December

You are here:
សេចក្តីស្រឡាញ់ និងការ​ឧបត្ថម្ភ

ខ្ញុំ​បាន​ទទួល​សារ​ដ៏​ខ្លី​មួយ​ច្បាប់ មក​ពី​មិត្ត​ភ័ក្រ​របស់​ខ្ញុំម្នា​ក់ ដែល​កំពុង​ធ្វើ​ការ​បម្រើ​ព្រះ នៅ​ឯ​មណ្ឌល​កុមារ​កំព្រា​មួយ​កន្លែង ក្នុង​ប្រទេ​សកំពុង​អភិវឌ្ឍន៍​មួយ ដែល​ក្នុង​សារ​នោះ គាត់​បាន​សរសេរ​ថា “កាល​ពីថ្ងៃ​ម្សិល​មិញ ពេល​ដែលខ្ញុំ​​កំពុងអ​ង្គុយ​ធ្វើ​កិច្ច​ការ​នៅ​​​តុការិយ៉ា​ល័យ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​ណាស់ ពេល​ដែល​បាន​ឃើញ​សត្វ​ស្រម៉ោច​រាប់​ពាន់ កំពុង​តែ​វា​ពាស​ពេញ​ លើ​ផ្ទៃជ​ញ្ជាំង​អគារ​ការិយ៉ា​ល័យ​របស់​យើង ទាំង​ខាង​ក្នុង និ​ង​ខាង​ក្រៅ។ ពួក​វា​បានរោ​ម​របស់​របរ នៅ​ក្នុង​បន្ទប់​។ តែ​ទោះ​ជា​យ៉ាង​ណាក៏​ដោយ ខ្ញុំ​នៅ​តែ​បន្ត​ធ្វើ​ការ​ជា​ធម្មតា។ ប្រ​ហែល​ជា​ជិត​​កន្លះ​ម៉ោង​ក្រោយ​មក សត្វ​ស្រម៉ោច​ក៏​បាន​ចេញ​ទៅ​វិញ​អស់”។        បន្ទាប់​ពី​មិត្ត​ភ័ក្រ​របស់​ខ្ញុំ​ម្នាក់​នេះ បាន​រៀប​រាប់​អំពី​រឿង​សត្វ​ស្រម៉ោច​ចប់​ហើយ គាត់​ក៏​បាន​សរសេរ​ទៀត​ថា“ចំណែក​ឯ​អ្នក​វិញ តើអ្ន​ក​មាន​សុខ​ទុក្ខ​យ៉ាង​ណាដែរ នៅ​កន្លែង​ធ្វើ​ការ?”​ ជួន​កាល យើង​ត្រូវ​ការ​ការ​ក្រើន​រំឭក អំពី​សេចក្តី​ត្រូវ​ការ​របស់​អ្នក ដែល​​បាន​លះ​ចោល​ភាព​ស្រណុក​ស្រួល ​ទៅ​បម្រើ​ព្រះ​នៅប្រទេ​ស​ក្រី​ក្រ។ ព្រះ​ត្រាស​ហៅ​មនុស្ស​ម្នាក់​ៗ ឲ្យ​ទៅតា​ម​ផ្លូវ​ខុស​ៗ​គ្នា ហើយ​ក្នុង​នោះ អ្នក​ខ្លះ​ត្រូវ​ទៅ​តាម​ផ្លូវដែ​ល​រលាក់​ខ្លាំង ពិបាក​ធ្វើ​ដំណើរ។ គ្មាន​នរណា​ម្នាក់​ចង់​ធ្វើ​ការ ក្នុង​ការិយ៉ាល័យ ដែល​មាន​សត្វ​ស្រម៉ោច​រោម​ពេញប​ន្ទប់​ឡើយ ប៉ុន្តែ មិត្តភ័​ក្រ​របស់​ខ្ញុំ​ម្នាក់​នេះ មិន​បាន​ធ្វើ​ការ​នៅ​កន្លែង​នោះ ដើម្បី​រក​ផល​កម្រៃ​ឡើយ។ គាត់ និង​គ្រីស្ទ​បរិស័ទ​ដទៃ​ទៀត បាន​ថ្វាយ​ចិត្ត​ដាច់​ដល់​ព្រះគ្រី​ស្ទ ហើយបា​នគិ​ត​ថា ការ​លះប​ង់ភាព​ស្រណុក​ស្រួល “ដ៏​សំខាន់”​ ដើម្បី​ចេញ​ទៅ​ធ្វើ​ការ​បម្រើព្រះ​អង្គ គឺគ្រា​ន់​តែជាកា​រ​លះ​បង់​ដ៏​តូច ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ព្រះ ដែល​បាន​ស្រឡាញ់​យើង​រាល់​គ្នា ជា​មុន។ ពួក​គេ​ត្រូវ​ការការ​​គាំទ្រ​ពីយើ​ង…

Read article
ដំណើរ​ជីវិត​ដែល​ថយ​ក្រោយ

ទន្លេឈិកាហ្គោ មាន​ភាព​មិន​ប្រក្រតី ដោយសារ​វា​ហូរ​បញ្ច្រាស​ទិស។​ ក្រុម​វិស្វករ​បាន​បង្វែរ​ទិស​ដៅរ​បស់​វា ឲ្យហូ​រ​បញ្រ្ចាស​យ៉ាងដូ​ច​នេះ អស់​ជាង​មួយ​សតវត្សរ៍​ហើយ ដោយសារ​ប្រជាព​ល​រដ្ឋ ​ដែល​រស់​នៅ​ក្នុង​ទីក្រុង​ឈីកាហ្គោ​បាន​បំពល់​ទឹក​ទន្លេ​នេះ។ គេ​បាន​បង្ហូ​រ​ទឹក​លាង​ចាន ទឹក​លូ និង​កាក​សំណង់​រោង​ចក្រ ចូល​ទៅ​ក្នុង​ទន្លេ​នេះ ហើយ​ទន្លេ​នេះហូរ​ចូល​បឹង​មីឈីហ្គិន។ ដោយសារ​បឹង​នេះ​ជាប្រ​ភពទឹ​ក​ប្រើ​ប្រាស់ស​ម្រាប់​ទី​ក្រុង មាន​ប្រជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​មាន​ជម្ងឺ និង​បាត់​ប​ង់​ជីវិត ដោយសារ​ទឹក​កក្វក់​នោះ ហេតុ​នេះ​ហើយ​ អាជ្ញា​ធរ​ក្រុង​ក៏​បាន​សម្រេច​ចិត្ត ផ្លាស់​ប្តូរ​ទិស​ដៅ​ទឹក​ទន្លេ ឲ្យ​ហូរ​បញ្រ្ចាស ចេញ​ពី​បឹង​នោះ​វិញ។ យ៉ាង​ណាមិ​ញ ពេល​យើង​​ក្រឡេច​មក​មើលដំ​ណើរ​ជីវិត​របស់​ព្រះយេ​ស៊ូវ ​ក្នុង​លោកិ​យនេះ​ យើង​ប្រហែល​ជាគិត​​ថា ព្រះ​អង្គ​ហាក់​ដូច​ជា​មាន​ដំណើរ​ជីវិ​តដែ​ល​បញ្រ្ចាស​ថយ​ក្រោយ ខុស​ពី​ការ​រំពឹង​គិត​របស់​យើង។ ព្រះ​អ​ង្គជា​ព្រះ​ដ៏​មាន​សិរីល្អ តែព្រះ​​អ​ង្គបាន​យាង​ចុះមក​ផែន​ដី ដើម្បី​ប្រសូត្រជា​​ទារក ​ដែល​ងាយ​នឹង​រង​គ្រោះ។ ព្រះ​អង្គ​ជា​ព្រះដែ​ល​យាង​​មកយក​​កំណើត​ជា​មនុស្ស ដូច​នេះ ពេល​ដែល​ព្រះ​អង្គ​ប្រកាស់​ថា ព្រះអង្គ​ជា​ព្រះ គេ​បាន​ចោទ​ព្រះ​អង្គ​ ថាបាន​ពោល​​ពា​ក្យ​ប្រមាថ​ព្រះ។ ព្រះ​អង្គ​ប្រសូត្រ​មក​ជាម​នុស្ស​ដែល​គ្មាន​បាប​ ឬគ្មាន​​កំហុស​អ្វី​ទាល់​តែ​សោះ តែ​គេ​បាន​ឆ្កាង​ព្រះ​អង្គ ដូច​ឧក្រឹដ្ឋ​ជន​។ ប៉ុន្តែ ព្រះ​អង្គ​បាន​រស់​នៅ​ក្នុង​លោ​កិយ តាម​បំណង​ព្រះ​ទ័យ​ព្រះ​(យ៉ូហាន ៦:៣៨)។ ពេល​ដែ​ល​យើង យក​តម្រាប់​តាម​ព្រះ​យេ​ស៊ូវ ក្នុង​នាម​ជា​អ្នក​ដើរតា​ម​ព្រះអ​ង្គ លោកិយ​​គេអាច​គិត​ថា យើង“កំពុង​មាន​ដំណើរ​ថយ​ក្រោយ”។ ការ​ឲ្យ​ពរ​ដល់​ខ្មាំង​សត្រូវ​របស់​យើង​(រ៉ូម ១២:១៤) ឲ្យត​ម្លៃកា​រ​គោរព​ប្រតិ​បត្តិ​ព្រះ​​ ឲ្យ​បាន​​ខ្លាំង​ជាង​​ទ្រព្យ​សម្បត្តិ​(១ធីមូថេ…

Read article
ការ​ខក​ខាន​ក្នុ​ង​ពិធីបុណ្យណូ​អែល

កាល​ពីឆ្នាំ​ទៅ​ យើង​ស្មាន​ថា កម្ម​វិធី​បុណ្យណូ​អែ​ល​របស់​យើង​ត្រូវ​បាន​លប់​ចោល​ទៅហើ​យ។ ជាកា​រ​ពិត​ណាស់ កាល​នោះ​យើង​បានគ្រោង​ធ្វើ​ដំណើរ ទៅ​ជួប​ជុំ​ក្រុម​គ្រួសារ​យើង ក្នុង​រដ្ឋមី​សូរី តែ​ជើង​ហោះហើររ​បស់​យើង​ត្រូវ​បាន​លប់​ចោល ដោយសារ​មាន​ព្រឹលធ្លា​ក់។ គ្រួសារ​ខ្ញុំ​​មាន​ប្រពៃណី​ទៅជួ​បជុំ​គ្នា​ ដើម្បីប្រា​រព្ធពិធី​បុ​ណ្យ​ណូអែល​ប្រចាំគ្រួ​សារ រៀង​រាល់​ពីរ​បី​ឆ្នាំម្ត​ង ប៉ុន្តែ ឆ្នាំមុ​ន ពេល​យើង​រ​ង់ចាំ​ធ្វើ​ដំណើរ​បន្ត​ពីរដ្ឋ​មិន​នេសូតា ទៅរ​ដ្ឋ​មីសូរី​ ជើង​ហោះហើរ​រ​បស់យើ​ងត្រូ​វ​លប់​ចោល ដូចនេះ យើងត្រូ​វ​ត្រឡប់​ទៅ​ផ្ទះវិ​ញ។ ពេល​នោះយើង​មាន​ការ​ខក​ចិ​ត្តខ្លាំ​ង​ណាស់។ កាល​ពី​ថ្ងៃអា​ទិត្យ​មុន លោក​គ្រូ​គង្វា​លរ​បស់​យើង​បា​ន​អ​ធិ​ប្បាយ អំពី​ការ​រំពឹ​ងច​ង់បា​ន​ពី​ពិធីបុ​ណ្យណូ​អែល។ ខ្ញុំ​មា​ន​​ការ​ប៉ះពា​លចិ​ត្ត​ណាស់ ពេល​ដែល​គាត់​មាន​ប្រសាស​ន៍​ថា “បើសិ​ន​ជា ក្នុង​ពិធី​បុណ្យ​ណូអែល យើង​រំពឹង​ចង់​បាន​អំណោយ​ពីញា​តិ​មិត្ត និង​ការ​ជួប​ជុំគ្នាក្នុ​ង​ក្រុម​គ្រួសារ នោះមា​នន័យ​ថា យើង​មានការរំ​ពឹង​ចង់​បាន​តិច​ពេក​ហើយ។ ការ​ទទួ​លអំ​ណោយពីញា​តិមិ​ត្ត និងកា​រជួ​ប​ជុំគ្នា នាំ​មក​​នូ​វ​ក្តីអំ​ណរ និង​ជា​ការ​ដែលយើ​ង​គួរ​អរ​ព្រះ​គុណ​ព្រះ ប៉ុន្តែ ពិធី​បុណ្យ​ណូអែល ជា​ការ​អប​អរ​ការ​យាង​មក​នៃ​ព្រះគ្រី​ស្ទ និង​អប​អរ​ការ​ប្រោសលោះ​របស់​ព្រះ​អង្គ”។ លោក​ស៊ីម្មាន និង​អ្នក​ស្រីអា​ន បានអ​ប​អរ​ការ​យាងម​កចា​ប់កំ​ណើត​នៃអ​ង្គ​ព្រះ​យេស៊ូវ និងអ​បអ​រ​សេចក្តី​សង្រ្គោះ​របស់​ព្រះអង្គ ពេល​ដែល​លោក​យ៉ូសែប និង​នាង​ម៉ារា នាំព្រះ​ឱរស​យេស៊ូវ ចូល​​ក្នុង​ព្រះវិហារ(លូកា ២:២៥-៣៨)។ លោក​ស៊ីម្មានបានទ​ទួល​កា​របើកស​ម្តែង ​ពី​ព្រះ​វិញ្ញាណប​រិសុទ្ធ​ថា គាត់​នឹង​មិនស្លាប់ឡើ​យ ទាល់​តែគា​ត់​បាន​​ឃើញព្រះ​មែស៊ីជា​មុ​ន​សិន បាន​ជាគា​ត់​ប្រកាស់​​ថា “​ភ្នែក​​ទូល​បង្គំ​​បាន​​ឃើញ​​សេចក្តី​​សង្គ្រោះ​​របស់​​ផង​​ទ្រង់”(ខ.៣០)។ ចំណែក​ឯអ្ន​ក​ស្រីអាណ…

Read article
រង្វាន់ដ៏ស្ថិតស្ថេរ

មាន​កីឡា​ករផ្នែក​​កាយ​សម្ព័ន្ធ​ ​ជន​ជាតិ​អ៊ុយក្រែ​ន​ម្នា​ក់ ឈ្មោះឡា​រីសា ឡាទីនីណា(Larisa Latynina) បានបំ​បែក​ឯក​ត្ត​កម្ម ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិ ដោយ​ទទួល​បាន​មេដាយ ចំនួន​១៨។ គាត់ឈ្នះ​​បា​នមេដាយ​ទំាង​នោះ ក្នុង​ការ​ប្រកួត​កីឡា​អូឡាំ​ពិក ក្នុង​ឆ្នំា ១៩៥៦ ១៩៦០ និង​ឆ្នាំ១៩៦៤។ គាត់​បាន​ធ្វើ​ជា​ម្ចាស់​ឯកត្ត​កម្ម​នេះអ​ស់រ​យៈ​ពេល​៤៨​ឆ្នាំ រហូតដ​ល់​ពេល​ដែល​លោក​ម៉ៃឃល ភែពស៍(Michael Phelps) បាន​​ជំនួស​តំណែង​របស់​គាត់ ដោយ​បំបែក​ឯក​ត្ត​កម្ម​ថ្មីមួយទៀ​ត ដោយ​ប្រកួត​បាន​មេដាយ​មាស​ទី​១៩ ក្នុង​​ការ​ប្រកួ​តហែល​ទឹ​ក​សេរី ចម្ងាយ២០០ម៉ែត្រ ត្រឡប់​ចុះឡើ​ង៤​ដង ក្នុង​ការ​ប្រកួត​កីឡា​អូឡាំ​ពិក​ឆ្នាំ​២០១២ នៅ​ក្រុង​ឡុងប្រទេស​អង់​គ្លេស។ ក្រោយ​មកទស្សនា​វដ្តីកា​យ​​​សម្ព័ន្ធ​អន្ត​រ​ជាតិ បាន​ចេញ​ផ្សាយ​ថា “គេហា​ក់ដូ​ច​ជា​បាន​ភ្លេច​អ្នក​ស្រី​ឡាទីនីណា​ហើយ គេ​ស្គាល់​ឈ្មោះគា​ត់ ​តែនៅ​ក្នុ​ង​ប្រវត្តិ​នៃកា​រប្រ​កួត​ប៉ុណ្ណោះ”។ ពេល​ដែល​សហភាព​សូវៀត​​​ដួល​រំលំ “គេក៏​បាន​ឈ​ប់នឹក​ចាំអំ​ពីគា​ត់តែ​​ម្តង​”។ យ៉ាងណា​មិញ​ សាវ័ក​ប៉ុល​បាន​រំឭក​យើងថា​ ជួនកាល គេ​មិន​នឹក​ចាំ​អំពី​កិច្ច​ការដែល​យើង​បាន​ខិត​ខំ​ធ្វើ​ឡើយ។ កីឡាក​រ​​ដែល​ប្រកួត​គ្នា គេ​​​ខំ​​​អត់​​សង្កត់​​ចិត្ត​​គ្រ​ប់​ជំពូក គឺ​ធ្វើ​ដូច្នោះ ដើម្បី​ឲ្យ​បាន​តែមេដាយ​ដែល​ត្រូវពុកផុយ(១កូរិនថូស ៩:២៥)។ មេ​ដាយ​នោះមិ​ន​គ្រាន់​តែ​សាប​សូន្យ​ប៉ុណ្ណោះទេ​ តែយូ​រ​ៗ​ទៅ ​គេក៏នឹ​ង​លែង​នឹក​ចាំអំ​ពីស្នាដៃ​ដែល​កីឡាក​រនោះ​​បានសម្រេច​ផង​ដែរ។ បើសិ​ន​ជាកី​ឡាករ​អាច​លះ​បង់​​​ខ្លាំងយ៉ាងនេះ​ ដើម្បី​ឲ្យ​បាន​រង្វាន់​ក្នុង​លោកិយ ដែល​មិន​ស្ថិត​ស្ថេរ​ទៅហើ​យ ចុះទំ​រំា​តែ​យើង​ដែល​ជាអ្ន​កដើ​រ​តាម​ព្រះគ្រី​ស្ទ​វិញ តើ​គួរតែ​​មា​នការខិត​ខំ​ខ្លាំង​ជាង​អម្បាល​ម្មាន​ទៀត ដើម្បី​ឲ្យ​បាន​មកុដ​ដែល​មិន​ចេះពុ​ក​ផុយ?(១ធីម៉ូថេ ៤:៨) ការ​លះប​ង់ និង​ការ​ប្តេជ្ញា​ចិត្ត​របស់​កី​ឡាករ…

Read article
សំលៀកបំពាក់ ឬឯកសណ្ឋាន?

ខ្ញុំមា​ន​ការ​លើក​ទឹក​ចិត្ត​យ៉ាងខ្លាំ​ង ពេលបា​នស្តា​ប់​អ្នក​ស្រី​យូនិស មែកហ្ការ៉ាហាន(Eunice McGarranhan) មាន​ប្រសាសន៍​អំពី​ភាព​ជា​អ្នកដឹក​នាំនៃ​គ្រីស្ទ​បរិស័ទ​ យ៉ាង​ដូច​នេះ​ថា “សំលៀក​បំពាក់​សម្រាប់ពា​ក់ស​ម្តែងរឿង គឺ​សម្រាប់​ឲ្យ​យើង​ពាក់​ដើរ​តួ​រស​ម្តែង​ជា​តួរអ​ង្គណា​មួយ​ ដែល​មិន​មែន​​ជាធាតុ​ពិតរ​បស់​យើង តែចំណែកឯ​ឯក​សណ្ឋាន​វិញ​ គឺរំ​ឭក​យើងថា​ យើងកំ​ពុងមា​ន​តួនាទី​អ្វី”។ ប្រ​សាសន៍​របស់​គាត់ ត្រង់​ចំណុច​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំនឹ​កចាំ អំពីថ្ងៃ​ទី​មួយ ដែ​​ល​ខ្ញុំចូល​ហ្វឹក​ហាត់​ ក្នុង​ថ្នាក់មូលដ្ឋាន ក្នុង​ជួរទ័​ព​សហ​រដ្ឋ​អាមេរិក ដែល​ពេ​ល​​នោះ គេ​បាន​ឲ្យ​ប្រអប់​យើង​ម្នាក់​មួយ​ៗ ហើយ​​បានប​ញ្ជាយើ​ង ឲ្យ​ដា​ក់ខោ​អាវ​ស៊ីវិល​ចូលក្នុ​ង​ប្រអប់​នោះ។ បន្ទាប់​មក   គេក៏​បាន​ផ្ញើ​ប្រអប់​នោះ ទៅផ្ទះ​​យើ​ង។ ចាប់​តាំង​ពី​ថ្ងៃនោះ​ម​ក យើងបា​ន​ពាក់​ឯកស​ណ្ឋាន​យោធា​​​រាល់​ថ្ងៃ​   ដែល​ឯក​សណ្ឋាន​នោះ​បាន​រំឭកយើង​ថា   យើង​កំពុ​ងស្ថិតនៅ​ក្នុ​ង​វគ្គ​ហ្វឹកហា​ត់ក​ងទ័​ព ដែល​គេបា​នរៀ​បចំ​​ម​កដើម្បីកែ​ប្រែ​អាកប្ប​កិរិយ៉ា និង​សកម្ម​ភាព​របស់​យើង ។ យ៉ាង​ណាមិ​ញ សាវ័ក​ប៉ុល​បាន​ប្រាប់ពួ​កជំ​នុំ នៅក្រុ​ង​រ៉ូ​ម​ថា “យើង​​ត្រូវ​​​ដោះ​​ចោល​​អស់​​ទាំង​​ការ​​របស់​​សេចក្តី​ងងឹតចេញ ហើយ​ពាក់​គ្រឿង​សឹក​របស់​ពន្លឺ​វិញ” (រ៉ូម ១៣:១២)។ ហើយគា​ត់មា​នប្រ​សាសន៍ទៀ​តថា​ “គឺ​ត្រូវ​ប្រដាប់​ខ្លួន ដោយ​ព្រះអម្ចាស់យេ​ស៊ូវ​គ្រីស្ទ​​វិ​ញ ហើយ​​កុំ​​ឲ្យ​​ផ្គត់ផ្គ​ង់ ដើម្បី​​នឹង​បំពេញ​​សេចក្តី​ប៉ងប្រាថ្នា ខាង​​ឯ​​សាច់​ឈាម​​ឡើយ”(ខ.១៤)។ គោល​ដៅនៃ​កា​រ “ដោះចោល​សេចក្តីង​ងឹត” ហើយ “ពាក់គ្រឿងសឹ​ក​របស់​ពន្លឺ” គឺ​ដើម្បី​ឲ្យ​យើង​មាន​អត្តសញ្ញាណ​ថ្មី ដោយ​រស់​នៅដោ​យមា​ន​ការ​ផ្លាស់​ប្រែ(ខ.១៣)។ កាល​ណា​យើង​ស​ម្រេច​ចិត្ត​ដើរ​តាម​ព្រះគ្រីស្ទ ជា​ព្រះអ​ម្ចាស់ នោះព្រះ​អ​ង្គក៏ចា​ប់​ផ្តើម​ធ្វើ​ឲ្យយើ​ងមា​នល​ក្ខណៈ​កាន់​តែ​ដូច​ព្រះអង្គ…

Read article
សេចក្តីសង្ឃឹមសម្រាប់អ្នកមិនជឿ

នៅ​កន្លែងធ្វើ​កា​រ ខ្ញុំតែ​ង​តែ​រក​ឱកាស​នាំមិ​ត្ត​រួមកា​រងា​រ​ឲ្យ​ជឿព្រះ​។ ការនេះបា​ន​​នាំឲ្យ​ខ្ញុំយ​ល់ថា ខ្ញុំមាន​អភ័យ​ឯក​សិទ្ធិ នៅ​ក្នុង​ការ​សន្ទនា​ជា​មួយ​មនុស្ស​ដែល​មានទស្សនៈ​ផ្សេង​ៗ​គ្នា។ ក្នុង​ចំណោម​ពួក​គេ មាន​អ្នក​​ខ្លះមិន​ព្រមទ​ទួល​ជឿ​លើ​ព្រះ​យេស៊ូវ​ឡើយ។ ខ្ញុំ​បា​​នរ​ក​ឃើញ​ឧបស័គ្គ​បីយ៉ា​ង​ ដែល​រា​រាំង​មិន​ឲ្យ​ពួក​គេ​ជឿលើ​ព្រះគ្រីស្ទ ដើម្បី​ឲ្យ​បាន​ទទួល​សេចក្តី​សង្រ្គោះ។ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​ណាស់ ពេល​ដែ​លបា​ន​ដឹ​ងថា មូលហេ​តុ​ទី​មួយ ដែល​ពួក​គេ​មិន​ទទួល​ជឿ​ព្រះ គឺ​មិន​មែន​ដោយ​សារ​ពួកគេ​មិ​ន​ព្រម​ជឿថា​ ព្រះ​មាន​មែននេះ​ទេ តែ​ផ្ទុយ​​ទៅវិ​ញ គឺ​ដោយ​សារ​ពួក​គេមិ​ន​យ​ល់ថា​ ខ្លួន​សក្តិ​សម​នឹង​ឲ្យព្រះ​យក​ព្រះទ័យ​ទុក​ដាក់​ចំពោះ​ខ្លួន​​ទេ។ មូលហេតុ​ទីពីរ ដែ​លអ្ន​ក​ខ្លះមិ​នទ​ទួលជឿ​ព្រះ​ គឺដោយ​សារពួក​គេ​ជឿថា   ខ្លួនមិ​ន​សក្តិស​មនឹ​ង​ទទួលកា​រអត់​ទោស​បាបរ​បស់​ព្រះ។ ត្រង់​ចំណុច​នេះ បញ្ជាក់​ថា មនុស្ស​យើង​ច្រើន​តែ​ថ្កោល​ទោស​ខ្លួន​ឯង ​យ៉ាង​សាហាវ​បំផុត​។ ចុះ​ចំណែក​ឯ​មូល​ហេតុ​ទីបីវិ​ញ? ត្រង់​ចំណុច​នេះ ពួក​គេឆ្ង​ល់ថា ហេតុ​អ្វីបា​ន​ជាព្រះមិ​ន​មាន​ទំនាក់ទំនង​ជា​មួយ​ពួក​គេ បើសិ​នជា​​ព្រះ​​​ពិត​ជាមា​ន​​មែន​នោះ។ សូម​យើង​ស្វែង​យ​ល់ថា ព្រះបន្ទូ​ល​ព្រះ​បាន​ឆ្លើយ​តប​យ៉ាង​ណា ចំពោះ​មូល​ហេតុ​ទាំង​បី​នេះ។ ជាដំ​បូង សូមយើ​ង​សិក្សា​អំពី​មូល​ហេតុ​ទី៣​ ជា​មុន​ សិន​។ ព្រះ​អម្ចាស់​មិន​សព្វ​ព្រះទ័យ​នឹង​ធ្វើ​ឲ្យម​នុស្ស​មានកា​រ​ភ័ន្តច្រ​ឡំ​ឡើយ។ ព្រះអ​ង្គ​សន្យា​ថា ពេល​ដែល​យើង​អាន​ព្រះប​ន្ទូល​របស់​ព្រះ​អង្គ នោះព្រះ​អ​ង្គ​នឹងធ្វើឲ្យ​ព្រះ​បន្ទូ​លនោះ​ សម្រេច​បំណង​ព្រះ​ទ័យ​របស់​ព្រះអង្គ​ជា​មិន​ខាន(អេសាយ ៥៥:១១)។ បានសេច​ក្តី​ថា បើ​សិន​ជា​យើង​អាន​ព្រះ​បន្ទូល​ព្រះ នោះយើ​ង​ត្រូវដឹ​ងថា ព្រះ​អង្គកំពុង​មាន​បន្ទូល​មក​កាន់យើង តាម​រយៈ​ព្រះ​ប​ន្ទូល​រប​ស់​ព្រះ​អង្គ។ នេះ​ប្រាកដ​ជា​មក​ពី​ហេតុនេះ​ហើ​យ បាន​ជាព្រះគម្ពីរ​បាន​និយាយ​ជា​ញឹក​ញាប់ អំពី​ព្រះ​គុណ និង​សេចក្តី​មេត្តា​ករុណា ដែល​ព្រះអ​ង្គ​មាន​ចំពោះមនុស្ស​គ្រប់​គ្នា(ខ.៧)។…

Read article
ការ​ប្រកួត​ឲ្យអំ​ណោយ

ក្នុង​រដូ​វកា​លនៃ​បុ​ណ្យណូ​អែល មាន​ការ​ផ្សាយ​ពាណិជ្ជក​ម្ម​មួយ តាម​ទូរទស្សន៍ដែ​លខ្ញុំ​ចូ​ល​ចិត្ត​ទស្សនា ដែល​និយាយ​អំពី​អ្នក​ជិត​ខាង​ពីរ​នាក់ ដែល​កំពុង​ប្រកួតប្រ​ជែង​គ្នា​ជា​លក្ខណៈមិ​ត្តភាព ដើម្បី​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​អ្នក​ទាំង​ពីរ តើ​នរណាអា​ច​​នាំម​កនូ​វភា​ពរី​ក​រាយនៃ​បុណ្យណូ​អែល​ច្រើន​ជា​ង​គេ។ ដូច​នេះ អ្នក​ទាំង​ពីរក៏​បា​នស​ង្កេត​មើល​គ្នា​ទៅ​វិញ​ទៅម​ក ខណៈ​ពេ​ល​ដែល​ពួក​គេ​កំពុង​តុប​តែង​ផ្ទះ និង​ដើម​ឈើ​​ ដោយ​ភ្លើង​ពណ៌​ដ៏​ស្រស់​ស្អាតរៀ​ង​ៗ​ខ្លួន។ បន្ទាប់​មក ពួក​គេ​ម្នាក់​​ៗបា​នតុ​ប​តែ​ង​លម្អ​ផ្ទះ​របស់​ខ្លួន ​ជាប​ន្ថែ​ម​​ទៀត ដើម្បី​ឲ្យ​មា​ន​ភាព​ស្រស់​ស្អាត​ជាង​ផ្ទះ​របស់​គូរ​ប្រកួត។ ហើយ​ពួក​គេ​ក៏​បាន​ចាប់​ផ្តើម​ប្រកួ​ត​គ្នា ដើម្បី​ឲ្យ​ដឹង​ថា នរណាឲ្យ​អំណោយ​ទៅ​អ្នក​ជិត​ខាង​ខ្លួ​ន​បាន​ច្រើន​ជាង​គេ ដោយរ​ត់​ចុះឡើ​ង​ៗ ហើយ​ចែក​អំណោយ​ឲ្យ​គេ យ៉ាង​សប្បាយ​រី​ក​រាយ។​ រាស្រ្ត​របស់​ព្រះ​មិន​ប្រកួត​គ្នា ដើម្បីឲ្យ​ដឹ​ង​ថា នរណា​ចេះ​លះ​បង់​ច្រើន​ជាង​គេ​នោះទេ ប៉ុន្តែ ព្រះអ​ង្គ​បាន​ត្រាស់​ហៅ​យើង ឲ្យ “ត្រៀម​ខ្លួន​ជា​និច្ច ដើម្បី​ចែក​ទាន​ដោយ​សុធា ហើយ​ប្រុងប្រៀ​បនឹងជួយ​គេ​ផ​ង”(១ធីម៉ូថេ ៦:១៨)។ ម្យ៉ាង​ទៀត លោក​សាវ័ក​​ប៉ុល​​ក៏​បា​នប​ង្រៀន​ពួក​ជំនុំ​ក្រុង​កូរិន​ថូស​​ឲ្យ “ធ្វើ​​តាម​​ដែ​ល​សំរេច​​ក្នុង​ចិ​ត្ត មិន​​មែ​ន​​ដោយ​​ស្តាយ ឬ​ដោយ​បង្ខំ​ឡើយ ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​ដល់​អ្នក​ណា​ដែល​ថ្វាយ​ដោយ​អំណរ”(២កូរិនថូស ៩:៧)។ ក្នុង​រដូវកាល​នៃបុ​ណ្យណូ​អែល ពេលដែ​ល​យើង​ឲ្យអំ​ណោយ​ដល់​អ្នក​ដទៃ សូម​យើង​នឹក​ចាំ​ អំពី​ភាព​សប្បុរស ដែលព្រះមា​ន​ចំពោះយើ​ង ក្នុង​ការ​ដែល​ព្រះអង្គ​បាន​ថ្វាយ​ព្រះរា​ជបុ​ត្រា​តែមួ​យ មក​ជា​អំណោយ​ដល់​យើង។ លោក​រេយ ស្តេតមិន(Ray Stedman) បាន​មាន​​ប្រសាសន៍​ថា “ព្រះ​យេស៊ូវ​បាន​លះចោលភាព​ស​ម្បូរ​ស​ប្បាយរ​បស់ព្រះ​អង្គ ហើយ​យាង​ចុះម​ករកស្នា​ព្រះហ​ស្តរ​បស់​ព្រះអង្គ ដោយ​ចាប់​កំណើត និង​រស់​នៅ​ក្នុង​ភាព​ក្រីក្រ…

Read article
កាលៈទេសៈល្អ និងកាលៈទេសៈអាក្រក់

រឿងលោកហោរាយ៉ូណាស ជារឿងដែលបានដំណាល អំពីហោរាម្នាក់ដែលមិនស្តាប់បង្គាប់ព្រះ។ រឿងនេះបង្រៀនយើងថា ព្រះទ្រង់សព្វព្រះទ័យនឹងប្រើព្រះពរ និងទុកលំបាក ដើម្បីឲ្យយើងឆ្លងកាត់ និងដើម្បីកែប្រែយើង ឲ្យកាន់តែមានភាពល្អប្រសើរឡើង។ កណ្ឌគម្ពីរយ៉ូណាសបានចែងចំនួន៥ដងថា ព្រះអម្ចាស់ បានរបៀបចំកាលៈ​ទេសៈ​ល្អ ក៏​ដូច​ជា​កាលៈទេ​សៈ​អាក្រក់ ឲ្យ​គាត់​ជួប​ប្រទះ។ បទ​គម្ពីរ​យ៉ូណាស ១:៤ បាន​ចែង​ថា ព្រះ​អម្ចាស់​បាន​ធ្វើ​ឲ្យ​មាន​ខ្យល់​ព្យុះកើ​ត​ឡើង។ គឺ​ដូច​ដែល​មានសេចក្តី​ចែង​ថា “ទ្រង់​ធ្វើ​ឲ្យ​មាន​ខ្យល់​យ៉ាង​ខ្លាំង បក់​មក​លើ​សមុទ្រ ដូច្នេះ​កើត​មាន​ព្យុះ​យ៉ាង​ធំ​នៅ​សមុទ្រ”។ ពេល​ដែល​ពួក​នាវិក​បាន​ដឹង​ថា ខ្យល់​ព្យុះនេះ​កើត​ឡើង ដោយ​សារ​លោក​យ៉ូណាស ពួក​គេក៏​បា​នបោះគាត់ទំ​លាក់​ទឹក(១:១៥)។ បន្ទាប់​មក ព្រះអង្គ​ក៏​បាន “​បម្រុង​ឲ្យ​មាន​ត្រី​១​យ៉ាង​ធំ​សម្រាប់នឹង​លេប​យ៉ូណាស​ទៅ” ដើម្បី​កុំ​ឲ្យ​គាត់​លង់​ទឹក​ស្លាប់(២:១)។ ក្នុងសា​ច់​រឿ​ង​ក្រោយ​ៗ​មក​ទៀត “ព្រះអ​ម្ចាស់ ក៏​បាន​បម្រុង​ឲ្យមា​ន​ដើម​វល្លិ​ដុះ” គ្រប់បាំ​ង​ថ្ងៃ ឲ្យ​លោក​យ៉ូណាស​បាន​សម្រាក​ក្នុង​ម្លប់​(៤:៦)។ បន្ទាប់​មក ព្រះអ​ង្គ​ក៏​បាន​រៀប​ចំ​ឲ្យ​មាន​សត្វ​ដង្កូ​វ​មកស៊ី​ស្លឹ​កវល្លិនោះ​ ព្រមទាំ​ង​ឲ្យ​មានក​ម្តៅថ្ងៃ​ និង​ខ្យល់​ដ៏​ក្តៅ​ហួត​ហែង​បក់​មក​លើ​គាត់(៤:៧-៩)។​ ព្រះ​បានប្រើកា​លៈទេ​សៈទាំ​ង​នេះ ដើម្បី​បង្ហាញ​លោក​យ៉ូណាស ឲ្យ​បាន​ដឹង​ខ្លួន​អំពី​អាកប្ប​កិរិយ៉ា​នៃកា​រ​មិន​ស្តាប់ប​ង្គាប់​របស់​គាត់។ ទាល់​តែ​ព្រះ​បាន​បើក​សម្តែ​ង​ឲ្យ​គាត់​​ភ្ញាក់​ខ្លួន​ ទើប​​គាត់​ប្រែ​ចិត្ត​ស្តាប់​បង្គាប់​តាម​ព្រះអ​ង្គ​វិញ។ ទោះ​យើ​ង​ជួប​ស្ថាន​ភាព​បែបណា​ក៏​ដោយ   ចូរ​យើង​ចង​ចាំថា ​ ព្រះ​អម្ចាស់​មាន​អំណាច​ធំ​​បណ្តាច់ នៅ​ក្នុង​ការ​អនុញ្ញា​ត​ឲ្យ​ព្រះ​ពរ និង​បញ្ហា​ចូល​មកក្នុ​ង​ជីវិត​យើង។ ព្រះ​អង្គ​សព្វព្រះទ័​យ​​​នឹង​ប្រើ​អ្វី​ៗ​គ្រប់​យ៉ាង ដើម្បី​កសាង​បុគ្គ​លិក​លក្ខណៈ​យើ​ងឲ្យ​បាន​ល្អ​ឡើង(យ៉ាកុប ១:១-៥)។ ព្រះ​អង្គ​ប្រើ​ទាំង​ការ​ល្អ ​និងកា​រអា​ក្រក់…

Read article
ការភ័យខ្លាចធ្ងន់ធ្ងរ

កា​ល​ពី​ឆ្នាំ​១៩៨៣ ក្រុមចម្រៀង​កុមារ នៅ​ព្រះវិហារ​របស់ខ្ញុំ ​ បានត្រៀ​មខ្លួ​ន ​អស់​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍ សម្រាប់​ការ​ប្រគុំ​តន្រ្តី​បុណ្យ​ណូអែល ប្រចាំ​ឆ្នាំ នៅ​ពេល​យប់។ ពេល​កម្ម​វិធី​នោះម​កដ​ល់ ក្រុ​មកុ​មារ​ដែល​បាន​ស្លៀក​ពាក់​ឯកស​ណ្ឋាន​រួច​ជា​ស្រេច បាន​ចាប់​ផ្តើម​ចូល​ទៅ​ក្នុង​មហោ​ស្រព ជា​បណ្តើរ​ៗ ប៉ុន្តែ ភ្លាម​នោះ យើង​បាន​ឮ​សម្លេង​ស្រែក​យំ​នៅ​ច្រក​ទ្វារខា​ង​ក្រោយ។ ខ្ញុំនិង​ភរិយា​រប​ស់ ខ្ញុំ​ក៏​បាន​ងាក​បែ​រ​ទៅ ឃើ​ញ​កូន​ប្រុស​ដ៏​តូច​ល្អិត​រប​ស់​យើង កំពុង​យំ​ឮ​ៗ   ដោយ​បង្ហាញ​នូវ​ការ​ភ័យ​ខ្លាច   នៅលើផ្ទៃ​មុខ​រ​បស់​​គាត់ ហើយ​ដៃគា​ត់​បាន​កាន់​ដៃ​ទ្វារ​យ៉ាង​ជាប់។​ គាត់​មិន​ព្រ​មចូល​ទៅ​ក្នុង​មហោស្រ​ព​ឡើយ។ បន្ទាប់​ពី​យើង​​បាននិយាយ​ចរចា​គ្នាយូ​រប​ន្តិចម​ក ទី​បំផុត អ្នក​ដឹក​នាំ​កម្ម​វិធី​ក៏បាន​ប្រាប់​គាត់​ថា គាត់​មិន​ចាំបា​ច់ឡើ​ង​លើវេ​ទិការ​ក៏​បាន។ ដូច​នេះ គាត់​ក៏​បានអង្គុយ​ជា​មួយ​យើង ​ហើយ​មិន​យូរ​ប៉ុន្មាន​ការ​ភ័យ​ខ្លាចរ​បស់​គាត់​ក៏​បាន​ថម​ថយ។ តាមធ​ម្មតា យើង​មិន​ដែល​គិត​ថា បុណ្យណូ​អែល​​ជាពេ​លដែ​ល​មាន​ការ​ភ័យ​ខ្លាច​ឡើយ ប៉ុន្តែ តាម​ពិត នៅយ​ប់​ដែ​ល​ព្រះ​យេស៊ូវ​ប្រសូត្រ ក៏​មាន​ព្រឹត្ត​ការណ៍ដែ​ល​ធ្វើឲ្យ​មា​នការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង។ គឺ​ដូច​ដែល​បទ​គម្ពីរ​លូកា ២:៩ បានចែ​ងថា​ “នោះ​មើល មាន​​ទេ​វតា​​នៃ​​ព្រះ​អម្ចាស់​​មក​​ឈរ​ជិត​គេ ឯ​សិរីល្អ​របស់​ទ្រង់​ក៏​ភ្លឺ​ឆ្វាត់​ជុំវិញ ហើយ​គេ​មាន​សេចក្តី​ភ័យ​ខ្លាច​ជា​ខ្លាំង”(លូកា ២:៩)។ កា​រ​មើល​ឃើញ​ទេវតា គឺ​ហួស​ពី​សមត្ថ​ភាពដែ​លពួ​ក​អ្នក​គង្វាល​អាចយល់​បាន។ ប៉ុន្តែ ​ទេវតា​បាន​បញ្ជាក់​ពួក​គេថា​ “កុំ​ខ្លាច​​អី មើល ខ្ញុំ​មក​ប្រាប់​ដំណឹង​ល្អ​ដល់​អ្នក​រាល់​គ្នា ពី​សេចក្តី​អំណរ​យ៉ាង​អស្ចារ្យ ដែល​សំរាប់​បណ្តាជន​ទាំង​អស់​គ្នា”(ខ.១០)។…

Read article
ពន្លឺនៃបុណ្យណូអែល

មាន​​ប្រជា​ជ​​ន​១៣​​គ្រួសារ​រស់នៅ​​​ក្បែរផ្ទះ​ខ្ញុំ​។ ជា​រៀង​រាល់​ឆ្នាំ   ពួកគេ​​តែ​ង​តែដា​ក់ភ្លើ​ង​ស្តុប​៣០​ម៉ឺន​អំពូល ដែលបញ្ចេ​ញព​ន្លឺ​ដ៏គួ​រ​ឲ្យគយ​គន់ សម្រាប់តាំ​ងល​ម្អ ក្នុង​ពិធី​បុណ្យណូ​អែល។ មនុស្ស​ម្នាបា​នបើក​ឡា​នអ​ស់​ជា​ច្រើន​គីឡូ​ម៉ែត្រ មក​តម្រង់​ជួរ​អ​ស់​ជាច្រើ​នម៉ោង ដើម្បី​រង់​ចាំ​មើល​ភ្លើង​ពណ៌​បញ្ចេញ​ពន្លឺ​ភ្លិបភ្លែត ព្រម​ទាំងស្តាប់​តន្រ្តី​ដែល​គេ​បាន​រៀ​បចំ ឲ្យ​ត្រូវ​នឹង​ចង្វាក់​​ភ្លើ​ងព​ណ៌​នោះ។ ការពិ​ពណ៌ភ្លើ​ង​ពណ៌ អម​ដោយ​បទ​ភ្លេង​នេះ មាន​ភាព​ស្មុគ្រ​ស្មាញ​ណាស់ ព្រោះ​គេ​បាន​ត​បណ្តាញ​កំព្យូទ័រ​ចំនួន​៦៤​គ្រឿង ដើម្បី​ធ្វើ​ឲ្យ​អ្វីៗ​​មាន​ភាព​ស៊ី​សង្វាក់​គ្នា​។ ពេល​ដែល​ខ្ញុំ​គិត​អំពី​ពន្លឺភ្លើ​ង ក្នុង​ពិធី​បុណ្យ ខ្ញុំបា​ន​នឹក​ចាំអំពី​ពន្លឺ ដែល​បាន​ធ្វើ​ឲ្យ​ពីធី​បុណ្យណូ​អែល ក្លាយ​ជា​ពិធី​បុណ្យ​​ដែ​លមនុស្ស​ជា​ច្រើន​បានប្រារព្ធ​ធ្វើ ដែល​ពន្លឺ​នោះ ជាដួងព​ន្លឺ​តែមួ​យ ដ៏​ភ្លឺ​ចិញ្ចាច ដែ​លបំ​ភ្លឺលោកិយទាំ​ង​មូល ដោយ​សេចក្តី​ពិត យុត្តិ​ធម៌ និង​សេចក្តី​ស្រឡាញ់។ ពន្លឺនោះ​ ជាអ​ង្គ​ព្រះ​យេស៊ូវ​គ្រីស្ទ​ ដែល​លោកិយត្រូ​វ​ការ និង​បាន​រង់​ចាំ(អេសាយ ៩:២,៦-៧)។ ព្រះអ​ង្គ​បាន​ប្រាប់​អ្នក​ដើរ​តាម​ព្រះអ​ង្គ ឲ្យ​បញ្ចេញ​ពន្លឺ​របស់​ព្រះអង្គ ដល់​អ្នក​ដទៃ ​ដើម្បី​ឲ្យពួ​ក​គេបា​នឃើ​ញ ហើយ​ថ្វាយ​សិរីល្អ​ដល់​ព្រះ (ម៉ាថាយ ៥:១៦)។ គ្រួសារ​ទាំង​ឡាយ ដែល​ជា​អ្នក​ជិត​ខាង​រប​ស់ខ្ញុំ​ បាន​តុប​តែង​ភ្លើង​ពណ៌​បុណ្យ​ណូអែល នៅតា​ម​ដង​ផ្លូវ​របស់​ពួក​គេ តែ​បើសិន​ជាគ្រី​ស្ទ​​បរិស័​ទ​​ បាន​ខិត​ខំធ្វើ​កា​រ​បញ្ចេញ​ពន្លឺ​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ព្រម​ទាំង​រ​ស់នៅ​ស្រ​បតា​មពន្លឺ​នោះ នោះម​នុស្ស​ម្នាដែល​កំពុង​រស់​នៅ​ក្នុង​ភាព​ងងឹត​ ប្រហែល​ជា​ខំ​ទៅ​រក​ពន្លឺដ៏​អស្ចារ្យនោះ​ផងដែ​រហើ​យ។ ពេល​ដែល​គ្រីស្ទ​បរិស័​ទ​រួប​រួម​គ្នា​​បញ្ចេញ​ពន្លឺ​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ នោះ​ដំណឹង​ល្អ​នឹង​បញ្ចេញព​ន្លឺ​កាន់​តែ​ចិញ្ចែង​ចិញ្ចាច ហើយ​នាំម​នុស្ស​កាន់​តែច្រើ​ន ឲ្យ​មក​ឯ​ព្រះ​យេស៊ូវ ដែ​ល​ជា​ពន្លឺ​នៃលោ​កិយ។—Julie Ackerman…

Read article