November

You are here:
ការសន្ទនាដ៏ពិបាក

ថ្ងៃ​មួយ ខ្ញុំ​បាន​បើក​ឡាន ចម្ងាយ​ប្រហែល​៨០​គីឡ៉ូម៉ែត្រ ដើម្បី​ទៅ​ជួប​បុគ្គលិក​ដែល​ធ្វើ​ការ​ពី​ចម្ងាយ របស់​ក្រុម​ហ៊ុន​របស់​ខ្ញុំ។ ពេល​នោះ យើង​មាន​ការ​សន្ទនា​ដ៏​ពិបាក ជា​មួយ​គាត់ ហើយ​ខ្ញុំ​ក៏​បាន​ទទួល​ដំណឹង​ពី​បុគ្គលិក​ម្នាក់​ទៀត​ថា គាត់​បាន​ធ្វើ​ខុស​នឹង​គោល​ការណ៍​របស់​ក្រុម​ហ៊ុន​យើង ហើយ​ខ្ញុំ​មាន​ការ​បារម្ភ​ខ្លាច​ខូច​ឈ្មោះ​ក្រុម​ហ៊ុន ដោយសារ​គាត់។ ខ្ញុំ​ក៏​មាន​អារម្មណ៍​ថា​ ចង់​ផ្តល់​យោបល់​មួយ ដើម្បី​ឲ្យ​គាត់​ផ្លាស់​ប្តូរ​គំនិត។ ក្នុង​បទ​គម្ពីរ ១សាំយ៉ូអែល ២៥ មាន​មនុស្ស​មិន​សម​ទំនង​ម្នាក់ បាន​ហ៊ាន​ប្រថុយ​នឹង​គ្រោះ​ថ្នាក់ ដើម្បី​ទៅ​ជួប​អនាគត​ស្តេច​របស់​អ៊ីស្រាអែល ដែល​ហៀប​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត ដែល​នឹង​នាំ​មក​នូវ​ភាព​ហិន​វិនាស។ នាង​អ័ប៊ីកែល​បាន​រៀបការ​ជា​មួយណាបាល ដែល​មាន​អត្ត​ចរិត​មិន​ល្អ សម​នឹង​អត្ថន័យ​របស់​ឈ្មោះ​ខ្លួន (ដែល​មាន​ន័យ​ថា “មនុស្ស​ឡប់”) (ខ.៣,២៥)។ ណាបាល​បាន​បដិសេធ​មិន​ព្រម​បង់​ថ្លៃ​ឈ្នួល​ឲ្យ​ដាវីឌ និង​កង​ទ័ព​របស់​គាត់ តាម​ប្រពៃណី សម្រាប់​ការ​ការពារ​ហ្វូង​សត្វ​របស់​ខ្លួន(ខ.១០-១១)។ នាង​អ័ប៊ីកែល​ក៏​បាន​ដឹង​ថា ដាវីឌ​មាន​ផែន​ការ​សង​សឹង មក​លើ​គាត់ ហើយ​នាង​ក៏​ដឹង​ផង​ដែរ​ថា ប្តី​ដ៏​ល្ងីល្ងើ​របស់​នាង​មិន​ព្រម​ស្តាប់​នាង​ឡើង។ នាង​ក៏​បាន​ត្រៀម​ខ្លួន​ដើម្បី​ធ្វើ​ការ​ផ្សះ​ផ្សា ដោយ​ធ្វើ​ដំណើរ​ទៅ​ជួប​ដាវីឌ ហើយ​បញ្ចុះ​បញ្ចូល​គាត់ ឲ្យ​ផ្លាស់​ប្តូរ​គំនិត(ខ.១៨-៣១)។ តើ​នាង​អ័ប៊ីកែល​បាន​សម្រេច​ការ​នេះ​ដោយ​របៀប​ណា? បន្ទាប់​ពី​នាង​បាន​ឲ្យ​គេ​ដឹក​អាហារ​នឹង​សត្វ​លា យក​ទៅ​ឲ្យ​ដាវីឌ ​និង​ពួក​ប្រុស​ៗ​របស់​គាត់​ ហើយ​ដោះ​ស្រាយ​រឿង​បំណុល​នោះ​ហើយ នាង​ក៏​បាន​ប្រាប់​ការ​ពិត ដល់​ដាវីឌ។ នាង​បាន​ធ្វើ​ការរំឭក​ប្រកប​ដោយ​ប្រាជ្ញា ដល់​ដាវីឌ ដើម្បី​ឲ្យ​គាត់​នឹក​ចាំ​ថា ព្រះ​ទ្រង់​បាន​ត្រាស់ហៅ​គាត់។ បើ​គាត់​នៅ​តែចចេស​ចង់​សង​សឹក នោះ​ពេល​ដែល​ព្រះជាម្ចាស់​ឲ្យ​គាត់​ឡើង​ធ្វើ​ស្តេច…

Read article
មិនបញ្ឈប់ការសាងសង់

ពេល​ដែល​លោក​សាយម៉ុន​មាន​ឱកាស​ទទួល​មុខ​នាទី​ថ្មី នៅ​កន្លែង​ធ្វើ​ការ គាត់​ជឿ​ថា វា​ជា​ឱកាស ដែល​ព្រះ​ទ្រង់​ប្រទាន។ បន្ទាប់​ពី​គាត់​បាន​អធិស្ឋាន សូម​ព្រះ​ទ្រង់​ជួយ​គាត់ ក្នុង​ការ​សម្រេច​ចិត្ត និង​ការ​ដឹក​នាំ គាត់​ក៏​បាន​ដឹង​ថា ព្រះ​អង្គ​កំពុង​តែប្រទាន​ឲ្យ​គាត់​មាន​ឱកាស ដើម្បី​មាន​ការ​ទទួល​ខុស​ត្រូវ​កាន់​តែ​ធំ​ជាង​មុន។ អ្វី​ៗ​ក៏​មាន​ភាព​រលូន ហើយ​ចៅ​ហ្វាយ​របស់​គាត់ ក៏​បាន​គាំទ្រ​ការ​សម្រេច​ចិត្ត​របស់​គាត់។ ប៉ុន្តែ បន្ទាប់​មក អ្វី​ៗ​ក៏​បាន​ចាប់​ផ្តើម​មាន​បញ្ហា។ មិត្ត​រួម​ការងារ​របស់​គាត់​ខ្លះ មិន​ពេញ​ចិត្ត​នឹង​ការ​ឡើង​តំណែង​របស់​គាត់ ហើយ​ក៏​បាន​បដិសេធន៍​មិន​ព្រម​សហការណ៍​ជា​មួយ​គាត់។ គាត់​ក៏​ចាប់​ផ្តើម​ឆ្ងល់​ថា តើ​គាត់​គួរ​តែ​បោះ​បង់​ចោល​ឬ​អត់? ពេល​ដែល​ពួក​អ៊ីស្រាអែល​វិល​ត្រឡប់​មក​ទីក្រុង​យេរូសាឡិម ដើម្បី​កសាង​ដំណាក់​របស់​ព្រះ​ឡើង​វិញ ពួក​ខ្មាំង​សត្រូវ​ក៏​បាន​ព្យាយាម​ធ្វើ​ឲ្យ​ពួក​គេ​មាន​ការ​ភ័យ​ខ្លាច និង​ការ​បាក់​ទឹក​ចិត្ត​(អែសរ៉ា ៤:៤)។ ពួក​អ៊ីស្រាអែល​ក៏​បាន​ផ្អាក​ការ​សាង​សង់ ប៉ុន្តែ ពួក​គេ​ក៏​បាន​ធ្វើ​បន្ត​ទៀត ពេល​ដែល​ព្រះ​ទ្រង់​លើក​ទឹក​ចិត្ត​ពួក​គេ តាម​រយៈ​ហោរា​ហាកាយ និង​ហោរា​សាការី​(៤:២៤-៥:២)។ ពួក​ខ្មាំង​សត្រូវ​ក៏​បាន​មក​រក​រឿង​ពួក​គេ​ជា​ថ្មី​ម្តង​ទៀត។ ប៉ុន្តែ លើក​នេះ ពួក​គេ​បាន​អត់​ទ្រាំ ដោយ​ដឹង​ថា “ព្រះ​នេត្រ​នៃ​ព្រះ​របស់​ពួក​គេ បាន​ទត​មើល​ពួក​គេ​”(៥:៥)។ ពួកគេ​ក៏​បាន​ប្រកាន់​ខ្ជាប់ តាម​ការ​ណែនាំ​របស់​ព្រះ​ជា​ម្ចាស់ ហើយ​ក៏​បាន​​ទុក​ចិត្ត​ថា ទ្រង់​នឹង​ចម្លង​ពួក​គេ ឲ្យ​ឆ្លង​កាត់​ការ​ប្រឆាំង ដែល​ពួក​គេ​កំពុង​ជួប​ប្រទះ។ ជា​ការ​ពិត​ណាស់ ព្រះ​ទ្រង់​ក៏​បាន​ប៉ះ​ពាល់​ព្រះទ័យ​របស់​ស្តេច​ពើរស៊ី ឲ្យ​គាំ​ទ្រ​ការ​សាង​សង់​ព្រះ​វិហារ ដល់​ចប់​សព្វ​គ្រប់(ខ.១៣-១៤)។ យ៉ាង​ណា​មិញ លោក​សាយមុន​ក៏​បាន​ស្វែង​រក​ប្រាជ្ញា​ពី​ព្រះ​ជា​ម្ចាស់ ក្នុង​សម្រេច​ចិត្ត​ថា តើ​គាត់​គួរ​តែ​បន្ត​ការងារ​របស់​គាត់…

Read article
អំណាចនៃការប៉ះ

វេជ្ជបណ្ឌិត ប៉ុល ប្រ៊ែន(Paul Brand) គឺ​ជា​បេសកជន​ពេទ្យ​ដំបូង ដែល​បាន​ទៅ​បំពេញ​បេសក​កម្ម​នៅ​ប្រទេស​ឥណ្ឌា នៅ​សតវត្សរ៍​ទី​២០។ គាត់​បាន​ឃើញ​ស្លាក​ស្នាម​នៃ​ជម្ងឺ​ឃ្លង់ ដោយ​ផ្ទាល់​ភ្នែក។ ក្នុង​អំឡុង​ពេល​នៃ​ការ​ណាត់​ជួប​អ្នក​ជម្ងឺ គាត់​ក៏​បាន​ប៉ះ​អ្នក​ជម្ងឺ ដើម្បី​ពិនិត្យ​មើល​លទ្ធ​ភាព​នៃ​ការ​ព្យាបាល។ បុរស​ដែល​ជា​អ្នក​ជម្ងឺ​ក៏​បាន​ចាប់​ផ្តើម​ស្រក់​ទឹក​ភ្នែក។ អ្នក​ជំនួយ​របស់​គាត់ ក៏​បាន​ពន្យល់​វេជ្ជ​បណ្ឌិត ប្រ៊ែនថា “អ្នក​បាន​ប៉ះ​គាត់។​មិន​ដែល​មាន​នរណា​ប៉ះ​គាត់ អស់​ជា​ច្រើន​ឆ្នាំហើយ។ ទឹក​ភ្នែក​នោះ ជា​ទឹក​ភ្នែក​នៃ​ក្តីអំណរ”។ ក្នុង​ដំណាក់​កាល​ដំបូង​នៃ​ព្រះ​រាជ​កិច្ច​របស់​ព្រះ​យេស៊ូវ មាន​បុរស​កើត​ឃ្លង់​ម្នាក់​បាន​ចូល​មក​ក្បែរ​ទ្រង់ ដែល​ពី​ដើម​គេ​ប្រើពាក្យ​ជម្ងឺ​ឃ្លង់ សំដៅ​ទៅ​លើ​ប្រភេទ​ជម្ងឺ​សើរ​ស្បែក ដែល​ឆ្លង។ ដោយសារ​គាត់​មាន​រោគ​ឃ្លង់ នោះ​ក្រឹត្យ​វិន័យ​នៃ​ព្រះ​គម្ពីរ​សញ្ញា​ចាស់ បាន​តម្រូវ​ឲ្យ​គាត់​នៅ​ក្រៅ​សហគមន៍​របស់​គាត់។ បើ​សិន​ជា​អ្នក​កើត​ឃ្លង់ ឃើញ​ថា ខ្លួន​ឯង​នៅ​ជិត​មនុស្ស​មាន​សុខ​ភាព​ល្អ ដោយ​ចៃដន្យ នោះ​គាត់​ត្រូវ​ស្រែក​ឡើង​ថា “ខ្ញុំ​ស្មោក​គ្រោក​ៗ” ដើម្បី​ឲ្យ​គេ​នៅ​ឲ្យ​ឆ្ងាយ​ពី​គាត់(លេវីវិន័យ ១៣:៤៥-៤៦)។ ហេតុនេះ​ហើយ បុរស​នោះ​ប្រហែល​ជា​បាន​រស់​នៅ​ជា​ច្រើន​ខែ ឬ​ឆ្នាំ ដោយ​គ្មាន​ការ​ទំនាក់​ទំន​ងជា​មួយ​អ្នក​ដទៃ​។ ព្រះ​យេស៊ូវ​មាន​ពេញ​ដោយ​ព្រះ​ទ័យ​អាណិត​ចំពោះ​គាត់ ហើយ​ក៏​បាន​លូក​ព្រះ​ហស្ត​ទៅ​ពាល់​គាត់។ ព្រះ​យេស៊ូវ​មានអំណាច​ចេស្តា ដែល​អាច​ប្រោស​ជម្ងឺ​ឲ្យ​គេ​ជា ដោយ​គ្រាន់​តែ​មាន​បន្ទូល​មួយ​ព្រះ​ឱស(ម៉ាកុស ២:១១-១២)។ ប៉ុន្តែ ពេលដែល​ទ្រង់​បាន​ជួប​បុរស​ម្នាក់​នេះ ដែល​មាន​ភាព​ឯកកោ និង​ត្រូវ​គេ​បដិសេធន៍ ដោយ​សារ​ជម្ងឺ​នៅ​លើ​រូប​កាយ​គាត់ ទ្រង់​ក៏បាន​ប៉ះ​គាត់ ដើម្បី​បញ្ជាក់​ដល់​គាត់​ថា គាត់​មិន​នៅ​តែ​ម្នាក់​ឯង​ទេ ហើយ​ទ្រង់​ក៏​បាន​ទទួល​គាត់​ផង​ដែរ។…

Read article
អរព្រះគុណ ដ្បិតព្រះអង្គជាព្រះ

ក្នុង​ចំណោម​ពាក្យ​មនោ​សញ្ចេតនា​រាប់​ពាន់​ពាក្យ ដែល​គេ​បាន​បោះ​ពុម្ភ​ផ្សាយ នៅ​លើ​កាត​ប៉ូស្តាល់ ប្រហែល​ជា​មាន​ពាក្យ​មួយ​ឃ្លា ស្ថិត​ក្នុង​ចំណោម​ពាក្យ​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ចិត្ត​បំផុត។ វា​ជា​ពាក្យ ដែល​គេ​សរសេរ​ថា “សូម​អរគុណ ដែល​អ្នក​គឺ​ជាអ្នក”។ បើ​អ្នក​បាន​ទទួល​កាត​នោះ អ្នក​ដឹង​ថា មាន​គេ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក មិន​មែន​ដោយ​សារ​អ្នក​បាន​ធ្វើ​អ្វី​ដែល​ពិសេស​សម្រាប់​គាត់​នោះ​ទេ តែ​គឺ​ដោយសារ​តែ​អ្នក​មាន​តម្លៃ​សម្រាប់​គាត់។​ ខ្ញុំ​ក៏​បាន​ឆ្ងល់​ថា តើ​ពាក្យ​មនោសញ្ចេត​ប្រភេទ​នេះ អាច​ស្ថិត​ក្នុង​ចំណោម​ពាក្យ​ល្អ​បំផុត សម្រាប់​ឲ្យ​យើង​និយាយ “អរ​ព្រះ​គុណ” ដល់​ព្រះ​ជា​ម្ចាស់​ឬ​ទេ? ជា​ការ​ពិត​ណាស់  មាន​ពេល​ដែល​ព្រះ​ទ្រង់​បាន​ធ្វើ​ការ​ក្នុង​ជីវិត​យើង តាមរ​បៀប​ដែល​យើងអាច​មើល​ឃើញ ហើយ​យើង​ក៏​និយាយ​ថា “ព្រះ​អម្ចាស់ ទូល​បង្គំ​សូម​អរ​ព្រះ​គុណ​ព្រះ​អង្គ សម្រាប់​ការ​អនុញ្ញាត​ឲ្យ​ទូល​បង្គំមាន​ការ​ងារ​នេះ”។ ប៉ុន្តែ ភាគ​ច្រើន​យើង​អាច​គ្រាន់​តែ​និយាយ​ថា “ទូល​បង្គំ​សូម​អរ​ព្រះ​គុណ​ព្រះ​អង្គ ដែល​ព្រះ​អង្គ​គឺ​ជា​ព្រះ”។ ការ​អរ​ព្រះ​គុណ ដូច​នេះ គឺ​បាន​បង្កប់​នៅ​ពី​ក្រោយ បទ​គម្ពីរ​មួយ​ចំនួន ដែល​មាន​ដូច​ជា ១របាក្សត្រ ១៦:៣៤ ជា​ដើម ដែលបាន​ចែង​ថា “ចូរ​អរ​ព្រះគុណ​ដល់​ព្រះយេហូវ៉ា ដ្បិត​ទ្រង់​ល្អ ពី​ព្រោះ​សេចក្តី​សប្បុរស​នៃ​ទ្រង់​នៅ​អស់​កល្ប​ជានិច្ច”។ ទូល​បង្គំសូម​អរ​ព្រះ​គុណ​ព្រះ​អង្គ ដ្បិត​ព្រះ​អង្គ​ជា​ព្រះ ដែល​ល្អ និង​មាន​សេចក្តី​ស្រឡាញ់។ ហើយ​បទ​គម្ពីរ​ទំនុក​ដំកើង ៧:១៧ បានថ្លែង​ថា “ខ្ញុំនឹង​សរសើរ​ដល់​ព្រះយេហូវ៉ា តាម​សេចក្តី​សុចរិត​ទ្រង់”។ ហើយ “ចូរ​យើង​ចូល​ទៅ​ចំពោះ​ទ្រង់ ដោយ​អរ​ព្រះគុណ…

Read article
ការរំខានដ៏គ្រោះថ្នាក់

វិចិត្រករ​ឈ្មោះ ហ្គែតស៍(Goetze) បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល ដល់​ចក្រ​ភព​អង់​គ្លេស នៅ​សម័យ​ក្សត្រី​វិចតូរីយ៉ា ដោយសារ​ផ្ទាំង​គំនូរ​មួយ​ផ្ទាំង ដែល​មាន​ចំណង​ជើង​ថា “ត្រូវ​មនុស្ស​ស្អប់​ខ្ពើម និង​បដិសេធន៍”។ ក្នុង​រូប​គំនូរ​នេះ គាត់​បាន​បង្ហាញ​អំពី​ព្រះ​យេស៊ូវ ដែល​កំពុង​ទុក្ខ​វេទនា និង​ត្រូវ​គេ​កាត់​ទោស នៅ​ជុំវិញ​មនុស្ស ដែល​កំពុង​រស់​នៅ​ក្នុង​ជំនាន់​របស់​លោក​ហ្គែតស៍។  ពួក​គេ​មាន​ការ​ងប់​ងល់ នឹង​ចំណង់​ចំណូល​ចិត្ត​របស់​ពួក​គេ ដែល​មាន​ដូច​ជា មុខ​ជំនួញ ស្នេហា និងនយោបាយ​ជា​ដើម បាន​ជា​ពួក​គេ​មិន​ខ្វល់​អំពី​ការ​លះ​បង់​របស់​ព្រះ​អង្គ​សង្រ្គោះ​ឡើយ។ ហ្វូង​មនុស្ស​ដែល​នៅ​ជុំវិញ​ព្រះយេស៊ូវ ក្នុង​ផ្ទាំង​គំនូរ​នោះ មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ទ្រង់​ទេ គឺ​មិន​ខុស​ពី​ហ្វូង​មនុស្ស​នៅ​សតវត្សរ៍​ទី​មួយ ដែល​មក​ជុំ​គ្នា​នៅជុំវិញ​ឈើ​ឆ្កាង​ព្រះយេស៊ូវ ដោយ​មិន​ដឹង​ថា ខ្លួន​កំពុង​មើល​រំលង​រឿង​ដ៏​សំខាន់ ឬ​មើល​រំលង​ព្រះ​មួយ​អង្គ ដែល​កំពុង​សុគត​ដើម្បី​ពួក​គេ។ នៅ​សម័យ​បច្ចុប្បន្ន ក៏​មាន​រឿង​អញ្ចឹង​ដែរ។ អ្នក​ជឿ​ព្រះ​ ក៏​ដូច​ជា​អ្នក​មិន​ជឿ​ សុទ្ធ​តែ​អាច​មាន​អ្វី​មក​រំខាន មិន​ឲ្យ​គិត​អំពី​ភាព​អស់​កល្ប​ជា​និច្ច។ តើ​ធ្វើ​ដូច​ម្តេច ឲ្យ​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ អាច​ចេញ​ពី​អព្ធ​នៃ​ការ​រំខាន​នេះ ដោយ​សេចក្តី​ពិត នៃ​សេចក្តី​ស្រឡាញ់​ដ៏​អស្ចារ្យ​របស់​ព្រះ? គឺ​យើង​អាច​ចេញ​ពី​ការ​រំខាន​នោះ ដោយ​ស្រឡាញ់​គ្នា ទៅ​វិញ​ទៅ​មក ក្នុង​នាម​ជា​បង​ប្អូន​រួមជំនឿ​របស់​ព្រះ។ ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា “គេ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយសារ​សេចក្តី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក”(យ៉ូហាន ១៣:៣៥)។ ប៉ុន្តែ សេចក្តី​ស្រឡាញ់​ដ៏​ពិត មិន​មែន​មាន​តែ​ប៉ុណ្ណេះ​ទេ។…

Read article
ចំណងនៃការលើកទឹកចិត្ត

ការ​ប្រកួត​រត់​ប្រណាំង ស្ទីវិន ថុមស៊ុន មែម៉ូរាល សែនធីភីត គឺ​ជា​ការ​រត់​ប្រណាំ​ជា​ក្រុម ដែល​មាន​ការ​ចូល​រួម ពី​កីឡាករ​មកពី​គ្រប់​ទិស​ទី នៅ​សហ​រដ្ឋ​អាមេរិក។ ក្នុង​ការ​ប្រកួត​នេះ សមាជិក​នីមួយ​ៗ ក្នុង​ក្រុម​ដែល​មាន​គ្នា​៧​នាក់​ត្រូវ​រត់​ជា​ក្រុម ដោយកាន់​ខ្សែ​តែ​មួយ ក្នុង​ចម្ងាយ​៣​គីឡូ​ម៉ែត្រ​ដំបូង នៃ​ចម្ងាយ​សរុប​ប្រហែល​៥​គីឡូ​ម៉ែត្រ។ ពេល​ក្រុម​នីមួយ​ៗ​រត់​ដល់​គំនូស​៣គីឡូ​ម៉ែត្រ​ហើយ ពួក​គេ​ក៏​បាន​ទម្លាក់​ខ្សែ​ចោល ហើយ​រត់​ប្រណាំង​ជា​លក្ខណៈ​បុគ្គល ឲ្យ​ទៅ​ដល់​ទី​រៀង​ៗ​ខ្លួន។ ដូច​នេះ ​ពេល​វេលា​សរុប​ដែល​កីឡាករ​ម្នាក់​ៗ ចំណាយ​ក្នុង​ការ​ប្រកួត​នេះ គឺ​ជា​ការ​បូក​ផ្សំ​នៃ​រយៈ​ពេល​ដែល​ពួក​គេ​រត់​ជា​ក្រុម ជា​មួយ​នឹង​រយៈ​ពេល​ដែល​ពួក​គេ​រត់​ជា​លក្ខណៈ​បុគ្គល។ ឆ្នាំ​នេះ ក្រុម​របស់​កូន​ស្រី​ខ្ញុំ​បាន​ប្រើ​យុទ្ធ​សាស្រ្ត​មួយ ដែល​ខ្ញុំ​មិន​ធ្លាប់​ឃើញ​ពី​មុន​មក។ ពួក​គេ​បាន​ដាក់​អ្នក​រត់​លឿន​ជាង​គេ នៅ​ខាង​មុខ ហើយ​អ្នក​រត់​យឺត​ជាង​គេ​នៅ​ពី​ក្រោយ​នាង។ នាង​ក៏​បាន​ពន្យល់​ថា គោល​ដៅ​របស់​ពួក​គេ គឺ​ដើម្បី​ឲ្យ​អ្នក​ពូកែ​រត់ជាង​គេ​ស្ថិត​នៅ​ចម្ងាយ​ជិត​អ្នក​រត់​យឺត ល្មម​នឹង​អាច​និយាយ​លើក​ទឹក​ចិត្ត​ពួក​គេ។ ផែន​ការ​របស់​ពួក​គេ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​បទ​គម្ពីរ​មួយ នៅ​ក្នុង​ព្រះ​គម្ពីរ​ហេព្រើរ។ ព្រះ​គម្ពីរ​ហេព្រើរ បាន​ជំរុញ​យើង​ ឲ្យ “កាន់​ខ្ជាប់ តាម​សេចក្តី​បន្ទាល់​របស់​សេចក្តី​សង្ឃឹម​នោះ”(ហេព្រើរ ១០:២៣) ហើយ “​ពិចារណា​មើល​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ ដើម្បី​នឹង​បណ្តាល​ឲ្យ​មាន​សេចក្តី​ស្រឡាញ់ ហើយ​ឲ្យ​ប្រព្រឹត្ត​ការ​ល្អ​ផង”(ខ.២៤)។ មាន​មធ្យោ​បាយ​ជា​ច្រើន ដែល​យើង​អាច​ប្រើ ដើម្បី​អនុវត្ត​តាម​ការ​បង្រៀន​នេះ ប៉ុន្តែ អ្នក​និពន្ធ​បាន​និយាយ​សង្កត់​ធ្ងន់ អំពី​មធ្យោ​បាយ​មួយ គឺ​“ឥត​លែង​ប្រជុំ​គ្នា…

Read article
ចៀមល្ងង់ និងអ្នកគង្វាលល្អ

មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់ ឈ្មោះ​ឆាដ(Chad) បាន​ធ្វើ​ជា​អ្នក​គង្វាល​ចៀម អស់​រយៈ​ពេល​១​ឆ្នាំ ក្នុង​រ​ដ្ឋវាយ​អូមីង។ គាត់​ប្រាប់​ខ្ញុំ​ថា “សត្វ​ចៀម​ល្ងង់​ខ្លាំង​ណា​ស់ ពួក​វា​ស៊ី​តែ​ចំណីដែ​ល​នៅពី​មុ​ខ​វាប៉ុ​ណ្ណោះ។ ពេល​ពួក​វា​បាន​ស៊ី​ស្មៅដែ​ល​នៅ​ពី​មុខ​វា​អស់​ហើយ ពួក​វា​មិន​បែរ​ទៅរ​ក​ស្មៅ​ថ្មី​ៗ នៅ​កន្លែ​ងផ្សេ​ងទេ​ ហើយ​បែរ​ជា​ស៊ី​ដី ដែល​នៅមុ​ខ​ពួក​វា​​ទៅ​​វិញ!” យើងក៏​បា​ន​អស់​សំណើច ហើយ​ខ្ញុំ​ក៏បា​ន​គិត​ដល់​ការ​បង្រៀន​ក្នុង​ព្រះគ​ម្ពីរ ដែល​បាន​ប្រៀប​ធៀប​មនុស្ស ជា​មួយ​ស​ត្វចៀ​ម​ជា​ញឹក​ញាប់។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​រាល់​គ្នាត្រូ​វ​ការ​អ្នក​គង្វាល​ម្នាក់! ប៉ុន្តែ ដោយសារ​សត្វ​ចៀម​ល្ងង់​ខ្លាំង នោះ​មិន​មែន​អ្នក​គង្វាល​ទាំង​អស់​សុទ្ធ​តែ​អាច​ថែ​ទាំ​ពួក​​​វាបាន​ឡើយ។ សត្វ​ចៀម​ត្រូវ​ការ​អ្នក​គង្វាល​ម្នាក់ ដែល​យក​ចិត្ត​ទុ​ក​ដាក់ចំពោះ​ពួក​វា​។ ពេល​ដែល​ហោរា​អេសេគាល​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​រាស្រ្ត​រប​ស់ព្រះ ដែល​កំពុង​ស្ថិត​ក្នុង​ការ​និរទេស ជា​ឈ្លើយ​សង្រ្គាម ក្នុង​ចក្រ​ភព​បាប៊ីឡូន គាត់​បាន​ប្រៀប​ប្រដូ​ចពួក​គេ ទៅ​នឹង​សត្វ​ចៀម ដែល​ពួក​អ្នក​គង្វាល​អាក្រក់​បាន​ដឹក​នាំ។ អ្នកដឹក​នាំរ​បស់​ប្រជា​ជន​អ៊ីស្រាអែ​លមិន​បាន​ថែ​ទាំ​ហ្វូង​ចៀម​ទេ ផ្ទុយ​ទៅ​វិញ បែរ​ជា​​គេងប្រ​វ័ញ្ច យក​ផល​ចំណេញ​ពី​ពួក​គេ​(ខ.៣) ហើយ​បន្ទា​ប់មក ក៏​បាន​ទុក​ពួក​គេ​ចោល ឲ្យស​ត្វ​ព្រៃ​មក​ហែក​ស៊ី​ជាអាហារ(ខ.៥)។ ប៉ុន្តែ ពួក​គេមិ​ន​មែន​គ្មាន​សង្ឃឹ​មនោះ​ឡើយ។ ព្រះ​ដែល​ជាអ្ន​កគ​ង្វាល​ល្អ បាន​សន្យាថា​ នឹង​រំដោះពួ​ក​គេ ឲ្យ​រួច​ពី​អ្នក​ដឹក​នាំដែ​លគេ​ងប្រ​វ័ញ្ច​ពួក​គេ។ ព្រះ​អង្គ​បាន​ស​ន្យាថា​ នឹង​នាំពួ​កគេ​ត្រ​ឡប់​ទៅ​ស្រុក​កំណើត​វិញ នៅ​កន្លែង​មាន​វាល​ស្មៅ​ខៀ​វខ្ចី ហើយ​ឲ្យ​ពួក​គេបា​នសម្រាក។ ព្រះអង្គ​នឹង​ប្រោស​របួ​សរប​ស់ពួ​កគេ​ឲ្យ​ជា​ ហើយ​តាម​រក​ចៀម​ដែល​បាត់​បង់​(ខ.១១-១៦)។ ទ្រង់​នឹង​ដេ​ញស​ត្វ​ព្រៃ​ចេញ ដើម្បី​ឲ្យ​ហ្វូង​ចៀម​ទ្រង់​មាន​ភាព​សុខ​សាន្ត​(ខ.២៨)។ សមាជិក​នៃ​ហ្វូង​ចៀម​រប​ស់ព្រះ​ជា​ម្ចាស់ ត្រូវ​ការ​ការ​ថែទាំ និង​ការ​ដឹក​នាំដ៏​ស្រទន់។ យើង​ពិ​តជា​មាន​ពរ​ណាស់…

Read article
តើនរណាកំពុងបើកបរ?

លោក​ធីម(Tim) គឺ​ជា​អ្នក​ជិត​ខាង​របស់​ខ្ញុំ។ គាត់​មាន​រូប​តុក្កតា​តូច​មួយ​ នៅ​ពី​លើ​តាបឡូ​ឡាន​របស់​គាត់។ វា​ជា​រូប​តុក្កតា “សត្វ​ចម្លែក” ដែល​ជា​តួអ​ង្គ​ក្នុងសៀ​វភៅ​រឿង​សម្រាប់​កុមារ ដែល​មាន​ចំណង​ជើង​ថា កន្លែង​របស់​សត្វ​ចម្លែក។ កាល​ពី​ពេល​កន្ល​ងទៅ លោក​ធីម​បាន​បើ​កឡាន​តាម​ពីក្រោយ​ខ្ញុំ ក្នុង​ចរាចរណ៍​ដ៏​មមាញឹ​ក ហើយ​ក៏​បាន​បើក​ឡាន​ស្ទុះ​ទៅមុខ​យ៉ាង​លឿន ដើ​ម្បី​ឲ្យ​ទាន់​ខ្ញុំ។ ពេល​យើង​ទៅ​ដល់ ខ្ញុំ​ក៏​បាន​សួរគា​ត់ថា “តើ​មុន​នេះ អ្នក​បាន​ឲ្យ​សត្វ​ចម្លែ​ក​នោះ​បើក​ឡានរបស់​អ្នក​ឬ?” នៅ​ថ្ងៃអា​ទិត្យ​បន្ទាប់ ខ្ញុំ​ក៏​បាន​ភ្លេច​យក​ក្រដាសអធិប្បាយ​ព្រះបន្ទូ​លម​កព្រះ​វិហារ។ ខ្ញុំ​ក៏​បាន​ប្រញាប់​បើក​ឡាន​លឿន​ដូច​ហោះ ចេញ​ពី​ព្រះ​វិហារ ដើម្បី​ទៅ​យ​កក្រដាស​នោះ ហើយ​ក៏​បានជ្រួ​ស​គ្នា​ជាមួ​យ​នឹង​លោក​ធីម ដែល​កំពុង​តែ​បើក​បរ​តាម​ផ្លូវ​នោះ​ដែរ។ ក្រោយ​មក ពេល​យើង​ជួប​គ្នា គាត់​ក៏​បាន​និយាយ​លេង​ថា “តើ​អ្នក​បាន​ឲ្យ​សត្វ​ចម្លែ​កនោះ បើក​ឡាន​របស់​អ្នក​ឬ​?” យើង​ក៏​បាន​អស់​សំណើច ប៉ុន្តែ គាត់​បាន​និយាយ​ប៉ះ​ពាល់​ចិ​ត្តខ្ញុំ។ តាម​ពិត ខ្ញុំ​គួរ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន នៅ​ក្នុង​ការ​បើក​បរ​ឲ្យ​ត្រូវ​ល្បឿន​កំណត់។ ពេល​ដែ​លព្រះ​គម្ពីរ​ពិពណ៌នា អំពី​អត្ថ​ន័យ​នៃ​ការ​រស់​នៅ ដោយ​មាន​ទំនាក់​ទំនង​ជា​មួយ​ព្រះ​ជា​ម្ចាស់ គឺ​ព្រះ​គម្ពីរ​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ “ថ្វាយ​ផ្នែក​ទាំង​អស់​នៃ​ខ្លួន​យើង” ដល់​ទ្រង់​(រ៉ូម ៦:១៣)។ ខ្ញុំ​ក៏​បាន​ចាត់​ទុក​ការ​ឆ្លើយ​តប​រប​ស់លោ​ក​ធីម​នៅ​ថ្ងៃ​នោះ ជា​ការ​រំឭក​ដ៏​ស្រទន់ មក​ពី​ព្រះ​ជា​ម្ចាស់ ឲ្យ​ថ្វាយ “ជើង​របស់​ខ្ញុំ​​ដែល​ជាន់​ឈ្នាន់​ល្បឿនរបស់​ឡាន” ដល់​ទ្រង់ ព្រោះ​ខ្ញុំ​ត្រូវថ្វាយ​គ្រប់​​ទាំង​​អស់ ដល់​ទ្រង់ ដោយ​សេចក្តី​ស្រឡាញ់។​ មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​អាច​សួរ​ខ្លួន​ឯង​ថា “តើ​នរណាជា​​អ្នក​បើ​កប​រ?”…

Read article
ក្តីសង្ឃឹមដែលមានទំនុកចិត្ត

លោក​បណ្ឌិត វីល្លាម វ៉លេស(William Wallace) បាន​បម្រើកា​រជា​បេសកជន ផ្នែក​វះកាត់ ក្នុង​ខេត្ត​វូហ្សួ ប្រទេស​ចិន ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៤០ ពេល​ដែល​ប្រទេស​ជប៉ុន​បាន​ឈ្លាន​ពាន​ប្រទេស​ចិន។ លោក​វ៉លេស​បាន​គ្រប់​គ្រង​មន្ទីរ​ពេទ្យ​ស្តោត មេម៉ូរាល នៅ​សម័យ​នោះ។ គាត់​បាន​ឲ្យ​មន្ទីរ​ពេទ្យ​នោះ ដឹក​ជញ្ជូន​ឧបករណ៍​របស់​គាត់ នៅ​លើក​នាវា​ផ្ទុក​ទំនិញ ហើយ​ក៏​បានបន្ត​បំពេញ​តួនាទី​ជា​មន្តីរ​ពេទ្យ​បណ្តែត​ទឹក ចុះ​តាម​ខ្សែទឹ​ក​ទន្លេ ដើម្បី​ជៀស​វាង​កា​រវា​យ​ប្រហារ​ដោយ​ទ័ព​ជើង​គោក រប​ស់​ជប៉ុន​។ ក្នុង​អំឡុង​ពេ​លដ៏​​គ្រោះ​ថ្នាក់​នោះ បទ​គម្ពីរ​ភីលីព ១:២១ ស្ថិត​ក្នុង​ចំណោម​ខគម្ពីរ​ដែល​គាត់​ចូល​ចិត្ត​ជាង​គេ ដែល​បាន​រំឭកគាត់​ថា បើគា​ត់​នៅមា​ន​ជីវិត​រស់ គាត់​មាន​ការងារ​ដែល​ត្រូវ​ធ្វើ​ថ្វាយ​ព្រះ​អង្គ​សង្រ្គោះ តែ​បើ​គាត់​ស្លាប់ គាត់​នឹង​បាន​ទៅ​នៅជាមួ​យ​ព្រះ​គ្រីស្ទ​អស់​កល្ប​ជា​និច្ច តាម​ព្រះ​បន្ទូល​សន្យា​របស់​ទ្រង់។​ ខគម្ពីរ​នេះ ក៏​មាន​អត្ថ​ន័យ​ដ៏​ពិសេស​សម្រាប់​គាត់ ពេល​ដែល​គាត់​បាន​ស្លា​ប់ នៅ​ក្នុង​គុក ដោយសារ​កា​រចោ​ទ​ប្រកាន់​ខុស ក្នុង​ឆ្នាំ១៩៥១។ បទ​គម្ពីរ​ដែល​សាវ័ក​ប៉ុល​បាន​និពន្ធ បានឆ្លុះបញ្ចាំង​អំពី​ការ​ប្តូរ​ផ្តាច់​ដ៏​ជ្រា​ល​ជ្រៅ ដែល​យើង​អាច​មាន ក្នុង​នាម​ជា​អ្នក​ដើរ​តាម​ព្រះយេស៊ូវ ដោយ​ជួយ​យើង​ឲ្យ​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក និ​ងគ្រោះ​ថ្នាក់ ដើម្បី​ព្រះ​អង្គ។ ការ​ប្តូរ​ផ្តាច់​នេះ គឺ​កើត​មាន ដោយសារ​ព្រះ​វិញ្ញាណ​បរិសុទ្ធ និង​ការ​អធិស្ឋាន​របស់​អ្នក​ដែល​នៅ​ជិត​យើង​បំផុត​(ខ.១៩)។ បទ​គម្ពីរ​នេះ ក៏​ជា​ព្រះ​បន្ទូលសន្យា​ផង​ដែរ។ ពេល​ដែល​យើង​បាន​ថ្វាយ​ខ្លួន​យើង ដើម្បី​បន្ត​ការងារ​បម្រើ ក្នុង​កាលៈ​ទេសៈ​ដ៏​ពិបាក ចូរ​យើង​នឹក​ចាំ​ថា ពេល​ដែល​ជីវិត និង​ការងារ​រប​ស់យើ​ង​ត្រូវ​បញ្ចប់​នៅ​លើ​ផែន​ដី​នេះ…

Read article
ព្រះវត្តមានព្រះអង្គ

ឪពុក​ដែល​មាន​កា​រថ​ប់បា​រម្ភ បាន​អង្គុយ​ជា​មួយ​កូន​ប្រុស​ជំទង់​របស់​ខ្លួន នៅ​ពី​មុខ​គ្រូ​មន្ត​អាគមន៍។ គ្រូ​មន្ត​អាគម​ន៍​ក៏​បាន​សួរ​ថា “តើកូ​ន​ប្រុស​​របស់​លោក​នឹង​ធ្វើ​ដំណើរ​ទៅ​ដល់​កន្លែ​ងណា​?”​ បុរ​ស​ជា​ឪពុក​ក៏​បាន​ឆ្លើយ​ថា “ទៅ​ដល់​ទីក្រុង​ធំ​មួយ ​ហើយ​វា​នឹង​ស្នាក់​នៅ​ទីក្រុង​នោះ​មួយ​រយៈ”។ គ្រូ​មន្ត​អាគមន៍​ក៏​បាន​ហុច​វត្ថុ​ស័ក្តិសិ​ទ្ធិ​មួយ​(វត្ថុ​ដែល​នាំ​ឲ្យ​មា​នសំ​ណាងល្អ​) ឲ្យ​បុរ​សជាឪ​ពុក ហើយ​ប្រា​ប់គា​ត់​ថា “រប​ស់នេះ​នឹ​ង​ការពារ​វា​គ្រប់​ទីក​ន្លែង”។ តាម​ពិត ក្មេ​ង​ប្រុស​នោះ គឺជាខ្ញុំ​កាល​នៅក្មេ​ង។ ទោះ​ជាយ៉ាង​ណាក៏​ដោយ គ្រូម​ន្តអា​គមន៍ និ​ងវ​ត្ថុស័ក្តិសិទ្ធិ​រប​ស់គា​ត់ មិន​អាច​ជួ​យ​អ្វី​ខ្ញុំ​បា​ន​ទេ។ ខណៈ​ពេ​ល​ដែល​ខ្ញុំ​កំ​ពុង​រស់​នៅ​​​ក្នុង​ទីក្រុង​នោះ ខ្ញុំ​ក៏បា​នទ​ទួល​ជឿ​ព្រះ​យេស៊ូវ។ ខ្ញុំ​ក៏​បាន​យក​វត្ថុ​ស័ក្តិ​សិទ្ធិ​នោះ​ទៅ​បោះ​ចោល ហើយ​ក៏​បាន​មា​នជំនឿដ៏​ជាប់​លាប់ ចំពោះព្រះ​​យេស៊ូវ។ ការ​មាន​ព្រះ​យេស៊ូវ ក្នុង​ជីវិត​ខ្ញុំ គឺ​បាន​ធានា​ថា ព្រះ​ទ្រង់​មាន​វត្ត​មាន​គង់​នៅ​ក្នុង​ខ្ញុំ។ ៣០​ឆ្នាំ​ក្រោយ​មក ខណៈ​ពេល​ដែ​លខ្ញុំ និ​ងឪពុក​របស់​ខ្ញុំដែ​ល​ជាអ្ន​ក​ជឿ​ថ្មី ប្រញាប់​នាំ​ប្អូន​ប្រុស​ខ្ញុំ​ទៅ​មន្ទីរ​ពេទ្យ គាត់​និយាយប្រាប់​ខ្ញុំថា “ចូរ​យើង​អ​ធិស្ឋាន​សិន សូម​ព្រះ​វិញ្ញាណ​បរិ​សុទ្ធ​យាង​ទៅ​ជា​មួ​យកូ​ន ហើយ​គង់​នៅ​ជា​មួយ​កូន​គ្រប់​ទី​កន្លែង!” កាល​នោះ យើង​ក៏​បាន​ដឹង​ថា មាន​តែ​ព្រះ​វត្ត​មាន និង​អំណាច​ចេស្តារ​បស់​ព្រះ​ទេ ដែល​អាច​ផ្តល់​ក្តី​សុខ​ដល់​យើង​បាន។ លោក​ម៉ូសេ​ក៏​ធ្លាប់​រៀន​មេរៀន​ដែល​ស្រដៀង​គ្នា​ផង​ដែរ។ ព្រះ​ទ្រង់​បាន​ប្រទាន​នូវ​កិច្ចការ​ដ៏​ពិបា​កមួយ ឲ្យ​គាត់​ធ្វើ គឺ​ឲ្យគា​ត់ដឹក​នាំរា​ស្រ្តរ​បស់​ទ្រ​ង់ ចេញ​ពី​ភាព​ជា​ទាសករ នៅ​ស្រុក​អេស៊ីព្ទ ហើយ​ចូល​ទៅ​ក្នុង​ទឹក​ដី​សន្យា(និក្ខមនំ ៣:១០)។ តែ​ព្រះទ្រ​ង់បាន​ធានា​ដល់​គាត់​ថា ទ្រង់​នឹង​គង់​នៅ​ជា​មួយ​គាត់​ជា​និច្ច(ខ.១២)។ យ៉ាង​ណាមិ​ញ ដំណើរ​ជីវិត​រប​ស់យើង​ក៏​ជួប​នូវ​ឧបសគ្គ​ជា​ច្រើន​ផង​ដែរ ប៉ុន្តែ មាន​ការ​ធានា​ថា…

Read article