សេចក្តីពិតដ៏អាថ៌កំបាំង
ព្រះទ្រង់គ្មានដែនកំណត់ឡើយ។ ជួនកាល ពេលទ្រង់បើកសម្តែងគំនិតរបស់ទ្រង់ ដល់មនុស្សដែលមានដែនកំណត់ នោះគំនិតរបស់ទ្រង់ជាការអាថ៌កំបាំង។ ឧទាហរណ៍ : ក្នុងកណ្ឌទំនុកដំកើង មានខគម្ពីរប្រកបដោយប្រាជ្ញាមួយ ដែលហាកដូចជាធ្វើឲ្យយើងមានសំណួរ ជាជាងទទួលបាននូវចម្លើយ គឺខដែលចែងថា “ការស្លាប់របស់ពួកអ្នកបរិសុទ្ធនៃព្រះយេហូវ៉ា ជាការវិសេសដល់ព្រះនេត្រទ្រង់”(១១៦:១៥)។ ពេលដែលខ្ញុំបានអានបទគម្ពីរនេះ ខ្ញុំក៏គ្រវីក្បាល ដោយការងឿងឆ្ងល់ថា ហេតុអ្វីបានជាការស្លាប់របស់ពួកបរិសុទ្ធ ជាការវិសេសដល់ព្រះនេត្រទ្រង់។ ខ្ញុំបានមើលឃើញអ្វីៗ ដោយភ្នែកដែលជាប់ចំណងនឹងលោកិយ បានជាខ្ញុំពិបាកយល់អំពីបទគម្ពីរនេះ នៅពេលដែលកូនស្រីរបស់យើងបានបាត់បង់ជីវិត ក្នុងគ្រោះថ្នាក់រថយន្ត ក្នុងអាយុ១៧ឆ្នាំ។ និយាយរួម យើងពិបាកយល់អំពីការនេះ ពេលដែលយើងបាត់បង់មនុស្សជាទីស្រឡាញ់របស់យើង។ ប៉ុន្តែ បទគម្ពីរនេះមិនមែនជាអាថ៌កំបាំងសម្រាប់យើងទៀតឡើយ ពេលដែលយើងត្រឹះរិះពិចារណា ហើយដឹងថា ការអ្វីដែលមានតម្លៃដ៏វិសេស ចំពោះព្រះអម្ចាស់ គឺមិនជាប់ជំពាក់នឹងលោកិយឡើយ។ បទគម្ពីរមួយនេះ តម្រូវឲ្យយើងមានទស្សនៈ បែបនគរស្ថានសួគ៌។ ឧទាហរណ៍ តាមបទគម្ពីរ ទំនុកដំកើង ១៣៩:១៦ ខ្ញុំត្រូវមានទស្សនៈយល់ឃើញថា មែលីស្សា(Melissa) កូនស្រីរបស់ខ្ញុំបានឡើងទៅដល់នគរស្ថានសួគ៌ ដូចការរំពឹងគិតរបស់យើងមែន។ ព្រះបានរង់ចាំទទួលនាង ហើយនោះជាការវិសេសណាស់ នៅក្នុងព្រះនេត្រទ្រង់។ ហើយសូមយើងស្រមៃថា ព្រះវរបិតាមានអំណរយ៉ាងណា ពេលដែលទ្រង់ស្វាគមន៍កូនរបស់ទ្រង់ ចូលផ្ទះនៅស្ថានសួគ៌ ហើយទតឃើញថា ពួកគេមានអំណរជាទីបំផុត…
Read article