នំម៉ាណាប្រចាំថ្ងៃ

You are here:
ពេលដែលពិភពលោកទាំងមូលច្រៀងសរសើរ

ដ្បិត​ទ្រង់​បាន​ត្រូវ​គេ​ធ្វើ​គុត ហើយ​ទ្រង់​បាន​លោះ​យើង​រាល់​គ្នា ដោយ​ព្រះលោហិត​ទ្រង់ ចេញ​ពី​គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ភាសា គ្រប់​នគរ ហើយ​ពី​គ្រប់​ទាំង​សាសន៍ ថ្វាយ​ដល់​ព្រះ។ វិវរណៈ ៥:៩ ទំនុក​ភ្លេង​មួយ​សម្រាប់​ផ្សាយ​ពាណិជ្ជ​កម្ម នៅ​ទសវត្សរ៍​ឆ្នាំ១៩៧០ បាន​បណ្តាល​ចិត្ត​មនុស្ស​មួយ​ជំនាន់។ គេ​បាន​បង្កើត​ភ្លេង​សម្រាប់​ផ្សាយ​ពាណិជ្ជកម្ម​នេះ ធ្វើ​ជា​ផ្នែក​មួយ នៃ​យុទ្ធនា​ការ​ផ្សាយ​ពាណិជ្ជកម្ម របស់​ក្រុម​ហ៊ុន​កូកាកូឡា ដែល​មាន​ចំណង​ជើង​ថា “របស់​ពិត”។ ទីបំផុត ក្រុម​អ្នក​ស្វែង​រក​ថ្មី ដែល​ជា​ជន​ជាតិ​អង់គ្លេស ក៏​បាន​យក​ទំនុក​ភ្លេង​នេះ ធ្វើ​ជា​បទ​ចម្រៀង​មួយ​បទ ដែល​មាន​ភាព​លេច​ធ្លោ​ជាង​គេ ក្នុង​ពិភព​លោក នៅ​សម័យ​នោះ។ ប៉ុន្តែ មនុស្ស​ជាច្រើន​នៅ​មិន​ទាន់​ភ្លេច​ការ​ច្រៀង​បទ​នេះ ដោយ​យុវជន​មួយ​ក្រុម នៅ​លើ​កំពូល​ភ្នំ ​ក្រៅ​ទីក្រុង​រ៉ូម ដែល​មាន​ចាក់​ផ្សាយ​តាម​ទូរទស្សន៍ឡើយ​។ ក្នុង​បទ​ចម្រៀង​នេះ អ្នក​និពន្ធ​បាន​លេង​ពាក្យ ក្នុង​ការ​ពិពណ៌នា អំពី​សត្វ​ឃ្មំ និង​ដើម​ឈើ​ហូបផ្លែ ដើម្បី​បង្រៀន​ពិភព​លោក ឲ្យ​ច្រៀង​ចេញ​ពី​ចិត្ត និង​ភាព​សុខដុម​នៃ​សេចក្តី​ស្រឡាញ់។ សាវ័ក​យ៉ូហាន​បាន​ពិពណ៌នា អំពី​ការ​ច្រៀង ដែល​មាន​ភាព​អស្ចារ្យ​ជាង​នេះ​ទៀត។ គាត់​បាន​ទទួល​ការ​បើក​សម្តែង​ឲ្យ​ឃើញ “គ្រប់​ទាំង​អស់​ដែល​មាន​ជីវិត នៅ​ស្ថានសួគ៌​នៅ​ផែនដី នៅ​ក្រោម​ដី ហើយ​នៅ​ក្នុង​សមុទ្រ និង​គ្រប់​ទាំង​អស់​ដែល​នៅ​ស្ថាន​ទាំង​នោះ” ច្រៀង​បទ​ចម្រៀង​មួយ​បទ(វិវរណៈ ៥:១៣)។ បទ​ចម្រៀង​នេះ​គ្មាន​ការ​លេង​ពាក្យ​នោះ​ទេ គឺ​មាន​តែ​ការ​សរសើរ​ដ៏​ស្មោះ​ត្រង់។ តែ​គ្មាន​អ្វី​ដែល​មាន​តម្លៃ​ជាង​ការ​ប្រោស​លោះ…

Read article
រកកូនសោនៅកន្លែងខុស

  ចូរ​ទទួល​នឹម​ខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ ដ្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្តី​សំរាក​ដល់​ព្រលឹង។ ម៉ាថាយ ១១:២៩ លោក​ថូម៉ាស ឃីតធីង(Thomas Keating) បាន​និពន្ធ​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា ស្ថានភាព​របស់​មនុស្ស ដែល​ក្នុង​នោះ គាត់​បាន​ចែក​ចាយ​រឿង​ដែល​គួរ​ឲ្យ​ចង​ចាំ​មួយ​ថា៖ មាន​គ្រូ​បង្រៀន​ម្នាក់​បាន​បាត់​កូន​សោ​ផ្ទះ។ គាត់​បាន​លត់​ជង្គង់​ចុះ នៅ​លើ​ស្មៅ ដើម្បី​រក​មើល​កូនសោ​នោះ។ ពេល​ដែល​សិស្ស​គាត់​ឃើញ​គាត់​កំពុង​ស្វែង​រក​កូនសោ​ដូចនោះ ពួក​គេ​ក៏​បាន​ជួយ​ស្វែង​រក​ផង​ដែរ តែ​​រក​មិន​ឃើញ។ ទីបំផុត សិស្ស​ម្នាក់​ដែល​ឆ្លាត​ជាង​គេ​ក៏​បាន​សួរ​គាត់​ថា “លោក​គ្រូ តើ​លោក​គ្រូ​នឹក​ឃើញ​ថា កូនសោ​នោះ​ប្រហែល​បាត់​នៅ​កន្លែង​ណា?” គ្រូ​របស់​ពួក​គេ​ក៏​បាន​ឆ្លើយ​ថា “​បាទ ខ្ញុំ​បាន​បាត់​វា នៅ​ក្នុង​ផ្ទះ”។ ពួកគេ​ក៏បាន​លាន់​មាត់​ថា “បើ​អញ្ចឹង ហេតុអ្វី​លោកគ្រូ​មក​ស្វែង​រក​វា នៅ​ទីនេះ​ទៅ​វិញ?” គាត់​ឆ្លើយ​ថា “ព្រោះ​នៅ​ទី​នេះ មាន​ពន្លឺ​ថ្ងៃ​ស្រួល​រក​ជាង”។​ លោក​ឃីតធីង ក៏​បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា យើង​បាន​បាត់​កូនសោ​ចូល​ទៅ​រក “ការ​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះ ដែល​ជា​ការ​ចំណាយ​ពេល​ជា​មួយ​ព្រះ​វត្តមាន​នៃ​ក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ”។ “បើ​គ្មាន​ការ​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះ​អង្គ​ទេ នោះ​អ្វី​គ្រប់​យ៉ាង​សុទ្ធ​តែ​គ្មាន​ប្រយោជន៍។ តែ​បើ​យើង​មាន​ការ​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះ​អង្គ នោះ​ព្រះអង្គ​នឹង​នាំ​យើង​ធ្វើអ្វី​ដែល​មាន​ប្រយោជន៍”។ មនុស្ស​ពិត​ជា​ងាយ​ភ្លេច​ថា សូម្បី​តែ​នៅ​ក្នុង​ពេល​ដែល​ជីវិត​យើង​កំពុង​ឡើង​ចុះ ព្រះ​ទ្រង់​នៅ​តែ​មាន​កូនសោ​សម្រាប់​បំពេញ​ការ​ស្រេក​ឃ្លាន ដែល​ជ្រាល​ជ្រៅ​បំផុត​របស់​យើង។ តែ​ពេល​ណា​យើង​ឈប់​ស្វែង​រក​កូន​សោ​នោះ នៅ​កន្លែង​ខុស ​ព្រះ​អង្គ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ប្រទាន​យើង…

Read article
វិលត្រឡប់ទៅរកព្រះនៃសួនច្បារ

  រួច​មក​បាន​ឮ​សំឡេង​ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ ដែល​ទ្រង់​យាង​ក្នុង​សួនច្បារ​នៅ​ពេល​ថ្ងៃ​ល្ហើយ។ លោកុប្បត្ដិ ៣:៨ ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​ ដែល ចូនី មីតឈែល(Joni Mitchell) បាន​និពន្ធ​បទ​ចម្រៀង​មួយ​បទ មាន​ចំណង​ជើង​ថា “ការ​ជួប​ជុំ​ដ៏​ធំ” ដែល​ក្នុង​នោះ គាត់​បាន​មើល​ឃើញ​មនុស្ស​ជាតិ កំពុង​ជាប់​អន្ទាក់ នៅ​ក្នុង “ការ​ព្រម​ព្រៀង” ជា​មួយ​អារក្ស។ បទ​ចម្រៀង​នេះ​ក៏​បាន​និយាយ​អំពី​ដំណើរ​វិល​ត្រឡប់ ទៅ​រក “សួន” វិញ  ដោយ​ជំរុញ​អ្នក​ស្តាប់​ទាំង​ឡាយ ឲ្យ​ស្វែង​រក​ការ​រស់​នៅ កាន់​តែ​សាមញ្ញ និង​កាន់​តែ​មាន​សេចក្តី​សុខ​សាន្ត។ ជាង​នេះ​ទៅ​ទៀត បទ​ចម្រៀង​នេះ​ក៏​បាន​ឆ្លុះ​បញ្ចាំង​អំពី​មនុស្ស​មួយ​ជំនាន់ ដែល​កំពុង​ស្រេក​ឃ្លាន​ចង់​បាន​ជីវិត ដែល​មាន​គោល​បំណង និង​មាន​ន័យ។ ជា​ការ​ពិត​ណាស់ “សួនច្បារ” ដែល​បាន​រៀប​រាប់​ជា​លក្ខណៈ​កំណាព្យ ក្នុង​បទ​ចម្រៀង​របស់​មីតឈែល គឺ​និយាយ សំដៅ​ទៅ​លើ​សួន​ច្បារ​អេដែន។ សួន​ច្បារ​អេដែន ជា​ស្ថាន​សួគ៌​ដែល​ព្រះ​ទ្រង់​បាន​បង្កើត​សម្រាប់​មនុស្ស​ជាតិ កាល​ពី​ដើម​ដំបូង។ ក្នុង​សួន​ច្បារ​នេះ អ័ដាម និង​នាង​អេវ៉ា បាន​ជួប​ជា​មួយ​ព្រះ ជា​ប្រចាំ រហូត​ដល់​ថ្ងៃ​មួយ ពួក​គេ​ក៏​បាន​ព្រម​ព្រៀង​ជា​មួយ​អារក្ស(មើល​លោកុប្បត្តិ ៣:៦-៧)។ ថ្ងៃ​នោះ​អ្វី​ៗ​មាន​ការ​ផ្លាស់​ប្តូរ។ “រួច​មក​បាន​ឮ​សំឡេង​ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ ដែល​ទ្រង់​យាង​ក្នុង​សួនច្បារ​នៅ​ពេល​ថ្ងៃ​ល្ហើយ នោះ​អ័ដាម និង​ប្រពន្ធ​គាត់ ក៏​ពួន​នឹង​ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ​នៅ​កណ្តាល​ដើម​ឈើ​ក្នុង​សួនច្បារ”(ខ.៨)។…

Read article
ការធ្វើដំណើរដោយបន្ទុកស្រាល

  ត្រូវ​រត់​ក្នុង​ទី​ប្រណាំង ដែល​នៅ​មុខ​យើង ដោយ​អំណត់។ ហេព្រើរ ១២:១ មាន​បុរស​ម្នាក់​ឈ្មោះ​ចេមស៍ (James) បាន​ធ្វើ​ដំណើរ​ផ្សង​ព្រេង ចម្ងាយ​២​ពាន់​គីឡូម៉ែត្រ  តាម​តំបន់​ឆ្នេរ​ខាង​លិច​នៃ​សហរដ្ឋ​អាមេរិក ដោយ​ជិះ​កង់​ម្នាក់​ឯង​ពី​ទីក្រុង​ស៊ីអាធល រដ្ឋ​វ៉ាស៊ីនតុន ទៅ​ទីក្រុង​សាន់ ឌីអេហ្គោ រដ្ឋ​កាលីហ្វូញ៉ា។ មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​បាន​ជួប​អ្នក​ជិះ​កង់​ដែល​មាន​មហិច្ឆតា​នោះ នៅ​ក្បែរ​ជ្រលង​ភ្នំ ប៊ីក ស័រ នៅ​ចម្ងាយ​ប្រហែល​១៥០០​ម៉ែត្រ ពី​ចំណុច​ចាប់​ផ្តើម​របស់​គាត់។ បន្ទាប់​ពី​បាន​ដឹង​ថា មាន​គេ​លួច​សម្ភារៈ​សម្រាប់​​បោះតង់​របស់​លោក​ចេមស៍ មិត្ត​ភក្តិ​របស់​ខ្ញុំ​ក៏​បាន​យក​ភួយ និង​អាវ​រងា​របស់​ខ្លួន ឲ្យ​លោក​ចេមស៍ តែ​គាត់​បាន​បដិសេធន៍។ គាត់​និយាយ​ថា គាត់​បាន​ធ្វើ​ដំណើរ​ទៅ​តំបន់​ខាងត្បូង ដែល​មាន​អាកាស​ធាតុ​ក្តៅ​ជាង ដូច​នេះ គាត់​ចាំ​បាច់​ត្រូវ​ជម្រុះ​ចោល​សម្ភារៈ​មួយ​ចំនួន។ ហើយ​ពេល​ដែល​គាត់​ធ្វើ​ដំណើរ​កាន់​តែ​ជិត​ដល់​គោលដៅ គាត់​កាន់​តែ​អស់​កម្លាំង ដូច​នេះ គាត់​ចាំ​បាច់​ត្រូវ​កាត់​បន្ថយ​ទម្ងន់​ដែល​គាត់​កំពុង​ដាក់​ជាប់​ខ្លួន។ គំនិត​របស់​លោក​ចេមន៍ មាន​ភាព​ឆ្លាតវៃ។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​អ្វី​ដែល​អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​ហេព្រើរ​បាន​និយាយ​ផង​ដែរ។ កាល​ណា​យើង​បន្ត​ធ្វើ​ដំណើរ​ក្នុង​ជីវិត​យើង យើង​ចំា​បាច់​ត្រូវ “​ចោល​អស់​ទាំង​បន្ទុក និង​អំពើ​បាប ដែល​រុំ​យើង​ជុំវិញ​ជា​ងាយ​ម៉្លេះ​នោះ​ចេញ”(១២:១)។ យើង​ចំា​បាច់​ត្រូវ​ធ្វើ​ដំណើរ​ដោយ​បន្ទុក​ស្រាល ដើម្បី​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។ ក្នុង​នាម​យើង​ជា​អ្នក​ជឿ​ព្រះ​យេស៊ូវ ការ​រត់​ប្រណាំង​នេះ តម្រូវ​ឲ្យ​មាន​ “ការ​អត់​ទ្រាំ”(ខ.១)។ ហើយ​វិធី​មួយ ដើម្បី​ឲ្យ​យើង​អាច​មាន​ទំនុក​ចិត្ត​ថា យើង​អាច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត…

Read article
ព្រះទ្រង់ជ្រាប

  ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ​លើ​អស់​ទាំង​ព្រះ គឺ​ព្រះយេហូវ៉ា ជា​ព្រះ​លើ​អស់​ទាំង​ព្រះ ទ្រង់​ជ្រាប​ហើយ។ យ៉ូស្វេ ២២:២២ ប្តី​ប្រពន្ធ​មួយ​គូរ​បាន​ឈរ​មើល​ផ្ទាំង​គំនូរ​អរូបី​មួយ​ផ្ទាំង​ធំ ដោយ​ការ​ស្ងើច​សរសើរ ហើយ​ក៏​បាន​កត់​សំគាល់​ឃើញ​ថា មាន​កំប៉ុង​ថ្នាំ​ពណ៌​កំពុង​ចំហ និង​ជក់​នៅ​ពីក្រោម​ផ្ទាំង​គំនូរ​នោះ។ ពួក​គេ​ក៏​បាន​សន្និដ្ឋាន​ថា វា​ជា “ផ្ទាំង​គំនូរ​ដែល​គូរ​មិន​ទាន់​ហើយ” ដែល​នរណា​ក៏​អាច​ជួយ​គូរ​បន្ថែម ដូចនេះ ពួក​គេ​ក៏​បាន​យក​ជក់​ជ្រលក់​ពណ៌​ក្នុង​កំប៉ុង​ថ្នាំ ហើយ​ក៏​បាន​គូស​វាស​ពណ៌​មួយ​ចំនួន​ពី​លើ​ផ្ទាំង​គំនូរ​នោះ រួច​ក៏​បាន​ចាក​ចេញ​ទៅ។ តាម​ពិត វិចិត្រករ​បាន​យក​កំប៉ុង​ថ្នាំ និង​ជក់​មក​ទុក​នៅ​ទីនោះ ក្នុង​បំណង​ដើម្បី​ដាក់​តាំង​ជា​មួយ​ផ្ទាំង​គំនូរ​ដែល​គាត់​បាន​គូរ​រួច​រាល់​ហើយ។ បន្ទាប់​ពី​វិចិត្រ​សាល​នោះ បាន​ពិនិត្យ​មើល​វីដេអូ ក្នុង​កាំមីរ៉ា​សុវត្ថិភាព ដែល​ថត​បាន​ហេតុការណ៍​នោះ ពួក​គេ​ក៏​បាន​ទទួល​ស្គាល់​ថា រឿង​នេះ​ជា​ការ​យល់​ច្រឡំ ហើយ​ក៏​មិន​បាន​ដាក់​ពាក្យ​បណ្តឹង​ឡើយ។ ប្រជាជន​អ៊ីស្រាអែល​ដែល​រស់​នៅ ខាង​កើត​ទន្លេ​យ័រដាន់ បាន​បង្កើត​ឲ្យ​មាន​ការ​យល់​ច្រឡំ ពេល​ដែល​ពួក​គេ​សង់​អាសនា​ធំ​មួយ នៅ​ក្បែរ​ទន្លេ​នោះ។ ពូជ​អំបូរ​នៃ​សាសន៍​អ៊ីស្រាអែល នៅ​ខាង​លិច​ទន្លេ​យ័រដាន់ យល់​ឃើញ​ថា ពួកគេ​កំពុង​តែ​បះបោរ​ទាស់​នឹង​ព្រះ​ហើយ ព្រោះ​ម្នាក់​ៗ​សុទ្ធ​តែ​ដឹង​ថា មាន​តែ​រោង​ឧបោសថ​ប៉ុណ្ណោះ ដែល​ព្រះ​ទ្រង់​បាន​អនុញ្ញាត​ឲ្យ​ពួក​គេ​ប្រើ​ជា​កន្លែង​ថ្វាយ​បង្គំ​ព្រះ​អង្គ (យ៉ូស្វេ ២២:១៦)។ ភាព​តានតឹង​បាន​កើន​ឡើង​កាន់​តែ​ខ្លាំង ទាល់​តែ​ពូជ​អំបូរ​ដែល​នៅ​ខាង​កើត​បាន​ពន្យល់​ថា ពួកគេ​គ្រាន់​តែ​ចង់​សង់​អាសនា​តាម​គំរូ​អាសនា​របស់​ព្រះ​ប៉ុណ្ណោះ។ ពួក​គេ​ចង់​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ ឃើញ​អាសនា​នោះ ហើយ​ដឹង​ថា ខ្លួន​មាន​ទំនាក់​ទំនង​ខាង​វិញ្ញាណ និង​ជាប់​សាច់​ឈាម ជា​មួយ​នឹង​ពូជ​អំបូរ​ផ្សេង​ទៀត​នៃ​សាសន៍​អ៊ីស្រាអែល(ខ.២៨-២៩)។ ពួកគេ​ក៏​បាន​ពោល​ថា…

Read article
ព្រះអង្គត្រាស់ហៅឲ្យលូតលាស់

  ដ្បិត​បើ​មាន​សេចក្តី​ទាំង​នោះ​ចំរើន​ឡើង ក្នុង​ចិត្ត​អ្នក​រាល់​គ្នា​ហើយ នោះ​អ្នក​រាល់​គ្នា​មិន​នៅ​ទំនេរ ឬ​ឥត​ផល​ខាង​ឯ​ដំណើរ​ស្គាល់​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា​ឡើយ។ ២ពេត្រុស ១:៨ នៅ​ផ្កា​ថ្មបំពង់ ជា​សត្វ​ដែល​មាន​លក្ខណៈ​ចម្លែក​ខុស​គេ។ គេ​ប្រទះ​ឃើញ​ពួក​វា​តោង​ជាប់​នឹង​ថ្ម និង​សម្បក​សត្វ​សមុទ្រ ដោយ​មាន​រូបរាង្គ ដូច​បំពង់​ផ្លាស្ទីក​ទន់​ៗ ដែល​រេរាំ​ទៅ​តាម​ចរន្ត​ទឹក​រលក។ វា​រស់​នៅ​ដោយ​ជីវិត​ដែល​ចាំ​តែ​ទទួល​ចំណី ដោយ​ស្រូប​យក​ជីវជាតិ​ពី​ទឹក​សមុទ្រ គឺ​មាន​លក្ខណៈ​ខុស​គ្នា​យ៉ាង​ខ្លាំង​ពី​ជីវិត​ដ៏​សកម្ម កាល​ពួក​វា​ទើប​តែ​ពេញ​វ័យ។ ក្នុង​ដំណាក់​កាល​ដំបូង​នៃ​ជីវិត​របស់​ផ្កា​ថ្ម​បំពង់ ពួក​វា​មាន​លក្ខណៈ​ដូច​កូន​ក្អុក ដោយ​មាន​ខួរ​ឆ្អឹង​ខ្នង និង​ខួរ​ក្បាល ដែល​ជួយ​ពួក​វា​ស្វែង​រក​អាហារ និង​ជៀស​ចេញ​ពី​គ្រោះ​ថ្នាក់។ ពេល​វា​មិន​ទាន់​ពេញ​វ័យ វា​ធ្វើ​ការ​ផ្លាស់​ទី ក្នុង​ទឹក​សមុទ្រ នៅ​ពេល​ថ្ងៃ ប៉ុន្តែ មាន​រឿង​មួយ​កើត​ឡើង ពេល​ពួក​វា​ពេញ​វ័យ។ វា​ក៏​បាន​តោង​ជាប់​ថ្ម ​ឈប់​ផ្លាស់​ទី និង​លូត​លាស់​ទៀត។ វា​ក៏​បាន​ចាប់​ផ្តើម​រំលាយ​ខួរ​ក្បាល​ខ្លួន​ឯង​ធ្វើ​ជា​ចំណី។ វា​លែង​មាន​ខួរ​ឆ្អឹង​ខ្នង ហើយ​ក៏​បាន​រស់​នៅ​ដូច​រុក្ខ​ជាតិ ដែល​រេរាំ​ចុះ​ឡើង​តាម​ចរន្ត​ទឹក​សមុទ្រ។ រឿង​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សាវ័ក​ពេត្រុស ដែល​បាន​លើក​ទឹក​ចិត្ត​យើង មិន​ឲ្យ​រស់​នៅ​បែប​នេះ​ឡើយ។ ការ​មាន​ភាព​ពេញ​វ័យ​ខាង​វិញ្ញាណ គឺ​មាន​ន័យ​ថា យើង​មាន​ចំណែក​ជា​និស្ស័យ​នៃ​ព្រះ​(២ពេត្រុស ១:៤) ដូច​នេះ ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​អ្នក និង​ខ្ញុំ​ឲ្យ​ចម្រើន​ឡើង ក្នុង​ព្រះ​គុណ ក្នុង​ការ​ស្គាល់​ព្រះ​គ្រីស្ទ(៣:១៨) និង​លូត​លាស់​ខាង​វិញ្ញាណ ឲ្យ​មាន​សេចក្តី​ឧស្សាហ៍…

Read article
រស់ដូចមនុស្សដែលព្រះបានប្រោសឲ្យជា

  គាត់​ក៏​ស្ទុះ​ឈរ​ឡើង​ដើរ​ទៅ​មក ហើយ​ចូល​ទៅ​ក្នុង​ព្រះវិហារ​ជា​មួយ​នឹង​អ្នក​ទាំង​២​នោះ ទាំង​ដើរ ទាំង​លោត ទាំង​សរសើរ​ព្រះ​ផង។ កិច្ចការ ៣:៨ នៅ​ប្រទេស​ឥណ្ឌា មាន​បង​ប្អូន​ស្រី​ពីរ​នាក់ បាន​ពិការ​ភ្នែក​ពី​កំណើត។ ឪពុក​របស់​ពួក​គេ​ជា​អ្នក​ខិត​ខំ​រក​ស៊ី​ចិញ្ចឹម​គ្រួសារ តែ​គាត់​មិន​មាន​លទ្ធភាព​បង់​ថ្លៃ សម្រាប់​ការ​វះ​កាត់​ភ្នែក​​ពួក​គេ​ឲ្យ​ភ្លឺ​ឡើង​វិញ។ ប៉ុន្តែ មាន​គ្រូ​ពេទ្យ​មួយ​ក្រុម បាន​មក​តំបន់​ពួក​គេ ក្នុង​បេសកកម្ម​ពេទ្យ​រយៈ​ពេល​ខ្លី។ នៅ​ពេល​ព្រឹក បន្ទាប់​ពី​ពួក​គេ​បាន​វះ​កាត់​ហើយ​ ក្មេង​ស្រី​ទាំង​ពីរ​ក៏​មាន​ទឹក​មុខ​ញញឹម​ស្រស់ នៅ​ពេល​ដែល​ពេទ្យ​បក​បង់​រំ​ភ្នែក​របស់​ពួក​គេ​ចេញ។ ក្នុង​ចំណោម​ពួក​គេ មាន​ម្នាក់​លាន់​មាត់​ថា “ម៉ែ ខ្ញុំ​មើល​ឃើញ​ហើយ! ខ្ញុំ​មើល​ឃើញ​ហើយ!” មាន​បុរស​ម្នាក់​ពិការ​ជើង​ពី​កំណើត បាន​អង្គុយ​សុំទាន នៅ​មាត់​ទ្វារ​ព្រះវិហារ ដូច​សព្វ​មួយ​ដង។ លោក​ពេត្រុស​បាន​ប្រាប់​គាត់​ថា ខ្លួន​មិន​មាន​ប្រាក់​សម្រាប់​ដាក់​ទាន​ទេ តែ​នឹង​ឲ្យ​គាត់ នូវ​អ្វី​ដែល​ល្អ​ជាង​ប្រាក់​។ លោក​ពេត្រុស​ក៏​អធិស្ឋាន​ប្រោស​ជំងឺ​គាត់​ថា “ដោយសារ​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ ពី​ស្រុក​ណាសារ៉ែត ចូរ​អ្នក​ក្រោក​ឡើង​ដើរ​ទៅ​ចុះ” (កិច្ចការ ៣:៦)។ បុរស​នោះ “ក៏​ស្ទុះ​ឈរ​ឡើង​ដើរ​ទៅ​មក ហើយ​ចូល​ទៅ​ក្នុង​ព្រះវិហារ​ជា​មួយ​នឹង​អ្នក​ទាំង​២នោះ ទាំង​ដើរ ទាំង​លោត ទាំង​សរសើរ​ព្រះ​ផង”(ខ.៨)។ បង​ប្អូន​ស្រី​ទាំង​ពីរ​នាក់ និង​បុរស​នោះ បាន​ឲ្យ​តម្លៃ​មក​លើ​ភ្នែក និង​ជើង​របស់​ខ្លួន ខ្លាំង​ជាង​អ្នក​ដែល​មិន​ធ្លាប់​ពិការ​ភ្នែក ឬ​ពិការ​ជើង។ ក្មេង​ស្រី​ទាំង​ពីរ​ប្រិច​ភ្នែក​ឥត​ឈប់ ដោយ​ការ​ភ្ញាក់​ផ្អើល…

Read article
ព្រះទ្រង់ទតឃើញអ្នក

  នោះ​នាង​ក៏​ហៅ​ព្រះនាម​ព្រះយេហូវ៉ា ដែល​កំពុង​មាន​ព្រះបន្ទូល​នឹង​នាង​ថា «ព្រះ​ដ៏​ទត​ឃើញ»។  លោកុប្បត្តិ ១៦:១៣ ពេល​ព្រឹក​ព្រលឹម​អាច​ជា​ពេល​ដ៏​ឈឺចាប់ សម្រាប់​មិត្ត​ភក្តិ​ខ្ញុំ​ ឈ្មោះ អាល់ម៉ា(Alma) ដែល​ជា​ស្រ្តី​មេម៉ាយ មាន​កូន​ពីរ​នាក់។ គាត់​ប្រាប់​ខ្ញុំ​ថា “ពេល​ដែល​អ្វី​ៗ​មាន​ភាព​ស្ងប់​ស្ងាត់ ការ​ព្រួយ​បារម្ភ​ក៏​បាន​លេច​ចេញ​មក។ ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​ធ្វើ​ការងារ​ផ្ទះ ខ្ញុំ​ក៏​បាន​គិត​អំពី​បញ្ហា​ហិរញ្ញ​វត្ថុ ហើយ​ព្រួយបារម្ភ​អំពី​សុខភាព និង​ការ​សិក្សា​របស់​កូន”។ កាល​ស្វាមី​របស់​អាល់ម៉ា​បោះ​បង់​គាត់​ចោល គាត់​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ចិញ្ចឹម​កូន​តែ​ម្នាក់​ឯង។ គាត់​ថា “ខ្ញុំ​មាន​ការ​ពិបាក តែ​ខ្ញុំ​ដឹង​ថា ព្រះ​ទ្រង់​ទត​ឃើញ​ខ្ញុំ និង​គ្រួសារ​ខ្ញុំ។ ព្រះ​អង្គ​ប្រទាន​កម្លាំង ឲ្យ​ខ្ញុំ​អាច​ធ្វើ​ការងារ​ពីរ​កន្លែង ដើម្បី​បំពេញ​តម្រូវ​ការ​របស់​យើង ហើយ​អនុញ្ញាត​ឲ្យ​កូន​ៗ​របស់​ខ្ញុំ ពិសោធន៍​នឹង​ការ​ដឹកនាំ​របស់​ព្រះ​អង្គ​ជា​រៀង​រាល់​ថ្ងៃ”។ ហាការ​ជា​បាវ​ស្រី​សាសន៍​អេស៊ីព្ទ ដែល​បាន​យល់​អំពី​អត្ថន័យ​នៃ​ការ​ដែល​ព្រះ​ទត​ឃើញ​នាង។ បន្ទាប់​ពី​នាង​មាន​ផ្ទៃ​ពោះ​ជា​មួយ​លោក​អ័ប្រាហាំ នាង​ក៏​បាន​ចាប់​ផ្តើម​ស្អប់​ខ្ពើម​នាង​សារ៉ាយ(លោកុប្បត្តិ ១៦:៤) ជា​ហេតុ​នាំ​ឲ្យ​នាង​សារ៉ាយ ធ្វើ​បាប​នាង ទាល់​តែ​នាង​រត់​គេច​ខ្លួន​ទៅ​វាល​រហោស្ថាន។ ពេល​នោះ នាង​ហាការ​ស្ថិត​ក្នុង​ភាព​ឯកោ ដោយ​ប្រឈម​មុខ​ដាក់​ពេល​អនាគត ដែល​ហាក់​ដូច​ជា​ងងឹត និង​គ្មាន​សង្ឃឹម សម្រាប់​នាង និង​កូន​ក្នុង​ផ្ទៃ​នាង។ ប៉ុន្តែ “ទេវតា​នៃ​ព្រះយេហូវ៉ា”(ខ.៧) ក៏​បាន​មក​ជួប​នាង ហើយ​ប្រាប់​នាង​ថា “ព្រះយេហូវ៉ា​ទ្រង់​ជ្រាប​ពី​សេចក្តី​ទុក្ខ​លំបាក​របស់​ឯង”(ខ.១១)។ ទេវតា​របស់​ព្រះ​ក៏​បាន​ណែនាំ​នាង​ហាការ អំពី​ការអ្វី​ដែល​ត្រូវ​ធ្វើ ហើយ​ក៏​បាន​ធានា​ដល់​នាង អំពី​ពេល​អនាគត​របស់​នាង។…

Read article
ការប្រទះឃើញដ៏អស្ចារ្យ

  ខ្ញុំ​បាន​ប្រទះ​ឃើញ​គម្ពីរ​ក្រឹត្យវិន័យ នៅ​ក្នុង​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា។ ២ពង្សាវតាក្សត្រ ២២:៨ កាល​ជែននីហ្វ័រ(Jennifer) លឹប​ទឹក​កម្សាន្ត នៅឆ្នាំ២០២១ ភ្នែក​របស់​គាត់​បាន​ផ្ដោត​ទៅ​លើ​ដប​តូច​មួយ មាន​ពណ៌​បៃ​តង នៅ​បាត​ទន្លេ។ នាង​ក៏​បាន​យក​វា​ឡើង​មក​លើ​គោក ហើយ​ក៏​បាន​ពិពណ៌នា​ថា វា​ជា​ការ​រើស​បាន​ដ៏​កម្រ​បំផុត ក្នុង​ជីវិត​នាង។ ក្នុង​ដប​នោះ មាន​សំបុត្រ​មួយ ដែល​យុវជន​ម្នាក់​បាន​សរសេរ នៅ​ថ្ងៃ​ខួប​កំណើត​របស់​ខ្លួន ក្នុង​ឆ្នាំ​១៩២៦! ក្នុង​សំណេរ​របស់​គាត់ មាន​ការ​ស្នើ​ឲ្យ​អ្នក​ណា​ដែល​រើស​បាន​សំបុត្រ​នោះ ​យក​វា​មក​ប្រគល់​ឲ្យ​គាត់​វិញ។ ជែននីហ្វ័រ​ក៏​បាន​ប្រើ​ហ្វេសប៊ុក ដើម្បី​ស្វែង​រក​ទីតាំង​របស់​សមាជិក​គ្រួសារ​របស់​យុវជន​នោះ។ ទោះ​គាត់​បាន​លា​ចាក​លោក​នៅ​ឆ្នាំ​១៩៩៥​ក៏​ដោយ ក៏​សំបុត្រ​ដ៏​ខ្លី​ដែល​បាន​កប់​ក្នុង​ដប ក្នុង​បាត​ទន្លេ បាន​នាំ​មក​នូវ​ភាព​សប្បាយ​រីក​រាយ​ដល់​ជែននីហ្វ័រ និង​ក្រុម​គ្រួសារ​គាត់។ ក្នុង​បទ​គម្ពីរ​២ពង្សាវតាក្សត្រ ២២:៨ លោក​ហ៊ីលគីយ៉ា បាន​រក​ឃើញ “គម្ពីរ​ក្រឹត្យវិន័យ ក្នុង​ព្រះវិហារ​ព្រះ​អម្ចាស់” ជា​ការ​រក​ឃើញ​ដ៏​អស្ចារ្យ​ក្នុង​ជីវិត​គាត់។ ស្តេច​បាន​បង្គាប់​ឲ្យ​ស្មៀន​រូប​នេះ ចាត់​ចែង​ការ “ជួស​ជុល​ព្រះ​វិហារ” ហើយ​ក៏​បាន​រក​ឃើញ​ថា គម្ពីរ​ដែល​បាន​រក​ឃើញ​នោះ ទំនង​ជា​កណ្ឌ​គម្ពីរ​ចោទិយកថា។ “កាល​ស្តេច​ទ្រង់​បាន​ឮ​អស់​ទាំង​ព្រះបន្ទូល ក្នុង​គម្ពីរ​ក្រឹត្យវិន័យ​នោះ” ទ្រង់​មាន​ការ​ប៉ះ​ពាល់​ព្រះ​ទ័យ​យ៉ាង​ខ្លាំង(ខ.១១)។ ប្រជាជន​នៅ​នគរ​យូដា​មិន​បាន​អើពើ ចំពោះ​ព្រះអម្ចាស់ ក៏​ដូច​ជា​វិហារ​ទ្រង់ ហើយ​ក៏​មិន​ខ្វល់​អំពី​ការ​អាន និង​ស្តាប់​បង្គាប់​តាម​ព្រះ​គម្ពីរ ដែល​ព្រះអង្គ​បាន​បណ្តាល​ឲ្យ​គេ​តែង។​ ស្តេច​ក៏​បាន​ប្រែ​ចិត្ត ហើយ​ក៏​បាន​បង្គាប់​ឲ្យ​គេ​សម្អាត​ព្រះ​វិហារ ដោយ​រុះ​រើ​រូប​ព្រះ…

Read article
អាហារសម្រន់ដែលនាំឲ្យបន្ទាបខ្លួន

  ទ្រង់​តែង​តតាំង​នឹង​មនុស្ស​អួត​អាង តែ​ផ្តល់​ព្រះគុណ​ដល់​ពួក​រាប​សា​វិញ។ ១ពេត្រុស ៥:៥ កញ្ចប់​នំ​ចំណិត​ដំឡូង​បារាំង​មាន​ទំហំ​តូច​ទេ តែ​បេសកជន​អាមេរិក​ម្នាក់​រៀន​សូត្រ​បាន​មេរៀន​ដ៏​ធំ​មួយ​ពី​វា។ ក្នុង​ការ​ធ្វើ​ការ​នៅ​ពេល​ល្ងាច​ថ្ងៃ​មួយ នៅ​សាធារណៈ​រដ្ឋ​ដូមីនីខិន គាត់​បាន​ទៅ​ចូល​រួម​ការ​ជួប​ជុំ​គ្នា នៅ​ព្រះវិហារ ហើយ​ក៏​បាន​ហែក​កញ្ចប់​នំ​ដំឡូង​បារាំង​ញាំ។ ពេល​នោះ មាន​ស្រ្តី​ម្នាក់​ដែល​គាត់​មិន​សូវ​ស្គាល់​ក៏​បាន​លូក​ដៃ​ចូល​ទៅ​ក្នុង​កញ្ចប់​នំ​នោះ យក​ចំណិត​ដំឡូង​បារាំង​ពីរ​បី​ចំណិត​ចេញ​មក​ញាំ។ អ្នក​ដទៃ​ទៀត​ក៏​បាន​លូក​យក​ចំណិត​ដំឡូង​បារាំង​ញាំ​ផង​ដែរ។ បេសកជន​រូប​នោះ​គិត​ថា ពួក​គេ​ពិត​ជា​ខ្វះ​ការ​គួរ​សម​មែន។  បន្ទាប់​មក គាត់​ក៏​រៀន​បាន​មេរៀន​មួយ ដែល​ធ្វើ​ឲ្យ​គាត់​បន្ទាប​ខ្លួន។  គាត់​មិន​ទាន់​បាន​យល់​អំពី​វប្បធម៌ នៃ​តំបន់​ដែល​គាត់​បាន​ស្ម័គ្រ​ចិត្ត​ទៅ​ធ្វើ​ការ​បម្រើ​នោះ​ឡើយ។ នៅ​សហរដ្ឋ​អាមេរិក មនុស្ស​មាន​ការ​សង្កត់​ធ្ងន់​ទៅ​លើ​ទស្សនៈ​បុគ្គល​និយម តែ​នៅ​សាធារណៈ​រដ្ឋ​ដូមីនិខិន ការ​រស់​នៅ របស់​ប្រជាជន មាន​ការ​ផ្ដោត​ទៅ​លើ​សហគមន៍​ខ្លាំង​ជាង​បុគ្គល។ ការ​ចែក​អាហារ និង​របស់​ល្អ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក គឺ​ជា​របៀប​ដែល​ពួក​គេ​ទំនាក់​ទំនង​គ្នា។ ប្រពៃណី​របស់​គាត់​មិន​ល្អ​ជាង​ប្រពៃណី​ពួកគេ​ទេ គឺ​គ្រាន់​តែ​ខុស​គ្នា​ប៉ុណ្ណោះ។ គាត់​ក៏​បាន​សារភាព​ថា រឿង​នេះ​បាន​ធ្វើ​ឲ្យ​គាត់​ស្គាល់​ខ្លួន​ឯង​កាន់​តែ​ច្រើន ហើយ​បាន​ធ្វើ​ឲ្យ​គាត់​បន្ទាប​ខ្លួន។ ពេល​ដែល​គាត់ ចាប់​ផ្តើម​ទទួល​ស្គាល់​ថា ខ្លួន​គាត់​មាន​ភាព​លម្អៀង គាត់​ក៏​​រៀន​បាន​ថា ការ​ចែក​រំលែក​ជា​មួយ​អ្នក​ដទៃ ដោយ​ការ​បន្ទាប​ខ្លួន បាន​ជួយ​ឲ្យ​គាត់​បម្រើ​ពួក​គេ បាន​កាន់​តែ​ប្រសើរ​ឡើង។ សាវ័ក​ពេត្រុស​បាន​បង្រៀន​មេរៀន​នេះ ដល់​អ្នក​ដឹក​នាំ​ពួក​ជំនុំ ឲ្យ​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ ដោយ​ការ​បន្ទាប​ខ្លួន។ គាត់ ក៏​បាន​បង្រៀន​ពួក​ចាស់​ទុំ ឲ្យ​ជៀស​ចេញ​ពី​ការ​ប្រើ​អំណាច​បំពាន​មក​លើ​មនុស្ស​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​ខ្លួន (១ពេត្រុស ៥:៣)។ ហើយ​សម្រាប់​អ្នក​ដែល​នៅ​ក្មេង​វិញ…

Read article