ការមានសំណួរជារឿងធម្មតា
វាជារឿងធម្មតាទេ ដែលសេចក្តីភ័យខ្លាច និងការសង្ស័យកើតមាននៅក្នុងចិត្តរបស់យើង នៅពេលខ្លះនោះ។ យើងប្រហែលជាសង្ស័យថា “ចុះបើសិនជានគរស្ថានសួគ៌មិនមាន ដូចដែលយើងជឿទេនោះ តើយើងនឹងទៅជាយ៉ាងណា?” ឬសង្ស័យថា “តើព្រះយេស៊ូវពិតជាផ្លូវតែមួយ ទៅកាន់ព្រះមែនឬ?” ហើយ “តើនៅទីបញ្ចប់ ខ្ញុំនឹងជួបការជំនុំជម្រះ ដោយសារការប្រព្រឹត្តរបស់ខ្ញុំឬ?” សំណួរបែបនេះ គួរតែទទួលបាននូវចម្លើយដ៏ក្បោះក្បាយ ពោលគឺគេមិនគួរប្រញាប់ឆ្លើយពេកឡើយ។ លោកយ៉ូហាន បាទីស្ទ គឺជាអ្នកដែលព្រះយេស៊ូវបានហៅថា ពួកហោរាដ៏អស្ចារ្យបំផុត(លូកា ៧:២៨)។ មុនពេលគេយកគាត់ទៅប្រហារជីវិត គាត់ក៏បានទូលសួរព្រះយេស៊ូវនូវសំណួរខ្លះៗផងដែរ(ខ.១៩)។ គាត់ចង់ដឹងច្បាស់ ថាតើព្រះយេស៊ូវពិតព្រះមែស៊ីមែនឬ ព្រោះបើទ្រង់មិនមែនជាព្រះមែស៊ីទេ នោះការងារដែលគាត់បានធ្វើថ្វាយព្រះក៏គ្មានប្រយោជន៍ដែរ។ ត្រង់ចំណុចនេះ ព្រះយេស៊ូវទ្រង់បានឆ្លើយតប តាមរបៀបដែលលើកទឹកចិត្ត ដែលយើងគួរយកតម្រាប់តាម។ ព្រះយេស៊ូវទ្រង់មិនបានស្តីបន្ទោស ឬរិះគន់គាត់ ដោយសារចម្ងល់របស់គាត់ឡើយ ផ្ទុយទៅវិញទ្រង់បានបញ្ជាក់ថា ទ្រង់ពិតជាព្រះមែស៊ីមែន ដោយសម្អាងទៅលើការអស្ចារ្យដែលទ្រង់កំពុងធ្វើ។ ក្នុងនាមជាសាក្សីដែលបានឃើញការអស្ចារ្យរបស់ទ្រង់ សិស្សរបស់លោកយ៉ូហាន អាចវិលត្រឡប់មក ជម្រាបគ្រូរបស់ខ្លួនវិញថា ទ្រង់ពិតជាព្រះមែស៊ីមែន។ ជាការពិតណាស់ ទ្រង់ក៏បានធ្វើការជាច្រើនទៀត ដូចជាការប្រើពាក្យ និងបទគម្ពីរ(ខ.២២) ដែលដកស្រង់ចេញពីបទទំនាយ ដែលហោរាអេសាយបានថ្លែង អំពីការយាងមកនៃព្រះមែស៊ី(អេសាយ ៣៥:៤-៦ ៦១:១) ហើយលោកយ៉ូហាក៏ពិតជាបានដឹងច្បាស់ អំពីបទទំនាយនោះផងដែរ។…
Read article