នំម៉ាណាប្រចាំថ្ងៃ

You are here:
ស្តង់ដារ​នៃ​សេចក្តី​បរិសុទ្ធ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

លេវី​វិន័យ ២២:១-៩ អញ​នេះ ជា​ព្រះយេហូវ៉ា​ដែល​ញែក​គេ​ចេញ​ជា​បរិសុទ្ធ​។ លេវី​វិន័យ ២២:៩ បន្ទាប់ពី​ខ្ញុំ​បាន​ទៅ​ទស្សនា​រូប​ចម្លាក់​សេរ៉ាមិច លំ​ដាក់​ពិភពលោក នៅ​ក្នុង​សារ​មន្ទីរ​សិល្បៈ គេ​ក៏បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​សូន​ក្អម​តូច​មួយ ពី​ដី​ឥដ្ឋ​ដែល​អាច​រឹង នៅពេល​ត្រូវ​ខ្យល់​។ ខ្ញុំ​ក៏បាន​ចំណាយ​ពេល២ម៉ោង នៅ​ក្នុង​ការ​សូន​ក្អម​តូច​មួយ ដោយ​មាន​ឆ្លាក់​រូប និង​ដាក់​ពណ៌​ពី​លើ​ផង​។ លទ្ធផល​ដែល​ខ្ញុំ​ទទួល​បាន​ពី​ការ​ប្រឹង​ប្រែង​នោះ គឺ​មិន​មាន​អ្វី​គួរ​ឲ្យ​ស្ញប់​ស្ញែង​ទេ ដោយ​ខ្ញុំ​សូន​បាន​ក្អម​តូច​មួយ ខូច​ទ្រង់ទ្រាយ និង​មាន​ពណ៌​មិន​ស្មើ​។ គេ​មិន​យក​ក្អម​នេះ ទៅ​ដាក់​ក្នុង​សារមន្ទីរ​ឡើយ​។ ការ​រស់នៅ ដោយ​ខំ​ប្រឹង​ធ្វើ​ឲ្យ​ដល់​ស្តង់ដារ​ខ្ពស់​ណាមួយ អាច​មាន​ការ​ពិបាក​ខ្លាំង​។ ពួក​សង្ឃ​របស់​សាសន៍​អ៊ីស្រាអែល​បាន​ជួប​រឿង​នេះ ខណៈ​ពេល​ដែល​ពួកគេ​ព្យាយាម ធ្វើ​តាម​បង្គាប់​របស់​ព្រះ ឲ្យ​សម្អាត​ខ្លួន​តាម​ក្រឹត្យ​វិន័យ(លេវី​វិន័យ ២២:១-៨) និង​ធ្វើ​តាម​ការ​បង្គាប់​ជា​បន្ថែម​ទៀត ទាក់ទង​នឹង​ការ​ថ្វាយ​យញ្ញ​បូជា(ខ.១០-៣៣)។ ការងារ​របស់​ពួក​សង្ឃ​ត្រូវតែ​មាន​ភាព​បរិសុទ្ធ ដោយ​ការ​ញែក​ចេញ តែ​ទោះ​ពួកគេ​បាន​ខិតខំ​យ៉ាងណា ក៏​ពួកគេ​នៅតែ​មាន​ចំណុច​ខ្វះខាត​ជា​ញឹក​ញាប់​។ ហេតុ​នេះ​ហើយ ទី​បំផុត ព្រះ​ទ្រង់​ក៏បាន​ដាក់​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​សេចក្តី​សុ​ចរិត​របស់​ពួកគេ មក​លើ​ស្មា​របស់​ព្រះអង្គ​។ គឺ​ដូច​ដែល​ព្រះអង្គ​បាន​ប្រាប់​លោក​ម៉ូសេ​ថា ព្រះអង្គ​គឺជា​ព្រះយេហូវ៉ា គឺជា​ព្រះ​ដែល​ញែក​ពួកគេ​ចេញ​ជា​បរិសុទ្ធ(២២:៩,១៦,៣២)។ ព្រះ​យេស៊ូវ​គឺជា​ស​ម្តេច​សង្ឃ​របស់​យើង ហើយ​មានតែ​ព្រះអង្គ​ទេ ដែល​អាច​ថ្វាយ​ដង្វាយ​លោះ​បាប​ដែល​បរិសុទ្ធ និង​អាច​ទទួលយក​បាន ត្រូវ​តាម​ស្តង់ដារ​របស់​ព្រះ​មួយរយ​ភាគរយ តាមរយៈ​ការ​សុគត​របស់​ព្រះ​អង្គ នៅ​លើ​ឈើ​ឆ្កាង​។ ព្រះ​អង្គ​បាន​អធិស្ឋាន​ថា “ឯ​ទូល​បង្គំ​ក៏​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ​ដោយ​យល់​ដល់​គេ ដើម្បី​ឲ្យ​គេ​បាន​ញែក​ចេញ​ជា​បរិសុទ្ធ ដោយសារ​សេចក្តី​ពិត​ដែរ”(យ៉ូហាន…

Read article
ព្រះអម្ចាស់ គឺជា​គ្រឹះ​ដ៏​រឹងមាំ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

អេសាយ ៣៣:២-៦ នឹង​មាន​សេចក្តី​សុខ​ស្រួល​នៅ​ក្នុង​គ្រា​ឯង ព្រម​ទាំង​សេចក្តីសង្គ្រោះ​ប្រាជ្ញា និង​ដំរិះ​ជា​បរិបូរ​ដែរ សេចក្តី​កោត​ខ្លាច​ដល់​ព្រះយេហូវ៉ា នោះ​នឹង​បានជា​ឃ្លាំង​របស់​ឯង​។ អេសាយ ៣៣:៦ ផ្ទះ​របស់​ខ្ញុំ​មាន​ផ្ទះ​បាយ​ចាស់​ទ្រុឌ​ទ្រោម និង​មាន​រនាប​បាក់​ស្រុត ដូច​នេះ យើង​ចាំបាច់​ត្រូវ​ជួស​ជុល​វា​។ បន្ទាប់ពី​ជាង​សំណង់​បាន​វាយ​កំទេច​ផ្ទះ​នោះ​មួយ​ផ្នែក​ធំ ពួកគេ​ក៏បាន​ចាប់​ផ្តើម​ជីកដី ដើម្បី​សង់​គ្រឹះ​ថ្មី​។ ពេល​នោះ រឿង​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក៏បាន​កើត​ឡើង​។ ខណៈ​ពេល​ដែល​ជាង​កំពុង​ជីកដី ពួកគេ​កាយ​បាន​បំណែក​ឥដ្ឋ​ការ៉ូ​ជា​ច្រើន រួម​ទាំង​ដប​សូដា​ពី​ទសវត្សរ៍​ឆ្នាំ១៨៥០ ហើយ​ថែម​ទាំង​រក​ឃើញ​កាំបិត​ចាស់ៗ​ទៀត​ផង​។ តើ​គេ​បាន​សង់ផ្ទះ​នេះ​នៅ​លើ​កន្លែង​ចាក់​សំរាម​ចាស់​ឬ? គ្មាន​នរណា​ដឹង​ទេ ហេតុ​នេះ​ហើយ វិស្វករ​ក៏បាន​ប្រាប់​យើង​ថា ពួក​គេ​ត្រូវ​ជីក​គ្រឹះ​ឲ្យ​បាន​ជ្រៅ​ជាង​មុន ពុំ​នោះ​ទេ ជញ្ជាំង​ផ្ទះ​របស់​យើង​នឹង​ចេញ​ស្នាម​ប្រេះ​មិនខាន​។ គេ​សង់​គ្រឹះ​ឲ្យ​បាន​រឹងមាំ ដើម្បី​ឲ្យ​ផ្ទះ​មាន​ភាព​រឹងមាំ​។ ជីវិត​យើង​ក៏​មាន​លក្ខណៈ​ដូច​នេះ​ដែរ​។ កាល​ពួក​អ៊ីស្រាអែល​​រង្គោះរង្គើ​ដោយសារ​ខ្មាំង​សត្រូវ ហោរា​អេសាយ​បាន​អធិស្ឋាន​សូម​ឲ្យ​ពួកគេ​បន្ត​មាន​ភាព​រឹងមាំ(អេសាយ ៣៣:២-៤)។ ប៉ុន្តែ ភាព​រឹងមាំ​របស់​ពួកគេ​មិន​កើត​ចេញពី​ភាព​ក្លាហាន ឬ​អាវុធ​នោះ​ទេ តែ​ដោយសារ​ពួក​គេ​បាន​សង់​ជីវិត​របស់​ពួកគេ នៅ​លើ​ព្រះ​។ គឺ​ដូច​ដែល​លោក​ហោរា​បាន​មាន​ប្រសាសន៍​ថា “ព្រះ​អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ​បន្ទូល​ថា មើល អញ​ដាក់ថ្ម១នៅ​ក្រុង​ស៊ីយ៉ូន ទុកជា​ជើង​ជញ្ជាំង ជា​ថ្ម​ដែល​បាន​ល្បង​ហើយ ជា​ថ្ម​ជ្រុង​ទី​ដ៏​មាន​ដំឡៃ​ដែល​បាន ដាក់​យ៉ាង មាំមួន ឯ​អ្នកណា​ដែល​ជឿ នោះ​មិន​ត្រូវ​រួសរាន់​ឡើយ”(២៨:១៦)។ ព្រះយេស៊ូវ​ក៏បាន​មាន​បន្ទូល​ស្រដៀង​នេះ​ផង​ដែរ ដោយ​បង្រៀន​ថា អស់​អ្នក​ដែល​សង់​ជីវិត​របស់​ខ្លួន នៅ​លើ​ប្រាជ្ញា​របស់​ព្រះអង្គ​ដែល​ជា​គ្រឹះ​ដ៏​រឹងមាំ…

Read article
បាន​ទទួល​ព្រះពរ ដើម្បី​ធ្វើ​ជា​ព្រះពរ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

២ពង្សាវតាក្សត្រ ៤:១-៧ កូន​ទាំង២ក៏ហុច​ភាជនៈ​មក​ឲ្យ​ម្តាយ ហើយ​ម្តាយ​ក៏​ចាក់​ប្រេង​ដាក់​។ ២ពង្សាវតាក្សត្រ ៤:៥ ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ ដែល​ខ្ញុំ​ធ្វើ​ការ​ជា​អ្នក​កាសែត ខ្ញុំ​ចូល​ចិត្ត​សរសេរ​រឿង​របស់​អ្នក​ដទៃ នៅ​ក្នុង​ទំព័រ​កាសែត ប៉ុន្តែ គេ​បាន​បណ្ដុះ​បណ្តាល​ខ្ញុំ មិន​ឲ្យ​ចែក​ចាយ​ទស្សនៈ​របស់​ខ្ញុំ​ទេ​។ ដូច​នេះ រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ បន្ទាប់ពី​ខ្ញុំ​ដឹង​ថា ព្រះ​បាន​ត្រាស់ហៅ​ខ្ញុំ ឲ្យ​ចាក​ចេញពី​អាជីព​ជា​អ្នក​កាសែត ខ្ញុំ​ក៏បាន​ទទួល​ការ​ដឹកនាំ​ពី​ព្រះអង្គ ឲ្យ​សរសេរ​អត្ថបទ​បង្ហោះ​នៅ​តាម​បណ្ដាញ​អ៊ីនធឺណិត ហើយ​ចែកចាយ​អំពី​ព្រះអង្គ​។ ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច​បន្តិច​បន្តួច នៅ​ក្នុង​ការ​ចែកចាយ​អំពី​ទស្សនៈ​របស់​ខ្ញុំ និង​ជា​ពិសេស​អំពី​សេចក្តី​ជំនឿ​របស់​ខ្ញុំ​។ ខណៈ​ពេល​ដែល​ខ្ញុំ​ចាប់​ផ្តើម​សរសេរ​អត្ថបទ​បង្ហោះ​តាម​បណ្ដាញ​អ៊ីនធឺណិត ខ្ញុំ​មាន​ការ​បារម្ភ​ថា ថ្ងៃ​ណាមួយ​ខ្ញុំ​នឹង​មិន​មាន​ប្រធានបទ សម្រាប់​សរសេរ​ទៀត​ទេ​។ ប៉ុន្តែ ពី​មួយ​សប្តាហ៍ ទៅ​មួយ​សប្តាហ៍​ទៀត ខ្ញុំ​រកបាន​ពាក្យ​លើក​ទឹក​ចិត្ត និង​ការ​បង្រៀន​សម្រាប់​ចែក​ចាយ​។ ខ្ញុំ​សរសេរ​កាន់តែ​ច្រើន នោះ​គំនិត​កាន់តែ​ច្រើន​ក៏​បាន​ហូរ​ចេញ​មក​ដូច​ទឹក​ រហូត​មកដល់​ពេល​សព្វថ្ងៃ​។ ខ្ញុំ​បាន​ឃើញ​ព្រះ​ទ្រង់​ធ្វើ​ការ​ក្នុង​ជីវិត​ខ្ញុំ ដោយ​បំពេញ​ខ្ញុំ នូវ​ក្តី​អំណរ និង​ការ​បណ្តាល​ចិត្ត ពេលណា​ខ្ញុំ​ប្រើ​អំណោយ​ទាន និង​ទេព​កោសល្យ​របស់​ខ្ញុំ ដើម្បី​បម្រើ​អ្នក​ដទៃ ដោយ​ចិត្ត​ស្មោះ​ត្រង់​។ ក្នុង​បទ​គម្ពីរ ២ពង្សាវតាក្សត្រ យើង​ឃើញថា មាន​ស្រ្តី​មេម៉ាយ​ម្នាក់ បាន​ទៅ​សុំ​ឲ្យ​ហោរា​អេលីសេ​ជួយ​។ បន្ទាប់ពី​ស្វាមី​របស់​នាង​បាន​ស្លាប់ ម្ចាស់​បំណុល​ចង់​មក​ចាប់​កូន​ប្រុស​ទាំង​ពីរ​របស់​នាង ឲ្យ​ធ្វើ​ជា​បាវ​បម្រើ​របស់​ខ្លួន​។ នៅ​ផ្ទះ​របស់​នាង​មាន​តែ​ដប​ប្រេង​អូលីវ១ដប​តូច​ប៉ុណ្ណោះ​។ លោក​ហោរា​ក៏បាន​បង្គាប់​នាង ឲ្យ​ទៅ​ខ្ចី​ភាជនៈ​ទទេ​ពី​អ្នក​ជិត​ខាង…

Read article
ការ​កោត​ខ្លាច​ដ៏​ត្រឹម​ត្រូវ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

សុភាសិត ២:១-១១ បើ​ឯង​ខំ​រក​ដូច​ជា​រក​ប្រាក់ … នោះ​ឯង​នឹង​បាន​យល់​សេចក្តី​កោត​ខ្លាច​ដល់​ព្រះយេហូវ៉ា ហើយ​ប៉ះ​ប្រទះ​នឹង​សេចក្តី​ស្គាល់​ដល់​ព្រះអង្គ​។ សុភាសិត ២:៤-៥ មាន​ពេល​មួយ យេរេមី(Jeremy) បាន​សរសេរ​ថា “ខ្ញុំ​បាន​ដឹង​តិចតួច អំពី​ការ​ភ័យ​ខ្លាច​សេចក្តី​ស្លាប់​។ កាល៧ឆ្នាំ​មុន…ខ្ញុំ​មាន​អារម្មណ៍​តានតឹង ថប់​បារម្ភ វិលមុខ និង​ភ័យ​ខ្លាច​ជា​ពន់​ពេក ពេល​ដែលគេ​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​មាន​ជំងឺ​មហារីក​ដែល​មិន​អាច​ព្យាបាល​ជា”។ ប៉ុន្តែ គាត់​បាន​រៀន​គ្រប់​គ្រង​ការ​ភ័យ​ខ្លាច​របស់​គាត់ ដោយ​ពឹង​ផ្អែក​ទៅលើ​ព្រះ​វត្ត​មាន​របស់​ព្រះ ហើយ​បាន​ងាក​ចេញពី​ការ​ភ័យ​ខ្លាច​សេចក្តី​ស្លាប់ ទៅ​រក​ការ​ឱប​ក្រសោប​យក​ការ​កោត​ខ្លាច​ព្រះ​។ សម្រាប់​យេរេមី ការ​កោត​ខ្លាច​ព្រះ គឺ​មានន័យថា គាត់​កោត​ស្ញប់​ស្ញែង​ព្រះអាទិករ​នៃ​ចក្រវាល​ទាំងមូល ដែល​នឹង “បំផ្លាញ​សេចក្តី​ស្លាប់​ឲ្យ​សូន្យ​បាត់​ទៅជា​ដរាប”(អេសាយ ២៥:៨) ហើយ​ទន្ទឹម​នឹង​នោះ គាត់​ក៏​មាន​ការ​យល់​ដឹង​ស៊ី​ជម្រៅ​ថា ព្រះអង្គ​ស្គាល់ ហើយ​ស្រឡាញ់​គាត់​។ ការ​កោត​ខ្លាច​ព្រះអម្ចាស់ ដែល​ជា​ការ​គោរព និង​ស្ញប់​ស្ញែង​ដ៏​ជ្រាល​ជ្រៅ ចំពោះ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​យើង គឺជា​ខ្លឹមសារ​ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរប៊ីប​ទាំងមូល​។ ស្តេច​សាឡូម៉ូន​បាន​បង្រៀន​បុត្រា​ទ្រង់ ឲ្យ​កោត​ខ្លាច​ព្រះអម្ចាស់ នៅ​ក្នុង​កណ្ឌ​គម្ពីរ​សុភាសិត ដែល​ផ្ទុក​ទៅ​ដោយ​ប្រាជ្ញា​ជា​ច្រើន​។ ទ្រង់​មាន​បន្ទូល​ថា បើ​បុត្រា​ទ្រង់​ផ្ទៀង​ត្រចៀក​ស្តាប់​ប្រាជ្ញា ហើយ​ស្វែងរក​ប្រាជ្ញា ដូច​ស្វែងរក​ទ្រព្យ​សម្បត្តិ នោះ​បុត្រា​ទ្រង់​នឹង​មាន​ការ​កោត​ខ្លាច និង​ស្គាល់​ព្រះអម្ចាស់(សុភាសិត ២:២,៤-៥)។ ក្រៅពី​ប្រាជ្ញា និង​ការ​ចេះ​ដឹង ទ្រង់​នឹង​រក​ឃើញ​គំនិត​វាងវៃ និង​យោបល់​ផង​ដែរ(ខ.១០-១១)។…

Read article
ការ​ថែរក្សា​ដ៏​ឥត​ខ្ចោះ​របស់​ព្រះអង្គ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

១សាំយ៉ូអែល ២៥:២៨-៣១ គង់តែ​ជីវិត​លោក​ម្ចាស់​នៃ​ខ្ញុំ នឹង​បាន​ចង​ជាប់​ក្នុង​បាច់​នៃ​ជីវិត ជាមួយនឹង​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​លោក​ដែរ​។ ១សាំយ៉ូអែល ២៥:២៩ កុមារា​ឈ្មោះ ដាវីឌ វេតទ័រ(David Vetter) បាន​លាចាក​លោក ក្នុង​អាយុ១២ឆ្នាំ បន្ទាប់ពី​គាត់​បាន​រស់នៅ​ពេញ​មួយ​ជីវិត​ក្នុង​ឈុត​ខោអាវ​ការពារ​មេរោគ ដែល​មាន​ថង់​ផ្លា​ស្ទីក​មាន​រាង​មូល​ថ្លា​ដូច​ពពុះ​គ្រប​ពីលើ​ក្បាល​គាត់​។ គាត់​បាន​ដាក់​រហ័ស​នាម​ឲ្យ​គាត់​ថា “ក្មេង​ប្រុស​ពពុះ”។ គាត់​មាន​ជំងឺ​ខ្សោយ​ប្រព័ន្ធ​ការពារ​រាង​កាយ​ពី​កំណើត​។ បង​ប្រុស​របស់​គាត់​ជា​កូន​ទីមួយ​ក្នុង​គ្រួសារ​បាន​បាត់បង់​ជីវិត ដោយសារ​ជំងឺ​នេះ ដូច​នេះ ឪពុក​ម្តាយ​គាត់​ក៏​បាន​ប្តេជ្ញា​ចិត្ត​ការពារ​គាត់ ជា​កូន​ទីពីរ​។ ដើម្បី​ពន្យារ​ជីវិត​គាត់ ក្រុម​វិស្វករ​របស់​អង្គ​ការ​ណាសា ក៏បាន​ច្នៃ​បង្កើត​គំរប​ការពារ​ក្បាល​គាត់ ធ្វើ​ពី​ផ្លា​ស្ទីក​រាង​មូល​ថ្លា​ដូច​ពពុះ និង​បង្កើត​ឈុត​ខោអាវ​របស់​អវកាស​យានិក សម្រាប់​ឲ្យ​គាត់​ពាក់ ដើម្បី​ឲ្យ​ឪពុក​ម្តាយ​គាត់​អាច​នាំ​គាត់ ចេញទៅ​ខាង​ក្រៅ​។ ជា​ការ​ពិត​ណាស់ នរណា​ក៏​ចង់​ការពារ​មនុស្ស​ជាទី​ស្រឡាញ់​របស់​ខ្លួន​ដែរ! នៅ​គ្រា​សញ្ញា​ចាស់ លោក​ណាបាល​ជា​ប្តី​របស់​នាង​អ័ប៊ីកែល បាន​ធ្វើ​ខុស​មក​លើ​ស្តេច​ដាវីឌ​។ ក្នុង​ពេល​ដ៏​ក្តៅ​ក្រហាយ​នោះ ស្តេច​ដាវីឌ​បាន​ស្វែងរក​ឱកាស​សងសឹក ដោយ​ផ្ទាល់ដៃ​។ នាង​អ័ប៊ីកែល​ក៏បាន​ប្រញាប់​ទៅ​ជួប​ទ្រង់ ដោយ​ការ​ក្រើន​រំឭក​ប្រកប​ដោយ​ប្រាជ្ញា​ថា “ទោះបើ​មាន​មនុស្ស​លើក​ដេញ តាម​រក​ប្រហារ​ជីវិត​របស់​លោក​ក៏ដោយ គង់តែ​ជីវិត​លោក​ម្ចាស់​នៃ​ខ្ញុំ នឹង​បាន​ចង​ជាប់​ក្នុង​បាច់​នៃ​ជីវិត ជាមួយនឹង​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​លោក​ដែរ”(១សាំយ៉ូអែល ២៥:២៩)។ ពាក្យ “ចង​ជាប់​ក្នុង​បាច់” គឺ​បាន​ឆ្លុះ​បញ្ចាំង​អំពី​ការ​ប្រមូល​វត្ថុ​មាន​តម្លៃ​មក​ចង​ចូល​គ្នា​ជា​បាច់ ដើម្បី​ឲ្យ​គេ​អាច​ដឹក​ជញ្ជូន​ពួកវា​ដោយ​សុវត្ថិភាព​។ ត្រង់​ចំណុច​នេះ នាង​អ័ប៊ីកែល​បាន​រំឭក​ស្តេច​ដាវីឌ​ថា…

Read article
ព្រះគ្រីស្ទ​សំខាន់​ជាងគេ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

កូល៉ុស ២:៦-១២ ចូរ​ប្រយ័ត្ន ក្រែង​មាន​អ្នកណា​ចាប់​អ្នក​រាល់​គ្នា​ធ្វើ​ជា​រំពា ដោយ​ពាក្យ​បរមត្ថ និង​ពាក្យ​បញ្ឆោត​ជា​អសារ​ឥតការ​។ កូល៉ុស ២:៨ ខ្ញុំ និង​ភរិយា​របស់​ខ្ញុំ​ចូល​ចិត្ត​មើល​ខ្សែ​ភាពយន្ត​បែប​ស្នេហា​រ៉ូមែនទិច មាន​លក្ខណៈ​ប្រឌិត ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​មាន​អារម្មណ៍​រីករាយ​។ ខ្ញុំ​អាច​និយាយ​បាន​ថា នេះ​ជា​ចំណង់​ចំណូល​ចិត្ត​របស់​គាត់ ប៉ុន្តែ ខ្ញុំ​ក៏​ចូល​ចិត្ត​មើល​រឿង​ប្រភេទ​នេះ​ដែរ​។ ខ្សែ​ភាពយន្ត​ទាំង​នោះ​មាន​ចំណុច​គួរ​ឲ្យ​ចាប់ចិត្ត ដែល​យើង​អាច​ស្មាន​ទុក​ជា​មុន​ថា នៅ​ចុង​បញ្ចប់​តួអង្គ​ដែល​ជា​គូរ​ស្នេហ៍​នឹង​បាន​រួមរស់​ជាមួយ​គ្នា ដោយ​សុភ​មង្គល​ជា​រៀង​រហូត​។ ថ្មីៗ​នេះ យើង​បាន​មើល​រឿង​មួយ ដែល​បាន​ផ្តល់​ឲ្យ​ទស្សនិកជន​នូវ​យោបល់​ដ៏​រ៉ូមិនទិច​មួយ​ចំនួន ដែល​យើង​អាច​យក​មក​វិភាគ​។ ពី​ដំបូង​គេ​ថា សេចក្តី​ស្រឡាញ់​គឺជា​អារម្មណ៍​។ បន្ទាប់មក​គេ​ថា ចូរ​ធ្វើ​តាម​បេះ​ដូង​របស់​អ្នក​ចុះ​។ ហើយ​នៅ​ចុង​បញ្ចប់​គេ​និយាយ​ថា សុភ​មង្គល​របស់​អ្នក​សំខាន់​លើស​អ្វីៗ​​ទាំង​អស់​។ ជា​ការ​ពិត​ណាស់ អារម្មណ៍​របស់​យើង​សំខាន់​។ ប៉ុន្តែ ការ​ផ្តេត​ផ្តួល​ទៅ​តាម​អារម្មណ៍ ដោយ​ផ្ដោត​ទៅលើ​ខ្លួនឯង​ខ្លាំង​ពេក គឺជា​គ្រឹះ​ដ៏​ទន់​ជ្រាយ ដែល​​ពិបាក​នឹង​ជួយ​ឲ្យ​ជីវិត​អាពាហ៍ពិពាហ៍​មាន​ភាព​ស្ថិត​ស្ថេរ​។ វប្បធម៌​របស់​លោកិយ​បាន​ផ្តល់​ឲ្យ​នូវ​យោបល់​ប្លែកៗ​ជា​ច្រើន ដែល​ស្តាប់​ទៅ​ពីរោះ​ពី​ដំបូង ប៉ុន្តែ បើ​យើង​ពិនិត្យ​ឲ្យ​បាន​ដិត​ដល់​យើង​នឹង​ឃើញ​យោបល់​ទាំង​នោះ ​មាន​ភាព​ប្រេះ​ស្រាំ​ខ្លាំង​ណាស់​។ នៅ​ក្នុង​កណ្ឌ​គម្ពីរ​កូល៉ុស​ជំពូក២ សាវ័ក​ប៉ុល​បាន​បង្រៀន​យើង​ឲ្យ​ធ្វើ​ការ​ពិនិត្យ​មើល​យ៉ាង​ប្រុង​ប្រយ័ត្ន​។ គាត់​បាន​និយាយ​សង្កត់​ធ្ងន់​ថា កាលណា​យើង​បាន “ចាក់ឫស ហើយ​ស្អាង​ឡើង​ក្នុង​ទ្រង់ ទាំង​តាំងនៅ​ខ្ជាប់ខ្ជួន​ក្នុង​សេចក្តី​ជំនឿ”(ខ.៧) យើង​នឹង​អាច​មើល​ដឹង​ថា វប្បធម៌​របស់​យើង​កំពុង​បោក​បញ្ឆោត​យើង ត្រង់​ចំណុច​ណា​ខ្លះ​។ សាវ័ក​ប៉ុល​បាន​ហៅ​ការ​កុហក​នោះ​ថា “ពាក្យ​បរមត្ថ និង​ពាក្យ​បញ្ឆោត​ជា​អសារ​ឥតការ”…

Read article
ព្រះបន្ទូល​សន្យា​របស់​ព្រះ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

២កូរិនថូស ៤:១៦-១៨ ដ្បិត​របស់​ដែល​មើល​ឃើញ នោះ​ស្ថិត​ស្ថេរ​មិន​យូរ​ប៉ុន្មាន​ទេ តែ​ឯ​របស់​ដែល​មើល​មិន​ឃើញ នោះ​នៅ​ស្ថិត​ស្ថេរ​អស់​កល្ប​ជានិច្ច​វិញ​។ ២កូរិនថូស ៤:១៨ ខ្ញុំ​មាន​អារម្មណ៍​ឈឺ​ចាប់ ពេល​ដែល​បាន​ឃើញ​ឪពុក​របស់​ខ្ញុំ​បាត់បង់​ការ​ចងចាំ​។ ជំងឺ​វង្វេង​របស់​មនុស្ស​ចាស់​ពិត​ជា​កាច​សាហាវ​ណាស់ ព្រោះ​វា​បាន​ឆក់​យក​ការ​ចងចាំ​របស់​គាត់ អំពី​ទំនាក់​ទំនង​ទាំងអស់​ដែល​គាត់​មាន ក្នុង​ជីវិត​គាត់​។ ខណៈ​ពេល​ដែល​ជំងឺ​របស់​គាត់​កាន់តែ​មាន​សភាព​ធ្ងន់ធ្ងរ គាត់​មិន​ចាំ​ខ្ញុំ​ទៀត​ទេ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​បាន​បាត់បង់​គាត់​ម្តង​បន្តិចៗ​។ តែ​ក្នុង​ពេល​ដ៏​ឈឺ​ចាប់​នោះ ខ្ញុំ​បាន​រក​ឃើញ​ការ​កម្សាន្ត​ចិត្ត ដោយ​នឹក​ចាំ អំពី​ព្រះបន្ទូល​របស់​ព្រះ ដែល​បាន​សន្យា​ថា ព្រះ​អង្គ​តែងតែ​យក​ព្រះទ័យ​ទុកដាក់​ចំពោះ​យើង​ជានិច្ច​។ ព្រះ​គម្ពីរប៊ីប​បាន​រំឭក​យើង​ថា ព្រះអម្ចាស់​បាន​ដាក់​ជីវិត​របស់​យើង និង​អ្វីៗ​ទាំង​អស់​ដែល​យើង​ស្រឡាញ់ នៅ​ក្នុង​ព្រះ​ហស្ត​ព្រះអង្គ​។ ខ្ញុំ​បាន​ប្រកាន់​ខ្ជាប់​តាម​សេចក្តី​សង្ឃឹមថា ថ្ងៃ​មួយ នៅ​នគរ​ស្ថាន​សួគ៌ ឪពុក​របស់​ខ្ញុំ​នឹង​បាន​ទទួល​ការ​ស្អាង​ឡើង​វិញ​ទាំងស្រុង ដោយ​ព្រះអាទិករ​ដែល​មាន​ក្តី​ស្រឡាញ់​នឹង​កែ​ប្រែ​ចិត្ត​គំនិត និង​វិញ្ញាណ​របស់​គាត់​ជា​ថ្មី​។ ខ្ញុំ​ក៏​ចាំបាច់​ត្រូវ​ចង​ចាំ​ថា សាវ័ក​ប៉ុល​បាន​រៀបរាប់​ថា ទុក្ខ​លំបាក​របស់​យើង “នៅតែ​មួយ​ភ្លែត​ទេ”(២កូរិនថូស ៤:១៧)។ ត្រង់​ចំណុច​នេះ គាត់​មិនមែន​ចង់​មានន័យថា ទុក្ខ​លំបាក​របស់​យើង​គឺជា​រឿង​តូចតាច​នោះ​ទេ ព្រោះ​គាត់​ក៏​បាន​រង​ទុក្ខ​ជា​ច្រើន​ហើយ​ដែរ(ខ.៧-១២)។ ក្នុង​ព្រះគ្រីស្ទ ទុក្ខ​លំបាក​របស់​យើង​ក្នុង​ពេល​បច្ចុប្បន្ន​ស្រាល​ទេ ហើយ​ក៏​មាន​រយៈ​ពេល​ខ្លី​ដែរ​។ ពេលណា​យើង​គិត​អំពី​ព្រះពរ​ដ៏​រុងរឿង​ទាំង​អស់​ដែល​យើង​មាន​ក្នុង​ព្រះយេស៊ូវ ក្នុង​ពេល​សព្វថ្ងៃ ក៏​ដូចជា​នៅពេល​អនាគត​ដ៏​អស់​កល្ប​ជានិច្ច យើង​នឹង​ទទួល​ស្គាល់​ថា ទុក្ខ​លំបាក​របស់​យើង​ស្រាល​ទេ ហើយ​ក៏​មាន​រយៈ​ពេល​ខ្លី​ផង(ខ.១៧)។ ដោយសារ​ព្រះ និង​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ យើង​អាច​សម្រេច​ចិត្ត​បន្ត​មាន​ក្តី​សង្ឃឹម​ទៀត​។…

Read article
ការ​ស្គាល់​ព្រះ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

ហេព្រើរ ១:១-៤ គឺ​ទ្រង់​ជា​រស្មី​ភ្លឺ​មកពី​សិរី​ល្អ​នៃ​ព្រះ ហើយ​ជា​រូប​ភាព​នៃ​អង្គ​ទ្រង់​។ ហេព្រើរ ១:៣ មាន​ពេល​មួយ ខ្ញុំ​បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ ទៅ​កាន់​ប្រទេស​ឥណ្ឌា​ជា​លើក​ទីមួយ ហើយក៏​បាន​ទៅដល់​អាកាស​យានដ្ឋាន​បឹង​កាឡូរូ នៅ​ពេល​រំលង​អាធ្រាត្រ​។ អ៊ីមែល​ដែល​ខ្ញុំ​បាន​ទទួល មិន​បាន​បញ្ជាក់​ច្បាស់​ថា នរណា​នឹង​មក​ទទួល​ខ្ញុំ ហើយ​ខ្ញុំ​គួរ​ទៅ​ជួប​គាត់​នៅ​កន្លែងណា​ទេ​។ ខ្ញុំ​ក៏បាន​ដើរ​តាម​ហ្វូង​មនុស្ស​ដែល​បាន​ចេញពី​យន្តហោះ ទៅ​កាន់​កន្លែង​ទទួល​វ៉ាលី និង​ច្រក​គយ ហើយ​បន្ទាប់មក ក៏បាន​ចេញទៅ​កន្លែង​ទទួល​អ្នក​ដំណើរ​មកដល់ ក្នុង​អាកាស​ធាតុ​ដ៏​ស្អុះ​ស្អាប់ នៅ​រដូវ​ក្តៅ ដោយ​ព្យាយាម​រក​មនុស្ស​ដែល​មក​ទទួល​ខ្ញុំ ក្នុង​ចំណោម​មនុស្ស​ដ៏​ច្រើន​កកកុញ​។ ខ្ញុំ​ក៏បាន​ដើរ​ចុះ​ឡើងៗ នៅមុខ​ហ្វូង​មនុស្ស​នោះ ពេញ​មួយ​ម៉ោង ដោយ​ដឹង​សង្ឃឹមថា នឹង​មាន​នរណា​ម្នាក់​មើល​ខ្ញុំ​ស្គាល់​។ ទី​បំផុត មាន​បុរស​ចិត្ត​ល្អ​ម្នាក់​ដើរ​មក​រក​ខ្ញុំ​។ គាត់​សួរ​ខ្ញុំ​ថា “តើ​លោក​ឈ្មោះ​វីន(Winn)មែនទេ? ឲ្យ​ខ្ញុំ​សុំ​ទោស ខ្ញុំ​គិតថា ខ្ញុំ​នឹង​មើល​លោក​ស្គាល់​។ លោក​បាន​ដើរ​ចុះ​ឡើងៗ​នៅមុខ​ខ្ញុំ​រហូត តែ​លោក​មិន​មាន​ភិនភាគ ដូច​ដែល​ខ្ញុំ​គិត​ស្មាន​ទេ”។ ជា​ធម្មតា យើង​មាន​ការ​ភាន់​ច្រឡំ ឬ​មើល​មិន​ស្គាល់​មនុស្ស ឬ​ទី​កន្លែង​ដែល​យើង​គួរតែ​ស្គាល់​។ ទោះជា​យ៉ាងណា​ក៏ដោយ ព្រះ​ទ្រង់​បាន​ប្រទាន​យើង​នូវ​វិធី​ជួយ​យើង​ឲ្យ​ស្គាល់​ព្រះអង្គ ដោយ​គ្មាន​ការ​ភាន់​ច្រឡំ​។ ព្រះ​អង្គ​បាន​យាង​មក យក​កំណើត​ជា​មនុស្ស ដោយ​មាន​ព្រះ​នាម​យេស៊ូវ ដែល​ព្រះអង្គ “ជា​រស្មី​ភ្លឺ​មកពី​សិរី​ល្អ​នៃ​ព្រះ ហើយ​ជា​រូប​ភាព​នៃ​អង្គ​ទ្រង់”(ហេព្រើរ ១:៣)។ ព្រះគ្រីស្ទ​គឺជា​ព្រះ​។ ពេលណា​យើង​បាន​ឃើញ​ព្រះយេស៊ូវ…

Read article
អំណោយ​នៃ​ទុក្ខ​លំបាក (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

១ពេត្រុស ៤:១២-១៩ គឺជា​ព្រះ​វិញ្ញាណ​នៃ​ព្រះ ទ្រង់​សណ្ឋិត​លើ​អ្នក​រាល់​គ្នា​ហើយ​។ ១ពេត្រុស ៤:១៤ បង​ប្អូន​ត្រកូល​រ៉ាយ(Wright) បាន​ក្លាយ​ជា​មនុស្ស​ដំបូង ដែល​បាន​បើកបរ​យន្តហោះ​ដោយ​ជោគជ័យ​មុនគេ ប៉ុន្តែ ការ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​នេះ មិន​មាន​ភាព​ងាយ​ស្រួល​ទេ​។ ទោះ​បង​ប្អូន​ពីរ​នាក់​នេះ​បាន​ទទួល​បរាជ័យ​ជា​ច្រើនដង​រាប់​មិន​អស់ ត្រូវ​គេ​ចំអក​ឲ្យ មាន​ការ​ខ្វះខាត​ថវិកា ហើយ​ក្នុង​ចំណោម​ពួកគេ មាន​ម្នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ​ក៏ដោយ ពួកគេ​មិន​បាន​បោះបង់ចោល​ការ​តស៊ូ ដោយសារ​ទុក្ខ​លំបាក​ទាំង​អស់​នេះ​ទេ​។ គឺ​ដូច​ដែល​លោក​អូវីល រ៉ាយ(Orville Wright) បាន​កត់​សំគាល់​ឃើញថា “គ្មាន​សត្វ​បក្សី​ណា​អាច​ហោះ​ហើរ​បាន​ខ្ពស់ នៅ​កន្លែង​ដែល​ស្ងប់​ខ្យល់​នោះ​ឡើយ”។ លោក​ដាវីឌ មែកខូឡូ(David McCullough) ដែល​ជា​អ្នក​និពន្ធ​ជីវប្រវត្តិ​របស់​អ្នក​ទាំង​ពីរ បាន​ធ្វើ​ការ​បក​ស្រាយ​អត្ថន័យ​របស់​សម្រង់​សម្តី​នេះ​ថា ជា​ញឹក​ញាប់ ទុក្ខ​លំបាក​ច្រើនតែ​អាច​ធ្វើ​ជា​កត្តា​ជំរុញ ដែល​ជួយ​ឲ្យ​អ្នក​ឡើង​ខ្ពស់​ជាមុន​។ ហើយ​អ្នក​ឡើង​ភ្នំ​មាន​អំណរ មិនមែន​ដោយសារ​បាន​ឡើង​ទៅដល់​កំពូល​ភ្នំ​នោះ​ទេ តែ​ដោយសារ​ពួកគេ​បាន​ឡើង​ភ្នំ​។ សាវ័ក​ពេត្រុស​បាន​បង្រៀន​អំពី​គោលការណ៍​ខាង​វិញ្ញាណ​ស្រដៀង​នេះ​ផង​ដែរ ទៅ​កាន់​ពួក​ជំនុំ​ដំបូង ដែល​កំពុង​ជួប​ការ​បៀតបៀន​។ គាត់​ប្រាប់​ពួក​គេ​ថា “ពួក​ស្ងួន​ភ្ងា​អើយ កុំ​ឲ្យ​មាន​ប្លែក​ក្នុង​ចិត្ត ដោយ​ភ្លើង​ដ៏​ក្តៅ​ក្រហាយ ដែល​កំពុងតែ​ល្បង​អ្នក​រាល់​គ្នា ទុក​ដូចជា​កើត​មាន​សេចក្តី​ចំឡែក​នោះ​ឡើយ”(១ពេត្រុស ៤:១២)។ ត្រង់​ចំណុច​នេះ គាត់​មិន​បាន​បង្រៀន​យើង​ឲ្យ​បដិសេធ​ថា ទុក្ខ​លំបាក​មិន​មាន​ការ​ឈឺ​ចាប់​នោះ​ទេ​។ តែ​គាត់​ដឹង​ថា ក្តី​សង្ឃឹម​ក្នុង​ព្រះគ្រីស្ទ​មាន​ការ​ចម្រើន​ឡើង នៅ​ក្នុង​ការ​ទុកចិត្ត​ព្រះ នៅពេល​មាន​ទុក្ខ​លំបាក​។ នេះ​ជា​ការ​ពិតមែន ជា​ពិសេស…

Read article
ចូរ​ដោះ​លែង​រាស្រ្ត​របស់​ព្រះអង្គ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

និក្ខមនំ ៣:‌១-១០ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះ​បន្ទូល​ថា អញ​បាន​ឃើញ​សេចក្តី​វេទនា​របស់​រាស្ត្រ​អញ ដែល​នៅ​ស្រុក​អេស៊ីព្ទ​ហើយ​។ និក្ខមនំ ៣:៧ នៅ​ក្នុង​ផ្ទាំង​គំនូរ​ដ៏​ល្បី​ល្បាញ ដែល​លោក​អើរ៉ុន ដូក្លាស(Aaron Douglas) បាន​គូរ​មាន​ចំណង​ជើង​ថា “ចូរ​ដោះ​លែង​រាស្រ្ត​របស់​ព្រះ” គាត់​បាន​ដាក់​ពណ៌ស្វាយ បៃតង និង​ពណ៌​មាស យ៉ាង​ស្រស់​ស្អាត ជាមួយ​រូប​ស្រមោល​តាម​ប្រពៃណី​ជនជាតិ​អាហ្វ្រិក ដើម្បី​ចែកចាយ​អំពី​រឿង​របស់​លោក​ម៉ូសេ ក្នុង​ព្រះ​គម្ពីរប៊ីប ដោយ​តភ្ជាប់​ជាមួយនឹង​រឿង​នៃ​ការ​តស៊ូ​ទាមទារ​សេរី​ភាព និង​យុត្តិ​ធម៌​របស់​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​។ ផ្ទាំង​គំនូរ​នេះ​បាន​ពិពណ៌នា អំពី​ពេល​ដែល​ព្រះ​ទ្រង់​បង្ហាញ​អង្គ​ទ្រង់​ឲ្យ​លោក​ម៉ូសេ​ឃើញ ក្នុង​គុម្ព​បន្លា​ឆេះ ដោយ​មាន​បន្ទូល​ថា ព្រះ​អង្គ​បាន​ទត​ឃើញ​ទុក្ខ​វេទនា​របស់​ប្រជាជន​អ៊ីស្រាអែល ជា​រាស្រ្ត​ព្រះអង្គ ក្នុង​ទឹកដី​អេស៊ីព្ទ​ហើយ​។ វិចិត្រករ​រូប​នេះ​បាន​ប្រើ​រូប​ភាព​បាច់​ពន្លឺ ជា​សញ្ញា​តំណាង​ឲ្យ​ព្រះ និង​ព្រះរាជសារ​របស់​ព្រះអង្គ ដែល​បាន​មាន​បន្ទូល​ថា “ចូរ​មក​ឥឡូវ អញ​នឹង​ចាត់​ឯង​ឲ្យ​ទៅ​ផារ៉ោន ដើម្បី​ឲ្យ​ឯង​បាន​នាំ​រាស្ត្រ​អញ គឺជា​ពួក​កូនចៅ​អ៊ីស្រាអែល​ចេញពី​ស្រុក​អេស៊ីព្ទ​មក”(និក្ខមនំ ៣:‌១០)។ ក្នុង​ផ្ទាំង​គំនូរ​នេះ លោក​ម៉ូសេ​បាន​លត់​ជង្គង់​ដោយ​ការ​បន្ទាប​ខ្លួន​ស្តាប់​បង្គាប់​ព្រះ​រាជ​បញ្ជា​របស់​ព្រះ ប៉ុន្តែ ភ្នែក​គាត​មើល​ទៅ​ទឹករលក​ធំៗ និង​ទ័ព​សេះ​នៅ​ព័ទ្ធ​ជុំ​វិញ​គាត់ ជា​ទិដ្ឋភាព​ដែល​​បាន​រំឭក​ទស្សនិកជន អំពី​ទុក្ខ​លំបាក​ដែល​ពួក​អ៊ីស្រាអែល​បាន​ជួប នៅពេល​ដែល​ពួកគេ​ចាក​ចេញពី​ទឹកដី​អេស៊ីព្ទ​។ ប៉ុន្តែ បាច់​ពន្លឺ​បាន​ចែងចាំង​ភ្លឺ​ច្បាស់ ជា​ការ​រំឭក​ថា ព្រះអង្គ​នឹង​គង់នៅ​ជាមួយ​រាស្រ្ត​អ៊ីស្រាអែល​។ អារម្មណ៍​ដែល​បាន​បង្ហាញ​នៅ​ក្នុង​ផ្ទាំង​គំនូរ​នេះ ​អាច​ធ្វើ​ឲ្យ​យើង​ប៉ះ​ពាល់​ចិត្ត​ផង​ដែរ ព្រោះ​ក្នុង​ពេល​បច្ចុប្បន្ន មនុស្ស​ជា​ច្រើន​នៅតែ​បន្ត​ស្វែងរក​យុត្តិ​ធម៌ ដោយ​មនុស្ស​ជា​ច្រើន​បាន​ប្រើ​អំណាច​របស់​ខ្លួន…

Read article