December

You are here:
ព្រះទ្រង់លើសពីគ្រប់គ្រាន់សម្រាប់យើង

នាងរស់ ៤:៩-១៧ ឯពួកស្រីជាអ្នកជិតខាង គេក៏ដាក់ឈ្មោះកូននោះថា អូបិឌ ដោយថា មានកូនប្រុស១កើតមកឲ្យន៉ាអូមី។ នាងរស់ ៤:១៧ អ្នកស្រីអ៊ែលិន(Ellen) មានថវិកាតិចតួច សម្រាប់ចំណាយក្នុងរដូវកាលនៃបុណ្យណូអែល ដូចនេះ នាងមានចិត្តរីករាយណាស់ ពេលដែលបានទទួលប្រាក់រង្វាន់នៅកន្លែងធ្វើការ សម្រាប់ថ្ងៃណូអែល។ នាងគិតថា នាងមានប្រាក់គ្រប់គ្រាន់សម្រាប់បង់ធនាគារហើយ តែពេលនាងទៅដាក់លុយ នៅក្នុងធនាគារ នាងបានទទួលដំណឹងភ្ញាក់ផ្អើលមួយទៀត។ បុគ្គលិកធនាគារបានប្រាប់នាងថា ធនាគារបានធ្វើអំណោយសម្រាប់ថ្ងៃណូអែលដល់នាង ដោយបានបង់ធនាគារជំនួសនាង សម្រាប់ខែមករាហើយ។ ដូចនេះ នាង និងលោកត្រេយ(Trey) ជាស្វាមី អាចបង់ថ្លៃចំណាយផ្សេងទៀត ព្រមទាំងធ្វើអំណោយដែលគួរឲ្យភ្ញាក់ផ្អើល សម្រាប់អ្នកដទៃទៀត នៅថ្ងៃណូអែល។ ព្រះទ្រង់អាចប្រទានពរយើង តាមរបៀបដែលយើងមិននឹកស្មានដល់។ នាងណាអូមីមានចិត្តជូរល្វីង និងខ្ទេចខ្ទាំ ដោយសារការស្លាប់របស់ស្វាមី និងកូនប្រុសរបស់នាង(នាងរស់ ១:២០-២១)។ ក្រោយមក លោកបូអូសក៏បានជួយស្រោចស្រង់ស្ថានភាពដ៏ត្រដាបត្រដួសរបស់នាង បន្ទាប់ពីគាត់បានរៀបការជាមួយកូនប្រសាស្រីរបស់នាង ហើយក៏បានផ្តល់កន្លែងស្នាក់នៅឲ្យនាងផងដែរ(៤:១០)។ នាងណាអូមីប្រហែលជាមិនសង្ឃឹមចង់បានអ្វីលើសពីនេះទេ។ តែក្រោយមក ព្រះទ្រង់ក៏បានប្រទានពរនាងរស់ និងលោកបូអូស ឲ្យមានកូនប្រុសម្នាក់។ ដូចនេះ នាងណាអូមីមានចៅប្រុសមួយ ដែលនឹងជួយឲ្យជីវិតនាងមានលំនឹងឡើងវិញ ហើយនឹងចិញ្ចឹមនាង ក្នុងកាលដែលចាស់ផង(ខ.‍១៥)។ ព្រះពរនេះគួរតែគ្រប់គ្រាន់សម្រាប់នាងហើយ។…

Read article
ព្រះទ្រង់មិនដែលភ្លេចអ្នកឡើយ

អេសាយ ៤៩:១៣-១៨ អញ​មិន​ដែល​ភ្លេច​ឯង​ឡើយ! អេសាយ ៤៩:១៥ កាលពី​ក្មេង ខ្ញុំ​ចូល​ចិត្ត​ប្រមូល​តែម ដែលគេ​ប្រើ​សម្រាប់​បិទ​ស្រោម​សំបុត្រ​។ ពេល​ដែល​ជីតា​ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​មាន​ចំណង់​ចំណូល​ចិត្ត​ដូច​នេះ គាត់​ក៏បាន​ចាប់​ផ្តើម​សន្សំ​តែម ដែល​គាត់​បក​ពី​ស្រោម​សំបុត្រ ក្នុង​ការិយាល័យ​របស់​គាត់ ជា​រៀង​រាល់​ថ្ងៃ​។ ពេលណា​ខ្ញុំ​បាន​ទៅលេង​ផ្ទះ​គាត់ គាត់​ក៏​បាន​យក​ស្រោម​សំបុត្រ​មួយ​មក​ឲ្យ​ខ្ញុំ ដែល​នៅ​ក្នុង​នោះ មាន​តែម​ស្អាតៗ​ជា​ច្រើន​ប្រភេទ​។ គាត់​ធ្លាប់​ប្រាប់​ខ្ញុំ​ថា ទោះ​គាត់​តែងតែ​រវល់​ធ្វើ​ការងារ​ក៏ដោយ ក៏​គាត់​មិន​ដែល​ភ្លេច​ខ្ញុំ​ដែរ​​។ ជីតា​របស់​ខ្ញុំ​មិន​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់​តែ​សម្បក​ក្រៅ​នោះ​ទេ តែ​ខ្ញុំ​មាន​អារម្មណ៍​ថា គាត់​មាន​សេចក្តី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​ខ្ញុំ​។ ព្រះអម្ចាស់​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់ ដែល​ជ្រាល​ជ្រៅ​ជាង​នេះ​ទៀត ដល់​ពួក​អ៊ីស្រាអែល ដោយ​ប្រកា​ស​ប្រាប់​ពួក​គេ​ថា ព្រះអង្គ​មិន​ដែល​ភ្លេច​ពួកគេ​ឡើយ(អេសាយ ៤៩:‌១៥)។ រាស្រ្ត​របស់​ព្រះ​អង្គ​បាន​រង​ទុក្ខ​វេទនា​នៅ​ក្នុង​ចក្រ​ភព​បាប៊ីឡូន ដោយសារ​ពួកគេ​បាន​ថ្វាយបង្គំ​រូប​ព្រះ និង​មិន​ស្តាប់​បង្គាប់​ព្រះអង្គ កាលពី​មុន​។ ពួកគេ​ក៏បាន​ពោល​ទំនួញ​ថា ព្រះអម្ចាស់​បាន​ភ្លេច​ពួកគេ​ហើយ(ខ.‌១៤)។ តែ​សេចក្តី​ស្រឡាញ់​ដែល​ព្រះអង្គ​មាន​ចំពោះ​រាស្រ្ត​ព្រះអង្គ មិន​ដែល​ប្រែ​ប្រួល​ឡើយ​។ ព្រះអង្គ​បាន​សន្យា​ថា នឹង​អត់​ទោស​ឲ្យ ហើយ​ស្អាង​ពួកគេ​ឡើង​វិញ(ខ.៨-១៣)។ ព្រះអង្គ​បាន​ប្រាប់​ពួកគេ ក៏​ដូចជា​ប្រាប់​យើង​ក្នុង​ពេល​បច្ចុប្បន្ន​ថា ព្រះអង្គ​បាន​ឆ្លាក់​ឈ្មោះ​យើង នៅ​លើ​បាទ​ព្រះ​ហស្ត​ព្រះអង្គ​ហើយ(ខ.‌១៦)។ ខណៈ​ពេល​ដែល​ខ្ញុំ​ពិចារណា អំពី​ពាក្យ​ធានា​នេះ ខ្ញុំ​ក៏បាន​នឹក​ចាំ អំពី​ព្រះ​ហស្ត​ព្រះយេស៊ូវ ដែល​ធ្លាប់​មាន​របួស​ដោយសារ​ដែកគោល ដែល​គេ​បាន​ដំជាប់​នឹង​ឈើ​ឆ្កាង ដោយសារ​ព្រះ​អង្គ​មាន​សេចក្តី​ស្រឡាញ់​ចំពោះ​យើង និង​ដើម្បី​សង្គ្រោះ​យើង​ឲ្យ​រួច​ពី​បាប(យ៉ូហាន ២០:២៤-២៧)។ ព្រះ​អង្គ​បាន​លា​ព្រះ​ហស្ត​នៃ​ការ​អត់​ទោស​មក​រក​ខ្ញុំ…

Read article
រស់នៅជាពួកជំនុំឲ្យបានត្រឹមត្រូវ

ហេព្រើរ ១០:១៩-២៥ ត្រូវ​ឲ្យ​យើង​ពិចារណា​មើល​គ្នា​ទៅវិញ​ទៅមក​ដែរ ដើម្បី​នឹង​បណ្តាល​ឲ្យ​មាន​សេចក្តី​ស្រឡាញ់ … ឥត​លែង​ប្រជុំ​គ្នា ដូចជា​អ្នក​ខ្លះ​ធ្លាប់​នោះ​ឡើយ​។ ហេព្រើរ ១០:២៤-២៥ ក្នុង​អំឡុង​ពេល​ជំងឺកូវីដ១៩កំពុង​រាតត្បាត លោកដេវ(Dave) និង​អ្នក​ស្រី​ខាឡា(Carla) បាន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ ដើម្បី​ស្វែងរក​ព្រះវិហារ​ថ្វាយបង្គំ​នៅ​ផ្ទះ​។ ប៉ុន្តែ ការ​ណែ​នាំ​ពី​ស្ថាប័ន​សុខាភិបាល ដែល​បាន​រា​រាំង​ការ​ជួបជុំ​គ្នា​ដោយ​ផ្ទាល់ បាន​ធ្វើ​ឲ្យ​ពួកគេ​មាន​ការ​លំបាក​កាន់តែ​ខ្លាំង​។ ពួកគេ​ចង់​តភ្ជាប់​ទំនាក់​ទំនងជា​មួយ​អ្នកជឿ​ដទៃ​ទៀត​។ អ្នក​ស្រី​ខា​ឡា​បាន​ផ្ញើ​អ៊ីមែល​មក​ខ្ញុំ​ថា ពេល​នោះ ជា​ពេល​ពិបាក​ស្វែងរក​ព្រះវិហារ​ថ្វាយបង្គំ​ព្រះ​។ ខ្ញុំ​ក៏បាន​នឹក​ចាំ​ថា ខ្ញុំ​ក៏​ចង់​មាន​ការ​ជួបជុំ​ឡើង​វិញ ជាមួយ​គ្រួសារ​នៃ​ពួក​ជំនុំ​របស់​ខ្ញុំ​ផង​ដែរ​។ ខ្ញុំ​ក៏​បាន​ឆ្លើយតប​ទៅ​គាត់​វិញ​ថា ពេល​នោះ​ជា​ពេល​ដែល​ពិបាក​រស់នៅ​ជា​ពួក​ជំនុំ​។ ក្នុង​រដូវ​កាល​នោះ ពួក​ជំនុំ​របស់​ខ្ញុំ មិន​មាន​ការ​ជួប​ជុំ​គ្នា​ដោយ​ផ្ទាល់​ទេ តែ​បាន​ចែក​អាហារ ក្នុង​តំបន់​ជិត​ខាង ធ្វើ​កម្មវិធី​ថ្វាយបង្គំ​ព្រះ​តាម​អនឡាញ ហើយក៏​បាន​ទូរស័ព្ទ​ទៅ​សមាជិក​នីមួយៗ ដើម្បី​លើក​ទឹក​ចិត្ត និង​អធិស្ឋាន​ឲ្យ​គ្នា​ទៅវិញ​ទៅមក​។ ខ្ញុំ​និង​ស្វាមី​របស់​ខ្ញុំ​បាន​ចូល​រួម​ក្នុង​កម្មវិធី​ទាំង​អស់​នេះ តែ​យើង​ក៏បាន​ឆ្ងល់​ផង​ដែរ​ថា តើមាន​អ្វី​ផ្សេង​ទៀត​ដែល​យើង​ត្រូវ​ធ្វើ ដើម្បី​ឲ្យ​យើង​នៅតែ​អាច​ធ្វើ​ជា​ពួក​ជំនុំ នៅ​ក្នុង​លោកិយ​ដែល​មាន​ការ​ប្រែ​ប្រួល​។ បទ​គម្ពីរ​ហេព្រើរ ១០:២៥ បាន​លើក​ទឹក​ចិត្ត​យើង មិន​ឲ្យ​ព្រងើយ​កន្តើយ ចំពោះ​ការ​ជួប​ជុំ​គ្នា ដូច​អ្នក​ខ្លះ​ធ្លាប់​ធ្វើ​នោះ​ឡើយ តែ​ឲ្យ​លើក​ទឹក​ចិត្ត​គ្នា​វិញ​។ ប្រហែល​មកពី​ការ​បៀតបៀន(ខ.៣២-៣៤) ឬ​មកពី​ការ​ហត់​នឿយ(១២:៣) ព្រះ​បន្ទូល​ព្រះអង្គ​ជំរុញ ឲ្យ​ពួក​ជំនុំ​ដើម​ដំបូង​ឲ្យ​បន្ត​មាន​ការ​ជួប​ជុំ​គ្នា​ជា​ពួក​ជំនុំ​។ សព្វថ្ងៃ​នេះ ខ្ញុំ​ក៏​ត្រូវ​ការ​ការ​ជំរុញ​ផង​ដែរ​។ ចុះ​អ្នក​វិញ?…

Read article
គំនិតលំអៀង និងសេចក្តីស្រឡាញ់របស់ព្រះ

យ៉ូហាន ១:៤៣-៥១ តើមាន​អ្វី​ដ៏​ល្អ អាច​ចេញ​ពីណា​សា​រ៉ែត​មក​បាន​ឬ​ទេ? យ៉ូហាន ១:៤៦ មាន​ពេល​មួយ​មាន​យុវជន​ម្នាក់​និយាយ​មក​ខ្ញុំ​ថា ខ្ញុំ​មាន​លក្ខណៈ​ខុសពី​ការ​រំពឹង​គិត​របស់​គាត់​។ គាត់​គិតថា គាត់​គួរតែ​ស្អប់​ខ្ញុំ តែ​គាត់​មិន​បាន​ស្អប់​ខ្ញុំ​ទេ​។ ពាក្យ​សម្ដី​របស់​គាត់​ហាក់​ដូចជា​ធ្ងន់​បន្តិច តែ​តាម​ពិត គាត់​កំពុង​ព្យាយាម​បង្ហាញ​បំណង​ល្អ​របស់​គាត់​។ កាល​នោះ ខ្ញុំ​កំពុង​បន្ត​ការ​សិក្សា នៅ​ក្នុង​ប្រទេស​ដែល​ធ្លាប់​មាន​សង្គ្រាម​ជាមួយ​ប្រទេស​ខ្ញុំ កាល​ប៉ុន្មាន​ទសវត្សរ៍​មុន​។ ខ្ញុំ​បាន​ចូល​រួម​ការ​ពិភាក្សា​ជា​ក្រុម​ជា​មួយ​គាត់ ហើយ​ក៏​បាន​កត់​សំ​គាល់​ឃើញថា គាត់​ហាក់​ដូចជា​មិន​ចង់​និយាយរក​ខ្ញុំ​។ ខ្ញុំ​ក៏បាន​សួរ​គាត់​ថា តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ខុស​មក​លើ​គាត់​ទេ គាត់​ក៏​បាន​ឆ្លើយ​តប​ថា ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ តែ​ជីតា​របស់​គាត់​បាន​ស្លាប់​នៅ​ក្នុង​សង្គ្រាម​ជាមួយ​ប្រទេស​ខ្ញុំ ហើយ​គាត់​ក៏បាន​ស្អប់​ប្រជាជន និង​ប្រទេស​ខ្ញុំ ដោយសារ​រឿង​នេះ​។ ប៉ុន្តែ ឥឡូវ​នេះ គាត់​បាន​មើល​ឃើញថា យើង​មាន​ចំណុច​ដូច​គ្នា​ជា​ច្រើន ដែល​ធ្វើ​ឲ្យ​គាត់​មាន​ការ​ភ្ញាក់​ផ្អើល​។ គាត់​មិន​ឃើញ​មូល​ហេតុ​ដែល​យើង​មិន​អាច​រាប់អាន​គ្នា​នោះ​ឡើយ​។ បុរេវិនិច្ឆ័យ ឬ​គំនិត​លំអៀង បាន​កើត​មាន​គ្រប់​សម័យ​កាល​របស់​មនុស្ស​ជាតិ​។ កាលពី​ជាង២ពាន់​ឆ្នាំ​មុន ពេល​ដែល​លោក​ណាថាណែល​បាន​ទទួល​ឮ​ល្បី​ថា ព្រះ​យេស៊ូវ​យាង​មកពី​ភូមិ​ណាសារ៉ែត គាត់​ក៏បាន​លាន់​មាត់​ថា “តើមាន​អ្វី​ដ៏​ល្អ អាច​ចេញ​ពីណា​សា​រ៉ែត​មក​បាន​ឬ​ទេ?”(យ៉ូហាន ១:៤៦)។ កាល​នោះ គាត់​បាន​និយាយ​ចេញ​មក ដោយ​ចិត្ត​លំអៀង​។ គាត់​បាន​រស់នៅ​ក្នុង​តំបន់​កាលីឡេ ដូច​ព្រះយេស៊ូវ​ផង​ដែរ​។ គាត់​ទំនងជា​គិតថា ព្រះ​មែស៊ី​យាង​មក​ចាប់​កំណើត​នៅ​តំបន់​ផ្សេង​។ សូម្បីតែ​អ្នក​ដទៃ​ទៀត​ដែល​រស់នៅ​ក្នុង​ស្រុក​កាលីឡេ ក៏​មើលងាយ​អ្នក​ភូមិ​ណាសា​រ៉ែត​​ដែរ ព្រោះ​​ភូមិ​នេះ​តូច​…

Read article
ការលះបង់តាមគំរូព្រះគ្រីស្ទ

រ៉ូម ១២:១-៣ ឲ្យ​បាន​ថ្វាយ​រូបកាយ​ទុកជា​យញ្ញ​បូជា​រស់ ហើយ​បរិសុទ្ធ ដែល​គាប់​ព្រះហឫទ័យ​ដល់​ព្រះ ជា​ការ​គោរព​នៃ​អ្នក​រាល់​គ្នា ដែល​មាន​ទំនង​។ រ៉ូម ១២:១ អ្នក​និពន្ធ​ជនជាតិ​អាមេរិក ឈ្មោះ អូ ហេនរី(O. Henry) សរសេរ​អំពី​រឿង​ថ្ងៃ​ណូអែល នៅ​ឆ្នាំ១៩០៥ ជា​រឿង​ដ៏​ពេញ​និយម មាន​ចំណង​ជើង​ថា “អំណោយ​របស់​ពួក​ហោរ”។ កាល​នោះ គាត់​កំពុងតែ​មាន​បញ្ហា​ផ្ទាល់​ខ្លួន ដែល​ធ្វើ​ឲ្យ​គាត់​ដួល​ចុះ ពិបាក​ក្រោកឈរ​ឡើង​វិញ​។ តែ​គាត់​នៅតែ​បាន​និពន្ធ​រឿង​ដែល​បាន​លើក​ទឹក​ចិត្ត​មនុស្ស​ជា​ច្រើន ដោយ​បាន​ផ្ដោត​ទៅ​លើ​តួ​អង្គ​ដែល​មាន​ចារិក​លក្ខណៈ​ដូច​ព្រះគ្រីស្ទ នៅ​ត្រង់​ការ​លះបង់​។ ក្នុង​រឿង​នេះ ស្ត្រី​ជា​ភរិយា​ក្រី​ក្រ​ម្នាក់​បាន​លក់​សក់​ដ៏​ស្រស់​ស្អាត​របស់​ខ្លួន នៅពេល​ល្ងាច​មុន​ថ្ងៃ​ណូអែល​ចូល​មកដល់ ដើម្បី​ទិញ​ខ្សែ​មាស​សម្រាប់​ដាក់​នាឡិ​ការ​របស់​ស្វាមី​គាត់​។ ទោះជា​យ៉ាងណា​ក៏ដោយ ក្រោយមក នាង​ក៏​បាន​ដឹង​ថា ស្វាមី​របស់​នាង​បាន​លក់​នាឡិ​ការ​របស់​គាត់ ដើម្បី​ទិញ​ក្រាស់​សិត​សក់​សម្រាប់​សក់​ដ៏​ស្រស់​ស្អាត​របស់​នាង​។ ក្នុង​រឿង​នេះ ការ​លះបង់​គឺជា​អំណោយ​ដែល​មាន​តម្លៃ​បំផុត ដែល​ពួកគេ​បាន​ផ្តល់​ឲ្យ​គ្នា​ទៅវិញ​ទៅមក​។ កាយ​វិការ​នៃ​ការ​លះបង់​របស់​អ្នក​ទាំង​ពីរ សុទ្ធតែ​បាន​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់​ដ៏​អស្ចារ្យ​។ រឿង​នេះ​បាន​រំឭក​យើង អំពី​អំណោយ​នៃ​សេចក្តី​ស្រឡាញ់ ដែល​ហោ​រទាំង៣(ឬ​អ្នក​ប្រាជ្ញ​ទាំង​បី) បាន​យក​មក​ថ្វាយ​ព្រះយេស៊ូវ បន្ទាប់​ពី​ព្រះអង្គ​ទើបតែ​បាន​ប្រសូត ដោយ​សេចក្តី​បរិសុទ្ធ(មើល ម៉ាថាយ ២:១,១១)។ ទោះជា​យ៉ាងណា​ក៏ដោយ ក្រោយមក ព្រះអង្គ​ក៏​បាន​ចម្រើន​វ័យ​ធំឡើង ហើយក៏​បាន​លះបង់​ព្រះ​ជន្ម​ព្រះអង្គ សម្រាប់​លោកិយ​ទាំងមូល​។ ក្នុង​ការ​រស់នៅ​របស់​យើង​ជា​រៀង​រាល់​ថ្ងៃ ជា​អ្នកជឿ​ព្រះគ្រីស្ទ​…

Read article
អំណោយដែលល្អបំផុត

“មើល នាង​ព្រហ្ម​ចារី​នឹង​មានគភ៌​ប្រសូត​បាន​បុត្រា១ ហើយ​ព្រះ​នាម​បុត្រ​នោះ​ត្រូវ​ហៅថា អេម៉ាញូអែល” ដែល​ប្រែ​ថា ព្រះ​អង្គ​ទ្រង់​គង់​ជាមួយនឹង​យើង​ខ្ញុំ​។ ម៉ាថាយ ១:២៣

Read article
ព្រះបន្ទូលសន្យាដែលកម្សាន្តចិត្តបំផុត

យ៉ូស្វេ ១:១-៩ ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​គង់​ជាមួយ​នៅ​កន្លែងណា ដែល​ឯង​ទៅ​ផង​។ យ៉ូស្វេ ១:៩ កាល​ប៉ុន្មាន​ឆ្នាំ​មុន ក្រុម​គ្រួសារ​ខ្ញុំ​បាន​ទៅ​លេង​តំបន់​ចតុកោណ ដែល​នៅ​សហរដ្ឋអាមេរិក​មានតែ​កន្លែង​នេះ​ប៉ុណ្ណោះ ដែល​មាន​រដ្ឋ៤ប្រសព្វ​គ្នា ក្នុង​ទីតាំង​តែមួយ​។ ពេល​នោះ ស្វាមី​ខ្ញុំ​ក៏​បាន​ទៅ​ឈរ​នៅ​ជ្រុង​ដែលគេ​ដាក់​ផ្លាក​ទឹកដី​រដ្ឋ​អារីហ្សូណា កូន​ប្រុស​ច្បង​របស់​ខ្ញុំ ក៏​បាន​លោត​ចូល​ទៅ​ក្នុង​ទឹកដី​រដ្ឋ​យូតាហ​។ ចំណែក​កូនពៅ​របស់​ខ្ញុំ​ក៏​បាន​កាន់​ដៃ​ខ្ញុំ​ខណៈ​ពេល​ដែល​យើង​បោះ​ជំហាន​ចូល​រដ្ឋ​ខូឡូរ៉ាដូ​។ ពេល​ដែល​ខ្ញុំ​ស្ទុះ​រត់​ចូល​ទៅ​ក្នុង​ទឹកដី​រដ្ឋ​ញ៉ូមិច​ស៊ីកូ កូនពៅ​របស់​ខ្ញុំ​ក៏បាន​លាន់​មាត់​ថា “ម៉ាក់ កូន​មិន​នឹក​ស្មាន​សោះ​ថា ម៉ាក់​ទុក​កូន​ចោល​នៅ​ក្នុង​រដ្ឋ​ខូឡូរ៉ាដូ!” ពេល​នោះ យើង​ឈរ​ជាមួយ​គ្នា នៅ​ក្នុង​រដ្ឋ​ផ្សេង​គ្នា ហើយ​សំណើច​របស់​យើង​បាន​លាន់ឮ​ក្នុង​រដ្ឋ​ទាំង៤ក្នុង​ពេល​តែមួយ​។ សព្វថ្ងៃ កូនៗ​របស់​ខ្ញុំ​ពេញវ័យ ហើយ​បាន​ចេញទៅ​រស់នៅ​ខាង​ក្រៅ​។ ខ្ញុំ​មាន​ការ​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ ចំពោះ​ព្រះបន្ទូល​ដែល​បាន​សន្យា​ថា ព្រះ​អង្គ​នឹង​យាង​ទៅជា​មួយ​រាស្រ្ត​ព្រះអង្គ គ្រប់​ទី​កន្លែង​ដែល​ពួកគេ​ទៅដល់​។ បន្ទាប់ពី​លោក​ម៉ូសេ​លាចាក​លោក ព្រះ​ទ្រង់​ក៏​បាន​ត្រាស់ហៅ​លោក​យ៉ូស្វេ ឲ្យ​ដឹកនាំ​រាស្រ្ត​ព្រះអង្គ ហើយ​បាន​ធានា​ដល់​គាត់​ថា ព្រះអង្គ​នឹង​មាន​ព្រះ​វត្ត​មាននៅ​ជាមួយ​គាត់​ជានិច្ច(យ៉ូស្វេ ១:១-៤)។ ព្រះអង្គ​មាន​បន្ទូល​ថា “អញ​នឹង​នៅ​ជា​មួយ​នឹង​ឯង ដូចជា​បាន​នៅ​ជាមួយនឹង​ម៉ូសេ​ដែរ អញ​មិន​ដែល​ខាន​នឹង​ប្រោស​ឯង ក៏​មិន​ដែល​បោះ​បង់​ចោល​ឯង​ឡើយ”(ខ.៥)។ ព្រះ​អង្គ​ជ្រាប​ថា លោក​យ៉ូស្វេ​នឹង​មាន​ការ​សង្ស័យ និង​ការ​ភ័យ​ខ្លាច ក្នុង​នាម​គាត់​ជា​អ្នក​ដឹកនាំ​ថ្មី របស់​រាស្រ្ត​ព្រះអង្គ បានជា​ព្រះ​អង្គ​សង់​គ្រឹះ​នៃ​សេចក្តី​សង្ឃឹម​សម្រាប់​គាត់ ផ្អែក​ទៅលើ​ព្រះ​បន្ទូល​ដែល​បាន​ធានា​ថា “តើ​អញ​មិន​បាន​បង្គាប់​ឯង​ទេ​ឬ​អី ដូច្នេះ​ចូរ​ឲ្យ​មាន​កំឡាំង និង​ចិត្ត​ក្លាហាន​ចុះ កុំ​ឲ្យ​ខ្លាច​ឡើយ…

Read article
ពន្លឺរបស់ព្រះអម្ចាស់ ក្នុងជ្រលងងងឹត

ទំនុក​ដំកើង ២៣ មាន​ព​រហើយ សាសន៍​ណា​ដែល…ដើរ​នៅ​ក្នុង​ពន្លឺ​នៃ​ព្រះ​ភក្ត្រ​ទ្រង់​។ ទំនុក​ដំកើង ៨៩:១៥ កាល​អ្នក​ស្រី​អ៊ីឡេន(Elaine) បាន​ទៅ​ពិនិត្យ​សុខ​ភាព​រក​ឃើញថា គាត់​មាន​ជំងឺ​មហារីក​ដំណាក់​កាល​ចុង​ក្រោយ គាត់ និង​ស្វាមី​របស់​គាត់ គឺ​លោក ឆាក់(Chuck) ក៏​បាន​ដឹង​ថា មិន​យូរ​ទេ គាត់​នឹង​បាន​ទៅ​រស់នៅ​ជាមួយ​ព្រះយេស៊ូវ​ហើយ​។ អ្នក​ទាំង​ពីរ​បាន​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង​មក​លើ​ព្រះបន្ទូល​សន្យា ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក២៣ ដែល​ព្រះអម្ចាស់​បាន​សន្យា​ថា នឹង​គង់នៅ​ជាមួយ​ពួកគេ ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ពួកគេ​ជាមួយ​គ្នា ឆ្លង​កាត់​ជ្រលង​ដែល​ជ្រៅ​បំផុត និង​ពិបាក​បំផុត នៃ​ការ​រស់នៅ​ជាមួយ​គ្នា​បាន៥៤ឆ្នាំ​។ ពួកគេ​ក៏​មាន​សេចក្តី​សង្ឃឹម ផ្អែក​ទៅលើ​ការ​ពិត​ដែល​ថា អ្នក​ស្រី​អ៊ីឡេន​បាន​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ទៅ​រស់​នៅ​ជា​មួយ​ព្រះយេស៊ូវ ដោយ​បាន​ទទួល​ជឿ​ព្រះអង្គ ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​។ ក្នុង​ពិធី​បុណ្យសព​របស់​ភរិយា​គាត់ លោក​ឆាក់​បាន​ចែកចាយ​ថា គាត់​នៅតែ​បន្ត​ធ្វើ​ដំណើរ “កាត់​តាម​ជ្រលង​ម្លប់​នៃ​សេចក្តី​ស្លាប់”(ទំនុក​ដំកើង ២៣:៤)។ ភរិយា​គាត់​បាន​ទៅ​រស់នៅ​ក្នុង​នគរ​ស្ថាន​សួគ៌​ហើយ​។ តែ “ស្រមោល​នៃ​សេចក្តី​ស្លាប់” នៅតែ​ជាប់​មាន​ក្នុង​ជីវិត​គាត់ និង​អ្នក​ផ្សេង​ទៀត​ដែល​មាន​សេចក្តី​ស្រឡាញ់​យ៉ាង​ខ្លាំង​ចំពោះ​អ្នក​ស្រី​អ៊ីឡេន​។ ខណៈ​ពេល​ដែល​យើង​ធ្វើ​ដំណើរ​ឆ្លង​កាត់​ជ្រលង​ម្លប់​នៃ​សេចក្តី​ស្លាប់ តើ​យើង​អាច​រក​ឃើញ​ប្រភព​នៃ​ពន្លឺ​នៅ​កន្លែងណា? សាវ័ក​យ៉ូហាន​បាន​ប្រកាស​ថា “ព្រះ​ទ្រង់​ជា​ពន្លឺ​ភ្លឺ គ្មាន​សេចក្តី​ងងឹត​ណា នៅ​ក្នុង​ទ្រង់​សោះ”(១យ៉ូហាន ១:៥)។ ហើយ​ក្នុង​បទ​គម្ពីរ យ៉ូហាន ៨:១២ ព្រះយេស៊ូវ​បាន​ប្រកាស​ថា “ខ្ញុំ​ជា​ពន្លឺ​លោកីយ៍ អ្នកណា​ដែល​តាម​ខ្ញុំ នោះ​មិន​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត​ឡើយ…

Read article
ការចុះចូលស្តាប់បង្គាប់ព្រះយេស៊ូវ

យេរេមា ៣៨:១៧-២៣ សូម​ស្តាប់​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា តាម​សេចក្តី​ដែល​ទូល​បង្គំ​ទូល​ដល់​ទ្រង់​ចុះ នោះ​ទ្រង់​នឹង​បាន​សេចក្តី​សុខ ហើយ​នឹង​មាន​ព្រះ​ជន្ម​នៅ​។ យេរេមា ៣៨:២០ កាលពី​ឆ្នាំ១៩៥១ វេជ្ជ​បណ្ឌិត​របស់​លោក យ៉ូសែប ស្តាលីន(Joseph Stalin) បាន​ដាស់តឿន​គាត់​ ឲ្យ​កាត់​បន្ថយ​បន្ទុក​ការងារ ដើម្បី​ថែរក្សា​សុខ​ភាព​ឲ្យ​បាន​ល្អ​។ អ្នក​ដឹកនាំ​សហភាព​សូវៀត​រូប​នេះ ក៏​បាន​ចោទ​ប្រកាន់​គ្រូ​ពេទ្យ​នោះ​ថា ជា​គិញ​សម្ងាត់​របស់​សត្រូវ ហើយក៏​បាន​ឲ្យ​គេ​ចាប់​ខ្លួន​គាត់​។ អ្នក​ដឹកនាំ​ផ្តាច់​ការ​នេះ​បាន​កៀប​សង្កត់​មនុស្ស​ជា​ច្រើន ដោយ​ការ​កុហក​របស់​ខ្លួន បានជា​មិន​អាច​ទទួលយក​ការ​ពិត ហើយក៏​បាន​កម្ចាត់​មនុស្ស​ដែល​និយាយ​ការ​ពិត អស់​ច្រើន​នាក់​ហើយ​។ តែ​ទោះជា​យ៉ាងណា​ក៏ដោយ សេចក្តី​ពិត​នៅតែ​មាន​ជ័យ​ជម្នះ​មក​លើ​គាត់​។ លោក​ស្តាលីន​ក៏បាន​បាត់បង់​ជីវិត ក្នុង​ឆ្នាំ១៩៥៣​។ ហោរា​យេរេមា​ក៏​ត្រូវ​គេ​ចាប់​ខ្លួន ដោយសារ​គាត់​បាន​ថ្លែង​ទំនាយ​ជា​សេចក្តី​ពិត ហើយក៏​បាន​ជាប់​ច្រវាក់(យេរេមា ៣៨:១-៦ ៤០:១)។ កាល​នោះ គាត់​បាន​ទូល​ស្តេច​សេដេគា ជា​ស្តេច​យូដា​ថា “សូម​ស្តាប់​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា តាម​សេចក្តី​ដែល​ទូល​បង្គំ​ទូល​ដល់​ទ្រង់​ចុះ នោះ​ទ្រង់​នឹង​បាន​សេចក្តី​សុខ ហើយ​នឹង​មាន​ព្រះ​ជន្ម​នៅ”(៣៨:២០)។ ការ​ដែល​ស្តេច​អង្គ​នេះ​មិន​បាន​ចុះ​ចាញ់​កងទ័ព​សត្រូវ​ដែល​កំពុង​ឡោម​ព័ទ្ធ​ទីក្រុង​របស់​ទ្រង់ បាន​បណ្តាល​ឲ្យ​ទ្រង់​ជួប​រឿង​កាន់តែ​អាក្រក់​។ គឺ​ដូច​ដែល​ហោរា​យេរេមា​បាន​ព្រមាន​ទ្រង់​ថា “គេ​នឹង​នាំ​ភរិយា និង​ព្រះរាជ្យ​បុត្រ​របស់​ទ្រង់​ទាំង​ប៉ុន្មាន ចេញទៅ​ឯពួក​ខាល់ដេ ហើយ​អង្គ​ទ្រង់​ក៏​មិន​រួចពី​កណ្តាប់​ដៃគេ​ដែរ”(ខ.២៣)។ ស្តេច​សេដេគា​បាន​បដិសេធន៍​មិន​ព្រម​ធ្វើ​តាម​សេចក្តី​ពិត​នេះ​។ ទី​បំផុត ពួក​សាសន៍​បាប៊ីឡូន​ក៏បាន​ចាប់​ព្រះ​កាយ​ទ្រង់ សម្លាប់​បុត្រា​របស់​ទ្រង់​ទាំង​អស់ ហើយ​ក៏​បាន​ដុត​បំផ្លាញ​ទីក្រុង​ទ្រង់​ចោល(ជំពូក៣៩)។ រឿង​នេះ​បាន​បង្រៀន​យើង​ថា មនុស្ស​ម្នាក់ៗ​សុទ្ធតែ​ប្រឈម​មុខ​ដាក់​ការ​សម្រេច​ចិត្ត…

Read article
អត្ថប្រយោជន៍នៃការមានចិត្តល្អ

អេភេសូរ ៤:១៥-១៦,២២-៣២ ដែល​រូបកាយ​ទាំងមូល​បាន​ផ្គុំ ….បាន​បង្កើន​ឡើង ដើម្បី​នឹង​ស្អាង​ខ្លួន ក្នុង​សេចក្តី​ស្រឡាញ់​។ អេភេសូរ ៤:១៦ ពេលណា​យើង​គិត​អំពី​ការ​រកស៊ី តាម​ធម្មតា សេចក្តី​សប្បុរស និង​ការ​មាន​ចិត្ត​ល្អ មិនមែន​ជា​គុណ​ធម៌ ដែល​លេច​ឡើង​ក្នុង​គំនិត​យើង​មុនគេ​នោះ​ឡើយ​។ ប៉ុន្តែ យោង​តាម​លោក​ចេមស៍ រី(James Rhee) ដែល​ជា​សហគ្រិន គាត់​យល់​ឃើញថា យើង​គួរតែ​គិត​អំពី​គុណ​ធម៌​ទាំង​នេះ​មុនគេ​។ តាម​បទ​ពិសោធន៍​របស់​លោក​ចេមស៍ ជា​នាយក​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុន​មួយ ដែល​ហៀបនឹង​ក្ស័យ​ធុន ការ​ដាក់​អាទិភាព​មក​លើ “ការ​មាន​ចិត្ត​ល្អ” ដែល​ជា “វប្ប​ធម៌​នៃ​សេចក្តី​សប្បុរស” និង​វិញ្ញាណ​នៃ​ការ​ចែករំលែក បាន​ជួយ​ក្រុម​ហ៊ុន​គាត់​ឲ្យ​រួច​ផុត​ពី​ការ​ក្ស័យ​ធុន និង​បាន​នាំ​ឲ្យ​មាន​ការ​រីកចម្រើន​យ៉ាង​ខ្លាំង​។ ការ​យកគុណ​ធម៌​ទាំង​នេះ​ជា​អាទិភាព បាន​នាំ​មនុស្ស​មាន​ក្តី​សង្ឃឹម និង​មាន​ចិត្ត​ចង់​រួបរួម មាន​គំនិត​ថ្មីៗ និង​ដោះ​ស្រាយ​បញ្ហា​។ លោក​រី​បាន​ពន្យល់​ថា “ការ​មាន​ចិត្ត​ល្អ… គឺជា​ទ្រព្យ​ដ៏​ពិត ដែល​អាច​បង្កើន និង​ពង្រីក​ឲ្យ​កាន់តែ​ធំ​ឡើង”។ ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ យើង​ក៏​ងាយ​នឹង​គិត​អំពី​គុណ​ធម៌​ដទៃ​ទៀត មុន​នឹង​គិត​អំពី​គុណ​ធម៌​ទាំង​នេះ​​។ ប៉ុន្តែ ដូច​ដែល​សាវ័ក​ប៉ុល​បាន​បង្រៀន យើង​មិន​ត្រូវ​មើល​រំលង​គុណ​ធម៌​ទាំង​នេះ​ឡើយ​។ ក្នុង​សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ផ្ញើ​ទៅ​អ្នក​ជឿ​ថ្មី គាត់​បាន​និយាយ​សង្កត់​ធ្ងន់​ថា គោលបំណង​នៃ​ការ​រស់នៅ​របស់​គ្រីស្ទបរិស័ទ គឺ​ដើម្បី​ផ្លាស់​ប្រែ តាមរយៈ​ព្រះ​វិញ្ញាណ ឲ្យ​ក្លាយ​ជា​អវយវៈ​ដែល​ពេញវ័យ​របស់​រូបកាយ​ព្រះគ្រីស្ទ(អេភេសូរ ៤:១៥)។ ហេតុ​នេះ​ហើយ…

Read article