July

You are here:
ដំណឹងអាក្រក់ និងដំណឹងល្អ

ថ្មី​ៗ​នេះ ខ្ញុំ​បាន​សន្ទ​នា​ជា​មួយ​ស្ត្រីម្នា​ក់ ដែល​ធ្លាប់​ឆ្លង​កាត់​ស្ថាន​ភាព​ដ៏​លំបាក​លំបិ​ន។ ភាព​តប់​ប្រមល់​បាន​ប៉ះ​ពាល់​ដល់​សុខ​ភាព​របស់​គាត់ បាន​ជា​គាត់​ត្រូវ​ទៅ​ជួ​ប​គ្រូពេទ្យ​ជា​ញឹក​ញាប់​។ ប៉ុន្តែ គាត់​បាន​និយាយ​ប្រាប់​ខ្ញុំ ដោយ​ស្នាម​ញញឹម​នៅ​លើ​ផ្ទៃ​មុខ​ថា គាត់​អាច​ប្រើ​កាលៈ​ទេសៈ​ដ៏​ឈឺចា​ប់​នេះ ជា​ឱកាស​ដើម្បី​ផ្សាយ​ដំណឹង​ល្អ ដល់​​គ្រូ​ពេទ្យ​របស់​​នាង។ ព្រះ​គម្ពីរ​ភីលីព​បាន​ចែង​អំ​ពី​របៀប ដែល​សាវ័ក​ប៉ុល​ប្រើស្ថា​នភាព​ដ៏លំ​បាក​របស់​គាត់​ នៅ​ក្នុង​គុក ដើម្បី​ផ្សាយ​​ដំណឹង​ល្អ។ អ្នក​ជឿ​ព្រះ​នៅ​ក្រុង​ភីលីព​បាន​កើត​ទុក្ខ ពេល​សាវ័​ក​ប៉ុល​ត្រូវ​គេ​ចាប់​ខ្លួន​ ដោយសារ​ការ​ផ្សាយ​អំពី​ព្រះ​គ្រីស្ទ ​ប៉ុន្តែ គាត់​បាន​ប្រាប់​ពួក​គេ​ថា ការ​ជាប់​ចំណង​របស់​គាត់ “បាន​ប្រែ​ជា​ចម្រើន​ដល់​ដំណឹង​ល្អ​វិញ”(១:១២)។ ពួក​អ្នក​យាម​វាំង​ទាំង​មូល និ​ង​អ្នក​ដទៃ​ទៀត​បាន​ដឹង​ថា ​​គាត់​​​ជាប់​​​គុក​ ដោយ​សារ​​​​គាត់បាន​ផ្សាយ​អំពី​ព្រះគ្រីស្ទ។ អ្នក​ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​សាវ័ក​ប៉ុល ក៏​បាន​ឮ​អំពី​ព្រះ​យេស៊ូវ គឺ​មិន​ថាតែពួ​ក​ទាហាន​(ដែល​យាមគាត់​១​ថ្ងៃ២​៤ម៉ោ​ង និង​៧​ថ្ងៃក្នុ​ង​មួយ​សប្តាហ៍) ឬ​អ្នក​ដទៃ​ទៀត​ដែលនៅ​ក្រៅគុ​ក​ឡើយ។ ការ​ជាប់​គុក​របស់​សាវ័​កប៉ុល អាច​ជា​ដំណឹង​អាក្រក់​សម្រាប់​ពួក​ជំនុំ តែ​គាត់​បាន​ប្រើ​វា​ជា​ឱកាស ដើម្បី​ផ្សាយ​ដំណឹង​ល្អ បាន​ជា​មាន​អ្នក​យា​ម​ខ្លះ​បាន​ក្លាយ​ជា​អ្នក​ជឿ​ព្រះ(៤:២២)។ លោក​សា​វ័ក​ប៉ុល​បាន​ជាប់​ឃុំ​ឃាំង តែ​ដំណឹង​ល្អ​មិន​ត្រូវ​បា​នគេ​ប​ង្ខាំទុ​ក​ឡើយ។ ក្នុង​នាម​ជា​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ យើង​​អាច​អនុញ្ញាត​ឲ្យ​កា​រ​ឈឺចា​ប់រ​បស់​យើង ក្លាយ​ជា​ឱកាស​សម្រាប់​ផ្សាយ​ដំណឹង​ល្អ។ ទុក្ខលំបាក គឺជាដំណឹងល្អដែលគេមិនចង់ឮ តែចូរយើងប្រើវាជាឱកាសដើម្បីផ្សាយដំណឹងល្អ។—Marvin Williams

Read article
មិនមែនជារឿងទេវកថា

ខ្ញុំ​ជា​​មនុស្ស​​ដែ​ល​ចូ​​លចិ​ត្តស្វែ​ង​យល់ អំ​ពីប្រ​វត្តិ​សាស្រ្តហេតុ​នេះហើ​យ បាន​ជា​ខ្ញុំរ​ង់​ចាំទ​ស្សនា​កម្ម​វិធី​ផ្សាយពិសេស​របស់ទូ​រទស្សន៍ ស្តី​អំពី​ស្តេច​អាស័រ(King Arthur) ដ៏​អស្ចារ្យ​។ ក្នុង​ផ្នែក​ខាង​ដើម​នៃ​ខ្សែ​វីដេអូរ​ឯក​សារ​នេះ ពួក​ប្រវត្តិ​វិទូ​បាន​ទទួលស្គា​ល់​ថា រឿង​ស្តេច​អាស័រ ពួកទ័​ព​សេះ ​និង​ការប្រជុំតុមូ​លរ​បស់​ពួក​គេ មិន​មាន​ការ​កត់​ត្រា​របស់​សាក្សី ឬភ័ស្តុ​​តា​ង​​ប្រវត្តិសាស្រ្តណាមួយជាសំអាងទេ។ ដូចនេះ ជា​ញឹក​ញាប់ គេ​បាន​ហៅ​រឿង​នោះថា “រឿង​ព្រេង” ឬ ​“រឿង​ទេវ​កថា”។ រឿង​នេះ​ហាក់​ដូច​ជា គ្រាន់​តែ​ជា​រឿង​ព្រេង​មួយ ដែល​កើត​ឡើង​ពី​ការ​ប្រទាក់​ក្រឡា​គ្នា​នៃ​រឿង​ដទៃ​ជា​ច្រើន​ទៀត អស់​​ជា​ច្រើន​សតវត្សរ៍។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ ដំណឹង​ល្អ​មិន​មាន​ប្រភព​នៅ​ក្នុង​រឿង​ទេវក​ថា ឬ​រឿង​ព្រេង​ឡើយ តែ​មា​ន​ប្រភ​ព​នៅ​ក្នុង​ការ​ពិត ដែល​គេ​បាន​ស្រាវជ្រា​វ​រក​ឃើញ​យ៉ាង​ត្រឹម​ត្រូវ ហើយ​ជា​រឿង​ដ៏​អស្ចារ្យ​បំផុត​ដែល​គេបា​នថ្លែ​ង​ប្រាប់។ គឺ​ដូច​ដែល​សាវ័ក​ប៉ុលបា​នស​រសេរ​ថា ការ​រស់​ពី​សុគត​ឡើង​វិញ​នៃ​ព្រះគ្រីស្ទ គឺ​ជា​ព្រឹត្តិ​ការណ៍​ដ៏​សំខាន់​បំផុត ក្នុង​ប្រវត្តិ​សាស្រ្ត​មនុស្ស​ជាតិ ដែល​មាន​សាក្សី​ដ៏​ពិត​ជា​សម្អាង​។ សាវ័ក​ប៉ុល​បាន​រាយ​ឈ្មោះ​របស់​ពួក​សាវ័ក​ដែល​បាន​ឃើញ​ព្រះគ្រី​ស្ទ​ផ្ទាល់​ភ្នែក បន្ទាប់​ពី​ទ្រង់​បាន​មាន​ព្រះជន្ម​ឡើង​វិញ ហើយបា​ន​រៀប​រា​ប់​ថា “ក្រោយ​ទៀត ទ្រង់​លេច​មក​ឲ្យ​ពួក​បង​ប្អូន​ជាង​៥០០​នាក់​ឃើញ​តែ​ម្តង ជា​ពួក​ដែល​មាន​គ្នា​ច្រើន​រស់​នៅ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ តែ​មាន​ខ្លះ​បាន​ដេក​លក់ទៅ​ហើយ” (១កូរិនថូស ១៥:៦)។ ពេល​ដែល​សាវ័​កប៉ុ​លកំ​ពុង​សរសេរ​បទ​គម្ពី​រ​នេះ ក្នុង​ចំណោម​ពួកស្ម​រ​បន្ទា​ល់ទាំ​ងនោះ​ មាន​ពួក​គេជា​ច្រើ​ននាក់ នៅមា​ន​ជីវិ​តនៅ​ឡើ​យ ហើយ​អ្នក​ដែល​រស់​នៅ​សម័យ​នោះ ​អា​ច​​ទៅ​សួរ​អ្នក​ទាំង​នោះបា​ន។ ការ​មាន​ព្រះជ​ន្ម​ឡើង​វិញ នៃ​ព្រះ​គ្រីស្ទ​មិន​មែន​ជា​រឿងប្រ​ឌិត បែប​ទេ​វក​ថា​ឡើយ តែ​ជា​ការ​ពិត ដែល​បាន​កើត​ឡើង​ក្នុង​ប្រ​វត្តិ​សា​ស្រ្ត។—Bill…

Read article
តើមកពីភពព្រះអង្គារឬ?

អ្នកវិទ្យាសាស្រ្ត​បាន​​​ជឿ​ថា ​​ជីវិត​អាច​កើតមាន​ដំបូង​បំផុត​នៅ​ភព​ព្រះ​អង្គារ ហើយ​ផ្លាស់​ទីមក​ភព​ផែន​ដី។ ក្នុង​ការ​ស្រាវ​ជ្រាវ​នេះ​ មាន​​អ្ន​ក​អាវ​កាសម្នា​ក់ បាន​សន្និ​ដ្ឋាន​ថា ​“មី​ក្រុប​ដែល​មក​ពី​ភព​អ​ង្គារ បាន​ធ្លាក់​មក​លើ​ផែន​ដី បន្ទាប់​ពីផែន​ដី​ទើប​តែ​ករ​កើត​ជា​ភព ហើយ​កូន​ចៅ​ជំនាន់​ក្រោយ​នៃ​មីក្រុប​នោះ កំពុ​ង​តែ​បន្តមា​ន​ជីវិត​នៅ​លើផែ​ន​ដីនេះ ហើយ​កូន​ចៅ​រប​ស់​មីក្រុ​បនោះ​ គឺ​​យើ​ងរា​ល់គ្នា​ហ្នឹ​ង​ឯង”។ មាន​អ្នក​វិទ្យា​សាស្ត្រ​ប្រុស​ស្រីមួ​យចំ​នួន កំពុង​មើល​ទៅ​អាវ​កាស នៅ​ខាង​ក្រៅ​ភព​ផែន​ដី ដើម្បី​ស្វែង​រក​ឲ្យ​ឃើញ​ថា​តើជី​វិត​នៅ​ផែ​ន​ដីមា​នប្រ​​ភព​មក​ពី​ណា។ ពួក​គេ​មិន​បាន​ជឿ​ការ​បក​ស្រាយរ​បស់​ព្រះ​គម្ពីរ​ដែល​បាន​ចែង​ថា ព្រះ​បាន​ដាក់​ជីវិតមនុស្ស សត្វ និង​រុក្ខ​ជាតិ នៅ​លើ​ផែន​ដី តាម​រយៈ​ការ​បង្កើត តាម​របៀប​ដ៏​អស្ចារ្យទេ​។ ប៉ុន្តែ តើ​ធ្វើ​ដូច​ម្តេច ឲ្យ​ជីវិត​មីក្រុ​ប​ដែល​គេបា​ន​សន្និ​ដ្ឋា​ន​នោះ អាច​ចាប់​ផ្តើមមាន​នៅ​លើ​ភព​ដ៏​យ៉ាប់​យ៉ឺន​​នោះបា​ន? សំណួរ​​​ដែល​សំខាន់​ជាង​នេះ ដែល​យើង​ត្រូវ​សួ​រ​នោះ​គឺ​ :​​ តើហេ​តុអ្វី​បា​ន​ជាគេ​ពិ​បាក​ទទួល​ស្គាល់​ម្ល៉េះថា​ ពិភព​ផែន​ដី(ដែលជា​​កន្លែង​​​ដ៏​ពិសេស​​ខុ​សគេ ដែល​អាច​ឲ្យជី​វិត​កើត​មាន​បាន) គឺ​ជាក​ន្លែង​ដែល​ព្រះ​បាន​បង្កើត និង​ដាក់​មនុស្ស និង​សត្វ​ឲ្យ​រស់​នៅ? មនុស្ស​មាន​ការ​ពិបាក នៅ​ក្នុង​ការ​ទទួល​ស្គាល់​ថា ជីវិត​រប​ស់​មនុស្ស​បាន​កើត​ឡើង ពី​ខ្យល់​ដង្ហើ​មរ​បស់​ព្រះ​តាម​របៀប​ដ៏​អស្ចារ្យ(លោកុប្បត្តិ​ ២:៧)​ តែ​ទន្ទឹ​មនឹ​ង​នោះ ពួក​គេ​បាន​សម្រេច​ចិ​ត្ត​ជឿ​លើកា​រអ​ស្ចារ្យ មួយ​ប្រភេ​ទទៀ​ត​ ដែល​មាន​លក្ខណៈ​ខុស​ស្រឡះ ពី​ការ​អស្ចារ្យ​របស់​ព្រះ គឺ​ពួក​គេ​ជឿ​លើ​​ការ​អស្ចារ្យ​នៃ​ជីវិត ដែលកើតឡើងដោយ​ឯក​ឯង ដោយ​គ្មានកា​រប​ណ្តាល។ ពួក​គេ​ប្រហែ​ល​ជា​ត្រូវ​ស្តាប់​យោបល់ ដែល​ព្រះមា​ន​ម​ក​កា​ន់​លោក​យ៉ូប​ថា “ឱ​យ៉ូប​អើយ សូម​ស្តាប់​សេចក្តី​នេះ​ចុះ សូម​ឈរ​ឲ្យ​នឹង…

Read article
អ្នកលើកទឹកចិត្តស្ងាត់ៗ

ការ​ចេះលើ​កទឹ​ក​ចិត្ត​អ្នក​ដទៃ តាម​របៀប​ស្ងាត់​ៗ គឺជា​បុគ្គ​លិក​លក្ខណៈ​មួយ ក្នុង​ចំណោម​បុគ្គ​លិក​លក្ខណៈ​ដែល​ខ្ញុំ​កោត​សរសើរ​បំផុត ចំពោះ​អ្នក​ដទៃ។ ខ្ញុំ​នៅចាំ​ថា​ ថ្ងៃ​មួយ ពេលខ្ញុំ​ត្រ​ឡប់​មក​ផ្ទះ​វិ​ញ បន្ទា​ប់​ពី​បាន​សម្រាក​នៅ​មន្ទី​ពេទ្យ​អស់​មួយ​រយៈ ខ្ញុំ​ក៏​បាន​ដឹង​ថា​ មិត្ត​ភ័ក្រ​របស់​ខ្ញុំគឺ ជែកគី(Jackei) បាន​ផ្ញើសៀ​វភៅ​មួ​យក្បា​ល ដែល​និយាយ​អំ​ពី​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ ដែល​កាល​ពី​ពីរ​បី​ថ្ងៃ​មុន គាត់​បាន​ឆ្លង​កាត់​ការ​វះកា​ត់​រួច​ម​ក​ហើយ។ លោក​បប់(Bob) ដែ​ល​ជា​ពូ​របស់​ខ្ញុំ មាន​ការ​​ដឹង​គុណ​ចំពោះ​អ្នក​មើល​ថែ​រ​គាត់ ពេល​គាត់​កំពុង​សម្រាក​ព្យា​បាល​នៅ​មជ្ឈ​មណ្ឌល​មហា​រីក បាន​ជា​គាត់​ផ្ញើ​សំបុត្រ​ថែ្លង​អំណរ​គុណ​រាប់​រយ​​សន្លឹក ទៅ​កាន់​អ្នក​គ្រប់​គ្រង​របស់​ពួក​គេ។ អ្នក​ស្រី​ប្រេន​ដា(Brenda) ដែល​​ជា​​ប​ង​​ប្អូន​ជីដូនមួយ​រ​បស់​ខ្ញុំ មាន​ការ​ឈឺចា​ប់យ៉ា​ងខ្លាំ​ង ពេល​បាត់​បង់​កូន​ម្នាក់ កាល​ពី​ជិត​២០​ឆ្នាំមុ​ន ហើយ​ឥឡូវ​នេះ មនុស្ស​ជា​ច្រើន​បាន​ទទួលព្រះ​ព​រ តាម​រយៈ​ការ​ដែល​គាត់​បាន​ធ្វើ​យ៉ា​ងស្ង​ប់ស្ងា​ត់ ដោយ​ចិត្ត​ដ៏​ករុណា​។ ជា​ញឹក​ញាប់ អ្នក​ដែ​លធ្លា​ប់​ជួប​សេចក្តី​វេទ​នា​បំផុត ទាំង​ខាង​សាច់​ឈាម និង​ខាង​ផ្លូវ​ចិត្ត​ គឺ​ជា​អ្ន​ក​ដែល​ពូកែ​លើក​ទឹក​ចិត្ត​អ្នក​ដទៃ​ បាន​ច្រើន​ជាង​គេ។ ព្រះ​គម្ពីរ​កិច្ចកា​រ​បាន​ចែង​អំពី​លោក​បាណា​បាស ដែល​ត្រូវ​បាន​គេស្គា​ល់ថា​ជា​ “​អ្ន​ក​​ជំនួយ​(ឬ​កូន​នៃកា​រលើ​កទឹ​កចិ​ត្ត)”(៤:៣៦)។ គាត់​ជា “​​មនុស្ស​ល្អ ពេញ​​ជា​​​ព្រះ​វិញ្ញាណ​បរិសុទ្ធ និង​សេចក្តី​ជំនឿ”(១១:២៤) ហើយបានលើកទឹកចិត្តអ្នកដទៃ “ឲ្យ​សម្រេចចិត្ត​នឹង​នៅ​ជាប់​ក្នុង​ព្រះអម្ចាស់”(ខ.២៣)។ ការ​លើក​ទឹក​ចិត្ត​រប​ស់គាត់ ប្រាកដ​ជា​អាច​មាន​ឥទ្ធិព​លយ៉ា​ងខ្លាំ​ង ទៅ​លើ​មនុស្ស​ជា​ច្រើន។ កាល​ណាយើ​ងបា​នទ​ទួល​ព្រះព​រ ពី​ការ​លើក​ទឹក​ចិត្ត​ហើយ នោះ​ចូរ​យើង​ធ្វើ​ខ្លួន​ជា​កូ​ន​ស្រី​ ឬ​កូន​ប្រុស​នៃ​ការ​លើក​ទឹក​ចិត្ត សម្រាប់​អ្នក​ដទៃ​ចុះ។—Cindy Hess…

Read article
ការធ្វើឲ្យសត្រូវក្លាយជាមិត្ត

នៅសម័យ​សង្រ្គាមស៊ីវិល នៅ​សហរដ្ឋ​អា​មេរិក សេចក្តី​សម្អប់​ក៏​បាន​កើត​មាន​យ៉ាង​ធ្ងន់​ធ្ងរ​រវាង​ប្រ​ជា​ជននៅ​ភាគ​ខាង​ជើង និង​ភាគ​ខាង​ត្បូង។ ជាក់​ស្តែង មាន​ពេល​មួយ លោក​ប្រធានាធិបតី អ័ប្រាហាំ លីនខិន(Abraham Lincoln) បាន​ទទួល​រង​ការ​រិះគ​ន់ ពេល​គាត់​ប្រាប់​គេ​ឲ្យ​ប្រព្រឹត្ត​ដោយ​ចិ​ត្ត​សប្បុរស ចំពោះពួ​ក​ឧទ្ទាម​នៅភា​គ​ខាង​ត្បូង​។ អ្នក​រិះគ​ន់​នោះ បាន​រំឭក​លោក​លីន​ខិន​ថា ប្រទេស​ជាតិ​កំពុង​មាន​ស​ង្គ្រាម ហើយ​ពួ​ក​រដ្ឋ​សហព័ន្ធ​គឺ​ជា​ខ្មាំង​សត្រូវ ដែល​គួរ​ទទួល​រង​វិនាស​កម្ម​។ តែ​លោក​លីនខិន​បាន​ឆ្លើយ​តប យ៉ាង​ឆ្លាត​វ័យ​ថា “ខ្ញុំ​នឹង​បំផ្លាញ​សត្រូវ​របស់​ខ្ញុំ ដោយ​ធ្វើ​ឲ្យ​ពួក​គេក្លា​យ​ជាមិ​ត្តភ័​ក្ររ​បស់​ខ្ញុំ”។ ប្រសាសន៍​របស់​លោក​លីនខិ​ន គឺ​គួរ​ឲ្យ​យើង​យក​មក​ពិចារណា។ ប្រសាសន៍​របស់​គាត់​បា​ន​ឆ្លុះប​ញ្ចាំង​ អំពី​ការ​បង្រៀន​របស់​ព្រះ​យេស៊ូវ​នៅ​លើ​ភ្នំ ដែល​កាល​នោះ ទ្រង់​មាន​​បន្ទូល​ថា “ខ្ញុំ​​ប្រាប់​​ថា ត្រូវ​​ស្រឡាញ់​ពួក​ខ្មាំងសត្រូវ ត្រូវ​ឲ្យ​ពរ​ដល់​អ្នក​ណា​ដែល​ប្រទេច​ផ្តាសា ត្រូវ​ប្រព្រឹត្ត​ល្អ​នឹង​អ្នក​ណា​ដែល​ស្អប់​អ្នក​រាល់​គ្នា ហើយ​ត្រូវ​អធិស្ឋាន ឲ្យ​អ្នក​ណា​ដែល​ធ្វើ​ទុក្ខ​បៀតបៀន​ដល់​អ្នក​រាល់​គ្នា​វិញ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា ​កូន​របស់​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថានសួគ៌”(ម៉ាថាយ ៥:៤៤-៤៥)។ ក្នុង​កា​ររ​ស់​នៅ យើង​នឹង​ជួប​ប្រទះ​មនុស្ស​ពិបាក​ៗ​ជា​ច្រើន ដែល​យើង​ត្រូវ​មាន​ការ​អត់​ធ្មត់​ជា​ប្រចាំ។ ប៉ុន្តែ យើងមិនត្រូវ​ធ្វើកា​រ​អាក្រក់ ឬ​ធ្វើទុ​ក្ខ​ពួក​គេ តាម​ការ​ល្បួង​នោះ​ឡើយ ព្រោះ​នោះ​មិន​មែន​ជា​ផ្លូវ​របស់​ព្រះទេ​។ ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​អធិ​ស្ឋាន​ឲ្យ​ពួក​គេ និង​បង្ហាញ​ចេញ​នូវ​សេចក្តី​សប្បុ​រស ដោយ​គិត​​ពី​​ប្រយោជន៍​​រប​ស់​​ពួក​​គេ ហើយត្រូ​វ​ផ្តោត​ទៅ​លើភា​ព​វិជ្ជ​មាន។ កាល​ណាយើ​ង​ប្រព្រឹត្ត​ដូច​នេះ ខ្មាំង​សត្រូវ​របស់​យើង​អាច​ក្លាយ​ជាមិ​ត្តភ័​ក្ររ​បស់​យើង។ មិន​មែន​មនុស្សគ្រ​ប់​គ្នាសុ​ទ្ធតែ​​​ឆ្លើយ​តប​ដោយ​វិជ្ជ​មាន ចំពោះ​យើ​ង​ឡើយ…

Read article
ចូរនឹកចាំអំពីមូលហេតុ

លោកចូ ម៉ូរីស(Joe Morris) បាន​ធ្វើ​ឲ្យ​ការ៉េម​របស់​គាត់ កាន់តែ​មា​ន​រស់​ជាតិ ដោយ​ប្រើ​គ្រឿង​ផ្សំ​ជា​ច្រើន ដែល​រាប់​ចាប់​តាំង​ពី​ស្ករ​សូកូឡា និង​ផ្លែ​ស្ត្របឺរី រហូត​ដល់​ម្ទេស​ផ្លោក​ក្រៀម។ គាត់​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ធ្វើ​ការ៉េម​ទាំង​បី​នាក់ ដែល​បាន​ធ្វើ​ការ​ឲ្យ​ក្រុម​ហ៊ុន​ដ៏​ជោគ​ជ័យ​មួយ នៅ​រដ្ឋ​តិច​សាស់ ដែល​មាន​ឈ្មោះល្បី​ផ្នែក​គុណ​ភាព ភាព​ប៉ិន​ប្រសព្វ និង​កា​រ​ឆ្នៃប្រ​ឌិត។ ប៉ុន្តែ ​លោក​ចូ​មិន​ទាន់​ភ្លេច​មូល​ហេតុ​ដែល​គាត់​ធ្វើ​ការ៉េម​ឡើយ។ គាត់​បាន​និយាយ​ប្រាប់​អ្នក​យក​​ពត៌​មាន ឈ្មោះ​រីខាដូ ហ្គាន់​ដារ៉ា(Ricardo Gádara)ថា មាន​បុគ្គ​លិក​ម្នាក់​ដែលធ្វើ​ការ​យូរ​ឆ្នាំ តែង​តែបា​ន​រំឭក​ពួក​គេថា​ “ហេតុ​អ្វី​បាន​ជាយើង​ធ្វើ​ការ៉េម? ការ៉េម​ជា​អាហា​រ​ដែ​ល​ធ្វើឲ្យ​សប្បាយ​ចិត្ត។ យើង​ធ្វើ​ការ​នៅ​ទីនេះ ដើម្បី​ធ្វើ​ឲ្យ​អ្នក​ញាំសប្បាយ​ចិត្ត”។ នេះ​ហើយ​ជា​មូល​ហេតុ​ដែល​លោក​ចូ ម៉ូរីស​ធ្វើ​ការ៉េម។ យើង​ចាំបា​ច់ត្រូ​វ​នឹក​ចាំ​អំពីមូលហេតុ ដែល​យើង​ត្រូវ​ធ្វើ​ការ​នេះ ឬ​ការ​នោះ ក្នុង​នាម​ជា​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ។​ ការ​នឹក​ចាំនេះ​គឺពិត​ជា​សំខាន់​ណាស់ ​ព្រោះ​បើ​យើង​ភ្លេច នោះយើ​ង​មិន​ខុស​ពីពួក​សិស្ស​របស់​ព្រះ​យេស៊ូវ ដែល​មាន​ការ​ប្រកែក​គ្នា​អំពី​អ្នក​ដែល​សំខាន់​ជាង​គេ ក្នុង​ចំណោម​ពួក​គេ ដែល​ជា​ហេតុ​នាំ​ឲ្យ​ពួក​គេមា​ន​កំហឹង និង​ការ​បែក​បាក់។ ត្រង់​ចំណុច​នេះ ព្រះ​យេស៊ូវ​បាន​រំឭ​ក​ពួក​គេ​ថា “ដ្បិត​​កូន​មនុស្ស​ក៏​បាន​មក មិន​មែន​ឲ្យ​គេ​បំរើ​ដែរ គឺ​ដើម្បី​នឹង​បំរើ​គេ​វិញ ហើយ​និង​ឲ្យ​ជីវិត​ខ្លួន​ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន​ផង”(ម៉ាកុស ១០:៣៥-៤៥) បើ​យើង​មាន​គោលដៅ​ផ្សាយ​ដំណឹង​ល្អ​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដ​ល់​អ្នក​ដទៃ នោះ​យើង​នឹង​មិន​ខ្វះ​ការ​គួសម ឬ​មាន​អត្ត​ចរិកកា​ច​ឡើយ បើ​សិន​ជា​មាន​នរណា​ម្នាក់​ប្រឆាំង ឬ​សើច​ចម្អក​ឲ្យ​ការ​ផ្សាយ​ដំណឹង​ល្អរ​បស់​យើង​នោះ។ ពេល​ដែល​យើង​ដើរ​តាម​ផ្លូវ​របស់​ព្រះ​អម្ចាស់ ដែល​ជា​ផ្លូ​វ​នៃ​ការ​បម្រើ…

Read article
ដាំក្នុងដំណាក់នៃ ព្រះអម្ចាស់

បន្ទាប់​ពី​បាន​ធ្វើ​ការ​សម្ភាស​មនុស្ស​ចាស់ ជា​បន្ត​បន្ទាប់​ហើយ អ្ន​ក​និពន្ធ​ឈ្មោះ ដន ហ្គោល(Don Gold) បាន​បោះ​ពុម្ភ​ផ្សាយ​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា រហូតដល់​ពេល​ដែល​គេច្រៀ​ងចប់: ការ​អប​អរ​សាទ​រ​ជីវិត និង​​វ័យ​​ចំណាស់ នៅ​ទ្វីប​អាមេរិក។ លោក​ហ្គោល​ស្រឡាញ់ និង​បាន​កោត​សរសើរ​ជី​ដូន​របស់​គាត់ ហើយ​ការ​នឹក​ចាំពី​ជី​ដូន​រ​បស់​គា​ត់ បាន​នាំ​ឲ្យ​គាត់ ​ទៅជួ​ប និង​រៀន​សូត្រ​ពី​ចាស់​ទុំដ​ទៃ​ទៀត។ គាត់​នៅ​ចាំ​ថា ​មាន​ពេល​មួយ ពេល​គាត់​កំពុ​ង​ធ្វើ​​ដំណើរ​​ទៅ​​សម្ភាស​​ចាស់​​ទុំ​ម្នាក់ គាត់​ក៏បា​ន​វង្វេង នៅ​តាម​ផ្លូវ​ដីហុយ តាម​ជន​បទ​នៃ​រដ្ឋ​មីសូរី។ ពេល​គាត់​បើក​ឡាន​ចូល​ក្នុង​កសិដ្ឋាន​មួយ ដើម្បី​សួរ​រក​ផ្លូវ មាន​ក្មេងជំ​ទង់​ម្នាក់​បាន​ចេញ​មក។ ពេល​វា​ឮ​គាត់​សួរ​រក​ផ្លូវ វា​ក៏​ញាក់​ស្មា រួច​តប​ថា “ខ្ញុំ​មិន​ដឹង​ទេ”។ ដូច​នេះ គាត់​ក៏​បន្ត​បើក​បរ​ទៅ​មុខ​ទៀ​ត។ ពេល​គាត់​បើក​បាន​បី​បួន​គីឡូ​ម៉ែត្រ​ទៀត គាត់​ក៏​ឈប់​ឡាន នៅ​មុខ​ផ្ទះមួ​យ នៅ​ក្នុង​កសិដ្ឋាន​។ លើក​នេះ បុរស​វ័យ​ចាស់ ដែ​ល​ជា​កសិករ​ក៏​បាន​ប្រាប់​ផ្លូវ​គាត់​ឥត​មាន​ខុស ដោយ​ទឹក​ចិត្ត​ដ៏​សប្បុរស។ នោះ​ជា​បទ​ពិសោធន៍​ដ៏ល្អ​ ដែល​បាន​បូក​បញ្ចូល​ ជា​មួយ​កា​រ​អ្វី​ដែល​គាត់កំ​ពុង​ស្វែង​រក ពេល​ដែល​ការ​នឹក​ចាំ​ពី​ជីដូន​រប​ស់​គាត់ បាន​នាំ​ឲ្យ​គាត់​ទៅ​ស្វែង​រក​មនុស្ស​ដែល​មានល​ក្ខណៈ​ដូច​ជីដូ​ន​គាត់។ និយាយ​​រួម គាត់​​កំពុ​ងស្វែ​​ងរ​​ក​​អ្ន​ក​​នាំផ្លូ​វ​គាត់ នៅ​ក្នុង​ដំណើរ​នៃ​ជីវិត​របស់​គាត់។ បើ​អ្នក​ជា​មនុស្ស​មាន​“វ័យក្មេង” សូម​ស្វែង​រក​មនុ​ស្សចា​ស់ ដែល​បាន​ពិសោធនឹ​ងសេចក្តី​ស្រឡាញ់ និង​ការ​ល្អរ​បស់​ព្រះ ពេញ​មួយ​ជីវិត​របស់​​ពួកគេ។ ពួក​គេ​មាន​ប្រាជ្ញា សម្រាប់​ចែក​ចាយ…

Read article
ពេលមានបញ្ហា

បើអ្នក​មិន​ធ្លាប់​បាន​ដឹង​អំពី​ច្បាប់​ម័រហ្វី(Murphy)ទេ ​នោះ​អ្នក​ប្រហែល​ជា​ធ្លាប់​​ពិសោធ​ នឹង​ពាក្យ​ស្លោក ដែលចែង​ថា “បញ្ហា​នឹង​កើត​ឡើង ចំពោះ​ការ​អ្វី​ដែ​ល​អាច​មាន​បញ្ហា”។ ពាក្យ​ស្លោក​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំនឹ​ក​ឃើញ​គោល​ការណ៍ ដែ​ល​ព្រះ​យេស៊ូវ​បាន​ចែក​ចាយ​ជា​មួ​យ​ពួក​សិស្ស​របស់​ទ្រង់​ ដោយ​បន្ទូល​ថា “នៅ​លោកីយ៍​​នេះ ​អ្នក​​រា​ល់​គ្នា​នឹងមាន​សេចក្តី​វេទនា​មែន”(យ៉ូហាន ១៦:៣៣)។ ត្រង់​ចំណុច​នេះ យើង​អាច​ទទួល​ស្គាល់​ថា ពាក្យ​ស្លោក​មួយ​នោះ​ពិត​ជា​បាន​និយាយ​ត្រូ​វ​មែន ព្រោះ​មិន​យូរ​មិន​ឆាប់ យើង​នឹង​ជួប​សេចក្តី​ទុក្ខ​មែន។ ពី​ដើម​ឡើយ ព្រះ​ទ្រង់​មិ​ន​បាន​រៀប​ផែន​ការ​ឲ្យ​ជីវិត​មនុស្ស​ម្នា​ក់ៗ​ជួ​បសេ​ចក្តី​ទុក្ខ​ទេ ប៉ុន្តែ ចាប់​តាំង​ពី​ពេល​ដែល​មនុស្ស​ជាតិ​ដំបូង បាន​ចាញ់​ល្បួង​របស់​អារក្ស ក្នុង​សួន​ច្បារ​អេដែន អ្វី​ៗ​គ្រ​ប់​យ៉ាង​ក្នុង​ពិភព​ផែន​ដី​នេះ ក៏​បាន​ធ្លាក់​ចូល​ទៅ​ក្នុ​ងអំ​ពើ​បាប ជា​ហេតុ​នាំ​ឲ្យ​គ្មាន​សណ្តាប់​ធ្នាប់ និង​លែង​មាន​ដំណើរ​ការ​ដូច​ធ​ម្មតា។ ជា​ការ​ពិត​ណាស់ ជីវិត​មនុស្ស​ម្នា​ក់​ៗតែ​ង​ពើ​ប​ប្រទះ​បញ្ហា។ ជា​ញឹក​ញាប់ យើង​មិន​បាន​ដឹង ឬ​ភ្លេច​ថា សន្តិ​ភាព​ពិត​ជា​អាច​កើត​មាន​នៅ​ក្នុង​ជីវិត​របស់​យើង​រាល់​គ្នាទេ។ គួ​រឲ្យ​ចាប់​អារម្មណ៍​ណាស់ ពេល​ដែល​ព្រះ​យេស៊ូវ​ដាស់​តឿន​អ្នក​ដើ​រតា​ម​ទ្រង់ អំពី​បញ្ហា​ដែល​នឹង​កើត​ឡើង ​ទន្ទឹម​នឹង​នោះ​ទ្រង់​ក៏បា​នស​ន្យាថា​ នឹង​ប្រទា​នស​ន្តិ​ភាព ​នៅ​ក្នុង​ចិត្ត​យើង​ម្នា​ក់​ៗ​ផ​ង​ដែរ។ ទ្រង់​ថែម​ទាំង​បាន​ប្រាប់​ពួក​គេ​ឲ្យ ​“សង្ឃឹម ឬ​អសប្បាយ​ឡើង ដ្បិត​ទ្រង់​បាន​ឈ្នះ​លោកិយ​ហើយ”​(ខ.៣៣)។ ដោយ​សារ​ទ្រង់​បាន​ប្រើពា​ក្យ​ បានឈ្នះ នោះ​មាន​ន័យ​ថា កា​រនេះ​បា​នស​ម្រេច តាំង​​​ពី​អតីត​កាល​រហូត​ជា​និរន្ត។ ព្រះ​យេស៊ូវ​ទ្រង់​មិន​គ្រាន់​តែ​បា​នឈ្នះលោកិយ​ដែល​ធ្លាក់​ក្នុង​អំពើបា​ប តាម​រយៈ​កា​រ​សុគត និង​ការ​មាន​ព្រះ​ជន្ម​ឡើ​ងវិ​ញ​រប​ស់ទ្រ​ង់​ប៉ុណ្ណោះ​ឡើយ តែ​ទ្រង់​ថែម​ទាំង​បាន​បន្ត​ប្រទាន​ជ័យ​ជម្នះ ទោះ​បី​ជា​យើង​ជួ​បប​ញ្ហា​ច្រើន​យ៉ា​ង​ណា​ក៏​ដោយ។ ដូច​នេះ ទោះ​បី​ជាប​ញ្ហាអា​ចកើ​ត​មាន…

Read article
ហ៊ុមព័ទ្ធដោយ ការអធិស្ឋាន

មិត្ត​ភ័ក្រ​រប​ស់ខ្ញុំ​ មាន​កូន​ស្រី​ម្នាក់​អាយុ​៩​ឆ្នាំ​ឈ្មោះ ស៊ីដ​នី(Sydnie) ដែល​កំពុង​សម្រាក​ព្យាបា​ល​នៅ​ក្នុ​ង​មន្ទីរ​ពេទ្យ ដោយ​ការ​ចាក់​ឆ្នាំគី​មី​ និង​កំពុង​ទទួល​ការ​ផ្លាស់​ខួរ​ឆ្អឹង​ខ្នង។ មាន​ពេល​មួយ ​ខ្ញុំ​បាន​យល់​សប្តិ​ឃើញ​នាង​កំពុងសម្រាក ជា​មួ​យ​ឪពុក​ម្តាយ​នាង ក្នុង​បន្ទប់​មួយ ស្ថិត​នៅ​​ផ្នែក​កណ្តាល​គេ ក្នុង​មន្ទី​ពេទ្យ។ នៅ​ជុំវិញ​បន្ទប់​នោះ មាន​បន្ទប់​ជា​ច្រើន​ទៀត ដែល​សាច់​ញាតិ និង​មិត្ត​ភ័ក្រ​របស់​ពួក​គេ​កំពុង​ស្នាក់​នៅ និង​អធិស្ឋា​ន​ឲ្យ​នាង​ឥ​តឈ​ប់​ឈរ ក្នុង​អំឡុង​ពេល​នៃកា​រ​ព្យាបាល​របស់​នាង។ ជា​ការ​ពិត​ណាស់ តាម​ន័យ​សាច់ឈា​ម ស៊ីដនី​មិន​បាន​ហ៊ុម​ព័ទ្ធ​ដោយសា​ច់ញា​តិ និង​មិត្ត​ភ័ក្រ នៅ​ក្នុង​បន្ទប់​ដែល​នៅជុំ​វិ​ញ​បន្ទ​ប់នា​ង​ឡើយ។ តែ​តាម​ន័យ​ខាង​វិញ្ញាណ ​នាង​ពិត​ជា​កំពុង​តែ​ហ៊ុម​ព័ទ្ធ ដោយ​ការអ​ធិ​ស្ឋាន និង​សេច​ក្តី​ស្រឡាញ់។ លោក​សាវ័ក​ប៉ុលក៏​មា​នសេ​ចក្តី​ប្រាថ្នា​ ចង់​ឲ្យ​ខ្លួនគា​ត់ ត្រូវ​បាន​ហុំព័ទ្ធ​ដោយ​ការអធិស្ឋាន​​ផង​ដែរ​។ នៅ​​ក្នុង​​ភាគ​​ច្រើន​នៃសំបុត្រ ដែល​គាត់​បាន​សរសេរ​ផ្ញើទៅ​ពួក​ជំនុំ គាត់​បាន​សុំ​ឲ្យ​គេនឹ​ក​ចាំ ហើយ​អធិស្ឋាន​ឲ្យ​គាត់​(២កូរិនថូស ១:១១ អេភេសូរ​៦:១៨-២០ កូឡ៉ុស ៤:២-៤ ភីលេម៉ូន ១:២២)។ គាត់​ក៏​បាន​សរសេរ​សំបុត្រ ផ្ញើទៅ​អ្នក​ជឿ​ព្រះ​នៅ​ក្រុង​រ៉ូម​ថា “តែ​បង​ប្អូន​អើយ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា… ចូរ​អ្នក​រាល់​គ្នា​ខំ​ប្រឹង​អធិស្ឋាន ដល់​ព្រះ​ជា​មួយ​នឹង​ខ្ញុំ”(រ៉ូម ១៥:៣០)។ គាត់​ដឹង​ថា បើ​គាត់​មិន​ទទួល​អំណាចពី​​ព្រះ​ទេ នោះ​ការ​ងារ​ដែល​គាត់​ធ្វើ​ថ្វាយ​ព្រះ ក៏​គ្មាន​ប្រសិទ្ធិ​ភាព​ដែរ។ ព្រះ​គម្ពី​រ​ចែង​ឲ្យ​យើង​ដឹង​ថា ព្រះ​យេស៊ូវ​ទ្រ​ង់ក៏​​បាន​អធិស្ឋាន​ឲ្យ​យើង​ផង​ដែរ​(យ៉ូហាន ១៧:២០ ហេព្រើ…

Read article
សូមគង់នៅជាមួយទូលបង្គំ

នៅក្នុង​វិស្ស័យ​កីឡា​បាល់​ទាល់ នៅ​ប្រទេស​អង់​គ្លេស ជា​រៀង​រាល់​ឆ្នាំ វគ្គ​ដែល​គេ​ចូល​ចិត្ត​ទស្សនា​បំផុត គឺ​វគ្គ​ផ្តាច់​ព្រាត់នៃ​កា​រ​ប្រកួត​​បាល់​ទា​ល់ពា​ន​រង្វាន់​ហ្វា(FA)។ គេ​សង្កេត​ឃើញ​ថា អស់​រយៈ​ពេល​ជាង​១​០០​ឆ្នាំ​កន្លង​មកនេះ ថ្ងៃ​ប្រ​កួត​នោះ មាន​ពេញ​ដោយ​ភាព​រំ​ភើប​រីក​រាយ ការ​អប​អរ​សាទរ និង​ការ​ប្រកួត​ប្រជែង។ ប៉ុន្តែ អ្វី​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​បំផុត គឺ​ព្រឹត្តិ​ការណ៍​នៃការ​បើកកា​រ​ប្រកួត។ ព្រោះ​គេចា​ប់ផ្តើ​មបើ​ក​ការ​ប្រកួត ដោយ​ច្រៀង​បទ​​ប្រពៃណី ដែល​ជាទំ​នុកស​រសើរ​មានចំ​ណង​ជើងថា​ “សូម​គង់​ជា​មួយ​ទូល​បង្គំ”។ ពី​ដំបូង ខ្ញុំយ​ល់​ថា ការ​ប្រើប​ទច​ម្រៀង​ដូច​នេះ ហាក់​ដូច​ជា​ចម្លែ​ក​បន្តិ​ច។ ខ្ញុំ​ឆ្ងល់​ថា តើ​បទ​ទំនុក​សរសើរ​នោះ ​មាន​ទំនាក់​ទំនង​​អ្វី​ជា​មួយ​កីឡា​បាល់​ទាត់? ពេល​ដែល​ខ្ញុំ​គិត​អំពី​ការ​នេះ​ ខ្ញុំ​ក៏បា​ន​ដឹង​ថា យើង​ត្រូវ​ការ​ព្រះ​វត្ត​មា​ន​នៃព្រះ នៅ​ក្នុង​ការ​គ្រប់​យ៉ាង​ដែល​យើង​ធ្វើ ដូច​ជា​នៅ​ក្នុង​កីឡា ​ការ​ទិញ​ឥវ៉ាន់ ការ​ធ្វើ​ការ ការ​​ទៅរៀ​ន ឬ​ធ្វើ​អ្វី​ៗ​ផ្សេង​ទៀត។ គ្មានផ្នែ​ក​ណា​មួយ​នៃ​ជីវិត​យើង ដែល​មិន​ត្រូវ​ការ​ព្រះ​វត្ត​មាន​នៃព្រះ​ឡើយ ដូច​នេះ ការ​ប្រាថ្នា​សូម​ឲ្យ​ព្រះគ​ង់​ជា​មួយ គឺ​ពិត​ជាកា​រប្រា​ថ្នា​ដ៏សម​ហេតុ​ផល​បំផុត ដែល​យើង​​ត្រូវ​មាន។ ជា​ការ​ពិត​ណាស់ ព្រះ​វត្ត​មាន​នៃ​ព្រះ​វរបិតា​ដែល​គង់​នៅ​ស្ថាន​សួគ៌ មិន​មែន​ជា​អ្វី​ដែ​ល​យើង​ចាំបា​ច់​ត្រូវ​ទូល​អង្វ​រដ​ល់​ទ្រង់​ឡើយ ព្រោះ​ទ្រង់​បាន​សន្យា​ថា ទ្រង់​នឹង​គង់​នៅ​ជា​មួយ​យើង។ ជាក់​ស្តែង បទ​គម្ពីរ​ហេ​ព្រើ ១៣:៥​ បាន​ចែង​ថា “ដ្បិត​ទ្រង់​មា​ន​ព្រះបន្ទូល​ថា «អញ​នឹង​មិន​ចាក​ចេញ​ពី​ឯង ក៏​មិន​បោះ​បង់​ចោល​ឯង​ឡើយ»”។ ព្រះ​វត្តមា​ន​នៃព្រះ​​ មិន​គ្រាន់​តែជា​កត្តា​ដែ​លនាំ​ឲ្យយើងស្ក​ប់ចិ​ត្ត​ប៉ុណ្ណោះទេ​ ប៉ុន្តេ…

Read article