នំម៉ាណាប្រចាំថ្ងៃ

You are here:
ការជួបជុំថ្វាយបង្គំ របស់មនុស្សគ្រប់វ័យ

ត្រូវ​ឲ្យ​ប្រមូល​បណ្តាជន​ទាំង​ប្រុស​ទាំង​ស្រី និង​កូន​ក្មេង ហើយ​នឹង​ពួក​អ្នក​ដទៃ​ដែល​នៅ​អស់​ទាំង​ទី​ក្រុង​របស់​ឯង​មក។ ចោទិយកថា ៣១:១២ ខណៈ​ពេល​ដែល​ពួក​គេ​ច្រៀង​សរសើរ​ព្រះ​ទាំង​អស់​គ្នា ក្នុង​កម្មវិធី​ថ្វាយ​បង្គំ ដែល​មាន​ការ​ចូល​រួម​ពី​មនុស្ស​នៅ​ជំនាន់​ផ្សេង​គ្នា មនុស្ស​ជា​ច្រើន​បាន​ពិសោធ​នឹង​ក្តី​អំណរ និង​សន្តិភាព​នៅ​ក្នុង​ចិត្ត លើកលែង​តែ​ស្ត្រី​ជា​ម្តាយ​ដ៏​ហត់​នឿយ​ម្នាក់។ ខណៈ​ពេល​ដែល​គាត់​កំពុង​ពរ​លាក់​កូន​តូច​របស់​គាត់ ដែល​ហៀប​នឹង​យំ គាត់​ក៏​បាន​ព្យាយាម​កាន់​សៀវភៅ​ចម្រៀង​ឲ្យ​កូន​ម្នាក់​ទៀត​អាយុ៥​ឆ្នាំ ហើយ​ទន្ទឹម​នឹង​នោះ គាត់​ក៏​បាន​ព្យាយាម​ឃាត់​កូន​ដែល​ទើប​ចេះ​ដើរ មិន​ឲ្យ​រត់​ទៅ​ឆ្ងាយ។ បន្ទាប់​មក បុរស​ម្នាក់​ដែល​មាន​វ័យ​ចំណាស់​ជាង ដែល​កំពុង​អង្គុយ​ពី​ក្រោយ​គាត់ ក៏បាន​សុំ​ជួយ​នាំ​កូន​ដែល​ចេះ​ដើរ​តេសតាស់​នោះ ដើរ​ក្នុង​ព្រះវិហារ ហើយ​ស្រ្តី​វ័យ​ក្មេង​ម្នាក់ ក៏​បាន​សុំ​ជួយ​កាន់​សៀវភៅ​ចម្រៀង​ឲ្យ​កូន​ច្បង​របស់​គាត់។ ក្នុង​រយៈ​ពេល​២​នាទី ស្ថានភាព​របស់​ស្រ្តី​ជា​ម្តាយ​នោះ​ក៏​មាន​ការ​ផ្លាស់​ប្តូរ ដោយ​គាត់​អាច​ដក​ដង្ហើម​បាន​ស្រួល និង​បិទ​ភ្នែក ហើយ​ថ្វាយ​បង្គំ​ព្រះ​ជា​មួយ​គេ​ដែរ។ ព្រះ​ទ្រង់​តែង​តែ​សព្វ​ព្រះទ័យ​ឲ្យ​រាស្រ្ត​ព្រះអង្គ ថ្វាយ​បង្គំ​ព្រះ​អង្គ ទាំង​ប្រុស​ស្រី ទាំង​ចាស់ ទាំង​ក្មេង ទាំង​អ្នក​ជឿ​ព្រះ​អង្គ​យូរ​ហើយ និង​អ្នក​ជឿ​ថ្មី។ កាល​លោក​ម៉ូសេ​ឲ្យ​ពរ​ដល់​ពូជ​អំបូរ​ទាំង​ឡាយ របស់​ជន​ជាតិ​អ៊ីស្រាអែល មុន​ពេល​ពួក​គេ​ចូល​ទឹកដី​សន្យា គាត់​បាន​ជំរុញ​ពួកគេ​ទាំង​អស់​គ្នា ឲ្យ​ជួប​ជុំ​គ្នា “ទាំង​ប្រុស​ទាំង​ស្រី និង​កូន​ក្មេង ហើយ​នឹង​សាសន៍​ដទៃ ដែល​កំពុង​ស្នាក់​នៅ​ក្នុង​ទីក្រុង​របស់​ពួកគេ” ដើម្បី​ឲ្យ​ពួក​គេ​អាច “ស្តាប់ ហើយ​រៀន​កោត​ខ្លាច​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ” ហើយ​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​អង្គ​(ចោទិយកថា ៣១:១២)។ កាល​ណា​យើង​អាច​ថ្វាយ​បង្គំ​ព្រះ​អង្គ​ទាំង​អស់​គ្នា ជា​មួយ​មនុស្ស​គ្រប់​វ័យ គឺ​មាន​ន័យ​ថា យើង​កំពុង​តែ​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះ​អង្គ។…

Read article
ធ្វើជាទីបន្ទាល់ល្អនៅកន្លែងធ្វើការ

​បើ​អ្នក​បាន​ប្រព្រឹត្ត​ល្អ ហើយ​ទ្រាំ​ឲ្យ​គេ​ធ្វើ​ទុក្ខ​ដោយ​អត់​ទ្រាំ​វិញ នោះ​ទើប​ជា​ការ​ដែល​គាប់​ព្រះហឫទ័យ​នៅ​ចំពោះ​ព្រះ​មែន។ ១ពេត្រុស ២:២០ អ្នក​គ្រប់​គ្រង​នៅ​កន្លែង​ធ្វើការ​របស់​អេវេលីន(Evelyn) បាន​សួរ​នាង​ថា “តើ​នាង​នៅ​តែ​មិន​សប្បាយ​ចិត្ត ដោយសារ​ខ្ញុំ​ចង់​ឲ្យ​ក្រុម​ការងារ​របស់​នាង មាន​បន្ទប់​ធ្វើ​ការ​តូច​ជាង​មុន​មែន​ទេ?” នាង​ក៏​បាន​ឆ្លើយ​ដោយ​ទឹក​មុខ​មាំ​ថា “អត់​ទេ”។ នាង​កាន់​តែ​មិន​សប្បាយ​ចិត្ត ពេល​ដែល​គាត់​ហាក់​ដូច​ជា​ចង់​យក​រឿង​នេះ​មក​និយាយ​ទៀត។ នាង​បាន​ព្យាយាម​ជួយ​ក្រុម​ហ៊ុន​របស់​នាង ដោយ​ស្វែង​រក​វិធី​នាំ​ក្រុម​ផ្សេង​ទៀត​ឲ្យ​ចូល​រួម តែ​ទីកន្លែង​តូច​ជាង​មុន ធ្វើ​ឲ្យ​នាង​ស្ទើរ​តែ​មិន​អាច​ធ្វើ​ការ​នេះ​បាន។​ អេវេលីន​ខំ​ទប់​ទឹក​ភ្នែក តែ​នាង​បាន​សម្រេច​ចិត្ត​ថា នឹង​ធ្វើ​អ្វី​ក៏ដោយ ដែល​អ្នក​គ្រប់​គ្រង​ឲ្យ​នាង​ធ្វើ។ នាង​ប្រហែល​មិន​អាច​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ ដែល​នាង​សង្ឃឹម​ថា នឹង​កើត​មាន​នោះ​ទេ តែ​នាង​នៅ​តែ​អាច​ធ្វើ​ការងារ​របស់​នាង អស់​ពី​សមត្ថភាព។ ក្នុង​កណ្ឌគម្ពីរ​សំបុត្រ​ទី​១​របស់​សាវ័ក​ពេត្រុស គាត់​បាន​ជំរុញ​អ្នក​ជឿ​ព្រះ​យេស៊ូវ នៅ​សតវត្សរ៍​ទី​១ ឲ្យ​ចុះ​ចូល​នឹង “គ្រប់​ទាំង​ច្បាប់ របស់​មនុស្ស​លោក”(១ពេត្រុស ២:១៣)។ ការ​ប្រកាន់​ខ្ជាប់​នូវ​ភាព​ត្រឹម​ត្រូវ ក្នុង​ស្ថានភាព​ដ៏​ពិបាក​នៃ​ការងារ មិនមែន​ជា​ការ​ងាយ​នោះ​ទេ។ ប៉ុន្តែ លោក​ពេត្រុស​បាន​ប្រាប់​យើង អំពី​ហេតុផល ដែល​យើង​ត្រូវ​បន្ត​ធ្វើ​ការ​ល្អ យ៉ាង​ដូច​នេះ​ថា ចូរ “ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់ នៅ​ក្នុង​ពួក​សាសន៍​ដទៃ ដើម្បី​នៅ​កន្លែង​ណា ដែល​គេ​និយាយ​ដើម ពី​អ្នក​រាល់​គ្នា ទុក​ដូច​ជា​មនុស្ស​ប្រព្រឹត្ត​អាក្រក់ នោះ​ឲ្យ​គេ​បាន​សរសើរ​ដល់​ព្រះ នៅ​ថ្ងៃ​ដែល​ទ្រង់​យាង​មកប្រោស ដោយ​គេ​ឃើញ​ការ​ល្អ​របស់​អ្នក​រាល់​គ្នា​វិញ”(ខ.១២)។ ម្យ៉ាង​ទៀត ការ​នេះ​ជួយ​យើង​ឲ្យ​រស់​នៅ​ជា​គំរូ​នៃ​ការ​កោត​ខ្លាច​ព្រះ សម្រាប់​អ្នក​ជឿ​ដទៃ​ទៀត…

Read article
ព្រឹត្តិការណ៍ដែលផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាង

ព្រះគ្រីស្ទ​ទ្រង់​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ​ជា​ពិត ជា​ផល​ដំបូង​ពី​ពួក​អ្នក​ដែល​បាន​ដេក​លក់​ទៅ​ហើយ។ ១កូរិនថូស ១៥:២០ លោក​យ៉ារ៉ូស្លាវ ផេលីកាន(Jaroslav Pelikan) ជា​សាស្រ្តា​ចារ្យ​នៅ​សកលវិទ្យាល័យ​យេល អស់​ជា​ច្រើន​ឆ្នាំ ហើយ​គេ​បាន​ចាត់​ទុក​គាត់ ក្នុង​ចំណោម​អ្នក​និពន្ធ​ឈាន​មុន ក្នុង​ជំនាន់​របស់​គាត់ ក្នុង​ប្រវត្តិ​សាស្រ្ត​គ្រីស្ទ​បរិស័ទ។ គាត់​ក៏​មាន​ឈ្មោះ​ល្បី ដោយសារ​អាជីព​ក្នុង​វិស័យ​អប់រំ អស់​ពេល​ជា​យូរ។ គាត់​បាន​បោះពុម្ភ​សៀវភៅ​ជាង ៣០​មុខ ហើយ​ក៏​បាន​ទទួល​ពាន​រង្វាន់​សម្រាប់​ការ​និពន្ធ​សៀវភៅ​ច្រើន​មុខ។ ទោះជា​យ៉ាង​ណា​ក៏​ដោយ សិស្ស​របស់​គាត់​ម្នាក់​បាន​រំឭក អំពី​ពាក្យ​សំខាន់​បំផុត​របស់​គាត់ ដែល​មាន​ប្រសាសន៍ មុន​ពេល​​គាត់​លាចាក​លោក នៅ​លើ​គ្រែ​ថា “បើ​ព្រះគ្រីស្ទ​មាន​ព្រះជន្ម​រស់​ឡើង​វិញ នោះ​អ្វី​ៗ​ផ្សេង​ទៀត​មិន​សំខាន់​ទេ ហើយ​បើ​ព្រះគ្រីស្ទ​មិន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ នោះ​អ្វី​ផ្សេង​ទៀត​ក៏​មិន​សំខាន់​ដែរ”។ ពាក្យ​សម្តី​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​បង្រៀន​របស់​សាវ័ក​ប៉ុល ក្នុង​បទ​គម្ពីរ​ដែល​ចែង​ថា “​បើ​ព្រះគ្រីស្ទ​មិន​បាន​រស់​ឡើង​វិញ នោះ​ដំណឹង​ដែល​យើង​ខ្ញុំ​ផ្សាយ​នេះ ជា​ការ​ឥត​ប្រយោជន៍​ទទេ ហើយ​សេចក្តី​ជំនឿ​របស់​អ្នក​រាល់​គ្នា ក៏​ឥត​អំពើ​ដែរ”(១កូរិនថូស ១៥:១៤)។ សាវ័ក​ប៉ុល​ហ៊ាន​និយាយ​ដូច​នេះ ព្រោះ​គាត់​ដឹង​ថា ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​គ្រីស្ទ មិនមែន​ជា​ការ​អស្ចារ្យ ដែល​កើត​ឡើង សម្រាប់​តែ​មួយ​ពេល​នោះ​ទេ តែ​ជា​ព្រឹត្តិការណ៍​ដ៏​ជោគជ័យ​បំផុត នៃ​ព្រះ​រាជកិច្ច​ប្រោស​លោះ​របស់​ព្រះ ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស​ជាតិ។ ព្រះ​បន្ទូល​ដែល​សន្យា អំពី​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ មិន​គ្រាន់​តែ​ជា​ការ​ធានា​ថា ព្រះ​យេស៊ូវ​នឹង​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ប៉ុណ្ណោះ​ឡើយ តែ​ក៏​ជា​ការ​បញ្ជាក់​ថា អ្វី​ផ្សេង​ទៀត​ដែល​ស្លាប់ និង​ប្រេះ​បែក (ជីវិត…

Read article
លើសពីការរំពឹងគិតរបស់មនុស្ស

ឯ​ពួក​អ្នក​ដែល​ស្គាល់​ទ្រង់ និង​ពួក​ស្រីៗ ដែល​តាម​ទ្រង់​មក​ពី​ស្រុក​កាលីឡេ គេ​ក៏​ឈរ​មើល​ពី​ចំងាយ។ លូកា ២៣:៤៩ “ខ្ញុំ​មិន​ចង់​ឲ្យ​រឿង​នេះ​ទៅ​ជា​បែប​នេះ​ទេ”។ នេះ​ជា​ពាក្យ​ទំនួញ​របស់​បុរស​ម្នាក់ ដែល​កំពុង​សរសើរ​មិត្ត​ភក្តិ​ម្នាក់ ដែល​បាន​ស្លាប់​ទំាង​វ័យ​ក្មេង។ ពាក្យ​សម្តី​របស់​គាត់​បាន​ធ្វើ​ឲ្យ​យើង​នឹក​ចាំ អំពី​ទំនួញ​ដ៏​សោក​សៅ​ចេញ​ពី​ចិត្ត​របស់​មនុស្ស នៅ​គ្រប់​សម័យ​កាល។ សេចក្តី​ស្លាប់​ធ្វើ​ឲ្យ​យើង​ស្លុត​ចិត្ត និង​មាន​ស្នាម​សម្លាក​ជាប់​ក្នុង​ចិត្ត។ យើង​ស្រេក​ឃ្លាន​ចង់​ឲ្យ​រឿង​កន្លង​ហួស​ទៅ​ហើយ ដែល​មិន​អាច​កែ​ប្រែ​បាន វិល​ត្រឡប់​មក​ចាប់​ផ្តើម​ជា​ថ្មី ដើម្បី​កែ​ប្រែ​វា។ បន្ទាប់​ពី​ព្រះយេស៊ូវ​បាន​សុគត អ្នក​ដើរ​តាម​ព្រះ​អង្គ​មួយ​ចំនួន ក៏​មាន​អារម្មណ៍​ដូច​នេះ​ផង​ដែរ។ ព្រះ​គម្ពីរ​មិន​បាន​និយាយ​លម្អិត​ថែម​ទៀត អំពី​ពេល​ដ៏​តក់​ស្លុត​នោះ​ឡើយ តែ​ព្រះគម្ពីរ​ពិត​ជា​បាន​កត់​ទុក​នូវ​សកម្មភាព​របស់​មិត្ត​សំឡាញ់ដ៏​ស្មោះ​ត្រង់​របស់​ព្រះអង្គ​ពីរ​បី​នាក់ ។ លោក​យ៉ូសែប ដែល​ជា​អ្នក​ដឹក​នាំ​សាសនា​ម្នាក់ ដែល​បាន​ទទួល​ជឿ​ព្រះ​យេស៊ូវ​ដោយ​សម្ងាត់(មើល​យ៉ូហាន ១៩:៣៨) ស្រាប់​តែ​មាន​ចិត្ត​ក្លាហាន ក្នុង​ការ​ទៅ​សុំ​ការអនុញ្ញាត​លោក​ពីឡាត់ ឲ្យ​គាត់​យក​ព្រះ​សព​ព្រះយេស៊ូវ​ទៅ​បញ្ចុះ​(លូកា ២៣:៥២)។ សូម​យើង​ចំណាយ​ពេល​មួយ​ភ្លែត ដើម្បី​គិត​អំពី​ការ​លំបាក នៅ​ក្នុង​ការ​ដោះ​ព្រះ​សព​ព្រះ​អង្គ​ចេញ​ពី​ឈើ​ឆ្កាង ហើយ​រៀប​ចំ​ព្រះ​សព​ព្រះ​អង្គ ដើម្បី​បញ្ចុះ(ខ.៥៣)។ សូម​យើង​ពិចារណា​ផង​ដែរ អំពី​ភាព​ប្តូរ​ផ្តាច់ និង​ភាព​ក្លាហាន​របស់​ស្រ្តី​មួយ​ចំនួន ដែល​បាន​តាម​ពី​ក្រោយ​ព្រះយេស៊ូវ​គ្រប់​ជំហាន រហូត​ដល់​ផ្នូរ​ព្រះ​អង្គ(ខ.៥៥)។ គឺ​នៅ​ចំពោះ​មុខ​នៃ​សេចក្តី​ស្លាប់ ដោយ​សេចក្តី​ស្រឡាញ់​ដែល​មិន​ចេះ​សាបសូន្យ! ពួក​សិស្ស​ទាំង​នោះ​មិន​បាន​នឹក​ស្មាន​ថា ព្រះ​អង្គ​នឹង​មាន​ព្រះ​ជន្ម​ឡើង​វិញ​នោះ​ទេ។ ពួក​គេ​កំពុង​មាន​ចិត្ត​សង្រេង។ “រួច​គេ​វិល​ទៅ​វិញ រៀប​គ្រឿង​ក្រអូប និង​ប្រេង​អប់ តែ​គេ​ឈប់​នៅ​ថ្ងៃ​ឈប់​សំរាក តាម​បញ្ញត្ត​សិន”(ខ.៥៦)។ ពួក​គេ​មិន​បាន​ដឹង​ទេ​ថា…

Read article
ឈើឆ្កាងនៃសេចក្តីសុខសាន្តរបស់ព្រះអង្គ

គេ​ចាប់​អ្នក​ស្រុក​គីរេន​ម្នាក់ ឈ្មោះ​ស៊ីម៉ូន ជា​ឪពុក​អ័លេក្សានត្រុស និង​រូភូស ដែល​ដើរ​តាម​ផ្លូវ​ចុះ​មក​ពី​ចំការ បង្ខំ​ឲ្យ​គាត់​លី​ឈើ​ឆ្កាង​ទ្រង់។ ម៉ាកុស ១៥:២១ កែវ​ភ្នែក​ដ៏​ស្រងូត​ស្រងាត់​បាន​មើល​ចេញ ពី​ផ្ទាំង​គំនូរ ដែល​មាន​ចំណង​ជើង​ថា លោកស៊ីម៉ូន ជា​អ្នក​ស្រុក​គីរេន ជា​ស្នាដៃ​សីល្បៈ​របស់​លោក អឺកបឺត ម៉ូឌ័រមែន(Egbert Modderman) ដែល​ជា​វិចិត្រករ​ហូឡង់។ ភ្នែក​របស់​លោក​ស៊ីម៉ូន បាន​បង្ហាញ​នូវ​បន្ទុក​ដ៏​ធ្ងន់ ខាង​ផ្លូវ​កាយ និង​ផ្លូវ​អារម្មណ៍ ដោយសារ​ការ​ទទួល​ខុស​ត្រូវ​របស់​គាត់។ តាម​រឿង​ក្នុង​ព្រះ​គម្ពីរ ក្នុង​បទ​គម្ពីរ​ម៉ាកុស ជំពូក​១៥ យើង​ឃើញ​ថា លោក​ស៊ីម៉ូន​ត្រូវ​គេ​ទាញ​ចេញ​ពី​ក្នុង​ហ្វូង​មនុស្ស​ដែល​កំពុង​ឈរ​មើល​ព្រះ​យេស៊ូវ ហើយ​ត្រូវ​គេ​បង្ខំ​ឲ្យ​លី​ឈើ​ឆ្កាង​ព្រះ​យេស៊ូវ។ បទ​គម្ពីរ​ម៉ាកុស​បាន​ប្រាប់​យើង​ថា លោក​ស៊ីម៉ូន ជា​អ្នក​ស្រុក​គីរេន ជា​ទីក្រុង​ធំ​មួយ នៅ​តំបន់​អាហ្វ្រិក​ខាង​ជើង ដែល​មាន​ប្រជាជន​យូដា​ជា​ច្រើន​រស់​នៅ ក្នុង​សម័យ​ព្រះ​យេស៊ូវ។ លោក​ស៊ីម៉ូន​ទំនង​ជា​ធ្វើ​ដំណើរ​មក​ទីក្រុង​យេរូសាឡិម ដើម្បី​ប្រារព្ធ​បុណ្យ​រំលង។ នៅ​ទីនោះ គាត់​បាន​ប្រទះ​ឃើញ​ការ​កាត់​ទោស​ប្រហារ​ជីវិត​ដ៏​អយុត្តិធម៌ តែ​គាត់​អាច​ធ្វើ​នូវ​កិច្ចការ​ដ៏​តូច តែ​មាន​ន័យ​យ៉ាង​ខ្លាំង សម្រាប់​ព្រះ​យេស៊ូវ(ម៉ាកុស ១៥:២១)។ នៅ​ក្នុង​ខគម្ពីរ​មុន​ៗ ក្នុង​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​ម៉ាកុស ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ទៅ​កាន់​សិស្ស​ព្រះអង្គ​ថា “អ្នក​ណា​ដែល​ចង់​មក​តាម​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​លះ​កាត់​ចិត្ត​ខ្លួន​ឯង​ចោល ទាំង​ផ្ទុក​ឈើ​ឆ្កាង​ខ្លួន​មក​តាម​ខ្ញុំ​ចុះ”(៨:៣៤)។  នៅ​តាម​ផ្លូវ​ទៅ​កាន់​ភ្នំ​កាល់កូថា ឬ​ភ្នំ​រលាក្បាល លោក​ស៊ីម៉ូន​ក៏​បាន​លី​ឈើ​ឆ្កាង​ថ្វាយ​ព្រះយេស៊ូវ គឺ​ដូច​ដែល​ព្រះ​អង្គ​បាន​បង្គាប់​សិស្ស​ព្រះ​អង្គ​ តែ​ក្នុង​ន័យ​ធៀប។…

Read article
ឈ្នះភាពងងឹត

កាល​វា​បាន​ទទួល​ចំណិត​នំ​នោះ វា​ក៏​ចេញ​ទៅ​ជា​១​រំពេច ពេល​នោះ យប់​ហើយ។ យ៉ូហាន ១៣:៣០ រឿង​ប្រលោម​លោក​ដែល​លោក​អេលី វេសែល(Eli Wiesel) បាន​និពន្ធ​មាន​ចំណង​ជើង​ថា យប់​ដ៏​ងងឹត បាន​នាំ​អ្នក​អាន​ស្វែង​យល់ អំពី​រឿង​ដ៏​រន្ធត់​នៃ​អំពើ​ប្រល័យ​ពូជ​សាសន៍​ដែល​ជន​ជាតិ​យូដា​បាន​ទទួល​រង។ ផ្អែក​ទៅ​លើ​បទ​ពិសោធន៍​ដែល​គាត់​មាន នៅ​ក្នុង​ជំនុំ​មរណៈ​របស់​ពួក​ណាហ្ស៊ី គាត់​បាន​សរសេរ​អំពី​ភាព​ផ្ទុយ​គ្នា​រវាង​រឿង​ក្នុង​ព្រះ​គម្ពីរ​និក្ខមនំ និង​រឿង​ពិត​ដែល​ជន​ជាតិ​គាត់​បាន​ជួប។ គាត់​បាន​រៀប​រាប់​ថា លោក​ម៉ូសេ និង​ជន​ជាតិ​អ៊ីស្រាអែល​បាន​រួច​ផុត​ពី​ភាព​ជា​ទាសករ​ក្នុង​ទឹក​ដី​អេស៊ីព្ទ បន្ទាប់​ពី​ពួក​គេ​បាន​ប្រារព្ធ​ធ្វើ​បុណ្យ​រំលង​ជា​លើក​ទី​១(និក្ខមនំ ១២) ប៉ុន្តែ ពួក​ណាហ្ស៊ី​អ៊ីត្លែ​បាន​ចាប់​ខ្លួន​អ្នក​ដឹក​នាំ​ជន​ជាតិ​យូដា នៅ​ក្រោយ​ថ្ងៃ​បុណ្យ​រំលង។ ដើម្បី​កុំ​ឲ្យ​យើង​រិះ​គន់​លោក​វេសែល និង​ការ​ប្រៀប​ធៀប​ដ៏​ចម្លែក​របស់​គាត់ ចូរ​យើង​ពិចារណា អំពី​ភាព​ផ្ទុយ​គ្នា​ស្រដៀង​នេះ ដែល​មាន​ក្នុង​ព្រះ​គម្ពីរ។ នៅ​ពេល​យប់​ថ្ងៃ​បុណ្យ​រំលង គេ​បាន​រំពឹង​ថា ព្រះយេស៊ូវ​នឹង​រំដោះ​រាស្រ្ត​របស់​ព្រះ​ឲ្យ​រួច​ពី​នឹម​ត្រួតត្រា​ដ៏​ឈឺចាប់​របស់​ចក្រភព​រ៉ូម៉ាំង តែ​ផ្ទុយ​ទៅ​វិញ ព្រះអង្គ​បាន​អនុញ្ញាត​ឲ្យ​គេ​ចាប់​ព្រះ​កាយ​ព្រះ​អង្គ មុន​នឹង​យក​ព្រះអង្គ​ទៅ​កាន់​ទោស ហើយ​ធ្វើ​គុត។ លោក​យ៉ូហាន​បាន​នាំ​យើង ចូល​ទៅ​ក្នុង​ទិដ្ឋភាព​ដ៏​បរិសុទ្ធ មុន​ពេល​គេ​ចាប់​ព្រះ​កាយ​ព្រះ​អង្គ។ នៅ​យប់​នោះ ព្រះ​អង្គ​មាន​ការ​តប់​ប្រម៉ល់​ក្នុង​ព្រះ​ទ័យ ដោយសារ​ព្រះ​អង្គ​ជ្រាប​អំពី​រឿង​ដែល​ហៀប​នឹង​កើត​ឡើង​ចំពោះ​ព្រះ​អង្គ ហើយ​ក្នុង​ពិធី​លៀង​ព្រះ​អម្ចាស់ ព្រះ​អង្គ​ក៏​បាន​ថ្លែង​ទំនាយ​អំពី​អ្នក​ដែល​នឹង​ក្បត់​ព្រះ​អង្គ​(យ៉ូហាន ១៣:២១)។ បន្ទាប់​មក ព្រះ​អង្គ​ក៏​បាន​ធ្វើ​នូវ​រឿង​មួយ ដែល​យើង​ស្ទើរ​តែ​មិន​អាច​យល់ ដោយ​កាច់​នំប៉័ង​ឲ្យ​សិស្ស​ដែល​ក្បត់​ព្រះ​អង្គ។ ព្រះ​គម្ពីរ​បាន​ចែង​ថា “កាល​វា​បាន​ទទួល​ចំណិត​នំ​នោះ វា​ក៏​ចេញ​ទៅ​ជា​១​រំពេច ពេល​នោះ យប់​ហើយ”(ខ.៣០)។…

Read article
បីយើងឆ្លងដោយក្តីស្រឡាញ់

គឺ​អញ​បាន​បង្កើត ហើយ​អញ​នឹង​ទទួល​ឯង​ជា​បន្ទុក អើ​អញ​នឹង​បី ហើយ​នឹង​ជួយ​ឯង​ឲ្យ​រួច​ផង។ អេសាយ ៤៦:៤ មាន​ពេល​មួយ ចៅ​របស់​ខ្ញុំ អាយុ​៤​ឆ្នាំ បាន​មក​អង្គុយ​នៅ​លើ​ភ្លៅ​ខ្ញុំ រួច​ចង្អុល​ទៅ​ក្បាល​របស់​ខ្ញុំ ដែល​ទំពែក​អត់​សក់។ គាត់​សួរ​ខ្ញុំ​ថា “លោក​តា ក្បាល​លោកតា​កើត​អី? ខ្ញុំ​ក៏​សើច​ហើយ​ប្រាប់​គាត់​ថា “អូហ៍ តា​ជ្រុះ​សក់​បាត់​បន្តិច​ម្តង​ៗ អស់​ជា​ច្រើន​ឆ្នាំ​​ហើយ”។ គាត់​ក៏​បាន​ធ្វើ​ទឹក​មុខ​ឆ្ងល់ ហើយ​ក៏​បាន​ឆ្លើយ​តប​ថា “មិន​ល្អ​ទេ អញ្ចឹង ចៅ​នឹង​ចែក​សក់​ខ្លះ​ឲ្យ​លោកតា”។​ ខ្ញុំ​ក៏​បាន​ញញឹម ពេល​ដែល​បាន​ឃើញ​គាត់​បង្ហាញ​ក្តី​អាណិត​ចំពោះ​ខ្ញុំ ហើយ​ខ្ញុំ​ក៏​បាន​ឱប​គាត់។ ក្រោយ​មក ខ្ញុំ​ក៏​បាន​នឹក​គិត​អំពី​សេចក្តី​ស្រឡាញ់​ដែល​គាត់​មាន​ចំពោះ​ខ្ញុំ ក្នុង​ពេល​ដ៏​មាន​តម្លៃ​នោះ ដែល​បាន​នាំ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដែល​មិន​អាត្មា​និយម តែ​សប្បុរស។ លោកជី ខេ ឆេស្ទ័រតុន(G. K. Chesterton) បាន​សរសេរ​ថា “យើង​បាន​ប្រព្រឹត្ត​អំពើ​បាប ហើយ​យើង​ក៏​ចម្រើន​វ័យ​កាន់​តែ​ចាស់​ទៅ​ៗ តែ​ព្រះ​វរបិតា​នៃ​យើង​មិន​ចេះ​ចាស់​ជរា​ឡើយ”។ ត្រង់​ចំណុច​នេះ គាត់​ចង់​មាន​ន័យ​ថា “​ព្រះ​ដ៏​មាន​ព្រះជន្ម​ពី​ចាស់​បុរាណ​” (ដានីយ៉ែល ៧:៩) មិន​ដែល​ប្រឡាក់ប្រឡូស​ដោយ​សារ​ភាព​ពុក​ផុយ​នៃ​អំពើ​បាប​នោះ​ឡើយ បាន​ជា​ទ្រង់​មិន​ចេះ​ចាស់ ហើយ​ក៏​ស្រឡាញ់​យើង ដោយ​ក្តី​ស្រឡាញ់​ដែល​មិន​ចេះ​ប្រែ​ប្រួល ឬ​អន់​ថយ​ឡើយ។ ព្រះ​អង្គ​សព្វ​ព្រះទ័យ​នឹង​សម្រេច​ព្រះ​បន្ទូល​សន្យា ដែល​ព្រះអង្គ​បាន​ប្រទាន​រាស្រ្ត​ទ្រង់…

Read article
មានលក្ខណៈដូចយើង ដើម្បីយើង

ហេតុ​នោះ​បាន​ជា​គួរ​ឲ្យ​ទ្រង់ បាន​ដូច​បង​ប្អូន​ទ្រង់​គ្រប់​ជំពូក​ដែរ។ ហេព្រើរ ២:១៧ លោក​ឌែរែក(Derek) បាន​សង្កេត​ឃើញ​កូន​ប្រុស​គាត់ មិន​ចង់​ដោះ​អាវ​ចេញ ដើម្បី​ហែល​ទឹក ហើយ​ក៏​បាន​ដឹង​ថា តាម​ពិត កូន​ប្រុស​គាត់​មិន​ចង់​ឲ្យ​គេ​ឃើញ​ស្នាម​ខ្នៅ​ពី​កំណើត ដែល​មាន​នៅ​លើ​ទ្រូង ពោះ និង​ដៃ​ឆ្វេង​របស់​ខ្លួន។ លោក​ឌែរែក​ក៏​បាន​ប្តេជ្ញា​ចិត្ត​ថា នឹង​ជួយ​កូន​ប្រុស​គាត់។​ គាត់​ក៏​បាន​ចាក់​សាក់​នៅ​លើ​ខ្លួន​គាត់ ដោយ​ចំណាយ​ពេល​យ៉ាង​យូរ និង​មាន​ការ​ឈឺ​ចាប់​ជា​ច្រើន​ផង ដើម្បី​បង្កើត​ស្នាម​នៅ​លើ​ខ្លួន​គាត់ ឲ្យ​ដូច​ស្នាម​ខ្នៅ​របស់​កូន​ប្រុស​គាត់។ សេចក្តី​ស្រឡាញ់​ដែល​លោក​ឌែរែក​មាន​ចំពោះ​កូន​ប្រុស​គាត់ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សេចក្តី​ស្រឡាញ់​ដែល​ព្រះ​ទ្រង់​មាន ចំពោះ​កូន​ប្រុស​ស្រី​របស់​ព្រះ​អង្គ។ ដោយសារ​យើង​ដែល​ជា​កូន​ព្រះ​អង្គ “មាន​សាច់​ឈាម”(ហេព្រើរ ២:១៤) នោះ​ព្រះយេស៊ូវ​ក៏​បាន​យក​កំណើត​ជា​មនុស្ស ដែល​មាន​សាច់ មាន​ឈាម ដូច​យើង​ដែរ ដើម្បី​រំដោះ​យើង ឲ្យ​រួច​ពី​អំណាច​នៃ​សេចក្តី​ស្លាប់​(ខ.១៤)។ “ហេតុ​នោះ​បាន​ជា​គួរ​ឲ្យ​ទ្រង់ បាន​ដូច​បង​ប្អូន​ទ្រង់​គ្រប់​ជំពូក​ដែរ”(ខ.១៧) ដើម្បី​ផ្សះ​ផ្សា​ទំនាក់​ទំនង​រវាង​យើង និង​ព្រះ។ លោក​ឌែរែក​ចង់​ជួយ​កូន​ប្រុស​គាត់ ឲ្យ​ឈ្នះ​ការ​ខ្នាស់​អៀន ដោយសារ​ស្នាម​ខ្នៅ​នៅ​លើ​ខ្លួន ដូច​នេះ គាត់​ក៏​បាន​ធ្វើ​ឲ្យ​ខ្លួន​គាត់ មាន​ស្នាម​ដូច​កូន​ប្រុស​គាត់​ដែរ។ ព្រះយេស៊ូវ​ក៏​បាន​ជួយ​យើង​ជម្នះ​បញ្ហា​ដែល​ធំ​ជាង​នេះ​ទៀត គឺ​ជម្នះ​ភាព​ជា​ទាសករ​នៃ​អំពើ​បាប។ ព្រះ​អង្គ​បាន​ជម្នះ​វា ដើម្បី យើង ដោយ​ធ្វើ​ឲ្យ​អង្គ​ទ្រង់ មាន​លក្ខណៈ​ដូច យើង ដោយ​ទទួល​ទោស​នៃ​អំពើ​បាប​យើង តាម​រយៈ​ការ​សុគត​ជំនួស​យើង។ កាល​ដែល​ព្រះយេស៊ូវ​ស្ម័គ្រ​ព្រះទ័យ​យក​កំណើត​ជា​មនុស្ស​ដូច​យើង…

Read article
ចំណាយពេលគ្រប់វិនាទីឲ្យមានប្រយោជន៍

ដូច្នេះ ឲ្យ​ចាំ​យាម ដ្បិត​អ្នក​រាល់​គ្នា​មិន​ដឹង​ជា​ពេល​ណា ដែល​ព្រះអម្ចាស់​នៃ​អ្នក​រាល់​គ្នា​នឹង​យាង​មក​ទេ។ ម៉ាថាយ ២៤:៤២ មាន​នាឡិកា​មួយ​គ្រឿង សម្រាប់​ដាក់​ក្នុង​ហោប៉ៅ ត្រូវ​បាន​គេ​យក​មក​តម្កល់​ទុក នៅ​បណ្ណាគារ នៅ​សកល​វិទ្យាល័យ​ឃែរ៉ូឡាយ​ណា ខាង​ជើង។ វា​បាន​បង្កប់​ទៅ​ដោយ​រឿង​ដ៏​តក់ស្លុត​មួយ។ ទ្រនិច​របស់​វា​បាន​ឈប់​ដើរ ចំ​ពេល(ម៉ោង ៨ ១៩នាទី ៥៦វិនាទី) ដែល​ម្ចាស់​របស់​វា គឺ​លោក​អេលីសា មីតឈែល(Elisha Mitchell)  បាន​បាត់​បង់​ជីវិត ដោយសារ​ការ​រអិល​ធ្លាក់​ពី​លើ​ទឹក​ជ្រោះ នៅ​ជួរ​ភ្នំ​អ័ផាឡាជាន នៅ​ពេល​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​១៨៥៧។ លោក​មីតឈែល ជា​សាស្ត្រាចារ្យ​នៅ​សកល​វិទ្យាល័យ។ កាល​នោះ គាត់​កំពុង​ប្រមូល​ទិន្នន័យ ដើម្បី​ការពារ​ការ​អះអាង​(ដ៏​ត្រឹម​ត្រូវ)របស់​គាត់ ដែល​ថា កំពូល​ភ្នំ​ដែល​គាត់​កំពុង​តែ​ឈរ​ពី​លើ​នោះ ជា​កំពូល​ភ្នំ​ដែល​ខ្ពស់​បំផុត នៅ​ភាគ​ខាង​កើត​នៃ​រដ្ឋ​មីស៊ីស៊ីពី។ ក្រោយ​មក គេ​ក៏​បាន​ដាក់​ឈ្មោះ​ឲ្យ​ភ្នំ​នោះ តាម​លំនាំ​ឈ្មោះ​គាត់​ថា ភ្នំ​មីតឈែល។ គេ​បាន​បញ្ចុះ​សព​គាត់ នៅ​លើ​កំពូល​ភ្នំ​នោះ ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​កន្លែង​ដែល​គាត់​បាន​ធ្លាក់​ស្លាប់។ ខណៈ​ពេល​ដែល​ខ្ញុំ​បាន​ឡើង​ទៅ​ដល់​កំពូល​ភ្នំ​នេះ កាល​ពី​ពេល​ថ្មី​ៗ​នេះ ខ្ញុំ​ក៏​បាន​នឹក​ចាំ អំពី​រឿង​របស់​លោក​មីតឈែល និង​ជីវិត​មិន​ស្ថិតស្ថេរ​របស់​ខ្ញុំ និង​អំពី​ពេល​វេលា​ដ៏​តិច​តួច ដែល​យើង​ម្នាក់​ៗ​នៅ​សល់។ ហើយ​ខ្ញុំ​ក៏​បាន​ជញ្ជឹង​គិត អំពី​ការ​ដែល ព្រះយេស៊ូវ​មាន​បន្ទូល អំពី​ការ​យាង​ត្រឡប់​របស់​ព្រះ​អង្គ…

Read article
ក្សត្រដែលគង់នៅលើខ្នងសត្វលា

មើល ស្តេច​នៃ​នាង ទ្រង់​យាង​មក​ឯ​នាង ទ្រង់​សុភាព ហើយ​គង់​លើ​សត្វ​លា។ ម៉ាថាយ ២១:៥ ព្រះយេស៊ូវ​យាង​ចូល​ទីក្រុង​យេរូសាឡិម នៅ​ថ្ងៃ​អាទិត្យ ដែល​សព្វ​ថ្ងៃ​នេះ ព្រះវិហារ​មួយ​ចំនួន​បាន​ហៅ​ថ្ងៃ​នោះ​ថា ថ្ងៃ​អាទិត្យ​នៃ​ស្លឹក​ចាក។ ជា​ការ​ពិត​ណាស់ ពេល​នោះ​មិន​មែន​ជា​លើក​ទី​១ ដែល​ព្រះយេស៊ូវ​បាន​យាង​ចូល​ទីក្រុង​យេរូសាឡិម​ឡើយ។ ក្នុង​នាម​ព្រះអង្គ​ជា​ជនជាតិ​យូដា ព្រះអង្គ​ប្រាកដ​ជា​បាន​យាង​ចូល​ទីក្រុង​នេះ​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​ធំ​ៗ​ទាំង​បី(លូកា ២:៤១-៤២ យ៉ូហាន ២:១៣ ៥:១)។ កាល​ពី​៣​ឆ្នាំ​មុន ព្រះគ្រីស្ទ​ក៏​បាន​បំពេញ​ព្រះរាជកិច្ច និង​បង្រៀន​ក្នុង​ទីក្រុង​យេរូសាឡិម។ តែ​នៅ​ថ្ងៃ​អាទិត្យ​នោះ ព្រះ​អង្គ​យាង​ចូល​មក​ក្នុង​ទីក្រុង​នោះ ដោយ​ហេតុ​ផល​ផ្សេង​ពី​នេះ។ ព្រះអង្គ​បាន​យាង​ចូល​ទីក្រុង​យេរូសាឡិម ដោយ​គង់​នៅ​លើ​ខ្នង​សត្វ​លា នៅ​ពេល​ដែល​មនុស្ស​រាប់​ពាន់​នាក់​កំពុង​ធ្វើ​ដំណើរ​ចូល​ទីក្រុង​នេះ ដូច​នេះ មនុស្ស​ជា​ច្រើន​បាន​ងាក​មក​ផ្ដោតអារម្មណ៍ ទៅ​លើ​ព្រះ​អង្គ​(ម៉ាថាយ ២១:៩-១១)។ ហេតុអ្វី​ទ្រង់​បង្ហាញ​អង្គ​ទ្រង់ នៅ​ចំពោះ​មុខ​មនុស្ស​រាប់​ពាន់​នាក់ បន្ទាប់​ពី​ទ្រង់​មិន​បាន​ស្វែង​រក​ប្រជាប្រិយភាព កាល​ពី​៣​ឆ្នាំ​មុន? ហេតុអ្វី​ព្រះអង្គ​ព្រម​ឲ្យ​គេ​ប្រកាស​ថា ព្រះអង្គ​ជា​ស្តេច ពេល​ដែល​ព្រះអង្គ​សល់​ពេល​តែ​៥​ថ្ងៃ​ប៉ុណ្ណោះ ព្រះ​អង្គ​នឹង​សុគត​ហើយ? កណ្ឌ​គម្ពីរ​បាន​ចែង​ថា រឿង​នេះ​បាន​កើត​ឡើង ដើម្បី​សម្រេច​តាម​បទ​ទំនាយ មាន​អាយុ​កាល​៥០០​ឆ្នាំ(ម៉ាថាយ ២១:៤-៥) ដែល​បាន​ប្រកាស​ថា ក្សត្រ​ដែល​ព្រះ​ទ្រង់​បាន​ជ្រើស​តាំង នឹង​យាង​ចូល​ទីក្រុង​យេរូសាឡិម “ទ្រង់​ជា​អ្នក​សុចរិត ហើយ​មាន​ជ័យជំនះ ទ្រង់​ក៏​សុភាព ទ្រង់​គង់​លើ​សត្វ​លា”(សាការី…

Read article