December

You are here:
ការពិបាក ដែលយើងមិនអាចទៅណារួច

មាន​ពេល​មួយ លោក​ខេន ដៀល(Ken Deal) ដែល​មាន​អាយុ​៨៦ឆ្នាំ​ បាន​ឡើ​ង​​អធិប្បាយ​ព្រះ​​​បន្ទូល​​ថ្ងៃអាទិត្យ ជា​លើក​ចុង​ក្រោយ ដោយ​និយាយ​រៀបរា​ប់​ជាសរុប អំពី​ការ​ងារ​ស្ម័គ្រ​ចិត្ត​ដែលគា​ត់បា​ន​ធ្វើ ក្នុង​ព័ន្ធ​កិច្ចព​ន្ធ​ធនាគា។ ពេល​នោះគា​ត់​បាន​មាន​ប្រសាស​ន៍ថា គាត់​បានប​ង្រៀន​ព្រះ​បន្ទូល​ដល់​អ្នក​ទោស​ទំាង​ឡាយ អំពី​ការ​បម្រើ​ព្រះ ក្នុង​អំឡុង​ពេល​ដែល​ពួក​គេកំ​ពុង​ជាប់​​ឃុំ។ គាត់​បាន​លើក​ឡើងអំ​ពី​ទីបន្ទាល់​ជាច្រើ​ន រប​ស់​អ្នក​ទោស ដែល​ក្នុង​ចំណោម​នោះ មាន​អ្នក​ខ្លះត្រូវ​ជាប់​ពន្ធ​ធនាគា​អស់​មួយជី​វិត។ នរណាក៏​ចង់​ចាកចេ​ញ​ពីកន្លែង​នោះ​ដែរ​ ប៉ុន្តែ គាត់​បាន​លើក​ទឹក​ចិត្ត​ពួក​គេ ឲ្យ​មានកា​រ​លូតលា​ស់​ខាង​វិញ្ញាណ​ ហើយផ្សាយ​ដំណឹង​ល្អ អំពី​ព្រះ​គ្រីស្ទ ដល់​អ្នក​ឯ​ទៀត នៅ​ក្នុង​ពន្ធ​ធនាគា។ ដោយ​សារ​ជ​នជា​តិយូ​ដា ​មិន​​ស្តា​ប់បង្គាប់​ព្រះ​អម្ចាស់ ព្រះ​អង្គ​ក៏​បាន​បើក​ឲ្យស្តេ​ច​នេប៊ូក្នេសា លើក​ទ័ព​ចូល​មកក្នុ​ង​នគរ​របស់​ពួក​គេ ហើយ​ចាប់​ពួក​គេ​ជាឈ្លើយ ដឹក​យក​ទៅច​ក្រភ​ព​បាប៊ីឡូន។ លោក​ហោរា​យេរេមា ក៏​បាន​នាំ​ព្រះរាជ​សា​រ​របស់ព្រះ​​អម្ចាស់ មក​ប្រកាស់ដល់​ពួក​គេថា​ “ចូរ​​​ឲ្យ​ឯង​រាល់​គ្នា​សង់​ផ្ទះ ហើយ​អាស្រ័យ​នៅ​ចុះ ចូរ​ដាំ​ដំណាំ ហើយ​ស៊ី​ផល​នោះ​ទៅ ចូរ​យក​ប្រពន្ធ ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី ព្រម​ទាំង​រក​ប្រពន្ធ​ឲ្យ​កូន​ប្រុស​ឯង ហើយ​លើក​កូន​ស្រី​របស់​ឯង​ឲ្យ​មាន​ប្តី​ផង … ចូរ​ឲ្យ​ចំរើន​ជា​ច្រើន​ឡើង​នៅ​ទី​នោះ កុំ​ឲ្យ​ថយ​ចំនួន​ឯង​ឡើយ(យេរេមា ២៩:៥-៦)។ យើង​ប្រហែល​ជាជួ​បស្ថា​នភាព​ដែលពិបាក​ខ្លះៗ​ នៅថ្ងៃ​នេះ​ ដែល​ធ្វើ​ឲ្យ​យើង​មិន​អាច​ទៅណា​រួ​ច។ ទោះ​បី​ជាវា​កើត​ឡើង​ពីបរាជ័យ​របស់​យើង ឬ​ក៏ទោះជាវា​​មិន​មែន​ជា​កំហុសរ​ប​ស់​យើង​ក៏ដោ​យ ក៏​យើង​នៅ​តែអា​ច “ឆ្លង​កាត់” ឬ​ស្វែង​រក​កម្លាំង​មក​ពី​ព្រះ…

Read article
ការនៅកំដរ

ក្នុង​ឆ្នាំ​២០១២ មាន​ការ​សម្លាប់​រង្គាល ក្នុង​សាលា​រៀន​មួយ ក្នុង​រដ្ឋ​ខូណែធូខាត់ ដែល​បណ្តាល​ឲ្យ​កុមារ​២០​នាក់ និង​បុគ្គ​លិក​សាលា​៦​នាក់​បាត់​បង់​ជីវិត។​ ពេល​នោះ​សហ​រដ្ឋ​អាមេរិក​ទាំង​មូល មាន​ការ​តក់​ស្លត់​យ៉ាងខ្លាំ​ង​ចំពោះ​​ព្រឹ​ត្តិ​ការណ៍​ដ៏គួរ​ឲ្យ​រន្ធ​ត់នេះ។ ប្រជា​ពល​រដ្ឋ​ទាំងឡា​យ​​បាន​គិត​អំពី​សោក​នាដ​កម្ម​នេះ ហើយ​មាន​សំណួ​រ​ជាច្រើ​ន​បាន​ចោទ​ឡើង​ថា ឃាតករ​នោះ ជា​មនុស្ស​ប្រភេទ​ណា ដែល​អាច​ធ្វើ​ទង្វើដ៏​ព្រៃ​ផ្សៃ​យ៉ាង​នេះ ហើយ​តើគា​ត់​ធ្វើដើ​ម្បី​អ្វី? តើយើង​អា​ចធ្វើ​ដូច​ម្តេច ដើម្បី​ការពា​រ​កុំឲ្យ​មា​នហេតុ​ការណ៍​ដូច​នេះ កើត​ឡើង​ទៀត?តើ​យើង​អាច​ជួយ​អ្នក​ដែល​បាន​រួច​ជីវិត ពី​ការស​ម្លាប់​រង្គាល​នោះ​ដោយ​របៀប​ណាខ្លះ? ស្ថិត​ក្នុង​ពេល​ដ៏ច្របូក​ច្រប​ល់នោះ មាន​ក្រុម​លើក​ទឹកចិត្ត​មួយ​ក្រុម​ ដែល​ខុស​ពីកា​ររំ​ពឹង​ទុក​របស់យើ​ង បាន​នាំ​ឲ្យ​មាន​ភាព​ធូរស្រា​ល​ឡើង។ ក្រុម​មួយ​នោះ ជា​ប្រភេទ​សត្វ​ឆ្កែប្រ​ម៉ាញ់​ដ៏គួ​រឲ្យ​​ស្រឡាញ់ ដែល​គេបា​នប​ង្វឹក​យ៉ាង​ពិសេស ដែល​ធ្វើ​ឲ្យ​មនុស្ស​មាន​ការ​ស្រឡាញ់​ចូល​ចិត្ត​ពួកវា​។ សត្វ​ឆ្កែ​មិន​ចេះ​និយាយ​ស្តី​ដូច​មនុស្ស​ទេ។ ពួក​វា​គ្រាន់តែ​​អាចនៅកំ​ដរ​ប៉ុណ្ណោះ។ ក្មេងៗដែ​លមាន​ការ​ប៉ះទ​ង្គិច​ផ្លូវ​ចិត្តធ្ង​ន់​ធ្ងរ ដោយ​សារ​អំពើហឹ​ង្សាដ៏​ត​ក់​ស្លត់ ដែល​បាន​កើត​ឡើង​នៅ​ថ្ងៃ​នោះ មិន​បាន​បង្ហាញ​ចេញ​នូវ​ការ​​ភ័យ​ខ្លាច និង​អារម្មណ៍ ដល់​មនុស្ស​ធំ​ឡើយ ប៉ុន្តែ ពួក​គេ​បាន​បើក​ចំហរ​ចិត្ត​ចំពោះ​សត្វ​ឆ្កែ​ទាំង​នោះ ដោយ​បង្ហាញ​ចេញនូ​វ​អារម្មណ៍​ទាំង​នោះដល់​ពួ​កវា​។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​ធីម ហេតស៍ន័រ(Tim Hetzner) ដែល​ជា​នាយក​នៃ​អង្គ​ការ​មនុស្ស​ធម៌​ពួក​ជំនុំ​លូស័ររិន​ បាន​មាន​ប្រសាសន៍​ថា “ចំណុ​ច​សំខាន់​បំផុត​នៃកា​របង្វឹក​សត្វ​ឆ្កែរ​ទាំង​នេះ គឺ​យើង​បង្រៀន​ពួក​វា​ឲ្យចេះ​មានភា​ព​ស្ងាត់​ស្ងៀម ដើម្បី​ជួយ​អ្នក​ដែល​កំពុង​សោក​សង្រេង”។ យ៉ាង​ណាមិ​ញ ពេលដែ​លយើ​ង​សិក្សា​ព្រះគ​ម្ពីរ​យ៉ូប យើង​ឃើញ​ថា មនុ​ស្សដែ​ល​កំពុងសោ​ក​សង្រេង មិន​តែង​តែ​ត្រូវ​ការ​ការលើ​កទឹ​ក​ចិត្ត ដោយ​ពាក្យ​សម្តី​ជានិ​ច្ច​ឡើយ។ ជួន​កាល ពួក​គេ​គ្រាន់​តែ​ត្រូវ​ការ​នរណា​ម្នាក់​អង្គុយ​យ៉ាង​ស្ងាត់​ស្ងៀម​នៅក្បែ​រ​ពួក​គេ​ប៉ុណ្ណោះ ដោយ​រង់​ចាំ​ស្តាប់​ពាក្យ​ពេចន៍​អ្វី​ដែល​ពួក​គេចង់​និយាយ​ចេញ…

Read article
ផ្លែក្រូចនៃបុណ្យណូអែល

ក្នុង​សាធារណៈ​រដ្ឋ​ឆេក និង​ក្នុង​តំបន់​ដទៃ​ទៀត ពេល​គេ​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​ណូអែល គេ​ក៏បា​ន​រាប់​បញ្ចូល ការតុ​ប​តែង​ផ្លែក្រូច​   ដ៏​គួ​រឲ្យ​ចាប់​អារម្មណ៍។   ផ្លែ​ក្រូចនោះជា​តំ​ណាង​ឲ្យ​ពិភព​លោក ហើយ​គេ​បាន​ដោត​ទាន​មួយដើ​ម​នៅពី​លើ​ផ្លែក្រូច​​នោះ ជា​ដំណាង​ឲ្យ​ព្រះ​គ្រីស្ទ​ ដែល​ជា​ពន្លឺ​នៃ​លោកិយ។ រួច​គេ​យក​ខ្សែបូ​ក្រ​ហម​មក​ចង​ព័ទ​ជុំវិញ​ផ្លែ​ក្រូច​នោះ ជា​តំណាង​ឲ្យ​ព្រះ​លោហិត​របស់​ព្រះ​យេស៊ូវ។ បន្ទាប់​​​មកគេ​យ​កឈើ​ចា​ក់​ធ្មេញបួ​នដើម មក​ដោត​ដំណាប់​ផ្លែឈើ​ក្រៀមធ្វើ​ជា​ត្រណោត ហើយ​សៀត​វាចូ​​លតា​ម​ខ្សែ​បូនោះ​នៅ​សង​ខាង​ផ្លែក្រូ​ច ជា​ដំណាង​ឲ្យ​ផល​ផ្លែ​សម្រាប់លោ​កិយ។ ជា​ការ​ពិត​ណាស់​ ការ​តុប​តែង​នេះ ជាកា​រ​បង្ហាញ​អំពីគោល​បំណង ដែល​ព្រះគ្រី​ស្ទយា​ង​ចុះម​ក ដើម្បី​នាំ​ពន្លឺ​ចូល​មក​ក្នុង​ភាពង​ងឹត ដើម្បីប្រោ​ស​លោះលោ​កិយ ដោយខ្ចា​យ​ព្រះលោ​ហិត​របស់​ព្រះអង្គ។ លោក​យ៉ូហាន​បាន​កត់​ត្រា​ អំពី​ដំណើរ​ជីវិតរ​បស់​ព្រះគ្រីស្ទ ក្នុង​ព្រះ​គម្ពីរ​ដំណឹង​ល្អ​យ៉ូហាន។ គាត់បា​ន​ពិពណ៌នាថា​ ព្រះយេ​ស៊ូវ​ជាពន្លឺ​នៃ​លោកិយ​ ហើយ​ព្រះ​អង្គ​ជា “​ពន្លឺ​​​ដ៏​ពិត នោះ​​គឺ​​ជា​​ពន្លឺ​​ដែល​បំភ្លឺ​ដល់​មនុស្ស​ទាំង​អស់ ដែល​កើត​មក​ក្នុង​លោកីយ៍”(យ៉ូហាន ១:៩)។ ជាងនេះ​ទៅ​​ទៀត ព្រះ​គ្រីស្ទ​មិន​គ្រាន់តែ​ជា​ពន្លឺ​ដែល​យាងម​ក​បំភ្លឺ​លោកិយ ដែល​នៅក្នុ​ងភា​ព​ងងឹត​ប៉ុណ្ណោះ​ទេ តែ​​ព្រះអង្គ​ថែ​ម​ទាំង​ជា “កូន​​ចៀ​ម​​នៃ​​ព្រះ ដែល​​ដោះ​​បាប​​មនុស្ស​លោក”(ខ.២៩)។ សូម​យើង​ជញ្ជឹ​ង​គិត​អំពី​ការ​នេះចុះ​! ព្រះ​ឱរស​នៃភូមិ​បេថ្លេហិម ព្រះ​អង្គ​ជា​ព្រះ​គ្រីស្ទ​ដែល​មាន​ព្រះជន្ម​រស់ និង​​មាន​ព្រះជន្ម​រស់​ពី​សុគត​ឡើយ​វិញ។ ព្រះ​​អង្គ​បាន​សង្រ្គោះ​យើង ឲ្យ​រួច​ពី​បាប។ ហេតុ​នេះ​ហើយ​បាន​ជា​សាវ័ក​យ៉ូហាន​បាន​បង្រៀន​យើង ឲ្យ “​ដើរក្នុ​ង​​ព​ន្លឺ​​វិញ ដូច​ជា​ទ្រង់​ក៏​គង់​ក្នុង​ពន្លឺ​ដែរ”(១យ៉ូហាន ១:៧)។ សូម​ឲ្យអស់​អ្នក​ដែល​បាន​ពិសោធ​នឹង​ការ​សង្រ្គោះរ​បស់​ព្រះអង្គ រក​ឃើញ​សន្តិភា​ព នៅ​ក្នុង​ការ​ដើរ​ក្នុង​ពន្លឺ​ព្រះ​អង្គ។—Bill Crowder

Read article
យប់​ដ៏សុ​ខសា​ន្ត

លោកសាយមិន(Simon) បានផ្លាស់ទីលំនៅ ពីប្រទេសហូឡង់ មកសហរដ្ឋអាមេរិក។ ភរិយារបស់គាត់ គឺអ្នកស្រីខេយ(Kay) និងកូនទាំងបីនាក់ កើតនៅសហរដ្ឋអាមេរិក។ តែក្រោយមក កូនទាំងបីនាក់បានរៀបការជាមួយអ្នកដែលមកពីប្រទេសខុសៗគ្នា ដូចជា ចេនី(Jenny)បានរៀបការជាមួយរ៉ូបឺតូ(Roberto) ដែលមកពីប្រទេសប៉ាណាម៉ា។ រីឯប៊ីល(Bill)វិញ គាត់បានរៀបការជាមួយវ៉ានៀ(Vania) មកពីប្រទេសប៉ទុយហ្កាល់។ ចំណែកឯលូកាស(Lucs)វិញ បានរៀបការជាមួយបូរា(Bora) មកពីប្រទេសកូរេខាងត្បូង។ ដូចនេះ ពេលដែលពួកគេជួបជុំគ្នានៅពេលល្ងាចថ្ងៃបុណ្យណូអែល ពួកគេបានច្រៀងបទ “យប់ដ៏សុខសាន្ត” ព្រមគ្នា ជាភាសាកំណើតរៀងៗខ្លួន   បង្កើតបានជាសម្លេងច្រៀងដ៏ផ្អែមពិរោះ ដល់ព្រះកាណ៍ព្រះអម្ចាស់ ខណៈពេលដែលពួកគេអបអរថ្ងៃកំណើតរបស់ព្រះរាជបុត្រាព្រះអង្គ។ កាលពីជាងពីរពាន់ឆ្នាំមុន ពេលដែលពួកគង្វាល កំពុងមើលថែរហ្វូងចៀម ក្នុងយប់ដ៏ស្ងប់ស្ងាត់ ស្រាប់តែទេវតាមួយអង្គបានប្រកាស់ប្រាប់ពួកគេ អំពីការប្រសូត្ររបស់ព្រះយេស៊ូវថា “មើល ខ្ញុំមកប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ពីសេចក្តីអំណរយ៉ាងអស្ចារ្យ ដែលសំរាប់បណ្តាជនទាំងអស់គ្នា”(លូកា ២:១០)។ បន្ទាប់មក នោះស្រាប់តែមានពួកពលបរិវារកកកុញពីស្ថានសួគ៌ ពោលសរសើរដល់ព្រះថា “សួស្តីដល់ព្រះនៅស្ថានដ៏ខ្ពស់បំផុត ហើយសេចក្តីសុខសាន្តនៅផែនដី នៅកណ្តាលមនុស្ស ដែលជាទីគាប់ព្រះហឫទ័យដល់ទ្រង់”(ខ.១៤)។ ព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ ជាព្រះសង្រ្គោះនៅលោកិយ បានប្រសូត្រនៅថ្ងៃនោះ។ ព្រះអង្គជាព្រះរាជបុត្រា ដែលទេវតាបានប្រកាស ក្នុងយប់ដ៏សុខសាន្ត កាលពីយូរលង់មកហើយ។ ព្រះអង្គជាអំណោយដែលព្រះប្រទាន ដោយព្រះគុណដ៏អស្ចារ្យ…

Read article
ព្រះ​គ​​ង់​នៅជាមួយ​យើ​ង

ពេល​ខ្ញុំ​កំពុ​ងអធិ​ប្បាយ​ព្រះប​ន្ទូល ក្នុង​សាលាព្រះ​គម្ពីរ​មួយក​ន្លែង ក្នុង​ក្រុង​ប៊ូឆារេស ប្រទេស​រ៉ូម៉ានី ខ្ញុំ​សង្កេត​ឃើញ​សិស្សសា​លា​ព្រះគ​ម្ពីរម្នា​ក់ មាន​សំលៀក​បំពាក់​ខុស​គេ នៅ​ក្នុង​ថ្នាក់​រៀន។   គេ​គ្រប់​គ្នាបា​នស្លៀ​កពា​ក់ឯ​កស​ណ្ឋាន​យ៉ាង​សមសួន​ ហើយ​មាន​តែគា​ត់ទេ ដែល​ស្លៀក​ខោ​ខៅ​ប៊យ និង​អាវយឺត និង​ពាក់​មួក​ខុស​គេ។ ការ​នេះបា​ន​ធ្វើ​ឲ្យខ្ញុំ​ងា​យនឹ​ង​កត់​សំគា​ល់អំ​ពី​គាត់​ បាន​ជា​ខ្ញុំឆ្ងល់​ថា ហេតុ​អ្វីបា​នជា​គា​ត់មិ​នស្លៀ​កពា​ក់​ឲ្យស​មស្រ​ប តាម​ទំនៀ​ប​ទំលាប់​របស់​សាលា​ព្រះ​គម្ពីរ។ ដល់​ពេល​ចប់​ម៉ោង​រៀន គាត់​ក៏​បាន​ដើរ​មក​ណែនាំ​ខ្លួន​គា​ត់។ ពេល​ខ្ញុំ​សួរ​ឈ្មោះគា​ត់ គាត់​ប្រាប់​ថា ​គាត់​ឈ្មោះ “អេម៉ាញូ​អែល”។ ខ្ញុំ​មាន​កា​រ​ភ្ញាក់​ផ្អើលណាស់ ពេល​ដែល​បាន​ឮគា​ត់ប្រាប់ឈ្មោះ​ដូ​ចនេះ បាន​ជា​ខ្ញុំ​សួ​រ​​គាត់​ថា “តើ​ប្អូន​ដឹង​ថា ឈ្មោះ​ហ្នឹង​មាន​ន័យដូ​ចម្តេ​ច​ទេ”។ គាត់​ក៏​ឆ្លើយដោ​យ​មិន​អឹម​អៀន​ថា “បាទ​លោក​គ្រូ ឈ្មោះហ្នឹង​មាន​ន័យ​ថា “ព្រះ​គង់​​នៅ​ជា​​មួយ​យើង!” ពេល​ដែល​ខ្ញុំគិត​អំពី​យុវជ​នម្នា​ក់នេះ​ ដែល​ស្លៀក​ពាក់​ខុស​គេ ក្នុង​ចំណោម​ហ្វូង​មនុស្ស ខ្ញុំ​ក៏​បាននឹ​ក​ចាំ អំពី​ការ​ដែលព្រះ​យេ​ស៊ូវ​បាន​យាង​មក ដើម្បីនាំ​ព្រះ​វត្ត​មា​ន​ព្រះ ចូល​គង់​នៅ​ជាមួ​យម​នុស្ស​ក្នុង​លោកិយ​នេះ បាន​ជា​គេត្រូ​វ​ហៅព្រះអ​ង្គ​ថា “អេម៉ាញូអែល ដែល​​ប្រែ​​ថា ព្រះ​អង្គ​​ទ្រ​ង់​​គង់​​ជា​​មួ​យ​​នឹង​​យើង​​ខ្ញុំ”(ម៉ាថាយ ១:២៣)។ ដូច​នេះ ព្រះ​អង្គ​ក៏​បាន​ត្រាស​ហៅយើ​ងឲ្យ​យាង​ព្រះវ​ត្ត​មានព្រះ​អ​ង្គ ចូល​ក្នុង​ជីវិត​យើង​ ហើយ​ចេញ​ទៅ​នាំអ្ន​កដ​ទៃ ឲ្យ​ទទួល​ព្រះ​វត្ត​មាន​ព្រះ​អង្គផ​ង​ដែរ។ ​គឺ​ដូច​ដែ​លព្រះ​អង្គ​បា​នមាន​បន្ទូល​​យ៉ាង​ច្បាស់​ថា “ខ្ញុំ​​ចា​ត់​អ្នក​​រាល់​គ្នា​ឲ្យ​ទៅ ដូច​ជា​ព្រះវរបិតា​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​ដែរ”(យ៉ូហាន ២០:២១)។ ក្នុង​រដូ​វ​កាល​នៃ​ពិធីបុ​ណ្យណូ​អែល​នេះ យើង​អាច​ថ្វាយ​ដង្វាយ​ទៅ​ព្រះ ​ដោយ​រស់​នៅឲ្យ​មានល​ក្ខណៈ​ដូច​ព្រះអ​ង្គ​។…

Read article
ការអស្ចារ្យនៃបុណ្យណូអែល

បន្ទាប់ពី​ខ្ញុំ​បាន​ចូ​លរៀ​ន ក្នុង​ឆមាស​ទី​១ នៅ​សាលា​ព្រះ​គម្ពីរ ក្រុម​គ្រួសា​ររបស់​ខ្ញុំ ក៏​បាន​ទទួល​សំបុត្រ​យន្ត​ហោះ សម្រាប់​ធ្វើ​ដំណើរ​ត្រឡប់​មក​ផ្ទះវិ​ញ ដើម្បី​ធ្វើ​ពិធី​បុណ្យ​ណូអែល​ជុំ​គ្នា។ នៅ​ពេ​ល​យប់​មុនពេ​ល​យើង​ចេញ​ដំណើរ យើង​ដឹង​ថា យើង​នៅ​ខ្វះ​លុយ​២០​ដុល្លា​ទៀត សម្រាប់​ការ​ធ្វើ​ដំណើរ​។ ការ​ចត​ឡាន ការ​ដឹក​ជញ្ជូន និង​ការ​ចំណាយ​បន្ទា​ប់​បន្សំ​ផ្សេង​ទៀត ត្រូវ​ចំណាយ​ជា​សរុប​លើសពី២០​ដុល្លា។ យើង​ក៏បា​ន​សម្រេច​ចិត្ត​អធិស្ឋាន អំពី​បញ្ហា​នេះ។ ទោះបី​ជាកូ​នៗរបស់​យើង​នៅ​តូច​ក៏​ដោយ (កូន​ទី១អាយុ៦​ឆ្នាំ និង​កូន​ទី​២​អាយុ២​ឆ្នាំ) ក៏​យើង​​​​បា​នឲ្យពួកគេ​ចូល​រួម​ក្នុង​ការ​អធិស្ឋាន​ពេល​នោះផ​ងដែរ​។ ពេល​ដែល​យើង​កំ​ពុង​អធិស្ឋាន   យើ​ងបា​ន​ឮសម្លេង​សម្រឹប​ជើង តាមផ្លូ​វ​ដើរ​​នៅខា​ង​ក្រៅប​ន្ទប់រ​បស់យើ​ង ក្នុង​អគា​អាផាតមិន ហើយ​បន្ទា​ប់ម​ក ​យើង​ក៏បា​ន​ឮសម្លេង​គេ​សៀត​ស្រោម​សំបុត្រ​ចូល​តាម​ក្រោម​ទ្វារ។ ពេល​យើង​បើក​មើល​ស្រោម​សំបុត្រ​នោះ ក៏ឃើ​ញលុយ៥​០​ដុល្លា។​ កូន​ស្រីយើ​ងដែ​ល​មាន​អាយុ៦ឆ្នាំ​ បាន​បញ្ចេញ​ទឹក​មុខ​ងឿងឆ្ង​ល់ គឺ​មិន​ខុស​ពី​ខ្ញុំ និង​ភរិយា​ខ្ញុំ​ប៉ុន្មាន​ទេ។​ ត្រង់ចំ​ណុច​នេះ ព្រះ​ដ៏មា​នចេ​ស្តា​បាន​ឆ្លាក់​​​ព្រះនា​ម​ព្រះអង្គ ទុក​ក្នុង​ចិត្ត​របស់​ក្មេង​ស្រីតូ​ច​ម្នាក់​នេះ ខណៈពេ​ល​ដែល​នាង​បាន​ឃើញ​ព្រះអ​ង្គ​​ឆ្លើយ​តប ការ​អធិស្ឋាន​របស់​យើង យ៉ាង​ឆាប់​រហ័ស​ដូច​នេះ។ ហើ​យពេល​នោះ ខ្ញុំ​ក៏​អាច “ថ្លែង​ពី​ការអស្ចារ្យរបស់​​ព្រះ​អង្គ” ដូចស្តេ​ចដា​វីឌ ដែល​ជា​អ្នក​និពន្ធ​បទ​ទំនុក​ដំកើងនោះ​ផង​ដែរ(១របាក្សត្រ ១៦:៩)។ យ៉ាង​ណាមិ​ញ ពេល​ដែល​ព្រះ​យេស៊ូវ​យាង​មក​ប្រសូត្រ ក្នុង​រាត្រី​នៃ​បុណ្យ​ណូអែល​ដំបូង​បំផុត ព្រះដ៏​មា​ន​ចេស្តា ដ៏​សព្វ​ពញូ​ញាណ បាន​ឆ្លាក់​ព្រះ​នាម​ព្រះអ​ង្គ ទុក​ក្នុង​ចិត្ត​នៃម​នុស្ស​ជាតិ ដោយ​ធ្វើ​ឲ្យយើង​​រំភើប​ចិត្ត​រក​ថ្លែង​មិន​បាន ពេលដែ​ល​បាន​យល់​អំពី​សេចក្តីស​ប្បុរស​នៃកា​រ​អត់​ទោសបា​ប និងទ​ទួល​ក្តីអំណរ​នៃសេ​ចក្តី​ស្រឡាញ់​ដ៏​ឥត​លក្ខខ័​ណ្ឌ។…

Read article
ពន្លឺ និងភាពងងឹត

លោកសេម៉ួរ ស្លាយវ៍(Seymour Slive) ជាប្រវត្តិវិទូផ្នែកសិល្បៈ។ គាត់បានរៀបរាប់ថា លោករេមប្រិន(Rembrandt ឆ្នាំ ១៦០៦ ដល់ ១៦៦៩) ជាវិចិត្រករជនជាតិហូឡង់ដ៏អស្ចារ្យម្នាក់ ដែលពូកែដាក់ពន្លឺ និងស្រម៉ោលនៅក្នុងផ្ទាំងគំនូរ បានយ៉ាងល្អឥតខ្ចោះ ដែលធ្វើឲ្យផ្ទាំងគំនូររបស់ខ្លួន មានភាពរស់រវើកណាស់ ដូចនេះ គាត់ជាអ្នកនិទានរឿងដ៏ជក់ចិត្ត នៅលើផ្ទាំងគំនូរ។ ផ្ទាំងគំនូររបស់លោករេមប្រិន ដែលមានចំណងជើងថា ការថ្វាយបង្គំរបស់ពួកអ្នកគង្វាល បានបង្ហាញអំពីទិដ្ឋភាពនៃក្រោលសត្វនាពេលយប់ងងឹត   ក្នុងភូមិបេថ្លេហិម   ដែលមានអ្នកគង្វាលពីរនាក់បានលុតជង្គង់  នៅក្បែរស្នូកសត្វដែលព្រះឱរសយេស៊ូវ កំពុងផ្ទំនៅ ខណៈពេលដែលអ្នកគង្វាលដទៃទៀតកំពុងឈរនៅឆ្ងាយពីពួកគេបន្តិច។ ក្នុងចំណោមអ្នកគង្វាលទាំងពីរនាក់នេះ មានម្នាក់កំពុងយួរចង្កៀង នៅក្បែរព្រះឱរស ប៉ុន្តែ ក្នុងផ្ទាំងគំនូរនេះ ពន្លឺដែលភ្លឺបំផុត មិនបានចេញមកពីចង្កៀងរបស់គាត់ឡើយ តែបានចេញពីព្រះឱរសយេស៊ូវ ហើយក៏បានចែងចាំងមកលើអ្នកដែលមកជួបជុំគ្នានៅក្បែរព្រះអង្គ។ លោកហោរាអេសាយធ្លាប់បានមានប្រសាសន៍អំពីពន្លឺ និងភាពងងឹត នៅក្នុងការថ្លែងទំនាយ អំពីការយាងមកនៃព្រះសង្រ្គោះ ក្នុងទឹកដីអ៊ីស្រាអែល ក្នុងរយៈពេល៧សតវត្សរ៍ក្រោយមកទៀត។ គឺដូចដែលមានសេចក្តីចែងមកថា “ឯបណ្តាជនដែលដើរក្នុងសេចក្តីងងឹត គេបានឃើញពន្លឺយ៉ាងធំ ពួកអ្នកដែលអាស្រ័យនៅក្នុងស្រុកនៃម្លប់សេចក្តីស្លាប់ គេមានពន្លឺភ្លឺមកលើគេហើយ … ដ្បិតមានបុត្រ១កើតដល់យើង ព្រះទ្រង់ប្រទានបុត្រា១មកយើងហើយ” (អេសាយ ៩:២,៦)។ មនុស្សម្នាក់ៗដែលបានមើលផ្ទាំងគំនូររបស់លោករេមប្រិន ប្រហែលជាមើលឃើញសាច់រឿងខុសៗគ្នា…

Read article
ការ​ចូល​ជ្រក

ក្នុង​មជ្ឈិម​សម័យ កសិក​រ​ទាំង​ឡាយ​មើល​ថែរស្រែ​ចំា​ការ​របស់​ខ្លួន តែ​ពេល​ដែល​ពួក​គេ​ឃើញ​​ខ្មាំង​សត្រូ​វលើ​ក​ទ័ព​មក​ឈ្លាន​ពាន​ពី​ចម្ងាយ ពួក​គេ​ក៏​ទុក​ការ​ងារ​ស្រែ​ចំការ​ចោល ដើម្បីនាំ​ក្រុ​មគ្រួសារ​រត់​គេច​ចូល ក្នុង​ទីក្រុង​ដែល​មាន​កំផែង​ការ​ពារ​ព័ទ​ជុំវិញ   ដើម្បី​ទទួល​ការកា​រពារ​ឲ្យ​រួច​ផុត​ពីពួ​ក​ខ្មាំងសត្រូវ ដ៏​គ្រោះ​ថ្នាក់​នោះ។ យ៉ាង​ណាមិ​ញ ក្រុង​ខាខាសសូន​បាន​ធ្វើ​ជាក​ន្លែង​ជ្រក​កោន ​ក្នុង​ពេល​សឹក​សង្រ្គាម សម្រាប់​ប្រជាជន​អស់​ជា​ច្រើន​ជំនាន់​មក​ហើយ។ គេបា​ន​សាង​សង់​វា ​ក្នុងស​តវត្សរ៍​ទី​៥ មុន​គ្រីស្ទស​គ​រាជ ហើយ​កំផែង​រប​ស់វា​   ដែល​គេ​បាន​សង់​ពីថ្ម​ បាន​ផ្តល់​ការ​ការ​ពារ​ដ​ល់ជន​ជាតិ​រ៉ូម៉ាំង ​ហ្គួល ​វីស៊ីហ្គូ ​ហ្វ្រង់ និង​បារាំង។ ដោយ​សារ​ក្រុង​នេះត្រូ​វបា​នហ៊ំ​ព័ទ្ធ​ដោយ​កំផែង​ដ៏​វែង ដែល​មាន​ប៉ម​យាម​ធំ​ៗ នោះអ្ន​ក​ដែល​ជ្រក នៅ​ខាង​ក្នុង​មាន​ទំនុក​ចិត្ត​ចំពោះ​កំផែង​ក្រុង​នេះ​ណាស់។ យ៉ាង​ណាមិ​ញ សម្រាប់​យើង​ដែល​​ជាអ្នក​ជឿព្រះ​ យើង​អាច​ជ្រក​កោន ក្នុង​ព្រះវ​ត្ត​មាន​នៃ​ព្រះដ៏​​រស់។ ព្រះ​គម្ពីរ​សុភាសិត​ចែង​ឲ្យយើ​ង​ដឹង​ថា “ព្រះ​នាម​​ព្រះ​យេហូវ៉ា ជា​ប៉ម​​មាំ​មួន មនុស្ស​​សុចរិត​​រ​ត់​​ចូល​ទៅ​ពឹង​ជ្រក ហើយ​មាន​សេចក្តី​សុខ”(សុភាសិត ១៨:១០)។ ក្នុងប​ទ​គម្ពី​រនេះ​ “ព្រះ​នាម​ព្រះយេ​ហូវ៉ា” គឺ​សំដៅទៅ​លើល​ក្ខណៈ​សម្បត្តិ​របស់​ព្រះ ដែល​មាន​ដូច​ជា ភាព​ស្មោះត្រង់ មាន​អំណាច​ចេស្តា និង​មាន​ក្តី​មេត្តា។ ចំណែក​ឯ​ពាក្យសុខ​សាន្ត វិញ គឺ​មាន​ន័យ​ថា “ដាក់​នៅកន្លែង​ខ្ពស់​រួច​ផុត​ពីគ្រោះ​ថ្នាក់”។ ពេល​ដែល​យើង​ជួប​ការ​គំរាម​កំហែង នៅពេ​ល​ណាមួ​យ យើង​ចង់​រត់ទៅ​រក​កន្លែង​ការពា​រ​ខ្លួន​ឲ្យរួ​ចពីគ្រោះថ្នា​ក់នោះ​។ អ្ន​ក​ខ្លះស្វែ​ង​រក​ការកា​រពារ​ នៅ​ក្នុង​ទ្រព្យ​សម្បត្តិ ឬ​ក្នុង​ទំនាក់​ទំនង។ ប៉ុន្តែ ក្នុងនា​ម​យើង…

Read article
ព្រះចាត់ព្រះរាជបុត្រា

បទ​ចម្រៀង​ជា​ភាសា​អង់​គ្លេស ដែល​មាន​ចំណង​ជើង​ថា ព្រះមែស៊ី ជា​ស្នាដៃនិ​ពន្ធ​របស់​លោក​ហ៊ែន​ឌែល(Handel)។ ក្នុង​បទ​ចម្រៀង​នេះ ខ្ញុំ​ចូល​ចិត្តជា​ង​គេ នៅ​ត្រង់​វគ្គ​ដែល​យើង​អាច​ច្រៀង​ដោយ​អំណរ​ថា “មាន​​បុត្រ​​១​​កើត​​ដល់​យើង”។ ជា​ពិសេស ខ្ញុំ​ចូល​ចិត្ត​ចំណុច​ដែល​គេច្រៀងប​ន្ទរ ចូល​ដល់​ឃ្លា “ព្រះ​ទ្រង់​ប្រទាន​បុត្រា​១​មួយ​​ដល់​យើងហើ​យ”។ ជាកា​រ​ពិត​ណាស់ ពាក្យ​ពេចន៍​ទាំង​អស់​នេះ ត្រូវ​បាន​អ្នកនិ​ពន្ធ ​ដក​ស្រង់​ចេញ​ពីបទ​គម្ពីរ​អេសាយ ៩:៦ ដែល​ចែង​ថា “មាន​​បុត្រ​​១​​កើត​​ដ​ល់​​យើង ព្រះ​​ទ្រង់​​ប្រទាន​​បុត្រា​១​​មក​យើង​ហើយ”។ នេះ​ជា​បទ​ចម្រៀង​ដ៏មាន​ន័​យ​របស់​លោក​ហ៊ែន​ឌែល ដែល​សរសើរ​ដំកើង​ព្រះ​រាជបុ​ត្រា ដែល​បាន​យាង​មក​រក​យើង ដោយ​ចាប់​កំណើត​ជាម​នុស្ស នៅ​ថ្ងៃបុណ្យ​ណូ​អែល​ដំបូងបំ​ផុត​។ ព្រះ​គម្ពីរ​សញ្ញា​ថ្មី​បាន​បក​ស្រាយ​កាន់​តែ​ច្បាស់​ថែម​ទៀត​ថា ព្រះ​រាជ​បុត្រា​មួយ​អង្គ​នេះជា​នរណា។ ក្នុង​បទ​គម្ពីរ​លូកា ជំពូក​១ ទេវតាបា​ន​មក​ជួប​នាង​ម៉ារា ហើយ​ការនេះ​បា​នប​ង្ហាញ​អំពី​អត្ត​សញ្ញាណ​ទាំង​បួន​របស់​ព្រះឱ​រស ដ៏ជា​​ព្រះ​គ្រីស្ទ ដែល​មានដូ​ច​តទៅ : ព្រះអ​ង្គនឹ​ង​ប្រសូត្រ​ជាបុត្រា​របស់​នាង​ម៉ារា ដូច​នេះព្រះ​​អង្គ​ជាម​នុស្ស​(១:៣១)។ ព្រះអ​ង្គ​ជា​ព្រះ​រាជ​បុត្រា​នៃព្រះ​ដ៏​ខ្ពស់​បំផុត ដូច​នេះ​ព្រះអង្គ​ក៏​ជាព្រះមួយ​រយ​ភាគ​រយ​(១:៣២)។ ព្រះ​អង្គ​ក៏​ជា​ព្រះរាជបុ​ត្រា​នៃស្តេច​ដាវីឌ​ផង​ដែរ មាន​ន័យ​ថា ព្រះ​អង្គ​ជាប់​ខ្សែ​ស្រឡាយ​ស្តេច​(១:៣២)។ ហើយ​ព្រះអ​ង្គជា​ព្រះ​រាជ​បុត្រា​នៃព្រះ​ទៀត​ផង(១:៣៥) បាន​ជា​ព្រះអង្គ​មាន​ភាព​ស្មើគ្នា​នឹ​ង​ព្រះ​វរបិតា ក្នុង​ការ​គ្រប់​យ៉ាង។ ត្រង់​ចំណុច​នេះ ព្រះ​មែស៊ី អាច​បំពេញ​តួនាទី​របស់​ព្រះអង្គ​បាន ដោយ​សារ​ព្រះ​អង្គ​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ។ ពេល​ដែល​យើងថ្វាយ​បង្គំ​ព្រះអង្គ ក្នុង​រដូវ​កាល​នៃ​បុណ្យ​ណូអែល សូម​ព្រះ​ប្រទាន​ក្តី​អំណរ និ​ង​ភាព​រំភើប​រីក​រាយ ចំពោះ​អត្ថ​ន័យ​ដ៏ពេ​ញ​លេញ​នៃពិធី​បុណ្យដ៏សំ​ខាន់​នេះ។ ព្រះវ​របិតានៃ​​យើង​ដែល​គង់​នៅស្ថា​នសួ​គ៌ បាន​ប្រទានព្រះ​​រាជ​បុត្រា​ដ៏​ល្អឥត​ខ្ចោះ…

Read article
មិនមានអារម្មណ៍ទទេ

មាន​ពេល​មួយ ជូលា ចៅ​ស្រីរ​បស់​ខ្ញុំ បាន​ចំណាយពេ​ល​ក្នុង​រដូ​វ​ក្តៅ ទៅធ្វើ​​ការ ក្នុង​មណ្ឌល​កុមារ​កំព្រា​មួយ​កន្លែង ក្នុង​ក្រុង​ប៊ូសៃ ប្រទេស​យូហ្កាន់​ដា។ ក្នុង​ថ្ងៃ​ចុងក្រោយ នៃ​ការ​ចុះក​ម្ម​សិក្សា​របស់​នាង នៅ​ទីនោះ នាង​បាន​ទៅ​លាក្មេង​ៗ ក្នុង​មណ្ឌល​កុមារ​កំព្រានោះ​។ មានក្មេ​ងស្រី​​តូច​ម្នាក់ ឈ្មោះ​ស៊ូម៉ាយ៉ា មានទឹ​កមុ​ខ​ក្រៀម​ក្រំណាស់ ហើយ​ក៏បា​ន​និយាយ​ប្រាប់​នាង​ថា “ថ្ងៃ​ស្អែក អ្នក​មីង​ទៅ​ចោល​ពួកខ្ញុំ​ហើយ ហើយ​អាទិត្យ​ក្រោយ អ្នក​មីង​ផ្សេង​ទៀត(ដែល​មក​ចុះក​ម្មសិ​ក្សា) ក៏ទៅ​ចោល​ពួក​ខ្ញុំដែ​រ”។ ពេល​នោះ ជូលា​ក៏បា​ន​តបថា​ នាង​ពិត​ជា​ត្រូវ​ចាក​ចេញ​មែន។ ស៊ូម៉ាយ៉ា​ក៏បា​ន​ឈរ​គិតមួ​យ​សន្ទុះ ហើយ​ក៏​លាន់​ម៉ាត់ថា​ “ប៉ុន្តែ អ្នក​មីង​ក៏ទៅ អ្នក​មីង​ផ្សេង​ទៀត​ក៏ទៅ​ ចឹង​ទៅចោ​ល​ពួក​ខ្ញុំអ​ស់ហើ​យ”។ ជូលា​ក៏បា​ន​តបថា នេះជា​ការពិ​ត​មែន។ ប៉ុន្តែ ក្មេង​ស្រីតូ​ច​ម្នាក់​នេះក៏​បាន​គិត​មួយ​សន្ទុះ ហើយ​និយាយ​ទៀត​ថា “តែ​ព្រះអ​ង្គ​នឹង​នៅតែគ​ង់នៅ​​ជាមួ​យ​យើង​ជា​និច្ច ដូ​ចនេះ​ យើង​មិន​មាន​អារម្មណ៍​ទទេ​ឡើយ”។ ត្រង់​ចំណុច​នេះ យើង​រាល់​គ្នាសុ​ទ្ធតែ​អាច​យ​ល់អំ​ពី​អារម្មណ៍​​ទទេ។ ទោះ​បី​ជា​មនុស្ស​មាន​ទំនាក់​ទំនង មាន​ស្នេហា ទំនាក់​ទំនង​ផ្លូវ​ភេទ លុយ អំណាច​​ ប្រជាប្រិ​យភា​ព ឬ​មាន​ជ័យ​ជម្នះ​ច្រើន​យ៉ាង​ណាក៏​ដោយ ក៏នៅ​តែមិ​នអា​ចជ​ម្នះ​អារម្មណ៍​ទទេ​នេះបា​ន​ឡើយ ព្រោះ​វា​ជា​សេចក្តី​ប៉ង​ប្រាថ្នា​ចង់​បាន​របស់​អ្វី​មួយដែលយើ​ងគិ​ត​ថា មាន​តម្លៃ ដែល​មិន​អាច​បរិយ៉ាយ និង​កាត់​ថ្លៃ​បាន ប៉ុន្តែ របស់​នោះមិ​នស្ថិ​តស្ថេរ​សោះឡើ​យ។…

Read article