នំម៉ាណាប្រចាំថ្ងៃ

You are here:
ការរង់ចាំ ដោយចិត្តរំពឹង

គាត់ … ប្រកាសប្រាប់​ពី​ព្រះ​ឱរស ដល់​អស់អ្នក​ដែល​នៅ​រង់ចាំ​សេចក្តី​ប្រោស​លោះ​នៅ​ក្រុង​យេរូសាឡិម។ លូកា ២:៣៨ នៅ​ថ្ងៃ​ដ៏​មមាញឹក មុន​ពេលថ្ងៃ​ណូអែល​មកដល់ ស្ត្រី​ចំណាស់​ម្នាក់​បាន​ទៅ​ការិយាល័យ​ប្រៃសណីយ៍​ក្នុង​តំបន់​ដែល​ខ្ញុំ​រស់នៅ។ នៅ​ទីនោះ​មាន​មនុស្ស​កកកុញ​កំពុង​រង់ចាំ​វេន​ទទួល​សំបុត្រ​ម្តង​ម្នាក់។ បុគ្គលិក​ប្រៃសណីយ៍​ដែល​កំពុង​មានចិត្ត​អត់ធ្មត់ បានឃើញ​គាត់​ផ្លាស់​ទី​យឺតៗ ហើយក៏​បាន​និយាយ​ស្វាគមន៍​គាត់​ថា “សូ​ស្តី នារី​វ័យក្មេង!” ពាក្យ​សម្ដី​របស់​គាត់​មាន​ភាព​ស្និទ្ធស្នាល តែ​អ្នកខ្លះ​ប្រហែលជា​គិតថា គាត់​កំពុងតែ​ប្រាប់​ស្ត្រី​ចំណាស់​នោះ​ថា “ការ​មាន​វ័យក្មេង ល្អ​ជាង​ការ​មាន​វ័យចាស់”។ ព្រះគម្ពីរ​បាន​លើកទឹកចិត្ត​យើង ឲ្យ​យល់ឃើញ​ថា ការ​មាន​វ័យចាស់​អាច​បណ្តាល​ចិត្ត​យើង​ឲ្យ​មាន​ក្តី​សង្ឃឹម។ កាល​លោក​យ៉ូសែប និង​នាង​ម៉ារា​នាំ​ព្រះ​ឱរស​យេស៊ូវ​ ថ្វាយ​ដល់​ព្រះ(លូកា ២:២៣ និក្ខមនំ ១៣:២,១២) មាន​អ្នកជឿ​វ័យ​ចំណាស់​ពីរ​នាក់​បាន​ក្លាយជា​តួអង្គ​ដ៏​សំខាន់។ ពី​ដំបូង លោក​ស៊ីម្មាន ដែល​បាន​រង់ចាំ​ព្រះ​មែ​ស៊ី​យាង​មក​អស់​ជាច្រើន​ឆ្នាំ ក៏បាន​បី​ព្រះអង្គ “ហើយ​សរសើរ​ដល់​ព្រះ ដោយ​ពាក្យ​ថា ឥឡូវនេះ ឱ​ព្រះ​ដ៏​ជា​ម្ចាស់​អើយ សូម​បើកឲ្យ​បាវបំរើ​ទ្រង់​ទៅ​ដោយ​សុខសាន្ត តាម​ព្រះបន្ទូល​ទ្រង់​ចុះ ដ្បិត​ភ្នែក​ទូលបង្គំ​បានឃើញ​សេចក្តី​សង្គ្រោះ​របស់​ផង​ទ្រង់ ដែល​ទ្រង់​បាន​រៀបចំ​នៅមុខ​បណ្តាជន​ទាំងឡាយ”(លូកា ២:២៨-៣១)។ បន្ទាប់មក អ្នកស្រី​អា​ណ ជា​ហោរា​ស្រី ដែល “មាន​វ័យចាស់​យ៉ាង​ខ្លាំង”(ខ.៣៦) ក៏បាន​មក​ទីនោះ​ដែរ នៅពេល​ដែល​លោក​ស៊ីម្មាន​កំពុង​ជជែកគ្នា ជាមួយ​នាង​ម៉ារា និង​លោក​យ៉ូសែប។ គាត់​ជា​ស្ត្រី​មេម៉ាយ​ដែល​ធ្លាប់​រៀបការ​បាន​តែ​៧ឆ្នាំ ហើយក៏​បាន​រស់នៅ​ក្នុង​ព្រះវិហារ ពេល​គាត់​មាន​អាយុ៨៤ឆ្នាំ។…

Read article
ការពឹងផ្អែកព្រះអង្គ ជារៀងរាល់ថ្ងៃ

សូម​ប្រទាន​អាហារ​ដែល​យើងខ្ញុំ​ត្រូវការ​នៅ​ថ្ងៃនេះ។ ម៉ាថាយ ៦:១១ នៅ​ពេល​ព្រឹក​ថ្ងៃមួយ កូន​ៗ​របស់​ខ្ញុំ ដែល​មាន​អាយុ​ក្មេង​ជាងគេ បានសម្រេច​ចិត្ត​ក្រោក​ពីព្រលឹម ដើម្បី​រៀបចំ​អាហារ​ពេលព្រឹក​ញាំ​ដោយខ្លួនឯង។ ដោយសារ​ខ្ញុំ និង​ភរិយា​ខ្ញុំ​មានការ​ហត់នឿយ ក្នុង​ការ​ធ្វើ​ការ​ងារ​ពេញ​មួយ​សប្តាហ៍ យើង​ក៏បាន​ព្យាយាម​គេង​ឲ្យបាន​យូរ​បន្តិច យ៉ាងហោចណាស់​ដល់ម៉ោង ៧ព្រឹក នៅ​ថ្ងៃសៅរ៍​នោះ។ ភ្លាម​ៗ​នោះ សម្លេង​ធ្លាក់​បែក​ចាន លាន់ឮ​ខ្លាំង ចេញពីផ្ទះ​បាយ​មក។ ខ្ញុំ​ក៏បាន​ប្រញាប់​ងើប​ពី​គ្រែ ហើយ​ចុះ​មក​ជាន់​ខាងក្រោម ឃើញ​ចានគោម​មួយ​បែក និង​ទឹកដោះគោ​កំពប់​ពេញ​កម្រាលឥដ្ឋ ហើយ​កូន​របស់ខ្ញុំ ឈ្មោះ​យ៉ូណាស(Jonas) អាយុ​៥​ឆ្នាំ កំពុងតែ​ព្យាយាម​បោសសម្អាត​ភាព​រញ៉េរញ៉ៃ​នៅ​លើ​កម្រាលឥដ្ឋ ដោយ​អស់សង្ឃឹម។ កូន​ៗខ្ញុំ​កំពុងតែ​ឃ្លាន តែ​ពួក​គេ​បានសម្រេច​ចិត្ត​មិន​សុំ​ជំនួយ​ពី​យើង។ ផ្ទុយទៅវិញ ពួក​គេ​បាន​ជ្រើសរើស​យក​ភាព​ឯករាជ្យ ហើយ​ជា​លទ្ធផល ពួក​គេ​មិន​ទទួល​បាន​ការញាំ​អាហារ ដោយចិត្ត​រីករាយ​នោះ​ឡើយ។ តាម​ធម្មជាតិ​របស់​មនុស្ស គេ​ចង់​ឲ្យ​ក្មេងៗ​ចម្រើន​វ័យ​ធំឡើង ចេញពី​ការពឹងផ្អែក​លើ​ឪពុក​ម្តាយ ទៅ​រក​ភាព​ឯករាជ្យ។ តែ​ក្នុង​ទំនាក់ទំនង​ជាមួយ​ព្រះ ការ​មាន​ភាព​ពេញវ័យ​គឺ​មានន័យថា យើង​ចាកចេញ​ពី​ភាព​ឯករាជ្យ ទៅ​រក​ការពឹងផ្អែក​លើ​ព្រះអង្គ​វិញ។ ការអធិស្ឋាន​គឺជា​មធ្យោបាយ​ដែល​យើង​ត្រូវ​ប្រើ ដើម្បី​ពឹងផ្អែក​លើ​ព្រះអង្គ។ កាល​ព្រះយេស៊ូវ​បង្រៀន​សិស្ស​ព្រះអង្គ ក៏ដូចជា​យើង​រាល់គ្នា ដែល​ជឿ​ព្រះអង្គ ឲ្យ​អធិស្ឋាន​ថា “សូម​ប្រទាន​អាហារ​ដែល​យើងខ្ញុំ​ត្រូវការ​នៅ​ថ្ងៃនេះ”(ម៉ាថាយ ៦:១១) គឺ​ព្រះអង្គ​កំពុង​បង្រៀន​ឲ្យ​អធិស្ឋាន តាមរបៀប​ពឹងផ្អែក​លើ​ព្រះអង្គ។ ពាក្យ “អាហារ”…

Read article
ធ្វើការល្អ ដោយសេចក្តីស្រឡាញ់

ការអ្វី​ដែល​ត្រូវ​ធ្វើ​ក៏ដោយ ចូរ​ធ្វើឲ្យ​អស់ពី​ចិត្ត ទុកដូចជា​ធ្វើ​ថ្វាយ​ដល់​ព្រះអម្ចាស់ មិនមែន​ដល់​មនុស្ស​ទេ។ កូល៉ុស ៣:២៣ បណ្ឌិត រេ​បិកា លី ក្រាំ​ភ្ល័រ(Rebecca Lee Crumpler) ជា​ជាតិ​អាមេរិក​ស្បែក​ខ្មៅ​ដំបូង​បំផុត ដែល​បាន​ទទួល​សញ្ញាប័ត្រ​សាលា​ពេទ្យ។ តែ​គាត់​បាន​ចែកចាយ​ថា ក្នុងអំឡុងពេល​នៃ​ការរស់នៅ​ពេញ​មួយ​ជីវិត(ឆ្នាំ១៨៣១ ដល់១៨៩៥) គេ​មិន​អើពើ​ចំពោះ​គាត់ ហើយ​ចាត់ទុក​គាត់​ជា​មនុស្ស​គ្មាន​តម្លៃ។ ទោះជាយ៉ាងណា​ក៏ដោយ គាត់​នៅតែ​មាន​ការ​ប្តូរផ្តាច់ នៅក្នុង​ការ​ព្យាបាល​ជំងឺ និង​បំពេញ​គោលបំណង​របស់​គាត់។ គាត់​បាន​បញ្ជាក់​ថា ទោះ​អ្នកខ្លះ​បានសម្រេច​ចិត្ត​វិនិច្ឆ័យ​គាត់ ផ្អែក​ទៅលើ​ពូជសាសន៍ និង​ភេទ​របស់​គាត់​ក៏ដោយ ក៏​គាត់​តែងតែមាន​ការ​ត្រៀមខ្លួន​ជាស​ម្រេច ដោយចិត្ត​ក្លាហាន ដើម្បី​ទៅ​កន្លែងណា​ដែលគេ​ត្រូវការ​ឲ្យ​គាត់​ជួយ ហើយ​គាត់​ក៏បាន​បំពេញ​តួនាទី តាម​ការ​ប្ដេជ្ញា​ចិត្ត​នេះ។ គាត់​ជឿ​ថា ការ​ព្យាបាល​ជម្ងឺ​ស្ត្រី និង​កុមារ និង​ការពិនិត្យ​សុខភាព​ទាសករ​ដែល​មាន​សេរីភាព​ហើយ គឺជា​របៀប​ដែល​គាត់​ធ្វើការ​បម្រើ​ព្រះ។ គួរឲ្យ​ស្តាយ​ណាស់ ដែល​គាត់​មិនបាន​ទទួលការ​ទទួលស្គាល់​ជា​ផ្លូវការ សម្រាប់​ការ​ប្រឹងប្រែង​របស់​គាត់។ ទាល់តែ​ជិត១សតវត្សរ៍​ក្រោយមក ទើប​គេ​ទទួលស្គាល់​គាត់​ជា​ផ្លូវការ។ ជា​ញឹកញាប់ មនុស្ស​នៅ​ជុំវិញ​យើង​មើល​រំលង មិន​ឲ្យ​តម្លៃ ឬ​មិន​អបអរ​យើង។ ទោះជាយ៉ាងណា​ក៏ដោយ ប្រាជ្ញា​ក្នុង​ព្រះគម្ពីរ​បាន​រំឭក​យើង​ថា ពេលណា​ព្រះ​ទ្រង់​ត្រាស់​ហៅ​យើង ឲ្យ​ធ្វើ​កិច្ចការ​អ្វីមួយ យើង​មិន​ត្រូវ​ស្វែងរក​ការ​សរសើរ ឬ​ការ​ទទួលស្គាល់ ពី​លោកិយ​នោះ​ឡើយ តែ​ផ្ទុយទៅវិញ យើង​គួរតែ​ធ្វើ​កិច្ចការ​នោះ​អស់ពី​ចិត្ត…

Read article
ពន្លឺនៅថ្ងៃបុណ្យណូអែល

អញ​បានឃើញ​សេចក្តី​វេទនា​របស់​រាស្ត្រ​អញ ដែល​នៅ​ស្រុក​អេស៊ីព្ទ​ហើយ … ដូច្នេះ​អញ​បាន​ចុះ​មក ដើម្បីនឹង​ជួយ​ដោះ​គេ​ឲ្យ​រួច។ និក្ខមនំ ៣:៧-៨ មាន​ពេល​មួយ ខ្ញុំ​បានឃើញ​ដើម​គ្រីស្ទ​​ម៉ាស​មាន​ពន្លឺ​ភ្លឺ​ខ្លាំង។ ​មិនមែន​ភ្លឺ​ដោយសារ​មាន​ភ្លើងពណ៌​អគ្គីស​នី​បំភ្លឺ​នោះ​ទេ តែ​ដោយសារ​មាន​ភ្លើង​ឆេះ។ ក្រុម​គ្រួសារ​ខ្ញុំ​បាន​ទទួលការ​អញ្ជើញ ឲ្យ​ចូលរួម​កម្មវិធី​ជួបជុំ តាម​ប្រពៃណី​ចាស់​បុរាណ​របស់​ជនជាតិ​អាឡឺម៉ង់ ដោយមាន​បង្អែម​ប្រពៃណី និង​ដើមឈើ​មួយ​ដើម ដែល​មាន​ដុត​ទៀន​ពីលើ។ (ដើម្បី​សុវត្ថិភាព គេ​បាន​កាប់​ដើមឈើ​នោះ​ថ្មីៗ ហើយ​ដាក់​ទៀន​ដុត​បំភ្លឺ​ពីលើ​ដើមឈើ​នោះ តែមួយ​យប់​ប៉ុណ្ណោះ)។ មើល​ពី​ចម្ងាយ ដើមឈើ​នោះ​ហាក់ដូចជា​កំពុងតែ​មាន​ភ្លើង​ឆេះ ហើយ​ទិដ្ឋភាព​នោះ ក៏បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ពេល​ដែល​លោក​ម៉ូសេ​បាន​ជួប​ព្រះអម្ចាស់ ក្នុង​គុម្ព​បន្លា។ ពេល​លោក​ម៉ូសេ​កំពុង​ឃ្វាល​ចៀម នៅ​វាល​ហោ​ស្ថាន គាត់​ក៏​មានការ​ភ្ញាក់ផ្អើល ពេល​ដែល​បានឃើញ​គុម្ព​បន្លា​មួយ​ដើម​កំពុង​ឆាប​ឆេះ តែ​មិន​ចេះ​សុស​ទាល់​តែ​សោះ។ ពេល​គាត់​ចូល​ទៅ​ក្បែរ​គុម្ព​បន្លា​នោះ ដើម្បី​ពិនិត្យមើល ព្រះ​ទ្រង់​ក៏បាន​មាន​បន្ទូល​ហៅ​គាត់។ ព្រះបន្ទូល​ចេញពី​គុម្ព​បន្លា​នោះ មិនមែន​ជា​ការប្រកាស​អំពី​ការ​ជំនុំជម្រះ តែ​ជា​ការប្រកាស​អំពី​ការ​ជួយ​សង្គ្រោះ​រាស្ត្រ​អី​ស្រា​អែល។ ព្រះអម្ចាស់​បាន​ទត​ឃើញ​ទុក្ខ​វេទនា​របស់​រាស្ត្រ​ព្រះអង្គ ដែល​កំពុង​ជាប់​ជា​ទាសករ នៅ​ស្រុក​អេស៊ីព្ទ ហើយក៏​បាន “យាងចុះ​មក ដើម្បី​ជួយ​សង្គ្រោះ​ពួក​គេ”(និក្ខមនំ ៣:៨)។ ខណៈ​ពេល​ដែល​ព្រះ​ទ្រង់​បាន​ជួយ​សង្គ្រោះ​រាស្ត្រ​អ៊ីស្រាអែល ឲ្យ​រួច​ពី​ទឹកដី​អេស៊ីព្ទ មនុស្សជាតិ​ទាំងអស់​នៅតែ​ត្រូវការ​ការ​ជួយ​សង្គ្រោះ តែ​មិនគ្រាន់​តែ​ឲ្យ​រួចពីទុក្ខ​វេទនា​ផ្លូវកាយ​ប៉ុណ្ណោះទេ តែ​ឲ្យ​រួចពី​ផលវិបាក​នៃ​អំពើបាប និង​សេចក្តី​ហិន​វិនាស​អស់​កល្ប។ ជាច្រើន​រយ​ឆ្នាំក្រោយ​មក ព្រះអង្គ​ក៏បាន​ឆ្លើយតប​ចំពោះ​បញ្ហា​នេះ ដោយ​ប្រទាន​ពន្លឺ ដែល​ជា​ព្រះរាជបុត្រា…

Read article
ទីបន្ទាល់ដែលនាំឲ្យមានការផ្លាស់ប្តូរ

កុំ​ឲ្យ​អ្នកណា​មើលងាយ​អ្នក ដោយ​ព្រោះ​នៅក្មេង​នោះ​ឡើយ ចូរ​ធ្វើជា​គំរូ​ដល់​ពួក​អ្នកជឿ ដោយ​ពាក្យសំដី កិរិយា​ប្រព្រឹត្ត សេចក្តី​ស្រឡាញ់ សេចក្តី​ជំនឿ និង​សេចក្តី​បរិសុទ្ធ។ ១ធីម៉ូថេ ៤:១២ កាលពី​ឆ្នាំ ២០១១ បន្ទាប់ពី​ខ្ញុំ និង​ភរិយា​ខ្ញុំ​បាន​រៀបការ​រយៈពេល​មួយ​ទសវត្សរ៍ ដោយ​គ្មាន​កូន យើង​ក៏បាន​ផ្លាស់ទៅ​រស់នៅ​ប្រទេសក្រៅ ដើម្បី​​ចាប់​ផ្តើម​ជាថ្មី។ វា​ជា​ការ​ផ្លាស់​ប្តូរ​ទីលំនៅ​ដ៏​រំភើប​រីករាយ តែ​ខ្ញុំ​ត្រូវ​ចាកចេញ​ពី​អាជីពជា​អ្នក​ផ្សាយ​វិទ្យុ។ ខ្ញុំ​នឹក​ការងារ​នេះ​ណាស់។ ខ្ញុំ​មាន​អារម្មណ៍​ថា​ជាប់​គាំង​គំនិត ហើយក៏​បាន​សុំ​យោបល់ ពី​លោក​លាម(Liam) ជា​មិត្ត​ភក្តិ​ខ្ញុំ។ ខ្ញុំ​ប្រាប់​គាត់​ត្រង់ៗថា ខ្ញុំ​មិនដឹង​ថា ព្រះ​ទ្រង់​កំពុង​ត្រាស់​ហៅ​ខ្ញុំ​ឲ្យ​ធ្វើអ្វី​ទៀត​ទេ។ គាត់​ក៏បាន​សួរ​ខ្ញុំ​ថា តើ​ខ្ញុំ​មិន​ធ្វើការ​នៅ​ស្ថានីយ​វិទ្យុ​ទៀត​ទេ? ខ្ញុំ​ក៏បាន​ប្រាប់​គាត់​ថា ខ្ញុំ​មិន​ធ្វើការ​ជា​អ្នក​ផ្សាយ​វិទ្យុ​ទៀត​ទេ។ គាត់​ក៏បាន​សួរ​ទៀត​ថា “តើ​ទំនាក់ទំនង​ប្តី​ប្រពន្ធ​របស់​អ្នកមាន​សុខទុក្ខ​យ៉ាងណា​ហើយ?” ខ្ញុំ​មានការ​ភ្ញាក់ផ្អើល ពេល​ដែល​គាត់​ផ្លាស់​ប្តូរ​ប្រធានបទ ទៅ​ជជែក​អំពី​ជីវិត​អាពាហ៍ពិពាហ៍​របស់ខ្ញុំ​វិញ។ ខ្ញុំ​ក៏បាន​ប្រាប់​លោក​លាម​ថា យើង​ជួប​រឿង​ដ៏​ឈឺចាប់​ជាមួយគ្នា តែ​យើង​ក៏​ឆ្លងកាត់​ទុក្ខ​លំបាក ដោយ​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ។ គាត់​ក៏​និយាយ​ដោយ​ទឹកមុខ​ញញឹម​ថា “ការ​ប្ដេជ្ញា​ចិត្ត គឺជា​ចំណុច​ស្នូល​នៃ​ដំណឹង​ល្អ។ លោកិយ​ត្រូវការ​គំរូ​នៃ​ទំនាក់ទំនង​ប្តី​ប្រពន្ធ​ដែល​មានការ​ប្ដេជ្ញា​ចិត្ត ដូចនេះ​ឯង! អ្នក​ប្រហែល​មិនបាន​ដឹង អំពី​ឥទ្ធិពល​ដែល​អ្នក​បាន​បញ្ចេញ​មក​លើ​អ្នកដទៃ លើស​ពី​អ្វី​ដែល​អ្នក​បាន​ធ្វើ ក្នុងនាម​ជា​អ្នកជឿ​ព្រះ”។ ពេល​ដែល​លោក​ធីម៉ូថេ​កំពុង​ជួប​ការ​លំបាក​ក្នុង​ការងារ​បម្រើ​ព្រះ សាវ័ក​ប៉ុល​មិនបាន​ដាក់​គោលដៅ សម្រាប់​ការងារ​របស់​គាត់​នោះ​ទេ។ ផ្ទុយទៅវិញ គាត់​បាន​លើកទឹកចិត្ត​លោក​ធីម៉ូថេ ឲ្យ​រស់នៅ…

Read article
ការលើកទឹកចិត្តគ្នាទៅវិញទៅមក

តែ​ចូរ​កំឡា​ចិត្ត​គ្នា​ទៅវិញទៅមក​ជា​រាល់ថ្ងៃ​វិញ ក្នុង​កាលដែល​នៅតែ​ហៅថា «ថ្ងៃនេះ»នៅឡើយ។ ហេព្រើរ ៣:១៣ បន្ទាប់ពី​សុខភាព​ខ្ញុំ​មាន​ការ​ចុះ​ខ្សោយ​កាន់​តែ​ខ្លាំង អស់​រយៈពេល​១​សប្តាហ៍​ ខ្ញុំ​ក៏បាន​ផ្តេក​ខ្លួន​ទៅលើ​សាឡុង។ ខ្ញុំ​មិន​ចង់​គិត​អំពីអ្វី​ទាំងអស់។ នរណា​ក៏​ខ្ញុំ​មិន​ចង់​និយាយ​រក។ សូម្បីតែ​ការអធិស្ឋាន ក៏​ខ្ញុំ​ពិបាក​ធ្វើ​​ដែរ។ ការ​បាក់ទឹកចិត្ត និង​ការសង្ស័យ​បាន​គ្រប​សង្កត់ចិត្ត​ខ្ញុំ ខណៈ​ពេល​ដែល​ខ្ញុំ​បើក​ទូរទស្សន៍​មើល។ ខ្ញុំ​ក៏​បាន​មើល​ស្ពត​ផ្សាយ​ពាណិជ្ជកម្ម​មួយ ក្នុង​នោះ ខ្ញុំ​ឃើញ​ក្មេងស្រី​ម្នាក់​និយាយទៅ​កាន់​ប្អូនប្រុស​របស់​នាង​ថា “ប្អូន​ជា​ជើង​ឯក”។ បន្ទាប់ពី​នាង​បន្ត​និយាយលើក​ទឹកចិត្ត​គាត់​ដូចនេះ ស្នាមញញឹម​ក៏បាន​លេចឡើង​នៅ​លើ​ផ្ទៃមុខ​គាត់។ ខ្ញុំ​ក៏បាន​ញញឹម​ជាមួយ​ពួក​គេ​ផង​ដែរ។ រាស្ត្រ​របស់​ព្រះ​តែងតែ​ជួប​ការ​បាក់​ទឹក​ចិត្ត និង​ការសង្ស័យ ដែល​នាំឲ្យ​ពួក​គេ​មានការ​លំបាក​ជា​ខ្លាំង។ បទ​គម្ពីរ​ទំនុកដំកើង ជំពូក៩៥ ​បាន​បញ្ជាក់​ថា យើង​អាច​ឮ​ព្រះ​សូរ​សៀង​ព្រះ តាម​រយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ។ អ្នកនិពន្ធ​បទ​គម្ពីរ​ហេព្រើរ​បាន​ដកស្រង់​បទ​គម្ពីរ​នេះ ដើម្បី​ដាស់តឿន​អ្នកជឿ​ព្រះយេស៊ូវ​ ឲ្យ​ជៀសវាង​ការប្រព្រឹត្ត​ខុស​ដូច​ពួក​អ៊ីស្រាអែល កាល​ពួក​គេ​កំពុង​រស់នៅ​វិលវល់​នៅក្នុង​វាល​រហោស្ថាន(ហេព្រើរ ៣:៧-១១)។ គឺ​ដូច​មាន​សេចក្តី​ចែងថា “ចូរ​ប្រយ័ត្ន​បងប្អូន​អើយ ក្រែង​មាន​ពួក​អ្នករាល់គ្នា​ណាមួយ មានចិត្ត​អាក្រក់ ដោយ​មិន​ជឿ ព្រមទាំង​បោះបង់ចោល​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់នៅ”(ខ.១២-១៣)។ “ចូរ​កំឡា​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ជា​រាល់ថ្ងៃ​វិញ ក្នុង​កាលដែល​នៅតែ​ហៅថា «ថ្ងៃនេះ»នៅឡើយ”(ខ.១២-១៣)។ ដោយសារ​សេចក្តី​សង្ឃឹម​របស់​យើង​បាន​ជាប់​នៅ​ក្នុង​ព្រះគ្រីស្ទ នោះ​យើង​អាច​ពិសោធន៍​នឹង​កម្លាំង ដែល​យើង​ត្រូវការ​ក្នុង​ការ​ស៊ូទ្រាំ គឺ​កម្លាំង​ដែល​បាន​មក​ពី​ការ​លើក​ទឹក​ចិត្ត​គ្នា ក្នុង​ចំណោម​អ្នកជឿ​ព្រះ(ខ.១៣)។ ពេលណា​អ្នកជឿ​ណា​ម្នាក់​មានការ​សង្ស័យ អ្នកជឿ​ដទៃទៀត អាច​ផ្តល់​ការ​លើកទឹកចិត្ត ឲ្យ​យល់ និង​ជឿ​ច្បាស់ ហើយ​ជួយ​ឲ្យ​គាត់​ជៀស​ចេញពី​អំពើបាប។…

Read article
សត្វពស់បញ្ចេញសម្លេងព្រមាន

ពាក្យ​តបឆ្លើយ​ដោយ​ស្រទន់ នោះ​រមែង​រំងាប់​សេចក្តី​ក្រោធ​ទៅ តែ​ពាក្យ​គំរោះគំរើយ នោះ​បណ្តាល​ឲ្យ​មាន​សេចក្តី​កំហឹង​វិញ។ សុភាសិត ១៥:១ តើ​អ្នក​ធ្លាប់ទៅ​ក្បែរ​សត្វ​ពស់​កន្ទុយ​កណ្ដឹង​ឬទេ? បើសិនជា​ធ្លាប់ អ្នក​ប្រហែលជា​បាន​កត់សំគាល់​ថា សម្លេង​កណ្តឹង​នៅ​ចុង​កន្ទុយ​របស់​វា ហាក់ដូចជា​បាន​លាន់​ឡើង​កាន់តែ​ខ្លាំង​ឡើងៗ ពេល​ដែល​អ្នក​ទៅ​ក្បែរ​វា​កាន់​តែ​ជិត។ តាម​ការស្រាវជ្រាវ​កំណត់ត្រា​វិទ្យាសាស្រ្ត​ជីវវិទ្យា​បច្ចុប្បន្ន បាន​បង្ហាញថា សត្វ​ពស់​កន្ទុយ​កណ្តឹង ពិតជា​បាន​ធ្វើឲ្យ​កណ្តឹង​នៅ​ចុង​កន្ទុយ​វា​ញ័រ​កាន់តែ​ញាប់ ពេល​ដែល​មានការ​គំរាមកំហែង​ចូល​មក​ក្បែរ​វា​កាន់តែ​ជិត។ សម្លេង​ដែល​មាន​ប្រេកង់​ខ្ពស់​នេះ អាច​បណ្តាល​ឲ្យ​យើង​គិតថា វា​នៅ​ជិត​យើង​ខ្លាំង គឺ​នៅ​ជិត​ជាង​ចម្ងាយ​ពិតប្រាកដ​ទៅទៀត។ គឺ​ដូច​ដែល​អ្នក​ស្រាវជ្រាវ​ម្នាក់​បាន​លើកឡើង​ថា “ការយល់​ខុស​អំពី​ចម្ងាយ​រវាង​សត្វ​ពស់ និង​មនុស្ស​ដែល​ឮ​សម្លេង​កណ្តឹង​របស់​វា បាន​ផ្តល់​ឱកាស​សុវត្ថិភាព ដោយ​ជួយ​ឲ្យ​អ្នកនោះ​បង្កើន​ការ​ប្រុងប្រយ័ត្ន”។ ជួនកាល មនុស្សយើង​អាច​ដំឡើង​សម្លេង ដោយ​ពាក្យ​អាក្រក់​ៗ ដែល​ធ្វើឲ្យ​អ្នកដទៃ​ដើរចេញ​ពី​ជម្លោះ​អ្វីមួយ។ ពួក​គេ​បញ្ចេញ​កំហឹង និង​ស្រែក​គំហក​ជាដើម។ អ្នកនិពន្ធ​កណ្ឌ​គម្ពីរ​សុភាសិត​បាន​ចែកចាយ​យោបល់​ប្រកបដោយ​ប្រាជ្ញា សម្រាប់​ពេល​បែបនេះ​ថា “ពាក្យ​តបឆ្លើយ​ដោយ​ស្រទន់ នោះ​រមែង​រំងាប់​សេចក្តី​ក្រោធ​ទៅ តែ​ពាក្យ​គំរោះគំរើយ នោះ​បណ្តាល​ឲ្យ​មាន​សេចក្តី​កំហឹង​វិញ”(សុភាសិត ១៥:១)។ គាត់​ក៏បាន​បន្ត​មានប្រសាសន៍​ទៀត​ថា ពាក្យ​សម្តី “ដ៏​លំហើយ” និង “ប្រកបដោយ​ប្រាជ្ញា” គឺជា “ដើមឈើ​នៃ​ជីវិត” និង​ប្រភព​នៃ “ចំណេះដឹង”(ខ.៤,៧)។ តាម​ព្រះបន្ទូល​របស់​ព្រះយេស៊ូវ​ ហេតុផល​ល្អ​បំផុត​ដែល​យើង​ត្រូវ​ឆ្លើយតប ដោយ​សុភាព ចំពោះ​អ្នក​ដែល​មាន​ជម្លោះ​ជាមួយ​យើង គឺ​ដើម្បី​បង្ហាញ​សេចក្តី​ស្រឡាញ់ ដែល​បង្ហាញ​ឲ្យ​គេ​ដឹង​ថា យើង​ជា​កូន​ព្រះអង្គ(ម៉ាថាយ…

Read article
បានធ្វើល្អដល់ព្រះអង្គ

ដែល​អ្នករាល់គ្នា​បាន​ធ្វើការ​ទាំងនោះ ដល់​អ្នកតូច​បំផុត​ក្នុង​ពួក​បងប្អូន​យើង​នេះ នោះ​ឈ្មោះថា បាន​ធ្វើ​ដល់​យើង​ដែរ។ ម៉ាថាយ ២៥:៤០ នៅ​ថ្ងៃ​ដែល​មាន​អាកាសធាតុ​ត្រជាក់ស្រួល ក្នុង​ខែតុលា យ៉ាងហោចណាស់ មាន​ជនអនាថា ៥៤នាក់ បាន​ទទួល​អាហារ​ក្តៅៗ ពី​ស្ត្រី​ម្នាក់ ដែល​កំពុង​អបអរ​ខួបកំណើត​អាយុ​៥៤​ឆ្នាំ​របស់​ខ្លួន។ អាហារ​នោះ​រួមមាន សាច់​មាន់អាំង សណ្តែក​ខៀវ នំ​ស្ពៃ​ហ្កា​ទី និង​កួង។ ស្រ្តី​នោះ និង​មិត្តភក្ដិ​របស់​នាង​បានសម្រេច​ចិត្ត​មិនទៅ​ញាំ​អាហារ​ពេលល្ងាច នៅ​ភោជនីយដ្ឋាន ដើម្បី​ធ្វើពិធី​ខួបកំណើត​ដូច​សព្វ​មួយ​ដង​ទេ តែ​ផ្ទុយទៅវិញ ពួក​គេ​ក៏បាន​ចម្អិន និង​ចែក​អាហារ​ដល់​ជនអនាថា នៅ​តាម​ដងផ្លូវ នៃ​ទីក្រុង​ឈី​កា​ហ្គោ។ នៅ​តាម​បណ្ដាញ​សង្គម នាង​ក៏បាន​លើកទឹកចិត្ត​អ្នកដទៃ ឲ្យ​ធ្វើ​ទង្វើ​សប្បុរសធម៌​ដល់​អ្នកដទៃ ធ្វើជា​អំណោយ​នៃ​ខួបកំណើត​របស់​ខ្លួន​ផង​ដែរ។ រឿង​នេះ​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ព្រះបន្ទូល​ព្រះយេស៊ូវ​ ក្នុង​បទ​គម្ពីរ ម៉ាថាយ ជំពូក២៥ ដែល​បាន​ចែងថា “យើង​ប្រាប់​អ្នករាល់គ្នា​ជា​ប្រាកដ​ថា ដែល​អ្នករាល់គ្នា​បាន​ធ្វើការ​ទាំងនោះ ដល់​អ្នកតូច​បំផុត​ក្នុង​ពួក​បងប្អូន​យើង​នេះ នោះ​ឈ្មោះថា បាន​ធ្វើ​ដល់​យើង​ដែរ”(ខ.៤០)។ ព្រះអង្គ​បាន​មាន​បន្ទូល​នេះ បន្ទាប់ពី​បាន​ប្រកាស​ថា ចៀម​របស់​ព្រះអង្គ នឹង​បាន​ទទួលការ​អញ្ជើញ​ឲ្យ​ចូល​​នគរ​ដ៏​អស់​កល្ប​របស់​ព្រះអង្គ ដើម្បី​ទទួលមរតក​របស់​ពួក​គេ(ខ.៣៣)។ នៅពេល​នោះ ព្រះយេស៊ូវ​នឹង​ទទួលស្គាល់​ថា ពួក​គេ​ជា​អ្នក​ដែល​បាន​ចែក​អាហារ និង​សំលៀកបំពាក់​ដល់​ព្រះអង្គ ដោយសារ​សេចក្តី​ជំនឿ​ពិតប្រាកដ ដែល​ពួក​គេ​មាន​ចំពោះ​ព្រះអង្គ(គឺ​ខុសពី​អ្នក​កាន់សាសនា​ដែល​មាន​អំនួត ដែល​មិនបាន​ជឿ​ព្រះអង្គ…

Read article
ព្រះអង្គដើរជាមួយខ្ញុំ

ព្រះគុណ​នៃ​ព្រះ ដែល​នាំ​សេចក្តី​សង្គ្រោះ​មកដល់​មនុស្ស​ទាំងឡាយ បាន​លេច​មក​ហើយ។ ទីតុស ២:១១ កាល​ពីរបី​ឆ្នាំមុន មាន​ក្រុម​ចម្រៀង​ដំណឹងល្អ​មួយ​ក្រុម បាន​ច្រៀង​បទ​ខ្លី​មាន​ចំណងជើង​ថា “ព្រះយេស៊ូវ​ដើរ​ជាមួយ​ខ្ញុំ”។ បទចម្រៀង​ដែល​ពួក​គេ​បាន​ច្រៀង​នេះ ក៏បាន​ក្លាយជា​បទចម្រៀង​ដ៏​ល្បីល្បាញ។ ទំនុកច្រៀង​នៃ​បទចម្រៀង​នេះ បាន​បង្កប់​ទៅ​ដោយ​រឿង​ដ៏​មានអំណាច​មួយ។ ក្រុម​ចម្រៀង​នេះត្រូវ​បាន​បង្កើត​ឡើង ដោយ​តន្ត្រីករ​ហ្សាស ឈ្មោះ ឃើ​ទីស លុន​ឌី(Curtis Lundy) កាល​គាត់​កំពុង​ទទួលការ​ព្យាបាល​ការ​ញៀន​ថ្នាំ ក្នុង​កម្មវិធី​ព្យាបាល​មួយ។ បន្ទាប់ពី​គាត់​បាន​លើក​ទឹក​ចិត្ត​​អ្នក​ផ្តាច់​ថ្នាំ​ញៀន​ដទៃ​ទៀត​ ឲ្យ​រួមគ្នា​បង្កើត​ជា​ក្រុម​ចម្រៀង ហើយ​គាត់​បាន​ទទួលការ​បណ្តាល​ចិត្ត ពី​បទ​ទំនុក​សកល​ចាស់​មួយ​បទ គាត់​ក៏បាន​និពន្ធ​បទ​ខ្លី​ធ្វើជា​ទំនុក​សកល​នៃ​ក្តី​សង្ឃឹម​ ដល់​អ្នក​ដែល​កំពុង​រស់នៅ​ក្នុង​កន្លែង​ព្យាបាល​អ្នក​ញៀន​ថ្នាំ។ សមាជិក​ក្រុម​ចម្រៀង​ម្នាក់​បាន​រៀបរាប់​អំពី​បទចម្រៀង​នេះ​ថា “កាលនោះ យើង​កំពុង​ច្រៀង​បទ​នោះ ដើម្បី​ជួយ​ឲ្យ​ជីវិត​យើង​បាន​ប្រសើរ​ឡើង។ យើង​កំពុង​ទូល​សូម​ព្រះយេស៊ូវ​ឲ្យ​សង្គ្រោះ​យើង និង​ជួយ​យើង​ឲ្យ​រួចផុត​ពី​ការ​ញៀន​ថ្នាំ”។ សមាជិក​ក្រុម​ម្នាក់​ទៀត ក៏បាន​រក​ឃើញថា ការឈឺចាប់​ដ៏​រាំ​រៃ​របស់​នាង​បាន​ថយ​ចុះ ពេល​នាង​ច្រៀង​បទចម្រៀង​នោះ។ ក្រុម​ចម្រៀង​នោះ មិនគ្រាន់​តែ​ច្រៀង​នូវ​ពាក្យពេចន៍ ដែលគេ​បាន​កត់​នៅ​លើ​ក្រ​ដាស់​ប៉ុណ្ណោះទេ តែ​ថែមទាំង​អធិស្ឋាន​តាមរយៈ​បទចម្រៀង​នេះ សូម​ការ​ប្រោស​លោះ​ពី​ព្រះអម្ចាស់​ផង​ដែរ។ បទ​គម្ពីរ ទីតុស ២:១១-១៤ បាន​ឆ្លុះបញ្ចាំង អំពី​បទពិសោធន៍​របស់​ពួក​គេ​យ៉ាង​ក្បោះក្បាយ។ ព្រះ​ទ្រង់​បាន​បង្ហាញ​ព្រះអង្គ​ទ្រង់ តាមរយៈ​ព្រះគ្រីស្ទ ដើម្បី​ប្រទាន​សេចក្តី​សង្រ្គោះ ដល់​មនុស្ស​ទាំងអស់(ទីតុស ២:១១)។ ជីវិត​អស់​កល្ប​ជាផ្នែក​មួយ​នៃ​អំណោយ​នៃ​សេចក្តី​សង្រ្គោះ​(ខ.១៣) ហើយ​ព្រះ​ទ្រង់​កំពុងធ្វើការ​ក្នុង​យើង ក្នុង​ពេល​សព្វថ្ងៃ…

Read article
ស្នាព្រះហស្តល្អឯក

ដ្បិត​យើង​រាល់គ្នា​ជា​ស្នាដៃ ដែល​ទ្រង់​បង្កើត​ក្នុង​ព្រះគ្រីស្ទយេស៊ូវ​សំរាប់​ការ​ល្អ។ អេភេសូរ ២:១០ កាល​ខ្ញុំ​នៅក្មេង ខ្ញុំ​ខំ​មើលតាមបង្អួច​បន្ទប់​ថែទាំ​ទារក នៅ​មន្ទីរពេទ្យ ឃើញ​ទារក​តូច​មួយ​ជា​លើក​ដំបូង ដែល​ទើបតែ​ចាប់​កំណើត។ ដោយសារ​ខ្ញុំ​មិន​មានការ​យល់ដឹង​ច្រើន ខ្ញុំ​មានការ​ខកចិត្ត ដែល​បានឃើញ​ទារក​មាន​រូបរាង​តូច​ល្អិត មាន​សាច់​កង់ៗ មាន​ក្បាល​ស្ដួច​ទៅលើ ហើយ​គ្មាន​សក់។ ទោះជាយ៉ាងណា​ក៏ដោយ ម្តាយ​របស់​ក្មេង​នោះ កំពុង​ឈរ​នៅ​ក្បែរ​យើង ដោយ​សួរ​គេឯង​មិន​ចេះ​ឈប់​ថា តើ​កូន​គាត់​គួរឲ្យ​ស្រឡាញ់​ទេ? ខ្ញុំ​ក៏បាន​នឹក​ចាំ​ពេល​ដែល​ខ្ញុំ​បាន​មើល​វីដេអូ​មួយ ដែល​ក្នុង​នោះ ឪពុក​វ័យក្មេង​ម្នាក់​បាន​ច្រៀង​បទចម្រៀង​ដ៏​ស្រទន់ ទៅកាន់​កូនស្រី​​ជា​ទារក​ដ៏​តូច​ល្អិត​ថា កូន​ស្អាត​ខ្លាំង​ណាស់។ សម្រាប់​ឪពុក​របស់​នាង នាង​គឺ​ជាង​ស្នា​ព្រះហស្ត​ដែល​ស្រស់​ស្អាត​បំផុត ដែល​ព្រះ​បាន​បង្កើត។ ព្រះ​ទ្រង់​ក៏បាន​ទតមើល​យើង យ៉ាងដូច​នេះ​ដែរ មែនទេ? បទ​គម្ពីរ​អេភេសូរ ២:១០ បាន​ចែងថា យើង​ជា​ស្នា​ព្រះហស្ត​ដ៏​ល្អឯក​របស់​ព្រះអង្គ។ ដោយសារ​យើង​ដឹង​ថា យើង​មាន​ចំណុច​មិនល្អ​ជាច្រើន នោះ​យើង​ពិបាក​នឹង​ទទួលស្គាល់​ថា ព្រះអង្គ​ស្រឡាញ់​យើង ឬ​ជឿ​ថា យើង​មាន​តម្លៃ​ចំពោះ​ព្រះអង្គ។ តែ​ព្រះ​ទ្រង់​មិនបាន​ស្រឡាញ់​យើង ដោយសារ​យើង​សមនឹង​ទទួល​សេចក្តី​ស្រឡាញ់​នោះ​ទេ(ខ.៣-៤) តែ​ព្រះអង្គ​ស្រឡាញ់​យើង ដោយសារ​ព្រះអង្គ​ជា​សេចក្តី​ស្រឡាញ់(១យ៉ូហាន ៤:៨)។ សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​ប្រកបដោយ​ព្រះគុណ ហើយ​ព្រះអង្គ​បង្ហាញ​ជម្រៅ​នៃ​សេចក្តី​ស្រឡាញ់ តាមរយៈ​ការ​លះបង់​របស់​ព្រះយេស៊ូវ​ ដោយ​ព្រះអង្គ​ឲ្យ​យើង​មានជីវិត​រស់​ក្នុង​ព្រះអង្គ កាល​យើង​កំពុង​ស្លាប់​ក្នុង​អំពើបាប​របស់​យើង​នៅ​ឡើយ(អេភេសូរ ២:៥,៨)។ សេចក្តី​ស្រឡាញ់​របស់​ព្រះ​មិនដែល​ប្រែប្រួល គឺ​តែងតែ​ស្ថិតស្ថេរ​ជានិច្ច។ ព្រះអង្គ​ស្រឡាញ់​មនុស្ស​ដែល​មិនល្អ​ឥត​ខ្ចោះ…

Read article