នំម៉ាណាប្រចាំថ្ងៃ

You are here:
ការតយុទ្ធរបស់ដើមផ្កាឈូករ័ត្ន

​អ្នក​រាល់​គ្នា​ក៏​ពេញលេញ​ក្នុង​ទ្រង់ ដែល​ទ្រង់​ជា​សិរសា​លើ​អស់​ទាំង​ពួក​គ្រប់​គ្រង និង​អំណាច​ទាំង​ប៉ុន្មាន។ កូល៉ុស ២:១០ សត្វ​ក្តាន់ នៅ​ក្នុង​តំបន់​ដែល​ខ្ញុំ​រស់​នៅ មាន​ការ​យល់​ឃើញ អំពី​ផ្កា​ឈូករ័ត្ន​ខុស​ពី​ខ្ញុំ។ ពេល​ដែល​ខ្ញុំ​ដាំ​ដើម​ផ្កា​ឈូក​រ័ត្ន​រៀងរាល់​រដូវ​ផ្ការីក ខ្ញុំ​តែង​តែ​រង់​ចាំ​មើល​សម្រស់​ផ្កា​ឈូក​រ័ត្ន​រីក។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ សត្វ​ក្តាន់​មិន​ខ្វល់​អំពី​លទ្ធ​ផល​ចុង​ក្រោយ​នៃ​ដំណាំ​ប្រភេទ​នេះ​ឡើយ។ ពួក​វា​គ្រាន់​តែ​ចង់​ទំពារ​ដើម និង​ស្លឹក​របស់​ដើម​ផ្កា​ឈូក​រ័ត្ន ទាល់​តែ​គ្មាន​សល់​អ្វី​សោះ។ ដូចនេះ នៅ​រដូវ​ក្តៅ រៀង​រាល់​ឆ្នាំ ខ្ញុំ​តែង​តែ​តយុទ្ធ ដោយ​ខិត​ខំ​ថែរក្សា​ដើម​ផ្កា​ឈូក​រ័ត្ន ដើម្បី​ឲ្យ​បាន​ឃើញ​ពួក​វា​លូតលាស់​ពេញ​វ័យ មុន​ពេល​ដែល​​សត្វ​ជើង​បួន​ទាំង​នោះ​ មក​ស៊ី​បំផ្លាញ​ពួក​វា។ ជួន​កាល ខ្ញុំ​ឈ្នះ ជួន​កាល សត្វ​ក្តាន់​ឈ្នះ។ ពេល​ដែល​យើង​គិត​អំពី​ជីវិត​យើង ក្នុង​នាម​ជា​អ្នក​ជឿ​ព្រះ​យេស៊ូវ យើង​ងាយ​នឹង​មើល​ឃើញ​សង្គ្រាម​ស្រដៀង​នេះ​ដែរ រវាង​យើង និង​សាតាំង ដែល​ជា​ខ្មាំង​សត្រូវ​របស់​យើង។ គោលដៅ​របស់​យើង គឺ​ដើម្បី​ឲ្យ​មាន​ការ​លូតលាស់​មាន​ភាព​ពេញ​វ័យ​ខាង​វិញ្ញាណ ដែល​ជួយ​ឲ្យ​ការ​រស់​នៅ​របស់​យើង​បាន​ថ្វាយ​សិរីល្អ​ដល់​ព្រះ។ អារក្ស​ចង់​បំផ្លាញ​ជំនឿ​យើង ហើយ​រារាំង​យើង​មិន​ឲ្យ​លូត​លាស់។ តែ​ព្រះយេស៊ូវ​មាន​អំណាច​លើស “ពួក​គ្រប់​គ្រង និង​អំណាច​ទាំង​អស់” ហើយ​អាច​នាំ​ឲ្យ​យើង “មាន​ភាព​ពេញ​លេញ”(កូល៉ុស ២:១០) ដែល​បាន​សេចក្តី​ថា ព្រះ​អង្គ​ធ្វើ​ឲ្យ​យើង​ពេញ​លេញ។ ជ័យ​ជម្នះ​របស់​ព្រះគ្រីស្ទ​នៅ​លើ​ឈើ​ឆ្កាង អនុញ្ញាត​ឲ្យ​យើង​ឈរ​យ៉ាង​មាំមួន ក្នុង​លោកិយ ដូច​ផ្កា​ឈូករ័ត្ន​ដ៏​ស្រស់​ស្អាត​ទាំង​នោះ​ផង​ដែរ។​ កាល​ព្រះយេស៊ូវ​បាន​យក​ទោស​នៃ​អំពើ​បាប​របស់​យើង ទៅ​ដំ​ជាប់​ឈើ​ឆ្កាង(ខ.១៤) ព្រះអង្គ​បាន​បំផ្លាញ​អំណាច​ដែល​បាន​គ្រប់​គ្រង​យើង។ យើង​ក៏​បាន​ចាក់​ឫស…

Read article
ព្រះនៃយើងទ្រង់ធំប្រសើរ!

អស់​ទាំង​ស្នាដៃ​នៃ​ព្រះយេហូវ៉ា​សុទ្ធ​តែ​ធំ​វិសេស គួរ​ឲ្យ​អស់​អ្នក​ណា​ដែល​ចូល​ចិត្ត​នឹង​ការ​ទាំង​នោះ បាន​ស្វែង​រក​តាម។ ទំនុកដំកើង ១១១:២ គេ​បាន​ប្រើ​ស្នាម​ម្រាមដៃ ដើម្បី​កំណត់​អត្ត​សញ្ញាណ​របស់​មនុស្ស តាំង​ពី​យូរ​មក​ហើយ ប៉ុន្តែ គេ​ក៏​អាច​ធ្វើ​ស្នាម​ម្រាម​ដៃ​ក្លែង​ក្លាយ ដោយ​ចម្លង​ស្នាម​ម្រាម​ដៃ​ពិត។ ស្រដៀង​គ្នា​នេះ​ដែរ គំរូ​ខុស​គ្នា​នៅ​ក្នុង​ប្រស្រី​ភ្នែក​មនុស្ស​ម្នាក់​ៗ ជា​ប្រភព​ដែល​អាច​ទុក​ចិត្ត​បាន ដើម្បី​កំណត់​អត្ត​សញ្ញាណ​របស់​មនុស្ស ប៉ុន្តែ ក្រោយ​មក មាន​គេ​ចម្លង​គំរូ​នៅ​ក្នុង​ប្រស្រី​ភ្នែក យក​ទៅ​ដាក់​នៅ​លើ​កញ្ចក់​សម្រាប់​ពាក់​ពី​លើ​កែវ​ភ្នែក ដើម្បី​ធ្វើ​ការ​ក្លែង​បន្លំ​ផង​ដែរ។ ការ​ប្រើ​រូបភាព ឬ​ស្លាក​ស្នាម​នៅ​លើ​រូបកាយ​មនុស្ស ដើម្បី​កំណត់​អត្ត​សញ្ញាណ​របស់​មនុស្ស អាច​បរាជ័យ។ ដូចនេះ តើ​មនុស្ស​មាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ ដែល​គេ​អាច​កំណត់​អត្តសញ្ញាណ​បាន? ទីបំផុត គេ​ក៏​បាន​រក​ឃើញ​ថា គំរូ​នៃ​រូបរាង​របស់​សរសៃ​ឈាម​របស់​មនុស្ស​ម្នាក់​ៗ សុទ្ធ​តែ​ពិសេស​ខុស​ៗ​គ្នា ហើយ​គេ​មិន​អាច​ក្លែង​បន្លំ​បាន​ទេ។ សរសៃ​ឈាម​ដែល​រត់​ខ្វាត់​ខ្វែង​ដូច​ផែនទី ពេញ​រូបកាយ​របស់​អ្នក គឺ​ជា​កត្តា​កំណត់​អត្ត​សញ្ញាណ​ដ៏​ពិសេស ដែល​ធ្វើ​ឲ្យ​អ្នក​ខុស​ពី​អ្នក​ដទៃ នៅ​លើ​ផែន​ដី​នេះ ដោយ​មិន​អាច​ក្លែង​បន្លំ​បាន។ ពេល​ណា​យើង​ពិចារណា អំពី​ភាព​ចាក់​ស្រេះ​នៃ​សរីរាង្គ​មនុស្ស យើង​ប្រហែល​ជា​បាន​ទទួល​ការ​បណ្តាល​ចិត្ត ឲ្យ​ចង់​ថ្វាយ​បង្គំ និង​កោត​ស្ញប់​ស្ញែង​ព្រះ​អាទិករ ដែល​បាន​បង្កើត​យើង​មក។ ស្តេច​ដាវីឌ​បាន​រំឭក​យើង ដោយ​មាន​បន្ទូល​ថា “​ស្នាដៃ​នៃ​ទ្រង់ ក៏​សុទ្ធ​តែ​អស្ចារ្យ​ទាំង​អស់ ព្រលឹង​ទូលបង្គំ​ក៏​ដឹង​ច្បាស់​ហើយ”(ទំនុកដំកើង ១៣៩:១៤)។ ព្រះ​អាទិករ​សក្ដិសម​នឹង​ឲ្យ​យើង​ផ្ដោត​អារម្មណ៍​មក​លើ​ព្រះអង្គ លើស​ស្នា​ព្រះហស្ត​ព្រះអង្គ​ទៅ​ទៀត។ ខណៈ​ពេល​ដែល​យើង​សរសើរ​ដំកើង​កិច្ចការ​ដ៏​អស្ចារ្យ​ដែល​ព្រះ​ទ្រង់​បាន​ធ្វើ យើង​ក៏​ត្រូវ​តែ​សរសើរ​ដំកើង​ព្រះ​អង្គ​ផង​ដែរ! កិច្ចការ​ដែល​ព្រះអង្គ​ធ្វើ​សុទ្ធ​តែ​អស្ចារ្យ…

Read article
ស្រឡាញ់ដូចម្តាយបង្កើត

ដូច​ជា​ម្តាយ​ថ្នម​កូន ដែល​កំពុង​នៅ​បៅ គឺ​យ៉ាង​នោះ​ហើយ ដែល​យើង​ខ្ញុំ​បាន​ស្រឡាញ់​ដល់​អ្នក​រាល់​គ្នា។ ១ថែស្សាឡូនិច ២:៧-៨ មាន​ពេល​មួយ អ្នក​ស្រី​វនីតា(Juanita) បាន​ប្រាប់​ក្មួយ​ប្រុស​របស់​គាត់ អំពី​ការ​ចម្រើន​វ័យ​ធំ​ឡើង ក្នុង​អំឡុង​សម័យ​មហា​វិបត្តិ​សេដ្ឋកិច្ច​ពិភព​លោក។ ក្រុម​គ្រួសារ​របស់​គាត់​មាន​តែ​ផ្លែ​ប៉ោម​សម្រាប់​បរិភោគ និង​សាច់​សត្វ​ព្រៃ​ដែល​ឪពុក​របស់​គាត់​អាច​ផ្តល់​ឲ្យ។ ពេល​ណា​ឪពុក​គាត់​បាញ់​បាន​សត្វ​កំប្រុក​មួយ​ក្បាល សម្រាប់​ធ្វើ​ម្ហូប​ពេល​ល្ងាច ម្តាយ​របស់​គាត់​តែង​តែ​និយាយ​ថា “ឲ្យ​ម៉ាក់​ញាំ​ក្បាល​កំប្រុក។ ម៉ាក់​​ចង់​ញាំ​តែ​ប៉ុណ្ណេះ​ទេ។ វា​ជា​សាច់​ដែល​ឆ្ងាញ់​បំផុត”។ ជា​ច្រើន​ឆ្នាំ​ក្រោយ​មក អ្នក​ស្រី​វនីតា​ក៏​បាន​ដឹង​ថា នៅ​លើ​ក្បាល​សត្វ​កំប្រុក​គ្មាន​សាច់​សម្រាប់​បរិភោគ​ទេ។ ម្តាយ​របស់​នាង​មិន​បាន​ញាំ​វា​ឡើយ គឺ​គ្រាន់​តែ​បាន​ធ្វើ​ជា​ញាំ​វា យ៉ាង​ឆ្ងាញ់​ពិសារ “ដើម្បី​ឲ្យ​កូន​ៗ​អាច​ញាំ​សាច់​បាន​ច្រើន ដោយ​មិន​បាច់​ព្រួយ​បារម្ភ​អំពី​គាត់”។ ខណៈ​ពេល​ដែល​យើង​ប្រារព្ធ​ទិវា​អ្នក​ម្តាយ នៅ​ថ្ងៃ​ស្អែក​នេះ សូម​យើង​នឹកចាំ អំពី​ការ​លះបង់​របស់​អ្នក​ម្តាយ​ទាំង​ឡាយ ដើម្បី​កូន។ ចូរ​យើង​អរព្រះគុណ​ព្រះ​អង្គ ដែល​បាន​ប្រទាន​ពួក​គាត់​មក​ក្នុង​ជីវិត​យើង ហើយ​ខិត​ខំ​ស្រឡាញ់ ឲ្យ​បាន​ច្រើន​ដូច​ពួក​គាត់។ សាវ័ក​ប៉ុល​បាន​បម្រើ​ពួក​ជំនុំ​ នៅ​ទីក្រុង​ថែស្សាឡូនីច ដូច “​ម្តាយ​ថ្នម​កូន ដែល​កំពុង​នៅ​បៅ”(១​ថែស្សាឡូនីច ២:៧)។ គាត់​បាន​ស្រឡាញ់​ពួក​គេ​ខ្លាំង​ណាស់ ដោយ​តយុទ្ធ​នឹង “ការ​ប្រឆាំង​ដ៏​ខ្លាំង​ក្លា”របស់​អ្នក​មិន​ជឿ ដើម្បី​ថ្លែង​ប្រាប់​ពួក​គេ អំពី​ព្រះ​យេស៊ូវ ហើយ​ថែម​ទាំង​ចែក​ជីវិត​គាត់​ជា​មួយ​ពួក​គេ​ផង​ដែរ(ខ.២,៨)។ គាត់​បាន​ប្រាប់​ពួក​គេ​ថា “អ្នក​រាល់​គ្នា​នឹក​ចាំ​ពី​ការ​យ៉ាង​ធ្ងន់ ហើយ​នឿយ​ហត់ ដែល​យើង​ខ្ញុំ​បាន​ធ្វើ ដោយ​មិន​ចង់​ឲ្យ​អ្នក​ណា​ព្រួយ ដោយសារ​យើង​ខ្ញុំ​ទេ យើង​ខ្ញុំ​បាន​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះ…

Read article
ព្រះអង្គស្គាល់ពួកគេច្បាស់បំផុត

ឱ​ព្រះយេហូវ៉ា​អើយ ទ្រង់​បាន​ពិនិត្យ​មើល ហើយ​បាន​ស្គាល់​ទូលបង្គំ​ផង។ ទំនុកដំកើង ១៣៩:១ មាន​ពេល​មួយ អ្នក​ស្រី​ លៀ(Lea) ហៀប​ទៅ​ធ្វើការ ជា​គិលានុបដ្ឋាយិកា នៅ​ប្រទេស​តៃវ៉ាន់ ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ។ ការងារ​នៅ​ប្រទេស​តៃវ៉ាន់ នឹង​ជួយ​ឲ្យ​នាង​អាច​ផ្គត់ផ្គង់​ក្រុម​គ្រួសារ​របស់​នាង បាន​ច្រើន​ជាង​ការងារ​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ភីលីពីន ដែល​មិន​សូវ​មាន​ឱកាស​ការងារ​ច្រើន។ នៅ​ពេល​យប់​មុន​នាង​ចាក​ចេញ​ទៅ​ប្រទេស​តៃវ៉ាន់ នាង​ក៏​បាន​ណែនាំ​ប្អូន​ស្រី​របស់​នាង ដែល​កំពុង​មើល​ថែ​កូន​ស្រី​របស់​នាង មាន​អាយុ​៥​ឆ្នាំ។ អ្នក​ស្រី​ លៀ​បាន​ពន្យល់​ប្អូន​ស្រី​នាង​ថា “កូន​ស្រី​បង​នឹង​ញាំ​ថ្នាំ​វីតាមីន បើ​សិន​ជា​ប្អូន​ឯង​ឲ្យ​នាង​ញាំ​ប័រ​សណ្តែក​ដី​មួយ​ស្លាប​ព្រា។ ហើយ​ត្រូវ​ចាំ​ថា នាង​មិន​ហ៊ាន​ទៅ​លេង​ជា​មួយ​គេ ព្រោះ​នាង​អៀន។ នាង​នឹង​លេង​ជា​មួយ​បង​ប្អូន​ជីដូន​មួយ​របស់​នាង​មិន​ខាន។  ហើយ​នាង​ខ្លាច​កន្លែង​ងងឹត…”។ ខណៈ​ពេល​ដែល​អ្នក​ស្រី លៀ អង្គុយ​មើល​ទៅ​ខាង​ក្រៅ តាម​បង្អួច​យន្ត​ហោះ នៅ​ថ្ងៃ​បន្ទាប់ នាង​ក៏​បាន​អធិស្ឋាន​ថា ឱ​ព្រះ​អម្ចាស់ ក្រៅ​ពី​ព្រះ​អង្គ គ្មាន​នរណា​ស្គាល់​កូន​ស្រី​ទូល​បង្គំ​ច្បាស់​ជាង​ទូល​បង្គំ​ឡើយ។ ទូលបង្គំ​មិន​អាច​នៅ​ក្បែរ​នាង តែ​ព្រះ​អង្គ​គង់​នៅ​ជា​មួយ​នាង​ជា​និច្ច។ យើង​ស្គាល់​មនុស្ស​ដែល​យើង​ស្រឡាញ់ ហើយ​យើង​កត់​សម្គាល់​ពួក​គេ​ជា​លម្អិត ព្រោះ​ពួកគេ​មាន​តម្លៃ​ចំពោះ​យើង​ណាស់។ ពេល​ណា​យើង​មិន​អាច​នៅ​ក្បែរ​ពួក​គេ ដោយសារ​កាលៈទេសៈ​ផ្សេង​ៗ យើង​ច្រើន​តែ​មាន​ការ​ថប់​បារម្ភ​ថា ដោយសារ​គ្មាន​នរណា​ម្នាក់​ស្គាល់​ពួក​គេ​បាន​ច្រើន​ដូច​យើង នោះ​ពួក​គេ​កាន់​តែ​ងាយ​រង​គ្រោះ។ ក្នុង​បទ​គម្ពីរ​ទំនុកដំកើង​ជំពូក១៣៩ ស្តេច​ដាវីឌ​បាន​រំឭក​យើង​ថា គ្មាន​នរណា​ស្គាល់​យើង​ច្បាស់ ដូច​ព្រះអម្ចាស់​ឡើយ។ ម្យ៉ាង​ទៀត ព្រះ​អង្គ​ក៏​ស្គាល់​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង​ច្បាស់​ផង​ដែរ​(ខ.១-៤)។…

Read article
ព្រះវរបិតានៃយើងខ្ញុំតែងតែស្តាប់ឮយើង

ដូច្នេះ ចូរ​អធិស្ឋាន​បែប​យ៉ាង​នេះ​វិញ​ថា ឱ​ព្រះវរបិតា​នៃ​យើង​ខ្ញុំ ដែល​គង់​នៅ​ស្ថានសួគ៌​អើយ សូម​ឲ្យ​ព្រះនាម​ទ្រង់​បាន​បរិសុទ្ធ។ ម៉ាថាយ ៦:៩ រៀង​រាល់​ពេល​ព្រឹក ភាគ​ច្រើន ខ្ញុំ​បាន​សូត្រ​សេចក្តី​អធិស្ឋាន​ព្រះអម្ចាស់។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​មិន​មាន​តម្លៃ​សក្ដិសម ក្នុង​ការ​រស់​នៅ​ក្នុង​ថ្ងៃ​ថ្មី ទាល់​តែ​ខ្ញុំ​បាន​ឈរ​មាំ ក្នុង​សេចក្តី​អធិស្ឋាន​របស់​ព្រះ​អម្ចាស់​ជា​មុន​សិន។ កាល​ពី​ពេល​ថ្មី​ៗ​នេះ ពេល​ដែល​ខ្ញុំ​ហៀប​នឹង​អធិស្ឋាន​ថា “ឱ​ព្រះវរបិតា​នៃ​យើង​ខ្ញុំ…” ទូរស័ព្ទ​ខ្ញុំ​ក៏​បាន​រោទ៍​ឡើង។ ខ្ញុំ​ភ្ញាក់​ខ្លួន​ព្រើត ពេល​ដែល​ខ្ញុំ​មើល​ទៅ​នាឡិកា ឃើញ​ម៉ោង ៥ ៣៤​នាទី​ព្រឹក។ តើ​នរណា​ទូរស័ព្ទ​មក? ខ្ញុំ​មើល​ទូរស័ព្ទ ឃើញ​ឈ្មោះ “ឪពុក” របស់​ខ្ញុំ។ មុន​ពេល​ខ្ញុំ​លើក​ទូរស័ព្ទ​និយាយ ទូរស័ព្ទ​របស់​គាត់​ក៏​បាន​បិទ​វិញ។ ខ្ញុំ​គិត​ស្មាន​ថា គាត់​ប្រហែល​ជា​ច្រឡំ​ដៃ​ចុច​ទូរស័ព្ទ​មក​ខ្ញុំ​ហើយ។ ក្រោយ​មក ខ្ញុំ​ក៏​បាន​ដឹង​ថា គាត់​ពិត​ជា​ច្រឡំ​មែន។ តើ​នេះ​ជា​រឿង​ចៃដន្យ​មែន​ទេ? ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​ជឿ​ថា យើង​កំពុង​រស់​នៅ​ក្នុង​ពិភព​លោក ដែល​គ្រប​ដណ្តប់​ទៅ​ដោយ​សេចក្តី​មេត្តា​របស់​ព្រះ។ ថ្ងៃ​នោះ ខ្ញុំ​ត្រូវ​នឹក​ចាំ​អំពី​ការធានា​ថា ព្រះ​វរបិតា​នៃ​យើង តែង​តែ​គង់​នៅ​ជា​មួយ​ជា​និច្ច។ សូម​យើង​ចំណាយ​ពេល​មួយ​ភ្លែត គិត​អំពី​រឿង​នេះ​ចុះ។ មាន​វិធី​ជា​ច្រើន​ដែល​ព្រះយេស៊ូវ​អាច​បង្រៀន​ពួក​សិស្ស​ព្រះអង្គ ឲ្យ​ចាប់​ផ្តើម​ការ​អធិស្ឋាន តែ​ព្រះ​អង្គ​បាន​សម្រេច​ព្រះ​ទ័យ​ឲ្យ​យើង​ចាប់​ផ្តើម ដោយ​ពាក្យ​ថា “ឱ​ព្រះ​វរបិតា​នៃ​យើង​ខ្ញុំ” (ម៉ាថាយ ៦:៩)។ តែ​ជា​រឿង​ចៃដន្យ​ទេ?…

Read article
ចិត្តដែលចង់បម្រើ

ហើយ​ដោយ​គេ​ឃើញ​ភស្តុតាង​ពី​ការ​ជំនួយ​នេះ នោះ​គេ​សរសើរដំកើង​ដល់​ព្រះ។ ២កូរិនថូស ៩:១៣ មាន​អង្គការ​គ្រីស្ទបរិស័ទ​មួយ នៅ​ទីក្រុង​ខាលស៍ប៊ែត រដ្ឋ​ញូមិចស៊ីកូ បាន​ជួយ​ទ្រទ្រង់​សហគមន៍​របស់​ខ្លួន ដោយ​ផ្តល់​ឲ្យ​នូវ​អាហារ​ជាង​៤៨០០០គីឡូក្រាម ដោយ​ឥត​គិត​ថ្លៃ​ដល់​ប្រជា​ជន​ក្នុង​តំបន់ ​ជា​រៀង​រាល់​ខែ ។ អ្នក​ដឹក​នាំ​អង្គការ​នេះ​ក៏​បាន​ចែក​ចាយ​ថា “យើង​នឹង​ទទួល​ស្វាគមន៍​ប្រជាជន​ដែល​មក​ទីនេះ ហើយ​បំពេញ​តម្រូវការ​របស់​ពួក​គេ​តែ​ម្តង។ គោលដៅ​របស់​យើង​ គឺ​ដើម្បី​បំពេញ​តម្រូវ​ការ​ខាង​រូបកាយ​របស់​ពួក​គេ ដើម្បី​ឲ្យ​ពួកគេ​អនុញ្ញាត​ឲ្យ​ព្រះ​ទ្រង់​បំពេញ​តម្រូវការ​ខាង​វិញ្ញាណ​របស់​ខ្លួន”។ ក្នុង​នាម​យើង​ជា​អ្នក​ជឿ​ព្រះ​គ្រីស្ទ ព្រះ​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​យើង​ប្រើ​អ្វី​ដែល​យើង​បាន​ទទួល ធ្វើ​ជា​ព្រះ​ពរ​ដល់​អ្នក​ដទៃ ដោយ​នាំ​សហគមន៍​របស់​យើង ចូល​ទៅ​ជិត​ព្រះ​អង្គ​កាន់​តែ​ខ្លាំង។ តើ​ធ្វើ​ដូច​ម្តេច ឲ្យ​យើង​អាច​បង្កើត​ចិត្ត ដែល​ចង់​បម្រើ ដែល​ថ្វាយ​សិរីល្អ​ដល់​ព្រះ? យើង​បង្កើត​ចិត្ត​ដែល​ចង់​បម្រើ ដោយ​ទូល​សូម​ព្រះ ឲ្យ​បង្ហាញ​យើង នូវ​របៀប​ប្រើ​អំណោយ​ទាន ដែល​ព្រះអង្គ​ប្រទាន​យើង ជា​ប្រយោជន៍​ដល់​អ្នក​ដទៃ​(១ពេត្រុស ៤:១០)។ យើង​អាច​ធ្វើ​ដូចនេះ​បាន ដោយ​បង្ហាញ​ចេញ​នូវ “ការ​អរ​ព្រះគុណ​ព្រះ” សម្រាប់​ព្រះពរ​ជា​បរិបូរ​ដែល​ព្រះអង្គ​ប្រទាន​យើង​(២កូរិនថូស ៩:១២)។ ការ​បម្រើ​អ្នក​ដទៃ ជា​ផ្នែក​ដ៏​សំខាន់​មួយ ក្នុង​ព្រះរាជ​កិច្ច​របស់​ព្រះ​យេស៊ូវ។ កាល​ព្រះអង្គ​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា ហើយ​ប្រទាន​អាហារ ដល់​មនុស្ស​ស្រេក​ឃ្លាន ព្រះ​អង្គ​បាន​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​ស្គាល់​សេចក្តី​ល្អ និង​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ។ យើង​អាច​យក​តម្រាប់​តាម​គំរូ​នៃ​ការ​បង្កើត​សិស្ស​របស់​ព្រះ​អង្គ ដោយ​យក​ចិត្ត​ទុកដាក់​ចំពោះ​សហគមន៍​របស់​យើង។ ប្រាជ្ញា​របស់​ព្រះអង្គ​បាន​រំឭក​យើង​ថា ពេល​ណា​យើង​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់ តាម​រយៈ​ការ​ប្រព្រឹត្តិ​របស់​យើង “អ្នក​ដទៃ នឹង​សរសើរ​ដំកើង​ព្រះ​អង្គ”(ខ.១៣)។ ការ​បម្រើ​មិន​មែន​ដើម្បី​លើក​ដំកើង​ខ្លួន​ឯង…

Read article
ចង់មានគ្រួសារដ៏កក់ក្តៅ

ចូរ​អ្នក​រាល់​គ្នា​ប្លុង​ចិត្ត​នៅ​ចំពោះ​ទ្រង់ ព្រះ​ទ្រង់​ជា​ទី​ពឹង​ជ្រក​សំរាប់​យើង​ខ្ញុំ។ ទំនុកដំកើង ៦២:៨ អ៊ែន (Anne) ជា​តួឯក នៅ​ក្នុង​រឿង​និទាន ដែល​មាន​ចំណង​ជើង​ថា អ៊ែន ជា​មនុស្ស​និយាយ​ច្រើន  ។ នាង​ចង់​មាន​គ្រួសារ​ខ្លាំង​ណាស់។ ដោយសារ​នាង​ជា​ក្មេង​កំព្រា នោះ​នាង​មិន​មាន​សង្ឃឹម​ថា នឹង​អាច​មាន​គ្រួសារ​ដ៏​កក់​ក្តៅ​បាន​ឡើយ។ តែ​ក្រោយ​មក នាង​ក៏​បាន​ដឹង​ថា បុរស​វ័យ​ចំណាស់​ឈ្មោះ​ម៉ាថាយ (Matthew) និង​ប្អូន​ស្រី​របស់​គាត់​ឈ្មោះ ម៉ារីឡា (Marilla) ចង់​ឲ្យ​នាង​មក​រស់​នៅ​ជា​មួយ​ពួក​គេ។  នៅ​ក្នុង​ការ​ជិះ​ឡាន ទៅ​ផ្ទះ​របស់​ពួក​គេ អ៊ែន​បាន​សុំទោស​ពួកគេ ដោយសារ​នាង​ចេះ​តែ​និយាយ​ពី​នេះ​ពី​នោះ​ឥត​ឈប់ ប៉ុន្តែ លោក​ម៉ាថាយ ដែល​ជា​មនុស្ស​ស្ងាត់​ស្ងៀម ក៏​បាន​ប្រាប់​នាង​ថា នាង​អាច​និយាយ​ច្រើន​ប៉ុណ្ណា​ក៏​បាន គាត់​មិន​ថា​អី​ទេ។ ពាក្យ​សម្តី​នេះ ប្រៀប​ដូច​ជា​តន្ត្រី​ដ៏​ពីរោះ សម្រាប់​ត្រចៀក​នាង។ កាល​ពី​មុន នាង​មាន​អារម្មណ៍​ថា គ្មាន​នរណា​ម្នាក់​ចង់​នៅ​ក្បែរ​នាង កុំ​ថា​ឡើយ ចង់​ស្តាប់​នាង​និយាយ។ បន្ទាប់​ពី​នាង​បាន​ទៅ​ដល់​ផ្ទះ​ពួក​គេ ក្តី​សង្ឃឹម​របស់​នាង​បាន​រលាយ​អស់ ពេល​ដែល​នាង​បាន​ដឹង​ថា បង​ប្អូន​ដែល​នាង​មក​នៅ​ជា​មួយ​នេះ កំពុង​តែ​គិត​ចង់​រក​ក្មេង​ប្រុស​ម្នាក់ ឲ្យ​មក​ជួយ​ធ្វើ​ការ​ក្នុង​កសិដ្ឋាន​របស់​ពួក​គេ។ នាង​ខ្លាច​គេ​បញ្ជូន​នាង​ទៅ​មណ្ឌល​កុមារ​កំព្រា​វិញ តែ​ក្តី​ស្រមៃ​របស់​នាង ដែល​ចង់​មាន​គ្រួសារ​ដែល​មាន​ក្តី​ស្រឡាញ់ ក៏​បាន​ក្លាយ​ជា​ការ​ពិត ពេល​ដែល​ពួក​គេ​ធ្វើ​ឲ្យ​នាង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​គ្រួសារ​នេះ។ យើង​រាល់​គ្នា​សុទ្ធ​តែ​ធ្លាប់​មាន​អារម្មណ៍​ថា គេ​មិន​ចង់​រាប់​រក​យើង…

Read article
ឪពុកនៃសេចក្តីកុហក

កាល​ណា​វា​ពោល​ពាក្យ​ភូតភរ នោះ​ដុះ​ចេញ​អំពី​ចិត្ត​វា​មក ដ្បិត​វា​ជា​អ្នក​កំភូត ហើយ​ជា​ឪពុក​នៃ​សេចក្តី​នោះ​ឯង។ យ៉ូហាន ៨:៤៤ វីចទ័រ(Victor) បាន​ញៀន​នឹង​ការ​មើល​រូប​អាសអាភាស​បន្តិច​ម្តង​ៗ។ មិត្ត​ភក្តិ​របស់​គាត់​ជា​ច្រើន​បាន​មើល​រូប​អាសអាភាស ហើយ​គាត់​ក៏​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​មើល​រូប​អាសអាភាស​ផង​ដែរ ដោយសារ​គាត់​មាន​អារម្មណ៍​ថា អផ្សុក ក្នុង​ការ​រស់​នៅ។​ ប៉ុន្តែ ឥឡូវ​នេះ គាត់​ដឹង​ថា គាត់​មាន​កំហុស​ធ្ងន់​ប៉ុណ្ណា ដោយសារ​ការ​មើល​រូប​អាស​អាភាស​នោះ។​ គាត់​បាន​ធ្វើ​បាប​ទាស់​នឹង​ព្រះ ហើយ​ក៏​បាន​ធ្វើ​ឲ្យ​ភរិយា​គាត់​មាន​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង។ គាត់​ក៏​បាន​ប្តេជ្ញា​ចិត្ត​ថា គាត់​នឹង​ឈប់​មើល​រូប​អាសអាភាស​ទៀត។ តែ​គាត់​មាន​ការ​ភ័យ​ខ្លាច​ថា គាត់​យឺត​ពេល​ហើយ។ តើ​គាត់​អាច​ស្រោច​ស្រង់​ទំនាក់​ទំនង​ប្តី​ប្រពន្ធ​របស់​គាត់​បាន​ទេ? តើ​គាត់​នឹង​មាន​សេរីភាព ហើយ​បាន​ទទួល​ការ​អត់ទោស​ទាំង​ស្រុង​ឬទេ? អារក្ស ដែល​ជា​ខ្មាំង​សត្រូវ​របស់​យើង បាន​ល្បួង​យើង ដោយ​នាំ​ឲ្យ​យើង​គិត​ថា ការ​ល្បួង​នោះ​មិន​មែន​ជា​រឿង​ធំ​ដុំ​ទេ។ វា​នំា​យើង​ឲ្យ​គិត​ថា នរណា​ក៏​ធ្វើ​រឿង​នោះ​ដែរ។ វា​មិន​អី​ទេ? ប៉ុន្តែ ពេល​ណា​យើង​ធ្លាក់​ចូល​ក្នុង​ឧបាយ​កល​របស់​វា​ហើយ វា​បែរ​ជា​និយាយ​ប្រាប់​យើង​ថា យឺត​ពេល​ហើយ! ឯង​បាន​ជ្រុល​ខ្លួន​ហើយ! ឯង​គ្មាន​សង្ឃឹម​ទេ ឥឡូវ​នេះ! ខ្មាំង​សត្រូវ​ខាង​វិញ្ញាណ​និយាយ​តែ​ពាក្យ​អ្វី ដែល​អាច​បំផ្លាញ​យើង ពេល​ដែល​យើង​កំពុង​តែ​ស្ថិត​ក្នុង​សង្គ្រាម​ខាង​វិញ្ញាណ។ ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា “វា​ជា​អ្នក​សំឡាប់​គេ​តាំង​ពី​ដើម​មក វា​មិន​បាន​នៅ​ជាប់​ក្នុង​សេចក្តី​ពិត ព្រោះ​គ្មាន​សេចក្តី​ពិត​នៅ​ក្នុង​វា​ទេ កាល​ណា​វា​ពោល​ពាក្យ​ភូតភរ នោះ​ដុះ​ចេញ​អំពី​ចិត្ត​វា​មក ដ្បិត​វា​ជា​អ្នក​កំភូត ហើយ​ជា​ឪពុក​នៃ​សេចក្តី​នោះ​ឯង”(យ៉ូហាន ៨:៤៤)។ បើ​អារក្ស​ជា​ឪពុក​នៃ​សេចក្តី​កុហក…

Read article
ចូរឲ្យមានពន្លឺឡើង

នោះ​ព្រះ​ទ្រង់​មាន​ព្រះបន្ទូល​ថា ចូរ​ឲ្យ​មាន​ពន្លឺ​ឡើង ដូច្នេះ ពន្លឺ​ក៏​មាន​ឡើង។ លោកុប្បត្ដិ ១:៣ កាល​កូន​ស្រី​ខ្ញុំ​នៅ​ក្មេង ជា​ញឹក​ញាប់ ខ្ញុំ​បាន​ប្រាប់​នាង​ឲ្យ​ដឹង​ថា វត្ថុ​ដែល​នាង​ឃើញ​នោះ ជា​អ្វី។ ខ្ញុំ​បាន​ណែ​នាំ​នាង ឲ្យ​ស្គាល់​វត្ថុ​ផ្សេង​ៗ ឬ​អនុញ្ញាត​ឲ្យ​នាង​ប៉ះ​វត្ថុ​ដែល​នាង​មិន​ដែល​ស្គាល់ ហើយ​និយាយ​ប្រាប់​នាង​ថា វត្ថុ​នោះ​ជា​អ្វី ដោយ​នាំ​ឲ្យ​នាង​មាន​ការ​យល់​ដឹង និង​ចេះ​ពាក្យ​ថ្មី​ៗ ក្នុង​ពិភព​លោក​ដ៏​ធំធេង ដែល​នាង​កំពុង​ធ្វើ​ការ​រុក​រក។ តាម​ធម្មតា ខ្ញុំ​និង​ស្វាមី​ខ្ញុំ បាន​រំពឹង (ឬ​សង្ឃឹម) ថា ពាក្យ​ទី​១ ដែល​នាង​និយាយ​មុន​គេ គឺ ប៉ា ឬ​ម៉ាក់​ ប៉ុន្តែ នាង​បាន​ធ្វើ​ឲ្យ​យើង​មាន​ការ​ភ្ញាក់​ផ្អើល ដោយ​និយាយ​ចេញ​ពាក្យ​ដំបូង ផ្សេង​ពី​នេះ ដូច​ជា​ពាក្យ ពន្លឺ ជា​ដើម ដែល​មាត់​ដ៏​តូច​របស់​នាង​បាន​ថា​តាម​ខ្ញុំ ដោយ​បញ្ចេញ​សម្លេង​មិន​ច្បាស់។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ថា ពាក្យ​ពន្លឺ ស្ថិត​ក្នុង​ចំណោម​ពាក្យ​ដំបូង​គេ ដែល​បាន​កត់​ទុក​ក្នុង​ព្រះ​គម្ពីរ។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “​ផែនដី​បាន​ខូច ហើយ​នៅ​ទទេ មាន​សុទ្ធ​តែ​ងងឹត​នៅ​គ្រប​លើ​ជំរៅ​ទឹក ហើយ​ព្រះវិញ្ញាណ​នៃ​ព្រះ​ក៏​រេរា​នៅ​ពី​លើ​ទឹក នោះ​ព្រះ​ទ្រង់​មាន​ព្រះបន្ទូល​ថា “ចូរ​ឲ្យ​មាន​ពន្លឺ​ឡើង ដូច្នេះ ពន្លឺ​ក៏​មាន​ឡើង”(លោកុប្បត្តិ ១:៣)។ ព្រះ​ទ្រង់​ឃើញ​ពន្លឺ​នោះ​ក៏​យល់​ថា​ជា​ល្អ​ ហើយ​ព្រះ​គម្ពីរ​ក៏​បាន​ធ្វើ​បន្ទាល់​អំពី​ការ​នេះ។…

Read article
អ្នកបម្រើ នៅពេលយប់

សូម​ឲ្យ​ព្រះយេហូវ៉ា ដែល​ទ្រង់​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ទ្រង់​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា ពី​ក្រុង​ស៊ីយ៉ូន​មក​ផង។ ទំនុកដំកើង ១៣៤:៣ នៅ​ម៉ោង​៣​រំលង​អាធ្រាត្រ នៅ​មន្ទីរ​ព្យាបាល​ជំងឺ​កំរិត​ធ្ងន់ អ្នក​ជំងឺ​ម្នាក់​ដែល​កំពុង​មាន​ការ​ព្រួយ​បារម្ភ បាន​ចុច​ប៊ូតុង​ហៅ​គ្រូពេទ្យ​៤​ដង ក្នុង​រយៈ​ពេល១ម៉ោង។ អ្នក​គ្រូ​ពេទ្យ​ដែល​នៅ​ប្រចំា​ការ​ពេល​យប់ ក៏​បាន​ឆ្លើយ​តប ដោយ​គ្មាន​ការ​រអ៊ូរទាំ។ មិន​យូរ​ប៉ុន្មាន អ្នក​ជំងឺ​ម្នាក់​ទៀត ក៏​បាន​ស្រែក​ឡើង ដើម្បី​ឲ្យ​មាន​គេ​មក​មើល​ខ្លួន។ អ្នក​គ្រូ​ពេទ្យ​មិន​មាន​ការ​ភ្ញាក់​ផ្អើល​ទាល់​តែ​សោះ។ នាង​បាន​ស្នើ​សុំ​ឲ្យ​នាង​បាន​ធ្វើ​ការ​ពេល​យប់ តាំង​ពី​៥​ឆ្នាំ​មុន ដើម្បី​ជៀស​វាង​ភាព​រញ៉េរញ៉ៃ​នៅ​ពេល​ថ្ងៃ។ បន្ទាប់​មក នាង​ក៏​បាន​ស្គាល់​ធាតុ​ពិត​នៃ​វេន​យាម​ពេល​យប់។ ការ​ធ្វើការ​ពេល​យប់​នៅ​មន្ទីរ​ពេទ្យ ជា​ញឹក​ញាប់ គឺ​មាន​ន័យ​ថា នាង​ត្រូវ​ធ្វើ​កិច្ចការ​បន្ថែម​ដោយ​ខ្លួន​ឯង ដែល​មាន​ដូច​ជា​ការ​លើក និង​ផ្អៀង​ខ្លួន​អ្នក​ជំងឺ​ជា​ដើម។ ហើយ​ក៏​មាន​ន័យ​ថា នាង​ត្រូវ​តាម​ដាន​ស្ថានភាព​របស់​អ្នក​ជំងឺ​យ៉ាង​ផ្ចិត​ផ្ចង់ ដើម្បី​ធ្វើ​ការ​កត់​ត្រា សម្រាប់​វេជ្ជ​បណ្ឌិត ក្នុង​ពេល​សង្គ្រោះ​បន្ទាន់។ ទោះ​នាង​បាន​ជំនួយ​ពី​មិត្ត​ភាព​ដ៏​ជិត​ស្និទ្ធ​ជា​មួយ​មិត្ត​រួម​ការងារ​នៅ​ពេល​យប់​ក៏​ដោយ ក៏​នាង​នៅ​តែ​ពិបាក​គេង​ឲ្យ​បាន​គ្រប់​គ្រាន់។ ជា​ញឹក​ញាប់ នាង​បាន​សុំ​ឲ្យ​ពួក​ជំនុំ​នាង​អធិស្ឋាន​ឲ្យ​នាង ដោយ​មើល​ឃើញ​សារៈសំខាន់​នៃ​ការងារ​របស់​នាង។ នាង​ក៏​បាន​និយាយ​ថា “សូម​សរសើរ​ដំកើង​ព្រះ​អង្គ។ ការ​អធិស្ឋាន​របស់​ពួក​គេ​បាន​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ”។ ការ​សរសើរ​ដំកើង​របស់​នាង ​គឺ​ជា​ទង្វើ​ដ៏​ល្អ និង​ត្រឹម​ត្រូវ សម្រាប់​អ្នក​ធ្វើ​ការ​ពេល​យប់ ក៏​ដូចជា​សម្រាប់​យើង​រាល់​គ្នា។ គឺ​ដូច​ដែល​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​បាន​សរសេរ​ថា “នែ អស់​អ្នក​បំរើ​របស់​ព្រះយេហូវ៉ា ដែល​ឈរ​នៅ​ក្នុង​ដំណាក់​ទ្រង់ នៅ​ពេល​យប់​អើយ ចូរ​ថ្វាយ​ពរ​ដល់​ព្រះយេហូវ៉ា​ចុះ…

Read article