December

You are here:
ល្អជាងមុន

កាលកូនៗរបស់ខ្ញុំ នៅជាទារក ស្បែករបស់ពួកគេស្ទើរតែល្អឥតខ្ចោះ។ សាច់របស់ពួកគេទន់  ដោយកែងដៃពួកគេមិនទាន់មានស្បែកក្រិន  ហើយកែងជើងក៏មិនទាន់ប្រេះបែកដែរ។ ស្បែកពួកគេខ្ចី ហើយរលោង ខុសពីស្បែកខ្ញុំ ដែលមានស្នាមសម្លាកច្រើន ដោយសារមិនបានថែទាំឲ្យបានដិតដល់។ ក្នុងនាមជាអ្នកប្រយុទ្ធ និងមេទ័ពដ៏ខ្លាំងក្លានៃកងទ័ពស៊ីរី លោកណាម៉ានមានស្នាមឆ្កូត និងសម្លាកជាច្រើននៅលើស្បែក ដោយសារការធ្វើសឹកសង្រ្គាម ប៉ុន្តែ ទន្ទឹមនឹងនោះ គាត់ថែមទាំងមានជម្ងឺឃ្លង់ ដែលជាជម្ងឺសើរស្បើកដ៏ធ្ងន់ធ្ងរ។ ពេលដែលអ្នកបម្រើគាត់ជម្រាប់គាត់ថា លោកហោរាអេលីសេអាចជួយឲ្យគាត់ជាពីជម្ងឺបាន គាត់ក៏បានទៅជួបលោកហោរា។ គាត់ក៏បានធ្វើតាមការណែនាំរបស់លោកអេលីសេ ហើយស្បែកដែលមានជម្ងឺរបស់គាត់ “ក៏បានដុះឡើងជាថ្មី ដូចជាសាច់របស់ក្មេង”(២ពង្សាវតាក្សត្រ ៥:១៤)។ ការជាសះស្បើយនេះ បានជួយឲ្យរូបកាយ និងវិញ្ញាណគាត់មានភាពល្អប្រសើរឡើង។ បន្ទាប់ពីបានទទួលការប្រោសឲ្យជា គាត់ក៏បានប្រកាស់ថា “មើលឥឡូវនេះខ្ញុំដឹងថា នៅផែនដីទាំងមូល គ្មានព្រះឯណាសោះ វៀរតែព្រះនៃសាសន៍អ៊ីស្រាអែល១ប៉ុណ្ណោះ”(ខ.១៥)។ តាមរយៈបទពិសោធន៍នៃការអស្ចារ្យនេះ គាត់ក៏បានដឹងថា ព្រះពិតគឺមានតែមួយ(១កូរិនថូស ៨:៦)។ យើងក៏អាចស្គាល់ព្រះកាន់តែច្បាស់ តាមរយៈបទពិសោធន៍នៃជីវិតរបស់យើង ដូចលោកណាម៉ានផងដែរ។ ការទទួលព្រះពរអាចបង្ហាញឲ្យយើងស្គាល់សេចក្តីមេត្តាករុណា និងសេចក្តីល្អរបស់ព្រះអង្គ(ម៉ាថាយ ៧:១១)។ ការឆ្លងផុត ឬទ្រាំអត់នៅក្នុងទុក្ខលំបាក អាចជួយឲ្យយើងស្គាល់ជំនួយ និងការមើលថែររបស់ព្រះ។ ការស្គាល់ព្រះអង្គកាន់តែច្បាស់ ហើយមានការលូតលាស់(២ពេត្រុស ៣:១៨) តែងតែជួយឲ្យយើងមានការលូតលាស់ខាងវិញ្ញាណ…

Read article
ការប្រើមនុស្សដូចកូនអុក

ល្បែងអុក ឬចត្រង្គ គឺជាល្បែងយុទ្ធសាស្រ្តតាំងពីសម័យបុរាណ។ អ្នកលេងទាំងពីរនាក់ចាប់ផ្តើមលេង ដោយមានគ្រាប់អុក១៦គ្រាប់ម្នាក់ នៅលើក្តាអុក ដោយមានគោលដៅតាមព័ទ្ធចាប់ស្តេចរបស់គូប្រកួតខ្លួនឲ្យបាន។ នៅសម័យក្រោយមក គេក៏បានបង្កើតជាទម្រង់ផ្សេងៗនៃល្បែងអុក ដែលក្នុងនោះ មានល្បែងអុកមួយប្រភេទ ដែលឲ្យមនុស្សធ្វើជាគ្រាប់អុក។ លោកឆាល ម៉ាទែល(Charles Martel) ដែលជាចៅហ្វាយខេត្តអូស្រាសៀ បាននាំគេលេងអុកប្រភេទនេះមុខគេ នៅឆ្នាំ៧៣៥នៃគ្រីស្ទសគរាជ។ គាត់បានឲ្យមនុស្សម្នាក់ៗដែលធ្វើជាកូនអុក ស្លៀកពាក់ឯកសណ្ឋាន  ដើម្បីបញ្ជាក់ថា  ខ្លួនជាគ្រាប់អុកអ្វី  នៅលើក្តាអុក។ គាត់បានលេងអុក ដោយឲ្យមនុស្សឈរតម្រៀបគ្នា ជាកូនអុកនៅលើក្តាអុកយក្ស ហើយឲ្យដើរពីក្រឡាមួយទៅក្រឡាមួយទៀត តាមបញ្ជា និងតាមចិត្តរបស់អ្នកលេងអុក។ ក្នុងជីវិតពិត តើមានមនុស្សដែលត្រូវគេប្រើដូចកូនអុក ដើម្បីសម្រេចបំណង ឬគោលដៅរបស់គេឬទេ? មានពេលខ្លះ យើងងាយនឹងមានការងប់ងល់នឹងគោលដៅរបស់យើងណាស់ បានជាយើងចង់ប្រើអ្នកដទៃ ដូចជាកូនអុក ដើម្បីសម្រេចបំណងយើង។ ទោះជាយ៉ាងណាក៏ដោយ ព្រះគម្ពីរបានបង្រៀនយើង ឲ្យមានទស្សនៈផ្សេងពីនេះ ចំពោះអ្នកដែលនៅជុំវិញយើង។ យើងត្រូវយល់ថា មនុស្សជាស្នារព្រះហស្តដែលព្រះអង្គបានបង្កើតឲ្យមានរូបភាពដូចព្រះអង្គ(លោកុប្បត្តិ ១:២៦)។ ព្រះអង្គស្រឡាញ់មនុស្សទាំងអស់(យ៉ូហាន ៣:១៦) ហើយយើងក៏ត្រូវស្រឡាញ់ពួកគេផងដែរ។ គឺដូចដែលសាវ័កយ៉ូហានបានមានប្រសាសន៍ថា “ពួកស្ងួនភ្ងាអើយ យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដ្បិតសេចក្តីស្រឡាញ់មកពីព្រះ ឯអស់អ្នកណាដែលមានសេចក្តីស្រឡាញ់ នោះឈ្មោះថាមកពីព្រះ ហើយក៏ស្គាល់ទ្រង់ដែរ”(១យ៉ូហាន…

Read article
ព្រះអង្គ​ហៅចំឈ្មោះយើង

នៅដើមឆ្នាំសិក្សារបស់សាលារៀនមួយកន្លែង ក្នុងទីក្រុងរបស់ខ្ញុំ លោកនាយកសាលាបានសន្យាថា គាត់នឹងរៀនស្គាល់ឈ្មោះរបស់សិស្សទាំង៦០០នាក់ក្នុងសាលារបស់គាត់ ឲ្យចាំទាំងអស់។ បើសិនជាមិនជឿគាត់ទេ គេអាចពិនិត្យមើលកំណត់ត្រារបស់គាត់កាលពីមុន។ កាលពីឆ្នាំមុន គាត់បានចាំឈ្មោះសិស្ស៧០០នាក់ នៅសាលារបស់គាត់ ហើយមុនឆ្នាំនោះ គាត់ក៏បានចាំឈ្មោះក្មេង៤០០នាក់ នៅសាលាផ្សេងទៀត។ ដូចនេះ សូមយើងគិតមើល តើការនេះមានន័យយ៉ាងណា ចំពោះសិស្សទាំងនេះ ដែលនាយកសាលាបានស្គាល់ឈ្មោះគេម្នាក់ៗ ហើយទទួលស្វាគមន៍ ដោយហៅចំឈ្មោះពួកគេ។ នៅក្នុងរឿងលោកសាខេជួបព្រះយេស៊ូវ(លូកា ១៩:១-១០) លោកសាខេក៏មានចិត្តរំភើបផងដែរ ពេលដែលព្រះយេស៊ូវហៅឈ្មោះគាត់។ ពេលដែលព្រះយេស៊ូវយាងកាត់តាមទីក្រុងយេរីខូ មានអ្នកយកពន្ធដែលមានស្តុកស្តម្ភម្នាក់ ឈ្មោះសាខេ បានឡើងដើមឈើ ដើម្បីឲ្យបានឃើញព្រះអង្គ។ “កាលព្រះយេស៊ូវយាងមកដល់ នោះទ្រង់ងើបព្រះនេត្រឡើងឃើញ ហើយមានព្រះបន្ទូលទៅគាត់ថា សាខេ ចូរអ្នកចុះមកជាប្រញាប់ ដ្បិតថ្ងៃនេះ ខ្ញុំត្រូវស្នាក់នៅផ្ទះអ្នក”(ខ.៥)។ ត្រង់ចំណុចនេះ ព្រះអង្គមិនបានធ្វើព្រងើយ ដាក់លោកសាខេ ហើយក៏មិនបានមានបន្ទូលដាក់គាត់ថា “នែ អ្នកនៅលើដើមឈើ” ផ្ទុយទៅវិញ ព្រះអង្គបានហៅឈ្មោះគាត់។ ចាប់តាំងពីពេលនោះមក ជីវិតរបស់គាត់ក៏ចាប់ផ្តើមផ្លាស់ប្រែ។ ពេលដែលយើងមានអារម្មណ៍ថា ហាក់ដូចជាគ្មាននរណាម្នាក់ស្គាល់យើង ឬយកចិត្តទុកដាក់ចំពោះយើង នោះសូមនឹកចាំអំពីព្រះយេស៊ូវចុះ។ ព្រះអង្គស្គាល់ឈ្មោះយើង ហើយសព្វព្រះទ័យឲ្យយើងស្គាល់ព្រះអង្គ ហើយប្រកបស្និទ្ធស្នាលជាមួយព្រះអង្គ ដោយផ្ទាល់ៗខ្លួន។ ព្រះវរបិតាដែលគង់នៅស្ថានសួគ៌…

Read article
តើអ្នកកាន់ខាងណា?

ក្នុងអំឡុងពេលសង្រ្គាមស៊ីវិលដ៏ក្តៅគគុក នៅសហរដ្ឋអាមេរិក ទីប្រឹក្សាម្នាក់ ក្នុងចំណោមទីប្រឹក្សាជាច្រើនរបស់លោកប្រធានាធិបតីលីនខិន(Lincoln) បានមានប្រសាសន៍ថា គាត់អរព្រះគុណព្រះខ្លាំងណាស់ ដែលព្រះអង្គបានកាន់ខាងកងទ័ពរបស់គាត់។ ពេលនោះ  លោកលីនខិនបានឆ្លើយតបថា “លោក ខ្ញុំមិនខ្វល់ថា ព្រះកាន់ខាងយើងឬក៏អត់ទេ តែអ្វីដែលខ្ញុំខ្វល់បំផុតនោះគឺ តើយើងនៅកាន់ខាងព្រះអង្គឬអត់? ដ្បិតព្រះទ្រង់តែងតែកាន់ខាងមនុស្សត្រូវជានិច្ច”។ យើងប្រហែលជាគិតថា ព្រះអង្គគំាទ្រផែនការ ទស្សនវិស័យ ការសម្រេចចិត្ត និងសេចក្តីប៉ងប្រាថ្នារបស់យើង។ ប៉ុន្តែ វាមិនងាយស្រួលដូចយើងគិតទេ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសាសន៍របស់លោកលីនខិន បានរំឭកយើងថា សូម្បីតែផែនការដ៏ល្អបំផុតរបស់យើង ក៏ប្រហែលជាមិនបានធ្វើឲ្យព្រះសព្វព្រះទ័យសូម្បីតែបន្តិច។ ជាការពិតណាស់ អ្នកនិពន្ធទំនុកដំកើងចង់កាន់នៅខាងព្រះ បានជាគាត់ទូលអង្វរព្រះអង្គថា “ឱព្រះអង្គអើយ សូមពិនិត្យមើល ឲ្យបានស្គាល់ចិត្តទូលបង្គំផង សូមល្បងលឲ្យបានជ្រាបអស់ទាំងគំនិតនៃទូលបង្គំចុះ សូមទតមើលបើមានអំពើអាក្រក់ណានៅក្នុងទូលបង្គំ ហើយនាំទូលបង្គំតាមផ្លូវដ៏នៅអស់កល្បជានិច្ច”(ទំនុកដំកើង ១៣៩:២៣-២៤)។ ពេលដែលយើងយកគំរូតាមអ្នកនិពន្ធទំនុកដំកើង ដោយ “ចូលទៅជិតព្រះអង្គ”(៧៣:២៨) នោះយើងអាចដឹងច្បាស់ថា ព្រះអង្គកាន់ខាងយើង ដោយព្រះវិញ្ញាណព្រះអង្គជួយឲ្យយើង ថ្លឹងថ្លែងចិត្តគំនិត និងសកម្មភាពរបស់ខ្លួនឯង ឲ្យត្រូវតាមផ្លូវព្រះអង្គ ដែលតែងតែត្រឹមត្រូវជានិច្ច។ ដូចនេះ សូមយើងសួរខ្លួនឯងថា តើយើងកាន់នៅខាងព្រះអង្គទេ? ការកាន់នៅខាងព្រះអង្គ គឺមានន័យថា យើងនឹងបង្ហាញចេញនូវសេចក្តីស្រឡាញ់របស់ព្រះអង្គ ដល់លោកិយដែលនៅជុំវិញខ្លួនយើង នៅក្នុងទំនាក់ទំនងជាមួយអ្នកដទៃ។…

Read article
វង្វេងចេញពីសេចក្តីពិត

មានក្រុមហ៊ុនមេធាវីមួយ នៅទីក្រុងញូយ៉កបានធ្វើការស្ទង់មតិ តាមប្រព័ន្ធអ៊ីនធឺណែត ហើយបានរកឃើញថា ៥២ភាគរយ នៃអ្នកជំនួញវលស្ទ្រីត ឈ្មួញកណ្តាល ធនាគាវិនិយោក និងពួកអ្នកអជីពផ្នែកហិរញ្ញវត្ថុដទៃទៀត បានប្រព្រឹត្តអំពើខុសច្បាប់ ឬយល់ថា ខ្លួនប្រហែលជាចាំបាច់ត្រូវប្រព្រឹត្តខុសច្បាប់នោះ ដើម្បីឲ្យមានជោគជ័យក្នុងមុខជំនួញ។ ការស្ទង់មតិនេះបានសន្និដ្ឋានថា អ្នកដឹកនាំផ្នែកហិរញ្ញវត្ថុទាំងនេះ “បានធ្វើហួសព្រំដែននៃក្រមសីលធម៌” ឬបាន “យល់ឃើញថា ទង្វើខុសឆ្គងរបស់ក្រុមហ៊ុន ជាអំពើអាក្រក់ដែលគេចាំបាច់ត្រូវធ្វើ”។ ពេលដែលសាវ័កប៉ុល កំពុងបណ្តុះបណ្តាលលោកធីម៉ូថេ ដែលជាយុវជន គាត់បានដាស់តឿនលោកធីម៉ូថេថា ការស្រឡាញ់លុយ និងការចង់ក្លាយជាអ្នកមាន បានបណ្តាលឲ្យអ្នកខ្លះវង្វេងចេញពីសេចក្តីពិត។ ពួកគេបានចាញ់ការល្បួង ហើយបានឱបក្រសោបយកសេចក្តីប៉ងប្រាថ្នា “ដ៏ល្ងង់ល្ងើ និងគ្រោះថ្នាក់”ជាច្រើន(១ធីម៉ូថេ ៦:៩)។ សាវ័កប៉ុលបានដឹងថា “ការស្រឡាញ់លុយ” ជាប្រភពនៃ “ការអាក្រក់គ្រប់យ៉ាង”(ខ.១០) ជាពិសេស គឺការទុកចិត្តលើលុយ ជាជាងពឹងផ្អែកលើព្រះគ្រីស្ទ។ ពេលដែលយើងរៀនទទួលស្គាល់ថា ព្រះគ្រីស្ទជាប្រភពនៃអ្វីៗគ្រប់យ៉ាងដែលយើងមាន យើងនឹងរកបានការស្កប់ចិត្តក្នុងព្រះអង្គ ជាជាងស្កប់ចិត្ត នៅក្នុងការមានរបស់ទ្រព្យសម្បត្តិ ជាកម្មសិទ្ធិ។ ពេលដែលយើងស្វែងរកការគោរពប្រតិបត្តិព្រះ ជាជាងស្វែងរកភាពមានបាន យើងនឹងមានចិត្តដែលចង់ស្មោះត្រង់ ចំពោះរបស់អ្វីដែលយើងបានទទួល។ ចូរយើងរៀនស្កប់ចិត្ត នៅក្នុងព្រះ ហើយចុះចូលចំពោះព្រះអង្គ ដោយចិត្តស្មោះត្រង់ ដ្បិតព្រះអង្គ នឹងផ្គត់ផ្គង់…

Read article
ការតយុទ្ធនឹងការញៀន

មានពេលមួយ លោកអេរិក(Eric)បានតយុទ្ធនឹងការញៀនថ្នាំ។ មិត្តភ័ក្តិ និងក្រុមគ្រួសារគាត់ ក៏បានលើកទឹកចិត្តគាត់ឲ្យផ្តាច់គ្រឿងញៀន។ ពេលនោះ គាត់បានទទួលស្គាល់ថា ការផ្តាច់គ្រឿងញៀនមានប្រយោជន៍បំផុតសម្រាប់សុខភាព និងទំនាក់ទំនងដែលគាត់មានជាមួយអ្នកដទៃ ប៉ុន្តែ គាត់មានអារម្មណ៍ថា មិនអាចផ្តាច់វាបានទេ។ ពេលដែលអ្នកដទៃប្រាប់គាត់ ពីរបៀបដែលពួកគេបញ្ឈប់ការញៀន គាត់ក៏បានឆ្លើយតបថា “អ្នកអាចបញ្ឈប់វាបាន ខ្ញុំសូមជួយអរ តែខ្ញុំហាក់ដូចជាមិនអាចផ្តាច់វាបានសោះ! បើសិនជាខ្ញុំមិនដែលត្រូវល្បួង ឲ្យប្រើគ្រឿងញៀនតាំងពីដំបូងមក នោះខ្ញុំក៏មិនធ្លាក់ខ្លួនញៀនថ្នាំដែរ។ ខ្ញុំចង់ឲ្យព្រះដកការញៀនថ្នាំ ចេញពីជីវិតខ្ញុំ ក្នុងពេលឥឡូវនេះតែម្តង”។ អ្នកខ្លះបានរួចពីចំណងអ្វីមួយភ្លាមៗ តែមនុស្សភាគច្រើនត្រូវមានការតយុទ្ធជារៀងរាល់ថ្ងៃ ទំរាំតែអាចមានសេរីភាព។ យើងប្រហែលជាឆ្ងល់ថា ហេតុអ្វីបានជាការល្បួងមិនចេញឆ្ងាយពីយើង ប៉ុន្តែ ទន្ទឹមនឹងនោះ យើងក៏ត្រូវដឹងផងដែរថា យើងអាចងាកបែរទៅរកព្រះបានគ្រប់ពេល ទោះជាយើងកំពុងដើរតាមផ្លូវខុសយ៉ាងណាក៏ដោយ។ ហើយការនេះអាចជាផ្នែកដ៏សំខាន់បំផុត នៃការតយុទ្ធរបស់យើង។ យើងត្រូវរៀនលះបង់ការពឹងផ្អែកលើកម្លាំងខ្លួនឯង ហើយងាកមករកការពឹងផ្អែកទាំងស្រុងទៅលើព្រះវិញ។ ព្រះយេស៊ូវក៏ធ្លាប់ត្រូវល្បួងផងដែរ គឺមិនខុសពីយើងទេ ដូចនេះ ព្រះអង្គយល់ពីអារម្មណ៍របស់យើង(ម៉ាកុស ១:១៣)។ ព្រះអង្គអាណិតដល់សេចក្តីកម្សោយរបស់យើង(ហេព្រើ ៤:១៥) បានជាយើងអាច “ចូលមកបល្ល័ង្កនៃព្រះគុណ ដោយក្លាហាន ដើម្បីនឹងទទួលសេចក្តីមេត្តា ហើយរកបានព្រះគុណសំរាប់នឹងជួយដល់ពេលត្រូវការ”(ខ.១៦)។ ព្រះអង្គក៏ប្រើអ្នកដទៃ ឲ្យជួយយើង តាមអំណោយទានរបស់ពួកគេផងដែរ។ ទោះថ្ងៃនេះ យើងកំពុងតយុទ្ធនឹងការអ្វីក៏ដោយ សូមយើងចាំថា…

Read article
ក្នុងព្រះហស្តព្រះអង្គ

មាន​​ពេល​មួយខ្ញុំ និងមិ​ត្ត​ភ័ក្រ​របស់​ខ្ញុំ​ បាន​ដឹក​ដៃ​ក្មេង​តូច​ៗ​ដើរ​ឆ្លង​ផ្លូវ​ថ្មល់​ដ៏ម​មា​ញឹក​មួយ។ យើង​បាន​ឲ្យ​ពួក​គេកា​ន់​ដៃ​របស់​យើង ហើយ​ប្រាប់​ពួក​គេថា “សូម​កាន់​ដៃ​ឲ្យជា​ប់” ហើយ​ពួក​គេ​ក៏ខំ​កាន់​ដែ​យើងយ៉ា​ងណែ​ន។ ប៉ុន្តែ បើគ្រាន់​តែ​ឲ្យ​ពួក​គេកាន់​ដៃ​យើង​តែម្យ៉ា​ង នោះ​ខ្ញុំមិ​ន​មាន​ទំនុក​ចិត្តទេ ព្រោះ​ពួក​​គេ​​អាច​​របូតដៃ បាន​ជាយើ​ង​ដែល​ជាម​នុស្ស​ធំ ចាំបា​ច់ត្រូ​វកា​ន់​ដៃពួ​កគេ​​ឲ្យ​ជាប់ ដើម្បី​ឲ្យ​ពួក​គេ​អាច​មាន​សុវត្ថិភា​ព។ ហេតុនេះ​ហើយ​បាន​ជាសា​វ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា “ព្រះ​គ្រីស្ទយេ​ស៊ូវ​​បា​ន​​ចាប់​​​ខ្ញុំ​​ឲ្យ​​បាន”(ភីលីព ៣:១២)។ ឬអា​ចនិ​យាយ​បា​នម្យ៉ា​ង​ទៀត​ថា “ព្រះ​គ្រីស្ទ​បាន​កាន់​ដៃ​ខ្ញុំជា​ប់!” ត្រង់​ចំណុច​នេះ​ យើងអា​ច​ដឹង​ច្បា​ស់ថា យើង​មាន​សុវត្ថិភា​ព មិន​មែន​ដោយសា​រយើង​បាន​តោង​ព្រះហ​ស្តព្រះអ​ង្គ​ឡើយ តែ​គឺដោ​យ​សារ​ព្រះអង្គ​បាន​កាន់​ដៃយើ​ង​ជាប់ ដោយ​សារ​អំណាច​ចេស្តារ​បស់ព្រះ​​អង្គ​ទៅវិ​ញ​ទេ។ គ្មាន​នរណា​ម្នាក់ អាច​ទាញ​ដៃ​យើង​ចេញ​ពីព្រះ​ហ​ស្ត​ព្រះ​អង្គ​បាន​ឡើយ សូម្បី​តែ​វិញ្ញាណអា​ក្រក់ ឬខ្លួ​ន​យើង​ក៏មិ​ន​អាច​ទាញចេ​ញបា​ន​ដែរ។ ដរាប​ណាព្រះ​អង្គ​បានកា​ន់​ដៃយើង​ហើយ ព្រះអ​ង្គ​នឹង​មិន​ព្រលែង​ឡើយ។ គឺដូ​ច​ដែល​ព្រះ​អង្គ​បាន​ធានាដ​ល់​យើង​ថា “ខ្ញុំ​ឲ្យ​ជីវិត​អស់​កល្ប​ជានិច្ច​ដល់​វា វា​មិន​ត្រូវ​វិនាស​នៅ​អស់​កល្ប​រៀង​ទៅ ក៏​គ្មាន​អ្នក​ណា​ឆក់​យក​វា​ពី​ដៃ​ខ្ញុំ​បាន​ទេ ព្រះវរបិតា​នៃ​ខ្ញុំ ដែល​ប្រទាន​វា​មក​ខ្ញុំ ទ្រង់​ធំ​លើស​ជាង​ទាំង​អស់ គ្មាន​អ្នក​ណា​អាច​នឹង​ឆក់​វា​ចេញ​ពី​ព្រះហស្ត​របស់​ព្រះវរបិតា​ខ្ញុំ​បាន​ ឡើយ”(យ៉ូហាន ១០:២៨-២៩)។ បទ​គម្ពីរនេះបានបញ្ជា​ក់ថា​ យើង​មាន​សុវត្ថិ​ភាព​ទ្វេរ​ដង ព្រោះ​ព្រះវ​របិតាកា​ន់​ដៃយើ​ងម្ខា​ង ហើយ​ព្រះយេស៊ូវ​ដ៏ជា​ព្រះ​សង្រ្គោះនៃ​យើង កាន់​ដៃយើ​ងម្ខាងទៀ​ត។ ព្រះហ​ស្ត​ព្រះអង្គជា​ព្រះហស្ត​ដែល​បាន​បង្កើត​ភ្នំ មហាស​មុទ្រ ហើយ​បាន​ដាក់ហ្វូងផ្កា​យក្នុ​ងលំ​ហរ​អវ​កាស។ គ្មាន​អ្វី “អាច​​ពង្រាត់​យើ​ង ចេញ​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដែល​នៅ​ក្នុង​ព្រះគ្រីស្ទយេស៊ូវ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា​បាន​ឡើយ” ទោះ​ជា​ក្នុង​មួយ​ជីវិ​តនេះ​…

Read article
សប្បាយលាយទុក្ខ

ពេល​ដែល​ខ្ញុំ និង​ម៉ាលីន(Marlene) រៀបការ ​យើង​ទាំង​ពីរ​នាក់ មាន​អារម្មណ៍ “សប្បាយ​លាយ​ទុក្ខ”។ តែ​សូម​កុំ​យល់​ច្រឡំ។​ មង្គល​ការ​របស់​យើង​ទាំង​ពីរ នៅ​ថ្ងៃនោះ​ ជាព្រឹ​ត្តិការណ៍​ដ៏អ​ស្ចារ្យ​មួយ ក្នុង​ជីវិត​យើង បាន​ជា​យើង​នៅ​តែ​បន្ត​អប​អរ​សាទរ​មង្គល​ការ​នេះ ជាង៣៥​ឆ្នាំមកហើយ​។ យើង​មាន​អារម្មណ៍​លាយ​ឡំ​គ្នាដូ​ចនេះ ពេល​ដែល​ម្តាយរ​បស់​ម៉ាលី​បាន​លាចាក​លោក ដោយ​សារ​ជម្ងឺ​មហា​រីក បាន​ពីរ​បីស​ប្តាហ៍ មុន​ពេល​យើង​រៀប​ការ។ ពេល​នោះ ម្តាយ​មីង​របស់​ម៉ាលីន​ក៏បា​នម​ក​ជំនួស​ម្តាយ​របស់​នាង ក្នុង​នាម​ជា “ម្តាយ​រ​បស់​កូន​ក្រ​មុំ” ប៉ុន្តែ ក្នុង​ថ្ងៃ​មង្គ​លការ​​របស់​យើង​​ទាំង​ពីរ យើង​ដឹង​ច្បាស់​ថា យើង​កំពុង​ខ្វះអ្វីមួ​យ​ដ៏​សំខាន់​។ គឺយើ​ង​ខ្វះវ​ត្តមា​ន​របស់​អ្នក​ម្តាយ​របស់​ម៉ាលីន ហើយ​ការ​នេះ​បាន​មាន​ផល​ប៉ះពាល់​មក​លើកា​រ​គ្រប់​យ៉ាង ក្នុង​ថ្ងៃ​នោះ។ បទ​ពិសោធន៍​មួយ​នេះ ជា​រឿង​ដែល​កើត​ឡើង​ជា​ធម្មតា ក្នុង​លោកិយ​ដែល​បាក់បែ​ក។ មនុស្ស​ម្នាក់​ៗ​រស់​នៅ ដោយ​អំណរ លាយ​ឡំ​នឹង​ទឹកភ្នែ​ក ការ​អាក្រក់​លាយ​ឡំ​នឹង​ការ​ល្អ។ នេះជា​កា​រ​ពិត​មែន បាន​ជា​ស្តេច​សាឡូម៉ូន​បាន​មាន​បន្ទូល​ថា “នៅ​​វេលា​​កំពុ​ង​​តែ​​សើច​​សប្បាយ គង់​​តែ​​ចិត្ត​​មាន​សេចក្តី​សៅសោក​ដែរ ហើយ​ចុង​បំផុត​នៃ​សេចក្តី​អំណរ​គឺ​ជា​ធ្ងន់​ទ្រូង​វិញ”(សុភាសិត ១៤:១៣)។ ចិត្ត​ដែល​កំពុង​តែស​ប្បាយ ច្រើន​តែ​ប្រែជា​មាន​ទុក្ខ ព្រោះជី​វិត​បាន​តម្រូ​វ​ឲ្យមា​ន រឿង​បែប​នេះកើ​តឡើ​ងជា​ធ​ម្មតា។ ទោះបី​ជាយ៉ា​ងណា​ក៏ដោយ យើងអ​រ​ព្រះគុ​ណព្រះ​ ដែល​សេចក្តី​ទុក្ខ មិ​នលាយឡំ​នឹ​ងអំ​ណរ ក្នុង​​ជីវិត​យើងជា​រ​ហូ​ត​ឡើយ។ ព្រោះ​​អ្នក​ដែល​នៅក្នុង​ព្រះគ្រីស្ទ បាន​ទទួល​សេចក្តី​សន្យា​ថា ពេល​ដែល​យើង​លាចាក​លោក​នេះទៅ “ព្រះ​ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក…

Read article
សំបុត្រ​ផ្ញើរ​ទៅ​ក្មេង​ប្រុស​ម្នាក់

លោក​ស៊ី អេស លូវីស(C.S.Lewis) ជា​អ្នក​ដែលមាន​​ចំណូល​ចិត្ត ចំពោះកា​រ​ថែរ​ទាំ​ការ​លូតលាស់​ខាង​វិញ្ញាណ រប​ស់​គ្រីស្ទ​បរិស័ទ​វ័យក្មេ​ង​ទាំង​ឡាយ គឺ​សូម្បី​តែ​នៅពេល​ដែល​គាត់ ​ជិត​ដល់​ចុង​បញ្ចប់​នៃ​ជីវិត​ក៏​ដោយ​។ ពេល​​ដែល​គាត់​កំពុង​មាន​ជម្ងឺ​ជាទ​ម្ងន់ គាត់​នៅតែ​ចំណាយ​ពេល​សរសេរ​សំបុត្រ​តប​ទៅ​ក្មេង​ប្រុស​ម្នាក់ ឈ្មោះ ភីលីព។ នៅ​ក្នុង​សំបុត្រ​នោះ លោក​លូវីស​បាន​កោតស​រសើរ​ក្មេង​ប្រុស​នោះ ដែល​បាន​ពិពណ៌នា នៅក្នុ​ង​សំបុត្រ​នោះបា​ន​ល្អ បាន​ជាគា​ត់ស​រសេរ​តប​ថា គាត់​មាន​ការស​ប្បាយ​ចិត្ត ពេល​ដែល​បាន​ដឹង​ថា ភីលីព​មាន​ការ​យល់​ដឹ​ងថា នៅក្នុ​ងរឿ​ង​និទាន​ពង្សាវតា​នៃ​នគរ​ណានៀ តួ​អង្គ​សត្វតោ​ឈ្មោះ​អ័ស្លាន ជាតំ​ណាង​ឲ្យ​ព្រះយេស៊ូវ​គ្រីស្ទ។ ក្នុង​ថ្ងៃ​បន្ទាប់ លោក​លូវីស​ក៏​បាន​លាចា​ក​លោក ក្នុង​គេហ​ដ្ឋាន​របស់​គាត់ ក្នុង​សង្កាត់​ឃឺន ក្រុង​អក់ស្វើត ប្រទេស​អង់​គ្លេស គឺ​មុន​ពេល​ដែល​ថ្ងៃខួ​ប​កំណើត​គម្រប់៦៥​ឆ្នាំរបស់​គាត់ នៅ​មួយ​សប្តាហ៍​ទៀត។ យ៉ាង​ណាមិ​ញ សាវ័ក​យ៉ូហា​នក៏​បា​ន​សរសេរ​សំបុត្រ ផ្ញើទៅ​កូ​ន​ខាង​វិញ្ញាណ​របស់​គាត់ ពេល​ដែល​គាត់​មានវ័​យ​ចាស់​ជរា។ ក្នុង​សំបុត្រ​នោះ យើង​ឃើញ​គាត់​ពិពណ៌នា​អំពី​សេចក្តី​អំណរ ដែល​គាត់​មាន ក្នុង​នាម​ជា​គ្រីស្ទ​បរិស័​ទដែ​ល​ពេញវ័​យ​ខាង​វិញ្ញាណ ដែល​បាន​លើក​ទឹក​ចិត្ត​សិស្សរ​បស់​គាត់ ដែល​មានភាព​វ័យ​ក្មេង​ខាង​វិញ្ញាណ​ជាង​គាត់ ឲ្យ​ពួក​គេ​ដើរ ក្នុង​សេចក្តី​ពិត ហើយ​ដើរ​តាម​ព្រះ​គ្រីស្ទ។ គឺ​ដូច​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា “គ្មាន​​សេចក្តី​​ណា​​ដែល​នាំ​ឲ្យ​ខ្ញុំ​អរ​សប្បាយ លើស​ជាង​សេចក្តី​នេះ​ទេ គឺ​ដែល​ឮ​និយាយ​ថា ពួក​កូន​ខ្ញុំ​កំពុង​តែ​ប្រព្រឹត្ត​តាម​សេចក្តី​ពិត​នោះ​ឯង”(៣យ៉ូហាន ១:៤)។ សំបុត្រ​របស់​លោក​យ៉ូហាន បានប​ង្ហាញ​អំពី​ក្តីអំ​ណរ ដែល​កើត​មាន ពី​ការ​មើល​ថែរ និងឃើ​ញអ្ន​ក​ជំនាន់​ក្រោយ…

Read article
ការដាក់បង្ហាញ

ភរិយា​របស់​ខ្ញុំ ជា​អ្នក​ពូកែធ្វើ​​ម្ហូ​បណាស់។​ បន្ទាប់​ពី​ខ្ញុំ​ធ្វើការពេ​ញមួ​យថ្ងៃ​ ជាញឹក​ញាប់ ខ្ញុំ​ច្រើន​តែត្រ​ឡប់មក​ផ្ទះ​វិញ ដោយ​រំពឹង​ថា​នឹង​បាន​ធំ​ក្លិន​ដ៏ឈ្ងុ​យ​ឈ្ងប់​នៃ​ម្ហូប​ដែល​នាង​បាន​ចម្អិន ដែល​ជា​សញ្ញា​បញ្ចាក់​ថា ខ្ញុំ​នឹង​បាន​ញាំ​អាហារ​ដ៏ឈ្ងុយ​​ឆ្ងាញ់​ទៀត​ហើយ។ នាង​មិន​គ្រាន់​តែ​ចេះ​របៀប​ធ្វើ​ម្ហូប​ប៉ុណ្ណោះ​ទេ តែ​នាង​ក៏​ជា​អ្នក​ជំនាញ​ខាង​តម្រៀប​អាហា​រ​នៅ​លើ​តុបាយ​ផង​ដែរ។ បាន​ជា​នាង​តែង​តែរៀប​ចំអា​ហារ​នៅក្នុ​ង​ចាន ឲ្យ​ត្រូ​វ​នឹង​ពណ៌​របស់​សាច់ បាយ និង​បន្លែ នៅ​លើ​តុ​អាហារ​ ដើម្បីស្វា​គមន៍​ខ្ញុំ ចូល​អង្គុយ​ញាំ​អាហារ​ដែល​នាង​ចម្អិន​ផ្ទាល់​ដៃ ដោយ​អំណរ។ បើ​សិន​ជា​នាង​មិន​បាន​ចម្អិន ហើយ​រៀប​ចំអាហា​រ​ឲ្យមានរ​បៀប​ទេ នោះ​យើង​មិន​អាច​ញាំអា​ហារ​នោះកើត ហើយ​វា​ក៏មិ​ន​សូវ​ទាក់​ទាញ​ឡើយ។ ព្រោះសា​ច់​ឆៅ ត្រូវ​ការ​ការ​ចម្អិន​ឲ្យ​បាន​ឆ្អិន​ល្អ ហើយ​អង្ករ​ក៏​ត្រូវ​ការ​ដាំឲ្យ​ក្លាយ​ជាបា​យ រីឯ​បន្លែ​វិញ ​គឺ​ត្រូវ​ការ​ការ​លាង​សម្អាត និង​កាត់​តម្រឹ​ម​ឲ្យ​ស្អាត​ផង​ដែរ។  ការ​នេះបា​ន​ធ្វើ​ឲ្យ​ខ្ញុំនឹក​ចាំ អំពី​កិច្ច​ការ​​ដែលព្រះ​យេស៊ូ​វ​បាន​ធ្វើ ដោយ​ព្រះ​គុណ​ព្រះអ​ង្គ សម្រាប់​ខ្ញុំ។ ខ្ញុំ​ដឹង​ច្បាស់​ថា ខ្ញុំ​ងាយ​នឹង​ធ្លាក់​ចូល​ក្នុង​អំពើ​បាប។ ខ្ញុំ​ក៏​ដឹង​ផង​ដែរ​ថា ខ្លួន​ខ្ញុំផ្ទាល់​មិន​សក្តិស​ម​នៅឈ​រនៅ​ចំពោះព្រះ​អង្គ​ឡើយ។ តែពេ​ល​ដែល​ខ្ញុំបា​ន​ទទួល​សេចក្តី​សង្រ្គោះ​ហើយ ព្រះ​យេស៊ូវ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ជីវិត​ថ្មី(២កូរិនថូស ៥:១៧)។ ព្រះ​អង្គ​ទទួ​លខ្ញុំ​ ទោះបី​ខ្ញុំមាន​បាបយ៉ា​ងណា​ក៏​ដោយ ហើយ​បានធ្វើ​ឲ្យ​ខ្ញុំក្លាយ​ជាដ​ង្វាយ​ដ៏​ “បរិសុទ្ធ ឥត​​សៅ​ហ្មង ហើយ​​ឥត​​កន្លែង​​បន្ទោស​​បាន នៅ​​ចំ​ពោះ​​ទ្រង់” តាម​ដែល​សម​គួរ(​កូល៉ុស ១:២២)។ ព្រះ​អង្គ​កែឆ្នៃ​និង​រៀប​​ចំ​​ខ្លួ​ន​ខ្ញុំ សម្រាប់​បង្ហាញ​ដល់​ព្រះ​វរ​បិតា ឲ្យ​សម​ជា​ដង្វាយ​ដែល​ព្រះអង្គ​សព្វ​ព្រះ​ទ័យ​នឹង​ទទួល​។ ពេល​ដែល​ព្រះអង្គជួ​យឲ្យ​​ជីវិត​យើង​មាន​ការ​ផ្លាស់​ប្រែ សូម​ព្រះអង្គប​ណ្តាល​ចិត្ត​យើង ឲ្យ​រស់​នៅ​ក្នុង​ជីវិត​ថ្មី ហើយ​បន្ទាប​ខ្លួន…

Read article