July

You are here:
ចូរចូលមករកព្រះយេស៊ូវ

កាល​ព្រះ​យេស៊ូវ​កំពុង​មាន​ព្រះ​ជន្ម​គង់​នៅ ក្នុង​លោកិយ​នេះ ទ្រង់​បាន​ត្រាស់​ហៅ​មនុស្ស​ជាច្រើន ឲ្យ​ចូល​មក​រក​ទ្រង់ ហើយ​សព្វ​ថ្ងៃ​នេះ ទ្រង់​នៅ​តែ​បន្ត​ត្រាស់​ហៅ​មនុស្ស​ជា​ច្រើនទៀត​(យ៉ូហាន ៦:៣៥)។ តើ​ព្រះយេស៊ូវ និង​ព្រះ​វរបិតា​នៃ​ទ្រង់​ដែល​គង់​នៅ​ស្ថាន​សួគ៌ មាន​អ្វី​ខ្លះ​ដែល​យើង​ត្រូវ​ការ? អ្វី​ដែល​យើង​ត្រូវ​ការ​នោះ​ មាន​ដូច​តទៅ         សេចក្តី​សង្រ្គោះ : ព្រះ​យេស៊ូវ​ជា​ផ្លូវ​តែ​មួយ សម្រាប់​ឲ្យ​យើង​ទទួល​ការ​អត់​ទោស​បាប និងទទួល​សេចក្តី​សន្យា​ថា យើង​នឹង​បាន​ទៅ​នៅ​នគរ​ស្ថាន​សួគ៌។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “អស់​អ្នកដែល​ទទួល​ជឿ​ទ្រង់ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ”(យ៉ូហាន ៣:១៥)។         គោល​បំណង : យើង​ត្រូវ​ថ្វាយ​ចិត្ត វិញ្ញាណ គំនិត និង​កម្លាំង​របស់​យើង ដល់​ព្រះ​យេស៊ូវ ដើម្បី​ដើរ​តាម​ទ្រង់។ គឺ​ដូច​ដែល​ទ្រង់បាន​មាន​បន្ទូល​ថា “អ្នក​ណា​ដែល​ចង់​មក​តាម​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​លះ​កាត់​ចិត្ត​ខ្លួន​ឯង​ចោល ទាំង​ផ្ទុក​ឈើ​ឆ្កាង​ខ្លួន​មក​តាម​ខ្ញុំ​ចុះ”(ម៉ាកុស ៨:៣៤)។ ការ​កម្សាន្ត​ចិត្ត : ពេល​មាន​ការ​ពិបាក ឬ​ទុក្ខ​ព្រួយ “​ព្រះវរបិតា​ដ៏​មាន​សេចក្តី​មេត្តាករុណា ជា​ព្រះ​ដ៏​កំសាន្ត​ចិត្ត​គ្រប់​ជំពូក ដែល​ទ្រង់​កំសាន្ត​ចិត្ត​យើង​រាល់​គ្នា ក្នុង​គ្រប់​ទាំង​សេចក្តី​វេទនា”(២កូរិនថូស ១:៣-៤)។ ប្រាជ្ញា : យើង​ត្រូវ​ការ​ប្រាជ្ញា​មក​ពី​ព្រះ ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ។ “តែ​បើ​អ្នក​រាល់​គ្នា​ណា​មួយ​ខ្វះ​ប្រាជ្ញា មាន​តែ​សូម​ដល់​ព្រះ …នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ”(យ៉ាកុប ១:៥)។…

Read article
សិលាចារិករបស់ស្តេចស៊ីរូស

ក្នុង​ឆ្នាំ ១៨៧៩ ក្រុម​បុរាណ​វត្ថុ​វិទូ បាន​រក​ឃើញ​វត្ថុ​តូច​មួយ ដែល​មាន​លក្ខណៈ​ដ៏​គួរ​ឲ្យ​កត់សម្គាល់ ក្នុង​តំបន់​មួយ ដែល​សព្វ​ថ្ងៃ នេះ​គេ​ហៅ​ថា ប្រទេស​អ៊ីរ៉ាក់(ក្នុង​សម័យ​សញ្ញា​ចាស់ គេហៅ​ថា ចក្រ​ភព​បាប៊ីឡូន)។ គេ​បាន​ដាក់​ឈ្មោះ​សិលា​ចារិក ដែល​មានប្រវែង​ប្រហែល ២២សង់​ទីម៉ែត្រ​នោះ​ថា Cyrus Cylinder(ប្រែ​មក​ថា​ស៊ីឡាំង របស់​ស្តេច​ស៊ីរូស)។ សិលា​ចារិក​នោះ​បាន​កត់ត្រា​អំពី​ការ​អ្វី ដែលស្តេចស៊ីរូស នៃ​ចក្រ​ភព​ពើរស៊ី​បាន​ធ្វើ​កាល​ពី ២៥០០​ឆ្នាំ​មុន។ សិលា​ចារិក​នោះបាន​ចែង​ថា ស្តេច​ស៊ីរូស​បានអនុញ្ញាត​ឲ្យមនុស្ស​មួយក្រុ​ម វិល​ត្រឡប់​ទៅស្រុក​កំណើតរ​បស់​ខ្លួន ដើម្បី​កសាង “ទីក្រុង​បរិសុទ្ធ”របស់​ខ្លួន​ឡើង​វិញ។ រឿង​នេះ​ក៏​មាន​ចែង នៅ​ក្នុង​បទ​គម្ពីរ អែសរ៉ា ជំពូក​១​ផង​ដែរ។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “​ព្រះយេហូវ៉ា​ទ្រង់​បណ្តាល​ព្រះទ័យ​ស៊ីរូស ជា​ស្តេច​ពើស៊ី ឲ្យ​ទ្រង់​បាន​ចេញ​ព្រះរាជឱង្ការ ផ្សាយ​ទៅ​គ្រប់​ក្នុង​នគរ​ទ្រង់”(ខ.១)។ ស្តេច​ស៊ីរូស​បាន​មាន​បន្ទូល​ថា ទ្រង់​នឹង​ដោះលែង​ពួក​ឈ្លើយ​សឹក ក្នុង​ចក្រ​ភព​បាប៊ីឡូន ឲ្យ​វិល​ត្រឡប់​ទៅ​ក្រុងយេរូសាឡិម​វិញ ដើម្បី​កសាង​ស្រុក​កំណើត និង​សង់​ព្រះ​វិហារ​របស់ខ្លួន​ឡើង​វិញ(ខ.២-៥)។ ប៉ុន្តែ​រឿង​នេះ មិន​ទាន់​ចប់​តែ​ប៉ុណ្ណេះ​ទេ។ ដានី​យ៉ែល​បាន​សារភាព​អំពើ​បាប​របស់​គាត់ និង​អំពើ​បាប​របស់​ប្រជា​ជន​គាត់ ហើយ​ក៏​បាន​ទូល​អង្វរ​សូម​ឲ្យ​ព្រះ​ទ្រង់​បញ្ចប់​ភាព​ជាឈ្លើយ​សឹក ក្នុង​ចក្រ​ភព​បាប៊ីឡូន​(ដានីយ៉ែល ៩)។ ព្រះ​ទ្រង់​ក៏​បាន​ឆ្លើយ​តប ដោយ​ចាត់​ទេវតា​ ឲ្យ​យាង​ចុះ​មក​មាន​បន្ទូល ទៅ​កាន់​ដានី​យ៉ែល​(ខ.២១)។ ក្រោយ​មក ទ្រង​ក៏​បាន​ធ្វើ​ការក្នុង​ចិត្ត​ស្តេច​ស៊ីរូស ដើម្បី​ឲ្យ​ទ្រង់​ដោះ​លែង​ជន​ជាតិ​ហេព្រើរ។(មើល…

Read article
សំបុត្រផ្ញើមកពីសមរភូមិ

អស់​រយៈ​ពេល​ជាង​២​ទសវត្សរ៍​មក​ហើយ ដែល​លោក​អេន​ឌ្រូ ខារ៉ូល(Andrew Carroll) បានជំរុញ​អ្នក​ដទៃ កុំ​ឲ្យ​បោះ​ចោល​សំបុត្រ ដែល​សមា​ជិក​គ្រួសារ ឬ​មិត្ត​ភក្តិ​បាន​សរសេរ​ផ្ញើ​មក ​ក្នុង​សម័យ​សង្រ្គាម។ លោក​ខារ៉ូល ជា​នា​យក​នៃ​មជ្ឈ​មណ្ឌល ដើម្បី​លិខិត​ក្នុង​សម័យ​សង្រ្គាម​អាមេរិក នៅ​សកល​វិទ្យា​ល័យ​ឆាប​មិន ក្នុង​រដ្ឋ​កាលីហ្វូញ៉ា។ គាត់​បាន​ចាត់​ទុក​សំបុត្រ​ទាំង​នោះ​ ជា​ចំណងទាក់​ទង​មិន​អាច​ជំនួស​បាន ដែល​ចង​ភ្ជាប់​ក្រុម​គ្រួសារ ហើយ​នាំ​ឲ្យ​មាន​ការ​យោគ​យល់​គ្នា។ លោក​ខារ៉ូល​បាន​មាន​ប្រសាសន៍​ថា “ពេល​ក្មេង​ជំនាន់​ក្រោយ​បាន​អាន​សំបុត្រ​ទាំង​នោះ ពួក​គេ​នឹង​មានសំណួរ និង​និយាយ​ថា ពួក​គេ​បាន​យល់​អំពី​ការ​ពិបាក និង​ការលះ​បង់​ដែល​យើង​បាន​ឆ្លង​កាត់”។ ពេល​សាវ័ក​ប៉ុល​កំពុង​ជាប់​ឃុំ ក្នុង​មន្ទីរ​ឃុំឃាំង នៅ​ទីក្រុង​រ៉ូម គាត់​ដឹង​ថា ជីវិត​គាត់​នឹង​ត្រូវ​អស់ ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ បាន​ជា​គាត់សរសេរ​សំបុត្រ​មួយ​ច្បាប់ ទៅ​កាន់​យុវជន​ម្នាក់​​ឈ្មោះ ធីម៉ូថេ ដែល​គាត់​បាន​ចាត់​ទុក​ជា “កូន​ក្នុង​ជំនឿ”។ សាវ័ក​ប៉ុល​បាន​បង្ហាញ​ពីជម្រៅ​ចិត្ត​របស់​គាត់ ដូច​ជា​ទាហាន​កំពុង​នៅ​សមរ​ភូមិ គឺ​ដូច​ដែលគាត់​ប្រាប់​លោក​ធីម៉ូថេ​ថា “ដ្បិត​ខ្ញុំ​កំពុង​តែ​ត្រូវ​ច្រួច​ចេញ ឯ​ពេល​វេលា​ដែល​ខ្ញុំ​ត្រូវ​លា​ទៅ ក៏​បាន​មក​ដល់​ហើយ ខ្ញុំ​បាន​តយុទ្ធ​យ៉ាង​ល្អ ខ្ញុំ​បាន​រត់​ប្រណាំង​ជា​ស្រេច ខ្ញុំ​បាន​រក្សា​សេចក្តី​ជំនឿ​ទៅ​ហើយ ពី​នេះ​ទៅ​មុខ នឹង​មាន​មកុដ​នៃ​សេចក្តី​សុចរិត បំរុង​ទុក​ឲ្យ​ខ្ញុំ ដែល​ព្រះអម្ចាស់​ដ៏​ជា​ចៅក្រម​សុចរិត ទ្រង់​នឹង​ប្រទាន​មក​ខ្ញុំ​នៅ​ថ្ងៃ​នោះ មិន​មែន​ដល់​ខ្ញុំ​តែ​ម្នាក់​ប៉ុណ្ណោះ គឺ​ដល់​អស់​អ្នក​ណា​ដែល​ចូល​ចិត្ត​នឹង​ដំណើរ​ទ្រង់​យាង​មក​វិញ​នោះ​ដែរ”(២ធីម៉ូថេ ៤:៦-៨)។ ពេល​យើង​អាន​សំបុត្រ ក្នុង​ព្រះ​គម្ពីរ ដែល​វីរៈ​បុរស​នៃ​ជំនឿ​គ្រីស្ទ​បរិស័ទ…

Read article
ពាក្យសម្តីដែលឆាបឆេះ

នៅភាគ​ខាង​ជើង​នៃ​ប្រទេស​ហ្កាណា ដែល​ជា​ស្រុក​កំណើត​របស់​ខ្ញុំ ភ្លើង​ឆេះ​ព្រៃ​បាន​កើតឡើង​ជា​ទៀង​ទាត់ ក្នុង​រដូវ​ប្រាំង ចាប់​ពី​ខែ​ធ្នូ​ដល់​ខែ​មិនា។ ខ្ញុំ​បាន​ឃើញ​ផ្ទៃ​ដី​របស់​កសិដ្ឋាន​រាប់​ហិច​តា ត្រូវ​ភ្លើង​ឆេះ ដោយ​សារ​ខ្យល់​ដែល​បាន​បក់​នាំ​កំទេច​ភ្លើង​តូច​ៗ ពី​ភ្នក់​ភ្លើង ឬ​ពីកន្ទុយ​បារី​ ដែល​អ្នក​ដំណើរ​បាន​ចោល​នៅ​តាម​ផ្លូវ ដោយ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន។ ផ្កា​ភ្លើង​តែ​បន្តិច អាច​ដុត​បញ្ឆេះ​រុក្ខ​ជាតិ​ដែល​ក្រៀម​ក្រោះ នៅ​ទីវាល ហើយ​រាល​ដាល​កើត​ជា​ភ្លើង​ឆេះ​ព្រៃ​វិនាស​ហិន​ហោច​បាន។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ អំពី​ការ​ពិពណ៌នា​របស់សាវ័ក​យ៉ាកុប អំពី​អណ្តាត​របស់​មនុស្ស ដោយ​ប្រៀប​ធៀប​ទៅ​នឹង​ផ្កា​ភ្លើង យ៉ាង​ដូចនេះ​ថា “អណ្តាត​ក៏​ជា​ភ្លើង​ដែរ គឺ​ជា​លោកីយ៍​ដ៏​ពេញ​ដោយ​សេចក្តី​ទុច្ចរិត ជា​គ្រឿង​រាប់​បញ្ចូល​ជា​១​នឹង​អវយវៈ​ឯ​ទៀត​របស់​យើង ជា​របស់​ដែល​ធ្វើ​ឲ្យ​រូបកាយ​ទាំង​មូល​ស្មោកគ្រោក ក៏​បញ្ឆេះ​ទាំង​ផ្លូវ​ជីវិត​ផង ហើយ​ភ្លើង​ឆេះ​នោះ​មក​ពី​ស្ថាន​នរក​ដែរ”(យ៉ាកុប ៣:៦)។ ការ​និយាយ​ខុស ឬ​ការ​និយាយ​ដើម​ពី​ក្រោយ​ខ្នង ក៏​ដូច​ជាការ​និយាយ​ស្តី​ដោយ​គ្មាន​ការ​ពិចារណា អាច​បំផ្លាញ​ទំនាក់​ទំនង​បាន​។ គឺ​ដូច​ដែល​បទ​គម្ពីរ សុភាសិត ១២:១៨ បាន​ចែង​ថា “មាន​គេ​ដែល​ពោល​ពាក្យ​ឥត​បើ​គិត ដូច​ជា​ចាក់​ដោយ​ដាវ តែ​សំដី​របស់​មនុស្ស​ប្រាជ្ញ​ជា​ថ្នាំ​ផ្សះ​វិញ”។ “អណ្តាត​មាន​អំណាច​នៃ​ជីវិត និង​សេចក្តី​ស្លាប់”(១៨:២១) គឺ​មិន​ខុស​ពី​ភ្លើង​ដែល​អាច​បំផ្លាញ ហើយ​ក៏​អាច​មាន​ប្រយោជន៍។ ដើម្បី​ឲ្យ​ការ​សន្ទនា​ឆ្លុះ​បញ្ចាំង​អំពី​ព្រះ​វត្ត​មាន​ព្រះ ក្នុង​ជីវិត​យើង ហើយ​ជាទី​សព្វ​ព្រះទ័យ​ដល់ទ្រង់ យើង​ត្រូវ​ឲ្យ​ពាក្យ​សម្តី​យើង “ប្រកប​ដោយ​ព្រះ​គុណ”ជា​និច្ច​(កូល៉ុស ៤:៦)។ ពេល​យើង​បង្ហាញ​ពី​ទស្សនៈ​របស់​យើង ពេល​មាន​ការ​មិន​ចុះ​សម្រុង​គ្នា ចូរ​យើង​ទូល​សូម​ឲ្យ​ព្រះ​ជួយ ឲ្យ​យើងប្រើ​ភាសា ដែល​ថ្វាយ​ព្រះ​កិត្ត​នាម​ដល់​ទ្រង់។-Lawrence Darmani

Read article
ការកាត់ទោស និងការអត់ទោស

ក្រុម​ចម្រៀង សង់ អូឡូហ្វ(St. Olaf Choir) នៅ​ក្រុង​នតហ្វៀល រដ្ឋ​មីននេសូតា ជា​ក្រុមចម្រៀង​ដែល​ល្បី​ផ្នែក​ផលិត​បទ​ចម្រៀង​ដ៏​ពិរោះ​ៗ​ជា​ច្រើន។ មូល​ហេតុ​ដែល​ពួក​គេ​អាចច្រៀង​បទ​ចម្រៀង​បាន​យ៉ាង​ល្អ​ប្រសើរ គឺ​ដោយ​សារ​ពួក​គេជ្រើ​ស​រើស​អ្នក​ចម្រៀង​បាន​ល្អ។ ពេលពួក​គេជ្រើស​រើស​បេកជន​ចូល​ក្រុម​ចម្រៀង គេ​មិនគ្រា​ន់តែ​ពិនិត្យ​មើល​ថា តើ​អ្នក​នោះ​អាច​ច្រៀង​បាន​ល្អ​ប៉ុណ្ណា​ទេ តែ​គេ​ក៏​បាន​មើល​ផង​ដែរ​ថា តើ​សម្លេង​របស់​គាត់​ត្រូវ​នឹង​សម្លេង​របស់ក្រុម​ទាំង​មូល​ឬ​អត់​។ មូល​ហេតុ​មួយ​ទៀត ដែល​ពួក​គេ​ច្រៀង​បាន​ល្អ គឺ​ដោយ​សារ​សមាជិក​ក្រុម​ចម្រៀង​ម្នាក់​ៗ សុទ្ធ​តែ​បាន​សម្រេច​ចិត្ត​យក​ក្រុម​ចម្រៀង​​ជា​អាទិ​ភាព ហើយ​មាន​ការ​ប្តេជ្ញា​ចិត្ត ចំពោះ​ការ​ហាត់​សម និង​ចំពោះ​កាល​វិភាគនៃ​ការ​ឡើង​ច្រៀង​។ ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ចំពោះ​ការ​អ្វី​ដែល​បាន​កើតឡើង ពេល​ពួក​គេ​ហាត់​សម។ ពេល​ណា​សមាជិក​ក្រុម​ចម្រៀង​ណា​ម្នាក់​ធ្វើ​អ្វី​ខុស ពួក​គេ​លើក​ដៃ​ឡើង។ ពួក​គេ​មិន​បាន​ព្យាយាម​លាក់បាំង​កំហុស​របស់​ខ្លួន​ទេ តែ​ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​បើក​បង្ហាញ​ឲ្យ​ក្រុម​របស់​ខ្លួន​បាន​ដឹង។ ការ​នេះ​បាន​នាំ​ឲ្យ​អ្នក​ដឹក​នាំ​ក្រុម អាច​ជួយ​អ្នកចម្រៀង​ម្នាក់​ៗ​នៅ​ក្នុង​ក្រុម ឲ្យ​រៀន​អំពី​ផ្នែក​ដែល​ពិបាក​ៗ   ហើយ​ធ្វើ​ឲ្យ​ការ​ឡើង​ច្រៀង​មាន​កំហុស​​តិចបំផុត។ ក្រុម​ចម្រៀង​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​អំពី​សហគមន៍​ដែល​ព្រះយេស៊ូវ​បាន​បង្កើត ដែល​ផ្តោត​ទៅ​លើ​ការ​ជួយ​សង្រ្គោះ ជា​ជាង​ផ្តោត​ទៅ​លើ​ការ​កាត់​ទោស គឺ​ដូច​ដែល​ទ្រង់​មាន​បន្ទូល​ទៅ​កាន់លោក​នីកូដេម​ថា ព្រះ​ទ្រង់​មិន​បាន​ចាត់​ព្រះរាជបុត្រា​ទ្រង់ ឲ្យ​មក​ក្នុង​លោកីយ៍ ដើម្បី​នឹង​ជំនុំជំរះ​លោកីយ៍​នោះ​ទេ គឺ​ឲ្យ​លោកីយ៍​បាន​សង្គ្រោះ ដោយសារ​ទ្រង់​វិញ (យ៉ូហាន ៣:១៧)។ បន្ទាប់​ពីទ្រង់​បាន​មាន​បន្ទូល​មិន​ទាន់​បាន​យូរ​ប៉ុន្មាន​ផង   ទ្រង់​ក៏​បាន​ជួប​ស្រ្តី​សាសន៍​សាំម៉ារី​ម្នាក់ នៅ​ក្បែរ​អណ្តូង​ទឹក​សាធារណៈ​មួយ​កន្លែង។ ទ្រង់​បាន​មាន​បន្ទូល​ទៅ​កាន់​នាង ធ្វើ​ឲ្យ​នាង​អាច​ទទួល​ស្គាល់​​កំហុស ឬអំពើ​បាប​របស់​នាង​យ៉ាង​ងាយ​ស្រួល ដោយ​ទ្រង់​សន្យា​ថា ទ្រង់​នឹង​ប្រទាន​ជីវិត​ថ្មី ដែល​ល្អជាង​មុន…

Read article
ខ្ញុំមកថ្វាយខ្លួន

ពេលខ្ញុំ​កំ​ពុង​អង្គុយ​នៅក្នុ​ង​មហោស្រ​ព ខ្ញុំ​ក៏បា​ន​នឹក​ឃើញ​អនុស្សាវ​រីយ៍​ល្អៗ​ជាច្រើ​ន។ ពេល​នោះ អ្នក​ដឹក​នាំ​ក្រុ​មច​ម្រៀងទើ​ប​តែបា​ន​ប្រាប់​ចំណង​ជើង​បទ​ចម្រៀង ដែល​ពួក​គេ​រៀប​នឹង​ច្រៀង​ គឺបទ “ខ្ញុំ​មក​ថ្វាយ​ខ្លួ​ន”(ក្នុ​ងសៀ​វភៅ​ទំនុ​ក​ដំ​កើង លេខ​២០១)។​ ការ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំនឹក​ចាំថា​ ​នៅចុ​ង​បញ្ច​ប់​នៃកា​រ​អធិប្បាយ​រប​ស់គ្រូ​គង្វា​ល​ខ្ញុំ គាត់​បាន​ប្រាប់​​អ្នក​មក​ចូល​រួម​ ឲ្យដើរ​មក​ខាង​មុខ ខណៈ​ពេល​ដែល​យើ​ងកំ​ពុង​ច្រៀង​ចម្រៀង​មួយ​បទ​នោះ​ ដែល​ការ​នេះបា​ន​បង្ហា​ញថា​ ពួក​គេចង់​ទទួល​ការ​អត់​ទោស​បាប​រ​ប​ស់ព្រះ​គ្រី​ស្ទ​។ ប៉ុន្តែ អ្នក​ដឹក​នាំក្រុ​​មច​ម្រៀង​នៅ​ម​ហាស្រព​បានមាន​ប្រសាសន៍​ថា ​គាត់​ចង់​ច្រៀង​ប​ទ​នេះជា​មួយ​យើ​ង​ម្ត​ងទៀ​ត នៅ​ពេល​ក្រោយ គឺ​នៅពេ​ល​ដែ​ល​គាត់លា​ចាក​លោក ទៅ​នៅជា​មួ​យ​ព្រះ​អម្ចាស់ ដែល​នៅថ្ងៃ​នោះ​ ​គាត់​នឹង​ច្រៀ​ងថ្វា​យ​ព្រះ​អង្គ​ នៅ​នគរ​ស្ថាន​សួគ៌ ដោយចិត្ត​កត្តុ​ញ្ញូថា​ : ខ្ញុំ​មក​ថ្វាយ​ខ្លួ​ន ​ឥ​ត​មាន​អ្វី​អា​ង អាងតែ​ឈា​មទ្រ​ង់​ហូ​រ​លើ​ឈើឆ្កា​ង​ នឹ​ងព្រះ​ប​ន្ទូល​ជា​ទី​សំអា​ង ​ ឱ​ព្រះស​ង្រ្គោះ​អើ​យ​ ខ្ញុំម​ក! រយៈ​ពេល​ជា​ច្រើ​ន​ឆ្នាំ មុ​នពេ​ល​អ្ន​ក​ស្រីឆាឡុត អេលាត(Charlotte Elliott) និពន្ធ​​ទំនុក​មួយ​នេះ​​ គាត់​​បាន​សួរ​អ្នក​ដឹ​កនាំ​គ្រី​ស្ទប​រិ​ស័ម្នា​ក់ អំពី​របៀប​ទទួល​ជឿ​ព្រះ​។ គាត់​ក៏បា​ន​ប្រា​ប់នា​ង ឲ្យ​ចូល​ទៅរ​ក​ព្រះអ​ង្គ ទោះ​ជា​ជីវិត​នាង​មាន​សណ្ឋាន​បែប​ណា​ក៏​ដោ​យ។ នាង​ក៏បា​នចូ​ល​ទៅរ​ក​ព្រះអង្គ ហើយ​ក្រោយ​មក ពេល​នាង​កំពុ​ងបា​ក់ទឹ​ក​ចិត្ត​ដោយ​សារ​មាន​ជម្ងឺ នាង​ក៏បា​ននិ​ពន្ធ​បទ​ចម្រៀង​ទំនុក​ដំកើ​ងមួ​យ​ប​ទនេះ​ ដែល​និយា​យអំ​ពី​ថ្ងៃ​​ដែល​នាង​ទ​ទួ​ល​ជឿព្រះ​គ្រី​ស្ទ ហើយ​ព្រះអ​ង្គ​បាន​អត់ទោស​បាប​ឲ្យ​នា​ង។​ ព្រះ​អម្ចាស់បាន​លើក​ទឹ​ក​ចិ​ត្ត​យើង​ ឲ្យស្វែ​ង​រ​កព្រះ​អ​ង្គ​ គឺ​ដូច​ដែ​លមា​ន​ចែ​ង​ក្នុ​ងព្រះ​ប​ន្ទូល​ព្រះអង្គថា​ “ចូរ​​ស្វែ​ង​​រក​ព្រះ​យេហូវ៉ា ក្នុង​​កាល​​ដែល​អាច​​នឹង​​រក​​​ទ្រង់​​ឃើញ ហើយ​​អំពាវ​នាវ​​ដ​ល់​​ទ្រង់…

Read article
សញ្ញាសំគាល់របស់គ្រួសារ

ប្រជុំកោះ​អារ៉ាន មាន​ទីតាំង​នៅ​ឆ្នេរ​ខាង​លិច នៃ​ប្រទេស​អៀរ​ឡ​ង់។ នៅទី​នោះមា​ន​ភាព​ល្បីល្បាញ ដោយ​សារ​ប្រជា​ជន​នៅ​ទី​នោះ ពូកែ​ចាក់​អាវ​រងា​ពី​រោម​ចៀម​យ៉ាង​ស្រស់​ស្អាត​។ ភាគ​ច្រើន​នៃអា​វចា​ក់​ទាំង​នោះ​ មាន​ការ​ផ្សា​ភ្ជាប់​នឹង​វប្ប​ធម៌ និង​រឿងនិ​ទាន​នៅ​ប្រ​ជុំ​កោះតូ​ច​ៗ​ទាំង​នោះ ប៉ុន្តែ អា​វចា​ក់​ខ្លះមា​ន​ល​ក្ខណៈ​ជាបុ​គ្គល​។ គ្រួសារ​នីមួយ​ៗ ​នៅ​លើ​កោះនោះ​ មាន​រចនា​បថ​នៃការ​ចាក់​អាវ​រៀង​ៗ​​ខ្លួន ដែល​មាន​សញ្ញា​សំគាល់​ពិសេស​ខុស​ៗ​គ្នា បាន​ជានៅ​ពេ​លដែ​លមា​ន​អ្នក​នេសាទ​ណា​លង់​ទឹក​ស្លាប់ គេអា​ចពិ​និត្យ​ដឹង​អត្ត​សញ្ញាណរ​បស់​សព ដោយ​គ្រាន់​តែ​មើល​រចនា​បថ​នៃអាវចា​ក់ ដែ​លស​ពនោះ​បាន​ពាក់​ក៏​បាន​។ សំបុត្រ​ទីមួយ​របស់​សាវ័ក​យ៉ូហា​ន បាន​ពិពណ៌នា​អំ​ពី​សញ្ញាសំគាល់​របស់​អ្នក​ដែល​ជា​សមាជិក​នៃ​គ្រួសារ​ព្រះ។ ក្នុង​១​យ៉ូហាន ៣:១ សាវ័​កយ៉ូហា​នបា​នប​ញ្ជាក់​ថា យើង​ជា​​ផ្នែក​មួយនៃ​គ្រួ​សាររបស់​ព្រះ គឺដូច​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា “មើល សេចក្តី​​ស្រឡាញ់​​យ៉ា​ង​ណា​ហ្ន៍ ដែល​ព្រះវរបិតា​​បាន​​ផ្ត​ល់​​មក​​យើ​ង​​រាល់​​គ្នា​ ឲ្យ​យើង​បាន​ហៅ​ថា​ជា​កូន​របស់​ព្រះ​ដូច្នេះ”។ បន្ទាប់​មក គាត់​ក៏បា​ន​រៀបរា​ប់អំ​ពី​សញ្ញាសំ​គាល់​របស់​អ្នក​ដែល​ជា​កូន​របស់​ព្រះ​ថា​ “ពួក​ស្ងួនភ្ងា​អើយ យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដ្បិត​សេចក្តី​ស្រឡាញ់​មក​ពី​ព្រះ ឯ​អស់​អ្នក​ណា​ដែល​មាន​សេចក្តី​ស្រឡាញ់ នោះ​ឈ្មោះ​ថា​មក​ពី​ព្រះ ហើយ​ក៏​ស្គាល់​ទ្រង់​ដែរ”(៤:៧)។ ដោយ​សារ “សេចក្តី​ស្រឡាញ់ម​កពី​ព្រះ​” នោះវិ​ធីដ៏​ល្អ​បំផុ​ត ដើម្បី​ឆ្លុះប​ញ្ចាំង​ឲ្យ​គេ​ស្គាល់​បំណង​ព្រះទ័យ​ព្រះ​វរ​បិតា គឺ​យើង​ត្រូវ​បង្ហាញ​ចេញនូវសេ​ចក្តី​ស្រឡាញ់ ដែលជា​​លក្ខណៈសម្បត្តិរបស់​ព្រះអ​ង្គ។​ ចូរយើ​ងអ​នុញ្ញាត​ឲ្យ​សេ​ចក្តី​ស្រឡាញ់​ព្រះអ​ង្គ ​​ឈោង​ចាប់​អ្ន​កដ​ទៃ តាម​រយៈ​យើង​ ដ្បិត​សេចក្តី​ស្រឡាញ់ជា​ស​ញ្ញាសំ​គាល់​រប​ស់គ្រួ​សារ​យើ​ង។-Dennis Fisher

Read article
ចូលទៅរកព្រះអង្គដោយចិត្តក្លាហាន

កោះ​ម៉ន់ សង់ មីកែល ជា​កោះដែ​ល​មាន​ទឹ​កជោ​រ​ដ៏​គ្រោះថ្នា​ក់ ដែល​មាន​ទីតាំង​ប្រហែល​ជិត​មួយ​គីឡូ​ម៉ែត្រ​​​ពី​ឆ្នេរ​សមុទ្រ​នៃ​ខេត្ត​នរមែនឌី ប្រទេស​បារាំង​។​ កោះ​មួយ​នេះបា​ន​ធ្វើ​ជា​ព្រះវិហារ និង​កន្លែ​ងស្នា​ក់​នៅ​រប​ស់ស​ង្ឃ​កាតូលិក អស់​រយៈ​ពេល​ជា​ច្រើន​សតវត្សរ៍​មក​ហើ​យ ហើយ​ក៏បា​នទា​ក់​ទា​ញអ្ន​ក​ធ្វើធម្ម​យាត្រាជា​​ច្រើន​ឲ្យម​ក​ទីនោះ​។​ មុន​ពេល​គេ​ធ្វើស្ពាន​ដ៏វែ​ងស​ម្រាប់​ឆ្លង​ទៅកោះ​នោះ​ គេ​បាន​​ឮ​ល្បីថា​ ផ្លូវ​ទៅ​កាន់​កោះ​នោះមា​នគ្រោះ​ថ្នាក់​ណាស់ ​បាន​ជាមា​ន​អ្នក​ធម្ម​យាត្រា​ខ្លះបា​ន​បា​ត់ប​ង់ជី​វិ​ត។ នៅពេ​លទឹ​កនាច កោះ​នោះ​ត្រូវ​បាន​ហ៊ុមព័ទ្ធ​ដោយ​ច្រាំង​ខ្សាច់​ជាច្រើ​ន ហើយ​ពេល​ទឹក​ជោរ កោះ​នោះ​ត្រូវ​បាន​ហ៊ុមព័​ទ្ធ​ដោយ​ទឹ​ក បាន​ជា​គេមា​ន​កា​រ​ភ័យ​ខ្លា​ច​នៅក្នុ​ងកា​រ​ឆ្លង​ទៅ​រកកោះនោះ​។​​ នៅស​ម័​យគ្រា​ស​ញ្ញាចា​ស់​​ ជ​នជាតិ​យូដា​​មា​នកា​រ​ភ័យ​ខ្លាច នៅ​ក្នុង​​ការ​​ចូ​លទៅរក​ព្រះ​។ ពេល​ដែល​ព្រះ​អង្គ​មាន​ប​ន្ទូល​ជា​ផ្គរលាន់ នៅលើ​​ភ្នំស៊ីណៃ ពួក​បណ្តាជ​នមា​ន​ការ​ភ័យ​ខ្លាច មិន​ហ៊ាន​ចូល​ទៅក្បែ​រ​ព្រះអ​ង្គ​(និក្ខមនំ ១៩:១០-១៦)។ ក្រោយ​មក ព្រះអង្គ​ក៏​បាន​អនុញ្ញាត​   ឲ្យពួក​គេចូ​ល​ទៅ​ចំពោះ​ព្រះអ​ង្គ   តាម​រយៈ​សម្តេច​សង្ឃ ដោយ​អនុវត្ត​តាម​ក្រឹត្យ​វិន័យ​ដ៏ជា​ក់​លាក់​មួយ​ចំនួន(លេវីវិន័យ ១៦:១-៣៤)។ ហើយ​សេចក្តី​ស្លាប់​អាច​កើត​មា​នភ្លា​ម​ៗ ចំពោះអ្ន​ក​ដែល​ច្រឡំ​ប៉ះ​ហិប​នៃ​សេច​ក្តីស​ញ្ញា ដែល​តំណាង​ឲ្យ​ព្រះវត្ត​មាន​ដ៏​បរិសុទ្ធ របស់​ព្រះ(មើល ២សាំយ៉ូអែល ៦:៧-៨)។ ប៉ុន្តែ ដោយ​សារ​កា​រសុ​គត និង​មាន​ព្រះជ​ន្ម​រស់​ឡើង​វិញ​រប​ស់ព្រះ​យេ​ស៊ូវ នោះ​យើង​អាច​ចូល​ទៅជិត​ព្រះ ដោយ​គ្មាន​ការ​ភ័យ​ខ្លា​ច។​ ព្រះ​យេស៊ូវ​បាន​បង់​ថ្លៃ​លោះ​បាប​យើង​ចប់​សព្វ​គ្រប់​ហើយ​ ហើយ​ព្រះអ​ង្គបា​នអ​ញ្ជើញ​យើង​ឲ្យ​ចូល​ក្នុ​ងព្រះវ​ត្តមា​ន​ព្រះ​អង្គ​។ គឺដូច​ដែល​ព្រះ​អង្គ​មាន​បន្ទូល​ថា​ “ត្រូវ​ឲ្យ​យើង​រាល់​គ្នា មក​ដល់​បល្ល័ង្ក​នៃ​ព្រះគុណ ដោយ​ក្លាហាន ដើម្បី​នឹង​ទទួល​សេចក្តី​មេត្តា ហើយ​រក​បាន​ព្រះគុណ​សម្រាប់​​នឹង​ជួយ​ដល់​ពេល​ត្រូវ​ការ​ចុះ”(ហេព្រើ ៤:១៦)។ ដោយ​ព្រោះ​ព្រះ​យេស៊ូវ នោះ​យើង​អាច​ចូ​ល​ទៅរ​ក​ព្រះ…

Read article
សេចក្តីក្លាហាន និងការអនុវត្តន៍ជាទៀតទាត់

មាន​ពេល​មួយ ខ្ញុំ​បាន​អាន​ជីវ​ប្រវត្តិ​សង្ខេប​របស់​លោក​យូជីន ផាតធ័រសិន(Eugene Patterson) ដែល​ជា​អ្នក​ទ​ទួល​ជ័យ​លាភី​ភូលីហ្សឺរ ផ្នែក​កែ​សម្រួល​អត្ថ​បទ នៃ​រ​ដ្ឋ​ធម្ម​នុញ្ញ​របស់​រដ្ឋ​អាត់​លេនតា ពី​ឆ្នាំ​១៩៦០ ដល់​ឆ្នាំ១៩៦៨។ ជីវ​ប្រវត្តិ​របស់​គាត់​មាន​ការ​ពីរ​យ៉ាង ដែល​បានធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​។​​ ទីមួយ លោក​ផាតធ័​រសិ​ន​ជាអ្ន​ក​ហ៊ាន​បញ្ចេញ​មតិ ដោយគ្មា​ន​ការ​ភ័យ​ខ្លាច ក្នុង​ការ​ទាម​ទា​សិទ្ធិ​នៃ​ពល​រ​ដ្ឋ ក្នុង​អំឡុង​ពេល​ដែ​ល​មាន​ម​នុស្ស​ជាច្រើ​ន ​ប្រឆាំង​នឹង​​ការឲ្យ​​ពូជ​សាសន៍ទាំងឡាយ​​មាន​សិទ្ធិ​ស្មើ​គ្នា​។​ ទីពីរ គាត់​បាន​សរសេរ​អត្ថ​បទ ចុះផ្សា​យ​ក្នុង​ខ្ទង់ កាសែតជារៀងរាល់ថ្ងៃ អស់រយៈពេល៨ឆ្នាំ។ ជា​សរុប អត្ថ​បទ​របស់​គាត់​ត្រូវ​បាន​គេចុះផ្សាយ​នៅ​លើទំ​ព័រ​កាសែត​បាន២៩២២​ខ្ទង់។ ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ ពីមួ​យ​ឆ្នាំ​ទៅមួ​យ​ឆ្នាំ ​សេចក្តី​ក្លាហា​ន និង​ការ​អនុវត្ត​ជា​ទៀត​ទាត់​ បានក្លា​យ​ជាក​ត្តាគ​ន្លឹះ នៃ​ឥទ្ធិព​លនៃ​កា​ររ​ស់នៅ​របស់​គាត់។​​ យ៉ាងណា​មិ​ញ សាវ័កប៉ុ​ល​ក៏មា​ន​បុ​គ្គលិ​កល​ក្ខណៈស​ម្បត្តិ​ដូច​នេះផង​ដែ​រ។ បទ​គម្ពីរ កិច្ចការ ជំពូក ១៣-២៨ បានក​ត់​ទុក​អំពី​សេចក្តី​ក្លាហា​ន ដែល​គាត់​មាន ក្នុង​ស្ថានភា​ព​ដ៏​ពិបាក​ម្តង​ហើយ​ម្តង​ទៀត​។ មាន​ពេល​មួ​យ គាត់​បាន​ជួប​គ្រោះថ្នាក់​សំពៅ​លិច ក្នុង​ការធ្វើ​ដំ​ណើរ​ទៅ​ទ​ទួល​ការ​ជំនុំ​ជម្រះ​ទោស​ពី​ស្តេច​សេសា​រ ហើយ​គាត់ក៏​បាន​ទៅ​ដល់ត្រើយ​ខាង​ត្បូង​នៃ​ទីក្រុ​ងរ៉ូ​ម ដែ​ល​នៅទី​នោះ​មាន​បង​ប្អូន​រួម​ជំនឿ​ជា​ច្រើន​បាន​មក​ជួប​គា​ត់​(កិច្ចការ ២៨:១១-១៥)។ ពេល​សាវ័ក​​ប៉ុ​ល​​ឃើ​ញ​​គេ នោះ​​​ក៏​​អរ​ព្រះ​គុណ​​ដ​ល់​ព្រះ ហើយ​​មា​ន​ចិត្ត​​សង្ឃឹម​​ឡើង​(ខ.១៥)។ ក្នុង​អំឡុង​ពេល​២​ឆ្នាំ​បន្ទាប់ ក្នុង​នាម​ជា​អ្នក​ទោស គេ​បាន​អនុញ្ញា​ត​ឲ្យ​គាត់​ជាប់​ឃុំ​ក្នុង​ផ្ទះ ដែ​លគាត់​ជួល ដែ​ល​នៅ​ទី​នោះ “គាត់​​បាន​​ទទួល​​អស់​​អ្ន​ក​​ណា​​ដែ​ល​​មក​​​ឯ​គាត់ ទាំង​​ប្រកាស​​ប្រា​ប់​​​ពី​នគរ​ព្រះ…

Read article
ទស្សនៈរបស់ព្រះ

មាន​ពេល​មួយ ចេសិន(Jason) បាន​ធ្វើ​ដំណើរ ទៅ​ទីក្រុង​ញូយ៉ក ក្នុង​អំឡុង​ពេល​សម្រាក​ ក្នុង​រដូវ​ផ្កា​រីក​។ នៅ​ពេល​ល្ងាច​ គាត់​និង​មិត្ត​ភក្តិ​គា​ត់​​មួយ​ចំនួន បាន​ឡើង​ជិះ​ឡាន​តាក់​ស៊ី​បញ្ជ្រៀត​គ្នា ឆ្ពោះ​ទៅ​រក​អគារ​​អ៊ីម​ផាយ​អឺ ស្តេត ដែល​ជាអគា​ខ្ពស់​ជាង​គេនៅ​ទី​ក្រុង​ញូយ៉ក។ ចេសិនយល់​ថា ការ​ជិះឡា​ន​នៅ​តាម​ផ្លូវ​ថ្នល់ ហាក់​ដូច​ជា​គ្មាន​សណ្តាប់​ធ្លាប់ ហើយ​គ្រោះ​ថ្នាក់។ ប៉ុន្តែ ពេល​ដែល​គាត់​បាន​ឡើង​ទៅ​ឈរ​នៅ​លើ​កន្លែង​សង្កេត​មើ​ល​ទីក្រុង នៅ​លើ​អគា​រដ៏ខ្ពស់នោះ ហើយសម្លឹង​មើល​មក​ផ្លូវ​របស់​ទីក្រុង នៅ​ខាង​ក្រោម គាត់​មាន​ការ​ភ្ញាក់​ផ្អើល​ណាស់ ពេល​បាន​ឃើញ​ថា​ ផ្លូវ​ទាំង​នោះមា​ន​ការ​រចនា និង​ការ​រៀប​ចំយ៉ាង​មាន​របៀប​រៀប​រយ​។​ ដូច​នេះ ទស្សនៈ​របស់​គាត់ក៏បាន​​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់​រហ័ស​​​។ លោក​ហា​បាគុក​ក៏​បាន​រៀន​សូត្រ ពី​បទ​ពិសោធន៍​ដែល​ស្រដៀង​នឹង​​ចេ​សិន​ផង​ដែរ។​ ពេល​គាត់​ពិចារណាអំ​ពីជី​វិត​មនុស្ស តាម​ទស្សនៈ​របស់​លោកិយ គាត់​យល់​ថា ព្រះហា​ក់ដូ​ច​ជា​មិន​អើពើ​ចំពោះ​អំពើ​អាក្រក់ ដែល​កំពុង​កើត​ឡើង​ក្នុង​សង្គមទេ​(ហាបាគុក ១:២-៤)។ ប៉ុន្តែ ព្រះ​បាន​ប្រទាន​ឲ្យ​គាត់​មាន​ទស្សន​:ដូ​ច​ព្រះ​អង្គ​ដែរ ហើយ​បាន​បង្ហាញ​គាត់​ថា ជីវិត​មនុស្ស​គឺ​លើស​ពី​អ្វី​ដែល​គាត់​យល់​ដឹង។ ការ​ប្រព្រឹត្ត​របស់​មនុស្ស មិន​អាច​រារាំង​​បំណង​ព្រះ​ទ័យ​ព្រះបាន​ឡើយ​(២:៣)។ អ្នក​ដែល​មិន​កោត​ខ្លាច​ព្រះ​ ហាក់​ដូច​ជា​មានភាព​សម្បូរ​សប្បាយ​ ក្នុង​ពេល​ចប្ចុប្បន្ន ប៉ុន្តែ ព្រះ​ទ្រង់នឹ​ងជំ​នុំ​ជម្រះ​ការ​អាក្រក់​ទាំ​ង​អស់​ដែល​មនុស្ស​ប្រព្រឹត្ត​។ ព្រះ​អ​​ង្គ​មាន​អំណាច​គ្រប់​គ្រង​លើ​អ្វី​ៗ​ទាំង​អស់ ដែល​បាន​កើតឡើ​ង ដើម្បី​ឲ្យ​គ្រប់​ការ​ទាំង​អស់​ផ្សំ​គ្នា​ សម្រាប់​បំពេញ​បំណង​ព្រះ​ទ័យ​ព្រះ​អង្គ​។ ផែន​ការ​រប​ស់​ព្រះ នឹង​បាន​សម្រេច​យ៉ាង​ពិត​ប្រាកដ តាម​ពេល​ដែល​ព្រះ​អង្គ​បាន​កំណ​ត់​(ខ.៣)។ យើង​មិន​អាច​មាន​ការ​យល់​ដឹង​ អំពី​ជីវិត​របស់​មនុស្ស​ឲ្យ​បាន​ច្បាស់…

Read article