នំម៉ាណាប្រចាំថ្ងៃ

You are here:
ចន្លោះប្រហោងដែកងាយរងគ្រោះ

បើ​អ្នកណា​ដែល​មិន​ចេះ​គ្រប់គ្រង​លើ​ចិត្ត​របស់​ខ្លួន នោះ​ធៀប​ដូចជា​ទីក្រុង​ដែល​រលំ ហើយ​ឥតមាន​កំផែង។ សុភាសិត ២៥:២៨ ដើមផ្កា​នៅផ្ទះ​ខ្ញុំ​ត្រូវ​សត្វ​ចង្រៃ​ស៊ី​បំផ្លាញ។ ផ្សិ​លមិញ ផ្កា​បាន​រីក​ស្គុះស្គាយ នៅក្នុង​សួន។ តែ​ឥឡូវនេះ ផ្កា​ទាំងនោះ​នៅសល់​តែ​ទង។ ខ្ញុំ​ក៏បាន​ដើររក​មើល​នៅក្នុង​ទីធ្លា​ផ្ទះ​ខ្ញុំ ហើយក៏​បាន​រក​ឃើញ​រន្ធ​មួយ មាន​ទំហំ​ប៉ុន​រន្ធ​ទន្សាយ នៅ​កៀន​របង​ឈើ។ សត្វទន្សាយ​មាន​រូបរាង្គ​គួរឲ្យ​ស្រឡាញ់ តែ​វា​ក៏​ជា​សត្វ​ដែល​គួរឲ្យ​រំខាន ដែល​អាច​បំផ្លាញ​សួនផ្កា ក្នុងរយៈពេល​តែ​​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ។ រឿង​នេះ​បាន​ធ្វើឲ្យ​ខ្ញុំ​ឆ្ងល់​ថា តើមាន​សត្វ​ចង្រៃ ដែល​កំពុង​បំផ្លាញ​ផ្កា​នៃ​ចរិយា​សម្បត្តិ​របស់​ព្រះ ដែល​កំពុង​រីក​ស្គុះស្គាយ​ក្នុង​ជីវិត​ខ្ញុំ​ទេ? បទ​គម្ពីរ​សុភាសិត ២៥:២៨ បាន​ចែងថា “បើ​អ្នកណា​ដែល​មិន​ចេះ​គ្រប់គ្រង​លើ​ចិត្ត​របស់​ខ្លួន នោះ​ធៀប​ដូចជា​ទីក្រុង​ដែល​រលំ ហើយ​ឥតមាន​កំផែង​”។ នៅ​សម័យ​បុរាណ គេ​សង់​កំផែង​ព័ទ្ធជុំវិញ​ទីក្រុង ដើម្បី​ទប់ទល់​ការឈ្លានពាន​របស់​សត្រូវ។ សូម្បីតែ​ចន្លោះប្រហោង​តូច​មួយ នៅ​លើ​កំផែង​នោះ ក៏អាច​ជា​ចំណុច​ខ្សោយ ដែល​ពួក​សត្រូវ​អាច​ប្រើ ដើម្បី​វាយ​ចូលកាន់​កាប់​ទីក្រុង​នោះ​បាន​ដែរ​។ បទ​គម្ពីរ​សុភាសិត​ជាច្រើន​បាន​ចែង អំពី​ការគ្រប់គ្រង​ចិត្ត​ខ្លួនឯង។ ឧទាហ​ណ៍ “តើ​ឯង​រកបាន​ឃ្មុំ​ហើយ​ឬ ចូរ​បរិភោគ​តែ​ល្មម​សមគួរ​ចុះ ក្រែង​បរិភោគ​ឆ្អែត​ទៅ​នឹង​ក្អួត​ចេញ​មកវិញ​”(២៦:១៦)។ ការគ្រប់គ្រង​ចិត្ត​ខ្លួនឯង ឬការ​ដឹង​ខ្នាត គឺជា​ផល​ផ្លែ​នៃ​ព្រះវិញ្ញាណ ដែល​ការពារ​យើង មិន​ឲ្យ​ប្រព្រឹត្ត ដោយ​ខ្វះ​ភាព​អត់ធ្មត់ ចិត្ត​ជូរ​ល្វីង ភាព​លោភលន់ និង​សេចក្តី​អាក្រក់​ដទៃទៀត ដែល​អាច​លួច​ឆ្មក់​ចូល និង​បំផ្លាញ​ផល​ផ្លែ​ដែល​ព្រះ​ទ្រង់​ប្រទាន​ក្នុង​ជីវិត​យើង(មើល​កាឡាទី៥:២២-២៣)។ ការ​ចេះ​គ្រប់គ្រង​ចិត្ត…

Read article
មេរៀននៃការស៊ូទ្រំា

មាន​ពរ​ហើយ មនុស្ស​ណា​ដែល​ស៊ូទ្រាំ​នឹង​សេចក្តី​ល្បួង។ យ៉ាកុប ១:១២ គេ​បាន​ប៉ាន់ប្រមាណ​ថា ជា​រៀងរាល់ថ្ងៃ គេ​បាន​លក់​គ្រាប់​ជ័រ​ឡេហ្គោ​បាន​ជាង ៧៥ពាន់​លាន​គ្រាប់ ក្នុង​មួយឆ្នាំ បាន​សេចក្តី​ថា បើ​គេ​លក់​ឲ្យ​មនុស្ស​ម្នា​ក់ៗនៅ​លើ​ផែនដី​នេះ នោះ​ក្នុង១នាក់ ទទួល​បាន​គ្រាប់​ជ័រ​ឡេហ្គោ១០គ្រាប់។ ប៉ុន្តែ បើ​មិនមែន​ដោយសារ​ការ​តស៊ូ​របស់​លោក អូ​លេ ឃើក គ្រីស្ទាន​ស៊ែ​ន(Ole Kirk Christiansen) ដែល​ជា​អ្នក​ផលិត​ប្រដាប់​ក្មេង​លេង នៅ​ប្រទេស​ដាណឺម៉ាក​ទេ នោះ​គេ​ក៏​គ្មាន​គ្រាប់​ជ័រ​ឡេហ្គោ​លេង ក្នុង​ពេល​បច្ចុប្បន្ន​ដែរ។ លោក​គ្រីស្ទាន​ស៊ែ​នបាន​ធ្វើការ​យ៉ាង​ហត់នឿយ ក្នុង​ទីក្រុង​ប៊ី​លុន ប្រទេស​ដាណឺម៉ាក អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍ មុន​ពេល​គាត់​បង្កើត ប្រដាប់ក្មេងលេង លេក ហ្កត់(Leg Godt) ដែល​មានន័យថា “លេងសប្បាយ”។ រោងជាង​របស់​គាត់​បាន​ជួប​គ្រោះ​អគ្គីភ័យ​២​លើក។ គាត់​បាន​ស៊ូទ្រាំ​នឹង​ការ​ក្ស័យ​ធន់ និង​សង្រ្គាម​លោក​លើក​ទី២ ដែល​បណ្តាល​ឲ្យ​មានការ​ខ្វះខាត​វត្ថុធាតុដើម។ ទីបំផុត នៅ​ចុង​ទសវត្សរ៍​ឆ្នាំ១៩៤០ គាត់​ក៏បាន​មានគំនិត​បង្កើត​ដុំ​ជ័រ​តូចៗ ដែល​អាច​ផ្គំ​ចូលគ្នា។ ពេល​ដែល​គាត់​បាន​លាចាក​លោក នៅ​ឆ្នាំ១៩៥៨ ពាក្យ​ឡេហ្គោ ​ហៀបនឹង​ក្លាយជា​ពាក្យ ដែល​ក្រុម​គ្រួសារ​នី​មួយៗ នៅ​លោកខាងលិច​បាន​ស្គាល់។ ការ​អត់ធ្មត់ ក្នុង​ពេល​ដែល​មាន​បញ្ហា​ប្រឈម ក្នុង​ការងារ និង​ជីវិត អាច​មានការ​ពិបាក។ បញ្ហា​នេះ​ក៏​កើតមាន​ក្នុង​ជីវិត​ខាងវិញ្ញាណ​ផង​ដែរ…

Read article
បានរកឃើញឡើងវិញ

នោះ​ទ្រង់​ក៏​អាន​មើល ឲ្យ​គេ​ស្តាប់​អស់ទាំង​ពាក្យ នៅក្នុង​គម្ពីរ​នៃ​សេចក្តី​សញ្ញា ដែល​បាន​ប្រទះឃើញ​ក្នុង​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា។ ២របាក្សត្រ ៣៤:៣០ កាលពី​ឆ្នាំ១៩៧០ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​លក់​ឡាន​មួយ បាន​ទៅលេង​ប្រទេស​ដាណឺម៉ាក ហើយក៏​បានដឹង​ថា ឡាន​ម៉ាក Buick Dual Cowl Phaeton ផលិត​នៅ​ឆ្នាំ១៩៣៩ ជា​កម្មសិទ្ធិ​របស់​ជនជាតិ​ដាណឺម៉ាក​ម្នាក់។ ដោយសារ​គេ​​បាន​ផលិត​ឡាន​ប្រភេទ​នេះ​តែមួយគ្រឿង ដូចនេះ វា​ជារ​ថយន្ត​ដ៏​កម្រ​ខុសប្លែក​ពីរ​ថយន្ត​ដទៃទៀត។ គាត់​មានការ​សប្បាយចិត្ត​ណាស់ ពេល​ដែល​បាន​រក​ឃើញ​ឡាន​នោះ ហើយក៏​បាន​ទិញ​ឡាន​នោះ ព្រមទាំង​ចំណាយពេល និង​ប្រាក់​កាស​ឲ្យ​គេ​ជួសជុល​ឲ្យ​ស្អាត​ដូចដើម​វិញ។ សព្វថ្ងៃ​នេះ ឡាន​មួយ​គ្រឿង​នេះ ត្រូវ​បាន​គេ​ចាត់ទុកជា​ឡាន​ពិសេស ក្នុងចំណោម​ឡាន​បុរាណ​ដ៏​មាន​តម្លៃ​ដែលគេ​បាន​រក្សា​ទុក ក្នុង​ពិភពលោក។ កំណប់ទ្រព្យ​អាច​មាន​ទម្រង់​ខុសៗគ្នា​ជាច្រើន ហើយ​នៅក្នុង​កណ្ឌ​គម្ពីរ​របាក្សត្រ ខ្សែ​ទី២ គេ​បាន​រក​ឃើញ​កំណប់ទ្រព្យ​ដែល​បាន​បាត់បង់​ជាយូរមកហើយ។ កាល​ស្តេច​យ៉ូសៀស​បាន​សោយរាជ ជា​ស្តេច​នគរ​អ៊ីស្រាអែល បាន១៨ឆ្នាំ ទ្រង់​ក៏បាន​ចាប់ផ្តើម​ជួសជុល​ព្រះវិហារ នៅ​ទីក្រុង​យេ​រូ​សា​ឡិម។ ក្នុង​អំឡុង​ពេល​នោះ លោ​កហ៊ី​លគី​យ៉ា ដែល​ជាស​ម្តេច​សង្ឃ បាន​រក​ឃើញ “ក្រាំង​គម្ពីរ​ក្រឹត្យវិន័យ​ក្នុង​ព្រះវិហារ”(២របាក្សត្រ ៣៤:១៥)។ កណ្ឌ​គម្ពីរ​ក្រឹត្យវិន័យ ដែល​ជា​កណ្ឌ​ទាំង​៥​ដំបូង នៃ​ព្រះគម្ពីរ​សញ្ញាចាស់ ទំនងជា​ត្រូវ​បាន​គេ​យក​ទៅ​លាក់​ទុក កាល​ប៉ុន្មាន​ទសវត្សរ៍​មុន ឲ្យ​រួចផុត​ពី​សត្រូវ​ឈ្លាន​ពាន​។ ក្រោយមក គេ​ក៏​លែង​នឹក​ចាំ​អំពី​កណ្ឌ​គម្ពីរ​ទាំងនោះ​ទៀត។ ពេល​ដែល​ស្តេច​យ៉ូសៀស​បាន​ទទួល​ដំណឹង អំពី​ការ​រក​ឃើញ​នេះ…

Read article
ចាក់ឫសក្នុងសេចក្តីស្រឡាញ់

គេ​បាន​ប្រាប់​ដល់​ខ្ញុំ ពី​គ្រប់​ទាំង​កិរិយា ដែល​នាង​បាន​ប្រព្រឹត្ត​នឹង​ម្តាយក្មេក តាំងពី​ប្តី​នាង​ស្លាប់​ចោល​ទៅ ហើយពី​នាង​បាន​លះ​ចោល​ឪពុក​ម្តាយ និង​ស្រុកកំណើត​របស់​នាង មក​ឯសាសន៍​នេះ ដែល​មិនបាន​ស្គាល់​កាលពីដើម​ផង។ នាងរស់ ២:១១ មាន​ពេល​មួយ ខ្ញុំ​បាន​ធ្វើដំណើរ​មកដល់​មជ្ឈមណ្ឌល​ថែទាំ​អ្នកជំងឺ​មហារីក ដើម្បីមើល​ថែ​សុខភាព​ម្តាយ​ខ្ញុំ ដោយ​អារម្មណ៍​ឯកោ និង​ភ័យខ្លាច។ ខ្ញុំ​បាន​ធ្វើដំណើរ​ប្រហែល១ពាន់​គីឡូម៉ែត្រ ចេញពី​គ្រួសារ​របស់ខ្ញុំ។ ប៉ុន្តែ មុន​ពេល​ខ្ញុំ​ចាប់​លើក​ឥវ៉ាន់​របស់ខ្ញុំ លោ​កហ្វ្រែង(Frank) បាន​ស្ម័គ្រចិត្ត​ជួយ​យូរ​ឥវ៉ាន់​ខ្ញុំ ដោយ​ទឹកមុខ​ញញឹម​ស្រស់។ ពេល​យើង​ឡើង​ទៅដល់​ជាន់ទី៦ ខ្ញុំ​ក៏បាន​គ្រោង​ទៅ​ជួប​ភរិយា​គាត់ ឈ្មោះ​ឡូរី(Lori) ដែល​បាន​មើលថែ​គាត់ ក្នុងអំឡុងពេល​គាត់​កំពុង​ព្យាបាល​ជំងឺ។ មិនយូរ​ប៉ុន្មាន​ប្តី​ប្រពន្ធ​មួយ​គូរ​នេះ ប្រៀប​ដូចជា​គ្រួសារ​ខ្ញុំ​អញ្ចឹង ខណៈ​ពេល​ដែល​យើង​ពឹងផ្អែក​លើ​ព្រះ និង​ពឹងផ្អែក​គ្នា​ទៅវិញទៅមក។ យើង​បាន​សើច​ យើង​ចែកចាយ​អារម្មណ៍​របស់​យើង ហើយ​យើង​ក៏បាន​យំ​ទាំងអស់គ្នា ព្រមទាំង​អធិស្ឋាន​ជាមួយគ្នា​ផង​ដែរ។ ទោះ​យើង​មាន​អារម្មណ៍​ថា យើង​បាន​ចេញ​ឆ្ងាយ​ពី​គ្រួសារ​ក៏ដោយ ក៏​ការ​ប្រកប​ទាក់ទង​ដែល​យើង​មាន​ជាមួយ​ព្រះ និង​ជាមួយគ្នា​ទៅវិញទៅមក បាន​បន្ត​ជួយ​ឲ្យ​យើង​ចាក់ឫស​ជាប់​ក្នុង​ក្តី​ស្រឡាញ់ ខណៈ​ពេល​ដែល​យើង​ជួយ​យក​អសារ​គ្នា​ទៅវិញទៅមក។ កាល​នាងរស់​បាន​ប្តេជ្ញា​ចិត្ត​ថែរក្សា​អ្នកស្រី​ណា​អូ​មី​ជា​ម្តាយក្មេក គឺ​នាង​បាន​ស្ម័គ្រចិត្ត​ទៅ​កន្លែង​ដែល​នាង​មិន​ស្គាល់។ នាងរស់បាន ​ទៅ​រើស​សន្សំ​គួរ​ស្រូវ​​ក្នុង​ស្រែ តាម​ពី​ក្រោយ​ពួក​អ្នក​ច្រូត​ស្រូវ​(នាងរស់ ២:៣)។ មេ​កា​ក៏បាន​ប្រាប់​លោក​បូ​អូស ដែល​ជា​ម្ចាស់​ស្រែ​ថា នាងរស់​បាន​មក​វាលស្រែ​តាំងពី​ព្រលឹម លើកលែង​តែ​កាល​នាង​សំរាក​នៅ​ផ្ទះ​១​ភ្លែត​ប៉ុណ្ណោះ(ខ.៧)។ នាងរស់​រក​បាន​កន្លែង​ដ៏​សុខសាន្ត នៅជា​មួយ​មនុស្ស​ដែល​ស្ម័គ្រចិត្ត​យក​អសារ​នាង ខណៈ​ពេល​ដែល​នាង​មើលថែ​អ្នកស្រី​ណា​អូ​មី (ខ.៨-៩)។…

Read article
ដុតទៀនបំភ្លឺ

ចូរ​ឲ្យ​ចង្កេះ​អ្នករាល់គ្នា​នៅជា​ក្រវាត់ ហើយ​ចង្កៀង​នៅ​ឆេះ។ លូកា ១២:៣៥ ដល់ពេល​ថ្ងៃត្រង់​ហើយ តែ​មេឃ​នៅតែ​ងងឹត​មិនឃើញ​ពន្លឺថ្ងៃ។ នៅពេល​ព្រឹក​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ១៧៨០ ថ្ងៃ​ដ៏​ងងឹត បាន​ចាប់ផ្តើម​មាន ក្នុង​អតីត​ទឹកដី​រដ្ឋ​ញូ​អ៊ី​ងគ្លិន អស់​រយៈពេល​ជាច្រើន​ម៉ោង។ ភាព​ងងឹត​ដែល​មិន​នឹកស្មាន​ដល់​នេះ ទំនង​បណ្តាល​មក​ពី​ពពក​ខ្មៅ​ក្រាស់ ដែល​កើតឡើង​ពី​ផ្សែង​​ភ្លើង​ឆេះ​ព្រៃ​ដ៏​ធំ​សម្បើម នៅ​ប្រទេស​កាណាដា តែ​មនុស្សជា​ច្រើន​ឆ្ងល់​ថា តើ​ថ្ងៃ​ជំនុំជម្រះ​បាន​មកដល់​ហើយ​ឬ? ថ្ងៃ​នោះ ព្រឹទ្ធ​សភានៅ​រដ្ឋ​ខុន​នែក​ធី​ខាត់ កំពុង​មានការ​ប្រជុំ ហើយ​មាន​សមាជិកព្រឹទ្ធសភា​ខ្លះ​ចង់​ផ្អាក​ការប្រជុំ ដោយសារ​ភាព​ងងឹត តែ​លោ​កអ័​ប្រា​ហាំ ដា​វិ​នភ​ត(Abraham Davenport) បាន​ឆ្លើយតប​ថា “ខ្ញុំ​សូម​បដិសេធន៍​ការ​ផ្អាក​ការប្រជុំ​នេះ។ យើង​មិនដឹង​ថា ថ្ងៃ​ជំនុំជម្រះ​បាន​មកដល់ ឬជិត​មកដល់​នោះ​ទេ។ បើ​ថ្ងៃ​ជំនុំជម្រះ​មិនទាន់​មកដល់​ទេ នោះ​យើង​គ្មាន​ហេតុផល​ដែល​ត្រូវ​ផ្អាក​ការប្រជុំ​ឡើយ។ បើ​ថ្ងៃ​ជំនុំជម្រះ​ពិតជា​មកដល់​មែន នោះ​ខ្ញុំ​ចង់​ឲ្យ​ព្រះ​ទ្រង់ទត​ឃើញ​ខ្ញុំ​កំពុង​បំពេញ​តួនាទី​របស់ខ្ញុំ។ ដូចនេះ នៅ​ថ្ងៃនេះ ខ្ញុំ​សូមឲ្យ​គេ​យក​ទាន​មក​អុច​បំភ្លឺ​កន្លែង​ប្រ​ជុំ”។ ការដែល​លោក​ដាវិនភត​មានចិត្តចង់​ឲ្យ​ព្រះ​ទ្រង់ទត​ឃើញ​គាត់​កំពុង​បំពេញភារកិច្ច យ៉ាង​ស្មោះត្រង់ នៅ​ថ្ងៃ​ព្រះអង្គ​យាង​មក គឺ​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ព្រះបន្ទូល​របស់​ព្រះយេស៊ូវ​​ ដែល​បាន​ចែងថា “ចូរ​ឲ្យ​ចង្កេះ​អ្នករាល់គ្នា​នៅជា​ក្រវាត់ ហើយ​ចង្កៀង​នៅ​ឆេះ ចូរ​អ្នករាល់គ្នា​ធ្វើដូចជា​មនុស្ស ដែល​នៅ​រង់ចាំ​ចៅហ្វាយ​ខ្លួន ត្រឡប់​មក​ពី​ស៊ីការ​វិញ ដើម្បី​កាលណា​លោក​មក​គោះទ្វារ​ហៅ នោះ​ឲ្យបាន​បើកឲ្យ​ជា១រំពេច បើកាលណា​ចៅហ្វាយ​មកដល់ ឃើញ​ពួក​បាវ​កំពុងតែ​ចាំយាម​ដូច្នោះ នោះ​គេ​មាន​ពរ​ណាស់​”(លូកា…

Read article
ពេលយើងជួបជុំគ្នា

ឥត​លែង​ប្រជុំ​គ្នា ដូចជា​អ្នកខ្លះ​ធ្លាប់​នោះ​ឡើយ ត្រូវឲ្យ​កំឡា​ចិត្ត​គ្នា​វិញ ឲ្យ​កាន់តែ​ខ្លាំង​ឡើង​ផង តាមដែល​ឃើញថា​ថ្ងៃ​នោះ​ជិត​មកដល់​ហើយ។ ហេព្រើរ ១០:២៥ ប្រទេស​ដាណឺម៉ាក​ស្ថិត​ក្នុងចំណោម ប្រទេស​ដែល​មាន​សុភមង្គល​បំផុត នៅ​លើ​ពិភពលោក នេះ​បើ​យោង​តាម​របាយការណ៍​អំពី​សុភមង្គល​ពិភពលោក។ ជនជាតិ​ដាណឺម៉ាក​បាន​ឆ្លងកាត់​រដូវរងា​ដែល​មាន​រយៈពេល​យូរ និង​ខ្វះ​ពន្លឺថ្ងៃ ដោយ​ជួបជុំ​ជាមួយ​ញាតិមិត្ត ដើម្បី​ចែករំលែក​ភេសជ្ជះ​ក្តៅៗ ឬអាហារ ដោយចិត្ត​សប្បុរស។ ក្នុង​ភាសា​ដាណឺម៉ាក គេ​បាន​ប្រើពាក្យ ហ៊ូ​ហ្កា(hygge) ដើម្បី​ពិពណ៌នា អំពី​អារម្មណ៍​ដ៏​កក់ក្តៅ នៅក្នុង​ពេល​ដ៏​រីករាយ​នោះ។ ការ​មាន​អារម្មណ៍​ដ៏​កក់ក្តៅ​ដូចនេះ បាន​ជួយ​ពួក​គេ​ឲ្យ​កាត់បន្ថយ​ផល​ប៉ះពាល់ ដែល​បណ្តាល​មក​ពី​ការ​មាន​ពន្លឺថ្ងៃ​តិច​ជាង​តំបន់​នៅ​ភាគ​ខាងត្បូង​នៃ​ប្រទេស​ដាណឺម៉ាក។ ចិត្ត​របស់​ពួក​គេ​ក៏បាន​រីករាយ​ឡើង ដោយ​ការ​ជួបជុំគ្នា​នៅ​តុ​អាហារ​ដ៏​សាមញ្ញ​ជាមួយ​មនុស្សជា​ទីស្រឡាញ់។ រឿង​នេះ​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​អ្នកនិពន្ធ​កណ្ឌ​គម្ពីរ​ហេព្រើរ ដែល​បាន​លើកទឹកចិត្ត​អ្នកជឿ ឲ្យ​បន្ត​ជួបជុំគ្នា​ជា​សហគមន៍។ គាត់​បាន​ទទួលស្គាល់​ថា នឹង​មាន​ពេល​ដ៏​ពិបាក គឺ​ពិបាក​លើស​អាកាសធាតុ​ដ៏​រងា​ទៅទៀត ដែល​តម្រូវឲ្យ​អ្នកដើរតាម​ព្រះគ្រីស្ទ មានការ​ស៊ូទ្រាំ​ក្នុង​ជំនឿ។ ព្រះយេស៊ូវ​​បាន​មាន​បន្ទូល​យ៉ាង​ច្បាស់ អំពី​ការដែល​ព្រះ​ទ្រង់​ទទួល​យើង ពេល​ដែល​ទទួល​ជឿ​ព្រះអង្គ​សង្រ្គោះ ប៉ុន្តែ យើង​ប្រហែលជា​នៅតែ​តយុទ្ធ​នឹង​ភាព​អា​ម៉ាស ការសង្ស័យ ឬការ​ប្រឆាំង​ជាដើម។ តាមរយៈ​ការ​ជួបជុំគ្នា យើង​អាច​មាន​ឯកសិទ្ធិ ក្នុង​ការ​លើកទឹកចិត្ត​គ្នា​ទៅវិញទៅមក។ ពេលណា​យើង​មានការ​ជួបជុំគ្នា យើង​អាច​លើកទឹកចិត្ត​គ្នា “ឲ្យ​មាន​សេចក្តី​ស្រឡាញ់ និង​ធ្វើការល្អ​” ដែល​ជួយ​ពង្រឹង​ជំនឿ​យើង(ហេព្រើរ ១០:២៤)។ ការ​ជួបជុំគ្នា​ជាមួយ​ញាតិមិត្ត មិនបាន​ធានា​ថា…

Read article
ការបន្ទាប់ខ្លួន គឺជាសេចក្តីពិត

ចូរ​បន្ទាបខ្លួន​នៅ​ចំពោះ​ព្រះអម្ចាស់ នោះ​ទ្រង់​នឹង​ដំកើង​អ្នករាល់គ្នា​ឡើង។ យ៉ាកុប ៤:១០ ថ្ងៃមួយ មាន​អ្នកជឿ​ព្រះ​ម្នាក់ នៅ​សតវត្សរ៍​ទី១៦ ឈ្មោះ ថេរី​សា(Teresa) មក​ពី​ក្រុង​អ័វីឡា បាន​ពិចារណា អំពី​មូលហេតុ​ដែល​ព្រះ​ទ្រង់​បាន​ឲ្យ​តម្លៃ​មក​លើ​ការ​បន្ទាបខ្លួន​យ៉ាង​ខ្លាំង។ ភ្លាមៗនោះ គាត់​ក៏បាន​រក​ឃើញ​ចម្លើយ។ “គឺ​ពីព្រោះ​ព្រះ​ទ្រង់​ជា​សេចក្តី​ពិត​ដែល​ខ្ពស់​បំផុត ហើយ​ការ​បន្ទាបខ្លួន​គឺជា​សេចក្តី​ពិត​…”។ សេចក្តីល្អ​ដែល​មាន​ក្នុង​យើង មិនបាន​កើត​ចេញ​ពី​ខ្លួន​យើង​ទេ។ ផ្ទុយទៅវិញ វា​កើត​ចេញពី​ទឹក​នៃ​ព្រះគុណ​ដែល​ហូរ​ឥត​ឈប់ នៅ​ក្បែរ​វិញ្ញាណ​របស់​យើង ដូច​ដើម​ឈើ​ដុះ​ក្បែរ​ទឹក និង​បាន​ពី​ព្រះអង្គ ដែល​ប្រទាន​ពន្លឺជីវិត​មក​យើង​”។ ថេរី​សា​ក៏បាន​សន្និដ្ឋាន​ថា ការអធិស្ឋាន​ជួយ​ឲ្យ​យើង​បោះយុថ្កា​ជាប់​ក្នុង​សេចក្តី​ពិត​នោះ ព្រោះ “ការ​បន្ទាបខ្លួន គឺជា​គ្រឹះ​ទាំងមូល​នៃ​ការអធិស្ឋាន។ យើង​បន្ទាបខ្លួន​កាន់តែ​ខ្លាំង ក្នុង​ការអធិស្ឋាន នោះ​ព្រះ​ទ្រង់​ក៏​នឹង​លើក​យើង​កាន់តែ​ខ្ពស់​ឡើង​ផង​ដែរ​”។ ការ​ពិពណ៌នា​របស់​ថេរី​សា អំពី​ការ​បន្ទាប់​ខ្លួន បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​បទ​គម្ពីរ​យ៉ាកុប ជំពូក៤ ដែល​ក្នុង​នោះ សាវ័ក​យ៉ាកុប​បាន​ដាស់​តឿន អំពី​លក្ខណៈ​ដ៏​គ្រោះថ្នាក់​នៃ​អំ​ណួ​ត និង​ភាព​អាត្មានិយម ដែល​ផ្ទុយ​នឹង​លក្ខណៈ​នៃ​ជីវិត ដែល​ពឹងផ្អែក​លើ​ព្រះគុណ​ព្រះ(ខ.១-៦)។ គាត់​ក៏បាន​និយាយ​សង្កត់ធ្ងន់​ថា ដំណោះស្រាយ​តែមួយ​ដើម្បី​ជៀស​ចេញពី​ជីវិត ដែល​លោភលន់ អស់​សង្ឃឹម និង​ការ​ប៉ះទង្គិច គឺ​ត្រូវ​ប្រែចិត្ត​ចេញពី​អំពើបាប ហើយ​ត្រូវ​ទទួល​ព្រះគុណ​របស់​ព្រះ​វិញ។ ឬអាច​និយាយ​ម្យ៉ាងទៀត​ថា យើង​ត្រូវ “បន្ទាប​ខ្លួន នៅ​ចំពោះ​ព្រះអម្ចាស់​” ដោយ​ការធានា​ថា…

Read article
មានជំនឿផ្ទាល់ៗខ្លួន

  ខ្ញុំ​កំពុង​តែ​ដេញ​តាម សង្វាត​នឹង​ចាប់​ឲ្យ​បាន​សេចក្តី ដែល​ព្រះគ្រីស្ទយេស៊ូវ​បាន​ចាប់​ខ្ញុំ​ឲ្យ​បាន​នោះ​ដែរ។ ភីលីព ៣:១២ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០០២ ការ​ប្រឡង​ចម្រៀង អាមេរិខិន អាយឌល បាន​ចាប់​ផ្តើម​ជា​លើ​ដំបូង។​ ជា​រៀង​រាល់​សប្តាហ៍ បេក្ខជន​ទាំង​ឡាយ​បាន​បញ្ចេញ​សមត្ថភាព​ច្រៀង​បទ​ចម្រៀង​ដ៏​ពេញ​និយម តាម​រចនាបថ​ផ្ទាល់​ខ្លួន ហើយ​ទស្សនិកជន​ក៏​បាន​បោះឆ្នោត​ឲ្យ​អ្នក​ដែល​គួរតែ​បន្ត​ទៅ​វគ្គ​បន្ទាប់។ ក្នុង​នាម​ជា​គណៈកម្មការ​ម្នាក់ ក្នុង​ចំណោម​គណៈកម្មការ​ទាំង​អស់ ក្នុង​កម្មវិធី​ទូរទស្សន៍​នោះ លោក​រែនឌី ជែកសិន(Randy Jackson) បាន​ធ្វើ​ការ​វាយ​តម្លៃ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ មក​លើ​បេក្ខជន​ម្នាក់​ថា “អ្នក​បាន​ធ្វើ​ឲ្យ​បទ​ចម្រៀង​នេះ ក្លាយ​ជា​បទ​ចម្រៀង​របស់​អ្នក​ហើយ”។ គាត់​បាន​ធ្វើ​ការ​សរសើរ​ដូច​នេះ ពេល​ដែល​បេក្ខជន​ប្រឡង​ចម្រៀង​ម្នាក់ បាន​ច្រៀង​ដោយ​ប្រើ​តុង ដែល​ខ្លួន​អាច​ច្រៀង​បាន និង​ស្គាល់​បទ​ចម្រៀង​នោះ​ច្បាស់  ហើយ​បន្ទាប់​មក ក៏​បាន​ឡើង​ច្រៀង តាម​របៀប​ថ្មី​មួយ ដែល​មាន​លក្ខណៈ​ពិសេស​ផ្ទាល់​ខ្លួន ខុស​ពី​ម្ចាស់​បទ។ ដើម្បី “ធ្វើ​ឲ្យ​បទ​ចម្រៀង​នោះ ក្លាយ​ជា​បទ​ចម្រៀង​របស់​ខ្លួន​ឯង” គេ​ត្រូវ​គ្រប់​គ្រប​ការ​ច្រៀង​បទចម្រៀង​នោះ​បាន​ទាំង​ស្រុង និង​ដោយ​ភាព​ប៉ិនប្រសប់ ហើយ​បន្ទាប់​មក យក​បទ​នោះ​មក​ច្រៀង​ជួន​ឆាក​ពិភពលោក។ សាវ័កប៉ុល​បាន​បង្រៀន​យើង ឲ្យ​ធ្វើ​ស្រដៀង​នេះ​ដែរ នៅ​ក្នុង​ការអនុវត្ត​ជំនឿ​របស់​យើង និង​ក្នុង​របៀប​ដែល​យើង​បង្ហាញ​ជំនឿ​យើង​។ ក្នុង​បទ​គម្ពីរ​ភីលីព ជំពូក៣ គាត់​បាន​បដិសេធន៍​ការ​ខំ​ប្រព្រឹត្ត​ការ​ល្អ ដើម្បី​ឲ្យ​បាន​សុចរិត​នៅ​ចំពោះ​ព្រះ(ខ.៧-៨)។ ផ្ទុយ​ទៅ​វិញ គាត់​បាន​បង្រៀន​យើង ឲ្យ​ឱប​ក្រសោប​យក “សេចក្តី​សុចរិត​ដែល​មក​ពី​សេចក្តី​ជំនឿ​ដល់​ព្រះគ្រីស្ទ”(ខ.៩)។…

Read article
ពន្លឺបណ្តេញភាពងងឹត

  ឯ​បណ្តាជន ដែល​អង្គុយ​ក្នុង​សេចក្តី​ងងឹត គេ​បាន​ឃើញ​ពន្លឺ​យ៉ាង​ធំ។ ម៉ាថាយ ៤:១៦ នៅ​ថ្ងៃ​ដែល​មាន​អាកាស​ធាតុ​ក្តៅ​ល្មម ខ្ញុំ និង​ចៅ​របស់​ខ្ញុំ ឈ្មោះ ម៉ូលី(Mollie) អាយុ​៤​ឆ្នាំ បាន​ឈប់​សម្រាក​មួយ​ភ្លែត បន្ទាប់​ពី​បាន​លេង​បាល់​ជា​មួយ​គ្នា។ ពេល​យើង​កំពុង​អង្គុយ​ញាំ​ទឹក នៅ​លើ​រាន​ហាល ម៉ូលី​ក៏​បាន​មើល​ទីធ្លា​ផ្ទះ ហើយ​និយាយ​ថា “មើលន៍ ពន្លឺ​ថ្ងៃ​នៅ​ក្នុង​ថ្លុក​ទឹក”។ ពេល​នោះ ពន្លឺ​ថ្ងៃ​បាន​ចាំង​ចូល​ទៅ​ក្នុង​ម្លប់​ដ៏​ក្រាស់ មើល​ទៅ​ដូច​ថ្លុក​ទឹក ដែល​ចាំង​ពន្លឺ នៅ​ក្នុង​ស្រមោល។ ទិដ្ឋភាព​នេះ ប្រៀប​ដូច​ជា​ក្តី​សង្ឃឹម ដែល​យើង​អាច​រក​បាន ក្នុង​ថ្ងៃ​ដ៏​ងងឹត។ ក្នុង​ពេល​មាន​បញ្ហា​ប្រឈម​ដ៏​ពិបាក ដែល​ហាក់​ដូច​ជា​មិន​សូវ​មាន​រឿង​ល្អ​ៗ​កើត​ឡើង យើង​មិន​ត្រូវ​ផ្តោត​ចិត្ត​ទៅ​លើ​ស្រមោល​ដ៏​ងងឹត​នោះ​ឡើយ តែ​ផ្ទុយ​ទៅ​វិញ ចូរ​យើង​ផ្តោត​ទៅ​លើ​ពន្លឺ​វិញ។ ព្រះយេស៊ូវ​ជា​ពន្លឺ។ កណ្ឌ​គម្ពីរ​ម៉ាថាយ​បាន​ដក​ស្រង់​កណ្ឌ​គម្ពីរ​អេសាយ ដើម្បី​ពិពណ៌នា អំពី​ពន្លឺ​ដែល​ចុះ​មក​ផែនដី ពេល​ដែល​ព្រះយេស៊ូវ​បាន​ប្រសូត យ៉ាង​ដូច​នេះ​ថា “ឯ​បណ្តាជន ដែល​អង្គុយ​ក្នុង​សេចក្តី​ងងឹត គេ​បាន​ឃើញ​ពន្លឺ​យ៉ាង​ធំ មាន​ពន្លឺ​រះ​ឡើង បំភ្លឺ​ដល់​ពួក​អ្នក​ដែល​អង្គុយ​ក្នុង​កំលុង ហើយ​នឹង​ម្លប់​នៃ​សេចក្តី​ស្លាប់”(ម៉ាថាយ ៤:១៦ និងអេសាយ ៩:២)។ ឥទ្ធិពល​នៃ​អំពើ​បាប នៅ​មាន​ជុំវិញ​ខ្លួន​យើង ខណៈ​ពេល​ដែល​យើង​នៅ​មាន​ជីវិត ក្នុង “ម្លប់​នៃ​សេចក្តី​ស្លាប់”។ ប៉ុន្តែ…

Read article
សេចក្តីសប្បុរសរបស់ព្រះអង្គតាមយើងជាប់

  ប្រាកដ​ជា​សេចក្តី​សប្បុរស និង​សេចក្តី​មេត្តា​ករុណានឹង​ជាប់​តាម​ខ្ញុំ រាល់​តែ​ថ្ងៃ ដរាប​ដល់​អស់​១​ជីវិត​ខ្ញុំ។ ទំនុកដំកើង ២៣ កាល​ខ្ញុំ​មាន​ការងារ​ជា​លើក​ដំបូង ក្នុង​អំឡុង​ពេល​ខ្ញុំ​កំពុង​រៀន​នៅ​វិទ្យាល័យ ខ្ញុំ​បាន​ធ្វើការ​នៅ​ក្នុង​ហាង​លក់​សំលៀក​បំពាក់​នារី ដែល​នៅ​ទីនោះ សន្តិសុខ​ស្រី​ម្នាក់​បាន​ស្លៀក​ពាក់​ដូច​អ្នក​ដើរ​ទិញ​ឥវ៉ាន់ ហើយ​ក៏​បាន​ដើរ​តាម​ពីក្រោយ​ស្រ្តី ដែល​គាត់​គិត​ថា ប្រហែល​ជា​ចង់​លួច​ខោអាវ ដែល​មាន​ដាក់​លក់​ក្នុង​ហាង។ ម្ចាស់​ហាង​បាន​ប្រាប់​សន្តិសុខ អំពី​លក្ខណៈ​របស់​មនុស្ស​ដែល​គួរ​ឲ្យ​សង្ស័យ។ អ្នក​ដទៃ​ទៀត ដែល​ពួក​គេ​មិន​ឃើញ​មាន​អ្វី​គួរ​ឲ្យ​ព្រួយ​បារម្ភ នោះ​ពួកគេ​ក៏​មិន​បាន​តាម​ឃ្លាំ​មើល​ឡើយ។ គេ​ធ្លាប់​មើល​មក​ខ្ញុំ​ដោយ​ការ​សង្ស័យ ហើយ​ក៏​បាន​តាម​ពី​ក្រោយ​ខ្ញុំ នៅ​ក្នុង​ហាង​នោះ​ផង​ដែរ។ វា​ជា​បទ​ពិសោធន៍​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ ព្រោះ​ខ្ញុំ​នៅ​តែ​ស្គាល់​យុទ្ធសាស្ត្រ​របស់​គេ។ ស្តេច​ដាវីឌ​បាន​ជួប​រឿង​ដែល​ផ្ទុយ​ពី​នេះ។ ទ្រង់​បាន​ប្រកាស​ថា ព្រះ​ពរ​របស់​ព្រះ​បាន​តាម​ទ្រង់​ជាប់ ដែល​មាន​ដូច​ជា​សេចក្តី​សប្បុរស និង​សេចក្តី​មេត្តា។​ អំណោយ​ទាន​ទាំង​ពីរ​នេះ​តាម​ទ្រង់​ជាប់​ជា​និច្ច គឺ​មិន​មែន​តាម​ដោយ​ការ​សង្ស័យ តែ​ដោយ​សេចក្តី​ស្រឡាញ់​ដ៏​ពិត។ លោក​ឆាល ស្ព័រជិន ដែល​ជា​អ្នក​ផ្សាយ​ដំណឹងល្អ​ដ៏​ល្បីល្បាញ បាន​ពិពណ៌នា​ថា ព្រះ​ពរ​មួយ​គូរ​នេះ​តាម​អ្នក​ជឿ​យ៉ាង​ប្រកិត ក្នុង​អំឡុង​ពេល​ដ៏​សោកសៅ ក៏​ដូច​ជា​ពេល​ដ៏​រីករាយ។ “នៅ​ថ្ងៃ​រងា​ដ៏​សោក​សៅ ក៏​ដូចជា​ថ្ងៃ​ដែល​មាន​អាកាសធាតុ​ល្អ​ដ៏​រីក​រាយ សេចក្តី​សប្បុរស​របស់​ព្រះអង្គ បំពេញ​តម្រូវ​ការ​យើង ហើយ​សេចក្តី​មេត្តា​លាង​សម្អាត​បាប​របស់​យើង”។ កាល​ពី​ក្មេង ស្តេច​ដាវីឌ​ជា​អ្នក​គង្វាល​ចៀម ដូច​នេះ ទ្រង់​ជ្រាប​ថា ហេតុ​អ្វី​សេចក្តី​សប្បុរស និង​សេចក្តី​មេត្តា​ជា​គូរ​នឹង​គ្នា ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​មក។ ការ​អ្វី​ផ្សេង​ទៀត ដែល​អាច​តាម​ពី​ក្រោយ​អ្នកជឿ…

Read article