នំម៉ាណាប្រចាំថ្ងៃ

You are here:
ព្រះគ្រីស្ទដែលគង់នៅក្នុងយើង

នៅ​ថ្ងៃ​នោះ អ្នករាល់គ្នា​នឹង​ដឹង​ថា ខ្ញុំ​នៅក្នុង​ព្រះវរបិតា​ខ្ញុំ អ្នករាល់គ្នា​ក៏​នៅក្នុង​ខ្ញុំ ហើយ​ខ្ញុំ​នៅក្នុង​អ្នករាល់គ្នា​ដែរ។ យ៉ូហាន ១៤:២០ លោក អេហ្វ ប៊ី មេ​យ័រ(F. B. Meyer ឆ្នាំ១៨៤៧-១៩២៩) ជា​គ្រូ​អធិប្បាយ​ជនជាតិ​អង់គ្លេស ដែល​បាន​ប្រើ​ស៊ុត​មួយ ដើម្បី​ពន្យល់ អំពី “ទេវសាស្ត្រ​ស៊ីជម្រៅ​អំពី​ការ​គង់នៅ​របស់​ព្រះគ្រីស្ទ​ក្នុងចិត្ត​គ្រីស្ទបរិស័ទ”។ គាត់​បាន​កត់សំគាល់​ថា ផ្នែក​ពណ៌លឿង​នៅក្នុង​ស៊ុត ជា “ជីវិត​ដ៏​តូច” ដែល​លូតលាស់​ជា​រៀងរាល់ថ្ងៃ រហូតដល់​កូនមាន់​ចេញ​រូបរាង្គ​នៅក្នុង​ស៊ុត។ យ៉ាងណាមិញ ព្រះយេស៊ូវ​គង់នៅ​ក្នុង​យើង តាមរយៈ​ព្រះវិញ្ញាណ​ព្រះអង្គ ដោយ​កែប្រែ​យើង ពី​ខាងក្នុង ឲ្យ​មានការ​លូតលាស់​ខាងវិញ្ញាណ ជា​រៀងរាល់ថ្ងៃ។ គាត់​ក៏បាន​ធ្វើការ​សុំ​អភ័យទោស​ជា​សាធារណៈ ចំពោះ​ការ​លើកឡើង​អំពី​សេចក្តី​ពិត​នៃ​ព្រះយេស៊ូវ​  ដោយ​ការប្រៀបធៀប​ដែល​មានការ​ខ្វះចន្លោះ​នេះ ដោយ​ដឹង​ថា ពាក្យពេចន៍​របស់​គាត់​មិន​អាច​ពិពណ៌នា​ឲ្យ​គ្រប់ជ្រុងជ្រោយ អំពី​ព្រះ​វត្ត​មាន​របស់​ព្រះយេស៊ូវ​ គង់នៅ​ក្នុងចិត្ត​អ្នកជឿ តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឡើយ។ តែ​គាត់​បាន​ជំរុញ​អ្នក​ស្តាប់​របស់​គាត់ ឲ្យ​ចែកចាយ​ដល់​អ្នកដទៃ អំពី​អត្ថន័យ​នៃ​ព្រះបន្ទូល​ព្រះយេស៊ូវ​ ដែល​បាន​ថា “នៅ​ថ្ងៃ​នោះ អ្នករាល់គ្នា​នឹង​ដឹង​ថា ខ្ញុំ​នៅក្នុង​ព្រះវរបិតា​ខ្ញុំ អ្នករាល់គ្នា​ក៏​នៅក្នុង​ខ្ញុំ ហើយ​ខ្ញុំ​នៅក្នុង​អ្នករាល់គ្នា​ដែរ”(យ៉ូហាន ១៤:២០)។ កាលនោះ ព្រះអង្គ​មាន​បន្ទូល​ដូចនេះ នៅពេល​យប់ ក្នុង​ពិធី​លៀង​ព្រះអម្ចាស់ ជាមួយ​ពួក​សាវ័ក…

Read article
ទំនុកចិត្តក្នុងពេលរង់ចាំ

នោះ​អញ​នឹង​ប្រោស​ឯង​រាល់គ្នា ហើយនឹង​ធ្វើ​សំរេច​ដល់​ឯង​រាល់គ្នា តាម​ពាក្យ​ល្អ​របស់​អញ។ យេរេមា ២៩:១០ កាល​កូនស្រី​ខ្ញុំ​បាន​ទទួល​សត្វ​ក្តាម​មួយ​គូរ​ជាអំណោយ សម្រាប់​ចិញ្ចឹម នាង​ក៏បាន​យក​ដីខ្សាច់​ដាក់​ចូលក្នុង​ទូកញ្ចក់ ដើម្បីឲ្យ​សត្វ​ក្តាម​អាច​ជីក​រន្ធ។ នាង​បាន​ដាក់​ទឹក អាហារ​ប្រូតេអ៊ីន និង​កំទេច​បន្លែ ឲ្យ​ពួក​វា​ស៊ី​កម្សាន្ត​សប្បាយ។ ពួក​វា​ហាក់ដូចជា​មានការ​សប្បាយចិត្ត ក្នុង​ការរស់នៅ​ក្នុង​ទូកញ្ចក់​នោះ ដូចនេះ យើង​មានការ​ភ្ញាក់ផ្អើល នៅពេល​ដែល​ថ្ងៃមួយ ពួក​វា​ក៏បាន​បាត់ខ្លួន។ យើង​ស្វែងរក​ពួក​វា​គ្រប់​ទីកន្លែង។ ទីបំផុត យើង​ក៏បាន​ដឹង​ថា ពួក​វា​ទំនងជា​កំពុងតែ​កប់​ខ្លួន​នៅក្នុង​ដីខ្សាច់ ប្រហែល​ពីរ​ខែ ក្នុង​ការ​សកសម្បក​ខាងក្រៅ​របស់​ពួក​វា។ យើង​បាន​រង់​ចាំ​ពីរ​ខែ ហើយ​មួយ​ខែ​ទៀត នៅតែ​មិនឃើញ​ពួក​វា​ចេញ​មក​ទៀត ដូចនេះ ខ្ញុំ​ចាប់ផ្តើម​បារម្ភ​ខ្លាច​ពួក​វា​ងាប់។ ពេល​យើង​រង់ចាំ​កាន់តែ​យូរ ខ្ញុំ​ក៏​កាន់តែ​មានចិត្ត​អន្ទះសា​។ ទីបំផុត សញ្ញា​នៃ​ជីវិត​ក៏បាន​លេចឡើង នៅពេល​ដែល​ពួក​វា​ចេញពី​ក្នុង​ដីខ្សាច់​មក។ ខ្ញុំ​ឆ្ងល់​ថា កាល​ពួក​អ៊ីស្រាអែល​ត្រូវ​​និរទេស ក្នុង​ចក្រភព​បាប៊ីឡូន តើ​ពួក​គេ​មានការ​សង្ស័យ​ថា បទ​ទំនាយ​ដែល​ព្រះ​ទ្រង់ប្រទាន​ពួក​គេ នឹង​បានសម្រេច​ឬទេ? តើ​ពួក​គេ​មានការ​សង្ស័យ​ថា ពួក​គេ​នឹង​រស់នៅ​ទីនោះ​ជា​រៀង​រហូត​ឬ? ព្រះ​ទ្រង់​ក៏បាន​មាន​បន្ទូល​តាមរយៈ​ហោរា​យេរេមា​ថា “អញ​នឹង​ប្រោស​ឯង​រាល់គ្នា ហើយនឹង​ធ្វើ​សំរេច​ដល់​ឯង​រាល់គ្នា តាម​ពាក្យ​ល្អ​របស់​អញ ដោយធ្វើ​ឲ្យ​ឯង​រាល់គ្នា​វិល​មក​ឯ​ទីនេះ​វិញ”(យេរេមា ២៩:១០)។ ជា​ការពិត​ណាស់ ៧០ឆ្នាំក្រោយ​មក ព្រះ​ទ្រង់​បណ្តាល​ចិត្ត​អធិរាជ​នៃ​ចក្រភព​ពើ​ស៊ី ឲ្យ​អនុញ្ញាត​ជនជាតិយូដា​វិលត្រឡប់​មក​ទីក្រុង​យេរូសាឡិម និង​ជួសជុល​ព្រះវិហារ​ឡើងវិញ(អែសរ៉ា ១:១-៤)។…

Read article
ធ្វើជាព្រះហស្ត និងព្រះបាទរបស់ព្រះ

ទ្រង់​សំរេច​សេចក្តី​សុចរិត ដល់​ពួក​កំព្រា និង​ពួក​មេម៉ាយ ក៏​ស្រឡាញ់​អ្នក​ប្រទេសក្រៅ ទាំង​ប្រទាន​ឲ្យ​មាន​អាហារ និង​សំលៀកបំពាក់​ផង។ ចោទិយកថា ១០:១៨ អស់​រយៈពេល​ជាង១ឆ្នាំ​ហើយ ដែលគេ​បាន​ដាក់ឈ្មោះ​ជា​ផ្លូវការ ឲ្យ​ទារក​ម្នាក់​ថា “បេ​ប៊ី ប៊យ”( Baby Boy)។ អ្នកយាម​ម្នាក់​បានឮ​សម្លេង​ក្មេង​តូច​យំ គាត់​ក៏​បាន​រក​ឃើញ​បេប៊ី ប៊យ ដែល​គេ​បោះបង់ចោល បន្ទាប់ពី​បាន​ចាប់កំណើត​បាន​ប៉ុន្មាន​ម៉ោង ដោយ​គេ​ដាក់​គាត់​នៅក្នុង​កាបូប ទុកចោល​ក្នុង​ចំណតរថយន្ត​របស់​មន្ទីរពេទ្យ។ បន្ទាប់ពី​គេ​បាន​ប្រទះឃើញ​គាត់ មិនយូរ​ប៉ុន្មាន អង្គការ​សេវាកម្ម​សង្គម​ក៏បាន​ស្វែងរក​មនុស្ស​ដែល​ចង់​យក​គាត់​ទៅ​ចិញ្ចឹម​ជា​រៀង​រហូត។ ប្តី​ប្រពន្ធ​មួយ​គូរ​បាន​ទទួល​ចិញ្ចឹម​គាត់ ហើយ​ដាក់ឈ្មោះ​ឲ្យ​គាត់​ថា ក្រេយសិន(Grayson មិនមែន​ជា​ឈ្មោះ​ពិត)។ ទីបំផុត ការ​ដាក់ពាក្យ​ទទួល​ចិញ្ចឹម​គាត់​ក៏បាន​ចប់​សព្វគ្រប់ ហើយ​ឈ្មោះ​ក្រេយសិន ក៏បាន​ក្លាយជា​ឈ្មោះ​ផ្លូវការ​របស់​គាត់។ សព្វថ្ងៃ​នេះ អ្នក​អាច​ជួប​ក្មេង​តូច​ដ៏​រីករាយ​ម្នាក់​នេះ ដែល​ចូលចិត្ត​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ។ អ្នក​នឹង​មិន​នឹកស្មាន​ថា គាត់​ជា​ក្មេង​ដែលគេ​បាន​បោះបង់ចោល​ក្នុង​កាបូប​នោះ​ទេ។ លោក​ម៉ូសេ​បាន​រៀបរាប់​អំពី​លក្ខណៈ​សម្បត្តិ​របស់​ព្រះ និង​ការអ្វី​ដែល​ព្រះ​ទ្រង់​បាន​ធ្វើ​សម្រាប់​រាស្រ្ត​អ៊ីស្រាអែល។ គាត់​ប្រាប់​ពួក​គេ​ថា “ព្រះយេហូវ៉ា​ទ្រង់​បាន​សព្វ​ព្រះហឫទ័យ​នឹង​ស្រឡាញ់​ដល់​ពួក​ឰយុកោ​ឯង ហើយ​ទ្រង់​បាន​រើស​ពូជ​គេ​តរៀងមក គឺ​ឯង​រាល់គ្នា ដែល​ទ្រង់​រាប់អាន​លើស​ជាង​អស់ទាំង​សាសន៍”(ចោទិយកថា ១០:១៥)។ សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​មាន​ភាព​ធំធេង​ណាស់។ “ទ្រង់​សំរេច​សេចក្តី​សុចរិត ដល់​ពួក​កំព្រា និង​ពួក​មេម៉ាយ ក៏​ស្រឡាញ់​អ្នក​ប្រទេសក្រៅ ទាំង​ប្រទាន​ឲ្យ​មាន​អាហារ និង​សំលៀកបំពាក់​ផង”(ខ.១៨)។ “ទ្រង់​ជា​ទំនុក​សរសើរ ហើយ​ជា​ព្រះ​នៃ​ឯង”(ខ.២១)។…

Read article
តើព្រះអង្គនៅតែស្រឡាញ់ខ្ញុំទេ?

តែ​ឯ​ព្រះ ទ្រង់​សំដែង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ដល់​យើង​រាល់គ្នា​ឲ្យ​ឃើញច្បាស់ ដោយ​ព្រះគ្រីស្ទ​បាន​សុគត​ជំនួស​យើង​រាល់គ្នា នោះ​គឺ​ក្នុង​កាលដែល​យើង​នៅ​មាន​បាប​នៅឡើយ​ផង។ រ៉ូម ៥:៨ ទីបំផុត​គ្រួសារ​មួយ​បាន​ទទួល​ចិញ្ចឹម​លីនលីន(Lyn-Lyn) ជា​ក្មេង​អាយុ១០ឆ្នាំ តែ​នាង​នៅ​មានការ​ភ័យខ្លាច។ នៅក្នុង​មណ្ឌលកុមារ​កំព្រា​ដែល​នាង​បាន​រស់នៅ​អស់​ជាច្រើន​ឆ្នាំ គេ​បាន​ដាក់ទោស​នាង សូម្បីតែ​នៅពេល​នាង​មាន​កំហុស​តូចបំផុត។ លីនលីន​ក៏​បាន​សួរ​ម្តាយចិញ្ចឹម​របស់​នាង ដែល​ជា​មិត្ត​ភក្តិ​របស់ខ្ញុំ​ថា “ម៉ាក់ តើ​ម៉ាក់​ស្រឡាញ់​កូន​ទេ?” ពេល​មិត្ត​ភក្តិ​ខ្ញុំ​ឆ្លើយ​ថា គាត់​ស្រឡាញ់​នាង នាង​ក៏បាន​សួរ​គាត់​ទៀត​ថា “ពេលណា​កូន​ធ្វើខុស តើ​ម៉ាក់​នៅតែ​ស្រឡាញ់​កូន​ទេ?” ពេល​ដែល​គ្រីស្ទបរិស័ទ​ខ្លះ​មាន​អារម្មណ៍​ថា ខ្លួន​បាន​ធ្វើខុស​ចំពោះ​ព្រះ ពួក​គេ​ក៏បាន​សួរ​ផង​ដែរ​ថា “តើ​ព្រះអង្គ​នៅតែ​ស្រឡាញ់​ទូលបង្គំ​ទេ?” យើង​ដឹង​ហើយ​ថា ដរាបណា​យើង​នៅ​រស់នៅ ក្នុង​ពិភពលោក​នេះ យើង​នឹង​នៅតែ​ធ្វើខុស និង​ប្រព្រឹត្ត​អំពើបាប​នៅពេល​ខ្លះ។ ហើយ​យើង​ក៏​ឆ្ងល់​ថា តើ​កំហុស​របស់ខ្ញុំ​មានផល​ប៉ះពាល់​មក​លើ​សេចក្តី​ស្រឡាញ់ ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​ខ្ញុំ​ឬទេ? បទ​គម្ពីរ​យ៉ូហាន ៣:១៦ បាន​ផ្តល់​ឲ្យ​នូវ​ធានា​អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ។ ព្រះអង្គ​បាន​ប្រទាន​ព្រះរាជបុត្រា ព្រះនាម​យេស៊ូវ ឲ្យ​មក​សុគត​ជំនួស​យើង ដើម្បី​កាលណា​យើង​ទទួល​ជឿ​ព្រះអង្គ យើង​នឹង​មានជីវិត​អស់​កល្ប​ជានិច្ច។ ប៉ុន្តែ ចុះបើ​សិន​ជា​យើង​បាន​ធ្វើខុស​ចំពោះ​ព្រះអង្គ បន្ទាប់ពី​យើង​បាន​ទទួល​ជឿ​ព្រះអង្គ​ហើយ​? ពេលនោះ យើង​ត្រូវ​ចាំ​ថា “ព្រះគ្រីស្ទ​បាន​សុគត​ជំនួស​យើង​រាល់គ្នា” ក្នុង​កាលដែល​យើង​នៅ​មាន​បាប​នៅឡើយ(រ៉ូម ៥:៨)។ បើ​ព្រះអង្គ​អាច​ស្រឡាញ់​យើង ពេល​យើង​ស្ថិត​ក្នុង​សណ្ឋាន​ដែល​អាក្រក់​បំផុត តើ​ហេតុអ្វី​យើង​នៅតែ​មានការ​សង្ស័យ​មក​លើ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ ក្នុងនាម​យើង​ជា​កូន​ព្រះអង្គ? ពេលណា​យើង​ធ្វើអំពើ​បាប…

Read article
ចំនួនអាយុរបស់មនុស្ស

ដ្បិត​នៅ​ព្រះនេត្រ​ទ្រង់ នោះ១ពាន់​ឆ្នាំ​រាប់​ដូចជា​ថ្ងៃម្សិល ដែល​កន្លង​ហួសទៅហើយ ក៏ដូចជា​យាម១ក្នុង​វេលា​យប់​ប៉ុណ្ណោះ។ ទំនុកដំកើង ៩០:៤ កាលពី​ឆ្នាំ១៩៩០ អ្នកស្រាវជ្រាវ​ជនជាតិ​បារាំង​បាន​ជួប​បញ្ហា​កុំព្យូទ័រ ដោយសារ​កំហុស​ទិន្នន័យ ក្នុង​ការពិនិត្យ​មើល​អាយុ​របស់​អ្នក​ស្រី​ជីន ខាល​មិន(Jeanne Calment)។ គាត់​មាន​អាយុ១១៥ឆ្នាំ ជា​អាយុ​ដែល​លើស​ការកំណត់​របស់​កម្ម​វិធី​កុំព្យូទ័រ ដែល​បាន​សន្មត​ថា គ្មាន​នរណា​អាច​រស់នៅ​បាន​យូរ​ដូចនេះ​ទេ! តាមពិត អ្នកស្រី​ជីន​បាន​រស់​នៅរហូត​ដល់អាយុ​១២២ឆ្នាំ​ឯណោះ។ អ្នកនិពន្ធ​បទ​គម្ពីរ​ទំនុកដំកើង​បាន​សរសេរ​ថា “កំណត់​អាយុ​នៃ​យើងខ្ញុំ គឺ​បាន​ត្រឹម៧០ឆ្នាំ​ទេ ឬ​បើ​មាន​កំឡាំង​ច្រើន នោះ​បាន​ដល់៨០ឆ្នាំ​ប៉ុណ្ណោះ”(ទំនុកដំកើង ៩០:១០)។ បទ​គម្ពីរ​នេះ​បាន​និយាយ​ក្នុង​ន័យធៀប​ថា ទោះ​យើង​រស់នៅ​ដល់អាយុ​ប៉ុន្មាន ឬ​រស់​នៅ​ដល់អាយុ​អ្នកស្រី​ជីន​ក៏​ដោយ ក៏​ជីវិត​យើង​នៅ​លើ​ផែនដី​នេះ​ពិតជា​មាន​ដែន​កំណត់។ ពេលវេលា​ដែល​យើង​មាន​ក្នុង​ជីវិត ស្ថិតនៅ​ក្នុង​ព្រះហស្ត​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់(ខ.៥)។ ទោះជាយ៉ាងណា​ក៏ដោយ ក្នុង​ជីវិត​ខាងវិញ្ញាណ ព្រះគម្ពីរ​បាន​រំឭក​យើង​អំពី “ពេលវេលា​របស់​ព្រះ” យ៉ាងដូច​នេះ​ថា “នៅ​ព្រះនេត្រ​ទ្រង់ នោះ១ពាន់​ឆ្នាំ​រាប់​ដូចជា​ថ្ងៃម្សិល ដែល​កន្លង​ហួសទៅហើយ ក៏ដូចជា​យាម១ក្នុង​វេលា​យប់​ប៉ុណ្ណោះ”(ខ.៤)។ ហើយ​ក្នុង​អង្គ​ព្រះយេស៊ូវ​គ្រីស្ទ ទ្រង់​បាន​ប្រទាន​អត្ថន័យ​ថ្មី សម្រាប់ “ចំនួន​អាយុ​របស់​មនុស្ស”។ គឺ​ដូច​មាន​សេចក្តី​ចែងថា “ឯ​អ្នកណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា នោះ​មានជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ហើយ”(យ៉ូហាន ៣:៣៦)។ ក្នុង​ពេល​បច្ចុប្បន្ន​នេះ ទោះ​យើង​មាន​បញ្ហា និង​ការ​ស្រក់​ទឹកភ្នែក​យ៉ាងណាក៏ដោយ ពេល​អនាគត​របស់​យើង​នឹង​ពេញដោយ​ព្រះពរ ហើយ​អាយុ​របស់​យើង​នឹង​មិន​មានកំណត់​ទៀត​ឡើយ ពេល​ដែល​យើង​បាន​ទៅ​នៅជា​មួយ​ព្រះអង្គ។ បាន​ជា​យើង​អាច​អរ​សប្បាយ និង​អធិស្ឋាន​តាម​គំរូ​អ្នកនិពន្ធ​បទ​គម្ពីរ​ទំនុកដំកើង​ថា…

Read article
ផ្នែករបស់អ្នក និងផ្នែករបស់ព្រះ

ចូរ​ឯង​ចេញពី​ស្រុក … ទៅ ​ឯ​ស្រុក​ដែល​អញ​នឹង​បង្ហាញ​ឯង​ចុះ​… អាប់រ៉ាម​ក៏​ចេញទៅ ដូចជា​ព្រះយេហូវ៉ា​បាន​បង្គាប់។ លោកុប្បត្ដិ ១២:១,៤ ពេល​ដែលគេ​ឲ្យ​មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់ ឈ្មោះ​ជេនីស(Janice) ទទួល​មុខ​នាទី​ជា​អ្នកគ្រប់គ្រង​ក្រុមការងារ​របស់​នាង បន្ទាប់ពី​នាង​ធ្វើការ​បាន​ពីរបី​ឆ្នាំ នាង​មាន​អារម្មណ៍​ថា​ការងារ​នោះ​ពិបាក​លើស​សមត្ថភាព​នាង។ នាង​ក៏បាន​អធិស្ឋាន​អំពី​រឿង​នេះ ដោយ​យល់ឃើញ​ថា ព្រះ​ទ្រង់​កំពុង​ជំរុញ​នាង​ឲ្យ​ទទួលយក​ការចាត់តាំង​នោះ តែ​នាង​នៅតែ​ខ្លាច​ថា នាង​មិន​អាច​ទទួលយក​ការទទួលខុសត្រូវ​នេះ​បាន។ នាង​ទូល​សួរ​ព្រះអង្គ​ថា “តើ​ទូលបង្គំ​អាច​ដឹកនាំ ដោយ​បទ​ពិសោធន៍​តិចតួច​យ៉ាងនេះ ដោយ​របៀបណា? ហេតុអ្វី​ព្រះអង្គ​ដាក់​ទូលបង្គំ​នៅ​ទីនេះ បើសិនជា​ទូលបង្គំ​មិន​អាច​ធ្វើការងារ​នេះ​បាន?” ក្រោយ​មក ជេនីស​ក៏​បាន​អាន​ព្រះបន្ទូល ដែល​ចែង​ថា ​ព្រះ​ទ្រង់​ត្រាស់​ហៅ​លោក​អ័ប្រាហាំ ក្នុង​បទ​គម្ពីរ​លោកុប្បត្តិ ជំពូក១២ ហើយ​កត់សំគាល់​ឃើញថា ផ្នែក​ដែល​លោក​អ័ប្រា​ហាំ​ត្រូវ​បំពេញ​នោះ​គឺ​ត្រូវ “ទៅ​ទឹកដី ដែល​ព្រះអង្គ​នឹង​បង្ហាញ​ដល់​គាត់ ហើយ​គាត់​ក៏បាន​ទៅតាម​ការ​ត្រាស់​ហៅ​របស់​ព្រះ”(ខ.១,៤)។ នេះ​ជា​ការសម្រេច​ចិត្ត​ដែល​គួរឲ្យ​ភ្ញាក់ផ្អើល ព្រោះ​នៅ​សម័យ​បុរាណ គ្មាន​នរណា​ដែល​ងាយ​នឹង​ផ្លាស់​ទី​រស់នៅ​ក្នុងទឹក​ដី​ផ្សេង​យ៉ាង​ងាយស្រួល​ដូចនេះ​ទេ។ តែ​ព្រះ​ទ្រង់​បាន​ប្រាប់​គាត់​ឲ្យ​ទុកចិត្ត​ព្រះអង្គ ដោយ​លះ​ចោល​អ្វីៗ​គ្រប់យ៉ាង ហើយ​ព្រះអង្គ​នឹង​បំពេញ​ផ្នែក​របស់​ព្រះអង្គ។ តើ​អត្តសញ្ញាណ​របស់​គាត់​នឹង​ទៅជា​យ៉ាងណា? ព្រះ​នឹង​បង្កើត​សាសន៍​ដ៏​ធំ​មួយ​ចេញពី​គាត់។ តើន​រណា​នឹង​ផ្គត់ផ្គង់​គាត់? ព្រះអង្គ​នឹង​ប្រទាន​ពរ​គាត់។ ហើយ​គាត់​នឹង​មាន​កេរ្តិ៍ឈ្មោះ​ដ៏​អស្ចារ្យ និង​បាន​ធ្វើជា​ព្រះពរ ដល់​មនុស្ស​ទាំងអស់​នៅ​លើ​ផែនដី។ គាត់​មាន​កំហុស​មួយ​ចំនួន​នៅ​តាមផ្លូវ តែ “ដោយសារ​សេចក្តី​ជំនឿ កាល​ព្រះ​បាន​ហៅ​លោក​អ័ប្រាហាំ នោះ​លោក​ក៏បាន​ស្តាប់​បង្គាប់ លោក​ចេញទៅ​ឯ​កន្លែង​ដែល​ត្រូវ​ទទួល​ជាម​រដក គឺ​ចេញទៅ​ឥតមាន​ដឹង​ជា​ទៅ​ឯណា​ទេ”(ហេព្រើរ…

Read article
ការអរព្រះគុណដោយអំណរ

កុំ​ឲ្យ​ខ្វល់ខ្វាយ​អ្វី​ឡើយ ចូរ​ទូល​ដល់​ព្រះ ឲ្យ​ជ្រាប​ពី​សេចក្តី​សំណូម​របស់​អ្នករាល់គ្នា​ក្នុង​គ្រប់ការ​ទាំងអស់ ដោយ​សេចក្តី​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ ទាំង​ពោល​ពាក្យ​អរព្រះគុណ​ផង។ ភីលីព ៤:៦ ក្នុង​ការសិក្សា​មួយ ដែល​បាន​ធ្វើឡើង​ដោយ​លោក​រ៉ូបឺ​ត អេម​មុន(Robert Emmons) គាត់​បាន​បែងចែក​អ្នក​ស្ម័គ្រចិត្ត​ជា​បី​ក្រុម ដែល​ក្រុម​នី​មួយៗ ត្រូវ​សរសេរ​ក្នុង​សៀវភៅកំណត់​ហេតុ​រៀងរាល់​សប្តាហ៍។ ក្រុម​មួយ​បាន​សរសេរ​អំពី​រឿង​ប្រាំ​យ៉ាង ដែល​ពួក​គេ​បាន​លើកយក​មក​អរព្រះគុណ​ព្រះ។ ក្រុម​មួយទៀត ក៏បាន​រៀបរាប់​ការ​លំបាក៥យ៉ាង ដែល​ពួក​គេ​ជួបប្រទះ​រាល់ថ្ងៃ។ ហើយ​ក្រុម​ផ្សេងទៀត ក៏បាន​លើកឡើង អំពី​ព្រឹត្តិ​ការណ៍៥យ៉ាង ដែល​មាន​ឥទ្ធិពល​តិចតួច​មក​លើ​ពួក​គេ។ លទ្ធផល​នៃ​ការសិក្សា​នេះ​បាន​បង្ហាញថា ក្រុម​ដែល​និយាយ​អំពី​ការ​ដឹងគុណ​ព្រះ មាន​អារម្មណ៍ល្អ​ជាង​ក្រុម​ផ្សេង អំពី​ជីវិត​របស់​ខ្លួន​ជា​សរុប មានគំនិត​វិជ្ជមាន​ជាង អំពី​ពេល​អនាគត ហើយក៏​បាន​លើកឡើង​តិច​ជាង អំពី​បញ្ហា​សុខភាព។ ការ​អរព្រះគុណ​ព្រះ​នាំមក​នូវ​ការ​ផ្លាស់​ប្តូរ ក្នុង​ការ​គិត​របស់​យើង អំពី​ជីវិត ហើយ​ថែមទាំង​អាច​ធ្វើឲ្យ​យើង មាន​អំណរ​កាន់តែ​ច្រើនឡើង។ ព្រះគម្ពីរ​បាន​ចែង​អំពី​អត្ថ​ប្រយោជន៍​នៃ​ការ​អរព្រះគុណ​ព្រះ តាំងពី​យូរ​មក​ហើយ ព្រោះ​ការ​អរព្រះគុណ​ព្រះ​ជួយ​រំឭក​យើង អំពី​លក្ខណៈ​សម្បត្តិ​របស់​ព្រះអង្គ។ កណ្ឌ​គម្ពីរ​ទំនុកដំកើង​បាន​អំពាវនាវ ម្តង​ហើយ​ម្តង​ទៀត ដល់​រាស្រ្ត​ព្រះ ឲ្យ​ថ្វាយ​ការ​អរព្រះគុណ​ដល់​ព្រះ “ពីព្រោះ​ព្រះយេហូវ៉ា​ទ្រង់​ល្អ សេចក្តី​សប្បុរស​នៃ​ទ្រង់​ស្ថិតស្ថេរ​នៅជា​និច្ច ហើយ​សេចក្តី​ស្មោះត្រង់​របស់​ទ្រង់ ក៏​នៅ​អស់ទាំង​ដំណ​មនុស្ស​តទៅ”(ទំនុកដំកើង ១០០:៥) ហើយ​ឲ្យ​ពួក​គេ​អរព្រះគុណ​ព្រះអង្គ សម្រាប់​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិតស្ថេរ និង​ការ​ដ៏​អស្ចារ្យ​ដែល​ព្រះអង្គ​បាន​ធ្វើ(១០៧:៨,១៥,២១,៣១)។ នៅ​ចុង​សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ផ្ញើ​ទៅ​ពួក​ជំនុំ នៅ​ទីក្រុង​ភីលីព…

Read article
អំណាចនៃព្រះបន្ទូលធ្វើឲ្យជីវិតផ្លាស់ប្រែ

ពីព្រោះ ឯ​ព្រះបន្ទូល​នៃ​ព្រះ​រស់នៅ ហើយ​ពូកែ​ផង។ ហេព្រើរ ៤:១២ លោក​ស្ទីហ្វិ​ន(Stephen) ទើបតែ​ក្លាយជា​តារា​កំប្លែង ហើយក៏​ជា​អ្នក​ដែល​ធ្លាប់​ឈប់​ជឿ​ព្រះ។ គាត់​បាន​ចម្រើន​វ័យ​ធំឡើង​ក្នុង​គ្រួសារ​គ្រីស្ទបរិស័ទ​មួយ តែ​គាត់​មានការ​សង្ស័យ​ជាច្រើន​ក្នុង​ជំនឿ​គាត់ បន្ទាប់ពី​ឪពុក​គាត់ និង​បងប្អូន​ប្រុស​ពីរ​នាក់​បាន​បាត់បង់ជីវិត នៅក្នុង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ។ ពេល​គាត់ទើប​តែ​ឈាន​ចូល​វ័យ២០ឆ្នាំ គាត់​ក៏បាន​បាត់បង់​ជំនឿ។ តែ​គាត់​មាន​សេចក្តី​ជំនឿ​ឡើងវិញ នៅពេល​យប់​ថ្ងៃមួយ នៅ​តាម​ដង​វិថី​នៃ​ទីក្រុង​ឈឺ​កា​ហ្គោ ក្នុង​អាកាសធាតុ​ដ៏​ត្រជាក់។ មនុស្ស​ម្នាក់​ដែល​គាត់​មិនដែល​ស្គាល់ បាន​ឲ្យ​ព្រះគម្ពីរ​សញ្ញាថ្មី​ខ្នាត​តូច​មួយ​ក្បាល។ គាត់​បាន​បើក​មើល​ព្រះគម្ពីរ​នោះ ចំ​បទ​គម្ពីរ​ម៉ាថាយ ៦:២៧-៣៤ ដែល​និយាយ​មកកាន់​អស់អ្នក​ដែល​កំពុង​មានចិត្ត​ថប់បារម្ភ។ ពេល​ដែល​គាត់​បាន​អាន​ខគម្ពីរ​នោះ ព្រះបន្ទូល​ព្រះ​បាន​បញ្ឆេះ​ចិត្ត​គាត់។ គាត់​ក៏បាន​រំឭក​ថា កាលនោះ ចិត្ត​គាត់​ក៏បាន​ភ្លឺស្វាង​ឡើង។ គាត់​ឈរ​នៅ​ជ្រុង​ផ្លូវ ក្នុង​អាកាសធាតុ​ដ៏​រងា អាន​ព្រះបន្ទូល​របស់​ព្រះយេស៊ូវ​  ហើយ​ជីវិត​គាត់​ក៏បាន​ផ្លាស់​ប្រែ​ចាប់តាំងពី​ពេលនោះ​មក។ នេះ​ជា​អំណាច​នៃ​ព្រះគម្ពីរ។ ព្រះគម្ពីរ​ប៊ីប​មាន​លក្ខណៈ​ខុសពី​គម្ពីរ​ផ្សេងទៀត ព្រោះ​ជា​ព្រះបន្ទូល​ដ៏​រស់។ យើង​មិនគ្រាន់​តែ​អាន​ព្រះបន្ទូល​ប៉ុណ្ណោះទេ តែ​ព្រះបន្ទូល​ក៏​ពិនិត្យមើល​ចិត្ត និង​គំនិត​របស់​យើង​ផង​ដែរ។ “ឯ​ព្រះបន្ទូល​នៃ​ព្រះ​រស់នៅ ហើយ​ពូកែ​ផង ក៏​មុត​ជាង​ដាវ​ណា​មានមុខ២ ទាំង​ធ្លុះ​ចូល​ទៅ ទាល់តែ​កាត់​ព្រលឹង និង​វិញ្ញាណ ហើយ​សន្លាក់ និង​ខួរឆ្អឹង​ដាច់​ពីគ្នា ទាំង​ពិចារណា​អស់ទាំង​គំនិត ដែល​ចិត្តគិត ហើយដែល​សំរេច​ដែរ”(ហេព្រើរ ៤:១២)។ ព្រះគម្ពីរ​បាន​បង្ហាញ​ឲ្យ​យើង​ស្គាល់​អំណាច​ដែល​ខ្លាំង​បំផុត នៅ​លើ​ភពផែន​ដី ជា​អំណាច​កែប្រែ…

Read article
អត់សង្កត់ចិត្ត ដោយពឹងអាងកម្លាំងមកពីព្រះ

ដ្បិត​ព្រះ​ចេស្ដា​នៃ​ព្រះ បាន​ផ្តល់​ឲ្យ​យើង​រាល់គ្នា​មាន​គ្រប់​របស់​ទាំងអស់ ខាង​ឯ​ជីវិត និង​សេចក្តី​គោរព​ប្រតិបត្តិ​ដល់​ព្រះ។ ២ពេត្រុស ១:៣ កាលពី​ឆ្នាំ១៩៧២ មានការ​សិក្សា​មួយ ដែលគេ​ដាក់​ចំណងជើង​ឲ្យ​ថា “ការ​ធ្វើ​តេស្ដ​នំ​ម៉ាស​ម៉ា​ឡូ ដែលគេ​បាន​ធ្វើឡើង​ដើម្បី​វាស់​ស្ទង់​សមត្ថភាព​របស់​កុមារ នៅក្នុង​ការ​ទប់ចិត្ត​ខ្លួនឯង ដែល​ចង់​ធ្វើអ្វី​មួយ។ គេ​បាន​យក​នំ​ម៉ាស​ម៉ា​ឡូ​ឲ្យ​ក្មេងៗ​ម្នាក់​១​ដុំ សម្រាប់​ញាំ​កម្សាន្ត តែ​គេ​ប្រាប់​ក្មេងៗ​ទាំង​នោះ​ថា បើ​ពួក​គេ​អាច​ទប់ចិត្ត​ឲ្យបាន១០នាទី មិន​ឲ្យ​ញាំ​នំ​នោះ គេ​នឹង​ឲ្យ​នំ​មួយដុំ​ទៀត។ ប្រហែល​១​ភាគ៣ នៃ​ចំនួន​ក្មេងៗ​ទាំង​អស់​នោះ អាច​ទប់ចិត្ត​មិន​ឲ្យ​ញាំ​នំ​នោះ ដើម្បី​ទទួល​បាន​នំ​បន្ថែម​ទៀត(១ភាគ៣​ទៀត​បាន​ញាំ​នំ​ទីមួយ​នោះ បន្ទាប់​ពី​អត់ទ្រាំ​បានតែ​៣០​វិនាទី​ប៉ុណ្ណោះ!)។ យើង​ប្រហែល​ពិបាក​គ្រប់គ្រង​ចិត្ត​ខ្លួនឯង ពេល​ដែលគេ​ឲ្យ​របស់​អ្វីមួយ​ដែល​យើង​ប្រាថ្នា​ចង់បាន ទោះ​យើង​បានដឹង​ហើយ​ថា យើង​នឹង​ទទួល​បាន​ច្រើនជាង​នេះ នៅ​ពេល​អនាគត បើ​យើង​អត់ធ្មត់​រង់ចាំ។ តែ​សាវ័ក​ពេត្រុស​បាន​ជំរុញ​យើង​ឲ្យ​បន្ថែម​ពីលើ​ជំនឿ​របស់​យើង នូវ​គុណធម៌​សំ​ខាន់ៗ​ជា​ច្រើន ដែល​រាប់បញ្ចូល​ការគ្រប់គ្រង​អារម្មណ៍​ខ្លួនឯង​ផង​ដែរ(២ពេត្រុស ១:៥-៦)។ សាវ័ក​ពេត្រុស​ក៏បាន​លើកទឹកចិត្ត​អ្នកអាន​របស់​គាត់ ព្រមទាំង​យើង​ផង​ដែរ ឲ្យ​បន្ត​ចម្រើនឡើង ខាង​ឯ​សេចក្តី​ឧស្សាហ៍ សេចក្តី​ទៀងត្រង់ ដំ​រិះ​ឲ្យ​ចេះ​អត់សង្កត់ សេចក្តី​ខ្ជាប់ខ្ជួន សេចក្តី​គោរព​ប្រតិបត្តិ សេចក្តី​រាប់អាន​គ្នា និង​សេចក្តី​ស្រឡាញ់ ដែល​ជា​ភស្តុតាង​បង្ហាញថា​យើង​មាន​ជំនឿ(ខ.៥-៨)។ គុណធម៌​ទាំងនេះ​មិនបាន​នាំឲ្យ​យើង​ចូល​នគរ​ព្រះ​នោះ​ទេ តែ​បាន​បង្ហាញ​ដល់​ខ្លួន​យើង និង​អ្នកដទៃ​ថា យើង​ចាំបាច់​ត្រូវ​មានការ​គ្រប់គ្រង​ខ្លួនឯង ឬ​ចេះ​អត់សង្កត់​ចិត្ត​ខ្លួនឯង ដោយ​ពឹង​អាង​ប្រាជ្ញា និង​កម្លាំង​មក​ពី​ព្រះ។ ហើយដែល​សំខាន់​បំផុត​នោះ ព្រះអង្គ​បាន​ប្រទាន​យើង​នូវ​អ្វី​ៗ​ដែល​យើង​ត្រូវការ ដើម្បី​រស់នៅ​ដោយ​ការគោរព​ប្រតិបត្តិ​ព្រះអង្គ…

Read article
ព្រះអង្គថែរក្សាសត្វចាបនៅលើអាកាស

កុំ​ឲ្យ​ខ្វល់ខ្វាយ​នឹង​ជីវិត​ដែល​នឹង​បរិភោគ​អ្វី ឬ​នឹង​រូបកាយ ដែល​នឹង​ស្លៀកពាក់​អ្វី​នោះ​ឡើយ។ ម៉ាថាយ ៦:២៥ ថ្ងៃ​កំពុងតែ​រះ​ឡើង ក្នុង​រដូវ​ក្តៅ ហើយ​អ្នកជិតខាង​របស់ខ្ញុំ បាន​មើល​មក​ខ្ញុំ ក្នុង​ទីធ្លា​មុខ​ផ្ទះ ដោយ​ទឹកមុខ​ញញឹម ហើយក៏​បាន​និយាយ​ខ្សឹប​ៗ​ហៅ​ខ្ញុំ ឲ្យ​មក​មើល​អ្វីមួយ នៅផ្ទះ​គាត់។ ដោយ​ការ​ងើយ​ឆ្ងល់ ខ្ញុំ​ក៏បាន​សួរ​គាត់​ខ្សឹប​ៗ​ថា “មានរឿង​អី?” នាង​ក៏បាន​ចង្អុល​ទៅ​កណ្ដឹង​ខ្យល់ នៅ​លើ​រៀន​ហាល​មុខ​ផ្ទះ​របស់​នាង ដែល​មាន​សំបុកចាប​តូច​ល្អិត នៅ​ពីលើ។ នាង​ខ្សឹប​ប្រាប់​ខ្ញុំ​ថា “សំបុក​នោះ​ជា​សំបុក​របស់​សត្វ​ចាប​ហាំ​មីង​បឺត។ តើ​ឃើញ​កូន​វា​ទេ?” ពួក​វា​ពីរ​ក្បាល មាន​ចំពុះ​តូច​ល្អិត​ដូច​ម្ជុល ស្ទើរតែ​មើល​មិនឃើញ ខណៈ​ពេល​ដែល​ពួក​វា​ងើយ​ទៅលើ។ “​ពួក​វា​កំពុង​រង់ចាំ​មេ​វា​”។ យើង​ឈរ​នៅ​ទីនោះ ដោយចិត្ត​ស្ងើច។ ខ្ញុំ​ក៏បាន​ដក​ទូរស័ព្ទ​ចេញ​មក​ថតរូប​ពួក​វា។ អ្នក​ជិតខាង​ខ្ញុំ​ក៏បាន​ប្រាប់​ខ្ញុំ​កុំ​ឲ្យ​ចូល​ជិត​ពេក ប្រយ័ត្ន​ផ្អើល​មេ​វា។ ដូចនេះ សត្វ​ចាប​មួយ​សំបុក​នេះ​ក៏បាន​ក្លាយជា​សត្វ​ចិញ្ចឹម ក្នុង​ផ្ទះ​នេះ។ ប៉ុន្តែ ពួក​វា​នៅ​មិនបាន​យូរ​ទេ។ មួយ​សប្តាហ៍​ក្រោយមក សត្វ​ចាប​ទាំង​មេ​ទាំង​កូន​មិនដឹង​ទៅណា​បាត់​អស់ យ៉ាង​ស្ងាត់ស្ងៀម ដូច​កាល​ពួក​វា​មក​រស់នៅ​ទីនោះ​ដែរ។ ប៉ុន្តែ តើ​បាន​នរណា​មើលថែ​ពួក​វា? ព្រះគម្ពីរ​បាន​ផ្តល់​ឲ្យ​យើង​នូវ​ចម្លើយ សម្រាប់​សំណួរ​នេះ ដែល​អ្នកជឿ​ព្រះ​ជាទូទៅ​ធ្លាប់​បានដឹង។ ព្រះយេស៊ូវ​ មាន​បន្ទូល​ថា “កុំ​ឲ្យ​ខ្វល់ខ្វាយ​នឹង​ជីវិត​ដែល​នឹង​បរិភោគ​អ្វី ឬ​នឹង​រូបកាយ ដែល​នឹង​ស្លៀកពាក់​អ្វី​នោះ​ឡើយ​”(ម៉ាថាយ ៦:២៥)។ នេះ​ជា​សេចក្តី​បង្គាប់​ដ៏​សាមញ្ញ…

Read article