿង​របស់​ម៉ារា​វិញ។ ពេល​ដែល​ម៉ារា​ដល់ពេល​ចាកចេញ នាង​ក៏បាន​ទុក​កញ្ចប់​ដំឡូងបារាំង​បំពង ដែល​នាង​មិនទាន់​បាន​ញាំ នៅ​លើ​តុ​នៅ​ក្បែរ​នោះ ឲ្យ​បុរស​នោះ​បានឃើញ។ បើ​គាត់​ពិតជា​ឃ្លាន​មែន គាត់​អាច​មក​យក​អាហារ​ដែល​នាង​ទុកចោល​នោះ​ញាំ។…

Read article
ព្រះទ្រង់ដេញតាមយើង ជាប្រាកដ

ប្រាកដជា​សេចក្តី​សប្បុរស និង​សេចក្តី​មេត្តាករុណា នឹង​ជាប់​តាមខ្ញុំ រាល់តែថ្ងៃ ដរាបដល់​អស់១ជីវិត​ខ្ញុំ។ ទំនុកដំកើង ២៣:៦ កាល​ប៉ុន្មាន​ឆ្នាំមុន បុរស​ម្នាក់​កំពុងតែ​ដើរ​នៅ​ចម្ងាយ៥០ម៉ែត្រ ខាងមុខ​ខ្ញុំ។ ខ្ញុំ​អាច​មើលឃើញ​គាត់​កំពុង​មាន​កញ្ចប់​ឥវ៉ាន់​កាន់​ពេញដៃ។ ភ្លាម​ៗ​នោះ គាត់​ក៏បាន​ជំពប់​ជើង​ដួល ជ្រុះ​របស់របរ​ទាំងអស់​នោះ​ទៅលើ​ដី។ មនុស្ស​ពីរបី​នាក់ បាន​ជួយ​លើក​គាត់ ហើយ​ជួស​រើស​របស់​ដែល​គាត់​បាន​ជ្រុះ។ តែ​ពួក​គេ​មិនបាន​ឃើញ​កាបូប​លុយ​របស់​គាត់​ទេ។ ខ្ញុំ​ក៏បាន​រើស​កាបូប​លុយ​គាត់ ហើយ​ប្រញាប់​រត់​តាម​ពីក្រោយ​បុរស ដែល​ខ្ញុំ​មិនដែល​ស្គាល់​នោះ ដោយ​សង្ឃឹមថា នឹង​បាន​ប្រគល់​របស់​ដែល​គាត់​បាន​ជ្រុះ​នោះ ទៅ​គាត់។ ខ្ញុំ​ក៏​ស្រែកហៅ​គាត់​ថា “លោក លោក!” ហើយ​ទីបំផុត​គាត់​ក៏បាន​ឮ​ខ្ញុំ។ ពេល​ខ្ញុំ​ទៅ​ទាន់​គាត់ គាត់​ក៏បាន​ងាក​មករ​ក​ខ្ញុំ។ ខណៈ​ពេល​ដែល​ខ្ញុំ​ហុច​កាបូប​លុយ​ទៅ​គាត់ ខ្ញុំ​មិនដែល​ភ្លេច​ទឹកមុខ​របស់​គាត់ ដែល​បង្ហាញ​ចេញ​នូវ​ភាព​ធូរស្រាល​ក្នុង​អារម្មណ៍ និង​ការ​ដឹងគុណ។ ការ​តាម​ពីក្រោយ​នេះ បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ពាក្យ “តាម” នៅក្នុង​ព្រះគម្ពីរ ដែល​មានន័យ​ផ្សេង​ពី​នេះ។ បទ​គម្ពីរ​ទំនុកដំកើង ជំពូក២៣ បាន​ចែងថា “ប្រាកដជា​សេចក្តី​សប្បុរស និង​សេចក្តី​មេត្តាករុណា នឹង​ជាប់​តាមខ្ញុំ រាល់តែថ្ងៃ ដរាបដល់​អស់១ជីវិត​ខ្ញុំ”(ខ.៦)។ ហើយ​ក្នុង​ព្រះគម្ពីរ​ភាសា​ហេព្រើរ ពាក្យ​ដែល​ប្រែ​មក​ថា “ជាប់​តាម” គឺ​មាន​ន័យ​ថា “ដេញ​តាម ឬ​ដេញ” ដូច​សត្វ​ឆ្កែចចក​ដេញ​តាម​សត្វ​ចៀម​អញ្ចឹង​ដែរ។…

Read article