December

You are here:
ការជញ្ជឹងគិតអំពីរឿងនោះ

ក្នុង​អំឡុង​ឆ្នាំ ដែល​លោក​អូសវល ឆេមប័រ(Oswald Chambers) កំពុង​បង្រៀន​នៅ​មហាវិទ្យាល័យ​បណ្តុះ​បណ្តាល​ព្រះ​គម្ពីរ នៅ​ទីក្រុង​ឡុង(ឆ្នាំ១៩១១ ដល់ ១៩១៥) គាត់​ច្រើន​តែ​ធ្វើ​ឲ្យ​សិស្ស​ទំាង​ឡាយ​មាន​ការ​ភ្ញាក់​ផ្អើល ដោយ​សារ​ការ​អ្វី​ដែល​គាត់​បាន​និយាយ ក្នុង​ម៉ោង​រៀន។ មាន​យុវនារី​ម្នាក់​បាន​ពន្យល់​ថា ដោយសារ​ការ​ពិភាក្សា​ត្រូវ​បាន​បំរុង​ទុក​សម្រាប់​ម៉ោង​ញាំ​អាហារ​បន្ទាប់ នោះ​ជា​ញឹក​ញាប់ សិស្ស​បាន​ចោទ​សួរ និង​បញ្ចេញ​មតិ​បដិសេធន៍​ជា​ច្រើន ដល់​លោក​ឆេមប័រ។ គាត់​ក៏​បាន​រំឭក​ផង​ដែរថា ជា​ញឹក​ញាប់ លោក​ឆេម​ប័រ​គ្រាន់​តែ​ញញឹម និង​និយាយ​ថា​ “សូម​ទុក​សំណួរ​នេះ សម្រាប់​ពេល​ក្រោយ”។ គាត់​ក៏​បាន​លើក​ទឹក​ចិត្ត​ពួក​គេ ឲ្យ​ជញ្ជឹង​គិត អំពី​សំណួរ​ទាំង​នោះ​ដោយ​ខ្លួន​ឯង ដោយ​អនុញ្ញាត​ឲ្យ​ព្រះ​ជា​ម្ចាស់​បើក​បង្ហាញ​សេចក្តី​ពិត​របស់​ទ្រង់ ​ដល់​ពួក​គេ។ ការ​ជញ្ជឹង​ ឬ​រំពឹង​គិត​អំពី​រឿង​អ្វី​មួយ គឺ​ជា​ការ​ផ្តោត និង​គិត​ស៊ី​ជម្រៅ អំពី​រឿង​នោះ។ មុន​ពេល​ព្រះ​យេស៊ូវ​ប្រសូត្រ ​នៅ​បេថ្លេហិម មាន​ព្រឹត្តិ​ការណ៍​ដ៏​គួរ​ឲ្យ​កត់​សំគាល់​មួយ​ចំនួន​បាន​កើត​ឡើង ដែល​ក្នុង​នោះ​ពួក​ទេវតា​ក៏​បាន​លេច​មក ឲ្យ​ពួក​អ្នក​គង្វាល ហើយ​អស់​អ្នក​ណា​ដែល​ឮ ក៏​មាន​សេចក្តី​អស្ចារ្យ ពី​ពាក្យ​ដែល​ពួក​អ្នក​គង្វាល​បាន​ប្រាប់​មក។ តែ​នាង​ម៉ារា​បាន “​រក្សា​ទុក​រឿង​ទាំង​នោះ ដោយ​រំពឹង​គិត​តែ​ក្នុង​ចិត្ត”(លូកា ២:១៩)។ លោក​ដាប់ប៊លយូ អ៊ី វ៉ាញ(W. E. Vine) ដែល​ជា​អ្នក​ជំនាញ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី បាន​មាន​ប្រសាសន៍​ថា “ការ​រំពឹង​គិត” គឺ​ជា “ការ​ប្រមូល​អារម្មណ៍…

Read article
ទាំងក្នុងពេលសម្បូរសប្បាយ ក៏ដូចជាពេលរងទុក្ខ

អ្នក​ស្រី​អាន វ៉ូសខាម(Ann Voskamp) ជា​អ្នក​និពន្ធ​សៀវ​ភៅ ដែល​មាន​ចំណង​ជើង​ថា អំណោយ​មួយ​ពាន់ ។ សៀវភៅ​នេះ បាន​លើក​ទឹក​ចិត្ត​អ្នក​អាន ឲ្យ​ឆែក​មើល​ខ្លួន​ឯង ជា​រៀង​រាល់​ថ្ងៃ ឲ្យ​ដឹង​ថា ព្រះ​អម្ចាស់​បាន​ធ្វើ​អ្វី​ខ្លះ​សម្រាប់​ពួក​គេ។ ក្នុង​សៀវភៅ​នេះ គាត់​បាន​ធ្វើ​ការ​កត់​សំគាល់ អំពី​សេចក្តី​សប្បុរស​ជា​បរិបូរ ដែល​ព្រះ​ទ្រង់​បាន​បង្ហាញ​ដល់​គាត់ តាម​រយៈ​អំណោយ​ទាំង​ធំ ទាំង​តូច ដែល​រាប់​ចាប់​តាំង​ពី​ពពុះ​សាប៊ូ​នៅ​ក្នុង​កន្លែង​លាង​ចាន ដែល​មាន​សម្រស់​ដ៏​សាមញ្ញ រហូត​ដល់​សេចក្តី​សង្រ្គោះ​ដែលគ្មាន​អ្វី​អាច​ប្រៀប​ផ្ទឹម​បាន សម្រាប់​មនុស្ស​មាន​បាប​ដូច​នាង(ក៏​ដូច​ជា​យើង​រាល់​គ្នា)។ អ្នក​ស្រី​អាន​បាន​លើក​ឡើង​ថា ការ​ដឹង​គុណ គឺ​ជា​គន្លឹះ ដែល​នាំ​ឲ្យ​យើង​មើល​ឃើញ​ព្រះ​ជា​ម្ចាស់ សូម្បី​តែ​នៅ​ក្នុង​ពេល​ដ៏​ពិបាក​បំផុត ក្នុង​ជីវិត។ លោក​យ៉ូប​ជា​បុគ្គល​ដែល​ល្បី​បំផុត នៅ​ក្នុង​ផ្នែក​រង​ទុក្ខ ក្នុង​ពេល​ដ៏​លំបាក​បំផុត។ ជា​ការ​ពិត​ណាស់ គាត់​បាន​ជួប​ការ​បាត់​បង់​ដ៏ធ្ងន់​ធ្ងរ។ បន្ទាប់​ពី​គាត់​បាត់​បង់​ហ្វូង​សត្វ​មិន​ទាន់​បាន​ប៉ុន្មាន​ផង គាត់​ក៏​បាន​ទទួល​ដំណឹង​ថា កូន​របស់​គាត់​ទាំង​១០​នាក់ ក៏​បាន​ស្លាប់​អស់​ទៀត។ លោក​យ៉ូប​ក៏​បាន​បង្ហាញ​ចេញ​នូវ​ការ​សោក​សង្រេង ដោយ​ហែក​អាវ ហើយ​កោរ​សក់​(១:២០)។ ពាក្យ​សម្តី​ដែល​គាត់​បាន​និយាយ ក្នុង​ពេល​ដ៏​ឈឺ​ចាប់​នោះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​យល់​ឃើញ​ថា លោក​យ៉ូប​ដឹង​អំពី​របៀប​ដឹង​គុណ​ព្រះ ព្រោះ​គាត់​បាន​ទទួល​ស្គាល់​ថា អ្វី​ៗ​ដែល​គាត់​បាន​បាត់​បង់ គឺ​សុទ្ធ​តែ​ជា​ការ​ប្រទាន​របស់​ព្រះ​ជា​ម្ចាស់(ខ.២១)។ ស្ថិត​ក្នុង​ពេល​ដ៏​ឈឺចាប់ដែល​បណ្តាល​ឲ្យ​គាត់​រក​ធ្វើ​អ្វី​មិន​កើត គាត់​នៅ​តែ​អាច​ថ្វាយ​បង្គំ​ព្រះ ព្រោះ​គាត់​នៅ​តែ​ដឹង​គុណ​ទ្រង់​ជា​និច្ច។ បើ​យើង​គ្រាន់​តែ​អនុវត្ត​នូវ​ការ​អរ​ព្រះ​គុណ​ព្រះ​ជា​ម្ចាស់ ជា​ប្រចាំ​ថ្ងៃ  នោះ​គឺ​មិន​អាច​លប់​បំបាត់​ការ​ឈឺ​ចាប់​ជា​ពន់​ពេក ដែល​យើង​ទទួល​រង…

Read article
ក្តីសង្ឃឹមជាយុត្តិសាស្ត្ររបស់យើង

រហូត​មក​ដល់​ពេល​ដែល​ខ្ញុំ​កំពុង​សរសេរ​អត្ថ​បទ​នេះ ក្រុម​កីឡា​បាល់​ទាត់ ដែល​ខ្ញុំ​ចូល​ចិត្ត​បាន​ប្រកួត​ចាញ់​ប្រាំ​បី​លើក​ ជា​បន្ត​បន្ទាប់។ រៀង​រាល់​ពេល​ដែល​ក្រុម​មួយ​នេះ​ប្រកួត​ចាញ់ ខ្ញុំ​ពិបាក​នឹង​សង្ឃឹម​ថា ពួក​គេ​អាច​ស្រោច​ស្រង់​ខ្លួន​ឯង​ឡើង​វិញ ក្នុង​រដូវ​កាល​នេះ។ គ្រូ​បង្វិក​បាន​ធ្វើ​ការ​កែ​សម្រួល​រៀង​រាល់​សប្តាហ៍ ប៉ុន្តែ ពួក​គេ​នៅ​តែ​មិន​បាន​ទទួល​ជ័យ​ជម្នះ។ ខ្ញុំ​ក៏​បាន​និយាយ​លេងជា​មួយ​មិត្ត​រួម​ការងារ​ខ្ញុំ​ថា ខ្ញុំ​មិន​ហ៊ាន​ធានា​ទេ​ថា ពួក​គេ​នឹង​បាន​ទទួល​លទ្ធ​ផល​ផ្សេង​ពី​នេះ។ ខ្ញុំ​ក៏​បាន​និយាយ​ប្រាប់​គាត់​ថា “ការ​សង្ឃឹម​មិន​មែន​ជា​យុទ្ធ​សាស្រ្ត​ទេ”។ នេះ​ជា​រឿង​ពិត នៅ​ក្នុង​កីឡា​បាល់​ទាត់ ព្រោះ​បើ​គ្រាន់​តែ​សង្ឃឹម គឺ​មិន​អាច​នាំ​ឲ្យ​ទទួល​ជ័យ​ជម្នះ​បាន​ឡើយ។ ប៉ុន្តែ ជីវិត​ខាង​វិញ្ញាណ​របស់​យើង មាន​លក្ខណៈ​ផ្ទុយ​ពី​នេះ។ ព្រះ​ទ្រង់​មិន​គ្រាន់​តែ​ប្រើ​សេចក្តី​សង្ឃឹម​ជា​យុទ្ធ​សាស្រ្ត​របស់​ទ្រង់​ប៉ុណ្ណោះទេ ប៉ុន្តែ ទ្រង់​ថែម​ទាំង​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​តោង​ទ្រង់​ឲ្យ​ជាប់ ដោយ​ជំនឿ និង​ការ​ទុក​ចិត្ត ដែល​ជា​យុទ្ធ​សាស្រ្ត​តែ​មួយ ដែល​នាំ​ទៅ​រក​ជ័យ​ជម្នះ​។ លោកិយ​នេះ ច្រើន​តែ​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត ប៉ុន្តែ ក្តី​សង្ឃឹម​អាច​ធ្វើ​ជា​យុថ្កា ដែល​ជួយ​ឲ្យ​យើង​ជាប់​នៅ​ក្នុង​សេចក្តី​ពិត​របស់​ព្រះ ក្នុង​អំឡុង​ពេល​ដ៏​វឹក​វរ។ ហោរា​មីកា​បាន​យល់​អំពី​រឿង​នេះ ដែល​ជា​រឿង​ពិត។ គាត់​មាន​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង ពេល​ដែល​ពួក​អ៊ីស្រាអែល​ងាក​បែរ​ចេញ​ពីព្រះ​ជា​ម្ចាស់។ “វរ​ហើយ​ខ្ញុំ … មនុស្ស​ដែល​គោរព​តាម​ព្រះ បាន​សូន្យ​បាត់​ពី​ផែនដី​ទៅ គ្មាន​អ្នក​ណា​ដែល​ទៀង​ត្រង់ នៅ​ក្នុង​ពួក​មនុស្ស​លោក​ទេ”(៧:១-២)។ ប៉ុន្តែ បន្ទាប់​មក គាត់​ក៏​បាន​ផ្តោត​ចិត្ត​ជា​ថ្មី​ម្តង​ទៀត ទៅ​លើ​សេចក្តី​សង្ឃឹម​ដ៏​ពិត​របស់​គាត់។ គឺដូច​ដែល​គាត់​បាន​ថ្លែង​ថា “ឯ​ចំណែក​ខ្លួន​ខ្ញុំៗ​នឹង​ទុក​ចិត្ត​ដល់​ព្រះយេហូវ៉ា ខ្ញុំ​នឹង​រង់ចាំ​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ខ្ញុំ ព្រះ​នៃ​ខ្ញុំ​ទ្រង់​នឹង​ស្តាប់​ខ្ញុំ”(ខ.៧)។ តើ​ធ្វើ​ដូច​ម្តេច…

Read article
ចូរកុំខ្លាចឡើយ

នៅ​ក្នុង​ព្រះ​គម្ពីរ ស្ទើរ​តែ​គ្រប់​ពេល ដែល​ទេវតា​បង្ហាញ​ខ្លួន ឲ្យ​មនុស្ស​ឃើញ ពាក្យ​ទី​មួយ ដែល​ទេវតា​មាន​បន្ទូល​នោះ គឺ “ចូរ​កុំ​ខ្លាចឡើយ!” ពេល​ដែល​ទេវតា ឬ​ព្រះ​ជា​ម្ចាស់ យាង​ចុះ​មក​ទំនាក់​ទំនង​ជា​មួយ​មនុស្ស តាម​ធម្មតា អ្នក​ដែល​បាន​ឃើញព្រឹត្តិ​ការណ៍​នេះ ក៏​បាន​ក្រាប​នៅ​លើ​ដី ដោយ​ការ​ភ័យ​ខ្លាច។ ប៉ុន្តែ កណ្ឌ​គម្ពីរ​លូកា​បាន​ចែង​អំពី​សម័យ​មួយ ដែល​ព្រះ​ជា​ម្ចាស់​បានបង្ហាញ​ព្រះ​អង្គ​ទ្រង់ តាម​របៀប​ម្យ៉ាង ដែល​មិន​បាន​ធ្វើ​ឲ្យ​គេ​មាន​ការ​ភ័យ​ខ្លាច។ កាល​នោះ ព្រះ​ជា​ម្ចាស់​បាន​យាង​ចុះ​មក​រក​មនុស្ស ដោយ​យក​កំណើត​ជា​ទារក នៅ​ក្នុង​ក្រោល​សត្វ ហើយ​ក៏​បាន​ផ្ទំ​នៅ​ក្នុង​ស្នូក​សត្វ ដោយ​មាន​ព្រះ​នាម​ថា យេស៊ូវ ដែល​តាម​រយៈមធ្យោបាយ​នេះ មនុស្ស​មិន​ចាំ​បាច់​ត្រូវ​មាន​ការ​ភ័យ​ខ្លាច ចំពោះ​ទ្រង់​ឡើយ។  តើ​ទារក​មាន​ចំណុច​អ្វី​ដែល​គួរ​ឲ្យ​ភ័យ​ខ្លាច​ដែរ​ឬ​ទេ​? កាល​ព្រះ​យេស៊ូវ​កំពុង​មាន​ព្រះ​ជន្ម​នៅ​លើ​ផែនដី ទ្រង់​ជា​ព្រះ ហើយ​ក៏​ជា​មនុស្ស​ផង​ដែរ។ ក្នុង​នាម​ជា​ព្រះ ទ្រង់​អាច​ធ្វើ​ការ​អស្ចារ្យ ​អត់​ទោស​បាប ឈ្នះ​សេចក្តី​ស្លាប់​ ហើយ​ថ្លែង​ទំនាយ​អំពី​ពេល​អនាគត។ ប៉ុន្តែ សាសន៍​យូដា​ធ្លាប់​តែ​ដឹង​ថា ព្រះ​ជា​ម្ចាស់​បានបង្ហាញ​ព្រះ​អង្គ​ទ្រង់ ដោយ​ពពក​ដែល​ភ្លឺ​ចិញ្ចាច ឬ​សរសេរ​ភ្លើង ដូច​នេះ ព្រះ​វត្ត​មាន​របស់​ព្រះយេស៊ូវ​ក៏​បាន​ធ្វើ​ឲ្យ​ពួក​គេ​មាន​ការ​ភ័ន្ត​ច្រឡំ។ ពួក​គេ​ឆ្ងល់​ថា តើ​ទារក​ដែល​បាន​ប្រសូត្រ​នៅ​ភូមិ​បេថ្លេហិម និង​ជា​កូន​ប្រុស​របស់​ជាង​ឈើ ជា​អ្នក​ស្រុក​ណាសារ៉ែត អាច​ក្លាយ​ជា​ព្រះ​មែស៊ី​ដោយ​របៀប​ណា? ហេតុ​អ្វី​បាន​ជា​ព្រះ​យក​កំណើត​ជា​មនុស្ស? មាន​ចម្លើយ​ជា​ច្រើន​សម្រាប់​សំណួរ​នេះ ដែល​ក្នុង​នោះ មាន​ចម្លើយ​មួយ…

Read article
ដើរតាមការដឹកនាំ

មាន​ពេល​មួយ យន្ត​ហោះ​ចម្បាំង​បី​គ្រឿង​បាន​ហោះ​ពី​លើ​ដំបូល​ផ្ទះ​របស់​ខ្ញុំ ដោយ​បញ្ចេញ​សម្លេង​លាន់​រំពង។ យន្ត​ហោះ​ទាំងនោះ​បាន​ហោះ​ទន្ទឹម​គ្នា​ធ្វើ​ជា​ក្បួន ដែល​មើល​ទៅ ដូច​យន្ត​ហោះ​តែ​មួយ។ ខ្ញុំ​ក៏​បាន​និយាយ​ប្រាប់​ស្វាមី​របស់​ខ្ញុំ​ថា “អស្ចារ្យ​ណាស់” គាត់​ក៏​តប​ថា “មែន​ហើយ​គួរ​ឲ្យ​ស្ងប់​ស្ងែង​ណាស់”។ យើង​រស់​នៅ​ក្បែរ​បន្ទាយ​ទ័ព​អាកាស​ ដូច​នេះ ទិដ្ឋ​ភាព​បែប​នេះ គឺ​មិន​មាន​អ្វី​ចម្លែក​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពេល​យន្ត​ហោះ​ចម្បាំង​ទាំង​នោះ​ហោះ​រំលង​ផ្ទះ​ខ្ញុំ​ម្តង​ៗ ខ្ញុំ​តែង​តែ​សួរ​ខ្លួន​ឯង​ថា តើ​ធ្វើ​ដូច​ម្តេច ឲ្យ​ពួកគេ​អាច​ហោះ​ហើរ​ជិត​គ្នា​យ៉ាង​នេះ ដោយ​មិន​បាត់​បង់​ម្ចាស់​ការ ឬ​ការ​គ្រប់​គ្រង​យន្ត​ហោះ?  ក្រោយ​មក ខ្ញុំ​ក៏​បាន​ដឹង​ច្បាស់​ថា មូល​ហេតុ​ដែល​ពួក​គេ​អាច​ធ្វើ​ដូច​នេះ​បាន គឺ​ដោយ​សារ​ការ​បន្ទាប​ខ្លួន។ អ្នក​បើក​បរ​យន្ត​ហោះ​ទាំង​ពីរ ដែល​ហោះ​សងខាង មាន​ការ​ជឿ​ទុក​ចិត្ត​ថា អ្នក​បើក​យន្ត​ហោះ​ដែល​នៅ​កណ្តាល និង​នាំ​មុខ​គេ កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​មុខ​ ដោយ​ល្បឿន​ និង​គន្លង​ដ៏​ត្រឹមត្រូវ បាន​ជា​ពួក​គេ​លះ​បង់​បំណង​ចិត្ត​របស់​ខ្លួន​ឯង ដោយ​ព្រម​ទៅ​តាម​ទិស​ដៅ​ផ្សេង ឬ​ចោទ​សួរ អំពី​ទិស​ដៅ​របស់​អ្នក​ដឹក​នាំ​ខ្លួន​ឡើយ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​ហោះ​ហើរ ក្នុង​ក្បួន ហើយ​ហោះ​តាម​យន្ត​ហោះ​ដែល​នៅ​កណ្តាល និង​នៅ​ខាង​មុខ​យ៉ាង​ប្រកិត។ តើ​ការ​ធ្វើ​ដូច​នេះ បាន​លទ្ធ​ផល​អ្វី? ជា​ការ​ពិត​ណាស់ ​ពួកគេ​បង្កើត​បាន​ក្រុម​ដ៏​ខ្លាំង​ពូកែ​មួយ។ អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ ក៏​មាន​លក្ខណៈ​មិន​ខុស​ពី​អ្នក​បើក​យន្ត​ហោះ​ជា​ក្រុម​នោះ​ឡើយ។ ព្រះ​អង្គ​បាន​មាន​បន្ទូល​ថា “បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​លះ​កាត់​ចិត្ត​ខ្លួន​ឯង ទាំង​ផ្ទុក​ឈើ​ឆ្កាង​ខ្លួន​រាល់​តែ​ថ្ងៃ ហើយ​មក​តាម​ខ្ញុំ​ចុះ”(លូកា ៩:២៣)។ ការ​ដើរ​តាម​ទ្រង់…

Read article
សំបុត្រនៅថ្ងៃណូអែល

រៀង​រាល់​ពេល​រដូវ​កាល​នៃ​បុណ្យ​ណូអែល​មក​ដល់ មិត្ត​ភក្តិ​របស់​ខ្ញុំ​តែង​តែ​សរសេរ​សំបុត្រ​ដ៏​វែង​មួយ​ច្បាប់ ផ្ញើ​ភរិយា​របស់​គាត់ ដោយ​និយាយ​រំឭក​អំពី​ពេល​កន្លង​ទៅ ហើយ​នឹក​ស្រមៃ​អំពី​ពេល​អនាគត។ គាត់​តែង​តែ​សរសេរ​ប្រាប់​ភរិយា​គាត់​ថា គាត់​ស្រឡាញ់​នាង​ខ្លាំង​ប៉ុណ្ណា ហើយ​ហេតុ​អ្វី​គាត់​ស្រឡាញ់​នាង។ គាត់​ក៏​បាន​សរសេរ​សំបុត្រ​ទៅ​កាន់​កូន​ស្រី​គាត់​ម្នាក់​ៗ​ផង​ដែរ។ ពាក្យ​សម្តី​នៃ​សេចក្តី​ស្រឡាញ់​របស់​គាត់ បាន​ធ្វើ​ជា​អំណោយ​ថ្ងៃ​ណូអែល​ដែល​មិន​អាច​ភ្លេច​បាន។​ យើង​ក៏​អាច​និយាយ​ផង​ដែរ​ថា ព្រះ​យេស៊ូវ​គឺ​ជា​សំបុត្រ​ថ្ងៃ​ណូអែល​ដំបូង​បំផុត ព្រោះ​ទ្រង់​ជា​ព្រះ​បន្ទូល​ដែល​បាន​យក​កំណើត​ជាមនុស្ស​។ បទ​គម្ពីរ​ដំណឹង​ល្អ​យ៉ូហាន​បាន​និយាយ​សង្កត់​ធ្ងន់​ អំពី​សេចក្តី​ពិត​នេះ​ថា “កាល​ដើម​ដំបូង​មាន​ព្រះបន្ទូល ព្រះបន្ទូល​ក៏​គង់​នៅ​ជា​មួយនឹង​ព្រះ ហើយ​ព្រះបន្ទូល​នោះ​ឯង​ជា​ព្រះ”(យ៉ូហាន ១:១)។ នៅ​សម័យ​ដើម ក្នុង​ភាសា​ក្រិក ពាក្យ “ឡូហ្គូស” ប្រែ​មក​ថា ព្រះ​បន្ទូល​ព្រះ។ ព្រះ​បន្ទូល ដែល​ជា​ព្រះ​រាជ​បុត្រា​តែ​មួយ​របស់​ព្រះ​វរបិតា “បាន​ត្រឡប់​ជា​សាច់​ឈាម ហើយ​បាន​ស្នាក់​នៅជា​មួយ​នឹង​យើង​រាល់​គ្នា”(ខ.១៤)។ ព្រះ​ទ្រង់​បាន​បើក​បង្ហាញ​ព្រះ​អង្គ​ទ្រង់​យ៉ាង​ល្អ​ឥត​ខ្ចោះ តាម​រយៈ​ព្រះ​យេស៊ូវ ដែល​ជា​ព្រះ​បន្ទូល​របស់​ព្រះ។ ទេវវិទូ​ទំាង​ឡាយ​បាន​ព្យាយាម​ស្វែង​យល់​អំពី​អាថ៌​កំបាំង​ដ៏​មាន​ន័យ​នេះ អស់​ជា​ច្រើន​សតវត្សរ៍​មក​ហើយ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ យើង​អាច​ដឹង​ច្បាស់​ថា ព្រះ​យេស៊ូវ​ជា​ព្រះ​បន្ទូល​នៃ​ព្រះ ដែល​បាន​នាំ​ពន្លឺ​ចូល​ទៅ​ក្នុង​ពិភព​លោក​ដ៏​ងងឹត(ខ.៩)។​ កាល​បើ​យើង​ជឿ​ទ្រង់ នោះ​យើង​បាន​ក្លាយ​ជា​កូន​ស្ងួន​ភ្ញា​របស់​ព្រះ ដែល​ជា​អំណោយ​ដ៏​វិសេស​(ខ.១២)។ ព្រះយេស៊ូវ​ជា​សំបុត្រ​នៃ​សេចក្តី​ស្រឡាញ់ ដែល​ព្រះ​ទ្រង់​បាន​ផ្ញើ​មក​យើង។​ ទ្រង់​បាន​យាង​មក និង​បាន​គង់​នៅ​ក្នុង​ចំណោម​យើង​។ នោះ​ហើយ ជា​អំណោយ​ដ៏​អស្ចារ្យ​នៃ​ថ្ងៃ​ណូអែល។—AMY BOUCHER PYE

Read article
ការភ្ញាក់ពីគេងដ៏អស្ចារ្យ

ខ្ញុំ​បាន​សន្សំ​ទុក​នូវ​អនុស្សាវរីយ៍ ដែល​ខ្ញុំ​ធ្លាប់​មាន នៅ​ក្នុង​ការ​ជួប​ជុំ​គ្នា​ជា​មួយ​ក្រុម​គ្រួសារ​របស់​មិត្ត​ភក្តិ​ខ្ញុំ កាល​កូន​ប្រុស​ខ្ញុំ​នៅ​តូច។ កាល​នោះ មនុស្ស​ធំ​បាន​ជជែក​គ្នា​ដល់​យប់ ខណៈ​ពេល​ដែល​កូន​ៗ​របស់​យើង បាន​គេង​លក់​នៅ​លើ​សាឡុង ឬ​កៅ​អី ដោយ​សារ​ពួក​គេ​អស់​កម្លាំង​នឹង​ការ​រត់​លេង​កាល​ពី​ថ្ងៃ។ ពេល​យើង​ដល់​ពេល​ត្រូវ​បែក​គ្នា ខ្ញុំ​ក៏​បាន​បី​កូន​ប្រុស​ខ្ញុំ​ទាំង​ប៉ុន្មាន​នាក់ ចូល​ទៅ​ក្នុង​ឡាន ឲ្យ​ពួក​គេ​ផ្អែក​នៅ​លើ​កៅអី​ឡាន ហើយ​នាំ​ពួក​គេ​ទៅ​ផ្ទះ។ ពេល​យើង​មក​ដល់​ផ្ទះ ខ្ញុំ​ក៏​បាន​លើក​ពួក​គេ​បី​ម្តង​ទៀត ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​ក៏​បាន​ផ្តេក​ពួក​គេ​នៅ​លើ​គ្រែ ​រួចថើប​ពួក​គេ ដោយ​ពាក្យ​ថា “រាត្រី​សួស្តី” ហើយ​បិទ​ភ្លើង។​ ដល់​ពេល​ព្រឹក​ឡើង ពួក​គេ​ក៏​បាន​ភ្ញាក់​ឡើង ដោយ​មិន​ដឹង​ថា ខ្លួន​បាន​មក​ដល់​ផ្ទះ​តាំង​ពី​ពេល​ណា។ អនុស្សាវរីយ៍​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ស្រមៃ អំពី​ពេល​យប់ ដែល​យើង “គេង​លក់​ក្នុង​ព្រះយេស៊ូវ”(១ថែស្សាឡូនិច ៤:១៤)។ ពេលនោះ យើង​នឹង​បាន​ដេក​លក់ … ហើយ​ភ្ញាក់​ដឹង​ខ្លួន​ឡើង នៅ​ក្នុង​ផ្ទះ​ដ៏​អស់​កល្ប​របស់​យើង ដែល​ជា​ផ្ទះ​ដែល​មិន​មាន​ភាព​នឿយ​ហត់ ដែល​យើង​ជួប​ប្រទះ​ជា​រៀង​រាល់​ថ្ងៃ កាល​នៅ​លើ​ផែន​ដី។ កាល​ពី​ពេល​កន្លង​ទៅ ខ្ញុំ​បាន​អាន​ចំ​ខគម្ពីរ​មួយ ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ដែល​ជា​សេចក្តី​បញ្ចប់​នៃ​បទ​គម្ពីរ​ចោទិយកថា ដែល​បាន​ចែង​ថា “ម៉ូសេ​ជា​បាវ​បំរើ​ផង​ព្រះយេហូវ៉ា លោក​ស្លាប់​នៅ​ទី​នោះ​ក្នុង​ស្រុក​ម៉ូអាប់​ទៅ តាម​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា”(៣៤:៥)។ តាម​ព្រះ​គម្ពីរ​ដើម​ជា​ភាសា​ហេព្រើរ គេ​បាន​បក​ប្រែ​តាម​ន័យ​ត្រង់​ថា “លោក​ម៉ូសេ​បាន​ស្លាប់ … ដោយ​ព្រះ​ឱស​នៃ​ព្រះ​អម្ចាស់” ដែល​ឃ្លា​នេះ…

Read article
ប្រែពីភាពអាម៉ាស់ ទៅជាមានកិត្តិយស

ពេល​នោះ​ជា​ពេល ដែល​ក្រុម​គ្រួសារ​ទាំង​ឡាយ​ជួប​ជុំ​គ្នា ដើម្បី​អបអរ​រដូវ​កាល​ដ៏​រីក​រាយ ប្រចាំ​ឆ្នាំ។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ ក្នុង​ចំណោម​យើង មាន​អ្នក​ខ្លះ​បាន​បារម្ភ​ខ្លាច​ជួប​សាច់​ញាតិ​ណា​មួយ ដែល​ចូល​ចិត្ត​សួរ​សំណួរ ដែល​ធ្វើ​ឲ្យ​អ្នក​នៅ​លីវ ឬ​អ្នក​មិន​ទាន់​មាន​កូន មាន​អារម្មណ៍​ថា​ខ្លួន​កំពុង​តែ​មាន​បញ្ហា​ខុស​ទាស់​អ្វី​មួយ។ ចូរ​យើង​នឹក​ស្រមៃ​អំពី​ទុក្ខ​លំបាក​របស់​នាង​អេលីសាបិត ដែល​នៅ​តែ​មិន​មាន​កូន ទោះ​នាង​បាន​រៀបការ​អស់​ជា​ច្រើន​ឆ្នាំ​ហើយក្តី។ ក្នុង​វប្បធម៌​របស់​នាង គេ​គិត​ថា បញ្ហា​នេះ គឺ​ជា​សញ្ញា​បង្ហាញ​ថា ព្រះ​ជា​ម្ចាស់​បាន​បង្ខាំង​ផ្ទៃ​នាង​ហើយ(មើល ១សំាយ៉ូអែល ១:៥-៦) ហើយ​គេ​អាច​ចាត់​ទុក​បញ្ហា​នេះ ជា​រឿង​ដ៏​គួរ​ឲ្យ​ខ្មាស់​អៀន។ ដូច​នេះ អ្នក​ជិត​ខាង និង​សាច់​ញាតិ​របស់​អេលីសាបិត អាច​សង្ស័យ​ថា នាង​កំពុង​តែ​រស់​នៅ​ក្នុង​អំពើ​បាប ទោះ​ជា​នាង​កំពុង​រស់​នៅ ដោយ​សេចក្តី​សុចរិត​ក៏​ដោយ(លូកា ១:៦)។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នាង​អេលីសាបិត និង​ស្វាមី​របស់​នាង​បាន​បន្ត​បម្រើ​ព្រះ​អម្ចាស់ ដោយ​ចិត្ត​ស្មោះ​ត្រង់។ បន្ទាប់​មក ពេល​ដែល​អ្នក​ទំាង​ពីរ​មាន​អាយុ​ចាស់​ហើយ ការ​អស្ចារ្យ​ក៏​បាន​កើត​ឡើង។ ព្រះ​ទ្រង់​បាន​ស្តាប់​ឮ​ការ​អធិស្ឋាន​របស់​នាង(ខ.១៣)។ ទ្រង់​ចូល​ចិត្ត​បង្ហាញ​ថា ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​ប្រទាន​ពរ​ដល់​យើង(ខ.២៥)។ ហើយ​ទោះ​ទ្រង់​ហាក់​ដូច​ជា​ពន្យា​ពេល​ក៏​ដោយ ក៏​ទ្រង់​តែង​តែ​ឆ្លើយ​តប តាម​ពេល​វេលា​ដ៏​ត្រឹម​ត្រូវ​ជា​និច្ច ហើយ​ប្រាជ្ញា​របស់​ទ្រង់​ តែង​តែ​មាន​ភាព​ល្អ​ឥត​ខ្ចោះ។ ព្រះ​ជាម្ចាស់​ក៏បាន​ប្រទាន​អំណោយ​ដ៏​ពិសេស ដល់​នាង​អេលីសាបិត និង​ស្វាមី​របស់​នាង ដែល​អំណោយ​នោះ គឺ​ជា​កូន​ប្រុស​ម្នាក់ ដែល​ក្រោយ​មក ក៏​បាន​ធ្វើ​ជា​អ្នក​រៀប​ចំ​ផ្លូវ ថ្វាយ​ព្រះ​មែស៊ី(អេសាយ ៤០:៣-៥)។…

Read article
កញ្ចក់ និងអ្នកដែលបានស្តាប់ឮ

ពេល​ខ្ញុំ​ចេញ​ពី​សណ្ឋាគារ​មួយ នៅ​ទីក្រុង​ខាំផាឡា ប្រទេស​យូហ្កាន់ដា អ្នក​ទទួល​ភ្ញៀវ ដែល​បាន​មក​ទទួល​ខ្ញុំ ឲ្យ​ទៅ​ចូល​រួមសិក្ខា​សាលា បាន​មើល​មុខ​ខ្ញុំ ហើយ​ញញឹម​សើច​ស្ញាញ​ដាក់​ខ្ញុំ។ ​ខ្ញុំ​ក៏​បាន​សួរ​គាត់​ថា​ “តើ​មាន​រឿង​អី​ដែល​គួរ​ឲ្យ​អស់​សំណើច​ឬ?” នាង​ក៏​បាន​សើច ហើយ​សួរ​ខ្ញុំ​ថា​ “តើ​លោក​បាន​សិត​សក់​ហើយ​ឬ​នៅ?”​ ពេល​នោះ​ខ្ញុំ​ក៏​បាន​ដល់​វេន​ត្រូវ​សើច​ម្តង ព្រោះ​ខ្ញុំពិត​ជា​បាន​ភ្លេច​សិត​សក់​មែន។ មុន​នោះ ខ្ញុំ​បាន​ឆ្លុះ​កញ្ចក់​មើល​រូប​ខ្លួន​ឯង ក្នុង​បន្ទប់​សណ្ឋាគារ ប៉ុន្តែ ហេតុអ្វី​បាន​ជា​ខ្ញុំ​មិន​បាន​ចាប់​អារម្មណ៍ ចំពោះ​អ្វី​ដែល​ខ្ញុំ​បាន​ឃើញ​ក្នុង​កញ្ចក់? រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចំា អំពី​ការ​បង្រៀន​របស់​សាវ័ក​យ៉ាកុប អំពី​ការ​ឆ្លុះ​កញ្ចក់​ក្នុង​ន័យ​ធៀប ដើម្បី​ឲ្យ​យើង​ទទួល​ប្រយោជន៍​កាន់​តែ​ច្រើន ពី​ការ​សិក្សា​ព្រះ​គម្ពីរ។ យើង​ឆ្លុះ​កញ្ចក់ ដើម្បី​ពិនិត្យ​មើល​ខ្លួន​ឯង ឲ្យ​ដឹង​ថា មាន​កន្លែង​ណា​ដែល​ត្រូវ​កែ​លម្អ ដូច​ជាសក់​ដែល​ត្រូវ​សិត មុខ​ដែល​ត្រូវ​លុប អាវ​ដែល​ត្រូវ​ដាក់​លេវ​ឲ្យ​ត្រឹម​ត្រូវ​ជាដើម។ ព្រះ​គម្ពីរ​មាន​លក្ខណៈ​ដូច​កញ្ចក់ ដែល​ជួយ​ឲ្យ​យើង​ពិនិត្យ​មើល​ចរិយា​សម្បត្តិ អាកប្ប​កិរិយា និង​ការ​គិត​របស់​យើង​(យ៉ាកុប ១:២៣-២៤)។ ការ​ឆ្លុះ​មើល​ខ្លួន​ឯង​នេះ ជួយ​ឲ្យជីវិត​យើង អាច​កែ​ប្រែ ឲ្យ​ស្រប​តាម​គោលការណ៍ ដែល​ព្រះ​ទ្រង់​បាន​បើក​បង្ហាញ​ដល់​យើង។ យើង​ត្រូវ “ទប់​អណ្តាត”របស់​យើង (ខ.២៦) និង “ថែរក្សា​ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ”(ខ.២៧)។ យើង​ត្រូវ​ស្តាប់​តាម​ការ​ដឹក​នាំ​របស់​ព្រះ​វិញ្ញាណ​របស់​ព្រះ ដែល​គង់​នៅ​ក្នុង​យើង ហើយ​រក្សា​ខ្លួន “មិន​ឲ្យ​ប្រឡាក់​ដោយ​លោកីយ៍​នេះ​ឡើយ”(ខ.២៧)។ ពេល​ដែល​យើង​ពិនិត្យ​មើល​ក្នុង​ក្រឹត្យ​វិន័យ​ដ៏​គ្រប់​លក្ខណ៍ គឺ​ជា​​…

Read article
ផ្ទាំងគំនូរដ៏មានន័យ

មាន​ពេល​មួយ ខ្ញុំ​បាន​ទៅ​អង្គុយ​នៅ​ទីធ្លា​នៃ​ព្រះ​វិហារ​វីស៊ីថេសិន ក្នុង​ក្រុង​អេន​ ខារេម ប្រទេស​អ៊ីស្រាអែល។ ពេល​នោះ​ ខ្ញុំ​មាន​ចិត្ត​ស្ងើច​សរសើរ ចំពោះ​សម្រស់​នៃ​ផ្ទាំង​គំនូរ​៦៧​ផ្ទាំង ដែល​កើត​ពី​ការ​ផ្គុំ​កញ្ចក់​ពណ៌​តូច​ៗ​ចូល​គ្នា​បង្កើត​ជា​រូប​ភាព ហើយ​នៅ​ក្នុងផ្ទំាង​គំនូរ​ទាំង​នោះ មាន​បទ​គម្ពីរ លូកា ១:៤៦-៥៥ ដែល​គេ​បាន​សរសេរ ជា​ច្រើន​ភាសា។ តាម​ទំនៀម​ទំលាប់ គេ​បាន​ហៅ​បទគម្ពីរ​នេះ​ថា មែក​នីហ្វ៊ីខាត ជា​ពាក្យ​ក្នុង​ភាសា​ឡាតាំង ដែល​មាន​ន័យ​ថា “លើក​ដំកើង”។ បទ​គម្ពីរ​នេះ​បាន​ចែង​អំពី​ការ​ឆ្លើយ​តប របស់​នាង​ម៉ារា ចំពោះ​ការ​ប្រកាស​ថា នាង​នឹង​ក្លាយ​ជា​មាតា​នៃ​ព្រះ​មែស៊ី។ គេ​បាន​ចារ​ពី​លើ​រូប​គំនូរ​នីមួយ​ៗ ដោយ​ពាក្យ​ពេចន៍​របស់​នាង​ម៉ារា ដែល​បាន​ថ្លែង​ថា “ព្រលឹង​ខ្ញុំ​លើក​ដំកើង​ព្រះអម្ចាស់ វិញ្ញាណ​ខ្ញុំ​ក៏​រីករាយ​នឹង​ព្រះ​ដ៏​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​ខ្ញុំ … ពី​ព្រោះ​ព្រះ​ដ៏​មាន​ព្រះចេស្តា ទ្រង់​បាន​ប្រោស​សេចក្តី​យ៉ាង​ល្អ​វិសេស​ដល់​ខ្ញុំ”(ខ.៤៦-៤៩)។ ក្នុង​ផ្ទាំង​គំនូរ​នីមួយ​ៗ ក៏​មាន​បទ​ចម្រៀង​ទំនុក​ដំកើង ដែល​បាន​ដក​ស្រង់​ពី​ព្រះ​គម្ពីរ ជា​បទ​ចម្រៀង​សរសើរ​ដំកើង ដែល​ក្នុង​នោះ នាង​ម៉ារា​បាន​រៀប​រាប់ អំពី​សេចក្តី​ស្មោះ​ត្រង់ ដែល​ព្រះ​ជា​ម្ចាស់ មាន​ចំពោះ​នាង និង​ចំពោះ​ប្រជា​ជាតិ​អ៊ីស្រាអែល។​ ក្នុង​នាម​ជា​អ្នក​ទទួល​ព្រះ​គុណ​របស់​ព្រះ ដោយ​ការ​ដឹង​គុណ នាង​ម៉ារា​បាន​អរ​សប្បាយ ចំពោះ​សេចក្តី​សង្រ្គោះ ដែល​នាង​បាន​ទទួល(ខ.៤៧)។ នាង​បាន​ទទួល​ស្គាល់​ថា ព្រះ​ជា​ម្ចាស់​មាន​សេចក្តី​មេត្តា​ករុណា ចំពោះ​សាសន៍​អ៊ីស្រាអែល អស់​ជា​ច្រើន​ជំនាន់(ខ.៥០)។ នាង​ក៏​បាន​រំឭក អំពី​ការ​ដែល​ព្រះ​ជា​ម្ចាស់​បាន​ថែរក្សា​រាស្រ្ត​អ៊ីស្រាអែល បាន​ជា​នាង​សរសើរ​ដំកើង​ព្រះ​អង្គ…

Read article