នំម៉ាណាប្រចាំថ្ងៃ

You are here:
តើធ្វើដូចម្តេចឲ្យគេអាចដឹងបាន?

គឺ​នៅ​អាន់ទីយ៉ូក​នេះ​ឯង ដែល​គេ​ហៅ​ពួក​សិស្ស​ថា «ពួក​គ្រីស្ទាន» ជា​មុន​ដំបូង។ កិច្ចការ ១១:២៦ ការ​ជួប​ជុំគ្នា នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​ថៃ​បាន​កើត​ឡើង នៅ​ព្រះវិហារ​អន្តរ​ជាតិ ​អន្តរ​និកាយ​មួយ​។ នៅ​ថ្ងៃ​អាទិត្យ​មួយ កាល​ពី​ពេល​ថ្មី​ៗ​នេះ អ្នក​ជឿ​ព្រះយេស៊ូវ​មក​ពី​ប្រទេស​កូរ៉េ ហ្កាណា ប៉ាគីស្ថាន ចិន បង់ក្លាដេស អាមេរិក ភីលីពីន និង​ប្រទេស​ដទៃ​ទៀត បាន​មក​ជួប​ជុំ​គ្នា ក្នុង​សាល​ប្រជុំ​ក្នុង​សណ្ឋាគារ​ដ៏​សាមញ្ញ​មួយ។ ពួក​គេ​បាន​ច្រៀង​បទ “មាន​តែ​ក្នុង​ព្រះ​គ្រីស្ទ​ទេ” និង​បទ “ខ្ញុំ​ជា​កូន​ព្រះ” ដែល​មាន​ទំនុក​ចម្រៀង​​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ចិត្ត​យ៉ាង​ខ្លាំង។ គ្មាន​នរណា​ម្នាក់​អាច​នាំ​មនុស្ស​ឲ្យ​មាន​ការ​រួប​រួម​គ្នា ដូច​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ​នោះ​ឡើយ។ ព្រះ​អង្គ​បាន​ធ្វើ​ការ​នេះ​តាំង​ពី​ដើម​រៀង​មក។ នៅ​សតវត្សរ៍​ទី១ ទីក្រុង​អាន់ទីយ៉ូក​មាន១៨​ជន​ជាតិ ដោយ​សហគមន៍​នៃ​ជនជាតិ​នីមួយ​ៗ រស់​នៅ​ក្នុង​សង្កាត់​រៀង​ខ្លួន ក្នុង​ទីក្រុង។ ពេល​ដែល​អ្នក​ជឿ​មក​ដល់​ទីក្រុង​អាន់ទីយ៉ូក​ជា​លើក​ដំបូង ពួក​គេ​ផ្សាយ​ព្រះបន្ទូល​អំពី​ព្រះយេស៊ូវ តែ​ក្នុង​ចំណោម​ពួក​សាសន៍​យូដា​ប៉ុណ្ណោះ (កិច្ចការ ១១:១៩)។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នេះ​មិន​មែន​ជា​ផែនការ​របស់​ព្រះ សម្រាប់​ពួក​ជំនុំ​នោះ​ឡើយ។ អ្នក​ដទៃ​ទៀត​ក៏​បាន​មក​ដល់​ផង​ដែរ ដោយ​ពួក​គេ “ក៏​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះអម្ចាស់យេស៊ូវ ដល់​ពួក​សាសន៍​ក្រេក​ដែរ”(ខ.២០-២១)។ ប្រជាជន​នៅ​ក្នុង​ទីក្រុង​នេះ បាន​កត់​សំគាល់​ឃើញ​ថា ព្រះ​យេស៊ូវ​កំពុង​តែ​ប្រោស​ឲ្យ​ជា ភាព​សម្អប់​អស់​ជា​ច្រើន​សតវត្សរ៍​រវាង​សាសន៍​យូដា និង​សាសន៍​ក្រិក ហើយ​ពួក​គេ​ក៏​បាន​ហៅ​ពួក​ជំនុំ​ចម្រុះ​សាសន៍​នេះ​ថា “គ្រីស្ទាន”(ខ.២៦)។ យើង​អាច​មាន​ការ​ពិបាក…

Read article
ទោះមិនអាចជួបគ្នាដោយផ្ទាល់ក៏ដោយ

ដ្បិត​ទោះ​បើ​ខ្ញុំ​មិន​នៅ​ជា​មួយ​ខាង​រូប​សាច់​ក៏​ដោយ គង់​តែ​នៅ​ជា​មួយ​ខាង​វិញ្ញាណ​ដែរ។ កូល៉ុស ២:៥ ខណៈ​ពេល​ដែល​វីរុស​កូរ៉ូណា បាន​ឆ្លង​រាល​ដាល​ពាស​ពេញ​ផែន​ដី ពួក​អ្នក​ជំនាញ​ផ្នែក​សុខាភិបាល បាន​ណែនាំ​ឲ្យ​គេ​រក្សា​គម្លាត​ពី​គ្នា ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​រាល​ដាល។ ប្រទេស​ជា​ច្រើន​បាន​ឲ្យ​ប្រជាជន​ខ្លួន​ធ្វើ​ចត្តាឡីស័ក ឬ​នៅ​តែ​មួយ​កន្លែង។ កន្លែង​ធ្វើការ​ជា​ច្រើន​បាន​ឲ្យ​បុគ្គលិក​ខ្លួន​ធ្វើ​ការ​នៅ​ផ្ទះ បើ​សិន​ជា​អាច ខណៈ​ពេល​ដែល​មនុស្ស​ជា​ច្រើន​ទៀត កំពុង​តែ​ជួប​បញ្ហា​ហិរញ្ញវត្ថុ ដោយសារ​ការ​បាត់បង់​ការងារ ឬ​មុខ​របរ។ ខ្ញុំ​បាន​ចូល​រួម​ការ​ជួប​ជុំ​ជា​មួយ​ពួក​ជំនុំ និង​ក្រុម​តូច តាម​អនឡាញ ដូច​អ្នក​ដទៃ​ផង​ដែរ។ ក្នុង​នាម​យើង​ជា​ប្រជាជន​នៃ​ពិភពលោក យើង​រួមគ្នា​អនុវត្ត​នូវ​ទម្រង់​ថ្មី នៃ​ការ​ជួប​ជុំ​គ្នា ទោះ​រូបកាយ​យើង​មិន​អាច​ជួប​គ្នា​ដោយ​ផ្ទាល់​ក៏​ដោយ។​ មិន​មែន​មាន​តែ​អ៊ីនធឺណិត​ទេ ដែល​ជួយ​ឲ្យ​យើង​បន្ត​មាន​ទំនាក់​ទំនង។ ក្នុង​នាម​យើង​ជា​អ្នក​ជឿ​ព្រះ​យេស៊ូវ យើង​តភ្ជាប់​ទំនាក់​ទំនង ក្នុង​លក្ខណៈ​ជា​រូបកាយ​នៃ​ព្រះ​គ្រីស្ទ តាម​រយៈ​ព្រះ​វិញ្ញាណ។ សាវ័ក​ប៉ុល​បាន​បក​ស្រាយ​អំពី​រឿង​នេះ អស់​ជា​ច្រើន​សតវត្សរ៍​មក​ហើយ ក្នុង​សំបុត្រ​ដែល​គាត់​សរសេរ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​កូល៉ុស។ ទោះ​គាត់​មិន​បាន​បង្កើត​ពួក​ជំនុំ​នេះ ដោយ​ផ្ទាល់ តែ​គាត់​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ជ្រាល​ជ្រៅ ចំពោះ​ពួក​គេ និង​ជំនឿ​របស់​ពួកគេ។ ហើយ​ទោះ​សាវ័ក​ប៉ុល​មិន​អាច​នៅ​ជា​មួយ​ពួកគេ​ដោយ​ផ្ទាល់ គាត់​បាន​រំឭក​ពួក​គេ​ថា គាត់ “នៅ​ជា​មួយ​ខាង​វិញ្ញាណ”(កូល៉ុស ២:៥)។ យើង​មិន​អាច​នៅ​ជា​មួយ​មនុស្ស​ជាទី​ស្រឡាញ់​ឲ្យ​បាន​គ្រប់​ពេល ដោយសារ​ហេតុ​ផល​ហិរញ្ញវត្ថុ សុខ​ភាព ឬ​ហេតុផល​ជាក់​ស្តែង​ផ្សេង​ទៀត ហើយ​បច្ចេក​វិទ្យា​អាច​បំពេញ​ចន្លោះ​ប្រហោង​នេះ​បាន​ខ្លះ​ៗ​។ តែ​ការ​ជួប​ជុំ​តាម​អនឡាញ មិន​អាច​ប្រៀប​ផ្ទឹម​នឹង​ចំណង​ទាក់​ទង ដែល​យើង​អាច​មាន ក្នុង​នាម​ជា​ផ្នែក​នៃ​រូបកាយ​តែ​មួយ​របស់​ព្រះ​គ្រីស្ទ បាន​ទាំង​ស្រុង​ទេ(១កូរិនថូស ១២:២៧)។…

Read article
ត្រីវិស័យដែលព្រះបានប្រទាន

ព្រះបន្ទូល​នៃ​ទ្រង់​ជា​ចង្កៀង​ដល់​ជើង​ទូលបង្គំ ហើយ​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​ទូលបង្គំ​ផង។ ទំនុកដំកើង ១១៩:១០៥ ក្នុង​អំឡុង​សម័យ​សង្រ្គាម​លោក​លើក​ទី២​ លោក​វ៉ាលដេម៉ារ សេមេណូវ(Waldemar Semenov) កំពុង​បម្រើ​ការ​ជា​វិស្វករ​ជាន់​ទាប នៅ​លើ​នាវា SS Alcoa Guide ។ ពេល​ដែល​នាវា​នោះ ស្ថិត​នៅ​ចម្ងាយ​ជាង​៥០០គីឡូម៉ែត្រ​ ពី​ឆ្នេរ​នៃ​រដ្ឋ​ខារ៉ូឡាញណា​ខាង​ជើង នាវា​មុជ​ទឹក​របស់​អាឡឺម៉ង់​ក៏​បាន​ងើប​ឡើង​ពី​ក្នុង​ទឹក​សមុទ្រ ហើយ​ក៏​បាន​បាញ់​ប្រហារ​មក​លើ​នាវា​នោះ។ នាវា​ក៏​បាន​ត្រូវ​គ្រាប់​បណ្តាល​ឲ្យ​ឆេះ ហើយ​ក៏​ចាប់​ផ្តើម​លិច។ លោក​សេមេណូវ និង​ក្រុម​នាវិក​របស់​គាត់​ក៏​បាន​សម្រូត​ទូក​សុវត្ថិភាព​ចុះ​ទៅ​ក្នុង​ទឹក ហើយ​បាន​ប្រើ​ត្រី​វិស័យ​របស់​នាវា ដើម្បី​ធ្វើ​ដំណើរ​ទៅ​រក​កំពង់​ផែ។ បី​ថ្ងៃ​ក្រោយ​មក យន្ត​ហោះ​ល្បាត​មួយ​គ្រឿង បាន​ប្រទះ​ឃើញ​ទូក​សុវត្ថិភាព​របស់​ពួក​គេ  ហើយ​នាវា USS Broome ក៏​បាន​ជួយ​សង្រ្គោះ​ពួក​គេ នៅ​ថ្ងៃ​បន្ទាប់។ ដោយសារ​ត្រី​វិស័យ​នោះ លោក​សេមេណូវ និង​ពួក​នាវិក​២៦​នាក់ ក៏​បាន​រួច​ជីវិត។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង បាន​រំឭក​រាស្រ្ត​របស់​ព្រះ​ថា ព្រះ​ទ្រង់​បាន​បំពាក់​ពួកគេ​ដោយ​ព្រះ​គម្ពីរ ដែល​ប្រៀប​ដូច​ជា​ត្រី​វិស័យ​សម្រាប់​ជីវិត។ គាត់​បាន​ប្រៀប​ធៀប​ព្រះ​គម្ពីរ ទៅ​នឹង “ចង្កៀង” (ទំនុក​ដំកើង ១១៩:១០៥) ដែល​បំភ្លឺ​ផ្លូវ​នៃ​ជីវិត សម្រាប់​អ្នក​ដែល​ស្វែង​រក​បំណង​ព្រះ​ទ័យ​ព្រះ។ ពេល​ដែល​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​រូប​នេះ​ បាន​រសាត់​អណ្តែត ក្នុង​ទឹក​សមុទ្រ​ដ៏​វឹកវរ​នៃ​ជីវិត គាត់​ដឹង​ថា ព្រះ​ទ្រង់​អាច​ប្រើ​ព្រះ​គម្ពីរ ដើម្បី​ផ្តល់​ឲ្យ​នូវ​ទិសដៅ​ខាង​វិញ្ញាណ ដែល​ជួយ​ឲ្យ​គាត់​រួច​ជីវិត។…

Read article
កុំខ្លាចអី

កុំ​ខ្លាច​អី មើល ខ្ញុំ​មក​ប្រាប់​ដំណឹង​ល្អ​ដល់​អ្នក​រាល់​គ្នា … ដ្បិត​នៅ​ថ្ងៃ​នេះ មាន​ព្រះអង្គ​សង្គ្រោះ​១​អង្គ ប្រសូត​ដល់​អ្នក​រាល់​គ្នា។ លូកា ២:១០-១១ ឡាញនើស(Linus) ជា​តួ​អង្គ​សំខាន់​មួយ ក្នុង​រឿង​កំប្លែង មាន​ចំណង​ជើង​ថា សណ្តែក​ដី ។ ភួយ​សុវត្ថិភាព​ពណ៌​ខៀវ​របស់​គាត់ បាន​នាំ​ឲ្យ​គេ​ចាប់​អារម្មណ៍​មក​លើ​គាត់​យ៉ាង​ខ្លាំង។ គាត់​បាន​ដាក់​ភួយ​នោះ​ជាប់​តាម​ខ្លួន ​គ្រប់​ទីកន្លែង ហើយ​មិន​មាន​ការ​ខ្មាស​អៀន ពេល​ដែល​គាត់​ត្រូវ​ការ​ការ​កម្សាន្ត​ចិត្ត​ពី​វា។ លូស៊ី(Lucy)  ដែល​ជា​បង​ស្រី​របស់​គាត់ មិន​ចូល​ចិត្ត​ភួយ​នោះ​ទេ ហើយ​ក៏បាន​ព្យាយាម​លប់​បំបាត់​វា ជា​ញឹក​ញាប់។ នាង​បាន​យក​វា​ទៅ​កប់​ចោល យក​វា​ទៅ​ធ្វើ​ខ្លែង ហើយ​ក៏​បាន​ប្រើ​វា នៅ​ក្នុង​ពិធី​តាំង​ពិពណ៌​វិទ្យាសាស្រ្ត​មួយ។ ឡាញនើស​ក៏​ដឹង​ផង​ដែរ​ថា គាត់​គួរ​តែ​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​ទៅ​លើ​ភួយ​នោះ ហើយ​ក៏​បាន​កាត់​ចិត្ត​ពី​វា​ម្តង​ហើយ​ម្តង​ទៀត តែ​គាត់​តែង​តែ​យក​វា​មក​វិញ​។ ក្នុង​ខ្សែ​ភាព​យន្ត​រឿង បុណ្យ​ណូអែល​របស់​លោកឆាលី ប្រោន ពេល​ដែល​លោក​ឆាលី ប្រោន(Charlie Brown) សួរ​ថា “តើ​មាន​នរណា​ដឹង​អំពី​អត្ថន័យ​នៃ​ពិធី​បុណ្យ​ណូអែល​ទេ?” លោក​ឡាញនើស កំពុង​តែ​កាន់​ភួយ​សុវត្ថិភាព​របស់​គាត់​ក្នុង​ដៃ ក៏​បាន​បោះ​ជំហាន​ចូល​ទៅ​កណ្តាល​ឆាក ហើយ​ក៏​បាន​ដក​ស្រង់​បទ​គម្ពីរ លូកា ២:៨-១៤។ ពេល​ដែល​គាត់​កំពុង​តែ​សូត្រ​ខគម្ពីរ​នោះ​បាន​ពាក់​កណ្តាល គាត់​ក៏​បាន​និយាយ​ថា “កុំ​ខ្លាច​អី” គាត់​ក៏​បាន​ទម្លាក់​ភួយ​ចោល គឺ​ភួយ​ដែល​គាត់​ធ្លាប់​តែ​ពឹង​ផ្អែក ពេល​គាត់​ភ័យ​ខ្លាច។ តើ​អត្ថន័យ​នៃ​ពិធី​បុណ្យណូអែល​ត្រង់​ចំណុច​ណា…

Read article
ព្រះអង្គតែងតែនឹកចាំយើងជានិច្ច

ព្រះ​ទ្រង់​នឹក​ចាំ​ពី​រ៉ាជែល ក៏​ស្តាប់​តាម​នាង ហើយ​ប្រោស​ឲ្យ​នាង​បង្កើត​កូន​បាន។ លោកុប្បត្តិ ៣០:២២ ក្នុង​ព្រះវិហារ​ធំ​មួយ​របស់​ជន​ជាតិ​អាហ្វ្រិក គ្រូ​គង្វាល​បាន​លត់​ជង្គង់​អធិស្ឋាន​ដល់​ព្រះ។ ពេល​ដែល​លោក​គ្រូគង្វាល​អធិស្ឋាន​ទូល​អង្វរ​ថា “សូម​ព្រះ​អង្គ​នឹក​ចាំ​យើង​ខ្ញុំ!” ពួក​ជំនុំ​ក៏​បាន​ស្រែក​ឡើង​ថា “សូម​នឹក​ចាំ​យើង​ខ្ញុំ ឱ​ព្រះ​អម្ចាស់”។ ពេល​ខ្ញុំ​បាន​មើល​ទិដ្ឋភាព​នេះ ​ក្នុង​វីដេអូ​ YouTube ខ្ញុំ​ក៏​បាន​ស្រក់​ទឹក​ភ្នែក​ដោយ​មិន​ដឹង​ខ្លួន។ គេ​បាន​ថត​ការ​អធិស្ឋាន​នេះ​ទុក កាល​ប៉ុន្មាន​ខែ​មុន។ តែ​រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ ពេល​ដែល​ខ្ញុំ​បាន​ឮ​គ្រូ​គង្វាល​របស់​គ្រួសារ​ខ្ញុំ​ធ្វើ​ការ​ទូល​អង្វរ​ដូច​នេះ កាល​ខ្ញុំ​នៅ​ក្មេង។ ពេល​ខ្ញុំ​បាន​ឮ​ការ​អធិស្ឋាន​នេះ កាល​ពី​ក្មេង ខ្ញុំ​ក៏​បាន​សន្និដ្ឋាន​ខុស​ថា ជួន​កាល ព្រះ​អង្គ​ភ្លេច​យើង។ ប៉ុន្តែ ព្រះ​ទ្រង់​ជ្រាប​គ្រប់​ការ​ទាំង​អស់​(ទំនុកដំកើង ១៤៧:៥ ១យ៉ូហាន ៣:២០) ព្រះ​អង្គ​តែង​តែ​ទត​ឃើញ​យើង​(ទំនុកដំកើង ៣៣:១៣-១៥) ហើយ​ព្រះអង្គ​ស្រឡាញ់​យើង ដោយ​ក្តី​ស្រឡាញ់​ដែល​មិន​អាច​វាស់​បាន​(អេភេសូរ ៣:១៧-១៩)។ ជាង​នេះ​ទៅ​ទៀត ក្នុង​ព្រះ​គម្ពីរ​ដើម​ភាសា​ហេព្រើរ ពាក្យ ហ្សាកា(zakar) មាន​ន័យ​ថា “នឹកចាំ”។ ពេល​ណា​ព្រះ​ទ្រង់ “នឹក​ចាំ” យើង ព្រះ​អង្គ​ក៏​ធ្វើ​អ្វី​ម្យ៉ាង​សម្រាប់​យើង។ ហ្សាកា​ក៏​មាន​ន័យ​ថា ធ្វើ​អ្វី​មួយ​ជំនួស​នរណា​ម្នាក់។ ដូច​នេះ ពេល​ព្រះ​ទ្រង់​នឹក​ចាំ​ពី​ណូអេ និង​អស់​ទាំង​សត្វ​ព្រៃ សត្វ​ស្រុក​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ទូក​ជា​មួយ​នឹង​គាត់ ទ្រង់​ក៏​បាន​ធ្វើ​ឲ្យ​ខ្យល់​បក់​មក​លើ​ផែនដី ហើយ​ទឹក​ក៏​ស្រក​ទៅ(លោកុប្បត្តិ…

Read article
ប្រយុទ្ធបានល្អ

ខ្ញុំ​បាន​តយុទ្ធ​យ៉ាង​ល្អ ខ្ញុំ​បាន​រត់​ប្រណាំង​ជា​ស្រេច ខ្ញុំ​បាន​រក្សា​សេចក្តី​ជំនឿ​ទៅ​ហើយ។ ២ធីម៉ូថេ ៤:៧ សាលា​រៀន​ដែល​កូន​ប្រុស​ខ្ញុំ ឈ្មោះ ប្រាយអិន(Brian) បង្វឹក​ក្រុម​បាល់​ទាត់ បាន​ចាញ់​ការ​ប្រកួត​ប្រចាំ​រដ្ឋ ក្នុង​ការ​ប្រយុទ្ធ​ដ៏​ស្វិត​ស្វាញ។ គូរ​ប្រកួត​របស់​ពួក​គេ​ប្រកួត​មិន​ដែល​ចាញ់​អស់​រយៈ​ពេល​២​ឆ្នាំ​ហើយ។ ខ្ញុំ​ក៏​បាន​ផ្ញើ​សា​របង្ហាញ​ការ​សោក​ស្តាយ ដល់​គាត់ ហើយ​ក៏​បាន​ទទួល​សារ​ត្រឡប់​មក​វិញ​ថា “ក្មេងៗ​បាន​ប្រយុទ្ធ​យ៉ាង​ស្វិត​ស្វាញ”​។​ គ្មាន​គ្រូ​បង្វឹក​ណា ដែល​បំបាក់​មុខ​កីឡាករ​របស់​ខ្លួន​ បន្ទាប់​ពី​ការ​ប្រកួត​ចាញ់​នោះ​ទេ។ គ្មាន​នរណា​ស្រែក​ដាក់​ពួក​គេ ដោយសារ​ពួក​គេ​ចាញ់ ឬ​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ខុស ក្នុង​ការ​ប្រកួតទេ។ ទេ គ្រូ​បង្វឹក​បាន​បង្ហាញ​ចេញ​នូវ​ការ​កោត​សរសើរ​កីឡាករ​វ័យ​ក្មេង នូវ​ចំណុច​ដែល​អាច​សរសើរ។ សម្រាប់​អ្នក​ជឿ​ព្រះ​យេស៊ូវ ដែល​ជា​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​អង្គ ក៏​នឹង​មិន​ឮ​ពាក្យ​ថ្កោល​ទោស​ធ្ងន់​ៗ ពី​ព្រះ​អង្គ​ដែរ។ ពេល​ដែល​ព្រះ​គ្រីស្ទ​យាង​មក ហើយ​យើង​ឈរ​នៅ​ចំពោះ​ព្រះ​អង្គ ព្រះ​អង្គ​នឹង​មិន​ធ្វើ​ឲ្យ​យើង​ខ្មាស​គេ​ឡើយ។ ព្រះ​អង្គ​ទត​មើល​ការ​ល្អ​ត្រឹម​ត្រូវ​ដែល​យើង​បាន​ធ្វើ និង​ភាព​ស្មោះ​ត្រង់​របស់​យើង កាល​យើង​ដើរ​តាម​ព្រះ​អង្គ(២កូរិនថូស ៥:១០ អេភេសូរ ៦:៨)។ ព្រះ​អង្គ​នឹង​មាន​បន្ទូល​ថា “អ្នក​បម្រើ​ដ៏​ល្អ​ស្មោះ​ត្រង់​អើយ”។ សាវ័ក​ប៉ុល​បាន​ធ្វើ​បន្ទាល់​ថា គាត់​បាន “តយុទ្ធ​យ៉ាង​ល្អ” ហើយ​ទន្ទឹម​រង់​ចាំ​ព្រះអង្គ​ស្វាគមន៍​គាត់ នៅ​នគរ​ស្ថាន​សួគ៌​(២ធីម៉ូថេ ៤:៧-៨)។​ ជីវិត​ជា​ការ​តស៊ូ​ឥត​ឈប់​ឈរ ដោយ​តយុទ្ធ​នឹង​សត្រូវ​ខាង​វិញ្ញាណ​ដ៏​កាច​សាហាវ ដែល​ប្តូរ​ផ្តាច់​ក្នុង​ការ​បំផ្លាញ​យើង។ វា​នឹង​ព្យាយាម​រារាំង​យើង មិន​ឲ្យ​​មាន​លក្ខណៈ​ដូច​ព្រះយេស៊ូវ និង​ស្រឡាញ់​អ្នក​ដទៃ។ ព្រះ​ទ្រង់​ជ្រាប​ថា ក្នុង​ការ​តយុទ្ធ​នេះ…

Read article
ធ្វើរបស់ប្រេះបែកឲ្យស្រស់ស្អាតឡើងវិញ

មនុស្ស​បាន​ភ្លេច​ទូលបង្គំ​បង់ ដូច​ជា​គេ​លែង​នឹក​ពី មនុស្ស​ណា​ដែល​ស្លាប់​បាត់​ហើយ។ ទំនុកដំកើង ៣១:១២ ឡាន​ក្រុង​បាន​ដឹក​យើង​ទៅ​ដល់​គោលដៅ ដែល​យើង​រំពឹង​ចង់​បាន គឺ​កន្លែង​កំណាយ​បុរាណ​វត្ថុ​វិទ្យា នៅ​ប្រទេស​អ៊ីស្រាអែល ដែល​នៅ​ទីនោះ យើង​អាច​ធ្វើ​កំណាយ​ខ្លះ​ៗ ដោយ​ផ្ទាល់​ដៃ។ ប្រធាន​នៅ​ទីតាំង​កំណាយ​នោះ បាន​ពន្យល់​ថា វត្ថុ​ដែល​យើង​អាច​រក​ឃើញ មិន​ទាន់​មាន​គេ​ប៉ះពាល់​ជា​ច្រើន​ពាន់​ឆ្នាំ​មក​ហើយ។ ពេល​យើង​ជីក​បាន​អំបែង​ក្អម​ឆ្នាំង យើង​មាន​អារម្មណ៍​ថា ដៃ​របស់​យើង​កំពុង​តែ​ប៉ះ​ប្រវត្តិ​សាស្រ្ត។ បន្ទាប់​ពី​នៅ​កន្លែង​នោះ​អស់​ពេល​យូរ​បន្តិច គេ​ក៏​បាន​នាំ​យើង​ទៅ​កន្លែង​មួយ​ទៀត ដែល​នៅ​ទីនោះ បំណែក​នីមួយ​ៗ របស់​ផើង ឬ​ថូ​ដែល​បាន​បែក​ តាំង​ពី​យូរ​មក​ហើយ ត្រូវ​គេ​យក​មក​ផ្គុំ​ចូល​គ្នា​វិញ។ ការ​ដែល​សិល្បករ​ជួស​ជុល​គ្រឿង​ស្មូន​ដែល​មាន​អាយុ​កាល​ជា​ច្រើន​សតវត្សរ៍ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចំា អំពី​ព្រះ​ដែល​ចូល​ចិត្ត​ជួស​ជុល​អ្វី​ដែល​ប្រេះ​បែក។ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ៣១:១២ ស្តេច​ដាវីឌ​បាន​សរសេរ​ថា “មនុស្ស​បាន​ភ្លេច​ទូលបង្គំ​បង់ ដូច​ជា​គេ​លែង​នឹក​ពី​មនុស្ស​ណា​ដែល​ស្លាប់​បាត់​ហើយ ទូលបង្គំ​ក៏​ដូច​ជា​ឆ្នាំង​ដែល​បែក​ធ្លាយ​ដែរ”។ ស្តេច​ដាវីឌ​ច្រើន​តែ​រៀប​រាប់​អំពី​ទុក្ខ​លំបាក​របស់​ទ្រង់ ក្នុង​បទ​ទំនួញ ដូច​ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង​នេះ​ជា​ដើម។ បទ​ចម្រៀង​នេះ​បាន​ពិពណ៌នា​ថា ជីវិត​ទ្រង់​ប្រេះ​បែក ដោយសារ​គ្រោះ​ថ្នាក់ ខ្មាំង​សត្រូវ និង​ភាព​អស់​សង្ឃឹម។ ដូចនេះ តើ​ទ្រង់​ងាក​ទៅ​រក​ជំនួយ នៅ​ទីណា? ក្នុង​ខ.១៦ ស្តេច​ដាវីឌ​បាន​ស្រែក​រក​ព្រះ​ថា “សូម​ឲ្យ​ព្រះភក្ត្រ​ទ្រង់​ភ្លឺ​មក​លើ​អ្នក​បំរើ​ទ្រង់ សូម​ជួយ​សង្គ្រោះ​ទូលបង្គំ ដោយ​សេចក្តី​សប្បុរស​នៃ​ទ្រង់”។ ព្រះ​ដែល​​ស្តេច​ដាវីឌ​ជឿ  នៅ​តែ​ជា​ព្រះ​ដែល​បន្ត​ជួស​ជុល​អ្វី​ដែល​ប្រេះ​បែក ក្នុង​ពេល​សព្វ​ថ្ងៃ​ផង​ដែរ។…

Read article
តើអ្នកជាអ្វី?

ដ្បិត​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​កូន​ព្រះ ដោយសារ​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះគ្រីស្ទយេស៊ូវ។ កាឡាទី ៣:២៦ ពេល​ដែល​ខ្ញុំ​ដើរ​ចូល​ទៅ​ក្នុង​ហាង​លក់​ការ៉េម ជា​មួយ​កូន​ប្រុស​ខ្ញុំ អាយុ​៥​ឆ្នាំ ដែល​ជា​កូន​កាត់​ពីរ​សាសន៍ អ្នក​គិត​លុយ​ក៏​បាន​មើល​មក​ខ្ញុំ ហើយ​សម្លក់​កូន​ខ្ញុំ។ គាត់​សួរ​ទៅ​កូន​ខ្ញុំ​ថា “ឯង​ជា​អ្វី?” ការ​ចោទ​សួរ ដោយ​សម្លេង​គំហក​នេះ បាន​បញ្ឆេះ​កំហឹង និង​ការ​ឈឺក្បាល ដែល​ខ្ញុំ​ធ្លាប់​មាន​កាល​ពី​មុន ពេល​ដែល​ខ្ញុំ​កំពុង​ចម្រើន​វ័យ​ធំ​ឡើង ជា​ជន​ជាតិ​អាមេរិក​ដើម​កំណើត​ម៉ិចស៊ីកូ ដែល​គេ​បាន​រើស​អើង។ ខ្ញុំ​ក៏​បាន​ទាញ​កូន​ប្រុស​ខ្ញុំ​ចូល​មក​ជិត​ខ្ញុំ ហើយ​ក៏​បាន​បែរ​ទៅ​រក​ស្វាមី​ខ្ញុំ​ជា​ជន​ជាតិ​ស្បែក​ខ្មៅ ខណៈ​ពេល​ដែល​គាត់​កំពុង​ដើរ​ចូល​ហាង​នោះ។ អ្នក​គិត​លុយ​ ក៏​បាន​ធ្វើ​មុខ​ស្មើ ខណៈ​ពេល​ដែល​គាត់​គិត​លុយ​ឲ្យ​យើង ដោយ​មិន​និយាយ​ស្តី​មួយ​ម៉ាត់។ ខ្ញុំ​ក៏​បាន​អធិស្ឋាន​ក្នុង​ចិត្ត ឲ្យ​បុរស​នោះ ខណៈ​ពេល​ដែល​កូន​ប្រុស​ខ្ញុំ​ចង់​សាក​រស​ជាតិ​ផ្សេង​ៗ របស់​ការ៉េម ដែល​មាន​លក់​ក្នុង​ហាង​នោះ។ ខ្ញុំ​ក៏​បាន​ប្រែ​ចិត្ត​ចេញ​ពី​ភាព​ល្វីង​ជូរ​ចត់ ហើយ​ទូល​សូម​ព្រះ​ប្រទាន​ខ្ញុំ នូវ​វិញ្ញាណ​ដែល​មាន​ការ​អត់​ទោស។ ដោយសារ​ខ្ញុំ​មាន​ពណ៌​សម្បុរ​មិន​ស​ដូច​គេ ខ្ញុំ​បាន​ក្លាយ​ជា​គោលដៅ​នៃ​ការ​សម្លក់សម្លឹង និង​ការ​ចោទ​សួរ​ដូច​គ្នា អស់​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្វះ​សុវត្ថិភាព និង​គ្មាន​តម្លៃ ទាល់​តែ​ខ្ញុំ​បាន​ចាប់​ផ្តើម​រៀន​ឱប​ក្រសោប​យក​អត្ត​សញ្ញាណ​ថ្មី ក្នុង​នាម​ជា​កូន​ស្រី​ជាទី​ស្រឡាញ់​របស់​ព្រះ។ សាវ័ក​ប៉ុល​បាន​ប្រកាស​ថា អ្នក​ជឿ​ព្រះយេស៊ូវ សុទ្ធ​តែ​ជា​កូន​របស់​ព្រះ ដោយសារ​ជំនឿ​លើ​ព្រះ​យេស៊ូវ មាន​តម្លៃ​ស្មើ​គ្នា និង​មាន​ភាព​ស្រស់​ស្អាត​ផ្សេង​ៗ​គ្នា។ ក្នុង​នាម​ជា​បង​ប្អូន​ក្នុង​ព្រះ​គ្រីស្ទ យើង​មាន​ការ​ភ្ជាប់​ទំនាក់​ទំនង​ដ៏​ជិត​ស្និទ្ធ ហើយ​ព្រះ​អង្គ​បាន​រៀប​ចំ​យើង​មក សម្រាប់​ឲ្យ​ធ្វើ​ការ​ជា​មួយ​គ្នា​(កាឡាទី ៣:២៦-២៩)។…

Read article
ខ្ញុំជាដៃរបស់គាត់ គាត់ជាភ្នែករបស់ខ្ញុំ

ភ្នែក​ពុំ​អាច​និយាយ​ទៅ​ដៃ​ថា អញ​មិន​ត្រូវ​ការ​នឹង​ឯង​ទេ។ ១កូរិនថូស ១២:២១ លោក​ ជា ហៃសៀ(Jia Haixia) បាន​ពិការ​​ភ្នែក នៅឆ្នាំ២០០០។ មិត្ត​ភក្តិ​របស់​គាត់​បាន​បាត់​បង់​ដៃ​ទាំង​សង​ខាង កាល​ពី​ក្មេង។ ប៉ុន្តែ ពួក​គេ​បាន​រក​ឃើញ​វិធី​ជម្នះ​ភាព​ពិការ​របស់​ខ្លួន។ លោក ហៃសៀ​បាន​និយាយ​ថា “ខ្ញុំ​ជា​ដៃ​របស់​គាត់ ហើយ​គាត់​ជា​ភ្នែក​របស់​ខ្ញុំ”។ ពួក​គេ​ក៏​បាន​ធ្វើ​ការ​រួម​គ្នា ដោយ​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ ក្នុង​ភូមិ​របស់​ពួក​គេ នៅ​ប្រទេស​ចិន។​ ចាប់​តាំង​ពី​ឆ្នាំ​២០០២ មិត្ត​សំឡាញ់​ទាំងពីរ​បាន​បំពេញ​បេសកកម្ម​មួយ ដើម្បី​កែប្រែ​វាល​រហោស្ថាន នៅ​ក្បែរ​តំបន់​ដែល​ពួកគេ​រស់​នៅ។ រៀង​រាល់​ថ្ងៃ លោក​វែនគី(Wenqi) បាន​អៀវ​លោក​ហៃសៀ ឆ្លង​ទន្លេ​ទៅ​កាន់​តំបន់​នោះ។ លោក​វេនគី​ក៏​បាន​ហុច​ប៉ែល​ឲ្យ​លោក​ហៃសៀ ដោយ​ប្រើ​ជើង​របស់​គាត់ មុន​ពេល​លោក​ហៃសៀ​ដាក់​ធុង​ទឹក​ជាប់​នឹង​ដង​រែក នៅ​ចន្លោះ​ថ្ពាល់​និង​ស្មា​របស់​លោក​វែនគី។ ហើយ​ដោយ​ម្នាក់​ជា​អ្នក​ជីក ហើយ​ម្នាក់​ទៀត​ស្រោច​ទឹក នោះ​អ្នក​ទាំង​ពីរ​ក៏​បាន​ដាំ​ដើម​ឈើ បាន​ជាង​១​ម៉ឺន​ដើម។ លោក​ហៃសៀ​និយាយ​ថា “ពេល​យើង​ធ្វើ​ការ​រួម​គ្នា យើង​មិន​មាន​អារម្មណ៍​ថា យើង​ពិការ​ទាល់​តែ​សោះ។ យើង​ជា​ក្រុម​ការងារ​មួយ”។​ សាវ័កប៉ុល​បាន​ប្រៀប​ប្រដូច​ពួក​ជំនុំ ទៅ​នឹង​រូបកាយ​មួយ ដែល​ផ្នែក​នៃ​រូបកាយ​នីមួយ​ៗ​ត្រូវ​ការ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ឲ្យ​រូប​កាយ​មាន​ដំណើរ​ការ។ បើ​សមាជិក​ពួកជំនុំ​ទាំង​អស់​សុទ្ធ​តែ​ជា​ភ្នែក នោះ​នឹង​គ្មាន​នរណា​ម្នាក់​បំពេញ​តួនាទី​ជា​ត្រចៀក​នោះ​ទេ។ បើ​ទំាង​អស់​គ្នា​សុទ្ធ​តែ​ជា​ត្រចៀក នោះ​នឹង​គ្មាន​នរណា​ធ្វើ​ជា​ច្រមុះ​សម្រាប់​ហិត​ក្លិន​ដែរ(១កូរិនថូស ១២:១៤-១៧)។ សាវ័ក​ប៉ុល​មាន​ប្រសាសន៍​ថា “ភ្នែក​ពុំ​អាច​និយាយ​ទៅ​ដៃ​ថា អញ​មិន​ត្រូវ​ការ​នឹង​ឯង​ទេ”(ខ.២១)។…

Read article
អត្ថប្រយោជន៍នៃការអធិស្ឋាន មុនពេលនិយាយ

ស្តេច​ទ្រង់​មាន​ព្រះបន្ទូល​សួរ​ខ្ញុំ​ថា ដូច្នេះ តើ​អ្នក​ចង់​បាន​អ្វី ខ្ញុំ​ក៏​អធិស្ឋាន​ដល់​ព្រះ​នៃ​ស្ថានសួគ៌។ នេហេមា ២:៤ មាន​ពេល​មួយ ខ្ញុំ​ឆៀងចូល​រក​មើល​សៀវភៅ ក្នុង​ប្រអប់​ដែល​មាន​ឈ្មោះ​លោក ស៊ី អេស លូអ៊ីស(Lewis) នៅ​ហាង​លក់​សៀវភៅ​ដែល​គេ​បាន​ប្រើ​ហើយ។ ម្ចាស់​ហាង​ក៏​បាន​ចេញ​មក។ ពេល​យើង​ជជែកគ្នា អំពី​ចំណង​ជើង​សៀវភៅ ដែល​លក់​ក្នុង​ហាង​នោះ ខ្ញុំ​ឆ្ងល់​ថា តើ​គាត់​មាន​ចំណាប់​អារម្មណ៍ ចំពោះ​ជំនឿ ដែល​បាន​បណ្តាល​ចិត្ត​លោក​លូអ៊ីស​ឲ្យ​និពន្ធ​សៀវភៅ​ដ៏​ល្បី​ល្បាញ​ទាំង​នោះ។ ខ្ញុំ​ក៏​បាន​អធិស្ឋាន​យ៉ាង​ស្ងាត់​ស្ងៀម សូម​ការ​ដឹក​នាំ​មក​ពី​ព្រះ។ ខ្ញុំ​ក៏​បាន​នឹក​ឃើញ​ជីវប្រវត្តិ​របស់​លោក​លូអ៊ីស ហើយ​ក៏​បាន​ចាប់​ផ្តើម​ពិភាក្សា អំពី​របៀប​ដែល​តួអង្គ​របស់​លោក​ស៊ី អេស លូអ៊ីស ចង្អុល​បង្ហាញ​គេ ឲ្យ​ងាក​រក​ព្រះ។ ទីបំផុត ខ្ញុំ​អរ​ព្រះ​គុណ​ព្រះ​អង្គ ដែល​ការ​អធិស្ឋាន​ក្នុង​ចិត្ត​តែ​បន្តិច អាច​ជួយ​ឲ្យ​ការ​សន្ទនា​របស់​យើង ងាក​បែរ​ទៅ​រក​រឿង​ខាង​វិញ្ញាណ។​ លោក​នេហេមា​បាន​ចំណាយ​ពេល​អធិស្ឋាន មុន​ពេល​ការសន្ទនា​ដ៏​សំខាន់​ជា​មួយ​ស្តេច​អើថាស៊ើកសេស នៃ​ចក្រភព​ពើរស៊ី។ ស្តេច​បាន​សួរ​លោក​នេហេមា​ថា មាន​ការ​អ្វី​ដែល​ទ្រង់​អាច​ជួយ​គាត់​ទេ ខណៈ​ពេល​ដែល​គាត់​កំពុង​មាន​ទុក្ខ​ព្រួយ ដោយសារ​ការ​បំផ្លិច​បំផ្លាញ​ទីក្រុង​យេរូសាឡិម។ លោក​នេហេមា​ជា​អ្នក​បម្រើ​ស្តេច ដូចនេះ គាត់​គ្មាន​​តួនាទី​អ្វី​ដែល​ត្រូវ​សុំ​ឲ្យ​ស្តេច​ជួយ​នោះ​ទេ​ តែ​គាត់​ត្រូវ​ការ​ជំនួយ​ដ៏​សំខាន់​មួយ។ គាត់​ចង់​ស្តា​ទីក្រុង​យេរូសាឡិម​ឡើង​វិញ។ ដូច​នេះ គាត់​ក៏​បាន “អធិស្ឋាន​ដល់​ព្រះ​ដែល​គង់​នៅ​ស្ថាន​សួគ៌” មុន​ពេល​គាត់​លា​ចេញ​ពី​ការងារ​របស់​គាត់ ដើម្បី​ឲ្យ​គាត់​អាច​ជួស​ជុល​ទីក្រុង​ឡើង​វិញ​(នេហេមា ២:៤-៥)។ ស្តេច​ក៏​បាន​អនុញ្ញាត ហើយ​ថែម​ទាំង​ព្រម​ជួយ​លោក​នេហេមា…

Read article