នំម៉ាណាប្រចាំថ្ងៃ

You are here:
ទំនុកភ្លេងដែលល្បីល្បាញបំផុត

ទ្រង់​នឹង​សោយរាជ្យ​នៅ​អស់​កល្ប​ជានិច្ច​រៀងរាប​តទៅ។ វិវរណៈ ១១:១៥ លោក​ហ៊ែនឌែល(Handel) បាន​ចំណាយពេល​២៤ថ្ងៃ ដើម្បី​និពន្ធ​ទំនុកភ្លេង​មួយ សម្រាប់​ប្រគំ​ជា​ក្រុម មាន​ចំណងជើង​ថា ព្រះ​មែ​ស៊ី ។ នេះ​ជា​រឿង​ដែល​គួរឲ្យ​ភ្ញាក់ផ្អើល ក្នុង​វិស័យ​តន្ត្រី។ ទំនុកភ្លេង​នេះ​ប្រហែលជា​ទំនុកភ្លេង​ដែល​ល្បីល្បាញ​បំផុត ក្នុង​ពិភពលោក ដែលគេ​បាន​យក​មក​ប្រគំ​រាប់ពាន់​ដង នៅ​ទូទាំង​ពិភពលោក ជា​រៀងរាល់​ឆ្នាំ។ ទំនុកភ្លេង​ដ៏​អស្ចារ្យ​នេះ​បាន​ឈាន​ដល់​កំរិត​កំពូល បន្ទាប់ពី​គេ​ចាប់ផ្តើម​ប្រគំ “បទ​ខ្លី​ហា​លេ​លូ​យ៉ា” ដែល​ជាផ្នែក​សំខាន់​បំផុត​របស់​វា បាន​ជិត​ពីរ​ម៉ោង។ ខណៈ​ពេល​ដែល​អ្នក​ផ្លុំ​ត្រែ និង​អ្នក​វាយស្គរធំ​ចាប់ផ្តើម​ប្រគុំ​បទ​ខ្លី​នោះ ក្រុម​ចម្រៀង​ក៏បាន​ច្រៀង​ព្រមគ្នា ដោយ​សម្លេង​ជាច្រើន​ស្រទាប់ នូវ​ពាក្យពេចន៍​ដែល​មាន​ចែង​ក្នុង​បទ​គម្ពីរ​វិវរណៈ ១១:១៥ ថា ៖ “ទ្រង់​នឹង​សោយរាជ្យ​នៅ​អស់​កល្ប​ជានិច្ច​រៀងរាប​តទៅ”(វិវរណៈ ១១:១៥)។ នេះ​ជា​ការ​ប្រកាស​នៃ​ជ័យជម្នះ អំពី​ក្តី​សង្ឃឹមថា នឹង​បាន​រស់នៅ​អស់​កល្ប​ជានិច្ច ជាមួយ​ព្រះយេស៊ូវ​​។ ពាក្យពេចន៍​ជាច្រើន ដែលគេ​ប្រើ​ក្នុង​ទំនុកភ្លេង​មាន​ចំណងជើង​ថា ព្រះ​មែ​ស៊ី គឺ​មាន​ប្រភព​មក​ពី​កណ្ឌ​គម្ពីរ​វិវរណៈ ដែល​ក្នុង​នោះ សាវ័ក​យ៉ូហាន​បាន​ទទួលការ​បើក​សម្ដែង ពេល​គាត់​ជិតដល់​ចុងបញ្ចប់​នៃ​ជីវិត​គាត់ ដោយ​ពិពណ៌នា អំពី​ព្រឹត្តិ​ការណ៍​ដែល​ត្រូវ​កើតឡើង មុន​ពេល​ព្រះគ្រីស្ទ​យាង​មកវិញ។ ក្នុង​កណ្ឌ​វិវរណៈ លោក​យ៉ូហាន​បាន​ងាក​មក​និយាយ ម្តង​ហើយ​ម្តង​ទៀត អំពី​ប្រធានបទ​នៃ​ការ​យាង​មកវិញ​នៃ​ព្រះយេស៊ូវ​​ ដែល​បាន​មាន​ព្រះជន្ម​រស់​ឡើងវិញ គឺ​នៅពេល​ដែល​មានសម្លេង​ច្រៀង​ជា​ក្រុម ដោយ​អំណរ​ដ៏​អស្ចារ្យ(១៩:១-៨)។ ពិភពលោក​នឹង​អរ​សប្បាយ ព្រោះ​ព្រះយេស៊ូវ​​នឹង​វាយបំបាក់​អំណាច​នៃ​ភាព​ងងឹត…

Read article
នៅកន្លែងដែលគេស្វាគមន៍ខ្ញុំ

មើល ដែល​បងប្អូន​នៅ​មូល​ជាមួយគ្នា ដោយចិត្ត​ព្រមព្រៀង នោះ​ជាការល្អ ហើយ​សមគួរ​យ៉ាងណា​ទៅ។ ទំនុកដំកើង ១៣៣:១ ជនជាតិយូដា​បាន​បរិភោគ​អាហារ​ជុំគ្នា ដើម្បី​បន្ត​ប្រារព្ធ​ពិធីបុណ្យ​រំលង ដើម្បី​នឹក​ចាំ អំពី​ភាព​អស្ចារ្យ​នៃ​ព្រះរាជកិច្ច​ជួយ​សង្គ្រោះ​របស់​ព្រះ នៅ​គ្រា​សញ្ញាចាស់។ នៅ​ចុងបញ្ចប់​នៃ​ការ​ញាំ​អាហារ​នោះ សមាជិក​ពួក​ជំនុំ​នៃ​សាសន៍​យូដា​បាន​បង្ហាញ​ចេញ​នូវ​ក្តី​អំណរ ដោយ​រាំ​ជា​រង្វង់​មូល​ទាំងអស់គ្នា។ ប៊ែ​រី(Barry) បាន​ឈរ​មើល​ពួក​គេ ដោយ​ទឹកមុខ​ញញឹម​ស្រស់។ គាត់​បាន​បង្ហាញ​អារម្មណ៍​ចូលចិត្ត​ពេល​ដ៏​រីករាយ​ដូចនេះ​ខ្លាំង​ប៉ុណ្ណា ដោយ​រៀបរាប់​ថា “ពេលនេះ ពួក​គេ​ជាគ្រួសារ​របស់ខ្ញុំ។ នេះ​ជា​សហគមន៍​របស់ខ្ញុំ។ ខ្ញុំ​បាន​រក​ឃើញ​កន្លែង ដែល​ខ្ញុំ​ដឹង​ថា ខ្ញុំ​អាច​ស្រឡាញ់ និង​ទទួល​សេចក្តី​ស្រឡាញ់​ពី​គេ … គឺ​ខ្ញុំ​ជាផ្នែក​មួយ​នៃ​គ្រួសារ​នេះ”។ កាលពីក្មេង ប៊ែ​រី​បាន​ទទួលរង​ការធ្វើបាប​ផ្លូវកាយ និង​ផ្លូវចិត្ត ដែល​ធ្វើឲ្យ​គាត់​រស់នៅ​ដោយ​គ្មាន​អំណរ។ ប៉ុន្តែ ពួក​ជំនុំ​នៅក្នុង​តំបន់​ដែល​គាត់​រស់នៅ បាន​ស្វាគមន៍​គាត់ ហើយ​នាំ​គាត់​ឲ្យ​ទទួល​ជឿ​ព្រះយេស៊ូវ​​។ ការ​រួបរួម និង​ក្តី​អំណរ​ដែល​ពួក​គេ​បាន​បង្ហាញ​ចេញ​មក បាន​ធ្វើឲ្យ​គាត់​មាន​ការ​ប៉ះពាល់​ចិត្ត​យ៉ាង​ខ្លាំង ហើយក៏​បាន​ចាប់ផ្តើម​ដើរតាម​ព្រះគ្រីស្ទ ហើយ​មាន​អារម្មណ៍​ថា គេ​ស្រឡាញ់ និង​ទទួល​គាត់។ ក្នុង​បទ​គម្ពីរ​ទំនុកដំកើង ជំពូក១៣៣ ស្តេច​ដាវីឌ​បាន​ពិពណ៌នា ក្នុង​ន័យធៀប​ដ៏​មានអំណាច ដើម្បី​បកស្រាយ អំពី​ឥទ្ធិពល នៃ​ការ​រួបរួម “ដ៏​ល្អ និង​សមគួរ” របស់​រាស្រ្ត​ព្រះ។ ទ្រង់​មាន​បន្ទូល​ថា…

Read article
ផ្ទះដែលបាក់បែកទាស់គ្នាឯង

អស់ទាំង​ក្រុង​ណា ឬ​ផ្ទះ​ណា​ដែល​បែក​ទាស់​តែ​គ្នាឯង នោះ​នឹង​នៅ​ស្ថិតស្ថេរ​ពុំ​បានទេ។ ម៉ាថាយ ១២:២៥ កាលពី​ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ១៨៥៨ ក្នុងនាម​លោក​អ័​ប្រា​ហាំ លិ​នខិន(Abraham Lincoln) ជា​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ជ្រើសរើស​សមាជិកព្រឹទ្ធសភា​អាមេរិក មក​ពី​រដ្ឋ​អ៊ី​លី​នយ គាត់​បាន​ឡើង​ថ្លែង​សន្ទរកថា ដ៏​ល្បីល្បាញ អំពី​ផ្ទះ​ដែល​បែក​ទាស់គ្នា​ឯង ដើម្បី​និយាយ​សង្កត់ធ្ងន់ អំពី​ភាព​តានតឹង​រវាង​ភាគី​ដែល​មាន​ជម្លោះ​ក្នុង​សង្គ្រាម​ស៊ីវិល នៅ​សហរដ្ឋ​អាមេរិក ដោយសារ​បញ្ហា​ទាសករ។ សន្ទរកថា​នោះ​បាន​ធ្វើឲ្យ​ប៉ះពាល់​ចិត្ត​មិត្តភក្ដិ និង​សត្រូវ​របស់​លោក​លីនខិន។ លោក​លី​នខិន​យល់​ឃើញថា គាត់​ចាំបាច់​ត្រូវ​លើក​យក​ពាក្យ​ប្រៀបប្រដូច អំពី “ផ្ទះ​ដែល​បែក​ទាស់គ្នា​ឯង” ដែល​ព្រះយេស៊ូវ​​បាន​មាន​បន្ទូល ក្នុង​បទ​គម្ពីរ​ម៉ាថាយ ១២:២៥ ពីព្រោះ​នៅ​អាមេរិក ពាក្យ​ប្រៀប​ប្រដូច​នេះ មាន​គេ​ស្គាល់​យ៉ាង​ទូលំទូលាយ ហើយក៏​ងាយ​យល់​ផង។ គាត់​ប្រើ​ពាក្យ​ប្រៀបប្រដូច​នេះ ដើម្បី​ដាស់តឿន​ចិត្ត​របស់​ជនជាតិ​អាមេរិក ឲ្យបាន​ដឹង អំពី​វិនាសកម្ម​នៃ​សង្គ្រាម​ស៊ីវិល នៅ​សម័យ​នោះ”។ ផ្ទះ​ដែល​មានការ​បែក​ទាស់គ្នា​ឯង មិន​អាច​ឈរ​នៅ​បាន តែ​ផ្ទះ​ដែល​មានការ​រួបរួម​អាច​ឈរ​យ៉ាង​មាំមួន។ ព្រះ​ទ្រង់​បាន​រៀប​ចំ​មហា​គ្រួសារ​របស់​ព្រះអង្គ ឲ្យ​មានការ​រួបរួម​ដូចនោះ​ឯង(អេភេសូរ ២:១៩)។ ពួក​ជំនុំ​របស់​ព្រះ​មាន​មនុស្ស​ដែល​មាន​ប្រវត្តិ​ផ្សេងគ្នា ហើយ​បាន​ផ្សះផ្សា​ឲ្យ​ជា​នឹង​ព្រះ តាមរយៈ​ការ​សុគត​របស់​ព្រះយេស៊ូវ​​ នៅ​លើ​ឈើឆ្កាង (ខ.១៤-១៦)។ ផ្អែក​ទៅលើ​សេចក្តី​ពិត​នេះ (មើល​អេភេសូរ ៣) សាវ័ក​ប៉ុល​បាន​បង្គាប់​ដល់​អ្នកជឿ​ព្រះយេស៊ូវ​​ឲ្យ “ខំប្រឹង​រក្សា​សេចក្តី​រួបរួម​គ្នា​របស់​ព្រះវិញ្ញាណ…

Read article
បទពិសោធន៍ដ៏តក់ស្លុតជាមួយត្រីបាឡែន

ព្រះយេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ត្រី​នោះ វា​ក៏​ក្អែ​យ៉ូណាស​ចេញ​នៅ​លើ​ដីគោក។ យ៉ូណាស ២:១១ មាន​ពេល​មួយ ម៉ៃ​ឃល(Michael) ជ្រមុជទឹក​ទៅដល់​បាតសមុទ្រ ដើម្បី​ចាប់​បង្កង ហើយក៏​បាន​ចូល​ទៅ​ក្នុង​មាត់​ត្រី​បាឡែន​ដែល​កំពុង​ហែលទឹក​នៅ​ក្បែរ​នោះ។ គាត់​បាន​ព្យាយាម​រើ​បម្រាស់​នៅក្នុង​ពោះ​ត្រី​បាឡែន ដែល​ងងឹត​គ្មានពន្លឺ ខណៈ​ពេល​ដែល​សាច់ដុំ​របស់​វា​បាន​សង្កត់​មក​លើ​ខ្លួន​គាត់។ គាត់​គិតថា ជីវិត​គាត់​ដល់ទី​បញ្ចប់​ហើយ។ ប៉ុន្តែ សត្វ​ត្រី​បាឡែន​មិន​ចង់​លេប​អ្នកនេសាទ​បង្កង​នោះ​ទេ ហើយ៣០វិនាទី​ក្រោយមក វា​ក៏បាន​ស្តោះ​ម៉ៃឃល​ចេញពី​មាត់​វា បាញ់​ឡើង​ទៅ​លើ។ ពិតជា​អស្ចារ្យ​ណាស់ ម៉ៃ​ឃល​មិន​បាន​បាក់​ឆ្អឹង​ទេ គ្រាន់​តែ​មាន​ស្នាម​ជាំ​នៅ​លើ​ខ្លួន​គាត់ និង​បទពិសោធន៍​ដ៏​តក់​ស្លុត​ជាមួយ​សត្វ​ត្រី​បាឡែន។ គាត់​មិនមែន​ជា​មនុស្ស​ទីមួយ ដែល​ត្រូវ​ត្រី​ធំ​លេប​ចូល​ពោះ​នោះ​ឡើយ។ ហោរា​យ៉ូណាស​ត្រូវ​ត្រី​ធំ លេប​ផង​ដែរ(យ៉ូណាស ១:១៧) ហើយ​គាត់​បាន​រស់នៅ​ក្នុង​ពោះ​វា៣ថ្ងៃ មុន​ពេល​វា​ខ្ជាក់​គាត់​ចេញ​នៅ​លើ​ដីគោក(១:១៧ ២:១០)។ ហោរា​យ៉ូណាស​ត្រូវ​សត្វ​ត្រី​លេប​ចូលក្នុង​ពោះ ដោយសារ​គាត់​ស្អប់​ខ្មាំងសត្រូវ​របស់​សាសន៍​អ៊ីស្រាអែល ហើយ​មិន​ចង់​ឲ្យ​ពួក​គេ​ប្រែចិត្ត​ចេញពី​អំពើបាប គឺ​ខុសពី​ម៉ៃឃល ដែល​បាន​ចូល​ទៅ​ក្នុង​មាត់​ត្រី​បាឡែន​ដោយចៃដន្យ។ ពេល​ដែល​ព្រះ​ទ្រង់​ប្រាប់​លោក​យ៉ូណាស​ឲ្យ​ប្រកាស​ព្រះបន្ទូល នៅ​ទីក្រុង​នី​នី​វេ គាត់​បែរជា​ជិះ​សំពៅ​ទៅតាម​ទិសដៅ​ផ្សេង​វិញ។ ដូចនេះ ព្រះ​ទ្រង់​ក៏បាន​ចាត់​ត្រី​ធំ​មួយ ឲ្យ​លេប​គាត់ ដើម្បីឲ្យ​គាត់​ភ្ញាក់ខ្លួន។ ខ្ញុំ​យល់​អំពី​មូលហេតុ​ដែល​លោក​យ៉ូណាស​ស្អប់​សាសន៍​អាសស៊ើរ។ ព្រោះ​ពួក​គេ​ធ្លាប់ធ្វើ​បាប​សាសន៍​អ៊ីស្រាអែល​យ៉ាង​ខ្លាំង ហើយក៏​បាន​ចាប់​ពូជអំបូរ​នៅ​ខាងជើង​ជា​ចំណាប់ខ្មាំង ឲ្យ​ទៅ​នៅ​ទឹកដី​សាសន៍​ដទៃ​អស់៥០ឆ្នាំ ហើយ​ពូជ​អំបូរ​ទាំង​នោះ​​បាត់បង់​ជា​រៀង​រហូត។ ដូចនេះ លោក​យ៉ូណាស​មានការ​រវាតចិត្ត ពេល​គាត់​បានដឹង​ថា សាសន៍​អាសស៊ើរ​អាច​ទទួល​ការ​អត់ទោស​បាប។ ប៉ុន្តែ លោក​យ៉ូណាស​មានចិត្ត​ស្មោះស្ម័គ្រ​ចំពោះ​រាស្រ្ត​របស់​ព្រះ ជាជាង​ស្មោះស្ម័គ្រ​ចំពោះ​ព្រះ។…

Read article
ការទុកចិត្តលើព្រះនាមព្រះ

ឯ​អស់​អ្នក​ដែល​ស្គាល់​ព្រះនាម​ទ្រង់ គេ​នឹង​ទុកចិត្ត​ដល់​ទ្រង់។ ទំនុកដំកើង ៩:១០ កាលពីក្មេង មាន​ពេល​មួយ ខ្ញុំ​មានការ​ភ័យខ្លាច លែង​ហ៊ាន​ទៅ​សាលារៀន​ទៀត។ មាន​សិស្ស​ស្រី​ៗ​មួយ​ចំនួន បាន​ធ្វើបាប​ខ្ញុំ ដោយ​ការ​លេងសើច​ដ៏​សាហាវ។ ក្នុងអំឡុងពេល​ចេញ​លេង ខ្ញុំ​ក៏បាន​ស្វែងរក​កន្លែងជ្រក​កោន នៅក្នុង​បណ្ណាល័យ ដែល​នៅ​ទីនោះ ខ្ញុំ​ក៏បាន​អាន​សៀវភៅ​រឿង​ភាគ​របស់​គ្រីស្ទបរិស័ទ។ ខ្ញុំ​ចាំ​ថា ពេលនោះ ខ្ញុំ​ក៏​បាន​អាន​ចំ​ព្រះនាម “ព្រះយេស៊ូវ​​” ជា​លើក​ទី១។ ខ្ញុំ​ក៏បាន​ដឹង​ថា ព្រះយេស៊ូវ​​ គឺជា​ព្រះនាម របស់​ព្រះ​ដែល​ស្រឡាញ់​ខ្ញុំ។ នៅ​ខែ​ក្រោយៗ ពេលណា​ខ្ញុំ​ដើរចូល​សាលារៀន ដោយ​ការភ័យខ្លាច​ទារុណកម្ម ដែល​កំពុង​រង់ចាំ​ខ្ញុំ ខ្ញុំ​ក៏បាន​អធិស្ឋាន​ថា “ព្រះយេស៊ូវ​​អើយ សូម​ព្រះអង្គ​ការពារ​ទូលបង្គំ”។ ពេលនោះ ខ្ញុំ​ក៏​មាន​អារម្មណ៍​ថា រឹងមាំ និង​មាន​សន្តិភាព​ក្នុងចិត្ត​ខ្លាំង​ជាង​មុន ដោយ​ដឹង​ថា ព្រះអង្គ​កំពុងតែ​មើលថែ​ខ្ញុំ។ នៅពេល​ខ្លះ ពួក​សិស្ស​ស្រី​ទាំងនោះ ក៏​មានការ​នឿយហត់ ក្នុង​ការធ្វើបាប​ខ្ញុំ ហើយក៏​បាន​ឈប់​ធ្វើបាប​ខ្ញុំ​ទៀត។ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមក​នេះ ការ​ទុកចិត្ត​ព្រះនាម​ព្រះអង្គ នៅតែ​បន្ត​ចម្រើន​កម្លាំង​ខ្ញុំ ក្នុង​ពេល​ដែល​មានទុក្ខ​លំបាក។ ការ​ទុកចិត្ត​ព្រះនាម​ទ្រង់ គឺជា​ការ​ជឿ​ថា អ្វី​ដែល​ទ្រង់​មាន​បន្ទូល អំពី​ចរិយា​សម្បត្តិ​របស់​ព្រះអង្គ គឺ​សុទ្ធតែ​ជា​ការពិត ហើយ​ការ​នេះ​បាន​ជួយ​ឲ្យ​ខ្ញុំ​សម្រាក​ក្នុង​ព្រះអង្គ។ ស្តេច​ដាវីឌ​ក៏បាន​ជ្រាប​ផង​ដែរ​ថា ការ​ទុកចិត្ត​ព្រះ​នាម​ព្រះ…

Read article
ក្តីអាណិតជំនួសឲ្យភាពល្វីងជូរចត់

ចូរ​ខំ​ដក​គ្រប់​ទាំង​សេចក្តី​ជូរ​ល្វីង ក្តៅក្រហាយ កំហឹង ឡូឡា ជេរប្រមាថ និង​គ្រប់​ទាំង​សេចក្តី​អាក្រក់ ចេញពី​ពួក​អ្នករាល់គ្នា​ទៅ។ អេភេសូរ ៤:៣១ កាល​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក បាន​ដួល​រំលំ នៅ​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ លោក​ក្រេក រ៉ូ​ឌ្រី​កេស(Greg Rodriguez) ស្ថិត​ក្នុងចំណោម​ជនរងគ្រោះ ដែល​បាន​ស្លាប់ នៅក្នុង​សំណល់​បាក់បែក។ ខណៈ​ពេល​ដែល​អ្នកស្រី​ភី​លីស(Phyllis) ជា​ម្តាយ​របស់​គាត់ និង​ឪពុក​គាត់​កំពុង​សោកសង្រេង ពួក​គេ​ក៏បាន​ពិចារណា​យ៉ាង​ប្រុងប្រយ័ត្ន អំពី​ការ​ឆ្លើយតប​របស់​ពួក​គេ ចំពោះ​ការវាយប្រហារ​ដ៏​តក់ស្លុត​នេះ។ នៅ​ឆ្នាំ២០០២ អ្នកស្រី​ភី​លីស​ក៏​បាន​ជួប​អ្នកស្រី អៃ​ខា អែល វ៉ា​ហ្វេ(Aicha el-Wafe) ជា​ម្តាយ​របស់​បុរស​ម្នាក់ ក្នុងចំណោម​ពួក​អ្នក​ដែលគេ​បាន​ចោល​ប្រកាន់​ថា បាន​ធ្វើការ​វាយប្រហារ​ដ៏​គួរឲ្យ​តក់​ស្លុត​នេះ។ អ្នកស្រី​ភីលីស​ក៏​បាន​និយាយ​ថា “ខ្ញុំ​បាន​ដើរចូល​ទៅ​ជិត​អ្នកស្រី​អៃខា ហើយក៏​បាន​ឱប​គ្នា​យំ … ភ្លាម​ៗ​នោះ ខ្ញុំ និង​អ្នកស្រី​អៃ​ខា​មាន​ចំណងមិត្តភាព … ដោយសារ​យើង​ទាំងពីរ​នាក់​សុទ្ធតែ​សោកសង្រេង ដោយសារ​កូនប្រុស​ដូចគ្នា”។ អ្នកស្រី​ភី​លីស បាន​ជួប​អ្នកស្រី​អៃ​ខា ក្នុង​ពេល​ដែល​មានការ​ឈឺចាប់ និង​សោកសង្រេង​ដូចគ្នា។ អ្នកស្រី​ភី​លីស​ជឿ​ថា កំហឹង​ដែល​កើតឡើង ដោយសារ​ការ​ស្លាប់​របស់​កូនប្រុស​គាត់ មិន​អាច​ព្យាបាល​ការឈឺចាប់​របស់​គាត់​បាន​ឡើយ។ ពេល​គាត់​បាន​ស្តាប់​រឿង​គ្រួសារ​របស់​អ្នកស្រី​អៃខា គាត់​ក៏​មានចិត្ត​អាណិត…

Read article
សករាជមិនធម្មតា

ពួក​សាសន៍​យូដា​ក៏​សំរេច​នឹង​ធ្វើតាម ដូចជា​គេ​បាន​ចាប់តាំង​ធ្វើ​មក​ហើយ គឺ​ដូចជា​ម៉ា​ដេកាយ​បាន​សរសេរ​ផ្ញើ​មក​ដែរ។ នាង​អេសធើរ ៩:២៣ បន្ទាប់ពី​អធិរាជ ខុនស្ទិនធីន (Constantine ឆ្នាំ២៧២-៣៣៧) នៃ​ចក្រភព​រ៉ូម៉ាំង បាន​ទទួល​ជឿ​ព្រះយេស៊ូវ​​ ទ្រង់​ក៏បាន​ធ្វើការ​កែទម្រង់ ដែល​នាំឲ្យមាន​ការបញ្ឈប់​ការបៀតបៀន​ជា​ប្រព័ន្ធ​មក​លើ​គ្រីស្ទបរិស័ទ។ ទ្រង់​ក៏បាន​ឲ្យ​គេ​ចាប់ផ្តើម​បង្កើត​ប្រតិទិន ដែល​យើង​បន្ត​ប្រើ​រហូតមកដល់​ពេល​សព្វថ្ងៃ ដោយ​បែងចែក​ប្រវត្តិ​សាស្ត្រ​ទៅជា មុន​គ្រីស្ទ​សករាជ (BC = Before Christ, មុន​កំណើត​ព្រះគ្រីស្ទ) និង​គ្រីស្ទ​សករាជ (AD anno Domini , ក្នុង​សម័យ​នៃ​ព្រះអម្ចាស់)។ ក្រោយមក អ្នក​មិន​ជឿ​ព្រះ​មួយចំនួន​ក៏បាន​កែប្រែ​ប្រព័ន្ធ​ប្រតិទិន​នេះ មិន​ឲ្យ​មាន​ជាប់​ព្រះនាម​ព្រះយេស៊ូវ​​ ហើយក៏​បាន​នាំឲ្យ​គេ​ផ្លាស់​ប្តូរ​គ្រីស្ទ​សករាជ ទៅជា សករាជ​ធម្មតា (CE : Common Era) និង​ប្តូរ​មុន​គ្រីស្ទ​សករាជ ទៅជា មុន​សករាជ​ធម្មតា(BCE : before the Common Era)។ អ្នកខ្លះ​បាន​ចង្អុលបង្ហាញ​ថា ទង្វើ​នេះ​ស្ថិត​ក្នុងចំណោម ក្នុង​ការ​ព្យាយាម​របស់​លោកិយ ដើម្បី​ដក​ព្រះយេស៊ូវ​​ ចេញពី​ប្រវត្តិ​សាស្ត្រ​ពិភពលោក។ ប៉ុន្តែ ព្រះអង្គ​គង់នៅ​ដដែល។ ទោះ​គេ​ចង់​ប្រើ​សករាជ​អ្វីក៏ដោយ ក៏​ប្រតិទិន​ពិភព​លោក​នៅតែ​មាន…

Read article
ការជួបជុំជាថ្មី នៅនគរស្ថានសួគ៌

យើង​នឹង​នៅជា​មួយ​នឹង​ព្រះអម្ចាស់​ជាដរាប​ទៅ។ ១ថែ​ស្សា​ឡូ​និច ៤:១៧ កាល​ខ្ញុំ​សរសេរ​ដំណឹង​មរណភាព​របស់​ម្តាយ​ខ្ញុំ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​មិន​គួរ​ប្រើ​ពាក្យ មរណៈ​ភាព ដោយសារ​ខ្ញុំ​មាន​សង្ឃឹមថា ខ្ញុំ​នឹង​បាន​ជួបជុំ​ជាមួយ​គាត់​ឡើងវិញ នៅ​នគរ​ស្ថានសួគ៌។ ដូចនេះ ខ្ញុំ​ក៏បាន​សរសេរ​ដូចនេះ​វិញ​ថា “ព្រះយេស៊ូវ​​បាន​ស្វាគមន៍​គាត់ ចូល​ទៅ​នៅក្នុង​ព្រះហស្ត​ព្រះអង្គ”។ ទោះជាយ៉ាងណា​ក៏ដោយ នៅពេល​ខ្លះ ខ្ញុំ​នៅ​មាន​អារម្មណ៍​សោកសង្រេង ពេល​ដែល​ខ្ញុំ​មើលរូប​ថត​គ្រូ​សារ ដែល​ថត​ជុំគ្នា​នៅ​ពេល​ថ្មីៗនេះ ដោយ​គ្មាន​រូប​គាត់​ថត​ជាមួយ។ ខ្ញុំ​រកបាន​ជាងគំនូរ​ម្នាក់ ដែល​អាច​គូ​រូប​គ្រួសារ​ជុំគ្នា ដោយ​រាប់បញ្ចូល​ទាំង​អ្នក​ដែល​បាន​លាចាក​លោក​ផង​ដែរ។ វិចិត្រករ​រូប​នោះ​ក៏បាន​ប្រើ​រូបថត​របស់​ម្តាយ​ខ្ញុំ ដើម្បី​គូ​រូប​គាត់​ឈរ​នៅ​ក្បែរ​រូប​របស់​យើង ក្នុង​ផ្ទាំងគំនូរ​គ្រួសារ ដែល​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ព្រះបន្ទូល​សន្យា​របស់​ព្រះ អំពី​ការ​ជួបជុំគ្នា​ឡើងវិញ ក្នុង​នគរ​ស្ថានសួគ៌។ ខ្ញុំ​ក៏បាន​ស្រក់​ទឹកភ្នែក ដោយ​ការ​ដឹងគុណ​ព្រះ ខណៈ​ពេល​ដែល​ខ្ញុំ​នឹកស្រមៃ​ថា ខ្ញុំ​នឹង​បានឃើញ​ម្តាយ​ខ្ញុំ​ញញឹម​នៅ​ក្បែរ​ខ្ញុំ​ម្តង​ទៀត។ សាវ័ក​ប៉ុល​បាន​បញ្ជាក់​ថា អ្នកជឿ​ព្រះយេស៊ូវ​​ មិន​ចាំបាច់​ត្រូវ​សោកសង្រេង “ដូច​អ្នកឯទៀត ដែល​គ្មាន​សង្ឃឹម​ឡើយ”(១ថែ​ស្សា​ឡូ​និច ៤:១៣)។ “ដ្បិត​បើ​យើង​ជឿ​ថា ព្រះយេស៊ូវ​​បាន​សុគត ព្រមទាំង​រស់​ឡើងវិញ​ហើយ នោះ​ត្រូវ​ជឿ​ថា ព្រះ​ទ្រង់​នឹង​នាំ​អស់អ្នក ដែល​ដេកលក់​ទៅ​ក្នុង​ព្រះយេស៊ូវ​​ ឲ្យបាន​មក​ជាមួយនឹង​ទ្រង់​ដែរ”(ខ.១៤)។ សាវ័ក​ប៉ុល​បាន​ប្រកាស​អំពី​ការ​យាង​ត្រឡប់មកវិញ​របស់​ព្រះយេស៊ូវ​​ ហើយ​ប្រកាស​ថា អ្នកជឿ​ទាំងអស់​នឹង​បាន​ជួបជុំ​ជាមួយ​ព្រះយេស៊ូវ​​ (ខ.១៧)។ ព្រះបន្ទូល​សន្យា​របស់​ព្រះ អំពី​ការ​ជួបជុំ​ឡើងវិញ នៅ​នគរ​ស្ថានសួគ៌ អាច​កម្សាន្ត​ចិត្ត​យើង…

Read article
គម្រោងសាងសង់ធំបំផុត

ខ្ញុំ​នឹង​តាំង​ពួក​ជំនុំ​ខ្ញុំ​នៅ​លើ​ថ្មដា​នេះ ហើយ​ទ្វារ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​នឹង​មិនដែល​ឈ្នះ​ពួក​ជំនុំ​ឡើយ។ ម៉ាថាយ ១៦:១៨ កាលពី​ឆ្នាំ១៨៨៩ គម្រោង​សាងសង់​ផ្ទះ​ឯកជន​មួយ ដែល​មាន​មហិច្ឆតា​បំផុត បាន​ចាប់ផ្តើម នៅ​សហរដ្ឋអាមេរិក។ គេ​បាន​ផលិត​ឥដ្ឋ​នៅ​ការដ្ឋាន​សំណង់​នោះ ដោយ​ផ្ទាល់ ក្នុង​មួយថ្ងៃ បាន៣ម៉ឺន២ពាន់​ដុំ។ គេ​ក៏បាន​បន្ត​ការសាងសង់ “ផ្ទះ​រដូវ​ក្តៅ” របស់​លោក​ចន វែន​ឌ័​របីល ទី២(George Vanderbilt II) រហូតដល់​ចប់​សព្វគ្រប់ ក្នុង​រយៈពេល​៦ឆ្នាំ ហើយ​បាន​ដាក់​ឈ្មោះ​ឲ្យ​ផ្ទះ​ដ៏​ធំ​ស្កឹមស្កៃ​មួយ​នោះ នៅ​ទីក្រុង​អា​សេ​វីល រដ្ឋ​ឃែ​រ៉ូ​ឡាយ​ណា ខាងជើង​ថា គេហដ្ឋាន ប៊ី​លមរ។ រហូតមកដល់​សព្វថ្ងៃ​នេះ ផ្ទះ​នោះ​នៅតែ​ជា​លំនៅ​ដ្ឋាន​ឯកជន​ដែល​ធំជាង​គេ​បំផុត នៅ​សហ​ដ្ឋ​អាមេរិក ដែល​មាន២៥០បន្ទប់(បន្ទប់គេង៣៥ និង​បន្ទប់ទឹក៤៣) ហើយ​ផ្ទៃ​បាត​ដ៏​ធំ​សម្បើម​របស់​វា មាន​ក្រឡាផ្ទៃ ១៦២២៦ ម៉ែត្រការ៉េ។ វា​ជា​គម្រោង​សាងសង់ ដែល​មាន​មហិច្ឆតា​ខ្ពស់ តែ​មិន​អាច​ប្រៀបផ្ទឹម​នឹង “សំណង់” ដែល​ព្រះយេស៊ូវ​​បាន​ប្រកាស ដល់​ពួក​សាវ័ក​ព្រះអង្គ ក្នុង​បទ​គម្ពីរ​ម៉ាថាយ ជំពូក១៦។ នៅពេល​ដែល​លោក​ពេត្រុស​បាន​បញ្ជាក់​ថា ព្រះយេស៊ូវ​​ ជា​ព្រះគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់”(ខ១៦) ព្រះយេស៊ូវ​​ក៏​បាន​ប្រកាស​ថា “អ្នក​ឈ្មោះ​ពេត្រុស ខ្ញុំ​នឹង​តាំង​ពួក​ជំនុំ​ខ្ញុំ​នៅ​លើ​ថ្មដា​នេះ ហើយ​ទ្វារ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​នឹង​មិនដែល​ឈ្នះ​ពួក​ជំនុំ​ឡើយ”(ខ.១៨)។ យើង​អាច​ដឹង​ថា ហេតុអ្វី​ព្រះយេស៊ូវ​​បាន​ប្រើ​ពាក្យ…

Read article
រកឃើញកន្លែងជ្រកកោន

ដ្បិត​ទ្រង់​បាន​ធ្វើជា​ទី​មាំមួន​ដល់​មនុស្ស​កំសត់​ទុគ៌ត ក្នុង​គ្រាដែល​មានទុក្ខ​លំបាក ជាទី​ជ្រកកោន​ឲ្យ​រួចពី​ព្យុះសង្ឃរា។ អេសាយ ២៥:៤ ខ្ញុំ និង​ភរិយា​ខ្ញុំ​ធ្លាប់​ស្នាក់នៅ​ក្នុង​សណ្ឋាគារ​ចាស់​ដ៏​ស្រស់​ស្អាត​មួយ នៅ​មាត់សមុទ្រ​ដែល​មាន​បង្អួច​កញ្ចក់​ធំៗ និង​ជញ្ជាំង​ថ្ន​ក្រាស់ៗ។ នៅពេល​រសៀល​ថ្ងៃមួយ មាន​ខ្យល់ព្យុះ​មួយ​បាន​វាយប្រហារ​មក​លើ​តំបន់​នោះ ធ្វើឲ្យ​សមុទ្រ​មាន​ទឹក​រលក​ធំៗ ហើយ​ខ្យល់បក់​បោក​មក​ត្រូវ​បង្អួច​បន្ទប់​យើង ដូច​គេ​វាយ​សន្ធាប់​ទ្វារ​ទាំង​កំហឹង។ តែ​យើង​នៅតែ​មាន​សន្តិភាព​ក្នុង​ចិត្ត។ ជញ្ចាំង​ទាំង​នោះ​រឹងប៉ឹង​ណាស់ ហើយ​គ្រឹះ​របស់​សណ្ឋាគារ​ក៏​មាំមួន​ណាស់​ដែរ! ខណៈ​ពេល​ដែល​ខ្យល់ព្យុះ​កំពុងតែ​បញ្ចេញ​កំហឹង​នៅ​ខាងក្រៅ​ បន្ទប់​របស់​យើង​ជា​កន្លែងជ្រក​កោន​ដ៏​សុខសាន្ត។ ការ​និយាយ​អំពី​កន្លែងជ្រក​កោន គឺជា​ប្រធានបទ​ដ៏​សំខាន់ ក្នុង​ព្រះគម្ពីរ ដោយ​ព្រះ​ទ្រង់​ផ្ទាល់​ជា​កន្លែងជ្រក​កោន​ដែល​សុខ​សាន្ត​បំផុត។ គឺ​ដូចដែល​ហោរា​អេសាយ​បាន​ថ្លែង​ថា “ដ្បិត​ទ្រង់​បាន​ធ្វើជា​ទី​មាំមួន​ដល់​មនុស្ស​កំសត់​ទុគ៌ត ក្នុង​គ្រាដែល​មានទុក្ខ​លំបាក ជាទី​ជ្រកកោន​ឲ្យ​រួចពី​ព្យុះសង្ឃរា ជា​ម្លប់​បាំង​កំ​ដៅ”(អេសាយ ២៥:៤)។ ម្យ៉ាងទៀត រាស្រ្ត​របស់​ព្រះ​ក៏បាន​ផ្តល់​ទីជ្រកកោន ដល់​អ្នក​ដែល​ត្រូវការ​ផង​ដែរ ទោះ​នោះ​ជាទី​ក្រុង​ពំនាក់​នៅ​សម័យ​បុរាណ (ជនគណនា ៣៥:៦) ឬជា​ការ​ស្វាគមន៍​ដល់ “ជនបរទេស” ដែល​ត្រូវការ​ជម្រក​ក្តី(ចោទិយកថា ១០:១៩)។ សព្វថ្ងៃ​នេះ យើង​នៅតែ​អាច​ប្រើ​គោលការណ៍​ដដែល​នេះ ពេលណា​វិបត្តិ​មនុស្សធម៌​បាន​កើតឡើង ក្នុង​ពិភពលោក​នេះ។ ក្នុង​ពេល​បែប​នោះ យើង​អាច​អធិស្ឋាន​សូម​ព្រះ​នៃ​ទីជ្រកកោន ប្រើ​យើង ជា​រាស្រ្ត​ព្រះអង្គ ឲ្យ​ជួយ​ជន​ងាយ​រងគ្រោះ ឲ្យ​រក​ឃើញ​កន្លែង​សុវត្ថិភាព។ ខ្យល់ព្យុះ​ដែល​បាន​បក​បោក​ប៉ះ​សណ្ឋាគារ​ដែល​ពួក​ខ្ញុំ​បាន​ស្នាក់នៅ ក៏បាន​ស្ងប់​ទៅវិញ​នៅពេល​ព្រឹក​ថ្ងៃបន្ទាប់ ដោយ​បន្សល់ទុក នូវ​ទេសភាព​សមុទ្រ​ដ៏​ស្ងប់ស្ងាត់ និង​ពន្លឺ​ព្រះអាទិត្យ​ដ៏​កក់ក្តៅ ដែល​ធ្វើឲ្យ​សត្វ​រំពេ​ហោះ​ហើរ​លើ​វេ​ហារ…

Read article