អត្តសញ្ញាណពិតប្រាកដ
មើល សេចក្តីស្រឡាញ់យ៉ាងណាហ្ន៎ ដែលព្រះវរបិតាបានផ្តល់មកយើងរាល់គ្នា ឲ្យយើងបានហៅថាជាកូនរបស់ព្រះដូច្នេះ។ ១យ៉ូហាន ៣:១ ពេលដែលមិត្តភក្តិខ្ញុំពិនិត្យមើលរូប ដែលខ្ញុំបានថតឲ្យនាង នាងបានចង្អុលបង្ហាញលក្ខណៈនៃរូបកាយរបស់នាង ដែលនាងគិតថា មិនគ្រប់លក្ខណៈ។ ខ្ញុំក៏បានស្នើនាងឲ្យមើលរូបនោះឲ្យជិត។ ខ្ញុំប្រាប់នាងថា ខ្ញុំមើលឃើញកូនស្រីដ៏ស្រស់ស្អាត និងគួរឲ្យស្រឡាញ់ របស់ស្តេចលើអស់ទាំងស្តេចដ៏មានចេស្តា។ ខ្ញុំមើលឃើញមនុស្សដែលស្រឡាញ់ព្រះ និងអ្នកដទៃ ដោយចិត្តឆេះឆួល ដែលភាពសប្បុរស និងភាពស្មោះត្រង់ពិតប្រាកដរបស់នាង បាននាំឲ្យមានការផ្លាស់ប្តូរ ក្នុងជីវិតមនុស្សជាច្រើន”។ ពេលខ្ញុំឃើញទឹកភ្នែកនាងហូរចុះមក ខ្ញុំក៏បានប្រាប់នាងថា នាងត្រូវការមកុដមួយ! ក្រោយមក នៅពេលរសៀលថ្ងៃនោះ យើងក៏បានទិញមកុដដ៏ឥតខ្ចោះ ឲ្យមិត្តភក្តិម្នាក់នេះ ដើម្បីឲ្យនាងនឹកចាំអំពីអត្តសញ្ញាណពិតប្រាកដរបស់នាង។ ពេលណាយើងចូលមករកព្រះយេស៊ូវ ដោយផ្ទាល់ខ្លួន ព្រះអង្គបំពាក់មកុដឲ្យយើង ដោយក្តីស្រឡាញ់ ហើយហៅយើងថាកូនទ្រង់(១យ៉ូហាន ៣:១)។ ព្រះអង្គប្រទានយើងនូវអំណាច ដើម្បីស៊ូទ្រាំ ក្នុងជំនឿ ដើម្បីឲ្យ “យើងមានចិត្តក្លាហាន ឥតត្រូវការនឹងខ្មាសនៅចំពោះទ្រង់ ក្នុងកាលដែលទ្រង់យាងមកនោះឡើយ”(២:២៨)។ ព្រះអង្គបានទទួលយកយើង ទោះយើងមានលក្ខណៈយ៉ាងណាក៏ដោយ តែទន្ទឹមនឹងនោះ សេចក្តីស្រឡាញ់ព្រះអង្គញែកយើងជាបរិសុទ្ធ ហើយកែប្រែយើងឲ្យមានលក្ខណៈដូចព្រះអង្គ(៣:២-៣)។ ព្រះអង្គជួយឲ្យយើងស្គាល់ថា យើងត្រូវការព្រះអង្គ ហើយប្រែចិត្ត ពេលណាយើងអរសប្បាយ ក្នុងអំណាចចេស្តាព្រះអង្គ ដើម្បីឲ្យយើងងាកចេញពីអំពើបាប(ខ.៧-៩)។…
Read article