November

You are here:
ព្រះអង្គ​ជ្រាប​អំពី​ទុក្ខ​លំបាក​របស់​អ្នក

លោកុប្បត្តិ ១៦:៩-១៦ នាង​ក៏​ហៅ​ព្រះ​នាម​ព្រះយេហូវ៉ា ដែល​កំពុង​មាន​ព្រះបន្ទូល​នឹង​នាង​ថា «ព្រះ​ដ៏​ទត​ឃើញ» ដ្បិត​នាង​គិតថា នៅ​ទីនេះ​អញ​បាន​ឃើញ​ព្រះ​ដែល​ទ្រង់ទត​ឃើញ​អញ​ទេតើ​។ លោកុប្បត្តិ ១៦:១៣ មាន​ពេល​មួយ​មិត្ត​ភក្តិ​ខ្ញុំ​បាន​ស្រែក​ប្រាប់​កូន​ប្រុស​គាត់​យ៉ាង​ម៉ឺង​ម៉ាត់ បន្ទាប់​ពី​កូន​ប្រុស​គាត់​ឡើង​ឈើ​នៅ​លើ​កៅអី​ក្នុង​ព្រះ​វិហារ​គ្រវី​ដៃ​ដាក់​លោក​គ្រូ​គង្វាល​ដែល​កំពុង​អធិប្បាយ​ព្រះ​បន្ទូល។ កូន​ប្រុស​គាត់​ក៏បាន​និយាយ​ត្រង់ៗថា “កូន​ចង់​ឲ្យ​គ្រូ​គង្វាល​មើល​ឃើញ​កូន​។ បើ​កូន​មិន​ឈរ​ទេ គាត់​មើល​កូន​មិន​ឃើញ​ទេ”។ ព្រះ​វិហារ​ភាគ​ច្រើន​មិន​លើក​ទឹក​ចិត្ត ឲ្យ​ក្មេង​ឡើងឈរ​នៅ​លើ​កៅអី​ក្នុង​ព្រះវិហារ​យ៉ាង​ដូច​នេះ​ទេ​។ កូន​ប្រុស​របស់​មិត្ត​ភក្តិ​ខ្ញុំ ខ្លាច​គ្រូ​គង្វាល​មិន​យក​ចិត្ត​ទុកដាក់​ចំពោះ​គាត់ គឺ​ដោយសារ​គាត់​មិន​យល់​ប៉ុណ្ណោះ​។ ពេលណា​យើង​ព្យាយាម​ធ្វើ​ឲ្យ​ព្រះ​អម្ចាស់​យក​ព្រះទ័យ​ទុកដាក់​ចំពោះ​យើង យើង​មិន​ចាំបាច់​ត្រូវ​ព្រួយ​បារម្ភ ខ្លាច​ព្រះអង្គ​ទតមើល​យើង​មិន​ឃើញ​នោះ​ទេ​។ ព្រះអង្គ​តែងតែ​មើល​យើង​ឃើញ​ជានិច្ច​។ ព្រះអង្គ​ជា​ព្រះ​ដែល​បាន​បង្ហាញ​អង្គ​ទ្រង់ ដល់​នាង​ហាកា កាល​នាង​កំពុង​ស្ថិត​ក្នុង​ពេល​ដែល​ឯកោ​បំផុត នឿយណាយ​បំផុត និង​ធ្លាក់​ដល់​ចំណុច​សូន្យ ក្នុង​ជីវិត​របស់​នាង​។ គាត់​ត្រូវ​នាង​សារ៉ាយ​ប្រើ ជា​ឧបករណ៍ ដើម្បី​បង្កើត​កូន​ប្រុស​ឲ្យ​លោក​អាប់រ៉ាម(លោកុប្បត្តិ ១៦:៣)។ ហើយ​នៅពេល​ដែល​នាង​មាន​ផ្ទៃពោះ លោក​អាប់​រ៉ាម​បាន​បណ្តោយ​ឲ្យ​ភរិយា​គាត់​ធ្វើបាប​នាង បានជា​នាង​រត់​គេច​ពី​នាង​សារ៉ាយ(ខ.៦)។ ស្រ្តី​ជា​ទាសករ​រូប​នេះ​បាន​រត់​គេច​ខ្លួន ស្ថិត​ក្នុង​ភាព​ឯកោ មាន​ផ្ទៃពោះ និង​រស់នៅ​យ៉ាង​វេទនា​។ ប៉ុន្តែ ក្នុង​ពេល​ដែល​នាង​កំពុង​ស្ថិត​ក្នុង​ភាព​អស់​សង្ឃឹម ក្នុង​វាល​រហោស្ថាន ព្រះអម្ចាស់​បាន​ចាត់​ទេវតា​មួយ​អង្គ ឲ្យ​មក​ជួប​នាង​។ ទេវតា​ក៏បាន​ប្រាប់​នាង​ថា ព្រះ​អម្ចាស់​ជ្រាប​ពី​សេចក្តី​ទុក្ខ​លំបាក​របស់​នាង(ខ.១១)។ នាង​ក៏​បាន​ឆ្លើយ​តប​ថា ព្រះអង្គ​ជា​ព្រះ​ដែល​បាន​ទត​ឃើញ​នាង(ខ.១៣)។ ការ​ដឹង​ថា ព្រះ​អម្ចាស់​ជ្រាប់​អំពី​ទុក្ខ​លំបាក​របស់​យើង គឺ​ពិតជា​មាន​សារៈសំខាន់​ចំពោះ​យើង​ណាស់ ជា​ពិសេស​នៅពេល​ដែល​យើង​ស្ថិត​ក្នុង​វាល​រហោស្ថាន​។ ព្រះ​អម្ចាស់​ទត​ឃើញ​នាង​ហាកា…

Read article
បម្រើ​ដោយ​ក្តី​ស្រឡាញ់

១ពេត្រុស ៤:៧-១១ គឺ​ដោយ​ខំ​បំរើ​គ្នា​ទៅវិញ​ទៅមក តាម​អំណោយ​ទាន​ដែល​គ្រប់​គ្នា​បាន​ទទួល​មក​។ ១ពេត្រុស ៤:១០ នៅ​ពេល​ដែល​គ្រី​ស្តាល់(Krystal) បាន​ចាប់​ផ្តើម​ធ្វើ​ការ​លើក​ដំបូង នៅ​ក្នុង​ហាង​កាហ្វេ នៅ​រដ្ឋ​វើជីនា គាត់​ក៏បាន​បម្រើ​ភ្ញៀវ​ម្នាក់ ឈ្មោះ អ៊ីបប៊ី(Ibby)។ ដោយសារ​អ៊ីបប៊ី​ជា​ជន​ពិការ​ត្រចៀក គាត់​ក៏បាន​ធ្វើ​ការ​កុម្ម៉ង់ ដោយ​សរសេរ​អក្សរ​នៅ​លើ​អេ​ក្រង់​ទូរស័ព្ទ​របស់​គាត់​។ បន្ទាប់​ពីគ្រី​ស្តាល់​បាន​ដឹង​ថា អ៊ីបប៊ី គឺជា​ភ្ញៀវ​ដែល​មក​ហាង​នោះ​ជា​ទៀង​ទាត់ នាង​ក៏​បាន​ប្ដេជ្ញា​ចិត្ត​ថា នឹង​បម្រើ​គាត់​ឲ្យ​បាន​ល្អ​ជាង​មុន ដោយ​រៀន​ភាសា​កាយ​វិការ​សម្រាប់​មនុស្ស​គរ ដើម្បី​ឲ្យ​គាត់​អាច​ធ្វើ​ការ​កុម្ម៉ង់​បាន ដោយ​មិន​ចាំបាច់​សរសេរ​អក្សរ​។ តាមរយៈ​ទង្វើ​ដ៏​តូច​នេះ គ្រីស្តាល់​បាន​បង្ហាញ​អ៊ីប៊ី អំពី​ប្រភេទ​នៃ​សេចក្តី​ស្រឡាញ់ និង​ការ​បម្រើ ដែល​សាវ័ក​ពេត្រុស​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​ផ្តល់​ឲ្យ​គ្នា​ទៅវិញ​ទៅមក​។ ក្នុង​សំបុត្រ​ដែល​គាត់​សរសើរ​ផ្ញើ​ទៅ​អ្នកជឿ​ព្រះយេស៊ូវ ដែល​បាន​ខ្ចាត់ខ្ចាយ និង​និរទេស​ដោយសារ​ការ​បៀតបៀន គាត់​បាន​ចង្អុល​បង្ហាញថា ពួកគេ​ត្រូវ​ស្រឡាញ់​គ្នា “ឲ្យ​អស់ពី​ចិត្ត” ហើយ​ប្រើ​អំណោយ​ទាន​របស់​ពួកគេ “ដើម្បី​បម្រើ​គ្នា​ទៅវិញ​ទៅមក”(១ពេត្រុស ៤:៨,១០)។ ​ជំនាញ ឬ​សមត្ថភាព​អ្វី​ក៏ដោយ​ដែល​ព្រះអង្គ​បាន​ប្រទាន​យើង គឺ​សុទ្ធតែ​ជា​អំណោយ​ដែល​យើង​អាច​ប្រើ ជា​ប្រយោជន៍​ដល់​អ្នក​ដទៃ​។ ពេលណា​យើង​អនុវត្តន៍​ដូច​នេះ ពាក្យ​សម្តី និង​សកម្មភាព​របស់​យើង អាច​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះ​។ ការ​បង្រៀន​របស់​សាវ័ក​ពេត្រុស ក្នុង​បទ​គម្ពីរ​ខាងលើ​នេះ មាន​សារៈសំខាន់​ចំពោះ​អ្នកជឿ​ទាំង​អស់ ជា​ពិសេស​អ្នក​ដែល​កំពុង​ជួប​រដូវ​កាល​នៃ​ការ​ឈឺ​ចាប់ និង​ភាព​ឯកោ​។ គាត់​បាន​លើក​ទឹក​ចិត្ត​ពួកគេ ឲ្យ​បម្រើ​គ្នា​ទៅវិញ​ទៅមក ក្នុង​អំឡុង​ពេល​ដែល​មាន​ទុក្ខ​លំបាក…

Read article
តាម​ពេល​វេលា​របស់​ព្រះ​អង្គ

លោកុប្បត្តិ ៨:១-៥,១៣-១៨ ឱ​ព្រះយេហូវ៉ា​អើយ ទូល​បង្គំ​បាន​ទុកចិត្ត​ដល់​ទ្រង់ … ឯ​ថ្ងៃ​អាយុ​របស់​ទូល​បង្គំ សុទ្ធតែ​នៅ​ក្នុង​ព្រះ​ហស្ត​ទ្រង់​។ ទំនុក​ដំកើង ៣១:១៤-១៥ អ្នក​ស្រី​មែគ(Mag) បាន​ទន្ទឹង​រង់​ចាំ​ពេល​ដែល​គាត់​នឹង​បាន​ធ្វើ​ដំណើរ​ទៅ​បរទេស តាម​ការ​គ្រោង​ទុក​។ ប៉ុន្តែ តាម​ធម្មតា គាត់​តែងតែ​អធិស្ឋាន​ជា​មុន​សិន​។ មិត្ត​ភក្តិ​របស់​គាត់​ម្នាក់​ក៏បាន​សួរ​គាត់​ថា ការ​ធ្វើ​ដំណើរ​នោះ គ្រាន់តែ​ជា​ការ​សម្រាក​លំហែ​ទេ ហេតុ​អ្វី​គាត់​ចាំ​បាច់​ត្រូវ​ទូល​សូម​ប្រាជ្ញា​ពី​ព្រះ​។ ទោះជា​យ៉ាងណា​ក៏ដោយ អ្នក​ស្រី​មែក​ជឿ​ថា គាត់​ត្រូវ​ថ្វាយ​អ្វីៗ​ទាំង​អស់​ដល់​ព្រះអង្គ​។ នៅពេល​នោះ គាត់​បាន​ទទួល​ការ​បណ្តាល​ចិត្ត​ពី​ព្រះអង្គ ឲ្យ​លុប​គម្រោង​ធ្វើ​ដំណើរ​នោះ​ចោល​។ គាត់​ក៏​បាន​លុប​ចោល ហើយ​ក្រោយមក គាត់​ក៏​បាន​ដឹង​ថា មាន​ជំងឺ​រាតត្បាត​មួយ​កំពុង​រីក​រាល​ដាល ក្នុង​ប្រទេស​នោះ ចំ​ពេល​ដែល​គាត់​បាន​គ្រោង​នឹង​ធ្វើ​ដំណើរ​ទៅ​ទីនោះ​។ គាត់​ក៏​បាន​​​ដឹង​ថា ព្រះអម្ចាស់​កំពុង​ការពារ​គាត់​។ លោក​ណូអេ ក៏​បាន​ពឹង​ផ្អែក​លើ​ការ​ការពារ​របស់​ព្រះ ខណៈ​ពេល​ដែល​គាត់ និង​គ្រួសារ​គាត់ បាន​រង់​ចាំ នៅ​ក្នុង​ទូក​ធំ​អស់​រយៈ​ពេល​ជិត២ខែ បន្ទាប់ពី​ទឹក​ជំនន់​បាន​ស្រក​។ បន្ទាប់ពី​គាត់​បាន​ស្នាក់​នៅ​ក្នុង​ទូក​ធំ​មិន​អាច​ទៅណា​រួច អស់​រយៈ​ពេល​ជាង១០ខែ គាត់​ប្រាកដ​ជា​មាន​ចិត្ត​អន្ទះសា​ចង់​ចេញ​ក្រៅ​។ ទី​បំផុត “ទឹក​បាន​រីង​ស្ងួត​ពី​ផែនដី​អស់​ទៅ ណូអេ​ក៏​បើក​ដំបូល​ទូក​មើល ឃើញថា​ទឹក​បាន​ស្ងួត​ពី​ដី​ហើយ”(លោកុប្បត្តិ ៨:១៣)។ ប៉ុន្តែ លោក​ណូអេ មិន​បាន​ពឹង​ផ្អែក​ទៅលើ​ការ​អ្វី​ដែល​គាត់​មើល​ឃើញ​ប៉ុណ្ណោះ​ទេ ផ្ទុយ​ទៅវិញ គាត់​បាន​ចេញពី​ទូក នៅពេល​ដែល​ព្រះ​អម្ចាស់​អនុញ្ញាត​ឲ្យ​គាត់​ចេញទៅ​ក្រៅ(ខ.១៥-១៩)។ គាត់​បាន​ទុក​ចិត្ត​ថា…

Read article
លូកដៃ​ចូល​ក្នុង​រឿង​អ្នក​ដទៃ

ភីលីពីន ៤:១-៩ ខ្ញុំ​សូម​ទូន្មាន​ដល់​នាង​អ៊ើរ៉ូឌា និង​នាង​ស៊ុនទីច​ដែរ ឲ្យ​មូល​គំនិតតែ១ក្នុង​ព្រះអម្ចាស់​។ ភីលីពីន ៤:២ មាន​ពេល​មួយ ចៅ​របស់​ខ្ញុំ៤​នាក់​នាំ​គ្នា​លេង​រថភ្លើង​ផលិត​ពី​ប្លាស្ទិក សម្រាប់​ក្មេង​លេង ហើយ​ចៅ​ពីរ​នាក់​ដែល​ក្មេង​ជាងគេ កំពុង​ប្រកែក​គ្នា អំពី​រឿង​ក្បាល​រថភ្លើង​។ នៅ​ពេល​ដែល​ចៅ​ប្រុស​របស់​យើង មាន​អាយុ៨ឆ្នាំ ចាប់​ផ្តើម​ជួយ​ដោះ​ស្រាយ​បញ្ហា​ជម្លោះ​របស់​ពួកគេ ប្អូន​ស្រី​របស់​គាត់​អាយុ៥ឆ្នាំ​ក៏បាន​ប្រាប់ កុំ​ឲ្យ​ខ្វល់​អំពី​រឿង​របស់​ពួកគេ​។ តាម​ធម្មតា នេះ​ជា​ពាក្យ​សម្តី​ប្រកប​ដោយ​ប្រាជ្ញា សម្រាប់​យើង​រាល់​គ្នា​។ ប៉ុន្តែ ពេលណា​ការ​ប្រកែក​គ្នា​ប្រែ​ក្លាយ​ជា​ការ​ទួញ​យំ ជីដូន​របស់​ពួកគេ​ត្រូវ​ចូល​ទៅ​ឃាត់ ហើយ​លួង​ក្មេង​ដែល​កំពុង​ឈ្លោះ​គ្នា​នោះ​។ ការ​មិន​លូកដៃ​ចូល​ក្នុង​រឿង​អ្នក​ដទៃ ជា​ទង្វើ​ដ៏​ចាំបាច់ នៅ​ពេលណា​ការ​លូកដៃ​នោះ អាច​ធ្វើ​ឲ្យ​រឿង​របស់​គេ​កាន់តែ​ធ្ងន់ធ្ងរ​។ ប៉ុន្តែ ជួនកាល យើង​ចាំបាច់​ត្រូវ​ចូល​ទៅ​ជួយ​គេ ដោយ​អធិស្ឋាន​សូម​ការ​ដឹកនាំ​ពី​ព្រះអង្គ​។ ក្នុង​សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​ភីលីព គាត់​បាន​ផ្តល់​ឲ្យ​យើង​នូវ​ឧទាហរណ៍​មួយ ដើម្បី​ឲ្យ​យើង​ដឹង​ថា ពេលណា​យើង​ត្រូវ​ចូល​ជួយ​គេ​។ ត្រង់​ចំណុច​នេះ គាត់​បាន​ជំរុញ​ស្រ្តី​ពីរ​នាក់ គឺ​នាង​អ៊ើរ៉ូឌា និង​នាង​ស៊ុនទីច “ឲ្យ​មូល​គំនិតតែ១ក្នុង​ព្រះអម្ចាស់”(៤:២)។ ជម្លោះ​របស់​អ្នក​ទាំង​ពីរ​ប្រហែល​ជា​មាន​ភាព​តានតឹង​យ៉ាង​ខ្លាំង បានជា​សាវ័ក​ប៉ុល​បាន​ទទួល​ការ​ជំរុញ​ចិត្ត​ឲ្យ​ជួយ​ផ្សះផ្សា​ពួកគេ(ខ.៣) ទោះ​គាត់​កំពុង​ស្ថិត​ក្នុង​មន្ទីរ​ឃុំ​ឃាំង​ក៏ដោយ(១:៧)។ សាវ័ក​ប៉ុល​បាន​ដឹង​ថា ជម្លោះ​របស់​ស្រ្តី​ទាំង​ពីរ​កំពុង​បណ្តាល​ឲ្យ​មាន​ការ​បែក​បាក់​ក្នុង​ពួក​ជំនុំ ហើយ​នាំ​ឲ្យ​គេ​បង្វែរ​អារម្មណ៍​ចេញពី​ដំណឹង​ល្អ​។ ហេតុ​នេះ​ហើយ​គាត់​ក៏​បាន​ចែកចាយ​សេចក្តី​ពិត ដោយ​ចិត្ត​សុភាព ដោយ​រំឭក​ពួក​គេ​ថា ឈ្មោះ​របស់​ពួកគេ មាន​កត់ទុក “ក្នុង​បញ្ជី​ជីវិត”(៤:៣)។ សាវ័ក​ប៉ុល​ចង់​ឲ្យ​ស្រ្តី​ទាំង​នេះ…

Read article
ស្ទើរតែ​ត្រឹម​ត្រូវ នៅតែ​ជា​ការ​កុហក

សុភាសិត ១២:១៧-២០ បបូរ​មាត់​ដែល​បញ្ចេញ​សេចក្តី​ពិត នោះ​នឹង​បាន​តាំង​ជាប់​នៅ​ជានិច្ច តែអណ្តាត​ភូតភរ នោះ​នៅតែ១ភ្លែត​ទេ​។ សុភាសិត ១២:១៩ គេ​បាន​ផលិត​វីដេអូ​ឯកសារ​មួយ​ស្តី​អំពី​ដើមឈើ​ក្រហម ដែលគេ​បាន​ចាក់​បញ្ចូល​សារ​ធាតុ​ម្យ៉ាង ដែល​ស្រដៀង​នឹង​ថ្នាំ​ប៉ូវ​កម្លាំង ដើម្បី​​ឲ្យ​ដើមឈើ​ទាំង​នោះ​បន្ត​មាន​ការ​លូត​លាស់ នៅ​ក្នុង​រដូវរងា​។ ដើមឈើ​ដែលគេ​បាន​ចាក់​ថ្នាំ​នោះ​ក៏បាន​ងាប់ ដោយសារ​គេ​មិន​បាន​ឲ្យ​វា​ឆ្លង​កាត់​វដ្ត​នៃ​រដូវរងា តាម​ធម្មជាតិ ជា​ពេល​ដែល​ដើមឈើ​ផ្អាក​ការ​លូត​លាស់​។ ការ​ផលិត​វីដេអូ​ឯកសារ​នេះ មាន​បច្ចេកទេស​នៃ​ការ​ថត​ល្អ​ណាស់​។ សម្លេង​ភ្លេង​ដែលគេ​បញ្ចូល​ក្នុង​វីដេអូ​ក៏​ត្រូវ​នឹង​សាច់​រឿង ហើយ​ធ្វើ​ឲ្យ​អ្នក​ស្តាប់​មាន​ការ​ជក់​ចិត្ត​។ មាតិកា​នៃ​វីដេអូ​នេះ​ទៀតសោត ក៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​ធ្វើ​ទស្សនិកជន​ប៉ះ​ពាល់​ចិត្ត​ផង​ដែរ​។ គោលបំណង​នៃ​វីដេអូ​នេះ គឺ​ដើម្បី​បង្រៀន​យើង​ថា រឿង​ដែល​បាន​កើត​ឡើង​ចំពោះ​ដើមឈើ​ទាំង​នោះ ក៏​អាច​កើត​ឡើង​ចំពោះ​យើង​ផង​ដែរ បើសិន​ជា​យើង​​មាន​ការ​រវល់​ជាប់​ជានិច្ច ដោយ​គ្មាន​ពេល​សម្រាក​ទេ​នោះ។ រឿង​នេះ​អាច​កើត​ឡើង​ចំពោះ​យើង​មែន ប៉ុន្តែ វីដេអូ​នេះ​មាន​ភាព​មិន​ត្រឹម​ត្រូវ​ជា​ច្រើន​។ តាម​ពិត គេ​មិន​បាន​ដែល​ធ្វើ​ការ​សិក្សា​លើ​ដើមឈើ​ក្រហម​ពិត​ប្រាកដ​ទេ។ ដើមឈើ​ក្រហម​ជា​ប្រភេទ​ដើមឈើ​ដែល​មាន​ស្លឹក​គ្រប់​រដូវ មិន​ដែល​ផ្អាក​ការ​លូត​លាស់​នៅ​រដូវរងា​ឡើយ​។ ហើយ​ដើមឈើ​នៅ​ក្នុង​វីដេអូ​នោះ គឺជា​ប្រភេទ​ដើមឈើ​ផ្សេង មិនមែន​ជា​ដើមឈើ​ក្រហម​ដែល​ដុះ​នៅ​តំបន់​ឆ្នេរ​សមុទ្រ​នោះ​ទេ​។ វីដេអូ​នេះ​បង្កប់​នូវ​ការ​អប់រំ​ដ៏​ល្អ​មួយ ប៉ុន្តែ គេ​បាន​ផលិត​វា​ឡើង ផ្អែក​ទៅលើ​ការ​កុហក​។ យើង​កំពុង​រស់នៅ​ក្នុង​យុគ​សម័យ​មួយ ដែល​ដោយសារ​បច្ចេកវិទ្យា​កាន់តែ​ទំនើប មនុស្ស​កាន់តែ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​កុហក ដល់​ថ្នាក់​អាច​បញ្ចុះ​បញ្ចូល​យើង​ឲ្យ​ជឿ​ថា ការ​កុហក​ទាំង​នោះ​គឺជា​ការ​ពិត​។ កណ្ឌ​គម្ពីរ​សុភាសិត​មាន​ការ​ប្រមូល​ផ្តុំ​ទៅ​ដោយ​ប្រាជ្ញា​ដែល​គោរព​ប្រតិបត្តិ​ព្រះ ហើយ​បាន​ចែង​ជា​ញឹក​ញាប់ អំពី​ភាព​ខុស​គ្នា រវាង​សេចក្តី​ពិត និង​ការ​កុហក​។ គឺ​ដូច​មាន​សេចក្តី​ចែងថា…

Read article
មាន​ចិត្ត​ក្លាហាន ព្រោះ​ព្រះអង្គ​ជា​អ្នក​គង្វាល​ល្អ

ទំនុក​ដំកើង ២៣ ព្រះយេហូវ៉ា​ទ្រង់​ជា​អ្នក​គង្វាល​ខ្ញុំ ខ្ញុំ​នឹង​មិន​ខ្វះ​អ្វី​សោះ​។ ទំនុក​ដំកើង ២៣:១ មនុស្ស​ជិត១សែន ៧ពាន់​នាក់ បាន​ឈ​មើល​ការ​ប្រកួត នៅ​ក្នុង​ពហុ​កីឡា​ដ្ឋាន​មួយ ដោយ​ការ​រង់​ចាំ​មើល​លទ្ធផល​ផ្តាច់​ព្រាត់ ខណៈ​ពេល​ដែល​លោក​សេត ស្មល(Seth Small) ជា​ខ្សែ​ប្រយុទ្ធ​នៃ​ក្រុម​កីឡាករ​បាល់​ទាត់​មហាវិទ្យាល័យ រដ្ឋ​តិចសាស់ A&M កំពុង​កាន់​កាប់​ទីលាន​ប្រកួត ដោយ​នៅសល់​ពេល​តែ​២វិនាទី​ប៉ុណ្ណោះ​។ ខណៈ​ពេល​ដែល​ក្រុមA&Mរបស់​គាត់ មាន​ពិន្ទុ​ស្មើ​គ្នា ៣៨ ទល់​នឹង៣៨ ជាមួយនឹង​ក្រុម​កីឡាករ​ដែល​ល្អ​បំផុត​ប្រចាំ​ប្រទេស ការ​ទាត់​បញ្ចូល​ទី​ដ៏​ជោគជ័យ អាច​ជួយ​ឲ្យ​ក្រុម​គាត់​ទទួល​បាន​ជ័យ​ជម្នះ​ដែល​គួរ​ឲ្យ​ស្ញប់​ស្ញែង​។ ពេល​នោះ លោក​ស្មល ក៏បាន​ទាត់​បាល់​ផ្លោត​ទៅមុខ ដោយ​ទំនុក​ចិត្ត​។ ពហុ​កីឡា​ដ្ឋាន​ទាំងមូល ក៏បាន​ផ្ទុះ​ចេញ​ជា​ស​ម្រែក​អឺងកង បន្ទាប់​ពី​បាល់​នោះ​បាន​ហោះ តាម​ប្រឡោះ​បង្គោល ដែល​នាំ​ឲ្យ​ក្រុម​គាត់​ឈ្នះ​ការ​ប្រកួត​។ ពេល​ដែល​អ្នក​កាសែត​សួរ​គាត់​ថា តើ​គាត់​បាន​ត្រៀម​ខ្លួន​យ៉ាង​ដូច​ម្តេច សម្រាប់​ពេល​ដ៏​តានតឹង​នោះ គាត់​ក៏​បាន​ឆ្លើយ​ថា គាត់​បាន​សូត្រ​ខ​ទី១ នៃ​បទ​គម្ពីរ​ទំនុក​ដំកើង២៣ ម្តង​ហើយ​ម្តង​ទៀត​ថា “ព្រះយេហូវ៉ា​ទ្រង់​ជា​អ្នក​គង្វាល​ខ្ញុំ ខ្ញុំ​នឹង​មិន​ខ្វះ​អ្វី​សោះ”។ នៅពេល​ដែល​លោក​ស្មល​ត្រូវ​ការ​កម្លាំង និង​ការ​ធានា ដើម្បី​ឲ្យ​គាត់​មាន​ជំនឿ​រឹងមាំ គាត់​ក៏បាន​រំឭក​ខ្លួន​ឯង​ថា ព្រះអង្គ​គឺជា​អ្នក​គង្វាល​ល្អ​។ បទ​គម្ពីរ​ទំនុក​ដំកើង​ជំពូក២៣ ជា​បទ​គម្ពីរ​ទំនុក​ដំកើង​ដ៏​ពេញ​និយម ដោយសារ​បទ​គម្ពីរ​នេះ​បាន​ធានា​យើង​ថា យើង​អាច​មាន​សន្តិភាព​ក្នុង​ចិត្ត និង​ការ​កម្សាន្ត​ចិត្ត ដោយសារ​យើង​មាន​អ្នក​គង្វាល​ដែល​មាន​ក្តី​ស្រឡាញ់…

Read article
ស្រឡាញ់​ប្រជា​ជាតិ​ដទៃ

វិវរណៈ ៧:៩-១២ ក្រោយ​នោះ​មក ខ្ញុំ​ក្រឡេក​ទៅ​ឃើញ​មនុស្ស១ហ្វូង​យ៉ាង​ធំ ដែល​គ្មាន​អ្នកណា​អាច​នឹង​រាប់​បាន​ឡើយ គេ​មកពី​គ្រប់​ទាំង​សាសន៍ គ្រប់​ទាំងពូជ​មនុស្ស គ្រប់​ទាំង​គ្រួសារ ហើយ​គ្រប់​ទាំង​ភាសា​។ វិវរណៈ ៧:៩ ក្នុង​នាម​ខ្ញុំ​ជា​កូន​ស្រី​របស់​ឪពុក​ម្តាយ​ដែល​មាន​ក្តី​ស្រឡាញ់ និង​ខិតខំ​ធ្វើ​ការ នៅ​តំបន់​អាមេរិក​កណ្តាល និង​ខាង​ត្បូង ខ្ញុំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដែល​ពួក​គាត់​មាន​ចិត្ត​ក្លាហាន ដោយ​បាន​ក្លាយ​ជា​មនុស្ស​ដំបូង​ក្នុង​គ្រួសារ ដែល​បាន​ធ្វើ​ចំណាក​ស្រុក​មក​រស់នៅ​ជា​ជន​អន្តោ​ប្រវេសន៍​នៅ​សហរដ្ឋអាមេរិក ដើម្បី​ស្វែងរក​ឱកាស​ការងារ​ដែល​ល្អ​ជាង។ ពួក​គាត់​បាន​ជួប​គ្នា​ក្នុង​វ័យ​យុវជន នៅ​ទីក្រុង​ញូយ៉ក ហើយ​ក៏​បាន​រៀប​ការ និង​បង្កើត​បាន​ខ្ញុំ និង​បង​ស្រី​ខ្ញុំ ព្រម​ទាំង​បន្ត​អាជីវ​កម្ម​ដែល​ពួក​គាត់​បាន​ធ្វើ​ជា​យូរ​មក​ហើយ​។ ក្នុង​នាម​ខ្ញុំ​ជា​អ្នក​ដែល​មាន​ដើម​កំណើត​នៅ​ទីក្រុង​ញូយ៉ក ខ្ញុំ​បាន​ចម្រើន​វ័យ​ធំឡើង ដោយ​ឱប​ក្រសោប​យក​កេរ​ដំណែល​អាមេរិក​ឡាទីន ហើយក៏​មាន​ការ​ចាប់​អារម្មណ៍​ចំពោះ​មនុស្ស​ដែល​មាន​ដើម​កំណើត​នៅ​ទី​កន្លែង​ផ្សេង​គ្នា​។ ឧទាហរណ៍ ខ្ញុំ​ធ្លាប់​បាន​ចែកចាយ​ទី​បន្ទាល់​របស់​ខ្ញុំ នៅ​ក្នុង​កម្មវិធី​ពេល​ល្ងាច​មួយ ក្នុង​ព្រះវិហារ​ចម្រុះ​ជាតិ​សាសន៍ ដែល​មាន​ការ​ជួប​ជុំ​គ្នា​ក្នុង​សាល​មហោស្រព​ប្រតវេយ​។ ក្នុង​ការ​និយាយ​ទៅ​កាន់​ក្រុម​មនុស្ស​ចម្រុះ​ជាតិ​សាសន៍ អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ទិដ្ឋភាព​នៅ​នគរ​ស្ថាន​សួគ៌ នៅពេល​ដែល​មនុស្ស​មកពី​គ្រប់​ជាតិ​សាសន៍ នឹង​មក​ជួប​ជុំ​គ្នា ក្នុង​នាម​ជា​រូបកាយ​ព្រះគ្រីស្ទ​។ ក្នុង​កណ្ឌ​គម្ពីរ​វិវរណៈ សាវ័ក​យ៉ូហាន បាន​ធ្វើ​ការ​បើក​សម្តែង​ដ៏​អស្ចារ្យ អំពី​ទិដ្ឋភាព​នៅ​ស្ថាន​សួគ៌ យ៉ាង​ដូច​នេះ​ថា “ក្រោយ​នោះ​មក ខ្ញុំ​ក្រឡេក​ទៅ​ឃើញ​មនុស្ស១ហ្វូង​យ៉ាង​ធំ ដែល​គ្មាន​អ្នកណា​អាច​នឹង​រាប់​បាន​ឡើយ គេ​មកពី​គ្រប់​ទាំង​សាសន៍ គ្រប់​ទាំងពូជ​មនុស្ស គ្រប់​ទាំង​គ្រួសារ ហើយ​គ្រប់​ទាំង​ភាសា ក៏​ឈរ​នៅ​មុខ​បល្ល័ង្ក…

Read article
ព្រះវរបិតា ដែល​យើង​អាច​ទុកចិត្ត​បាន

អេសាយ ២៦:១-៨ ឯ​អ្នកណា​ដែល​មាន​គំនិត​ជាប់​តាម​ទ្រង់ នោះ​ទ្រង់​នឹង​ថែរក្សា​អ្នក​នោះ ឲ្យ​មាន​សេចក្តី​សុខ​ពេញ​ខ្នាត ដោយ​ព្រោះ​គេ​ទុកចិត្ត​នឹង​ទ្រង់​។ អេសាយ ២៦:៣ កូន​ប្រុស​ខ្ញុំ​ឈ្មោះ ហ្សាវា(Xavier) មាន​កម្ពស់១ម៉ែត្រ៩០​។ គាត់​បាន​ចាប់​លើក​កូន​ប្រុស​គាត់ ឈ្មោះ​ហ្សារាន(Xarian) ដែល​ជា​ក្មេង​ទើប​ចេះ​ដើរ​តេសតាស់​។ គាត់​លើក​កូន​ប្រុស​គាត់​ឡើង​ទៅ​លើ​យ៉ាង​ងាយ​ស្រួល ដោយ​កាន់ជើង​ដ៏​តូច​ល្អិត​របស់​កូន​ប្រុស​គាត់​ជាប់​។ គាត់​ក៏បាន​លាត​សន្ធឹង​ដៃ​ដ៏​វែង​របស់​គាត់ ដោយ​លើក​ទឹក​ចិត្ត​កូន​ប្រុស​គាត់ ឲ្យ​ទប់​លំនឹង​ខ្លួន​ឲ្យ​ជាប់​នៅ​លើ​បាតដៃ​របស់​គាត់ ប៉ុន្តែ ដៃ​គាត់​ក៏បាន​ត្រៀម​ជា​ស្រេច ដើម្បី​ចាប់​កូន​ប្រុស​គាត់ បើសិន​ជា​ចាំបាច់​។ ហ្សារាន​ក៏​បាន​ក្រោកឈរ​នៅ​លើ​បាតដៃ​របស់​គាត់ រួច​ទម្លាក់​ដៃ​ចុះ ដោយ​ទឹក​មុខ​ញញឹម ហើយ​ភ្នែក​គាត់​មើល​ចំ​មុខ​របស់​ឪពុក​គាត់ ដោយ​មិន​ងាក​បែរ​ទៅណា​។ ហោរា​អេសាយ ក៏​បាន​ប្រកាស​អំពី​អត្ថ​ប្រយោជន៍​នៃ​ការ​ផ្តោត​ចិត្ត ទៅលើ​ព្រះវរបិតា​នៃ​យើង ដែល​គង់នៅ​ស្ថាន​សួគ៌​យ៉ាង​ដូច​នេះ​ថា “ឯ​អ្នកណា​ដែល​មាន​គំនិត​ជាប់​តាម​ទ្រង់ នោះ​ទ្រង់​នឹង​ថែរក្សា​អ្នក​នោះ ឲ្យ​មាន​សេចក្តី​សុខ​ពេញ​ខ្នាត ដោយ​ព្រោះ​គេ​ទុកចិត្ត​នឹង​ទ្រង់”(អេសាយ ២៦:៣)។ គាត់​បាន​លើក​ទឹក​ចិត្ត​រាស្រ្ត​របស់​ព្រះ ឲ្យ​ប្តេជ្ញា​ចិត្ត​ស្វែងរក​បំណង​ព្រះទ័យ​ព្រះអង្គ ក្នុង​ព្រះ​គម្ពីរ ហើយ​បន្ត​ប្រកប​ស្និទ្ធ​ស្នាល​ជាមួយ​ព្រះអង្គ តាមរយៈ​ការ​អធិស្ឋាន និង​ការ​ថ្វាយបង្គំ​ផង​ដែរ​។ មនុស្ស​ស្មោះ​ត្រង់​ទាំង​នោះ នឹង​បាន​ដក​ពិសោធន៍​នឹង​ការ​មាន​ទំនុក​ចិត្ត​លើ​ព្រះ ដែល​បាន​កើត​ឡើង តាមរយៈ​ការ​ប្រកប​ស្និទ្ធ​ស្នាល​ដ៏​រឹងមាំ​ជាមួយ​ព្រះវរបិតា​។ ក្នុង​នាម​យើង​ជា​កូន​ស្ងួន​ភ្ងា​របស់​ព្រះអង្គ យើង​អាច​ប្រកាស​ដោយ​ចិត្ត​ក្លាហាន​ថា “ចូរ​ទុកចិត្ត​ដល់​ព្រះយេហូវ៉ា​ជា​ដរាប​ចុះ ដ្បិត​ព្រះ​ដ៏​ជា​ព្រះយេហូវ៉ា​ទ្រង់​ជា​ថ្មដា​ដ៏​នៅ​អស់​កល្ប​ជានិច្ច”(ខ.៤)។ តើ​ហេតុ​អ្វី? ព្រោះ​ព្រះវរបិតា​នៃ​យើង​ដែល​គង់នៅ​ស្ថាន​សួគ៌ ជា​ព្រះ​ដែល​យើង​អាច​ទុកចិត្ត​បាន​។ ព្រះអង្គ…

Read article
ធ្វើ​កិច្ចការ​តូច​បំផុត​ថ្វាយ​ព្រះអង្គ

ម៉ាថាយ ២០:២០-២៨ គឺ​អ្នកណា​ក្នុង​ពួក​អ្នក​រាល់​គ្នា ដែល​ចង់​ធ្វើ​ជាធំ នោះ​នឹង​ត្រូវ​ធ្វើ​ជា​អ្នក​បំរើ​ដល់​អ្នក​រាល់​គ្នា​វិញ​។ ម៉ាថាយ ២០:២៦ លោក​ប្រេដ(Brad) បាន​ផ្លាស់​ទៅ​រស់នៅ​ក្នុង​ទីក្រុង​មួយ​ទៀត ហើយ​មិន​យូរ​ប៉ុន្មាន គាត់​ក៏​រកបាន​ព្រះវិហារ​មួយ​កន្លែង ដែល​គាត់​អាច​ចូល​រួម​កម្មវិធី​ថ្វាយបង្គំ​ព្រះ​។ គាត់​បាន​ចូល​រួម​កម្មវិធី​ថ្វាយបង្គំ​ព្រះ អស់​រយៈ​ពេល​ពីរបី​សប្តាហ៍ ហើយ​បន្ទាប់មក នៅ​ថ្ងៃ​អា​ទិត្យ​មួយ​នោះ បន្ទាប់ពី​កម្មវិធី​ថ្វាយបង្គំ​ព្រះ​បាន​បញ្ចប់ គាត់​ក៏បាន​ជជែក​ជាមួយ​គ្រូ​គង្វាល អំពី​បំណង​ចិត្ត​ដែល​គាត់​មាន ក្នុង​ការ​បម្រើ​ព្រះ តាម​ដែល​ចាំបាច់​។ គាត់​ថា គាត់​ចង់​ចាប់​កាន់​អំបោស ដើម្បី​ជួយ​សម្អាត​ព្រះវិហារ​។ គាត់​ក៏បាន​ចាប់​ផ្តើម​ជួយ​រៀប​កៅអី សម្រាប់​កម្មវិធី​ថ្វាយបង្គំ ហើយ​ក៏​បាន​ជួយ​លាង​បង្គន់​នៅ​ព្រះវិហារ​។ ក្រោយមក គ្រួសារ​ពួក​ជំនុំ​នោះ​ក៏​បាន​រក​ឃើញថា លោក​ប្រេឌ​មាន​អំណោយ​ទាន​បង្រៀន ប៉ុន្តែ គាត់​បាន​ស្ម័គ្រ​ចិត្ត​ធ្វើ​កិច្ច​ការ​មួយ​ណា​ក៏បាន ឲ្យតែ​គេ​ឲ្យ​គាត់​ធ្វើ​។ មាន​ពេល​មួយ ព្រះយេស៊ូវ​បាន​បង្រៀន​សាវ័ក​យ៉ាកុប និង​សាវ័ក​យ៉ូហាន ព្រម​ទាំង​ម្តាយ​របស់​ពួកគេ អំពី​ភាពជា​អ្នក​បម្រើ​។ ម្តាយ​របស់​ពួកគេ​បាន​ស្នើសុំ​ឲ្យ​កូនៗ​របស់​គាត់ មាន​កន្លែង​កិត្តិយស នៅ​ខាង​ស្តាំ និង​ខាង​ឆ្វេង​ព្រះគ្រីស្ទ បន្ទាប់​ពី​ព្រះ​អង្គ​យាង​ចូល​នគរ​ព្រះអង្គ​វិញ(ម៉ាថាយ ២០:២០-២១)។ សាវ័ក​ដទៃ​ទៀត​ក៏​បានឮ​ពួកគេ​ជជែក​គ្នា​អំពី​រឿង​នេះ ជា​ហេតុ​បណ្តាល​ឲ្យ​ពួកគេ​តូច​ចិត្ត​នឹង​បង​ប្អូន​ទាំង​ពីរ​នោះ​។ ប្រហែល​ជា​ពួកគេ​ចង់​បាន​កន្លែង​នោះ សម្រាប់​ខ្លួនឯង​ដែរ​ហើយ​មើលទៅ? ព្រះយេស៊ូវ​ក៏បាន​ប្រាប់​ពួក​គេ​ថា ការ​ប្រើ​អំណាច​មក​លើ​អ្នក​ដទៃ មិនមែន​ជា​របៀប​នៃ​ការ​រស់នៅ ដែល​ត្រឹម​ត្រូវ​នោះ​ទេ(ខ.២៥-២៦) ប៉ុន្តែ ផ្ទុយ​ទៅវិញ ការ​បម្រើ​សំខាន់​ជាង​ការ​មាន​អំណាច​មក​លើ​អ្នក​ដទៃ​។…

Read article
ប្រើ​ពេល​វេលា​ឲ្យ​មាន​ប្រយោជន៍

អេភេសូរ ៥:១៥-២០ ដូច្នេះ ត្រូវ​ប្រយ័ត្ន​ដោយ​មធ្យ័ត ដែល​អ្នក​រាល់​គ្នា​ដើរ​យ៉ាងណា … ទាំង​លៃ​យក​ឱកាស​ឲ្យ​ទាន់​ពេល​ផង​។ អេភេសូរ ៥:១៥-១៦ កាលពី​ថ្ងៃទី១៤ ខែ​មីនា ឆ្នាំ២០១៩ អង្គ​ការ​ណា​សាបាន​បាញ់​បង្ហោះ​យាន​អវកាស ដោយ​បាន​បញ្ជូន​អ្នក​ស្រី គ្រីស្ទីណា កូច(Christina Koch) ទៅ​កាន់​ស្ថានីយ​អវកាស​អន្តរជាតិ​។ អ្នក​ស្រី​គ្រីស្ទីណា​បាន​បន្ត​ធ្វើ​ការ​ក្នុង​ស្ថានីយ​អវកាស អស់​រយៈ​ពេល៣២៨ថ្ងៃ ដោយ​បាន​បំបែក​កំណត់​ត្រា​ឯកត្តកម្ម ក្នុង​នាម​ជា​ស្រ្តី​ទីមួយ ដែល​បាន​ស្នាក់​នៅ​ក្នុង​យាន​អវកាស​បាន​យូរ​ជាងគេ​។ ជា​រៀង​រាល់​ថ្ងៃ ក្នុង​ការ​រស់នៅ​ ក្នុង​រយៈ​កម្ពស់៤១០គីឡូម៉ែត្រ​ពី​ផែនដី មាន​អេក្រង់​កុំព្យូទ័រ​មួយ តាម​ដាន​សកម្មភាព​របស់​អវកាស​យានិក​រូប​នេះ រៀង​រាល់៥នាទី​ម្តង​។ គាត់​មាន​កិច្ចការ​ប្រចាំ​ថ្ងៃ ដែល​ត្រូវ​បំពេញ(រាប់​ចាប់​តាំងពី​ការ​បរិភោគ​អាហារ ដល់​ការ​ធ្វើ​ពិសោធន៍​ផ្សេង​ៗ) ហើយពី​មួយ​ម៉ោង​ទៅ​មួយ​ម៉ោង មាន​ខ្សែ​បន្ទាប់​ពណ៌​ក្រហម​លេច​ឡើង​ នៅ​លើ​អេ​ក្រង់​នោះ ដើម្បី​បង្ហាញ​ជា​ទៀង​ទាត់​ថា អ្នក​ស្រី​គ្រីស្ទីណា​សម្រេច​កិច្ចការ​នីមួយៗ​បាន​មុន​ពេល​កំណត់ ឬ​មាន​ភាពយឺត​យ៉ាវ​។ ដូច​នេះ គាត់​មិន​ដែល​ចំណាយ​ពេល​ធ្វើ​រឿង​អត់​ប្រយោជន៍​នៅ​ទីនោះ​ឡើយ​។ សាវ័ក​ប៉ុល​មិន​បាន​បង្រៀន​ថា ​យើង​ចាំបាច់​ត្រូវ​ប្រើ​ខ្សែ​បន្ទាត់​ក្រហម ដើម្បី​គ្រប់​គ្រង​ជីវិត​យើង ក្នុង​ការ​ធ្វើ​កិច្ចការ​នីមួយៗ​ប្រចាំ​ថ្ងៃ ​យ៉ាង​តឹង​រឹង​នោះ​ទេ ប៉ុន្តែ គាត់​ពិតជា​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​ប្រើ​ពេល​វេលា​ដ៏​មាន​តម្លៃ និង​មាន​កំណត់ ដោយ​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​។ គឺ​ដូច​ដែល​គាត់​បាន​បង្រៀន​យើង​ថា “ត្រូវ​ប្រយ័ត្ន​ដោយ​មធ្យ័ត ដែល​អ្នក​រាល់​គ្នា​ដើរ​យ៉ាងណា កុំ​ឲ្យ​ដើរ​ដូចជា​មនុស្ស​ឥត​ប្រាជ្ញា​ឡើយ ត្រូវតែ​ដើរ​ដោយ​មាន​ប្រាជ្ញា​វិញ…

Read article