បើកបង្ហាញបាបរបស់អ្នក
សាស្តា ១២:១៣-១៤ ពីព្រោះព្រះទ្រង់នឹងនាំគ្រប់ការទាំងអស់មកដើម្បីជំនុំជំរះ ព្រមទាំងអ្វីៗដែលលាក់កំបាំងផង ទោះល្អឬអាក្រក់ក្តី។ សាស្តា ១២:១៤ មានចោរម្នាក់បានលួចចូលក្នុងហាងជួសជុលទូរស័ព្ទមួយកន្លែង ដោយវាយបំបែកទូកញ្ចក់ដាក់តាំងទូរស័ព្ទ ហើយក៏បានចាប់ផ្តើមប្រមូលទូរស័ព្ទ និងសម្ភារៈមួយចំនួនទៀត ចូលក្នុងហោប៉ៅរបស់ខ្លួន។ គាត់បានព្យាយាមលាក់បាំងអត្តសញ្ញាណរបស់គាត់ មិនឲ្យគេមើលមុខគាត់ស្គាល់ ក្នុងកាមេរ៉ាសុវត្ថិភាព ដោយគាត់បានយកប្រអប់ក្រដាសឡាំងមកគ្របក្បាលគាត់។ ប៉ុន្តែ ក្នុងអំឡុងពេលធ្វើសកម្មភាព ក្រដាសឡាំងនោះក៏បានរបើកចេញពីក្បាលគាត់ បានមួយភ្លែត ធ្វើឲ្យគេអាចមើលឃើញមុខគាត់។ ពីរបីនាទីក្រោយមក ក៏បានបើកមើលវីដេអូដែលកាមេរ៉ាសុវត្ថិភាពថតបានសកម្មភាពលួចរបស់ចោរនោះ ហើយក៏បានទូរស័ព្ទប្តឹងប៉ូលិស។ ប៉ូលិសក៏បានចាប់ខ្លួនចោរនោះ នៅក្រៅហាងមួយ នៅក្បែរនោះ។ រឿងនេះបានក្រើនរំឭកយើងថា អំពើបាបនីមួយៗដែលយើងមាន នឹងត្រូវបានបើកបង្ហាញ នៅថ្ងៃណាមួយមិនខាន។ មនុស្សតែងតែព្យាយាមលាក់បាំងបាបរបស់ខ្លួន ដោយសារនិស្ស័យសាច់ឈាមរបស់ពួកគេ។ ប៉ុន្តែ កណ្ឌគម្ពីរសាស្តាបានចែងថា យើងត្រូវស្តាប់បង្គាប់តាមក្រឹត្យវិន័យរបស់ព្រះអម្ចាស់ អំពើបាបទាំងអស់ដែលយើងបានលាក់បាំង នឹងត្រូវបើកបង្ហាញ នៅចំពោះព្រះនេត្រដ៏សុចរិត និងការជំនុំជម្រះដ៏សុចរិតរបស់ព្រះអង្គ(១២:១៤)។ អ្នកនិពន្ធបានសរសេរថា “ចូរកោតខ្លាចដល់ព្រះ ហើយកាន់តាមបញ្ញត្តទ្រង់ចុះ ដ្បិតប៉ុណ្ណេះឯងជាកិច្ចទាំងមូលដែលមនុស្សត្រូវធ្វើ”(ខ.១៣)។ រាល់ការប្រព្រឹត្តទាំងអស់ ដែលក្រឹត្យវិន័យ១០ប្រការបានហាម(លេវីវិន័យ ៤:១៣) នឹងមិនអាចគេចផុតពីការជំនុំជម្រះរបស់ព្រះអង្គបានទេ។ ព្រះទ្រង់នឹងនាំគ្រប់ការទាំងអស់ទៅជំនុំជំរះ ព្រមទាំងអ្វីៗដែលលាក់កំបាំងផង ទោះល្អឬអាក្រក់ក្តី។ ប៉ុន្តែ ដោយសារព្រះគុណព្រះអង្គ យើងអាចរកឃើញការអត់ទោសបាប ក្នុងព្រះយេស៊ូវ…
Read article