December

You are here:
លើសពីតម្រូវការ

មាន​ពេល​មួយ ខ្ញុំ​បាន​ធ្វើ​កម្ម​វិធី​ជួប​ជុំ​កម្សាន្ត​សប្បាយ​​មួយ នៅ​ផ្ទះ​របស់​ខ្ញុំ។ ពេល​នោះ ខ្ញុំ​ខ្លាច​ខ្វះ​អាហារ ដែល​ខ្ញុំបា​ន​ត្រៀម​ទុក ​សម្រាប់​បម្រើ​ភ្ញៀវ​ទាំង​ឡាយ​។ តាម​​ពិត ខ្ញុំ​មិន​គួរ​បារម្ភ​ឡើយ ព្រោះ​មាន​មិត្ត​ភ័ក្រ​មួយ​ចំនួ​ន​បាន​យក​អាហារ​ជា​បន្ថែម​ទៀតមក​ ដោយ​មិន​​ឲ្យ​ខ្ញុំដឹ​ង​ជា​មុន បាន​ជា​យើង​ទាំង​អស់​គ្នាអា​ច​ញាំអាហារ​បន្ថែម​ដ៏​ភ្ញាក់​ផ្អើល​នោះ​ យ៉ាងស​ប្បាយ​រីករា​យ។ យើង​មាន​អាហារ​ច្រើន​លើស​ពី​តម្រូវ​ការ ហើយអា​ច​ចែក​រំលែក​គ្នា​ទៅ​វិញ​ទៅ​មក ជា​បរិបូរ។ យ៉ាង​ណាមិ​ញ យើង​បម្រើ​ព្រះនៃភា​ព​បរិបូរ ដែ​លទ្រ​ង់មា​នល​ទ្ធភា​ព​ផ្គត់​ផ្គង់​យើង “លើស​ពី​តម្រូវ​ការ” ជានិច្ច។ យើង​អាច​មើល​ឃើញ​ភាព​សប្បុរស​រប​ស់ព្រះ​អង្គ តាម​រយៈ​របៀប​ដែល​ព្រះអង្គ​ស្រឡាញ់​កូន​របស់​ព្រះអ​ង្គ។ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក១០៣ ស្តេច​ដាវីឌបា​ន​រៀប​រាប់​ អំពី​ផលប្រ​យោជន៍​ជាច្រើន ​ដែល​ព្រះ​វរបិតានៃ​យើ​ងបា​នប្រ​ទាន​ម​កយើ​ង។ ក្នុងខ.៤ ព្រះអ​ង្គ​បានមា​នប​ន្ទូល​ថា ព្រះ​អម្ចាស់​ប្រោស​លោះ​ជីវិត​យើង ឲ្យ​រួច​ពី​សេចក្តី​ហិន​វិនាស ហើយ​​យក​​សេចក្តី​​សប្បុរស និង​​សេចក្តី​​មេត្តា​ករុណា បំពាក់​​ជា​​មកុដ​​ឲ្យ​យើង​ផង។ ម្យ៉ាង​វិញ​ទៀត សាវ័ក​ប៉ុល​បាន​រំឭក​យើងថា​ ព្រះ “បាន​​ប្រទាន​​ព​រ​​ម​ក​​យើង​​ក្នុង​​ព្រះគ្រី​ស្ទ ដោយ​​គ្រប់​​ទាំង​​ព្រះ​ពរ​​ខាង​​ព្រលឹង​​វិញ្ញាណ” ហើយ “​អាច​​នឹង​​ធ្វើ​​ហួស​​សន្ធឹក លើស​ជាង​អស់​ទាំង​សេចក្តី​ដែល​យើង​សូម   ឬ​គិត​ក្តី”(អេភេសូរ ១:៣ ៣:២០)។   ដោយ​សារ​សេចក្តី​ស្រឡាញ់​ដ៏អស្ចារ្យ​របស់​ព្រះ​អង្គ នោះ​យើង​រាល់​គ្នា​ត្រូវ​បាន​ហៅថា កូន​ព្រះ(១យ៉ូហាន ៣:១)   ហើយព្រះ​អ​ង្គអា​ច​នឹ​ង​​ធ្វើ​ឲ្យ​គ្រប់​ទាំង​ព្រះគុណ ​បាន​ចម្រើន​ដល់​យើង​រាល់​គ្នា “ប្រយោជន៍​ឲ្យ​មាន​ទាំង​អស់​គ្រប់​គ្រាន់​ជានិច្ច” ដើម្បី​ឲ្យ​បាន​ច្រើនឡើង ខាង​ឯ​ការ​ល្អ​គ្រប់​ជំពូក”(២កូរិនថូស…

Read article
ជម្នះសេចក្តីប៉ងប្រាថ្នារបស់អ្នក

កាល​ភរិយា​រ​បស់​ខ្ញុំ​នៅ​ពីក្មេ​ង លោក​បណ្ឌិត ខា-ឡាយ ម៉ានេយ(Carlyle Marney) ជា​អ្នក​ជិត​ខាង ​ជា​គ្រូគ​ង្វាល និង​មិត្ត​ភ័ក្រ​របស់​ក្រុម​គ្រួសារ របស់​នាង ដែល​មាន​ទីលំ​នៅ ក្នុង​ក្រុង​អូស្ទីន រដ្ឋ​តិច​សាស់។ លោក​បណ្ឌិត ម៉ានេយ ធ្លាប់​អធិ​ប្បាយ អំពី​ការ​ស្កប់​ចិត្ត នៅ​ក្នុង​ព្រះ​អម្ចាស់​ថា “យើង​គ្រាន់​តែ​ចាំបាច់​ត្រូវ​​ជម្នះ​សេចក្តីប៉ង​ប្រាថ្នា ដោយ​​ពឹង​លើ​ជំនួយ​មក​ពីព្រះ​ នោះយើ​ង​នឹង​មាន​ការ​ស្កប់​ចិត្ត”។ ក្រុម​គ្រួសារ​របស់​ភរិយាខ្ញុំ​ ក៏បា​ននឹ​ក​ចាំអំ​ពីកា​រ​បង្រៀន​របស់​គាត់ តាំ​ងពី​​ពេលនោះ​​មក។​ មនុស្សយើ​ង​ងាយ​នឹង​ចង់បាន​​​អ្វី​ៗ ​លើសពី​​​ត​ម្រូវ​ការ និង​ងាយ​ផ្តោត​ទៅ​លើ​ការ​ទទួល ជាជា​ងកា​រ​ឲ្យ។ មិន​យូរ​ប៉ុន្មាន យើង​ក៏​ធ្វើ​ការ​សម្រេច​ចិត្ត តាម​សេចក្តី​ប៉ង​ប្រាថ្នា​របស់​យើង។ ពេល​ដែល​សាវ័ក​ប៉ុលស​រសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ នៅ​ក្រុង​ភីលីព គាត់​បាន​ប្រាប់​ពួក​​គេ​ថា “ខ្ញុំ​​បា​ន​​រៀ​ន​​ឲ្យ​​មានការស្កប់​ចិត្ត ​ក្នុង​​សណ្ឋាន​​គ្រប់​យ៉ាង ខ្ញុំ​ធ្លាប់​ទ្រាំ​ឲ្យ​មាន​សេចក្តី​ចង្អៀតចង្អល់ ហើយ​ក៏​ធ្លាប់​មាន​សេចក្តី​រីករាយ​ដែរ ខ្ញុំ​ធ្លាប់​ទាំង​ឆ្អែត ទាំង​ឃ្លាន ទាំង​មាន​ទាំង​ខ្វះ ក្នុង​សារពើ​ទាំង​អស់​ហើយ”(ភីលីព ៤:១១-១២)។ ត្រង់​ចំណុច​នេះ សាវ័​ក​ប៉ុល​កំពុង​តែ​ប្រាប់​យើង​ថា គាត់បា​ន​ជម្នះ​សេចក្តី​ប៉ង​ប្រាថ្នា​របស់​គាត់​ហើយ។ យើង​ចាំបាច់​ត្រូវ​កត់ចំណាំ​ថា​ គាត់​មិន​មាន​ចិត្ត​ស្កប់​ស្កល់ពី​កំណើត​ឡើ​យ។ តែគា​ត់បាន​រៀន ស្កប់​ចិត្ត ក្នុង​ស្ថាន​ភាព​ពិបា​កៗ​ ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​។ ក្នុង​អំឡុង​រដូវ​កាល​នៃបុណ្យណូ​អែល ក្នុង​ឆ្នាំនេះ​ ពេល​ប្រទេស និង​វប្ប​ធម៌​ជាច្រើ​ន…

Read article
គ្រួសយូរេកា

ក្នុងឆ្នាំ១៨៦៧ ពេល​ដែល​លោក​អេរ៉ាស្មូស យ៉ាកុប​(Erasmus Jacobs) មាន​អា​យុ១​៥ឆ្នាំ​ គាត់​បាន​ឃើញ​គ្រួស​មួយ​ដុំបញ្ចេ​ញព​ន្លឺចែ​ង​ចាំង ក្នុង​កសិ​ដ្ឋាន​របស់​គាត់ ក្រោម​ពន្លឺ​ថ្ងៃ។ ក្រោយ​មក គាត់​ក៏​បាន​និយាយ​ប្រាប់​អ្នក​ជិត​ខាង​របស់​គាត់​ម្នាក់ អំពី​គ្រួស​ដ៏​ចែង​ចាំង​នោះ ធ្វើ​ឲ្យ​អ្នក​ជិត​ខាង​នោះច​ង់ទិ​ញគ្រួ​ស​នោះ ពីគ្រួ​សារ​គាត់។ ម្តាយ​រ​បស់​លោក​អេរ៉ាស្មូស មិន​ដឹង​ថាវា​មា​នត​ម្លៃទេ​ បាន​ជា​គាត់​ឲ្យគ្រា​ប់គ្រួ​ស​នោះ​ទៅអ្ន​កជិ​តខា​ង​នោះ ដោយ​ឥ​តគិត​ថ្លៃ។ ទី​បំផុត អ្នក​ជំនាញ​ខាង​រ៉ែ​ក៏បា​នពិនិត្យ​មើល​គ្រួសមួ​យ​គ្រាប់​នោះ ឃើញ​ថា តាមពិ​ត​វា​ជាគ្រា​ប់ពេ​ជ្យ ទម្ងន់ ២១.២៥ ការ៉ាត់ ដែល​មាន​តម្លៃ​ក្រៃលែ​ង។ គេ​ក៏​បាន​ហៅគ្រា​ប់ពេជ្យ​នោះថា ​“ពេជ្យយូរេកា(Eureka)” (យូរេកា ជា​ពាក្យ​​ភាសាក្រិ​ក ដែល​មាន​ន័យ​ថា “ខ្ញុំរ​ក​ឃើញ​វា!”) មិន​យូរ​ប៉ុន្មាន ដី​វាលដែ​ល​នៅ​ក្បែរ​កសិ​ដ្ឋាន​របស់​គាត់ ក៏​បានឡើង​ថ្លៃ​កប់​ពពក។ ព្រោះ​នៅក្រោ​មដី​នោះ មាន​រ៉ែ​ពេជ្យ​ដ៏​ច្រើន​បំផុត ក្នុង​ប្រវត្តិ​នៃ​ការ​រុក​រក​រ៉ែ។ យ៉ាង​ណាមិ​ញ រឿង​នេះ បាន​ធ្វើ​ឲ្យខ្ញុំ​​នឹ​កចាំ អំពី​កាល​ដែល​ព្រះយេស៊ូវ​បានមា​ន​បន្ទូល​ប្រៀប​ប្រដូច អំ​ពីន​គរ​ព្រះ យ៉ាង​ដូច​នេះថា​ “នគរ​​ស្ថាន​សួគ៌​​ក៏​​ប្រៀប​​ដូ​ច​​ជា​កំ​ណប់​​កប់​​ទុក​​ក្នុង​​ចំការ ដែល​​កា​ល​​ណា​មនុស្ស​ម្នាក់​បាន​ឃើញ នោះ​ក៏​លាក់​ទុក រួច​ចេញ​ទៅ លក់​របស់​ទ្រព្យ​ខ្លួន​ទាំង​អស់​ដោយ​អំណរ ដើម្បី​នឹង​ទិញ​ចំការ​នោះ”(ម៉ាថាយ ១៣:៤៤)។ ពេល​ដែល​យើង​ដាក់​ជំនឿ​យើង លើ​ព្រះយេ​ស៊ូវ នោះ​“ភាព​សម្បូរស​ប្បាយ” ខាងវិ​ញ្ញាណ នឹង​កើតមា​ន​ជាមិ​ន​ខាន។​…

Read article
សេចក្តីពិ​ត​ ដ៏​សាមញ្ញ

អ្នក​ស្រី​សារ៉ា បាន​​ឈឺ​ចង្កេះអ​ស់​រ​យៈពេ​ល​ជា​ច្រើនឆ្នាំ​​មក​ហើយ ហើយ​កាន់​តែ​មាន​សភាព​ធ្ងន់​ធ្ងរ​ឡើង។ គ្រូ​ពេទ្យ​បាន​ឲ្យ​គាត់ ទៅ​ទទួល​ការ​ព្យាបាល​ដោយ​ចលនា ហើយ​គេ​ក៏​បាន​តម្រូ​វឲ្យ​គាត់​ពត់​ខ្លួ​ន​ប្រាណ​ឲ្យ​បាន​២៥​ដង ក្នុង​មួយ​ថ្ងៃ។ ការ​ឈឺ​ចាប់​ក៏បាន​អន់​ថយ តែ​មិន​ទាន់​បាត់​ទាំង​ស្រុង​ទេ។ ដូច​នេះ គ្រូពេទ្យ​ក៏​បាន​ចេញ​វេជ្ជ​បញ្ជាឲ្យ​គាត់​ទៅថត​កាំ​រស្មី​អ៊ិច ហើយ​ក៏​បញ្ជូន​គាត់​ឲ្យ​ទៅ​ជួប​គ្រូ​ពេទ្យ​ព្យា​បាល​ដោយ​ចលនា​ម្នាក់​ទៀត ដែលលើ​ក​នេះ គេបា​ន​ឲ្យ​គាត់​ឈប់​ពត់​ខ្លួន​តាម​គ្រូពេទ្យ​មុន​ទៀត ហើយ​គ្រាន់​តែ​ឲ្យ​គាត់​ពត់​ខ្លួ​នតែមួ​យ​ដង ក្នុង​មួយ​ថ្ងៃ តាម​ដែល​ចាំបាច់​។ ពេល​នោះ គាត់​មាន​ការភ្ញា​ក់​ផ្អើល​ពេល​ដែល​បាន​ដឹង​ថា ការ​ពត់ខ្លួ​នតែ​មួ​យ​ដង ក្នុង​មួយ​ថ្ងៃ មាន​ប្រសិទ្ធិ​ភាព​ជាង​ការ​ពត់​ខ្លួន​ច្រើន​ដង។​ បើ​យើង​ប្រៀប​ធៀប​រឿ​ងនេះ​ មកជី​វិត​ខាងវិ​ញ្ញាណ​វិញ យើង​ឃើញ​ថា មានពេ​ល​ខ្លះ សេចក្តី​ពិត​ដ៏​សា​មញ្ញ ហើយ​ខ្លី មាន​ប្រយោជន៍​បំផុត​សម្រាប់​យើង​។ ជាក់​ស្តែង ពេល​ដែល​គេសូ​ម​ឲ្យលោ​ក​ខាល បាត(Karl Barth) និយាយ​សង្ខេប​អំពី​ការងារ​ផ្នែក​ទេវ​វិជ្ជា ដែល​គាត់​បាន​ធ្វើ​ពេញ​មួយជី​វិត​រ​បស់​គាត់ គាត់​ក៏​បានឆ្លើយ​ប្រាប់គេ​ថា​ “ព្រះ​យេស៊ូវ​ស្រឡាញ់​ខ្ញុំ”។ ត្រង់​ចំណុច​នេះ ពេល​នោះ​គាត់​​ក៏​​ប្រហែល​ជា​បាន​និយាយ​បន្ថែម​ទៀត​ថា “ខ្ញុំ​ដឹង​ច្បាស់​ថា ព្រះ​អង្គ​ស្រឡាញ់ខ្ញុំ​មែ​ន ព្រោះព្រះគ​ម្ពីរ​បាន​ចែង​យ៉ាង​ដូច​នេះ​មែន”។ ព្រះ​មាន​បន្ទូល​ថា ព្រះអ​ង្គស្រ​ឡាញ់​យើង   ហើយ​ព្រះអ​ង្គ​បា​នប​ញ្ជាក់​ថា ពិត​ជា​បាន​ស្រឡាញ់​យើង​មែន ដោយ​ចាត់​ព្រះ​រាជ​បុត្រា​​ព្រះ​អង្គ ឲ្យ​យាង​មក​សង្រ្គោះ​យើង ឲ្យ​រួចពី​​បាប ដែល​យើង​បាន​ប្រព្រឹត្ត។ ព្រះ​គ្រីស្ទ​សុគត​នៅ​លើ​ឈើ​ឆ្កាង ដោយ​ដក​យក​បន្ទុក​នៃ​អំពើ​បាប ចេញ​ពី​យើង។​ បន្ទាប់​មក ព្រះ​អង្គ​បាន​មាន​ព្រះ​ជន្ម​​​ឡើង​វិញ…

Read article
សហព័ន្ធទៀងត្រង់

មាន​កីឡាករ​មួយ​ក្រុម ត្រូវ​បាន​គេ​ដាក់​ឈ្មោះឲ្យក្រុម​របស់​ខ្លួន​ថា សហ​ព័ន្ធ​ទៀង​ត្រង់ ប៉ុន្តែ តាម​ពិត ​កីឡា​ករ​មួយ​ក្រុម​នេះ​​គ្រាន់​តែ​ជា​បុរសមួ​យ​ក្រុម ដែល​មក​ជួប​ជុំគ្នា នៅ​ពេល​អាហារ​ថ្ងៃ​ត្រង់ ដើម្បី​លេង​បាល់​បោះប៉ុណ្ណោះ។ ពេលកីឡា​​ករ​ប្រកួត​ម្តង​ៗ ពួក​គេ​មិន​ខ្លាច​ការ​ត្មេះ​តិះ​ដៀល ទាំង​ព្យាយាម​ជៀស​វាង​កំហុស​ណាមួ​យ ដែល​ធ្វើឲ្យ​ទស្ស​និក​ជន​ផ្ទុះកំហឹង ហើយ​អ្វី​ដែល​សំខាន់​នោះ គឺ​ពួក​គេ​ព្យាយាមប្រ​កួត​ដោយ​យុត្តិ​ធម៌ និង​បង្ករ​នូវ​ភាព​សប្បាយ​រីក​រាយ​។ ពួក​គេ​ចូល​ចិត្ត​ប្រកួត​ប្រជែង ហើយ​មិន​ចង់​ចាញ់​គេទេ​ ប៉ុន្តែ ពួកគេ​សុទ្ធ​​តែទទួលស្គា​ល់ថា​ ភាព​ទៀង​ត្រង់ និង​ភាព​ស្មោះត្រ​ង់ ជាចំ​ណុច​សំខាន់​បំផុត ដែល​គួរ​តែ​គ្រប​ដណ្តប់​បរិយ៉ា​កាស​នៃ​ការ​ប្រកួត​។ យ៉ាង​ណាមិ​ញ ព្រះគ​ម្ពីរ​បាន​ចែង​យ៉ាង​ច្បាស់​អំពី​សារៈ​សំខា​ន់​នៃភា​ព​ទៀងត្រ​ង់។ ហើយ​កាល​ណាយើង​មាន​ភាព​ទៀង​ត្រង់ នោះ​មាន​ន័យ​ថា យើង​កំពុង​ថ្វាយ​សិរីល្អ​ដល់​ព្រះហើ​យ។ ព្រះ​ទ្រង់​បាន​បង្ហាញ​អំពី​មូល​ហេតុ ដែល​យើង​ត្រូវ​ “ដើរ ដោយភា​ព​ទៀង​ត្រង់ ឬដោ​យ​ចិត្ត​​ដែល​គ្រប់​លក្ខណ៍”(ទំនុក​ដំកើង ២៦:១១)។ អ្នកដែ​លប្រព្រឹត្តដោ​យទៀ​ងត្រ​ង់ នោះ​ក៏​ដើរ​ដោយ​ទុក​ចិត្ត ដោយ​សន្តិ​ភាព​នៅក្នុ​ង​ចិត្ត ដែល​គេមិ​ន​ឃើញ​មាន ក្នុង​ជីវិតរ​បស់ “អ្នក​ណា​ដែ​ល​បង្ខូច​ផ្លូវ​ខ្លួន”(សុភាសិត ១០:៩)។ អ្នក​ដើរ​តាម​ព្រះ ដែល​រស់​នៅ​ដោយ​ភាព​ទៀង​ត្រង់ បាន​ទទួល​ការ​ការ​ពារ​ពី​ព្រះ ដោយ​សារ​ពួក​គេមា​នការ​ទុក​ចិត្ត​​លើ​ព្រះ ដ្បិត​អ្នក​នោះរ​​ង់ចាំ​ជំនួយ​ពី​ព្រះ​អង្គ ក្នុង​ការ​​រស់​នៅ ជា​ជាង​ធ្វើ​អ្វី​តាម​ចិត្ត​ខ្លួន​ឯង​(ទំនុក​ដំកើង ២៥:២១)។ ហើយ​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់ នឹង​បាន​ទទួល​ការ​ដឹក​នាំ និង​ទិស​ដៅ​ច្បាស់​លាស់​ពី​ព្រះ(សុភាសិត ១១:៣)។ ហេតុ​អ្វី​បាន​ជា​យើង​គួ​រតែ…

Read article
ព្រះកំ​ពុង​រង់​ចាំ

ក្នុង​អំឡុង​ពេល​រដូវ​កាលបុណ្យ​ណូអែល នៅ​សហរដ្ឋ​អាមេរិក មាន​ការ​ជា​ច្រើន ដែលយើង​ត្រូវ​រង់​ចាំ។ យើង​រង់​ចាំធ្វើ​ដំណើរ​បន្ត​ទៀត ក្នុង​ពេល​កំពុង​កក​ស្ទះ​ចរាចរណ៍។ យើង​ឈរ​តម្រង់​ជួ​រ​រង់​ចាំទិ​ញ​អំណោយ​ សម្រាប់​ញាតិ​មិត្ត។ យើង​រង់​ចាំ​ក្រុម​គ្រួសារ​យើង​មក​ជុំ​គ្នា។ យើង​រង់​ចាំ​ពេល​ដែល​យើង​អង្គុយ​ជុំ​គ្នា ជុំវិញ​តុដែល​មាន​អាហារ​ដែល​យើង​ចូល​ចិត្ត​ញាំ។ យើង​រង់​ចាំ​បើក​ប្រអប់​អំណោយ ដែលគេ​បាន​ជ្រើស​រើស​ឲ្យ​យើង ដោយសេ​ចក្តី​ស្រឡាញ់។ ការ​រង់​ចាំទាំ​ងអ​ស់​នេះ អាច​ជា​ការ​រំឭក​ដល់​គ្រីស្ទប​រិស័ទ​ ទាំង​ឡាយ​ថា បុណ្យណូ​អែល ជា​ពិធី​បុណ្យ​នៃ​ការ​រង់​ចាំ​ព្រះគ្រីស្ទ​យាងម​ក​ម្តង​ទៀត ដែល​ការ​រំឭក​​នេះ​សំខាន់​ជាង​ការ​ប្រារព្ធ​ធ្វើ​​​ពិធី​តាម​ប្រពៃណី​ទៅ​ទៀត។ យើង​កំពុង​រ​ង់​ចាំ​ព្រះយេ​ស៊ូវ​យាង​មក​ម្តង​ទៀត គឺមិ​ន​ខុស​ពី​ពួក​អ៊ីស្រាអែល​ដែល​បាន​រង់​ចាំ​ព្រះ​អង្គ ​នៅ​សម័យ​បុរាណ​ឡើយ។ ទោះ​បី​ជា​​ព្រះអ​ង្គ​បាន​យាង​មក ក្នុង​នាម​ជា​ព្រះមែ​ស៊ីដែលគេ​បា​ន​រង់​ចាំតាំង​ពី​យូរ​ណាស់​មក​ហើយ​​ក៏​ដោយ ក៏​ព្រះ​អង្គ​មិន​ទាន់​បាន​យាង​មក​ដល់ ក្នុង​នាម​ជា​អ្នក​គ្រប់​គ្រង​ផែន​ដី​ទាំង​មូល​នៅ​ឡើយ​ទេ។ ដូច​នេះ សព្វ​ថ្ងៃ យើងរ​ង់​ចាំ​ការ​យាង​​មក​ម្តង​ទៀត នៃ​ព្រះ​គ្រីស្ទ។ ពិធី​បុណ្យ​ណូអែល​រំឭ​កយើ​ងថា​ ព្រះ​ទ្រង់​ក៏រ​ង់​ចាំផ​ងដែរ គឺរ​ង់ចាំ​ពេលដែ​លរា​ស្រ្ត​របស់​ព្រះអង្គ មើល​ឃើញ​សិរីល្អ​របស់​ព្រះ​អង្គ រង់​ចាំពេល​ដែល​ពួក​គេទ​ទួល​ស្គាល់ថា​ បើ​សិន​ជាគ្មា​នទ្រ​ង់​ទេ នោះ​ពួក​គេ​គ្រាន់​តែ​ជាមនុស្សបា​ត់​បង់​ប៉ុណ្ណោះ ហើយ​ព្រះ​អង្គ​រង់​ចាំ​ពេល​ដែល​ពួក​គេ​ទទួល​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ ព្រម​ទាំង​រង់​ចាំពេ​ល​​ដែល​ព្រះអ​ង្គ​យាងម​ក​វិញ ក៏​ដូច​ជា​រង់​ចាំ​ពេល​ដែល​មនុស្ស​ប្រែ​ចិត្ត​ចេញ​ពី​អំពើ​បាប។ យើង​ហាក់​ដូច​ជា​យល់​ថា ព្រះ​ទ្រង់​ក្រ​យាង​មក​វិញ ជា​ជាង​យល់​ថា ព្រះ​អង្គ​កំពុង​រង់ចាំ​យើង ដោយ​​អត់​ធ្មត់(២ពេត្រុស ៣:៩)។ ព្រះ​អម្ចាស់​កំពុង​រង់​ចាំពេល ដែ​លព្រះអង្គ​នឹង​​មាន​ទំនាក់​ទំនង ជា​មួ​យអ្នក​ដែល​ព្រះ​អង្គ​ស្រឡាញ់។ ព្រះ​អង្គ​បាន​យាង​មក​រកយើ​ង ដោយ​ប្រសូត្រ​ជា​ព្រះឱរស ដែល​មាន​ព្រះនាម​ថា យេស៊ូវ ហើយ​បាន​ធ្វើ​ជាកូ​ន​ចៀម​សម្រាប់​ថ្វាយ​ជា​ដង្វាយ​លោះបាបមនុស្ស​គ្រប់​គ្នា។…

Read article
អំណាចនៃការគិត អំពីគ្រាចុងក្រោយ

ខណៈ​ពេល​ដែល​យើ​ងកំពុង​ទន្ទឹង​រង់​ចាំ​​​ទទួល​ស្វា​គមន៍ឆ្នាំ​ថ្មី ដោយ​ការ​រៀប​គម្រោង និង​ការ​ប្តេជ្ញា​ចិត្ត​​សម្រាប់​​ឆ្នាំ​​ថ្មី សម្លេង​នៃ​អ្នក​កោត​ខ្លា​ច​ព្រះ នៅ​សម័យ​មុន បាន​លើក​ទឹក​ចិត្ត​យើង​ ឲ្យ​គិត​អំពី​ការ​អ្វី​ដែល​យើង​មិន​ចង់គិត ​គឺ​សេចក្តី​ស្លាប់​របស់​យើ​ង។​ លោក​ថូម៉ាស អ័ កេមភីស(Thomas à Kempis, ឆ្នាំ១៣៧៩-១៤៧១) បាន​សរសេរ​ថា “ចិត្ត​រីក​រាយ​នឹង​កើត​មាន ចំពោះ​អ្នក​ដែល​បាន​សម្លឹង​មើល​ទៅ​សេចក្តី​ស្លាប់​របស់​ខ្លួន​ជា​មុន ហើយ​បាន​ត្រៀម​ខ្លួន​ជារៀ​ង​រាល់​ថ្ងៃ​សម្រាប់​សេច​ក្តី​ស្លាប់”។ ចំណែក​ឯ​លោក​ហ្រ្វង់​កូស ហ្វេនេឡុន(Fran​cois Fénelon, ឆ្នាំ១៦៥១-១៧១៥)វិញ បាន​សរសេរ​ថា “យើង​មិន​អាច​ស្តី​បន្ទោស​ឲ្យ​ច្រើន​ពេក ចំពោះ​ភាព​ងងឹត​ងងល់​របស់​មនុស្ស ដែល​មិន​ចង់​គិត​ពី​សេចក្តី​ស្លាប់ ហើយ​ខំ​គេច​ចេញ​ពី​ការ​អ្វី​ដែល​ខ្លួន​មិ​នអាច​គេ​ច​រួច ខណៈ​ដែល​យើង​អាច​មាន​ចិត្ត​សប្បាយ ពេល​យើងឧ​ស្សា​ហ៍​គិត​ អំពី​សេ​ចក្តី​ស្លាប់​នោះ។ មាន​តែ​មនុស្ស​ខាង​សាច់​ឈាម​ទេ ដែលមាន​ការ​ពិបា​ក​ចិត្ត ដោយ​សារ​សេច​ក្តីស្លា​ប់”។ បុរស​ទាំង​ពីរ​នាក់​នេះ មិន​មាន​បំណ​ងលើ​ក​ទឹក​ចិ​ត្តម​នុស្ស​ ឲ្យ​មាន​ការ​ពិបាក​ចិត្ត ដោយ​សារ​ការ​គិត​អំពី​សេចក្តី​ស្លាប់​ឡើយ ផ្ទុយ​ទៅវិ​ញ ពួក​គេ​ចង់​ឲ្យ​យើង​​រៀប​ចំ​ជីវិត​រស់​នៅ ឲ្យ​បាន​ត្រឹម​ត្រូវ។​ យើង​គួរ​តែ​អធិ​ស្ឋាន តាម​លំនាំ​ទំនុ​ក​ដំកើង​នៃ​ស្តេច​ដាវីឌ​ថា “ឱ​ព្រះយេហូវ៉ា​អើយ សូម​ឲ្យ​​ទូល​បង្គំ​​ដឹង​ពី​​​ចុង​​បំផុត​​នៃ​​​ទូល​បង្គំ ហើយ​ពី​ចំនួន​ថ្ងៃ​អាយុ​​នៃ​ទូលបង្គំ​ផង ដើម្បី​ឲ្យ​ទូលបង្គំ​បាន​ដឹង​ជា​មាន​ជីវិត​ស្រួយ អម្បាលម៉ាន​ទៅ … មែន​ហើយ គ្រប់​មនុស្ស ទោះ​ទាំង​មនុស្ស​នៅ​ក្នុងសណ្ឋាន​ពេញ​វ័យនោះ​ក៏​ឥត​ប្រយោជន៍​ទទេ​ដែរ”(ទំនុកដំកើង ៣៩:៤-៥)។ ស្តេច​ដាវីឌ​ក៏បាន​មាន​បន្ទូ​ល​ផង​ដែរ អំពី​អ្នក​ដែល​ខំធ្វើ​ការ​ជា​ឥត​ប្រយោ​ជន៍ ដោយ​ខំ​បង្គរ​​ទុក​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន…

Read article
សំបុត្រដ៏ស្ថិតស្ថេរ

សមា​ជិក​គ្រួសារ ដែល​បាន​បង្កើត​ហាង​សិប្ប​កម្ម​ហូប៊ី ឡូប៊ី(Hobby Lobby) គឺ​ជា​គ្រីស្ទ​បរិស័ទ​ដែល​បាន​កើត​ជា​ថ្មី។ លោក​ស្ទីវិន គ្រីន(Steven Green) ដែល​ ជា​ប្រធា​ននៃហា​ងនេះ​ មាន​ចិត្ត​ឆេះឆួ​ល​ ចំពោះ​ព្រះ​គម្ពីរ ហើយ​បាន​មាន​គម្រោង​បង្កើត​សារមន្ទី​ព្រះ​គម្ពីរ សម្រាប់​តាំង​ពិពណ៌សៀ​វ​ភៅក​ម្រ និង​សៀវ​ភៅ ឬ​ក្រាំង​បុរាណ​ដែល​សរសេរ​ដោយ​ដៃ ដែល​ប្រមូល​ម​​ក​ពីតំ​បន់​ផ្សេង​ៗ​ នៅ​​ទូទាំ​ង ពិភព​លោក។ គាត់​មា​ន​ប្រសា​សន៍​ថា “យើង​ចង់​លើក​ទឹក​ចិត្ត​ប្រជា​ជន ឲ្យ​ពិចារ​ណាអំពី​​អ្វី ដែល​ព្រះ​គម្ពី​រចង់​បង្រៀន​ពួក​គេ … គោល​ដៅរ​បស់​យើ​ង គឺ​បង្កើត​សារ​​មន្ទីរ​មួយ​ដែល​​ផ្តោត​ទៅ​លើ​រឿង​ក្នុ​ង​ព្រះ​គម្ពីរ។ គ្មាន​សៀវ​ភៅ​ណា​ដែល​​បាន​ឆ្លង​កាត់​​ការ​បៀត​បៀន និង​ត្រូវ​​បាន​គេស្រ​ឡាញ់ខ្លាំង ដូច​ព្រះ​គម្ពី​រ​ឡើយ។ រឿង​នេះ​ពិត​ជា​អស្ចារ្យ​ណាស់ យើង​ចាំ​បាច់​ត្រូវ​ប្រា​ប់​ឲ្យ​គេ​ដឹង”។ ព្រះ​គម្ពី​រ​នៅ​តែ​មាន​ភាព​ស្ថិត​ស្ថេរ អស់​ជា​ច្រើន​សម័​យ​កា​ល តាម​របៀប​ដ៏​គួរ​ឲ្យ​កត់​សំគាល់ ហើយ​សារ​មន្ទី​រ​មួយ​នេះ​ នឹង​រៀប​រា​ប់ប្រា​ប់​គេ ឲ្យ​ដឹង​ពី​រឿង​នេះ។​ ក្រាំង​ចម្ល​ង​ដែល​មានចំណាស់​បំផុ​ត​នៃ​ព្រះគ​ម្ពីរ​សញ្ញា​ថ្មី មាន​ចំនួ​នច្រើ​នជា​ង​ឯក​សារ​បុរាណ​ដទៃទៀ​ត ដែ​ល​គេ​បាន​ចង​ក្រង​នៅ​សម័យ​នោះ ហើយ​កាល​បរិច្ឆេ​ទ​នៃ​ការ​ចម្លង​ទៀត​សោត ក៏​មាន​រយៈ​ពេល​គៀក​នឹង​កាល​បរិច្ឆេទ​នៃ​ព្រឹត្តិ​ការណ៍ដែ​ល​គេបាន​ឃើញ និង​កត់​ទុក​ក្នុង​ច្បាប់​ដើម ដែល​ឯកសា​រ​បុរាណផ្សេង​ទៀត ក៏​មិន​មាន​រយៈពេ​ល​ដែល​គៀក​ជាង​នេះឡើ​យ។ ការ​កត់​ត្រាអំ​ពី​ព្រះ​គ្រីស្ទ ដែល​មាន​ក្នុង​ក្រាំង​ទាំង​នោះ មាន​លក្ខណៈ​ដែល​គួរ​​ឲ្យទុ​ក​ចិត្ត ជាង​ការ​កត់ត្រា​​ផ្សេង​ទៀត អំពី​ទស្សន​វិទូ​សូក្រាត ឬ​ស្តេច​សេសារ​ទៀត​ផង។​ ហើយ​យើង​អាច​ដឹង​ថា ព្រះ​ទ្រង់​ជា​អ្នក​ដែល​បាន​ជួយ​ពី​ក្រោយ​កិច្ច​ការ​ទាំង​នេះ ដោយ​ប្រើម​នុស្ស និង​កាលៈ​ទេសៈ…

Read article
សរសើរព្រះ ដែលបាន ដាក់ព្រំដែន

ក្នុង​អំឡុង​ពេល​ដែល​ខ្ញុំ​បាន​ធ្វើ​ការ​ជាមួ​យ​អ្នក​ដទៃ ខ្ញុំ​មិន​ដែល​បាន​ជួប​នរណា​ម្នាក់ ដែល​មាន​ជីវិត​ខ្ទេច​ខ្ទាំ ដោយ​សារ​ខ្លួនបាន​ធ្វើ​តា​ម​បញ្ញិត្តិ​របស់​ព្រះឡើ​យ។ ប៉ុន្តែ ជា​ញឹក​ញាប់ ពេល​ដែ​​ល​យើង​និយាយ​ប្រាប់​គេ ឲ្យ​រ​ស់នៅ​តាមផ្លូវ​របស់​ព្រះ នោះ​គេ​បែរ​ជា​យល់​ថា យើង​កំពុង​បំ​បិទ​សិទ្ធិ​សេរី​ភាព​របស់​គេ​ហើយ ព្រោះ​គេ​យល់​ថា សេរីភាព​របស់​មនុស្ស​ម្នា​ក់​ៗ គឺ​ជាសិ​ទ្ធិដែ​ល​គ្មាន​នរណា​អាច​ដក​ហូត​បាន​​ឡើយ។​ ហើយ​អ្នក​ណា​ដែល​និ​យាយ​ស្តី​ តាម​ព្រំដែ​ន​កំណត់​របស់​ព្រះ អ្នក​នោះមុខ​ជា​នឹង​ត្រូវគេ​ប​ន្តោស​ថា បាន​និយាយ​ស្តី​ហួស​ព្រំដែន​ហើយ។ ប៉ុន្តែ ពេល​ដែល​មនុ​ស្ស​យើង​ កំពុង​ការពា​រ​សេរី​ភាព​របស់​ខ្លួន តាម​របៀប​នេះ ពួក​គេ​ក៏​គួរ​តែក​ត់​សំគាល់​ថា សង្គម​របស់​យើង​សព្វ​ថ្ងៃ កំពុង​តែ​មាន​ពេញ​ទៅដោយ​ភាព​ឥតន័យ និង​ភាព​អស់​សង្ឃឹម​ដ៏​គួរ​ឲ្យ​ខ្លាច។ រាស្រ្ត​របស់​ព្រះ ​គួរតែ​មាន​ការ​យល់​ដឹង អំពី​ព្រំ​ដែន​នៃ​ការ​ប្រ​ព្រឹត្ត តាម​របៀប​ខុស​ពី​លោ​កិយ។ យើង​ត្រូវ​មាន​ការ​យល់​ដឹង​ ដូច​អ្នក​និពន្ធ​ទំនុក​ដំកើង​ដែរ ដោយ​យល់​ថា ជីវិត​ដែល​មាន​ពរ ជា​ជីវិត​ដែល​អរ​សប្បាយ​នឹង​ក្រឹត្យ​វិន័យ​នៃ​ព្រះ​(១:២) គឺ​មិន​ត្រូវ​រ​ស់នៅ​ដូ​ច​អ្នក​ដែល “ដើ​រ​​តា​ម​​ដំបូន្មាន​របស់​មនុស្ស​អាក្រក់ ឬ​ឈរ​នៅ​ក្នុង​ផ្លូវ​របស់​មនុស្ស​មាន​បាប”ឡើយ(ខ.១)។ អ្នក​ជឿព្រះ​យេស៊ូវ​ត្រូវ​​ដឹង​ថា​ ព្រះ​បា​ន​ដាក់​ព្រំ​ដែន​កំណត់​ឲ្យ​យើង តែ​មិន​មែន​ដើម្បី​ដក​យក​សុភ​មង្គល ចេញ​ពី​ជីវិត​របស់​យើង​ទេ។ ផ្ទុយ​ទៅវិ​ញ ព្រំ​ដែន​នោះ ជា​របង​ដ៏​បរិសុទ្ធ ​ដែលបា​ន​សង់​ព័ទ្ធ​ជុំវិ​ញ​យើង ដើម្បី​ជួយ​ឲ្យយើ​ងជៀ​សផុ​ត ពី​ការ​បោក​បញ្ឆោត និង​បញ្ហា​ដែលកើត​ឡើង​ពី​ការ​រស់​នៅ តាម​តែ​ទំនើង​ចិត្ត​របស់​ខ្លួន។​ បើ​សិន​ជា​លើក​ក្រោយ អ្នក​បាន​ជួប​ការ​ល្បួង​​ឲ្យដើ​រ​ហួស​ព្រំ​ដែន​របស់​ព្រះ សូម​នឹក​ចាំ​អំពី​គោល​បំណង​ដែល​ទ្រង់​មាន នៅ​ក្នុង​ការ​ដាក់​រប​ងទាំ​ងនោះ​។ សូម​យើង​សម្រេច​ចិត្ត អរ​ព្រះ​គុណ​ព្រះ…

Read article
ខ្យល់ និងភ្លើង

ជួន​កាល ពេល​ខ្ញុំ​បង្កាត់​ភ្លើង ខ្យល់​ក៏បា​ន​បក់​ឲ្យ​វា​រ​លត់​ទៅវិ​ញ។ តែ​ក្រោយ​មក ​ខ្ញុំ​ក៏​បាន​ព្យា​យាម​ធ្វើ​ឲ្យ​ភ្លើង​នៅ ​បន្ត​ឆេះ ដោយ​ប្រើ​ខ្យល់​ជា​ជំនួ​យ។ ដូច​នេះ ពី​ដំបូង ខ្ញុំ​ថា ​ខ្យល់ “អាក្រក់” ព្រោះ​វា​ធ្វើឲ្យ​ខូ​ចផែ​នការ​របស់​ខ្ញុំ តែ​បន្ទាប់​មក ខ្ញុំ​ថា ខ្យល់​“ល្អ”​វិញ ព្រោះ​វា​ជួយ​ឲ្យ​ខ្ញុំ​សម្រេ​ចកិ​ច្ចការ​ដែលខ្ញុំ​កំ​ពុង​ធ្វើ។ រឿង​នេះ​បាន​និយាយ​ អំពី​ហេតុ​ការណ៍​ពីរ​ផ្ទុយ​គ្នា និង​​បាន​ឆ្លុះប​ញ្ចាំង អំពី​របៀប​ដែល​យើង​សន្និ​ដ្ឋាន​ អំពី​ការ​អ្វី​មួយ ដោយផ្អែកទៅលើផលដែលយើងទទួលបានការនោះ។​ ជា​ធម្មតា​ យើង​និយាយ​ថា ស្ថាន​ភាពនោះ ឬ​អ្នកនោះ “អាក្រក់” ​បើស្ថានភាព ឬអ្នក​នោះ​​ធ្វើ​ឲ្យ​ផែនការ​របស់​យើង​រាំ​ង​ស្ទះ ឬ​ធ្វើ​ឲ្យយើ​ងមា​ន​ការ​លំបាក​។ យើង​សន្និ​ដ្ឋាន​ថា ស្ថាន​ភាពនោះ ឬ​អ្នកនោះ ​“ល្អ” បើ​​សិន​​ជា​​យើង​មាន​​គំនិ​ត​យ​ល់​ស្រ​ប​​​នឹង​​ពួក​​គេ ហើយ​​ពួក​​គេ​​​​គាំ​ទ្រយើ​ង។ ប៉ុន្តែ ព្រះ​ទ្រង់​ជា​អ្នក​កំ​ណត់​ថា កា​រ​អ្វីខ្លះ​ល្អ​ ឬ​ការ​អ្វី​ខ្លះ​អាក្រក់ ហើយការកំណត់របស់ទ្រង់ មិនអាស្រ័យទៅលើ ផលប៉ះពាល់​ដែល​វា​មាន​ចំពោះផែន​ការ​របស់​យើង​ទេ ប៉ុន្តែ គឺ​អាស្រ័យ​ទៅ​លើ ថា​តើ​វា​បាន​ធ្វើ​ឲ្យ​សម្រេច​ផែន​ការ​របស់​ទ្រ​ង់ឬ​​អត់​។ ទ្រង់​មាន​ផែន​ការ​ធ្វើ​ឲ្យយើ​ង​ក្លាយ​ជា “សង្ឃ​ហ្លួង ជា​សាសន៍​ដ៏ប​រិសុទ្ធ និង​រាស្រ្ត​ដ៏​ពិសេស​របស់​ទ្រង់”។ ហើយ​ទ្រង់​សព្វ​ព្រះ​ហ​ឫ​ទ័យ ឲ្យ​យើង“​សំដែង​​ចេញ ​ឲ្យ​​ឃើ​ញ​​អស់​​​ទាំង​លក្ខណៈ​របស់​ព្រះដែល​​​បាន​ហៅ​យើង​ចេញ​ពី​សេចក្តី​ងងឹត មក​ក្នុង​ពន្លឺ​អស្ចារ្យ​របស់​ទ្រង់”(១ពេត្រុស…

Read article