December

You are here:
អត្ថន័យនៃពិធីបុណ្យណូអែល

កាល​ពី​ជាង​៥០​ឆ្នាំ​មុន កម្ម​វិធី​ទូរទស្សន៍​មួយ ដែល​មាន​ចំណង​ជើង​ថា ពីធី​បុណ្យ​ណូ​អែល​របស់​លោក​ឆាលី ប្រោន(Charlie Brown) ត្រូវ​បាន​គេ​ចាក់​ផ្សាយ នៅ​តាម​ទូរទស្សន៍​អាមេរិក​ជា​លើក​ដំបូង។ ​នា​យក​ប្រតិបត្តិ​នៃ​បណ្តាញ​ទូរទស្សន៍​ខ្លះ យល់​ថា កម្ម​វីធី​នេះ នឹង​គ្មាន​គេ​ចាប់​អារម្មណ៍ ហើយ​ខ្លះ​ទៀត​បារម្ភ​ថា ការ​ដក​ស្រង់​ខ​គម្ពីរ នៅ​ក្នុង​កម្ម​វិធី​មួយ​នេះ នឹង​ធ្វើ​ឲ្យ​ទស្សនិក​ជន​ដែល​មិន​មែន​ជា​គ្រីស្ទប​រិស័ទ មាន​ការ​មិន​សប្បាយ​ចិត្ត។ អ្នក​ខ្លះ​ទៀត​ចង់​ឲ្យ​លោក ឆាល ស៊ូល(Charles Schulz) ដែល​ជា​អ្នក​បង្កើត​កម្ម​វិធី​នេះ លុប​រឿង​ណូអែល ចេញ​ពី​កម្ម​វិ​ធីទូរទស្សន៍ តែ​លោក​ស៊ូល​នៅ​តែ​ទទូច​ឲ្យ​គេ​ចាក់​ផ្សាយ។ កម្ម​វិធី​ទូរទស្សន៍​នេះ ក៏​បាន​ទទួល​ជោគ​ជ័យ​ភ្លា​មៗ ហើយ​គេ​ក៏​បាន​ចាក់ផ្សាយ​ឡើង​វិញ ជា​រៀង​រាល់​ឆ្នាំ ចាប់​តាំង​ពី​ឆ្នាំ១៩៦៥រៀង​មក។ លោក​ឆាលី ប្រោន ជា​អ្នក​ដឹក​នាំ​ការ​សម្តែង​ល្ខោន​បុណ្យ​ណូអែល សម្រាប់​កុមារ។ គាត់​មាន​ការ​នឿយ​ណាយ និង​ការ​បាក់​ទឹកចិត្ត ដោយ​សារ​វិញ្ញាណ​នៃ​ការ​ផ្សាយ​ពាណិជ្ជ​កម្ម ក្នុង​រដូវ​កាល​បុណ្យ​ណូអែល បាន​ប្រែ​ជា​ផ្តោត​ទៅ​លើ​ការ​ផ្សព្វ​ផ្សាយ​អំពី​ផលិត​ផល​ផ្សេង​ៗ ក្នុង​រដូវ​កាល​ដ៏​មាន​អំណរ​នេះវិញ​។ ពេល​នោះ ​គាត់​ក៏​បានសួរ​គេ​ថា តើ​មាន​នរណា​អាច​ប្រាប់​គាត់ អំពី​អត្ថ​ន័យ​ដ៏​ពិត​នៃ​ពិធីបុណ្យ​ណូអែល? លោក​ឡាយនើស(Linus) ក៏​បាន​ដក​ស្រង់​បទ​គម្ពីរ លូកា ២:៨-១៤ ដែល​រួម​មាន​បទ​គម្ពីរ​ដែល​ចែង​ថា​ “ដ្បិត​នៅ​ថ្ងៃ​នេះ មាន​ព្រះអង្គ​សង្គ្រោះ​១​អង្គ ប្រសូត្រដល់​អ្នក​រាល់​គ្នា​នៅ​ក្រុង​ហ្លួង​ដាវីឌ គឺ​ជា​ព្រះគ្រីស្ទ​ដ៏​ជា​ព្រះអម្ចាស់ ហើយ​នេះ​ជា​ទី​សំគាល់​ដល់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​នឹង​ឃើញ​ព្រះឱរស​១​រុំ​នឹង​សំពត់​ផ្តេក​នៅ​ក្នុង​ស្នូក…

Read article
រួចពីការព្រួយបារម្ភ ឬក្តៅចិត្ត

ការ​ព្យាយាម​តាម​ដាន​ពត៌​មាន​ថ្មី​ៗ ក៏​មាន​គុណ​វិបត្ត​ផង​ដែរ ព្រោះ​ពត៌​មាន​ដែល​និយាយ​ពី​ការ​អាក្រក់ ​មាន​ការ​ពេញ​និយម ជាង​ពត៌​មាន​ដែល​ល្អ។ យើង​ងាយ​​នឹង​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ អំពី​អំពើ​ឧក្រឹដ្ឋ​របស់​បុគ្គល របស់​ហ្វូង​មនុស្ស ក៏​ដូច​ជា​របស់​រដ្ឋា​ភិបាល ដែល​យើង​មិន​អាច​គ្រប់​គ្រង​បាន។ ត្រង់​ចំណុច​នេះ បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​៣៧ បាន​បង្រៀន​យើង អំពី​ការ​ឆ្លើយ​តប​ដែល​យើង​ត្រូវ​មាន  ចំពោះ​ពត៌​មាន​ដែល​យើង​បាន​ឮ​ជា​រៀង​រាល់​ថ្ងៃ។  គឺ​ដូច​ដែល​ស្តេច​ដាវីឌ​បាន​ចាប់​ផ្តើម​​ទំនុក​មួយ​នេះ ដោយ​ពាក្យ​ថា “កុំ​ឲ្យ​ក្តៅ​ចិត្ត ដោយ​ព្រោះ​មនុស្ស ដែល​ប្រព្រឹត្ត​អាក្រក់​ឡើយ”(ខ.១)។ បន្ទាប់​មក ក្នុង​ខ​ដែល​មាន​ជា​បន្ត​បន្ទាប់ ទ្រង់​ក៏​បាន​ប្រាប់​ឲ្យ​យើង​មាន​ការ​ឆ្លើយ​តប​ដ៏​ត្រឹម​ត្រូវ​ចំពោះ​ពត៌​មាន​អវិជ្ជ​មាន​ក្នុង​ពិភព​លោក ជា​ជាង​មាន​ការ​ភ័យ​ខ្លាច​ ឬ​ក្តៅ​ចិត្ត។ តើ​មាន​អ្វី​កើត​ឡើង បើ​យើង​សម្រេច​ចិត្ត​ថា យើង​ទុក​ចិត្ត​ព្រះ​អម្ចាស់ ជា​ជាង​ព្រួយ​បារម្ភ​អំពី​ហេតុ​ការណ៍ ដែល​យើង​មិន​អាច​គ្រប់​គ្រង​បាន?(ខ.៣) តើ​យើង​នឹង​បាន​ទទួល​ប្រយោជន៍​ច្រើន​ប៉ុណ្ណា ពេល​ដែល​យើង “យក​ព្រះ​អម្ចាស់​ជា​ក្តី​អំណរ”(ខ.៤) ជា​ជាង​មាន​ចិត្ត​ក្តៅ ឬ​ព្រួយ​បារម្ភ​ឥត​ឈប់​ឈរ? ចូរ​យើង​ពិចារណា​អំពី សេរីភាព​រួចពី​ការ​ព្រួយ​បារម្ភ ដែល​យើង​អាច​មាន ពេល​ដែល​យើង “ទុក​ដាក់​ផ្លូវ​របស់​យើង​នឹង​ព្រះអម្ចាស់”(ខ.៥)។ ហើយ​តើ​យើង​នឹង​មាន​ចិត្ត​ស្ងប់​ប៉ុណ្ណា ពេល​ដែល​យើង​រៀន “​ស្ងៀម​នៅ​ចំពោះ​ព្រះយេហូវ៉ា ហើយ​រង់ចាំ​ទ្រង់​ ដោយចិត្តអត់ធ្មត់”(ខ.៧)។ ពត៌​មាន​អំពី​ការ​អាក្រក់ ដែល​យើង​មិន​អាច​កែ​ប្រែ​បាន គឺ​ជា​ឱកាស​សម្រាប់​ឲ្យ​យើង​ដាក់​ព្រំ​ដែន​សម្រាប់​ការ​ព្រួយ​បារម្ភ​របស់​យើង។ កាល​ណា​យើង​ទុក​ចិត្ត​ព្រះ ទុក​ដាក់​ផ្លូវ​យើង​នៅ​នឹង​ទ្រង់ ហើយ​សម្រាក​ក្នុង​ទ្រង់ ទស្សនៈ​របស់​យើង​នឹង​មាន​ភាព​ភ្លឺ​ស្វាង​ឡើង។ ការ​តស៊ូ និង​ទុក្ខ​លំបាក​ប្រហែល​ជា​មិន​រលាយ​បាត់​អស់​ទេ…

Read article
ពេលដែលមិនត្រូវអរសប្បាយ

ក្នុង​ប្រពៃណីយ​របស់​ជន​ជាតិ​អ័ខាន(Akan) នៅ​ប្រទេស​ហ្កាណា មាន​សុភាសិត​មួយ​ពោល​ថា “សត្វ​បង្កួយ​ខឹង​នឹង​ក្មេង​ប្រុស ដែល​បាន​ចោល​ថ្ម​ដាក់​វា តែ​វា​ខឹង​កាន់​តែ​ខ្លាំង ចំពោះ​ក្មេង​ប្រុស​ម្នាក់​ទៀត​ដែល​ឈរ​ឱប​ដៃ​មើល ហើយ​អរ​សប្បាយ​នឹង​សេចក្តី​ទុក្ខ​របស់​វា!” ការ​អរសប្បាយ​នឹង​ការ​ដួល​ចុះ​របស់​អ្នក​ដទៃ គឺ​មិន​ខុស​ពី​ការ​ចូល​រួម ជា​មួយ​អ្នក​ដែល​ធ្វើ​ឲ្យ​គាត់​ដួល​ចុះ​នោះ​ឡើយ ឬ​ថែម​ទាំង​មិន​ខុស​ពី​ការ​ប្រាថ្នា​ចង់​ឲ្យ​គាត់​ជួប​ការ​អាក្រក់​កាន់​តែ​ច្រើន។ នោះ​ជា​អាកប្ប​កិរិយ៉ា​របស់​ពួកសាសន៍​អាំម៉ូន ដែល​បាន​សើច​ចម្អក​យ៉ាង​សប្បាយ​រីក​រាយ​ ពេល​ដែល​ព្រះ​វិហារ នៅ​ក្រុង​យេរូសាឡិម “​ត្រូវ​បង្អាប់ ហើយ​ទាស់​នឹង​ស្រុក​អ៊ីស្រាអែល​ក្នុង​កាល ដែល​ត្រូវ​ចោល​ស្ងាត់ ព្រម​ទាំង​ទាស់​នឹង​ពួក​វង្ស​យូដា ក្នុង​កាល​ដែល​គេ​ត្រូវ​ដឹកនាំ​ទៅ​ជា​ឈ្លើយ​ផង”(អេសេគាល ២៥:៣)។ ដោយ​សារ​ពួក​សាសន៍​អាំម៉ូន​បាន​អរ​សប្បាយ​នឹង​សេចក្តី​ទុក្ខ​របស់​ពួក​អ៊ីស្រា​អែល ពួក​គេ​ក៏​បាន​ធ្វើ​ឲ្យ​ព្រះ​មិន​សព្វ​ព្រះ​ទ័យ​យ៉ាង​ខ្លាំង បាន​ជា​ពួក​គេ​ត្រូវ​ទទួល​លទ្ធ​ផល​ដ៏​អាក្រក់(ខ.៤-៧)។ តើ​យើង​មាន​ប្រតិកម្ម​យ៉ាង​ណា ពេល​ដែល​អ្នក​ជិត​ខាង​យើង ​ជួប​មហន្ត​រាយ ឬ​បញ្ហា​អ្វី​មួយ? បើ​សិន​ជា​គាត់​ជា​អ្នក​ជិត​ខាង​ដ៏​ល្អ ដែល​រួស​រាយ​រាក់​ទាក់ នោះ​យើង​ប្រាកដ​ជា​អាណិត​គាត់ ហើយ​ទៅ​ជួយ​គាត់​មិន​ខាន។ ចុះ​បើ​សិន​ជា​គាត់​មិន​គួរ​ឲ្យ​រាប់​អាន ហើយ​ចូល​ចិត្ត​បង្ករ​រឿង? និស្ស័យ​របស់​យើងពី​កំណើត គឺ​ប្រហែល​ជា​មិន​ចង់​អើពើរ​ចំពោះ​គាត់ ឬ​ថែម​ទាំង​អរ​សប្បាយ​ស្ងាត់​ៗ ចំពោះ​ការ​ដួល​ចុះ​របស់​គាត់​ទៀត​ផង។ ព្រះ​គម្ពីរ​សុភាសិត​បាន​ដាត់​តឿន​យើង​ថា “កុំ​ឲ្យ​មាន​ចិត្ត​រីករាយ ក្នុង​កាល​ដែល​ខ្មាំងសត្រូវ​ឯង​ដួល​ចុះ​ឡើយ ក៏​កុំ​ឲ្យ​មាន​ចិត្ត​សប្បាយ ក្នុង​កាល​ដែល​គេ​ត្រូវ​ទំលាក់​ទៅ​ដែរ”(២៤:១៧)។ ​ផ្ទុយ​ទៅ​វិញ ព្រះ​យេស៊ូវ​បាន​បង្គាប់​យើង ឲ្យ​“ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​យើង ហើយ​អធិស្ឋាន​ឲ្យ​អ្នក​ដែល​ធ្វើ​ទុក្ខ​បៀត​បៀន​យើង”(ម៉ាថាយ ៥:៤៤)។ កាល​ណា​យើង​ធ្វើ​ដូច​នេះ គឺ​មាន​ន័យ​ថា ​យើង​កំពុង​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ឲ្យ​លោកិយ​បាន​ស្គាល់ ហើយ​យើង​កំពុង​តែ​ត្រាប់​តាម សេចក្តី​ស្រឡាញ់​ដ៏​គ្រប់​លក្ខណ៍​របស់​ព្រះ​អម្ចាស់(៥:៤៨)។-Lawrence…

Read article
ត្បូងដែលទ្រង់បានច្នៃ

នៅដើម​សតវត្សរ៍​ទី​២០ ប្រជា​ពល​រដ្ឋ ក្រុង​ហ្វ៊ត ប្រាក រដ្ឋ​កាលីហ្វូញ៉ា មាន​ទម្លាប់​ចោល​សំរាម ដោយ​គ្រវែង​ពី​លើ​ជ្រលង​ភ្នំ ចូល​ទៅ​ក្នុង​ឆ្នេរ​សមុទ្រ​ដែល​នៅ​ក្បែរ​នោះ។ គេ​សង្កេត​ឃើញ​មាន​កំប៉ុង ដប គ្រឿង​សម្រាប់​បរិភោគ និង​កាក​សំណល់​ក្នុង​ផ្ទះ គរ​ពី​លើ​គ្នា​ជា​គំនរ​ធំ​ៗ គួរ​ឲ្យ​ខ្ពើម​រអើម។ សូម្បី​តែ​នៅ​ពេល​ដែល​ប្រជា​ពល​រដ្ឋ​ឈប់​ចោល​សំរាម​នៅ​លើ​ឆ្នេរ​នោះ​ហើយ​ក៏ដោយ ក៏​គំនរ​សំរាម​ទាំង​នោះ​ នៅ​តែ​ជា​ក្តី​អាម៉ាស​សម្រាប់​ពួក​គេ គឺ​ហាក់​ដូច​ជា​មិន​អាច​កែ​ខៃ​បាន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ជា​ច្រើន​ឆ្នាំ​ក្រោយ​មក រលក​សមុទ្រ​ក៏​បាន​ធ្វើ​ឲ្យ​បែក​សំបក​ដប​ កែវ និង​កញ្ចក់ និង​គ្រឿង​ក្អម​ឆ្នាំ​ង​ធ្វើ​ពី​ដី​ឥដ្ឋ ហើយ​ក៏​បាន​បក់​បោក​សំរាម​ទាំង​នេះ​ចូល​ទៅ​ក្នុង​សមុទ្រ។ ទឹក​រលក​ដែល​បក់​បោក​ឥត​ឈប់​ឈរ ​បាន​ប្រមៀល និង​ត្រឡប់​អំបែង​កញ្ចក់​ និង​កែវ​ទាំង​នោះ​ចុះ​ឡើង​ៗ ​នៅ​លើ​ដី​ខ្សាច់​បាត​សមុទ្រ គឺ​មិន​ខុស​ពី​ការ​សំលៀង និង​ដុះ​ខាត់​ផ្ទៃ​អំបែង​កញ្ចក់ និង​កែវ​ទាំង​នោះ​ឲ្យ​មាន​រាង្គ​មូល និង​រលោង​​ស្អាត ​បង្កើត​ជា “កែវ​សមុទ្រ” ដែល​មាន​សម្រស់​ដូច​គ្រាប់​ត្បូង ដែល​ក្រោយ​មក ទឹក​រលក​ក៏​បាន​បក់​នាំ​ពួក​វា​ទៅ​លើ​ឆ្នេរ​វិញ។ ទឹក​រលក​បាន​កែ​ប្រែ​អំបែង​កញ្ចក់ និង​កែវ​ទាំង​នោះ ឲ្យ​មាន​រូប​រាង្គ និង​ពណ៌​ផ្សេង​ៗ ចម្រុះ​គ្នា​យ៉ាង​ស្រស់​ស្អាត ដែល​សព្វ​ថ្ងៃ​នេះ ភ្ញៀវ​ទេសចរណ៍​ទាំង​ឡាយ កំពុង​មក​ទស្សនា​នៅ​លើ​ឆ្នេរ​អំបែង​កញ្ចក់​នេះ ​ដោយ​ការ​ភ្ញាក់​ផ្អើល។ ពេល​ខ្លះ អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ថា ជីវិត​របស់​អ្នក​មាន​ភាព​រញេរ​ញ៉ៃ ដូច​គំនរ​សំរាម ហាក់​ដូច​ជា​គ្មាន​ប្រយោជន៍ និង​ក្តី​សង្ឃឹម​អ្វី​សោះ។ បើ​អ្នក​កំពុង​មាន​អារម្មណ៍​យ៉ាង​ដូច​នេះ​មែន…

Read article
អត្ថន័យរបស់ឈ្មោះ

យោង​តាម​អត្ថ​បទ​សារពត៌​មាន ញូ យ៉ក ថែម(New York Times) ជា​ញឹក​ញាប់ ក្មេង​ៗ​នៅ​បណ្តា​ប្រទេស​អាហ្វ្រិក​ជា​ច្រើន ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ឲ្យ តាម​លំនាំ​ឈ្មោះ​របស់​ភ្ញៀវ​ដ៏​ល្បី​ល្បាញ​ដែល​មក​ទស្សនៈ​កិច្ច​នៅ​ប្រទេស​គេ ឬ​តាម​ព្រឹត្តិ​ការណ៍​ពិសេស​ណា​មួយ ឬ​មួយ​តាម​កាលៈ​ទេសៈដែល​មាន​ន័យ​ចំពោះ​ឪពុក​ម្តាយ​របស់​ពួក​គេ។ គ្រួសារ​មួយ​មាន​កូន​តូច​មួយ​ដែល​មាន​ជម្ងឺ​ជា​ទម្ងន់។ គ្រូ​ពេទ្យ​ក៏​បាន​ប្រាប់​ឪពុក​ម្តាយ​ក្មេងនោះ​​ថា ពួក​គេ​មិន​អាច​ព្យា​បាល​ជម្ងឺ​ទារក​នោះ​បាន​ទេ ហើយ​មាន​តែ​ព្រះ​ទេ​ដែល​ជ្រាប​ថា វា​នឹង​រស់​ឬ​អត់ ពេល​នោះ​ឪពុក​ម្តាយ​ក្មេង​ក៏​បាន​ដាក់​ឈ្មោះ​វា​ថា ហ្កតណូ(Godknows) ដែល​ប្រែ​មក​ថា ព្រះ​ទ្រង់​ជ្រាប។ មាន​បុរស​ម្នាក់​ទៀត​បាន​ប្រាប់​ថា គាត់​ឈ្មោះ​គ្រប់​គ្រាន់ ព្រោះ​ម្តាយ​របស់​គាត់​មាន​កូន​ដល់​ទៅ​១៣​នាក់ ហើយ​គាត់​ជា​កូន​ចុង​ក្រោយ។ ភាគ​ច្រើន​គេ​ដាក់​ឈ្មោះ ដោយ​សារ​មូល​ហេតុ​ផ្សេង​ៗ​​ ហើយ​ក្នុង​ករណី​ខ្លះ ឈ្មោះ​នោះ​មាន​បង្កប់​អត្ថ​ន័យ​ពិសេស។ មុន​ពេល​ព្រះ​យេស៊ូវ​ប្រសូត្រ មាន​ទេវ​តា​នៃ​ព្រះ​អម្ចាស់ មួយ​អង្គ​បាន​មក​ប្រាប់​លោក​យ៉ូសែប​ថា “នាង​នឹង​ប្រសូត​បុត្រា​១ ហើយ​អ្នក​ត្រូវ​ថ្វាយ​ព្រះនាម​ថា«យេស៊ូវ» ព្រោះ​បុត្រ​នោះ​នឹង​ជួយ​សង្គ្រោះ ​រាស្ត្រ​ទ្រង់ ឲ្យ​រួច​ពី​បាប”(ម៉ាថាយ ១:២១)។ ព្រះ​នាម​ព្រះ​យេស៊ូវ មាន​ន័យ​ថា “ព្រះ​អម្ចាស់សង្រ្គោះ”។​ នៅ​សម័យ​ព្រះ​យេស៊ូវ​បាន​ប្រសូត្រ ក្នុង​វប្ប​ធម៌​ជន​ជាតិ​យូដា ប្រហែល​ជា​មាន​ក្មេង​ប្រុស​ជា​ច្រើន​ដែល​ឪពុក​ម្តាយ​ដាក់​ឈ្មោះ “យេស៊ូវ” តែ​មាន​តែ​បុត្រ​តូច​មួយ​អង្គ​ប៉ុណ្ណោះ ដែល​បាន​យាង​មក​ប្រសូត្រ​ក្នុង​លោកិយ​នេះ ហើយ​បាន​សុគត ដើម្បី​ឲ្យ​អ្នក​ដែល​ទទួល​ជឿ​ទ្រង់ មាន​ជីវិត​អស់​កល្ប​ជា​និច្ច បាន​ទទួល​ការ​អត់​ទោស​បាប ហើយ​រួច​ពី​អំណាច​នៃ​អំពើ​បាប។ ពេល​ជិត​ដល់​ថ្ងៃ​បុណ្យ​ណូអែល នៅ​អាមេរិក គេ​ច្រើន​តែ​ច្រៀង​ទំនុក​បរិសុទ្ធ…

Read article
ឈរនៅមាត់ជ្រោះ

មានពេលមួយកូនស្រីដ៏តូចច្រម៉ក់របស់ខ្ញុំ បានទៅរៀនហែលទឹក។ នាងបានឈរដោយការភ័យខ្លាច នៅលើមាត់អាងហែលទឹក។  ដោយសារនាងមិនចេះហែលទឹក នោះនាងគ្រាន់តែរៀនសម្រួលឥរិយ៉ាបថនៅក្នុងទឹកប៉ុណ្ណោះ។ គ្រូបង្វឹករបស់នាងបានលើកដៃទាំងពីរ រង់ចាំទទួលនាង នៅក្នុងទឹក។ កែវភ្នែករបស់នាងបានបង្ហាញពីការស្ទាក់ស្ទើរ។ តាមខ្ញុំស្មាន នាងប្រហែលជាសង្ស័យថា តើអ្នកគ្រូរបស់នាងនឹងចាប់នាងជាប់ទេ ពេលដែលនាងទម្លាក់ខ្លួនចូលទៅក្នុងដៃគាត់? ហើយនាងឆ្ងល់ថា តើនឹងមានរឿងអ្វីកើតឡើង ពេលដែលនាងធ្លាក់ចូលទៅក្នុងទឹកលិចក្បាល? ពួកអ៊ីស្រាអែលក៏ប្រហែលជាបានឆ្ងល់ផងដែរថា តើនឹងមានរឿងអ្វីកើតឡើង ពេលដែលពួកគេឆ្លងទន្លេរយ័រដាន់។ តើពួកគេអាចទុកចិត្តថា ព្រះទ្រង់ពិតជានឹងញែកទឹកសម្រាប់ឲ្យពួកគេដើរនៅលើដីស្ងួត ទៅត្រើយម្ខាងឬទេ? តើព្រះអង្គពិតជាព្រះដែលបានដឹកនាំលោកយ៉ូស្វេ ដូចកាលព្រះអង្គដឹកនាំលោកម៉ូសេដែរឬទេ? តើព្រះអង្គនឹងជួយឲ្យរាស្រ្តព្រះអង្គ   ប្រយុទ្ធឈ្នះពួកសាសន៍កាណាន ដែលកំពុងរស់នៅឯត្រើយម្ខាងទន្លេឬទេ? ដើម្បីឲ្យពួកអ៊ីស្រាអែលអាចឆ្លើយសំណួរទាំងនេះបាន ពួកគេត្រូវតែឆ្លងកាត់ការល្បងលរសេចក្តីជំនឿ ពោលគឺពួកគេត្រូវតែអនុវត្តតាមអ្វីដែលព្រះអង្គបានបង្គាប់។ ដូចនេះពួកគេ “បានចេញពីត្រសាលគេ ដើម្បីនឹងឆ្លងទន្លេយ័រដាន់ មានទាំងពួកសង្ឃសែងហឹបនៃសេចក្តីសញ្ញា ទៅខាងមុខផង”(យ៉ូស្វេ ៣:១៤)។ ពេលដែលពួកគេរៀនប្រើសេចក្តីជំនឿ ពួកគេក៏បានដឹងថា ព្រះទ្រង់គង់នៅជាមួយពួកគេ។ ព្រះអង្គបានបន្តដឹកនាំលោកយ៉ូស្វេ ហើយក៏បានជួយឲ្យពួកគេ ចូលតាំងទីលំនៅ ក្នុងទឹកដីកាណាន(ខ.៧,១០,១៧)។ បើអ្នកជួបការល្បងលសេចក្តីជំនឿ នោះអ្នកក៏អាចបោះជំហានទៅមុខ ដោយទុកចិត្តលើបុគ្គលិកលក្ខណៈរបស់ព្រះ  និងផ្អែកទៅលើព្រះបន្ទូលសន្យារបស់ព្រះអង្គ  ដែលមិនចេះអាក់ខានឡើយ។ ពេលយើងពឹងផ្អែកលើព្រះអង្គ យើងអាចបោះជំហាន ទៅដល់កន្លែងដែលព្រះអង្គចង់ឲ្យយើងទៅ។-Jennifer Benson Schuldt

Read article
ព្រះអង្គដឹកនាំខ្ញុំ

កាលពីឆ្នាំ ២០០៤ នៅទីក្រុងអ៊ីស្តានប៊ូល ប្រទេសទួរគី មានសត្វចៀមមួយក្បាលបានលោតទម្លាក់ខ្លួនពីលើជ្រលងភ្នំ ហើយមានសត្វចៀមប្រហែល១៥០០ក្បាលទៀត បានលោតតាមវាដែរ។ នៅទីបំផុត មានសត្វចៀម១ភាគ៣  ក្នុងចំណោមចៀមទាំងនោះ  បានបាត់បង់ជីវិត។ ដោយសារសត្វចៀមទាំងនោះមិនដឹងថាត្រូវទៅតាមណា ពួកវាចេះតែទៅតាមគ្នាវា។ ឧទារហណ៍អំពីសត្វចៀមនេះ បានបង្រៀនយើងថា យើងត្រូវការអ្នកដឹកនាំដែលអាចទុកចិត្តបាន។ គឺដូចដែលព្រះគម្ពីរអេសាយបានចែងថា យើងរាល់គ្នាដូចជាសត្វចៀម(អេសាយ ៥៣:៦)។   យើងច្រើនតែទៅតាមផ្លូវរបស់យើង ប៉ុន្តែ ទន្ទឹមនឹងនោះ យើងពិតជាត្រូវការការនំាផ្លូវដ៏ច្បាស់លាស់ ពីអ្នកគង្វាល។ បទគម្ពីរទំនុកដំកើង ជំពូក២៣ បានរៀបរាប់ អំពីអ្នកគង្វាលល្អរបស់យើង ដែលអាចឲ្យយើងទុកចិត្តបាន។ ព្រះអង្គយកព្រះទ័យទុកដាក់ចំពោះយើង(ខ.១) ព្រះអង្គបំពេញសេចក្តីត្រូវការខាងសាច់ឈាមរបស់យើង(ខ.២) ព្រះអង្គបង្ហាញ អំពីរបៀបរស់នៅឲ្យបានបរិសុទ្ធ(ខ.៣) ព្រះអង្គស្អាងយើងឡើង កម្សាន្តចិត្ត ប្រោសយើងឲ្យជា និងប្រទានពរយើងជាបរិបូរ(ខ.៣-៥) ហើយព្រះអង្គនឹងមិនដែលបោះបង់យើងចោលឡើយ(ខ.៦)។ យើងពិតជាមានការកម្សាន្តចិត្តណាស់ ពេលដែលបានដឹងថា ព្រះទ្រង់ដឹកនាំយើង ដោយសុភាព និងដោយភាពរឹងមាំ! ព្រះអង្គដឹកនាំយើង តាមរយៈការបណ្តាលចិត្តពីព្រះវិញ្ញាណ ការអានព្រះបន្ទូលព្រះអង្គ និងតាមរយៈការអធិស្ឋាន។ ព្រះទ្រង់ជាអ្នកដឹកនាំដែលយើងអាចទុកចិត្តបាន ដែលយើងត្រូវការ។ ចូរយើងទទួលស្គាល់ថា  យើងត្រូវការពឹងផ្អែកលើព្រះអម្ចាស់ ហើយយើងអាចពោលតាមអ្នកនិពន្ធបទគម្ពីរទំនុកដំកើងថា “ព្រះយេហូវ៉ាទ្រង់ជាអ្នកគង្វាលខ្ញុំ ខ្ញុំនឹងមិនខ្វះអ្វីសោះ ទ្រង់ឲ្យខ្ញុំដេកសំរាកនៅទីមានស្មៅខៀវខ្ចី…

Read article
ការពន្យាពេលមិនមែនជាការ​បដិសេធ​ឡើយ​

កូនប្រុសរបស់ខ្ញុំទាំងពីរនាក់ មានថ្ងៃខួបកំណើត ក្នុងខែធ្នូ។ កាលពួកគេនៅតូច អែនហ្គូស(Angus) ដឹងថា បើសិនជាគាត់មិនទទួលបានរបស់លេងដែលគាត់ចង់បាន សម្រាប់ថ្ងៃខួបកំណើតរបស់គាត់  នៅដើមខែធ្នូទេ  នោះគាត់ប្រហែលជាអាចទទួលបានរបស់លេងនោះ នៅថ្ងៃបុណ្យណូអែលហើយ។ ហើយបើសិនជាដាវីឌ(David) ដែលជាកូនច្បងមិនបានទទួលអំណោយរបស់ខ្លួន នៅថ្ងៃបុណ្យណូអែលទេ នោះគាត់ប្រហែលជាទទួលបានអំណោយនោះ នៅថ្ងៃខួបកំណើតរបស់គាត់ នៅ៤ថ្ងៃទៀត។ ដូចនេះ ការពន្យាពេលឲ្យអំណោយ មិនមានន័យថា ពួកគេនឹងមិនបានទទួលអំណោយនោះឡើយ។ មានពេលមួយនាងម៉ារា និងនាងម៉ាថា បានឲ្យគេទៅយាងព្រះយេស៊ូវមក ពេលដែលលោកឡាសាកំពុងឈឺធ្ងន់(យ៉ូហាន ១១:១-៣)។ ពួកគេប្រហែលជាទន្ទឹងចាំមើលផ្លូវព្រះអង្គ ដោយចិត្តអន្ទះសារ ប៉ុន្តែ មិនឃើញព្រះអង្គយាងមកសោះ។ ពេលដែលពិធីបុណ្យសពបានកន្លងផុតទៅ៤ថ្ងៃហើយ ទីបំផុត ព្រះយេស៊ូវក៏បានយាងមកដល់ភូមិពួកគេ(ខ.១៧)។ នាងម៉ាថាក៏បានទូលព្រះអង្គត្រង់ៗថា “ព្រះអម្ចាស់អើយ បើសិនជាទ្រង់បានគង់នៅទីនេះ នោះប្អូនខ្ញុំម្ចាស់មិនបានស្លាប់ទេ”(ខ.២១)។ ភ្លាមៗនោះ នាងក៏បាននិយាយដោយសេចក្តីជំនឿថា “ប៉ុន្តែ ខ្ញុំម្ចាស់ដឹងថា ទោះទាំងនៅគ្រាឥឡូវនេះ នោះការអ្វីដែលទ្រង់នឹងសូមពីព្រះ គង់តែព្រះនឹងប្រទានមកទ្រង់ជាមិនខាន”(ខ.២២)។ ត្រង់ចំណុចនេះ តើនាងរំពឹងចង់បានអ្វី? លោកឡាសារបានស្លាប់ទៅហើយ ហើយនាងមិនហ៊ានឲ្យគេបើកផ្នូររបស់គាត់ទេ។ ប៉ុន្តែ ពេលដែលព្រះយេស៊ូវមានបន្ទូលតែមួយព្រះឱស វិញ្ញាណរបស់លោកឡាសាក៏បានត្រឡប់មកចូលក្នុងរូបកាយដែលបានរលួយនោះវិញ(ខ.៤១-៤៤)។ ដូចនេះ ព្រះយេស៊ូវបានពន្យាពេលការប្រោសជម្ងឺ របស់មិត្តសំឡាញ់របស់ព្រះអង្គម្នាក់នេះ ដើម្បីឲ្យព្រះអង្គមានឱកាសធ្វើការអស្ចារ្យ…

Read article
តើ​ព្រះយេ​ស៊ូវគ​ង់​នៅ​ទីនេះ​ឬទេ​?

ផ្ទះរបស់លោកថេដ រ៉ូបឺតសិន(Ted Robertson) ស្ថិតនៅក្នុងចំណោមផ្ទះជាង៥០០ខ្នង ដែលបានទទួលរងការបំផ្លិចបំផ្លាញពីភ្លើងឆេះព្រៃ ក្នុងខែមិថុនា ឆ្នាំ២០១៣។ ពេលដែលគាត់អាចត្រឡប់មកផ្ទះនោះវិញ គាត់បានដើរកកាយផេះ និងកំទេចកំទី ដោយសង្ឃឹមថា នឹងរកឃើញកេរដំណែលប្រចាំគ្រួសាររបស់គាត់ ជាតុក្កតាព្រះឱរសតូចយេស៊ូវ ដែលមានទំហុំប៉ុនតែមប្រៃសណីយ៍ ដែលភរិយាគាត់បានផលិត ពីសេរ៉ាមិក។  ពេលដែលគាត់រកមើល ក្នុងផ្ទះដែលបានឆេះក្លាយជាធ្យូង គាត់ក៏មានការរន្ធត់ចិត្តណាស់ បានជាគាត់សួរខ្លួនឯងថា “តើព្រះយេស៊ូវគង់នៅទីនេះឬទេ?” ពេលដែលជីវិតយើងរង្គោះរង្គើរដោយសារការខកចិត្ត និងការបាត់បង់ យើងប្រហែលជាឆ្ងល់ថា តើព្រះយេស៊ូវគង់នៅជាមួយយើងដែរឬទេ? ព្រះគម្ពីរបានប្រាប់យើងយ៉ាងច្បាស់ថា ព្រះអង្គគង់នៅជាមួយយើងជានិច្ច “ទោះស្លាប់ ឬរស់ ពួកទេវតា ឬអំណាចអ្វី ការអ្វីនៅជាន់នេះ ឬទៅមុខ ឬឥទ្ធិឫទ្ធិអ្វី … នោះពុំអាចនឹងពង្រាត់យើង ចេញពីសេចក្តីស្រឡាញ់របស់ព្រះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នាទៅបានឡើយ”(រ៉ូម ៨:៣៨-៣៩)។ ពេលដែលលោកថេដបន្តស្វែងរកតទៅទៀត គាត់ក៏បានរកមើលកន្លែងតម្រៀបរូបភាពកំណើតព្រះយេស៊ូវ នៅកៀនជ្រុងកន្លែងដាក់ឡាន ដែលត្រូវធ្វើភ្លើងឆេះអស់ ក៏បានឃើញរូបតុក្កតាព្រះឱរសយេស៊ូវ មិនមានការខូចខាត ដោយសារភ្លើងទេ។ ក្រោយមក ពេលប៉ុស្តិទូរទស្សន៍សម្ភាសគាត់ គាត់ក៏បានប្រាប់អ្នកយកពត៌មានថា “ពីដំបូងយើងមានការថប់បារម្ភ តែយើងក៏ប្រែជាមានសង្ឃឹមវិញ … គឺសង្ឃឹមថានឹងរកឃើញផ្នែកមួយនៃជីវិតយើង ដែលយើងបានគិតថាបាត់ទៅហើយ”។…

Read article
ចេញពីទឹកដីអេស៊ីព្ទ

កាលពីប៉ុន្មានឆ្នាំមុន ក្រុមគ្រួសារខ្ញុំបានធ្វើដំណើរទៅលេងផ្ទះម្តាយរបស់ខ្ញុំ កាត់តាមរដ្ឋអូហៃយ៉ូ។ ពេលយើងទៅដល់ទីក្រុងកូឡំបឺស យើងក៏បានទទួលពត៌មានដាស់តឿន អំពីខ្យល់កួចថូនេដូ។ ភ្លាមៗនោះ អ្វីៗស្រាប់តែមានការប្រែប្រួល ហើយយើងភ័យខ្លាចកូនៗរបស់យើងមានគ្រោះថ្នាក់។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីស្ថានភាពរបស់គ្រួសារលោកយ៉ូសែប ពេលដែលគាត់ និងនាងម៉ារា ព្រមទាំងព្រះឱរសយេស៊ូវត្រូវធ្វើដំណើរភៀសខ្លួនទៅនគរអេស៊ីព្ទ។ ស្តេចហេរ៉ូឌ បានគំរាមកំហែងជីវិតពួកគេ ពេលដែលស្តេចអង្គនេះព្យាយាមតាមសម្លាប់បុត្រតូចរបស់ពួកគេ។ ចូរយើងនឹកស្រមៃថា ពួកគេមានការភ័យខ្លាចប៉ុណ្ណា ពេលដែលបានដឹងថា “ហេរ៉ូឌនឹងរកសម្លាប់បុត្រតូច”(ម៉ាថាយ ២:១៣)។ តាមធម្មតា ក្នុងពិធីបុណ្យណូអែល យើងច្រើនតែនឹកចាំ អំពីទិដ្ឋភាពដែលមានសត្វគោឱនក្បាល ហើយមានពួកគង្វាលលុតជង្គង់ជុំវិញព្រះឱរសយេស៊ូវ និងនាងម៉ារា ព្រមទាំងលោកយ៉ូសែប ដែលនោះជាទិដ្ឋភាពនៃភាពសុខសាន្ត។ ប៉ុន្តែ បន្ទាប់ពីយប់ដ៏សុខសាន្តនោះ  ក្រុមគ្រួសាររបស់ព្រះយេស៊ូវមិនមានសុវត្ថិភាពឡើយ  ខណៈពេលដែលពួកគេត្រូវគេចចេញពីការតាមសម្លាប់របស់ស្តេចហេរ៉ូឌ។ ពួកគេបានភៀសខ្លួនទៅនគរអេស៊ីព្ទ   រហូតដល់ពេលដែលទេវតាបានប្រាប់ថា  ពួកគេអាចត្រឡប់មកវិញដោយសុវត្ថិភាព ទើបពួកគេបានវិលត្រឡប់មកផ្ទះ នៅភូមិណាសារ៉ែតវិញ(ខ.២០-២៣)។ ដូចនេះ តើយើងគួរតែមានចិត្តស្ញប់ស្ញែងយ៉ាងណា ចំពោះការយាងមកប្រសូត្ររបស់ព្រះយេស៊ូវ។ ព្រះយេស៊ូវមានអំណាចចេស្តា និងពេញដោយសិរីល្អនៅនគរស្ថានសួគ៌ ជាមួយព្រះវរបិតា តែបានលះចោលភាពធំឧត្តម្ភនោះ ដើម្បីយាងមកប្រសូត្រក្នុងភាពក្រីក្រ ប្រឈមមុខនឹងគ្រោះថ្នាក់ជាច្រើន ហើយសុគតនៅលើឈើឆ្កាង ដើម្បីយើងរាល់គ្នា។ ការចាកចេញពីទឹកដីអេស៊ីព្ទ ជារឿងដែលគួរឲ្យចាប់អារម្មណ៍ តែអ្វីដែលអស្ចារ្យនោះ  គឺព្រះអង្គបានយាងចុះពីនគរស្ថានសួគ៌ មករកយើងរាល់គ្នា!-Dave…

Read article