នំម៉ាណាប្រចាំថ្ងៃ

You are here:
អត្ថប្រយោជន៍នៃការនឹកចាំ

នេះ​គឺ​ជា​យញ្ញបូជា​នៃ​បុណ្យ​រំលង​ថ្វាយ​ដល់​ព្រះយេហូវ៉ា ដែល​ទ្រង់​យាង​រំលង​ផ្ទះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​នៅ​ស្រុក​អេស៊ីព្ទ។ និក្ខមនំ ១២:២៧ ខ្ញុំ​ចូល​ចិត្ត​លេង​ល្បែង​ផ្គុំ​ពាក្យ ជា​ការ​កម្សាន្ត ពេល​ទំនេរ។ នៅ​ក្នុង​ការ​លេង​វគ្គ​មុន មិត្ត​ភក្តិ​ខ្ញុំ​ផ្គុំ​ពាក្យ​ចេញ​ជា​ឈ្មោះ​ខ្ញុំ។ គេ​បាន​នាំ​មុខ​ខ្ញុំ នៅ​ក្នុង​ការ​លេង​ល្បែង​កម្សាន្ត​នេះ តែ​នៅ​ចុង​បញ្ចប់ ខ្ញុំ​ក៏​បាន​អស់​គ្រាប់​អក្សរ​នៅ​ក្នុង​ថង់ ហើយ​ក៏​ផ្គុំ​បាន​ពាក្យ​ដែល​មាន​៧​អក្សរ។ ការ​នេះ​មាន​ន័យ​ថា ល្បែង​នេះ​បាន​ចប់​ហើយ ហើយ​ខ្ញុំ​ក៏​បាន​ទទួល​ពិន្ទុ​បន្ថែម​៥០​ទៀត ហើយ​ក៏​បាន​ទទួល​ពិន្ទុ​ពី​ចំនួន​គ្រាប់​អក្សរ​ដែល​មិត្ត​ភក្តិ​ខ្ញុំ​នៅ​សល់ ធ្វើ​ឲ្យ​ខ្ញុំ​ផ្លាស់​ប្តូរ​ពី​លេខ​រៀង​ចុង​គេ ទៅ​ជា​លេខ​១​វិញ។ ចាប់​តាំង​ពី​ពេល​នោះ​មក ពេល​ណា​យើង​លេង​ល្បែង​កម្សាន្ត​នេះ អ្នក​ដែល​ធ្លាក់​មក​នៅ​លេខ​រៀង​ចុង​គេ ក៏​បាន​នឹក​ចាំ​អំពី​របៀប​ដែល​ខ្ញុំ​បាន​ឈ្នះ ហើយ​សង្ឃឹម​ថា ខ្លួន​ក៏​អាច​ឈ្នះ​ដូច​ខ្ញុំ​ផង​ដែរ។ ការ​នឹក​ចាំ អំពី​រឿង​ដែល​បាន​កើត​ឡើង កាល​ពី​មុន មាន​អំណាច​លើក​ទឹក​ចិត្ត​យើង ហើយ​នាំ​ឲ្យ​យើង​មាន​សង្ឃឹម។ ពួក​អ៊ីស្រាអែល​បាន​នឹក​ចំា​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន​ផង​ដែរ ពេល​ដែល​ពួក​គេ​ប្រារព្ធ​ធ្វើ​បុណ្យ​រំលង។ បុណ្យ​រំលង​ជា​ការ​រំឭក​អំពី​ការ​អ្វី​ដែល​ព្រះ​ទ្រង់​បាន​ធ្វើ​សម្រាប់​ពួក​អ៊ីស្រាអែល កាល​ពួក​គេ​កំពុង​ទទួល​រង​ការ​សង្កត់​សង្កិន នៅ​ស្រុក​អេស៊ីព្ទ(និក្ខមនំ ១:៦-១៤)។ បន្ទាប់​ពី​ពួក​គេ​បាន​ស្រែក​រក​ព្រះ​អង្គ ព្រះ​អង្គ​ក៏​បាន​រំដោះ​ពួក​គេ តាម​របៀប​ដ៏​អស្ចារ្យ។ ព្រះអង្គ​បាន​ប្រាប់​ពួក​គេ​ឲ្យ​យក​ឈាម​សត្វ​ចៀម​មក​លាប នៅ​លើ​ក្រប​ទ្វារ​ផ្ទះ ដើម្បី​ឲ្យ​ទេវតា “រំលង” ផ្ទះ​របស់​ពួក​គេ​(១២:១២-១៣)។ កូន​ច្បង​របស់​ពួក​គេ​ក៏​បាន​រួច​ពី​សេចក្តី​ស្លាប់ នៅ​ពេល​នោះ។ ជា​ច្រើន​សតវត្សរ៍​ក្រោយ​មក អ្នក​ជឿ​ព្រះយេស៊ូវ​បាន​ធ្វើ​ពិធី​លៀង​ព្រះ​អម្ចាស់ ជា​ទៀង​ទាត់ ដោយ​នឹក​ចាំ អំពី​ការ​លះ​បង់​របស់​ព្រះ​អង្គ​ នៅ​លើ​ឈើ​ឆ្កាង ដើម្បី​រំដោះ​យើង​ឲ្យ​រួច​ពី​បាប និង​សេចក្តី​ស្លាប់​(១កូរិនថូស…

Read article
ទីបន្ទាល់សម្រាប់អ្នកផ្ទះ

ចូរ​ទៅ​ផ្ទះ​ទៅ ហើយ​ប្រាប់​បង​ប្អូន​ឯង​ពី​ការ​ធំ​ទាំង​ម៉្លេះ ដែល​ព្រះអម្ចាស់​បាន​មេត្តា​ប្រោស​ដល់​ឯង​វិញ។ ម៉ាកុស ៥:១៩ “គ្មាន​កន្លែង​ណា​ល្អ​ដូច​ផ្ទះ​ទេ។ គ្មាន​កន្លែង​ណា​ល្អ​ដូច​ផ្ទះ​ទេ”។ នេះ​ជា​ពាក្យ​សម្ដី ដែល​គេ​មិន​អាច​បំភ្លេច​បាន ដែល​តួអង្គ​ដូរ៉ូស៊ី(Dorothy) បាន​និយាយ​ចេញ​មក ក្នុង​រឿង គ្រូ​សីល​នៃ​ទីក្រុង​អូហ្ស ហើយ​បាន​បង្កប់​នូវ​រឿង​ដ៏​មាន​ន័យ​មួយ ដែល​គេ​ឃើញ​មាន នៅ​ក្នុង​ខ្សែ​ភាព​យន្ត​ល្បី​ៗ​ជា​ច្រើន ដែល​រាប់​ចាប់​តាំង​ពី​រឿង​សង្គ្រាម​ភព​ផ្កាយ ដល់​រឿង​ស្តេច​តោ។ គេ​បាន​ហៅ​រឿង​នោះ​ថា “ការ​ធ្វើ​ដំណើរ​របស់​វីរបុរស”។ និយាយ​ឲ្យ​ខ្លី តួ​អង្គ​ដែល​ជា​មនុស្ស​សាមញ្ញ កំពុង​រស់​នៅ​ក្នុង​ជីវិត​ដ៏​សាមញ្ញ ហើយ​ក៏​បាន​ធ្វើ​ដំណើរ​ផ្សង​ព្រេង​ដ៏​អស្ចារ្យ។ គាត់​បាន​ចាក​ចេញ​ពី​ផ្ទះ ហើយ​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ផ្សេង ដែល​មាន​ការ​ល្បង​ល និង​ការ​លំបាក​ជា​ច្រើន ក៏​ដូច​ជា​មាន​អ្នក​បង្រៀន​គាត់ និង​មនុស្ស​អាក្រក់ កំពុង​រង់​ចាំ​គាត់។ បើ​គាត់​អាច​ឆ្លង​ផុត​ការ​សាក​ល្បង ហើយ​បង្ហាញ​ចេញ​នូវ​វីរភាព​របស់​គាត់ នោះ​នៅ​ដំណាក់​កាល​ចុង​ក្រោយ គាត់​ត្រូវ​ត្រឡប់​មក​ផ្ទះ​វិញ ដោយ​នាំ​យក​រឿង​ជា​ច្រើន​មក​និទាន​ឲ្យ​គេ​ស្តាប់ ហើយ​ទទួល​បាន​ប្រាជ្ញា។ ដំណាក់​កាល​ចុង​ក្រោយ​សំខាន់​ណាស់។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​រឿង​បុរស​ម្នាក់ ដែល​ត្រូវ​អារក្ស​ចូល។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​រឿង​នោះ គឺ​បុរស​នោះ​បាន​អង្វរ​ព្រះយេស៊ូវ សូម​ឲ្យ​គាត់​ទៅ​ជា​មួយ​ព្រះ​អង្គ(ម៉ាកុស ៥:១៨)។ តែ​ព្រះ​យេស៊ូវ​បាន​ប្រាប់​គាត់ ឲ្យ​ត្រឡប់​ទៅ​ផ្ទះ (ខ.១៩)។ ការ​ធ្វើ​ដំណើរ​របស់​បុរស​ម្នាក់​នេះ សំខាន់​នៅ​ត្រង់​ចំណុច​ដែល​ថា គាត់​ត្រូវ​វិល​ត្រឡប់​ទៅ​ផ្ទះ ទៅ​រក​អ្នក​ដែល​ស្គាល់​គាត់ ដើម្បី​ប្រាប់​គេ អំពី​រឿង​ដ៏​អស្ចារ្យ​នេះ។ ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​យើង…

Read article
ដើម្បីឲ្យមានពេលវេលាគ្រប់គ្រាន់

ទ្រង់​ក៏​ធ្វើ​ឲ្យ​ចិត្ត​គេ​សង្ឃឹម​ដល់​អស់​កល្ប​ទៅ​មុខ យ៉ាង​នោះ​មនុស្ស​នឹង​រក​យល់​មិន​បាន ពី​កិច្ចការ​ដែល​ព្រះ​បាន​ធ្វើ តាំង​ពី​ដើម​ដរាប​ដល់​ចុង​នោះ​ឡើយ។ សាស្តា ៣:១១ មាន​ពេល​មួយ​ខ្ញុំ​បាន​មើល​ធ្នើរ​សៀវភៅ​របស់​មិត្ត​ភក្តិ​ខ្ញុំ ឃើញ​សៀវភៅ ដែល​លោក​លេអូ ថូលស្តូយ(Leo Tolstoy) បាន​និពន្ធ​មាន​ចំណង​ជើង​ថា សង្រ្គាម និង​សន្តិភាព​ ដែល​មាន​ជា​ច្រើន​ភាគ។ ខ្ញុំ​ក៏​និយាយ​ប្រាប់​គាត់ ដោយ​ស្មោះ​ត្រង់​ថា ខ្ញុំ​មិន​អាច​អាន​សៀវភៅ​ទាំង​នោះ​ឲ្យ​ចប់​គ្រប់​ភាគ​ឡើយ។ ម៉ាធី(Marty) ក៏​បាន​និយាយ​ដោយ​សម្លេង​សើច​តិច​ៗ​ថា កាល​គាត់​ចូល​និវត្តន៍​ពី​ការងារ​ជា​គ្រូ​បង្រៀន មិត្ត​ភក្តិ​ម្នាក់​បាន​ឲ្យ​សៀវភៅ​ទាំង​នេះ​មក​គាត់ ធ្វើ​ជា​អំណោយ ព្រោះ​ទីបំផុត​គាត់​មាន​ពេល​អាន​ហើយ។ ក្នុង​៨​ខ​ដំបូង នៃ​បទ​គម្ពីរ​សាស្តា ជំពូក៣​ អ្នក​និពន្ធ​បាន​លើក​ឡើង អំពី​សកម្មភាព​នៃ​ជីវិត​មនុស្ស ដែល​កើត​មាន​ជា​ធម្មតា ដោយ​ការ​សម្រេច​ចិត្ត​ផ្ទាល់​ខ្លួន។ ទោះ​យើង​ស្ថិត​ក្នុង​ដំណាក់​កាល​មួយ​ណា​ក៏​ដោយ នៃ​ជីវិត យើង​ច្រើន​តែ​ពិបាក​រក​ពេល​ធ្វើ​អ្វី​ៗ​ដែល​យើង​ចង់​ធ្វើ។ ហើយ​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ប្រកប​ដោយ​ប្រាជ្ញា ដើម្បី​រៀប​ចំ​ពេល​វេលា​របស់​យើង យើង​ចាំ​បាច់​ត្រូវ​មាន​គម្រោង(ទំនុកដំកើង ៩០:១២)។ យើង​ត្រូវ​ចាត់​ទុក​ពេល​វេលា​ដែល​យើង​ចំណាយ​ជា​មួយ​ព្រះ ជា​រៀង​រាល់​ថ្ងៃ ជា​អាទិភាព ដើម្បី​ឲ្យ​យើង​មាន​សុខភាព​ល្អ​ខាង​វិញ្ញាណ។ ការ​ធ្វើ​កិច្ចការ​ដែល​មាន​ផល​ផ្លែ​ល្អ នាំ​ឲ្យ​មាន​ការ​ពេញ​ចិត្ត(សាស្តា ៣:១៣)។ ការ​បម្រើ​ព្រះ និង​ការ​ជួយ​អ្នក​ដទៃ​មាន​ភាព​ចាំ​បាច់ ព្រោះ​កិច្ចការ​ទាំង​នោះ នាំ​ឲ្យ​បំណង​ព្រះ​ទ័យ​ព្រះ សម្រេច​ក្នុង​ជីវិត​យើង(អេភេសូរ ២:១០)។ ហើយ​ការ​សម្រាក ឬ​លំហែ​កាយ​ដ៏​សមរម្យ មិន​នាំ​ឲ្យ​ខាត​បង់​ពេល​វេលា​ឡើយ តែ​បាន​ជួយ​ឲ្យ​រូប​កាយ…

Read article
ជៀសវាងការលើកហេតុផលការពារកំហុស

អ្នក​រាល់​គ្នា​លះ​ចោល​បញ្ញត្ត​របស់​ព្រះ ទៅ​កាន់​តាម​សណ្ដាប់​មនុស្ស​វិញ។ ម៉ាកុស ៧:៨ មន្ត្រី​ប៉ូលិស​ម្នាក់​នៅ​រដ្ឋ​អាត្លានតា បាន​សួរ​អ្នក​បើក​បរ​ម្នាក់​ថា តើ​នាង​បាន​ដឹង​ថា ហេតុ​អ្វី​គាត់​ឲ្យ​នាង​ឈប់​ទេ? នាង​ក៏​បាន​ឆ្លើយ​តប​ដោយ​ការ​ងឿង​ឆ្ងល់​ថា នាង​មិន​ដឹង​ទេ។ មន្រ្តី​ប៉ូលិស​រូប​នោះ​ក៏​បាន​ប្រាប់​នាង ដោយ​ពាក្យ​ស្រទន់​ថា គាត់​ឲ្យ​នាង​ឈប់​ឡាន ព្រោះ​នាង​បើក​ឡាន​បណ្តើរ សរសេរ​សារ​ក្នុង​ទូរស័ព្ទ​បណ្តើរ​។ នាង​ក៏​បាន​លើក​ទូរស័ព្ទ​បង្ហាញ​គាត់ ហើយ​ប្រកែក​ថា ទេ នាង​មិន​បាន​សរសេរ​សារ​ទេ តែ​នាង​គ្រាន់​តែ​សរសេរ​អ៊ីមែល​ប៉ុណ្ណោះ។​ ​ច្បាប់​ដែល​បាន​ហាម​មិន​ឲ្យ​សរសេរ​សារ ក្នុង​ពេល​បើក​បរ​ មិន​មាន​ភាព​ចន្លោះ​ប្រហោង ដែល​អនុញ្ញាត​ឲ្យ​គេ​អាច​សរសេរ​អ៊ីមែល​ពេល​បើក​បរ​នោះ​ឡើយ។ គោល​បំណង​នៃ​ច្បាប់​នេះ​មិនមែន​ដើម្បី​រារាំង​មិន​ឲ្យ​គេ​សរសេរ​សារ​នោះ​ទេ តែ​ដើម្បី​ការពារ​មិន​ឲ្យ​មាន​គ្រោះថ្នាក់​ពេល​បើក​បរ​ ដោយសារ​ការ​បែកអារម្មណ៍។ ព្រះយេស៊ូវ​បាន​​បក​អាក្រាត​ពួក​អ្នក​ដឹក​នាំ​សាសនា នៅ​សម័យ​ព្រះ​អង្គ​ថា បាន​បង្កើត​ចន្លោះ​ប្រហោង​ដែល​អាក្រក់​បំផុត ក្នុង​ក្រឹត្យ​វិន័យ។ ព្រះ​អង្គ​មាន​បន្ទូល​ថា “អ្នក​រាល់​គ្នា​លះបង់​ចោល​បញ្ញត្ត​ព្រះ​មែន ដើម្បី​នឹង​កាន់​តាម​សណ្ដាប់​របស់​ខ្លួន​វិញ” ហើយ​ព្រះ​អង្គ​បាន​ដក​ស្រង់​ក្រឹត្យវិន័យ​ដែល​ចែង​ថា “ចូរ​គោរព​ប្រតិបត្តិ​ឪពុក​ម្តាយ​ឯង”(ម៉ាកុស ៧:៩-១០)។ ពួក​គេ​មាន​ការ​គោរព​ប្រតិបត្តិ​ព្រះ​តែ​សម្បក​ក្រៅ​ទេ ព្រោះ​ពួក​អ្នក​ដឹក​នាំ​ដែល​មាន​ទ្រព្យ​ស្តុកស្តម្ភ​ទាំង​នោះ កំពុង​តែ​ព្រងើយ​កន្តើយ​ចំពោះ​សាច់​ញាតិ​របស់​ខ្លួន។ ពួក​គេ​គ្រាន់​តែ​ប្រកាស​ថា​ ដង្វាយ​របស់​ពួក​គេ គឺ​ជា “ការគោរព​ប្រតិបត្តិ​ចំពោះ​ព្រះ” ហើយ ដូចនេះ​ពួក​គេ​មិន​ចាំ​បាច់​ត្រូវ​ជួយ​ឪពុក​ម្តាយ​ខ្លួន ដែល​ចាស់​ជរា​ក៏​បាន។ ព្រះ​យេស៊ូវ​ក៏​បាន​មាន​បន្ទូល​អំពី​ចំណុច​ស្នូល​នៃ​បញ្ហា​នេះ​ថា “អ្នក​រាល់​គ្នា​លះ​ចោល​បញ្ញត្ត​របស់​ព្រះ ទៅ​កាន់​តាម​សណ្តាប់​មនុស្ស​វិញ”(ខ.១៣)។ ពួក​គេ​មិន​បាន​គោរព​ប្រតិបត្តិ​ព្រះ​ឡើយ ព្រោះ​ពួក​គេ​មិន​បាន​គោរព​ប្រតិបត្តិ​ឪពុក​ម្តាយ​ខ្លួន។ អ្នក​ខ្លះ​ចូល​ចិត្ត​លើក​ហេតុ​ផល ជា​ល្បិច​ដើម្បី​ជៀសវាង​ការ​ទទួល​ខុសត្រូវ និង​ការពារ​ទង្វើ​ដ៏​អាត្មា​និយម…

Read article
ទំនាក់ទំនងរវាងភាពសប្បុរស និងក្តីអំណរ

នោះ​បណ្តាជន​ទាំងឡាយ​ក៏​រីករាយ​សប្បាយ​ដោយ​បាន​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត ពី​ព្រោះ​គេ​បាន​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត​ដល់​ព្រះយេហូវ៉ា។ ១របាក្សត្រ ២៩:៩ អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា ភាព​សប្បុរស និង​ក្តី​អំណរ មាន​ទំនាក់​ទំនង​នឹង​គ្នា។ បាន​សេចក្តី​ថា អ្នក​ដែល​ឲ្យ​លុយ និង​ចំណាយ​ពេល​សម្រាប់​អ្នក​ដទៃ មាន​ភាព​សប្បាយ​រីក​រាយ​ជាង​អ្នក​ដែល​មិន​បាន​ឲ្យ ឬ​ចំណាយ។ រឿង​នេះ​បាន​នាំ​ឲ្យ​អ្នក​ចិត្ត​សាស្រ្ត​ម្នាក់​ធ្វើ​ការ​សន្និដ្ឋាន​ថា “ចូរ​យើង​ឈប់​គិត​ថា ការ​ធ្វើ​ទាន គឺ​ជា​កាតព្វកិច្ច​ខាង​ផ្លូវ​សីលធម៌ តែ​ចូរ​យើង​ចាប់​ផ្តើម​គិត​ថា វា​ជា​ប្រភព​នៃ​ភាព​សប្បាយ​រីក​រាយ​វិញ”។ ការ​ឲ្យ​អ្វី​មួយ​ដល់​អ្នក​ដទៃ អាច​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត តែ​ខ្ញុំ​ឆ្ងល់​ថា តើ​យើង​គួរ​តែ​ចាត់​ទុក​សុភមង្គល​ជា​គោល​ដៅ នៃ​ការ​ឲ្យ​របស់​យើង​ដែរ​ឬ​ទេ? បើ​យើង​មាន​ភាព​សប្បុរស​ចំពោះ​មនុស្ស ឬ​បុព្វហេតុ​ណា​មួយ ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ ចុះ​ចំណែក​ឯ​មនុស្ស ឬ​បុព្វហេតុ​ដែល​យើង​ពិបាក​ឧបត្ថម្ភ ឬ​មិន​គួរ​ឲ្យ​ចាប់​អារម្មណ៍ តែ​ពិត​ជា​ត្រូវ​ការ​ជំនួយ​ពីយើង តើ​យើង​គិត​យ៉ាង​ណា? ព្រះគម្ពីរ​ក៏​បាន​តភ្ជាប់​ភាព​សប្បុរស ជា​មួយ​នឹង​ក្តី​អំណរ​ផង​ដែរ តែ​ផ្អែក​ទៅ​លើ​មូលដ្ឋាន​ខុស​ពី​នេះ។ បន្ទាប់​ពី​ស្តេច​ដាវីឌ​បាន​បរិច្ចាគ​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន ដើម្បី​សាង​សង់​ព្រះ​វិហារ ទ្រង់​ក៏​បាន​ប្រាប់​ពួក​អ៊ីស្រាអែល ឲ្យ​ដាក់​ដង្វាយ​ផង​ដែរ​(១របាក្សត្រ ២៩:១-៥)។ ពួក​បណ្តាជន​ក៏​បាន​ឆ្លើយ​តប ដោយ​ចិត្ត​សប្បុរស ដោយ​ដាក់​ដង្វាយ​ជា​មាស ប្រាក់ និង​ត្បូង​មាន​តម្លៃ ដោយ​ក្តី​អំណរ(ខ.៦-៨)។ ប៉ុន្តែ ចូរ​យើង​កត់​សំគាល់​ថា តើ​ពួក​គេ​មាន​ក្តី​អំណរ ដោយសារ​អ្វី? ជាក់​ស្តែង “នោះ​បណ្តាជន​ទាំង​ឡាយ​ក៏​រីករាយ​សប្បាយ ដោយ​បាន​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត ពីព្រោះ​គេ​បាន​ថ្វាយ​ស្ម័គ្រ​ពីចិត្ត ដល់​ព្រះ​យេហូវ៉ា”(ខ.៩)។…

Read article
ព្រះអង្គមិនដែលឲ្យយើងឯកោ

ហើយ​បង្រៀន ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្តី ដែល​ខ្ញុំ​បាន​បង្គាប់​មក​អ្នក​រាល់​គ្នា​ផង ហើយ​មើល ខ្ញុំ​ក៏​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រាល់​ថ្ងៃ​ដែរ ដរាប​ដល់​បំផុត​កល្ប។ អាម៉ែន។ ម៉ាថាយ ២៨:២០ អ៊ំស្រី​របស់​ខ្ញុំ​បាន​គេង​នៅ​លើ​គ្រែ​សម្រាក​ព្យាបាល​ជំងឺ ដោយ​ទឹក​មុខ​ញញឹម។ សក់​ស្កូវ​របស់​គាត់​បាន​វែក​ចេញ​ពី​ផ្ទៃ​មុខ​គាត់ ហើយ​ស្នាម​ជ្រួញ​បាន​លេច​ឡើង​នៅ​លើ​ថ្ពាល់​គាត់។ គាត់​មិន​សូវ​និយាយ​ច្រើន​ទេ តែ​ខ្ញុំ​នៅ​ចាំ​ពាក្យ​ពីរ​បី​ម៉ាត់ ដែល​គាត់​បាន​និយាយ កាល​ឪពុក​ម្តាយ​ខ្ញុំ​បាន​ទៅ​សួរ​សុខ​ទុក្ខ​គាត់​ជា​មួយ​ខ្ញុំ។ គាត់​និយាយ​ខ្សឹប​ៗ​ថា គាត់​មិន​ដែល​មាន​ភាព​ឯកោ​ឡើយ​ ព្រោះ​ព្រះ​យេស៊ូវ​តែង​តែ​គង់​នៅ​ជា​មួយ​គាត់​ជា​និច្ច។ កាល​នោះ ខ្ញុំ​មិន​ទាន់​រៀប​ការ ខ្ញុំ​មាន​ការ​កោត​ស្ញប់ស្ញែង ចំពោះ​ការ​ប្រកាស​របស់​អ៊ំស្រី​ខ្ញុំ។ ស្វាមី​របស់​គាត់​បាន​លាចាក​លោក​កាល​ប៉ុន្មាន​ឆ្នាំ​មុន ហើយ​កូន​ៗ​គាត់​រស់​នៅ​ឆ្ងាយ​ពី​គាត់។ គាត់​មាន​អាយុ​ជិត​៩០​ឆ្នាំ​ហើយ តែ​គាត់​រស់​នៅ​ម្នាក់​ឯង ដោយ​សម្រាក​ព្យាបាល​នៅ​លើ​គ្រៃ ស្ទើរ​តែ​កំរើក​ខ្លួន​មិន​រួច។ តែ​គាត់​នៅ​តែ​អាច​និយាយ​ថា គាត់​មិន​មាន​ភាព​ឯកោ​ទេ។ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ទៅ​កាន់​ពួក​សាវ័ក​ថា “ខ្ញុំ​ក៏​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រាល់​ថ្ងៃ​ដែរ ដរាប​ដល់​បំផុត​កល្ប”(ម៉ាថាយ ២៨:២០)។ អ៊ំស្រី​របស់​ខ្ញុំ​បាន​ជឿ​ថា​ ព្រះ​អង្គ​ពិត​ជា​គង់​នៅ​ជា​មួយ​គាត់​មែន ហើយ​យើង​ក៏​ត្រូវ​ជឿ​ដូច​គាត់​ផង​ដែរ។ គាត់​ដឹង​ថា ព្រះ​វិញ្ញាណ​នៃ​ព្រះ​គ្រីស្ទ​គង់​នៅ​ជា​មួយ​គាត់ គឺ​ដូច​ដែល​ព្រះ​អង្គ​បាន​សន្យា កាល​ព្រះអង្គ​បង្គាប់​ពួក​សាវ័ក​ទ្រង់​ឲ្យ​ចេញ​ទៅ​ក្នុង​លោកិយ ដើម្បី​ផ្សាយ​ព្រះ​បន្ទូល​ព្រះ​អង្គ(ខ.១៩)។ ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង “គង់​នៅ​ជា​មួយ” ពួក​សាវ័ក ក៏​ដូច​ជា​យើង​រាល់​គ្នា(យ៉ូហាន ១៤:១៦-១៧)។ ខ្ញុំ​ជឿ​ជាក់​ថា អ៊ំ​ស្រី​ខ្ញុំ​ពិត​ជា​បាន​ឃើញ​ព្រះ​បន្ទូល​សន្យា​នេះ សម្រេច​ក្នុង​ជីវិត​គាត់។  ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​គង់​នៅ​ជា​មួយ​គាត់ ខណៈ​ពេល​ដែល​គាត់​កំពុង​សម្រាក​នៅ​លើ​គ្រែ​គាត់។…

Read article
ការនិយាយត្រង់ៗ ដោយសប្បុរស

ឯ​សេចក្តី​ផ្អែមល្ហែម នៃ​សេចក្តី​ដាស់តឿន ដ៏​អស់​ពី​ចិត្ត​របស់​ភឿន​មិត្រ ក៏​ដូច្នោះ​ដែរ។ សុភាសិត ២៧:៩ តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា ពេល​ដែល​គេ​និយាយ​ប្រាប់​អ្នក​ថា អ្នក​មាន​សេចក្តី​បរិសុទ្ធ​ខាង​ក្រៅ ច្រើន​ជាង​ខាង​ក្នុង? បើ​នេះ​ជា​ពាក្យ​សម្តី ដែល​មិន​​ចេញ​ពី​មាត់​របស់​មិត្ត​ជិត​ស្និទ្ធ និង​គ្រូ​បង្រៀន​ព្រះ​បន្ទូល​របស់​ខ្ញុំ​ទេ នោះ​ខ្ញុំ​ប្រហែល​ជា​មាន​អារម្មណ៍​ឈឺ​ចាប់​មិន​ខាន​ទេ។ ផ្ទុយ​ទៅ​វិញ ខ្ញុំ​ក៏​បាន​ជ្រួញ​ចិញ្ចើម​ផង សើច​ផង ដោយ​ដឹង​ថា ពាក្យ​សម្តី​គាត់​និយាយ​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ខ្លួន​ព្រើត ព្រោះ​គាត់​និយាយ​ត្រូវ។ មិត្ត​ភក្តិ​ខ្ញុំ​ស្រឡាញ់​ខ្ញុំ ហើយ​ក៏​បាន​ព្យាយាម​ជួយ​ខ្ញុំ ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ចែក​ចាយ​ដល់​អ្នក​ដទៃ អំពី​ជំនឿ​របស់​ខ្ញុំ។ ពេល​ខ្ញុំ​គិត​ឡើង​វិញ ខ្ញុំ​ក៏​បាន​ដឹង​ថា ពាក្យ​សម្តី​នេះ​ជា​យោបល់​ល្អ​បំផុត​ដែល​ខ្ញុំ​បាន​ទទួល។ ស្តេច​សាឡូម៉ូន​បាន​សរសេរ​ថា “របួស​ដែល​មិត្រ​សំឡាញ់​ធ្វើ​ដល់​យើង នោះ​តែង​ធ្វើ​ដោយ​ស្មោះត្រង់​ទេ តែ​ឯ​ការ​ថើប​របស់​ខ្មាំងសត្រូវ នោះ​ជា​សេចក្តី​បញ្ឆោត​វិញ”(សុភាសិត ២៧:៦)។ ពាក្យ​សម្តី​ដាស់​តឿន​របស់​មិត្ត​ភក្តិ​ខ្ញុំ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹកចាំ អំពី​ខគម្ពីរ​នេះ។ ខ្ញុំ​អរ​ព្រះ​គុណ​ព្រះ​អង្គ ដែល​មិត្ត​ភក្តិ​ខ្ញុំ​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្ញុំ ហើយ​បាន​ប្រាប់​ខ្ញុំ​នូវ​ពាក្យ​ដែល​ខ្ញុំ​ត្រូវ​ឮ ទោះ​គាត់​ដឹង​ថា ខ្ញុំ​ប្រហែល​ជា​ពិបាក​ទទួល​យក​ក៏​ដោយ។ ជួន​កាល ពេល​ដែល​នរណា​ម្នាក់​និយាយ​ប្រាប់​តែ​អ្វី​ដែល​អ្នក​ចង់​ឮ នោះ​មិន​មាន​ប្រយោជន៍​ចំពោះ​អ្នក​ទេ ព្រោះ​វា​អាច​រារាំង​អ្នក​មិន​ឲ្យ​លូតលាស់ និង​ចម្រើន​ឡើង តាម​ផ្លូវ​របស់​ព្រះ។ ការ​និយាយ​ត្រង់​ៗ​អាច​ជា​ទង្វើ​ដ៏​សប្បុរស បើ​សិន​ជា​និយាយ ដោយ​ក្តី​ស្រឡាញ់​ដ៏​ពិត និង​មាន​ការ​បន្ទាប​ខ្លួន។ សូម​ព្រះ​ទ្រង់​ប្រទាន​យើង​នូវ​ប្រាជ្ញា ហើយ​ជួយ​ឲ្យ​យើង​ចែក​រំលែក​ប្រាជ្ញា​នោះ​ដល់​អ្នក​ដទៃ ដើម្បី​ឆ្លុះ​បញ្ចាំង​ឲ្យ​គេ​ស្គាល់​បំណង​ព្រះ​ទ័យ​ព្រះ​អង្គ។—James Banks…

Read article
ចូលទៅរកព្រះអង្គ ដោយទំនុកចិត្ត

យើង​ក៏​មាន​សេចក្តី​ក្លាហាន ដល់​ទ្រង់​យ៉ាង​ដូច្នេះ​ដែរ គឺ​ថា បើ​យើង​នឹង​សូម​អ្វី ដែល​ត្រូវ​តាម​ព្រះហឫទ័យ​ទ្រង់ នោះ​ទ្រង់​នឹង​ទទួល​ព្រម។ ១យ៉ូហាន ៥:១៤ កាល​ពី​ឆ្នាំ២០១៨ មាន​ការ​ស្រាវ​ជ្រាវ​មួយ អំពី​មនុស្ស​ពេញ​វ័យ នៅ​ចក្រ​ភព​អង់គ្លេស បាន​រក​ឃើញ​ថា ជា​មធ្យម “ពួក​គេ​បាន​បើក​មើល​ទូរស័ព្ទ​របស់​ខ្លួន រៀង​រាល់​១២​នាទី​ម្តង ជា​រៀង​រាល់​ថ្ងៃ លើក​លែង​តែ​នៅ​ពេល​ពួក​គេ​ដេក​លក់”។ ប៉ុន្តែ និយាយ​ដោយ​ស្មោះ​ត្រង់​ទៅ ខ្ញុំ​យល់​ឃើញ​ថា ស្ថិតិ​នេះ​ហាក់​ដូច​ជា​មាន​តួលេខ​តិច​ពេក​ហើយ ព្រោះ​ខ្ញុំ​ដឹង​ថា ខ្ញុំ​បាន​បើក​មើល​ទូរស័ព្ទ​របស់​ខ្ញុំ​ញឹក​ញាប់​ប៉ុណ្ណា ដើម្បី​រក​មើល​ចម្លើយ សម្រាប់​សំណួរ​ណា​មួយ នៅ​ក្នុងGoogle ឬ​ឆ្លើយ​តប​សារ ទទួល​ការ​ហៅ​ចូល ឬ​ធ្វើ​ការ​ហៅ​ចេញ និង​បើក​មើល​សារ​អេឡិចត្រូនិក ជា​រៀង​រាល់​ថ្ងៃ។ មនុស្ស​ជា​ច្រើន​បាន​មើល​ទូរស័ព្ទ ឬ​ឧបករណ៍​ទំនាក់​ទំនង​របស់​យើង​ជា​ទៀង​ទាត់ ដោយ​ទុក​ចិត្ត​ថា ឧបករណ៍​នោះ​នឹង​ផ្តល់​ឲ្យ​យើង នូវ​អ្វី​ដែល​យើង​ត្រូវ​ការ ដើម្បី​ឲ្យ​យើង​មាន​របៀប​រៀប​រយ បាន​ទទួល​ព័ត៌មាន​ថ្មី​ៗ និង​ទំនាក់​ទំនង​ជា​មួយ​អ្នក​ដទៃ។ ក្នុង​នាម​យើង​ជា​អ្នក​ជឿ​ព្រះយេស៊ូវ យើង​មាន​ប្រភព​ធន​ធាន​មួយ ដែល​ល្អ​ជាង​ទូរស័ព្ទ​ឆ្លាតវៃ​របស់​យើង​រាប់​លាន​ដង។ ព្រះ​ទ្រង់​ស្រឡាញ់ និង​យក​ព្រះទ័យ​ទុក​ដាក់​ចំពោះ​យើង ហើយ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ចូល​មក​រក​ព្រះ​អង្គ ដើម្បី​ទូល​សូម​ព្រះអង្គ​បំពេញ​តម្រូវ​ការ​យើង។ ព្រះ​គម្ពីរ​បាន​ចែង​ថា ពេល​ណា​យើង​អធិស្ឋាន យើង​អាច​ទុក​ចិត្ត​ថា “បើ​យើង​នឹង​សូម​អ្វី ដែល​ត្រូវ​តាម​ព្រះហឫទ័យ​ទ្រង់ នោះ​ទ្រង់​នឹង​ទទួល​ព្រម” ១យ៉ូហាន ៥:១៤។…

Read article
ផ្តោតចិត្តទៅលើព្រះ ដោយចិត្តស្កប់ស្កល់

ការ​គោរព​ប្រតិបត្តិ​ដល់​ព្រះ ដែល​មាន​ទាំង​ចិត្ត​ស្កប់ស្កល់​ផង នោះ​ជា​កំរៃ​១​យ៉ាង​ធំ​មែន។ ១ធីម៉ូថេ ៦:៦ កាល​ខ្ញុំ​កំពុង​ដើរ​រក​ទិញ​ចិញ្ចៀន​សម្រាប់​ភ្ជាប់​ពាក្យ ខ្ញុំ​បាន​ចំណាយ​ពេល​ជា​ច្រើន​ម៉ោង ដើម្បី​ស្វែង​រក​ចិញ្ចៀន​​មាន​គ្រាប់​ពេជ្រ ដែល​គូរ​ដណ្តឹង​ខ្ញុំ​ពេញ​ចិត្ត។ តែ​ខ្ញុំ​មាន​សំណួរ​មួយ នៅ​ជាប់​ក្នុង​គំនិត​ខ្ញុំ ។ ចុះ​បើ​សិន​ជា​ខ្ញុំ​មើល​រំលង ចិញ្ចៀន​ដែល​មាន​គ្រាប់​ពេជ្រ​ល្អ​ជាង​គេ តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូចម្តេច? លោក​ប៊ែរី ស្វាត(Barry Schwartz) ដែល​ជា​អ្នក​ចិត្ត​សាស្ត្រ​ផ្នែក​សេដ្ឋកិច្ច បាន​ហៅ​មនុស្ស​ដែល​ស្ទាក់​ស្ទើរ​ក្នុង​ការ​ជ្រើស​រើស​ទំនិញ​ថា​ជា “អ្នក​ស្វែង​រក​របស់​ល្អ​បំផុត” គឺ​ខុស​ពី “មនុស្ស​ដែល​ស្កប់​ចិត្ត”។ មនុស្ស​ដែល​ស្កប់ចិត្ត ធ្វើ​ការ​សម្រេច​ចិត្ត​ជ្រើស​រើស​យក​អ្វី ដែល​មាន​ភាព​គ្រប់​គ្រាន់​សម្រាប់​តម្រូវ​ការ​របស់​ខ្លួន។ ចុះ​ចំណែក​ឯ អ្នក​ស្វែង​រក​របស់​ល្អ​បំផុត ​វិញ? យើង​តែង​តែង​ចង់​បាន​ជម្រើស​ដែល​ល្អ​បំផុត។ តើ​អ្វី​ជា​លទ្ធផល​នៃ​ការ​ស្ទាក់​ស្ទើរ ពេល​ដែល​យើង​មាន​ជម្រើស​ច្រើន? លទ្ធ​ផល​នោះ​គឺ ការ​ថប់​បារម្ភ ការ​ធ្លាក់​ទឹក​ចិត្ត និង​ការ​មិន​ស្កប់​ចិត្ត។ តាម​ពិត ដើម្បី​បក​ស្រាយ​អំពី​បាតុភូត​នេះ អ្នក​សង្គម​វិទ្យា​បាន​បង្កើត​ឃ្លា​មួយ​ទៀត​គឺ ការ​ខ្លាច​មើល​រំលង​របស់​ល្អ​បំផុត ។ ជា​ការ​ពិត​ណាស់ ព្រះ​គម្ពីរ​ក៏​បាន​និយាយ​អំពី អ្នក​ស្វែង​រក​របស់​ល្អ​បំផុត និង​មនុស្ស​ស្កប់​ចិត្ត ផង​ដែរ។ ក្នុង​កណ្ឌ​គម្ពីរ​ធីម៉ូថេ ខ្សែ​ទី១ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​លោក​ធីម៉ូថេ ឲ្យ​ស្វែង​រក​ការ​ស្កប់​ចិត្ត​ក្នុង​ព្រះ ជាជាង​ស្វែង​រក​អ្វី​ៗ​ក្នុង​លោកិយ​នេះ។ លោកិយ​សន្យា​ថា នឹង​បំពេញ​ការ​ខ្វះ​ខាត​យើង តែ​មិន​ដែល​ធ្វើ​ឲ្យ​យើង​ស្កប់​ចិត្ត​ឡើយ។ ហេតុ​នេះ​ហើយ…

Read article
មើលឃើញក្តីសង្ឃឹម

ចូរ​សង្ឃឹម​ដល់​ព្រះ​ចុះ ដ្បិត​អញ​នឹង​បាន​សរសើរដល់​ទ្រង់​ទៀត។ ទំនុកដំកើង ៤២:៥ ក្នុង​អំឡុង​ពេល​ដំណើរ​កម្សាន្ត នៅ​ខែ​តុលា ការ​ឈឺ​ចាប់​ដ៏​រ៉ាំរ៉ៃ​ក្នុង​រូប​កាយ​របស់​ខ្ញុំ​បាន​រើ​ឡើង​វិញ បាន​ជា​ខ្ញុំ​ត្រូវ​តយុទ្ធ​នឹង​វា ដោយ​បង្ខំ​ចិត្ត​ចំណាយ​ពេល​ពីរ​បី​ថ្ងៃ​ដំបូង សម្រាក​នៅ​ក្នុង​បន្ទប់​ស្នាក់​នៅ។ ខ្ញុំ​មាន​អារម្មណ៍​មិន​សប្បាយ​ចិត្ត ដូច​ជា​ផ្ទៃ​មេឃ​ដែល​កំពុង​មាន​ភាព​ងងឹត នៅ​ថ្ងៃ​នោះ។ ទី​បំផុត ពេល​ដែល​ខ្ញុំ​បាន​ចេញ​ទៅ​មើល​ទេសភាព នៅ​ក្បែរ​ប៉ម​បញ្ចាំង​ពន្លឺ ជា​មួយ​ស្វាមី​ខ្ញុំ នៅ​ក្បែរ​នោះ ពពក​ពណ៌​ខ្មៅ​បាន​បាំង​បាត់​ភាព​ស្រស់​ស្អាត​ជា​ច្រើន។ តែ​ខ្ញុំ​នៅ​តែ​អាច​ថត​រូប​ទេសភាព​ភ្នំ​ដែល​មាន​ពណ៌​ព្រាល​ៗ ជាប់​នឹង​ជើង​មេឃ បាន​ពីរបី​ប៉ុស្តិ៍។​ ក្រោយ​មក ភ្លៀង​ធ្លាក់​ខ្លាំង​ធ្វើ​ឲ្យ​យើង​មិន​អាច​ចេញ​ខាង​ក្រៅ​បាន នៅ​ពេល​យប់ ដូច​នេះ ខ្ញុំ​ក៏​បាន​បើក​មើល​រូប​ថត​ក្នុង​កាំមីរ៉ា​ឌីជីធល។  ខ្ញុំ​ក៏​បាន​ហុច​កាំមីរ៉ា​ឲ្យ​ទៅ​ស្វាមី​ខ្ញុំ​មើល ដោយ​ចិត្ត​រំភើប​យ៉ាង​ខ្លាំង ពេល​ដែល​ខ្ញុំ​បាន​ឃើញ​ឥន្ទធនូ នៅ​ក្នុង​រូប​ដែល​ខ្ញុំ​ថត​បាន។ មុន​នោះ ខ្ញុំ​បាន​ផ្ដោត​ទៅ​លើ​ផ្ទៃ​មេឃ​ស្រទំ និង​ភាព​អាប់អួរ​ខ្លាំង​ពេក បាន​ជា​ខ្ញុំ​មិន​បាន​មើល​ឃើញ​ឥន្ទធនូ ដែល​អាច​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ស្រស់​ថ្លា ហើយ​អាច​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​និមិត្ត​រូប​នៃ​ក្តី​សង្ឃឹម​(លោកុប្បត្តិ ៩:១៣-១៦)។ ការ​ឈឺ​ចាប់​ខាង​រូប​កាយ ឬ​ផ្លូវ​អារម្មណ៍​ច្រើន​តែ​អាច​ទាញ​យើង​ទម្លាក់​ចូល​ទៅ​ក្នុង​រណ្តៅ​នៃ​ភាព​អស់​សង្ឃឹម​ដ៏​សែន​ជ្រៅ។ យើង​ចង់​មាន​អារម្មណ៍​ស្រស់​ថ្លា​ឡើង​វិញ។ ហេតុ​នេះ​ហើយ យើង​ត្រូវ​នឹក​ចាំ អំពី​ព្រះ​វត្ត​មាន​ដ៏​ស្ថិត​ស្ថេរ​របស់​ព្រះ និង​អំណាច​ចេស្តា​របស់​ព្រះ​អង្គ​ដែល​គ្មាន​ដែន​កំណត់(ទំនុកដំកើង ៤២:១-៣)។ ពេល​ណា​យើង​នឹក​ចាំ អំពី​ពេល​ដែល​ព្រះ​ទ្រង់​បាន​ជួយ​យើង និង​អ្នក​ដទៃ ម្តង​ហើយ​ម្តង​ទៀត កាល​ពី​មុន នោះ​យើង​អាច​ទុក​ចិត្ត​ថា ក្តី​សង្ឃឹម​របស់​យើង​នៅ​ជាប់​ក្នុង​ព្រះ​អង្គ ទោះ​មាន​អារម្មណ៍​ថា​ពិបាក​ចិត្ត​យ៉ាង​ណា​ក៏​ដោយ…

Read article