July

You are here:
ព្រះដែលមិនចេះប្រែប្រួល

មាន​ពរ​ហើយ មនុស្ស​ណា​ដែល​ស៊ូទ្រាំ​នឹង​សេចក្តី​ល្បួង។ យ៉ាកុប ១:១២ ពេល​គេ​មើល​រូបថត​ដ៏​ល្បីល្បាញ​មួយ​សន្លឹក​ គេ​អាច​ឃើញ​រូប​ស្នាម​ស្បែកជើង នៅ​លើ​ដី​ពណ៌ប្រផេះ។ ស្នាម​ស្បែកជើង​នោះ គឺ​ដាន​ជើង​ដែល​អវកាសយានិក ប៊ូស អាល់​ឌីន(Buzz Aldrin) បាន​បន្សល់​ទុក នៅ​លើ​ស្ថាន​ព្រះ​ចន្ទ កាលពី​ឆ្នាំ១៩៦៩។ អ្នក​វិទ្យាសាស្ត្រ​បាន​មានប្រសាសន៍​ថា ស្នាម​ស្បែកជើង​នោះ នៅ​មាន​នៅ​លើ​ស្ថាន​ព្រះចន្ទ​ដដែល ដោយ​គ្មាន​ការប្រែប្រួល ចាប់តាំងពី​ឆ្នាំ​នោះ​មក។ ដោយសារ​នៅ​ស្ថាន​ព្រះចន្ទ​គ្មាន​ខ្យល់​បក់ ឬ​ទឹក នោះ​គ្មាន​ការ​សឹក​រីក​រិល​កើតឡើង​នៅ​ទីនោះ​ទេ ដូចនេះ ការអ្វី​ក៏ដោយ​ដែលគេ​បាន​បន្សល់ទុក​នៅ​លើ​ផ្ទៃ​ខាងលើ​នៃ​ស្ថាន​ព្រះចន្ទ គឺ​នៅ​មាន​វត្ត​មាន​នៅ​ទីនោះ​ដដែល។ នេះ​ជា​រឿង​អស្ចារ្យ​ណាស់ តែ​យើង​នឹង​មាន​ចិត្ត​ស្ងើច​កាន់​តែ​ខ្លាំង ពេល​ដែល​យើង​បាន​ជញ្ជឹង​គិត អំពី​ព្រះ​វត្ត​មាន​ដ៏​ស្ថិតស្ថេរ​របស់​ព្រះ​ដែល​បាន​បង្កើត​ស្ថាន​ព្រះចន្ទ និង​របស់​សព្វសារពើ​មក។ កណ្ឌ​គម្ពីរ​យ៉ាកុប​បាន​ចែងថា “គ្រប់​ទាំង​របស់​ដ៏​ល្អ ដែល​ព្រះ​ប្រទាន​មក និង​អស់ទាំង​អំណោយទាន​ដ៏​គ្រប់លក្ខណ៍ នោះ​សុទ្ធតែ​មក​ពី​ស្ថាន​លើ គឺ​មក​ពី​ព្រះវរបិតា​នៃ​ពន្លឺ ដែល​ទ្រង់​មិន​ចេះ​ប្រែប្រួល សូម្បីតែ​ស្រមោល​នៃ​សេចក្តី​ផ្លាស់​ប្រែ​ក៏​គ្មាន​ដែរ”(យ៉ាកុប ១:១៧)។ សាវ័ក​យ៉ាកុប​បាន​បង្រៀន ក្នុង​បរិបទ​នៃ​ទុក្ខ​លំបាក​របស់​យើង យ៉ាងដូច​នេះ​ថា “កាលណា​អ្នករាល់គ្នា​មាន​សេចក្តី​ល្បួង​ផ្សេងៗ នោះ​ត្រូវ​រាប់​ជា​សេចក្តី​អំណរ​សព្វគ្រប់​វិញ”(ខ.២)។ តើ​ហេតុអ្វី? ព្រោះ​ព្រះ​ដ៏​ធំ​ប្រសើរ ដែល​មិន​ចេះ​ប្រែប្រួល ស្រឡាញ់​យើង។ ក្នុង​ពេល​ដែល​យើង​មានទុក្ខ​លំបាក យើង​ចាំបាច់​ត្រូវ​នឹក​ចាំ​អំពី​ការ​ផ្គត់ផ្គង់​ដ៏​ជាប់លាប់​របស់​ព្រះអង្គ។ យើង​ក៏​អាច​នឹក​ចាំ​អំពី​បទចម្រៀង​ទំនុក​សកល មាន​ចំណង​ជើង​ថា “ទ្រង់​ស្មោះត្រង់​យ៉ាង​ក្រៃលែង” ដែល​មានទំនុក​ច្រៀង​ដូចនេះ​ថា…

Read article
ស្រឡាញ់អ្នកជិតខាងរបស់អ្នក

គឺ​ត្រូវឲ្យ​ស្រឡាញ់​អ្នកជិតខាង​ដូច​ខ្លួនឯង​វិញ។ លេវី​វិន័យ ១៩:១៨ មាន​ល្បែង​កម្សាន្ត​ដ៏​សប្បាយរីករាយ​មួយ ដែលគេ​បាន​លេង​ក្នុង​ក្រុម​យុវជន តែ​យើង​បាន​រៀនសូត្រ​នូវ​មេរៀន​មួយ ដែល​ក្នុង​នោះ ជាជាង​ផ្លាស់​ប្តូរ​អ្នកជិតខាង​របស់​យើង យើង​រៀន​ស្រឡាញ់​អ្នកជិតខាង​ដែល​យើង​មាន​វិញ។ ក្នុង​ល្បែង​កម្សាន្ត​នេះ គេ​ឲ្យ​អ្នកចូលរួម​ទាំងអស់​អង្គុយ​ជាប់គ្នា បង្កើត​ជា​រង្វង់​ធំ​មួយ លើកលែងតែ​ម្នាក់ ដែល​ត្រូវ​ឈរ​នៅ​កណ្តាល​រង្វង់​នោះ។ អ្នក​ឈរ​ក៏បាន​សួរ​អ្នក​អង្គុយ​ម្នាក់​ថា “តើ​អ្នក​ស្រឡាញ់​អ្នកជិតខាង​របស់​អ្នក​ទេ?” អ្នក​ដែល​កំពុង​អង្គុយ​នោះ អាច​ឆ្លើយ​បាន​ពីរ​យ៉ាង​ថា បាទ ឬទេ។ គាត់​ត្រូវ​សម្រេចចិត្ត​ថា គាត់​នឹង​ផ្លាស់​ប្តូរ​អ្នកជិតខាង​របស់​គាត់ ជាមួយ​អ្នក​ម្នាក់ទៀត​ឬ​អត់។ ក្នុង​ជីវិត​ពិត តើ​យើង​មិន​ចង់​ជ្រើសរើស​យក​តែ​អ្នកជិតខាង​ដែល​យើង​ចូលចិត្ត​ទេ​ឬ? ជាពិសេស នៅពេល​ដែល​យើង​មាន​មិត្ត​រួមការ​ងារ​ដែល​មិន​ចុះសម្រុង​ជាមួយ​យើង ឬ​អ្នក​រស់នៅ​ជាប់​ផ្ទះ​យើង ដែល​ចូលចិត្ត​ចាក់​សម្លេង​ធុង​បាស​ឮៗ ខុសពេល​ខុសវេលា។ ទោះជាយ៉ាងណា​ក៏ដោយ យើង​ចាំបាច់​ត្រូវ​រៀន​រស់នៅ ឬ​ធ្វើ​ការ​ជាមួយ​អ្នកជិតខាង ដែល​ពិបាក​រស់នៅ​ក្បែរ ឬ​ពិបាក​ធ្វើ​ការ​ជាមួយ។ កាល​ពួក​អ៊ីស្រាអែល​ផ្លាស់​ចូល​ទៅ​រស់នៅ​ក្នុងទឹក​ដី​សន្យា ព្រះ​ទ្រង់​បាន​ប្រទាន​ពួក​គេ​នូវ​សេចក្តី​បង្គាប់​ដ៏​សំខាន់​មួយ ឲ្យ​រស់នៅ​ជា​រាស្រ្ត ដែល​ជា​កម្មសិទ្ធិ​របស់​ព្រះអង្គ។ ព្រះអង្គ​បាន​បង្គាប់​ពួក​គេ “ឲ្យ​ស្រឡាញ់​អ្នកជិតខាង​ដូច​ខ្លួនឯង”(លេវី​វិន័យ ១៩:១៨) ដែល​រាប់បញ្ចូល​ទាំង​ការ​មិន​និយាយដើម ឬ​មិន​និយាយបង្ខូច​គេ មិន​កេង​ចំណេញ​ពី​អ្នកជិតខាង ហើយ​ទៅ​ប្រឈមមុខ​ដោះស្រាយ​ដោយ​ផ្ទាល់ ពេល​យើង​មាន​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ​ជាមួយ​ពួក​គេ(ខ.៩-១៨)។ ការ​ស្រឡាញ់​មនុស្ស​គ្រប់គ្នា មិនមែន​ជា​ការ​ងាយ​ទេ តែ​យើង​អាច​ប្រព្រឹត្ត​ចំពោះ​អ្នកដទៃ ដោយ​សេចក្តី​ស្រឡាញ់ តាមដែល​ព្រះយេស៊ូវ​ធ្វើ​ការ នៅក្នុង និង​តាម​រយៈ​យើង។ ព្រះ​ទ្រង់​នឹង​បំពេញ​យើង…

Read article
ទីពឹងជ្រករបស់យើងរាល់គ្នា

ព្រះ​ទ្រង់​ជាទី​ពឹង​ជ្រក​សំរាប់​យើងខ្ញុំ។ ទំនុកដំកើង ៦២:៨ កាល​ពីមុន ក្នុង​តំបន់​អាមេរិក​ខាងជើង សត្វ​ក្របីព្រៃ​ធ្លាប់តែ​រស់នៅ និង​ផ្លាស់ទី​ទៅមក ក្នុង​តំបន់​វាលទំនាប​មួយ ដោយ​ជនជាតិ​ដើម​អាមេរិក​បាន​មក​ប្រ​ម៉ាញ់​សត្វ​ក្របីព្រៃ​ទាំងនោះ រហូតដល់​ពេល​ដែល​ជនជាតិ​ស្បែក​ស​បាន​មក​តាំងទីលំនៅ ដោយ​នាំ​ហ្វូង​សត្វស្រុក​ចូល​មក​ចិញ្ចឹម ហើយ​បាន​ធ្វើការ​ដាំដុះ។ ក្រោយមក គេ​ក៏បាន​ប្រើ​ដី​នៅ​ទីនោះ ជា​កន្លែង​ផលិត​​សារធាតុ​គីមី បន្ទាប់ពី​កំពង់​ផែ​ភើល ហាប័រ បាន​ទទួលរង​ការ​វាយ​ប្រហារ ក្នុង​អំឡុង​សម័យ​សង្រ្គាម​លោក​លើក​ទី២ ហើយ​ក្រោយមក​ទៀត គេ​ថែមទាំង​ប្រើ​វា​ជា​កន្លែង​បង្កើត​អាវុធ ក្នុង​សម័យ​សង្រ្គាម​ត្រជាក់។ តែ​ថ្ងៃមួយ គេ​ក៏បាន​រក​ឃើញ​សំបុក​របស់​សត្វ​ឥន្រ្ទី​ពូជ​ក្បាល​ទំពែក នៅ​ទីនោះ ហើយ​មិនយូរ​ប៉ុន្មាន គេ​ក៏បាន​បង្កើត​ឧទ្យានជាតិ​ជម្រក​សត្វព្រៃ នៅ​តំបន់​នោះ មាន​ក្រឡ​ផ្ទៃ៦ពាន់​ហិច​តា ដែល​រាប់បញ្ចូល​ទាំង​វាលទំនាប តំបន់​លិច​ទឹក និង​តំបន់​ព្រៃ នៅ​ជាយក្រុង នៃ​ទី​ក្រុង​ដេនវើ រដ្ឋ​ខូ​ឡូ​រ៉ា​ដូ។ ឧទ្យានជាតិ​នេះ​ស្ថិត​ក្នុងចំណោម តំបន់​ការពារ​សត្វព្រៃ​នៅ​ជាប់​ទីប្រជុំជន ដែលធំ​ជាងគេ នៅ​អាមេរិក ជា​កន្លែង​ការពារ​ដ៏​សុខសាន្ត​សម្រាប់​សត្វព្រៃ ជាង៣ពាន់​ពូជសត្វ ដែល​រាប់​ចាប់តាំងពី​សត្វ​សំពោច​ជើង​ខ្មៅ ដល់​សត្វ​ទីទុយ ដែល​មាន​រូង​ក្នុង​ដី សត្វ​ឥន្រ្ទី​ក្បាលទំពែក​​ និង​សត្វ​ក្របីព្រៃ​ដែល​ត្រាច់ចរ​ទៅមក។ អ្នកនិពន្ធ​បទ​គម្ពីរ​ទំនុកដំកើង បាន​ប្រាប់​យើង​ថា “ព្រះ​ទ្រង់​ជាទី​ពឹង​ជ្រក​សម្រាប់​យើងខ្ញុំ”(៦២:៨)។ ព្រះអង្គ​ជាទី​ពឹង​ជ្រក ដែល​ធំជាង​កន្លែងជ្រក​កោន​ណា​ទាំងអស់​នៅ​លើ​ផែនដី។ ព្រះអង្គ​ជាទី​ពឹង​ជ្រក​ពិតប្រាកដ មាន​សុវត្ថិភាព និង​ការ​ការពារ ដែល​ក្នុង​ព្រះអង្គ…

Read article
បានតភ្ជាប់នឹងប្រភពនៃថាមពល

កុំ​ឲ្យ​ពន្លត់​ព្រះវិញ្ញាណ។ ១ថែ​ស្សា​ឡូ​និច ៥:‌១៩ ក្រុម​គ្រួសារ​ខ្ញុំ​ដឹង​ថា ភ្លើង​នៅផ្ទះ​យើង​បាន​ដាច់ បន្ទាប់ពី​មាន​ខ្យល់ព្យុះ(ដែល​កើតមានឡើង​ជា​ធម្មតា ក្នុង​តំបន់​ដែល​ខ្ញុំ​រស់នៅ) តែ​សភាវគតិ​របស់ខ្ញុំ បាន​បណ្តាល​ចិត្ត​ខ្ញុំ​ឲ្យ​ចុច​កុង​តាក់​បើក​ភ្លើង​ ពេល​ខ្ញុំ​ចូល​ក្នុង​បន្ទប់។ ភ្លើង​នៅ​តែ​មិន​ភ្លឺ បន្ទប់​របស់ខ្ញុំ​នៅតែ​ងងឹត​ដដែល។ ខ្ញុំ​ដឹង​ហើយ​ថា ខ្សែ​ដែល​បាន​តភ្ជាប់​នឹង​ប្រភព​ចរន្ត​អគ្គិសនី​បាន​ដាច់ តែ​ខ្ញុំ​នៅតែ​រំពឹង​ថា អគ្គីស​នី​នៅតែ​មាន។ បទពិសោធន៍​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សេចក្តី​ពិត​ខាងវិញ្ញាណ។ មាន​ពេល​ជា​ញឹកញាប់​ពេក​ហើយ ដែល​យើង​រំពឹង​ចង់បាន​ព្រះ​ចេស្តា​ព្រះ នៅពេល​ដែល​យើង​មិនបាន​ពឹងផ្អែក​លើ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​ជា​ប្រភព​នៃ​ព្រះ​ចេស្តា។ ក្នុង​បទ​គម្ពីរ ១ថែ​ស្សា​ឡូ​និច សាវ័ក​ប៉ុល​បាន​បង្រៀន អំពី​របៀប​ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​ដំណឹងល្អ មិនគ្រាន់​តែ“ដោយ​ពាក្យសំដី​តែប៉ុណ្ណោះ​ទេ គឺ​ដោយ​ព្រះ​ចេស្តា និង​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែរ”(១:៥)។ ហើយ​ពេលណា​យើង​ទទួលយក​ការ​អត់ទោស​បាប​ពី​ព្រះ យើង​​ក៏អាច​ទទួល​ព្រះ​ចេស្តា​របស់​ព្រះវិញ្ញាណ ក្នុង​ជីវិត​យើងផងដែរ។ ព្រះ​ចេស្តា​ព្រះអង្គ​ជួយ​យើង​បង្កើត​ផល​ផ្លែ ដែល​ជា​ចារិក​លក្ខណៈ ដូចជា ក្តី​ស្រឡាញ់ ក្តី​អំណរ សេចក្តី​សុខសាន្ត និង​ភាព​អត់ធ្មត់​ជាដើម(កាឡាទី ៥:២២-២៣) ហើយក៏​បាន​ប្រទាន​យើង​នូវ​អំណោយទាន សម្រាប់​បម្រើ​ពួក​ជំនុំ ដែល​មានការ​បង្រៀន ការ​ធ្វើជា​អ្នកជំនួយ និង​គ្រប់គ្រង(១កូរិនថូស ១២:២៨)។ សាវ័ក​ប៉ុល​បាន​ដាស់តឿន​អ្នកអាន​សំបុត្រ​គាត់ កុំ​ឲ្យ​ពន្លត់​ព្រះវិញ្ញាណ​ឡើយ(១ថែ​ស្សា​ឡូ​និច ៥:១៩)។ យើង​ប្រហែល​មិន​បាន​បើក​ចំហ​ចិត្ត​ឲ្យ​ព្រះវិញ្ញាណ​បញ្ចេញ​ព្រះ​ចេស្តា​ក្នុង​ជីវិត​យើង ដោយ​យើង​មិន​អើពើ​ចំពោះ​ព្រះវ​ត្ត​មាន​ព្រះ ឬ​បដិសេធន៍​ការដឹកនាំ​របស់​ព្រះអង្គ(យ៉ូហាន ១៦:៨)។ ប៉ុន្តែ យើង​មិន​ត្រូវ​រស់នៅ ដោយ​ការ​ដាច់​ចេញពី​ព្រះអង្គ​នោះ​ឡើយ។…

Read article
មានជំនឿផ្ទាល់ៗខ្លួន

  ខ្ញុំ​កំពុង​តែ​ដេញ​តាម សង្វាត​នឹង​ចាប់​ឲ្យ​បាន​សេចក្តី ដែល​ព្រះគ្រីស្ទយេស៊ូវ​បាន​ចាប់​ខ្ញុំ​ឲ្យ​បាន​នោះ​ដែរ។ ភីលីព ៣:១២ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០០២ ការ​ប្រឡង​ចម្រៀង អាមេរិខិន អាយឌល បាន​ចាប់​ផ្តើម​ជា​លើ​ដំបូង។​ ជា​រៀង​រាល់​សប្តាហ៍ បេក្ខជន​ទាំង​ឡាយ​បាន​បញ្ចេញ​សមត្ថភាព​ច្រៀង​បទ​ចម្រៀង​ដ៏​ពេញ​និយម តាម​រចនាបថ​ផ្ទាល់​ខ្លួន ហើយ​ទស្សនិកជន​ក៏​បាន​បោះឆ្នោត​ឲ្យ​អ្នក​ដែល​គួរតែ​បន្ត​ទៅ​វគ្គ​បន្ទាប់។ ក្នុង​នាម​ជា​គណៈកម្មការ​ម្នាក់ ក្នុង​ចំណោម​គណៈកម្មការ​ទាំង​អស់ ក្នុង​កម្មវិធី​ទូរទស្សន៍​នោះ លោក​រែនឌី ជែកសិន(Randy Jackson) បាន​ធ្វើ​ការ​វាយ​តម្លៃ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ មក​លើ​បេក្ខជន​ម្នាក់​ថា “អ្នក​បាន​ធ្វើ​ឲ្យ​បទ​ចម្រៀង​នេះ ក្លាយ​ជា​បទ​ចម្រៀង​របស់​អ្នក​ហើយ”។ គាត់​បាន​ធ្វើ​ការ​សរសើរ​ដូច​នេះ ពេល​ដែល​បេក្ខជន​ប្រឡង​ចម្រៀង​ម្នាក់ បាន​ច្រៀង​ដោយ​ប្រើ​តុង ដែល​ខ្លួន​អាច​ច្រៀង​បាន និង​ស្គាល់​បទ​ចម្រៀង​នោះ​ច្បាស់  ហើយ​បន្ទាប់​មក ក៏​បាន​ឡើង​ច្រៀង តាម​របៀប​ថ្មី​មួយ ដែល​មាន​លក្ខណៈ​ពិសេស​ផ្ទាល់​ខ្លួន ខុស​ពី​ម្ចាស់​បទ។ ដើម្បី “ធ្វើ​ឲ្យ​បទ​ចម្រៀង​នោះ ក្លាយ​ជា​បទ​ចម្រៀង​របស់​ខ្លួន​ឯង” គេ​ត្រូវ​គ្រប់​គ្រប​ការ​ច្រៀង​បទចម្រៀង​នោះ​បាន​ទាំង​ស្រុង និង​ដោយ​ភាព​ប៉ិនប្រសប់ ហើយ​បន្ទាប់​មក យក​បទ​នោះ​មក​ច្រៀង​ជួន​ឆាក​ពិភពលោក។ សាវ័កប៉ុល​បាន​បង្រៀន​យើង ឲ្យ​ធ្វើ​ស្រដៀង​នេះ​ដែរ នៅ​ក្នុង​ការអនុវត្ត​ជំនឿ​របស់​យើង និង​ក្នុង​របៀប​ដែល​យើង​បង្ហាញ​ជំនឿ​យើង​។ ក្នុង​បទ​គម្ពីរ​ភីលីព ជំពូក៣ គាត់​បាន​បដិសេធន៍​ការ​ខំ​ប្រព្រឹត្ត​ការ​ល្អ ដើម្បី​ឲ្យ​បាន​សុចរិត​នៅ​ចំពោះ​ព្រះ(ខ.៧-៨)។ ផ្ទុយ​ទៅ​វិញ គាត់​បាន​បង្រៀន​យើង ឲ្យ​ឱប​ក្រសោប​យក “សេចក្តី​សុចរិត​ដែល​មក​ពី​សេចក្តី​ជំនឿ​ដល់​ព្រះគ្រីស្ទ”(ខ.៩)។…

Read article
ពន្លឺបណ្តេញភាពងងឹត

  ឯ​បណ្តាជន ដែល​អង្គុយ​ក្នុង​សេចក្តី​ងងឹត គេ​បាន​ឃើញ​ពន្លឺ​យ៉ាង​ធំ។ ម៉ាថាយ ៤:១៦ នៅ​ថ្ងៃ​ដែល​មាន​អាកាស​ធាតុ​ក្តៅ​ល្មម ខ្ញុំ និង​ចៅ​របស់​ខ្ញុំ ឈ្មោះ ម៉ូលី(Mollie) អាយុ​៤​ឆ្នាំ បាន​ឈប់​សម្រាក​មួយ​ភ្លែត បន្ទាប់​ពី​បាន​លេង​បាល់​ជា​មួយ​គ្នា។ ពេល​យើង​កំពុង​អង្គុយ​ញាំ​ទឹក នៅ​លើ​រាន​ហាល ម៉ូលី​ក៏​បាន​មើល​ទីធ្លា​ផ្ទះ ហើយ​និយាយ​ថា “មើលន៍ ពន្លឺ​ថ្ងៃ​នៅ​ក្នុង​ថ្លុក​ទឹក”។ ពេល​នោះ ពន្លឺ​ថ្ងៃ​បាន​ចាំង​ចូល​ទៅ​ក្នុង​ម្លប់​ដ៏​ក្រាស់ មើល​ទៅ​ដូច​ថ្លុក​ទឹក ដែល​ចាំង​ពន្លឺ នៅ​ក្នុង​ស្រមោល។ ទិដ្ឋភាព​នេះ ប្រៀប​ដូច​ជា​ក្តី​សង្ឃឹម ដែល​យើង​អាច​រក​បាន ក្នុង​ថ្ងៃ​ដ៏​ងងឹត។ ក្នុង​ពេល​មាន​បញ្ហា​ប្រឈម​ដ៏​ពិបាក ដែល​ហាក់​ដូច​ជា​មិន​សូវ​មាន​រឿង​ល្អ​ៗ​កើត​ឡើង យើង​មិន​ត្រូវ​ផ្តោត​ចិត្ត​ទៅ​លើ​ស្រមោល​ដ៏​ងងឹត​នោះ​ឡើយ តែ​ផ្ទុយ​ទៅ​វិញ ចូរ​យើង​ផ្តោត​ទៅ​លើ​ពន្លឺ​វិញ។ ព្រះយេស៊ូវ​ជា​ពន្លឺ។ កណ្ឌ​គម្ពីរ​ម៉ាថាយ​បាន​ដក​ស្រង់​កណ្ឌ​គម្ពីរ​អេសាយ ដើម្បី​ពិពណ៌នា អំពី​ពន្លឺ​ដែល​ចុះ​មក​ផែនដី ពេល​ដែល​ព្រះយេស៊ូវ​បាន​ប្រសូត យ៉ាង​ដូច​នេះ​ថា “ឯ​បណ្តាជន ដែល​អង្គុយ​ក្នុង​សេចក្តី​ងងឹត គេ​បាន​ឃើញ​ពន្លឺ​យ៉ាង​ធំ មាន​ពន្លឺ​រះ​ឡើង បំភ្លឺ​ដល់​ពួក​អ្នក​ដែល​អង្គុយ​ក្នុង​កំលុង ហើយ​នឹង​ម្លប់​នៃ​សេចក្តី​ស្លាប់”(ម៉ាថាយ ៤:១៦ និងអេសាយ ៩:២)។ ឥទ្ធិពល​នៃ​អំពើ​បាប នៅ​មាន​ជុំវិញ​ខ្លួន​យើង ខណៈ​ពេល​ដែល​យើង​នៅ​មាន​ជីវិត ក្នុង “ម្លប់​នៃ​សេចក្តី​ស្លាប់”។ ប៉ុន្តែ…

Read article
សេចក្តីសប្បុរសរបស់ព្រះអង្គតាមយើងជាប់

  ប្រាកដ​ជា​សេចក្តី​សប្បុរស និង​សេចក្តី​មេត្តា​ករុណានឹង​ជាប់​តាម​ខ្ញុំ រាល់​តែ​ថ្ងៃ ដរាប​ដល់​អស់​១​ជីវិត​ខ្ញុំ។ ទំនុកដំកើង ២៣ កាល​ខ្ញុំ​មាន​ការងារ​ជា​លើក​ដំបូង ក្នុង​អំឡុង​ពេល​ខ្ញុំ​កំពុង​រៀន​នៅ​វិទ្យាល័យ ខ្ញុំ​បាន​ធ្វើការ​នៅ​ក្នុង​ហាង​លក់​សំលៀក​បំពាក់​នារី ដែល​នៅ​ទីនោះ សន្តិសុខ​ស្រី​ម្នាក់​បាន​ស្លៀក​ពាក់​ដូច​អ្នក​ដើរ​ទិញ​ឥវ៉ាន់ ហើយ​ក៏​បាន​ដើរ​តាម​ពីក្រោយ​ស្រ្តី ដែល​គាត់​គិត​ថា ប្រហែល​ជា​ចង់​លួច​ខោអាវ ដែល​មាន​ដាក់​លក់​ក្នុង​ហាង។ ម្ចាស់​ហាង​បាន​ប្រាប់​សន្តិសុខ អំពី​លក្ខណៈ​របស់​មនុស្ស​ដែល​គួរ​ឲ្យ​សង្ស័យ។ អ្នក​ដទៃ​ទៀត ដែល​ពួក​គេ​មិន​ឃើញ​មាន​អ្វី​គួរ​ឲ្យ​ព្រួយ​បារម្ភ នោះ​ពួកគេ​ក៏​មិន​បាន​តាម​ឃ្លាំ​មើល​ឡើយ។ គេ​ធ្លាប់​មើល​មក​ខ្ញុំ​ដោយ​ការ​សង្ស័យ ហើយ​ក៏​បាន​តាម​ពី​ក្រោយ​ខ្ញុំ នៅ​ក្នុង​ហាង​នោះ​ផង​ដែរ។ វា​ជា​បទ​ពិសោធន៍​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ ព្រោះ​ខ្ញុំ​នៅ​តែ​ស្គាល់​យុទ្ធសាស្ត្រ​របស់​គេ។ ស្តេច​ដាវីឌ​បាន​ជួប​រឿង​ដែល​ផ្ទុយ​ពី​នេះ។ ទ្រង់​បាន​ប្រកាស​ថា ព្រះ​ពរ​របស់​ព្រះ​បាន​តាម​ទ្រង់​ជាប់ ដែល​មាន​ដូច​ជា​សេចក្តី​សប្បុរស និង​សេចក្តី​មេត្តា។​ អំណោយ​ទាន​ទាំង​ពីរ​នេះ​តាម​ទ្រង់​ជាប់​ជា​និច្ច គឺ​មិន​មែន​តាម​ដោយ​ការ​សង្ស័យ តែ​ដោយ​សេចក្តី​ស្រឡាញ់​ដ៏​ពិត។ លោក​ឆាល ស្ព័រជិន ដែល​ជា​អ្នក​ផ្សាយ​ដំណឹងល្អ​ដ៏​ល្បីល្បាញ បាន​ពិពណ៌នា​ថា ព្រះ​ពរ​មួយ​គូរ​នេះ​តាម​អ្នក​ជឿ​យ៉ាង​ប្រកិត ក្នុង​អំឡុង​ពេល​ដ៏​សោកសៅ ក៏​ដូច​ជា​ពេល​ដ៏​រីករាយ។ “នៅ​ថ្ងៃ​រងា​ដ៏​សោក​សៅ ក៏​ដូចជា​ថ្ងៃ​ដែល​មាន​អាកាសធាតុ​ល្អ​ដ៏​រីក​រាយ សេចក្តី​សប្បុរស​របស់​ព្រះអង្គ បំពេញ​តម្រូវ​ការ​យើង ហើយ​សេចក្តី​មេត្តា​លាង​សម្អាត​បាប​របស់​យើង”។ កាល​ពី​ក្មេង ស្តេច​ដាវីឌ​ជា​អ្នក​គង្វាល​ចៀម ដូច​នេះ ទ្រង់​ជ្រាប​ថា ហេតុ​អ្វី​សេចក្តី​សប្បុរស និង​សេចក្តី​មេត្តា​ជា​គូរ​នឹង​គ្នា ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​មក។ ការ​អ្វី​ផ្សេង​ទៀត ដែល​អាច​តាម​ពី​ក្រោយ​អ្នកជឿ…

Read article
ពេលដែលពិភពលោកទាំងមូលច្រៀងសរសើរ

ដ្បិត​ទ្រង់​បាន​ត្រូវ​គេ​ធ្វើ​គុត ហើយ​ទ្រង់​បាន​លោះ​យើង​រាល់​គ្នា ដោយ​ព្រះលោហិត​ទ្រង់ ចេញ​ពី​គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ភាសា គ្រប់​នគរ ហើយ​ពី​គ្រប់​ទាំង​សាសន៍ ថ្វាយ​ដល់​ព្រះ។ វិវរណៈ ៥:៩ ទំនុក​ភ្លេង​មួយ​សម្រាប់​ផ្សាយ​ពាណិជ្ជ​កម្ម នៅ​ទសវត្សរ៍​ឆ្នាំ១៩៧០ បាន​បណ្តាល​ចិត្ត​មនុស្ស​មួយ​ជំនាន់។ គេ​បាន​បង្កើត​ភ្លេង​សម្រាប់​ផ្សាយ​ពាណិជ្ជកម្ម​នេះ ធ្វើ​ជា​ផ្នែក​មួយ នៃ​យុទ្ធនា​ការ​ផ្សាយ​ពាណិជ្ជកម្ម របស់​ក្រុម​ហ៊ុន​កូកាកូឡា ដែល​មាន​ចំណង​ជើង​ថា “របស់​ពិត”។ ទីបំផុត ក្រុម​អ្នក​ស្វែង​រក​ថ្មី ដែល​ជា​ជន​ជាតិ​អង់គ្លេស ក៏​បាន​យក​ទំនុក​ភ្លេង​នេះ ធ្វើ​ជា​បទ​ចម្រៀង​មួយ​បទ ដែល​មាន​ភាព​លេច​ធ្លោ​ជាង​គេ ក្នុង​ពិភព​លោក នៅ​សម័យ​នោះ។ ប៉ុន្តែ មនុស្ស​ជាច្រើន​នៅ​មិន​ទាន់​ភ្លេច​ការ​ច្រៀង​បទ​នេះ ដោយ​យុវជន​មួយ​ក្រុម នៅ​លើ​កំពូល​ភ្នំ ​ក្រៅ​ទីក្រុង​រ៉ូម ដែល​មាន​ចាក់​ផ្សាយ​តាម​ទូរទស្សន៍ឡើយ​។ ក្នុង​បទ​ចម្រៀង​នេះ អ្នក​និពន្ធ​បាន​លេង​ពាក្យ ក្នុង​ការ​ពិពណ៌នា អំពី​សត្វ​ឃ្មំ និង​ដើម​ឈើ​ហូបផ្លែ ដើម្បី​បង្រៀន​ពិភព​លោក ឲ្យ​ច្រៀង​ចេញ​ពី​ចិត្ត និង​ភាព​សុខដុម​នៃ​សេចក្តី​ស្រឡាញ់។ សាវ័ក​យ៉ូហាន​បាន​ពិពណ៌នា អំពី​ការ​ច្រៀង ដែល​មាន​ភាព​អស្ចារ្យ​ជាង​នេះ​ទៀត។ គាត់​បាន​ទទួល​ការ​បើក​សម្តែង​ឲ្យ​ឃើញ “គ្រប់​ទាំង​អស់​ដែល​មាន​ជីវិត នៅ​ស្ថានសួគ៌​នៅ​ផែនដី នៅ​ក្រោម​ដី ហើយ​នៅ​ក្នុង​សមុទ្រ និង​គ្រប់​ទាំង​អស់​ដែល​នៅ​ស្ថាន​ទាំង​នោះ” ច្រៀង​បទ​ចម្រៀង​មួយ​បទ(វិវរណៈ ៥:១៣)។ បទ​ចម្រៀង​នេះ​គ្មាន​ការ​លេង​ពាក្យ​នោះ​ទេ គឺ​មាន​តែ​ការ​សរសើរ​ដ៏​ស្មោះ​ត្រង់។ តែ​គ្មាន​អ្វី​ដែល​មាន​តម្លៃ​ជាង​ការ​ប្រោស​លោះ…

Read article
រកកូនសោនៅកន្លែងខុស

  ចូរ​ទទួល​នឹម​ខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ ដ្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្តី​សំរាក​ដល់​ព្រលឹង។ ម៉ាថាយ ១១:២៩ លោក​ថូម៉ាស ឃីតធីង(Thomas Keating) បាន​និពន្ធ​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា ស្ថានភាព​របស់​មនុស្ស ដែល​ក្នុង​នោះ គាត់​បាន​ចែក​ចាយ​រឿង​ដែល​គួរ​ឲ្យ​ចង​ចាំ​មួយ​ថា៖ មាន​គ្រូ​បង្រៀន​ម្នាក់​បាន​បាត់​កូន​សោ​ផ្ទះ។ គាត់​បាន​លត់​ជង្គង់​ចុះ នៅ​លើ​ស្មៅ ដើម្បី​រក​មើល​កូនសោ​នោះ។ ពេល​ដែល​សិស្ស​គាត់​ឃើញ​គាត់​កំពុង​ស្វែង​រក​កូនសោ​ដូចនោះ ពួក​គេ​ក៏​បាន​ជួយ​ស្វែង​រក​ផង​ដែរ តែ​​រក​មិន​ឃើញ។ ទីបំផុត សិស្ស​ម្នាក់​ដែល​ឆ្លាត​ជាង​គេ​ក៏​បាន​សួរ​គាត់​ថា “លោក​គ្រូ តើ​លោក​គ្រូ​នឹក​ឃើញ​ថា កូនសោ​នោះ​ប្រហែល​បាត់​នៅ​កន្លែង​ណា?” គ្រូ​របស់​ពួក​គេ​ក៏​បាន​ឆ្លើយ​ថា “​បាទ ខ្ញុំ​បាន​បាត់​វា នៅ​ក្នុង​ផ្ទះ”។ ពួកគេ​ក៏បាន​លាន់​មាត់​ថា “បើ​អញ្ចឹង ហេតុអ្វី​លោកគ្រូ​មក​ស្វែង​រក​វា នៅ​ទីនេះ​ទៅ​វិញ?” គាត់​ឆ្លើយ​ថា “ព្រោះ​នៅ​ទី​នេះ មាន​ពន្លឺ​ថ្ងៃ​ស្រួល​រក​ជាង”។​ លោក​ឃីតធីង ក៏​បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា យើង​បាន​បាត់​កូនសោ​ចូល​ទៅ​រក “ការ​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះ ដែល​ជា​ការ​ចំណាយ​ពេល​ជា​មួយ​ព្រះ​វត្តមាន​នៃ​ក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ”។ “បើ​គ្មាន​ការ​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះ​អង្គ​ទេ នោះ​អ្វី​គ្រប់​យ៉ាង​សុទ្ធ​តែ​គ្មាន​ប្រយោជន៍។ តែ​បើ​យើង​មាន​ការ​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះ​អង្គ នោះ​ព្រះអង្គ​នឹង​នាំ​យើង​ធ្វើអ្វី​ដែល​មាន​ប្រយោជន៍”។ មនុស្ស​ពិត​ជា​ងាយ​ភ្លេច​ថា សូម្បី​តែ​នៅ​ក្នុង​ពេល​ដែល​ជីវិត​យើង​កំពុង​ឡើង​ចុះ ព្រះ​ទ្រង់​នៅ​តែ​មាន​កូនសោ​សម្រាប់​បំពេញ​ការ​ស្រេក​ឃ្លាន ដែល​ជ្រាល​ជ្រៅ​បំផុត​របស់​យើង។ តែ​ពេល​ណា​យើង​ឈប់​ស្វែង​រក​កូន​សោ​នោះ នៅ​កន្លែង​ខុស ​ព្រះ​អង្គ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ប្រទាន​យើង…

Read article
វិលត្រឡប់ទៅរកព្រះនៃសួនច្បារ

  រួច​មក​បាន​ឮ​សំឡេង​ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ ដែល​ទ្រង់​យាង​ក្នុង​សួនច្បារ​នៅ​ពេល​ថ្ងៃ​ល្ហើយ។ លោកុប្បត្ដិ ៣:៨ ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​ ដែល ចូនី មីតឈែល(Joni Mitchell) បាន​និពន្ធ​បទ​ចម្រៀង​មួយ​បទ មាន​ចំណង​ជើង​ថា “ការ​ជួប​ជុំ​ដ៏​ធំ” ដែល​ក្នុង​នោះ គាត់​បាន​មើល​ឃើញ​មនុស្ស​ជាតិ កំពុង​ជាប់​អន្ទាក់ នៅ​ក្នុង “ការ​ព្រម​ព្រៀង” ជា​មួយ​អារក្ស។ បទ​ចម្រៀង​នេះ​ក៏​បាន​និយាយ​អំពី​ដំណើរ​វិល​ត្រឡប់ ទៅ​រក “សួន” វិញ  ដោយ​ជំរុញ​អ្នក​ស្តាប់​ទាំង​ឡាយ ឲ្យ​ស្វែង​រក​ការ​រស់​នៅ កាន់​តែ​សាមញ្ញ និង​កាន់​តែ​មាន​សេចក្តី​សុខ​សាន្ត។ ជាង​នេះ​ទៅ​ទៀត បទ​ចម្រៀង​នេះ​ក៏​បាន​ឆ្លុះ​បញ្ចាំង​អំពី​មនុស្ស​មួយ​ជំនាន់ ដែល​កំពុង​ស្រេក​ឃ្លាន​ចង់​បាន​ជីវិត ដែល​មាន​គោល​បំណង និង​មាន​ន័យ។ ជា​ការ​ពិត​ណាស់ “សួនច្បារ” ដែល​បាន​រៀប​រាប់​ជា​លក្ខណៈ​កំណាព្យ ក្នុង​បទ​ចម្រៀង​របស់​មីតឈែល គឺ​និយាយ សំដៅ​ទៅ​លើ​សួន​ច្បារ​អេដែន។ សួន​ច្បារ​អេដែន ជា​ស្ថាន​សួគ៌​ដែល​ព្រះ​ទ្រង់​បាន​បង្កើត​សម្រាប់​មនុស្ស​ជាតិ កាល​ពី​ដើម​ដំបូង។ ក្នុង​សួន​ច្បារ​នេះ អ័ដាម និង​នាង​អេវ៉ា បាន​ជួប​ជា​មួយ​ព្រះ ជា​ប្រចាំ រហូត​ដល់​ថ្ងៃ​មួយ ពួក​គេ​ក៏​បាន​ព្រម​ព្រៀង​ជា​មួយ​អារក្ស(មើល​លោកុប្បត្តិ ៣:៦-៧)។ ថ្ងៃ​នោះ​អ្វី​ៗ​មាន​ការ​ផ្លាស់​ប្តូរ។ “រួច​មក​បាន​ឮ​សំឡេង​ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ ដែល​ទ្រង់​យាង​ក្នុង​សួនច្បារ​នៅ​ពេល​ថ្ងៃ​ល្ហើយ នោះ​អ័ដាម និង​ប្រពន្ធ​គាត់ ក៏​ពួន​នឹង​ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ​នៅ​កណ្តាល​ដើម​ឈើ​ក្នុង​សួនច្បារ”(ខ.៨)។…

Read article