December

You are here:
បន្ទន់ខ្លួន ដោយសេចក្តីស្រឡាញ់

ព្រះវរបិតា​ដ៏​មាន​សេចក្តី​មេត្តាករុណា ជា​ព្រះ​ដ៏​កំសាន្តចិត្ត​គ្រប់ជំពូក ដែល​ទ្រង់​កំសាន្តចិត្ត​យើង​រាល់គ្នា ក្នុង​គ្រប់​ទាំង​សេចក្តី​វេទនា។ ២កូរិនថូស ១:៣-៤ ស្ត្រី​ជា​ម្តាយ​វ័យក្មេង​ម្នាក់ កំពុង​ដើរតាម​ពីក្រោយ​កូនស្រី​របស់​គាត់ ដែល​កំពុង​ធាក់កង់​តូច​មួយ ឲ្យបាន​លឿន​បំផុត តាមដែល​ជើង​នាង​អាច​ធាក់​បាន។ តែ​ពេល​ដែល​នាង​តូច​ធាក់​កង់​លឿន​ពេក លើស​ពី​អ្វី​ដែល​នាង​ចង់បាន នាង​ក៏បាន​ដួល​កង់ ហើយក៏​បាន​ស្រែកយំ ដោយសារ​ការ​ឈឺចាប់​នៅ​ត្រង់​កជើង​របស់​នាង។ ម្តាយ​របស់​នាង​ក៏បាន​លត់​ជង្គង់​ចុះ​ដោយ​ភាព​ស្ងាត់ស្ងៀម ឱនក្បាល​ថើប​ជើង​របស់​នាង ដើម្បីឲ្យ​ការឈឺចាប់​រលាយ​បាត់។ នាង​តូច​ក៏​បាត់ឈឺ​ជើង។ នាង​ស្ទុះ​ងើបឡើង​ជិះកង់​ជាថ្មី​ម្តង​ទៀត។ តើ​អ្នក​មិន​រំពឹង​ឲ្យ​ការឈឺចាប់​របស់​អ្នក​ឆាប់​រលាយ​បាត់ យ៉ាង​ងាយស្រួល​ដូចនេះ​ទេឬ? សាវ័ក​ប៉ុល​បាន​ពិសោធន៍​នឹង​ការកម្សាន្ត​ចិត្ត​មក​ពី​ព្រះ នៅក្នុង​ការ​តយុទ្ធ​ជាប់​ជានិច្ច ក្នុង​សេចក្តី​ជំនឿ ហើយ​នៅតែ​បន្តដំណើរ​ទៅមុខ​ទៀត។ គាត់​បាន​រៀបរាប់​អំពី​ទុក្ខ​លំបាក​ទាំងនោះ ក្នុង​បទ​គម្ពីរ ២កូរិនថូស ១១:២៣-២៩ ដែល​មាន​ដូចជា ការ​ទទួលរង​ការ​វាយដំ ចោល​នឹង​ថ្ម ការ​គេង​មិនបាន​គ្រប់​គ្រាន់ ភាព​អត់​ឃ្លាន និង​ការ​ខ្វល់ខ្វាយ​អំពី​ពួក​ជំនុំ​ទាំងអស់។ គាត់​ក៏បាន​ដឹង​ច្បាស់​ថា ព្រះ​ទ្រង់​ជា “ព្រះវរបិតា​ដ៏​មាន​សេចក្តី​មេត្តាករុណា ជា​ព្រះ​ដ៏​កំសាន្តចិត្ត​គ្រប់ជំពូក”(១:៣)។ ព្រះអង្គ​ប្រៀប​ដូចជា​ម្តាយ​ដែល​កម្សាន្ត​ចិត្ត​កូន ដែល​កំពុង​មានការ​ឈឺចាប់។ ព្រះ​ទ្រង់​កម្សាន្ត​ចិត្ត​យើង ដោយ​សេចក្តី​ស្រឡាញ់ តាម​របៀប​ផ្សេង​ៗ​ជា​ច្រើន។ ព្រះអង្គ​អាច​កម្សាន្ត​ចិត្ត​យើង តាមរយៈ​ខគម្ពីរ ឬ​ព្រះ​អង្គ​ឲ្យ​នរណា​ម្នាក់​ផ្ញើ​សារ​លើកទឹកចិត្ត​យើង ឬ​បណ្តាល​ចិត្ត​មិត្ត​ភក្តិ​យើង ឲ្យ​ទូរស័ព្ទ​មក​យើង ដើម្បី​លើកទឹកចិត្ត។ ទុក្ខ​លំបាក​ប្រហែល​មិន​កន្លង​ផុត​ទៅ​ភ្លាម​ៗ​ទេ តែ​ដោយសារ​ព្រះ​ទ្រង់​បន្ទន់​ព្រះ​កាយ ដើម្បី​ជួយ​យើង…

Read article
ការអធិស្ឋានដ៏មានតម្លៃ

សូមឲ្យ​ពាក្យ​ទាំងនេះ ដែល​យើង​បាន​ទូល​អង្វរ បាន​នៅ​ចំពោះ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់គ្នា ទាំងយប់​ទាំង​ថ្ងៃ។ ១ពង្សាវតា​ក្សត្រ ៨:៥៩ នៅ​​បច្ចិម​ប្រទេស សត្វ​ចាប​ក្លឺក ចូលចិត្ត​ស៊ី​គ្រាប់ធញ្ញជាតិ​ជា​អាហារ។ រៀប​រាល់​ឆ្នាំ​ពួក​វា​បាន​ត្រៀមខ្លួន​សម្រាប់​រដូវរងា ដោយ​លាក់​គ្រាប់​ដើម​ស្រល់​សម្បក​ពណ៌ស​បួន​ប្រាំ​គ្រាប់ ក្នុង​មួយ​រន្ធ។ ជា​សរុប វា​អាច​លាក់​គ្រាប់​ស្រល់​នោះ​បាន​ប្រហែល៥០០គ្រាប់ ក្នុងរយៈពេល១ម៉ោង។ ប៉ុន្មាន​ខែក្រោយ​មក វា​ក៏​ត្រឡប់​មក​រក​គ្រាប់​ដែល​វា​បាន​លាក់​នោះ ទោះជា​មាន​ព្រឹល​ធ្លាក់​ខ្លាំង​ក៏ដោយ។ សត្វ​ចាប​ក្លឺក​មួយ​ក្បាល​អាច​ចងចាំ​កន្លែង​លាក់​គ្រាប់​ស្រល់ បាន​១ម៉ឺន​ទីតាំង ជា​សមត្ថភាព​ដ៏​អស្ចារ្យ បើ​ធៀប​នឹង​សមត្ថភាព​ចងចាំ​របស់​មនុស្ស​ដែល​ជា​ញឹកញាប់ សូម្បីតែ​កន្លែង​ទុក​សោ​ឡាន ​ម៉ូតូ ឬ​កន្លែង​ទុក​វ៉ែនតា ក៏​យើង​ពិបាក​ចងចាំ​ដែរ។ តែ​សមត្ថភាព​នៃ​ការ​ចងចាំ​កន្លែង​បាន​ច្រើនយ៉ាង​នេះ មិន​មាន​អ្វី​អស្ចារ្យ​ទេ បើ​យើង​ប្រៀបផ្ទឹម​នឹង​សមត្ថភាព​របស់​ព្រះ ដែល​អាច​ចងចាំ​ការអធិស្ឋាន​របស់​យើង​រាល់គ្នា។ ព្រះអង្គ​អាច​ចងចាំ​ការអធិស្ឋាន​ដ៏​ស្មោះត្រង់​នី​មួយៗ ហើយ​អាច​ឆ្លើយតប​ការអធិស្ឋាន​របស់​យើង ទោះ​យើង​បាន​អធិស្ឋាន​តាំងពី​១​ឆ្នាំ​មុន​ក៏ដោយ។ ក្នុង​កណ្ឌ​គម្ពីរ​វិវរណៈ សាវ័ក​យ៉ូហាន​បាន​ពិពណ៌នា អំពី “តួ​មានជីវិត​ទាំង៤ និង​ពួក​ចាស់ទុំ២៤នាក់” ថ្វាយបង្គំ​ព្រះអម្ចាស់ នៅ​ស្ថានសួគ៌។ ពួក​គេ​ម្នាក់​ៗ “កាន់​ស៊ុង និង​ពានមាស ដែល​ពេញដោយ​គ្រឿង​ក្រអូប​រៀង​ខ្លួន ឯ​គ្រឿង​ក្រអូប​នោះ​ជា​សេចក្តី​អធិស្ឋាន​របស់​ពួក​បរិសុទ្ធ”(៥:៨)។ ដែល​គ្រឿងក្រអូប​នៅ​សម័យ​បុរាណ​មានតម្លៃ​ថ្លៃ​យ៉ាងណា នោះ​សេចក្តី​អធិស្ឋាន​របស់​យើង​ក៏​មានតម្លៃ​ជាង​នោះ​ទៀត ចំពោះ​ព្រះ បាន​ជា​ព្រះអង្គ​បាន​ដាក់​សេចក្តី​អធិស្ឋាន​របស់​យើង ក្នុង​ពានមាស នៅចំពោះមុខ​ព្រះអង្គ​ជានិច្ច! ការអធិស្ឋាន​របស់​យើង​មានតម្លៃ​ចំពោះ​ព្រះ ព្រោះ​យើង​សំខាន់​ចំពោះ​ព្រះអង្គ ហើយ​តាមរយៈ​សេចក្តី​សប្បុរស…

Read article
មិនបានមកដើម្បីដាក់បណ្តាសា

នឹង​មាន​ផ្កាយ១ចេញពី​ពួក​​យ៉ាកុប​មក ហើយនឹង​មាន​ដំបង១កើត​ពី​សាសន៍​អ៊ីស្រាអែល​ដែរ។ ជនគណនា ២៤:១៧ លោក​វី​លៀម សេកស្ពា(William Shakespeare) ជា​អ្នកជំនាញ​ក្នុង​ការប្រើពាក្យ​ជេរ ក្នុង​រឿងល្ខោន​ដែល​គាត់​បាន​និពន្ធ និង​ដឹកនាំ។ លោក​ប៊ែ​រី ក្រា​ហ្វ(Barry Kraft) ជា​តួ​សម្ដែង ដែល​បាន​និពន្ធ​សៀវភៅ​ដ៏​ល្បីល្បាញ អំពី​របៀប​ជេរ​របស់​លោក​សេកស្ពា ដែល​បាន​ដកស្រង់​ក្នុង​រឿងល្ខោន​របស់​លោក​សេ​កស្ពា ដែល​ក្នុង​នោះ​អ្នកដឹកនាំ​រឿង​រូប​នោះ បាន​ឲ្យ​តួអង្គ​គាត់​ប្រើ​ពាក្យ​ជេរ​យ៉ាង​ប៉ិនប្រសប់។ សៀវភៅ​ដែល​លោក​ក្រា​ហ្វ​បាន​និពន្ធ​នេះ បាន​ដកស្រង់​ពាក្យ​ជេរ​ប្រ​ទិច នៅ​សម័យ​ដើម ដែល​បាន​ផ្តល់​ឲ្យ​អ្នកអាន នូវ​ការកម្សាន្ត​សប្បាយ។ តែ​ស្តេច​នគរ​ម៉ូ​អាប់ នៅ​សម័យ​បុរាណ​បាន​ព្យាយាម​ជួល​ហោរា​អាថ៌កំបាំង​ម្នាក់ មិនគ្រាន់​តែ​ឲ្យ​គាត់​ជេរ​ប្រ​ទិច​ពួក​អ៊ីស្រាអែល​ប៉ុណ្ណោះទេ តែ​ថែមទាំង​ដាក់​បណ្តា​សារ​ពួក​គេ​តែម្តង។ គឺ​ដូចដែល​ស្តេច​បា​ឡាក បាន​ប្រាប់​លោក​បា​ឡាម​ថា “ចូរ​ឯង​មក​ឥឡូវ ដើម្បីនឹង​ដាក់​បណ្តាសា​ដល់​សាសន៍​នេះ​ឲ្យ​អញ”(ជនគណនា ២២:៦)។ ផ្ទុយទៅវិញ លោក​បា​ឡាម​ក៏បាន​ធ្វើឲ្យ​ស្តេច​អង្គ​នោះ​ខ្ញាល់ ដោយ​ឲ្យពរ​ដល់​ជនជាតិ​ហេព្រើរ ជាច្រើនលើក​ច្រើន​សារ(២៤:១០)។ ក្នុងចំណោម​ការ​ឲ្យពរ​នោះ ក៏​រាប់បញ្ចូល​ការ​ថ្លែង​ទំនាយ​ថា “ខ្ញុំ​ឃើញ​ទ្រង់ តែ​មិនមែន​ក្នុង​ឥឡូវនេះ​ទេ ខ្ញុំ​រំពឹងមើល​ទ្រង់ តែ​មិនមែន​នៅ​ជិត​ទេ នឹង​មាន​ផ្កាយ១ចេញពី​ពួក​​យ៉ាកុប​មក”(២៤:១៧)។ ច្បាស់​ណាស់ បុគ្គល​ដែល​គាត់​បាន​ថ្លែង​ក្នុង​បទ​ទំនាញ​នេះ មិនទាន់​បាន​យាង​មក ក្នុង​សម័យ​នោះ​នៅឡើយ​ទេ តែ​លោក​បា​ឡាម​កំពុង​និយាយ​សំដៅ​ទៅលើ​នរណា? នៅ​បន្ទាត់​បន្ទាប់ យើង​ឃើញ​តម្រុយ​នៅត្រង់​ឃ្លា “ហើយនឹង​មាន​ដំបង១កើត​ពី​សាសន៍​អ៊ីស្រាអែល​ដែរ”(ខ.១៧)។ “ផ្កាយ” នោះ​នឹង​នាំ​ពួក​ហោរា​ទាំង​បី ឲ្យ​ជិះ​សត្វ​អូដ្ឋ​ពី​ទិសខាងកើត…

Read article
ឈររឹងមាំ ដោយជំនឿ

បើសិនជា​ឯង​មិនព្រម​ជឿ​ទេ នោះ​ប្រាកដជា​ឯង​មិនបាន​តាំងនៅ​ជាប់​ឡើយ។ អេសាយ ៧:៩ ក្រុម​ហ៊ុន​ណូ​គា(Nokia) បាន​ក្លាយជា​ក្រុមហ៊ុន​ទូរស័ព្ទ​ដែល​លក់ដាច់​បំផុត ក្នុង​ឆ្នាំ១៩៩៨ ហើយ​ប្រាក់ចំណេញ​បាន​កើន​ដល់​ជិត៤ពាន់លាន់ដុល្លា នៅ​ឆ្នាំ១៩៩៩។ តែ​នៅ​ឆ្នាំ២០២២ ការ​លក់​ទូរស័ព្ទ​ក៏បាន​ថយ​ចុះ ហើយ​មិនយូរ​ប៉ុន្មាន ក្រុម​ហ៊ុន​កំ​ព្យូទ័​រម៉ៃ​ក្រូសូ​ស(Microsoft) ក៏បាន​ទិញ​យី​យោ​ទូរស័ព្ទ​នេះ។ កត្តា​មួយ ដែល​បណ្តាល​ឲ្យ​ផ្នែក​លក់​ទូរស័ព្ទ​របស់​ក្រុម​ហ៊ុន​ណូ​គា ទទួលបរាជ័យ គឺ​ដោយសារ​វប្បធម៌​នៃ​ការ​ធ្វើការ​ផ្អែក​ទៅលើ​ការភ័យខ្លាច ដែល​នាំឲ្យមាន​ការសម្រេច​ចិត្ត​ខុស ដែល​បណ្តាល​ឲ្យមាន​ការខាតបង់​ធ្ងន់ធ្ងរ។ ពួក​អ្នកគ្រប់គ្រង​របស់​ក្រុមហ៊ុន​នេះ ខ្លាច​គេ​បណ្តេញ​ចេញពី​ការងារ បាន​ជា​ពួក​គេ​មានការ​ស្ទាក់ស្ទើរ នៅក្នុង​ការ​និយាយ​ការពិត អំពី​ប្រព័ន្ធ​ដំណើរការ​របស់​ទូរ​ស័ព្ទ​ណូ​គា ដែល​អន់​ជាង​ទូរស័ព្ទ​ដទៃ និង​បញ្ហា​នៃ​ការរចនា​ដទៃទៀត។ ស្តេច អេ​ហាស របស់​នគរ​យូដា និង​រាស្ត្រ​ទ្រង់​មានការ​ភ័យខ្លាច “ប្រៀប​ដូចជា​ដើមឈើ​នៅ​ព្រៃ​ដែល​ត្រូវ​ខ្យល់បក់”(អេសាយ ៧:២)។ ពួក​គេ​ដឹង​ថា ស្តេច​របស់​ពួក​អ៊ីស្រាអែល និង​ស្តេច​សាសន៍​ស៊ីរី​បាន​ពួតដៃគ្នា លើកទ័ព​មក​វាយ​កាន់កាប់​នគរ​យូដា(ខ.៥-៦)។ ​ព្រះ​ទ្រង់​ប្រើ​ហោរា​អេសាយ ឲ្យ​លើកទឹកចិត្ត​ស្តេច​អេ​ហាស ដោយ​ទូល​ទ្រង់​ថា ផែនការ​របស់​សត្រូវ​ទ្រង់​នឹង​ទទួលជោគជ័យ​ឡើយ(ខ.៧) តែ​ស្តេច​ដ៏​ល្ងង់ខ្លៅ​នោះ ក៏បាន​សម្រេច​ព្រះទ័យ​ចងសម្ព័ន្ធ​មិត្ត​ជាមួយ​ចក្រភព​អា​ស៊ើរ ហើយ​ចុះចូល​នឹង​ស្តេច​នៃ​ប្រទេស​មហាអំណាច​នេះ(២ពង្សាវតា​ក្សត្រ ១៦:៧-៨)។ ទ្រង់​មិនបាន​ទុកចិត្ត​ព្រះ ដែល​បាន​ប្រកាស​ថា “បើសិនជា​ឯង​មិនព្រម​ជឿ​ទេ នោះ​ប្រាកដជា​ឯង​មិនបាន​តាំងនៅ​ជាប់​ឡើយ” (អេសាយ ៧:៩)។ អ្នកនិពន្ធ​កណ្ឌ​គម្ពីរ​ហេព្រើរ បាន​ជួយ​យើង​ឲ្យ​ពិចារណា អំពី​ការ​ឈរ​មាំមួន ក្នុង​ជំនឿ​យ៉ាងដូច​នេះ​ថា…

Read article
ការអស្ចារ្យនៃថ្ងៃណូអែល

ព្រះ​ទ្រង់​បាន​ធ្វើវិញ ដោយ​ចាត់​ព្រះរាជបុត្រា​ទ្រង់​ឲ្យ​មក មាន​រូបអង្គ​បែបដូចជា​សាច់ឈាម ដែល​តែងតែមាន​បាប ហើយដោយ​ព្រោះ​អំពើបាប ក៏​កាត់ទោស​អំពើបាប​នៅក្នុង​សាច់ឈាម។ រ៉ូម ៨:៣ នៅកន្លែង​លក់​របស់​របរ​ចាស់​ៗ ដែល​គេ​លែង​ត្រូវការ ខ្ញុំ​បាន​ឃើញ​តុក្កតា​រឿង​កំណើត​ព្រះយេស៊ូវ​មួយ​ឈុត នៅក្នុង ក្រ​ដាស់​ឡាំង​កំពិត​មួយ។ ពេល​ខ្ញុំ​រើស​តុក្កតា​ព្រះ​ឱរស​យេស៊ូវ​ ខ្ញុំ​កត់សំគាល់​ឃើញ​ថា គេ​បាន​ឆ្លាក់រូប​តុក្កតា​នោះ យ៉ាង​លម្អិត​ល្អ​ណាស់។ តុក្កតា​នោះ​មិនមែន​ជា​តុក្កតា​ទារក​ដែល​មាន​សំពត់​រំ​ជុំវិញ​ខ្លួន នៅសល់​តែ​មុខ ដែល​មាន​ភ្នែក​បិទ​នោះ​ទេ តែ​ជា​តុក្កតា​ដែល​មាន​ភ្នែក​បើក និង​មាន​សំពត់​រំ​តែ​ពាក់កណ្តាល ដោយមាន​ដៃ​លាតសន្ធឹង ប្រអប់​ដៃ​ចំហ និង​ម្រាម​ដៃ​លាត។ មើលទៅ​រូប​នោះ​ហាក់ដូចជា​កំពុង​និយាយ​មក​ខ្ញុំ​ថា “ខ្ញុំ​នៅ​ទីនេះ​ហើយ!” តុក្កតា​នោះ​គ្រាន់​តែ​ជា​រូប​តាំង​លម្អ ដែល​ពិពណ៌នា អំពី​ការ​អស្ចារ្យ​នៅ​ថ្ងៃ​ណូអែល ដែល​ព្រះ​ទ្រង់​បាន​ចាត់​ព្រះរាជបុត្រា ឲ្យ​យាងចុះ​មក​ផែនដី ដោយ​យកកំណើត​ជា​មនុស្ស។ ពេល​ដែល​ព្រះ​ឱរស​យេស៊ូវ​បាន​ចម្រើន​វ័យ​ធំឡើង ព្រះហស្ត​ព្រះអង្គ​ក៏បាន​កាន់​ព្រះគម្ពីរ​សញ្ញាចាស់ ហើយក៏​បាន​ធ្វើការ​ជាជាង​ឈើ មុន​ពេល​ព្រះរាជកិច្ច​របស់​ព្រះអង្គ​ចាប់ផ្តើម។ ព្រះហស្ត​ព្រះអង្គ​ក៏បាន​បោះជំហាន​យាង​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ដើម្បី​បង្រៀន និង​ប្រោស​ឲ្យ​ជា។ នៅ​ចុងបញ្ចប់​នៃ​ព្រះជន្ម​ព្រះអង្គ ព្រះហស្ត និង​ព្រះបាទ​របស់​ព្រះអង្គ ត្រូវ​គេ​ដំដែកគោល​ជាប់នឹង​ឈើឆ្កាង​រហូត​ព្រះអង្គ​សុគត។ ដូចនេះ ព្រះវរបិតា​បាន “ចាត់​ព្រះរាជបុត្រា​ទ្រង់​ឲ្យ​មក មាន​រូបអង្គ​បែបដូចជា​សាច់ឈាម ដែល​តែងតែមាន​បាប ហើយដោយ​ព្រោះ​អំពើបាប ក៏​កាត់ទោស​អំពើបាប​នៅក្នុង​សាច់ឈាម” រ៉ូម ៨:៣។ បើ​យើង​ទទួលយក​ការ​ប្រោស​លោះ​របស់​ព្រះយេស៊ូវ​ ដែល​បាន​បង់ថ្លៃ​លោះ​យើង​ឲ្យ​រួចពី​បាប…

Read article
ឲ្យតែបានគ្រប់គ្រាន់

សូមកុំ​ឲ្យ​ទូលបង្គំ​មាន​សេចក្តី​ទាល់ក្រ ឬជា​អ្នកមាន​ដែរ សូម​គ្រាន់តែ​ចិញ្ចឹម​ទូលបង្គំ​ដោយ​អាហារ​ដែល​ត្រូវការ​ប៉ុណ្ណោះ។សុភាសិត ៣០:៨ ក្នុង​ខ្សែភាពយន្ត​មាន​ចំណងជើង​ថា អ្នកលេង​វី​យូ​ឡុង នៅ​លើដំបូល​ផ្ទះ តួអង្គ​ឈ្មោះ​ថេ​វា(Tevye) បាន​និយាយទៅ​កាន់​ព្រះ ដោយចិត្ត​ស្មោះត្រង់ អំពី​បញ្ហា​ជីវភាព​របស់​គាត់ យ៉ាងដូច​នេះ​ថា “ព្រះអង្គ​បាន​បង្កើត​ឲ្យ​មាន​អ្នកក្រ​ច្រើនណាស់។ ជា​ការពិត​ណាស់ ទូលបង្គំ​ដឹង​ថា ភាព​ក្រីក្រ​មិនមែន​ជា​អ្វី​ដែល​គួរ​ឲ្យ​ខ្មាស​អៀន​នោះ​ទេ។ តែ​វា​ក៏មិន​​មែន​ជា​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​អី​ដែរ! ដូចនេះ បើ​ទូលបង្គំ​មានទ្រព្យ​សម្បត្តិ​តែ​បន្តិចបន្តួច តើមាន​ខុស​ទាស់​អ្វី … បើ​ទូលបង្គំ​ក្លាយជា​អ្នកមាន តើ​វា​នឹង​មានផល​ប៉ះពាល់​អ្វី មក​លើ​ផែនការ​ដ៏​ធំ និង​អស់​កល្ប​របស់​ព្រះអង្គ​ឬ?” រឿង​នេះ​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​លោក​អេ​គើរ ដែល​បាន​ទូល​ថ្វាយ​ដល់​ព្រះ ដោយចិត្ត​ស្មោះត្រង់​ដូចនេះ​ផង​ដែរ តែ​តាមរបៀប​ផ្សេង​ពី​នេះ ដូច​មាន​ចែង​ក្នុង​កណ្ឌ​គម្ពីរ​សុភាសិត។ លោក​អេ​គើ​រ​បាន​ទូល​សូម​ព្រះ​ថា “សូមកុំ​ឲ្យ​ទូលបង្គំ​មាន​សេចក្តី​ទាល់ក្រ ឬ​ជា​អ្នកមាន​ដែរ សូម​គ្រាន់តែ​ចិញ្ចឹម​ទូលបង្គំ​ដោយ​អាហារ​ដែល​ត្រូវការ​ប៉ុណ្ណោះ” (សុភាសិត ៣០:៨)។ គាត់​ដឹង​ថា “ការ​មានទ្រព្យ​សម្បត្តិ​ច្រើនពេក” អាច​ធ្វើឲ្យ​គាត់​មាន​អំនួត និង​ធ្វើឲ្យ​គាត់​រស់នៅ​ដូច​អ្នក​មិន​ជឿ​ព្រះ ដោយ​បដិសេធន៍​ចរិយា​សម្បត្តិ​របស់​ព្រះ។ ម្យ៉ាងទៀត គាត់​បាន​សូម​ព្រះអង្គ កុំ​ឲ្យ​គាត់ “មាន​ភាព​ទាល់ក្រ​ឡើយ” ព្រោះ​វា​អាច​បណ្តាល​ឲ្យ​គាត់​បង្ខូច​ព្រះនាម​ព្រះអង្គ ដោយ​ការ​លួច​ទ្រព្យសម្បត្តិ​អ្នកដទៃ(ខ.៩)។ លោក​អេ​គ័រ​បាន​ទទួលស្គាល់​ថា ព្រះ​ទ្រង់​ជា​អ្នកផ្គត់ផ្គង់​គាត់ ហើយ​បាន​ទូល​សូម​ព្រះអង្គ “ឲ្យគាត់​មាន​ទ្រព្យសម្បត្តិ​ល្មម” នឹង​បំពេញ​តម្រូវការ​ប្រចាំថ្ងៃ​ប៉ុណ្ណោះ។ ការអធិស្ឋាន​របស់​គាត់ បាន​បង្ហាញ​អំពី​ការ​ដេញ​តាមបំណង​ព្រះទ័យ​ព្រះ…

Read article
កេរដំណែលនៃសេចក្តីជំនឿ

ដ្បិត​ខ្ញុំ​នឹង​ចាំ​ពី​សេចក្តី​ជំនឿ​ស្មោះត្រង់ ដែល​នៅក្នុង​អ្នក សេចក្តី​ជំនឿ​នោះ​បាន​នៅក្នុង​យាយ​ឡូអ៊ីស ជា​ជីដូន​របស់​អ្នកជា​មុនដំបូង រួច​ក៏​នៅក្នុង​អ្នក​អ៊ើ​នីស ជា​ម្តាយ​អ្នក​ដែរ ហើយ​ខ្ញុំ​ជឿជាក់​ថា ក៏​នៅក្នុង​អ្នកផង។ ២ធីម៉ូថេ ១:៥ កាលពី​ឆ្នាំ ២០១៩ មានការ​ស្រាវជ្រាវ​មួយ អំពី​កេរដំណែល​ខាងវិញ្ញាណ​របស់​អ្នកជឿ​ព្រះយេស៊ូវ​ នៅ​រស​ហរ​ដ្ឋ​អាមេរិក បាន​រក​ឃើញថា ស្ត្រី​ជា​ម្តាយ និង​ជីដូន មាន​ឥទ្ធិពល​ដ៏​សំខាន់ មក​លើ​ការលូតលាស់​ខាងវិញ្ញាណ​របស់​គ្រីស្ទបរិស័ទ​នៅ​អាមេរិក។ ២ភាគ៣ នៃ​គ្រីស្ទបរិស័ទ​នៅ​អាមេរិក​បាន​អះអាង​ថា ខ្លួន​បាន​ទទួល​កេរដំណែល​នៃ​សេចក្តី​ជំនឿ ពី​ម្តាយ​របស់​ខ្លួន ហើយ១ភាគ៣ នៃ​គ្រីស្ទបរិស័ទ​នៅ​អាមេរិក បាន​ទទួលស្គាល់​ថា ជីដូនជីតា(តាមធម្មតា ជីដូន) របស់​ពួក​គេ ក៏​មាន​តួនាទី​ដ៏​សំខាន់ ក្នុង​ការលូតលាស់​របស់​ពួក​គេ​ផង​ដែរ។ អ្នកដឹកនាំ​ការស្រាវជ្រាវ​នេះ បាន​កត់សំគាល់​ថា “ការសិក្សា​នេះ​បាន​រក​ឃើញ​ម្តង​ហើយ​ម្តង​ទៀត​ថា ស្ត្រី​ជា​ម្តាយ​មាន​ឥទ្ធិពល​ដ៏​យូរអង្វែង មក​លើ​ការលូតលាស់​ខាងវិញ្ញាណ​នៃ​មនុស្ស​ជំនាន់​ក្រោយ”។ ព្រះគម្ពីរ​ក៏បាន​ចែង​អំពី​ឥទ្ធិពល​នោះ​ផង​ដែរ។ ក្នុង​សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរផ្ញើ​​លោក​ធីម៉ូថេ ដែល​ជា​សិស្សរបស់​គាត់ គាត់​បាន​ទទួលស្គាល់​ថា ជំនឿ​របស់​លោក​ធីម៉ូថេ​បាន​ទទួល​ឥទ្ធិពល​ពី​ម្តាយ​គាត់​ឈ្មោះ អ៊ើ​នីស និង​ជីដូន​គាត់​ឈ្មោះ ឡូអ៊ីស(២ធីម៉ូថេ ១:៥)។ នេះ​ជា​ការ​ពិពណ៌នា​ជា​លម្អិត​ដ៏​មាន​អំណរ ដោយ​សង្កត់ធ្ងន់​អំពី​ឥទ្ធិពល ដែល​ស្ត្រី​ពីរ​នាក់​មាន​មក​លើ​អ្នកដឹកនាំ​វ័យក្មេង​នេះ នៅ​សម័យ​ពួក​ជំនុំ​ដំបូង។ ឥទ្ធិពល​របស់​ពួក​គេ​ក៏​អាច​ឃើញ​មាន ក្នុង​ការ​លើកទឹកចិត្ត​ដែល​សាវ័ក​ប៉ុល​មាន សម្រាប់​លោក​ធីម៉ូថេ យ៉ាងដូច​នេះ​ថា “ចូរ​ឲ្យ​អ្នក​នៅ​ជាប់​ក្នុង​សេចក្តី​ដែល​អ្នក​បាន​រៀន…

Read article
មិត្តភាពអស់មួយជីវិត

លោក​មិនបាន​បរិភោគ​អ្វី​សោះ ដោយមាន​សេចក្តី​ឈឺឆ្អាល​ចំពោះ​ដាវីឌ ហើយពី​ព្រោះ​បិតា​បាន​ធ្វើឲ្យ​មាន​សេចក្តី​ខ្មាស​ផង។ ១សាំ​យ៉ូអែល ២០:៣៤ លោក​វី​លៀម ខោ​ភ័រ(William Cowper ឆ្នាំ១៧៣១-១៨០០) ជា​កវី​កំណាព្យ​ជនជាតិ​អង់គ្លេស បាន​បង្កើត​មិត្តភាព​ជាមួយ​លោកគ្រូ​គង្វាល ចន ញូតុន(John Newton ឆ្នាំ១៧២៥-១៨០៧) ជា​អតីត​អ្នក​ជួញដូរ​ទាសករ។ លោក​ខោ​ភ័​រ​បាន​កើត​ជំងឺ​ធ្លាក់ទឹក​ចិត្ត និង​ថប់បារម្ភ ហើយ​បាន​ព្យាយាម​សម្លាប់​ខ្លួន​ពីរបី​ដង​ហើយ។ ពេល​លោក​ញូ​តុ​ន​ទៅ​សួរ​សុខ​ទុក្ខ​គាត់ អ្នក​ទាំងពីរ​ក៏បាន​នាំគ្នា​ដើរ​អស់​ជាច្រើន​ម៉ោង ហើយក៏​បាន​ជជែកគ្នា​អំពី​ព្រះ។ លោកគ្រូ​ញូតុន​យល់​ឃើញថា ការប្រកបគ្នា និង​ការ​មាន​មូលហេតុ​ដែល​ត្រូវ​និពន្ធ​បទ​កំណាព្យ មានប្រយោជន៍​ចំពោះ​លោក​ខោភ័រ ដូចនេះ​លោកគ្រូ​គង្វាល​ក៏​មាន​គំនិត​និពន្ធ​បទចម្រៀង​ទំនុក​សកល។ លោក​ខោភ័រ​ក៏​បាន​រួមចំណែក​ក្នុង​ការ​និពន្ធ​បទចម្រៀង​ទំនុក​សកល​ជាច្រើន​បទ ដោយ​រាប់បញ្ចូល​ទាំង​បទ “ព្រះ​ទ្រង់​ធ្វើការ​តាមរបៀប​ដ៏​អាថ៌កំបាំង”។ ពេល​លោក​ញូតុន​ផ្លាស់ទៅ​ធ្វើការ​ក្នុង​ព្រះវិហារ​មួយទៀត គាត់​នៅតែ​មាន​មិត្តភាព​ដ៏​រឹងមាំ​ជាមួយ​លោក​ខោភ័រ ហើយក៏​បន្ត​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​លោក​ខោ​ភ័រ​ជា​ទៀតទាត់ រហូតដល់​ពេល​លោ​កខោ​ភ័​រលា​ចាកលោក។ មិត្តភាព​របស់​លោ​កខោ​ភ័រ និង​លោក​ញូ​តុ​ន​មាន​ភាព​ស្រដៀងគ្នា​នឹង​មិត្តភាព​រវាង​ដាវីឌ និង​យ៉ូណាថាន នៅ​គ្រា​សញ្ញាចាស់។ បន្ទាប់ពី​ដាវីឌ​បាន​ប្រយុទ្ធ​ឈ្នះ​កូ​លីយ៉ាត​ហើយ “ចិត្ត​យ៉ូណាថាន​ក៏​មូល​ជាប់នឹង​ចិត្ត​គាត់ ហើយ​យ៉ូណាថាន​បាន​ស្រឡាញ់​ដាវីឌ​ទុកដូចជា​ខ្លួន​លោក​ដែរ”(១សាំ​យ៉ូអែល ១៨:១)។ ទោះ​យ៉ូណាថាន​ជា​បុត្រា​របស់​ស្តេច​សូល​ក៏ដោយ ក៏​ទ្រង់​បានការ​ពារ​ដាវីឌ ទាស់​ប្រឆាំង​នឹង​ការ​ច្រណែន និង​កំហឹង​របស់​ស្តេច​សូល ដោយ​សួរ​បិតា​ទ្រង់ ពី​មូលហេតុ​ដែល​បិតា​ទ្រង់​ចង់​សម្លាប់​ដាវីឌ។ ស្តេច​សូល​ក៏បាន​ឆ្លើយតប​ដោយ “ពួយ​ដែក​ពួយ​ទៅ ដើម្បី​ប្រហារ​យ៉ូណាថាន”(២០:៣៣)។ តែ​យ៉ូណាថាន បាន​គេច​ទាន់ ហើយក៏​បាន​សោកសង្រេង ចំពោះ​ការប្រព្រឹត្ត​ដ៏​អា​ម៉ាស​របស់​បិតា​ទ្រង់…

Read article
ចក្រវាលក្នុងព្រះហស្តព្រះអង្គ

តើ​ផ្លូវ​ឯណា​ដែល​នាំទៅ​ដល់​សំណាក់​នៃ​ពន្លឺ ឯ​សេចក្តី​ងងឹត តើមាន​កន្លែងនៅ​ឯណា? យ៉ូប ៣៨:១៩ លោក​វី​លៀម សា​តន័រ(William Shatner) បាន​ដើរតួ​ជា​លោក​កា​ពី​ទែន ខឺក(Kirk) ក្នុង​រឿង​ភាគ ដែលគេ​បាន​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​មាន​ចំណងជើង​ថា ការ​ធ្វើដំណើរ​ទៅ​កាន់​ភព​ផ្កាយ តែ​គាត់​មិនបាន​ត្រៀមខ្លួន​ធ្វើដំណើរ​ចូល​លំ​ហរ​អវកាស ក្នុង​ជីវិត​ពិត​ទេ។ គាត់​ក៏បាន​ធ្វើដំណើរ​ក្នុង​លំ​ហរ​អវកាស​ក្នុង​កំរិត​ទៀប បាន១១នាទី ហើយក៏​បាន​ហៅ​ការ​ធ្វើដំណើរ​នោះ​ថា បទពិសោធន៍​ដែល​អស្ចារ្យ​បំផុត​ដែល​គាត់​អាច​នឹកស្រមៃ​ដល់។ គាត់​បាន​បោះជំហាន​ចេញពី​យានអវកាស ហើយ​មាន​ចិត្ត​ស្ងើច ពេល​បានឃើញ​ផែនដី​ពណ៌ខៀវ​នៅ​ក្រោម​ជើង​គាត់ ហើយ​បាន​សម្លឹង​មើលទៅ​ភាព​ងងឹត​នៃ​លំ​ហរ​អវកាស នៅ​ក្រៅ​ភពផែន​ដី។ គាត់​ថា សម្រស់​នៃ​ពណ៌​ដែល​គាត់​បានឃើញ និង​អារម្មណ៍​ដែល​គាត់​មាន ពេល​ខ្លួន​គាត់​កំពុង​អណ្ដែត​ក្នុង​លំហ​អវកាស គឺ​ពិតជា​អស្ចារ្យ​ណាស់។ ភពផែន​ដី​របស់​យើង​ជា​ចំណុច​ពណ៌ខៀវ​តូច​ល្អិត នៅក្នុង​លំ​ហ​ងងឹត​ដ៏​សែន​ធំ​គ្មាន​ដែន​កំណត់។ ពេល​យើង​បានឃើញ​ទិដ្ឋភាព​នោះ​ដោយ​ផ្ទាល់ យើង​អាច​មាន​អារម្មណ៍​ភ័យ​ព្រួយ។ លោក​សា​តន័​រ​បាន​ប្រាប់​យើង​ថា ការហោះហើរ​ចេញពី​ផ្ទៃមេឃ​ពណ៌ខៀវ ចូល​ទៅ​ក្នុង​ភាព​ងងឹត​នៃ​លំហ​អវកាស គឺ​ប្រៀប​ដូចជា​ការហោះហើរ​ចូល​ទៅ​ក្នុង​សេចក្តី​ស្លាប់។ គាត់​ថា បទពិសោធន៍​ពេលនោះ​បាន​ធ្វើឲ្យ​គាត់​មានការ​ប៉ះពាល់​ចិត្តខ្លាំង​ណាស់ ហើយ​វា​ពិតជា​មិន​គួរឲ្យ​ជឿ។ រឿង​នៃ​ការ​ធ្វើដំណើរ​របស់​លោក​សាត​ន័រ​ឡើង​លំ​ហរ​អវកាស អាច​ធ្វើឲ្យ​យើង​ពិចារណា​អំពី​ជីវិត។ យើង​ជា​វត្ថុ​តូច​ល្អិត ក្នុង​ចក្រវាល តែ​ព្រះ​ដែល​បាន​បង្កើត​ពន្លឺ ហើយ​ញែក​វា​ចេញពី​ភាព​ងងឹត បាន​ស្រឡាញ់​យើង(លោកុប្បត្ដិ ១:៣-៤)។ ព្រះវរបិតា​ជ្រាប​ថា ភាព​ងងឹត​មាននៅ​ទីណា ហើយ​ជ្រាប​អំពី​ផ្លូវ​ទៅ​រក​ទីលំនៅ​របស់​វា(យ៉ូប ៣៨:១៩-២០)។ ព្រះអង្គ​បាន “ចាប់តាំង​បង្ក​ផែនដី​ឡើង ……

Read article
ជីវិតដែលមានន័យ

«សេចក្តី​ជ័យជំនះ​បាន​លេប​សេចក្តី​ស្លាប់​បាត់​ហើយ»។ ១កូរិនថូស ១៥:៥៤ អ្នកនិពន្ធ ជា​ជនជាតិ​អាហ្សង់ទីន ឈ្មោះ ជក លូអ៊ីស ប៉ច(Jorge Luis Borges) បាន​និពន្ធ​រឿង​ខ្លី​មួយ ដែល​និយាយ អំពី​លោក​ម៉ា​កូស រូ​ហ្វូ​ស(Marcus Rufus) ជា​ទាហាន​រ៉ូម៉ាំង ដែល​បាន​ផឹក​ទឹក ពី “ទន្លេ​អាថ៌​កំបាំង​មួយ ដែល​ជួយ​ឲ្យ​មនុស្ស​មានជីវិត​អមតៈ”។ ពេល​មួយ លោក​ម៉ា​កូស​ក៏​បានដឹង​ថា ជីវិត​អមតៈ​មិន​មាន​លក្ខណៈ​ដូច​អ្វី​ដែល​មនុស្ស​រំពឹង​ចង់បាន​នោះ​ទេ ព្រោះ ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ជា​ជីវិត​ឥត​ន័យ។ តាមពិត សេចក្តី​ស្លាប់​បាន​ធ្វើឲ្យ​ជីវិត​មានន័យ។ លោក​ម៉ាកូស​ក៏​បាន​រក​ឃើញ​ថ្នាំបន្សាប ដែល​ជា​ទឹកផុស​ដែល​មាន​ទឹកថ្លា។ បន្ទាប់​ពី​គាត់​បាន​ផឹកទឹក​នោះ​ហើយ គាត់​ក៏បាន​យកដៃ​គាត់​ទៅ​ឆ្កូត​នឹង​បន្លា ហើយ​ឈាម​មួយ​ដំណក់​ក៏បាន​ស្រក់​ចុះ​មក ជា​សញ្ញា​បង្ហាញថា គាត់​មានជីវិត​ដូចដើម​វិញ ដែល​អាច​ស្លាប់​ដូច​មនុស្ស​ទូទៅ។ យើង​ក៏​មិន​ខុសពី​លោក​ម៉ាកូស​ដែរ ព្រោះ​ជួនកាល យើង​អស់សង្ឃឹម ដោយសារ​ភាពអន់ខ្សោយ​នៃ​ជីវិត និង​ការ​រំពឹងគិត​អំពី​សេចក្តី​ស្លាប់(ទំនុកដំកើង ៨៨:៣)។ យើង​យល់ស្រប​ថា សេចក្តី​ស្លាប់​នាំឲ្យ​ជីវិត​មានន័យ។ តែ​ខ្លឹមសារ​នៃ​រឿង​នេះ​បាន​បែក​ជា​ពីរ​នៅត្រង់​ចំណុច​នេះឯង។ យើង​ខុសពី​លោក​ម៉ាកុស ព្រោះ​យើង​ដឹង​ថា នៅក្នុង​ការ​សុគត​របស់​ព្រះគ្រីស្ទ យើង​រក​ឃើញ​អត្ថន័យ​ពិត​នៃ​ជីវិត​យើង។ ព្រះគ្រីស្ទ​បាន​ឈ្នះ​សេចក្តី​ស្លាប់ តាមរយៈ​ការ​បង្ហូរ​ព្រះ​លោហិត​នៅ​លើ​ឈើឆ្កាង​រហូត​អស់ព្រះជន្ម ហើយ​​ជ័យជម្នះ​របស់​ទ្រង់​បាន​លេប​សេចក្តី​ស្លាប់​ហើយ(១កូរិនថូស ១៥:៥៤)។ សម្រាប់​យើង…

Read article