July

You are here:
អំណាចនៃការសន្យា

ខ្ញុំពាក់​គ្រឿង​អលង្ការ​ពីរ​គឺៈ ចិញ្ចៀន​រៀប​ការ​លើ​ម្រាម​ដៃ និង​ឈើ​ឆ្កាង​តូច​មួយពី​សែល​ទិក​លើ​ខ្សែក​ជុំវិញ​ក​ខ្ញុំ។ ចិញ្ចៀន​តំណា​ង​ភាព​ស្មោះ​ត្រង់​ខ្ញុំ​ ចំពោះកា​រ៉ូលីន(Carolyn) ប្រពន្ធ​ខ្ញុំ​ជា​រៀង​រហូត។ ឈើ​ឆ្កាង​រំលឹក​ខ្ញុំ​ថា​ធ្វើការ​មិន​មែន​យល់​ដល់​គាត់ ប៉ុន្តែ​ដោយ​យល់​ដល់​កិត្តិនាម​ព្រះ​យេស៊ូវ​ដែល​ខ្ញុំ​ធ្វើ​ដូច​នេះ។ ទ្រង់​បាន​ឱ្យ​ខ្ញុំ​ស្មោះ​ត្រង់​នឹង​នាង​រហូត​ដល់​សេចក្តី​ស្លាប់​មក​បំបែក។ ពាក្យ​សម្បថ​ពេល​រៀប​កា​រ​គឺ​លើស​ជាង​ការ​ចុះស​ន្យា ដែល​យើង​អាច​ក្បត់​ ដោយ​ធ្វើ​ឲ្យ​ខូច​។ វា​ជា​សម្បថ​ពិសេ​សដែល​គោល​បំណងយ៉ាង​ជាក់​ច្បាស់​ថា​ នឹង​ចង​ភ្ជាប់​រហូត​ដល់​សេចក្តី​ស្លាប់​មកបំបែក។​(ម៉ាថាយ១៩:៦)ពាក្យ​ថា “ទោះ​បី​ល្អ​ជាង​នេះ ទោះ​បី​អាក្រក់​ជាង​នេះ ទោះ​បី​មាន​ជាង​នេះ ទោះ​បី​ក្រជាង​នេះ ​ទោះ​បី​ឈឺ​និង​ជា” នោះ​បើ​គិត​ពី​ឱកាស​វិញ វា​មិន​មែន​ស្រួល​ក្នុង​កា​រ​ធ្វើ​តាម​សម្បថ​ឡើយ។ កាលៈទេសៈ​ប្រហែល​ជា​ប្តូរ​ហើយ​ប្តី​ប្រពន្ធ​ក៏​អញ្ជឹង​ដែរ។ ការ​រៀប​អាពាហ៍​ពិពាហ៍​គឺពិបាក​នឹង​ល្អ​បំ​ផុត បើ​ចង​ការ​កែប្រែ​កា​រ​មិន​យល់​ស្រប​គ្នា និង​ការ​ពិបាក។ ពេល​គ្មាន​អ្នក​ណា​ត្រូវ​រស់​នៅ​ក្នុង​ទំនាក់ទំនង ដែល​មាន​ការ​ប្រមាថ​នឹង​​គ្រោះ​ថ្នាក់ នោះ​ការ​ទទួលយក​ភាព​លំបាក​នៃ​ភាព​ក្រខ្សត់ ភាព​ហត់​នឿយ និង​ការ​ខកចិត្ត អាច​នាំ​ទៅ​ដល់​សុភមង្គល។ សម្បថអាពាហ៍​ពិពាហ៍​ជា​កាតព្វ​កិច្ច​ ដែល​ចង​ភ្ជាប់​មួយ​ដែលតម្រូវ​ឲ្យ​ស្រលាញ់ លើក​កិត្តិយស និង​ថ្នាក់​ថ្នម​គ្នា​ទៅ​វិញ​ទៅ​មក​ អស់​មួយ​ជីវិត​ ពីព្រោះ​ព្រះយេស៊ូ​បា​ន​ឱ្យ​យើង​ធ្វើ​ដូច្នោះ។ ដូច​ពាក្យ​មិត្ត​ខ្ញុំម្នាក់​និយាយ​ថា“ នេះ​ជា​សម្បថ​ដែល​ធ្វើ​ឲ្យ​យើង​ស្មោះ​ត្រង់​ទៅ ​ទោះ​បី​ពេល​យើង​មិន​ចង់​ធ្វើ​តាម​សម្បថ​យើង។” —David Roper

Read article
បុរសស្រូបខ្យល់

អ៊ីវេស រូស៊ី បាន​ធ្វើ​អ្វី​មួយ​ ដែល​មនុស្ស​ស្រមៃ​តាំង​ពី​ក្នុងរឿង​ព្រេង​និទាន​របស់​អ៊ីការុស។ គាត់​បាន​ហោះ។ រូស៊ី ​ដែល​គេស្គាល់​ថា​ជា“បុរ​ស​ស្រូប​ខ្យល់” បាន​បង្កើត​ស្លាប​មួយ​សំរាប់​ជា​មួយ​នឹង​ប្រអប់​ម៉ាស៊ីន​ ដែល​ប្រើ​ដង​ខ្លួន​គាត់​ជា​តួយន្ត​ហោះ ជា​មួយ​នឹង​ស្លាប​ជក់​ខ្យល់​នៅ​ខាង​ក្រោយ​ខោ​អាវការពារ​កំដៅ។ ការ​ហោះ​ហើរ​លើក​ទីមួយ​របស់​គាត់​ធ្វើ​នៅជិតក្រុង​​ហ្សឺណែវ ស្វីស្សឺឡែន ក្នុង​ឆ្នាំ​២០០៤ ហើយ​គាត់បាន​ធ្វើ​ការ​ហោះ​ ដោយ​ជោគ​ជ័យ​ជា​ច្រើន​ទៀត។ អ្នក​និពន្ធទំនុក​តម្កើង ដាវីឌ ចង់​មាន​ស្លាប​ ដើម្បី​ឲ្យ​គាត់​អាច​ហោះទៅ​ឲ្យ​​ឆ្ងាយ។ នៅ​ក្នុង​ពេល​មួយ​ដែល​គាត់​ត្រូវ​ខ្មាំង​សត្រូវដេញ​តាម​ចង់​បាន​ជីវិត​គាត់។ ស្តេច​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ស្រែក​ដង្ហើយ​ថា ឱ​បើ​សិន​ណា​ជា​មាន​ស្លាប​ដូច​ជា​ព្រាប ទៅ​រ៉ា​នោះ​អញ​នឹង​ហើរ​ចេញ​ទៅ​ឲ្យ​បាន​សេចក្តី​សុ​ខ​(ទំនុកតម្កើង ​៥៥:៦)ដូច​ជា​ដាវីឌ ពេល​ខ្លះ​យើង​ជួប​នឹង​សំពាធ ​ការដែល​គេ​ប្រព្រឹត្ត​ខុស​ឆ្គង​នឹង​យើង ការ​លំបាក ឬ​ការ​កើតទុក្ខ យើង​ប្រហែល​ប៉ង​ថា​ យើង​អាច​ដុះស្លា​ប និ​ងហើរ​ចេញទៅ។ ប៉ុន្តែ​ព្រះ​យេស៊ូវ​ឲ្យ​យើង​នូវ​របៀប​ប្រសើរ​ជាង​នោះ។ ជា​ជាង​ការ​រត់​ចេញ​ពី​ការ​ពុះ​ពា​​រ​យើង ទ្រង់​បាន​អញ្ជើញ​ឲ្យ​រត់​ទៅ​ឯ​ទ្រង់។ ទ្រង់​មាន​បន្ទូល​ថា “អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​អោយ​អ្នក​រាល់​គ្នា​ឈប់​សំរាក ចូរ​ទទូល​នឹម​ខ្ញុំ ហើយ​រៀន​នឹ​ង​ខ្ញុំ​ចុះ ដ្បិត​ខ្ញុំស្លូ​ត ហើយ​មាន​ចិត្ត​សុភាព នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្តី​សំរាក​ដល់​ព្រលឹង។” (ម៉ាថាយ១១:២៨-២៩) ជា​ជាងយើង​ប្រាថ្នា​ហើរ​ចេញ​និង​រត់​គេច​ពី​បញ្ហា យើង​អាច​នាំ​ការ​ទាំង​នេះ​ទៅ​ឯ​ទ្រង់។ ការ​រត់​គេច​មិនអាច​ឲ្យ​យើង​មាន​សេចក្តី​សំរាក ប៉ុន្តែ​ព្រះយេស៊ូវ​អា​ចឲ្យ​​បាន។ —Bill Crowder

Read article
ប៉ះពាល់ជីវិត

មិត្ត​ខ្ញុំ ឌេន​(Dan) ដែល​ជិត​នឹង​ចប់​ពី​វិទ្យាល័យ ហើយ​ត្រូវ​បាន​គេ​តំរូវ​ឲ្យ​ធ្វើ​បទ​បង្ហាញ។ គាត់​មាន​ពេល​១៥នាទី​ ដើម្បី​ចែក​រំលែក​ពី​របៀប​ដែល​គាត់​រៀន រហូត​ដល់​ទីបញ្ចប់ ហើយ​នឹង​ដើម្បី​អរគុណ​ ដល់​អ្នក​ដែល​បាន​ជួយ​គាត់​រហូត​​មក​។ គាត់​សន្លឹង​ជុំវិញ​បន្ទប់​មុន​ចាប់​ផ្តើម​និយាយ។ មនុស្ស​គ្រប់​ប្រភេទៈ គ្រួសារ​ថ្មី​ថ្មោង លោក​គ្រូ​អ្នក​គ្រូ មិត្ត​ភក្តិ ​អ្នក​ដឹក​នាំ​ព្រះ​វិហារ និង​គ្រូ​បង្វឹក មាន​វត្ត​មាន។ បុរស​ម្នាក់​ទៀត​មាន។ គាត់​ចាប់​ផ្តើម​ពី​របៀប​ដែល​មនុស្ស​ម្នាក់​ៗ បាន​ប៉ះ​ពាល់​ដល់​ជីវិត​គាត់។ ស្ត្រី​ម្នាក់ “ដែល​ដូច​ជា​មីង​គាត់​ហើយ​តែង​នៅ​ទីនោះ” សំរាប់​គាត់។ បុរស​វ័យ​ប្រហែល​ជាងសាម​សិប “ចែក​រំលែក​បទ​គម្ពីរ​ជា​រឿយ​ៗ​ និង​ផ្តល់​ប្រឹក្សា”។ បុរស​ម្នាក់​ទៀត​ដែល​“បាន​បង្រៀន​គាត់​ វិន័យ​និង​ការ​ខំប្រឹង”។ មិត្ត​ភក្តិ​ព្រះ​វិហារ​ម្នាក់​ ដែល“បាននាំ​គាត់​ទៅ​ហាត់លេង​បាល់​ទាត់​រា​ល់​ថ្ងៃ” ពីព្រោះ​ម្តាយ​គាត់​មិន​អាច​នាំ​បាន។ ប្តី​ប្រពន្ធ​ពីរ​នាក់​ដែល “បាន​ចាត់​ទុក​គាត់​ដូច​កូន​គាត់”។ អ្វី​ដែល​ដូច​គ្នា​មួយ​គឹៈ ពួក​គេ​គ្រាន់​តែ​ជា​គ្រីស្ទ​បរិស័ទ​ធម្មតា​ដែល​បាន​មក​ឯ​គាត់​ដើម្បី​បំផ្លាស់​ជីវិត​គាត់។ លោក​ប៉ុល​បានហៅ​ការ​នេះ​ថា “ធ្វើ​ការ​ល្អដ​ល់មនុស្ស​ទាំង​អស់ ហើយ​គិត​ដល់​ពួក​អ្នក​ជឿ​ជា​ដើម” (កាឡាទី៦:១០)។ យើង​អាច​ជួយ​កែ​ប្រែ​ជីវិត​អ្នក​ដទៃ​ តាម​រយៈ​ការ​បង្ហាញ​ការ​ចាប់​អារម្មណ៍ និង​បញ្ចេញ​សកម្មភាព។ យើង​អាច​ច្រូត​ចំរូត​មួយ គឺ​ដូច​តែ​វា​កើត​​ឡើង​ដល់​ឌេន(ខ.៩) ចូរ​ក្រលេក​មើល​ជុំវិញ តើ​មាន​នរណា​ម្នាក់​ដែល​ជីវិ​តគាត់​ត្រូវ​ការ​ភាព​ប៉ះ​ពាល់​ពី​អ្នក។ —Anne Cetas

Read article
ទ្រង់ហៅខ្ញុំជាមិត្តសំឡាញ់

មនុស្ស​ម្នាក់​បាន​ឲ្យ​និយម​ន័យ​មិត្ត​ភា​ព​ជា “ការ​ស្គាល់ចិត្ត​អ្នក​ដទៃ និង​ចែក​រំលែក​ទឹក​ចិត្ត​ខ្លួន​ជា​មួយ​អ្នក​ដទៃ”។ យើង​ចែក​រំលែក​ទឹក​ចិត្ត​យើង​ជាមួ​យ​អ្នក​ដែល​យើងទុក​ចិត្ត ហើយ​ទុក​ចិត្ត​អ្នក​ដែល​ខ្វល់​ខ្វាយ​ពី​យើង។ យើង​ទុក​ចិត្ត​ដល់​មិត្ត​យើង ​ព្រោះ​យើង​មាន​ទំនុក​ចិត្ត​ថា គេ​នឹង​ប្រើ​ព័ត៌​មាន​នោះ​ជួយយើ​ង មិន​មែន​ធ្វើ​ឲ្យ​យើង​គ្រោះ​ថ្នាក់។ ពួក​គេ​ក៏​ត្រលប់​ទុក​ចិត្ត​យើង​ក្នុង​មូល​ហេតុ​ដូច​គ្នា​នេះ​ដែរ។ ជា​រឿយ​ៗ យើង​ថា​ព្រះ​យេស៊ូវ​ជា​មិត្ត​យើង​ ព្រោះ​យើង​ដឹង​ថាទ្រង់ ចង់​ធ្វើ​អ្វី​ដែល​ល្អ​សំរា​ប់យើង។ យើង​ប្រាប់​ទ្រង់​ព្រោះយើង​ទុក​ចិត្ត​ទ្រង់។ ប៉ុន្តែ​ តើ​អ្នក​ដែល​បាន​ពិចារណា​ថា​ ព្រះយេស៊ូវ​ទុក​ចិត្ត​ដល់​មនុស្ស​របស់​ទ្រង់​ទេ? ព្រះ​យេស៊ូវ​បាន​ផ្តើម​ហៅ​សាវ​ក​ទ្រង់​ជា​មិត្ត​សំឡាញ់​ជា​ជាង​អ្នក​បំរើ ព្រោះ​តែ​ទ្រង់​បាន​ទុក​ចិត្ត​ពួក​គេ ​លើ​គ្រប់​យ៉ាង​ដែល​ទ្រង់​ឮ​ពី​ព្រះ​បិតា(យ៉ូហាន១៥:១៥)។ ព្រះ​យេស៊ូវ​បាន​ទុក​ចិត្ត​ពួក​សាវ័ក​ឱ្យ​ប្រើ​ប្រាស់​ពត៌​មាន​នោះ សំរាប់​សេចក្តី​ល្អ​ដល់​រាជ្យ​ព្រះ​បិតា។ ទោះ​បី​យើង​ដឹង​ថា​ព្រះ​យេស៊ូ​វ​ជា​មិត្ត​សំឡាញ់​យើង តើ​យើង​អាច​និយាយ​ថា​ យើង​ជា​មិត្ត​សំឡាញ់​ទ្រង់​ទេ? តើ​យើង​ស្តាប់​ទ្រង់​ទេ? ឬ​តើ​យើង​គ្រាន់​តែ​ចង់​ឲ្យ​ទ្រង់​ស្តាប់​យើង​តែ​មួយនោះ​? តើ​យើង​ចង់​ដឹ​ង​ពី​អ្វី​ក្នុង​ព្រះ​ហឬ​ទ័យ​ទ្រង់​ទេ? តើ​យើង​គ្រាន់​តែ​ចង់​ប្រាប់​ទ្រង់​ ពី​អ្វី​ដែល​នៅ​ក្នុង​ចិត្ត​យើង? ក្លាយ​ជា​មិ​ត្ត​សំឡាញ់​នឹង​ព្រះ​យេស៊ូវ ត្រូវ​តែ​ស្តាប់​អ្វី​ដែល​ទ្រង់​ចង់​ឱ្យ​យើង​ដឹង ហើយ​ប្រើ​ប្រាស់​ព័ត៌​មាន​នោះ​ នាំ​អ្នក​ដទៃឱ្យ​ចូល​ក្នុង​មិត្ត​ភាព​ជា​មួយ​ទ្រង់។ —Julie Ackerman Link

Read article
ការប្រឆាំងនឹងឈើឆ្កាង

ករណី​តុលា​ការ​អាមេរិក​ថ្មី​ៗ​មួយ​ផ្តោត​លើ​ថា តើ​និមិត្តសញ្ញា​សាសនា គឺ​ឈើ​ឆ្កាង គួរ​អនុញ្ញាត​ឲ្យ​មាន​លើ​ដី​សាធារណ​ទេ។ លោក ម៉ាក សែមិន Mark Sheman អ្នក​កាសែត​ម្នាក់​បាន​រាយណ៍​ការ​លើ​បញ្ហា​នះ ដោយ​និយាយ​ថា ទោះ​បី​ជា ឈើ​ឆ្កាង​ក្នុង​សំណួរ​បាន​សង់​ឡើង​ក្នុង​ឆ្នាំ១៩៣៤ ជា​ទីរំលឹក​ដល់​ទាហាន​ដែល​ស្លាប់​ក្នុង​សង្គ្រាម​លោក​លើក​ទី​១ ក្រុម​ទាហ៊ាន​ជើង​ចាស់​មួយ​ដែល​ប្រឆាំង​នឹង​វា​ បាន​ហៅ​ឈើឆ្កាង​ថា​​ជានិមិត្តសញ្ញា​គ្រីស្ទាន​ដ៏​មាន​អំណាច ហើយ​មិន​មែន​ជា​និមិត្ត​សញ្ញា​នៃ​សាសនា​ផ្សេង​ទៀត។ ឈើ​ឆ្កាង​តែង​តែ​ត្រូវ​គេ​ប្រជែង​ប្រឆាំង។ នៅ​ក្នុង​សតវត្ស​ទី​មួយ សាវក​ប៉ូល​បាន​និយាយថា​ឲ្យ​មក​ផ្សាយ​ដំណឹង​ល្អ​ប៉ុណ្ណោះ តែ​មិន​មែន​ដោយ​ពាក្យ​ឧត្តុង្គ​ឧត្តម​ឡើយ ក្រែង​ឈើ​ឆ្កាង​នៃ​ព្រះ​គ្រីស្ទទៅ​ជា​អសារ​ឥត​ការ​វិញ ។ ប្រាជ្ញា និង​ព្រះ​ចេស្តា​នៃ​ព្រះ​អម្ចាស់​ដ្បិតដំណឹង​ពី​ឈើ​ឆ្កាង នោះ​ជា​សេចក្តី​ចំកួត​ដល់​អស់​អ្នក​ដែល​កំពុង​តែ​វិនាស តែ​ជា​ព្រះ​ចេស្តា​នៃ​ព្រះ ដល់​យើង​រាល់​គ្នា ដែល​កំពុង​តែ​បាន​សង្គ្រោះ​វិញ(១កូរិន១:១៧-​១៨) ក្នុងនាម​ជា​អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ យើង​ឃើញ​ឈើ​ឆា្កង​ជា​និមិត្ត​សញ្ញា​គ្រីស្ទាន​ដ៏​មាន​អំណាច។ វា​ជា​ភស្តុតាង​នៃ​អំណាច​ព្រះ​ ដើម្បី​ឲ្យ​យើង​មាន​សេរីភាព​ពី​ការ​សង្កត់​សង្កិន​ពី​អំណាច​បាប។ នៅ​ក្នុង​សង្គម​ដែល​មាន​ភាព​ផ្សេង​គ្នា​និង​ពហុ​និ​​យម ការ​ប្រជែង​ប្រឆាំង​លើ​និមិត្ត​សញ្ញា​សាសនា​នឹង​បន្ត​មាន។ តុលាការ​នឹង​សំរេច​ថា​តើ​ឈើ​ឆ្កាង​គួរ​តែ​តាំង​លើ​ទ្រព្យ​សាធារណ​ឬ​ទេ។ ក៏​ប៉ុន្តែ​ការ​តាំង​បង្ហាញ​អំណាច​នៃ​ឈើ​ឆ្កាង​នឹង​ត្រូវ​សំរេច​នៅ​ក្នុង​ចិត្ត​យើង។ —David McCasland

Read article
តើកំពុងធ្វើអ្វី?

កាល​ដើម​រដូវ​និទាឃ​រដូវ ប្រពន្ធ​ខ្ញុំ និង​ខ្ញុំ មើល​ទស្ស​នីយ​ភាព​សត្វ​ចាប​ដែល​គួរ​អោយ​ចាប់​អារម្មណ៍ខាង​ក្រៅ​បង្អួច​ផ្ទះ​បាយ​យើង។ ចាប​មួយ​គូរ​ដោយ​មាន​ចំបើង ​ក្នុង​ចំពូក​ចូល​ ក្នុង​រន្ធ​ខ្យល់​ផ្ទះ​ដែល​នៅ​ជិត​ខាង​យើង​ ពីរ​អាទិត្យ​ក្រោយ​មក យើង​សប្បាយ​ចិត្ត​ដោយ​ឃើញ​កូន​ចាបបួន​លេច​ក្បាល​ចេញ​ពី​កន្លែង​ខ្យល់​ចេញ​ចូល។ ម៉ាក់ និង​ប៉ា ​ក៏​ដាក់​វេន​បញ្ចុក​ចំណី​កូន​ចាប​ដែល​ឃ្លាន​ទាំង​នោះ។ មើល​ឃើញ​​មាត់​ចំហ​ធំ វា​រំលឹក​ខ្ញុំ​ថា​វា​សំខាន់​យ៉ាង​ណា​ទៅ​សំរាប់​អ្នក​ដើរ​តាម​ព្រះគ្រីស្ទ​ប្រាថ្នា​ចង់​បាន​អាហារ​ខាង​ឯ​វិញ្ញាណ។ ក្នុង​១​ពេត្រុស ២:២ លោក​​សាវក​​ពេត្រុស​​ប្រើ​​ប្រាស់​​ភាព​​រសដៀង​គ្នា ពី​ការ​ដែល​ប្រាថ្នា​ចង់​បាន​អោយគេបញ្ចុកចំណីអាហារ៖​ នោះ​ត្រូវ​ឲ្យ​សង្វាត​រក​ទឹក​ដោះ​សុទ្ធ ខាង​ឯ​ព្រលឹង​វិញ្ញាណ​វិញ ដូច​ជា​ទារក​ដែល​ទើប​នឹង​កើត ឯ​ភាសា​ក្រិក​បក​ប្រែ​ថា សង្វាត និយាយ​ពី​ស្រែក​ដោយ​មាន​បំណង។ វា​គឺ​ជា​ពាក្យ​ផ្សំ​ដែល​មាន​ន័យ​ថា ប្រាថ្នា​ចង់​បាន​យ៉ាង​អស់​ពី​ចិត្ត រឺ​ចង់​បាន​យ៉ាង​ខ្លាំង។ វា​ប្រហែល​មើល​ទៅ​ ដូច​ជា​ចំលែក​ដែល​ត្រូវ​គេ​បង្គាប់​អោយ​ចង់​បាន​យ៉ាង​អស់​ពី​ចិត្ត សំរាប់​អ្វី​មួយ។ ប៉ុន្តែ​វា​មិន​ដូច​នឹង​សត្វ​ចាប និង​កូន​ដែល​ឃ្លាន​នោះ​ទេ យើង​ត្រូវ​ការ​រំលឹក​អំពី​តម្រូវ​ការ​ខាង​ឯ​ការ​ចិញ្ចឹម​វិញ្ញាណ។ ទោះ​បី​ជា​យើង​ប្រហែល​ជា​បាន​ចំ​អែត​ដោយ​ព្រះ​បន្ទូល​កាល​ពី​មុន(ខ.៣) យើង​ត្រូវ​ដឹង​ថា​តម្រូវ​ការ​យើង​គឺ​ត្រូវ​តែ​បន្ត ហើយ​បើ​គ្មានការ​ចិញ្ចឹម​បន្ថែម​នោះ​ យើង​នឹង​ខ្សោយ​ខាង​ឯ​ព្រលឹង​វិញ្ញាណ។ ព្រះ​ជា​ម្ចាស់​ចង់​បញ្ចុក​កូន​ស្ងួន​ភ្ងា​ទ្រង់។ ដូច្នេះ ចូរ​បើ​ក​មាត់​អោយ​ធំ! —Dennis Fisher

Read article
តើកំពុងធ្វើអ្វី?

ពេល​ដែល​នៅ​ផ្ទះ​មួយ​រយៈ​ខ្លី​មក ចៅ​ស្រី​ខ្ញុំ​ចាប់​ផ្តើម​​សួរ “កំពុង​ធ្វើ​អ្វី​ហ្នឹង​លោក​តា?”​ ម្តង​ហើយ​ម្តង​ទៀត។ ទោះ​បី​ខ្ញុំ​កំពុង​ធ្វើ​ការ​ជា​មួយ​កុំព្យូទ័រ ពាក់​ស្បែក​ជើង​ចង់​ចេញ​ក្រៅ អង្គុយ​អាន​សៀវភៅ រឺ​ជួយ​ធ្វើ​ការ​ក្នុង​ផ្ទះ​បា​យ នាង​សសៀរ​មក​ឯ​ខ្ញុំ ហើយ​សួរ​ខ្ញុំ​ថា​កំពុង​ធ្វើ​អ្វី។ បន្ទាប់​ពីឆ្លើយ​នឹង​នាង​រាប់​សិប​ដង​ថា បង់ថ្លៃ​វិក័យ​ប័ត្រ ទៅ​ហាង​អាន​កា​សែត ជួយ​យាយ​ឯង បន្ទាប់​មក​ខ្ញុំ​មក​ដល់​សេចក្តី​រួម​ថានាង​កំពុង​សួរ​នូវ​សំនួរ​ដ៏គន្លឹះ​មួយ។ ឆ្លើយ​នឹង​សំនួរ​ទៅ​ក្មេង​ស្រី​តូច​ដែល​ចង់​ដឹង​ចង់​ឮ​ម្នាក់​អំពី​រឿង​ដែល​យើង​ធ្វើ​នោះ គឺ​ជា​រឿង​មួយ ប៉ុនែ្ត ឆ្លើយ​ទៅ​ឯ​ព្រះ​ជា​ម្ចាស់​ អំពី​សកម្ម​ភាព​យើង​ គឺ​ពិត​ជា​សំខាន់​មែន​ទែន។ តើ​វា​មិន​សំខាន់​ទេ​អ្វី​​បើ​គិត​ថា ព្រះ​ជា​ម្ចាស់​ទ្រង់​មក​នៅ​ក្បែរ​កៀក​យើង​គ្រប់​ពេល​ហើយថា អ្នក​កំពុង​ធ្វើ​អ្វី? សូម​ស្រម៉ៃ​ថា​ជា​ញយ​ៗ​ ចំលើយ​យើង​ប្រហែល​គ្មាន​ន័យ ឬ​ទទេរ ខ្ញុំ​មើ​ល​ទូរទស្សន៍​ពេញ​មួយ​ថ្ងៃ ខ្ញុំ​កំពុង​ញ៉ាំ​អាហារ​ច្រើន​ជាង​អ្វី​ដែល​ខ្ញុំ​គួរ ខ្ញុំ​កំពុង​ទៅ​មួយ​ថ្ងៃទៀ​ត​ដោយ​អត់​បាន​ទាក់​ទង​ជា​មួយ​ព្រះ​អង្គ ខ្ញុំ​កំពុង​ប្រកែក​ជា​មួយ​ប្តី​ប្រ​ពន្ធ។ ហើយ​បញ្ជី​ចេះ​តែ​តទៅ​ ទៅ​ជា​ការ​អាម៉ាស់​របស់​យើង។ យើង​ត្រូវ​បាន​ប្រាប់​ថា​អោយ​ប្រើ​ប្រាស់​ពេល​វេលា​យើង​អោយ​មាន​ប្រយោជន៍​ ដោយ​មាន​សិរីរុង​រឿង​របស់​ព្រះ​ក្នុង​ខ្សែ​ភ្នែក(១កូរិ១០:៣១ កូល៣:២៣)លោក​ប៉ុល​និយាយ​ថា ដូច្នេះ​ត្រូវ​ប្រយ័ត្ន​ដោយ​មធ្យ័ត ដែល​អ្នក​រាល់​គ្នា​ដើរ​យ៉ាង​ណា កុំ​ឱ្យ​ដើរ​ដូច​ជា​មនុស្ស​ឥត​ប្រាជ្ញា​ឡើយ ត្រូវ​តែ​ដើរ​ដោយ​មាន​ប្រាជ្ញា​វិញ (អេភេសូរ៥:១៥) ដូច្នេះ វា​ជា​សំនួរ​ល្អ ដែល​ព្រះ​ជាម្ចាស់​ចង់​ដឹង អ្នក​កំពុង​ធ្វើ​អ្វី? —Dave Branon

Read article
បញ្ហានៃគំនិត

យើង​កំពុង​រស់​នៅ​ក្នុង​សម័យ ដែល​ប្រមូលផ្តុំ​ដោយ​គំនិត​មហាជន​គ្រប់​ប្រភេទ។ ការ​សំរេច​ចិត្ត​ត្រូវបាន​សំរេច​ដោយ​ក្រុម​មនុស្ស​ជា​ច្រើន ហើយ​ការ​សំរេច​ខ្លះ​ជាការ​ល្អ។ ការ​ស្ទាប់​ស្ទង់​មតិ​អាច​ប្រាប់​យើង​អំពី​មនុស្ស​ដែលមាន​បទ​ពិសោធន៍​ជាមួ​យ​ផលិត​ផល ជួយ​យើង​ក្នុង​ការ​ធ្វើ ការ​ទិញ​​ដែល​​ឆ្លាត​​វៃ។ ការ​ប្រមូល​គំនិត​អាច​អោយ​មន្ត្រី​រដ្ឋាភិបាល​ដឹង​ពី​ការ​គិំត​ផ្តួច​ផ្តើម​ពី​គោល​នយោ​បាយ​ពួក​គេ​ នឹង​​ត្រូវ​គេ​ទទួល​យក​យ៉ាង​ដូច​ម្តេច។ នៅ​ពេល​ដែល​ព័ត៌​មាន​ប្រមូល​ផ្តុំ​ជា​បញ្ហា​នៃ​គំនិត​ផ្ទាល់​ខ្លួន វា​អាច​មាន​ប្រយោជន៍​ក្នុង​ការ​ធ្វើ​ការ​សំរេច​ចិត្ត​លើ​កំរិត​ផ្សេង​ៗ​គ្នា។ ទោះ​បី​យ៉ាង​ណា នៅ​ពេល​វា​មក​ដល់​សំនួរ​សំ​ខាន់​បំផុត​មួយ​ សំរាប់​ភាព​អស់​កល្ប នោះ​បណ្តា​ជន​គេ​មិន​អាច​ឆ្លើយ​បាន។ យើង​ត្រូវ​តែ​ឆ្លើយ​ដោយ​ខ្លួន​ឯង នៅ​ក្នុង​ម៉ាថាយ​១៦ ព្រះ​យេស៊ូវ​បាន​នាំសា​វក​មក​ក្រុង​កេសារ៉ា ភីលីព ហើយ​សួរ​ដល់​ពួក​សាវក​នូវ​សំនួរ​អំពី​គំនិត​មហា​ជនៈ តើ​មនុស្ស​ទាំង​ឡាយ គេ​ថា​កូន​មនុស្ស​ជា​អ្នក​ណា?(ខ១៣) ចំលើយ​ទាំង​អស់​ផ្សេង​ៗ​គ្នា ​ហើយ​និង​បំពេញ​​ឱ្យ​គ្នា ប៉ុន្តែ​គ្មាន​មួយ​ណា​គ្រប់​គ្រាន់។ នោះ​ហើយ​ដែល​ជា​ហេតុ​ព្រះ​យេស៊ូវ​សួរ​សាវក​ទ្រង់ “ចុះ​ឯ​អ្នក​រាល់​គ្នា​វិញ តើ​ថា​ខ្ញុំ​ជា​អ្នក​ណា?(ខ​ទី១៥) នោះ​ពេត្រុស​បាន​ឆ្លើយ​ចំលើយ​ដ៏​ត្រូវៈ “ទ្រង់​ជា​ព្រះ​គ្រីស្ទ​ ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ដ៏​មានព្រះ​ជន្ម​រស់”(ខ​.១៦) មតិ​សាធារណ​អាច​ជួយ​ឆ្លើយ​នូវ​សំនួរ​មួយ​ចំនួន ប៉ុន្តែ​ មិន​មែន​ជា​មួយដែល​កំណត់​ភាព​អស់​កល្ប​របស់​អ្នកៈ តើ​អ្នក​និយាយ​ថា ព្រះ​យេស៊ូវ​ជា​អ្នក​ណា? បើ​អ្នក​យល់​ស្រប​ជា​មួយ​នឹង​ព្រះ​គម្ពីរ​ហើយ​ទុក​នឹង​ព្រះ​គ្រីស្ទ នោះ​អ្នក​នឹង​មាន​ជីវិត​អស់​កល្ប ។—Bill Crowder

Read article