នំម៉ាណាប្រចាំថ្ងៃ

You are here:
ភ្ញៀវដែលមិនបានអញ្ជើញ

  តើ​អ្នក​ណា​នឹង​ស្គាល់​អំពើ​ខុសឆ្គង​របស់​ខ្លួន​បាន សូម​ជំរះ​ទូលបង្គំ​ឲ្យ​ជ្រះ​ស្អាត​ពី​អំពើ​លាក់​កំបាំង​ផង សូម​រាំងរា​ទូលបង្គំ ជា​អ្នក​បំរើ​ទ្រង់ ឲ្យ​រួច​ពី​បាប​ដែល​ធ្វើ​ដោយ​ល្មើស​ដែរ។ ទំនុកដំកើង ១៩:១២-១៣ លោក​ខាយ(Kyle) និង​អ្នក​ស្រី​អាលីសិន(Allison) បាន​ទៅ​ក្រេប​ទឹកឃ្មុំ​យ៉ាង​មាន​សុភមង្គល ក្នុង​ប្រទេស​ដទៃ។ ពេល​ពួក​គេ​វិល​ត្រឡប់​មក​ផ្ទះ​វិញ ពួក​គេ​បាន​សង្កេត​ឃើញ​ជើង​របស់​លោក​ខាយ មាន​កន្ទួល​រមាស់​ដ៏​ចម្លែក។ ប្តី​ប្រពន្ធ​មួយ​គូរ​នេះ ត្រូវ​គេ​ណែ​នាំ ឲ្យ​ជួប​ពេទ្យ​ជំនាញ​សើស្បែក។ គ្រូពេទ្យ​ក៏​បាន​ប្រាប់​ពួក​គេ​ថា មាន​បរាសិត​តូច​ៗ បាន​ចូល​ក្នុង​ជើង​លោក​ខាយ តាម​ពង​បែក​នៅ​លើ​ជើង​គាត់ ដែល​កើត​ឡើង ដោយសារ​ការ​ពាក់​ស្បែក​ជើង​ផ្ទាត់​ថ្មី​មួយ​គូរ។ ដំណើរ​កម្សាន្ត​ដែល​ពួក​គេ​បាន​ស្រមៃ ក៏​បាន​បញ្ចប់ ដោយ​ការ​តយុទ្ធ​ដ៏​ពិបាក ជា​មួយ​នឹង​បរាសិត ដែល​ជា “ភ្ញៀវ​ដែល​មិន​បាន​អញ្ជើញ”។ ស្តេច​ដាវីឌ​ជ្រាប​ថា បើ​ទ្រង់​មិន​ទូល​សូម​ព្រះ​ជួយ​ ក្នុង​ការ​តយុទ្ធ​នឹង​អំពើ​បាប​ទេ នោះ​ក្តី​ស្រមៃ​របស់​ទ្រង់ ដែល​ចង់​រស់​នៅ ក្នុង​ជីវិត​ដែល​គាប់​ព្រះ​ទ័យ​ព្រះ នឹង​ប្រែ​ក្លាយ​ជា​ការ​តយុទ្ធ​នឹង​អំពើ​បាប និង​ការ​បះបោរ ដែល​ជា​ភ្ញៀវ​​មិន​បាន​អញ្ជើញ។ បន្ទាប់​ពី​ស្តេច​ដាវីឌ​បាន​ប្រកាស អំពី​របៀប​ដែល​ព្រះ​ទ្រង់​បង្ហាញ​ព្រះ​អង្គ​ទ្រង់ ក្នុង​ពិភព​ធម្មជាតិ​(ទំនុកដំកើង ១៩:១-៦) និង​បង្ហាញ​ប្រាជ្ញា​ទ្រង់ ក្នុង​ការ​បង្រៀន​របស់​ទ្រង់​(ខ.៧-១០) ទ្រង់​ក៏​បាន​ទូល​សូម​ព្រះ​ការពារ​ទ្រង់ ឲ្យ​រួច​ផុត គឺ​ការ​មិន​ស្តាប់​បង្គាប់ ដោយ​មិន​ដឹង​ខ្លួន ដោយ​អំនួត និង​ដោយ​ស្ម័គ្រ​ពី​ចិត្ត។ ទ្រង់​ក៏​បាន​សរសេរ​ថា “សូម​ជំរះ​ទូលបង្គំ​ឲ្យ​ជ្រះ​ស្អាត​ពី​អំពើ​លាក់​កំបាំង​ផង សូម​រាំងរា​ទូលបង្គំ ជា​អ្នក​បំរើ​ទ្រង់…

Read article
ងាកមករកផ្លូវរបស់ព្រះអង្គវិញ

  ទ្រង់​ក៏​ស្គាល់​ផ្លូវ​ដែល​ឯង​បាន​ដើរ​ក្នុង​ទី​រហោស្ថាន​សំបើម​នេះ​ផង ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​គង់​នៅ​ជា​មួយ​នឹង​ឯង អស់​រវាង​៤០​ឆ្នាំ​នេះ ហើយ​ឯង​គ្មាន​ខ្វះខាត​អ្វី​ឡើយ។ ចោទិយកថា ២:៧ ឧបមា​ថា អ្នក​កំពុង​ធ្វើ​ដំណើរ​នៅ​តំបន់​និរតី នៃ​សហរដ្ឋ​អាមេរិក ពី​​ទីក្រុងវ៉ាយ(Why ប្រែ​ថា ហេតុ​អ្វី) រដ្ឋ​អារីហ្សូណា។ ហើយ​ក៏​បាន​ទៅ​រដ្ឋ​ផ្សេង​ទៀត ដោយ​ឆ្លង​កាត់ ទីក្រុង​អាន់សឺធិន(Uncertain ប្រែ​ថា មិន​ច្បាស់​លាស់) រដ្ឋ​តិចសាស់។ បត់​ទៅ​តំបន់​ឥសាន អ្នក​ត្រូវ​ឈប់​សម្រាក នៅ​ទីក្រុង​ឌីសម៉ល(Dismal ប្រែ​ថា គួរ​ឲ្យ​ព្រួយ​បារម្ភ) រដ្ឋ​ធេនេស៊ី។ ទី​បំផុត​អ្នក​ទៅ​ដល់​គោល​ដៅ​របស់​អ្នក នៅ​ទីក្រុង​ភែននិក(Panic ប្រែ​ថា​តក់​ស្លត់) រដ្ឋ​ភែនស៊ីលវែនា។ បើ​អ្នក​បើក​បរ​បន្តិច​ទៀត ប្រហែល​៦​ម៉ោង អ្នក​អាច​ទៅ​ដល់​ទីក្រុង​អាស៊ួរិន(Assurance ប្រែ​មក​ថា មាន​ភាព​ជឿ​ជាក់) នៅ​ភាគ​ខាង​លិច​រដ្ឋ​វើជីនា។ តំបន់​ទាំង​នោះ​សុទ្ធ​តែ​មាន​ឈ្មោះ​ចម្លែក​ៗ តែ​ជា​ទីកន្លែង​ពិត​ ក្នុង​ទឹក​ដី​អាមេរិក ទោះ​អ្នក​មិន​ទំនង​ជា​ធ្វើ​ដំណើរ​កាត់​តាម​តំបន់​ទាំង​នោះ​ឬ​អត់​ក៏​ដោយ។ ជួន​កាល ការ​ធ្វើ​ដំណើរ​នៃ​ជីវិត​មាន​អារម្មណ៍​ដូចនេះ​ឯង។ យើង​ក៏​ងាយ​នឹង​ប្រៀប​ធៀប​ជីវិត​យើង ទៅ​នឹង​ជីវិត​ដ៏​ពិបាក​របស់​ប្រជាជន​អ៊ីស្រាអែល ក្នុង​វាល​រហោស្ថាន(ចោទិយកថា ២:៧)។ ការ​រស់​នៅ​អាច​មាន​ការ​ពិបាក​ជា​ច្រើន។ ប៉ុន្តែ តើ​យើង​បាន​សង្កេត​ឃើញ​ចំណុច​ដូចគ្នា​ដទៃ​ទៀត​ទេ? យើង​ទៅ​តាម​ផ្លូវ​របស់​យើង ដោយ​ងាក​បែរ​ចេញ​ពី​ផ្លូវ​ព្រះ(១:៤២-៤៣)។ ជា​ញឹក​ញាប់ យើង​ច្រើន​តែ​រអ៊ូរទាំ​អំពី​ការ​ខ្វះ​ខាត​របស់​យើង មិន​ខុស​ពី​ពួក​អ៊ីស្រាអែល​ឡើយ(ជនគណនា…

Read article
គ្មានប្រយោជន៍ បើគ្មានសេចក្តីស្រឡាញ់

  បើ​ខ្ញុំ​ចែក​អស់​ទាំង​ទ្រព្យសម្បត្តិ​ខ្ញុំ​ជា​អាហារ​ដល់​គេ ហើយ​បើ​ខ្ញុំ​ប្រគល់​រូបកាយ​ខ្ញុំ​ទៅ​ឲ្យ​គេ​ដុត តែ​គ្មាន​សេចក្តី​ស្រឡាញ់ នោះ​គ្មាន​ប្រយោជន៍​ដល់​ខ្ញុំ​សោះ។ ១កូរិនថូស ១៣:៣ បន្ទាប់​ពី​ខ្ញុំ​បាន​យក​តុ​ដែល​ខ្ញុំ​បាន​កុម្ម៉ង់​ទិញ ចេញ​ពី​កេស យក​មក​តម្រៀប ខ្ញុំ​ក៏​បាន​កត់​សំគាល់​ឃើញ​បញ្ហា​មួយ។ ខ្ញុំ​បាន​ឃើញ​ផ្ទៃ​ខាង​លើ​ដ៏​ស្រស់​ស្អាត និង​ផ្នែក​ដទៃ​ទៀត តែ​ខ្ញុំ​ឃើញ​តុ​នោះ​ខ្វះ​ជើង​ម្ខាង។ បើ​គ្មាន​ជើង​គ្រប់​ចំនួន​ទេ ខ្ញុំ​មិន​អាច​ដំឡើង​តុ​នេះ​បាន​ឡើយ ព្រោះ​វា​នឹង​ក្លាយ​ជា​វត្ថុ​គ្មាន​ប្រយោជន៍។ មិនមែន​មាន​តែ​តុ​ទេ ដែល​គ្មាន​ប្រយោជន៍ នៅ​ពេល​ដែល​វា​ខ្វះ​ផ្នែក​ដ៏​សំខាន់​មួយ។ ក្នុង​កណ្ឌគម្ពីរ​កូរិនថូស ខ្សែទី១ សាវ័ក​ប៉ុល​បាន​រំឭក​អ្នក​អាន​សំបុត្រ​របស់​គាត់​ថា ពួកគេ​កំពុង​តែ​ខ្វះ​គ្រឿង​ផ្សំ​ដ៏​សំខាន់​មួយ។ អ្នកជឿ​នៅ​ទីក្រុង​កូរិនថូស​មាន​អំណោយ​ទាន​ជា​ច្រើន តែ​ខ្វះ​សេចក្តី​ស្រឡាញ់។ សាវ័ក​ប៉ុល​ក៏​បាន​និយាយ​សង្កត់​ធ្ងន់​ថា បើ​សិន​ជា​ពួក​គេ​មាន​ចំណេះ​ដឹង​គ្រប់​មុខ បើ​ពួកគេ​លះ​បង់​អ្វី​ៗ​គ្រប់​យ៉ាង​ដែល​ពួក​គេ​មាន ហើយ​ថែម​ទាំង​ព្រម​រង​ទុក តែ​បើ​គ្មាន​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​នៃ​សេចក្តី​ស្រឡាញ់​ទេ នោះ​ការ​ប្រព្រឹត្ត​របស់​ពួកគេ​គ្មាន​ន័យ​អ្វី​ឡើយ(១កូរិនថូស ១៣:១-៣)។ សាវ័ក​ប៉ុល​ក៏​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​មាន​សេចក្តី​ស្រឡាញ់ ក្នុង​កិច្ចការ​ទាំង​អស់​ដែល​ពួក​គេ​ធ្វើ ហើយ​គាត់​ក៏​បាន​ពិពណ៌នា អំពី​សម្រស់​នៃ​សេចក្តី​ស្រឡាញ់ ដែល​តែង​តែ​ការពារ ជឿ សង្ឃឹម និង​អត់​ទ្រាំ(ខ.៤-៧)។ ពេលណា​យើង​ប្រើ​អំណោយ​ទាន​ខាង​វិញ្ញាណ ប្រហែល​ដើម្បី​បង្រៀន លើក​ទឹក​ចិត្ត ឬ​បម្រើ​ក្នុង​សហគមន៍​នៃ​ជំនឿ​របស់​យើង សូម​ចាំ​ថា ព្រះ​ទ្រង់​តែង​តែ​សព្វ​ព្រះទ័យ​ឲ្យ​យើង​មាន​សេចក្តី​ស្រឡាញ់ ក្នុង​គ្រប់​កិច្ចការ​ដែល​យើង​ធ្វើ។ ពុំ​នោះ​ទេ វា​មិន​ខុស​ពី​តុ​ដែល​ខ្វះ​ជើង​ម្ខាង​នោះ​ឡើយ។ វា​មិន​អាច​បំពេញ​តួនាទី​ជា​តុ ដែល​គេ​បាន​រចនា​វា​មក​នោះ​ឡើយ។—Lisa M. Samra តើ​អ្នកធ្លាប់​ខ្វះ​​សេចក្តី​ស្រឡាញ់…

Read article
គ្រួសារទាំងមូលបានសង្គ្រោះ

  ចូរ​ជឿ​ដល់​ព្រះអម្ចាស់យេស៊ូវគ្រីស្ទ​ទៅ នោះ​នឹង​បាន​សង្គ្រោះ​ហើយ ព្រម​ទាំង​ពួក​គ្រួសារ​លោក​ផង។ កិច្ចការ ១៦:៣១ លោក​ចេមស៍(James) បាន​ដើរ​ទៅ​រក​កន្លែង​ហាត់​ប្រាណ​របស់​ពន្ធនាគារ ដោយ​មាន​ស្លៀក​អាវ​ជាប់​ខោ ហើយ​ក៏​បាន​ចូល​ទៅ​ក្នុង​អាង​ហែល​ទឹក​ចល័ត ដើម្បី​ទទួល​ពិធី​ជ្រមុជ​ទឹក ដោយ​លោក​គ្រូ​គង្វាល​ប្រចាំ​ពន្ធនាគារ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គាត់​មាន​ក្តី​អំណរ​ជា​ពន់​ពេក ពេល​ដែល​គាត់​បាន​ទទួល​ដំណឹង​ថា កូន​ស្រី​គាត់ ឈ្មោះ​ព្រីតានី(Brittany) ដែល​ជា​អ្នក​ទោស​ដែរ ក៏​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក នៅ​ថ្ងៃ​នោះ​! ពេល​ដែល​ពួក​គេ​បាន​ដឹង​អំពី​រឿង​នេះ​ដូច​គ្នា សូម្បី​តែ​បុគ្គលិក​ពន្ធនាគារ​ក៏​មាន​ការ​រំជួល​ចិត្ត​ផង​ដែរ។ លោក​គ្រូ​គង្វាល​ក៏​បាន​មាន​ប្រសាសន៍​ថា “ពេល​នោះ​គ្រប់គ្នា​សុទ្ធ​តែ​ស្រក់​ទឹក​ភ្នែក”។ ព្រីតានី និង​ឪពុក​របស់​នាង​ជាប់​ជាប់​ពន្ធនាគារ​ជា​ច្រើន​ឆ្នាំ ហើយ​សុទ្ធ​តែ​ត្រូវ​ការ​ការ​អត់​ទោស​បាប​ពី​ព្រះ។ ហើយ​ព្រះ​ទ្រង់​ក៏​បាន​ប្រទាន​ជីវិត​ថ្មី ដល់​ពួក​គេ។ ព្រះគម្ពីរ​ក៏​បាន​ពិពណ៌នា អំពី​ការ​ផ្លាស់​ប្រែ​មួយ​ទៀត ក្នុង​ពន្ធនាគារ តែ​ការ​ផ្លាស់​ប្រែ​នេះ​បាន​កើត​ឡើង​ចំពោះ​មេគុក​ម្នាក់ ដែល​ក្រោយ​មក ​សេចក្តី​ស្រឡាញ់​របស់​ព្រះយេស៊ូវ​បាន​កែ​ប្រែ​គ្រួសារ​គាត់​ទាំង​មូល។ បន្ទាប់ពី “មាន​កក្រើក​ដី” ធ្វើ​ឲ្យ​រញ្ជួយ​គុក “ទ្វារ​គុក​ក៏​បាន​បើក​ចំហ”។ ពេល​នោះ សាវ័ក​ប៉ុល និង​លោក​ស៊ីឡាស មិន​បាន​រត់​គេច​ឡើយ គឺ​នៅ​តែ​ក្នុង​បន្ទប់​ឃុំ​ខ្លួន​ដដែល(កិច្ចការ ១៦:២៦-២៨)។ មេ​គុក​មាន​ការ​ដឹង​គុណ​ពួក​គេ​យ៉ាង​ខ្លាំង ដែល​មិន​បាន​រត់​គេច​ខ្លួន ហើយ​ក៏​បាន​នាំ​ពួក​គេ​ទៅ​ផ្ទះ​គាត់។ ទីបំផុត គាត់​ក៏​បាន​សួរ​សំណួរ​មួយ​ដែល​នាំ​ឲ្យ​ជីវិត​ផ្លាស់​ប្រែ​ថា “តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្តេច​ឲ្យ​បាន​សង្គ្រោះ​?”(ខ.៣០)។ ពួក​គេ​ក៏​បាន​ឆ្លើយ​ថា “ចូរ​ជឿ​ដល់​ព្រះអម្ចាស់យេស៊ូវគ្រីស្ទ​ទៅ នោះ​នឹង​បាន​សង្គ្រោះ​ហើយ ព្រម​ទាំង​ពួក​គ្រួសារ​លោក​ផង”(ខ.៣១)។…

Read article
ពង្រឹងសាច់ដុំនៃសេចក្តីជំនឿ

  ចូរ​បង្អង់​សិន ឲ្យ​បាន​ដឹង​ថា អញ​ជា​ព្រះ។ ទំនុកដំកើង ៤៦:១០ ក្នុង​អំឡុង​ពេល​ដំណើរ​កម្សាន្ត​នៅ​សួន​សត្វ ខ្ញុំ​ក៏​បាន​ឈប់ ដើម្បី​សម្រាក​នៅ​ក្បែរ​កន្លែង​ដែល​គេ​ដាក់​តាំង​សត្វ​អាញី។ ខ្ញុំ​ឃើញ​សត្វ​អាញី​បាន​សំយុង​ក្បាល​ចុះ​មក​ក្រោម។ វា​ហាក់​ដូច​កំពុង​មាន​ការ​ស្កប់​ចិត្ត នឹង​ការ​នៅ​ស្ងៀម​មួយ​កន្លែង ដោយ​មិន​កម្រើក​អ្វី​សោះ។ ខ្ញុំ​ក៏​បាន​ដក​ដង្ហើម​ធំ។ ដោយសារ​បញ្ហា​សុខភាព ខ្ញុំ​ពិបាក​នៅ​ស្ងៀម​មួយ​កន្លែង ហើយ​តែង​តែ​ចង់​ផ្លាស់​ទី​ទៅ​មុខ​ជា​និច្ច ដើម្បី​ធ្វើ​អ្វី​មួយ។ ខ្ញុំ​ស្រេក​ឃ្លាន​ចង់​ឈប់​មាន​អារម្មណ៍​ទន់​ខ្សោយ​ទៀត ពោល​គឺ​មិន​សប្បាយ​ចិត្ត​នឹង​បញ្ហា​សុខភាព​របស់​ខ្ញុំ​សោះ។ ប៉ុន្តែ ពេល​ខ្ញុំ​កំពុង​មើល​ទៅ​សត្វ​អាញី ខ្ញុំ​សង្កេត​ឃើញ​វា​លាត​សន្ធឹង​ដៃ​ម្ខាង តោង​មែក​ឈើ​នៅ​ក្បែរ​នោះ រួច​នៅ​ស្ងៀម​ដូច​មុន​ទៀត។ ការ​នៅ​មួយ​កន្លែង​ត្រូវ​ការ​ឲ្យ​យើង​ប្រើ​កម្លាំង​ផង​ដែរ។ បើ​ខ្ញុំ​ចង់​មាន​ចិត្ត​ស្កប់​ស្កល់ នឹង​ការ​ផ្លាស់​ទី​យឺតៗ ឬ​នៅ​ស្ងៀម​ដូច​សត្វ​អាញី នោះ​ខ្ញុំ​ត្រូវ​ការ​កម្លាំង​សាច់ដុំ​ដែល​ខ្លាំង​អស្ចារ្យ។ ដើម្បី​ឲ្យ​ខ្ញុំ​អាច​ទុក​ចិត្ត​ព្រះ នៅ​គ្រប់​ពេល​វេលា​ទាំង​អស់ នៃ​ជីវិត​ខ្ញុំ ខ្ញុំ​ត្រូវ​ការ​កម្លាំងខាង​វិញ្ញាណ ។ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក៤៦ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង បាន​ប្រកាស​ថា ព្រះ​ទ្រង់​មិន​គ្រាន់​តែប្រទាន កម្លាំង​ដល់​យើង​ប៉ុណ្ណោះ​ទេ តែ​ព្រះ​អង្គ ជា កម្លាំង​របស់​យើង(ខ.១)។ ទោះ​មាន​រឿង​អ្វី​កើត​ឡើង​នៅ​ជុំវិញ​យើង​ក៏​ដោយ “ព្រះ​អម្ចាស់​ដ៏​មាន​គ្រប់​ចេស្ដា តែង​តែ​គង់​នៅ​ជា​មួយ​យើង​ជា​និច្ច”(ខ.៧)។ ព្រះអង្គ​ក៏​បាន​បង្គាប់​យើង ឲ្យ​ឈប់​បង្អង់​សិន ឲ្យ​បាន​ដឹង​ថា ព្រះ​អង្គ​ជា​ព្រះ(ខ.១១)។ ការ​ធ្វើ​ដំណើរ​របស់​យើង ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ច្រើន​តែ​តម្រូវ​ឲ្យ​យើង​បោះ​ជំហាន​យឺត​ៗ ហើយ​ចំណាយ​ពេល​នៅ​ស្ងៀម…

Read article
អ្នកថា ព្រះអង្គជានរណា?

  តើ​មនុស្ស​ទាំងឡាយ គេ​ថា​ខ្ញុំ​ជា​អ្នក​ណា? ម៉ាកុស ៨:២៧ តើ​មនុស្ស​ជឿ​ថា ព្រះយេស៊ូវ​ជា​នរណា? អ្នក​ខ្លះ​និយាយ​ថា ព្រះអង្គ​ជា​គ្រូ​បង្រៀន​ដ៏​ល្អ ខ្លះ​ទៀត​ថា ព្រះអង្គ​គ្រាន់​តែ​ជា​បុរស​ម្នាក់។ អ្នកនិពន្ធ​ឈ្មោះ ស៊ី អេស លូអ៊ីស(C. S. Lewis) បាន​សរសេរ​ថា “បើ​ព្រះយេស៊ូវ​មិន​មែន​ជា​ព្រះរាជ​បុត្រា​នៃ​ព្រះ​ទេ នោះ​គេ​មុខ​ជា​ចាត់​ទុក​ព្រះអង្គ​ជា មនុស្ស​ឆ្កួត ឬ​អាក្រក់​ជាង​នេះ​ទៀត។ អ្នក​អាច​ថា ព្រះអង្គ​ជា​មនុស្ស​ឡប់ អ្នក​អាច​ស្តោះ​ទឹក​មាត់​ដាក់ ហើយ​ធ្វើ​គុត​ព្រះអង្គ ដោយ​ចោទ​ថា ព្រះ​អង្គ​ជា​អារក្ស ឬ​អ្នក​អាច​ក្រាប​នៅ​ទៀប​ព្រះ​បាទ​ព្រះអង្គ ហើយ​ហៅ​ព្រះ​អង្គ​ថា ព្រះអម្ចាស់ និង​ព្រះ តែ​ចូរ​យើង​កុំ​បន្ទាប​ព្រះ​អង្គ ដោយ​មិន​សម​ហេតុ​សម​ផល​ថា ព្រះអង្គ​គ្រាន់​តែ​ជា​គ្រូ​បង្រៀន​ដ៏​អស្ចារ្យ​នោះ​ឡើយ”។ គាត់​ក៏​បាន​បក​ស្រាយ​ផង​ដែរ​ថា បើ​ការ​អះអាង​របស់​ព្រះយេស៊ូវ​ថា ព្រះ​អង្គ​ជា​ព្រះ ជា​ការ​អះ​អាង​ខុស នោះ​គេ​ក៏​មិន​អាច​ហៅ​ព្រះ​អង្គ​ថា ហោរា​ដ៏​អស្ចារ្យ​ឡើយ។ គេ​នឹង​ចោទ​ព្រះអង្គ​ថា បាន​ប្រមាថ​ព្រះ​ជា​មិន​ខាន។ ខណៈ​ពេល​ដែល​ព្រះអង្គ​កំពុង​ជជែក​ជា​មួយ​ពួក​សាវ័ក ក្នុង​ដំណើរ​ពី​ភូមិ​មួយ ទៅ​ភូមិ​មួយ​ទៀត ព្រះយេស៊ូវ​ក៏​បាន​សួរ​ពួក​គេ​ថា “តើ​មនុស្ស​ទាំងឡាយ គេ​ថា​ខ្ញុំ​ជា​អ្នក​ណា?”(ម៉ាកុស ៨:២៧)។ ខ្លះ​ថា ព្រះ​អង្គ​ជា​លោក​យ៉ូហាន បាទីស្ទ ខ្លះ​ថា ព្រះអង្គ​ជា​ហោរា​អេលីយ៉ា…

Read article
ការចំហចិត្តទទួលការបង្រៀន

  ប្រយោជន៍​ឲ្យ​មនុស្ស​ប្រាជ្ញា​បាន​ស្តាប់ ហើយ​ចំរើន​ចំណេះ​ឡើង ឲ្យ​អ្នក​ណា​ដែល​មាន​យោបល់​បាន​ដឹង​ដល់​សេចក្តី​ទូន្មាន​មាំទាំ។ សុភាសិត ១:៥ ការ​ទទួល​ការ​រិះគន់ និង​ការ​កែ​តម្រង់ ពី​អ្នក​ដទៃ មាន​សារៈ​សំខាន់​ណាស់។ រឿង​នេះ​ក៏​អាច​កើត​ឡើង ក្នុង​ចំណោម​អ្នក​និពន្ធ​ផង​ដែរ។ ហេតុនេះ​ហើយ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​បាន​ឃើញ​លោក​រីឆាត ប៊ី ហេយ(Richard B. Hays) ដែល​ជា​បណ្ឌិត និង​ទេវវិទូ បាន​សរសេរ​អត្ថបទ​មួយ ដើម្បី​កែ​សម្រួល​សំណេរ ដែល​គាត់​បាន​សរសេរ​ខុស​កាល​ប៉ុន្មាន​ឆ្នាំ​មុន។ គាត់​បាន​បង្ហាញ​ចេញ​នូវ​ការ​បន្ទាប​ខ្លួន នៅ​ក្នុង​ការ​ផ្លាស់​ប្តូរ​ទស្សន: ដែល​គាត់​ធ្លាប់​មាន​កាល​ពី​អតីត​កាល ដោយ​សព្វ​ថ្ងៃ​នេះ គាត់​បាន​ប្ដេជ្ញា​ចិត្ត​រៀន​សូត្រ​ពី​អ្នក​ដទៃ ពេញ​មួយ​ជីវិត។ នៅ​ក្នុង​សេចក្តី​ផ្តើម​នៃ​កណ្ឌ​គម្ពីរ​សុភាសិត ស្តេច​សាឡូម៉ូន បាន​រៀប​រាប់​ត្រួស​ៗ អំពី​គោល​បំណង នៃ​ការ​និពន្ធ​សុភាសិត​។ តែ​ទន្ទឹម​នឹង​នោះ ទ្រង់​ក៏​បាន​ជំរុញ​ផង​ដែរ​ថា ទ្រង់​បាន​និពន្ធ​សុភាសិត​ទាំង​នោះ “ប្រយោជន៍​ឲ្យ​មនុស្ស​ប្រាជ្ញា​បាន​ស្តាប់ ហើយ​ចំរើន​ចំណេះ​ឡើង ឲ្យ​អ្នក​ណា​ដែល​មាន​យោបល់​បាន​ដឹង​ដល់​សេចក្តី​ទូន្មាន​មាំទាំ”(សុភាសិត ១:៥)។ ស្តេច​សាឡូម៉ូន​បាន​ជំរុញ​ពួក​អ្នក​ប្រាជ្ញ ឲ្យ​ស្តាប់ រៀន​សូត្រ និង​បន្ត​លូត​លាស់​ផង​ដែរ។​ គឺ​មិន​ខុស​ពី​សាវ័ក​ប៉ុល ដែល​បាន​អះ​អាង​ថា ទោះ​គាត់​បាន​ដើរ​តាម​ព្រះយេស៊ូវ​អស់​រាប់​សិប​ឆ្នាំ​ហើយ​ក្តី ក៏​គាត់​នៅ​តែ​ព្យាយាម​ស្គាល់​ព្រះយេស៊ូវ​ជា​និច្ច(ភីលីព ៣:១០)។ គ្មាន​នរណា​ម្នាក់​រង​គ្រោះ ដោយសារ​ការ​បន្ត​បើក​ចំហ​ចិត្ត​ទទួល​ការ​បង្រៀន​ដ៏​ត្រឹមត្រូវ​នោះ​ឡើយ ។ ខណៈ​ពេល​ដែល​យើង​ព្យាយាម​បន្ត​លូតលាស់…

Read article
សេរីភាពពិតប្រាកដ

  កុំ​ឲ្យ​អ្នក​ណា​ស្វែង​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ ត្រូវ​រក​ដល់​អ្នក​ដទៃ​វិញ។ ១កូរិនថូស ១០:២៤ កាល​មេលលីង(Meiling) កំពុង​អាន​សៀវភៅ​នៅ​លើ​រថភ្លើង គាត់​បាន​ជក់​ចិត្ត​នឹង​ការ​គូស​ចំណាំ​ពី​លើ​បន្ទាត់​អក្សរ និង​ការ​សរសេរ​នៅ​លើ​គែម​ទំព័រ​សៀវភៅ​អាន​នោះ។ តែ​​ពេល​ដែល​គាត់​បានឃើញ​​ស្ត្រី​ដែល​អង្គុយ​នៅ​ក្បែរ​គាត់​ស្តី​ឲ្យ​កូន នោះ​គាត់​ក៏​ឈប់​គូស​ចំណាំ​នៅ​លើ​សៀវភៅ​ទៀត។ ស្ត្រី​ជា​ម្តាយ​នោះ​កំពុង​តែ​ស្តី​ប្រដៅ​កូន​តូច​ ដែល​កំពុង​គូស​ក្រវេមក្រវាម ពី​លើ​សៀវភៅ​ដែល​បាន​ខ្ចី​ពី​បណ្ណាល័យ។ មេលលីង​ក៏​បាន​ប្រញាប់​ដាក់​ប៊ិច​ចុះ ដោយ​មិន​ចង់​ឲ្យ​ក្មេង​តូច​នោះ​បន្ត​ធ្វើ​តាម​គាត់ ដោយ​ការ​យល់​ច្រឡំ ហើយ​មិន​ស្តាប់​តាម​ការ​ប្រៀន​ប្រដៅ​របស់​ម្តាយ​ខ្លួន​ទៀត​ឡើយ។ គាត់​ដឹង​ថា ក្មេង​តូច​នោះ​មិន​យល់​អំពី​ភាព​ខុស​គ្នា រវាង​ការ​ធ្វើ​ឲ្យ​ខូច​សៀវភៅ​ខ្ចី​ពី​បណ្ណាគារ និង​ការ​គូស​ចំណាំ​ពី​លើ​សៀវភៅ​អាន ដែល​ជា​កម្មសិទ្ធិ​របស់​គាត់​នោះ​ឡើយ។ សកម្មភាព​របស់​មេលលីង​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​បង្រៀន​របស់​សាវ័ក​ប៉ុល ក្នុង​បទ​គម្ពីរ ១កូរិនថូស ១០:២៣-២៤ ដែល​ចែង​ថា “មាន​ច្បាប់​ធ្វើ​គ្រប់​ការ​ទាំង​អស់ តែ​គ្រប់​ទាំង​ការ​គ្មាន​ប្រយោជន៍​ទេ មាន​ច្បាប់​ធ្វើ​គ្រប់​ការ​ទាំង​អស់ តែ​គ្រប់​ទាំង​ការ​មិន​ស្អាង​ចិត្ត​ឡើង​ទេ កុំ​ឲ្យ​អ្នក​ណា​ស្វែង​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ ត្រូវ​រក​ដល់​អ្នក​ដទៃ​វិញ”។ អ្នក​ជឿ​ព្រះ​យេស៊ូវ ក្នុង​ពួក​ជំនុំ​ដ៏​ក្មេង​វ័យ នៅ​ទីក្រុង​កូរិនថូស បាន​យល់​ឃើញ​ថា ពួកគេ​អាច​ប្រើ​សេរីភាព​ក្នុង​ព្រះគ្រីស្ទ ជា​ឱកាស​ស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន។ តែ​សាវ័ក​ប៉ុល​បាន​បង្រៀន​ពួក​គេ​ថា ពួកគេ​គួរ​តែ​គិត​ថា សេរីភាព​នោះ គឺ​ជា​ឱកាស​ដើម្បី​ស្អាង និង​ស្វែង​រក​ប្រយោជន៍​អ្នក​ដទៃ។ សេរីភាព​ពិត​ប្រាកដ គឺ​មិនមែន​ជា​ការ​មាន​សិទ្ធិ​ធ្វើ​អ្វី​តាម​ចិត្ត​នោះ​ទេ តែ​សម្រាប់​ធ្វើ​អ្វី​ដែល​ពួក​គេ​គួរ​ធ្វើ ថ្វាយ​ដល់​ព្រះ។​ កាល​ណា​យើង​ប្រើ​សេរីភាព​របស់​យើង ដើម្បី​ស្អាង​អ្នក​ដទៃ​ឡើង ជា​ជាង​បម្រើ​ប្រយោជន៍​ខ្លួន​ឯង នោះ​មាន​ន័យថា យើង​កំពុង​តែ​ដើរ​តាម​គំរូ​ព្រះ​យេស៊ូវ។​—Poh…

Read article
ជួយទំនុកបម្រុងអ្នកដទៃ

  ចូរ​សំរេច​តាម​សេចក្តី​យុត្តិធម៌​ដ៏​ពិត ហើយ​សំដែង​សេចក្តី​សប្បុរស និង​សេចក្តី​អាណិត​មេត្តា​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ចុះ។ សាការី ៧:៩ លោក​ចូស(Jose) ជា​គ្រូ​បង្រៀន​អាយុ​៧៧​ឆ្នាំ ដែល​បាន​យក​ឡាន​របស់​ខ្លួន ធ្វើ​ជា​ផ្ទះ អស់​៨​ឆ្នាំ។ រៀង​រាល់​ពេល​យប់ បុរស​ចំណាស់​រូប​នេះ​តែងតែ​ពិនិត្យ​មើល​អាគុយ​របស់​រថយន្ត​ហ្វ៊ត​ឆ្នាំ១៩៩៧ របស់​ខ្លួន យ៉ាង​ប្រុង​ប្រយ័ត្ន ដើម្បី​ឲ្យ​គាត់​អាច​ប្រើ​កុំព្យូទ័រ​ ធ្វើ​កិច្ចការ​សាលា​នៅ​ពេល​ល្ងាច។ គាត់​មិន​បាន​ប្រើ​ប្រាក់​ដែល​គាត់​រក​បាន ដើម្បី​បង់​ថ្លៃ​ផ្ទះ​ជួល​នោះ​ឡើយ តែ​បាន​ផ្ញើ​ប្រាក់​ទាំង​នោះ​ទៅ​ក្រុម​គ្រួសារ​ជា​ច្រើន នៅ​ប្រទេស​ម៊ិចស៊ីកូ ដែល​ត្រូវ​ការ​លុយ​ទាំង​នោះ​ខ្លាំង​ជាង​គាត់។ រៀង​រាល់​ពេល​ព្រឹក​ព្រលឹម អតីត​សិស្ស​របស់​គាត់ តែង​តែ​ឃើញ​គាត់​រើ​កកាយ​របស់​របរ​នៅ​ក្នុង​គូទ​ឡាន​របស់​គាត់។ បុរស​នោះ​ក៏​អាណិត​គាត់ ហើយ​ក៏​បាន​សម្រេច​ចិត្ត​ធ្វើ​អ្វី​ម្យ៉ាង​សម្រាប់​គាត់។ បុរស​នោះ​ក៏​បាន​ធ្វើ​កម្មវិធី​រៃអង្គាស​ប្រាក់​សម្រាប់​គាត់ ហើយ​មួយ​សប្តាហ៍​ក្រោយ​មក ក៏​បាន​យក​មូល​ទាន​ប័ត្រ​មួយ​សន្លឹក មក​ជូន​គាត់ ដើម្បី​ជួយ​គាត់​បង់​ថ្លៃ​កន្លែង​ស្នាក់​នៅ។ ព្រះគម្ពីរ​បាន​ប្រាប់​យើង​ម្តង​ហើយ​ម្តង​ទៀត ឲ្យ​ជួយ​ទំនុក​បម្រុង​គ្នា​ទៅ​វិញ​ទៅ​មក តែ​ជួន​កាល យើង​មិន​ងាយ​ឈប់​ផ្ដោត​ទៅ​លើ​ការ​ខ្វះ​ខាត​របស់​យើង​ឡើយ។ ហោរា​សាការី​បាន​ស្តី​បន្ទោស​ឲ្យ​ជាតិ​សាសន៍​អ៊ីស្រាអែល ដោយសារ​ពួក​គេ​មិន​បាន​ថ្វាយ​បង្គំ​ព្រះ ឬ​បម្រើ​អ្នក​ដទៃ​ឡើយ ផ្ទុយ​ទៅ​វិញ ពួកគេ​គិត​តែ​ពី​ស៊ី​ផឹក​សប្បាយ(សាការី ៧:៦)។ ពួកគេ​បាន​ភ្លេច​ប្រយោជន៍​រួម ដោយ​មិន​អើពើ​ចំពោះ​ការ​ខ្វះ​ខាត​របស់​អ្នក​ជិត​ខាង​ខ្លួន។ លោក​សាការី​ក៏​បាន​ថ្លែង​អំពី​សេចក្តី​បង្គាប់​របស់​ព្រះ​យ៉ាង​ច្បាស់​លាស់​ថា ពួកគេ​ត្រូវ​តែ “​សំរេច​តាម​សេចក្តី​យុត្តិធម៌​ដ៏​ពិត ហើយ​សំដែង​សេចក្តី​សប្បុរស និង​សេចក្តី​អាណិត​មេត្តា​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ចុះ កុំ​ឲ្យ​សង្កត់សង្កិន​ស្រី​មេម៉ាយ ពួក​កំព្រា ពួក​អ្នក​ស្នាក់​នៅ ឬ​មនុស្ស​ទ័លក្រ​ឡើយ”(ខ.៩-១០)។ យើង​ងាយ​នឹង​ផ្ដោត​ទៅ​លើ​តម្រូវ​ការ​ខ្លួន​ឯង​ខ្លាំង​ពេក តែ​ព្រះ​នៃ​សេចក្តី​ស្មោះ​ត្រង់​ត្រាស់​ហៅ​យើង…

Read article
ក្រុមក្នុងក្តីស្រមៃ

  នោះ​យើង​ដែល​មាន​គ្នា​ច្រើន ក៏​ជា​រូបកាយ​តែ​មួយ​ក្នុង​ព្រះគ្រីស្ទ ហើយ​ជា​អវយវៈ​ដល់​គ្នា​នឹង​គ្នា​បែប​យ៉ាង​នោះ​ដែរ។ រ៉ូម ១២:៥ មេលែនី​(Melanie) និង​ត្រេវើរ(Trevor) បាន​ធ្វើ​ដំណើរ​ជា​មួយ​គ្នា តាម​ផ្លូវ​នៅ​លើ​ភ្នំ បាន​ចម្ងាយ​ជា​ច្រើន​គីឡូម៉ែត្រ។ តែ​មិត្ត​ភក្តិ​ទាំង​ពីរ​នាក់​នេះ ត្រូវ​ពឹង​ផ្អែក​​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​ដំណើរ​កម្សាន្ត​នេះ។  មេលែនី​មាន​ជំងឺ​ឆ្អឹង​ខ្នង​ពី​កំណើត ដូចនេះ ត្រូវ​ជិះ​លើ​រទេះរុញ ដើម្បី​ផ្លាស់​ទី។ ត្រេវើ​វិញ​បាន​ពិការ​ភ្នែក ដោយសារ​ជំងឺ​ក្លូកូម៉ា។ អ្នក​ទាំង​ពីរ​ដឹង​ថា ខ្លួន​អាច​បំពេញ​ភាព​ខ្វះ​ខាត​ឲ្យ​គ្នា​យ៉ាង​ឥត​ខ្ចោះ ដើម្បី​អរសប្បាយ​នឹង​ដំណើរ​កម្សាន្ត ក្នុង​តំបន់​ព្រៃ​ភ្នំ នៅ​រដ្ឋ​ខូឡូរ៉ាដូ។ ពួកគេ​ក៏​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទាំង​នោះ ដោយ​ត្រេវើរ​អៀវ​មេលែនី ដើរ​ទៅ​មុខ ហើយ​នាង​ក៏​បាន​ប្រាប់​ទិសដៅ​ដែល​គាត់​ត្រូវ​ទៅ។ អ្នក​ទាំង​ពីរ​ក៏​បាន​ពិពណ៌នា​ថា ពួក​គេ​ជា​ក្រុម​ក្នុង​ក្តី​ស្រមៃ។ សាវ័ក​ប៉ុល​បាន​រៀប​រាប់​ថា អ្នក​ជឿ​ព្រះយេស៊ូវ គឺ​ជា​រូបកាយ​របស់​ព្រះ​អង្គ ជា​ក្រុម​មួយ​ប្រភេទ ដែល​គួរ​ឲ្យ​ស្រមៃ​ចង់​បាន។ គាត់​បាន​ជំរុញ​ពួកជំនុំ​នៅ​ទីក្រុង​រ៉ូម ឲ្យ​ប្រើ​អំណោយ​ទាន​ដែល​ពួក​គេ​ម្នាក់​ៗ​មាន ដើម្បី​ប្រយោជន៍​រួម។ ដែល​រូបកាយ​យើង​មាន​អវយវៈ​ច្រើន​យ៉ាង​ណា នោះ​យើង​ម្នាក់​ៗ​ដែល​មាន​តួនាទី​ផ្សេង​គ្នា រួម​គ្នា​ជា​រូបកាយ​ខាង​វិញ្ញាណ​យ៉ាង​នោះ​ដែរ ហើយ​អំណោយ​ទាន​យើង​គឺ​សម្រាប់​បម្រើ​ប្រយោជន៍​រួម ក្នុង​ពួក​ជំនុំ(រ៉ូម ១២:៥)។ ទោះ​យើង​មាន​អំណោយ​ទាន​លើក​ទឹក​ចិត្ត ចែក​ទាន បង្រៀន ក៏​មាន​អំណោយ​ទាន​ខាង​វិញ្ញាណ​ផ្សេង​ទៀត​ក្តី សាវ័ក​ប៉ុល​បាន​បង្រៀន​យើង ឲ្យ​ប្រើ​អំណោយ​ទាន​ទាំង​នោះ ដោយ​អំណរ(ខ.៥-៨)។ មេលែនី និង​ត្រេវើរ​មិន​បាន​ផ្ដោត​ទៅ​លើ​ចំណុច​ខ្វះខាត​របស់​ខ្លួន​នោះ​ទេ ហើយ​ក៏​មិន​បាន​អួត…

Read article