ស្មោះត្រង់រហូតដល់ស្លាប់
ក្នុងហាងពិពណ៌រូបភាពវ៉កឃ័រ(Walker Art Gallery) ក្នុងទីក្រុងលីវើភូល(Liver pool) នៃចក្រភពអង់គ្លេស គេបានដាក់តាំងផ្ទាំងគំនូរមួយផ្ទាំង ដែលក្នុងនោះ មានរូបទាហានរ៉ូម៉ាំងម្នាក់កំពុងឈរយាមយ៉ាងស្មោះស្ម័គ្រ ក្នុងក្រុង ប៉ុមពេយ(Pompeii) ដែលជាក្រុងចាស់បុរាណមួយ នៃចក្រភពរ៉ូម៉ាំង។ វិចិត្រករបានគូរគំនូរមួយផ្ទាំងនេះ ដោយផ្អែកទៅលើកំណាយវត្ថុបុរាណ នៅទីក្រុងប៉ុមពេយ ដែលគេបានរកឃើញសាកសពទាហានរ៉ូម៉ាំងម្នាក់ ដែលត្រូវផេះភ្នំភ្លើងរំព័ទ្ធខ្លួនជិត នៅពេលដែលគាត់កំពុងឈរឈាម ក្នុងឯកសណ្ឋានទាហានយ៉ាងពេញលេញ។ នៅឆ្នាំ៧៩នៃគ្រីស្ទសករាជ ភ្នំភ្លើងវេស៊ូវាស(Vesuvius) បានផ្ទុះឡើង ជាហេតុបណ្តាលឲ្យប្រជាជន និងវប្បធម៌នៃទីក្រុងប៉ុមពេយ ត្រូវបានគ្របដណ្តប់ដោយកម្អែល និងផេះភ្នំភ្លើង។ ផ្ទាំងគំនូរមួយផ្ទាំងនេះ ដែលមានចំណងជើងថា ស្មោះស្ម័គ្រលុះក្ស័យ គឺជាបន្ទាល់បញ្ចាក់ពីការចាំយាមរបស់ទាហានរូបនេះ ទោះបីជាអ្វីៗគ្រប់យ៉ាងរបស់គាត់ កំពុងទទួលរងការបំផ្លាញ ដោយសារកំដៅដ៏កាចសាហាវក៏ដោយ។ នៅសតវត្សរ៍ទី១ នៅទីក្រុងស្មីន៉ាមានពួកជំនុំដំបូងមួយកន្លែងបានទទួលរងការបៀតបៀន ដោយសារជំនឿលើព្រះគ្រីស្ទ ហើយពួកគេត្រូវសម្រេចចិត្ត ថាតើត្រូវស្មោះស្ម័គ្រចំពោះទ្រង់ រហូតដល់ស្លាប់ឬយ៉ាងណា។ ព្រះអម្ចាស់របស់ពួកគេក៏បានកត់សម្គាល់ឃើញថា ពួកគេពិតជាមានការប្តូរប្តេជ្ញខាងវិញ្ញាណមែន(វិវរណៈ ២:៩)។ ហើយសម្រាប់ការរងទុក្ខដែលនឹងកើតមាន ទ្រង់បានលើកទឹកចិត្តពួកគេថា “កុំឲ្យឯងខ្លាចសេចក្តីដែលឯងត្រូវរងទុក្ខនោះឡើយ មើល អារក្សវារៀបនឹងបោះពួកឯងខ្លះទៅក្នុងគុកហើយ ដើម្បីនឹងល្បងលមើលឯង … ដូច្នេះ ចូរនៅជាស្មោះត្រង់ដរាបដល់ស្លាប់ចុះ នោះអញនឹងឲ្យមកុដនៃជីវិតដល់ឯង”(ខ.១០)។ ព្រះអម្ចាស់ទ្រង់ជ្រាបអំពីការលំបាក ដែលយើងកំពុងឆ្លងកាត់…
Read article