December

You are here:
គ្រាន់តែជាក្មេង

បន្ទាប់​ពី​បាន​បញ្ចប់​ការ​សិក្សា​ នៅឯ​វិ​ទ្យាល័យ លោក​ដារែល ប្លីហ្សាត(Darrell Blizzard) បាន​ចាក​ចេញ​ពីម​ណ្ឌល​កុមា​រ​កំព្រា ដែល​ជា​កន្លែ​ងដែល​ខ្លួន​បាន​ធំ​ធាត់​ ដើម្បី​ទៅ​ចូល​បម្រើ ក្នុង​ជួរ​ទ័ព​អាកាសរ​បស់​សហ​រដ្ឋ​អា​មេរិក​នៅ​សម័យ​សង្គ្រាម​។ ពេល​ដែល​សង្គ្រាម​លោក​លើក​ទី​២ឈាន​ចូល​ដល់​ដំណាក់​កាលធ្ង​ន់​ធ្ងរ មិ​នយូ​រ​ប៉ុន្មាន គេ​ក៏​បាន​ឲ្យគាត់​ទទួ​លប​ន្ទុក ដែល​តាម​ធម្មតា ជា​ភា​រៈកិច្ច​របស់​មនុស្ស​ ដែល​មាន​វ័យចំ​ណាស់​ជាង​គាត់ និង​មាន​បទ​ពិសោធន៍​ច្រើន​ជាង​។ នៅឆ្នាំ​ប​ន្ទាប់ គាត់​ក៏​បាន​និយាយ​ទៅ​កាន់​អ្នក​យក​ពត៌មា​ន​ថា​ ការ​ភ្ជួរ​ដី​ដោយ​ប្រើសត្វ​លា​ម្តង​បួន ឲ្យ​​អូសនង្គ័​ល គឺ​ជា​ការ​ភ្ជួរ​ដី​ដ៏​ពិបាក​បំផុត​ដែល​ខ្ញុំមិ​ន​ធ្លាប់​ជួប​ពី​មុន តែ​ការ​បើក​បរ​យន្ត​ហោះ B-17 មាន​ការ​ពិបា​កជា​ង​នោះ​ទៅ​ទៀត ព្រោះ “យើង​រា​ល់គ្នា​ គ្រាន់តែ​ជា​​ក្មេង ដែល​បើក​យន្ត​ហោះ​នោះ​ប៉ុណ្ណោះ”។ យ៉ាង​ណាមិ​ញ ព្រះ​គម្ពី​របា​ន​ចែង​អំពី​មនុស្ស​ជា​ច្រើន ដែល​បាន​ដើរ​តាម​ព្រះ​ ដោយ​ចិត្ត​ក្លាហាន ក្នុង​កាល​ដែល​ខ្លួននៅ​មាន​វ័យ​ក្មេ​ងនៅ​ឡើ​យ។ ពេល​ដែល​អ្នក​ដឹក​នាំ​ខាង​វិញ្ញាណកំពុង​មាន​បញ្ហាពុ​ក​រលួយ “​សាំយូអែល ជា​ក្មេង​តូច​នោះ ក៏​តែង​ពាក់​អេផូឌ​ធ្វើ​ពី​សំពត់​ខ្លូតទេស ដើម្បី​សំរេច​ការងារ​នៅ​ចំពោះ​ព្រះយេហូវ៉ា”(១សាំយ៉ូអែល ២:១៨) ចំណែក​ឯដា​វី​ឌវិ​ញ គាត់​បាន​ទៅ​តតាំង​នឹង​កូលីយ៉ាត ទោះ​បី​ជា​ស្តេចសូ​ល​មាន​បន្ទូល​ថា “ឯង​នឹង​ចេញ​ទៅ​តយុទ្ធ​នឹង​សាសន៍​ភីលីស្ទីន​នោះ​មិន​បាន​ទេ ដ្បិត​ឯង​នៅ​ក្មេង​ណាស់”(១៧:៣៣) ម្យ៉ាង​វិញ​ទៀ​ត នាង​ម៉ារា ដែល​ជាមាតា​នៃ​ព្រះ​យេស៊ូវ នា​ង​ក៏មា​ន​វ័យ​ក្មេង​ដែរ ពេល​ដែល​ទេវតា​​មក​ប្រាប់​ថា នាង​នឹង​ប្រសូត្រ​បាន​ព្រះ​រាជ​បុត្រា​នៃ​ព្រះ។ នាង​បាន​ឆ្លើយ​តប​ទៅកា​រប្រ​កាស រ​បស់​ទេវតា ដោយ​ពាក្យ​ថា ​“សូម​​ឲ្យ​​បា​ន​សម្រេច​​ដូច​ពាក្យ​លោក​ចុះ”(លូកា ១:៣៨)។…

Read article
ការលើកទឹកចិត្ត ដែលគេ​មិននឹកស្មានដល់

តើ​អ្នក​កំពុង​ស្វែង​រក ការ​លើក​ទឹក​ចិត្ត​ឬ? តើ​អ្នក​ត្រូវ​ការ​កម្លាំង​ជា​បន្ថែម នៅ​ថ្ងៃ​នេះ​​ទេ បន្ទាប់​ពី​បាន​ទទួល​ដំណឹង​អាក្រក់​ហើយ​នោះ? បទ​ទំនុក​ដំកើង ដែល​ស្តេច​ដាវីឌ​ទ្រង់​បាន​និពន្ធ អាច​លើក​វិញ្ញាណ​រ​បស់​អ្នក​ឡើង តាម​របៀប​ដែល​អ្នក​មិន​នឹក​ស្មាន​ដល់ តាម​រយៈ​ពាក្យ​ពេចន៍ ដែល​យើង​ច្រើន​តែ​គិត​ថា​ ជា​ពាក្យ​អវិជ្ជ​មាន​នោះ។ ពេល​យើង​អាន​បទគម្ពីរ​​ទំនុក​ដំកើង ជំពូក១៩ យើង​សង្កេត​ឃើញ​ថា ព្រះ​អម្ចាស់​បាន​បក​ស្រាយ​យ៉ាង​ច្បាស់ អំពី​“ក្បួន​ច្បាប់​” ឬ​ខ្នាត​គំរូ​សម្រា​ប់កា​រ​រស់​នៅ ដែលអា​ច​នាំ​មក​នូវ​លទ្ធ​ផល​ជាវិ​ជ្ជ​មាន។ អ្នក​ខ្លះមិ​ន​បាន​យល់​ថា នេះ​ជា​ការ​លើក​ទឹក​ចិត្ត​ឡើ​យ ព្រោះពួ​ក​គេ​យល់​ថា ខ្នាត​គំរូ​ដែល​ព្រះ​ប្រទាន មាន​ភាព​តឹង​រឹង​ពេក ជា​ហេតុ​ធ្វើ​ឲ្យ​ពួ​ក​គេ​បា​​ត់ប​ង់​សុភ​មង្គល​។ នៅ​ក្នុង​ការ​បក​ស្រាយ​អំពី​ខ្នាតគំ​រូ​រប​ស់ព្រះ​ អ្នក​និពន្ធ​ទំនុក​ដំកើ​ង​បាន​ប្រើ​ពាក្យ​ដូ​ច​ជា “​ក្រឹត្យ​វិន័យ​​រ​បស់​​ព្រះយេហូវ៉ា”(ខ.៧)​“សេចក្តី​​បន្ទាល់​”(ខ.៧) “សេចក្តី​​បញ្ញត្ត​”(ខ.៨)​ “ក្រឹត្យក្រម”(ខ.៨) “សេចក្តី​កោតខ្លាច​ដល់​ព្រះយេហូវ៉ា”(ខ.៩) “​ខ​ច្បាប់​របស់​ព្រះយេហូវ៉ា​”(ខ.៩)។ មាន​មនុស្ស​ជា​​ច្រើនមា​នកា​រភ័​យ​ខ្លាច ពេល​បាន​ឮ​ពាក្យ​ទាំង​អស់​នេះ បាន​ជា​ពួក​គេខំ​ជៀ​សវា​ង ឬ​បដិសេធ​ខ្នាត​គំរូ​របស់​ព្រះ។ ប៉ុន្តែ សូម​កត់​សំគា​ល់ថា ​ចំពោះ​អ្នក​ណា​ដែល​មា​នចិ​ត្តជឿ​ និង​ស្តាប់​បង្គាប់​ព្រះ ខ្នាត​គំរូ​ទាំង​អស់​នេះ​ នឹង​នាំ​ឲ្យអ្ន​កនោះ​ទ​ទួល​បាន​​នូវ​ការ​ផ្លាស់​ប្រែនៃ​វិ​ញ្ញាណ ប្រាជ្ញា សេចក្តី​អំណរ​ក្នុង​ចិត្ត ភាពប​រិសុទ្ធ​នៃ​ជីវិត ភ្នែក​ដែល​ភ្លឺច្បា​ស់ ការ​អត់​ធ្មត់ សេចក្តីពិ​ត និង​សេចក្តី​សុច​រិត​(ខ.៧-៩)។ ទាំង​នេះ​សុទ្ធតែ​ជាកា​រលើ​កទឹ​​កចិ​ត្ត​ដ៏​អស្ចារ្យ​ដល់​យើង​រាល់​គ្នា។ ហេតុ​នេះហើ​យ​បាន​ជា​ស្តេច​ដាវី​ឌ បាន​មាន​បន្ទូល​ថា ក្រឹត្យ​វិន័យ​ដែល​ព្រះប្រ​ទាន “គួរ​​ច​ង់​បាន​​លើស​​ជា​ង​មាស អើ…

Read article
ជញ្ជាំង និងព្រះពរ

តើព្រះ​យេស៊ូវ​បាន​ទត​ឃើញ​អ្វី ពេល​ទ្រង់​ទត​មើល​ទៅ​ស្ត្រី​ដែ​ល​នៅមា​ត់អ​ណ្តូង ក្នុង​បទ​គម្ពីរ​យ៉ូហាន ជំពូក៤? កាល​នោះ ​ទ្រង់​បាន​ឃើញ​មនុ​ស្ស​ម្នាក់ ដែល​ចង់​បាន​ការ​​ទទួល​ស្គាល់​ពី​អ្នក​ដទៃ និង​មាន​ចិត្ត​ស្រេក​ឃ្លាន​ចង់​ទទួល​សេច​ក្តីស្រឡាញ់​ពី​អ្នក​ដទៃ។ ជាង​នេះ​ទៅទៀ​ត ទ្រង់​បាន​ទត​ឃើ​ញ​មនុស្ស​ម្នាក់ ដែលកំពុង​ត្រូវ​ការរបស់​ម្យ៉ាង ដែល​មាន​តែ​ទ្រង់​ទេ​ ដែល​អាចបំពេញ​ឲ្យបា​ន គឺការ​​ត្រូវការ​ចិត្ត​ថ្មី។ ពេ​ល​នោះពួ​ក​សិស្ស​របស់​ទ្រង់ បាន​ទៅ​ទិញ​អាហារ នៅ​ឯ​ក្រុង​ទាំង​អស់​គ្នា តែ​នោះមិ​នមែ​ន​ជា​រឿង​ចៃដន្យ​ទេ។ បើ​ពួក​គេបា​ន​នៅ​ទីនោះ​ជា​មួយ​ទ្រង់​ដែរ ពួក​គេ​មុខ​ជា​ព្យា​យាម​ទូលសូម​​ព្រះយេ​ស៊ូវ មិ​ន​ឲ្យ​ទៅ​មាន​បន្ទូល​ជា​មួយ​នឹង​មនុស្ស​ម្នា​ក់​នោះ ដែល​ជា​ស្រ្តី​សាសន៍​សាម៉ារី ហើយ​ជា​មនុស្ស​ដែល​មាន​កេរ្តិ៍​ឈ្មោះ​​អាក្រក់។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះ​យេស៊ូវ​មិន​មែ​ន​ជា​អ្នក​ធ្វើតាម​ទំនៀ​ម​របស់​មនុស្ស​ទេ ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​ប្រើ​ពេល​នោះ​ជា​ឱ​កាស ដើម្បី​ប្រទានព​រ​​ឲ្យ​នា​ង​មាន​​“ទឹ​ក​ដ៏រ​ស់”​(យ៉ូហាន ៤:១០)។ ក្នុង​ការ​​សន្ទ​​នា​មួយលើ​កនោះ​ ទ្រង់បា​ន​​ផ្តួល​រំលំ​ជញ្ជាំង​នៃ​ជម្លោះ​ដែល​មា​នតាំ​ង​​ពីរ​ដើ​ម ជញ្ជាំង​នៃ​ភាព​លម្អៀង​នៃ​សិទ្ធិ​បុរ​ស​ស្រ្តី និង​ជញ្ជាំង​នៃ​​ការរើសអើង​ពូជ​សាសន៍។ ហើយ​ស្ត្រី​ម្នាក់​នេះ​ក៏​បាន​ក្លាយ​ជា​ជន​ជាតិ​សាម៉ារី​ទី​មួយ ក្នុង​ចំណោម​ជន​ជាតិ​សាម៉ារី​ជា​ច្រើន​ទៀត ដែល​បាន​ប្រកាស​ថា ព្រះ​យេស៊ូ​វ​ជាព្រះ​មែ​ស៊ី(ខ.៣៩-៤២)។ ពេល​នាង​ទៅ​ប្រាប់​អ្នក​ដទៃ​ទៀ​តថា នាង​បាន​ជួប​បុរស​ម្នាក់ ដែល​បាន​ដឹង​អំពី “ការ​គ្រប់​យ៉ាង​ដែល​នាង​បានប្រ​ព្រឹត្ត” នោះ​នាង​ក៏​កំពុ​ងតែអ​នុវត្ត​តាម​គោល​ការណ៍​នៃ “ការ​សាប​ព្រោះ និង​ការ​ទទួល​ផល” ដែ​ល​ព្រះ​យេស៊ូវ​បាន​បង្រៀន​ពួក​សិស្ស​ទ្រង់​ផង​ដែរ​(យ៉ូហាន​ ៤:៣៥-៣៨)។ ថ្ងៃ​នោះ មាន​មនុស្ស​ជា​ច្រើន​បាន​ទទួល​ជឿទ្រ​ង់ ហើយ​ក្រោយ​មកទៀត​ សាវ័ក​ភីលីព ពេត្រុស យ៉ូហាន និង​អ្នកដ​ទៃទៀ​ត ក៏​​​បានទៅ​ផ្សាយ​ដំណឹង​ល្អ នៅស្រុក​សាម៉ារី…

Read article
ការលាដៃជួយអ្នកដទៃ

មាន​បុរស​អនាថា​ម្នាក់ បាន​ចូល​មក​ចំណាយ​​ពេល នៅ​ក្នុង​បណ្ណា​ល័យ​ប្រចាំ​តំបន់​របស់​យើង។ នៅ​ពេល​រសៀល​ថ្ងៃ​មួយ ខ្ញុំ​ក៏​បាន​ទៅ​​អង្គុយ​និពន្ធ​សៀវភៅ ក្នុង​បណ្ណាល័​យនោះ​ដែ​រ។ ដ​ល់ពេ​លស​ម្រាក​ញាំ​អាហារ​ថ្ងៃ​ត្រង់ ខ្ញុំ​ក៏បា​ន​យក​នំប៉័​ងសាំ​ងវិ​ច ដាក់​សាច់​មាន់​ទ័រ​គី លាង​នឹង​​ប្រូម៉ា​ស្វីស​មក​ញាំ។ បន្ទាប់ពី​ញាំ​អ​ស់​កំណាត់​ទី​មួយ​ហើយ ខ្ញុំក៏បាន​ស្រម៉ៃ​ឃើញ​ទឹក​មុខ​​រប​ស់​​បុរ​សកំសត់​នោះ​។ ពីរ​បី​នាទី​ក្រោយ​មក ខ្ញុំ​ក៏​បាន​យក​ចំណែក​មួយ​កំណាត់​ទៀត នៃ​អាហារ​ថ្ងៃ​ត្រង់​របស់​ខ្ញុំ ដែល​ខ្ញុំ​មិន​ទាន់​បាន​ប៉ះ​ពាល់ ទៅ​ចែក​ឲ្យ​គាត់។ គាត់​ក៏​បាន​ទទួល​យក ដោយ​អំណរ​។ ការ​ជួប​គ្នា​ដ៏​ខ្លី​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំដឹ​ង​​ថា យើង​ចាំ​បាច់​ត្រូវ​ធ្វើកិច្ចការ​បន្ថែម​ទៀត ដើម្បី​ជួយ​អ្នក​ដែល​មាន​ការ​លំបាក​ជាងយើង ដោយ​​ប្រើ​​អ្វី​​​ៗ​ដែល​ព្រះទ្រង់​​បាន​ប្រទាន​យើង។ ក្រោយ​មក ពេល​ខ្ញុំ​កំពុង​គិត​អំពី​កា​រ​នេះ​ ខ្ញុំ​ក៏​បាន​អា​ន​សេចក្តី​បង្រៀន​របស់​លោក​ម៉ូសេ អំពី​ការ​ជួ​យ​ផ្គត់​ផ្គ​ង់ដល់​​អ្នក​ក្រ។ គាត់​បាន​ប្រាប់​ពួក​អ៊ី​ស្រាអែល​ថា “​មិន​​ត្រូវ​​ឲ្យ​ឯ​ង​តាំង​​ចិត្ត​​របឹង ឬ​ក្តាប់​ដៃ​នឹង​បង​ប្អូន​ជា​អ្នក​ក្រ​នោះ​ឡើយ​ គឺ​ត្រូវ​ឲ្យ​លា​ដៃ​ដល់​គេ​វិញ​ជា​កុំ​ខាន”(ចោទិយកថា ១៥:៧-៨)។ ការ​លាដៃ​ ​ជា​និមិត្ត​រូប​តំណាងឲ្យ​ការ​ផ្គត់​ផ្គង់​ការ​ខ្វះខា​ត​រ​បស់​អ្ន​ក​ក្រ ដោយ​ស្ម័គ្រ​ពី​ចិត្ត និ​ង​ដោយ​ចិ​ត្ត​ជ្រះ​ថ្លា តាម​បំណង​ព្រះទ័យ​ព្រះ។ ត្រង់​ចំណុច​នេះ យើង​​មិន​​ត្រូវ​​យក​​លេស ឬ​មាន​ការ​ស្ទាក់​ស្ទើរ​​ឡើយ(ខ.៩)។ ព្រះ​ទ្រ​​ង់​បា​ន​ប្រទា​នដ​ល់​ពួក​គេ ហើយ​ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យ​ពួក​គេ​មាន​ចិត្ត​សប្បុ​រស ​ល្មម​នឹង​អាចផ្គត់​ផ្គង់​ឲ្យ “ល្មម” ដល់​គ្រា​ទាល់​ក្រ(ខ.៨)។ ពេល​យើង​លាដៃជួ​យ​អ្នក​ក្រ ព្រះទ្រ​ង់នឹ​ង​ប្រទាន​ពរ​យើង សម្រាប់​សេចក្តី​សប្បុរស​របស់​យើង(ទំនុកដំកើង ៤១:១-៣ សុភាសិត ១៩:១៧)។ ចូរ​យើង​ពិចារ​ណាអំ​ពី​របៀប​ដែល​យើង​គួរ “ចម្អែត​​ចិត្ត​​នៃ​អ្នក​ដែល​មាន​ទុក្ខ​វេទនា”(អេសាយ ៥៨:១០)…

Read article
ព្រលឹងនៃសម័យនេះ

ក្នុង​សម័យកាល​នីមួយ​ៗ មាន​ទស្សន​វិជ្ជា គោល​គំនិត​និង​គោល​តម្លៃ​របស់​ខ្លួន ដែល​​ជះ​ឥទ្ធិ​ពល​មក​លើ​វប្ប​ធម៌ ​ដែល​ជា​ “ព្រលឹង​នៃ​សម័យ​កាល​នោះ”។ ទន្ទឹម​នឹង​នោះ ​មាន​មនុស្ស​កាន់​តែ​ច្រើន​ឡើ​ង​ៗ ទទួល​យក​នូវ​ទ​ស្សន​វិជ្ជា គោល​គំនិត និង​គោល​តម្លៃ​នៃ​សម័​យ​កាល​​​នោះ ហើយ​វា​ក៏​បាន​បំពេរ​ឲ្យ​យើង​លង់​លក់ ជា​មួយ​ពួក​គេ តាម​ផ្លូវ​សីល​ធម៌ ជា​ហេតុ​​បណ្តាល​​ឲ្យ​យើង​ទទួ​លយ​ក​​​គោល​តម្លៃ​រ​បស់​សង្គមនោះ បន្តិ​ច​ម្ត​ង​ៗ​។ សាវ័ក​ប៉ុល​បាន​ហៅ​បរិយាកាស​សង្គម​ដែល​ពុក​រលួយនេះ​ថា “របៀប​របស់​​លោកិយ”។ ក្នុង​ការ​បក​ស្រាយ​អំ​ពី​ជីវិត ​ដែលគ្រី​ស្ទ​បរិស័ទ​នៅ​ក្រុងអេ​ភេសូរ​មាន មុន​ពេល​ពួក​គេ​ទទួល​ជឿព្រះ​គ្រី​ស្ទ សាវ័ក​ប៉ុល​សរសេរ​ថា ពី​​ដើម ពួក​គេ​ “ក៏​ស្លាប់​ក្នុង​ការ​រំលង ហើយ​ក្នុង​អំពើ​បាប​ដែរ” ជា​ការ​ដែល​ពួកគេ “​បាន​ប្រព្រឹត្ត តាម​របៀប​លោកិយ​នេះ”(អេភេសូរ ២:១-២)។ ការ​ប្រព្រឹត្ត​តាម​របៀប​លោកិយ ជាការ​ប្រព្រឹត្ត​តាម​ការ​លួង​លោម ឬ​តាម​គំនាប​របស់​លោកិយ ដែល​ជា​ប្រព័ន្ធ​នៃគោល​តម្លៃ និង​គោល​គំនិត ដែល​អារ​ក្ស​សាតាំ​ង​បាន​បណ្តា​ចិត្ត ដើម្បី​កុំឲ្យ​មនុ​ស្ស​​រស់​នៅ ដោយ​​ពឹ​ងផ្អែ​ក​ទៅ​លើ​ព្រះ។ ព្រះ​យេស៊ូវ​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​រស់​នៅ​ក្នុង​លោ​កិយ(យ៉ូហាន ១៧:១៥) ដូច​នេះ យើង​ស្ទើរតែ​មិ​ន​អាច​គេច​ចេញ​ពី​ឥទ្ធិ​ពល​របស់​លោ​កិយ​បា​នឡើ​យ។ តែ​ទ្រង់​បា​ន​ប្រទាន​នូវ​ព្រះ​បន្ទូល​ទ្រង់ ដល់​យើង​រាល់​គ្នា ដើម្បី​ឲ្យ​បាន​ជ្រួត​ជ្រា​ប​ចូល​ ក្នុង​ផ្នត់​គំនិ​តរបស់​យើង ប្រយោជន៍​កុំ​ឲ្យ​យើង​ត្រាប់​តាម​លោកិយ​ឡើយ​(រ៉ូម ១២:១-២)។ ផ្ទុយ​ទៅវិ​ញ ព្រះទ្រ​ង់​ជួយ​ឲ្យ​យើ​ង​ដើរ​ក្នុង​ពន្លឺ​ទ្រង់​(អេភេសូរ ៥:៨)​ ក្នុង​ព្រះ​វិញ្ញាណ​(កាឡាទី ៥:២៥) ក្នុង​សេចក្តី​ស្រឡាញ់​(អេភេសូរ ៥:២)…

Read article
យើងត្រូវការសេចក្តីសង្ឃឹម

កាល​ពី​​ដើម​ឡើយ អ័ដាំម និង​នាងអេវ៉ា មិន​ត្រូវ​ការ​សេចក្តី​សង្ឃឹម​ទេ ព្រោះពួ​ក​គេ​មិន​មាន​ការ​ខ្វះ​ខាត​អ្វី​ទាំង​អស់។​ ហើយ​ពួក​គេ​មាន​ហេតុ​នឹ​ងគិ​ត​ថា ជីវិត​នឹង​បន្ត​ទៅមុ​ខទៀ​ត យ៉ាង​មាន​សុភ​មង្គល ដូច​​ពេល​​កាល​ពី​ដើម​ដោយ​សា​រ​​ព្រះ​​ទ្រង់​​ប្រទាន​នូ​វ​របស់​ល្អ​គ្រ​ប់​យ៉ាង សម្រាប់​ឲ្យ​ពួក​គេអ​រស​ប្បាយ។ ប៉ុន្តែ ក្រោយ​មក សត្វ​ពស់​ក៏​បាន​មក​ប្រាប់​ពួក​គេថា​ មាន​រប​ស់​មួយ​ដែ​ល​ព្រះបា​ន​បង្ខាំង​ទុកមិន​ឲ្យ​ពួក​គេ​មាន​​គឺ ​“ការ​ដឹង​ខុស​ត្រូវ”។ ពេល​នោះ​ពួក​គេ​ក៏​ហ៊ាន​ប្រថុយ​នឹង​កា​រ​បាត់​​បង់​អ្វី​ៗ​គ្រ​ប់យ៉ាង ដើម្បី​ឲ្យ​បា​ន​​ដឹង​​​​​ខុស​​​​ត្រូវ​(លោកុប្បត្តិ ២:១៧ ៣:៥)។ ដូច​នេះ គ្រាន់​តែ​បាន​ស្តាប់​ឮ​សត្វ​ពស់​និយាយ​ដូច​នេះ នាង​អេវ៉ា​ក៏​មាន​ចិត្ត​ចង់​បាន​ញាំ​ផ្លែ​ដឹង​ខុស​​ត្រូ​វ​នោះ​ភ្លាម ហើយ​អ័ដាំម​ក៏​ឆាប់​ធ្វើ​​តាម​នាង​ដែរ(៣:៦)។ ពួក​គេ​ក៏​បា​នទ​ទួ​​លបា​ន​នូវ​ការ​ដឹងខុស​ត្រូវ ដូច​ចិត្ត​ប៉ង តែ​ពួក​គេ​បាន​បាត់​បង់​ភាព​ស្អាត​ស្អំដែល​ខ្លួន​មាន​ពី​មុន។ ដោយសា​រ​ពួ​កគេ​បា​ត់​បង់​ភា​ពស្អា​ត​ស្អំ នោះពួ​ក​គេត្រូ​វ​កា​រ​សេចក្តី​សង្ឃឹម ​គឺស​ង្ឃឹម​ថា ពួក​គេ​នឹង​អា​ចដ​កសេ​ចក្តី​កំហុស និង​ភាព​អាម៉ាស់​ចេញ ហើយ​ស្អាង​ខ្លួ​ន​ឲ្យ​មាន​ភាព​ត្រឹម​ត្រូវ​ឡើ​ង​វិញ។ រដូវ​កាល​នៃ​ពិធី​បុណ្យណូ​អែល​ ជារ​ដូវ​កា​លនៃ​សេ​ចក្តី​សង្ឃឹម។ វា​ជា​ពេល​ដែល​ក្មេ​ង​ៗ​សង្ឃឹម​ថា នឹង​ទទួល​បា​ននូ​វ​គ្រឿង​លេង ឬ​ល្បែង​កម្សាន្តដែ​ល​កំពុង​ពេញ​និយម​។ ក្រុម​គ្រួសារ​ទាំង​ឡាយ​សង្ឃឹម​ថា សមា​ជិក​ម្នាក់​ៗ​ក្នុង​គ្រួសារ​នឹង​មក​ជួប​ជុំ​គ្នាក្នុ​ង​ផ្ទះ ក្នុង​ថ្ងៃ​ឈប់​សម្រាក​នោះ។ ប៉ុន្តែ ពិធី​បុណ្យ​ណូអែល​បាន​នាំ​មក​នូវ​សេចក្តី​សង្ឃឹម ​លើស​ពីអ្វី​ដែល​យើ​ងចង់​បាន នៅថ្ងៃ​​ឈ​ប់ស​ម្រាក​ទៅ​ទៀត។ ព្រះ​យេ​ស៊ូវ​ទ្រង់​ជា “ទីគាប់​ចិត្ត​របស់​ជាតិសា​សន៍​ទាំង​អស់”(ហាកាយ ២:៧) ហើយ​ទ្រង់​បាន​យាង​មក​ហើយ! ទ្រង់​បាន “រំដោះ​យើង ឲ្យ​រួច​ពី​អំណាច​នៃ​ភាព​ងងឹត” ទ្រង់​បាន​ស​ង​ថ្លៃ​លោះបា​បយើ​ង ហើយ​បាន​អត់​ទោស​បាប​ឲ្យ​យើង​(កូល៉ុស ១:១៣-១៤)។ ទ្រង់​ថែម​ទាំង​បា​ន​ធ្វើ​ឲ្យយើ​ងមា​នប្រា​ជ្ញាខា​ង​ឯសេ​ចក្តី​ល្អ​…

Read article
តើយើងសំខាន់ចំពោះព្រះទេ?

អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​ បាន​ពោល​ថា​ “កាល​​ណា​​ទូលបង្គំ​ពិចារណា​មើល​ផ្ទៃ​មេឃ ជា​ការ​ដែល​ព្រះហស្ត​ទ្រង់​បាន​ធ្វើ … នោះ​តើ​មនុស្ស​ជា​អ្វី ដែល​ទ្រង់​នឹក​រឭក​ដល់​គេ?”(ទំនុកដំកើង ៨:៣-៤)។ ​សំណួរ​ដ៏​សំ​ខាន់​ដែល​គាត់​ចោទ​ឡើង​នេះ មាន​ទំនាក់​ទំនង​នឹង​បទគម្ពី​រ​ជាច្រើ​ន ក្នុង​ព្រះ​គ​ម្ពីរ​សញ្ញា​ចាស់។ ពេល​សាសន៍​ហេព្រើរកំ​ពុង​រស់​នៅ​​ជា​ទាស​ករ​ដ៏​វេទ​នា ក្នុង​នគរ​អេ​ស៊ីព្ទ ពួក​គេ​ស្ទើរ​តែ​មិន​អាច​ជឿ​ត្រចៀក​ខ្លួន​ឯង ពេ​ល​ឮលោ​ក​ម៉ូសេ​ប្រាប់​ថា ព្រះ​ទ្រង់​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​ពួក​គេ។ ម្យ៉ាង​ទៀត អ្នកនិ​ព​ន្ធនៃ​​ព្រះ​គ​ម្ពី​រ​សាស្តា​បាន​ប្រើពា​ក្យកា​ន់​តែ​ស៊ី​ជម្រៅ ដោយ​ចោទ​សួ​រ​ថា “តើអ្វីៗគ្រប់យ៉ាង មានប្រយោជន៍ឬទេ?” មាន​ពេល​មួយ​ខ្ញុំ​មាន​អំណរ​​ណាស់ ពេល​ដែល​មាន​អ្នក​ខ្លះ​មាន​​ចោទ​សួរ​​ខ្ញុំ ពេលដែ​លខ្ញុំចែកចាយព្រះបន្ទូល តាម​ការ​អញ្ជើញ នៅ​ឯសន្និសិតមួយ ដោយផ្អែកលើបទគម្ពីរ ដែលចែងថា​ “អញ​​បា​ន​ចារឹក​​ឯ​ង​​ទុក​​នៅ​​ផ្ទៃ​បាត​ដៃ​របស់​អញ​​ហើយ អស់​ទាំង​កំផែង​ឯង ​នៅ​ចំពោះ​ភ្នែក​អញ​ជានិច្ច”(អេសាយ ៤៩:១៦)។ បទ​គម្ពី​រ​នេះ និយាយ​អំពី​ការ​ប្រកាស​របស់​ព្រះ​អម្ចាស់ ដើម្បី​លើក​ទឹក​ចិត្ត​រាស្រ្ត​របស់​ទ្រង់ ដែល​កំពុង​រង​ទុក្ខ ក្នុង​ដំណាក់​កាល​ដ៏​យ៉ាប់​យ៉ឺន ​នៃ​ប្រវត្តិសាស្រ្ត​របស់​ខ្លួន ខណៈពេល​ដែល​លោក​អេសាយ​បាន​ថ្លែង​ទំនា​យ​ថា ពួក​គេនឹ​ងជា​ប់​ជា​ឈ្លើយ​នៃ​ចក្រ​ភព​បាប៊ីឡូន ដែល​ជា​ហេតុ​នាំ​ឲ្យពួ​កគេ​ទួ​ញសោ​ក គឺ​ដូ​ច​ដែល​មាន​សេចក្តីចែ​ងថា “ព្រះ​យេហូវ៉ា​ទ្រង់​បាន​បោះបង់​ចោល​ខ្ញុំ​ទេ គឺ​ព្រះអម្ចាស់​ទ្រង់​បាន​ភ្លេច​ខ្ញុំ​ហើយ”(អេសាយ ៤៩:១៤)។ ចំពោះ​ការ​ទួញ​សោក​នេះ ព្រះ​ទ្រង់​បាន​មា​នប​ន្ទូល​សន្យា​ជាប​ន្ត​ប​ន្ទាប់ គឺ​ដូច​ដែល​មាន​ចែ​ងក្នុ​ងប​ទ​ចម្រៀងអ្នក​បម្រើ(អេសាយ ៤២-៥៣) ដែល​ក្នុង​នោះ ទ្រង់​បាន​ប្រ​ទាន​នូ​វ​សេចក្តី​សង្ឃឹម ដោយ​ការ​សន្យា​ថា ពួក​គេ​នឹង​ត្រូ​វ​បា​នរំ​ដោះឲ្យ​រួ​ច​ពី​ខ្មាំង​សត្រូវ។ ត្រង់​ចំណុ​ចនេះ ទ្រង់​បាន​ថ្លែង​ទំនាយអំពី​ការ​យាង​មក​ចាប់​កំណើត…

Read article
យើងនឹងមិនខកបំណងឡើយ

យើង​មាន​ការ​ងឿង​ឆ្ងល់​ជាខ្លាំ​ង មិន​ដឹង​ថា មូល​ហេតុ​អ្វីបា​ន​ជា​មិត្ត​សំឡាញ់រ​បស់​យើ​ង​ម្នាក់ ចូល​ចិត្ត​ធ្វើ​ដំណើរ​ជា​ញឹក​ញាប់ ទៅ​ក្រុង​ហូបាត(Hobart) ក្នុង​រដ្ឋ​តាសម៉ាញ៉ា(Tasmania) ប្រទេស​អូស្រា្តលីឡើយ​។ ថ្មី​ៗ​នេះ នាង​បាន​អញ្ជើញ​ពួក​យើង ឲ្យ​ធ្វើ​ដំណើរ​ទៅ​​ទី​​នោះ​ ​​ជាមួ​យ​នឹង​នាង​ដែរ។ យើង​ធ្វើ​ដំណើរ​ពី​ប្រលាន​យន្តហោះ​ ឆ្លង​កាត់​ស្ពាន​​មួយ រួចកា​ត់​តាម​ទីក្រុង​ហូបាត និង​តំបន់​ជាយ​ក្រុង​មួយចំ​នួន។ យើង​បាន​បន្ត​ធ្វើ​ដំណើរ​​ទៅ​មុខ​ទៀត ដោយ​មិន​ឃើញ​មាន​អ្វី​គួ​រ​ឲ្យ​ចាប់អា​រម្មណ៍​នៅ​តាម​ផ្លូ​វ​ទេ។ យើង​បាន​​ធ្វើ​ដំណើរ​តាម​ផ្លូវ​បត់​ក្រងិច​ក្រងុក​​ដ៏​លំបាក​ ពីរបី​លើក ​ដែល​តម្រូ​វឲ្យ​យើ​ងបើ​ក​បរ​​យឺ​ត​ៗ ទាំង​ឡើង​ទួល​ខ្ពង់​ផង រួចយើង​ក៏​មើល​ទៅ​តំបន់​ខាង​ក្រោ​ម ឃើញ​ឆ្នេ​រ​​សមុទ្រ ដែល​លាតស​ន្ធឹង​ពី​ចម្ងាយ។ តែ​វា​នៅតែ​គ្មា​ន​អ្វី​ប្លែក​​ដដែល។​ តែ​នៅ​ពេល​ដែ​ល​យើង​ធ្វើ​​ដំណើរ តាម​ផ្លូវ​ចោទ ទៅ​ដល់​គោល​ដៅ​ នៅតំ​បន់​​ខាង​លើ យើង​ក៏​បាន​ឃើញ​ទេស​ភាព​ដ៏អស្ចារ្យ​នៃ​​ទី​ក្រុង​ហូបា​ត ដែល​បាន​បង្ហាញ​ខ្លួន​យ៉ាង​ច្បាស់​ពី​ចម្ងាយ។ ពេល​នោះ សូម្បី​តែ​ស្ពាន​ដែល​​​យើង​​​បា​ន​ឆ្លង ដែល​ហាក់​ដូ​ចជា​គ្មា​ន​​អ្វី​ដែល​គួរ​ឲ្យក​ត់ស​ម្គាល់ ក៏បា​ន​​ប្រែ​ជា​ស្រស់​ស្អាត ពេល​ដែល​យើ​ងមើ​ល​វា​ពីច​ម្ងា​យ​ផ​ង​ដែរ។ នេះ​ហើយ​ជាមូ​ល​ហេតុ​ដែល​នាង​ចូល​ចិ​ត្ត​ធ្វើ​ដំណើរ​ទៅ​ទីនោះ ជាញឹក​ញាប់​នោះ។ យ៉ាង​ណាមិ​ញ ពួក​អ្ន​កត្រួ​សត្រា​យ​នៃ​សេចក្តី​ជំនឿ ក្នុង​បទ​គម្ពីរ ហេព្រើរ ជំពូក​១១ ក៏​មាន​ដំណើរ​ជីវិ​ត​ដែល​ធ្លាប់ជួ​ប​ការ​បត់​ចុះបត់ឡើ​ង​ដ៏ពិ​បាក ព្រម​ទាំង​ជួប​ស្ថាន​ភាព​ដ៏​គួរ​ឲ្យ​ធុញ​​ទ្រាន់​ផង​ដែរ។ ប៉ុន្តែ ពួក​គេ​នៅ​តែ​ខំ​មមុល​ទៅ​មុខ ដោយ​មិន​ត្រឡប់​ក្រោយ​វិញ។ គោល​ដៅ​​រប​ស់​ពួក​គេនោះ​ គឺ​នគរ​ស្ថាន​សួគ៌ “ជា​ទី​ក្រុង​ដែល​មាន​ឫស​​ជញ្ជាំង​ ​ដែ​ល​ព្រះ​​ទ្រ​ង់​ជា​អ្នក​គូរ ហើយ​ជា​ជាង​សង់”(ខ.១០)។ អ្នក​ស្រី​អេសធើរ ឃ័រ…

Read article
ឆ្លុះបញ្ចាំង

ចាប់​តាំង​ពី​ខ្ញុំ​បាន​ចាប់​ផ្តើម​កត់​ត្រាកំ​ណត់​ហេតុ​ប្រចាំ​ថ្ងៃខា​ង​ផ្នែក​ព្រលឹង​ វិញ្ញាណម​ក មិន​យូរ​ប៉ុន្មាន ខ្ញុំ​បាន​កន្លង​ផុត20ឆ្នាំ​ហើយ។ ខណៈ​ដែល​ខ្ញុំ​អាន​សាឡើ​ងវិញ​នូវ​ពី​បីស​ន្លឹក​ដំបូង ខ្ញុំ​ភ្ញាក់​ផ្អើរ​មែន​ទែន ដែល​រូប​ខ្ញុំ​បាន​​បន្ត​កត់​ត្រារៀ​ងរ​ហូ​តម​ក។ ឥឡូវ​នេះ អ្នក​មិន​អា​ចចំ​ណាយ​លុយ​ទិញ ខ្ញុំ​ឱ្យឈ​ប់​កត់​ត្រា​កំណ​ត់ហេ​តុ​ប្រ​ចាំថ្ងៃ​បាន​ឡើយ! នៅ​ត្រង់​នេះមា​ន​អត្ថ​ប្រយោ​ជ​ន៍មួ​យ​ចំនួន ដែល​ខ្ញុំ​បាន​ទទួល​ពីកំ​ណត់​ត្រា​ប្រចាំថ្ងៃ​នេះ​ដូ​ចជា ៖ ទា​ក់ទ​ង​នឹង​បទ​ពិសោធន៍​ជីវីត ខ្ញុំ​ឃើញ​ថា​ការ​ចម្រើ​ន​ឡើង និង​ការ​បរ៉ាជ័យ ​ទាំង​ពី​រ​នេះគឺ​ជា​ផ្នែ​ក​មួយ​នៃ​ដំណើត​ជីវិត​​មនុស្ស​។ ខ្ញុំ​បាន​នឹក​ចាំពី​ព្រះ​គុ​ណរ​បស់​ព្រះ​ជាម្ចា​ស់ នៅពេ​ល​ដែល​ខ្ញុំ​អាន​ពី​របៀប​ដែល​ព្រះ​ជា​ម្ចាស់​បាន​ជួ​យ​ខ្ញុំ​ ដើម្បី​រក​ដំណោះស្រា​យក្នុងប​ញ្ហាដ៏​ធំ​មួ​យ។ ខ្ញុំច​ម្រើន​ឡើង ខាង​ឯ​គំនិ​តយោ​បល​ដែល​បាន​មក​ពី​ការ​ខំ​ត​យុទ្ឋ​ជាច្រើ​ននៅ​អ​តីតកាល ហើយ ​អាច​ជួយ​ខ្ញុំ​នូវ​ស្ថានការណ៍​បច្ចុប្បន្ន​ដែល​កំពុ​ង​ប្រឈ​មមុខ។ ​ការ​សំខាន់​បំផុត ក្នុងកំណត់​ត្រាប្រ​ចាំ​ថ្ងៃរ​បស់ខ្ញុំ​ប​ង្ហាញខ្ញុំ​ពី​កិច្ចការ​យ៉ាង​ស្មោះត្រ​ង់ដែ​ល​ព្រះបា​ន​ធ្វើ​នៅ​ក្នុង​ជី​វិតរ​បស់​ខ្ញុំ។ បទ​គម្ពី​រ​ជាច្រើ​ន​ក្នុង​ទំនុក​ដំកើង ​គឺដូ​ច​ជា​កំណត់​ត្រា​ប្រចាំ​ថ្ងៃ​ខាង​វិញ្ញាណ។ ក្នុង​បទ​គម្ពី​រទាំ​ងនោះ តែង​តែស​រសេរ​ចុះ​ពី​របៀប​ដែល​ព្រះជា​ម្ចា​ស់បា​ន​ជួយ​គេ​ក្នុង​ពេ​ល​សាក​ល្បង។ ក្នុង​បទ​គ​ម្ពី​រទំ​នុ​កដំ​កើ​ងជំ​​ពូក​ 40 បាន​សរ​សេរ​ថា ៖ “ខ្ញុំ​បាន​រង​ចាំ​ព្រះ​យេហូវ៉ាដោ​យ​អំណត់ ទ្រង់ក៏​បា​ន​ផ្អៀង​ព្រះកាណ៌ម​កស្តា​ប់ ហើយ​ទទួល​តាម​សម្រែក​របស់​​ខ្ញុំ ទ្រង់​បាន​ស្រង់​ខ្ញុំ​ចេញ​ពីអ​ន្លង់​គួ​រស្បើម…ដាក់​ជើង​ខ្ញុំ​លើ​ថ្ម​ដា​ព្រម​ទាំង​តាំ​ង​ជំហាន​ខ្ញុំ​ឱ្យ​ខ្ផាប់​ខ្ផួន ”(ខ.1-2)។ ក្រោយ​មក ដាវីឌ​អាន​បទ​គម្ពី​រ​ទំនុក​ដំកើង​ប៉ុណ្ណោះ ​ដើម្បី​រំលឹក​ពី​ការ​សង្គ្រោះ​ដ៏​ស្មោះត្រ​ង់រ​បស់​ព្រះ។ ការរ​ក្សានូ​វ​កំណត់​ត្រាប្រ​ចាំ​ថ្ងៃ ប្រហែល​ជា​មាន​ប្រយោជន៍​ចំពោះ​លោក​អ្នក​ផង​ដែរ។ កំណត់​ត្រា​នេះ អាច​ជួយ​លោ​កអ្ន​ក​ឱ្យ​មើ​ល​ឃើញ​កា​ន់​តែ​ច្បាស់​ឡើ​ង​នូ​វអ្វី ដែ​ល​ព្រះ​ជាម្ចាស់​កំពុ​ង​តែប​ង្រៀនលោ​កអ្ន​ក​ពី​ដំណើ​រ​ជីវិត ហើយ​ក៏​ជា​មូល​ហេតុ​ដើម្បី​ឱ្យ​អ្ន​កឆ្លុះប​ញ្ចាំ​ង​ពីភា​ព​ស្មោះត្រ​ង់​រប​ស់ព្រះ​ជា​ម្ចា​ស់។ __Dennis Fisher

Read article
ធ្វើការរបស់អ្នក

បី​បួ​​នឆ្នាំ​មុន កូ​នស្រី​រ​បស់​ខ្ញុំឈ្មោះ​ រ៉ូស៊ី (Rosie)បាន​ឆ្លាប់ ​ធ្វើជា​អ្ន​កដឹ​ក​នាំ​រឿង​ល្ខោន​នៅ​សាលា​មួយ​កន្លែង។ មាន ​កូន​សិស្ស​ជាច្រើ​ន​ចូល​មក​ធ្វើ​ការ​សម្តែង​ជា​ដំបូង​សិន មុន​ត្រូវ​បាន​ជ្រើស​ឱ្យសម្តែង ហើយ​មាន​តែ​ពីរ​បីនា​ក់ប៉ុ​ណ្ណោះត្រូវ​បាន​គេរើ​ស​ឱ្យដើ​រ​តួសំ​ខាន់។ ហើយ​មាន​តួរ​ង​សំខាន់​ៗ​ជាច្រើ​ននា​ក់​ទៀត ដែល​ត្រូវ​ជ្រើស​រើស​ឱ្យ​សម្តែង​តាម​ផ្នែក​ផ្សេង​ៗ​គ្នា ដែល​តួ​រ​ទាំង​នេះ​សុទ្ឋ​តែ​ចាំបា​ច់សំ​រាប់​ការ​ផលិត ​រឿង។ មាន​មនុស្ស​ជំទ​ង់​ៗ​ជាច្រើ​នផ្សេ​ងទៀ​​តក៏​ចង់​មាន​មួយ​ចំណែក​ក្នុង​ការ​សម្តែង​រឿង​ល្ខោន​នេះដែរ ប៉ុន្តែ​ ពួក​គេ​មិន​សប្បាយ​ចិត្ត​ក្នុង​ការ​បញ្ចាំង​ភ្លើង។ ពួកគេ​កា​ន់​ក្នុង​ដំណែង​ជាអ្ន​ក​ផ្លាស់​ប្តូ​រផ្ទាំ​ង​រូ​ប​ភាព បើក​បិទ​ផ្ទាំង​វាំង​នន បើក​ភ្លើង ​ហើយជួ​យ​តុប​តែ​ងកា​យ និង​ផ្លាស់​ប្តូរ​សម្លៀក​បំពាក់។ បន្ទាប់ ​មក​ក៏​មាន​ឪពុក​ម្តាយ​ដែល​រស់​នៅ​ក្នុង​សហគមន៍​ជា​ច្រើន​នាក់ ​គឺជា​អ្ន​កផ្គ​ត់​ផ្គង់​នំភីហ្សា និង​បង្អែម​សង់​ខ្យា​សំរាប់​អ្នក​ហាត់​សម ហើយ​ក៏​បរិច្ចាក​សំភារៈ​បង្កើត​ជា​រូប​រាង​ឡើង ដេរ​សម្លៀក​​បំពាក់​ធ្វើគ្រឿ​ង​សម្គាល់ និង​ជួយ​ចែ​កក​ម្ម​វិធី​ស​ម្តែង។ ការ​ជោគ​ជ័យ​ក្នុង​ការ​ស​ម្តែង​ទាំង​នេះ ដែល​មាន​ដំណើរ​ការ​បួន​ទៅប្រាំ​ខែ​យ៉ាង​ផុស​ផុល​ឡើ​ង ដល់​កំរិ​ត​ខ្ពស់​បំផុ​តនោះ គឺ​អាស្រ័យ​ទៅ​លើកា​រ​ខំព្យា​យាមរៀ​ប​ចំយ៉ា​ង​ពេញ​ទំហឹង​របស់​អ្នក​ស្ម័គ្រ​ចិត្ត​ទាំង​នោះ។ ស្រដៀង​គ្នា​នេះដែ​រ ក្នុង​រូប​កាយ​រ​បស់​ព្រះ​គ្រីស្ទ​មាន​ការ​ងារ​ធ្វើពេ​ញ​បន្ទុក ហើយយើ​ង​ម្នាក់​ត្រូវ​ចូ​លរួម។ អ្នក​ជឿគ្រ​ប់​រូប​មាន​អំណោយ​ខុស​ប្លែក​គ្នាសំ​រាប់​បំរើ។ កាល​ណា​អំណោយ​ទាន​ទាំង​នេះ​ត្រូ​វ​បា​នផ្គុំ​ភ្ផា​ប់​ក្នុង​ការ​ទា​ក់ទ​ង​រួម​គ្នា​ “នោះ​គ្រប់​ទាំ​ងសន្លាក់​ដែល​ផ្គ​ត់​ផ្គង់​ឱ្យតា​មខ្នា​ត​ការ​ងារ​របស់​អវយវៈនិ​មួយ​ៗ​” (អេភេសូរ 4:16) ហើយ​យើង​ដែល​មា​ន​គ្នា​ច្រើន ក៏​ជារូ​បកា​យតែ​មួ​យ(រ៉ូម 12:5)។ យើង​ត្រូវ​ការ​គ្នា​ទៅ​វិញ​ទៅ​មក។ តើ​អ្នក​កំពុ​ង​តែ​បំរើ​ផ្នែក​អ្វីខ្លះ​ក្នុង​ពួក​ជំនុំ? —Cindy Hess Kasper

Read article