ស្រឡាញ់ខ្មាំងសត្រូវរបស់អ្នក
លូកា ២២:៦៣-៦៥ និង ២៣:៣២-៣៨ ខ្ញុំប្រាប់ថា ត្រូវស្រឡាញ់ពួកខ្មាំងសត្រូវ ត្រូវឲ្យពរដល់អ្នកណាដែលប្រទេចផ្តាសា។ ម៉ាថាយ ៥:៤៤ ក្នុងអំឡុងសម័យសង្គ្រាមលោកលើកទី២ លោកលីន វេស្តុន(Lynne Weston) ជាពេទ្យទាហាន ក្នុងជួរកងទ័ពជើងទឹកអាមេរិកបានជិះទូកទៅកាន់ឆ្នេរសមុទ្រជាមួយកងទ័ពជើងទឹក ខណៈពេលដែលពួកគេវាយលុកប្រជុំកោះដែលកងទ័ពសត្រូវកំពុងកាន់កាប់។ នៅពេលនោះ ការរបួស និងការស្លាប់របស់ទាហានដ៏គួរឲ្យតក់ស្លុត គឺជារឿងដែលជៀសមិនរួចនៅក្នុងសង្គ្រាម។ គាត់បានព្យាយាមអស់ពីលទ្ធភាព ដើម្បីរុំរបួសឲ្យទាហានដែលមានរបួស ដើម្បីឲ្យគេសែងពួកគេចេញពីសមរភូមិ។ មានពេលមួយនោះ កងពលរបស់គាត់បានប្រទះឃើញទាហានសត្រូវម្នាក់ កំពុងមានរបួសនៅត្រង់ពោះធ្ងន់ធ្ងរ។ ដោយសារភាពធ្ងន់ធ្ងរនៃរបួសនោះ គាត់មិនអាចឲ្យទាហាននោះផឹកទឹកបានទេ។ ដើម្បីជួយទាហាននោះឲ្យនៅមានជីវិត ពេទ្យទាហានរូបនោះក៏បានចាក់ថ្នាំប្លាស្មាចូលទៅក្នុងសរសៃឈាមរបស់គាត់។ ក្នុងចំណោមទាហានជើងទឹកទាំងនោះ មានម្នាក់បានស្រែកប្រាប់គាត់ កុំឲ្យចាក់ថ្នាំឲ្យសត្រូវ តែឲ្យទុកថ្នាំចាក់នោះ សម្រាប់មិត្តរួមអាវុធរបស់ពួកគេវិញ។ តែពេទ្យទាហានដែលមានក្តីអាណិត មិនបានស្តាប់តាមពាក្យសម្តីនេះទេ។ គាត់បានចាំការបង្រៀនរបស់ព្រះយេស៊ូវ ដែលបានបង្គាប់ឲ្យគាត់ស្រឡាញ់ខ្មាំងសត្រូវរបស់គាត់(ម៉ាថាយ ៥:៤៤)។ ព្រះយេស៊ូវមិនគ្រាន់តែបានមានបន្ទូលបង្គាប់ដូចនេះទេ តែព្រះអង្គក៏បានអនុវត្តន៍ដោយផ្ទាល់ផងដែរ។ កាលហ្វូងមនុស្សបានចាប់ព្រះកាយព្រះអង្គ នាំទៅជួបសម្តេចសង្ឃ ពួកអ្នកយាមព្រះអង្គ គេចំអកឲ្យ ហើយវាយព្រះអង្គ(លូកា ២២:៦៣)។ ការវាយដំ និងជេរប្រមាថនេះបានបន្តមាន ក្នុងការកាត់ទោសដ៏អយុត្តិធម៌នោះ រហូតដល់ពេលដែលគេកាត់ទោសប្រហារជីវិតព្រះអង្គ។ ព្រះយេស៊ូវមិនគ្រាន់តែបានស៊ូទ្រាំប៉ុណ្ណោះទេ។ នៅពេលដែលពួកទាហានរ៉ូម៉ាំងឆ្កាងព្រះអង្គ ព្រះអង្គក៏បានអធិស្ឋានសូមឲ្យព្រះវរបិតាអត់ទោសឲ្យពួកគេ(២៣:៣៤)។…
Read article