គ្រួសារទាំងមូលបានសង្គ្រោះ
ចូរជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទទៅ នោះនឹងបានសង្គ្រោះហើយ ព្រមទាំងពួកគ្រួសារលោកផង។ កិច្ចការ ១៦:៣១ លោកចេមស៍(James) បានដើរទៅរកកន្លែងហាត់ប្រាណរបស់ពន្ធនាគារ ដោយមានស្លៀកអាវជាប់ខោ ហើយក៏បានចូលទៅក្នុងអាងហែលទឹកចល័ត ដើម្បីទទួលពិធីជ្រមុជទឹក ដោយលោកគ្រូគង្វាលប្រចាំពន្ធនាគារ។ ទោះជាយ៉ាងណាក៏ដោយ គាត់មានក្តីអំណរជាពន់ពេក ពេលដែលគាត់បានទទួលដំណឹងថា កូនស្រីគាត់ ឈ្មោះព្រីតានី(Brittany) ដែលជាអ្នកទោសដែរ ក៏បានទទួលពិធីជ្រមុជទឹក នៅថ្ងៃនោះ! ពេលដែលពួកគេបានដឹងអំពីរឿងនេះដូចគ្នា សូម្បីតែបុគ្គលិកពន្ធនាគារក៏មានការរំជួលចិត្តផងដែរ។ លោកគ្រូគង្វាលក៏បានមានប្រសាសន៍ថា “ពេលនោះគ្រប់គ្នាសុទ្ធតែស្រក់ទឹកភ្នែក”។ ព្រីតានី និងឪពុករបស់នាងជាប់ជាប់ពន្ធនាគារជាច្រើនឆ្នាំ ហើយសុទ្ធតែត្រូវការការអត់ទោសបាបពីព្រះ។ ហើយព្រះទ្រង់ក៏បានប្រទានជីវិតថ្មី ដល់ពួកគេ។ ព្រះគម្ពីរក៏បានពិពណ៌នា អំពីការផ្លាស់ប្រែមួយទៀត ក្នុងពន្ធនាគារ តែការផ្លាស់ប្រែនេះបានកើតឡើងចំពោះមេគុកម្នាក់ ដែលក្រោយមក សេចក្តីស្រឡាញ់របស់ព្រះយេស៊ូវបានកែប្រែគ្រួសារគាត់ទាំងមូល។ បន្ទាប់ពី “មានកក្រើកដី” ធ្វើឲ្យរញ្ជួយគុក “ទ្វារគុកក៏បានបើកចំហ”។ ពេលនោះ សាវ័កប៉ុល និងលោកស៊ីឡាស មិនបានរត់គេចឡើយ គឺនៅតែក្នុងបន្ទប់ឃុំខ្លួនដដែល(កិច្ចការ ១៦:២៦-២៨)។ មេគុកមានការដឹងគុណពួកគេយ៉ាងខ្លាំង ដែលមិនបានរត់គេចខ្លួន ហើយក៏បាននាំពួកគេទៅផ្ទះគាត់។ ទីបំផុត គាត់ក៏បានសួរសំណួរមួយដែលនាំឲ្យជីវិតផ្លាស់ប្រែថា “តើត្រូវឲ្យខ្ញុំធ្វើដូចម្តេចឲ្យបានសង្គ្រោះ?”(ខ.៣០)។ ពួកគេក៏បានឆ្លើយថា “ចូរជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទទៅ នោះនឹងបានសង្គ្រោះហើយ ព្រមទាំងពួកគ្រួសារលោកផង”(ខ.៣១)។…
Read article