December

You are here:
សំណួរនៅថ្ងៃបុណ្យណូអែល

មុន​ពេល​ប្រតិទិន​ឈាន​ចូល​ដល់​ខែ​ធ្នូ ការ​អប​អរ​បុណ្យ​ណូអែល​ក៏​បាន​ចាប់​ផ្តើម នៅ​ក្នុង​ក្រុង​ខាង​ជើង ដែល​ជា​ក្រុង​របស់​ខ្ញុំ។ ខ្ញុំបាន​ឃើញ​ការិយ៉ាល័យ​សុខា​ភិបាល​មួយ​កន្លែង មាន​ការ​តុប​តែង​ដើម​ណូអែល ដោយ​យក​ភ្លើង​ពណ៌​មក​ចង​លម្អ ឲ្យ​មាន​ពណ៌​ចម្រុះ សម្រាប់​បញ្ចេញ​ពន្លឺ​ដ៏​គួរ​ឲ្យ​គយ​គន់​នៅ​ពេល​យប់។ ហើយ​ខ្ញុំ​ក៏​បាន​ឃើញ​ក្រុម​ហ៊ុន​មួយ មាន​ការ​តុប​តែង​អគារ​របស់​ខ្លួន ឲ្យ​មាន​រូប​រាង​ដូច​កញ្ចប់​កាដូ​បុណ្យ​ណូអែល​ដ៏​ធំ​សម្បើម​មួយ ដែល​គេ​បាន​វេច​ខ្ចប់​យ៉ាង​ឆើត​ឆាយ។ នៅ​តំបន់​នោះ គេ​ឃើញ​ភស្តុតាង​នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល​ស្ទើរ​គ្រប់​ទី​កន្លែង ឬ​យ៉ាង​ហោច​ណាស់ ពេល​នោះ ជា​រដូវ​កាល​នៃ​ការ​ផ្សាយ​ពាណិជ្ជ​កម្ម សម្រាប់​ពិធី​បុណ្យ​ណូអែល។ អ្នក​ខ្លះ​ចូល​ចិត្ត​ការ​ដាក់​បង្ហាញ​ដ៏​ឆើត​ឆាយ​ទាំង​នោះ។ អ្នក​ខ្លះ​ទៀត​ក៏​បាន​គិត​ថា ការ​តុង​តែង​ទាំង​នោះ គឺ​ត្រូវ​បាន​ធ្វើ​ឡើង ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទេ។ ប៉ុន្តែ ដែល​សំខាន់​នោះ គឺ​យើង​មិន​ត្រូវ​ចោទ​សួរ អំពី​របៀប​នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល​នោះ​ឡើយ​។ ផ្ទុយ​ទៅ​វិញ យើង​ម្នាក់​ៗ​ចាំ​បាច់​ត្រូវ​ពិចារណា​ថា តើ​ការ​ប្រារព្ធ​បុណ្យ​ណូអែល មាន​ន័យ​យ៉ាង​ណា​ចំពោះ​យើង។ រយៈ​ពេល​ជាង​៣០​ឆ្នាំ បន្ទាប់​ពី​ព្រះ​យេស៊ូវ​បាន​ប្រសូត្រ ទ្រង់​បាន​ចោទ​សួរ​សិស្ស​ទ្រង់​ថា “តើ​មនុស្ស​ទាំង​ឡាយ គេ​ថា​កូន​មនុស្ស​ជា​អ្នក​ណា?”(ម៉ាថាយ ១៦:១៣)។ ពួក​គេ​ក៏​បាន​ឆ្លើយ​ថា អ្នក​ខ្លះ​ថា ទ្រង់​ជា​លោក​យ៉ូហាន​បាទីស្ទ​ ខ្លះ​ថា ទ្រង់​ជា​លោក​អេលីយ៉ា ឬ​ប្រហែល​ជា​ហោរា​ម្នាក់​ទៀត។ បន្ទាប់​មក ព្រះ​យេស៊ូវ​ក៏​បាន​សួរ​ពួក​គេ​ផ្ទាល់​ខ្លួន​ម្នាក់​ៗ​ថា តើ​ពួក​គេ​គិត​ថា ទ្រង់​ជានរណា?(ខ.១៥)។ លោក​ពេត្រុស ក៏​បាន​ឆ្លើយ​ថា “ទ្រង់​ជា​ព្រះ​គ្រីស្ទ ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់”(ខ.១៦)។ ​នៅ​ឆ្នាំ​នេះ មនុស្ស​ជា​ច្រើន​នឹង​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល ដោយ​មិន​បាន​គិត​ថា…

Read article
សូមអរគុណ ដែលអ្នកជាមនុស្សល្អ

កាល​ខ្ញុំ​កំពុង​ថែ​ទាំ​ម្តាយ​ខ្ញុំ នៅ​មជ្ឈ​មណ្ឌល​ព្យាបាល​ជម្ងឺ​មហារីក ខ្ញុំ​ក៏​បាន​ស្គាល់​អ្នក​ស្រី​ឡូរី(Lori) ដែល​ជា​អ្នក​មើល​ថែ​ស្វាមី​របស់​គាត់​ឈ្មោះ ហ្វ្រែង(Frank) ដែល​ជា​អ្នក​ជម្ងឺ​មហារីក​ម្នាក់​ទៀត  នៅ​បន្ទប់​ផ្សេង ក្នុង​អគារ​តែ​មួយ។ ខ្ញុំ​បាន​ជជែក​គ្នា​លេង ​សើច​សប្បាយ និង​ចែក​ចាយ​ពី​អារម្មណ៍ ហើយ​អធិស្ឋាន​ជា​មួយ​អ្នក​ស្រី​ឡូរី ក្នុង​អគារ​ដែល​យើង​ស្នាក់​នៅ​ជា​មួយ​គ្នា។ យើង​អរសប្បាយ​នៅ​ក្នុង​ការ​យក​អសារ​គ្នា ទៅ​វិញ​ទៅ​មក ក្នុង​អំឡុង​ពេល​ដែល​យើង​កំពុង​តែ​មើល​ថែ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង។ ថ្ងៃ​មួយ ខ្ញុំ​ខក​មិន​បាន​ឡើង​ជិះ​ឡាន​ក្រុង​ឲ្យ​ទាន់​ពេល​វេលា ដែល​ឡាន​ក្រុង​នោះ តែង​តែ​ដឹក​អ្នក​ដែល​រស់​នៅ​ក្នុង​កន្លែង​នោះ ដោយ​ឥត​គិត​ថ្លៃ ទៅ​កន្លែង​លក់​គ្រឿង​ទេស។ អ្នក​ស្រី​ឡូរី​ក៏​ហៅ​ខ្ញុំ ឲ្យ​ឡើង​ជិះ​ឡាន​គាត់ ទៅ​ហាង​ទំនិញ នៅ​ពេល​ល្ងាច​ថ្ងៃ​នោះ។ ខ្ញុំ​ក៏​បាន​ឡើង​ជិះ​ឡាន​គាត់ ទាំង​ស្រក់​ទឹក​ភ្នែក ដោយ​ការ​ដឹង​គុណ។ ខ្ញុំ​ក៏​បាន​ប្រាប់​គាត់​ថា “ខ្ញុំ​អរ​គុណ ដែល​អ្នក​គឺ​ជា​មនុស្ស​ល្អ”។ ខ្ញុំ​ពិត​ជា​អរគុណ​គាត់ ដោយ​សារ​គាត់​ជា​មនុស្ស​ល្អ គឺ​មិន​គ្រាន់​តែ​ដោយ​សារ​ការ​អ្វី​ដែល​គាត់​បាន​ធ្វើ​សម្រាប់​ខ្ញុំ ក្នុង​នាម​ជា​មិត្ត​ភក្តិ​នោះ​ឡើយ។ បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​១០០ បាន​បង្ហាញ​ចេញ​នូវ​ការ​អរ​ព្រះ​គុណ​ព្រះ​ជា​ម្ចាស់ ដោយសារ​ទ្រង់​គឺ​ជា​ព្រះ គឺ​មិន​គ្រាន់​តែដោយ​សារ​ការ​អ្វី ដែល​ទ្រង់​បាន​ធ្វើ​ប៉ុណ្ណោះ​ឡើយ។ ក្នុង​បទ​គម្ពីរ​នេះ អ្នក​និពន្ធ​បាន​អញ្ជើញ “មនុស្ស​ទាំង​អស់​នៅ​លើ​ផែន​ដី”(ខ.១) ឲ្យ “ថ្វាយ​បង្គំ​ព្រះ​អម្ចាស់ ដោយ​អរ​សប្បាយ”(ខ.២) ហើយ​ដឹង​ច្បាស់​ថា “ព្រះ​អម្ចាស់ គឺ​ជា​ព្រះ”(ខ.៣)។ ព្រះ​អាទិករ​នៃ​យើង បាន​អញ្ជើញ​យើង ឲ្យ​ចូល​ទៅ​ក្នុង​ព្រះ​វត្ត​មាន​ទ្រង់ ឲ្យ…

Read article
កន្លែងដែលមានសុវត្ថិភាព

ខ្ញុំ និង​បង​ប្រុស​របស់​ខ្ញុំ បាន​ចម្រើន​វ័យ​ធំ​ឡើង នៅ​ក្នុង​តំបន់​ជើង​ភ្នំ ដែល​មាន​មាន​ព្រៃ​ដុះ​ច្រើន ក្នុង​រដ្ឋ​វើជីនា​ខាង​លិច ដែល​បាន​ផ្តល់​ឲ្យ​នូវ​ទេសភាព​ដ៏​សម្បូរ​បែប សម្រាប់​ឲ្យ​យើង​ធ្វើ​អ្វី តាម​ការ​ស្រមើ​ស្រមៃ​របស់​យើង។ កាល​នៅ​ក្មេង យើង​បាន​ធ្វើ​តាម​សាច់​រឿង ដែល​យើង​ឃើញ​មាន​ក្នុង​រឿង​ដែល​យើង​បាន​អាន និង​ក្នុង​ខ្សែ​ភាព​យន្ត​ដែល​យើង​បាន​ទស្សនា ដោយ​តោង​វល្លិ​ធំ​ៗ យោល​ខ្លួន​ចុះ​ឡើង ដូច​តួ​អង្គ​តាហ្សង់ ឬ​សង់​ផ្ទះ​នៅ​លើ​ដើម​ឈើ ដូច​ក្រុម​គ្រួសារ​រ៉ូប៊ីនសិន ដែល​ជា​ជន​ជាតិ​ស្វីស​ជា​ដើម។ ការ​សាង​សង់​បន្ទាយ​ទ័ព ក៏​ជា​អ្វី​ដែល​យើង​ចូល​ចិត្ត​លេង​ជាង​គេ​ផង​ដែរ ដោយ​យើង​បាន​កុហក់​ខ្លួន​ឯង​ថា យើង​មាន​សុវត្ថិ​ភាព រួច​ពីការ​វាយ​ប្រហារ​ផ្សេង​ៗ។ ជា​ច្រើន​ឆ្នាំ​ក្រោយ​មក កូន​ៗ​របស់​ខ្ញុំ​ក៏​បាន​នាំ​គ្នា​លេង​សង់​បន្ទាយ​ទ័ព ដោយ​ប្រើ​ភួយ កម្រាល​ពួក និងខ្នើយ​កើយ ដើម្បី​សាង​សង់ “កន្លែង​ដ៏​មាន​សុវត្ថិ​ភាព” ផ្ទាល់​ខ្លួន ប្រឆាំង​នឹង​សត្រូវ​ក្នុង​ការ​ស្រមៃ​របស់​ពួក​គេ។ យើង​ហាក់​ដូច​ជាមាន​សុភាវ​គិត ដែល​ចង់​បាន​កន្លែង​លាក់​ខ្លួន ដែល​យើង​អាច​មាន​អារម្មណ៍​ថា មាន​សុវត្ថិ​ភាព និង​សុខ​សាន្ត។ ពេល​ដែល​ស្តេច​ដាវីឌ ដែល​ជា​អ្នក​ចម្រៀង និង​កវី​កំណាព្យ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ស្វែង​រក​កន្លែង​ដែល​មាន​សុវត្ថិ​ភាព ទ្រង់​បាន​ស្វែង​រក​កន្លែង​ជ្រក​កោន​នោះ នៅ​ក្នុង​ព្រះ​ជា​ម្ចាស់ គឺ​មិន​បាន​ទៅ​រក​នៅ​កន្លែង​ផ្សេង​ឡើយ។ គឺ​ដូច​ដែល​មាន​ចែង​នៅ​ក្នុង​បទ​គម្ពីរ ​ទំនុក​ដំកើង ៤៦:១-២ ថា “ព្រះ​ទ្រង់​ជា​ទីពឹង​ជ្រក ក៏​ជា​កំឡាំង​នៃ​យើង​ខ្ញុំ ជា​ជំនួយ​ដែល​នៅ​ជាប់​ជា​មួយ​ក្នុង​គ្រា​អាសន្ន ហេតុ​នោះ យើង​ខ្ញុំ​នឹង​មិន​ខ្លាច​ឡើយ”។ ពេល​ដែល​អ្នក​ពិចារណា…

Read article
ព្រះទ្រង់ស្តាប់ឮ

​នៅ​ក្នុង​ក្រុម​ដែល​អ្នក​ស្រី​ដាយអ៊ែន(Diane) បាន​ចូល​រួម នាង​បាន​ស្តាប់​អ្នក​ដទៃ​សំណូម​ពរ​អធិស្ឋាន ឲ្យ​សមាជិក​គ្រួសារ និង​មិត្ត​ភក្តិ​របស់​ពួក​គេ ដែល​កំពុង​តែប្រឈម​មុខ នឹង​ការ​ពិបាក ឬ​ជម្ងឺ​។ នាង​មាន​សមាជិក​គ្រួសារ​ម្នាក់ ដែល​បាន​តយុទ្ធ​នឹង​ការ​ញៀន​ថ្នាំ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ប៉ុន្តែ នាង​មិន​បាន​សុំ​ឲ្យ​គេ​ជួយ​អធិស្ឋាន​ឲ្យ​ឡើយ។ នាង​ដឹង​ថា​ពេល​នាង​សំណួម​ពរ​អធិស្ឋាន​អំពី​រឿង​នោះ នាង​នឹង​ឃើញ​អ្នក​ដទៃ​ផ្លាស់​ប្តូរ​ទឹក​មុខ ឬ​ឮ​សំណួរ ឬ​ក៏​ការ​ផ្តល់​ការ​ប្រឹក្សា​យោបល​ពី​ពួក​គេ ដែល​ធ្វើឲ្យ​នាង​ពិបាក​ចិត្ត មិន​អាច​ទ្រាំ​បាន។ នាង​មាន​អារម្មណ៍​ថា យក​ល្អ នាង​មិន​គួរ​សំណូម​ពរ​ឲ្យ​គេ​អធិស្ឋាន​ឲ្យ​នាង អំពី​រឿង​នេះឡើយ។ អ្នក​ដទៃ​ទៀត​មិន​យល់ ពី​មូល​ហេតុ​ដែល​មនុស្ស​ជា​ទីស្រឡញ់​របស់​នាង នៅ​តែ​អាច​ជឿ​ព្រះ​យេស៊ូវ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​ជួប​ការ​លំបាក​ជា​រៀង​រាល់​ថ្ងៃ។ ទោះ​បី​ជា​អ្នក​ស្រី​ដាយអាន មិន​បាន​សុំ​ឲ្យ​ក្រុម​របស់​នាង​ជួយ​អធិស្ឋាន​ឲ្យ​ក៏​ដោយ ក៏​នាង​នៅ​តែ​មាន​មិត្ត​ភក្តិ​ពីរ​បី​នាក់ ដែល​នាង​ទុក​ចិត្ត ហើយ​បាន​សុំ​ឲ្យ​អធិស្ឋាន​ជា​មួយ​នាង​។ ពួក​គេ​បាន​អធិស្ឋាន​ជា​មួយ​គ្នា សូម​ឲ្យ​ព្រះ​ទ្រង់​រំដោះ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​នាង ឲ្យ​រួច​ពី​ចំណង​នៃ​ការ​ញៀន​ថ្នាំ ហើយ​បាន​ពិសោធន៍​នឹង​សេរីភាព ក្នុង​ព្រះ​គ្រីស្ទ ហើយ​សូម​ឲ្យ​ព្រះ​ទ្រង់​ប្រទាន​អ្នក​ស្រីដាយអាន នូវ​សន្តិ​ភាព និង​ការ​អត់​ធ្មត់ ដែល​នាង​ត្រូវ​ការ។ ពេល​ដែល​នាង​អធិស្ឋាន នាង​ក៏​ទទួល​បាន​ការ​កម្សាន្ត​ចិត្ត និង​កម្លាំង ពី​ទំនាក់​ទំនង​ដែល​នាង​មាន​ជា​មួយ​ទ្រង់។ មនុស្ស​ជា​ច្រើន​មាន​ការ​តស៊ូ នៅ​ក្នុង​ការ​អធិស្ឋាន​អស់​ពី​ចិត្ត តែ​ពួក​គេ​ហាក់​ដូច​ជា​មិន​បាន​ទទួល​ការ​ឆ្លើយ​តប។ ប៉ុន្តែ យើង​អាចដឹង​ច្បាស់​ថា ព្រះ​ទ្រង់​ពិត​ជា​យក​ព្រះ​ទ័យ​ទុក​ដាក់ ហើយ​ស្តាប់​ឮ​ពាក្យ​ដែល​យើង​គ្រប់​គ្នា​ទូល​សូម។ ទ្រង់​បាន​ជំរុញ​យើង​ ឲ្យ​បន្តដើរ​ជា​មួយ​ទ្រង់ ដោយ​ភាព​ស្និទ្ធ​ស្នាល …

Read article
ព្រះទ្រង់តាមដានយើងជានិច្ច

សៀវ​ភៅ​មាន​ចំណង​ជើង​ថា “នៅ​លើ​ស្លាប”  ជា​ស្នា​ដៃ​និពន្ធ​របស់​លោក​លោកអាឡាន ធេននិន(Alan Tennant) ដែល​ពិពណ៌នា​អំពី​កិច្ច​ប្រឹង​ប្រែង​របស់​គាត់ នៅ​ក្នុង​ការ​តាម​ដាន​ការ​បន្លាស់​ទី របស់​សត្វ​ស្ទាំង​ពេរេគ្រីន។ ដោយ​សារ​ពួក​វា​ជា​ពូជ​សត្វ​ស្ទាំង​ដ៏​មាន​តម្លៃ ដែល​មាន​រូប​រាង្គ​ស្អាត​ល្អ មាន​ភាព​រហ័ស​រហួន និង​កម្លាំង នោះ​សត្វ​បក្សី​ប្រម៉ាញ់​ដ៏​អស្ចារ្យ​នេះ​បាន​ក្លាយ​ជា ដៃ​គូរ​ប្រម៉ាញ់​ដែល​ពួក​អធិរាជ្យ និង​ពួក​អភិជន​ចូល​ចិត្ត​យក​ទៅ​ជា​មួយ ពេល​ចេញ​ទៅ​បរ​បាញ់​សត្វ។ តែ​គួរ​ឲ្យ​ស្តាយ​ណាស់ ការ​ប្រើ​ថ្នាំ​សម្លាប់​សត្វ​ល្អិត DDT យ៉ាង​ទូលំ​ទូលាយ ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៥០ បាន​រំខាន​ដល់​វដ្ត​នៃ​ការ​បង្ករ​កំណើត​របស់​ពួក​វា ហើយ​គេ​ក៏​បាន​ដាក់​ពួក​វា​ក្នុង​ចំណោម​សត្វ​ដែល​ជិត​ផុត​ពូជ។ ដោយ​សារ​លោក​ធេននិន​មាន​ការ​ចាប់​អារម្មណ៍ នៅ​ក្នុង​ការ​ជួយ​ស្រោច​ស្រង់​ពូជ​សត្វ​ស្ទាំង​មួយ​ប្រភេទ​នេះ គាត់​ក៏​បាន​ដាក់​ឧបករណ៍​តាម​ដាន​ជាប់​នឹង​ជើង​សត្វ​ស្ទាំង​មួយ​ចំនួន ដែល​គាត់​បាន​ជ្រើស​រើស ដើម្បី​តាម​ដាន​របៀប​នៃ​ការ​បន្លាស់​ទី​របស់​ពួក​វា។ ប៉ុន្តែ ពេល​គាត់ និង​អ្នក​បើក​បរ​យន្ត​ហោះ​របស់​គាត់ កំពុង​បើក​បរយន្ត​ហោះ​តាម​ពីក្រោយ​សត្វ​បក្សី​ទាំង​នោះ ពួក​គេ​ក៏​ស្រាប់​តែ​បាត់សញ្ញា​ទាក់​ទង​ម្តង​ហើយ​ម្តង​ទៀត ពី​ឧបករណ៍​តាម​ដាន​ដែល​បាន​ភ្ជាប់​នឹង​ជើង​សត្វ​ស្ទាំង​ទាំង​នោះ។ ទោះ​ពួក​គេ​មាន​បច្ចេក​វិទ្យា​ទំនើបក៏​ដោយ ក៏​ពួក​គេ​នៅ​តែ​មិន​អាច​តាម​ដាន​សត្វ​បក្សី​ដែល​ពួក​គេ​ចង់​ជួយ​ស្រោច​ស្រង់​នោះឡើយ។ ការ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ថា ព្រះ​ដែល​ថែរក្សា​យើង​រាល់​គ្នា ទ្រង់​យាង​ទៅ​ជាមួយ​យើង​ជា​និច្ច ហើយ​ទោះ​យើង​ទៅ​ទី​ណា ក៏​មិន​ដែល​បាត់​ពី​ព្រះ​ភក្រ្ត​ទ្រង់​ឡើយ។ តាម​ពិត ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា “គ្មាន​ចាប​ណា​មួយ​ធ្លាក់​ទៅ​ដី ឥត​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា​ជ្រាប​ឡើយ … យ៉ាង​នោះ​មិន​ត្រូវ​ឲ្យ​ខ្លាច​ឡើយ អ្នក​រាល់​គ្នា​មាន​ដំឡៃ លើស​ជាង​ចាប​ជា​ច្រើន”(ម៉ាថាយ ១០:២៩-៣១)។ ពេល​យើង​ជួប​ស្ថាន​ភាព​ដែល​ពិបាក ការ​ភ័យ​ខ្លាច​អាច​ធ្វើ​ឲ្យ​យើង​សង្ស័យ​ថា តើ​ព្រះ​ទ្រង់​ជ្រាប​អំពី​ស្ថាន​ភាព​របស់​យើង​ឬ​ទេ។ តែ​ការ​បង្រៀន​របស់​ព្រះ​យេស៊ូវ​បាន​ធានា​ដល់​យើង​ថា ព្រះ​ទ្រង់​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​យើង​យ៉ាង​ខ្លាំង…

Read article
ការអញ្ជើញឲ្យមកសម្រាក

ពេល​ខ្ញុំ​កំពុង​អង្គុយ​នៅ​ក្បែរ​គ្រែ​របស់​មិត្ត​ភក្តិ​ម្នាក់ នៅ​បន្ទប់​សង្រ្គោះ​បន្ទាន់​ក្នុង​មន្ទីរ​ពេទ្យ ខ្ញុំ​មាន​ការ​ប៉ះ​ពាល​ចិត្ត​យ៉ាង​ខ្លាំង ពេល​បាន​ឮ​សម្លេង​នៃ​ការ​ឈឺ​ចាប់​របស់​អ្នក​ជម្ងឺ​ដទៃ​ទៀត ​នៅ​ក្បែរ​នោះ។ ខ្ញុំ​ក៏​បាន​អធិស្ឋាន​ឲ្យ​មិត្ត​ភក្តិ​ខ្ញុំ និង​អ្នក​ជម្ងឺ​ទាំង​នោះ ហើយ​ពេល​នោះ ខ្ញុំ​ក៏​បាន​ដឹង​ជា​ថ្មី​ម្តង​ទៀត​ថា ជីវិត​របស់​មនុស្ស​នៅ​លើ​ផែន​ដី​នេះ ពិត​ជា​ខ្លី​យ៉ាង​ណា។ បន្ទាប់​មក ខ្ញុំ​ក៏​បាន​នឹកចាំ អំពី​បទ​ចម្រៀង​ជន​បទ​ដែល​ខ្ញុំ​ចូល​ចិត្ត​ស្តាប់​ តាំង​ពី​យូរ​មក​ហើយ ដែល​ច្រៀង​ដោយ​លោក​ជីម រីវ(Jim Reeves) ដែល​និយាយ​អំពី លោកិយ​នេះ​ដែល​មិន​មែន​ជា​ផ្ទះរ​បស់​យើង​ទេ ព្រោះ “យើងគ្រាន់​តែ​ជា​អ្នក​ដំណើរ”។ លោកិយ​នេះ​មាន​ពេញ​ដោយ​ភាព​នឿយ​ហត់ ការ​ឈឺ​ចាប់ ការ​ស្រេក​ឃ្លាន បំណុល ភាព​ក្រីក្រ ជម្ងឺ និង​សេចក្តី​ស្លាប់។ ដោយ​សារ​យើង​ត្រូវ​ធ្វើ​ដំណើរ​ឆ្លង​កាត់​តាម​លោកិយ​នេះ ព្រះ​យេស៊ូវ​ទ្រង់​ក៏​បាន​មាន​បន្ទូល​អញ្ជើញ​សម្រាប់​មនុស្ស​គ្រប់​សម័យ​កាល​ថា “អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំរាក”(ម៉ាថាយ ១១:២៨)។ យើង​ត្រូវ​ការ​ការ​សម្រាក​នេះ។ ក្នុង​ចំណោម​ពិធី​បុណ្យ​សព​ដែល​ខ្ញុំ​បាន​ចូល​រួម ខ្ញុំ​ច្រើន​តែ​ឃើញ​គេ​ដក​ស្រង់​បទ​គម្ពីរ ដែល​និយាយ​អំពី​ការ​ថ្លែង​ទំនាយ​របស់​សាវ័ក​យ៉ូហាន អំពី “ផ្ទៃ​មេឃ និង​ផែន​ដី​ថ្មី”(វិវរណៈ ២១:១-៥) ព្រោះ​បទ​គម្ពីរ​នេះ សក្តិ​សម​សម្រាប់​ពីធី​បុណ្យ​សព​ណាស់។ ប៉ុន្តែ ខ្ញុំ​ជឿ​ថា បទ​គម្ពីរ​នេះ​បាន​ចែង​សម្រាប់​អ្នក​នៅ​រស់ ច្រើន​ជាង​សម្រាប់​មនុស្ស​ស្លាប់។ យើង​ត្រូវ​ស្តាប់​តាម​ការ​អញ្ជើញរបស់​ព្រះ​យេស៊ូវ ឲ្យ​ចូល​មក​សម្រាក​ក្នុង​ទ្រង់ នៅ​ពេល​ដែល​យើង​នៅ​មាន​ជីវិត​នៅ​ឡើយ។ ទាល់​តែ​យើង​បាន​ស្តាប់​បង្គាប់​តាម​ទ្រង់ ទើប​យើង​មាន​សិទ្ធិ​ទទួល​ព្រះ​ពរ​តាម​ព្រះ​បន្ទូល​សន្យា…

Read article
មិនព្រងើយកន្តើយ

បន្ទប់​ទំាង​មូល​បាន​រំលេច​ទៅ​ដោយ​ពណ៌​ចម្រុះ​ដ៏​ស្រស់​ស្អាត​ជា​ច្រើន ខណៈ​ពេល​ដែល​ស្រ្តី​ស្លៀក​សំពត់​សារី​កំពុង​ញាប់​ដៃ​ញាប់​ជើង នៅ​ក្នុង​សកម្ម​ភាព​ចុង​ក្រោយ​នៃ​កម្ម​វិធី​រ៉ៃអង្គាស​ប្រាក់។ ពី​ដើម ស្រ្តី​មួយ​ក្រុម​នេះ​មាន​ដើម​កំណើត​នៅ​ប្រទេស​ឥណ្ឌា ហើយ​ក៏​បាន​មក​រស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ ប៉ុន្តែ ពួក​គេ​នៅ​តែ​មាន​ការ​ខ្វល់​ខ្វាយ​ពី​ប្រទេស​កំណើត​របស់​ខ្លួន។ ពេល​ពួក​គេ​ដឹង​អំពី​ស្ថានភាព​របស់​សាលា​រៀន​មួយ​កន្លែង ដែល​គេ​បើក​សម្រាប់​ក្មេង​កើត​ជម្ងឺ​ខ្សោយ​បញ្ញា នៅ​ប្រទេស​ឥណ្ឌា ពួក​គេ​មិន​គ្រាន់​តែ​បាន​ដឹង​អំពី​តម្រូវ​ការ​របស់​សាលា​រៀន​នោះ​ប៉ុណ្ណោះ​ទេ តែ​ពួក​គេ​ថែម​ទាំង​បាន​ទុក​ដាក់​ដំណឹង​នេះ​នៅ​ក្នុង​ចិត្ត ហើយ​ក៏​បាន​ធ្វើ​ការ​ឆ្លើយ​តប។​ លោក​នេហេមា​មាន​មុខ​នាទី​ដ៏​ស្រណុក​ស្រួល​ជា​អ្នក​ថ្វាយ​ពែង​ដល់​ស្តេច និង​បាន​ទទួល​ការ​ទុក​ចិត្ត​ពី​បុរស​ដែល​មាន​អំណាច​បំផុត​នៅ​សម័យ​នោះ តែ​ការ​ទាំង​អស់​នេះ​មិន​បាន​ធ្វើ​ឲ្យ​គាត់​ភ្លេច​ខ្វល់​ពី​ជន​រួម​ជាតិ​របស់​គាត់​ឡើយ។ គាត់​បាន​ទៅ​ជួប​អ្នក​ដែល​មក​ពី​ទីក្រុង​យេរូសាឡិម ដើម្បី​សាក​សួរ​អំពី​ស្ថាន​ភាព​នៃប្រជា​ជន​ដែល​កំពុង​រស់​នៅ​ទីនោះ(នេហេមា ១:២)។ គាត់​ក៏​បាន​ដឹង​ថា “ពួក​អ្នក​ដែល​ត្រូវ​ដឹកនាំ​ទៅ​ជា​ឈ្លើយ ដែល​សល់​នៅ​ក្នុង​ខេត្ត​នោះ គេ​មាន​សេចក្តី​វេទនា ហើយ​ត្រូវ​សេចក្តី​ត្មះតិះដៀល​ជា​ខ្លាំង ចំណែក​កំផែង​នៃ​ក្រុង​យេរូសាឡិម ក៏​បាក់​បែក ហើយ​ទ្វារ​បាន​ឆេះ​អស់​ផង”(ខ.៣)។ លោក​នេហេមា​មាន​ការ​ឈឺ​ចាប់​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង។ គាត់​ក៏​បាន​ទួញ​សោក អធិស្ឋាន​តម ទូល​សូម​ឲ្យ​ព្រះ​ទ្រង់​ជួយ​ដល់​ប្រជា​ជន​គាត់ ដែល​កំពុង​រស់​នៅ​ក្នុង​ស្ថាន​ភាព​ដ៏​អាក្រក់​នេះ(ខ.៤)។ ព្រះ​ទ្រង់​ក៏បាន​អនុញ្ញាត​ឲ្យ​លោក​នេហេមា​វិល​ត្រឡប់ ទៅ​ក្រុង​យេរូសាឡិម​វិញ ដើម្បី​ដឹក​នាំ​ការ​សាង​សង់​កំផែង​ក្រុង​ឡើង​វិញ​(២:១-៨)។ លោក​នេហេមា​ក៏​បាន​សម្រេច​នូវ​កិច្ចការ​ដ៏​ធំ​នេះ ​សម្រាប់​ប្រជា​ជន​គាត់ ព្រោះ​គាត់​បាន​ទូល​សូម​ដល់​ព្រះ​ដ៏​ធំ​ប្រសើរ ឲ្យ​ធ្វើ​ការ​ដ៏​ធំ ហើយ​ក៏​បាន​ពឹង​ផ្អែក​លើ​ទ្រង់​ផង។ សូម​ព្រះ​ទ្រង់​បើក​ភ្នែក​យើង ឲ្យ​មើល​ឃើញ​សេចក្តី​ត្រូវ​ការ​របស់​អ្នក​ដែល​នៅ​ជុំ​វិញ​យើង ហើយ​សូម​ទ្រង់​ជួយ​យើង ឲ្យ​ក្លាយ​ជា​អ្នក​ដោះ​ស្រាយ​បញ្ហា​ដោយ​ចិត្ត​អាណិត និង​មាន​ភាព​ប៉ិន​ប្រសប់ ដើម្បី​ធ្វើ​ជា​ព្រះ​ពរ​ដល់​អ្នក​ដទៃ។-Poh Fang Chia

Read article
កន្លែងសម្រាប់ស្នាក់អាស្រ័យ

ជន​អនា​ថា នៅ​ទីក្រុង​វែន​គូវើ រដ្ឋ​ព្រីត​ធីស ខូឡំប៊ី ប្រទេស​កាណាដា​ មាន​វិធី​សាស្រ្ត​ថ្មី​មួយ ដើម្បី​ស្វែង​រក​កន្លែង​ស្នាក់​នៅ​ពេល​យប់។ មាន​អង្គការ​ប្រចាំ​តំបន់​មួយ ឈ្មោះ រេនស៊ីធី ហោសស៊ីង បាន​បង្កើត​កៅ​អីវែង​ពិសេស​ជា​ច្រើន ដែល​គេ​អាច​ត្រឡប់​វា បង្កើត​ជា​ជំរក​ស្នាក់​នៅ​បណ្តោះ​អាសន្ន។ គេ​អាច​ទាញ​បង្អែក​របស់​កៅ​អីវែង​នោះ​ឡើង​ទៅ​លើ ហើយ​បត់​ធ្វើ​ជា​ដំបូល ដែល​អាច​ការពារ​ខ្យល់ និង​ទឹក​ភ្លៀង​បាន។ នៅ​ពេល​យប់ គេ​ងាយ​នឹង​ស្វែង​រក​កន្លែង​សម្រាក​បែប​នោះ នៅ​ទីក្រុង​វែនគូវើ ព្រោះ​នៅ​លើ​កៅ​អីវែង​នោះ មាន​ដាក់​អក្សរ​ដែល​បញ្ចេញ​ពន្លឺ​ពេល​យប់​ថា “នេះ​ជា​កន្លែង​គេង”។ យើង​ត្រូវ​ការ​ជម្រក​ខាង​សាច់​ឈាម តែ​ទន្ទឹម​នឹង​នោះ យើង​ក៏​ត្រូវ​ការ​ជម្រក​ខាង​វិញ្ញាណ​ផង​ដែរ។ ព្រះ​ទ្រង់​ជា​ទីជ្រ​កកោន​សម្រាប់​វិញ្ញាណ​យើង ពេល​មាន​បញ្ហា។ គឺ​ដូច​ដែល​ស្តេច​ដាវីឌ​បានសរសេរ​ក្នុង​ទំនុក​ដំកើង​ថា “កាល​ណា​ចិត្ត​ទូលបង្គំ​ត្រូវ​បង្គ្រប នោះ​ទូលបង្គំ​នឹង​អំពាវនាវ​ដល់​ទ្រង់​ពី​ចុង​ផែនដី​ផង សូម​នាំ​ទូលបង្គំ​ទៅ​ឯ​ថ្មដា​ដែល​ខ្ពស់​ជាង​ទូលបង្គំ”(ទំនុកដំកើង ៦១:២)។ ពេល​ដែល​អារម្មណ៍​យើង​មាន​ការ​ពិបាក​ហួស​បន្ទុក យើង​ងាយ​នឹង​រង​គ្រោះ ដោយ​សារ​ល្បិច​របស់​ខ្មាំង​សត្រូវ​យើង ដោយ​វា​ប្រើ​ការ​ភ័យ​ខ្លាច ការ​ប្រកាន់​ទោស​ខ្លួន​ឯង និង​ការ​ត្រេក​ត្រអាល​ជា​ដើម។​ បាន​ជា​យើង​ត្រូវការ​ប្រភព​នៃ​ស្ថេរ​ភាព និង​សុវត្ថិ​ភាព​ដ៏​ពិត។ បើ​យើង​ជ្រក​កោន​នៅ​ក្នុង​ព្រះ យើង​អាច​មាន​ជ័យ​ជម្នះ​មក​លើ​ខ្មាំង​សត្រូវ ពេល​ដែល​វាព្យា​យាម​ល្បួង​នាំ​ចិត្ត និង​គំនិត​របស់​យើង។​ គឺ​ដូច​ដែល​ស្តេច​ដាវីឌ​បាន​ទូល​ព្រះ​អម្ចាស់​ថា “​ទ្រង់​បាន​ធ្វើ​ជា​ទី​ជ្រក​ឲ្យ​ទូលបង្គំ គឺ​ជា​ប៉ម​យ៉ាង​មាំ ឲ្យ​រួច​ពី​ខ្មាំងសត្រូវ ទូលបង្គំ​នឹង​អាស្រ័យ​នៅ​ក្នុង… ​ទី​កំបាំង ក្រោម​ស្លាប​ទ្រង់”(ខ.៣-៤)។ ពេល​យើង​មាន​ទុក្ខ​ព្រួយ យើង​អាច​រក​សន្តិ​ភាព…

Read article
និមិត្តរូបនៃព្រឹលទឹកកក

ក្នុង​អំឡុង​ពេល​រដូវ​រងា ដែល​មាន​ភាព​ត្រជាក់​មុត​សាច់ ក្នុង​តំបន់​ដែល​យើង​រស់​នៅ ក្នុង​រដ្ឋ​មីឈីហ្គិន យើង​មាន​អារម្មណ៍​លាយ​ឡំ​គ្នា​ជា​ច្រើន ចំពោះ​អាកាស​ធាតុ។ ពេល​ដែល​ព្រឹល​បាន​បន្ត​ធ្លាក់​ក្នុង​រដូវ​រងា រហូត​ដល់​ខែ​មិនា មនុស្ស​ភាគ​ច្រើន​នៅ​តំបន់​នោះ​មាន​ការ​ណាយ​ចិត្ត​នឹង​ព្រឹល​ដែល​ចេះ​តែ​ធ្លាក់​មិន​ព្រម​ឈប់ ហើយ​ក៏​មាន​ការ​រអ៊ូរទាំ​ ពេល​គេ​ព្យាករណ៍​ឧតុ​និយម​ថា អាកាស​ធាតុ​ត្រជាក់​នៅ​មាន​រយៈ​ពេល​យូរ​ទៀត។ ប៉ុន្តែ សម្រស់​ដ៏​អស្ចារ្យ​នៃ​ព្រឹល នៅ​តែ​បន្ត​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​រីក​រាយ។ ទោះ​ខ្ញុំ​ត្រូវ​លំបាក​យកប៉ែល​ចូក​ព្រឹល​ចេញ​ពី​ផ្លូវ នៅ​មុខ​ផ្ទះ​ខ្ញុំ ដាក់​នៅ​លើ​គំនរ​ព្រឹល​អម​សង្ខាង​ផ្លូវ​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​មាន​ចិត្ត​ស្ងើច​ចំពោះ​វត្ថុ​ពណ៌​ស​ក្បុស​នេះ។ នៅ​ថ្ងៃ​មួយ មាន​ដុំ​ទឹក​កក​តូច​ៗ ថ្លា​ដូច​គ្រីស្ទាល់​បាន​ធ្លាក់​ពី​លើ​មេឃ ចុះ​មក​ទើ​នៅ​លើ​គំនរ​ព្រឹល​ចាស់​ៗ។ ពេល​ខ្ញុំ និង​ភរិយា​របស់​ខ្ញុំ​បាន​ដើរ​កាត់​តាម​ទេស​ភាព​ព្រឹល​ទឹកកក​ដែល​ចាំង​ពន្លឺ​ផ្លេក​ៗ មើល​ទៅ​ហាក់​ដូច​ជា​មាន​កំទេច​គ្រាប់​ពេជ្យ​ចាំង​ពន្លឺ​ផ្លេក​ៗ ពាស​ពេញ​ទី​វាល។ ​ព្រះ​គម្ពីរ ហាក់​ដូច​ជា​បាន​និយាយ​អំពី​ព្រឹល​ក្នុង​ន័យ​ខុស​ៗ​គ្នា។ ព្រះ​ទ្រង់​បាន​បង្គាប់​ឲ្យ​ព្រឹល​ធ្លាក់​ចុះ​មក ជា​សញ្ញា​បង្ហាញ​អំពីភាព​ធំ​ប្រសើរ​របស់​ទ្រង់​(យ៉ូប ៣៧:៦ ៣៨:២២-២៣)។ កំពូល​ភ្នំ​ខ្ពស់​ៗ​ដែល​គ្រប​ដណ្តប់​ទៅ​ដោយ​ព្រឹល បាន​ធ្វើ​ជា​ប្រភព​ទឹក​ដែល​ហូរ​ចុះ​មក ស្រោច​ស្រព​តាម​ជ្រលង​ដង​អូរ ដែល​នៅ​តំបន់​វាល​ទំនាប។ តែ​ដែល​កាន់​តែ​អស្ចារ្យ​ជាង​នេះ​ទៀត​នោះ គឺ​ព្រះ​បាន​ប្រទាន​ព្រឹល​មក ជា​និមិត្ត​រូប​ដំណាង​អំពី​ការ​អត់​ទោស​បាប​ឲ្យ​យើង​រាល់​គ្នា។ ដំណឹង​ល្អ​នៃ​ព្រះ​យេស៊ូវ​បាន​បើក​ផ្លូវ​ ឲ្យ​យើង​បាន​ទទួល​ការ​សម្អាត​អំពើ​បាប​យើង និង​ដើម្បី​ឲ្យ​ចិត្ត​យើង​បាន​ប្រែ​ជា “ស​ជាង​ព្រឹល”ផង​(ទំនុកដំកើង ៥១:៧ អេសាយ ១:១៨)។ លើក​ក្រោយ ពេល​អ្នក​បាន​ឃើញ​ព្រឹល​ដោយ​ផ្ទាល់​ភ្នែក ឬ​នៅ​ក្នុង​រូប​ថត សូម​អរ​ព្រះ​គុណ​ព្រះ សម្រាប់​ការ​អត់​ទោស​បាប និង​ប្រទាន​សេរី​ភាព ឲ្យ​យើង​រួច​ពី​ទោស​នៃ​អំពើ​បាប ដែល​ជា​អំណោយ​សម្រាប់​អស់​អ្នក​ដែល​ទុក​ចិត្ត​លើ​ព្រះ​សង្រ្គោះ​នៃ​យើង។-Dave…

Read article
ការលះបង់ក្នុងថ្ងៃណូអែល

រឿង​និទាន​របស់​លោក​អូ ហេនរី(O Henry) ដែល​មាន​ចំណង​ជើង​ថា “អំណោយ​របស់​អ្នកប្រាជ្ញ” និយាយ​អំពី​លោក​ជីម(Jim) និង​អ្នក​ស្រីដេឡា(Della) ដែល​ជា​ប្តី​ប្រពន្ធ​វ័យ​ក្មេងមួយ​គូរ ដែល​កំពុង​ជួប​បញ្ហា​ហិរញ្ញ​វត្ថុ។ នៅ​ពេល​បុណ្យ​ណូអែល​ជិត​មក​ដល់ ពួក​គេ​ចង់​ទិញ​អំណោយ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ប៉ុន្តែ ដោយ​សារ​ការ​ខ្វះ​ខាត ពួក​គេ​ក៏​បាន​សម្រេច​ចិត្ត​ប្រើ​មធ្យោ​បាយ​ដ៏​ពិបាក​មួយ។ លោក​ជីម​មាន​នាឡិការ​ដៃ​ពណ៌​មាស ដ៏​មាន​តម្លៃ​មួយ​គ្រឿង ចំណែក​ឯ​អ្នក​ស្រី​ដេឡា​វិញ មាន​សក់​វែង​អន្លាយ​ដ៏​ស្រស់​ស្អាត។​ ដូច​នេះ លោក​ជីម​ក៏​បាន​លក់​នា​ឡិកា​គាត់ ដើម្បី​ទិញ​ក្រាស់​សិត​សក់​ឲ្យ​អ្នក​ស្រី​ដេឡា ខណៈ​ពេល​ដែល​អ្នក​ស្រីដេឡា​បាន​ទៅ​កាត់​សក់​លក់​ឲ្យ​គេ ដើម្បី​ទិញ​ខ្សែ​នាឡិការ​ឲ្យ​លោកជីម។ រឿង​នៃ​ក្តី​ស្រឡាញ់​នេះ បាន​រំឭក​យើង​ថា ការ​លះ​បង់​គឺ​ជាចំណុច​ស្នូល នៃ​សេចក្តី​ស្រឡាញ់​ដ៏​ពិត ហើយ​ការ​លះ​បង់​ជា​ខ្នាត​រង្វាស់​ដ៏​ពិត នៃ​សេចក្តី​ស្រឡាញ់។ នេះ​ជា​ការ​​ពិត​មែន ជា​ពិសេស ​នៅ​ក្នុង​រដូវ​កាល​នៃ​បុណ្យ​ណូអែល ពីព្រោះ​ការ​លះ​បង់ ជា​អត្ថ​ន័យ​ដ៏​សំខាន់​បំផុត នៃ​កំណើត​របស់​ព្រះ​គ្រីស្ទ។ ព្រះ​យេស៊ូវ​គ្រីស្ទ បាន​ប្រសូត្រ ដើម្បី​សុគត គឺ​សុគត​ដើម្បី​យើង​រាល់​គ្នា។ ហេតុ​នេះ​ហើយបាន​ជា​ទេវតា​បាន​ប្រាប់​យ៉ូសែប​ថា “នាង​នឹង​ប្រសូត​បុត្រា​១ ហើយ​អ្នក​ត្រូវ​ថ្វាយ​ព្រះនាម​ថា «យេស៊ូវ» ព្រោះ​បុត្រ​នោះ​នឹង​ជួយ​សង្គ្រោះ​រាស្ត្រ​ទ្រង់ ឲ្យ​រួច​ពី​បាប”(ម៉ាថាយ ១:២១)។ រយៈ​ពេល​ជា​ច្រើន​សតវត្សរ៍ មុន​ពេល​ព្រះ​គ្រីស្ទ​ប្រសូត្រ ព្រះ​គម្ពីរ​បាន​ថ្លែង​ទំនាយ​ថា ទ្រង់​នឹង​យាង​មក​ជួយ​សង្រ្គោះ​យើង ឲ្យ​រួច​ពី​បាប​របស់​យើង បាន​សេចក្តី​ថា យើង​មិន​អាច​យល់​ច្បាស់​អំពីតម្លៃ​នៃ​ស្នូក​សត្វ​ដែល​ព្រះ​ឱរស​យេស៊ូវ​បាន​ផ្ទុំ​នោះ​ឡើយ ដរាប​ណា យើង​មិន​បាន​ស្វែង​យល់​អំពីអត្ថ​ន័យ​នៃ​ឈើ​ឆ្កាង​ទេ​នោះ។…

Read article