នំម៉ាណាប្រចាំថ្ងៃ

You are here:
មិត្តសំឡាញ់នៃមិត្តសំឡាញ់របស់ព្រះ

អ្នក​ណា​ដែល​ទទួល​អ្នក​រាល់​គ្នា នោះ​ឈ្មោះ​ថា​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ដែល​ទទួល​ខ្ញុំ នោះ​ក៏​ឈ្មោះ​ថា​ទទួល​ព្រះអង្គ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​ដែរ។ ម៉ាថាយ ១០:៤០ ភាព​រីក​រាយ​អាច​កើត​មាន នៅ​ពេល​ដែល​មិត្ត​ភក្តិ​របស់​មនុស្ស​ដែល​យើង​ទើប​តែ​ជួប ក៏​ជា​មិត្ត​ភក្តិ​របស់​យើង​ផង​ដែរ។ ឧទាហរណ៍ ម្ចាស់​ផ្ទះ​ដែល​មាន​ចិត្ត​ទូលាយ បាន​ស្វាគមន៍​ភ្ញៀវ​ដែល​មក​លេង​ផ្ទះ​ខ្លួន ដោយ​និយាយ​ដូច​នេះ​ថា “រីក​រាយ​ដែល​បាន​ជួប​អ្នក។ មិត្ត​ភក្តិ​របស់​ស៊ែម(Sam) ឬ​មិត្ត​ភក្តិ​របស់​សាមែនថា(Samantha) ក៏​ជា​មិត្ត​ភក្តិ​របស់​ខ្ញុំ​ដែរ”។ ព្រះ​យេស៊ូវ​ធ្លាប់​បាន​មាន​បន្ទូល​ស្រដៀង​នេះ​ផង​ដែរ។ មនុស្ស​ទាំង​ហ្វូង​ៗ​បាន​ដើរ​តាម​ព្រះ​អង្គ បន្ទាប់​ពី​ព្រះអង្គ​បាន​ប្រោស​ជម្ងឺ​ឲ្យ​មនុស្ស​ជា​ច្រើន។ តែ​ព្រះអង្គ​ក៏​បាន​ក្លាយ​ជា​សត្រូវ​របស់​ពួក​អ្នក​ដឹក​នាំ​សាសនា​ក្នុង​តំបន់ ដោយ​ប្រឆាំង​នឹង​ការ​ដែល​ពួក​គេ​ប្រើ​ព្រះ​វិហារ ជា​កន្លែង​រក​ស៊ី ហើយ​បាន​ប្រើ​ឥទ្ធិ​ពល​ខ្លួន​ក្នុង​ផ្លូវ​ខុស។ ក្នុង​ពេល​ដែល​ការ​ប៉ះ​ទង្គិច​មាន​ការ​កើន​ឡើង​នោះ ព្រះ​អង្គ​ក៏​បាន​បន្ថែម​ក្តី​អំណរ ការ​លះ​បង់ ហើយ​គេ​កាន់​តែ​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ព្រះ​វត្ត​មាន​ព្រះ​អង្គ។ ព្រះ​អង្គ​បាន​ប្រទាន​ពួក​សិស្ស​ព្រះ​អង្គ នូវ​សមត្ថភាព​ប្រោស​ជម្ងឺ​អ្នក​ដទៃ ហើយ​ចាត់​ពួក​គេ​ឲ្យ​ទៅ​ប្រកាស​ថា នគរ​ព្រះ​ជិត​មក​ដល់​ហើយ។ ព្រះ​អង្គ​បាន​ធានា​ពួក​សាវ័ក​ថា “អ្នក​ណា​ដែល​ទទួល​ខ្ញុំ នោះ​ក៏​ឈ្មោះ​ថា​ទទួល​ព្រះ​អង្គ”(១០:៤០) ហើយ​ក៏​ទទួល​ព្រះ​វរបិតា ដែល​បាន​ចាត់​ព្រះ​អង្គ​ឲ្យ​មក​ផង​ដែរ។ តើ​មាន​មិត្ត​ភាព​អ្វី ដែល​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្រែ​ជីវិត ដូច​មិត្ត​ភាព​ដែល​ព្រះ​អង្គ​បាន​ប្រទាន​យើង​ទេ? ដ្បិត​នរណា​ដែល​បើក​ទ្វារ​ផ្ទះ​ខ្លួន ឬ​ឲ្យ​ទឹក​ត្រជាក់​មួយ​ពែង ដល់​សិស្ស​ព្រះ​អង្គ​ណា​ម្នាក់ នោះ​ព្រះ​អង្គ​បាន​ធានា​ពួក​គេ​ថា ពួក​គេ​នឹង​មិន​បាត់​រង្វាន់​របស់​ខ្លួន​ឡើយ។ រឿង​នេះ​បាន​កើត​ឡើង​តាំង​ពី​យូរ​មក​ហើយ តែ​ព្រះ​បន្ទូល​ព្រះ​អង្គ​បាន​រំឭក​យើង​ថា  យើង​នៅ​តែ​ចំា​បាច់​ត្រូវ​ស្វាគមន៍​គេ និង​ទទួល​ការ​ស្វាគមន៍​ពី​អ្នក​ដទៃ តាម​របៀប​ជា​ច្រើន ក្នុង​នាម​ជា​មិត្ត​សំឡាញ់ នៃ​មិត្ត​សំឡាញ់​របស់​ព្រះ។—Mart DeHaan តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ…

Read article
ព្រះអង្គផ្គត់ផ្គង់ដោយប្រើដង្វាយដ៏តិចតួច

អេលីសេ​សួរ​នាង​ថា “តើ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក សូម​ប្រាប់​ខ្ញុំ​ចុះ តើ​អ្នក​មាន​អ្វី​នៅ​ផ្ទះ?” ២ពង្សាវតាក្សត្រ ៤:២ បាត់ឌី​(Buddy) ជា​ក្មេង​អាយុ​៣ឆ្នាំ បាន​ទៅ​ព្រះវិហារ​ជា​មួយ​ម្តាយ​គាត់​រៀង​រាល់​សប្តាហ៍ ដើម្បី​ជួយ​ជញ្ជូន​គ្រឿងទេស ពី​ឡាន​ចែក​អាហារ។ ពេល​ដែល​បាត់ឌី​បាន​ឮ​ម្តាយ​គាត់​និយាយ​ជា​មួយ​ជី​ដូន​គាត់​ថា ឡាន​ដឹក​អាហារ​នោះ​បាន​ខូច​ហើយ គាត់​ក៏​បាន​សួរ​ថា “អូហ៍ ទេ។ តើ​គេ​បាន​អី​ដឹក​អាហារ យក​ទៅ​ចែក​អ្នក​ក្រ?” ម្តាយ​របស់​គាត់​ក៏​បាន​ពន្យល់​គាត់​ថា ពួក​ជំនុំ​នឹង​រ៉ៃ​អង្គាស​ប្រាក់ ទិញ​ឡាន​ថ្មី​មួយ​គ្រឿង។ បាត់ឌី​ក៏​បាន​ញញឹម។ គាត់​ថា “ខ្ញុំ​មាន​លុយ” រួច​គាត់​ក៏​បាន​ចេញ​ពី​បន្ទាប់។ គាត់​ត្រឡប់​មក​វិញ ដោយ​មាន​កាន់​ផើង​ជ័រ​មួយ ដែល​មាន​បិទ​ស្ទីគ័រ​ពណ៌​ចម្រុះ មាន​ពេញ​ដោយ​កាក់ ដែល​មាន​តម្លៃ​ជា​សរុប​ជាង​៣៨​ដុល្លា។ បាត់ឌី​មិន​មាន​លុយ​ច្រើន​ទេ តែ​ព្រះ​ទ្រង់​បាន​យក​ដង្វាយ​គាត់ ទៅ​បូក​រួម​ជា​មួយ​អំណោយ​អ្នក​ដទៃ​ទៀត ដើម្បី​ប្រទាន​ឡាន​ដឹក​អាហារ​ថ្មី​មួយ ដើម្បី​ឲ្យ​ពួកជំនុំ​គាត់​នៅ​តែ​អាច​បន្ត​បម្រើ​សហគមន៍​របស់​ពួក​គេ។ ដង្វាយ​តិច​តួច ដែល​ថ្វាយ​ដោយ​ចិត្ត​សប្បុរស តែង​តែ​លើស​ពី​គ្រប់​គ្រាន់ ពេល​ដែល​យើង​ថ្វាយ​ក្នុង​ព្រះ​ហស្ត​ព្រះ។ ក្នុង​បទ​គម្ពីរ ២ពង្សាវតាក្សត្រ ជំពូក៤ ស្រ្តី​មេម៉ាយ​ក្រីក្រ​ម្នាក់ បាន​សុំ​លោក​អេលីសេ ឲ្យ​ជួយ​ផ្គត់ផ្គង់​គាត់។ គាត់​ក៏​បាន​ប្រាប់​នាង​ឲ្យ​យក​អ្វី​ដែល​នាង​មាន​មក​បង្ហាញ​គាត់ ហើយ​ឲ្យ​ទៅ​​ខ្ចី​ភាជនៈ​ពី​អ្នក​ជិត​ខាង ហើយ​ធ្វើ​តាម​ការ​ណែ​នាំ​របស់​គាត់(ខ.១-៤)។ ព្រះ​ទ្រង់​ក៏​បាន​ផ្គត់​ផ្គង់​គាត់ ដោយ​ការ​អស្ចារ្យ ដោយ​ប្រើ​ប្រេង​ដ៏​តិច​តួច​របស់​ស្រ្តី​មេម៉ាយ ដើម្បី​បំពេញ​ភាជនៈ​ទាំង​អស់ ដែល​គាត់​បាន​ខ្ចី​ពី​អ្នក​ជិត​ខាង​គាត់(ខ.៥-៦)។ លោក​អេលីសេ​ក៏​បាន​ប្រាប់​គាត់​ថា “ចូរ​យក​ប្រេង​នោះ​ទៅ​លក់…

Read article
ដើរជាមួយ ក្នុងពេលឈឺចាប់

កុំ​ឲ្យ​ជំពាក់​អ្វី​ដល់​អ្នក​ណា​ឡើយ ជំពាក់​បាន​តែ​សេចក្តី​ស្រឡាញ់ ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ប៉ុណ្ណោះ។ រ៉ូម ១៣:៨ ឆ្កែ​១​ក្បាល​ឈ្មោះ​ប៊ីលី(Billy) ជា​ឆ្កែ​ដែល​ស្រឡាញ់ និង​ស្មោះ​ត្រង់​ចំពោះ​ម្ចាស់​វា។ វា​បាន​ក្លាយ​ជា​ឆ្កែ​ដែល​មាន​ឈ្មោះ​ល្បី ក្នុង​អ៊ីនធឺណិត កាល​ពី​ឆ្នាំ​២០២០។ លោក​រ៉ាស់ស៊ល(Russell) ដែល​ជា​ម្ចាស់​របស់​វា បាន​ជួប​គ្រោះ​ថ្នាក់ ដែល​បណ្តាល​ឲ្យ​បាក់​កជើង ដូចនេះ គាត់​ក៏​បាន​ប្រើ​ឈើ​ច្រត់​ដើម្បី​ដើរ​ពី​កន្លែង​មួយ​ ទៅ​កន្លែង​មួយ។ មិន​យូរ​ប៉ុន្មាន ឆ្កែ​១​ក្បាល​នេះ​ក៏​បាន​ចាប់​ផ្តើម​ដើរ​ខ្ញើច​ៗ ពេល​វា​ដើរ​ជា​មួយ​ម្ចាស់​វា។ ដោយ​ការ​ព្រួយ​បារម្ភ លោក​រ៉ាស់ស៊ល​ក៏​បាន​យក​វា​ទៅ​ពេទ្យ​សត្វ។ ពេទ្យ​សត្វ​ក៏​បាន​ប្រាប់​ថា ជើង​វា​មិន​មាន​កើត​អ្វី​ទេ។ វា​រត់​លេង​ជា​ធម្មតា ពេល​ណា​វា​នៅ​តែ​ម្នាក់​ឯង។ ម្ចាស់​វា​ក៏​ដឹង​ថា តាម​ពិត សត្វ​ឆ្កែ​នេះ​បាន​ធ្វើ​ពុត​ជា​បាក់​ជើង ពេល​ណា​វា​ដើរ​ជា​មួយ​គាត់​។ វា​ប្រហែល​ជា​កំពុង​តែ​ព្យាយាម​រួម​សុខ​រួម​ទុក្ខ​ជា​មួយ​ម្ចាស់​វា​ហើយ! ការ​រួម​សុខ​រួម​ទុក្ខ​ជា​មួយ​អ្នក​ដទៃ ជា​ប្រធាន​បទ​ដ៏​សំខាន់ នៅ​ក្នុង​ការ​បង្រៀន​របស់​សាវ័ក​ប៉ុល ទៅ​កាន់​ពួក​ជំនុំ​នៅ​ទីក្រុង​រ៉ូម។ គាត់​បាន​បង្រួម​ក្រឹត្យ​វិន័យ​៥​ចុង​ក្រោយ ក្នុង​ក្រឹត្យ​វិន័យ​ទាំង​១០​ប្រការ មក​នូវ​ត្រឹម​សេចក្តី​បង្គាប់​ថា “ចូរ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង”(រ៉ូម ១៣:៩)។ យើង​ក៏​អាច​មើល​ឃើញ​សារៈសំខាន់​នៃ​ការ​រួម​សុខ​រួម​ទុក្ខ​ជា​មួយ​អ្នក​ដទៃ ក្នុង​ខ.៨ ដែល​ចែង​ថា “កុំ​ឲ្យ​ជំពាក់​អ្វី​ដល់​អ្នក​ណា​ឡើយ ជំពាក់​បាន​តែ​សេចក្តី​ស្រឡាញ់ ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ប៉ុណ្ណោះ”។ អ្នក​និពន្ធ​ឈ្មោះ ចេននី អាល់ប័រ(Jenny Albers)បាន​ឲ្យ​យោបល់​ថា “ពេល​នរណា​ម្នាក់​មាន​ភាព​ប្រេះ​បែក ចូរ​កុំ​ព្យាយាម​ជួស​ជុល​គាត់។ (អ្នក​មិន​អាច​ជួស​ជុល​គាត់​បាន​ឡើយ)។ ពេល​នរណា​ម្នាក់​កំពុង​ឈឺ​ចាប់…

Read article
ការអធិស្ឋានដ៏ជ្រាលជ្រៅ ក្នុងពេលដ៏ងងឹត

សូម​នាំ​ព្រលឹង​ទូលបង្គំ​ចេញ​ពី​សេចក្តី​វេទនា ដោយ​សេចក្តី​សុចរិត​របស់​ទ្រង់។ ទំនុកដំកើង ១៤៣:១១ ក្នុង​អំឡុង​ពេល​នៃ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីត​១៩ នារី​ដែល​មាន​ឈ្មោះ​ល្បី​ម្នាក់ បាន​បង្ហាញ​ការ​ឈឺ​ចាប់​ក្នុង​អារម្មណ៍​របស់​គាត់ ដោយ​និយាយ​អំពី​ពេល​ដ៏​ខ្មៅ​ងងឹត ដែល​គាត់​បាន​ឆ្លង​កាត់។ គាត់​មាន​ការ​ពិបាក នៅ​ក្នុង​ការ សម្រប​ខ្លួន​នឹង​សភាព​ធម្មតា​បែប​គន្លង​ថ្មី ហើយ​ក្នុង​ពេល​ដ៏​វឹកវរ​នោះ គាត់​បាន​ទទួល​ស្គាល់​ថា គាត់​ព្យាយាម​ជម្នះ​ចិត្ត​ដែល​ចង់​ធ្វើ​អត្តឃាត។ គាត់​ក៏​បាន​ព្យាយាម​ដក​ខ្លួន​ចេញ​ពី​ការ​ធ្លាក់​ដាំ​ក្បាល​ចុះ​នេះ ដោយ​ចែក​ចាយ​អំពី​ទុក្ខ​លំបាក​របស់​គាត់ ដល់​មិត្ត​ភក្តិ​ម្នាក់​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គាត់។ យើង​រាល់​គ្នា​សុទ្ធ​តែ​ងាយ​នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​ពេល ថ្ងៃ ឬ​រដូវ​កាល​ដ៏​វឹកវរ។ យើង​ធ្លាប់​ស្គាល់​អស់​ហើយ ជ្រលង​ភ្នំ​ដ៏​ងងឹត និង​ទីកន្លែង​ដ៏​ពិបាក តែ​ការ​ចាក​ចេញ​ពី​កន្លែង​ទាំង​នោះ អាច​មាន​ការ​ពិបាក។ ហើយ​ជួន​កាល យើង​ប្រហែល​ជា​ត្រូវ​ស្វែង​រក​ការ​ប្រឹក្សា​ផ្លូវចិត្ត ពី​អ្នក​ជំនាញ​ទៀត​ផង។ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក ១៤៣ ស្តេច​ដាវីឌ​បាន​ពោល​ពាក្យ​អធិស្ឋាន ក្នុង​អំឡុង​ពេល​ដ៏​ខ្មៅ​ងងឹត នៃ​ជីវិត​ទ្រង់ ដែល​ជា​គំរូ និង​ការ​បង្រៀន​ដល់​យើង​ផង​ដែរ។ យើង​មិន​ដឹង​ច្បាស់​ថា កាល​នោះ​ទ្រង់​កំពុង​ជួប​រឿង​អ្វី​ទេ តែ​សេចក្តី​អធិស្ឋាន​របស់​ទ្រង់ មាន​ភាព​ស្មោះ​ត្រង់ ហើយ​ពេញ​ដោយ​ក្តី​សង្ឃឹម។ គឺ​ដូច​ដែល​ទ្រង់​បាន​អធិស្ឋាន​ថា “ដ្បិត​ខ្មាំង​សត្រូវ​បាន​បៀតបៀន​ព្រលឹង​នៃ​ទូលបង្គំ គេ​បាន​វាយ​ជីវិត​ទូលបង្គំ​ចុះ​ដល់​ដី​ហើយ ក៏​ធ្វើ​ឲ្យ​ទូលបង្គំ​អាស្រ័យ​នៅ​ក្នុង​ទី​ងងឹត ដូច​ជា​ពួក​អ្នក​ដែល​បាន​ស្លាប់​ជា​យូរ​មក​ហើយ ហេតុ​នោះ​បាន​ជា​វិញ្ញាណ​នៅ​ក្នុង​ខ្លួន ទូលបង្គំ​ត្រូវ​អន់ថយ​ទៅ ហើយ​ចិត្ត​នៅ​ក្នុង​ទូលបង្គំ ក៏​នៅ​តែលតោល”(ខ​.៣-៤)។ សម្រាប់​អ្នក​ជឿ​ព្រះ ការ​ចែក​ចាយ​ដល់​មិត្ត​ភក្តិ ឬ​ពេទ្យ​ចិត្ត​សាស្រ្ត អំពី​រឿង​ដែល​យើង​កំពុង​ជួប​ប្រទះ…

Read article
ដំណឹងពីឈើឆ្កាង

ដ្បិត​ដំណឹង​ពី​ឈើ​ឆ្កាង នោះ​ជា​សេចក្តី​ចំកួត ដល់​អស់​អ្នក​ដែល​កំពុង​តែ​វិនាស តែ​ជា​ព្រះចេស្តា​នៃ​ព្រះ ដល់​យើង​រាល់​គ្នា​ដែល​កំពុង​តែ​បាន​សង្គ្រោះ​វិញ។ ១កូរិនថូស ១:១៨ លោក​ហ្សាំង(Zhang) បាន​និយាយ​ថា គាត់​បាន​ចម្រើន​វ័យ​ធំ​ឡើង ដោយ​គ្មាន​ព្រះ គ្មាន​សាសនា គ្មាន​ជំនឿ​អ្វី​ទាំង​អស់។ កាល​ពី​ឆ្នាំ ១៩៨៩ គាត់​បាន​ខិតខំ​ទាមទារ​លទ្ធិ​ប្រជាធិបតេយ្យ និង​សេរីភាព សម្រាប់​ប្រជាជន​គាត់ ដោយ​ជួយ​ដឹកនាំ​ពួក​និស្សិត​ធ្វើ​បាតុកម្ម​ដោយ​អហិង្សា។ តែ​បាតុកម្ម​នោះ​ត្រូវ​បាន​រដ្ឋាភិបាល​បង្ក្រាប​យ៉ាង​សាហាវ​ព្រៃផ្សៃ ហើយ​មនុស្ស​រាប់​រយ​នាក់​បាន​បាត់​បង់​ជីវិត​យ៉ាង​សោកសៅ។ ដោយសារ​គាត់​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​នេះ គាត់​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ឈ្មោះ​​មនុស្ស ដែល​រដ្ឋាភិបាល​ចង់​ចាប់​ខ្លួន​ខ្លាំង​បំផុត។ បន្ទាប់​ពី​គាត់​បាន​ជាប់​គុក​មួយ​រយៈ​ពេល​ខ្លី​មក គាត់​ក៏​បាន​រត់​គេច​ខ្លួន ទៅ​ភូមិ​ដាច់​ស្រយាល​មួយ ដែល​នៅ​ទីនោះ គាត់​ក៏​បាន​ជួប​កសិករ​ចាស់​ទុំ​ម្នាក់ ដែល​បាន​នាំ​គាត់​ឲ្យ​ស្គាល់​ជំនឿ​របស់​គ្រីស្ទ​បរិស័ទ។ កសិករ​នោះ​មាន​តែ​កណ្ឌគម្ពីរ​យ៉ូហាន ដែល​គេ​បាន​កត់​ចម្លង​បាន​មួយ​ក្បាល តែ​ខ្លួន​មិន​ចេះ​អាន​អក្សរ ដូច​នេះ ក៏​បានពឹង​​​លោក​ហ្សាំង​អាន​ឲ្យ​ស្តាប់។ ពេល​ដែល​លោក​ហ្សាំង​អាន កសិករ​នោះ​ក៏​បាន​ពន្យល់​ប្រាប់​គាត់ ហើយ​មួយ​ឆ្នាំ​ក្រោយ​មក លោក​ហ្សាំង​ក៏​បាន​ក្លាយ​ជា​អ្នក​ជឿ​ព្រះយេស៊ូវ។ តាម​រយៈ​រឿង​គ្រប់​យ៉ាង ដែល​លោក​ហ្សាំង​បាន​ឆ្លង​កាត់ គាត់​បាន​មើល​ឃើញ​ថា ព្រះ​កំពុង​ដឹកនាំ​គាត់​ទៅ​រក​ឈើ​ឆ្កាង ដោយ​អំណាច​ចេស្តា​ទ្រង់ ហើយ​គាត់​ក៏​បាន​យល់​សេចក្តី​ដែល​សាវ័ក​ប៉ុល​បាន​បង្រៀន​ក្នុង​កណ្ឌ​គម្ពីរ ១កូរិនថូស​ថា “ដំណឹង​ពី​ឈើ​ឆ្កាង នោះ​ជា​សេចក្តី​ចំកួត ដល់​អស់​អ្នក​ដែល​កំពុង​តែ​វិនាស តែ​ជា​ព្រះចេស្តា​នៃ​ព្រះ ដល់​យើង​រាល់​គ្នា​ដែល​កំពុង​តែ​បាន​សង្គ្រោះ​វិញ”(១:១៨)។ ការ​អ្វី​ដែល​មនុស្ស​ជា​ច្រើន​ចាត់​ទុក​ជា​រឿង​ឆ្កួត​ឡប់ ឬ​ភាព​ទន់ខ្សោយ បាន​ក្លាយ​ជា​កម្លាំង​របស់​លោក​ហ្សាំង។ ក្នុង​ចំណោម​យើង…

Read article
ការផ្លាស់ប្តូរ ដែលមិនត្រូវមើលរំលង

ស្តេច​ទ្រង់​… ចុះ​សញ្ញា​នឹង​ព្រះយេហូវ៉ា ឲ្យ​បាន​ដើរ​តាម​ព្រះយេហូវ៉ា ហើយ​កាន់​តាម​ក្រឹត្យក្រម និង​សេចក្តី​បន្ទាល់ ហើយ​នឹង​បញ្ញត្ត​របស់​ទ្រង់​ទាំង​ប៉ុន្មាន។ ២ពង្សាវតាក្សត្រ ២៣:៣ ក្រុម​គ្រួសារ​ខ្ញុំ​បាន​តាំង​លម្អ​ធ្នូ​មួយ​ដើម និង​បំពង់​ដាក់​គ្រាប់​ព្រួញ​មួយ​ដ៏​ស្រស់​ស្អាត នៅ​លើ​ជញ្ជាំង​ផ្ទះ​របស់​ខ្ញុំ នៅ​រដ្ឋ​មីឈីហ្គិន អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ វា​ជា​កេរដំណែល​ពី​ឪពុក​ខ្ញុំ ដែល​គេ​បាន​ជូន​គាត់ ជា​វត្ថុ​អនុស្សាវរីយ កាល​យើង​កំពុង​បម្រើ​ព្រះ ក្នុង​នាម​ជា​បេសកជន នៅ​ប្រទេស​ហ្កាណា។ បន្ទាប់​មក នៅ​ថ្ងៃ​មួយ មិត្ត​ភក្តិ​ជន​ជាតិ​ហ្កាណា​ម្នាក់ បាន​មក​លេង​ផ្ទះ​យើង។ ពេល​គាត់​ឃើញ​ធ្នូ​នោះ គាត់​ក៏​បាន​បង្ហាញ​ទឹក​មុខ​ចម្លែក។ គាត់​ក៏​បាន​ចង្អុល​ទៅ​វត្ថុ​តូច​មួយ ដែល​គេ​បាន​ចង​ភ្ជាប់​នឹង​ធ្នូ​នោះ ហើយ​ប្រាប់​ខ្ញុំ​ថា វា​ជា​វត្ថុ​មន្តអាគម។ វា​គ្មាន​អំណាច​ទេ តែ​បើ​គាត់​ជា​ខ្ញុំ​វិញ គាត់​នឹង​មិន​ឲ្យ​វា​នៅ​ក្នុង​ផ្ទះ​គាត់​ទេ។ ភ្លាម​ៗ​នោះ យើង​ក៏​បាន​កាត់​វត្ថុ​មន្តអាគម​នោះ​ចេញ​ពី​ធ្នូ យក​ទៅ​បោះ​ចោល។ យើង​មិន​ចង់​មាន​វត្ថុ​អ្វី​មួយ ក្នុង​ផ្ទះ​យើង ដែល​ថ្វាយ​បង្គំ​អ្វី​ផ្សេង ជា​ជាង​ថ្វាយ​បង្គំ​ព្រះ​ដ៏​ពិត​នោះ​ឡើយ។​ ស្តេច​យ៉ូសៀស ជា​ស្តេច​ក្រុង​យេរូសាឡិម ដែល​បាន​ច្រើន​វ័យ​ធំ​ឡើង ដោយ​ការ​យល់​ដឹង​តិច​តួច អំពី​អ្វី​ដែល​ព្រះ​ទ្រង់​រំពឹង​ចង់​បាន​ពី​រាស្រ្ត​ព្រះ​អង្គ។ ពេល​ដែល​សម្តេច​សង្ឃ​បាន​រក​ឃើញ​ក្រាំង​ក្រឹត្យវិន័យ នៅ​ក្នុង​ព្រះវិហារ ដែល​គេ​មិន​បាន​អើពើ​អស់​ជា​យូរ​មក​ហើយ(២ពង្សាវតាក្សត្រ ២២:៨) ស្តេច​យ៉ូសៀស​ក៏​បាន​សព្វ​ព្រះទ័យ​នឹង​ស្វែង​យល់​អំពី​ក្រឹត្យវិន័យ​នោះ។ ពេល​ដែល​ទ្រង់​បាន​រៀន​ក្រឹត្យវិន័យ ដែល​បាន​ចែង​អំពី​ការ​ថ្វាយ​បង្គំ​រូប​ព្រះ មិន​យូរ​ប៉ុន្មាន ទ្រង់​ក៏​បាន​បង្គាប់​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ដ៏​ឆាប់​រហ័ស នៅ​ក្នុង​នគរ​យូដា ឲ្យ​ត្រូវ​តាម​ក្រឹត្យ​វិន័យ​របស់​ព្រះ…

Read article
ភាពបរិបូរ ដែលផ្គត់ផ្គង់ឲ្យការខ្វះខាត

ដើម្បី​កាល​ណា​គេ​មាន​បរិបូរ នោះ​នឹង​បាន​បំពេញ​ការ ដែល​អ្នក​រាល់​គ្នា​ខ្វះ​ខាត​វិញ ប្រយោជន៍​ឲ្យ​បាន​ស្មើ​គ្នា​ឡើង។ ២កូរិនថូស ៨:១៤ នៅ​អាមេរិក កន្លែង​លក់​អាហារ​ក្នុង​សាលារៀន មាន​លក្ខណៈ​មិន​ខុស​ពី​ភោជនីយដ្ឋាន​ធំ​ៗ​ឡើយ។ ជា​ញឹក​ញាប់ កន្លែង​លក់​អាហារ​ទាំង​នោះ​បាន​ត្រៀម​ម្ហូប​អាហារ លើស​ពី​តម្រូវ​ការ ព្រោះ​ពួក​គេ​មិន​អាច​ទាយ​ស្មាន​ជា​មុន​ឲ្យ​បាន​១​រយ​ភាគ​រយ​ថា សិស្ស​ត្រូវ​ការ​អាហារ​អ្វី​ខ្លះ នៅ​ថ្ងៃ​នីមួយ​ៗ ហេតុ​នេះ​ហើយ មាន​អាហារ​ជា​ច្រើន​ដែល​នៅ​សល់ ត្រូវ​គេ​បោះ​ចោល។ តែ​មាន​សិស្ស​ជា​ច្រើន​ដែល​មិន​មាន​អាហារ​គ្រប់​គ្រាន់ សម្រាប់​បរិភោគ​នៅ​ផ្ទះ ហើយ​ក៏​មាន​អ្នក​ដែល​គ្មាន​អាហារ​បរិភោគ​នៅ​ចុង​សប្តាហ៍។ ដូចនេះ មន្ទីរ​អប់​រំ​ប្រចាំ​ស្រុក​មួយ​នៅ​សហរដ្ឋ​អាមេរិក បាន​ចាប់​ដៃ​គូ​ជា​មួយ​អង្គការ​មិន​រក​ប្រាក់​ចំណេញ​ក្នុង​តំបន់​មួយ​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ។ ពួក​គេ​ក៏​បាន​វេច​ខ្ចប់​អាហារ​ដែល​នៅ​សល់ ទុក​ឲ្យ​សិស្ស​យក​ទៅ​ផ្ទះ ហើយ​ទន្ទឹម​នឹង​នោះ ពួក​គេ​ក៏​បាន​ផ្សព្វ​ផ្សាយ​អំពី​បញ្ហា​នៃ​ការ​ខ្ជះខ្ជាយ​អាហារ និង​ការ​ស្រេក​ឃ្លាន​ផង​ដែរ។ មនុស្ស​ភាគ​ច្រើន​មិន​គិត​ថា ការ​មាន​លុយ​ជា​បរិបូរ​គឺ​ជា​បញ្ហា ដូច​ការ​ខ្ជះខ្ជាយ​អាហារ​នោះ​ឡើយ តែ​គោលការណ៍​នៅ​ពី​ក្រោយ​កម្ម​វិធីចែក​អាហារ​របស់​សាលា​នោះ គឺ​មិន​ខុស​ពី​អ្វី​ដែល​សាវ័ក​ប៉ុល​បាន​បង្រៀន ក្នុង​សំបុត្រ​ដែល​គាត់​បាន​សរសេរ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​កូរិនថូស​នោះ​ឡើយ។ គាត់​ដឹង​ថា ពួក​ជំនុំ​នៅ​ស្រុក​ម៉ាសេដូន​កំពុង​ជួប​ទុក្ខ​លំបាក ដូច​នេះ គាត់​ក៏​បាន​សុំ​ឲ្យ​ពួក​ជំនុំ​នៅ​ទីក្រុង​កូរិនថូស ប្រើ​ភាព​បរិបូរ​របស់​ខ្លួន ដើម្បី​បំពេញ​តម្រូវ​ការ​របស់​ពួក​គេ​(២កូរិនថូស ៨:១៤)។ គោល​បំណង​របស់​គាត់ គឺ​ដើម្បី​នាំ​មក​នូវ​ភាព​ស្មើ​ភាព​គ្នា ក្នុង​ចំណោម​ពួក​ជំនុំ​ទាំង​ឡាយ ដើម្បី​កុំ​ឲ្យ​មាន​ពួកជំនុំ​ខ្លះ​មាន​ភាព​សម្បូរ​សប្បាយ​ពេក ខណៈ​ពេល​ដែល​ពួក​ជំនុំ​ផ្សេង​ទៀត កំពុង​ជួប​ការ​ខ្វះ​ខាត។ សាវ័ក​ប៉ុល​មិន​ចង់​ឲ្យ​ពួក​ជំនុំ​នៅ​ទីក្រុង​កូរិនថូស ធ្លាក់​ខ្លួន​ក្រ ដោយសារ​ការ​ជួយ​ផ្គត់ផ្គង់​គេ​នោះ​ឡើយ តែ​គាត់​គ្រាន់​តែ​ចង់​ឲ្យ៊ពួកគេ​មាន​ក្តី​អាណិត និង​មាន​ចិត្ត​សប្បុរស​ចំពោះ​ពួកជំនុំ​នៅ​ស្រុក​ម៉ាសេដូន ដោយ​ទទួល​ស្គាល់​ថា នៅ​ពេល​អនាគត…

Read article
ព្រះទ្រង់ការពារ និងប្រយុទ្ធជំនួសយើង

ទ្រង់​នឹង​ក្រុង​ឯង​ដោយ​ស្លាប​ទ្រង់ ហើយ​ឯង​នឹង​ជ្រក​នៅ​ក្រោម​ចំអេង​ស្លាប​របស់​ទ្រង់ សេចក្តី​ពិត​របស់​ទ្រង់​ជា​ខែល ហើយ​ជា​អាវ​ក្រោះ។ ទំនុកដំកើង ៩១:៤ ស្រ្តី​ជា​ម្តាយ​ម្នាក់ នៅ​រដ្ឋ​ខូឡូរ៉ាដូ​បាន​បង្ហាញ​ឲ្យ​គេ​ទទួល​ស្គាល់​ថា គាត់​នឹង​ការពារ​កូន​គាត់ ទោះ​ជា​មាន​បញ្ហា​អ្វី​ក៏​ដោយ។ កូន​ប្រុស​របស់​គាត់​អាយុ​៥​ឆ្នាំ កំពុង​តែ​លេង​នៅ​ក្រៅ​ផ្ទះ។ ពេល​គាត់​ឮ​សម្លេង​កូន​ប្រុស​គាត់​ស្រែក គាត់​ក៏​ប្រញាប់​រត់​ចេញ​ក្រៅ​ផ្ទះ ហើយ​មាន​ការ​តក់ស្លុត​យ៉ាង​ខ្លាំង ពេល​ដែល​បាន​ឃើញ​កូន​ប្រុស​គាត់​ត្រូវ​សត្វ​តោ​ភ្នំ​វាយ​ប្រហារ។ សត្វ​តោ​នោះ​កំពុង​សង្រ្គប់​ពី​លើ​កូន​ប្រុស​គាត់ ដោយ​ក្បាល​របស់​កូន​គាត់​កំពុង​ជាប់​នៅ​ក្នុង​មាត់​របស់​វា។ ស្រ្តី​ជា​ម្តាយ​ក៏​បាន​ប្រឹង​ប្រែង​អស់​ពី​កម្លាំង​ចិត្ត នៅ​ក្នុង​ការ​ប្រយុទ្ធ​នឹង​វា ដោយ​ចិត្ត​ក្លាហាន ហើយ​ក៏​បាន​ហែក​មាត់​វា ដើម្បី​រំដោះ​កូន​ប្រុស​ខ្លួន។ សេចក្តី​ក្លាហាន​របស់​ស្រ្តី​ជា​ម្តាយ បាន​រំឭក​យើង​ថា ព្រះ​គម្ពីរ​បាន​និយាយ​អំពី​ភាព​ជា​ម្តាយ ដើម្បី​ពិពណ៌នា​អំពី​សេចក្តី​ស្រឡាញ់ និង​ការ​ការពារ​ដ៏​ស្ថិត​ស្ថេរ ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​កូន​ព្រះ​អង្គ។ ព្រះ​ទ្រង់​យក​ព្រះ​ទ័យ​ទុក​ដាក់ និង​កម្សាន្ត​ចិត្ត​រាស្រ្ត​របស់​ព្រះ​អង្គ ដូច​ជា​មេ​ឥន្ទ្រី​ដែល​ថែ​ទាំ​កូន​(ចោទិយកថា ៣២:១០-១១ អេសាយ ៦៦:១៣)។ ហើយ​ព្រះ​អង្គ​ក៏​នឹង​មិន​ដែល​ភ្លេច​រាស្រ្ត​ព្រះ​អង្គ ឬ​លែង​មាន​សេចក្តី​អាណិត​ចំពោះ​ពួក​គេ​ឡើយ​ គឺ​ប្រៀប​ដូច​ជា​ម្តាយ​មិន​ដែល​ភ្លេច​កូន​ដែល​នៅ​បៅ​ដោះ ដោយ​ចំណង​ដែល​មិន​អាច​កាត់​ផ្តាច់​បាន​(អេសាយ ៥៤:៧-៨)។ ហើយ​ព្រះ​អង្គ​ក៏​គ្រប​បាំង​រាស្ត្រ​ព្រះ​អង្គ នៅ​ក្រោម​ចំអេង​ស្លាប​របស់​ព្រះ​អង្គ ហើយ​សេចក្តី​ពិត​របស់​ទ្រង់​ជា​ខែល ហើយ​ជា​អាវ​ក្រោះ គឺ​មិន​ខុស​ពី​មេ​បក្សី ដែល​ការពារ​កូន នៅ​ក្រោម​ចំអេង​ស្លាប​របស់​ខ្លួន​(ទំនុកដំកើង ៩១:៤)។ ជួន​កាល យើង​មាន​អារម្មណ៍​ឯកោ គេ​បំភ្លេច និង​ជាប់​អន្ទាក់​នៃ​ខ្មាំង​សត្រូវ​ខាង​វិញ្ញាណ​គ្រប់​ប្រភេទ។ សូម​ព្រះ​ទ្រង់​ជួយ​រំឭក​យើង​ថា ព្រះ​អង្គ​តែង​តែ​ថែរក្សា ហើយ​កម្សាន្ត​ចិត្ត​យើង…

Read article
សេចក្តីស្រឡាញ់ ដែលអាចទុកចិត្តបាន

សេចក្តី​ស្រឡាញ់​មិន​ដែល​ធ្វើ​អាក្រក់​ដល់​អ្នក​ជិត​ខាង​ឡើយ។ រ៉ូម ១៣:១០ ហេតុ​អ្វី​ខ្ញុំ​មិន​អាច​ឈប់​គិត​ពី​រឿង​នោះ​ទៀត? អារម្មណ៍​របស់​ខ្ញុំ​បាន​ចាក់​ស្រែស​ទៅ​ដោយ​ការ​ពិបាក​ចិត្ត ការ​ប្រកាន់​ទោស​ខ្លួន​ឯង កំហឹង និង​ការ​ភាន់ភាំង។ ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ឈឺ​ចាប់ ដើម្បី​កាត់​ផ្តាច់​ទំនាក់​ទំនង​ដ៏​ជិត​ស្និទ្ធ ជា​មួយ​មនុស្ស​ម្នាក់ បន្ទាប់​ពី​ខ្ញុំ​បាន​ព្យាយាម​លើក​ឡើង អំពី​ការ​ឈឺចាប់ ដោយសារ​អាកប្ប​កិរិយា​របស់​គាត់ តែ​គាត់​បាន​ឆ្លើយ​តប​មក​វិញ ដោយ​ការ​បដិសេធន៍។ សព្វ​ថ្ងៃ​នេះ ពេល​ណា​ខ្ញុំ​បាន​ទទួល​ដំណឹង​ថា នាង​មក​លេង​ទីក្រុង គំនិត​របស់​ខ្ញុំ​ក៏​បាន​គួច​ត្របាញ់​ទៅ​រក​អតីត​កាល។ ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​ព្យាយាម​សម្រួល​អារម្មណ៍ ខ្ញុំ​ក៏​បាន​ឮ​បទ​ចម្រៀង​ដែល​គេ​កំពុង​ចាក់​ផ្សាយ​តាម​វិទ្យុ។ បទ​ចម្រៀង​នោះ​មិន​គ្រាន់​តែ​បាន​បង្ហាញ​នូវ​ការ​ឈឺចាប់​ដោយ​សារ​ការ​ក្បត់ តែ​ក៏​បង្ហាញ​ការ​ស្រេក​ឃ្លាន​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ និង​ការ​ប្រោស​ឲ្យ​ជា សម្រាប់​មនុស្ស​ដែល​បាន​បង្ក​ឲ្យ​មាន​ការ​ឈឺចាប់​នោះ។ ខ្ញុំ​ក៏​បាន​ចេញ​ទឹក​ភ្នែក​រលីង​រលោង ស្រប​ពេល​ដែល​ខ្ញុំ​កំពុង​តែ​នឹក​ចាំ អំពី​ការ​ស្រេក​ឃ្លាន​ក្នុង​ជម្រៅ​ចិត្ត​ខ្ញុំ។ សាវ័ក​ប៉ុល​បាន​សរសេរ​នៅ​ក្នុង​បទ​គម្ពីរ​រ៉ូម ១២:៩ ថា “ចូរ​ឲ្យ​មាន​សេចក្តី​ស្រឡាញ់​ឥត​ពុត​មាយា”។ ខគម្ពីរ​នេះ​បាន​រំឭក​ថា សេចក្តី​ស្រឡាញ់​ខ្លះ​មិន​មែន​ជា​សេចក្តី​ស្រឡាញ់​ពិត​នោះ​ទេ។ តែ​ក្នុង​ជម្រៅ​ចិត្ត​របស់​យើង មាន​ការ​ស្រេក​ឃ្លាន​រក​ក្តី​ស្រឡាញ់​ពិត គឺ​ក្តី​ស្រឡាញ់​ដែល​មិន​អាត្មា​និយម ឬ​មិន​ប្រើ​គេ​ដើម្បី​ប្រយោជន៍​ខ្លួន​ឯង តែ​មាន​ក្តី​អាណិត និង​ការ​លះ​បង់។ ក្តី​ស្រឡាញ់​មិន​ព្យាយាម​គ្រប់​គ្រង​អ្នក​ដទៃ ដោយសារ​ការ​ភ័យ​ខ្លាច  តែ​ជា​ការ​ប្តេជ្ញា​ចិត្ត​ដោយ​អំណរ ចំពោះ​សុខុមាល​ភាព​របស់​គ្នា​ទៅ​វិញ​ទៅ​មក(ខ.១០-១៣)។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ដំណឹង​ល្អ​របស់​ព្រះ​យេស៊ូវ។ ដោយសារ​ព្រះ​យេស៊ូវ នោះ​យើង​អាច​ស្គាល់ និង​ចែក​រំលែក​ក្តី​ស្រឡាញ់ ដែល​យើង​អាច​ជឿ​ទុក​ចិត្ត គឺ​ក្តី​ស្រឡាញ់​ដែល​មិន​ធ្វើ​ការ​អាក្រក់(១៣:១០)។ ការ​រស់​នៅ​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ ជា​ការ​រស់​នៅ​ដែល​មាន​សេរីភាព។—Monica…

Read article
មិនកំព្រាទៀតឡើយ

ឯ​ព្រះ​ដែល​គង់​នៅ​ក្នុង​ទី​លំនៅ​បរិសុទ្ធ ទ្រង់​ជា​ឪពុក​ដល់​ពួក​កំព្រា និង​ជា​ចៅក្រម​ដល់​ពួក​មេម៉ាយ។ ទំនុកដំកើង ៦៨:៥ លោក​ហ្កាយ ប្រាយអិន(Guy Bryant) ជា​បុរស​នៅ​លីវ ហើយ​គ្មាន​កូន ដែល​កំពុង​ធ្វើ​ការ​នៅ​មន្ទីរ​សុខុមាល​ភាព​កុមារ នៅ​ទីក្រុង​ញូយ៉ក។ ជា​រៀង​រាល់​ថ្ងៃ គាត់​បាន​សង្កេត​ឃើញ​ថា មាន​ក្មេង​កំព្រា​ជា​ច្រើន​កំពុង​ត្រូវ​ការ​ឪពុក​ម្តាយ​ចិញ្ចឹម ហើយ​ក៏​បាន​សម្រេច​ចិត្ត​ធ្វើ​អ្វី​ម្យ៉ាង។ ក្នុង​អំឡុង​ពេល​ជិត​១​ទសវត្សរ៍ លោក​ប្រាយអិន​បាន​ចិញ្ចឹម​ក្មេង​ជាង​៥០​នាក់។ ហើយ​មាន​ពេល​មួយ​នោះ គាត់​បាន​ទទួល​ចិញ្ចឹម​ក្មេង​មួយ​ដង​៩​នាក់។ លោក​ប្រាយអិន​ក៏​បាន​ពន្យល់​ថា “ខ្ញុំ​តែង​តែ​ប្រទះ​ឃើញ​ក្មេង​អនាថា ដែល​ត្រូវ​ការ​កន្លែង​ស្នាក់​នៅ។ បើ​អ្នក​មាន​កន្លែង​ទំនេរ​ក្នុង​ផ្ទះ​អ្នក និង​មាន​ចិត្ត​ចង់​ជួយ​គាត់ នោះ​សូម​ទទួល​ចិញ្ចឹម​គាត់​ផង អ្នក​មិន​ចាំ​បាច់​គិត​ច្រើន​ទេ”។ កូន​ចិញ្ចឹម​ដែល​បាន​ពេញ​វ័យ និង​អាច​រស់​នៅ​ដោយ​ពឹង​ខ្លួន​ឯង​បាន នៅ​តែ​មាន​កូនសោ​សម្រាប់​ចេញ​ចូល​ផ្ទះ​របស់​លោក​ប្រាយអិន ហើយ​ជា​ញឹក​ញាប់ បាន​មក​ញាំ​អាហារ​ថ្ងៃ​ត្រង់ ជា​មួយ​ប៉ា​ចិញ្ចឹម​របស់​ពួក​គេ នៅ​ថ្ងៃ​អាទិត្យ។ ដូច​នេះ លោក​ប្រាយអិន​បាន​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់​របស់​ឪពុក ទៅ​កាន់​មនុស្ស​ជា​ច្រើន។ ព្រះ​គម្ពីរ​បាន​ចែង​ថា ព្រះ​ទ្រង់​បាន​តាម​រក​អស់​អ្នក ដែល​គេ​បាន​បំភ្លេច ឬ​បោះ​បង់​ចោល។ អ្នក​ជឿ​ខ្លះ​នៅ​តែ​មាន​អារម្មណ៍​ថា ពួក​គេ​មាន​ភាព​ឯកោ និង​ងាយ​រង​គ្រោះ តែ​ព្រះ​អង្គ​បាន​សន្យា​ថា នឹង​គង់​នៅ​ជា​មួយ​ពួក​គេ​ជានិច្ច។ ព្រះ​ទ្រង់​ជា “ឪពុក​ដល់​ពួក​កំព្រា”(ទំនុក​ដំកើង ៦៨:៥)។ បើ​យើង​មាន​អារម្មណ៍​ឯកោ ដោយ​គេ​មិន​អើពើ​ចំពោះ​យើង ឬ​យើង​កំពុង​ជួប​រឿង​ដ៏​សោក​សៅ នោះ​ព្រះ​អង្គ​គង់​នៅ​ជា​មួយ ឈោង​មក​រក​យើង នាំ​យើង​ចូល​មក​ជិត​ព្រះ​អង្គ…

Read article