ពន្លឺដ៏ស្រទន់
អ្នកស្រីវ៉ាង ហ្សាវយីង(Wang Xiaoying) រស់នៅក្នុងតំបន់ដាច់ស្រយ៉ាលមួយ ក្នុងខេត្តយូណាន ប្រទេសចិន។ ស្វាមីរបស់គាត់មានបញ្ហាសុខភាព មិនអាចទៅស៊ីឈ្នួលនៅតាមស្រែចំការបាន ធ្វើឲ្យក្រុមគ្រួសារគាត់មានការពិបាកយ៉ាងខ្លាំង។ ម្តាយក្មេករបស់គាត់ក៏បានបន្ទោសគាត់ថា គាត់មានការពិបាកច្រើនដូចនេះ គឺបណ្តាលមកពីគាត់ជឿព្រះ។ អ្នកស្រីហ្សាវយីងត្រូវម្តាយក្មេកគាត់ធ្វើទុក្ខបៀតបៀនជាច្រើន ហើយបានជំរុញឲ្យគាត់វិលត្រឡប់ទៅរកជំនឿសាសនារបស់ប្រពៃណីជនជាតិចិន ដែលសែនព្រេនដល់បុព្វបុរស។ តែដោយសារស្វាមីរបស់អ្នកស្រីហ្សាវយីង បានសង្កេតឃើញគាត់មានជីវិតផ្លាស់ប្រែ ស្វាមីគាត់ក៏បានប្រាប់ម្តាយខ្លួនថា “ម៉ែ បើគ្រាន់តែឲ្យហ្សាវយីង ជឿព្រះតែម្នាក់ឯង នោះគឺមិនគ្រប់គ្រាន់ទេ។ យើងក៏គួរតែទទួលជឿព្រះអង្គផងដែរ!” ដោយសារគាត់បានឃើញការផ្លាស់ប្រែដ៏គួរឲ្យកត់សំគាល់ នៅក្នុងជីវិតភរិយាគាត់ នោះគាត់ក៏បានបើកចិត្តពិចារណាអំពីដំណឹងល្អនៃព្រះយេស៊ូវ។ តាមធម្មតា មនុស្សចាប់អារម្មណ៍នឹងរបៀបនៃការរស់នៅរបស់យើង ជាជាងស្តាប់យើងនិយាយ។ ការធ្វើបន្ទាល់ដ៏ល្អបំផុត គឺរាប់បញ្ចូលការបញ្ចេញអាកប្បកិរិយ៉ាល្អៗ បូករួមជាមួយពាក្យសម្តីដែលត្រឹមត្រូវ ដែលឆ្លុះបញ្ចាំងឲ្យគេឃើញការផ្លាស់ប្រែ ដែលព្រះគ្រីស្ទបានប្រទានក្នុងជីវិតយើង។ សូមយើងស្វែងយល់អំពីការបង្រៀនរបស់សាវ័កពេត្រុស អំពីរបៀបដែលយើងអាចនាំលោកិយដែលទាស់ប្រឆាំងនឹងព្រះ ឲ្យស្គាល់ព្រះយេស៊ូវ។ គាត់បានលើកទឹកចិត្តគ្រីស្ទបរិស័ទឲ្យ “មានចិត្តឆេះឆួល នៅក្នុងការប្រព្រឹត្តការល្អ”(១ពេត្រុស ៣:១៣) និងឲ្យរស់នៅដោយស្តាប់បង្គាប់ព្រះគ្រីស្ទ មានបញ្ញាចិត្តជ្រះថ្លា និងឲ្យប្រុងប្រៀបជានិច្ច ដោយសុភាព ហើយកោតខ្លាច ដើម្បីនឹងតបឆ្លើយដល់អ្នកណាដែលសួរពីហេតុនៃសេចក្តីសង្ឃឹមរបស់យើង(ខ.១៥)។ បើយើងបានអនុវត្តដូចនេះ យើងនឹងគ្មានហេតុផល ដែលត្រូវភ័យខ្លាច ពេលអ្នកដទៃធ្វើបាប ឬនិយាយបង្ខូចយើង ដោយសារជំនឿរបស់យើងឡើយ។ ទោះយើងស្ថិតក្នុងស្ថានភាពយ៉ាងណាក៏ដោយ ចូរឲ្យពន្លឺរបស់យើង…
Read article