នំម៉ាណាប្រចាំថ្ងៃ

You are here:
ការប្រមើលឃើញពេលអនាគតរបស់អ្នកជិតខាង

បើ​បង​ឬប្អូន​ដែល​នៅ​ជិត​ឯង ធ្លាក់ខ្លួន​ទៅជា​ក្រ មាន​កំឡាំង​ដៃ​ខ្សោយ នោះ​ត្រូវឲ្យ​ឯង​ទប់ទល់​ផង ហើយ​ឲ្យ​នៅជា​មួយ​នឹង​ឯង​ដូចជា​អ្នក​ប្រទេសក្រៅ ឬជា​អ្នក​ស្នាក់​ដែរ។ លេវី​វិន័យ ២៥:៣៥ ក្នុង​ក្រុង​តូច​មួយ ឈ្មោះ នេ​អូ​ដេ​សា រដ្ឋ​ខេន​សាស់ សិស្សសាលា​អនុវិទ្យាល័យ និង​វិទ្យាល័យ៣០០នាក់ បាន​ដើរ​ជាជួរ​ចូល​សាល​ប្រជុំ​។ ពួក​គេ​បាន​អង្គុយ​ចុះ ដោយ​ការ​ភ្ញាក់ផ្អើល ពេល​ដែល​បានដឹង​ថា ប្តី​ប្រពន្ធ​មួយ​គូរ ដែល​មាន​ទំនាក់ទំនង​ជាមួយ​ក្រុង​របស់​ពួក​គេ បានសម្រេច​ចិត្ត​បង់ថ្លៃ​រៀន​នៅ​មហាវិទ្យាល័យ សម្រាប់​សិស្ស​ម្នាក់​ៗ នៅ​ក្រុង​នេ​អូ​ដេ​សា ក្នុង​រយៈពេល​២៥​ឆ្នាំ​ខាង​មុខ។ សិស្ស​ទាំងឡាយ​មាន​អារម្មណ៍​ភ្ញាក់ផ្អើល ដោយ​ក្តី​អំណរ​ជា​ពន់ពេក ហើយ​ខ្លះ​ក៏​ស្រក់​ទឹកភ្នែក​ផង។ ក្រុង​នេ​អូ​ដេ​សាបាន​ជួប​បញ្ហា​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ បាន​ជា​ក្រុម​គ្រួសារ​ជាច្រើន មានការ​ព្រួយបារម្ភ អំពី​លទ្ធភាព​បង់ប្រាក់​ឲ្យ​កូន​រៀន​នៅ​មហាវិទ្យាល័យ។ អំណោយ​នេះ​នាំឲ្យមាន​ការ​ផ្លាស់​ប្តូរ​សម្រាប់​មនុស្ស​មួយ​ជំនាន់ នៅ​ទីនោះ ហើយ​ម្ចាស់​ជំនួយ​នោះ សង្ឃឹម​ថា ជំនួយ​សប្បុរសធម៌​នេះ​នឹង​បាន​ជួយ​ក្រុម​គ្រួសារ​ជាច្រើន ក្នុង​ពេល​បច្ចុប្បន្ន ហើយក៏​លើកទឹកចិត្ត​អ្នកដទៃ​ឲ្យ​ផ្លាស់មក​រស់នៅ​ក្នុង​ក្រុង​នេ​អូ​ដេ​សា​ផង​ដែរ។ ពួក​គេ​មាន​ចក្ខុវិស័យ​ចង់​ឃើញ​ទង្វើ​សប្បុរស​នេះ​ក្លាយជា​កត្តា​ជំរុញ​ឲ្យ​មាន​ការងារ​ថ្មី​ៗ ភាព​នឹងនរ និង​ពេល​អនាគត​ដែល​ខុសប្លែក​ពីមុន សម្រាប់​ក្រុង​នេះ។ ព្រះ​ទ្រង់​សព្វព្រះទ័យ​ឲ្យ​រាស្រ្ត​ទ្រង់ មានចិត្ត​សប្បុរស ដោយ​មិនគ្រាន់​តែ​បំពេញ​តម្រូវការ​របស់​ពួក​គេ​ប៉ុណ្ណោះ​ឡើយ តែ​ក៏​សព្វព្រះទ័យ​ឲ្យ​ពួក​គេ​ជួយ​អ្នកជិតខាង​ដែល​កំពុង​ជួប​ការ​លំបាក មាន​អនាគត​ដែល​ល្អ​ប្រសើរ​ឡើង​ផង​ដែរ។ គឺ​ដូចដែល​ព្រះអង្គ​បាន​បង្គាប់​យ៉ាង​ច្បាស់​ថា “បើ​បង​ឬ​ប្អូន​ដែល​នៅ​ជិត​ឯង ធ្លាក់ខ្លួន​ទៅជា​ក្រ មាន​កំឡាំង​ដៃ​ខ្សោយ នោះ​ត្រូវឲ្យ​ឯង​ទប់ទល់​ផង”(លេវី​វិន័យ ២៥:៣៥)។ សេចក្តី​សប្បុរស​គឺ​មិនគ្រាន់​តែ​បំពេញ​តម្រូវការ​ជា​មូលដ្ឋាន​ប៉ុណ្ណោះទេ តែ​ក៏​គិត​អំពី​ការរស់នៅ​របស់​ពួក​គេ…

Read article
ការសោកសង្រេង និងការអរព្រះគុណព្រះ

ព្រះយេហូវ៉ា​ទ្រង់​បាន​ប្រទាន​មក ហើយ​ទ្រង់​ក៏បាន​ដក​យក​ទៅវិញ សូមឲ្យ​ព្រះនាម​ព្រះយេហូវ៉ា​បាន​ព្រះពរ​ចុះ។ យ៉ូប ១:២១ ក្រោយពេល​ដែល​ម្តាយ​ខ្ញុំ​លាចាក​លោក ដោយសារ​ជំងឺមហារីក មិត្តភក្ដិ​របស់​គាត់​ម្នាក់​ដែល​ជា​អ្នកជំងឺ​មហារីក បាន​ដើរមក​រក​ខ្ញុំ។ គាត់​ក៏បាន​និយាយប្រាប់​ខ្ញុំ​ទាំង​ខ្សឹកខ្សួល​ថា “ម្តាយ​របស់​ក្មួយ​មាន​ចិត្ត​សប្បុរស ចំពោះ​មីង​ណាស់។ មីង​សោក​ស្តាយ​ណាស់ ដែល​គាត់​បាន​លាកចាក​លោក​…តែ​អ្នក​ដែល​គួរ​ស្លាប់​មិន​មែន​គាត់​ទេ​”។ ខ្ញុំ​ក៏បាន​ប្រាប់​គាត់​ថា “ម្តាយ​ខ្ញុំ​ស្រឡាញ់​មីង។ ពួក​ខ្ញុំ​បាន​អធិស្ឋាន​សូម​ព្រះអង្គ​អនុញ្ញាត​ឲ្យ​មីង​រស់​បាន​យូរ ហើយ​បាន​ឃើញ​កូន​ៗ​របស់​មីង ចម្រើន​វ័យ​ធំឡើង​”។ ខ្ញុំ​កាន់ដៃ​គាត់ ហើយ​យំ​ជាមួយ​គាត់ ដោយ​ទូល​សូម​ព្រះអង្គ​ជួយ​គាត់ ឲ្យ​មាន​សន្តិភាព​ក្នុងចិត្ត ក្នុង​ពេល​សោកសង្រេង​នេះ។ ខ្ញុំ​ក៏បាន​អរព្រះគុណ​ព្រះអង្គ ដែល​បាន​ឲ្យ​ជំងឺ​គាត់​មាន​ភាព​ធូរស្បើយ​ឡើងវិញ បាន​ជា​គាត់​អាច​បន្ត​បង្ហាញ​សេចក្តី​ស្រឡាញ់​ដល់​ស្វាមី និង​កូនប្រុស​ទាំងពីរ​ដែល​កំពុង​ចម្រើន​វ័យ​ធំឡើង។ ព្រះគម្ពីរ​បាន​បង្ហាញ​អំពី​ភាព​ចម្រុះគ្នា​នៃ​ការ​សោកសង្រេង​របស់​លោក​យ៉ូប នៅពេល​ដែល​គាត់​បាត់​បង់​អ្វីៗ​គ្រប់​យ៉ាង រាប់បញ្ចូល​ទាំង​កូនៗ​គាត់​ផង​ដែរ។ លោក​យ៉ូប​បាន​កាន់ទុក្ខ ហើយ​ក្រាប​ថ្វាយបង្គំ​ព្រះ(យ៉ូប ១:២០)។ ដោយចិត្ត​ដែល​ប្រេះ​បែក តែ​មាន​សង្ឃឹម គាត់​ក៏បាន​ចុះចូល​ចំពោះ​ព្រះ និង​បង្ហាញ​ចេញ​នូវ​ការ​ដឹងគុណ ដោយ​ប្រកាស​ថា “ព្រះយេហូវ៉ា​ទ្រង់​បាន​ប្រទាន​មក ហើយ​ទ្រង់​ក៏បាន​ដក​យក​ទៅវិញ សូមឲ្យ​ព្រះនាម​ព្រះយេហូវ៉ា​បាន​ព្រះពរ​ចុះ”(ខ.២១)។ ក្នុងអំឡុងពេល​ដែល​គាត់​មានការ​តស៊ូ​កាន់តែ​ខ្លាំង ក្នុង​ការ​សោកសង្រេង ហើយ​ព្រះ​កំពុង​ស្អាង​ជីវិត​គាត់​ឡើងវិញ គាត់​បាន​ទទួលស្គាល់ ហើយ​ថែមទាំង​អរ​សប្បាយ ក្នុង​អំណាច​ដែល​ព្រះ​ទ្រង់​មាន មក​លើ​ស្ថានភាព​ល្អ និង​ស្ថានភាព​អាក្រក់។ ព្រះ​ទ្រង់​ជ្រាប​ថា យើង​ឆ្លងកាត់ និង​ជម្នះ​ទុក្ខ​លំបាក​ក្នុង​អារម្មណ៍ តាមរបៀប​ជាច្រើន។ ព្រះអង្គ​អញ្ជើញ​យើង…

Read article
ចិត្តដែលមានការសម្រាកពិតប្រាកដ

ឱព្រះអង្គ​អើយ ទ្រង់​ជា​ព្រះ​នៃ​ទូលបង្គំ ទូលបង្គំ​នឹង​ស្វែងរក​ទ្រង់​អស់ពី​ចិត្ត ព្រលឹង​ទូលបង្គំ​ស្រេក​រក​ទ្រង់។ ទំនុកដំកើង ៦៣:១ សត្វ​ឆ្កែ​មួយ​ក្បាល​ឈ្មោះ​បុ​បប៊ី(Bobby) បាន​វង្វេង​ចេញពី​ម្ចាស់​វា ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​ធ្វើដំណើរ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​ជាមួយ​វា ក្នុង​តំបន់​មួយ ស្ថិត​នៅ​ចម្ងាយ ៣ពាន់​គី​ឡ៉ូ​ម៉ែត្រ​ពី​ផ្ទះ​របស់​ពួក​គេ។ ក្រុម​គ្រួសារ​មួយ​នេះ​បាន​ព្យាយាម​ស្វែងរក​សត្វ​ចិញ្ចឹម​ជាទីស្រឡាញ់​របស់​ខ្លួន គ្រប់​ទី​កន្លែង តែ​ត្រូវ​ត្រឡប់ទៅ​ផ្ទះ​វិញ ដោយ​គ្មាន​វា​ទៅជាមួយ។ ៦ខែក្រោយ​មក ពេល​ដែល​រដូវរងា​ជិតដល់​ទី​បញ្ចប់ រឿង​ដែល​គួរឲ្យ​ភ្ញាក់ផ្អើល​បាន​កើតមានឡើង នៅពេល​ដែល​ឆ្កែ​មួយ​ក្បាល​នេះ បាន​បង្ហាញខ្លួន​នៅ​មាត់​ទ្វារផ្ទះ​របស់​ពួក​គេ នៅ​ទីក្រុង​ស៊ី​វើតុ​ន រដ្ឋ​អូ​រី​ហ្គិន។ វា​បាន​ធ្វើដំណើរ​ដ៏​វែងឆ្ងាយ និង​គ្រោះថ្នាក់ កាត់តាម​ទន្លេ វាលខ្សាច់ តំបន់​ភ្នំ​ដែល​គ្រប​ដណ្តប់​ដោយ​ព្រឹល​ទឹកកក ដោយ​រក​ឃើញ​ផ្លូវ​ទៅផ្ទះ ទៅ​រក​មនុស្សជា​ទីស្រឡាញ់​របស់​វា។ ការ​ធ្វើដំណើរ​ដ៏​អស្ចារ្យ​របស់​សត្វ​ឆ្កែ​បុបប៊ី បាន​បណ្តាល​ចិត្ត​មនុស្សជា​ច្រើន ឲ្យ​និពន្ធ​សៀវភៅរឿង និង​ផលិត​ខ្សែភាពយន្ត ហើយ​គេ​ថែម​ទាំង​គូររូប​វា​នៅ​លើ​ជញ្ជាំង ក្នុង​ទីក្រុង​របស់​វា​ផង​ដែរ។ ការ​ប្តូរផ្តាច់​របស់​វា បាន​នាំឲ្យ​យើង​មានចិត្ត​ស្ញប់ស្ញែង​ណាស់។ តែ​ព្រះ​ទ្រង់​បាន​ដាក់​ការស្រេកឃ្លាន​ដែល​ជ្រាលជ្រៅ​ជាង​នេះ​ទៀត ក្នុងចិត្ត​យើង។ លោក​អូហ្គូស្ទីន ដែល​ជា​ទេវវិទូ​នៅ​សម័យ​បុរាណ បាន​ពិពណ៌នា​យ៉ាងដូច​នេះ​ថា “ព្រះអង្គ​បាន​បង្កើត​យើងខ្ញុំ​មក សម្រាប់​ព្រះអង្គ​ទ្រង់ ហើយ​ចិត្ត​យើងខ្ញុំ​មិន​អាច​សម្រាក​ឡើយ ទាល់តែ​យើងខ្ញុំ​បាន​សម្រាក​ក្នុង​ព្រះអង្គ​”។ ស្តេច​ដាវីឌ​ក៏បាន​បង្ហាញ​ចេញ​នូវ​ចិត្ត​ដែល​ស្រេកឃ្លាន​នេះ ខណៈ​ពេល​ដែល​ទ្រង់​កំពុង​លាក់ខ្លួន ពី​មនុស្ស​ដែល​តាម​សម្លាប់​ទ្រង់ ក្នុង​វាល​រហោស្ថាន នៃ​ស្រុក​យូដា ដោយ​ទ្រង់​អធិស្ឋាន​ថា “ឱ​ព្រះអង្គ​អើយ ទ្រង់​ជា​ព្រះ​នៃ​ទូលបង្គំ…

Read article
ធ្វើតេស្តដោយឆ្លុះកញ្ចក់មើល

តែ​អ្នកណា​ដែល​ពិនិត្យមើល​ក្នុង​ក្រឹត្យវិន័យ​ដ៏​គ្រប់លក្ខណ៍ គឺជា​ក្រឹត្យវិន័យ​ខាង​ឯ​សេរីភាព ហើយក៏​ជាប់ចិត្ត​ចំពោះ​… អ្នកនោះ​នឹង​មាន​ពរ​ក្នុង​គ្រប់​ទាំង​ការដែល​ខ្លួន​ធ្វើ​ទាំងប៉ុន្មាន។ យ៉ាកុប ១:២៥ អ្នកជំនាញ​ផ្នែក​ចិត្ត​សាស្ត្រ​បាន​ធ្វើតេស្ត អំពី​ការ​ស្គាល់​ខ្លួនឯង ដោយ​សួរ​ក្មេង​ៗ​ថា “តើន​រណា​នៅក្នុង​កញ្ចក់?” តាមធម្មតា ក្មេង​ដែល​មាន​អាយុ​ក្រោម១៨ខែ មិន​ស្គាល់​រូប​ខ្លួនឯង នៅក្នុង​កញ្ចក់ឆ្លុះ​មុខ​នោះ​ឡើយ។ តែ​ពេល​ដែល​ក្មេងៗ​លូតលាស់​កាន់តែ​ធំ ពួក​គេ​កំពុងតែ​មើលរូប​ខ្លួនឯង នៅក្នុង​កញ្ចក់ឆ្លុះ​មុខ។ ការ​ស្គាល់​ខ្លួនឯង ជា​កំណត់សំគាល់​ដ៏​សំខាន់ នៃ​ការលូតលាស់ និង​មាន​ភាព​ពេញវ័យ​ដ៏​ល្អ។ ការ​នេះ​ក៏​សំខាន់​ចំពោះ​ការលូតលាស់​របស់​អ្នកជឿ​ព្រះយេស៊ូវ​  ផង​ដែរ។ សាវ័ក​យ៉ាកុប​បាន​លើកឡើង អំពី​ការ​ឆ្លុះកញ្ចក់​មើល​មុខ​ខ្លួនឯង​ផង​ដែរ។ កញ្ចក់ គឺជា “ព្រះបន្ទូល​នៃ​សេចក្តី​ពិត​” មក​ពី​ព្រះ(យ៉ាកុប ១:១៨)។ ពេលណា​យើង​អាន​ព្រះគម្ពីរ តើ​យើង​មើលឃើញ​អ្វី? ពេល​យើង​អាន​ខគម្ពីរ​ដែល​និយាយ​អំពី​សេចក្តី​ស្រឡាញ់ និង​ការ​បន្ទាបខ្លួន តើ​យើង​មើលឃើញ​ខ្លួន​យើង​មាន​សេចក្តី​ស្រឡាញ់ និង​ការ​បន្ទាបខ្លួន​ឬទេ? ពេល​យើង​អាន​ព្រះរាជ​បញ្ជា​របស់​ព្រះ តើ​យើង​ឃើញថា ខ្លួន​យើង​បាន​ប្រព្រឹត្ត​តាម​ព្រះរាជ​បញ្ជា​របស់​ព្រះអង្គ​ហើយ​ឬនៅ? ពេល​យើង​ពិនិត្យ​មើល​ចិត្ត​ខ្លួនឯង ហើយ​ពិនិត្យមើល​ការប្រព្រឹត្ត​របស់​យើង ព្រះគម្ពីរ​អាច​ជួយ​យើង​ឲ្យដឹង​ថា ការប្រព្រឹត្ត​របស់​យើង​មាន​ភាព​សមស្រប​តាមបំណង​ព្រះទ័យ ដែល​ព្រះ​ទ្រង់​មាន​សម្រាប់​យើង​ឬទេ ពុំ​នោះ​ទេ តើ​យើង​ត្រូវ​ស្វែងរក​ការ​ប្រែចិត្ត និង​ការ​ផ្លាស់​ប្រែ​ដែរ​ឬទេ។ កណ្ឌ​គម្ពីរ​យ៉ាកុប​បាន​ដាស់តឿន​យើង​ថា “ចូរ​ឲ្យ​អ្នករាល់គ្នា​ប្រព្រឹត្ត​តាម​ព្រះបន្ទូល​ទៅ កុំ​ឲ្យ​គ្រាន់តែ​ស្តាប់​ប៉ុណ្ណោះ ហើយ​បញ្ឆោត​ខ្លួន​វិញ​​”(ខ.២២) ដោយ​ភ្លេច​ព្រះបន្ទូល​ដែល​យើង​បាន​អាន​នោះ​ឡើយ។ ព្រះគម្ពីរ​បាន​ផ្តល់​ឲ្យ​យើង​នូវ​ក្បួន​សម្រាប់​រស់នៅ ដោយ​ប្រាជ្ញា ស្របតាម​ផែនការ​ព្រះ។…

Read article
ព្រះគុណដ៏សុភាពរបស់ព្រះ

ព្រមទាំង​មានចិត្ត​សុភាព ហើយ​ស្លូតបូត​គ្រប់ជំពូក​ទាំង​អត់ធ្មត់ ហើយ​ទ្រាំទ្រ​គ្នា​ទៅវិញទៅមក ដោយ​ស្រឡាញ់។ អេភេសូរ ៤:២ កវី​កំណាព្យ​ឈ្មោះ អ៊ែម​ម្លី ឌីកឃិនសិន(Emily Dickinson) បាន​សរសេរ​ថា “ចូរ​យើង​និយាយប្រាប់​សេចក្តី​ពិត​គ្រប់យ៉ាង តែ​និយាយ ដោយចិត្ត​សុភាព​”។ គាត់​លើកឡើង​ថា មូលហេតុ​ដែល​គាត់​សរសេរ​ដូចនេះ គឺ​ដោយសារ​សេចក្តី​ពិត និង​សិរីល្អ​របស់​ព្រះ “មាន​ពន្លឺ​ភ្លឺ​ខ្លាំង​ណាស់​” បាន​ជា​មនុស្ស​មិន​អាច​យល់ ឬទទួល​ទាំងអស់ ក្នុង​ពេល​តែមួយ​បាន​ឡើយ ដូចនេះ យកល្អ យើង​ត្រូវ​ទទួល ហើយ​ចែកចាយ​ព្រះគុណ និង​សេចក្តី​ពិត​របស់​ព្រះ ដោយចិត្ត​សុភាព។ ព្រោះ “មនុស្ស​ត្រូវ​ទទួល​សេចក្តី​ពិត បន្តិច​ម្តងៗ ពុំ​នោះ​ទេ ពួក​គេ​នឹង​ខ្វាក់ភ្នែក​មិនខាន​”។ រឿង​នេះ​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​បង្រៀន​របស់​សាវ័ក​ប៉ុល ក្នុង​បទ​គម្ពីរ​អេភេសូរ ជំពូក៤ ដែល​បាន​ជំរុញ​អ្នកជឿ​ទាំងឡាយ ឲ្យ​មាន “ចិត្តសុភាព ហើយ​ស្លូតបូត​គ្រប់ជំពូក​ទាំង​អត់ធ្មត់ ហើយ​ទ្រាំទ្រ​គ្នា​ទៅវិញទៅមក ដោយ​ស្រឡាញ់​”(ខ.២)។ គាត់​បាន​ពន្យល់​ថា របៀប​ដែល​ព្រះគ្រីស្ទ​បាន​ធ្វើ​សម្រាប់​យើង ដោយ​ព្រះគុណ​ទ្រង់ គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​ភាព​សំឡូត និង​ការ​ទ្រាំទ្រ ដែល​យើង​មាន​ចំពោះ​គ្នា​ទៅវិញទៅមក។ នៅក្នុង​ការ​ប្រសូត​របស់​ព្រះអង្គ(ខ.៩-១០) ព្រះអង្គ​បាន​បង្ហាញ​ព្រះអង្គ​ទ្រង់ តាមរបៀប​ដ៏​ស្ងាត់ស្ងៀម និង​សុភាព ដើម្បីឲ្យ​មនុស្ស​ទទួល​ជឿ​ព្រះអង្គ។ ហើយ​ព្រះអង្គ​នៅតែ​បន្ត​បង្ហាញ​ព្រះអង្គ​ទ្រង់…

Read article
មើលទៅផលផ្លែ

អ្នករាល់គ្នា​នឹង​ស្គាល់​គេ​បាន ដោយសារ​ផល​គេ​បង្កើត។ ម៉ាថាយ ៧:១៦ នៅ​សហរដ្ឋអាមេរិក កម្មវិធី “ប្រាប់​ការពិត​” ជា​កម្មវិធី​ទូរទស្សន៍​មួយ ដែល​ក្នុង​នោះ គេ​តម្រូវឲ្យ​អ្នកមាន​ឈ្មោះ​ល្បី៤នាក់ សួរ​សំណួរ​ទៅកាន់​មនុស្ស​បី​នាក់ ដែល​សុទ្ធ​តែ​បាន​អះអាង​ថា ខ្លួន​ជា​បុគ្គល​តែ​មួយ។ ជា​ការពិត​ណាស់ ក្នុងចំណោម​អ្នក​ទាំង៣នោះ មាន​ពីរ​នាក់​ជា​មនុស្ស​ក្លែងខ្លួន តែ​អ្នក​ទាំងបួន​ត្រូវ​មើល​ឲ្យដឹង​ថា នរណា​ជា​មនុស្ស​ពិត។ ក្នុង​វគ្គ​មួយ​នោះ អ្នក​ទាំងបួន​បាន​ព្យាយាម​ទាយ​ថា នរណា​ជា​លោក “ចន​នី ម៉ាក(Johnny Marks)” ដែល​ជា​អ្នកនិពន្ធ​ទំនុកច្រៀង​របស់​បទ “សត្វ​ក្តាន់​ច្រមុះ​ក្រហម ឈ្មោះ​រូ​ដូ​ហ្វ​”។ ពួក​គេ​មានការ​ពិបាក​យ៉ាង​ខ្លាំង​នៅក្នុង​ការ​មើល​ឲ្យ​ដឹង​ថា នរណា​ជា​នរណា សូម្បីតែ​នៅពេល​ពួក​គេ​បាន​សួរ​សំ​ណួរ​ល្អ​ៗ​ហើយក៏​ដោយ។ អ្នក​ក្លែងខ្លួន​ទាំងនោះ បាន​បន្លំ​ការពិត​ឲ្យ​គេ​យល់​ច្រឡំ​ថា ខ្លួន​ជា​លោក​ចន​នី ម៉ាក តែ​ក្នុង​គោលបំណង​ដើម្បី​បង្កើត​ការកម្សាន្ត​សប្បាយ ក្នុង​កម្មវិធី​ទូរទស្សន៍​ប៉ុណ្ណោះ។ ទោះជាយ៉ាងណា​ក៏ដោយ ការ​មើល​ឲ្យដឹង​ថា “នរណា​ជា​គ្រូ​ខុសឆ្គង​” គឺ​មាន​ភាព​ខុសប្លែក​យ៉ាង​ខ្លាំង​ពី​កម្មវិធី​ទូរទស្សន៍​នេះ។ វា​ក៏អាច​មានការ​ពិបាក​ដូចគ្នា តែ​សំខាន់​ជាង​កម្មវិធី​ទូរទស្សន៍​នោះ។ ជា​ញឹកញាប់ “សត្វ​ឆ្កែចចក​ដ៏​សាហាវ​” ច្រើនតែ​ចូល​មក​រក​យើង “ដោយ​ពាក់​រោមចៀម​”បន្លំ​ខ្លួន ហើយ​ព្រះយេស៊ូវ​ក៏​បាន​ដាស់តឿន​យើង​ឲ្យ​មានការ​ប្រុងប្រយ័ត្ន(ម៉ាថាយ ៧:១៥)។ ការ​មាន​ភ្នែក​ល្អ គឺជា​វិធី​ល្អ​បំផុត​ដើម្បីឲ្យ​យើង​ស្គាល់​គ្រូ​ខុសឆ្គង​ទាំងនោះ ព្រោះ​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា “អ្នករាល់គ្នា​នឹង​ស្គាល់​គេ​បាន គឺ​ដោយសារ​ផល​គេ​បង្កើត​”(ខ.១៦-២០)។ ព្រះគម្ពីរ​បាន​ផ្តល់​ជំនួយ ឲ្យ​យើង​អាច​មើលឃើញ​ផល​ផ្លៃ​ល្អ…

Read article
ងាកទៅរក ពេលមានការឈឺចាប់

ទោះ​បើ​យ៉ាងនោះ គង់តែ​ព្រះយេហូវ៉ា​ទ្រង់​រង់ចាំ​ឱកាស នឹង​ផ្តល់​ព្រះគុណ​ដល់​ឯង​រាល់គ្នា​ដែរ។ អេសាយ ៣០:១៨ នៅ​វិទ្យាល័យ​ដែល​ជែក(Jack)ទៅរៀន នរណា​ក៏​កោតសរសើរ​អាកប្ប​កិរិយា​របស់​គាត់ ដែល​មាន​ភាព​រោះរាយ និង​មាន​ជំនាញ​ជិះ​ក្តារ​ស្គី​យ៉ាង​ប៉ិនប្រសប់។ គាត់​ជិះ​ក្តារ​ស្គី​ចុះ​ទួល​រួច​ឡើង​វិញ ធ្វើ​ឲ្យ​ខ្លួន​គាត់​ផ្លោង​​ឡើង​ខ្ពស់​ផុត​ពី​ដី ដោយ​ចិត្ត​សប្បាយ​រីករាយ​បំផុត ដោយ​ដៃ​ម្ខាង​កាន់​ក្តារ​ស្គី ហើយ​ម្ខាង​ទៀត​ទប់ខ្លួន​ឲ្យ​នឹង។ ជែក​បាន​សម្រេច​ចិត្ត​ដើរ​តាម​ព្រះយេស៊ូវ បន្ទាប់ពី​គាត់​បាន​ចាប់ផ្តើម​ទៅ​ចូលរួម​កម្មវិធី​ថ្វាយបង្គំ​ព្រះ ក្នុង​ព្រះវិហារ​មួយ ក្នុង​តំបន់​ដែល​គាត់​រស់នៅ។ ទំ​រាំ​តែ​គាត់​បាន​ទទួល​ជឿ​ព្រះយេស៊ូវ​​ គាត់​បាន​អត់ទ្រាំ​នឹង​ទុក្ខ​លំបាក​ក្នុង​គ្រួសារ​យ៉ាង​ខ្លាំង ហើយ​បាន​ប្រើ​ថ្នាំញៀន ដើម្បី​បំបាត់​ការ​ឈឺ​ចាប់។ ក្នុង​អំឡុង​ពេល​បន្ទាប់ពី​គាត់​បាន​ប្រែចិត្ត​ជឿ​ព្រះ អ្វីៗ​ហាក់​ដូចជា​មានដំណើរ​ការ​ល្អ។ ប៉ុន្តែ ប៉ុន្មាន​ឆ្នាំក្រោយ​មក គាត់​ក៏បាន​ចាប់ផ្តើម​ប្រើ​ថ្នាំញៀន​ឡើង​វិញ។ ដោយ​គ្មាន​អន្តរាគមន៍ និង​ការ​ព្យាបាល​ត្រឹមត្រូវ ទី​បំផុត​គាត់​ក៏បាន​ស្លាប់​ដោយសារ​ការប្រើ​ថ្នាំញៀន​លើស​កំរិត។ ពេល​ដែល​យើង​ជួប​ការ​លំបាក យើង​ងាយ​នឹង​វិលត្រឡប់​ទៅ​រក​អ្វី​ដែល​យើង​ធ្លាប់ធ្វើ​កាលពីមុន។ ពេល​ដែល​ពួក​អ៊ីស្រាអែល​មានការ​ថប់បារម្ភ អំពី​ការវាយប្រហារ​របស់​ចក្រភព​អាសស៊ើរ ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ ពួក​គេ​ក៏បាន​លូន​វា​ទៅ​សុំ​ជំនួយ​ពី​ជនជាតិ​អេស៊ីព្ទ ដែល​ជា​អតីត​មេ​ទាសករ ដែល​ធ្លាប់​ជិះជាន់​ពួក​គេ​(អេសាយ ៣០:១-៥)។ ព្រះ​ទ្រង់​បាន​បើក​សម្ដែង​ឲ្យ​ពួក​គេ​ដឹង​ជាមុន​ថា ទង្វើ​នេះ​នឹង​នាំឲ្យ​អន្តរាយ​មិនខាន តែ​ព្រះអង្គ​នៅ​បន្ត​យក​ព្រះទ័យ​ទុកដាក់​ចំពោះ​ពួក​គេ ទោះ​ពួក​គេ​បាន​ធ្វើការ​សម្រេចចិត្ត​ខុស​ក៏ដោយ។ ហោរា​អេសាយ​បាន​បង្ហាញ​ព្រះទ័យ​របស់​ព្រះអង្គ ដោយ​ប្រកាស​ទៅកាន់​ពួក​គេ​ថា “ទោះ​បើ​យ៉ាងនោះ គង់តែ​ព្រះយេហូវ៉ា​ទ្រង់​រង់ចាំ​ឱកាស នឹង​ផ្តល់​ព្រះគុណ​ដល់​ឯង​រាល់គ្នា​ដែរ ហើយ​ទោះ​បើ​យ៉ាងនោះ​ក៏ដោយ គង់តែ​ទ្រង់​នឹង​ចាំ​ឯង​លើក​ដំកើង​ទ្រង់​ឡើង ដើម្បីឲ្យ​ទ្រង់​មាន​សេចក្តី​អាណិត​មេត្តា​ដល់​ឯង”(ខ.១៨)។ នេះ​ជា​ព្រះទ័យ​ដែល​ព្រះ​ទ្រង់​មាន​សម្រាប់​យើង ទោះ​យើង​បានសម្រេច​ចិត្ត​ងាក​ចេញពី​ព្រះអង្គ ទៅ​រក​ជំនួយ​ផ្សេង ដើម្បី​បំបាត់​ការឈឺចាប់​របស់​យើង​ក៏ដោយ។…

Read article
ក្លិនក្រអូបដែលធ្វើឲ្យនឹកចាំ

ដ្បិត​យើងខ្ញុំ​ជា​ក្លិនក្រអូប​នៃ​ព្រះគ្រីស្ទ​ដល់​ព្រះ។ ២កូរិនថូស ២:១៥ ខ្ញុំ​មិនមែន​ជា​អ្នកចូលចិត្ត​ញាំ​កាហ្វេ តែ​ពេលណា​ខ្ញុំ​បាន​ហិតក្លិន​គ្រាប់​កាហ្វេ​តែ​បន្តិច ខ្ញុំ​ក៏​មាន​អារម្មណ៍​ថា​ធូរស្បើយ​ក្នុងចិត្ត ហើយ​ទន្ទឹម​នឹង​នោះ ខ្ញុំ​ក៏បាន​នឹកឃើញ​អនុស្សាវរីយ​ដ៏​ក្រៀមក្រំ​ផង​ដែរ។ កាល​កូនស្រី​វ័យ​ជំទង់​របស់ខ្ញុំ ឈ្មោះ​មែ​លី​សា(Melissa) កំពុង​រៀបចំ​បន្ទប់គេង​របស់​នាង តាម​ចំណង​ចំណូលចិត្ត​ នាង​បាន​យក​ចានគោម​មួយ​មក ដាក់គ្រាប់​កាហ្វេ​ចូល​ពេញ ដើម្បី​បង្ហើរ​ក្លិន​ឈ្ងុយ​របស់​វា​ក្នុង​បន្ទប់គេង​របស់​នាង។ ជីវិត​របស់​មែ​លី​សា​នៅ​លើ​ផែនដី បាន​បញ្ចប់​ជិត២ទសវត្សរ៍​ហើយ ដោយសារ​គ្រោះថ្នាក់​រថយន្ត ពេល​នាង​មាន​អាយុ១៧ឆ្នាំ តែ​យើង​នៅតែ​រក្សាទុក​ចានគោម​ដាក់​កាហ្វេ​នោះ នៅក្នុង​ផ្ទះ​យើង។ ក្លិន​របស់​វា​បាន​បន្ត​ធ្វើឲ្យ​យើង​នឹក​ចាំ អំពី​ពេល​ដែល​មែ​លី​សា​កំពុង​រស់នៅ​ជាមួយ​យើង។ ព្រះគម្ពីរ​បាន​ចែងថា ក្លិន​នាំឲ្យមាន​ការ​នឹក​ចាំ​។ កណ្ឌ​គម្ពីរ​បទចម្រៀង​សាឡូម៉ូន​បាន​ចែង​អំពី​ក្លិន ដែល​ជា​និមិត្តរូប​នៃ​សេចក្តី​ស្រឡាញ់ រវាង​បុរស និង​ស្ត្រី​មួយ​គូរ(មើល ១:៣ ៤:១១,១៦)។ ក្នុង​កណ្ឌ​គម្ពីរ​ហូសេ ការ​អត់ទោស​របស់​ព្រះ សម្រាប់​ប្រជាជាតិ​អ៊ីស្រាអែល គឺ​ប្រៀប​បាន​នឹង ក្លិន​នៅ​ព្រៃ​ល្បា​ណូន(ហូសេ ១៤:៦)។ ហើយ​ការដែល​នាង​ម៉ារា​បាន​ចាក់​ប្រេង​ក្រអូប ពីលើ​ព្រះបាទ​ព្រះយេស៊ូវ​​ បាន​នាំឲ្យមាន​ក្លិនក្រអូប​សាយ​ភាព​ពេញផ្ទះ​របស់​នាង និង​បងប្អូន​នាង(យ៉ូហាន ១២:៣) ជា​ការ​ឆ្លុះ​បញ្ចាំង​ជាមុន អំពី​ការ​សុគត​របស់​ព្រះយេស៊ូវ​​(មើល ខ.៧)។ សេចក្តី​បង្រៀន​ក្នុង​ព្រះគម្ពីរ អំពី​ក្លិន​ក៏​អាច​ជួយ​ក្រើន​រំឭក​យើង ឲ្យ​មានការ​ប្រុងប្រយ័ត្ន នៅក្នុង​ការ​រស់​នៅ ធ្វើជា​ទីបន្ទាល់​នៃ​សេចក្តី​ជំនឿ ដល់​មនុស្ស​នៅ​ជុំវិញ​ខ្លួន​យើង។ គឺ​ដូចដែល​សាវ័ក​ប៉ុល​បាន​បកស្រាយ​ថា “ដ្បិត​យើងខ្ញុំ​ជា​ក្លិនក្រអូប​នៃ​ព្រះគ្រីស្ទ​ដល់​ព្រះ នៅក្នុង​ពួក​មនុស្ស​ដែល​កំពុងតែ​បាន​សង្គ្រោះ ហើយ​ក្នុង​ពួក​អ្នក​ដែល​កំពុងតែ​វិនាស​ទៅ​ដែរ​”(២កូរិនថូស…

Read article
អ្វីដែលចេញពីចិត្តមក

ដ្បិត​គឺ​ពី​ក្នុងចិត្ត​នោះ​ឯង​ដែល​ចេញ​អស់ទាំង​គំនិតអាក្រក់ គឺ​ការ​កាប់​សំឡាប់​គេ ផិត​គ្នា សហាយស្មន់ លួច​ប្លន់ ធ្វើ​បន្ទាល់​ក្លែងក្លាយ ហើយនិង​ជេរប្រមាថ។ ម៉ាថាយ ១៥:១៩ បេសកកម្ម​សង្គ្រោះ​សត្វ​មួយ ត្រូវ​គេ​ដាក់​រហ័ស​នាម​ឲ្យ​ថា “ប្រតិបត្តិ​ការ​ទូក​លោក​ណូអេ” ដែល​ស្តាប់​មើលទៅ ដូចជា​រឿង​ដ៏​រីករាយ​សម្រាប់​អ្នក​ដែល​ស្រឡាញ់​សត្វ ប៉ុន្តែ វា​ជា​សុបិន្ដ​អាក្រក់​មួយ សម្រាប់​សមាគមន៍​ណា​សូ ដើម្បី​បង្ការ​អំពើព្រៃផ្សៃ​មក​លើ​សត្វ។ បន្ទាប់ពី​បាន​ទទួល​បណ្តឹង​អំពី​សម្លេង​រំខាន និង​ក្លិនស្អុយ​ចេញពីផ្ទះ​មួយ​ខ្នង នៅ​លើ​កោះ​ឡង​អាយ​ឡិន បុគ្គលិក​របស់​សមាគមន៍​នេះ ក៏បាន​ចូលក្នុង​ផ្ទះ​នោះ ហើយក៏​បាន​រក​ឃើញ​សត្វ​៤០០ក្បាល ដែល​បេសកកម្ម​សង្គ្រោះ​សត្វ​នោះ​បាន​បង្ខាំង​ទុក ក្នុង​ស្ថានភាព​ដ៏​កខ្វក់ ហើយក៏​បាន​រំដោះ​សត្វ​ទាំងអស់ ចេញពីផ្ទះ​នោះ។ យើង​ប្រហែល​មិន​កំពុងតែ​បង្ខាំង​ទុក​សត្វ​ចិញ្ចឹម​រាប់​រយ​ក្បាល ក្នុង​កន្លែង​ដ៏​កខ្វក់​នោះ​ទេ តែ​ព្រះយេស៊ូវ​​មាន​បន្ទូល​ថា យើង​ប្រហែលជា​កំពុងតែ​មានគំនិត​ដែល​មាន​បាប និង​អាក្រក់​ក្នុងចិត្ត​យើង ដែល​ចាំបាច់​ត្រូវ​ដកចេញ។ កាល​ព្រះយេស៊ូវ​​កំពុង​បង្រៀន​ពួក​សិស្ស​ព្រះអង្គ​ថា មានការអ្វី​ដែល​ធ្វើឲ្យ​មនុស្ស​ស្អាត និង​មិន​ស្អាត ព្រះអង្គ​ក៏បាន​មាន​បន្ទូល​ថា មនុស្ស​មាន​ភាព​ស្មោកគ្រោក មិនមែន​ដោយសារ​ដៃ​គគ្រិច ឬ “របស់​អ្វី​ដែល​ចូល​ទៅ​ក្នុង​មាត់”នោះ​ទេ តែ​ដោយសារ​ចិត្ត​ស្មោកគ្រោក​ទៅវិញ​ទេ(ម៉ាថាយ ១៥:១៧-១៩)។ ក្លិនស្អុយ​ក្នុងចិត្ត​យើង​នឹង​ជ្រាប​ចេញ​មក​ខាងក្រៅ ជាមិនខាន។ បន្ទាប់មក ព្រះយេស៊ូវ​​ក៏​ប្រទាន​ឧទាហរណ៍ អំពី​គំនិត និង​ទង្វើ​អាក្រក់ ដែល​ចេញ “ពីចិត្ត”(ខ.១៩)។ គ្មាន​ការ​ធ្វើពិធី ឬ​សកម្មភាព​សាសនា​ណា ដែល​អាច​លាង​សម្អាត​ភាព​កខ្វក់​នោះ​បានទេ។…

Read article
ជំនួយរបស់ព្រះ សម្រាប់ពេលអនាគតរបស់យើង

ឱ​សូម​ចំអែត​យើងខ្ញុំ ដោយ​សេចក្តី​សប្បុរស​នៃ​ទ្រង់ នៅពេល​ព្រឹក ដើម្បីឲ្យ​យើងខ្ញុំ​បាន​រីករាយ​ឡើង ហើយ​មាន​សេចក្តី​អំណរ​រហូតដល់​អស់១ជីវិត។ ទំនុកដំកើង ៩០:១៤ តាម​ការស្រាវជ្រាវ​របស់​អ្នកស្រី មែក ជេយ(Meg Jay) ដែល​ជា​អ្នកឯកទេស​ខាង​ផ្លូវចិត្ត បាន​ឲ្យដឹង​ថា គំនិត​របស់​យើង​ច្រើនតែ​គិត អំពី​ពេល​អនាគត​របស់​ខ្លួនឯង ស្រដៀងនឹង​របៀប​ដែល​យើង​គិត​អំពី​មនុស្ស​ដែល​យើង​មិន​ស្គាល់។ តើ​ហេតុអ្វី? គឺ​ប្រហែល​បណ្តាល​មក​ពី “យើង​ខ្វះ​ការ​អាណិត”។ យើង​ប្រហែល​មិន​ងាយ​អាណិត និង​យកចិត្ត​ទុកដាក់ ចំពោះ​មនុស្ស​ដែល​យើង​មិន​ស្គាល់ ឬ​សូម្បី​តែ​ខ្លួនឯង នៅពេលអនាគត។ ដូចនេះ ក្នុង​ការងារ​របស់​អ្នក​ស្រី​ជេយ គាត់​បាន​ព្យាយាម​ជួយ​យុវជន ឲ្យ​ស្រមៃ​អំពី​ខ្លួនឯង នៅ​ពេល​អនាគត ហើយ​យកចិត្ត​ទុកដាក់​ចំពោះខ្លួន​ឯង ដោយ​ការអនុវត្ត​ជា​ជំ​ហានៗ។ ការ​នេះ​ក៏​រាប់បញ្ចូល​ការអនុវត្ត​តាម​ផែនការ ដើម្បីឲ្យ​ខ្លួនឯង​ក្លាយជា​មនុស្ស​ប្រភេទ​ណាមួយ ដោយ​រៀបចំ​ផ្លូវ​ឲ្យ​ខ្លួនឯង​សម្រេច​ក្តី​ស្រមៃ ហើយ​បន្ត​មានការ​ចម្រើនឡើង។ បទ​គម្ពីរ​ទំនុកដំកើង​ជំពូក៩០ បាន​បង្រៀន​យើង​ឲ្យ​គិត​អំពី​ខ្លួនឯង មិនមែន​តែ​ក្នុង​ពេល​បច្ចុប្បន្ន តែ​ពេល​អនាគត​ផង​ដែរ ដើម្បី​សូមឲ្យ​ព្រះ​ទ្រង់​ជួយ​យើង​ចេះ​កំណត់​រាប់​ថ្ងៃ​អាយុ​ខ្លួន​ឯង ដើម្បីឲ្យ​យើង​មានចិត្ត​ខ្មីឃ្មាត ឲ្យបាន​សតិបញ្ញា(ខ.១២)។ ការ​នឹក​ចាំ​ថា ពេលវេលា​ដែល​យើង​មាននៅ​លើ​ផែនដី​នេះ មានកំណត់ អាច​រំឭក​យើង​ថា យើង​ចាំបាច់​ត្រូវ​ពឹងផ្អែក​លើ​ព្រះ ដោយ​មិន​អាច​ខ្វះ​បាន។ យើង​ត្រូវការ​ជំនួយ​ព្រះអង្គ ដើម្បីឲ្យ​យើង​ចេះ​ស្វែងរក​ការ​ស្កប់ចិត្ត និង​ក្តី​អំណរ មិនមែន​តែ​ក្នុង​ពេល​បច្ចុប្បន្ន តែ “អស់​មួយ​ជីវិត” (ខ.១៤)។…

Read article