May

You are here:
ក្រោក​ឡើង ហើយ​បន្ត​រស់នៅ​ថ្វាយ​ព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«គ្រា​នោះ​នាង រស់ ជា​សាសន៍​ម៉ូអាប់ នាង​និយាយ​នឹង​ន៉ាអូមី​ថា ឥឡូវ​នេះ សូម​បើក​ឲ្យ​ខ្ញុំ​ទៅ​ឯ​ស្រែ ដើម្បី​នឹង​រើស​សន្សំ​ស្រូវ តាម​អ្នកណា​ដែល​អាណិត​មេត្តា​ដល់​ខ្ញុំ រួច​គាត់​ប្រាប់​ថា ទៅ​ចុះ កូន​អើយ» (នាងរស់ ២:២)។ នៅពេល​អ្នក​ភ្ញាក់​ពី​ដំណេក​ពេល​ព្រឹក តើ​អ្នក​ធ្លាប់​គេង​គិត​នៅ​លើ​គ្រែ អំពី​ពេល​អនាគត និង​អ្វីៗ​ដែល​កំពុង​កើត​ឡើង​ឬ​ទេ? តើ​អ្នក​មាន​អារម្មណ៍​ថា ពិបាក​ពេក ដោយ​សារ​បញ្ហា​ប្រឈម​នៅ​ថ្ងៃ​បន្ទាប់ ឬ​ពិបាក​ពេក ដោយ​សារ​បញ្ហា​ដែល​កើត​ឡើង​ម្តង​ហើយ​ម្តង​ទៀត​ឬ​ទេ? នៅពេល​ដែល​នាង រស់ ក្រោក​ពី​គេង នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ដំបូង​នៃ​ការ​រស់នៅ​របស់​នាង​នៅ​ភូមិ​បេថ្លេហិម នាង​ទំនង​ជា​ចំណាយ​ពេល​មួយ​ភ្លែត ដើម្បី​រម្លឹក​ខ្លួន​ឯង​ថា នាង​កំពុង​នៅ​កន្លែងណា ហើយ​ពេល​នាង​គិត​អំពី​អ្វីៗ​ដែល​បាន​កើត​ឡើង នាង​នឹក​ចាំ​ថា៖ ប្ដី​របស់​ខ្ញុំ​ស្លាប់​ហើយ។ ខ្ញុំ​កំពុង​រស់នៅ​ក្នុង​ទឹកដី​បរទេស​ជា​មួយ​ម្តាយ​ក្មេក​ខ្ញុំ។ ខ្ញុំ​ដឹង​ថា ខ្ញុំ​បាន​សម្រេច​ចិត្ត​ចាក​ចេញ តែ​ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​បាន​ធ្វើ​រឿង​ដ៏​ត្រឹម​ត្រូវ។ តើ​ពេល​នេះ ខ្ញុំ​ត្រូវ​គិត​យ៉ាងណា? នាង រស់ មិន​បាន​អង្គុយ​ស្ងៀម ដោយ​រង់​ចាំ​ការ​អស្ចារ្យ មុន​នឹង​បន្ត​សកម្មភាព​នៃ​ការ​រស់នៅ​នោះ​ទេ។ ទេ​សម្រាប់​នាង រស់ ការ​មាន​សុភវិនិច្ឆ័យ​នាំ​ឲ្យ​នាង​មាន​ការ​គិត​យ៉ាង​ប្រុង​ប្រយ័ត្ន ហើយ​ការ​គិត​ដោយ​ប្រុង​ប្រយ័ត្ន​នាំ​ឲ្យ​មាន​ការ​អនុវត្ត​តាម​ស្ថានភាព​ជាក់​ស្ដែង។ នាង រស់ ដឹង​ថា នាង និង​ម្តាយ​ក្មេក​នាង​ត្រូវ​ការ​ស្បៀង​អាហារ ហើយ​នាង​ក៏​ដឹង​ថា នាង​អាច​ធ្វើ​ការងារ​បាន។…

Read article
លើស​ពី​ពាក្យ​ដែល​អាច​ពិពណ៌នា

២កូរិនថូស ១២:១-១០ ខ្ញុំ​នឹង​ស៊ូ​អួត​ពី​​សេចក្ដី​កម្សោយ​របស់​ខ្ញុំ ដោយ​អំណរ​ជា​ខ្លាំង ដើម្បី​ឲ្យ​ព្រះ‌​​ចេស្តា​នៃ​ព្រះគ្រីស្ទ​បាន​សណ្ឋិត​នៅនឹង​ខ្ញុំ​។ ២កូរិនថូស ១២:៩ លោក​ថូ​ម៉ាស អ័​គីណាស(Thomas Aquinas) ជា​ទេវ​វិទូ នៅ​ក្នុង​មជ្ឈិម​សម័យ បាន​ស៊ូ​ទ្រាំ​ទុក្ខ​លំបាក​ជា​ច្រើន ក្នុង​ការ​ប្ដេជ្ញា​ចិត្ត​រស់នៅ ក្នុង​ជីវិត​ដែល​ស្វែងរក​បំណង​ព្រះទ័យ​ព្រះ​។ ក្រុម​គ្រួសារ​គាត់​បាន​ឃុំ​ខ្លួន​គាត់​ក្នុង​គុក អស់​រយៈ​ពេល១ឆ្នាំ ដើម្បី​​ព្យាយាម​បំបាក់​ទឹក​ចិត្ត​គាត់ មិន​ឲ្យ​ចូល​រួម​ជា​មួយ​ក្រុម​ដូ​មីនីខិន ជា​ក្រុម​ដែល​មាន​ការ​ប្តូរ​ផ្តាច់ ក្នុង​ការ​រស់នៅ​ក្នុង​ជីវិត​ដែល​សាមញ្ញ និង​មានការ​សិក្សា និង​ផ្សាយ​ព្រះបន្ទូល​។ បន្ទាប់ពី​គាត់​បាន​ចំណាយ​​ពេល​ពេញ​មួយ​ជីវិត ដើម្បី​​សិក្សា​ព្រះ​គម្ពីរប៊ីប និង​ខគម្ពីរ​ដែល​និយាយ​អំពី​​ការ​បង្កើត​របស់​ព្រះ ហើយ​បាន​និពន្ធ​សៀវភៅ​ជិត១០០ភាគ គាត់​បាន​ដក​ពិសោធន៍​នូវ​ទំនាក់​ទំនងជា​មួយ​ព្រះ ដែល​មានន័យ​យ៉ាង​ខ្លាំង បានជា​គាត់​សរសេរ​ថា “ខ្ញុំ​មិន​អាច​រក​ពាក្យ​ដើម្បី​សរសេរ​សៀវភៅ​​ទៀត​ទេ ព្រោះ​ព្រះអង្គ​បាន​ប្រទាន​ខ្ញុំ​នូវ​ការ​យល់​ដឹង អំពី​ប្រាជ្ញា​របស់​ព្រះអង្គ ដែល​មាន​ពេញ​ដោយ​សិរី​ល្អ បានជា​ពាក្យ​ពេចន៍​ទាំង​អស់ ដែល​ខ្ញុំ​បាន​សរសេរ​កន្លងមក គឺ​ប្រៀប​ដូចជា​ចំបើង​ប៉ុណ្ណោះ”។ បី​ខែ​ក្រោយមក គាត់​ក៏បាន​លាចាក​លោក​។ សាវ័ក​ប៉ុល​ក៏បាន​ពិពណ៌នា អំពី​ការ​ដក​ពិសោធន៍​ដែល​គាត់​មាន​ជាមួយ​ព្រះ ដោយ​ចិត្ត​ស្ញប់​ស្ញែង​យ៉ាង​ខ្លាំង លើស​ពី​ពាក្យ​ដែល​គាត់​អាច​ពិពណ៌នា​បាន គឺ​នៅពេល​ដែល​ព្រះ​ទ្រង់​​បាន​លើក​គាត់​ឡើង​ “ដល់​ស្ថាន​​​បរម​សុខ ហើយ​បានឮ​ពាក្យ​ដែល​ថ្លែង​ប្រាប់​មិន​បាន ក៏​គ្មាន​ច្បាប់​ឲ្យ​មនុស្ស​ណា​និយាយ​ឡើយ”(២កូរិនថូស ១២:៤)។ “ដោយ​ព្រោះ​ការ​បើក​សំដែង​ដ៏​ហួស​ល្បត់​នោះ” សាវ័ក​ប៉ុល​មាន “បន្លា១ចាត់មក​ក្នុង​សាច់ឈាម”(ខ.៧) ដើម្បី​ឲ្យ​គាត់​បន្ទាប​ខ្លួន និង​ពឹង​ផ្អែកលើ​ព្រះអង្គ​។ ព្រះអម្ចាស់​ក៏បាន​ប្រាប់​គាត់​ថា “គុណ​របស់​អញ​ល្មម​ដល់​ឯង​ហើយ…

Read article
ទេវ​សាស្ត្រ​នៃ​ការ​សោក​សង្រេង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«កុំ​ហៅ​ខ្ញុំ​ថា​ន៉ាអូមី​ឡើយ ត្រូវ​ហៅថា​ម៉ារ៉ា​វិញ ដ្បិត​ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះ​ចេស្តា ទ្រង់​បាន​ប្រព្រឹត្ត​នឹង​ខ្ញុំ​ដោយ​ជូរ​ល្វីង​ណាស់ ខ្ញុំ​បាន​ចេញ​ទៅ​ទាំង​ពោរពេញ តែ​ព្រះយេហូវ៉ា​បាន​នាំ​ខ្ញុំ​ឲ្យ​ត្រឡប់​វិល​មក​ដោយ​ទទេ​វិញ» (នាងរស់ ១:២០-២១)។ កាល​នាង ន៉ាអូមី រិល​ត្រឡប់​មក​ភូមិ​បេថ្លេហិម​វិញ ដោយ​បន្សល់​ទុក​ផ្នូរ​របស់​ស្វាមី និង​កូន​ប្រុស​គាត់​នៅ​ស្រុក​ម៉ូអាប់ យើង​គ្រាន់​តែ​អាច​ស្រមៃ​ឃើញ​ការ​ឈឺ​ចាប់ និង​ការ​សោក​សង្រេង ដែល​គាត់​មាន ពេល​គាត់​វិល​ត្រឡប់​មក​កន្លែង និង​ជួប​មនុស្ស​ដែល​គាត់​ធ្លាប់​ស្គាល់។ តើ​នៅពេល​នោះ គាត់​បាន​គិត​ឃើញ និង​នឹក​ចាំ​អំពី​រឿង​អ្វី​ខ្លះ? គាត់​ប្រហែល​ជា​ឃើញ​អ្នក​ដែល​គាត់​ធ្លាប់​ជួប ពួក​គេ​មាន​កូន​ប្រុស ដែល​ពេញវ័យ​ហើយ។ គាត់​ក៏​ឃើញ​កន្លែង​ដែល​គាត់​ធ្លាប់​នាំ​កូន​ប្រុស​គាត់​មក​លេង ឬ​ឃើញ​កន្លែង​ដែល​គាត់​ធ្លាប់​ដើរ​ជា​មួយ​ប្ដី​គាត់។ល។ ខណៈ​ពេល​ដែល​ភាព​ជូរ​ល្វីង​បាន​កើត​មាន ដោយ​សារ​ស្ថាន​ភាព​របស់​គាត់ នាង ន៉ាអូមី ដែល​ឈ្មោះ​គាត់​ប្រែ​មក​ថា «ជាទី​គាប់​ចិត្ត» បាន​សម្រេច​ចិត្ត​ប្ដូរ​ឈ្មោះ​ខ្លួន​ឯង​មក​ជា «ម៉ារ៉ា» វិញ ដែល​មាន​ន័យ​ថា «ជូរ​ល្វីង»។ នាង​មិន​បាន​ព្យាយាម​មើល​រំលង​បញ្ហា​ប្រឈម ហើយ​ធ្វើ​ឲ្យ​អ្នក​ដទៃ​ជឿ​ថា ជីវិត​របស់​នាង​សុខ​សប្បាយ​នោះ​ទេ។ ការ​ធ្វើ​ដូច​នេះ មិន​មាន​ភាព​ស្មោះ​ត្រង់ ជា​ការ​ក្បត់​នឹង​ទេវសាស្រ្ត​នៅ​ពី​ក្រោយ​ជំនឿ​របស់​គាត់ ដែល​អ្នក​និពន្ធ​ទំនុក​សកល​ឈ្មោះ វីលៀម ខោភ័រ (William Cowper) បាន​ហៅ​ថា «ការ​ផ្គត់ផ្គង់​តាម​របៀប​ដ៏​ពិបាក»។1 ស្ថានភាព​របស់​នាង ន៉ាអូមី បាន​ឆ្លុះ​បញ្ចាំង​អំពី​ការ​ពិត​ដែល​ថា សូម្បី​តែ​សម្រាប់​រាស្ត្រ​របស់​ព្រះ ការ​ឈឺ​ចាប់​ខ្លះ​ក្នុង​ជីវិត…

Read article
នាំ​ទុក្ខ​លំបាក​មក​ទូល​ថ្វាយ

២ពង្សាវតាក្សត្រ ១៩:១៤-២០ ហេសេគា​ក៏​ទទួល​សំបុត្រ​នោះ … រួច​ទ្រង់​យាង​ឡើង​ទៅ​ក្នុង​ព្រះវិហារ​​នៃ​ព្រះយេហូវ៉ា លា​សំបុត្រ​នោះ​នៅ​ចំពោះ​ព្រះអង្គ​។ ២ពង្សាវតាក្សត្រ ១៩:១៤ មាន​ពេល​មួយ ប្រាយអិន(Brian) បាន​ជួប​គ្រូ​ពេទ្យ​ឯកទេស​បេះដូង ជាង១ម៉ោង​។ មិត្ត​ភក្តិ​របស់​គាត់​បាន​អង្គុយ នៅ​ក្នុង​បន្ទប់​រង់​ចាំ ដោយ​អធិស្ឋាន​សូម​ប្រាជ្ញា និង​ការ​ប្រោស​ឲ្យ​ជា សម្រាប់​មិត្ត​ភក្តិ​ដែល​កំពុង​មាន​ជំងឺ​នេះ​។ នៅពេល​ដែល​ប្រាយអិន បាន​វិល​ត្រឡប់​មក​បន្ទប់​រង់​ចាំ​វិញ គាត់​ក៏បាន​បង្ហាញ​ក្រដាស​ជា​ច្រើន​សន្លឹក ដែល​គាត់​ទទួល​បាន​ពី​គ្រូ​ពេទ្យ​។ នៅពេល​ដែល​គាត់​តម្រៀប​ក្រដាស​ទាំង​នោះ​នៅ​លើ​តុ គាត់​ក៏បាន​ពិភាក្សា​គ្នា អំពី​ជម្រើស​ផ្សេងៗ ដែល​គាត់​កំពុង​ពិចារណា ដើម្បី​ព្យាបាល​ជំងឺ​ដែល​កំពុង​គំរាម​កំហែង​ជីវិត​គាត់​។ អ្នក​ទាំង​ពីរ​ក៏បាន​ពិភាក្សា​គ្នា​ថា ពួក​គេ​ត្រូវ​អធិស្ឋាន សូម​ប្រាជ្ញា​ពី​ព្រះអង្គ សម្រាប់​ជំហាន​បន្ទាប់​។ ហើយ​បន្ទាប់មក ប្រាយអិន​ក៏​បាន​និយាយ​ថា “ទោះ​ខ្ញុំ​ទទួល​លទ្ធផល​យ៉ាងណា​ក៏ដោយ នៅពេល​ខាង​មុខ ជីវិត​ខ្ញុំ​នៅ​ក្នុង​ព្រះ​ហស្ត​របស់​ព្រះអង្គ​ហើយ”។ នៅ​គ្រា​សញ្ញាចាស់ ស្តេច​ហេសេគា​បាន​លា​សំបុត្រ​អាន នៅ​ចំពោះ​ព្រះអម្ចាស់(២ពង្សាវតាក្សត្រ ១៩:១៤)។ ពាក្យ​នៅ​ក្នុង​សំបុត្រ​នោះ មិន​បាន​និយាយ​អំពី​ស្ថានភាព​ជំងឺ​ដែល​កំពុង​គំរាម​កំហែង​ជីវិត​ទេ តែ​បាន​និយាយ​អំពី​កងទ័ព​ដ៏​មាន​អំណាច​របស់​ចក្រភព​អាស​ស៊ើរ ដែល​បាន​វាយ​កាន់​កាប់​ទីក្រុង​ទាំង​អស់​ដែល​មាន​កំផែង​ការពារ ក្នុង​នគរ​យូដា ហើយ​កំពុង​ត្រៀម​វាយ​យក​​ទីក្រុង​យេរ​សាឡិម ជា​រាជធានី​។ ស្តេច​ហេសេគា​ក៏​បាន​អធិស្ឋាន​ថា “គឺ​ទ្រង់តែ១ព្រះ‌អង្គ​ទ្រង់ ដែល​ជា​ព្រះ​នៃ​អស់​ទាំង​សាសន៍​នៅ​ផែនដី​នេះ ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ​នឹង​ផែនដី … ឱ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ សូម​ទ្រង់​ជួយ​សង្គ្រោះ​យើង​ខ្ញុំ ឲ្យ​រួចពី​កណ្តាប់​ដៃ​គេ​ផង”(ខ.១៥,១៩)។…

Read article
ព្រះ​អម្ចាស់​នៃ​ភាព​សាមញ្ញ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«គឺ​យ៉ាង​នោះ​ហើយ ដែល​ន៉ាអូមី​បាន​វិល​ពី​ស្រុក​ម៉ូអាប់​មកវិញ មាន​ទាំង​នាងរស់ ជា​សាសន៍​ម៉ូអាប់ កូន​ប្រសា​ខ្លួន​មក​ជា​មួយ​ផង គេ​មកដល់​ក្រុង​បេថ្លេហិម នៅដើម​រដូវ​ចំរូត​ស្រូវ​ឱក» (នាងរស់ ១:២២)។ នៅ​ក្នុង​ការ​អាន ការ​ទស្សនា ឬ​ស្តាប់​ព័ត៌មាន​នៅពេល​ព្រឹក តើ​អ្នក​ធ្លាប់​គិត​ថា ខ្លួន​របស់​អ្នក​មាន​ភាព​តូចតាច​យ៉ាង​ខ្លាំង​ដែរ​ឬ​ទេ? តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា «តើ​ព្រះ​អម្ចាស់​ពិតជា​ស្គាល់​ខ្ញុំ​ជា​នរណា ឬ​កំពុង​នៅ​កន្លែងណា​ទេ? តើ​ព្រះ​ដែល​បាន​បង្កើត​អ្វីៗ​គ្រប់​យ៉ាង មាន​ចំណាប់​អារម្មណ៍​អ្វី​មក​លើ​ខ្ញុំ?» យើង​មាន​ភាព​សាមញ្ញ​ណាស់ ហើយ​យើង​ងាយ​នឹង​ជឿ​ថា ភាព​សាមញ្ញ គឺ​ស្មើ​នឹង «ភាព​គ្មាន​ប្រយោជន៍»។ ប៉ុន្តែ រឿង​របស់​នាង រស់ និង​នាង ន៉ាអូមី បាន​បើក​បង្ហាញ​ការ​យល់​ឃើញ​ខុសពី​នេះ។ តាមរយៈ​រឿង​នេះ យើង​ឃើញ​ថា ព្រះ​ហស្ត​ប្រកប​ដោយ​អធិបតេយ្យ​ភាព និង​ការ​ផ្គត់ផ្គង់ តែងតែ​ធ្វើ​ការ​នៅ​ក្នុង និង​តាមរយៈ​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​យើង។ ព្រះ​អង្គ​ជ្រាប និង​យក​ព្រះទ័យ​ទុកដាក់ ទ្រទ្រង់ ហើយ​ផ្គត់ផ្គង់​យើង។ រឿង នាង រស់ បាន​ចាប់​ផ្ដើម​នៅពេល​ដែល​លោក អេលីម៉ាលេច បាន​ធ្វើ​នូវ​កំហុស​មួយ។ លោក អេលីម៉ាលេច បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ខុស​ធ្ងន់ធ្ងរ ដោយ​ចាក​ចេញពី​ភូមិ​បេថ្លេហិម ដែល​កំពុង​មាន​គ្រោះ​អត់​ឃ្លាន ទៅ​ស្រុក​ម៉ូអាប់​ដែល​កំពុង​មាន​ភាព​សម្បូរសប្បាយ​ជា​មួយ​នាង ន៉ាអូមី ជា​ភរិយា និង​កូន​ប្រុស​ទាំង​ពីរ…

Read article
ជួយ​អ្នក​ទាល់ក្រ

លេវី​វិន័យ ២៥:៣៥-៣៨ បើ​បង​ឬ​ប្អូន​ដែល​នៅ​ជិត​ឯង ធ្លាក់​ខ្លួន​ទៅ​ជា​ក្រ មាន​កំឡាំង​ដៃ​ខ្សោយ នោះ​ត្រូវ​ឲ្យ​ឯង​ទប់ទល់​ផង ហើយ​ឲ្យ​នៅ​ជា​មួយ​នឹង​ឯង​ដូចជា​អ្នក​ប្រទេស​ក្រៅ ឬ​ជា​អ្នក​ស្នាក់​ដែរ​។ លេវី​វិន័យ ២៥:៣៥ កាលពី​ដើម​ទសវត្សរ៍​ឆ្នាំ ១៩០០ ច្បាប់​បាន​ហាម​ប្រជាជន​ស្បែក​ខ្មៅ និង​ជន​អន្តោ​ប្រវេសន៍ ក្នុង​សហរដ្ឋអាមេរិក មិន​ឲ្យ​ជួល ឬ​ទិញ​អចលន​ទ្រព្យ ក្នុង​ទីក្រុង​កូរ៉ូណាដូ រដ្ឋ​កាលីហ្វូញ៉ា​ទេ​។ បុរស​ស្បែក​ខ្មៅ​ម្នាក់ ឈ្មោះ​ហ្កាស់ ថមសិន(Gus Thompson) ដែល​ធ្លាប់​រស់នៅ​ជា​ទាសករ​ពី​កំណើត បាន​ទិញ​ដី​មួយ​កន្លែង និង​សង់​ផ្ទះ​ជួល​មួយ​ខ្នង ក្នុង​ទីក្រុង​កូរ៉ូណាដូ មុន​ពេល​ច្បាប់​ដែល​មាន​ការ​រើសអើង​នេះ ត្រូវ​បាន​គេ​អនុម័ត​។ នៅ​ឆ្នាំ១៩៣៩ លោក​ហ្កាស់​​ក៏​បាន​ជួល​ផ្ទះ​នោះ ឲ្យ​គ្រួសារ​មួយ ជា​ជនជាតិ​អាស៊ី ហើយ​ទី​បំផុត​ក៏​បាន​លក់​ដី​នោះ​ឲ្យ​ពួកគេ​។ ប្រហែល​ជិត៩៥ឆ្នាំ​ក្រោយមក បន្ទាប់​ពី​បាន​លក់​​ដី​នោះ​ហើយ សមាជិក​ខ្លះ​ក្នុង​គ្រួសារ​ជនជាតិ​អាស៊ី​នេះ ក៏​បាន​បរិច្ចាគ​ប្រាក់​ដែល​ទទួល​បាន​ពី​ការ​លក់​នោះ ដល់​និស្សិតមហាវិទ្យាល័យ ដែល​ជា​ជនជាតិ​ស្បែក​ខ្មៅ​។ ពួកគេ​ក៏​កំពុង​រត់​ការ​ច្បាប់ ដើម្បី​ដាក់​ឈ្មោះ​ឲ្យ​មជ្ឈមណ្ឌល​មួយ នៅ​ក្នុង​សកលវិទ្យាល័យ​សាន់ឌីអេហ្គោ តាម​លំនាំ​ឈ្មោះ​របស់​លោក​ហ្កាស និង​ភរិយា​គាត់ គឺ​អ្នក​ស្រី​អេម៉ា(Emma)។ កណ្ឌ​គម្ពីរ​លេវី​វិន័យ ក៏​បាន​ចែង​អំពី​ការ​ប្រព្រឹត្ត​ដោយ​ចិត្ត​សប្បុរស ចំពោះ​អ្នក​ដទៃ​ផង​ដែរ​។ គឺ​ដូច​ដែល​ព្រះ​ទ្រង់​បាន​បង្គាប់​រាស្រ្ត​របស់​ព្រះ​អង្គ​ថា “បើ​បង​ឬ​ប្អូន​ដែល​នៅ​ជិត​ឯង ធ្លាក់​ខ្លួន​ទៅ​ជា​ក្រ មាន​កំឡាំង​ដៃ​ខ្សោយ នោះ​ត្រូវ​ឲ្យ​ឯង​ទប់​ទល់​ផង ហើយ​ឲ្យ​នៅ​ជា​មួយ​នឹង​ឯង​ដូចជា​អ្នក​ប្រទេស​ក្រៅ…

Read article
ឆ្លង​កាត់​ជ្រលង​នៃ​ការ​សម្រេច​ចិត្ត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«តែ​នាង​ឆ្លើយ​ថា សូម​កុំ​ទទូច​ឲ្យ​ខ្ញុំ​ទៅ​ចោល​អ្នក​ម្តាយ និង​វិល​ទៅវិញ លែង​តាម​អ្នក​ម្តាយ​នោះ​ឡើយ ដ្បិត​កន្លែងណា​ដែល​អ្នក​ម្តាយ​អញ្ជើញ​ទៅ នោះ​ខ្ញុំ​នឹង​ទៅតាម ហើយ​កន្លែង​ដែល​អ្នក​ម្តាយ​ស្នាក់​នៅ នោះ​ខ្ញុំ​ក៏​នឹង​នៅ​ដែរ សាសន៍​របស់​អ្នក​ម្តាយ​នឹង​បានជា​សាសន៍​របស់​ខ្ញុំ ហើយ​ព្រះ​របស់​អ្នក​ម្តាយ​នឹង​បានជា​ព្រះ​របស់​ខ្ញុំ​ដែរ» (នាងរស់ ១:‌១៦)។ មាន​ពេល​ជា​ច្រើន​ក្នុង​ជីវិត​យើង ដែល​តម្រូវ​ឲ្យ​យើង​ធ្វើ​ការ​សម្រេច​ចិត្ត។ ហើយ​លោក​គ្រូ​គង្វាល រីកូ ថាយ (Rico Tice) ដែល​ជា​អ្នក​និពន្ធ​បាន​មាន​ប្រសាសន៍​ថា «ដែល​យើង​ធ្វើ​ការ​សម្រេច​ចិត្ត​យ៉ាង​ណា នោះ​ជីវិត​យើង​ក៏​នឹង​ប្រែ​ជា​បែប​នោះ»។1 បន្ទាប់​ពី​អ្នក​ស្រី​ន៉ាអូមី​បាន​ជួប​សោកនាដកម្ម​ផ្ទួន​ៗបី​លើក ដោយ​ស្វាមី និង​កូន​ប្រុស​ទាំង​ពីរ​នាក់​បាន​បាត់បង់​ជីវិត​នៅ​លើ​ទឹកដី​សាសន៍​ម៉ូអាប់ គាត់​ក៏​បាន​សម្រេច​ចិត្ត​វិល​ត្រឡប់​មក​ស្រុក​កំណើត​នៅ​ភូមិ​បេថ្លេហិម​វិញ។ ប៉ុន្តែ គាត់​មិន​បាន​បង្ខំ​នាងរស់ និង​នាង​អ័រប៉ា ជា​កូន​ប្រសា​ស្រី​ឲ្យ​រួម​ដំណើរ​ជា​មួយ​គាត់​ទេ។ ផ្ទុយ​ទៅវិញ គាត់​បាន​ជំរុញ​ពួក​គេ​ឲ្យ​បន្ត​រស់នៅ​ក្នុង​ស្រុក​ម៉ូអាប់ ជា​ស្រុក​កំណើត​ទៀត ដោយ​រៀប​ការ​ជា​មួយ​អ្នក​ផ្សេង និង​រស់នៅ​ឲ្យ​មាន​ក្តី​សុខ (នាងរស់ ១:៨-៩)។ ពេល​នោះ នាង រស់ និង​នាង អូប៉ា ក៏​បាន​ប្រឈម​មុខ​ដាក់​ការ​សម្រេច​ចិត្ត ដែល​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ក្នុង​ជីវិត។ ជីវិត​របស់​ស្ត្រី​ទាំង​បី​នាក់​នេះ​មាន​ការ​ជាប់​ទាក់ទង​គ្នា​យ៉ាង​ស្អិតល្មួត។ ពួក​គេ​ធ្លាប់​រស់នៅ​ជា​មួយ​គ្នា ឆ្លង​កាត់​ការ​បាត់បង់​ទាំង​អស់​គ្នា និង​សោក​សង្រេង ហើយ​ទួញ​យំ​ជា​មួយ​គ្នា។ ទី​បំផុត នាង អ័រប៉ា ក៏បាន​សម្រេច​ចិត្ត​បន្ត​រស់នៅ​ក្នុង​ស្រុក​ម៉ូអាប់ ហើយ​នាង រស់…

Read article
ស្លាប់​ដោយ​មិន​ស្តាយ​ក្រោយ

លូកា ១២:១៣-២១ ឱ​មនុស្ស​ល្ងីល្ងើ​អើយ នៅ​វេលា​យប់​នេះឯង អញ​នឹង​ដក​យក​​ព្រលឹង​ឯង​ទៅវិញ​។ លូកា ១២:២០ នៅពេល​ដែល​មនុស្ស​ដឹង​ថា ខ្លួន​ជិត​ដល់​ពេល​ស្លាប់ ពួកគេ​មិន​ដែល​និយាយ​អំពី​របស់​ទ្រព្យ ដែល​ពួកគេ​បាន​ចំណាយ​ពេល​ជា​ញឹក​ញាប់​ក្នុង​ជីវិត ដើម្បី​ដេញ​តាម​ពួកវា​នោះ​ឡើយ​។ អ្នក​គ្រូ ប្រូនី វែរ(Bronnie Ware) ជា​ពេទ្យ​ជំនាញ​ថែទាំ​អ្នក​ជំងឺ​ដែល​ជិត​ស្លាប់ បាន​សង្កេត​ឃើញ​អ្នក​ជំងឺ​ជា​ច្រើន​មាន​ការ​ឆ្លើយតប​ដូច​នេះ នៅពេល​ដែល​គាត់​អង្គុយ​នៅ​ក្បែរ​អ្នក​ជំងឺ​ដែល​ជិត​ដល់​ពេល​លាចាក​លោក ។ គាត់​បាន​សួរ​ពួកគេ​ដោយ​ត្រង់ៗថា “តើ​អ្នក​នឹង​ធ្វើ​អ្វីៗ ឲ្យ​ត្រឹម​ត្រូវ​ឡើង​វិញ​ទេ បើ​អ្នក​មាន​ឱកាស​ធ្វើ​ម្តង​ទៀត?” គាត់​ទទួល​បាន​ចម្លើយ​ដូច​គ្នា​ជា​ច្រើន ហើយក៏​បាន​ប្រមូល​ផ្តុំ​ចម្លើយ​ដាក់​ក្នុង​បញ្ជី​ការ​ស្តាយ​ក្រោយ​ធំ​បំផុត៥យ៉ាង ដែល​មនុស្ស​មាន នៅពេល​ពួកគេ​ជិត​ស្លាប់ ដែល​មាន​ដូចជា (១) ខ្ញុំ​ស្តាយ​ណាស់ ដែល​ខ្ញុំ​មិន​មាន​ចិត្ត​ក្លាហាន ដើម្បី​រស់នៅ​ឲ្យ​ត្រូវ​នឹង​ចារិក​លក្ខណៈ​ពិត​របស់​ខ្ញុំ​។ (២) ខ្ញុំ​ស្តាយ​ណាស់ ដែល​ខ្ញុំ​ខិតខំ​ធ្វើ​ការងារ​ខ្លាំង​ពេក​។ (៣) ខ្ញុំ​ស្តាយ​ណាស់ ដែល​ខ្ញុំ​មិន​មាន​ចិត្ត​ក្លាហាន ដើម្បី​បង្ហាញ​អារម្មណ៍​ពិត​របស់​ខ្ញុំ​។ (៤) ខ្ញុំ​ស្តាយ​ណាស់ ដែល​មិន​បាន​ទំនាក់​ទំនងជា​មួយ​មិត្ត​ភក្តិ​ឲ្យ​បាន​ជាប់​លាប់​។ ហើយ (៥) ខ្ញុំ​ស្តាយ​ណាស់ ដែល​ខ្ញុំ​មិន​បាន​រស់នៅ ឲ្យ​បាន​សប្បាយ​ចិត្ត​ជាង​នេះ​។ ការ​ស្តាយ​ក្រោយ​របស់​អ្នក​ជំងឺ ដែល​អ្នក​គ្រូ​បាន​លើក​ឡើង​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​រឿង​ប្រៀប​ប្រដូច ដែល​ព្រះ​យេស៊ូវ​បាន​ចែក​ចាយ នៅ​ក្នុង​បទ​គម្ពីរ លូកា…

Read article
ព្រះ​អង្គ​ជា​អ្នក​ផ្គត់ផ្គង់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ន៉ាអូមី និង​កូន​ប្រសា​ទាំង២ក៏​ប្រុង​ប្រៀប ដើម្បី​នឹង​ចេញពី​ស្រុក​ម៉ូអាប់​ត្រឡប់​វិល​ទៅវិញ ដ្បិត​នៅ​ក្នុង​ស្រុក​ម៉ូអាប់​នោះ គាត់​បាន​ឮ​ថា ព្រះយេហូវ៉ា​ទ្រង់​បាន​យាង​មក​ប្រោស​ប្រទាន​ឲ្យ​រាស្ត្រ​ទ្រង់​មាន​អាហារ» (នាងរស់ ១:៦)។ ភូមិ​បេថ្លេហិម ជាទី​ប្រជុំជន​ដ៏​សំខាន់​ក្នុង​ប្រវត្តិ​សាស្ត្រ​ព្រះ​គម្ពីរ។ ក្នុង​ភូមិ​នេះ​ស្ដេច ដាវីឌ ធ្លាប់​បាន​ឃ្វាល​ហ្វូង​ចៀម​ទ្រង់ មុន​ពេល​ទ្រង់​ទទួល​ការ​ចាក់​ប្រេង​តាំង ឲ្យ​ឡើង​សោយរាជ្យ។ មួយ​ពាន់​ឆ្នាំ​ក្រោយ​មក នៅពេល​ដែល​ក្រុម​អ្នក​គង្វាល​ផ្សេង​ទៀត កំពុង​មើលថែ​ហ្វូង​ចៀម​របស់​ខ្លួន ពួក​ទេវតា​បាន​ប្រកាស​អំពី​ការ​ប្រសូត​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ក្នុង​ភូមិ​នេះ​ផង​ដែរ។ ទោះជា​យ៉ាងណា​ក៏​ដោយ មុន​ព្រឹត្តិការណ៍​សំខាន់ៗ​ទាំង​នេះ គឺ​មាន​សម័យ​ពួក​ចៅហ្វាយ ដែល​មាន​លក្ខណៈ​ហិង្សា ភាព​វឹកវរ​ខាង​សង្គម នយោបាយ និង​ជំនឿ។ ក្នុង​សម័យ​នោះ ភាព​អត់​ឃ្លាន​បាន​កើត​មាន ធ្វើ​ឲ្យ​ភូមិ​ដែល​ឈ្មោះ​ជា​ភាសា​ហេព្រើរ​ប្រែ​ម​កថា «ផ្ទះ​ដែល​មាន​នំ​ប៉័ង» ក្លាយ​ជា​ផ្ទះ​ដែល​មាន​ភាព​អត់​ឃ្លាន និង​ទុក្ខ​លំបាក។ ក្នុង​កាលៈទេសៈ​ដ៏​លំបាក​ទាំង​នេះ បុរស ឈ្មោះ អេលីម៉ាលេច បាន​នាំ​ប្រពន្ធ​ឈ្មោះ​ន៉ាអូមី និង​កូន​ប្រុស​ទាំង​ពីរ​ទៅ​ស្រុក​ម៉ូអាប់ ដើម្បី​ស្វែងរក​អាហារ។ ឈ្មោះ អេលីម៉ាលេច មានន័យថា «ព្រះ​អម្ចាស់​របស់​ខ្ញុំ​គឺជា​ស្ដេច» ដូច​នេះ ការ​ដែល​គាត់​សម្រេច​ចិត្ត​ចាក​ចេញពី​ទឹកដី​សន្យា​ទៅ​រស់នៅ​ក្នុង​ទឹកដី​របស់​សត្រូវ​របស់​ពួក​អ៊ីស្រាអែល អាច​ធ្វើ​ឲ្យ​យើង​ឆ្ងល់​ថា តើ​គាត់​ពិតជា​បាន​ទុក​ចិត្ត​លើ​ការ​ផ្គត់ផ្គង់​របស់​ព្រះ ឬ​ប្ដេជ្ញា​ចិត្ត​ស្តាប់​បង្គាប់​តាម​ក្រឹត្យ​វិន័យ​របស់​ព្រះ​អង្គ​ឬ​ទេ? ស្រុក​ម៉ូអាប់​ក៏បាន​ក្លាយ​ជា​កន្លែង​សោកនាដកម្ម​សម្រាប់​ពួក​គេ គឺ​មិនមែន​ជា​កន្លែង​សម្បូរសប្បាយ​ទេ។ លោក អេលីម៉ាលេច និង​កូន​ប្រុស​គាត់​ក៏បាន​ស្លាប់ ដោយ​បន្សល់​ទុក​នាង​ន៉ាអូមី ជា​ស្ត្រី​មេម៉ាយ។…

Read article
មេរៀន​ទទួល​បាន​ពី​ទុក្ខ​លំបាក

លោកុប្បត្តិ ២៩:៣១-៣៥ នាង​គិតថា ម្តង​ណេះ​អញ​នឹង​សរសើរ​ដល់​ព្រះ‌​យេហូវ៉ា ដោយហេតុ​នោះ​បានជា​នាង​ឲ្យ​ឈ្មោះថា យូដា​។ លោកុប្បត្តិ ២៩:៣៥ ថ្ងៃ​មួយ អ្នក​ស្រី​ដូនណា(Donna) ជា​ម្តាយ​ដែល​មាន​កូន​បី​នាក់ បាន​និយាយ​ថា “ខ្ញុំ​មិន​ចូល​ចិត្ត​ទិវា​អ្នក​ម្តាយ​ទាល់​តែ​សោះ​។ វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ថា ខ្ញុំ​មាន​ចំណុច​ខ្វះខាត និង​បរាជ័យ​ដែល​ខ្ញុំ​ធ្លាប់​មាន និង​កំពុង​មាន ក្នុង​នាម​ខ្ញុំ​ជា​ម្តាយ”។ អ្នក​ស្រី​ដូនណា​បាន​ចាប់​ផ្តើម​ជីវិត​ជា​ម្តាយ ដោយ​ការ​រំពឹង​ខ្ពស់​ពេក​។ ការ​ពិត​ដែល​គាត់​បាន​ឃើញ​ជាក់​ស្តែង ក៏បាន​ធ្វើ​ឲ្យ​គាត់​មាន​ការ​រំពឹង​ទាប​ជាង​មុន​។ គាត់​ថា “ការ​ធ្វើ​ជា​ម្តាយ​គេ គឺជា​ភារកិច្ច​ដែល​ពិបាក​បំផុត ដែល​ខ្ញុំ​បាន​ធ្វើ”។ ក្នុង​ចំណោម​កូនៗ​របស់​គាត់ មាន​កូន​ម្នាក់​ដែល​បាន​ធ្វើ​ឲ្យ​គាត់​​អស់​ភាព​អត់​ធ្មត់​។ កាល​ព្រះ​ទ្រង់​ជ្រើសរើស​នាង​ឡេអា ឲ្យ​ជា​បុព្វ​បុរស​របស់​សាសន៍​អ៊ីស្រាអែល យើង​អាច​ដឹង​ច្បាស់​ថា គាត់​ប្រាកដ​ជា​មាន​ការ​រំពឹង​ខ្ពស់ សម្រាប់​កូន​របស់​គាត់​ម្នាក់ៗ​។ គាត់​បាន​ដាក់​ឈ្មោះ​ឲ្យ​កូន​ប្រុស​ដំបូង៤នាក់ ស្រប​ទៅតាម​ស្ថានភាព​ដ៏​ពិបាក​របស់​គាត់(លោកុប្បត្តិ ២៩:៣២-៣៥)។ ប៉ុន្តែ នៅពេល​ដែល​ព្រះ​គម្ពីរប៊ីប​បាន​និយាយ​អំពី​រឿង​ដ៏​ខ្មៅ​ងងឹត យើង​ឃើញថា ពួក​កូន​ប្រុស​ទាំង​នេះ​ក៏បាន​ដើរតួ​ជា​មនុស្ស​អាក្រក់​។ ខ្លះ​មាន​កំហុស ដោយសារ​បាន​សម្លាប់​គេ(៣៤:២៤-៣០) និង​លក់​គេ​ឲ្យ​ធ្វើជា​ទាសករ(៣៧:១៧-២៨)។ ក្នុង​ការ​ពិពណ៌នា​កាន់តែ​ធ្ងន់ធ្ងរ​ក្នុង​ព្រះ​គម្ពីរប៊ីប យើង​ឃើញ​ថា កូន​ប្រុស​គាត់ ឈ្មោះ​យូដា គឺ​ជា​ជន​កំណាច(ជំពូក ៣៨)។ ប៉ុន្តែ ព្រះ​ទ្រង់​បាន​សម្រេច​ព្រះទ័យ​បញ្ជូន​ព្រះ​មែស៊ី ឲ្យ​យាង​មក​ចាប់​កំណើត​ជា​មនុស្ស នៅ​ក្នុង​វង្ស​ត្រកូល​​របស់​កូនចៅ​របស់​នាង​ឡេអា ដែល​រាប់​បញ្ចូល​ទាំង​លោក​យូដា​ផង​ដែរ ទោះ​គាត់​បាន​ប្រព្រឹត្ត​ខុស​ក៏ដោយ​។…

Read article