July

You are here:
មិនមែនជាបង្គោលចងសេះ

អ្នក​ប្រហែល​ជា​ធ្លា​ប់​ឮ​​គេនិ​យាយថា​ “យើងគួ​រ​តែ​ឲ្យ​អតីត​កាល ធ្វើ​ជាប​ង្គោល​នាំ​ផ្លូវ ជា​ជាង​ធ្វើ​ជា​បង្គោល​ចង​សេះ​”។ យើង​ងាយ​នឹងច​ង​ខ្លួន​ឯ​ង ជាប់​នឹង​អ​នុស្សាវរីយ​នៃ “ថ្ងៃ​ដ៏ល្អ​ ដែល​យើង​មាន​កាល​ពី​មុ​ន”   ជាជា​ង​ប្រើ​បទ​ពិ​សោធន៍​រប​ស់យើ​ង   ដើម្បី​ស្វែង​រកទិស​ដៅ​​​ធ្វើ​ដំណើរ​ទៅមុ​ខទៀ​ត​។ យើង​ងាយ​នឹ​ងទ​ទួ​ល​ឥទ្ធិ​ព​ល ពី​សេចក្តី​ប៉ង​ប្រាថ្នា​ដែល​ធ្វើ​ឲ្យ​យើ​ងទៅ​មុ​ខ​លែង​រួច ​គឺកា​រ​ប៉ង​ប្រា​ថ្នាច​ង់បា​ន​ អ្វី​ដែ​ល​ធ្លាប់​មា​នពី​​មុន។ មាន​ពេល​មួយ​ព្រះ​អម្ចា​ស់​បាន​ត្រា​ស់​ហៅ​លោក​យេរេមា ឲ្យ​ធ្វើ​ជា​ហោរា​ដល់​អស់​ទាំង​សាសន៍ ​ដែលកា​ល​នោះ​​ គា​ត់ជា​ស​ង្ឃ​រ​​បស់​ព្រះ នៅក្រុ​ង​តូច​មួ​យ​ក្បែ​រ​ទីក្រុង​យេរូសាឡិម(យេរេមា ១:៥)។ ព្រះ​អង្គ​បា​ន​ឲ្យ​គាត់​ធ្វើ​កិច្ចការ​ដ៏​ពិបាក​មួយ គឺ​ឲ្យគា​ត់​ប្រ​កាស​ប្រាប់អំ​ពី​ការ​ជំនុំ​ជម្រះ​របស់​ព្រះ មក​លើជន​ជា​តិ​យូដា​ ដែលបា​ន​ងាក​បែរ​ចេ​ញ​ពី​ព្រះ​អង្គ​។ ​ ពេ​ល​លោក​យេរេមាប្រ​កាស​​ប្រាប់​ពួក​គេ​  គាត់​ក៏បា​ន​ប​ញ្ចាក់យ៉ា​ងច្បា​ស់​ថា​ គាត់​កំពុ​ងប្រ​កាស​ព្រះរាជ​សាររ​បស់ព្រះ​ គឺមិន​មែ​ន​ចេះ​តែ​ពោល​តា​ម​ចិត្ត​ខ្លួន​ឯង​ទេ​(​៧:១-២)។ ​ព្រះអម្ចា​ស់ទ្រ​ង់​​​មាន​​ព្រះ​បន្ទូល​ថា “ចូរ​ឲ្យ​ឯង​រាល់​គ្នា​ឈរ​តាម​ផ្លូវ ហើយ​មើល​ចុះ ត្រូវ​ឲ្យ​សួរ​រក​ផ្លូវ​ចាស់​ទាំង​ប៉ុន្មាន មើល​ជា​មាន​ផ្លូវ​ណា​ដែល​ល្អ រួច​ឲ្យ​ដើរ​តាម​ផ្លូវ​នោះ​ចុះ នោះ​ឯង​រាល់​គ្នា​នឹង​បាន​សេចក្តី​សម្រាក​ដល់​ព្រលឹង”។ តែ​​គេ​​ប្រកែក​​ថា “យើង​រាល់​គ្នា​មិន​ព្រម​ដើរ​តាម​ទេ”(៦:១៦)។ ព្រះ​អម្ចា​ស់​បាន​​ជំរុញ​​រាស្រ្ត​របស់​ព្រះ​អង្គ ឲ្យ​ងាកម​កក្រោ​យ​សិន ដើម្បី​ឲ្យ​ពួ​ក​គេ​អាច​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​មុខ ពោល​គឺ​​ងាក​​មក​​គិត​ពិចារណា អំពី​ផ្លូ​វ​​ចាស់​​​ដែល​ព្រះអង្គ​​បាន​ប្រទាន​ពី​បុរាណ​មក​ ដើម្បី​ឲ្យ​ពួក​គេ​រ​កឃើ​ញ “ផ្លូវ​ដ៏​ល្អ​”នៅខា​ងមុ​ខ ដែល​​​មា​ន​ភាព​​ស្មោះ​ត្រ​​ង់ ការ​អត់ទោ​ស និងកា​រ​​ត្រាស​​ហៅ​របស់​ព្រះ​អង្គ។ ព្រះ​ទ្រ​​ង់អា​​​ច​បង្រៀ​ន​​យើ​ង ឲ្យ​ងាក​​ម​ក​គិត​អំ​ពី​ផ្លូវ​ចា​ស់ ដែល​យើង​ធ្លាប់​ដើ​រ​ជាមួ​យ​​ព្រះ​អង្គ​កាលពី​មុន​ ដែល​ជាផ្លូ​វ​ដ៏ល្អ​បំ​​ផុត។-David McCasland

Read article
តារាងតាមដានការលូតលាស់

បើសិន​ជាក្រុ​មគ្រួ​សាររ​បស់​ខ្ញុំត្រូ​វ​រើផ្ទះ​ ទៅ​នៅក​ន្លែង​ផ្សេង ខ្ញុំ​ចង់​ដោះ​ទ្វារ​បន្ទប់​ដាក់​ឥវ៉ាន់ យក​វាទៅ​ដា​ក់​នៅ​ផ្ទះ​ថ្មី​ ​ជាមួ​យនឹ​ង​ខ្ញុំដែ​រ! ទ្វារ​នោះ​ពិសេស ព្រោះ​វា​បាន​បង្ហាញ អំពី​ការ​លូត​លាស់​របស់​កូន​ៗ​រប​ស់​ខ្ញុំ ជា​រៀង​រាល់​ឆ្នាំ។ រៀង​រាល់​ពេល​ពី​រ​បី​ខែ​ម្តង ខ្ញុំ​និង​ស្វាមីរ​បស់ខ្ញុំ​ ​បាន​ឲ្យ​កូន​យើងឈរ​ផ្អែក​លើ​ទ្វា​រ​នោះ ហើយ​យក​ខ្មៅដៃម​ក​គូស​លើទ្វារ ត្រឹម​កម្ពស់​​ក្បាល​របស់​​ពួក​​គេ ដើម្បី​កត់​ចំណាំថា ​ពួក​គេ​មាន​​កម្ពស់​ប៉ុន្មាន​ហើយ​​។ តាម​តារាង​តា​មដា​ន​ការ​លូតលា​ស់រ​បស់​កូន ខ្ញុំឃើញ​ថា កូន​ស្រីរ​បស់​ខ្ញុំ​លូ​តក​ម្ពស់​បា​ន១​០​សង់​ទីម៉ែ​ត្រ ក្នុង​រយៈ​ពេ​លតែ​មួ​យ​ឆ្នំា។ ​ ខណៈ​ពេល​ដែល​កូ​ន​ៗ​រ​ប​ស់​ខ្ញុំ មានកា​រ​លូត​លាស់​ផ្នែ​ក​​រូប​កាយ ដែល​ជា​ផ្នែ​កធ​ម្មជាតិ​នៃ​ជី​វិត មានកា​រលូ​ត​លា​ស់មួ​យ​ប្រ​ភេទ​ទៀត ដែល​តម្រូ​វឲ្យ​យើ​ង​មា​ន​ការ​ខិត​​ខំ គឺកា​រ​លូត​លាស់​ខាង​វិញ្ញាណ ឲ្យ​មាន​​ល​ក្ខ​ណៈ​ដូ​ចព្រះ​គ្រី​ស្ទ​។​​ សាវ័ក​ពេត្រុ​សបា​ន​​លើក​ទឹក​ចិត្ត​គ្រីស្ទប​រិស័ទ ឲ្យ​“​ចម្រើ​ន​​ឡើង​​ក្នុ​ង​​ព្រះគុណ ហើយ​ក្នុង​ការ​ស្គាល់​ដល់​ព្រះយេស៊ូវគ្រីស្ទ”(២ពេត្រុស ៣:១៨)។​ គាត់​មាន​ប្រសាសន៍​ថា ភាព​ពេញ​វ័យ​ខាង​សេ​ចក្តី​ជំនឿ ជួយ​ឲ្យ​យើង​ត្រៀម​ខ្លួន សម្រាប់​ការ​យាង​ម​ក​វិ​ញនៃ​ព្រះ​គ្រី​ស្ទ​។ គាត់​ចង់​ឲ្យ​ព្រះយេស៊ូវ​យាង​ត្រឡប់​ម​ក​វិ​ញ ​ឃើញ​​គ្រី​ស្ទបរិស័​ទរ​ស់​នៅ ដោយ​មេត្រី​ភាព ​និងសេ​ចក្តី​សុច​រិ​ត​(ខ.១៤)។ លោក​ពេត្រុស​បា​ន​បង្ហា​ញ​ថា ការ​លូត​លាស់ខា​ងវិ​ញ្ញាណ ជាកា​រ​ការ​ពារ​ប្រឆាំង​នឹង​ការប​ង្រៀន​ខុសឆ្គ​ង​ ដែលកា​ត់​ស្រាយ​ព្រះបន្ទូល​ព្រះ​ខុស និង​នាំ​គេ​ឲ្យ​វ​ង្វេង​(ខ.១៦-១៧)។ សូម្បី​តែនៅ​ពេ​ល​ដែល​យើ​ង​មាន​អារម្មណ៍​បាក់​ទឹក​ចិ​ត្ត និង​ដាច់​ចេញ​ពី​ព្រះ​ក៏ដោ​យ​ ក៏​យើង​នៅតែ​អាច​ចាំ​ថា​ ព្រះអង្គ​នឹង​ជួ​យ​ឲ្យ​យើង​មាន​ការ​រីក​ចម្រើន​ខាង​សេចក្តីជំ​នឿ ដោយ​ធ្វើ​ឲ្យ​យើង​មាន​លក្ខណៈ​កាន់​តែ​ដូ​ច​ព្រះរាជ​បុត្រា​ព្រះអ​ង្គ​។ ព្រះប​ន្ទូល​ព្រះ​អង្គ​បាន​ធានាយើ​ង​ថា “ព្រះ​អង្គ​​ដែល​​ទ្រ​ង់​​បាន​​ចា​ប់​​​តាំង​​ធ្វើ​ការ​ល្អ​ក្នុង​អ្នក​រាល់​គ្នា ទ្រង់​នឹង​ធ្វើ​ឲ្យ​កាន់​តែ​ពេញ​ខ្នាត​ឡើង ទាល់​តែ​ដល់​ថ្ងៃ​នៃ​ព្រះយេស៊ូវគ្រីស្ទ”(ភីលីព ១:៦)។-Jennifer…

Read article
ថ្ងៃពឹងផ្អែកលើព្រះអង្គ

នៅសហរដ្ឋអាមេរិក ថ្ងៃ​ទី៤​ ខែក​ក្កដា ជាថ្ងៃ​​បុណ្យជា​តិ ដែល​ប្រជា​ជន​ប្រារព្ធ​ធ្វើ ដោយមាន​​ការ​ជួប​ជុំ​គ្នា​អាំ​ងសា​ច់ញាំ​ក្រៅ​ផ្ទះ និ​ង​មានម​នុស្ស​ជា​ច្រើ​ន​កកកុ​ញ នៅមា​ត់​សមុទ្រ ​ហើយ​នៅតា​មប​ណ្តាទី​ក្រុង​តូច​ធំ​ មាន​ការ​ដើរ​​ដង្ហែ​រក្បួ​ន និង​ការ​បាញ់កំា​ជ្រួ​ច កា​រ​ទៅ​ញាំអា​ហារ​ជា​ក្រុម​ៗ​នៅ​កន្លែង​កម្សាន្ត ព្រម​ទាំង​មា​ន​កា​រ​អបអ​រ​ស្មារតី​ស្នេហាជា​តិ​។​ គេបា​ន​ធ្វើកា​រ​អប​អរ​ទាំង​អស់​នេះឡើង​ ដើម្បី​រំឭ​កអំពី​​ថ្ងៃ​ទី៤ ខែ​កក្កដា ឆ្នាំ១៧៧៦ ជា​ថ្ងៃដែ​លរ​ដ្ឋ​ចំណុះ​ទាំង​១​៣​របស់​អាមេរិក ​ប្រកាស​ទា​ម​ទារឯ​ករា​ជ្យ​ពី​អាណា​និគម​អ​ង់គ្លេ​ស។ មនុស្ស​គ្រប់​ជំ​នាន់​សុ​ទ្ធ​តែ​​ត្រូវ​ការ​ឯក​រា​ជ្យ។ ព្រោះ​កាល​ណា​យើង​មាន​ឯក​រា​ជ្យ គឺមា​នន័​យ​ថា​ យើង​មាន “សេរីភាព​រួ​ច​ពី​ការ​គ្រប់​គ្រង ឥទ្ធិព​ល ការ​គាំទ្រ និង​ជំនួយ​របស់​អ្នក​ដ​ទៃ”។ ជាក់​ស្តែង ជា​ធម្មតា ក្មេង​ជំទង់​ជជែក​គ្នា​អំពី​ការ​ចង់​រ​ស់នៅ​ដោ​យ​ឯក​រា​ជ្យ​ រួច​ផុត​ពីកា​រគ្រ​ប់គ្រ​ង​រប​ស់​ឪ​ពុ​កម្តា​យ។ មនុស្ស​ពេញ​វ័​យ​ជា​ច្រើ​ន បាន​កំណត់​គោល​ដៅថា​ ខ្លួន​នឹង​ខិ​ត​ខំ​ស្វែង​រក​ទ្រព្យ​សម្បត្តិ​ឲ្យ​បាន​ច្រើន ​ដើម្បី​ឲ្យ​ “មាន​ឯក​រា​ជ្យ​ផ្នែក​ទ្រព្យ​សម្បត្តិ”។ ហើយ​ពល​រដ្ឋ​ដែ​ល​មាន​វ័យចំ​ណាស់ច​ង់​រក្សាឯ​ក​រាជ្យរ​ប​ស់ខ្លួ​ន​។ តើម​នុស្ស​ម្នាក់​ៗ​ពិតជា​មាន​ឯករា​ជ្យ​ពិត​ប្រា​ក​ដឬ​​ទេ? ការ​ស្រេ​ក​ឃ្លាន​ចង់​បាន​ឯករា​ជ្យផ្នែ​ក​នយោបាយ ឬឯ​ករា​ជ្យ​ផ្ទាល់​ខ្លួន ជា​បញ្ហា​​ដែល​កើត​មា​ន​ជា​ធម្មតា តែ​យើង​នឹង​ជួ​ប​​ឧប​ស័គ្គ​ជា​ច្រើ​ន ពេល​ដែល​យើង​ហ៊ាន​ស្វែង​រក​ឯក​រាជ្យ​​ខាង​​ព្រ​លឹ​ង​វិ​ញ្ញាណ។ ផ្ទុយ​​ទៅ​វិ​ញ អ្វី​ដែល​យើ​ង​ត្រូ​វ​ការ​នោះ​ គឺ​ការ​ទទួល​ស្គាល់ ​និង​ការ​ទទួល​​យក នូវ​​ការ​​ពឹង​​ផ្អែ​ក​ខាង​​​វិញ្ញាណ​។​ ព្រះ​​យេស៊ូវ​​​បា​ន​​​មាន​​​បន្ទូ​ល​​ថា ​“ខ្ញុំ​​ជា​​គល់ អ្នក​រាល់​គ្នា​ជា​​ខ្នែង អ្នក​​ណា​​ដែល​​នៅ​​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ជាប់​នឹង​អ្នក​នោះ នោះ​ទើប​នឹង​បង្កើត​ផល​ឡើង​ជា​ច្រើន ដ្បិត​បើ​ដាច់​ពី​ខ្ញុំ​ចេញ…

Read article
ការមើលថែរដ៏ស្រទន់

លោកម៉ាក(Max) មាន​កសិដ្ឋាន​ដ៏​តូ​ច​មួយ​​ សម្រាប់​ចិញ្ចឹម​សត្វ ជា​ការ​កម្សាន្ត។ ថ្មី​ៗ​នេះ ពេលគា​ត់​ទៅ​ពិនិត្យ​មើ​លស​ត្វ​គោ​ ដែល​គាត់​ចិញ្ចឹម គាត់​មាន​ការ​ភ្ញា​ក់​ផ្អើល​​ណាស់ ពេ​ល​បាន​ឃើ​ញ​កូន​គោ​មួ​យ​ក្បាល​ទើប​កើ​ត។ ពេល​គាត់​ទិ​ញ​គោ​​មួយ​ហ្វូង​មកចិ​ញ្ចឹម គាត់​មិន​ដឹង​ថា មាន​គោ​មួយ​ក្បា​ល​ផើ​ម​ទេ​។ តែ​គួ​រ​ឲ្យ​ស្តាយ​ណាស់​ បន្ទាប់​ពី​កូន​គោកើ​ត​មិន​ទាន់​បាន​​ប៉ុន្មាន​ផ​ង មេ​គោ​នោះក៏​បា​នឈឺ​ស្លា​ប់​។ ភ្លាម​នោះ ​លោកម៉ា​ក​ក៏បា​ន​ទិ​ញ​ម្សៅទឹ​កដោះ​​គោ​លាយ​ទឹក​ច្រ​កក្នុ​ង​ដ​ប​ ឲ្យ​កូ​ន​គោ​នោះ​បៅ។​ ​គាត់ក៏​បាន​ប្រា​ប់​ខ្ញុំថា​ ​“កូន​គោនោះ​ ​វាគិ​ត​ថា ​ខ្ញុំជា​​មេវា!​” ​ពេលខ្ញុំ​បា​នស្តា​ប់រឿ​ង​ដែ​លលោ​កម៉ា​កចិញ្ចឹម​កូន​គោ ​ខ្ញុំ​ក៏បា​ន​នឹក​ចាំ អំពីកា​រដែ​ល​សាវ័​កប៉ុ​លមើ​ល​ថែរពួ​កជំ​​នុំ​នៅ​ក្រុង​ថែស្សា​ឡូនិច ដោយ​ប្រដូច​ខ្លួន​គា​ត់ ទៅនឹ​ង​ម្តាយ​ដែល​ចិញ្ចឹ​មកូ​ន។ គឺ​ដូច​ដែល​គាត់​បាន​មា​ន​ប្រសាស​ន៍ថា​ “យើ​ង​​ខ្ញុំ​​​បា​ន​​នៅ​ក​ណ្តាល​​អ្នក​​រាល់​​គ្នា ដោយ​​ស្លូត​បូ​ត​​​វិញ ប្រៀប​​ដូ​ច​​​ជា​​ម្តា​យ​​ថ្នម​កូន ដែល​កំពុង​នៅ​បៅ”(១ថែស្សាឡូនិច ២:៧)។ សាវ័ក​ប៉ុល​មា​ន​អាក​ប្ប​កិរិយ៉ា​ជា​អ្នក​ចិញ្ចឹម​បីបាច់កូន​ ពេល​គាត់​ប​ង្រៀ​ន​អ្នក​ដ​ទៃ។ គាត់​ដឹង​ថា​ អ្នក​ជឿ​ព្រះត្រូ​វកា​រ​ “ទឹកដោះនៃព្រះបន្ទូល” ដើម្បី​លូត​លា​ស់​ខាង​វិ​ញ្ញាណ​(១ពេត្រុស ២:២)។ តែ​គាត់​ក៏​បា​នផ្ត​ល់កា​រ​យក​ចិ​ត្តទុ​ក​ដា​​ក់ជា​ពិសេស ចំពោះ​ការ​ខ្វះ​ខា​តរ​ប​ស់ពួ​ក​គេ​ផង​ដែ​រ​។ គឺ​ដូច​ដែ​លគា​ត់​បាន​​មានប្រ​សាសន៍​ថា “យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​នឹង​អ្នក​រាល់​គ្នា​នីមួយៗ ដូច​ជា​ឪពុក​នឹង​កូន ទាំង​ទូន្មាន និង​កំសាន្ត​ចិត្ត​ផង ហើយ​ទាំង​ធ្វើ​បន្ទាល់​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដើរ​យ៉ាង​គួរ​នឹង​ព្រះ ដែល​ទ្រង់​ហៅ​អ្នក​រាល់​គ្នា​មក​ក្នុង​នគរ ហើយ​ក្នុង​សិរីល្អ​របស់​ទ្រង់”(១ថែស្សាឡូនិច ២:១១-១២)។ ពេល​យើង​ប​ម្រើគ្នា​ទៅ​វិ​ញ​ទៅម​ក​ យើង​អាច​បម្រើ​ តាម​គំរូ​នៃ​​ការ​មើល​ថែ​រ​ដ៏ស្រ​ទន់​របស់​ព្រះ​សង្រ្គោះ​នៃយើង ដោយ​លើក​ទឹក​ចិ​ត្តគ្នា​ទៅ​វិ​ញ​ទៅ​មក​…

Read article
មេរៀនអំពីការព្រួយបារម្ភ

មានពេល​មួយ មិត្ត​ភក្តិ​របស់​ខ្ញុំម្នា​ក់​ បាន​ឲ្យ​ទឹក​មួយ​កែវ​ធំ​មក​ខ្ញុំ ហើយ​ក៏​បាន​ឲ្យ​ខ្ញុំ​កាន់​ទឹក​មួយ​កែវ​នោះឲ្យ​បាន​យូ​រ។ ពេលដែ​ល​ខ្ញុំ​កាន់​វា​កាន់​តែ​យូ​រ​ ខ្ញុំ​មានអា​រម្មណ៍​ថា វា​មាន​ទម្ងន់​កាន់​តែ​ធ្ងន់​។​ ទី​បំផុត​ខ្ញុំ​ក៏រួ​យ​ដៃ​ ហើយ​ខ្ញុំ​ក៏​បាន​ដាក់​កែវ​ទឹក​នោះ​ចុះ។ គាត់​ក៏​បាន​ប្រាប់​ខ្ញុំ​ថា ការ​នេះ​បាន​បង្រៀន​គាត់​ថា​ ការ​ព្រួយ​បារម្ភ​អាច​មាន​ផល​វិ​បាក មិន​ខុស​ពី​ការ​កាន់​កែវ​ទឹ​ក​នោះ​ទេ។ កាល​ណាគា​ត់ព្រួ​យ​បារម្ភ​អំពី​អ្វី​មួ​យ កាន់​តែយូ​រ​​ប៉ុណ្ណា នោះ​ការ​ភ័យ​ខ្លាច​ក៏​គ្រ​បសង្កត់​គាត់​កាន់​តែ​ធ្ងន់​ទៅ​ៗ​ផ​ង​ដែ​រ។ យ៉ាង​ណាមិ​ញ​ ស្តេចដា​វី​ឌ​​បា​នជ្រា​ប​ច្បាស់​អំពី​គ្រោះ​ថ្នាក់​នៃ​ការ​ភ័យ​ខ្លា​ច។ មាន​ពេល​មួ​យ​ ជីវិត​រប​ស់ទ្រ​ង់​បា​នជួ​ប​វិបត្តិ​យ៉ាង​ធ្ងន់​ធ្ងរ។ អាប់​សាឡំម ដែល​ជា​បុត្រា​របស់​ទ្រង់​ បាន​ដណ្តើម​យក​ភាព​ស្មោះស្ម័​គ្រ​របស់​ពួក​មន្ត្រីនៃ​ន​គរ​អ៊ី​ស្រាអែល​ពី​ទ្រង់ ហើយ​បាន​ព្យាយាម​ដណ្តើម​រាជ្យ​ទ្រង់​។ ពេល​នោះ ស្តេច​ដាវីឌ​មិន​ដឹង​ថា ​នរណាខ្លះ​​ស្ម័គ្រ​ស្មោះចំ​ពោះទ្រ​ង់ ហើយ​មាន​ប៉ុន្មាន​នាក់​ដែល​ប្រឆាំង​នឹង​ទ្រ​ង់​ទេ។​ ដូ​ច​នេះ ទ្រង់​គ្មាន​ជម្រើស​អ្វី​ក្រៅពី​រ​ត់​គេច​ឡើយ​។ គឺដូ​ចដែ​ល​ទ្រង់​មាន​បន្ទូ​ល​ទៅកា​ន់អ្ន​ក​បម្រើ​ទ្រង់​ថា “ចូរ​យើង​​នាំ​​គ្នា​​​រត់​​ចេញ​ទៅ ពុំ​នោះ នឹង​គ្មាន​ពួក​យើង​ណា​មួយ បាន​រួច​ពី​អាប់សាឡំម​ឡើយ ចូរ​ប្រញាប់ប្រញាល់​ចេញ​ទៅ​ចុះ ក្រែង​លោ​វា​មក​ទាន់ ធ្វើ​អាក្រក់​ដល់​យើង​រាល់​គ្នា ហើយ​ប្រហារ​ពួក​ក្រុង​ដោយ​មុខ​ដាវ”(២សាំយ៉ូអែល ១៥:១៤)។ ពេល​ទ្រង់​កំ​ពុង​រ​ត់​គេច​ ទ្រង់​​បាន​និពន្ធទំ​នុកដំ​កើង​ដែល​បាន​ចែង​ថា​ “ខ្ញុំ​​ឡើង​សម្លេង​អំពាវនាវ​​ដល់​ព្រះយេហូវ៉ា ទ្រង់​ក៏​ឆ្លើយ​តប​មក​ខ្ញុំ ពី​លើ​ភ្នំ​បរិសុទ្ធរបស់​ទ្រង់”(ទំនុកដំកើង ៣:៤)។ ពេលទ្រ​ង់កំ​ពុង​​មាន​កា​រ​ភ័យ​​ខ្លា​ច ​ទ្រង់បានសម្លឹ​ងឆ្ពោះ​ទៅ​រក​ព្រះ​អម្ចា​ស់។ ព្រះទ្រ​ង់​ក៏​បាន​បង្ហាញ​ព្រះ​គុណ ហើយ​ជួយ​ឲ្យទ្រ​ង់​ឡើងគ្រ​ងរា​ជ​ឡើង​វិ​ញ។ មាន​ការ​ព្រួយ​បា​រ​ម្ភ​ជា​ច្រើន​ ដែល​អាច​គ្រប​ស​ង្កត់​យើង​ធ្ង​ន់​ឡើង​​ៗ។ តែ​ពេល​ដែល​យើ​ង​ផ្ទេរ​បន្ទុក​ទាំង​អ​ស់​នោះ​ដាច់​ដ​ល់​ព្រះហស្តនៃ​​ព្រះ​ដ៏មា​ន​ចេស្តា ព្រះអង្គ​នឹ​ង​ជួយ​នាំ​យើង​ឆ្លង​កាត់​ទុក្ខ​លំបាក ដោយ​ជ័យ​ជ​ម្នះ​។-Anne…

Read article
តើ​ព្រះយេស៊ូវ​ជានរណា?

ថ្ងៃមួយ អ្នក​ស្រី​ខេលី ស្តេនហូស(Kelly Steinhaus) បាន​ទៅ​ទីលាន​ហាវើត ដើម្បី​សួរ​និស្សិត​មហា​វិទ្យា​ល័យ អំពី​ទស្សនៈ​ដែល​ពួក​គេ​មាន​ចំពោះ​ព្រះ​យេស៊ូវ​។ ពេល​នោះ គាត់​បាន​ទទួល​នូវ​ចម្លើយ​ខុស​ៗ​គ្នា​ជា​ច្រើន។​ មាន​និស្សិត​ម្នាក់​បា​នឆ្លើយ​ថា ព្រះ​អង្គ​ជា “មនុស្ស​ដែល​មើល​ថែរ​ប្រជា​ជន​”។ និស្សិត​ម្នាក់​ទៀត​ថា “ទ្រង់​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍”។ មាន​និស្សិត​ផ្សេង​ទៀត​ឆ្លើយ​បដិសេធ​ព្រះ​អង្គ​ធ្ងន់​ៗ​ថា “គាត់​គ្រាន់​តែ​ជា​មនុស្ស​ម្នាក់​ប៉ុណ្ណោះ ខ្ញុំ​មិន​ជឿថា​ គាត់​ជា​ព្រះ​សង្រ្គោះ​ទេ​។ ហើយ​ខ្ញុំមិ​ន​ចូ​ល​ចិត្ត​​សាសនា​ណា ដែល​អះអាង​ថា ព្រះរ​បស់​ខ្លួន​ជា​ព្រះ​ពិត​ដែល​មាន​តែ​មួយ​នោះ​ទេ​“។​       អ្ន​ក​ខ្លះបា​ន​សួរ​ថា ព្រះ​យេស៊ូវ​ជា​នរណា ដោយ​ការ​គិត​ពិចារ​ណា ហើយ​អ្នក​ខ្លះ​ទៀត​បាន​បដិសេធ​ព្រះ​អង្គ​ ទាំងមិនបានត្រិះរិះ​ទាល់​តែ​សោះ។ កាល​ពី​ជាង​២​ពាន់​ឆ្នាំមុ​ន​ ពេល​​ដែ​ល​ព្រះ​យេស៊ូវកំពុង​ប្រឈម​មុខ​នឹង​សេ​ចក្តី​ស្លាប់ មាន​មនុស្ស​ជា​ច្រើន​បាន​សើច​ចំអក​​ឲ្យ​ព្រះ​អង្គ ​ដោយមិ​ន​បាន​គិត​ថា  ព្រះ​អង្គ​ជា​​អង្គបុ​គ្គល​ដែល​ពិសេស​នោះ​ឡើយ​។ គេបា​ន​​បិ​ទ​ប្រកាស​​​​​កា​ត់​ទោស​ទ្រង់ ដាក់​​ពី​​លើ​​ព្រះ​សិរ​​ថា ​“នេះ​​ឈ្មោះ​យេ​ស៊ូវ ជា​​ស្តេច​​សាសន៍​​យូដា”(ម៉ាថាយ ២៧:៣៧)។ ហើយ​ក៏មា​ន​មនុស្ស​ជាច្រើ​នមិ​ន​ជឿថា​ ព្រះ​អង្គ ​មាន​អំណាច​ចេស្តា​ឡើយ បាន​ជាពួ​ក​គេ​ស្រែក​ដាក់​ព្រះអ​ង្គ​ថា “ឯង​​ដែល​​បំផ្លាញ​​ព្រះវិ​ហារ ហើយ​សង់​ឡើង​វិញ​ក្នុង​រវាង​៣​ថ្ងៃ​អើយ ចូរ​ជួយ​សង្គ្រោះ​ខ្លួន​ចុះ បើ​ឯង​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​មែន នោះ​ឲ្យ​ចុះ​ពី​ឈើ​ឆ្កាង​មក”(ខ.៤០)។  រីឯ​ពួក​អ្នក​ដឹក​នាំ​សាសនា​វិញ  ពួក​គេថែ​ម​ទាំ​ងបា​នចំអកឲ្យ​ព្រះអង្គថា  “វា​ជួយ​សង្គ្រោះ​មនុស្ស​ឯ​ទៀត​បាន តែ​មិន​អាច​នឹង​ជួយ​សង្គ្រោះ​ដល់​ខ្លួន​វា​បាន​ទេ”(ខ.៤២)។ ពេល​ព្រះ​យេស៊ូវ​សុគ​ត ព្រះ​អង្គហា​ក់​ដូច​ជា​​គ្មាន​អំណាច​ចេស្តា​សោះ​។ ប៉ុន្តែ បើយើង​​អាន​រឿង​នេះ​ពី​ដើម​ដល់​ច​ប់ យើង​ឃើញ​ថា​…

Read article
ការហោះហើរ ត្រូវបានបញ្ជាក់

មាន​ពេល​មួ​យ ការ​ធ្វើដំ​ណើរ​រប​ស់ខ្ញុំតា​មយ​ន្តហោះ​ ទៅកា​ន់ក្រុ​ង​ហ្វ្រែង​ហ្វ៊ត ត្រូវ​បាន​ពន្យាពេ​ល ដោយសារ​មាន​ព្យុះ​រន្ទះ។ គេបា​នប្រា​ប់​យើង​ថា យើង​នឹង​បាន​ធ្វើដំ​ណើរ នៅ​ពេល​ល្ងាច​ថ្ងៃ​ស្អែក ប៉ុន្តែ ពេល​ដែល​យើង​មក​ដល់​ច្រក​ចូល គេ​បែរ​ជាប្រា​ប់យើ​ង ឲ្យ​នៅ​រង់​ចាំ​ជើង​ហោះហើរ​មួយ​ទៀត ព្រោះ​ជើង​ហោះ​ហើរ​នោះ​បាន​ពេញ​ហើយ។ ពេ​លនោះ​ ខ្ញុំក៏​បា​នឆ្ង​ល់​ថា តើ​នេះ​គ្រាន់​តែ​ជាកា​រជូន​​ដំណឹងខុ​ស ឬ​នេះ​ជារ​បៀប​ដែល​គេយ​ក​រួច​ខ្លួន ពេល​​ដែល​មាន​ការ​ខក​ខាន​ដំណើរ។ ពួក​គេគួរ​តែ​ប្រាប់​អ្នកដំ​ណើរ​អំពី​ការ​ពិត តាំង​ពី​ដំបូង ដើម្បី​កុំ​ឲ្យ​ពួក​គេមាន​ការ​ខក​ចិត្ត។ ប៉ុន្តែ ខ្ញុំ​សូម​អរ​ព្រះគុណ​ព្រះ ដែល​ព្រះអ​ង្គ​មិន​ដែល ធ្វើការ​របៀប​នេះ​ឡើយ។ ព្រះអង្គ​ប្រា​ប់​យើង​យ៉ាង​ច្បាស់ អំពី​របៀប​ទៅ​នៅន​គរ​ស្ថាន​សួគ៌។   ព្រះ​គម្ពីរ​បានចែ​ង​ថា   “​គ្រប់​​​គ្នា​​បាន​​ធ្វើ​​បាប ហើយ​ខ្វះ​មិន​ដល់​សិរីល្អនៃ​ព្រះ”(រ៉ូម ៣:២៣)។ ជា​ដំបូង ព្រះអង្គ​បា​ន​បង្ហាញ​យ៉ាងច្បាស់ អំពី​និស្ស័យ​បាប​របស់​មនុស្ស ក្នុងព្រះគ​ម្ពី​រលោកុប្បត្តិ ជំពូក៣ ហើយ​បន្ទាប់​មក ទ្រង់​ក៏បា​នប្រ​ទាននូ​វដំ​ណោះស្រា​យយ៉ា​ង​គ្រប់​គ្រាន់ ដើម្បីស​ង្រ្គោះ​យើង​ឲ្យ​រួច​ពីបាប។ បទ​គម្ពីរ​រ៉ូម ៣:២៤ បាន​ចែង​អំពី​ដំណោះស្រាយ​​នេះ យ៉ាង​ដូច​នេះថា​ “​ដោយ​ពឹង​ដល់​ព្រះគុណ​ទ្រង់ នោះ​យើងបាន​រាប់​ជា​សុចរិត ដោយសារ​សេចក្តី​ប្រោស​លោះ ​ក្នុង​ព្រះគ្រីស្ទយេស៊ូវ”។ ព្រះបា​នចា​ត់​ព្រះរាជ​បុត្រាទ្រង់​ ដែល​គ្មាន​បាប​សោះ ឲ្យ​មក​សុគត​ដើម្បី​លោះបាប​យើង។ ការ​សុគត​របស់​ទ្រង់ នៅលើឈើ​ឆ្កាង បាន​ផ្តល់​ឲ្យ​យើង​នូវ​ការ​អត់​ទោស​បាប។ ដូច​នេះ ដើម្បី​ឲ្យ​យើង​បាន​រួច​ពីបាប…

Read article
មនុស្សដែ​ល​មាន​ឥទ្ធិព​ល

បើ​សិន​ជា​អ្នក​ស្រាវ​ជ្រាវ​ក្នុង​ប្រព័ន្ធ​ហ្គូហ្គល(Google) អំពី “បុគ្គល​ដែល​មាន​ឥទ្ធិព​ល” នោះអ្នក​នឹង​ឃើញ​ឈ្មោះ “បុគ្គល​ដែលល្បី​ល្បាញ​បំផុ​ត ក្នុង​ពិភព​លោក” ក្នុ​ង​ប​ញ្ជី​ឈ្មោះផ្សេ​ងៗ​។ តាមធ​ម្មតា បញ្ជីឈ្មោះ​ទាំ​ងនេះ​ រាប់​បញ្ចូល​ឈ្មោះអ្នកដឹ​ក​នាំ​នយោបាយ ម្ចាស់​មុខ​ជំនួញ និងកី​ឡាករ​ល្បីៗ​ ក៏ដូច​ជា បុគ្គល​ល្បី​ៗ​ ក្នុង​ផ្នែក​វិទ្យាសា​ស្រ្ត សិល្បះ និង​ការ​កម្សាន្ត​​។​ តែ​អ្នក​នឹង​មិន​ឃើញ​ឈ្មោះ​ចុ​ង​ភៅ និង​អ្នក​បោស​សម្អាត ដែល​បាន​ធ្វើការ​បម្រើ​​បុគ្គល​ល្បី​ឈ្មោះ​ទាំ​ង​នោះ​ទេ។​ ទោះ​ជាយ៉ា​ង​ណាក៏​ដោយ ថ្វីត្បិ​ត​តែ​ចុង​ភៅ និង​អ្នក​បោសស​ម្អាត មាន​មុខ​នាទី​តូច​ទៀប​មែន តែ​ពួក​គេ​ច្រើន​តែ​មាន​ឥទ្ធិ​ពល​មក​លើបុ​គ្គលដែល​ខ្លួន​បាន​បម្រើ​។ យ៉ាង​ណាមិ​ញ ក្នុង​រឿង​លោក​មេទ័ព​ណាម៉ាន់ ព្រះ​​គម្ពី​រ​ក៏​បា​នចែ​ងអំ​ពីស្តេ​ច​ពីរ​អង្គ និង​ហោរា​របស់​ព្រះ​(២ពង្សាវតាក្សត្រ ៥:១-១៥)។ ប៉ុន្តែ​ ក្នុងរឿង​នេះ អ្នក​បម្រើជា​តួ​អង្គ​ដ៏​សំខាន់ ដែល​បាន​ប្រាប់​លោកណា​ម៉ាន់ ឲ្យ​ទៅ​ទទួល​ការ​ប្រោស​ឲ្យ​ជា ពី​ជម្ងឺ​ឃ្លង់ ដែល​អាចធ្វើ​ឲ្យគា​ត់បាត់​បង់​មុខ​នាទី​ជា​មេ​ទ័ព និងរងគ្រោះ​​ក្នុ​ងជីវិត។ អ្នក​បម្រើដ៏​វ័​យក្មេ​ង​រូប​នោះ គឺជាឈ្លើ​យ​សឹក ដែល​គេ​បាន​យ​ក​ពី​នគរ​អ៊ីស្រា​អែល​​មក។ នាង​បាន​ប្រាប់​ភរិយារប​ស់​លោក​ណាម៉ា​ន់​ថា មាន​ហោរាម្នាក់ ក្នុង​ស្រុកសា​ម៉ារី ដែល​អាច​ប្រោស​គាត់​ឲ្យ​ជា​ពីជម្ងឺ​ឃ្លង់​បាន(ខ.២-៣)។ ពេល​ដែល​ហោរា​អេលីសេ​ប្រាប់​លោក​ណាម៉ាន់ ឲ្យ​ចុះ​ទៅ​មុជ​ទឹក​ទន្លេ​យ័រដាន់ លោក​ណាម៉ាន់​ក៏បា​នខឹងនឹ​ង​លោកហោរ ប៉ុន្តែ អ្នក​បម្រើ​រប​ស់គា​ត់បា​នលើកទឹ​ក​ចិត្ត​គាត់ ឲ្យ​ធ្វើ​តាម​បង្គាប់​របស់​លោក​ហោរា។ ទី​បំផុត លោក​ណាម៉ាន់​ក៏បាន​ជា​ពី​រោគ​ឃ្លង់ បាន​ជា​គាត់​ប្រកាស់​ថា “នៅ​​ផែន​ដី​​ទាំង​​មូល…

Read article
សេច​ក្តី​ស្រឡាញ់​ជា​អ្វី?

ពេល​ដែល​គេសួ​រ​ក្មេង​ៗ​ថា “សេចក្តី​ស្រឡាញ់​ជា​អ្វី?” ពួក​គេមាន​ចម្លើយ​ល្អ​ៗ​ជា​ច្រើន​។ សម្រាប់​ណូអេ ដែល​ជា​ក្មេង​មាន​អាយុ​៧​ឆ្នាំ គាត់​បាន​ឆ្លើយ​ថា “សេចក្តី​ស្រឡាញ់ គឺ​ជា​ការ​ដែល​អ្នក​និយាយ​ប្រាប់​មនុស្ស​ម្នាក់​ថា​ អ្នក​ចូល​ចិត្ត​អាវ​គាត់ ហើយ​បន្ទាប់​មក គាត់​ក៏​ពាក់​អាវ​នោះ​រាល់​ថ្ងៃ”។ ចំណែក​ឯ​រេបិកា​ ដែល​ជា​ក្មេង​​ស្រី​មាន​អាយុ​៨​ឆ្នាំ​វិញ នាង​បាន​ឆ្លើយ​ថា“ដោយសារ​ជី​ដូន​ខ្ញុំ​មាន​ជម្ងឺ​ឈឺស​ន្លាក់​ដៃ​ជើង គាត់​មិន​អាន​ឱន​ចុះ ដើម្បី​ធ្វើ​ក្រចក​ជើង​គាត់​ទៀត​ទេ។   ដូចនេះ   ជីតា​របស់​ខ្ញុំតែង​តែ​ធ្វើ​ក្រចក​ជើង​ឲ្យ​គាត់ សូម្បីតែ​​នៅពេល​ដែល​ដៃ​គាត់​​ឈឺស​ន្លាក់​ដែរ​ក៏​ដោយ។ នោះ​ហើយ​ជា​សេចក្តី​ស្រឡាញ់”។ រីឯ​យេស៊ិកា​ក៏មាន​អាយុ៨​ឆ្នាំ​ដែរ នាង​បាន​ឆ្លើយ​ថា “អ្នក​មិន​គួរនិយាយ​ថា អ្នក​ស្រឡាញ់គេ​​ឡើ​យ បើ​សិន​ជា​អ្នក​មិន​ពិត​ជា​ស្រឡាញ់​គេ​ទេ​នោះ។ តែ​បើអ្ន​ក​ពិត​ជាស្រ​ឡាញ់​មែន អ្នក​គួរ​តែ​និយាយ​ប្រាប់​គេ​ឲ្យ​បាន​ច្រើន​ដង ដើម្បី​កុំ​ឲ្យ​គេ​ភ្លេច”។ មាន​ពេល​ខ្លះ យើងត្រូ​វ​រំឭក​ខ្លួនឯង​ថា ព្រះ​ស្រឡាញ់​យើង។ យើង​ច្រើន​តែ​ផ្តោត​ទៅ​លើ​ទុក្ខ​​លំបាក​ក្នុង​ជីវិត ហើយ​ក៏​សួរ​ខ្លួន​ឯង​ថា ឯណា​ទៅ​សេចក្តីស្រឡាញ់? ប៉ុន្តែ បើសិ​ន​ជា​យើងប​ង្អង់​ឈ​ប់សិន ហើយ​ពិចារណា​អំពី​ការ​អ្វី​ដែល​ព្រះ​ទ្រង់​បាន​ធ្វើសម្រាប់​យើង នោះ​យើង​នឹង​នឹក​ចាំ​ថា ព្រះ​ស្រឡាញ់​យើង​ខ្លាំង​ប៉ុណ្ណា ដែល​ព្រះអ​ង្គជា សេចក្តី​ស្រឡាញ់(១យ៉ូហាន ៤:៨-១០)។ បទគម្ពីរ​ទំនុក​ដំកើង ជំពូក ១០៤ បា​ន​រៀបរា​ប់​អំពី “ព្រះពរ” ដែល​យើង​ទទួល​បាន ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដូច​តទៅ​ : ព្រះ​អង្គ​អត់​ទោស​បាប​យើង​(ខ.៣) ព្រះអង្គ​ចម្អែត​យើង​ដោយ​របស់​ល្អ(ខ.៥) ហើយសម្រេច​កិច្ចការ​ដ៏​សុចរិត និង​សេចក្តី​យុត្តិ​ធម៌​(ខ.៨)។…

Read article
ប្រាជ្ញារបស់ហ្វូងមនុស្ស

សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា ប្រាជ្ញា​របស់​ហ្វូងមនុ​ស្ស ជាសៀ​វភៅ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដែល​ក្នុង​នោះ លោក​ចេមស៍ សួរូវេគី(James Surowiecki) ដែល​ជា​អ្ន​កនិ​ពន្ធ​សៀវភៅនេះ បាន​បង្ហាញ​អំពី​ទស្សនៈ​ដ៏​សាមញ្ញ​មួយ ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​វង្វេង​បាន គឺ​ទស្សនៈ​ដែល​​បា​ន​​យល់​​ឃើញ​​ថា “ហ្វូង​មនុស្ស​ដែល​មាន​គ្នា​ច្រើន មាន​ភាព​ឆ្លាត​វ័យ​ជាង​ម​នុស្ស​ដែល​លេច​ធ្លោ ដែល​មាន​គ្នា​​តិច ទោះ​បី​ជា​មនុស្ស​ដែល​លេច​ធ្លោ​ទាំង​នោះ មាន​ភាព​វ័យ​ឆ្លាត ពូកែ​ដោះ​ស្រាយ​បញ្ហា​ជាង ចេះ​លើកក​ម្ពស់​ឲ្យមា​នទស្ស​នៈ​ថ្មី​ៗ មាន​ការ​សម្រេច​ចិត្ត​ដែល​ឆ្លាត​វ័យ ឬ​ចេះព្យាករណ៍​អំពី​ពេល​អនាគត​យ៉ាង​ណា​ក៏​ដោយ”។ អ្នក​និពន្ធ​សៀវភៅ​នេះ​ បាន​ធ្វើ​ការ​ប្រៀប​ធៀប​រវាង​មនុស្ស​ទាំង​ពីរក្រុ​ម​នោះ ​ក្នុង​វិស្ស័យ​ផ្សេង​ៗ ដែល​​រាប់​​ចាប់​​តាំ​ង​​ពី​​វិស្ស័យ​​វប្ប​​ធម៌​​ដែល​​ពេញ​​និយម រហូត​​ដល់​​វិស្ស័យ​​នយោ​បាយ ហើយ​​បាន​​ធ្វើ​ការ​​សន្និ​ដ្ឋាន​​ជាមូ​ល​​ដ្ឋាន​​ថា “ហ្វូង​​មនុស្ស​ដែ​លមា​នគ្នា​​ច្រើ​ន ច្រើន​​តែ​មា​​ន​ភា​ព​ត្រឹម​​ត្រូ​វ​​ជាង​​មនុស្ស​ ​ដែល​លេ​ច​ធ្លោ​​ដែល​​មាន​​គ្នា​​តិច។ ទ្រឹស្តី​​នេះ​​មាន​​លក្ខណៈ​​គួរ​​ឲ្យ​​ចាប់​​អារម្មណ៍ ប៉ុន្តែ គេ​​អាច​​យក​​ទ្រឹស្តី​​នេះ​មក​​ពិភាក្សា ក្នុង​​ពេល​​បោះ​​ឆ្នោត​រើស​អ្នក​ដឹក​នាំ​ប្រទេស ឬ​នៅ​ពេ​​លដែ​ល​​គេ​បោះឆ្នោត​​ឲ្យ​​បេក​ជន ដែល​​ប្រកួត​​ក្នុង​​កម្ម​​វិធី​​ទូរទស្សន៍​​ជា​​ដើម”។ យ៉ាង​​ណាមិ​​ញ ព្រះ​គម្ពីរ​​បរិសុទ្ធ​​បាន​​បង្ហាញ​​យ៉ាង​​ច្បាស់​​ថា ប្រាជ្ញា​រួម​រ​បស់​​ហ្វូង​​មនុស្ស មិន​​អា​ច​​ឲ្យ​​យើង​​ទុក​​ចិត្ត​​បាន​​គ្រប់​​ពេល​​ឡើយ ហើយ​​​ក៏​​អាច​​បណ្តាល​​ឲ្យ​​មាន​​គ្រោះ​ថ្នា​ក់​ផ​​ង​ដែរ​(ម៉ាថាយ ៧:១៣-១៤) ប៉ុន្តែ ប្រាជ្ញា​រួម​របស់​ហ្វូង​មនុស្ស​អាច​មាន​ប្រយោជន៍ នៅ​ពេល​ដែល​ប្រាជ្ញា​នោះ​ត្រូវ​តាម​ព្រះ​បន្ទូល​​ព្រះ។ បទ​គម្ពីរ​សុភា​សិត ១១:១៤ បាន​ចែងថា​ “ទី​ណា​ដែល​ឥត​មាន​អ្នក​ប្រាជ្ញា​នាំ​មុខ នោះ​ប្រជាជន​រមែង​ដួល​ទៅ តែ​បើ​មាន​អ្នក​ប្រឹក្សា​ជា​ច្រើន នោះ​មាន​សេចក្តី​សុខ​វិញ”។ ការ​រួម​គ្នាតែ​មួយ ក្នុង​រូប​កាយ​ព្រះ​គ្រីស្ទ​មាន​ប្រយោជន៍​ណាស់ ជា​ពិសេស​នៅពេល​ដែលយើ​ង​អាច​ជួយ​គ្នា​ទៅវិ​ញ​ទៅ​មក នៅ​ក្នុង​ការស្វែ​ងរក​ប្រាជ្ញា​ពី​ព្រះ។…

Read article