បញ្ហានៅខាងមុខ
ដោយមិនអាចចៀសវាងបាន បញ្ហានឹងចូលទន្ទ្រានជីវិតយើងៈ លទ្ធផលមិនល្អពីតេស្តនៅមន្តីរពេទ្យ ការក្បត់ពីមិត្តភក្តិ ដែលទុកចិត្តកូនដែលបដិសេធយើង ឬប្តីប្រពន្ធដែលចាកចោលយើង។ បញ្ជីនៃ បញ្ហាមានវែង ប៉ុន្តែ មានតែជំរើសពីរគត់ ចំណេះនេះមុខដោយខ្លួនយើង ឬបែរទៅព្រះ។ ការហោះហើរតែម្នាក់ឯងទៅជួបនឹងបញ្ហាមិនមែនជាគំនិតល្អទេ។ វាអាចនាំទៅរបៀបអាកប្បកិរិយាអាក្រក់ ស្តីបន្ទោសដល់ព្រះ និងថយក្រោយទៅបរាជ័យ។ ដូចជាជនជាតិអ៊ីស្រាអែលដែរ យើងវិលវល់គ្មានកំណត់និងអស់សង្ឃឹម (ជនគណនា ១៤:១-៤)។ ពេលអ្នកយកការណ៍ភាគច្រើន មនុស្សមាឌធំដ៏គួរឲ្យភ័យ និងគ្រោះថ្នាក់នៅខាងមុខ គេបានសព្វនាម “យើង” ៧ដង ដោយគ្មានសំដៅទៅឯព្រះអម្ចាស់ (១៣:៣១-៣៣)។ ពួកអ៊ីស្រាអែលនៅលើចុងស្រួចនៃព្រះពរដ៏បំផុត ដែលព្រះទ្រង់សន្យាដល់គេ។ ពួកគេជាសាក្សីនូវការអស្ចារ្យ នៅអេស៊ីប ហើយជើងគេដើរលើដីគោក នៅបាតសមុទ្រក្រហម ក្នុងជ័យជំនះដែលគួរឲ្យខ្លាច។ ភាពស្មោះត្រង់របស់ព្រះបានកា្លយជាភស្តុតាងដ៏គួរអស្ចារ្យ។ ឱការចងចាំដ៏ខ្លីអើយ! ឱភាពមិនស្មោះត្រង់ដ៏គួរខកចិត្តអើយ! សោកស្តាយ ពួកគេបានបែរខ្នងឲ្យព្រះ និងទុកព្រះពរទ្រង់ដោយឡែក។ ផ្ទុយទៅវិញ កាលែប និងយ៉ូស្វេ រើសយកបែរទៅឯព្រះអម្ចាស់ ដោយទំនុកចិត្តៈ ព្រះយេហូវ៉ាក៏គង់នៅខាងយើង(១៤:៩) នៅពេលមនុស្សមាឌធំអ្នកបង្ហាញខ្លួន តើអ្នកធ្វើអ្វី? —Joe Stowell
Read article