ស្ពានជីវិត
ប្រជាជនដែលរស់នៅ ក្នុងក្រុងចេរាពុងជី ប្រទេសឥណ្ឌា បានរកឃើញវិធីសាស្រ្តដ៏ពិសេសមួយ សម្រាប់ឆ្លងស្ទឹង និងអូរជាច្រើន ក្នុងទឹកដីរបស់ពួកគេ។ ពួកគេបានសង់ស្ពានដោយប្រើឫសរបស់ដើមកៅស៊ូ។ ពួកគេបានដាំដើមកៅស៊ូ នៅតាមច្រាំងឲ្យដុះឫស ចេញជា “ស្ពានដែលមានជីវិត” ឆ្លងទៅត្រើយម្ខាង ដែលត្រូវចំណាយពេលពី១០ ទៅ១៥ឆ្នាំ ទំរាំតែដើមកៅស៊ូទាំងនោះធំពេញវ័យ។ តែពេលដែលដើមកៅស៊ូទាំងនោះ ដុះចេញជាស្ពានបានរឹងមាំហើយ ស្ពាននោះមានលំនឹងណាស់ ហើយគេក៏អាចប្រើប្រាស់វាបានរាប់រយឆ្នាំ។ យ៉ាងណាមិញ ព្រះគម្ពីរបានប្រៀបប្រដូចអ្នក ដែលទុកចិត្តព្រះ ទៅនឹង “ដើមឈើដាំនៅមាត់ទឹក ដែលចាក់ឫសទៅក្បែរទន្លេ”(យេរេមា ១៧:៨)។ ដោយសារឫសរបស់ដើមឈើនោះ បានស្រូបយកជីវជាតិបានល្អ នោះវាអាចបន្តមានជីវិត នៅពេលមានអាកាសធាតុក្តៅខ្លាំង។ ហើយក្នុងអំឡុងពេលរាំងស្ងួត វានៅតែបន្តចេញផ្លែផ្កា។ យើងអាចមានភាពរឹងមាំដូចដើមឈើដែលចាក់ឫសបានល្អ ពេលដែលយើងពឹងផ្អែកលើព្រះ ដោយមានភាពនឹងនរ និងភាពរឹងមាំ ទោះបីជាយើងស្ថិតក្នុងស្ថានភាពដ៏អាក្រក់បំផុតក៏ដោយ។ ផ្ទុយទៅវិញ អ្នកដែលទុកចិត្តលើមនុស្ស ច្រើនតែរស់នៅ ដោយគ្មានលំនឹង។ ព្រះគម្ពីរបានប្រៀបប្រដូចពួកគេ ទៅនឹងដើរឈើតូចៗនៅវាលរហោស្ថាន ដែលច្រើនតែខ្វះជីវជាតិ នឹងឈរនៅតែឯង(ខ.៦)។ ជីវិតខាងវិញ្ញាណរបស់អ្នកដែលលះចោលព្រះ គឺមានលក្ខណៈដូចនេះឯង។ ដូចនេះ យើងអាចសួរខ្លួនឯងថា តើយើងចាក់ឫសនៅកន្លែងណា? តើយើងបានចាក់ឫសនៅក្នុងព្រះយេស៊ូវឬទេ?(កូល៉ុស ២:៧) តើយើងជាស្ពានដែលចម្លងអ្នកដទៃ…
Read article