November

You are here:
កោះមនុស្សធម៌

កោះឆារីធី ជា​កោះ​ធំជាង​គេ​បំផុត ក្នុង​តំបន់​ឆក​សាគីណាវ ក្នុង​បឹង​ហ៊ូរុន របស់​រដ្ឋមិឈីហ្គិន។ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នំា​មក​ហើយ ដែល​កោះ​មួយ​នេះ បាន​ផ្តល់​ឲ្យ​នូវ​ប៉ម​បញ្ចាំង​ភ្លើង សម្រាប់​ជួយ​នាំ​ផ្លូវ​នា​វា​ទាំង​ឡាយ និង​បាន​ធ្វើ​ជា​កំពង់​ផែ​ដ៏​មាន​សុវត្ថិ​ភាព​ សម្រាប់​អ្នក​ដែល​ធ្វើ​ដំណើរ​ក្នុង​បឹង​នេះ។ គេ​បាន​ដាក់​ឈ្មោះ​ឲ្យ​កោះ​នេះ​ថា កោះ​ឆារីធី ដែល​មាន​ន័យ​ថា មនុស្ស​ធម៌ គឺ​ដោយ​សារ​ពួក​នាវិក​ទាំង​ឡាយ​បាន​ជឿ​ថា ព្រះ​ទ្រង់​បាន​ដាក់​កោះ​នេះ នៅ​ក្នុង​បឹង​នោះ ដោយ​ព្រះ​ទ័យ​ដ៏​សប្បុរស​របស់​ទ្រង់។ ជួន​កាល នៅ​ក្នុង​ការ​រស់​នៅ យើង​ត្រូវ​ធ្វើ​ដំណើរ​កាត់​តាម​សមុទ្រ​នៃ​ការ​លៈទេសៈ​ពិបាក​ៗ​ជា​ច្រើន។ ស្ថិត​ក្នុង​ពេល​បែប​នេះ យើង​ត្រូវ​ការ​អ្នក​នាំ​ផ្លូវ ទៅ​រក​កន្លែង​មាន​សុវត្ថិ​ភាព មិន​ខុស​ពី​នាវិក​ទាំង​នោះ​ឡើយ។ យើង​ប្រហែល​ជា​ប្រាថ្នា​ចង់​បាន​កោះ​មនុស្ស​ធម៌ សម្រាប់​ជួយ​នាំ​ផ្លូវ និង​ផ្តល់​កន្លែង​សុវត្ថិ​ភាព ដូច​ពួក​គេ​ផង​ដែរ។ អ្នក​និពន្ធ​ទំនុក​ដំកើង​ដឹង​ថា ព្រះ​ទ្រង់​ជា​អ្នក​ដែល​អាច​នាំ​មក​នូវ​ភាព​ស្ងប់​ស្ងៀម​ដល់​ទឹក​សមុទ្រ​ដែល​កំពុង​រំជើប​រំជួល ហើយ​ដឹក​នាំ​យើង ទៅ​រក​កំពុង​ដរ​ដែល​មាន​សុវត្ថិ​ភាព។ គឺ​ដូច​ដែល​មាន​សេចក្តី​ចែង​ថា “ទ្រង់​ធ្វើ​ឲ្យ​ព្យុះ​សង្ឃរា​បាន​ស្ងាត់​ឈឹង​ទៅ​វិញ ហើយ​ឲ្យ​រលក​ស្ងប់ស្ងៀម​ដែរ នោះ​គេ​មាន​សេចក្តី​អំណរ​ដោយ​ព្រោះ​ស្ងប់​ច្រៀប​ហើយ ទ្រង់​ក៏​នាំ​គេ​ទៅ​ដល់​ទ្វារ​សមុទ្រ ដែល​គេ​ប្រាថ្នា​ចង់​ទៅ”(ទំនុកដំកើង ១០៧:២៩-៣០)។ គ្មាន​មនុស្ស​ណា​ដែល​ចង់​ជួប​ព្យុះ​នៃ​ជីវិត​ឡើយ។ នៅ​ពេល​ដែល​យើង​ជួប​ព្យុះ​នៃ​ជីវិត យើង​អាច​ពឹង​ផ្អែក​លើ​ការ​នាំ​ផ្លូវ​របស់​ព្រះ ហើយ​ស្វែក​រក​ការ​ជ្រក​កោន​ក្នុង​ទ្រង់។​ ទ្រង់​ជាប៉ម​បញ្ចាំង​ពន្លឺ ដែល​ប្រទាន​ពន្លឺ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ និង​ព្រះ​បន្ទូល​ទ្រង់ ដើម្បី​ដឹក​នាំ​យើង។ យើង​ត្រូវ​ការ​កំពុង​ផែរ​ដែល​មាន​សុវត្ថិ​ភាព​របស់​សេចក្តី​ស្រឡាញ់​ទ្រង់។ ទ្រង់​តែ​មួយ​ជា “កោះ​មនុស្ស​ធម៌”  របស់​យើង។ -Dennis Fisher

Read article
ការនាំមិត្តភក្តិឲ្យចូលទៅរកព្រះយេស៊ូវ

កាល​ខ្ញុំ​នៅ​ក្មេង ជម្ងឺ​គ្រុន​ស្វិត​ដៃ​ជើង ស្ថិត​ក្នុង​ចំណោម​ជម្ងឺ​ដែ​លគេ​ភ័យ​ខ្លាច​បំផុត ដែល​កើត​មាន​ចំពោះ​កុមារ។ មុន​ពេល​គេ​រក​ឃើញ​វ៉ាក់​សាំង​ការ​ពារ​ជម្ងឺ​នេះ ក្នុង​ពាក់​កណ្តាល​ទសវត្សរ៍​ឆ្នាំ១៩៥០ នៅ​សហ​រដ្ឋ​អាមេរិក មាន​មនុស្ស​ប្រហែល​២​ម៉ឺន​នាក់ បាន​ក្លាយ​ជា​ជន​ពិការ​ ដោយ​សារ​ជម្ងឺ​គ្រុន​ស្វិត​ដៃ​ជើង ហើយ​មាន​មនុស្ស​ប្រហែល​១​ពាន់​នាក់ បាន​ស្លាប់​ដោយ​សារ​ជម្ងឺ​នេះ ជា​រៀង​រាល់​ឆ្នាំ។ នៅ​សម័យ​បុរាណ គេ​បាន​ចាត់​ទុក​ភាព​ពិការ ជា​ស្ថាន​ភាព​ដ៏​អាក្រក់​ ដែល​កើត​មាន​ចំពោះ​ជន​ពិការ​អស់​មួយ​ជីវិត ដោយ​គ្មាន​ក្តីស​ង្ឃឹម។ តែ​មាន​បុរស​មួយ​ក្រុម​ជឿ​ថា ព្រះ​យេស៊ូវ​អាច​ជួយ​មិត្ត​សំឡាញ់​របស់​ពួក​គេ ដែល​ជា​ជន​ពិការ។ ខណៈ​ពេល​ដែល​ព្រះ​យេស៊ូវ​កំពុង​បង្រៀន ក្នុង​ភូមិ​កាពើ​ណិម មាន​ពួក​ប្រុស​ៗ​បួន​នាក់ បានសែង​បុរស​ពិការ​ម្នាក់​មក​ឯ​ទ្រង់​។​ ពេល​ដែល​ពួក​គេ​មិន​អាច​នាំ​បុរស​នោះ​ ចូល​ទៅ​ដល់​ព្រះ​យេស៊ូវ​បាន ដោយ​សារ​មាន​ហ្វូង​មនុស្ស​កក​កុញ​នៅ​ជុំវិញ​ទ្រង់ “​គេ​ក៏​បាន​បើក​ដំបូល​ផ្ទះ​ត្រង់​កន្លែង​ដែល​ទ្រង់​គង់​នៅ កាល​ទំលុះ​រួច​ហើយ នោះ​ក៏​សំរូត​គ្រែ​ដែល​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​ដេក​នោះ​ចុះ​ទៅ”(ម៉ាកុស ២:១-៤)។ “ព្រះយេស៊ូវ​ក៏​ឃើញ​សេចក្តី​ជំនឿ​របស់​អ្នក​ទាំង​នោះ ហើយ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង​ថា កូន​អើយ បាប​របស់​ឯង​បាន​អត់​ទោស​ឲ្យ​ឯង​ហើយ”(ខ.៥) រួច​ទ្រង់​ក៏​បាន​ប្រាប់​គាត់​ឲ្យ​ក្រោក​ឈរ​ឡើង ហើយ​យក​គ្រែ​គាត់​ទៅ​ផ្ទះ​ទៅ(ខ.១១។ ពិត​ជា​គួរ​ឲ្យ​កត់​សំគាល់​ណាស់ ដែល​ព្រះ​យេស៊ូវ​ឆ្លើយ​តប​ចំពោះ​សេចក្តី​ជំនឿ​របស់​ពួក​គេ ដោយ​អត់​ទោស​បាប​ឲ្យ​គាត់ ហើយ​ប្រោស​ជម្ងឺ​គាត់ ដែល​មនុស្ស​មិន​អាច​ព្យាបាល​បាន! ពេល​ដែល​មនុស្ស​ដែល​យើង​ស្គាល់ កំពុង​ជួប​ការ​ពិបាក​ផ្នែក​រូប​កាយ​ធ្ងន់​ធ្ងរ ឬ​ជួប​វិបត្ត​ខាង​វិញ្ញាណ នោះ​យើង​មាន​អភ័យ​ឯក​សិទ្ធិ​នៅ​ក្នុង​ការ​រួម​គ្នា​អធិ​ស្ឋាន ហើយ​នាំ​គាត់​ឲ្យ​ចូល​ទៅ​រក​ព្រះ​យេស៊ូវ ដែល​មាន​តែ​ទ្រង់​ប៉ុណ្ណោះ ដែល​អាច​បំពេញ​សេចក្តី​ត្រូវ​ការ​ដែល​ជ្រាល​ជ្រៅ​បំផុត​របស់​ពួក​គេ​បាន។-David Maccasland

Read article
ការហ៊ាននិយាយអំពីព្រះនាមព្រះយេស៊ូវ

មាន​ពួក​ជំនុំ​មួយ​កន្លែង​​បាន​អញ្ជើញ​គ្រូ​គង្វាល​ម្នាក់ ឲ្យ​មក​អធិប្បាយ​ព្រះ​បន្ទូល ក្នុង​កម្ម​វិធី​ថ្វាយ​បង្គំ​ព្រះ​របស់​ពួក​គេ។ អ្នក​ដឹក​នាំ​ពួក​ជំនុំ​នោះ​បាន​ប្រាប់​គាត់​ថា “សូម​លោក​គ្រូ​និយាយ​តែអំពី​ព្រះ​បាន​ហើយ តែ​កុំ​ចេញ​ព្រះ​នាម​ព្រះ​យេស៊ូវ​អី”។ បុរស​នោះ​ក៏​បាន​សួរ​ថា “ហេតុ​អ្វី?” អ្នក​ដឹក​នាំ​រូប​នោះ​ក៏​បាន​ពន្យល់​ថា “សមាជិក​សំខាន់​ៗ​ខ្លះ ក្នុង​ពួក​ជំនុំ​យើង​មាន​អារម្មណ៍​មិន​ល្អ​ទេ  ពេល​ពួក​គេ​ឮ​ព្រះ​នាម​ព្រះ​យេស៊ូវ។ ដូច​នេះ សូម​លោក​គ្រូ គ្រាន់​តែ​និយាយ​អំពី​ព្រះ​ទៅ​បាន​ហើយ”។ លោក​គ្រូ​គង្វាល​រូប​នេះ​មិន​អាច​ធ្វើ​តាម​ការ​ណែ​នាំ​នេះ​បាន​ទេ បាន​ជា​បន្ទាប់​មក គាត់​ក៏​បាន​មាន​ប្រសាសន៍​ថា “បើ​មិ​ន​ឲ្យ​ខ្ញុំ​និយាយ​ចេញ​ព្រះ​នាម​ព្រះយេស៊ូវ​ទេ នោះ​ខ្ញុំ​ក៏គ្មាន​អ្វី​ត្រូវ​​អធិប្បាយ​ដែរ”។ កាល​ពី​សម័យ​ពួក​ជំនុំ​ដំបូង ពួក​សាវ័ក​របស់​ព្រះ​យេស៊ូវ ក៏​បាន​ជួប​និង​បញ្ហា​ស្រដៀង​នឹង​រឿង​របស់​លោក​គ្រូ​គង្វាល​រូប​នោះ​ផង​ដែរ។ អ្នក​ដឹក​នាំ​សាសនា​ក្នុង​តំបន់​បាន​នាំ​គ្នា​ព្រមាន​ពួក​សាវ័ក​មិន​ឲ្យ​និយាយ​អំពី​ព្រះ​នាម​ព្រះយេស៊ូវ​ឡើយ(កិច្ចការ ៤:១៧)។ តែ​ពួក​សាវ័ក​បាន​បដិសេធន៍​ថា “​យើង​ខ្ញុំ​នឹង​លែង​និយាយ​ពី​ការ​ដែល​យើង​ខ្ញុំ​បាន​ឃើញ ហើយ​ឮ ពុំ​បាន​ទេ”(ខ.២០)។ ការ​អៈ​អាង​ថា ខ្លួន​បាន​ជឿ​ព្រះ តែ​មិន​បាន​ជឿ​ព្រះ​រាជ​បុត្រា​ទ្រង់ ព្រះ​នាម​យេស៊ូវ​គ្រីស្ទ គឺ​ជា​ការ​និយាយ​កុហក់​ខ្លួន​ឯង​ហើយ។ ក្នុង​បទ​គម្ពីរ យ៉ូហាន ១០:៣០ ព្រះ​យេស៊ូវ​បាន​បក​ស្រាយ​យ៉ាង​ច្បាស់ អំពី​ទំនាក់​ទំនង​ដ៏​ពិសេស​ដែល​ទ្រង់​មាន​ជា​មួយ​ព្រះ​វរបិតា​ទ្រង់។ គឺ​ដូច​ដែល​ទ្រង់​មាន​បន្ទូល​ថា “ខ្ញុំ​ហើយ និង​ព្រះវរបិតា គឺ​តែ​១​ព្រះអង្គ​ទេ”។ បាន​សេចក្តី​ថា ទ្រង់​បាន​ប្រកាស​ថា ទ្រង់​ជា​ព្រះ។ ហេតុ​នេះ​ហើយ​បាន​ជា​ទ្រង់​អាច​មាន​បន្ទូល​ថា “កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ​ឡើយ អ្នក​រាល់​គ្នា​ជឿ​ដល់​ព្រះ​ហើយ ចូរ​ជឿ​ដល់​ខ្ញុំ​ដែរ”(យ៉ូហាន ១៤:១)។ សាវ័ក​ប៉ុល​ដឹង​ថា ព្រះ​យេស៊ូវ​មាន​លក្ខណៈ​ជា​ព្រះ​ទាំង​ស្រុង និង​ស្មើ​នឹង​ព្រះ​វរបិតា​ផង ហើយ​ទ្រង់​និង​ព្រះ​វរ​បិតា​គឺ​ជា​ព្រះ​តែ​មួយ(ភីលីព…

Read article
ទ្រង់បានបង្រៀនដៃខ្ញុំ

មាន​ពេល​មួយ​លោក​ដាវីឌ វូឌ(David Wood) ដែល​ជា​អតីត​កីឡាករ​អិនប៊ីអេ បាន​ទៅ​ប្រកួត​ឲ្យ​ក្រុម​ទួរក្រេស ដឺ បាស់កូនា ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្ត​នៃ​ការ​ប្រកួត​កីឡា​បាល់​បោះ​ពាន​រង្វាន់​របស់​ប្រទេស​អេស្ប៉ាញ។   កាល​នោះ​ខ្ញុំ​មាន​ឱកាស​នៅ​ក្បែរ​គាត់។  មុន​ពេល​ការ​ប្រកួត​ចាប់​ផ្តើម គាត់​បាន​អាន​ខគម្ពីរ​ទំនុក​ដំកើង ១៤៤:១ ដូច្នេះ​​ថា “សូម​ឲ្យ​ព្រះយេហូវ៉ា ជា​ថ្មដា​នៃ​ទូលបង្គំ បាន​ប្រកប​ដោយ​ព្រះពរ ជា​ព្រះ​ដែល​បង្ហាត់​បង្វឹក​ដៃ​ទូល​បង្គំ​ឲ្យ​ចេះ​ច្បាំង ហើយ​ម្រាម​ដៃ​របស់​ទូលបង្គំ​ឲ្យ​ធ្វើ​សង្រ្គាម”។​ គាត់​ក៏​បាន​ងាក​មក​ខ្ញុំ​ ហើយ​និយាយ​ថា “អ្នក​ឃើញ​ទេ? ព្រះ​ទ្រង់​ហាក់​ដូច​​ជា​​បាន​សរសេរ​ខគម្ពីរ​នេះ សម្រាប់​ខ្ញុំចឹង! ទ្រង់​បាន​បង្រៀន​ដៃ​ខ្ញុំ ឲ្យ​ចេះ​ចាប់​បាល់​ដែល​បាន​លោត​ចុះ​ឡើង ហើយ​បង្រៀន​ម្រាម​ដៃ​ខ្ញុំ​ឲ្យ​ចេះ​បាញ់​បាល់​ចូល​ក្នុង​កន្ត្រក!” លោក​ដាវីឌ​ដឹង​ថា ព្រះ​បាន​ត្រាស​ហៅ​គាត់​ឲ្យ​លេង​កីឡា​បាល់​បោះ ហើយ​គាត់​ក៏​បាន​ដឹង​ថា ព្រះ​ទ្រង់​បាន​ទទួល​យក​យើង ទោះ​យើង​មាន​សណ្ឋាន​បែប​ណា​ក៏​ដោយ ហើយ​ក៏​បាន​ប្រទាន​លទ្ធ​ភាព​ឲ្យ​យើង​ធ្វើ​ការ​អ្វី​ដែល​ទ្រង់​បាន​ត្រាស​ហៅ​ឲ្យ​យើង​ធ្វើ។ យើង​ងាយ​នឹង​គិត​ថា​ ខ្លួន​ឯង​មិន​សូវ​មាន​តម្លៃ​សម្រាប់​ព្រះ​ គឺនៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ថា​យើង​មិន​មាន​អ្វី​សម្រាប់​​ថ្វាយ​ទ្រង់។ ពេល​ព្រះ​ទ្រង់​បង្ហាញ​ព្រះ​អង្គ​ទ្រង់​ដល់​លោក​ម៉ូសេ ហើយ​បាន​ចាត់​តាំង​គាត់ ឲ្យ​មាន​ភារៈ​កិច្ច​ប្រាប់​ជន​ជាតិ​អ៊ីស្រា​អែល​ថា ទ្រង់​នឹង​រំដោះ​ពួក​គេ​ឲ្យ​រួច​ពី​ការ​គៀប​សង្កត់​របស់​ជន​ជាតិ​អេស៊ីព្ទ(និក្ខមនំ ៣:១៦-១៧) លោក​ម៉ូសេ​មាន​អារម្មណ៍​ថា គាត់​មិន​មាន​សមត្ថ​ភាព​គ្រប់​គ្រាន់​ទេ។ គាត់​ទូល​ព្រះ​អម្ចាស់​ថា “ទូល​បង្គំ​ជា​អ្នក​មិនសូវ​មាន​វោហារ​ទេ … ដ្បិត​ទូលបង្គំ​មាន​មាត់​រឹង ហើយ​អណ្តាត​ក៏​ដំឡាន់​ផង”(៤:១០)។ លោក​ម៉ូសេ​ប្រហែល​ជា​មិន​អាច​និយាយ​ច្បាស់ ឬ​គ្រាន់​តែ​មាន​ការ​ភ័យ​ខ្លាច តែ​ព្រះ​ទ្រង់​បាន​ជម្នះ​ភាព​ខ្វះ​ចន្លោះ​របស់​គាត់ ដោយ​ភាព​គ្រប់​គ្រាន់​របស់​ទ្រង់។ គឺ​ដូច​ដែល​ទ្រង់​បាន​មាន​បន្ទូល​ថា “ដូច្នេះ​ចូរ​ឯង​ទៅ​ឥឡូវ​ចុះ អញ​នឹង​នៅ​ជា​មួយ​នឹង​មាត់​ឯង ព្រម​ទាំង​បង្រៀន​សេចក្តី​ដែល​ឯង​ត្រូវ​និយាយ​ផង”(ខ.១២)។…

Read article
ការអធិស្ឋានទាំងកំហឹង

មាន​ពេល​មួយ ​អ្នក​ជិត​ខាង​ខ្ញុំ​ប្រហែល​ជា​មិន​យល់​អំពី​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ​ទេ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​មើល​មក​ខ្ញុំ តាម​មាត់​បង្អួច នៅ​ថ្ងៃ​ដែល​ត្រជាក់ខ្លាំង។ ខ្ញុំ​កំពុង​តែ​ឈរ​នៅ​លើ​ផ្លូវចូលផ្ទះ ដោយ​កាន់​ប៉ែល​យ៉ាង​ណែន នៅ​ក្នុង​ដៃ គ្រ​វែង​គ្រវ៉ាត​ទំាង​កំហឹង ទៅ​លើ​ដុំ​ទឹក​កក ដែល​បាន​បន្ទោក​ខ្លួន​ជាប់​នៅ​ក្រោម​បាត​ជ្រុង​ដំបូង​ផ្ទះ។ រៀង​រាល់​ពេល​ដែល​ខ្ញុំ​វាយ​ទៅ​លើ​ទឹកកក​នោះ ខ្ញុំ​ក៏​បាន​បន្លឺ​សម្លេង​​ចេញ​នូវ​ពាក្យ​អធិស្ឋាន​ខុស​ៗ​គ្នា ដោយ​ខ្លឹម​សារ​រួម​មួយ​ថា “ខ្ញុំ​មិន​អាច​ធ្វើ​កិច្ច​ការ​នេះ​បាន​ទេ។ ខ្ញុំ​គ្មាន​កម្លាំង​ធ្វើ​កិច្ច​ការ​នេះ​ទេ។ ក្នុង​នាម​ជា​អ្នក​ថែរ​ទាំ​អ្នក​ជម្ងឺ ខ្ញុំ​មាន​ការ​ទទួល​ខុស​ត្រូវ​ជា​ច្រើន។ ឥឡូវ​នេះ ខ្ញុំ​ត្រូវ​សម្អាត​ទឹក​កក​នេះ​ទៀត។ ខ្ញុំ​ពិបាក​គ្រប់​គ្រាន់ហើយ!” កំហឹង​របស់​ខ្ញុំ​ត្រូវ​បាន​ហ៊ុម​ព័ទ​ដោយ​ការ​កុហក់​ជា​ច្រើន ដែល​និយាយ​ថា “ខ្ញុំ​សក្តិ​សម​នឹង​ទទួល​កិច្ច​ការ​ល្អ​ជាង​នេះ” “ព្រះ​ទ្រង់​មិន​មាន​ភាព​គ្រប់​គ្រាន់​សម្រាប់​ខ្ញុំ​ទេ” “គ្មាន​នរណា​ខ្វល់​ពី​ខ្ញុំ​ទេ”។ តែ ​នៅ​ពេល​ដែល​យើង​មិន​ព្រម​លះ​បង់​សេចក្តី​កំហឹង​របស់​យើង នោះយើង​ក៏​បាន​ជាប់​នៅ​ក្នុង​អន្ទាក់​នៃ​ភាព​ល្វីង​ជូរ​ចត់ មិន​អាច​ទៅ​មុខ​រួច​។ ហើយ​មាន​តែ​សេចក្តី​ពិត​ប៉ុណ្ណោះ ដែល​អាច​ព្យាបាល​សេចក្តី​កំហឹង។ គឺ​សេចក្តី​ពិត​ដែល​ចែង​ថា ព្រះ​ទ្រង់​មិន​បាន​ប្រទាន​នូវ​អ្វី​ដែល​យើង​សម​នឹង​ទទួល​ទេ តែ​ទ្រង់​បាន​ប្រទាន​សេចក្តី​មេត្តា​ជា​ជំនួស​វិញ។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “ដ្បិត​ឱ​ព្រះអម្ចាស់​អើយ ទ្រង់​ល្អ ទ្រង់​បំរុង​តែ​នឹង​អត់​ទោស ក៏​មាន​សេចក្តី​សប្បុរស​ជា​បរិបូរ ចំពោះ​អស់​អ្នក​ណា​ដែល​អំពាវនាវ​ដល់​ទ្រង់”(ទំនុកដំកើង ៨៦:៥)។ សេចក្តី​ពិត​ក៏​ចែង​ផង​ដែរ​ថា ព្រះ​ទ្រង់​លើស​ពី​ភាព​គ្រប់​គ្រាន់ ទោះ​យើង​មើល​ឃើញ​ទ្រង់​យ៉ាង​ដូច​ម្តេច​ក៏​ដោយ។ កម្លាំង​របស់​ទ្រង់ ​តែង​តែ​មាន​ភាព​គ្រប់​គ្រាន់​សម្រាប់​យើង​ជា​និច្ច​(២កូរិនថូស ១២:៩)។ ដូច​នេះ  យើង​ត្រូវ​ឈប់​ពឹង​ផ្អែក​លើ​កម្លាំង​ខ្លួន​ឯង ហើយ​តោង​ព្រះ​ហស្ត​ព្រះ​យេស៊ូវ ដែល​បាន​ប្រទាន​ឲ្យ​យើង​នូវ​សេចក្តី​មេត្តា និង​ព្រះ​គុណ។ ព្រះ​ទ្រង់​ធំ​ល្មម​នឹង​ស្តាប់​ឮ​យើង​ ពេល​យើង​មាន​សេចក្តី​កំហឹង…

Read article
ព្រះទ្រង់មានព្រះទ័យប្រចណ្ឌ

កាល​ពី​ឆ្នាំ​២០១៤ មាន​អ្នក​ស្រាវ​ជ្រាវ​ម្នាក់ មក​ពី​សកល​វិទ្យាល័យ​កាលីហ្វូញ៉ា បាន​ប្រើ​តុក្កតា​ឆ្កែ​មួយ​ក្បាល ដែល​មាន​រូប​រាង្គ​ដូច​សត្វ​ឆ្កែ​ពិត​ៗ ដើម្បី​បង្ហាញ​ថា សត្វ​ក៏​ចេះ​ប្រចណ្ឌ​ផង​ដែរ។ សាស្រ្តា​ចារ្យ គ្រីស្ទីន ហារីស(Christine Harris) បាន​ឲ្យ​ម្ចាស់​ឆ្កែ​ជា​ច្រើន​នាក់​មក​ជួប​ជុំគ្នា ដោយ​នាំ​យក​ឆ្កែ​របស់​ខ្លួន​មក​ជា​មួយ។ គាត់​បាន​សុំ​ឲ្យ​ម្ចាស់​ឆ្កែ​ទាំង​នោះ​បង្ហាញ​សេចក្តី​ស្រឡាញ់​ដល់​តុក្កតា​ឆ្កែ នៅ​ចំពោះ​មុខ​សត្វ​ឆ្កែ​ចិញ្ចឹម​របស់​ខ្លួន។ គាត់​ក៏​បាន​រក​ឃើញ​ថា ៧៥​ភាគរយ​នៃ​សត្វ​ឆ្កែ​ទាំង​អស់​នោះ បាន​ឆ្លើយ​តប ដោយ​ការ​ប្រចណ្ឌ ដែល​គេ​ងាយ​នឹង​មើល​ដឹង។ សត្វ​ឆ្កែ​ខ្លះ​បាន​ព្យាយាម​ធ្វើ​ឲ្យ​ម្ចាស់​វា ងាក​មក​ចាប់​អារម្មណ៍​នឹង​ខ្លួន​វិញ ដោយ​ទៅ​ប៉ះ ឬ​យក​ខ្លួន​ទៅ​ត្រដុស​នឹង​ម្ចាស់​វា​ថ្នម​ៗ។ ឆ្កែ​ផ្សេង​ទៀត​បាន​ព្យាយាម​ទៅ​ជ្រែក​ចំ​កណ្តាល​ម្ចាស់​វា និង​តុក្កតា​ឆ្កែ​នោះ។ មាន​ឆ្កែ​ពីរ​បី​ក្បាល បាន​ធ្វើ​ជ្រុល​ហួស​ហេតុ ដោយ​ត្របាក់​គួរ​ប្រជែង​របស់​ខ្លួន ដែល​តុក្កតា​ឆ្កែ។ ការ​ប្រចណ្ឌ​របស់​សត្វ​ឆ្កែ ហាក់​ដូច​ជា​អាច​ធ្វើ​ឲ្យ​ម្ចាស់​វា​មាន​អារម្មណ៍​កក់​ក្តៅ​ណាស់។ តែ​ការ​ប្រចណ្ឌ​របស់​មនុស្ស អាច​នាំ​ឲ្យ​មាន​លទ្ធ​ផល ដែល​មិន​ល្អ​ដូច​សត្វ​ឆ្កែ​ទេ។ តែ​លោក​ម៉ូសេ និង​សាវ័ក​​ប៉ុល​បាន​រំឭក​យើង​ថា មាន​ការ​ប្រចណ្ឌ​មួយ​ប្រភេទ​ទៀត ដែល​ឆ្លុះ​បញ្ចាំង ឲ្យ​យើង​ឃើញ​ព្រះ​ទ័យ​ដ៏​ល្អ​របស់​ព្រះ។ ពេល​សាវ័ក​ប៉ុល​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ក្រុង​កូរិន​ថូស គាត់​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​ប្រចណ្ឌ ចំពោះ​អ្នក​រាល់​គ្នា ដោយ​សេចក្តី​ប្រចណ្ឌ​នៃ​ព្រះ”(២កូរិនថូស ១១:២)។ ត្រង់​ចំណុច​នេះ គាត់​មិន​ចង់​ឲ្យ​ពួក​គេ “ត្រូវ​បង្ខូច​ចេញ​ពី​សេចក្តី​ទៀង​ត្រង់​ខាង​ឯ​ព្រះគ្រីស្ទ”(ខ.៣)។ ការ​ប្រចណ្ឌ​ដូច​នេះ បាន​ឆ្លុះ​បញ្ចាំង​អំពី​បំណង​ព្រះ​ទ័យ​ព្រះ ដែល​បាន​ប្រាប់​លោក​ម៉ូសេ ក្នុង​ក្រឹត្យ​វិន័យ​ដប់​ប្រការ​ថា ទ្រង់​ជា​ព្រះ​របស់​គាត់ ទ្រង់​មាន​ព្រះ​ទ័យ​ប្រចណ្ឌ(និក្ខមនំ…

Read article
កិច្ចការដែលធ្វើដដែលៗ

សាលា​វិទ្យា​ល័យ ដែល​ខ្ញុំ​បាន​ទៅ​រៀន​កាល​ពី​មុន តម្រូវ​ឲ្យ​សិស្ស​សិក្សា​ភាសា​​ឡាតាំង​៤​ឆ្នាំ។ សព្វ​ថ្ងៃ​នេះ ខ្ញុំ​បាន​យល់​ពី​តម្លៃ​នៃ​ការ​រៀន​ភាសា​មួយ​នេះ តែ​កាល​ពី​មុន វា​ជា​ការ​សិក្សា​ដ៏​គួរ​ឲ្យ​ធុញ​ទ្រាន់។ កាល​នោះ គ្រូ​របស់​ខ្ញុំ​ជឿ​ថា ការ​អនុវត្តន៍ និង​ការ​ទន្ទេញ​ច្រើន​លើក​ច្រើន​សារ មាន​ប្រយោជន៍​ណាស់។ បាន​ជា​គាត់​តែង​តែ​និយាយ​ឮ​ៗ មក​កាន់​យើង ជា​ភាសា​ឡាតាំង ​មួយ​ថ្ងៃ​បី​ដង​ថា “ការ​ទន្ទេញ ជា​មាតា​នៃ​ការ​រៀន​សូត្រ”។ យើង​ក៏​បាន​និយាយ​តែ​ក្នុង​ចិត្ត​ថា “ការ​ទន្ទេញ​គឺ​ជា​រឿង​ដែល​គួរ​ឲ្យ​ធុញ​ទ្រាន់”។ ការ​ទន្ទេញ​ជា​ការ​ថា​ដដែល​ៗ​ញយ​ៗ ឲ្យ​ចាំ​មាត់ ជា​សកម្ម​ភាព​ច្រំ​ដែល ដែល​អាច​ធ្វើ​ឲ្យ​យើង​មាន​ការ​នឿយ​ណាយ។ តែ​សព្វ​ថ្ងៃ​នេះ ខ្ញុំ​ដឹង​ថា​ ភាគ​ច្រើន​នៃ​ជីវិត​យើង គឺ​គ្រាន់​តែ​ជា​ការ​ធ្វើ​ច្រំ​ដែល ​នូវ​ការ​អ្វី​ដែល​គួរ​ឲ្យ​ធុញ​ទ្រាន់ គ្មាន​ការ​បណ្តាល​ចិត្ត និង​គ្មាន​ភាព​ក្លៀវក្លា ដែល​យើង​ត្រូវ​ធ្វើ​ម្តង​ហើយ​ម្តង​ទៀត។ ទស្សន​វិទូ​ដាណឺម៉ាក ឈ្មោះ សូរេន ខឺខេហ្កាត(Søren Kierkegaard) បាន​មាន​ប្រសាសន៍​ថា “ការ​ធ្វើ​ច្រំដែល ជា​អ្វី​ដែល​យើង​ធ្វើ​ជា​ធម្មតា ហើយ​មាន​ការ​ចាំ​បាច់ ដូច​ជា​ការ​ញាំ​នំប៉័ង​ដែរ”។ តែ​គាត់​ក៏​បាន​និយាយ​បន្ថែម​ទៀត​ថា “ការ​ធ្វើ​ច្រំ​ដែល​អាច​ជា​នំប៉័ង​ដែល​ធ្វើ​ឲ្យ​យើង​ឆ្អែត ដោយ​ព្រះ​ពរ”។ បើ​សិន​ជា​យើង​ធ្វើ​កិច្ច​ការ​ដដែល​ៗ ថ្វាយ​ព្រះ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ នោះ​ចូរ​យើង​បន្ត​ធ្វើ​កិច្ចការ​នីមួយ​ៗ កុំ​ឲ្យ​ណាយ​ចិត្ត ទោះ​កិច្ចការ​ទាំង​នោះ មាន​ភាព​សាមញ្ញ តូច​ទៀប ឬ​ហាក់​ដូច​ជា​មិន​សូវ​មាន​តម្លៃ​ក៏​ដោយ ហើយ​ត្រូវ​ទូល​សូម​ឲ្យ​ព្រះ​ទ្រង់​ប្រទាន​ពរដល់​​កិច្ចការ​ទាំង​នោះ និង​សូម​ឲ្យ​​ទ្រង់​ជួយ​ឲ្យ​យើង​ធ្វើ​ត្រូវ​តាម​គោល​បំណង​ទ្រង់។…

Read article
ពាក្យសម្តីរបស់មនុស្សមានប្រាជ្ញា

កាល​ពី​ពេល​ថ្មី​ៗ​នេះ ស្វាមី​របស់​ក្មួយ​ស្រី​ខ្ញុំ បាន​សរសេរ​ពាក្យ​មួយ​ឃ្លា បង្ហោះ​នៅ​តាម​បណ្តាញ​សង្គម​ថា “ខ្ញុំ​ប្រហែល​ជា​សរសេរ​ច្រើន​ជាង​នេះ​ទៀត បើ​សិន​ជា​សម្លេង​ដ៏​តូច​មួយ​នេះ ​មិន​បាន​ជំរុញ​មិន​ឲ្យ​ខ្ញុំ​និយាយ​ច្រើន​ទេ​នោះ។ តាម​ពិត​សម្លេង​ដ៏​តូច​នោះ ជា​សម្លេង​របស់​ហាយឌី(Heidi)ប្រពន្ធ​​ខ្ញុំ​ទេ”។ ការ​ផ្តល់​ប្រឹក្សា ឬ​យោបល​របស់​មិត្ត​សំឡាញ់ អាច​ជា​ប្រាជ្ញា​ដែល​មក​ពី​ព្រះ។ បទ​គម្ពីរ​សាស្តា ជំពូក​៩ បាន​ចែង​ថា “ការ​ដែល​ស្តាប់​ពាក្យ​របស់​មនុស្ស​មាន​ប្រាជ្ញា​នៅ​ក្នុង​ទី​ស្ងាត់ នោះ​វិសេស​ជាង​សំរែក​របស់​អ្នក​ណា​ដែល គ្រប់គ្រង​លើ​ពួក​មនុស្ស​ល្ងីល្ងើ”(ខ.១៧)។ ព្រះ​គម្ពីរ​បាន​ដាស់​តឿន​យើង កុំ​ឲ្យ​គិត​ថា​ខ្លួន​មាន​ប្រាជ្ញា ឬ​មាន​អំណួត(សុភាសិត ៣:៧ អេសាយ​ ៥:២១ រ៉ូម ១២:១៦)។ អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា យើង​មិន​ត្រូវ​គិត​ថា យើង​អាច​ឆ្លើយ​តប​ចំពោះ​សំណួរ ឬ​បញ្ហា​គ្រប់​យ៉ាង​ឡើយ។ បទ​គម្ពីរ​សុភា​សិត ១៩:២០ បាន​ចែង​ថា “ចូរ​ស្តាប់​សេចក្តី​ដំបូន្មាន ហើយ​ទទួល​សេចក្តី​ប្រៀនប្រដៅ​ចុះ ដើម្បី​ឲ្យ​មាន​ប្រាជ្ញា​ទៅ​ខាង​មុខ”។ ព្រះ​ទ្រង់​អាច​ប្រើ​អ្នក​ដទៃ ឲ្យ​បង្រៀន​យើង អំពី​ប្រាជ្ញា​របស់​ទ្រង់​ឲ្យ​កាន់​តែ​ច្រើន។ បាន​សេចក្តី​ថា ទ្រង់​អាច​ប្រើ​មិត្ត​សំឡាញ់ ប្តី​ប្រពន្ធ គ្រូ​គង្វាល មិត្ត​រួម​ការ​ងារ​របស់​យើង​ជា​ដើម។ គឺ​ដូច​ដែល​បទ​គម្ពីរ​សុភាសិត​បាន​ចែង​ថា “មាន​ប្រាជ្ញា​ស្ថិត​នៅ​ក្នុង​ចិត្ត​របស់​មនុស្ស​ដែល​មាន​យោបល់”(១៤:៣៣)។ ជួន​កាល​យើង​អាច​ទទួល​ប្រាជ្ញា​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ តាម​រយៈ​ការ​ស្តាប់ និង​រៀន​សូត្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មក។-Cindy Hess Kasper

Read article
ទឹក និងជីវិត

ពេល​ដែល​លោក​ដេវ មូលល័រ(Dave Mueller) បាន​​​ឈោង​ចាប់មូល​បើក​ក្បាល​រ៉ូប៊ីណេ ​ទឹក​ក៏​បាន​ចេញ​ពី​ក្បាល​រ៉ូប៊ីណេ ចូល​ទៅ​ក្នុង​ធុង​ទឹក​ពណ៌​ខៀវ​មួយ។ មនុស្ស​ម្នា​ដែល​ឈរ​នៅ​ជុំវិញ​គាត់​ក៏​បាន​ទះ​ដៃ​ឡើង។ ពួក​គេ​បាន​ទះ​ដៃ​អប​អរ ដោយសារ​ពួក​គេ​បាន​ឃើញ​ទឹក​ស្អាត ហូរ​ចូល​ទៅ​ក្នុង​សហគមន៍​របស់​ពួក​គេ ជា​លើក​ដំបូង។ ប្រភព​ទឹក​ស្អាត​នេះ​បាន​ឈាន​ទៅ​រក​ការ​ផ្លាស់​ប្តូរ​ការ​រស់​នៅ របស់​ប្រជា​ជន​មួយ​ក្រុម​នេះ ក្នុង​ប្រទេស​កេនយ៉ា។ លោក​ដេវ និង​​ប្រពន្ធ​គាត់​ឈ្មោះ​ជយ(Joy) បាន​ខិត​ខំ​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​ប្រជា​ជន​ទាំង​នោះ ដោយ​ជួយ​ឲ្យ​ពួក​គេ​មាន​ទឹក​ស្អាត​ប្រើ​ប្រាស់។ តែ​ពួក​គេ​មិន​គ្រាន់​តែ​ផ្តល់​ឲ្យ​នូវ​ទឹក​ប្រើ​ប្រាស់​ប៉ុណ្ណោះ​ទេ។ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​ជួយ​ប្រជា​ជន​ឲ្យ​មាន​ទឹក​ស្អាត​ប្រើ​ប្រាស់ ពួក​គេ​ក៏​បាន​យក​ឱកាស​ពេល​នោះ ដើម្បី​ផ្សាយ​ដំណឹង​ល្អ​នៃ​សេចក្តី​សង្រ្គោះ​របស់​ព្រះយេស៊ូវ ដល់​ពួក​គេ។ ជាង​ពីរ​ពាន់​ឆ្នាំ​មុន គេ​ឃើញ​បុរស​ម្នាក់​ឈ្មោះ​យេស៊ូវ​ឈរ​នៅ​ក្បែរ​អណ្តូង​ទឹក​របស់​សាសន៍​សាំម៉ារី ហើយ​ក៏​បាន​ជជែក​ជា​មួយ​ស្រ្តី​ម្នាក់ ដែល​បាន​មក​ដង​ទឹក​ស្អាត​នៅ​ទីនោះ សម្រាប់​សុខ​ភាព​ខាង​រូបកាយ​​របស់​ខ្លួន។ តែ​ព្រះ​យេស៊ូវ​បាន​ប្រាប់​នាង​ថា នាង​មិន​គ្រាន់​តែ​ត្រូវ​ការ​ទឹក​ស្អាត​ខាង​សាច់​ឈាម​ប៉ុណ្ណោះ​ទេ តែ​នាង​ក៏​ត្រូវ​ការ​ទឹក​ដ៏​រស់ សម្រាប់​សុខ​ភាព​ខាង​វិញ្ញាណ​របស់​នាង​ផង​ដែរ។​ ប្រវត្តិ​សាស្រ្ត​នៅ​តែ​បន្ត​ទៅ​មុខ​ឥត​ឈប់ ហើយ​មនុស្ស​ជាតិ​បាន​រក​ឃើញ​បច្ចេក​វិទ្យា​កាន់​តែ​ជឿន​លឿន តែ​ជីវិត​ទាំង​ឡាយ នៅ​តែ​ជៀស​មិន​ផុត​ពី​សេចក្តី​ពិត ដែល​ថា : យើង​នឹង​ស្លាប់ បើ​សិន​ជា​គ្មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​ទេ​នោះ។ ជាង​នេះ​ទៅ​ទៀត បើ​គ្មាន​ព្រះ​យេស៊ូវ ដែល​ជា​ប្រភព​នៃ​ទឹក​ដ៏​រស់​ទេ យើង​នឹង​ស្លាប់​នៅ​ក្នុង​អំពើ​បាប​របស់​យើង​មិន​ខាន។​ ទឹក​មាន​សារៈ​សំខាន់​ចំពោះ​ជីវិត​យើង គឺ​ទឹក​ខាង​សាច់​ឈាម និង​ទឹក​ខាង​វិញ្ញាណ ដែល​ជា​អង្គ​ព្រះ​យេស៊ូវ។ តើ​អ្នក​បាន​ភ្លក់​រស់​ជាតិ​ទឹក​ដ៏​រស់ ដែល​ព្រះយេស៊ូវ ដ៏​ជា​ព្រះ​សង្រ្គោះ បាន​ប្រទាន​ហើយ​ឬ​នៅ?-Dave Branon

Read article
ព្រះអង្គបានបង់ថ្លែ

មានផ្ទះមួយខ្នង ត្រូវបានគេដាក់លក់ ដោយមានការសរសេរអក្សរបញ្ជាក់ថា “ម្ចាស់ផ្ទះនេះមិនអាច ឬមិនចង់ចំណាយលុយ ទៅលើការជួសជុលផ្ទះនោះទេ។ ការជួសជុល ឬការកែផ្ទះនោះ ជាការទទួលខុសត្រូវរបស់អ្នកទិញ បន្ទាប់ពីគាត់បានទិញរួចរាល់ហើយ”។ ការបញ្ជាក់ដូចនេះ គឺមិនខុសពីការនិយាយថា “អ្នកទិញផ្ទះ សូមប្រុងប្រយ័ត្ន។ ផ្ទះនេះ ប្រហែលជាត្រូវការការជួសជុល ឬកែលម្អរដ៏ចាំបាច់”។ សម្រាប់ជីវិតខាងឯវិញ្ញាណវិញ អ្វីដែលគួរឲ្យកត់សំគាល់នោះ គឺថា ព្រះយេស៊ូវបានសុគត ដែលជាការបង់ថ្លៃដ៏ខ្ពស់បំផុត ដើម្បីលោះយើងម្នាក់ៗ ឲ្យរួចពីបាប ទោះយើងមានសណ្ឋានបែបណាក្តី។ បទគម្ពីរវិវរណៈ ជំពូក៥ បានរៀបរាប់ អំពីព្រឹត្តិការណ៍នៅនគរស្ថានសួគ៌ ដែលព្រះយេស៊ូវទ្រង់ជា “សត្វសិង្ហដែលកើតពីពូជអំបូរយូដា គឺជាឫសកែវនៃហ្លួងដាវីឌ” ដែលមានតែទ្រង់ទេដែលអាចបើកក្រាំង(ខ.៣-៥)។ ទ្រង់បានបង្ហាញព្រះអង្គទ្រង់ ដូចកូនចៀម ហើយក៏បានទទួលការសរសើរដំកើង ក្នុងទំនុកដំកើងថ្មី គឺដូចដែលមានសេចក្តីចែងថា “ទ្រង់បានត្រូវគេធ្វើគុត ហើយទ្រង់បានលោះយើងរាល់គ្នា ដោយព្រះលោហិតទ្រង់ ចេញពីគ្រប់ទាំងពូជមនុស្ស គ្រប់ភាសា គ្រប់នគរ ហើយពីគ្រប់ទាំងសាសន៍ ថ្វាយដល់ព្រះ។ ក៏តាំងយើងរាល់គ្នាឡើងជានគរ ហើយជាពួកសង្ឃ ថ្វាយដល់ព្រះនៃយើងរាល់គ្នា ឲ្យយើងបានសោយរាជ្យលើផែនដី”(ខ.៩-១០)។ ព្រះយេស៊ូវគ្រីស្ទ បានស្ម័គ្រព្រះទ័យបង់ថ្លៃទិញយើងថ្វាយព្រះ ដោយព្រះលោហិតរបស់ព្រះអង្គផ្ទាល់។ ព្រះអង្គបានទិញយើង  ពេលដែលជីវិតយើងបានខូច …

Read article